+85561 777 090
Logo

Recent Articles

ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ក្រុមហ៊ុនចិនធំៗ៣គ្រោងមកវិនិយោគនៅកម្ពុជាមានទាំងគម្រោងរថភ្លើង​ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
February 13, 2023, 7:36 a.m.
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនា​គមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក ។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ ។នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ។ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ក្រុមហ៊ុនទាំងបីក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ព្រលានយន្តហោះដែលអាចទទួលយន្តហោះធុន Boeing 777 នៅខេត្តកោះកុងសាងសង់បាន៨០%ហើយ
ព្រលានយន្តហោះដែលអាចទទួលយន្តហោះធុន Boeing 777 នៅខេត្តកោះកុងសាងសង់បាន៨០%ហើយ
February 9, 2023, 3:48 a.m.
ព្រលានយន្តហោះអន្តរជាតិតារាសាគរដែលអាចទទួលយន្តហោះធុន Boeing 777 និង Airbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំផងដែរ ខណៈនេះការសាងសង់គម្រោងនេះសម្រេចបាន៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ត ។តាមប្រភពដដែលបានឱ្យដឹងថា មកដល់ពេលនេះគម្រោងព្រលានយន្ដហោះអន្ដរជាតិតារាសាគរនេះ នៅសល់តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អគារទទួលអ្នកដំណើរចេញចូល, អគារសង្រ្គោះ និងពន្លត់អគ្គីភ័យ, ចំណតរថយន្ដ, អគាររដ្ឋបាល និងអគារស្នាក់នៅរបស់មន្ដ្រីពាក់ព័ន្ធជាដើម ។ នៅពេលសាងសង់រួចរាល់ព្រលានយន្ដហោះមួយនេះ នឹងចូលរួមចំណែកទទួលភ្ញៀវទេសចរ មកពីក្នុងនឹងក្រៅប្រទេសដែលមកកម្សាន្ដ និងការវិនិយោគនានានៅក្នុងខេត្ដកោះកុង ។គួរជម្រាបផងដែរថា ការសាងសង់ព្រលានយន្ដហោះអន្ដរតារាសាគរនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Union Development Group  ខណៈការសាងសង់មាន៣ដំណាក់កាល ដោយក្នុងនោះដំណាក់កាលទី១គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា ដែលគ្រោងចំណាយថវិកាចំនួន៣៥០លានដុល្លារ ។ ដោយឡែកដំណាក់កាលទី២ និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថា តើមានតម្រូវការប៉ុណ្ណា? បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាតម្លៃ៣៨លានដុល្លារសាង​សង់បានប៉ុន្មានភាគរយហើយ
ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាតម្លៃ៣៨លានដុល្លារសាង​សង់បានប៉ុន្មានភាគរយហើយ
February 8, 2023, 8:21 a.m.
ក្រុមហ៊ុន OCIC អភិវឌ្ឍគម្រោងកោះនរា ដែលបានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន បង្កើនសោភណ្ឌភាពទីក្រុង ជួយការពារការបាក់ច្រាំងតាមបណ្តោយទន្លេបាសាក់ និងទន្លេមេគង្គ ជាដើម ។ រហូតមកទល់ពេលនេះស្ពានបេតុងខ្សែកាបដែលតភ្ជាប់ពីកោះពេជ្រឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ ។ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៣៥ខែ ។គួរបញ្ជាក់ផងដែរថា ចំណែកឯ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ១២ខែ ។ក្នុងនោះយើងឃើញថា តំបន់ច្បារអំពៅជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ។ ប្រឹក្សាយោបល់អំពីគម្រោង Vue Astonក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរាត្រូវបានបញ្ចប់ជាស្ថាពរនាពេលខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ ប្រឹក្សាយោបល់អំពីគម្រោង Vue Astonសព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ ។ ប្រសិនបើលោកអ្នកប្រាថ្នាចង់ បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក ៕ កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
អាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ៣០០លានដុល្លារនឹងរះលើទឹកដីកោះរ៉ុង
អាកាសយានដ្ឋានអន្តរជាតិថ្មីតម្លៃ៣០០លានដុល្លារនឹងរះលើទឹកដីកោះរ៉ុង
January 23, 2023, 10:59 a.m.
អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀតនឹងត្រូវសាងសង់នៅលើទឹកដីតំបន់អភិវឌ្ឍន៍កោះរ៉ុង នៃខេត្តព្រះសីហនុ ដែល​ត្រូវ​ប្រើរយៈពេល៥ឆ្នាំដើម្បីសាងសង់ និងគ្រោងចំណាយថវិកាប្រមាណ៣០០លានដុល្លារ ។ គម្រោង​នេះអភិវឌ្ឍន៍​ដោយក្រុមហ៊ុន Royal Group Koh Rong Development ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងរួចរាល់ហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តមបណ្តិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​កម្ពុជា និងអ្នកឧកញ៉ា​ គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development ​។គម្រោងអភិវឌ្ឍន៍នេះស្ថិត​ក្រោម​ក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល​ ដែល​ជាការ​វិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន១០០ភាគរយ) សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង ។ នេះបើតាម​ប្រសាសន៍​ឯកឧត្តមបណ្តិត ម៉ៅហាវណ្ណាល់ ថ្លែងក្នុងពិធីចុះហត្ថលេខា ។ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងផងដែរថា ៖«គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការ គោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល» ។​គួររលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន Royal Group Koh Rong Development បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ផ្លូវ១ខ្សែក្នុងខេត្តជាប់មាត់សមុទ្រទាំង៤នេះនឹងដាក់ឈ្មោះ«ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» !
ផ្លូវ១ខ្សែក្នុងខេត្តជាប់មាត់សមុទ្រទាំង៤នេះនឹងដាក់ឈ្មោះ«ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» !
January 18, 2023, 8:31 a.m.
​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយ​ដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ ។ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ កោះកុង កំពត ​ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹង​សមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
News Page Concierge 590x250 KH
ត្រៀមខ្លួន ! 2023ជាឆ្នាំដែលវិស័យអចលនទ្រព្យងើបឡើងវិញ
ត្រៀមខ្លួន ! 2023ជាឆ្នាំដែលវិស័យអចលនទ្រព្យងើបឡើងវិញ
January 17, 2023, 9:34 a.m.
ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យអចលនទ្រព្យកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុង​អត្រា​​១.២% ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិល​ត្រឡប់ ទៅរកស្ថានភាពមុនពេលមានវិបត្តិ ។ឧកញ៉ា គីម ហ៊ាង ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូបបានលើកឡើងថា ស្ថានភាពអចលន​ទ្រព្យ​ជារួម​នៅ​ក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់​មានភា​ពល្អ​ប្រសើរ​ដូច​មុន​វិបត្តិ​កូវីដ​១៩​ទេ ព្រោះវិស័យមួយនេះទាមទារពេលវេលា ដោយសារបញ្ហាសេដ្ឋកិច្ច និងផលប៉ះ​ពាល់ក្នុង​រយៈពេល៣ឆ្នាំ​មក​នេះជាជំងឺធ្ងន់ធ្ងរ ។ប្រធានក្រុមហ៊ុន KW Cambodia ខាងលើបានបញ្ជាក់បន្ថែមថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជានឹង​ចាប់​​ផ្ដើម​មាន​សញ្ញា​វិជ្ជមានបណ្តើរៗ ដោយអាស្រ័យលើអត្រា​នៃការ​ងើបឡើងវិញនៃសេដ្ឋកិច្ចជារួម​របស់​ប្រទេស​នីមួយៗ ។ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រណាមួយក្នុងការទាក់ទាញនូវ​វិនិយោគ​បរទេសចូល​មកកាន់​ប្រទេស​កម្ពុជា ដើម្បីជំរុញចលនាអចលនទ្រព្យឡើងវិញ នោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២​​៣នឹងអាច​​មានការ​​កើនឡើងវិញ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ជិត​លែង​ស្ទះ​ហើយ ! ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​សម្រេច​បាន​៩៣%​ហើយ
ជិត​លែង​ស្ទះ​ហើយ ! ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​សម្រេច​បាន​៩៣%​ហើយ
January 16, 2023, 7:30 a.m.
ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​នឹង​ស្ពាន​បា​ឡេ​នៅ​ចំណុច​មុខ​ឃ្លាំង​សាំង​ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC បាន​ឈាន​ដល់​កា​រត​ភ្ជាប់​តួ​ស្ពាន​ហើយ ដោយនៅ​ព្រឹក​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ភ្ជាប់​ស្ពានបេតុង​ខ្សែកាប​នេះ ។​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ នេះ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឫស្សី​កែវ​សម្រេច​បាន​៩៣% ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។​សូម​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើ​រយៈពេល ២៨​ខែ ដែល​ជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង​មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ ។សរសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង ៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើ​ចរាចរ ២​ខ្សែ ទៅ និង​២​ខ្សែ មក​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ​, កម្ពស់​នាវាចរ ក្រោម​ស្ពាន អប្បរ​មា នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ ។ក្រោយ​ការ​ស្ថាបនា​រួចរាល់ ស្ពានបេតុង​ខ្សែកាប​នេះ​នឹង​បង្កើត​លំហូរ​ចរាចរ​ថ្មី​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ នៃ​ខណ្ឌឫស្សីកែវ និង​ផ្លូវជាតិ​លេខ​៦ នៃ​ខណ្ឌ​ជ្រោយចង្វា ហើយ​ក៏​ជា​ការ​បង្កើត​ផ្លូវ​ថ្មី​ត​ភ្ជាប់​ចរាចរ​ក្នុង​ទីក្រុង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង​ដែរ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ចំណាយពេលតែ5នាទីស្ទង់មតិអចលនទ្រព្យមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 14 !
ចំណាយពេលតែ5នាទីស្ទង់មតិអចលនទ្រព្យមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 14 !
January 11, 2023, 7:37 a.m.
ការស្ទង់មតិអចលនទ្រព្យកម្ពុជា គឺជាគំនិតផ្តួចផ្តើមប្រចាំឆ្នាំដែលក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ប្រើ​ប្រាស់ដើម្បីបង្កើតរបាយការណ៍ និងការយល់ដឹងតម្លៃលើទីផ្សារអចលនទ្រព្យក្នុងស្រុក ដែល​ត្រូវបានបោះពុម្ពដោយឥតគិតថ្លៃនៅលើគេហទំព័របស់ខ្លួន ។ ដូច្នេះអ្នកទិញ, អ្នកជួល, ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ អាចបន្តធ្វើការសម្រេចចិត្តតាមរយៈទិន្នន័យទិញលក់ ឬជួលអចលនទ្រព្យនេះ ។ចម្លើយរបស់លោកអ្នកមានតម្លៃបំផុតក្នុងការជួយកែលម្អទីផ្សារអចលនទ្រព្យកម្ពុជា ហើយចម្លើយរបស់លោកអ្នកនឹងត្រូវបានរក្សាទុកជាសម្ងាត់នៅក្នុងរបាយការណ៍ចុងក្រោយរបស់យើង ។ប្រសិនបើលោកអ្នកចង់ទទួលបានច្បាប់ចម្លងនៃរបាយការណ៍ចុងក្រោយ និងចូលរួមឱកាសចាប់រង្វាន់ដើម្បីឈ្នះទូរស័ព្ទ iPhone 14 ថ្មីស្រឡាងមួយគ្រឿង លោកអ្នកគ្រាន់តែបំពេញព័ត៌មានទំនាក់់ទំនងរបស់លោកអ្នកនៅចុងបញ្ចប់ការស្ទង់មតិជាការស្រេច ។ Start Survey
សញ្ញាល្អ ! ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុចាប់ផ្តើមកម្រើកក្រោយមានរៀងនេះ
សញ្ញាល្អ ! ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុចាប់ផ្តើមកម្រើកក្រោយមានរៀងនេះ
January 23, 2023, 3:44 a.m.
ក្រោយពេលរាជរដ្ឋាភិបាលបានសម្រេចបិទល្បែងស៊ីសងអនឡាញនៅក្នុងខេត្តព្រះសីហនុ រួមជាមួយនឹង​ការផ្ទុះ​ឡើង​នៃ​វិបត្តិកូវីដ-១៩កាលពីពេលកន្លងទៅបានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានការជាប់គាំងជា​បន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះវិញ ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមកម្រើក​ឡើងវិញ​ជា​បណ្តើរ​ហើយ ។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញទីផ្សារអចលនទ្រព្យ ។ក្រោយពេលមានផ្លូវល្បឿនលឿនបានធ្វើឱ្យសកម្មភាពភ្ញៀវទេសចរក្នុងស្រុកសម្រុកទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុយ៉ាងច្រើន ដែលបណ្តាលឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តមួយនេះមានសភាបកម្រើកឡើងវិញ ។ នេះបើតាមលោក ឌិ​ត ​ច​ណ្ណា ទីភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង ។អ្នកជំនាញទីផ្សារអចលនទ្រព្យខាងលើបានបន្តឱ្យដឹងថា ដោយមានការសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ​បានដោះ​ស្រាយ​បញ្ហាគម្រោងអគារដែលជាប់គាំងនាពេលកន្លងមកក្នុងខេត្តព្រះសីហនុបានធ្វើឱ្យ​វិនិយោគិន​ចិនមួយ​ចំនួន​ចាប់​ផ្តើម​សាងសង់គម្រោងដែលជាប់គាំងឡើងវិញ និងមានគម្រោងខ្លះសាងសង់បញ្ចប់ ។តម្លៃ​ដីធ្លី​នៅតែមាន​តម្លៃ​ខ្ពស់ ជាក់ស្តែង​នៅ​តំបន់​ល្អៗ​ទីប្រជុំជនដូចជា​ តំបន់ឆ្នេរ​ឯក​រាជ្យ​ទៅ​រង្វង់​មូល​តោ​, តំបន់រ​ង្វ​ង់​មូល​តោ​ទៅ​ឆ្នេរ​អូរ​ឈើទាល, ​តំបន់​ម្តុំ​សណ្ឋាគារ​សុខា​ជាដើមគឺ​តម្លៃ​ខ្ពស់បំផុត​ចាប់ពី​៣០០០-៣៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េទៅតាម​ទំហំ​ដី​តូច ឬ​ដី​ធំ ​។ ជាមួយគ្នានេះ តំបន់​ជាយក្រុង​វិញ មានតម្លៃ​ចាប់ពី​២០០០-២៥០០​ដុល្លារ ក្នុង១​ម៉ែត្រការ៉េ ហើយ​តំបន់​ចុះ​ពី​ជាយក្រុង​វិញ គឺមាន​តម្លៃ​ចាប់ពី​១០០០​ដុល្លារ​-១៥០០​ដុល្លារ​ជាដើម​ ។​បច្ចុប្បន្នពាណិជ្ជករ និងវិនិយោគិនចិនជាច្រើនបានវិលត្រឡប់មកកាន់ខេត្តព្រះសីហ​នុជាបន្តបន្ទាប់ដែលធ្វើឱ្យតម្រូវ​ការជួលផ្ទះ ខុនដូ និងទីតាំងផ្សេងៗសម្រាប់បើកដំណើរការអាជីវកម្មផ្សេងៗមានការកើនឡើង ។​ វិនិយោគិន​កាន់តែ​ច្រើនឡើងៗ​ចាប់ផ្តើម​សាកសួរ​ពី​ហាងឆេង​តម្លៃ​ដីធ្លី​ដែល​នេះ​អាចជា​សញ្ញា​ល្អ​សម្រាប់​សកម្មភាព​ទិញ​លក់​នាពេល​ខ្លី​ខាងមុខ​ ។គួររម្លឹកផងដែរថា យោងតាមសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ឆ្នាំ២០៣៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលបានកំណត់អភិវឌ្ឍន៍ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
កញ្ញានីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស
កញ្ញានីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស
January 9, 2023, 2:47 a.m.
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Le Royal ​មានការរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ រវាងកញ្ញានីគីនីគី និង គម្រោងលំនៅឋានវង្ស ​ដែលដឹកនាំដោយលោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត។ពិធីចុះអនុស្សារណៈនាឱកាសនោះគឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើការងារជាទូតសុឆន្ទៈ តំណាងឱ្យគម្រោងលំនៅឋានវង្ស ពិសេសសជំរុញការអភិវឌ្ឍនៃការសាងសង់លំនៅឋានប្រកបដោយគុណភាព សោភ័ណភាព ភាពស្រស់ស្អាត និងស៊ីវិល័យ។លោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន បានមានប្រសាសន៍ដោយភាពជឿជាក់ថា “គម្រោងលំនៅឋានវង្ស ជាបរិបថថ្មីក្នុងសហគមន៍ដ៏មានសក្ដានុពល សុវត្ថិភាព គុណភាព និងឧត្តមភាព ដែលល្អប្រសើរបំផុតទាំងការរស់នៅបែបឯកជន និងល្អប្រសើរដល់ការបើកអាជីវកម្មនានា”។ លោកស្រីបានមានប្រសាសន៍បន្ដថា “យ៉ាងណាមិញ ដោយមើលឃើញពីសមត្ថភាព ការនិយមគាំទ្រ ស្រឡាញ់​ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងរបៀបរបបនៃការរៀបចំខ្លួន វាចាសព្ទ ដែលប្រកបដោយវិជ្ជាជីវៈ លើចំណេះដឹងទូទៅ ក្រមសីលធម៌ សុជីវធម៌ ភាពរួសរាយ និងមានទំនាក់ទំនងសង្គមល្អ ពិសេសរួមទាំងទេពកោសល្យនានាផងនោះ យើងខ្ញុំក៏បានសម្រេចជ្រើសរើសយក  កញ្ញា នីគីនីគី ជាទូតសុច្ឆន្ទៈ ប្រចាំគម្រោងលំនៅឋានវង្ស ហើយដែលជាជម្រើសមួយដ៏ស័ក្តិសមឥតខ្ចោះ។កញ្ញានីគីនីគី អ្នកតំណាងឱ្យ គម្រោងលំនៅឋានវង្ស បានលើកឡើងដោយក្ដីរំភើបថា “នាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស នេះជាលើកទី១ដែលនាងខ្ញុំមានអារម្មណ៍រំភើបក្រៃលែង រកពាក្យពេចន៍មកបរិយាយមិនត្រូវ ហើយនៅពីក្រោយការសម្រេចចិត្តនេះគឺការពិភាក្សា ការវាយតម្លៃនិងការរំពឹងទុក។ House is not a Home មានផ្ទះតែមិនបានរស់នៅជុំគ្នា គ្មានសុភមង្គល ប្រៀបដូចមានតែសម្បកផ្ទះ។ផ្ទះគឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវសាងសុភមង្គលគ្រួសាររួមគ្នា ផ្ទះសម្រាប់អាហារពេលល្ងាចជួបជុំគ្រួសារតំណាងឱ្យខ្ញុំ ដូចបទចម្រៀង "Home for Dinner" របស់ខ្ញុំ ផ្ទះប្រៀបដូចជាអ្នកធ្វើការដែលមាន   សកមុ្មភាពរួមគ្នា សាងជាមួយគ្នា ការពារគ្នាទៅវិញទៅមក មានគោលដៅនិងក្តីសង្ឃឹមដែលជាប្រភពថាមពលនិងកម្លាំង។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងរៀបចំមាតិកាផ្សាយដែលទាក់ទងនឹងគម្រោងលំនៅឋានវង្ស និងមានជាសារដាស់តឿន អប់រំ លើកទឹកចិត្ត ដែលបម្រើប្រយោជន៍ដល់ប្រិយមិត្ត និងអតិថិជនគម្រោងរបស់យើង។ នាងខ្ញុំជឿជាក់ថាគម្រោងលំនៅឋានវង្ស នឹងទទួលបានកាគាំទ្រខ្លាំងពីអតិថិជន ហើយខ្ញុំនឹងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅរួមជាមួយគ្នា។​សូមជម្រាបថា លំនៅឋានវង្ស ស្ថិតនៅលើបណ្ដោយផ្លូវ ២០A ក្បែរផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងអំណោយផល មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជិតផ្សារទំនើបអ៊ីអន៣ ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ពាណិជ្ជកម្មចម្រុះ និងមានប្រជាពលរដ្ឋរស់នៅកុះករ ។គុណតម្លៃនៃគម្រោងលំនៅឋានវង្ស គឺ “សាងភាពសុខដុមរួមគ្នា” ។ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
Walmart ក្រុមហ៊ុនយក្សរបស់អាមេរិកបែរមុខព្រួញមករកកម្ពុជា
Walmart ក្រុមហ៊ុនយក្សរបស់អាមេរិកបែរមុខព្រួញមករកកម្ពុជា
January 6, 2023, 9:04 a.m.
តាមរយៈកិច្ចប្រជុំតាមអនឡាញរវាងដំណាងក្រុមហ៊ុន Walmart ជាមួយនឹងឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនលក់រាយដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិក​មួយនេះ​កំពុង​ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។លោកស្រី Anbinh Phan ដំណាងក្រុមហ៊ុន Walmart បានលើកឡើងថា លោកស្រីមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាជាខ្លាំង ។ ក្រុមមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។ជាមួយគ្នានេះផងដែរឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម​បាន​វាយតម្លៃខ្ពស់​នូវការ​បញ្ជាទិញ​របស់​ក្រុមហ៊ុន ​Walmart នូវផលិតផល​សំលៀកបំពាក់ និង​សម្ភារៈធ្វើដំណើរពីកម្ពុជា ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ ​និងគាំទ្រពេញទំហឹង ចំពោះគោល​បំណង​របស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញ​ពីកម្ពុជា​បន្ថែមទៀត ដូចជាផលិតផល​គ្រឿង​សង្ហារឹម អេឡិចត្រូនិក ​និងជាពិសេសផលិតផលកសិកម្មសំខាន់ៗ​ពីកម្ពុជា ដែលបំពេញ​បាន​តាមស្តង់ដារអន្តរជាតិ ។​ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា​គឺសំដៅរួមចំណែក​ក្នុងការ​បង្កើត​ការងារ កាត់បន្ថយភាពក្រីក្រ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ។ឯកឧត្តមលើកឡើងថា ក្រសួងពាណិជ្ជកម្ម ​នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន​ Walmart វិស័យ​ឯកជន និងក្រសួង​-ស្ថា​ប័ន ពាក់ព័ន្ធនានា ​ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
កាក់កបណាស់ ! គម្រោងធំៗ៣បោះទុន១៦លានដុល្លារនឹងរះលើទឹកដីខេត្តកំពង់ស្ពឺ
កាក់កបណាស់ ! គម្រោងធំៗ៣បោះទុន១៦លានដុល្លារនឹងរះលើទឹកដីខេត្តកំពង់ស្ពឺ
January 6, 2023, 7:10 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖ទី១- ក្រុមហ៊ុន WINDARA INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បានចំនួន ២.៧១៤កន្លែង ។ទី២- ក្រុមហ៊ុន YUE WING CHEONG MANUFACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង ។ទី៣- ក្រុមហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និង​កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង។ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ផ្លូវសេដ្ឋកិច្ច២ខ្សែនឹងបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពនៅថ្ងៃស្អែក
ផ្លូវសេដ្ឋកិច្ច២ខ្សែនឹងបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពនៅថ្ងៃស្អែក
December 29, 2022, 8:50 a.m.
ផ្លូវជាតិលេខ៣១ និងលេខ៣៣ នឹងប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ គិតចេញពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ៣៣) ដោយមានឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨+១០០ ស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។  ផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ជិត២ពាន់លានដុល្លារ ! ចិនជួយសាងសង់ផ្លូវឱ្យកម្ពុជា៣០ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ
ជិត២ពាន់លានដុល្លារ ! ចិនជួយសាងសង់ផ្លូវឱ្យកម្ពុជា៣០ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ
December 28, 2022, 8:21 a.m.
រដ្ឋាភិបាលនៃប្រទេសចិនមកដល់ពេលនេះបានជួយសាងសង់​ផ្លូវដល់​ប្រទេស​កម្ពុជាចំនួន៣០ខ្សែ​ដែល​ស្មើ​នឹង​ប្រវែង​ជាង៣ពាន់គីឡូម៉ែត្រដោយចំណាយចំណាយថវិកាជិត២ពាន់​លាន​​ដុល្លារ ។ ក្នុងនោះ​មាន​ផ្លូវ​កំពុង​សាង​សង់​ជា​ច្រើន​ខ្សែទៀតតម្លៃប្រមាណ៥០០លានដុល្លារ ហើយ​ចំពោះ​ស្ពាន​នៅក្នុង​ប្រទេសកម្ពុជាវិញ ដែលមិត្តចិន​បាន​សាង​សង់ និងកំពុងសាងសង់មាន​ចំនួន៩ខ្សែផ​ង​ដែរ​សម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនេះ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី​ភាពក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ និង​លើក​កម្រិតគុណភាពផ្លូវជាតិលេខ៤១ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ។គម្រោងលើក​កម្រិតគុណភាពផ្លូវជាតិលេខ៤១នេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង​ថ្នល់​ចិន CRBC និងត្រួតពិនិត្យបច្ចេក​ទេស​​ដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយ​ប្រើរ​យៈ​ពេល​សាង​​សង់ចំនួន៤០ខែ និងបញ្ចប់​ការ​សាង​សង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​៦៧​​លានដុល្លារសហរដ្ឋអាមេរិក ដែល​ជា​ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជា​មួយ​នឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិ​បាល​កម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលបានផ្តល់ឥណទាន​សម្រាប់​លើក​កម្ពស់​គុណភាពផ្លូវជាតិលេខ៤១នេះ។ សម្តេចតេជោបន្ត​ថា គោលនយោបាយកម្ពុជាពីមុន គឺយើង​មាន​លុយ​តិច​ធ្វើផ្លូ​វ​ឱ្យបានវែង តែបច្ចុប្បន្ននេះគឺយើងត្រូវ​សាង​សង់​ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យ​បាន​រឹង​មាំ និងស្រស់ស្អាត ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវដែលត្រូវបាន​ប្រើ​ប្រាស់​​តាំងពីសម័យព្រះបាទអង្គឌួងមកម្លេះ ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់​តំបន់​សមុទ្រ នៃខេត្តកំពត ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននាពេលកន្លង​មក​នេះ​គឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជាទៅ​កាន់​ទីផ្សាបរទេស ។ បច្ចុប្បន្ននេះទំនិញផលិតផល និង​កសិ​ផលរបស់កម្ពុជាមួយចំនួនកំពុងត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនរួចទៅហើយ និងកំពុង​ត្រៀមរៀបចំនាំចេញមួយចំនួនទៀតនៅពេលបន្ទាប់ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ត្រូវប៉ាន់ហើយពេលនេះ ! ការបង្កើតក្រុងថ្មីចំនួន៣ទៀតនឹងធ្វើឱ្យតម្លៃ​អចលន​ទ្រព្យតំបន់នោះឡើងថ្លៃ
ត្រូវប៉ាន់ហើយពេលនេះ ! ការបង្កើតក្រុងថ្មីចំនួន៣ទៀតនឹងធ្វើឱ្យតម្លៃ​អចលន​ទ្រព្យតំបន់នោះឡើងថ្លៃ
December 27, 2022, 7:26 a.m.
ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះទើបតែបានសម្រេចបង្កើតក្រុងថ្មីដូចជា ក្រុងឧដុង្គម៉ែ​ជ័យ (ខេត្ត​កំពង់​ស្ពឺ), ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន (ខេត្តកណ្តាល) ដែលត្រូវបានអ្នកជំនាញក្នុងវិស័យ​អចលន​ទ្រព្យ​បាន​លើក​ឡើង​​ថា ក្រុងថ្មីទាំង៣នេះនឹងធ្វើឱ្យតម្លៃអចលនទ្រព្យនឹងស្ទុះឡើងថ្លៃ ។ការបង្កើតក្រុងទាំង៣នេះគឺជាយន្តការរបស់រាជរដ្ឋាភិបាលដើម្បី​ជំរុញ​សេដ្ឋកិច្ចនៅតាមតំបន់​ឱ្យកាន់តែមាន​ភាពទា​ក់​ទាញ និងមានការរីកចម្រើនជាមុន ​ក៏ដូចជាការបង្កើនការផ្តល់សេវា​សាធារណៈ​កាន់តែ​កៀក និងមានប្រសិទ្ធភាព ។ក្នុង​ពេលដែលទីក្រុងថ្មីនេះចាប់ផ្តើមកសាងតម្រូវការដីនឹងមានការកើនឡើងដែលធ្វើឱ្យតម្លៃអចលនទ្រព្យ​កើន​ឡើង ។ ប៉ុន្តែយ៉ាង​ណាការរៀបចំក្រុងថ្មីនេះទាមទារនូវការវិនិ​យោគរបស់រាជរដ្ឋា​ភិបាលក្នុ​ងការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ឱ្យ​បាន​កាន់តែប្រសើរ​ជាង​មុន​ផងដែរ ។ សម្រាប់ឆ្នាំ២០២៣ តម្លៃដី​អាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារ​ស្ថាន​ភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជា​បញ្ហា​អូស​បន្លាយនៃសង្រ្គាមអ៊ុយក្រែន ។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ​៣០%​នៃតម្លៃ​បច្ចុប្បន្ន ។ នេះបើតាមការឱ្យពីលោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។លោក ច្រឹក សុខនីម បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះនៅក្នុងតំបន់អរិយក្សត្រ​អចលនទ្រព្យមាន​តម្លៃ​ចន្លោះ​ពី៨០​ដុល្លារ​ទៅ១៣០ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់នៅតាមផ្លូវធំៗ និងតាមផ្លូវតូចៗ តម្លៃប្រមាណ​ពី២០​ដុល្លារ​ទៅ​ក្រោម​​៨​០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ដោយ​ឡែក​នៅ តំបន់ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ជាមធ្យមតម្លៃដី ប្រហាក់ប្រហែលនឹងតំបន់អរិយក្សត្រដែរ ពោលគឺនៅតាម​ផ្លូវ៥១ តម្លៃចន្លោះពី​៧០​ដុល្លារ​ទៅជិត​២០០​ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ នៅរង្វង់២០ទៅ៣០ដុល្លារ ក្នុងមួយ​ម៉ែត្រ​ការ៉េ ។ក្រុងចំនួន២នៅខេត្តកណ្តាល គឺក្រុងអរិយក្សត្រ ​ត្រូវបានកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម​ ខណៈក្រុងសំពៅពូន ដែលជាប់ព្រំដែនវៀតណាម ត្រូវបានកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ ។ ​ដោយឡែក​ក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបំបែកចេញពីស្រុកឧដុង្គ ​ដោយកាត់យក​ឃុំចំនួន​៥ពីស្រុក​ឧដុង្គ ​៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
បាំងតែប៉ុន្មានថ្ងៃទៀត ! គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់ហើយ
បាំងតែប៉ុន្មានថ្ងៃទៀត ! គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់ហើយ
December 16, 2022, 7:09 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោង​លើក​កម្ពស់​​គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទាន​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣​ខាងមុខ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ដោយមានការ​ចូល​​រួម​​ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាសមាជិក សមាជិកា គណៈកម្មការ និងអនុគណៈកម្មការជាច្រើនរូប ។ កិច្ចប្រជុំនេះធ្វើនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកា​គណៈ​កម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយ​សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ ។អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានា ដែលរួមមានដូចជា៖ ការរៀប​ចំ​សុន្ទរក​ថាជូនថ្នាក់ដឹកនាំ ការជ្រើសរើសទីតាំងក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិ​យស​ជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់​ជូន​ទៅ​ខុទ្ទកាល័យ​សម្តេចតេជោ នាយករដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រ​ហ្វេស​ប៊ុក​ផ្លូវការរបស់សម្តេចផ្ទាល់ ។ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្តាំផ្ញើដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងទាំងពីរនេះ អាចសម្រេច​ទៅ​បាន​ប្រកបដោយជោគជ័យ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ផ្លូវជាតិលេខ៣១ និងលេខ៣៣ ត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ
ផ្លូវជាតិលេខ៣១ និងលេខ៣៣ ត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ
December 15, 2022, 8:23 a.m.
ខេត្តកំពត ៖ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្រាប់រៀបចំពិធី​បើកការដ្ឋាន​លើគម្រោង​ធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣១ និងលេខ៣៣ ព្រមទាំង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខា​ធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង (PMU) ផ្លូវជាតិលេខ៣៣ បានអញ្ជើញ​ចុះ​ពិនិត្យ​​ស្ថានភាពផ្លូវជាតិទាំងពីរខ្សែដឹកនាំដោយ ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និងជា នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ត្រៀម​រៀបចំបើក​ការ​ដ្ឋាន​សាងសង់ជាផ្លូវការ ។ ការអញ្ជើញចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសទីតាំង បែងចែកការទទួលខុសត្រូវការងារ ក្នុងការត្រៀម​ប្រារព្ធ​ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​គ្រោង​​នឹងប្រារព្ធនាពេលឆាប់ៗខាងមុខនេះ ។បន្ទាប់ពីចុះពិនិត្យលើទីតាំងនីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូទាំងពីរ បានជ្រើសរើយក​ទីតាំង​សម្រាប់​រៀប​ចំពិធី​បើកការ​ដ្ឋាន នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា​បែងចែក​តួនាទី និងភារកិច្ចមុនថ្ងៃចាប់ផ្តើម និងថ្ងៃប្រារព្ធពិធីនៅក្នុងកិច្ចប្រជុំ ។ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំងពីររូប បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធដែលបានចូលរួម និង​មាន​​ប្រសាសន៍បញ្ជាក់លើកឡើងពីជំហរក្នុងការអនុវត្តការងារ​សូមធ្វើឱ្យមាន​ប្រសិទ្ធភាព​ប្រកប​ដោយកា​រ​ទទួល​ខុស​ត្រូវ​ដើម្បីញ៉ាំងឱ្យពិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តិទៅដោយរលូន ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
1500លានដុល្លារ ! កូរ៉េផ្តល់កម្ចីឱ្យកម្ពុជាដើម្បីអភិឌ្ឍន៍សេដ្ឋកិច្ច និងសាងសង់ស្ពានអរិយក្សត្រ
1500លានដុល្លារ ! កូរ៉េផ្តល់កម្ចីឱ្យកម្ពុជាដើម្បីអភិឌ្ឍន៍សេដ្ឋកិច្ច និងសាងសង់ស្ពានអរិយក្សត្រ
December 15, 2022, 7:43 a.m.
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុប១,៥ពាន់លានដុល្លារអាមេរិក​សម្រាប់​គាំទ្រ​ការ​អភិវឌ្ឍ​នៅកម្ពុជា ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាពនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖ទី១-ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ទី២-ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន​ទឹក​ប្រាក់​ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក ។ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េដែលសាងសង់ចាប់ពីផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ គឺសាងសង់ស្ពានចំនួន២នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ ដោយ​សាង​សង់​ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមាន​ប្រវែង​សរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿន​អតិបរមា ៨០ គ.ម/ម៉ោង ។គម្រោងទាំងពីរនេះចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា ។ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋ​កូរ៉េ​នាពេល​នេះនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ក្រុមហ៊ុនសិង្ហបុរី TANNCAM INVESTMENT PTE., បណ្តាក់ទុនវិនិយោគជាមួយ DIGITAL CLASSIFIEDS GROUP ដែលជាក្រុមហ៊ុនមេរបស់ REALESTATE.COM.KH
ក្រុមហ៊ុនសិង្ហបុរី TANNCAM INVESTMENT PTE., បណ្តាក់ទុនវិនិយោគជាមួយ DIGITAL CLASSIFIEDS GROUP ដែលជាក្រុមហ៊ុនមេរបស់ REALESTATE.COM.KH
December 15, 2022, 2:53 a.m.
(រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២) ៖ Tanncam Investment Pte. Ltd. ដែលជាក្រុមហ៊ុន​មូល​ធន និង​បណ្តាក់​ទុន​ឯកជន មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានធ្វើការបណ្តាក់ទុនជាមួយក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅអូស្ត្រាលី និងជាក្រុមហ៊ុនប្រតិបត្តិករ​ឈាន​មុខគេ​នៃផលប័ត្រ​អចលន​​ទ្រព្យ ​អនឡាញ និងក្រុមហ៊ុនចាត់ថ្នាក់ទូទៅនៅក្នុងទីផ្សារដែល​កំពុង​រីក​ចម្រើន ។ ក្រុមហ៊ុន និងម៉ាកយីហោ​ដែលជា​បុត្រ​សម្ព័ន្ធ ​របស់ DCG រួមមាន ៖ ក្រុមហ៊ុន realestate.com.kh និង FazWaz ដែលស្ថិតនៅក្នុង​ប្រទេស​កម្ពុជា, hausples.com.pg និង marketmeri នៅ Papua New Guinea, yula.la ក្នុងប្រទេសឡាវ និង property.com.fj នៅ Fiji ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Cambodian Investment Management បានដើរតួជា​អ្នក​រៀបចំ និងផ្តល់ប្រឹក្សាហិរញ្ញវត្ថុ លើ​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន Tanncam Investment Pte. Ltd ផងដែរ ។នាយកប្រតិបត្តិក្រុមហ៊ុន DCG Group លោក Mathew Care បានមានប្រសាសន៍ថា ៖ «នេះគឺជាពេលវេលា​ដ៏​គួរ​ឱ្យ​រំភើបមួយ ​សម្រាប់ក្រុមនេះ ដោយសារអាជីវកម្មរបស់យើង​ទទួលបានភាពទាក់ទាញ​ឡើងវិញ​ក្រោយស្ថានភាពជម្ងឺ​កូវីដ ហើយយើង​កំពុង​ជួបប្រទះ នឹងកំណើនដ៏រឹងមាំ និងភាពរីកចម្រើន​ រួមនឹងការកែលម្អ​យ៉ាង​ច្រើន​​នៅ​ក្នុង​​មូលដ្ឋាន​គ្រឹះនៃ​​ផលប័ត្រ​របស់យើង ។ យើងស្វាគមន៍ Tanncam ក្នុងនាមជាម្ចាស់ភាគហ៊ុនថ្មី និងជា​អ្នក​វិនិយោគដ៏ល្បីល្បាញ ហើយយើង​រំពឹងថា ពួកគេនឹងក្លាយជាចំណែកដ៏ជោគជ័យមួយ ជាមួយនឹង​គោលបំណងយុទ្ធសាស្រ្ត​នាពេល​អនាគត​របស់​យើង» ។លោក Anthony Galliano, នាយកក្រុមហ៊ុន Tanncam Investment Pte. Ltd. និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management បានមានប្រសាសន៍ថា ៖«យើងជឿថា DCG បានបង្ហាញ​ពីសមត្ថភាព​ពិសេស​មួយ​ក្នុងការចូលទៅក្នុងទីផ្សារប្រកួតប្រជែងដែលកំពុងមានការរីកចម្រើន និងបង្កើតភាព​លេចធ្លោ​មួយផង​ដែរ ។ យើងកំពុងវិនិយោគលើអ្វីដែលយើងជឿថា​ជាអនាគត​ដ៏ជោគជ័យ, ក្រុមគ្រប់គ្រងដ៏រឹងមាំ និងផលប័ត្រ​ដែល​នឹង​​ទទួលបានការរីកចម្រើន ។ ក្រុមហ៊ុននេះកំពុង​ស្ថិតនៅ​លើចំណុច​កំពូលនៃភាពអស្ចារ្យ ហើយយើងរីករាយ​ក្នុងការ​​រួម​ចំណែកក្នុងការធ្វើដំណើររបស់ពួកគេ» ។លោក Anthony នឹងបម្រើការជាក្រុមប្រឹក្សាភិបាល នៃក្រុម Digital Classifieds Group (DCG ដែលស្ថិតក្រោម​ការ​យល់​ព្រមពីបទប្បញ្ញត្តិ) ។------------ អំពីយើង ------------ ក្រុមហ៊ុន Tanncam Investment Pte. Ltd. គឺជាក្រុមហ៊ុនបណ្តាក់ទុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនភាគហ៊ុន​ឯកជន​ដែលផ្តោតលើការ​ចាប់​ផ្តើមដំណាក់កាលដំបូង និងឱកាសវិនិយោគជាយុទ្ធសាស្រ្ត ។ក្រុមហ៊ុន Digital Classifieds Group បង្កើតឡើងក្នុងឆ្នាំ 2013, DCG ប្រតិបត្តិការផលប័ត្រនៃអចលនទ្រព្យអនឡាញឈានមុខគេ ដែលរីក​លូត​លាស់​លឿន​​​បំផុត​របស់អាស៊ីប៉ាស៊ីហ្វិក ។ DCG បានរួមចំណែកនៅក្នុងទីផ្សារ​ដោយប្រើប្រាស់បច្ចេកវិទ្យា​ដើម្បី​ផ្តល់ភាព​ងាយ​ស្រួលដល់អ្នកប្រើប្រាស់ និងអាជីវកម្មទាំងឡាយដែលសហការមួយពួកយើង ។ ផលប្រយោជន៍ប្រកួត​​ប្រជែង​នៅលើទីផ្សាររបស់យើង គឺវិធីសាស្រ្តដ៏ទូលំទូលាយ​ក្នុងការ​ដោះស្រាយតម្រូវការរបស់​អ្នក​​ប្រើប្រាស់ ហើយ​ការផ្តល់​គុណតម្លៃសម្រាប់អតិថិជនរបស់យើង ។ក្រុមហ៊ុន Cambodian Investment Management Co. Ltd. ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវាកម្ម​អាជីវកម្ម​ដែល​មាន​មូលដ្ឋាន​នៅប្រទេស​កម្ពុជា ។ ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ 2009, ក្រុមហ៊ុននេះបានធ្វើការជ្រើសរើសធ្វើជាអ្នករៀបចំ និងអ្នកប្រឹក្សាហិរញ្ញវត្ថុលើការរួមបញ្ចូលគ្នា និងការ​ទិញ​យក និងប្រតិបត្តិការភាគហ៊ុនឯកជន ។CONTACT INFORMATION:   Digital Classifieds Group Pty Ltd                                                   Tanncam Investment Pte. Ltd.Mathew Care CEO & Co-Founder                                                  Anthony Galliano+61 409 598 227                                                                              +85510902535mathew.care@hausples.com.pg                                                  anthonygalliano@tanncam.com
ស្ពានចំនួន៣ត្រៀមផុសឡើងនៅកម្ពុជាលើទីតាំងទាំងនេះ
ស្ពានចំនួន៣ត្រៀមផុសឡើងនៅកម្ពុជាលើទីតាំងទាំងនេះ
December 14, 2022, 10:10 a.m.
ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ប្រកាសថារដ្ឋនឹងសាងសង់ស្ពាន៣បន្ថែមទៀត ដែលស្ពានទាំងនោះនឹងធ្វើឱ្យសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានច្រើនមួយកម្រិតទៀត ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមាន​ការ​សាង​សង់ស្ពាន​ចំនួន៣បន្ថែមទៀតដែលរួមមាន ៖ ទី១-ស្ពានឆ្លងកាត់ទន្លេមេគង្គ​នៅខេត្ត​ក្រចេះ, ទី២-ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ, និងទី៣-ស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ។ចំណែកពីធីបើកការដ្ឋានសងសង់ស្ពានឆ្លងទន្លេមេគង់នៅខេត្តក្រចេះអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ឬទី៦ ខែមករា ២០២៣ ខាងមុខ ដោយសារតែសម្តេចតេជោ ហ៊ុន សែន មានភាពមមាញឹកខ្លាំងលើកិច្ចការប្រទេសជាតិ ។ នេះបើតាមការបញ្ជាក់របស់សម្តេច ។សូមបញ្ជាក់ថា កម្មវិធី​ប្រកាស​បើក​ការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ទន្លេមេគង្គខេត្តក្រចេះ ក្រោម​ហិរញ្ញប្បទានសម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅនា​ដើមខែ​មករា ឆ្នាំ​២០២៣​ខាងមុខ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េចាប់ពីផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ ដោយ​សាង​សង់​ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង និងស្ពានទី៣ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ។ ស្ពាននេះមានតួនាទីក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង ។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !