+85561 777 090
Logo

Recent Articles

កុំ​ជ្រួលច្របល់ ! សម្តេច​ប្រកាស​ហើយ​ទោះ​កូ​វី​ដ​អូ​មី​ក្រុង​ក៏​មិន​ធ្វើ​រឿង​នេះ​ដូច​កាល​ឆ្នាំ​២០២១
កុំ​ជ្រួលច្របល់ ! សម្តេច​ប្រកាស​ហើយ​ទោះ​កូ​វី​ដ​អូ​មី​ក្រុង​ក៏​មិន​ធ្វើ​រឿង​នេះ​ដូច​កាល​ឆ្នាំ​២០២១
June 6, 2022, 8:33 a.m.
សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព និង​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​សម្តេច​បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ច​ចាម​អារាម​ដែល​ថា នឹង​មានការ​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ប្រទេស​ជា​ថ្មី​ម្តងទៀត​ក្រោយ​ពី​មាន​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ដោយ​សម្តេច​បាន​ប្រកាស​ថា មិន​មាន​ភាព​ចាំបាច់​ណា​ដែល​ត្រូវ​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ប្រទេស​ដូច​កាល​ឆ្នាំ​២០២១​នោះ​ឡើយ ។ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​សម្តេច​តេ​ជោ​បាន​ណែនាំ​ទៅ​កាន់​ប្រជាពលរដ្ឋ​ទាំង​កុំឱ្យ​មានការ​ស្លន់ស្លោ ឬ​ព្រួយបារម្ភ​ថា រាជរដ្ឋាភិបាល​នឹង​បិទ​ប្រទេស​ជា​ថ្មី​ម្តងទៀត​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រត់​ទិញ​ស្បៀងអាហារ ឬ​សម្ភារៈ​ប្រើប្រាស់​ទុក ដែល​វា​ធ្វើ​ឱ្យ​មានការ​ឡើងថ្លៃ​ទំនិញ​ខុស​ប្រក្រតី ។សម្តេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​អ្នក​ដែល​និយាយ​ខ្សឹបខ្សៀវ​ថា​នឹង​មាន​បិទ​ទីក្រុង បិទ​ប្រទេស​ឡើង​វី​ញ គឺ​មិន​មាន​ទេ​។ ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ដែល​មាន​សិទ្ធិ​អំណាច​ពេញលេញ ក្នុង​ការ​បញ្ជា​បិទ ឬ​បើក គឺ​ខ្ញុំ​មិន​អនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់​នោះ​ទេ សូម​បញ្ជាក់​កុំ​ឱ្យមានការ​ជ្រួលច្របល់​ទៅ​ទិញ​ឥ​វ៉ា​ន់​ទុក​» ។សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​សូម​បញ្ជាក់ ខ្ញុំ​សម្រេចចិត្ដ​បិទ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តា​ខ្មៅ​កាលពី​ឆ្នាំទៅ នៅ​ក្នុង​ពេលវេលា​មួយ​ដ៏​លំបាក ដោយសារ​យើង​អត់​ទាន់​ចាក់​វ៉ាក់សាំង​។ ប៉ុន្ដែ​ឥឡូវនេះ យើង​អត់​មាន​តម្រូវការ​ណាមួយ សម្រាប់​ការ​បិទ​ទីក្រុង ឬ​បិទ​គោលដៅ​ទេ​។ ឧទាហរណ៍ កាលពីមុន ផ្សារ​ឆ្លង បួន ដប់​តូប យើង​អោយ​បិទ​ផ្សារ​ទាំងមូល​។ ឥឡូវ​អត់​ទេ អ្នក​ឆ្លង​ទៅ​ព្យាបាល​ទៅ ហើយ​បាញ់ថ្នាំ​សម្លាប់​ទៅ (​សម្លាប់​មេរោគ​) លក់​បន្ដ​ទៅ​ទៀត​។ ឥឡូវ​ទាល់តែ​វិធានការ​បែប​នេះ យើង​អត់​មាន​តម្រូវ​មានការ​ចាំបាច់​ដើម្បី​បិទ​ទេ ។ យើង​បាន​ទទួល​វ៉ាក់សាំង​ហើយ វា​មិន​នាំ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ពេក​ទេ» ។គួរ​រំលឹក​ផង​ដែរ​ថា កាលពីដើម​ឆ្នាំ​២០២១កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​ប្រទេស រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ បន្ទាប់​មានការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ ហើយ​ការ​សម្រេចចិត្ដ​បិទ​កាលនោះ គឺ​ដោយសារ​ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នៅឡើយ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​បិទ​ខ្ទប់​តំបន់​តែ​ផ្ទុះ​ខ្លាំង ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ នេះ​ទៅ​តំបន់​ដទៃ​ផ្សេង​ទៀត ដើម្បី​ការ​សុវត្ថិភាព និង​សុខ​មារ​ភាព​របស់​ប្រ​ជន​ទាំងមូល​ ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
មួយខែត្រឹមតែជាង$500អាចក្លាយជាម្ចាស់ខុនដូក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ
មួយខែត្រឹមតែជាង$500អាចក្លាយជាម្ចាស់ខុនដូក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ
May 23, 2022, 8:10 a.m.
ខណ្ឌ​ជ្រោយចង្វារ ជាខណ្ឌដែល​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន​រួម​មាន អគា​លំនៅ​ដ្ឋា​ន​, ពាណិជ្ជកម្ម​, ផ្សារ និង​ទីក្រុង​រណប​ជា​ច្រើន ជា​ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​សាងសង់​រួច​សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។​ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន WorldBridge Group ដែល​មានបទពិសោធន៍​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ទំនើប​ៗ និង​លំនៅ​ឋាន​ដ៏​ប្រណីត​ៗ​នៅ​កម្ពុជា បាន​សាងសង់​គម្រោង​លំនៅ​ឋាន​ប្រណីត​ថ្មី​១​ឈ្មោះ​ថា «WorldBridge Sport Village ឬ​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​» ។​ ព័ត៌មានលម្អិតអំពីគម្រោងWorldBridge Sport Village គឺជា​គម្រោង​អភិវឌ្ឍន៍​សាងសង់​អម​ជាមួយ​ស្ថាបត្យកម្ម​យ៉ាង​វិសេសវិសាល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​៦​ហិ​កតា ជាប់​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៣៥.០០០ ហិ​កតា នៅ​ភាគ​ខាងជើង នៃ​តំបន់​អភិវឌ្ឍន៍​ថ្មី​របស់​រាជធានី​ភ្នំពេញ ។​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​គម្រោង​មួយ​នេះ​មានការ​ផ្តល់​ជូន​ពិសេស​ថ្មី​គឺ ៖បង់​រំលស់ 20% នៃ​តម្លៃ​ផ្ទះ រយៈពេល​24​ខែ ដោយ​គ្មាន​ការ​ប្រាក់ (​ត្រឹមតែ $525/​ខែ​) ហើយ 80% ដែល​នៅ​សល់​អតិថិជន​អាច​បង់​រំលស់​ជាមួយ​ម្ចាស់​គម្រោង ឬ​ធនាគារ​បាន​មានឱកាស​ឈ្នះ​រថយន្ត Toyota Raize 2022ពេល​កក់​លុយ​នឹង​ទទួល​បាន​គូ​ប៉ុង​បញ្ចុះតម្លៃ​បន្ថែម $500 ទៀត​បញ្ចុះតម្លៃ 2% បន្ថែម​ទៀត​ពេល​អតិថិជន​ជ្រើសរើស​លក្ខខណ្ឌ​បង់ប្រាក់​ណាមួយសូមចុចប៊ូតុងនេះដើម្បីទទួលបានប្រូម៉ូសិនខាងលើ
ស្ងាត់ៗ ! តម្លៃដីធ្លីនៅតំបន់កោះពេជ្រហក់ឡើងខ្លាំងហើយ
ស្ងាត់ៗ ! តម្លៃដីធ្លីនៅតំបន់កោះពេជ្រហក់ឡើងខ្លាំងហើយ
June 7, 2022, 6:05 a.m.
កោះ​ពេជ្រ ដែល​ធ្លាប់តែ​ជា​កោះ​លិច​ទឹកដី​ភក់​សម្រាប់​ធ្វើ​ដំណាំ តែ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទទួល​បានការ​វិនិយោគ​នូវ​គម្រោង​សាងសង់​ធំ​ៗ​រាប់រយ​លាន​ដុល្លារ ក្នុង​នោះ​មាន​អគារ​ពាណិជ្ជកម្ម​, សាលារៀន​អន្ដរជាតិ​, មាន​ខុន​ដូ និង​គេហដ្ឋាន​កម្រិត​ខ្ពស់​, សាល​សន្និបាត និង​ពិព័រណ៍​, រួម​ទាំង​បណ្ដុំ​ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ដ​ជា​ច្រើន​ទៀត ។កោះ​ពេជ្រ​ពី​មុន​ធ្លាប់តែ​ជា​កោះ​លិច​ទឹក​ប្រែ​ក្លាយទៅជា​ទីក្រុង​រណប​ដ៏​មាន​ប្រជាប្រិយភាព តើ​តម្លៃ​ដីធ្លី​នៅ​តំបន់​កោះ​ពេជ្រ​បច្ចុប្បន្ន​បាន​កើនឡើង​ដល់​ប៉ុ​ន្មាន​ហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ?បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​តំបន់​ទីក្រុង​រណប​កោះ​ពេជ្រ​មាន​តម្លៃ​៣៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ (​សម្រាប់​តំបន់​លំនៅ​ឋាន​) និង​តម្លៃ​ចាប់ពី​៦០០០​ទៅ​៧០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ (​សម្រាប់​តំបន់​ពាណិជ្ជកម្ម និង​ជាប់មាត់​ទន្លេ​) ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​អ្នកស្រី វី ណា​វី ប្រធាន​នាយកដ្ឋាន​ទីផ្សារ នៃ​ក្រុមហ៊ុន OCIC ។ប្រធាន​នាយកដ្ឋាន​ទីផ្សារ នៃ​ក្រុមហ៊ុន OCIC ដដែល​បានឱ្យ​ដឹង​បន្ថែមទៀត​ថា ទីក្រុង​រណប​កោះ​ពេជ្រ ជា​តំបន់​ដែល​មាន​ប្រជាប្រិយភាព និង​ថែម​ទាំង​ជា​តំបន់​ដែល​មាន​សោភ័ណ​ភាព រួម​ទាំង​មាន​ខ្យល់​បរិយាកាស​បរិសុទ្ធ​ជាប់មាត់​ទន្លេ ហើយ​តម្លៃ​ដីធ្លី​នឹង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នា​ពេល​អនាគត ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ត្រូវប៉ាន់ហើយ ! គ្រាន់តែ​សាងសង់​រួច​ហើយ​ភ្លាម​តម្លៃ​ដី​ហក់​ឡើង​គុណ​នឹង​២ភ្លែត
ត្រូវប៉ាន់ហើយ ! គ្រាន់តែ​សាងសង់​រួច​ហើយ​ភ្លាម​តម្លៃ​ដី​ហក់​ឡើង​គុណ​នឹង​២ភ្លែត
June 6, 2022, 5:00 p.m.
គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ចាប់ពី​អ្នក​លឿង​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង​នៃ​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​សរុប​៩៦,៤៨​គីឡូម៉ែត្រ ។ ផ្លូវជាតិ​លេខ​១១​នេះ​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ ៩៨.៣៨៨ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។ក្រោយ​ពី​គម្រោង​សាងសង់​ផ្លូវជាតិ​១១​នេះ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​អ្នកជំនាញ​ប្រចាំ​នៅ​តំបន់​នេះ​បានឱ្យ​ដឹង​ថា តម្លៃ​ដីធ្លី​មាន​សន្ទុះ​កើនឡើង​ខ្លាំង​ក្នុងអំឡុងពេល​សាងសង់ និង​ក្រោយ​ពេល​សាងសង់​ផ្លូវជាតិ​នេះ​រួច ។ ចំពោះ​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​ដែល​ទើបនឹង​សាងសង់​រួច​ហើយ​នេះ​កំពុង​មាន​សន្ទុះ និង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ។អំឡុង​ពេល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​១១​បាន​ប្រហែលជា​៥០%​ តម្លៃ​ដីធ្លី​ដែល​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​មាន​តម្លៃ​ចន្លោះ​ពី​៤០​ទៅ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ពី​សាងសង់​រួចរាល់​តម្លៃ​ដី​បាន​ហក់​ឡើង​ចន្លោះ​ពី​៧០​ទៅ​៨០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​តំបន់​តាម​ផ្លូវ​ក្រវាត់ក្រុង​ថ្មី ដែល​កាលពីមុន​កំពុង​តែ​សាងសង់​តម្លៃ​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ត្រឹមតែ​៧​ទៅ​១០​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​ហក់​កើនឡើង​ដល់​ទៅ​២០​ម៉ឺន​ទៅ​២៣​ម៉ឺន​ដុល្លារ​ឡើង​ទៅ​តាម​ដែល​អ្នកទិញ​ហ៊ាន ។មិនតែប៉ុណ្ណោះ វិនិយោគិន​ជា​ច្រើន​ជា​ពិសេស​អ្នក​វិនិយោគ​លើ​គម្រោង​ដី​ឡូត៍​កំពុង​តែ​វិនិយោគ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​នោះ​ជា​បន្តបន្ទាប់ ថែម​ទាំង​មាន​អ្នក​វិនិយោគ​ផ្សេង​មើល​ពី​ឱកាស​ដែល​អាច​ធ្វើ​ឃ្លាំង កា​រ៉ា​ស​សាំង និង​អាហារ​ដ្ឋា​ន​នានា ដែល​វា​ធ្វើ​ឱ្យ​ដីធ្លី​នៅ​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​នោះ​កាន់តែ​មាន​សន្ទុះ​ខ្លាំង និង​ហក់​ឡើង​កាន់តែ​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​១១​គឺជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​រវាងផ្លូវ​របៀង​សេដ្ឋកិច្ច​ពីរ​ដ៏​មាន​សក្តានុពល​របស់​មហា​អនុ​តំបន់​មេគង្គ​ដែល​រួម​មាន ទី​១-​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​យ (AH1) ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​ថៃ (​ប៉ោយ​ប៉ែ​ត​) តាម​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ច្រក​បា​វិត ដែល​ភ្ជាប់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច អ្នក​លឿង និង​ទី​២-​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ (AH11) ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​ឡាវ កាត់​តាម​ផ្លូវជាតិ​លេខ​៧ ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ​៦ ត្រង់​ស្ពាន​ព្រែក​តា​មា​ក់ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ចុះ​ទៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ តាម​ផ្លូវជាតិ​លេខ​៤ ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន ! អត្ថបទដោយ ៖អ
ម្តងផ្ទុះ ម្តងស្ងាត់ ! អ្នកជំនាញបង្ហាញទស្សនៈឥទ្ធិពលអូមីក្រុងជះលើវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២
ម្តងផ្ទុះ ម្តងស្ងាត់ ! អ្នកជំនាញបង្ហាញទស្សនៈឥទ្ធិពលអូមីក្រុងជះលើវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២
May 29, 2022, 6:00 p.m.
ក្រោយ​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ​-១៩​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ កម្ពុជា​ទើបតែ​បាន​ធូរស្រាល​បាន​មួយ​រយៈ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ក៏​ដូច​ជា​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាដើម​ហាក់​មាន​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ការ​ស្តារ​សេដ្ឋកិច្ច​ក៏​ដូច​ជា​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ។ប៉ុន្តែ​ដើមឆ្នាំ​២០២២​នេះ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​បាន​វាយលុក​ក្នុង​ប្រទេស​កម្ពុជា​ជា​ថ្មី​ដែល​អាច​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ចំពោះ​វិស័យ​មួយ​ចំនួន​ជា​ពិសេស​វិស័យ​អចលនទ្រព្យ និង​ការ​សាងសង់​សំណង់​តែ​ម្តង ដែល​វា​អាច​ជា​បញ្ហា​ចោទ និង​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ជះ​ឥទ្ធិពល​របស់​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​លើ​វិស័យ​អចលនទ្រព្យ ។ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ដែល​ជា​កូ​វី​ដ​-១៩​ប្រភេទ​ថ្មី​វា​មាន​ចំនួន​ឆ្លង​ច្រើន​ក៏​ពិតមែន តែ​វា​ងាយស្រួល​ក្នុង​ការ​ព្យាបាល ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​ប្រភេទ​អូ​មី​ក្រុង​នៅឡើយ​ទេ ។លោក ច្រឹ​ក សុខ​នី​ម បន្ត​ថា មាន​ប្រទេស​ជា​ច្រើន​កំពុង​រៀបចំ​ដាក់​ជំងឺ​កូ​វី​ដ​-១៩​ជា​ប្រភេទ​ជំងឺ​ផ្តាសាយ​ធម្មតា​ដែល​អ្នកជំងឺ​អាច​រក​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ដើម្បី​ព្យាបាល​បាន ដូច្នេះ​លោក​យល់​ថា អ្នក​វិនិយោគ​នៅ​តែ​អាច​បន្តសកម្មភាព​វិនិយោគ​របស់​ខ្លួន​បាន​ដដែល ។ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បន្ថែម​ថា ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាច​ជំរុញ​សកម្មភាព​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​កំណើន​ឡើង​វិញ ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
News Page Concierge 590x250 KH
ក្រុមហ៊ុនយក្សរបស់ស៊ុយអែតឈានជើងចូលកម្ពុជា
ក្រុមហ៊ុនយក្សរបស់ស៊ុយអែតឈានជើងចូលកម្ពុជា
June 7, 2022, 2:45 a.m.
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាមួយនឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា និង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​លើ​ការ​វិនិយោគ​ក្នុង​ទីក្រុង​ភ្នំពេញ ស្រប​ពេល​វិស័យ​អចលនទ្រព្យ និង​សំណង់​កំពុង​មាន​សន្ទុះ​ខ្លាំង ។ក្រុមហ៊ុន IKEA ដែល​ជា​ក្រុមហ៊ុន​លក់​គ្រឿងសង្ហារិម​ធំ​ជាងគេ​លើ​ពិភពលោក​នឹង​បង្ហាញ​វត្ត​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ ។ នេះ​ជា​ជំហាន​ដំបូង​សម្រាប់ IKEA ក្នុង​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។យោង​តាម​ជំនួប​រវាង​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២១ កន្លង​ទៅនេះ ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​ស៊ុ​យ​អែ​ត​ពិចារណា​មក​បើក​ផ្សារ​ទំនើប​លក់​គ្រឿង​សង្ហា​រឹម ដែល​មានឈ្មោះ​ល្បីល្បាញ​ហៅ​ថា IKEA នៅ​កម្ពុជា ខណៈ​ទីផ្សារ​មួយ​នេះ​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។ក្នុង​ជំនួប​កិច្ចប្រជុំ​នោះ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ៖«​ភាគី​កម្ពុជា​ចង់ឱ្យ​អ្នក​ធុរជន និង​វិនិយោគិន​ស៊ុ​យ​អែ​ត​សំខាន់​ៗ ចូល​មក​កម្ពុជា​បន្ថែម ។ ឧទាហរណ៍​ដូច​ជា ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម IKEA និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo គួរ​ចូល​មក​ស្វែងរក​ឱកាស​ធុរកិច្ច ខណៈ​ដែល​ការ​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម និង​ការ​ផលិត​គ្រឿង​បង្គំ និង​បន្លាស់​យានយន្ត​កំពុង​មាន​កំណើន​ខ្លាំង​នៅ​កម្ពុជា​» ។ជា​កិច្ច​ឆ្លើយ​តប​ពេល​នេះ​ក្រុមហ៊ុន IKEA របស់​ស៊ុ​យ​អែ​ត​បាន​ចាប់ផ្តើម​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ដែល​ត្រៀម​សម្រាប់​ផ្គត់ផ្គង់​លើ​សម្ភារៈ និង​គ្រឿង​សង្ហា​រឹម​ផ្សេងស្តង់ដារអន្តរជាតិ​សម្រាប់​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេសកម្ពុជា ដែល​នេះ​គឺ​ជាស​ញ្ហា​វិជ្ជមាន​មួយ​សម្រាប់​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។តាម​រយៈ​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ២០២១ ការ​នាំ​ចូល​សម្ភារៈ​សំណង់​របស់​កម្ពុជា​បាន​កើនឡើង ១៦% ហើយ​គម្រោង​សាងសង់​ក្នុងស្រុក​សំខាន់​ៗ​ទាំងអស់​បាន​សម្រប​តាម​វិធានការ​ថ្មី​ក្រោម​ស្ថានភាព​ជំងឺ​រាតត្បាត ។ នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​អចលនទ្រព្យ​ដែល​នឹង​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ ។គួរ​បញ្ជាក់​ផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ស៊ុ​យ​អែ​ត នៅ​ឆ្នាំ​២០២០ មាន​ចំនួន៦៤លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​រយៈពេល​៥​ខែ នៅ​ឆ្នាំ​២០២១ មាន​ចំនួន២៣លាន​ដុល្លារ​អា​មេ​រិ​ក ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
សំណាងណាស់ ! កោះកុងនឹងក្លាយជាទីក្រុងឆ្លាតវៃតម្លៃ៦០០ពាន់លានដុល្លារ
សំណាងណាស់ ! កោះកុងនឹងក្លាយជាទីក្រុងឆ្លាតវៃតម្លៃ៦០០ពាន់លានដុល្លារ
June 1, 2022, 6:46 p.m.
ខេត្តកោះកុង ដែល​ជាតា​រា​រះ​នា​ទិស​នារ​តី​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ក្នុង​ចំណោម​ខេត្ត​ដទៃ​ផ្សេង​ទៀត និង​ជា​ខេត្ត​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ ស្ថិត​នៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា ។ កោះកុង ប្រមូលផ្តុំ​ទៅ​ដោយ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន ជាក់ស្តែង​មាន​ដូច​ជា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​តម្លៃ​៣៥០​លាន​ដុល្លារ និង​កំពង់​ផែ​ទឹក​ជ្រៅ រួម​ជាមួយនឹង​គម្រោង​ផ្សេង​ៗ​ទៀត ។ មិនតែប៉ុណ្ណោះ តារា​រះ​នា​ទិសនិរតី មួយ​នេះ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ជា​ច្រើន​ដើម្បី​បង្កើន​សក្តានុពល​របស់​ខ្លួន និង​ជម្រុញ​សេដ្ឋកិច្ច រួម​ជាមួយនឹង​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​ទាំងមូល ។កាលពី​ពេល​ថ្មី​ៗ​នេះ វិនិយោគិន​អ៊ឺ​រ៉ុ​បម​ក​ពី​ក្រុមហ៊ុន BilderBerg Investment Group គ្រោង​នឹង​ចំណាយ​រាប់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា «​អនាគត​» នៅ​លើ​ទឹកដី​នៃ​ខេត្តកោះកុង​ដោយ​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ទៅ​ជាទី​ក្រុង​ទំនើប​ឆ្លាត​វៃ​នា​ពេល​ខាង​មុខ ។តាម​ប្រភព លោក ដេ​ន​នី​ស កូ​កូ​វី​ច ប្រធាន​ក្រុមហ៊ុន BilderBerg Investment Group បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​បានឱ្យ​ដឹង​ថា ៖«​ខេត្តកោះកុង គឺជា​ខេត្ត​ឋានសួគ៌​នៃ​ធម្មជាតិ និង​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ ។ ក្នុង​គម្រោង «​អនាគត​» របស់​លោក​ផ្ទាល់ គឺ​ផ្តោត​លើ​ការ​អភិវឌ្ឍ​យ៉ាង​ពេញទំហឹង​លើ​វិស័យ​ធំ​បី​មាន​ដូច​ជា​ច ៖ វិស័យ​ទេសចរណ៍​, ឧស្សាហកម្ម និង​កសិកម្ម​ជាដើម​» ។លោក ដេ នី​ស បាន​គូសបញ្ជាក់​ថា «​អនាគត​» នឹង​ក្លាយជា​គម្រោង​ទីក្រុង​ទំនើប​វៃឆ្លាត​ដ៏​ធំ​មួយ​ឈានមុខ​គេ​នៅ​អាស៊ី ដែល​រួម​ទាំង​តំបន់​ហិរញ្ញវត្ថុ​អន្តរជាតិ តំបន់​ទេសចរណ៍​ផ្តាច់មុខ និង​ប្រណីត តំបន់​ទេសចរណ៍ធម្មជាតិ និង​កសិកម្ម តំបន់កសិកម្ម​ឆ្លាត​វៃ តំបន់​បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ និង​សាសនា​រួម​បញ្ចូល​គ្នា ទាំង​ប្រាំ​មក​ពី​ជុំវិញ​ពិភពលោក ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គ្រប់​ជាន់ថ្នាក់​មក​ពី​គ្រប់​ទិស​ទី​មក​រស់នៅ និង​លេង​កម្សាន្ត ។សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​នេះ​នឹងធ្វើឡើងលើទឹកដីនៃខេត្តកោះកុងដែលមានទំហំ១២ម៉ឺនហិកតាដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​៦០០​ពាន់​លាន​ដុល្លា​អា​មេ​រិ​កដែល​អាច​បង្កើត​ការងារ​បាន​៧០​ម៉ឺន​កន្លែង ហើយ​គម្រោង​ទាំងមូល​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រយៈពេល​៥ ទៅ​៧​ឆ្នាំ​ខាង​មុខ (២០២៩) ដោយ​នឹង​បើកដាក់​ឱ្យ​ដំណើរការ​នៅ​តំបន់​មួយ​ជា​ជំហាន​ៗ​ផង​ដែរ ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន ! អត្ថបទដោយ ៖
អ្នកវិនិយោគជប៉ុនគ្រោងបំប្លែងខេត្តមួយនេះទៅជា«ទីក្រុងឆ្លាតវៃ» !
អ្នកវិនិយោគជប៉ុនគ្រោងបំប្លែងខេត្តមួយនេះទៅជា«ទីក្រុងឆ្លាតវៃ» !
May 15, 2022, 6:58 a.m.
តាមរយៈកិច្ចប្រជុំរវាង​​លោក T​am​ur​a​ ​T​su​to​m​u ​នាយក​សមាគម​ជប៉ុន​-​កម្ពុជា​ (J​CA​) អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​NIP​P​ON K​E​I​ ​CO​.,​L​T​D​ ​ជាមួយ​លោក​ ​សុខ​ ​លូ​ ​អភិបាល​ខេត្ត​បាត់​ដំបង​កាលពី​ស​ប្តាហ៍​មុនបានពិភាក្សាលើគម្រោងផែនការបំប្លែងទីក្រុងបាត់ដំបងទៅជាទីក្រុងឆ្លាតវៃដើម្បីជំរុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ ។​សមាគម​គ្រោង​នឹង​នាំ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ ​គឺ​ខេត្ត​បាត់​ដំបង​នៅ​ខែ​មេសា​ឆ្នាំនេះ​ ​ដើម្បី​វាយ​តម្លៃ​សក្តានុពល​នៅ​ទីនោះ​ ។ នេះបើយោងតាមប្រសាសន៍របស់​លោក​ T​am​ur​a​ ​T​su​to​m​u ។​អភិបាល​រង​ខេត្ត​បាត់​ដំបង​ ​​លោក​ សឿ​ម​ ​ប៊ុន​រិទ្ធ​ បានថ្លែងប្រាប់ខ្មែរថាមស៍ថា ខេត្ត​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​អភិវឌ្ឍន៍​ទីក្រុង​របស់​ប្រទេស​ជប៉ុន​ ​ដើម្បី​ប្រែក្លាយ​ខេត្ត​បាត់​ដំបង​ទៅជា​ទីក្រុង​ឆ្លាតវៃ​ ​បន្ទាប់ពី​បាន​វាយ​តម្លៃ​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​តាមរយៈ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​បរិស្ថាន​ ​ការ​គ្រប់គ្រង​សំរាម​ ​និង​ការ​អភិវឌ្ឍន៍​ផ្លូវ​ ។​​លោកបានថ្លែងឱ្យដឹងបន្តថា អភិបាល​ខេត្ត​មានបំណង​ផ្សព្វផ្សាយ​ខេត្ត​បាត់​ដំបង​ដល់​វិនិ​យោគិន​ជប៉ុន​ ​និង​ក្រុមហ៊ុន​ដែល​មាន​វិ​ស​័​យ​កសិកម្ម​ដ៏​គួរ​ឱ្យ​ទាក់ទាញ​របស់​ខ្លួន​តាមរយៈ​ការ​ដាំ​ដំណាំស្រូវ​គុណភាព​ខ្ពស់​ ​ពោតក្រហម​ ​និង​ដំឡូងមី​ ​។​ ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ​ដែល​មាន​ដូចជា​ទំនប់​សេក​សក​ ​ទំនប់​វា​រី​អគ្គិសនី​ ​ទំនប់​សាលា​តា​អន​ ​និង​ទំនប់​ដូន​ទ្រី​ ​ជា​កត្តា​ទាក់ទាញ​មួយទៀត​សម្រាប់​ក​សិ​ឧស្សាហកម្ម​ ​។អភិបាល​រង​ខេត្ត​បាត់​ដំបងក៏បានបញ្ជាក់បន្ថែមផងដែរថា​ ​វា​នឹង​មិន​បង្ក​បញ្ហា​សម្រាប់​ខេត្ត​បាត់​ដំបង​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ដ៏​ឆ្លាតវៃ​ ​ដោយ​គិតគូរ​ពី​ចំនួន​ប្រជាជន​តិចតួច​របស់​ខ្លួន​ដែល​មាន​ចំនួន​ប្រហែល​ ​១​២​៥​000 ​នាក់​ ​ខណៈ​ពេល​បច្ចុប្បន្ន​ ​រាជធានី​ភ្នំពេញ​ ​គឺជា​ទីក្រុង​ឆ្លាតវៃ​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ ​ទាក់ទង​នឹង​ការ​​​ដឹកជញ្ជូន​ ៕​កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ2022 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី07 ខែមេសា នៅ​សណ្ឋាគារ​​ សូ​ហ្វី​តែ​ល ​ភ្នំពេញ
កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ2022 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី07 ខែមេសា នៅ​សណ្ឋាគារ​​ សូ​ហ្វី​តែ​ល ​ភ្នំពេញ
June 4, 2022, 3:45 a.m.
កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​2022 (CREA) ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​គេហទំព័រ​​អចលនទ្រព្យ Realestate.com.kh ដែល​មានការ​សហការ​ពី​សមាគម​ន៍​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) រួម​ជាមួយនឹង​និយតករ​អាជីវកម្ម​អចលនវត្ថុ (​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​07 ខែមេសា ឆ្នាំ​2022 ខាង​មុខ​នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​លភ្នំពេញ ។ចាប់តាំងពី​ឆ្នាំ2018 ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់​វិស័យ​អចលនទ្រព្យ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​ពិសេស​សម្រាប់​ភ្នាក់ងារ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា ដែល​នឹង​ផ្តល់​ពានរង្វាន់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល​ ដែល​មានគុណ​ភាព និង​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ដល់ទី​ផ្សារ​អចលនទ្រព្យ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ក្នុង​ប្រទេស​កម្ពុជា ។ឆ្នាំ​នេះ​នឹង​ក្លាយជា​ឆ្នាំ​ដំបូង​សម្រាប់​អ្នក​អភិវឌ្ឍន៍ និង​គម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង CREA តាម​រយៈ​ប្រភេទ​ដូច​ជា ៖ អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ប្រចាំឆ្នាំ​, អ្នក​អភិវឌ្ឍន៍​បុរី (​ដី​ឡូ​តិ៍​) ប្រចាំឆ្នាំ​, អ្នក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ដែល​ជា​ពានរង្វាន់​ថ្មី​សម្រាប់​អ្នក​អភិវឌ្ឍន៍​នៅ​ឆ្នាំ​នេះ ។លោក Tom O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh មាន​ប្រសាសន៍​ថា ៖«​ជា​ការ​ពិត​ណាស់ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ ដូច្នេះ​វា​ជា​ការ​ធម្មតា​ក្នុង​ការ​បន្ថែម​ប្រភេទ​ពានរង្វាន់​ សម្រាប់​អ្នក​អភិវឌ្ឍន៍​ទៅ​ក្នុង​កម្មវិធី Cambodia Real Estate Awards ។ ទោះបីជា​ពេលវេលា​ដ៏​លំបាក​ដែល​យើង​បាន​ជួប​ប្រទះ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​ក៏​ដោយទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​មើលឃើញ​ថា​ មាន​គម្រោង​ជា​ច្រើន​បាន​បើក​ ដំណើរការ​ក្នុង​រយៈពេល2​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​គម្រោង​ផ្សេង​ទៀត​ឈាន​ដល់​ដំណាក់កាល​ប្រគល់​ជូន​អតិថិជន ​របស់​ខ្លួន​ដើម្បី​បណ្តុះ​ទំនុកចិត្ត​បន្ត​នៅ​ក្នុង​ទីផ្សារ​»។នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ៖«​យើង​ទទួល​បាន​ចំនួន​នៃ​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ច្រើន​នៅ​ឆ្នាំ​នេះ ដោយ​មាន​ក្រុមហ៊ុន​ជាង30បាន​ចុះ​ឈ្មោះ​ចូលរួម​រួច​ហើយ និង​មាន​អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ ចូលរួម​ជា​ច្រើន​ទៀត​ដែល​នឹង​ធ្វើការ​ចុះ​ឈ្មោះ​ជា​បន្តបន្ទាប់ ។ ដូច្នេះ​បើ​និយាយ​ពី​ចំនួន​នៃ​ការ​ចូលរួម​នេះ​វិញ វា​គឺ​ពិតជា​ពានរង្វាន់​អចលនទ្រព្យ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ លើស​ពី​នេះ​យើង​ មាន​កន្លែង​ជាង​300សម្រាប់​ទទួលសមាជិកដែលបានចុះឈ្មោះ​រួច​ហើយ សម្រាប់​ថ្ងៃ​ទី​07 ខែមេសា ខាង​មុខ ដូច្នេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​ដែលចង់​ឧបត្ថម្ភ ឬ​ចូលរួមអាច​ទាក់ទង​មក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ព្រឹត្តិការណ៍​នេះ​អាច​នឹង​ពេញ​ក្នុង​ពេលឆាប់​ៗ» ។លោក Tom មាន​ប្រសាសន៍​បន្ថែម​ថា ៖«​ក្នុង​នាម​ជា​អ្នក​រៀបចំ​កម្មវិធី CREA នេះ Realestate.com.kh កំពុង​ទន្ទឹងរង់ចាំ​ ភ្នាក់ងារ​អចលនទ្រព្យ​, ក្រុមហ៊ុន​ភ្នាក់ងារ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នក​ដែល​មាន​បំណង​ចូលរួម​ជា​ច្រើន​ទៀត​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​នេះដែល​ជា​ការ​អបអរសាទរ​នូវ​សមិទ្ធិ​ផល​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​លំបាក​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ថ្ងៃ​ទី​07 ខែមេសា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ » ។កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​2022​នេះ​ផង​ដែរ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ Panasonic, Hanuman Beverages, Foodpanda, KH Land, LM Car, Lukfook Jewellery, Midea & Toshiba, Sathapana Bank, People & Partners Insurance, Yugo Private Aviation និង Bodia Spa ។ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​2022​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពានរង្វាន់​អចលនទ្រព្យ​លំដាប់​កំពូល​នៅ​កម្ពុជា ។ ហើយ​ជាមួយនឹង​ការ​បង្កើត​ភាព​រំភើប​សម្រាប់​ព្រឹត្តិការណ៍​នេះក្រុមហ៊ុន ឬ​ម៉ាក​ដែល​ចាប់អារម្មណ៍​ចង់​ពង្រីក​វិសាលភាព​ អាច​ចូលរួម​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​ដែល​នៅ​សល់​តែប៉ុន្មានកន្លែង​ទៀត​តែ​ប៉ុណ្ណោះ​សម្រាប់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ2022 នេះ ៕ក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ 2021-2022ទំនាក់ទំនងតាមរយៈ ៖ផ្នែកម្ចាស់ឧបត្ថម្ភ (CREA Sponsorship)Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ (Developers & Development Awards)English & KhmerName: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333ChineseName: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379Agency Awards Entry ContactsEnglish & KhmerName: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: tin.mashington@realestate.com.khPhone: +855 (0) 81 305 205
គម្រោង Orkide the Royal Condominium ចាប់​ដៃគូ​ធ្វើ​ទីផ្សារ​ជាមួយ Realestate.com.kh
គម្រោង Orkide the Royal Condominium ចាប់​ដៃគូ​ធ្វើ​ទីផ្សារ​ជាមួយ Realestate.com.kh
June 6, 2022, 5:00 p.m.
ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ និង​ធ្វើ​ទីផ្សារ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សហការ​ជា​ដៃគូ​ធ្វើ​ទីផ្សារ​ជាមួយនឹង​គម្រោង Orkide the Royal Condominium ដែល​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រណីត​បែប​ពាណិជ្ជកម្ម និង​ការ​កម្សាន្ត ។ព័ត៌មានលម្អិតអំពីគម្រោង ! លក្ខណៈ​ពិសេស​ប្លែក​នៃ​ការ​អភិវឌ្ឍន៍​របស់​គម្រោង Orkide the Royal Condominium គឺ​មាន​សួនច្បារ និង​អាង​ទឹក​ដែល​មាន​ឆ្នេរ​សម្រាប់​កម្សាន្ត​ដំបូង​គេ​មិន​ធ្លាប់​មាន ដែល​ប្រសព្វ​គ្នា​ជាមួយនឹង​ប៉ម​ចំនួន​៦ មាន​ទាំងអស់​១៨​ជាន់​(១៩៩៩​យូ​នី​ត​) អម​ដោយ​ខុន​ដូ​ឈរ​នៅ​ចំ​កណ្តាល​រាជធានី ផ្សារ​ទំនើប​រ៉ូ​យ៉ា​ល់ សណ្ឋាគារ និង​ផ្សារ​ទំនើប​អន្តរជាតិ រួម​ជាមួយនឹង​គ្រឿង​បរិក្ខារ​ដ៏​ប្រណីត​ៗ​ជា​ច្រើន​ទៀត ។ព័ត៌មានលម្អិតអំពីគម្រោង ! គម្រោង Orkide the Royal Condominium ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ Orkide Development ដែល​ធ្វើការ​សាងសង់​ឡើង​តាំងពី​ត្រីមាស​ទី​២ ក្នុង​ឆ្នាំ​២០១៦ ។ ជាមួយនឹង​ការ​ខិតខំ​សាងសង់​យ៉ាង​យកចិត្តទុកដាក់ គម្រោង Orkide the Royal Condominium នឹង​ធ្វើការ​ប្រគល់​ជូន​អតិថិជន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ព័ត៌មានលម្អិតអំពីគម្រោង ! ក្នុងថ្ងៃនេះ​ផង​ដែរ​គម្រោង Orkide the Royal Condominium បាន​ធ្វើការ​សហការ​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ក្នុង​ការ​ធ្វើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។ ដំណើរការ​សហការ​រវាង​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ជាមួយនឹង​គម្រោង Orkide the Royal Condominium នេះ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​គម្រោង​មួយ​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ទទួល​បាន​អតិថិជន​គោលដៅ​បាន​កាន់តែ​ច្រើន ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ប្លែកសម្រាប់ឆ្នាំ២០២២ ! អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនធំៗងាកទៅប្រើលុយឌីជីថលដើម្បីរឿង១នេះ
ប្លែកសម្រាប់ឆ្នាំ២០២២ ! អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនធំៗងាកទៅប្រើលុយឌីជីថលដើម្បីរឿង១នេះ
June 2, 2022, 9:31 p.m.
តាម​រយៈ​ភ្នាក់ងារ​អ​ល​ចនទ្រ​ព្យ​អន្តរជាតិ CBRE Cambodia កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ចងក្រង និង​ចេញផ្សាយ​របាយការណ៍​មួយ​ដែល​មានឈ្មោះ​ថា «​ការ​ព្យាករ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ (Fearless Forecast 2022 : Foundations of a Tiger)» ដែល​ធ្វើការ​ព្យាករណ៍​អំពី​និន្នាការ​ថ្មី​ៗ​មួយ​ចំនួន​ដែល​នឹង​កើតឡើង​ចំពោះ​វិស័យ​អចលនទ្រព្យ ។CBRE Cambodia បាន​ធ្វើការ​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២២​នេះ​លុយ​ឌី​ជី​ថ​លអាច​នឹង​ឈាន​ជើង​ចូល​វិស័យ​អចលនទ្រព្យ ។ ពោល​គឺ​អ្នក​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ធំ​ៗ​នឹង​ងាក​ទៅ​រក​ការ​ប្រើប្រាស់ Blockchain និង​លុយ​ឌី​ជី​ថ​ល (Cryptocurrency) ដើម្បី​កៀរគរ​ប្រមូល​ស្វែងរក​ទុន​ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ ។មិនតែប៉ុណ្ណោះ បើ​យោង​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Forbes ទើបតែ​បាន​ចេញផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​គ្រីប​តូ (Cryptocurrency) ក្នុង​ការ​ទិញ​លក់​អចលនទ្រព្យ​រួច​ទៅ​ហើយ ។សារព័ត៌មាន Forbes ដដែល​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា កាលពីដើម​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អភិបាលក្រុង​ម៉ៃ​អា​មី​បាន​ស្នើ​ឱ្យ​ប្រជាជន​បង់ពន្ធ​អចលនទ្រព្យ ឬ​ថ្លៃ​ទីក្រុង​ជាមួយនឹង​រូបិយ​បណ្ណ​គ្រីប​តូ (Cryptocurrency) ។ ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ផ្ទះ​មួយ​កន្លែង​នៅ​ទីក្រុង​ម៉ៃ​អា​មី​បាន​លក់​ទៅ​ឱ្យ​អ្នកទិញ​ម្នាក់​ក្នុង​តម្លៃ 28 លាន​ដុល្លារ​ដោយ​ប្រើប្រាស់​រូបិយ​បណ្ណ​គ្រីប​តូ​ក្នុង​ការ​ទិញ​លក់​អចលនទ្រព្យ​នោះ ។តាម​រយៈ​សារព័ត៌មាន Forbes បាន​ស្រង់​សម្តី​របស់​អភិបាលក្រុង​ម៉ៃ​អា​មី​ថា ៖«​ថ្ងៃនេះ​ខ្ញុំ​ឃើញ​អ្នកលក់ និង​អ្នក​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ឡើង​ទទួលយក​រូបិយ​បណ្ណ​គ្រីប​តូ​ជា​ទម្រង់​នៃ​ការ​ទូទាត់ ។ បួន​ឆ្នាំ​ចាប់ពី​ពេល​នេះ​ទៅ ខ្ញុំ​ព្យាករណ៍​ថា​អចលនទ្រព្យ​ដែល​រួម​បញ្ចូល Blockchain នឹង​ត្រូវ​បាន​អនុវត្ត​នៅ​លើ​កម្រិត​ថ្មី​ទាំងមូល​លើស​ពី​ការ​ទូទាត់​ជា​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​» ។សូម​បញ្ជាក់​ផង​ដែរ​ថា Blockchain គឺជា​ប្រព័ន្ធ​ទិន្នន័យ (Database) មួយ​ប្រភេទ​ដែល​មាន​តួនាទី​បែប​វិមជ្ឈការ (Decentralized) ។ ប្រព័ន្ធ Blockchain អាច​អាច​រក្សា​ទិន្នន័យ​បាន​សុវត្ថិភាព​បាន​ខ្ពស់ ព្រោះ​ទិន្នន័យ​ដដែល​ដូច​គ្នា​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ច្រើន​កន្លែង ។ចំណែក​លុយ​ឌី​ជី​ថ​ល ឬ Cryptocurrency ជា​រូបិយ​បណ្ណ​មួយ​ប្រភេទ ដែល​បង្កើត​ឡើង​ដោយ ការ​សរសេរ​កូដ​របស់​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ (Programmer) ។ លុយ​នេះ គ្មាន​រូបរាង​អាច​ប៉ះពាល់​បាន​នោះ​ទេ មិនតែប៉ុណ្ណោះ វា​ក៏​គ្មាន​ប្រព័ន្ធ​ធនាគារកណ្ដាល ឬ​ប្រទេស​ណាមួយ​មក​គ្រប់គ្រង និង​ផ្ទៀងផ្ទាត់​រាល់​ប្រតិបត្តិការ​ផ្ញើ​លុយ​ទៅ​មក​បាន​ផង​ដែរ ។ លុយ​ឌី​ជី​ថ​ល ជា​មធ្យោបាយ​នៃ​ការ​ចាយវាយ​សម័យ​ថ្មី ដោយ​ពឹងផ្អែក​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ៕តើក្នុងពេលអនាគត ​លុយ​ឌី​ជី​ថ​ល ឬ Cryptocurrency អាចប្រើប្រាស់សម្រាប់ទិញ-លក់អចលនទ្រព្យនៅទូទាំងប្រទេសលើពិភពលោកឬយ៉ាងណា?កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
កម្ពុជានឹងមានស្ពានអាកាសថ្មីមួយទៀតតម្លៃជិត១០លានដុល្លារ
កម្ពុជានឹងមានស្ពានអាកាសថ្មីមួយទៀតតម្លៃជិត១០លានដុល្លារ
June 5, 2022, 4:30 p.m.
សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ ។ ពិធី​បើក​ការដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​ខណ្ឌឫស្សីកែវ ។តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ស្ពាន​អាកាស​ដែល​បើក​ការដ្ឋាន​សាងសង់​ថ្មី​នេះ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ប្រសប់ នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ខ្សែកាប​ឫស្សី​កែវ ឆ្លងកាត់​ទន្លេសាប ដែល​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៥ និង​ទីក្រុង​រណប​ជ្រោយចង្វា ។លោក​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងផង​ដែរ​ថា ស្ពាន​អាកាស​នេះ​មាន​បណ្តោយ​សរុប​ប្រវែង ៤៨៣​ម៉ែត្រ (​បណ្តោយ​ស្ពាន​អាកាស ១៤៥​ម៉ែត្រ និង​ផ្លូវ​គល់​ស្ពាន​សងខាង ៣៣៨​ម៉ែត្រ​), មាន​ទទឹង ១៥.៨​ម៉ែត្រ ។ គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា (OCIC) ដោយ​ប្រើ​រយៈពេល​ប្រមាណ​១៥​ខែ ។សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សាងសង់​ស្ពាន​អាកាស​ត្រង់​ចំណុច​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ខណៈ​ដែល​តំបន់​នេះ​កំពុង​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ការ​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​នៅ​ថ្ងៃនេះ និង​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន ។ មុន​នឹង​បញ្ចប់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចុច​ប៊ូ​តុង​ជា​តំណាង បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នៅ​ផ្លូវជាតិ​លេខ​៥ ឫស្សី​កែវ ចាប់ពី​ពេល​នេះ​តទៅ ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ព្រឹត្តិការ​ណ៍​ផ្តល់​កម្រៃជើងសារ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន 70%+20% របស់​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ GC Realty
ព្រឹត្តិការ​ណ៍​ផ្តល់​កម្រៃជើងសារ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន 70%+20% របស់​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ GC Realty
May 26, 2022, 1:29 p.m.
​GC Realty គឺជា​ចំណែក​មួយ​នៃ Golden Cambodia Century (GCC) ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​មាន​ចក្ខុវិស័យ​រួម​ក្នុង​ផ្នែក​អចលនទ្រព្យ ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រីក និង​បង្កើន​ទំនាក់ទំនង​រវាង​ម្ចាស់​គម្រោង ភ្នាក់ងារ​លក់ និង អតិថិជន​(​អ្នកទិញ​) ។ត្រឹម​រយៈពេល​ខ្លី GC Realty ទទួល​បាន​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​បាន​ធ្វើ​អោយ​យើង​ទទួល​បាន​ពាន Diamond Class Executive ពី Golden Cambodia Century (GCC)​កាលពី​ចុងឆ្នាំ​២០២១​កន្លង​ទៅ ​។ភាព​ជោគជ័យ​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​ការ​ខិតខំ​ប្រឹងប្រែង របស់​សមាជិក​ទាំងអស់ រួម​ទាំង​ភ្នាក់ងារ​លក់​ដ៏​មាន​ទេព​កោសល្យ​របស់​យើង ។ រាល់​ភ្នាក់ងារ​របស់​យើង​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នានា​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ដោយ​ផ្ទាល់ ដើម្បី​បង្កើន​សមត្ថភាព ឈាន​ទៅ​មុខ​រួម​គ្នា ជាមួយនឹង​លទ្ធផល​ជាទី​គាប់ចិត្ត​ ។​ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ស្វែងរក​ភ្នាក់ងារ​បន្ថែម GC Realty បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ និង​ថ្មី​បំផុត​ប្រចាំឆ្នាំសម្រាប់​ភ្នាក់ងារ​លក់​របស់ GC Realty ទាំងអស់​នឹង​ទទួល​បាន​ប្រាក់​កម្រៃជើងសារ​ខ្ពស់​បំផុត​រហូត​ដល់​ទៅ ៧០%+២០% រួម​ជាមួយ​នឹង​ប្រាក់​ចំណូល​អសកម្ម​រហូត​ដល់​ទៅ​២០%​បន្ថែម​ទៀត ។កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ២០២២ ហើយ​លោក​អ្នក​អាច​ចូលរួម​ជាមួយ​យើង​បាន​ដោយ​សេរីជាមួយនឹង​ឱកាស​មាសឱកាស​ប្រាក់​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក ។ទាំងនេះ​ជា​ហេតុផល​សំខាន់​ៗ​ដែល​អ្នក​ទាំងអស់​គ្នា​គួរតែ​ចូលរួម​ជាមួយ​យើង​ ៖1.​ ​សម្រាប់​ភ្នាក់ងារ​លក់​ថ្មី ឬ​ពុំ​ធ្លាប់​មានបទពិសោធន៍​ពី​មុន​មក GC Realty នឹង​មានកម្ម​វិធី​វគ្គ​បណ្តុះបណ្តាល​ជា​រៀង​រាល់​ស​ប្តា​ហ៍ សម្រាប់​ទុកជា​មេរៀន​ជូន​ដល់​ភ្នាក់ងារ GC Realty ដែល​មានការ​ចូលរួម​ពី​អ្នកជំនាញ និង​មានបទពិសោធន៍​យូ​រឆ្នាំ​លើ​វិស័យ​អចលនទ្រព្យ2.​ ​សម្រាប់​ការ​លក់ GC Realty មាន​ក្រុមការងារ​ដែល​មាន​ជំនាញ និង​បច្ចេកទេស រង់ចាំ​ជួយ​សម្រួល​ដល់​ភ្នាក់ងារ​ទាំងអស់ ដែល​ទាក់ទង​ទៅ​នឹង​ការ​លក់​ជូន​អតិថិជន​ទាំង​តាម​រយៈ Online Offline និង​ពេល​មក​ដល់​ផ្ទាល់3.​ ​ភ្នាក់ងារ​លក់​របស់​GC Realty ទាំងអស់​នឹង​មានឱកាស​ទទួល​បាន​ពានរង្វាន់​ភ្នាក់ងារ​លក់​ឆ្នើម​ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ រួម​ជាមួយ​ការ​ដូរ​លើកទឹកចិត្ត និង​កម្មវិធី​ជួបជុំ​នានា​បន្ថែម​ទៀត ជា​ពិសេស​មាន​ចេញ​នូវវិ​ញ្ញា​បណ្ណ​បត្រ​បញ្ជាក់​សមត្ថ​ភា​ពជា​ភ្នាក់ងារ​ឆ្នើមដែល​ទទួលស្គាល់​ដោយ GCC Group4.​ ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ផ្ទាល់5.​ ​ការិយាល័យ​ដ៏​ធំ​បំផុត​មាន​ទំហំ​ដល់​ទៅ​ជាង១០០០​ម៉ែ​ត្រ​កា​រ៉េដែល​នឹង​ដាក់​អោយ​ប្រើប្រាស់​សម្រាប់​ភ្នាក់ងារ​លក់​របស់ GC Realty នេះ​ជា​ចំណែក​សំខាន់​ៗ​ដែល GC Realty បាន​រៀបចំ ​និង​ផ្តល់​ដល់​ភ្នាក់ងារ​លក់​ទាំងអស់​ ។សម្រាប់​អ្នក​ដែល​មាន​បំណង​ក្លាយជា​សមាជិកគ្រួសារ​យើង និង​ទទួល​បានអត្ថប្រយោជន៍​ទាំង​អស់នេះ​អាច​សាកសួរ​ព័ត៍​មានបាន​ដោយ​សេរី តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ GC Realty ឬ តាម​ទំនាក់ទំនង​មក​កាន់ 016 362 263
ឱកាសពិសេសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២
ឱកាសពិសេសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២
May 29, 2022, 4:07 p.m.
Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខគេបំផុតក្នុងប្រទេសកម្ពុជាបានសហការជា​មួយ​នឹងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) រួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់វិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២គឺកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២២ ។ចុះឈ្មោះធ្វើជាម្ចាស់ឧបត្ថម្ភឥឡូវនេះ !កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ជាផ្នែកមួយដែលមានកិត្យានុភាពបំផុតក្នុងវិស័យអចលនទ្រព្យជា មួយនឹងព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំ ដោយមានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេជា​ច្រើនចូលរួម ។ បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់សមិទ្ធិផលជោគជ័យ​នៃវិស័យអចលនទ្រព្យកម្ពុជាប្រកប​ដោយ​វត្ថុ​បំណងពិតប្រាកដដោយមិនលំអៀង ។ម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យនេះនឹងទទួលបានឱកាសនៃការចូលរួម និងបង្កើតទំនាក់ទំនង​ជាមួយអ្នក​ចូលរួមដែលជាវិនិយោគិនរាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍គម្រោងរបស់ពួកគេជារៀងរាល់ឆ្នាំ ដែល​កំពុងបន្តស្វែង​រកកិច្ចសន្យាថ្មី, អ្នកផ្គត់ផ្គង់ និងសេវាកម្មដែលពាក់ព័ន្ធនានាជាដើម ។ចុះឈ្មោះធ្វើជាម្ចាស់ឧបត្ថម្ភឥឡូវនេះ !តាមរយៈការក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) កម្មវិធីនឹងបង្ហាញឈ្មោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភ ដែលមានទាំងម៉ាកយីហោ (Logo) និងឈ្មោះរបស់ពួកគេភ្ជាប់ដោយផ្ទាល់ទៅនឹង​ព្រឹត្តិការណ៍ដ៏​មាន​កិត្យានុភាព​នេះតែម្តង ។ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនវាយតម្លៃ, ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ, អ្នក​អភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។ នេះនឹងផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនរបស់អ្នក​ក្នុង​វិស័យ​អចលន​ទ្រព្យ ដោយសារវាក្លាយជាម៉ាកល្បីក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្មឈានមុខគេ ។មិនតែប៉ុណ្ណោះ កម្មវិធីក៏មានផ្សាយផ្ទាល់នៅលើទំព័រ​ហ្វេសប៊ុក The Cambodia Real Estate Awards ក៏ដូចជាទំព័រ Facebook ដៃគូសំខាន់ៗដែលមាន​ដូចជា Realestate.com.kh, B2B Cambodia, Freshnews និង​បណ្តាព័ត៌មាន​ជាច្រើនផ្សេងទៀត ។ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទំនាក់ទំនង ឬចុចប៊ូតុងចុះឈ្មោះខាងក្រោម ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍English & Khmer:Name: Khiem Darina Stefania (Steff)Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship ManagerEmail: stefania.khiem@realestate.com.khPhone: +855 (0) 10 699 333Chinese:Name: Taing Muyngy (Muyngy)Position: CREA Developers & Development Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារEnglish & Khmer:Name: Tin Mashington (Ton)Position: CREA Agent Entry Facilitator &REAKH Relationship ManagerEmail: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese:Name: Taing Muyngy (Muyngy)Position: CREA Agent Entry Facilitator &REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យName: Jeff SteevesPosition: Business Development ManagerEmail: jeff.steeves@realestate.com.khPhone: +855 (0) 85 250 962 ចុះឈ្មោះធ្វើជាម្ចាស់ឧបត្ថម្ភឥឡូវនេះ !
មកដល់ហើយ ! ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០២២សម្រាប់វិស័យអចលនទ្រព្យ
មកដល់ហើយ ! ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០២២សម្រាប់វិស័យអចលនទ្រព្យ
June 4, 2022, 12:21 p.m.
ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ២០២២ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំបានមកដល់ហើយគឺជាកម្មវិធីនៃការ​ប្រគល់ពាន​រង្វាន់​អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២២  ។ កម្មវិធីដ៏ល្អអស្ចារ្យសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាមួយ​នេះ​ត្រូវ​បានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា​បានធ្វើការ​សហ​ការ​ជាមួយ​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះឡើង ។ព្រឹត្តិការណ៍ CREA កន្លងមកកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២នេះមានសារៈសំខាន់បំផុតសម្រាប់វិស័យ​អចនល​ទ្រព្យ​ទាំងមូល​នៅក្នុងប្រទេសកម្ពុជា ដែលពានរង្វាន់នេះបង្កើតឡើងដើម្បីទទួលស្គាល់ស្នាដៃក៏ដូចជាភាពជោគជ័យរបស់​អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា​ដោយមិន​គិតអំពីទំហំក្រុមហ៊ុនតូចឬធំ និងតិចឬច្រើន គឺសុទ្ធតែអាចចុះឈ្មោះចូលរួមដើម្បីទទួលបានបានរង្វាន់នេះ​បាន​ទាំងអស់ ។ចុះឈ្មោះឥឡូវនេះ !ជាងនេះទៅទៀត ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២នេះ និងមានឱកាសជួបជុំគ្នាមួយដ៏សំខាន់សម្រាប់អ្នកមានអាជីពក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើការពិភាក្សាគ្នា ផ្លាស់​ប្ដូរ​យោបល់ និងឆ្លុះបញ្ចាំងអំពីភាពជោគជ័យដែលពួកគេសម្រេចបានក្នុងឆ្នាំកន្លងទៅ​នេះ ។ ចុះឈ្មោះឥឡូវនេះ !ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ បានបន្ថែមប្រភេទពានរង្វាន់ថ្មីផ្សេងៗសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលរួមមានដូចជា ៖ អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ (Developer of the Year) , អ្នកអភិវឌ្ឍន៍ខុនដូប្រចាំឆ្នាំ (Condominium Developer of the Year) , អ្នកអភិវឌ្ឍន៍បុរីប្រចាំឆ្នាំ (Borey Developer of the Year), អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំឆ្នាំ (Commercial Developer of the Year) និង CSR & Social Impact Developer of the Year ។ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២នេះធ្វើឡើងដោយមានភាពសុក្រិតបំផុតពីគណកម្មាធិការវាយតម្លៃរបស់កម្មវិធី ហើយសម្រាប់អ្នកដែល​ទទួល​បានពានរង្វាន់នឹងទទួលបាននូវ ៖ពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាតត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏មានកិត្យានុភាពដែលអាចប្រើប្រាស់សម្រាប់ធ្វើទីផ្សារចំពោះអតិថិជនគោលដៅវិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលព្រឹត្តិការណ៍ CREA កន្លងមកសមាជិកជាច្រើនបាន និងកំពុងធ្វើការចុះឈ្មោះចូលរួមដែលមានដូចជា មន្ត្រីរាជរដ្ឋាភិបាល, អ្នកអភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ,​ វិនិយោគគិន និងអ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនផ្សេងៗទៀត ។ កម្មវិធីនេះផងដែរ មានចំនួន​កំណត់សម្រាប់ភ្ញៀវកិត្តិយសដែលមានបំណងចុះឈ្មោះចូលរួម ដូច្នេះលោកអ្នកអាចចាប់ផ្តើម​​ចុះឈ្មោះ​ចូលរួម​ចាប់​ពីថ្ងៃនេះ​តទៅបាន ។កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ នេះនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ​ដែល​មាន​ការ​រៀបចំសម្រាប់ការពិសារអាហារពេលល្ងាចជុំគ្នា និង ការប្រកាសជាផ្លូវការរបស់ម្ចាស់ជ័យលាភី​នៃកម្មវិធី​ប្រគល់​ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ផងដែរ ៕ដើម្បីចុះឈ្មោះចូលរួមសូមចុចប៊ូតុងចុះឈ្មោះខាងក្រោមចុះឈ្មោះឥឡូវនេះ !
កំពូលសហគមន៍ឆ្នេរទន្លេរបស់កម្ពុជា Morgan EnMaison!
កំពូលសហគមន៍ឆ្នេរទន្លេរបស់កម្ពុជា Morgan EnMaison!
June 4, 2022, 3:43 a.m.
នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2022 នេះ Morgan EnMaison ដែលជាប្រធានគម្រោងឆ្នេរទន្លេនៅជ្រោយចង្វារដែលបង្កើតឡើងដោយក្រុមហ៊ុន Morgan Group បានរៀបចំពិធីបញ្ចប់ប្លង់សេ(ដំបូល)ដ៏អធិអធមសម្រាប់រចនាសម្ព័ន្ធសំខាន់នៃអគារទី២និអគារទី៧និង សកម្មភាពអភិវឌ្ឍន៍ទីតាំង។  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក Ding Yongjun និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន តំណាងក្រុមហ៊ុនខានសំណង់ វិស្វករត្រួតពិនិត្យនិងតំណាងក្រុមហ៊ុនលក់ក៏បានចូល រួមក្នុងពិធីនេះដែរ។ នៅក្នុងពិធីថ្លែងសុន្ទរកថារបស់ លោក Ding Yongjun ប្រធានក្រុមប្រឹក្សាភិបាល Morgan Group បានសម្តែងការរីករាយអបអរសាទរ រួមនិងក្តីរំពឹងយ៉ាងកក់ក្តៅចំពោះការបញ្ចប់ការចាក់ប្លង់សេ(ដំបូល)ដែលជារចនាសម្ព័ន្ធសំខាន់នៃគម្រោងMorgan EnMaison ។ លោកបានបន្តថា ពិធីបញ្ចប់ការចាក់ប្លង់សេ(ដំបូល)នេះមិនត្រឹមតែជាការជួបជុំអបអរប៉ុណ្ណោះ ទេហើយក៏ជាជំនួបសម្បថផងដែរ។ នៅក្រោមស្ថានភាពនៃកូវីដ Morgan និងអង្គភាពដៃគូ របស់ខ្លួនបានរួបរួមស្រុះគ្នាជាធ្លុងមួយបន្តទប់ទល់នឹងសម្ពាធនៃកង្វះកម្លាំងពលកម្មក្នុងការ សាងសង់ ផលវិបាកក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ការកើនឡើងនូវតម្លៃសំភារៈសំណង់ និង ការផ្ទុះឡើងនៃកូវីដ ជាច្រើនលើកច្រើនសារ និងសម្ពាធដទៃទៀត។ល។ តែ Morgan EnMaison នៅតែអាចសំរេចបញ្ចប់ការចាក់ប្លង់សេតាមកាលបរិច្ឆេទកំណត់ដដែល ដែលនេះបានឆ្លុះបញ្ចាំងពីភាពមុះមុតជំនះរាល់ការលំបាកទាំងអស់ដែលកើតមានឡើង ដើម្បីសំរេចការងារក្នុង "ស្មារតី ម៉រហ្គេន (Morgan Spirit) "។ក្នុងនាមជាសហគមន៍ឆ្នេរទន្លេដ៏ធំបំផុតក្នុងសង្កាត់ ជ្រោយចង្វារ រាជធានីភ្នំពេញ Morgan EnMaison អនុវត្តបេសកកម្មដ៏ខ្ពង់ខ្ពស់ក្នុងការបង្កើតជីវិតកាន់ តែប្រសើរឡើងសម្រាប់គ្រួសារ រាប់ពាន់ និងម្ចាស់អាជីវកម្មរាប់ម៉ឺននាក់ និងការកសាងតំបន់លំនៅឋានមាត់ទន្លេសុខភាព ពណ៌បៃតងដំបូងគេនៅក្នុងរាជធានីភ្នំពេញ។ លោកក៏សង្ឃឹមថាៈ គ្រប់នាយកដ្ឋាន និងអង្គ ភាពដែលចូលរួមនឹងបន្តធ្វើការរួមគ្នាក្នុងការងារសាងសង់បន្ទាប់ ដើម្បីធានាបញ្ចប់គម្រោង នេះតាមកាលកំណត់ និងបំពេញការចែកចាយប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ជូនម្ចាស់ លំនៅឋាននូវបទពិសោធន៍ និងអារម្មណ៍នៃការរស់នៅប្រកបដោយគុណភាពយ៉ាងល្អឥតខ្ចោះ របស់ Morgan ។   បន្ទាប់មក ថ្នាក់ដឹកនាំនៃកិច្ចប្រជុំបានរួមគ្នាចាក់បេតុង Morgan EnMaison ជាតំណាងនៃការបញ្ចប់ការចាក់បេតុងជាលើកចុងក្រោយសម្រាប់ គម្រោង Morgan EnMaison អគារទី ២ ដែលជាសម្គាល់ពីការបញ្ចប់ការងារសាងសង់សំខាន់ៗរបស់ គម្រោង Morgan EnMaison អគារទី ២ និងអគារទី ២ ដោយជោគជ័យ។  MORGAN ENMAISON ជាចុងក្រោយ លោក Ding Yongjun ប្រធានក្រុមប្រឹក្សាភិបាល Morgan Group បានមាន ប្រសាសន៍ថា ក្រុមហ៊ុន Morgan បានចាក់ឫសក្នុងវិស័យសាងសង់ទីក្រុងនៅ កម្ពុជាអស់រយៈ ពេល 14 ឆ្នាំមកហើយ។ ក្នុងនាមជាអ្នកសាងសង់ទីក្រុង Morgan មានទំនួលខុសត្រូវនិង សមត្ថភាពខ្ពស់ ក្នុងការរួមចំណែកដល់ការកសាងអន្តរជាតិទំនើបរបស់កម្ពុជា រួមគ្នាជាមួយ ដៃគូរអភិវឌ្ឍន៍អាជីវកម្មជាច្រើនទៀត ដើម្បីបន្តជំរុញ និងលើកកម្ពស់វឌ្ឍនភាពទីក្រុងនិង សង្គម។ នាពេលអនាគត ក្រុមហ៊ុន Morgan Group នឹងបន្តរក្សានូវគោលចំហរដដែលក្នុង ការបំពេញតម្រូវការរស់នៅតាមការរំពឹងទុករបស់ម្ចាស់អាជីវកម្មគ្រប់រូបបន្តកែលម្អជាលំដាប់ នូវល្បឿននៃការសាងសង់ ដោយធានានូវគុណភាពជាដំបូង គ្រប់គ្រងពេលវេលាអោយបានល្អ ដើម្បីបំពេញតាមតម្រូវការអោយបានល្អឥតខ្ចោះជាមួយនឹងសកម្មភាពជាក់ស្តែង។ ការបញ្ចប់ ការចាក់ប្លង់សេ(ដំបូល) របស់អគារទី ២ និងអគារទី ៧ ថ្ងៃនេះគឺជាការបញ្ចប់ការងារសាងសង់ ដ៏ ជោគជ័យមួយ ហើយក៏ជាការចាប់ផ្តើមជាថ្មីមួយ។ នាថ្ងៃខាងមុខនេះ Morgan នឹងបន្តឈាន ទៅមុខទៀតដោយមិនផ្លាស់ប្តូរគោលជំហរដើមឡើយ។ ទាក់ទងនឹងចក្ខុវិស័យរបស់ Morgan EnMaison អំពីជីវិតកាន់តែប្រសើរ ដោយផ្អែកតាមគម្រោងដែលបានត្រៀមទុកប្រកាន់ នូវគំនិត ច្នៃចេញពីឥដ្ឋមួយដុំ ក្បឿងមួយសន្លឹក មួយដុំៗមួយសន្លឹកៗផ្គុំជាគេហដ្ឋានដែល មានសម្រស់ស្រស់ស្អាត និងអនាគតដ៏ភ្លឺស្វាង!  Morgan EnMaison គម្រោងនេះមានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេទាំងបីដែលអំណោយផលក្នុងការប្រើប្រាស់ផ្តាច់មុខពីធនធាននៃដងទន្លេមេគង្គ។ ហើយមានទីតាំងស្ថិតនៅក្នុងកណ្តាលរាជធានីភ្នំពេញផងដែរ។ មិនតែប៉ុណ្ណោះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ នៅពេលអនាគត នឹងក្លាយជាប្រធានសហគមន៏កំពូល ដើម្បីអនុវត្តនិន្នាការអភិវឌ្ឍន៍នៃ "តំបន់សេដ្ឋកិច្ចឆ្នេរទន្លេ" ក្នុងរាជធានីភ្នំពេ   គម្រោងនេះមានគ្រឿងបរិក្ខារកម្រិតកំពូលមានចំណតឧទ្ធម្ភាគចក្រឯកជនក្លឹបជិះទូកកម្សាន្ត ចំណតផែ ក្លឹប VIP កម្ពស់ 210 ម៉ែត្រ អាងហែលទឹកជញ្ជាំងកញ្ចក់គ្មានដែនកំណត់ ទេសភាពសួនច្បារមាត់ទន្លេ កន្លែងហាត់ប្រាណ សាលស៊ីហ្គាស្រា ស្ប៉ា សាល និងបទពិសោធន៍ផ្សេងៗយ៉ាងសម្បូរបែបមាននៅទីនេះទាំងអស់។  ស្ថាបត្យកម្មសំខាន់ៗចំនួន ៤ ប្រភេទដែលមានទំហំ 44-800㎡  ដូចជា មាត់ទន្លេខុនដូ (Riverside Condo) Golden Sky Villa និង Smart Loft បំពេញគ្រប់តម្រូវការរបស់ស្នាក់រស់នៅគ្រប់ប្រភេទ។  柬埔寨房产项目咨询请添加↓↓↓ 查看柬埔寨更地理简介及新闻,跟随柬埔寨房地产网Realestate.com.kh
ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរ
ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរ
June 7, 2022, 1:37 a.m.
គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ក្នុង​ខេត្ត​កែប​បាន​សម្រេច​ជិត​រួចរាល់​ហើយ ដោយ​គ្រោង​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​រដ្ឋបាល​ខេត្ត​កែប ។តាម​ប្រភព​អភិបាលខេត្ត​កែប​លោក សោម ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ដែល​មាន​ប្រវែង​២,៧​គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​ក្រុមការងារ​កំពុង​ព​ន្លឿ​ន​ការ​ចាក់​ដី​ធ្វើ​សួនច្បារ និង​បន្ថែម​ខ្សាច់​ដើម្បី​ធ្វើ​ឆ្នេរ​ឱ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព ។គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ បាន​ចាប់ផ្តើម​ការងារ​លើ​គម្រោង​ផ្លាស់​ប្តូរ​ឆ្នេរ​ប្រវែង​២,៧ គីឡូម៉ែត្រ​ទៅ​ជា​រមណីយដ្ឋាន​ឆ្នេរ​សាធារណៈ ។ នៅ​ក្រោម​គម្រោង​នេះ ឆ្នេរ​ដ៏​វែង​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​សួនផ្កា និង​ដើមឈើ​សាធារណៈ​។លោក​អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា ៖ «​នៅ​ក្នុង​ខេត្ត​កែប យើង​មាន​ឆ្នេរ​ខ្សាច់​ស​ប្រវែង ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ឥឡូវនេះ​យើង​កំពុង​អភិវឌ្ឍ​ឆ្នេរ​ថ្មី​មួយ ដើម្បី​ផ្តល់​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​» ។លោក សោម ពិសិដ្ឋ បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​បាន​យល់ព្រម​ជំរុញ​ការងារ​ដែល​បាន​ធ្វើ និង​បើក​ជា​សាធារណៈ​មុន​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស​ក្នុង​ការ​ទៅ​លេង​ក្នុង​ខេត្ត​កែប ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
រដ្ឋបញ្ជាក់ច្បាស់ៗពីទីតាំង និងកាលបរិច្ឆេទសាងសង់ស្ពានអរិយក្សត្រ
រដ្ឋបញ្ជាក់ច្បាស់ៗពីទីតាំង និងកាលបរិច្ឆេទសាងសង់ស្ពានអរិយក្សត្រ
June 5, 2022, 8:34 p.m.
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់រួចហើយថា កូរ៉េខាងត្បូងនឹងជួយធ្វើការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ ។ការមានប្រសាសន៍ថ្លែងរបស់សម្តេចបានធ្វើឡើងនាព្រឹកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ ។តាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពេលចុះពិនិត្យសកម្មភាពសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបកាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង (ស្ពានស្វាយជ្រុំ) អាចនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣ខាងមុខ ។ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តថា ចំណែកឯទីតាំងក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងវិញមានជម្រើស២ ៖ ទី១-ស្ពានអាចនឹងធ្វើការសាងសង់នៅជិតស្ថានីយបូមទឹករបស់រដ្ឋាករទឹកភ្នំពេញ (ស្វាយជ្រុំ) និងទី២-អាចនឹងសាងសង់នៅម្តុំផ្សារចាស់ទៅសណ្ឋាគារសុខារួចទៅកាន់តំបន់អរិយក្សត្រតែម្តងដែលត្រូវកសាងស្ពានចំនួន២ ។ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ផងដែរថា ជម្រើសសាងសង់ស្ពានកម្ពុជា-កូរ៉េខាងត្បូងនេះមាន៣ប្រភេទមាន ស្ពានធម្មតា, ស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង ដែលយើងឃើញ។ល។ បច្ចុប្បន្នក្រសួងកំពុងសិក្សា និងពិនិត្យចុងក្រោយ រួចជ្រើសរើស និងរៀបចំដាក់ដេញថ្លៃសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការចំណាយថវិកាតិច ៕កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំ «ប្រការគួរធ្វើ និងប្រការមិនគួរធ្វើ» សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តកម្ពុជា
ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំ «ប្រការគួរធ្វើ និងប្រការមិនគួរធ្វើ» សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តកម្ពុជា
May 22, 2022, 10:25 a.m.
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានចេញឯកសារកំណត់ច្បាប់សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាក្នុងដំណាក់កាលរីករាលដាលនៃមេរោគកូវីដ-១៩ ។ ការសម្រេចចេញគោលការណ៍ណែនាំនេះគឺដើម្បីពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។លើសពីនេះ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ពីអ្វីដែលអ្នកទេសចរអន្តរជាតិត្រូវធ្វើ និងឈ្វេងយល់មុននឹងមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា និងរបៀបរបបក្នុងការចូលមកកម្ពុជា រួមទាំងលក្ខខណ្ឌទូទៅនៃសេវាកម្មទេសចរណ៍ផងដែរ ។ខាងក្រោមនេះជាគោលការណ៍ណែនាំសម្រាប់ភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តនៅកម្ពុជា ៖ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ស្ងាត់ៗ ! កំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតក្នុងខេត្តកំពតជិតរួចហើយ
ស្ងាត់ៗ ! កំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតក្នុងខេត្តកំពតជិតរួចហើយ
May 29, 2022, 12:22 p.m.
គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត ក្នុងស្រុក​ទឹកឈូ ដែល​មាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុង​កំពត​ដែល​ស្ថិត​ក្រោម​ហិរញ្ញប្បទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​៩០​ភាគរយ​ហើយ ។​ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​នេះ​ជា​គម្រោង​មួយ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​ដូច​ជា​ខេត្តកំពត​ដែល​ជា​ទិស​ដៅ​តំបន់ឆ្នេរ​ផង​ដែរ ។គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​បើ​តាម​ផែនការ​ដំបូង​គម្រោង​នេះ​ត្រូវ​បញ្ចប់​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២១ ។​គម្រោង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកភាព​ឱ្យ​ពន្យារពេល​អនុវត្ត​គម្រោង​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែ​ការ​សាងសង់​ជាក់ស្តែង​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ ២០២២ ។​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ស្តី​ពី​ទេសចរណ៍​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) ឱ្យ​ដឹង​ថា កំពង់​ផែ​សមុទ្រ​នេះ​នឹង​ផ្តល់​សេវា​ទេសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​ចំនួន ៣៦០.០០០ នាក់​ក្នុង​១​ឆ្នាំ​នៅ​ពេល​បើក​ដំណើរការ ។អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​លោក សុខ សុ​គុណ បានឱ្យ​ដឹង​ថា គម្រោង​នេះ​មានការ​យឺតយ៉ាវ​ខ្លះ​ដែល​បណ្តាល​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​បញ្ហា​អាកាសធាតុ ។ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​នឹង​ក្លាយជា​ច្រក​សមុទ្រ​អន្តរជាតិ​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​របស់​ប្រទេស​កម្ពុជា​ពី​ខេត្តកំពត​ទៅ​កាន់​ពិភពលោក ។ម្យ៉ាងទៀត​កំពង់​ផែ​នេះ​ក៏​នឹង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ថែម​ទៀត ជា​ពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិស​ដៅ​តំបន់ឆ្នេរ​ផ្សេង​ៗ​ទៀត ។​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា ក្នុង​ខេត្តកំពត​មិន​ទាន់​មាន​ទេសចរណ៍​ផ្លូវទឹក​ទេ ដូច្នេះ​វត្តមាន​កំពង់​ផែ​នេះ​នឹង​ជួយ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ។ កំពង់​ផែ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ជិតខាង​ឱ្យ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ។សូមរម្លឹកផងដែរថា កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា ស្ថិត​ក្នុងស្រុក​ទឹកឈូ ដោយ​មាន​ចម្ងាយ​ប្រមាណ៦គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ ។ កំពង់​ផែ​នេះ​មាន​ជម្រៅ​ទឹក ៤,៥ ម៉ែត្រ​ ដែល​មាន​តម្លៃ​ប្រមាណ១០លាន​ដុល្លារជា​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ៕កំពុងស្វែងទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !