+85561 777 090
Logo

Recent Articles

ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
June 7, 2022, 6:28 a.m.
Events & Announcements
Realestate News
រាជធានី​ភ្នំពេញ ៖ Prince Trust ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ( Prince Group ) ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ Cambodia Investment Management និង Realestate.com.kh ដើម្បី​សហការ​គ្នា​លើ​ឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស តាម​រយៈ​គោលការណ៍​ច្បាប់​ទំនុកចិត្ត​របស់​កម្ពុជា (Cambodia’s Trust Law) ។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2022 នៅ​ការិយាល័យ​ក្រុមហ៊ុន Prince Holding Group ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ ។ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Prince Trust, លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​កម្ពុជា និង​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh ។ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ MoU ភាគី​ទាំង​បី​នឹង​រួម​គ្នា​បង្កើត​សមត្ថភាព​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រកបដោយ​ភាព​រលូន​, ភាព​ជឿជាក់ និង​តម្លាភាព​សម្រាប់​វិនិយោគិន​បរទេស ។ ស្រប​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ទំនុកចិត្ត​នៅ​ឆ្នាំ 2019 ក្រុមហ៊ុន Prince Trust ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Prince Trust បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា ៖«​យើង​បាន​បង្កើត Prince Trust នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​លើកកម្ពស់​ច្បាប់​ទំនុកចិត្ត ។ រួម​ជាមួយនឹង​ភាព​ជឿជាក់​ដ៏​រឹង​មាំ និង​ការ​យល់​ដឹង​ពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​កម្លាំង​ប្រកួតប្រជែង​រៀង​ៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​» ។ខណៈនោះ​ផង​ដែរ លោក Anthony Galliano នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodian Investment Management បាន​ផ្តល់​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ថា «​វិនិយោគ​កម្ពុជា​» នៅ​ក្នុង​ការ​សុន្ទរកថា​របស់​លោក ដោយ​កត់​សម្គាល់ថា​ការ​គ្រប់គ្រង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​នេះ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ។លោក Tom O'Sullivan នាយក​ប្រតិបត្តិ នៃ Realestate.com.kh បាន​កត់​សម្គាល់ថា ៖«​ចំនួន​អ្នក​ដែល​ចូល​ប្រើប្រាស់​គេហទំព័រ​បាន​កើនឡើង​លើស 200,000 នាក់​ក្នុង​1​ខែ ក្នុង​ឆមាស​ទី​1 នៃ​ឆ្នាំ 2022 ដែល​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រើប្រាស់​ទាំងអស់​មាន​ពាក់កណ្តាល​មក​ពី​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ម្ដងទៀត​» ។លោក O'Sullivan បាន​បន្ត​ទៀត​ថា ៖«​លោក​ទន្ទឹងរង់ចាំ​ម្តងទៀត​ក្នុង​ការ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ រួម​ជាមួយនឹង​ក្រុមហ៊ុន Prince Trust និង Cambodian Investment Management ក្នុង​ការ​ផ្តល់​ជូន​អំពី​ចំណេះដឹង​ទីផ្សារ​វិនិយោគិន​អន្តរជាតិ និង​អ្នកលក់​ក្នុងស្រុក​អំពី​ច្បាប់​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ជា​ច្បាប់​មួយ​សម្រាប់​ជា យានជំនិះ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​សម្រួល​ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​បរទេស​» ។តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​អចលនទ្រព្យ?ទំនុកចិត្តអចលនទ្រព្យ គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​វិនិយោគិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អចលនទ្រព្យរបស់​ពួក​គេ ។ ការ​ទុកចិត្ត​គឺជា​មធ្យោបាយ​នៃ​ការ​កាន់កាប់ និង​គ្រប់គ្រង​អចលនទ្រព្យ សម្រាប់​បុគ្គល​ដែល​បង្កើត​ការ​ទុកចិត្ត ដែល​អាច​ហៅ​បាន​ថា អ្នក​ផ្តល់​សិទ្ធិ​, អ្នក​តាំង​លំនៅ ឬ​អ្នក​ទុកចិត្ត ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​អ្នក​ធានា ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ផលប្រយោជន៍​អ្នក​ដទៃ (​ហៅ​ថា​អ្នក​ទទួលផល​) ៕សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.princetrust.com, www.princeholdinggroup.com, www.facebook.com/CambodianInvestmentManagement  និង www.realestate.com.khកំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
June 23, 2022, 8:05 a.m.
Events & Announcements
Realestate News
កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ៖ Orkide Development, Morgan Group, Overseas Cambodian Investment Corporation (OCIC), Prince Real Estate Group និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​នឹង​ប្រមូលផ្តុំ​គ្នា​ទាំងអស់​នៅ​ក្នុង​កន្លែង​តាំងពិព័រណ៍​តែ​មួយ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 កាន់តែ​ខិត​ជិត​មក​ដល់ ហើយ Realestate.com.kh ដែល​ជា​វេទិកា​ចាត់​ថ្នាក់​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​ការ​ប្រកាស​ពី​បញ្ជី​អ្នកចូលរួម​តាំងពិព័រណ៍​ដំបូង​ផង​ដែរ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 គឺជា​ពិព័រណ៍​អចលនទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា ដែល​មាន​ភ្នាក់ងារ​, អ្នក​អភិវឌ្ឍន៍​, ធនាគារ​, ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​សេវាកម្ម​ផ្សេង​ទៀត ដែល​អ្នកទិញ​ផ្ទះ និង​អ្នក​វិនិយោគ​ត្រូវការ​នៅ​ពេល​ទិញ​លក់​អចលនទ្រព្យ​ទាំងអស់​នៅ​កន្លែង​តាំងពិព័រណ៍​តែ​ម្តង ។កម្មវិធី​តាំងពិព័រណ៍​នេះ​មាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង 30 បាន​ចុះ​ឈ្មោះ​រួច​ហើយ និង​រៀបចំ​សម្រាប់​ការ​តាំង​ពិ​ពណ៌​លើក​ដំបូង​ក្នុង​រយៈពេល​ជាង 2 ឆ្នាំ ដែល​អតិថិជន​អាច​រំពឹង​ថា​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ទិញ​លក់​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​សម្រាប់​តែ​ថ្ងៃ​តាំងពិព័រណ៍ និង​ការ​ផ្តល់​ជូន​មួយ​ចំនួន​ផ្សេង​ៗ​ទៀត រួម​ទាំង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 20% ។បន្ត​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ដែល​មាន​ទាំង​អ្នក​តាំងពិព័រណ៍ ការ​បើក​ដំណើរការ​គម្រោង និង​វគ្គ​សិក្ខាសាលា​ផ្តាច់​មុខជា​ច្រើន​ទៀត ។ ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នេះ​គឺ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​លោក​អ្នកធ្វើការ​ចុះ​ឈ្មោះ​ចូលរួម ឬ​ចុះ​ឈ្មោះ​កក់​ស្តង់​សម្រាប់​តាំង​ផលិតផល​របស់​លោក​អ្នក ។កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2022 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែកក្កដា នៅ​មជ្ឈមណ្ឌល ដឹ ព្រី​មៀរ សែន​ធឺ សែន​សុខ (The Premier Center Sen Sok) ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​ជាប់​ផ្សារ​ទំនើប AEON Mall 2 ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ កុំ​ភ្លេច​ចុះ​ឈ្មោះ​ចូលរួម ឬ​កក់​ស្តង់​ឥឡូវនេះ !ចុះឈ្មោះចូលរួម !
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
June 7, 2022, 6:59 a.m.
Realestate News
ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពេល​នេះ​ក្រសួង​កំពុង​សិក្សា​អំពី​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​បន្ថែម​ផ្លូវជាតិ​លេខ​៤​ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ។ការ​សិក្សា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក Benedict L.J Eijbergen ប្រធាន​គ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង ។អង្គប្រជុំ​បាន​ពិភាក្សា​អំពី​ការ​បំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​, គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​រថយន្តក្រុង (Bus) នៅ​ខេត្តសៀមរាប​, ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​សំខាន់​ៗ ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ (PPLC) ។ជាមួយ​គ្នា​នោះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ស្ថានភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។គួរ​កត់​សម្គាល់ថា ធនាគារពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ទឹក​ស្អាត សំដៅ​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕ចង់ទិញ-លក់ ឬជួលអចលនទ្រព្យមានអីពិបាក? ចុចតែប៊ូតុងនេះយើងនឹងជួយលោកអ្នកភ្លាម !
ក្រសួងប្រកាសឱ្យឈប់សម្រាកមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃដោយមិនកាត់ប្រាក់ខែ
ក្រសួងប្រកាសឱ្យឈប់សម្រាកមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃដោយមិនកាត់ប្រាក់ខែ
June 6, 2022, 2:20 a.m.
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបតែបានចេញនូវសេចក្តីជូនដំណឹងមុននេះបន្តិចស្តីអំពីការ​អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកដើម្បីបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ។ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាត​ឱ្យកម្មករ​​​និយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សា​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ។ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម ៖រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ កម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ ។ចំពោះកម្មករនិយោជិតដែលអវត្តមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន ។និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ឱ្យបានមុនថ្ងៃទៅបោះឆ្នោត ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹង​នេះប្រកបដោយ​ប្រសិទ្ធភាព ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
Panasonic ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់បំពាក់ក្នុងលំនៅឋានថ្មីៗ និងអគារពាណិជ្ជកម្ម
Panasonic ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់បំពាក់ក្នុងលំនៅឋានថ្មីៗ និងអគារពាណិជ្ជកម្ម
June 6, 2022, 5:00 p.m.
នៅក្នុងទីផ្សារខុនដូដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ អ្នកអភិវឌ្ឍន៍តែងតែ​សម្លឹងរកវិធីក្នុង​ការប្រកួត​ប្រជែង រួមទាំងវិធីសាស្រ្តស្ថាបត្យកម្មប្លែកៗ, ទីតាំងយុទ្ធសាស្ត្រ និងគ្រឿងសម្ភារប្រើប្រាស់សុទ្ធតែត្រូវបាន​អ្នក​អភិវឌ្ឍន៍​​អចលនទ្រព្យ​គិតគូរដើម្បីបំពេញតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ ។The Penthouse Residence ជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់នៅទន្លេបាសាក់ ខ័ណ្ឌចំការមន ដែលលេចធ្លោជាមួយនឹងបទពិសោធន៍រស់នៅប្រចាំថ្ងៃប្រកបដោយផាសុកភាពសម្រាប់អ្នករស់នៅ នឹងជំនួយការពិសេសពី Panasonic Cambodia ។ក្រុមហ៊ុន Panasonic Cambodia ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មនៅកម្ពុជាPanasonic គឺជាក្រុមហ៊ុនផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិចទំនើបៗឈានមុខគេ​លើពិភពលោក។ ក្រុមហ៊ុន Panasonic Cambodia បានក្លាយជា​ដៃ​គូ​​ដែលអាចទុកចិត្ត​បា​ន​​​​​​សម្រាប់​អាជីវកម្មទាំងអស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។អ្នកអភិវឌ្ឍន៍លំនៅឋាន និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនតែងតែស្វែងរកឧបករណ៍ទំនើបៗ និង​គ្រឿង​អេឡិច​ត្រូនិចផ្សេងទៀតសម្រាប់បំពាក់នៅក្នុងគម្រោងរបស់ពួកគេ ហើយផលិតផលជាច្រើនប្រភេទ​របស់​ក្រុមហ៊ុន Panasonic Cambodia បានគ្របដណ្តប់លើតម្រូវការជាច្រើនរបស់អ្នកអភិវឌ្ឍន៍ ។ Panasonic បំពេញបន្ថែមនូវផលិតផលរបស់ខ្លួនជាមួយនឹងអ្នកជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីដើម្បីគ្រប់គ្រង និងធ្វើ​មាត្រ​ដ្ឋាន​​​​ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការអាជីវកម្មគ្រប់ប្រភេទ ។ផលិតផល Panasonic បំពេញគ្រប់តម្រូវការThe Penthouse Residence ដែលជាលំនៅឋានលំដាប់ខ្ពស់បានជ្រើសរើសយកផលិតផលល្អបំផុតសម្រាប់បំពាក់​ក្នុងគម្រោងរបស់ពួកគេដែលមានតែ Panasonic តែប៉ុណ្ណោះដែលអាចផ្តល់ជូនបាន ។លោក Olivier Belloy ប្រធានគម្រោង The Penthouse Residence បានលើកឡើងពីការផ្តល់ជូនម៉ាស៊ីនត្រជាក់​របស់ Panasonic សម្រាប់បំពាក់ក្នុងគម្រោងរបស់លោកថា ម៉ាស៊ីនត្រជាក់ Panasonic ស័ក្តិសមនឹងតម្រូវការរបស់គម្រោង ។“សម្រាប់គម្រោងនេះ យើងបានសម្រេចចិត្តដំឡើងម៉ាស៊ីនត្រជាក់ពីរបីប្រភេទ ។ ចាប់ពីបន្ទប់គេង 1 ដែលត្រូវការប្រភេទបំពាក់ជាប់ជញ្ជាំងទៅបន្ទប់ 4 ដែលបំពាក់ប្រភេទបញ្ឈរ” ។ លោក​បាន​មាន​ប្រសាសន៍​ថា “ផលិតផល​របស់ Panasonic ជាច្រើនត្រូវបានបំពាក់សម្រាប់​គម្រោង​នេះ” ។Olivier Belloy បានបន្ថែមថា “The Penthouse Residence ប្រើប្រាស់ផលិតផល Panasonic ជាច្រើនផ្សេងទៀត ដូចជាទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកគក់ ។ យើងក៏ដឹងដែរថា Panasonic ផ្តល់ផលិតផលជាច្រើន​ទៀត​ដូចជា​ប្រព័ន្ធ intercom ជាដើម” ។មានអ្នកជំនាញផ្នែកបច្ចេកទេស និងកម្មវិធីOlivier Belloy អ្នកគ្រប់គ្រងគម្រោងនៃ The Penthouse Residence លើកឡើងពីប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់របស់ Panasonic (P-AIMS) សម្រាប់ប្រតិបត្តិការរបស់ខ្លួនថា “យើងក៏​អាច​គ្រប់គ្រងប្រព័ន្ធពីបន្ទប់បញ្ជារបស់យើងផងដែរ ។ យើងមានកម្មវិធី Panasonic របស់យើង ហើយយើងអាចគ្រប់​គ្រង​ប៉ារ៉ាម៉ែត្រមួយចំនួន រួមទាំងសីតុណ្ហភាពផងដែរ” ។ Olivier បានបន្ថែមថា “យើងថែមទាំង​អាចចាក់​សោសីតុណ្ហ​ភាព [នៃកន្លែងជាក់លាក់មួយ] ទៅ 24 - 25 អង្សាសេដោយមិនចាំបាច់ប្រើតេឡេបញ្ជា” ។ក្រុមហ៊ុន Panasonic ក៏ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ផលិតផលរបស់ខ្លួន និងធានាថាប្រព័ន្ធរបស់គ្រឿង​អេឡិច​ត្រូនិច​ត្រូវបានថែរក្សាយ៉ាងល្អ និងត្រូវបានសម្រួលសម្រាប់តម្រូវការនៃខុនដូដែលមានគុណភាពខ្ពស់ដូចជា The Penthouse Residences ជាដើម ។អត្ថប្រយោជន៍របស់ Panasonic ជាមួយបច្ចេកវិទ្យា nanoe™ Xនៅក្នុងពេលដែលប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឱ្យមានការរាំង​ស្ទះដល់​សកម្ម​ភាព​សេដ្ឋកិច្ចអស់រយៈពេលជាយូររួចមក បច្ចេកវិទ្យា nanoe™ X របស់ Panasonic ដែលត្រូវបាន​បំពាក់​​នៅក្នុង​ម៉ាស៊ីន​ត្រជាក់​​​របស់ខ្លួន បានធ្វើឱ្យអតិថិជន និងម្ចាស់អាជីវកម្មជាច្រើន​មានសុវត្ថិភាព​ប្រកប​ដោយ​ទំនុក​ចិត្ត ។អ្នកទិញទំនិញ និងម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជាមានការព្រួយបារម្ភបន្តិចបន្ទួចនូវជំងឺរាតត្បាត ខណៈដែលទីធ្លា​សាធារណៈ​ដែលបានបំពាក់ដោយម៉ាស៊ីនត្រជាក់ Panasonic ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា nanoe™ X បាន​កម្ចាត់​បាក់​តេរី និងសម្លាប់មេរោគ​ ដែលធ្វើឱ្យពួកគេអាចដើរទិញទំនិញ ឬធ្វើអាជីវកម្មបានពេញមួយថ្ងៃប្រកបដោយ​សុវត្ថិភាព​ និងការថែរក្សាបានយ៉ាងល្អ ៕កំពុងស្វែងរកតំឡើងម៉ាស៊ីនត្រជាក់ Panasonic មែនទេ? ចុចប៊ូតុងនេះ !
J-Tower 3 - News Banner KH
វិនិយោគិន​បរទេស​អាច​នឹង​សម្រុកចូល​មក​កម្ពុជា​ដើម្បី​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​ព្រោះ​កត្តា​ពិសេស១​នេះ
វិនិយោគិន​បរទេស​អាច​នឹង​សម្រុកចូល​មក​កម្ពុជា​ដើម្បី​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​ព្រោះ​កត្តា​ពិសេស១​នេះ
June 3, 2022, 1:36 p.m.
បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ទិន្នន័យ​ទុន​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៩​រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ បើ​ទោះបីជា​ប្រទេស​កម្ពុជា​ត្រូវ​រង​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ក្តី ។ ស្រប​ពេល​បច្ចុប្បន្ន​ស្ថានភាព​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ធូរ​ប្រសើរ​ច្រើន ត្រូវ​បាន​អ្នកជំនាញ​លើក​ឡើង​ថា រំហូរ​វិនិយោគិន​បរទេស​នឹង​សម្រុកចូល​មក​វិនិយោគ​នៅ​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗ ។លោក ច្រឹ​ក សុខ​នី​ម ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង នា​ពេល​កន្លង​ទៅ​ថា ដោយសារ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ ដូច្នេះ​វិនិយោគិន​បរទេស នឹង​ចូល​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ លោក​បន្ត​ថា អ្នក​វិនិយោគ អាច​នៅ​ពាក់កណ្ដាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០២២​នេះ ។ក្នុង​នោះ​ផង​ដែរ ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ច្រើន ម្លោះ​ហើយ​វិនិយោគិន​បរទេស​នឹង​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ឆាប់​ៗ​នេះ អាច​នៅ​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០២២​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ច្រឹ​ក សុខ​នី​ម ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។បច្ចុប្បន្ន​នេះ​ប្រទេស​ធំ​ៗ​ជា​ច្រើន​រួម​មាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​ជាដើម ដែល​បាន​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា មិនតែប៉ុណ្ណោះ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ដែល​ទើបតែ​បង្កើត​ឡើង​ថ្មី​ៗ​នេះ នឹង​ធ្វើ​ឱ្យ​រំហូរ​វិនិយោគ​ផ្ទាល់​មក​កាន់​កម្ពុជា កាន់តែ​មាន​កំណើន​ឡើង​បន្ត​ថែម​ទៀត ស្រប​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​បាន​ធូរស្រាល​ឡើង​វិញ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៩ រំហូរ​ទុន​វិនិយោគ​ពី​បរទេស​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៣,៤​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០ បាន​បន្ត​កើនឡើង​ក្នុង​ទំហំ​តិចតួច​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០២១ កើន​ដល់ ៤,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក ក្នុង​រយៈពេល ២​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់​ទំហំ​ជិត​ពាក់កណ្ដាល​នៃ​ឆ្នាំ​២០២១ គឺ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ប្រាប់​មុន​ឱ្យ​ហើយ ! ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជា​ហាម​ដាច់ខាត​យក​ដី​១​ប្រភេទ​នេះ​ក្នុង​ខេត្តកំពត​ទៅ​អភិវឌ្ឍ​អ្វី​ផ្សេង
ប្រាប់​មុន​ឱ្យ​ហើយ ! ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជា​ហាម​ដាច់ខាត​យក​ដី​១​ប្រភេទ​នេះ​ក្នុង​ខេត្តកំពត​ទៅ​អភិវឌ្ឍ​អ្វី​ផ្សេង
June 7, 2022, 6:06 a.m.
ខេត្តកំពត ៖ ដីស្រែ​អំបិល​ជាង​៣​ពាន់​ហិ​កតា​ដែល​ស្ថិត​នៅ​ខេត្តកំពត​ត្រូវ​បាន​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​បញ្ជា​មិន​ឱ្យ​មានការ​យក​ដី​ទាំងនោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ផលិត​អំបិល ដោយ​ក្នុង​គោល​បំណង​ទុក​ដីស្រែ​នេះ​ផលិត​អំបិល​សម្រាប់​ផ្គត់​ផ្គង​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ ។ ការ​ដាក់​បទបញ្ជា​ពី​សំណាក់​ឯ​កឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​ដែល​មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត ។ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​ដែល​មាន​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកំពត​ឯ​កឧត្តម ជា សុ​ផា​រ៉ា បាន​អះអាង​ផង​ដែរ​ថា អំបិល​ដែល​ផលិត​បាន​នៅ​ខេត្តកំពត​មានគុណ​ភាពល្អ​ជាង​អំបិល​ដែល​នាំ​ចូល បើ​ទោះបីជា​មាន​សម្បុរ​រាង​ស្រអាប់​បន្តិច​ក្តី ។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឱ្យ​ឯ​ឧត្តម ម៉ៅ ធនិន គណៈ​អភិបាល នៃ​អភិបាល​ខេត្តកំពត​ត្រូវធ្វើ​យ៉ាងណា​រក្សា​ដីស្រែ​អំបិល​ទាំងនោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​អភិវឌ្ឍន៍​អ្វី​ទាំងអស់​ក្រៅពី​ផលិត​អំបិល និង​ត្រូវ​រៀបចំ​ផែនការ​ក្នុង​ការ​គ្រប់គ្រង​ដីស្រែ​អំបិល​នៅ​ខេត្តកំពត​ដែល​មាន​ជាង​៣​ពាន់​៧​រយ​ហិ​កតា​ឱ្យ​បាន​គង់រ​ង្ស​ដើម្បី​ទុក​ផលិត​អំបិល និង​ហាម​ដាច់ខាត​មិន​ឱ្យ​មានការ​អភិវឌ្ឍន៍​គម្រោង​អ្វី​ទាំងអស់​នៅ​លើ​ដីស្រែ​អំបិល​ទាំងនោះ ។ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក៏​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​,​កំពត​, កែប និង​កោះកុង ត្រូវ​តែ​គ្រប់គ្រង និង​អភិរក្ស​ព្រែក​ជាប់​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស និង​ចៀសវាង​ឱ្យ​មានការ​កែប្រែ ឬ​លុប​យក​ទៅ​ធ្វើ​គម្រោង​លំនៅ​ឋាន និង​សំណង់​ផ្សេង​ៗ​ដែល​បម្រើ​ផលប្រយោជន៍​ឯកជន ។បើ​តាម​ការ​កត់ត្រា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​កម្ពុជា​មាន​ព្រែក​ដែល​ជាប់​សមុទ្រ​សរុប​ចំនួន​១១១​ព្រែក ដែល​កំពុង​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ជា​ការ​នេសាទ ព្រៃកោងកាង និង​ដីល្បាប់​ជាដើម ។គួររម្លឹកផងដែរថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជាមួយគម្រោងទុនវិនិយោគប្រមាណ ១៥០០លានដុល្លារ ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងសាងសង់នៅលើផ្ទៃដី ៦០០ហិកតា ដែលអាចផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែងក្រោយពេលសាងសង់រួច ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ
ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ
May 28, 2022, 2:03 a.m.
រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម រស់ វ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ (Port EDI) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​កំពង់​ផែ​(Port EDI)​។កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ លោក Saravanan Kichenamourty នាយក​គ្រប់គ្រង​គម្រោង ប្រធាន​- អនុប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នាវា​ជំនួញ​សមុទ្រ ព្រមទាំង​សិក្ខាកាម​ដែល​ជា​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​សរុប​ប្រមាណ​ជាង ៣០​រូប​។ថ្លែង​ក្នុង​មតិ​សំណេះសំណាល​ជាមួយ​សិក្ខាកាម​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​បង្កើត​ប្រព័ន្ធ Port EDI នេះ​ឡើង ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត ក៏​ដូច​ជា​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ផង​ដែរ​។ឯកឧត្តម​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា ប្រព័ន្ធ​(Port EDI)​នេះ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ផ្លូវ​សមុទ្រ​ឱ្យ​នៅ​កម្រិត​ទាប មាន​តម្លាភាព គណនេយ្យ​ភាព និង​ធ្វើ​ឱ្យ​អតិថិជន​ចុង​ក្រោយ​ទទួល​បាន​ទំនិញ​ក្នុង​តម្លៃ​ថោក​សមរម្យ​។ឯកឧត្តម​រដ្ឋលេខាធិការ បាន​បន្ដ​ថា​ចំណូល​មួយ​ផ្នែក​ដែល​បាន​មក​ពី​ប្រព័ន្ធ Port EDI នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ការ​ធានា​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​។ ប្រព័ន្ធ​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​នូវ​នីតិវិធី​បំពេញការងារ និង​ការ​ធ្វើ​ឯកសារ​លើ​ក្រដាស ចំណេញ​ពេលវេលា ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ​។សូម​ជម្រាប​ជូន​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ទី​១៨ ខែឧសភា ឆ្នាំ​២០២២៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
បើមិនមានលក្ខខណ្ឌមួយនេះទេកម្ពុជា​មិនលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ
បើមិនមានលក្ខខណ្ឌមួយនេះទេកម្ពុជា​មិនលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ
June 6, 2022, 6:38 a.m.
រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​ដែល​បាន​ចូលរួម​ចំណែក​ប្រកបដោយ​ការ​ទទួលខុសត្រូវ មិន​ខ្លាច​នឿយហត់ មិន​ខ្លាច​ឆ្លង​ជំងឺ ក្នុង​បេស​កម្ម​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩​នា​ពេល​កន្លង​មក​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា ។ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖«កម្ពុជា​មិន​លុប​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ហោះ​ចូល​ប្រទេស​កម្ពុជា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ» ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា ៖«ការ​លើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ពី​ក្រៅប្រទេស ប្រៀប​ដូច​លើកទឹកចិត្ត​សម្រាប់​មនុស្ស​មិន​បាន​ចាក់​វ៉ាក់សាំង ។ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង មិន​គួរ​ផ្តល់​ទិដ្ឋាការ​ឱ្យ​ចេញ​ក្រៅប្រទេស​នោះ​ទេ» ។ក្នុង​នោះ​ផង​ដែរ ស្រប​ពេល​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ថមថយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​នៅ​មិន​ទាន់​បាត់​រលត់​ទាំងស្រុង សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល «៣​កុំ ៣​ការពារ​» បើ​ទោះបីជា​កាតព្វកិច្ច​ពាក់​ម៉ាស់​ត្រូវ​បាន​លើកលែង​យ៉ាងណា​ក៏​ដោយ ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
កម្ពុជា​-​អា​មេ​រិ​ក​ចាប់ដៃ​គ្នា​ប្តេជ្ញា​ចិត្ត​សហការ​លើកកម្ពស់​លើ​គ្រប់​វិស័យ
កម្ពុជា​-​អា​មេ​រិ​ក​ចាប់ដៃ​គ្នា​ប្តេជ្ញា​ចិត្ត​សហការ​លើកកម្ពស់​លើ​គ្រប់​វិស័យ
June 6, 2022, 4:33 a.m.
រាជធានី​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​លើកកម្ពស់​បន្ថែម​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​គ្រប់​វិស័យ ។ ការ​ប្តេជ្ញា​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Anthony Blinken កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​លើកកម្ពស់​កម្ពុជា​-​សហរដ្ឋអាមេរិក ទំនាក់ទំនង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​រួម ។ស្តី​ពី​ទំនាក់ទំនង​ទ្វេភាគី ឯកឧត្តម ប្រាក់ សុ​ខុន និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Blinken បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​វិស័យ​ជា​ច្រើន ដូច​ជា​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​, សុខាភិបាល​, ការ​អប់រំ​, ការ​បោសសម្អាត​មីន​, ប្រឆាំង​ភេរវកម្ម​, ការ​ថែរក្សា​សន្តិភាព​, ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​, MIA/POW, កម្មវិធី​មាតុភូមិនិវត្តន៍ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ជាមួយនឹង​ប្រជាជន ។ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ពាណិជ្ជកម្ម​គឺជា​គំរូ​ដ៏​ល្អ​បំផុត​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​វិជ្ជមាន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​បាន​សម្តែង​ក្តី​សង្ឃឹមថា គម្រោង GSP នឹង​ត្រូវ​បាន​បន្ត​ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កម្មករ​កម្ពុជា​ក្នុង​វិស័យ GFT ដែល​ភាគច្រើន​ជា​ស្ត្រី ។ លោក​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ដឹងគុណ​របស់​កម្ពុជា​ចំពោះ​សហរដ្ឋអាមេរិក​សម្រាប់​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្នុង​វិស័យ​ជា​ច្រើន និង​ថ្មី​ៗ​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។លោក Blinken បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​កម្ពុជា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ចំណាំ​មុខ​ទុក កុំឱ្យ​ចាញ់បោក ! អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញមុខ​ជន​ក្លែងបន្លំ​ឆបោក
ចំណាំ​មុខ​ទុក កុំឱ្យ​ចាញ់បោក ! អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញមុខ​ជន​ក្លែងបន្លំ​ឆបោក
June 7, 2022, 4:14 a.m.
អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ​ទាំងអស់​ដោយពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់ និង​ជាប់​ពាក់ព័ន្ធ​នឹង​គណនី​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ដោយ​មាន​សកម្មភាព​ដូច​ជា ៖ ស្លៀកពាក់​ឯកសណ្ឋាន​ដែល​មាន​ទម្រង់​ជា​មន្ត្រីរាជការ​ពន្ធដារ​, បង្ហោះ​រូបភាព​ក្នុង​ឯកសណ្ឋាន ឬ​មាន​ពាក់​កាត​សម្គាល់​អង្គភាព​នៅ​មុខ​រដ្ឋបាល​ខេត្ត​មួយ​ចំនួន ហើយ​គណនី Thyrith Sochantha និង Princess Small ក៏​បាន​បង្ហាញ​ក្នុង​គណនី​របស់​ខ្លួន​ថា កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ និង​អ្នក​ជាប់ពន្ធ មេត្តា​ជ្រាប​ថា មនុស្ស​មួយ​ក្រុម​នេះ​មិនមែន​ជា​មន្ត្រីរាជការ​ពន្ធដារ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ក្រោម​ឱវាទ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ណាមួយ​ឡើយ ។ ករណី​នេះ​គឺជា​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ឯកសណ្ឋាន​ក្នុង​គោលដៅ​ទុច្ចរិត​ណាមួយ ដូច​ជា​ការ​ក្លែងបន្លំ ឬ​ឆបោក សាធារណជន ឬ​អ្នក​ជាប់ពន្ធ​តាម​រូបភាព​ណាមួយ​ជាយថាហេតុ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​នូវ​កិត្តិយស​សេចក្តី​ថ្លៃ​ថ្លូ​រ និង​ការ​បំពេញការងារ​ស្របច្បាប់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ។ ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក​ជូន​សាធារណជន និង​អ្នក​ជាប់ពន្ធ សូម​ចៀសវាង​ការ​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំឱ្យ​មានការ​ឆបោក​ក្លែងបន្លំ ឬ​កេងប្រវ័ញ្ច​ក្នុង​រូបភាព​ណាមួយ​ជាយថាហេតុ និង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ក្លែងបន្លំ​ខាងលើ​សូម​រាយការណ៍​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​តាម​រយៈ​លេខ​ទូរស័ព្ទ​១២៧៧ ។ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​គោរព​ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ អំពី​បណ្តឹង​លើ​ករណី​ប្រើប្រាស់​ដោយ​ក្លែងបន្លំ​នូវ​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​របស់​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។យោង​តាម​មាត្រា​៦២៦ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ក្លែងបន្លំ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ការ​ពិត​ដែល​សម្តែង​ចេញ​ជាក់ស្តែង​ដោយ​មានកម្ម​វត្ថុ​ច្បាស់លាស់ និង​អាច​បណ្តាល​ឱ្យ​មានការ​ខាតបង់​ដល់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងធ្ងន់ធ្ងរ​តាម​រយៈ​ការ​ក្លែងបន្លំ​នេះ ។ ការ​ក្លែងបន្លំ​នូវ​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​របស់​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ ជា​អំពើ​ល្មើស​ធ្ងន់ធ្ងរ​ដូច​មាន​ចែង​ក្នុង​មាត្រា​៦១០, មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !អត្ថបទដោយ
៤ក្រុមហ៊ុនទើបចុះបញ្ជីជាមួយទុនជិត១៤លានដុល្លារអាចផ្តល់ការងារជិត៣ពាន់កន្លែង
៤ក្រុមហ៊ុនទើបចុះបញ្ជីជាមួយទុនជិត១៤លានដុល្លារអាចផ្តល់ការងារជិត៣ពាន់កន្លែង
June 5, 2022, 12:50 p.m.
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី​គម្រោង​វិនិយោគ​​តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ដូចខាងក្រោម៖១. GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និងក្រដាស) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។២. J TEX GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ២ និងលេខ៤ ដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន៨២៤កន្លែង ។៣. SELLY FASHION GARMENT FACTORY CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម ស៊ូចូវ ខេមបូឌា ផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។៤. SZ GOLDEN WAY TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧២កន្លែង ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ត្រឹម៥ឆ្នាំដៃគូរអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន​ប្រមាណ​១.២៨៧,២​លាន​ដុល្លារសម្រាប់​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា
ត្រឹម៥ឆ្នាំដៃគូរអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន​ប្រមាណ​១.២៨៧,២​លាន​ដុល្លារសម្រាប់​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា
May 31, 2022, 1:02 a.m.
នា​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែឧសភា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP MTR) តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន ក​.​អ​.​ក​. ។យោង​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​កម្ពុជា​បង្ហាញ​ថា ក្នុង​ចន្លោះ​ឆ្នាំ​២០១៥-២០២០ ដៃគូ​អភិវឌ្ឍន៍​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១.២៨៧,២​លាន​ដុល្លារ​អា​មេ​រិ​ក ជា​មធ្យម ២១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP) ។សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ជម្រាប​ជូន​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន អំពី (១) ខ្លឹមសារ​សំខាន់​ៗ​នៃ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​គោលនយោបាយ IDP ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ និង (២)​បច្ចុប្បន្នភាព​នៃ​ការ​កែសម្រួល​ឯកសារ​គោលនយោបាយ IDP ក្រោម​ការ​ដឹកនាំ​របស់​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ។សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​តំណាង​អង្គទូត នៃ​បណ្តា​ប្រទេស​ប្រចាំ​កម្ពុជា អ្នក​ជំនាញការ តំណាង​សមាគម​វិនិយោគិន និង​សភា​ធុរកិច្ច​បរទេស​នៅ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ប្រមាណ​៩០​រូប ៕កំពុងស្វែងទិញ-លក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ប្រពៃណាស់ ! អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ​ពីសក្តានុពល និងជំរុញឱ្យក្រុមហ៊ុន​អា​មេ​រិ​ក​ជាង​១០០មក​វិនិយោគ​នៅ​កម្ពុជា
ប្រពៃណាស់ ! អ្នកឧកញ៉ា គិត ម៉េ​ង បង្ហាញ​ពីសក្តានុពល និងជំរុញឱ្យក្រុមហ៊ុន​អា​មេ​រិ​ក​ជាង​១០០មក​វិនិយោគ​នៅ​កម្ពុជា
June 5, 2022, 6:32 p.m.
ទីក្រុង​ញូយ៉ក ៖ កាលពី​រសៀល​ថ្ងៃ​ទី​0៩ ខែឧសភា ឆ្នាំ​២០២២ អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ថ្លែង​សុន្ទរកថា​បើក​ជំនួប​ពាណិជ្ជកម្ម​រវាង​សមាជិក​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​ទីក្រុង​ញូយ៉ក ។ ជំនួប​ពាណិជ្ជកម្ម​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​កម្ពុជា និង​អា​មេ​រិ​ក​ចំនួន​ជាង​១០០​ក្រុមហ៊ុន ។អ្នកឧកញ៉ា គិត ម៉េ​ង មាន​ប្រសាសន៍​ជម្រាប​ជូន​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ពាណិជ្ជកម្ម អំពី​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា និង​វិស័យ​សំខាន់​ៗ​ដែល​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ជំរុញ​រួម​គ្នា ។អ្នកឧកញ៉ា ប្រធាន បាន​គូសបញ្ជាក់​ថា អា​មេ​រិ​ក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​របស់​អា​មេ​រិ​ក​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ។ ឆ្នាំ​២០២២ នេះ កម្ពុជា​គឺជា​ប្រធាន​អាស៊ាន ហើយ​ក៏​ជា​ឆ្នាំ​ដ៏​ប្រសើរ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។អ្នកឧកញ៉ា​ប្រធាន​បាន​លើកទឹកចិត្ត និង​អញ្ជើញ​ធុរជន​អា​មេ​រិ​ក មក​បំពេញ​ទស្សនកិច្ច ដោយ​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កាលានុវត្តភាព និង​សិក្សា​លទ្ធភាព​សហការ​គ្នា​ជាមួយ​ដៃគូ​កម្ពុជា ។ក្នុង​ឱកាស​នៃ​ជំនួប​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​អំពី​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ ស្ថានភាព​បច្ចុប្បន្ន​ក៏​ដូច​ជា​តម្រូវការ​នានា​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ កសិកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​ជាដើម ។នៅ​ចុងបញ្ចប់​នៃ​ជំនួប​ពាណិជ្ជកម្ម ធុរជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ និង​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការ​សហការ​វិនិយោគ​និង​ធ្វើ​ធុរកិច្ច​រួម​គ្នា​នា​ពេល​អនាគត ៕កំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ខ្លាំង​មែន ! ខេត្ត​១​នេះ​វ៉ា​ដាច់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ជា​គោលដៅ​ទេសចរ​ពេញ​និយម​ជាងគេ
ខ្លាំង​មែន ! ខេត្ត​១​នេះ​វ៉ា​ដាច់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ជា​គោលដៅ​ទេសចរ​ពេញ​និយម​ជាងគេ
June 4, 2022, 3:27 p.m.
យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​២៩៩,៨៨៨​នាក់​នៅ​ចុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា នេះ​ដោយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ខាងលើ មាន​ចំនួន ៦១,០២០ នាក់​បាន​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាតា​រា​រះ​នា​ទិស​នារ​តី ដែល​ធ្វើ​ឱ្យ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ការពារ​តំណែង​ជា​ខេត្ត​ទេសចរណ៍​ទាក់ទាញ​បំផុត ។ទិស​ដៅ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​ទី​ពីរ​គឺ​រាជធានី​ភ្នំពេញ​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ៤០,៤៨០ នាក់ បន្ទាប់​មក​គឺ​ខេត្តបាត់ដំបង​, កំពត​, កែប​, សៀមរាប និង​ពោធិ៍សាត់ ។ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ២៩៩,៨៨៨ នាក់ មាន​ប្រហែល ២៨៣,៩៩០ នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង ១៥,៨៩៨ នាក់​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស ។នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ ២,៨ លាន​នាក់​ត្រូវ​បាន​កត់ត្រា​ក្នុង​នោះ​មាន​២,៥ លាន​នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ កើនឡើង ៤២​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន និង​ប្រហែល ៣០០,០០០ នាក់​ជា​ភ្ញៀវ​អន្តរជាតិ​កើនឡើង ១៣១ ភាគរយ ។កម្ពុជា​រំពឹង​ថា នឹង​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ពី ៦០០,០០០ ទៅ ៧០០,០០០​នាក់​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​ចូល​ប្រទេស ៕កំពុងស្វែងរកផ្ទះមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
វិវាទដីធ្លី ! ប្រជាពលរដ្ឋ៧០០គ្រួសារសុំអន្តរាគមន៍បន្ទាន់ពីសម្តេច និងឯកឧត្តម ជា សុផារ៉ា ព្រោះមិនហ៊ានចូលដី
វិវាទដីធ្លី ! ប្រជាពលរដ្ឋ៧០០គ្រួសារសុំអន្តរាគមន៍បន្ទាន់ពីសម្តេច និងឯកឧត្តម ជា សុផារ៉ា ព្រោះមិនហ៊ានចូលដី
June 5, 2022, 1:58 a.m.
ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​បញ្ចប់ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ និង​ក្រុម​ទាហាន ដែល​បាន​កើតឡើង​ក្នុង​សហគមន៍​ឧត្តម​ស្រែ​ខ្ទរ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​ប្រជាពលរដ្ឋ​បាន​ចោទ​ថា ក្រុម​ទាហាន​បាន​ទន្ទ្រាន​យក​ដី​របស់​ពួក​គាត់​ដែល​អាស្រ័យ​ផល​ធ្វើស្រែ​ចម្ការ​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មាន​ទំហំ​ជាង​២០០​ហិ​កតា ។លោក សុខ លី ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ស្វែងរក​ដំណោះស្រាយ​ស្រាប់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​តស៊ូ​លំបាក​ក្នុង​ការ​ថែរក្សា​ដី​សហគមន៍​នេះ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ។ជម្លោះដីធ្លី​ដ៏​រាំ​រ៉ាំ​នេះ​បាន​កើត​ឡើងជា​យូរណាស់​មក​ហើយ​រវាង​អ្នក​ភូមិ​ចំនួន​៧០០​គ្រួសារ និង​ក្រុម​ទាហាន ។ មិនតែប៉ុណ្ណោះ​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ឱ្យ​ជួយ​ដោះស្រាយ​ផង​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​សោះឡើយ ។ ហើយ​ក្រុម​ទាហាន​ក៏​បាន​ធ្វើការ​គំរាម​កំ​ហែល​មក​លើ​ប្រជាពលរដ្ឋ ថែម​ទាំង​រារាំង​មិន​ឱ្យ​ពួក​គាត់​ចូល​ព្រៃ​រក​ទឹកឃ្មុំ​ថែម​ទៀត ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​បន្ត​ពី​លោក សុខ លី ។ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​តែ​ការ​អន្តរាគមន៍​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួង​តែ​ប៉ុណ្ណោះ​អាច​ដោះស្រាយ​ជម្លោះដីធ្លី​សហគមន៍​នេះ​បាន ។ តំណាង​ក្រសួង​រៀបចំ​ដែនដី បាន​ទទួលយក​ញត្តិ​របស់​យើង ហើយ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចូល​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ ព្រោះតែ​ក្រុម​ទាហាន​កំពុង​នៅ​ទីនោះ ។ យើងខ្ញុំ​នឹង​រង់ចាំ​មើល​ដំណោះស្រាយ​ពី​សម្តេច​តេ​ជោ និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ។គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឱ្យ​ទាហាន​កាត់​ផ្ទៃដី​ជាង២៦០ហិ​កតាពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​មាន​ប្រជាពលរដ្ឋ​ប្រហែល ៤១ គ្រួសារ​រស់នៅ និង​ដាំ​ដុះ​នៅ​ទីនោះ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ផ្សាម៉ាក្រូសាខាថ្មីនឹងបង្ហាញខ្លួននៅទីតាំង១នេះ
ផ្សាម៉ាក្រូសាខាថ្មីនឹងបង្ហាញខ្លួននៅទីតាំង១នេះ
June 6, 2022, 2:37 p.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីដែលមានទុនប្រមាណ១២,៧លានដុល្លារ ។ម៉ាក្រូ បានដំណើរការពង្រីកចំនួនសាខាដើម្បីចែកចាយផលិតផលឧបភោគបរិភោគ​ដល់អតិថិជន​សមាជិក​ដែលជាអ្នកប្រកការងារដែលរួមមានអ្នកលក់រាយ អ្នកប្រកបពាណិជ្ជកម្ម​បែប​ភោជនីយ​ដ្ឋាន​ សណ្ឋាគារ និងអាជីវកម្មម្ហូបអាហារ រួមទាំងអ្នកប្រកអាជីវកម្មបែបសេវាកម្ម រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល ឬស្ថាប័ន និងអាជីវកម្មផ្សេងទៀត ។គួរបញ្ជាក់ផងដែរថា MAKRO (CAMBODIA) COMPANY LIMITED ដែលទើបតែត្រូវបាន​គណៈកម្មា​ធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគជូន សម្រាប់​គម្រោង​បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លាន​ដុល្លារអាមេរិក និងអាចបង្កើត​ការងារ​បាន​ចំនួន ១៦១កន្លែង ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
នេះកម្មវិធីថ្មីរបស់ពន្ធដារបង្កប់អត្ថប្រយោជន៍ពិសេសប្រើមិនអស់លុយហើយមានរង្វាន់ទៀត
នេះកម្មវិធីថ្មីរបស់ពន្ធដារបង្កប់អត្ថប្រយោជន៍ពិសេសប្រើមិនអស់លុយហើយមានរង្វាន់ទៀត
May 31, 2022, 4:24 a.m.
នា​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​មាន​វត្តមាន​ចូលរួម​របស់​លោក​-​លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ព្រមទាំង​មាន​វត្តមាន​ចូលរួម​របស់​លោក Amard Darc ប្រធាន​សមាគម​ភោជនីយដ្ឋាន​នៅ​កម្ពុជា និង​សមាជិក​-​សមាជិការ នៃ​សហ​គម​ភោជនីយដ្ឋាន​ចំនួន​៧០​រូប ។ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះជា​ស្ថានភាព​សេដ្ឋកិច្ច​មានការ​ថមថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​ក្តី អគ្គនាយកដ្ឋាន​ពន្ធដារ​តែងតែ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​គ្រប់ និង​លើស​ផែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្តែង​ឆ្នាំ​២០២០ សម្រេច​បាន​១០១,៣៦% នៃ​ផែនការ​ប្រចាំឆ្នាំ​, ឆ្នាំ​២០២១ សម្រេច​បាន​១២៤,០២% នៃ​ផែនការ​ប្រចាំឆ្នាំ និង​រយៈពេល​០៤​ខែ ឆ្នាំ​២០២២ សម្រេច​បាន​៥៣,២៧% នៃ​ផែនការ​ប្រចាំឆ្នាំ ។ក្នុង​ស្មារតី​បុ​រេ​សកម្ម​ស្រប​តាម​អភិក្រម​ការងារ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ​រៀបចំ និង​ដាក់​ចេញ​នូវ​កម្មវិធី Lucky Draw App ក្នុង​គោលដៅ​ពង្រឹង​ការ​អនុវត្ត​វិធាន​វិក្កយបត្រ​ដែល​បាន​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​ប្រកាស​លេខ ៧២៣ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ស្តី​ពី​វិធាន​នៃ​ការ​ប្រើប្រាស់​វិក្កយបត្រ​នា​ពេល​កន្លង​មក ។បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្មវិធី​ថ្មី​ដែល​ទើបតែ​ដាក់​ចេញ​នេះ​មានឈ្មោះ​ថា «​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង ឬ Lucky Draw App» ដែល​វា​មាន​អត្ថប្រយោជន​ស៍​សម្រាប់​អ្នក​ប្រើប្រាស់​ដូច​ជា ៖សាធារណជន​អាច​ថតរូប និង​បង្ហោះ (Upload) វិក្កយបត្រ​ដែល​បាន​ទទួល​ពី​គ្រប់​សហគ្រាស និង​មានឱកាស​ទទួល​បាន​រង្វាន់​នានា​ជា​ច្រើន​ពី​អគ្គនាយកដ្ឋាន​ពន្ធដាររដ្ឋបាល​សារពើពន្ធ​អាច​ទទួល​បាន​ព័ត៌មាន​វិក្កយបត្រ​ដែល​បាន​បង្ហោះ (Upload) ដើម្បី​ផ្ទៀងផ្ទាត់​ការ​ប្រកាស​បង់ពន្ធ​របស់​សហគ្រាស និង​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធសហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ទាំងអស់ និង​ទទួល​បាន​នូវ​បរិយាកាស​អាជីវកម្ម​ល្អ​ប្រសើរ តម្លាភាព និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព (Level Playing Field) ពោល​គី​មិន​មាន​សហគ្រាស​ណា​មាន​ប្រៀប​ជាង​សហគ្រាស​ផ្សេង​ដោយសារ​ការ​មិន​បង់ពន្ធ​ឡើយ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​ផ្តល់​លទ្ធភាព និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​សារពើពន្ធ ក្នុង​ការ​លើកកម្ពស់​វប្ប​ធ​ម៍​បង់ពន្ធ ពង្រឹង​អនុលោម​ភាព​សារពើពន្ធ និង​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ទាំងអស់​គ្នា​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព សមធម៌ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ក្នុង​នោះ​ផង​ដែរ សម្រាប់​អ្នក​ប្រើប្រាស់​នូវ​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​នឹង​មានឱកាស​ទទួល​បាន​រង្វាន់​ដូច​ជា ៖​រថយន្ត Mazda Pick Up សេរី​ទំនើប​ចំនួន​២​រង្វាន់​ម៉ូតូ Honda Dream ចំនួន​១០​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 13 Pro ចំនួន​១០​រង្វាន់​ទូរទស្សន៍ LG ចំនួន​២០​រង្វាន់កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
មិន​នឹក​ស្មាន ! កំពង់​ផែ​ទឹក​ជ្រៅ​ខ្នាត​យក្ស​កម្រិត​អន្តរជាតិ​នៅ​ខេត្តកំពត​ប្រើ​ទុន​ច្រើន​ដល់​ម្លឹ​ង
មិន​នឹក​ស្មាន ! កំពង់​ផែ​ទឹក​ជ្រៅ​ខ្នាត​យក្ស​កម្រិត​អន្តរជាតិ​នៅ​ខេត្តកំពត​ប្រើ​ទុន​ច្រើន​ដល់​ម្លឹ​ង
June 13, 2022, 6:05 a.m.
មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​កំពត ដែល​ជា​កំពង់ផែទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​ដ៏​ថ្មី​សន្លាង​មួយ​នៅ​ក្នុង​ក្រុង​បូកគោ ខេត្តកំពត ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ព្រឹក​មិ​ញ​នេះ​ជាមួយ​ទុន​វិនិយោគ ១,៥០០​លាន​ដុល្លារ ។កំពង់​ផែ​កម្រិត​អន្តរជាតិ​នេះ​មាន​ផ្ទៃដី​ជាង ៦០០​ហិ​កតា ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក Kampot Logistics and Port Company Limited ។ គម្រោង​វិនិយោគ​ខ្នាត​យក្ស​មួយ​នេះ មាន​ផែនការ​អនុវត្ត​ជា ៣​ដំណាក់កាល ជាមួយនឹង​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១,៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។នៅ​ក្នុង​ផែនការ​ដំណាក់កាល​ទី​១ ទុន​ប្រមាណ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ក្នុង​គម្រោង​មាន ទីលាន​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី ម​ជ្ឍ​មណ្ឌល​ភស្តុ​ភា​កម្ម ឃ្លាំង​ស្តុក​ទំនិញ​គ្រប់​ប្រភេទ ឃ្លាំង​ភណ្ឌាគារ​គយ រោងចក្រ​ផលិត​និង​ចែកចាយ រោងចក្រ​ចម្រាញ់​ប្រេងឥន្ធនៈ និង​មជ្ឈមណ្ឌល​ប្រេងឥន្ធនៈ តំបន់​លំនៅ​ឋាន និង​ចំណត​នាវា​ដឹក​អ្នកដំណើរ​ទេសចរ ព្រមទាំង​ចំណត​នាវា​ប្រភេទ​ជា​សា​ឡង់ ដែល​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ជាមួយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​ករណី​រាជរដ្ឋាភិបាល​អភិវឌ្ឍ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ ។ នៅ​ក្នុង​គម្រោង​មួយ​នេះ ក៏​នឹង​ក្លាយជា​ឃ្លាំង​ស្តុក​ឧស្ម័ន​ដ៏​ធំ​បំផុត និង សន្តិសុខ​ជាតិ​ផង​ដែរ ។ទីតាំង​កំពង់​ផែ​ពហុ​បំណង​នេះ មាន​ជម្រៅ​ទឹក​ប្រមាណ ១៥​ម៉ែត្រ និង​អាច​ឱ្យ​នាវា​ចំណុះ​១០០.០០០ តោន អាច​ចូល​ចត​បាន ។ កំពង់​ផែ​ពហុ​បំណង​នេះ នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០ TEU នៅ​ក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០ TEU នៅ​ក្នុង​ឆ្នាំ​២០៣០​។ តាម​ការ​គ្រោងទុក​នៃ​គម្រោង​ត្រូវ​ចំណាយពេល​សាងសង់​ចំនួន ១៨ ខែ ក្នុង​ការ​បញ្ចប់​ការ​សាងសង់​។ទីតាំង​ដី​នៃ​គម្រោង​វិនិយោគ​នេះ​ជាទី​តាំង​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សក្តានុពល​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​និង​កំពង់​ផែ​ពហុ​បំណង ដោយ​មាន​កត្តា​អំណោយផល​ពី​ធម្មជាតិ រួម​មាន តំបន់​សមុទ្រ​ទឹក​ជ្រៅ និង តំបន់​ពុំ​សូវ​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ដោយ​មាន​របាំង​ការពារ​ព្យុះ រលក ពី​កោះ​ថ្មី កោះសេះ និង​កោះត្រល់ ជា​ពិសេស ក្រុមហ៊ុន​ក៏​បាន​សាងសង់​ឃ្ល​ង​នាវាចរណ៍​រួច​ជា​ស្រេច​ផង​ដែរ ។គម្រោង​ដ៏​ធំ​ទី​មួយ​លំដាប់​អន្តរជាតិ​មិន​ធ្លាប់​មាន ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ដែល​នឹង​បំពេញបន្ថែម​ទៅ​លើ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ទោះបី​កម្ពុជា មាន​កំពង់​ផែ​ធំ​ពីរ​របស់​រដ្ឋាភិបាល​ដូច​ជា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក៏​ដូច​ជា កំពង់​ផែ​ឯកជន​មួយ​ចំនួន​ទៀត​ក៏​ដោយ​ ។គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​មួយ​មុឺ​ន​កន្លែង នៅ​ពេល​គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​សាងសង់​រួច និង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ខាង​មុខ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ជិត​១៩​លាន​ដុល្លារ ! ៣​ក្រុមហ៊ុន​ចុះបញ្ជី​រួចរាល់​បង្កើត​ការងារ​ជាង​២០០០​កន្លែង
ជិត​១៩​លាន​ដុល្លារ ! ៣​ក្រុមហ៊ុន​ចុះបញ្ជី​រួចរាល់​បង្កើត​ការងារ​ជាង​២០០០​កន្លែង
June 4, 2022, 10:15 p.m.
តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ណ​ត​ប្រ៊ី​ត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥១៤​កន្លែង​ ។២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តោល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី មាន​ទុន​វិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧១៤​កន្លែង ។៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រោង​គោ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ចំនួន ១០,៥ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៧៧ កន្លែង ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !