+85561 777 090
Logo

Recent Articles

ស្វែងរកសេវាកម្មផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗលើអចលនទ្រព្យSoutheast Asia KDC Engineering Co., LTDជាជជ្រើសល្អបំផុត
ស្វែងរកសេវាកម្មផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗលើអចលនទ្រព្យSoutheast Asia KDC Engineering Co., LTDជាជជ្រើសល្អបំផុត
March 26, 2024, 3:17 a.m.
សម្រាប់អ្នកស្វែងរកអចលនទ្រព្យ ការរកឃើញអចលនទ្រព្យដែលល្អ បំផុតសម្រាប់ការរស់នៅឬប្រើប្រាស់ជាអាជីវកម្មគឺជាផ្នែកតូចមួយនៃដំណើរការតែប៉ុណ្ណោះអ្វីដែលស្មុកស្មាញ គឺចាប់ផ្តើមក្រោយពេលទិញអចលនទ្រព្យហើយ នៅពេលដែលត្រូវរៀបចំ ទៅតាមអ្វីដែលចង់បាន តម្រូវការសម្រាប់សេវាកម្មជាច្រើនប្រភេទដូចជាខាងផ្នែកម៉ាសុីន អគ្គិសនី ប្រព័ន្ធបង្ហូរទឹក (MEP) ការជួសជុល និងថែទាំផ្សេងៗ អាចត្រូវការពេលវេលានិងកម្លាំងច្រើន។ ដូចអ្នកអានយើងបានដឹងរួចមកហើយ, Realestate.com.kh នឹងធ្វើការផ្លាស់ប្តូរការិយាល័យទៅកាន់ទីតាំងថ្មីនៅលើមហាវិថីព្រះមុនីវង្ស។យើងបានទទួលសេវាកម្មពីក្រុមហ៊ុន​ Southeast Asia KDC Engineering Co., Ltd. (ហៅកាត់ថា KDC) ដើម្បីធានាថាការដំឡើងបំពាក់់​ឧបករណ៍ការិយាល័យថ្មីរបស់ Realestate.com.kh ត្រូវបានរៀបចំបានយ៉ាងល្អ។ ការជ្រើសរើសសេវាកម្ម KDC ផ្តល់ជូននូវដំណោះស្រាយដែលធានានូវការផ្តល់សុវត្ថិភាពទៅ លើផ្នែកប្រព័ន្ធមេកានិច អគ្គិសនី ប្រព័ន្ធបំពង់ទឹក ការជួសជុល ការថែទាំ និងរៀបចំដំឡើងនូវរប្រព័ន្ធសុវត្ថិភាពគ្រប់ប្រភេទ សម្រាប់ផ្នែកគម្រោងអចលនទ្រព្យ។ ក្រុមការងារ KDC ទាំងមូល រួមទាំងវិស្វករជាន់ខ្ពស់ និង វិស្វករ មកពីប្រទេសជប៉ុន និងកម្ពុជាមានការធានានូវជំនាញបច្ចេកទេសទៅលើគ្រប់ផ្នែក។ក្រុមការងារ KDC​​ មានការប្តេជ្ញាយ៉ាងមោះមុតទៅលើគោលការណ៍ចំនួន៦ មានដូចជា ការចាត់ចែង ការរៀបចំឲ្យមានលំដាប់ ការលាងសម្អាត ការរៀបចំតាមស្តង់ដារ ការរក្សាបាននូវវិន័យ និងសន្តិសុខ។ យុទ្ធសាស្ត្រទៅលើការប្តេជ្ញានេះគឺប្រាកដថា​ ការរៀបចំល្អ មានប្រសិទ្ធភាព និងសុវត្ថិភាព។ជាមួយនឹងវិធីសាស្ត្រនេះ, ការប្តេជ្ញារបស់ KDC ទៅលើការគ្រប់គ្រងពេលវេលា ការធានានូ​​វគុណភាព ការគ្រប់គ្រងពេលវេលា និងការគាំទ្រពីអតិថិជនធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អឥតខ្ចោះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏មានការផ្តល់នូវសេវាកម្មថែទាំបន្ទាប់តំឡើងរួចផងដែរ សម្រាប់អ្នកស្វែងរកអចលនទ្រព្យនៅកម្ពុជា ការជ្រើសរើសក្រុមហ៊ុនដែលអាចទុកចិត្តដូចជា Southeast Asia KDC Engineering Co., Ltd. សម្រាប់ការវិនិយោគអចលនទ្រព្យរបស់អ្នក មានន័យថាអ្នកកំពុងផ្តល់ការទុកចិត្តទស្សនៈវិស័យរបស់អ្នកទៅកាន់ក្រុមការងារដែលជួយបំពេញក្តីស្រមៃក្លាយជាការពិត។ ខ្លះៗអំពី​​ Southeast Asia KDC Engineering Co., Ltd. Southeast Asia KDC Engineering Co., Ltdមានវត្តមានជាផ្លូវការដោយមានការិយាល័យកណ្តាលនៅភ្នំពេញ ប្រទេសកម្ពុជា។ Southeast Asia KDC Engineering Co., Ltd. officially registered company with a head office in Phnom Penh, Cambodia. ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដែលមានប្រភពចេញមកពីក្រុមហ៊ុន Kyowadenchi Co., LTD ដែលទទួលស្គាល់ថាជាក្រុមហ៊ុនអគ្គិសនីមួយនៅតំបន់ Kanto នៃប្រទេសជប៉ុន ដែលក្រុមហ៊ុននេះផ្តល់សេវាកម្មមេកានិច អគ្គិសនី ប្រព័ន្ធទឹក ការជួសជុលថែទាំ និងការរចនាប្រព័ន្ធសុវត្ថិភាព។វាធានាជូនដល់អ្នកស្វែងរកអចលនទ្រព្យនូវសេវាកម្មល្អ គុណភាព ការទុកចិត្ត ការគ្រប់គ្រងពេលវេលា និងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ Southeast Asia KDC Engineering Co., Ltd. នាំមកនូវជំនាញអន្តរជាតិ និងស្តង់ដារដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា។Contact Information Telegram: https://t.me/kdc_mep_services Tel: (+855) 96 6399 868, (+855) 89 378 910Address: Royal PSL Apartment #24, Corner of 57 St&360 St, 8 villages, BKK1, BKK, Phnom Penh, Cambodia.
រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
January 29, 2024, 8:30 a.m.
តាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស មរតកតេជោនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ស្ពានអាកាសដែលបាន និងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់បីជាន់ គ្រោងនឹងដាក់ឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ហើយក៏នឹងគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅរយៈ ៧៤ ថ្ងៃខាងមុខទៀតនេះ ។លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នេះគ្រាន់តែជាគម្រោង ដោយលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេច ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ។ ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត នឹងសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរណ៍ ។លោកបន្តថា ខណៈដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន គម្រោងទី២នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត ។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅរំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់ មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
January 26, 2024, 3:55 a.m.
ខេត្តព្រះសីហនុ មានសក្កានុពលខ្លាំងទាំងផ្នែកទេសចរណ៍ និងផ្នែកដឹកជញ្ជូន ដែលរដ្ឋាភិបាល កំពុងរៀបចំផែនការ ប្រែក្លាយឱ្យទៅជាតំបន់ឧស្សាហកម្មយ៉ាងសកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលនៃទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ​ នាពេលអនាគត។ ដោយឡែកក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណ១,១ម៉ឺននាក់ នៅខេត្តកោះកុង​ កាលពីថ្ងៃទី៨ មករា សម្តេច ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា ៖ «២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ​ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់»។​​បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ កម្មវិធីគោលនយោបាយពិសេសដែលរដ្ឋាភិបាលត្រៀមប្រកាសឱ្យអនុវត្តនៅចុងខែមករានេះ ក្រៅពីជួយជំរុញការដោះស្រាយបញ្ហាជាប់គាំងអគារហើយនោះ ក៏ជួយដល់សកម្មភាពវិនិយោគណាមួយទៀត ដែលមិនពាក់ព័ន្ធទៅនឹងអគារជាប់គាំង រួមទាំងជួយ អ្នកវិនិយោគក្នុងការពង្រីកសកម្មភាពរបស់ខ្លួន នៅខេត្តព្រះសីហនុ​ ផងដែរ ។ កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស​ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ​ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្កានុពលខ្ពស់ក្នុងការវិនិយោគ ។ សូមបញ្ជាក់ផងដែរថា អគារនៅខេត្តព្រះសីហនុមានចំនួន១០៦៩អគារ ក្នុងនោះមាន៤៧៥អគារ ត្រូវបានសាងសង់រួច​និងដំណើរការ ខណៈមានអគារសាងសង់រួចចំនួន១៧៧​មិនបានដំណើរការអាជីវកម្ម ។ ជាមួយគ្នានេះ អគារដែលត្រូវបានផ្អាកការសាងសង់មាន៣៦៤អគារ និងអគារកំពុងសាងសង់មាន៥៣អគារ ។ នេះបើតាមរបាយការណ៍ពីមន្ទីរដែនដី និងនគរូបនីយកម្មខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ៕ ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មិនដាច់អាលៃ ! នាវាទេសចរណ៏ខ្នាតយក្ស Westerdam បាននាំភ្ញៀវជិត២ពាន់នាក់ចូលក្រុងព្រះសីហនុជាថ្មី
មិនដាច់អាលៃ ! នាវាទេសចរណ៏ខ្នាតយក្ស Westerdam បាននាំភ្ញៀវជិត២ពាន់នាក់ចូលក្រុងព្រះសីហនុជាថ្មី
January 25, 2024, 6:19 a.m.
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្ដងទៀត ដោយបានដឹកភ្ញៀវទេសចរជិត២ពាន់នាក់ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍ខ្នាតយក្សនេះ បានចេញមកពីប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ហើយនាវានេះ នឹងចាកចេញទៅវិញនៅវេលាម៉ោង៩យប់ ថ្ងៃខែឆ្នាំដដែល ទៅប្រទេសវៀតណាម។  មន្រ្តីដដែលបញ្ជាក់ថា នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះស្ត្រីចំនួន៩៨៦ នាក់ មាន៤៣សញ្ជាតិ ។ ក្នុងនោះមាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន ១២៨នាក់ និង៣៧សញ្ជាតិ។ ចំពោះភ្ញៀវទេសចរវិញ ភាគច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់ ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវ ។ គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់ ។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ ។អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ទីបំផុតច្បាស់ការហើយ ! ពីពេលវេលាបើកការដ្ឋានសាងសង់គម្រោង​«ព្រែកជីកហ្វូណនតេជោ»ជាប្រវត្តិសាស្ត្រនៅកម្ពុជា
ទីបំផុតច្បាស់ការហើយ ! ពីពេលវេលាបើកការដ្ឋានសាងសង់គម្រោង​«ព្រែកជីកហ្វូណនតេជោ»ជាប្រវត្តិសាស្ត្រនៅកម្ពុជា
January 17, 2024, 9:47 a.m.
បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខហើយ ។តាមគម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។យោងតាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនដូចជា៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ព្រមទាំងបង្កើតនូវតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ហើយក៏ជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រសិទ្ធនាមឡើង នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
J-Tower 3 - News Banner KH
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
January 15, 2024, 7:30 a.m.
ខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់នៅប្រកបដោយសុខដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ ។កាលពីថ្ងៃទី១២ មករា កន្លងទៅនេះ គណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន ដឹកនាំដោយលោក Zhan Tin អគ្គលេខាធិការរងក្លិប បានចូលជួបសម្ដែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយវិនិយោគិនចិនមានគោលបំណងចង់វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅខេត្តព្រះសីហនុ ។បើយោងតាមការជួបសម្តែងការគួរសមនេះ ចំពោះវិស័យអាទិភាពដែលគណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ចង់មកវិនិយោគនៅក្នុងខេត្តព្រះសីហនុរួមមានដូចជា ៖ វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ និងវិស័យកសិ-ឧស្សាហកម្មជាដើម ។ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។លោកអភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។លោក ឡុង ឌីម៉ង់ បានរម្លឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ ៕ឈ្វេងយល់ពីអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
January 11, 2024, 7:53 a.m.
កាលពីថ្ងៃទី 9 ខែមករា Picasso City Garden ដែលជាខុនដូដ៏ប្រណីតនៅតំបន់បឹងកេងកង 1 ដែលអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate Group បានចូលរួមសហការជាមួយស្ថាប័នចំនួន 5 ក្រោមសម្ព័ន្ធ Health & Wellness POWER TEAM ដែលជាដៃគូសហការរូមគ្នារវាងស្ថាប័នថែទាំសុខភាព និងសុខភាពក្នុងស្រុកដ៏ល្បីល្បាញ។ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្លូវការនេះ Picasso City Garden និង Health & Wellness POWER TEAM បានសម្រេចនូវយុទ្ធសាស្ត្រ "ឈ្នះ-ឈ្នះ" សម្រាប់ភាគីទាំងពីរ ដែលអនុញ្ញាតឱ្យមានសេវាថែទាំសុខភាព និងការថែទាំសុខភាពកាន់តែប្រសើរឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវក៏ដូចជាអ្នកស្នាក់នៅទាំងអស់របស់ Picasso ។សម្ព័ន្ធ Health & Wellness POWER TEAM មានសមាសភាពនៃស្ថាប័នចំនួនប្រាំ រួមមានៈIMI Dental Clinic: ជាគ្លីនិកធ្មេញដែលមានបទពិសោធន៍អាជីវកម្មជិត 30 ឆ្នាំ ជាមូយនឹងក្រុមទន្តបណ្ឌិតអន្តរជាតិជាន់ខ្ពស់ និងមានជំនាញច្បាស់លាស់។Meta Eye Clinic: ជាគ្លីនិកភ្នែកក្នុងស្រុកដ៏ល្បីមួយ ដែលមានឧបករណ៍ និងបច្ចេកទេសព្យាបាលភ្នែកទំនើបបំផុត និងបច្ចេកទេសវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព។KS Clinic: ជាគ្លីនិកផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅក្នុងស្រុកដ៏ល្បី ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ សហការជាមួយមន្ទីរពេទ្យរដ្ឋផ្សេងៗ ដើម្បីពង្រឹងទៅលើធនធាន និងបច្ចេកវិទ្យាសម្រាប់ការព្យាបាលអ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពនៃសេវាកម្ម។EKIP​ Medical Centre៖ ជាមន្ទីរពេទ្យ ជំនាញផ្នែកក្រពះ ពោះវៀន ដ៏ល្បីមួយ ជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ដដ៏ធំទូលាយ។RD Keto Fasting៖ ជាស្ថាប័នបណ្តុះបណ្តាលលើផ្នែកអាហារូបត្ថម្ភក្នុងស្រុក ដែលសេវាកម្មចម្បងទៅលើវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតពាក់ព័ន្ធនឹងរបបអាហារ និងអាហារូបត្ថម្ភ ជាពិសេសការគ្រប់គ្រងទម្ងន់សម្រាប់សិក្ខាកាម។លោក Darren Teng ប្រធានក្រុមហ៊ុន Titan Stone Real Estate Group និង Picasso City Garden បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីចុះហត្ថលេខាថា “យើងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពអ្នកស្នាក់នៅរបស់យើង តាមរយៈការសហការជាមួយដៃគូក្នុងស្រុក ក៏ដូចជាស្ថាប័នវេជ្ជសាស្រ្តដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់”។ សមិទ្ធិផលទាំងអស់នេះហើយគឺជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់ Picasso ដូច្នេះហើយ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្ងៃនេះត្រូវបានចាត់ទុកថាជាសមិទ្ធិផលដែលមានសារសំខាន់មួយសម្រាប់អ្នករស់នៅ Picasso ទាំងអស់ និងសម្រាប់ក្រុមហ៊ុនផ្ទាល់ផងដែរ។អាគារខុនដូ​ដំបូង​គេ​ដែល​ផ្តល់​ជូន​អ្នកស្នាក់នៅនូវ​កញ្ចប់​សេវាកម្មបញ្ចុះតម្លៃពិសេសស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញ - Picasso City Garden គឺជាខុនដូតែមួយគត់ដែលមានសេវាកម្មលំដាប់ខ្ពស់បំផុតនៅអាស៊ី។ ចាប់តាំងពីការបញ្ចប់ការសាងសង់នៅចុងឆ្នាំ 2022 អត្រានៃចំនួនអ្នកស្នាក់នៅបានបន្តកើនឡើង ហើយបច្ចុប្បន្នមានអ្នកស្នាក់នៅជាង 90% នៃបន្ទប់ខុនដូសរុប។ ដើម្បីបង្កើនស្តង់ដារគុណភាពនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យជាបន្តបន្ទាប់ ក្នុងឆ្នាំ 2023 PICASSO FAMILY PACKAGE (Picasso Family Package) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវសេវាកម្មបន្ថែមសម្រាប់អ្នកស្នាក់នៅក្នុងអាគារ។ ដោយផ្អែកលើតម្រូវការរស់នៅចាំបាច់របស់អ្នកស្នាក់នៅ PICASSO បានចាប់ដៃគូសហការយ៉ាងសកម្មជាមួយអាជីវកម្ម ឬស្ថាប័នក្នុងវិស័យផ្សេងៗរួមមាន វិស័យថែទាំសុខភាព សេវាកម្មម្ហូបអាហារ វិស័យអប់រំ ការធ្វើដំណើរ សេវាកម្មកែសម្ផស្សជាដើម ដែលបច្ចុប្បន្នយើងមានដៃគូសហការជាង 40 អាជីវកម្ម ដែលកំពុងផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ជាច្រើន ព្រមទាំងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកស្នាក់នៅទាំងអស់។ អតិថិជនគ្រាន់តែតបង្ហាញ Picasso Access Card របស់ពួកគេ ដើម្បីរីករាយនឹងការបញ្ចុះតម្លៃពិសេសអាជីវកម្មដែលជាដៃគូសហការរបស់យើង។ដោយលែក វិស័យ​សុខាភិបាល និងការថែទាំសុខភាព ​គឺ​ជា​វិស័យអាទិភាព​ក្នុង​ចំណោម​វិស័យផ្សេងទៀតទាំងអស់។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាគឺជាការបង្កើនតម្លៃបន្ថែមនៃសេវាកម្មអចលនទ្រព្យ ដោយបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ Picasso Property Management ដើម្បីបំពេញបន្ថែមទៅលើប្រតិបត្តិការសេវាកម្មដ៏ទូលំទូលាយទៅកាន់អ្នកស្នាក់នៅរបស់យើង។ នាពេលអនាគត Picasso នឹងបន្តពង្រឹងឱ្យកាន់តែល្អប្រសើរចំពោះបទពិសោធន៍រស់នៅប្រកបដោយគុណភាពខ្ពស់និងភាពកក់ក្ដៅសម្រាប់អតិថិជន។ ជាមួយគ្នានេះ យើងនឹងផ្តល់នូវទំនុកចិត្តបន្ថែមទៀតលើការទំនុកចិត្តនៃការរៀបចំផែនការអគារ និងការគ្រប់គ្រងអចលនទ្រព្យរបស់ Picasso 2 ដែលជាគម្រោងថ្មីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate។ឈ្វេងយល់បន្ថែមអំពីគម្រោង Picasso City Garden
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
January 10, 2024, 7:02 a.m.
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បន្ថែមពីលើនេះ ពន្ធលើដីធ្លីមិនប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) ដែលបានបង់រួចហើយនោះទេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
October 31, 2023, 4:09 a.m.
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកម្មករនិយោជិតនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ តុលា កន្លងទៅនេះថា ខេត្តកំពង់ចាមទទួលបានការវិនិយោគនៅតំបន់សេដ្ឋកិច្ចថ្មីមួយទៀតដែលមានទំហំផ្ទៃដី៦៨ហិកតា ក្រោមទុនវិនិយោគសរុប៩៦,៤លាន ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា៖ «ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាមក៏ទទួលបាននូវការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ (Jiangsu) ជាតិលេខ៦ ដែលមានទុនសរុបចំនួន៩៦,៤លានដុល្លារលើផ្ទៃដី៦៨ហិកតាដែលតំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កើតឱ្យមានការទាក់ទាញរោងចក្រ សហគ្រាសជាច្រើនថែមទៀតមកបង្កើតនៅក្នុងខេត្តកំពង់ចាមដែលនឹងបង្កើតឱកាសការងារ និងផ្ដល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ» ។សូមជម្រាបផងដែរថា បច្ចុប្បន្ននេះខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសសរុបចំនួន៥១៣ និងមានកម្មករនិយោជិតសរុបចំនួន៤១,០០០នាក់ ដែលផ្តល់ចំណូលជាប្រាក់ឈ្នួលសរុបប្រមាណ១២៥លានដុល្លារក្នុង១ឆ្នាំ ក្នុងនោះគ្រាន់តែវិស័យវាយនភណ្ឌ និងកាត់ដេរមួយមុខ គឺមានរោងចក្ររហូតដល់ទៅ២០រោងចក្រ និងមានកម្មករនិយោជិតប្រមាណជិត៣ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ៨០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕ចុចប៊ូតុងនេះ ! ដើម្បីប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
October 27, 2023, 9:38 a.m.
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីបើកសិទ្ធិឱ្យជនបរទេសអាចធ្វើការទិញដី និងលំនៅឋានក្នុងគម្រោងបុរីបានដើម្បីជាយន្តការក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ។ជុំវិញកិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ ។ទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និង​​ដីនៅក្នុងគម្រោងបុរី ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ ។ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
October 27, 2023, 6:28 a.m.
រាជធានីភ្នំពេញ ៖ Le Condé BKK1 ដែលជាគម្រោងលំនៅដ្ឋានលំដាប់ប្រណិត ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយគឺពិធីបញ្ចប់ការសាងសង់គ្រោងអគារ នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2023។ នេះជាការបញ្ចប់អគារកម្រិតខ្ពស់បំផុត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ចុងក្រោយនៃការអភិវឌ្ឍន៍។Le Condé BKK1 គឺជាគម្រោងលំនៅដ្ឋានមួយក្នុងចំណោមគម្រោងលំនៅដ្ឋានដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅក្នុងតំបន់ ដែលផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើបដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អចលនទ្រព្យនេះមានទីតាំងជាយុទ្ធសាស្ត្រក្នុងសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាព ងាយស្រួលចូលទៅកាន់តំបន់ពាណិជ្ជកម្ម និងកន្លែងកម្សាន្តសំខាន់ៗនៃទីក្រុង។រចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិដ៏ល្បីល្បាញ បានធ្វើឲ្យ ​Le Condé BKK1 មានលក្ខណៈពិសេសប្លែកពីគេនៃស្ថាបត្យកម្មសហសម័យ និងប្រពៃណី។ ការអភិវឌ្ឍន៍នេះមានបរិក្ខារទំនើបៗ រួមទាំងអាងហែលទឹកធំៗចំនួន២ កន្លែងរត់ហាត់ប្រាណប្រវែង240ម៉ែត្រ កន្លែងហាត់ប្រាណ និងសួនលើអាកាស។កត្តាអ្វីខ្លះដែលធ្វើឲ្យ ខុនដូរជាច្រើនបានបញ្ចុះតម្លៃ ស្របពេលដែលគម្រោង Le Condé BKK1 ឡើងថ្លៃ5%បន្ថែមទៀតដោយសារគម្រោង Le Condé BKK1 ជាគម្រោងដែលមានទីតាំងដ៏ល្អបំផុត1​គ្មាន2​នៅលើផ្លូវកែង និងផ្លូវសំខាន់បំផុតនៅបឹងកេងកងគឺផ្លូវ352កែងផ្លូវ57 ហើយជាខុនដូវដែលជាតម្រូវការអតិថិជនទិញសម្រាប់រស់នៅ វិនិយោគ សម្រាប់ជួល និងលក់ចំនេញ ជាពិសេសជាគម្រោងបឹងកេងកងតែមួយគត់ដែលមានទំហំផ្ទែដីធំបំផុត3029ម៉ែត្រការ៉េ និងទំនើបបំផុតដែលបំពាក់ដោយ Smart Home Xiaomi ហើយសំណង់ក៏បានបញ្ចប់ការសាងសង់គ្រោងអគារកាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2023​ នេះផងដែរ។អ្នកអភិវឌ្ឍន៍ Le Condé BKK1 បានប្រកាសដំឡើងតម្លៃ 5% នៃយូនីតដែលនៅសល់។ ការកើនឡើងនេះនឹងចាប់ផ្តើមពីថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2023 តទៅ។ ដូច្នេះអស់លោក លោកស្រី ដែលចាប់អារម្មណ៍ សូមរួសរាន់ឡើង ដើម្បីទទួលយកអត្ថប្រយោជន៍ការចំនេញ5% ហើយនឹងដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកដែលជាលំនៅឋានដ៏ប្រណិតបូករួមជាមួយការអភិវឌ្ឍន៍ដ៏លេចធ្លោនេះមុនពេលតម្លៃកើនឡើង។លោក Dylan Hao អ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងផ្នែកទីផ្សារ  ក្រុមហ៊ុន  Wang Fu Guo Ji Property Development. មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយដែលបានឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងការអភិវឌ្ឍន៍ Le Condé BKK1" ។ "យើងបានធ្វើការដោយមិននឿយហត់ដើម្បីធានាថាគម្រោងនេះមានគុណភាពខ្ពស់បំផុត ហើយយើងមានទំនុកចិត្តថាវានឹងលើសពីការរំពឹងទុករបស់អតិថិជនដ៏មានតម្លៃរបស់យើង"។Le Condé BKK1 ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024 ហើយអ្នកអភិវឌ្ឍន៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍នៃការរស់នៅលំដាប់ពិភពលោកដល់ប្រជាជនរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែមអំពី Le Condé BKK1 និងដើម្បីកក់ការណាត់ជួប សូមចូលទៅកាន់៖ Linkអំពី Le Condé BKK1:Le Condé BKK1 គឺជាការអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាពនៃរាជធានីភ្នំពេញ។ គម្រោងនេះផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើប ជាមួយនឹងបរិក្ខារទំនើបទាន់សម័យ និងសន្តិសុខ 24 ម៉ោង។ ការអភិវឌ្ឍន៍នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីលំដាប់អន្តរជាតិ ហើយរំពឹងថានឹងបញ្ចប់នៅត្រីមាសទី4 ឆ្នាំ 2024 ៕ឈ្វេងយល់បន្ថែមអំពីគម្រោង Le Condé BKK1
ខេត្តសំណាង ! ចិនសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្ត១នេះថែមទាំងបញ្ជូនវិនិយោគិនមកវិនិយោគ
ខេត្តសំណាង ! ចិនសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្ត១នេះថែមទាំងបញ្ជូនវិនិយោគិនមកវិនិយោគ
October 25, 2023, 4:58 a.m.
គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងប៉ុណ្ណោះទេ គណៈប្រតិភូក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិនផងដែរ ។ការសន្យាពីសំណាក់ចិននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោ​បាយ​ប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ។រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៥ អាចឱ្យនាវាមានជំរៅទឹក ១៤,៥០ម៉ែត្រចូលចតបាន និងឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៦,៥០ម៉ែត្រចូលចត ហើយនាវានៅជុំវិញពិភពលោក ៩០ភាគរយចូលចត មានអាកាសយានដ្ឋានអន្តរជាតិកំពុងធ្វើទំនើបកម្ម បច្ចុប្បន្នមានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ កំពុងបន្តសាងសង់ស្ថានីយ៍អ្នកដំណើរ មានផ្លូវល្បឿនលឿនជាសក្តានុពលថ្មីមួយ ស្របនឹងគោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើឱ្យទេសចរក្នុងស្រុកមកកាន់ខេត្តព្រះសីហនុមានចំនួនច្រើន ហើយក៏ជាផ្លូវល្បឿនលឿនមុនគេនៅកម្ពុជា ក្លាយជាផលិតផលទេសចរណ៍មួយថ្មី ដែលមានប្រជាពលរដ្ឋរាប់លាននាក់មកកាន់ខេត្តព្រះសីហនុ ខេត្តមានតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជា ទំហំពាណិជ្ជកម្មកើនឡើងជាង ២,០០០លានដុល្លានៅឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងមានគោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវនីង និងបន្ថែមទំនាក់ទំនងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។លោកប្រធានគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលីវនីងទេ យើងនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិន។ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើវិ័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តលីវនីងផងដែរ និងជួយបណ្តុះបណ្តាលនិស្សិតរបស់ខេត្តព្រះសីហនុ។ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ទទួលយកសំណើរបស់ប្រតិភូខេត្តលីវនីង ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តលីវនីង តាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលីវនីង និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ ទៅសិក្សានៅខេត្តលីវនីងនៅពេលខាងមុខ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រញាប់ឡើង ! ចំណាយតែ5នាទីអាចបានទូរស័ព្ទថ្មី1គ្រឿងដោយគ្រាន់តែបំពេញការស្ទង់មតិអចលនទ្រព្យនេះ
ប្រញាប់ឡើង ! ចំណាយតែ5នាទីអាចបានទូរស័ព្ទថ្មី1គ្រឿងដោយគ្រាន់តែបំពេញការស្ទង់មតិអចលនទ្រព្យនេះ
October 24, 2023, 7:05 a.m.
ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចាប់ផ្តើមការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ 2024 ។ គេហទំព័រអចលនទ្រព្យដ៏ពេញនិយមបើកការស្ទង់មតិប្រចាំឆ្នាំនេះដើម្បីជួយឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើន, កែលម្អស្តង់ដារ និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងទិន្នន័យសម្រាប់អ្នកពាក់ព័ន្ធអចលនទ្រព្យទាំងអស់ដោយឥតគិតថ្លៃ ។ទំព័រស្ទង់មតិ និងរបាយការណ៍អចលនទ្រព្យរបស់ក្រុមហ៊ុន Realestate.com.kh គឺជានិន្នាការ​​ទីផ្សារ​​អចលនទ្រព្យ និងការសង្កេតពីការវិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ អ្នកទិញ, អ្នកលក់, ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់សុទ្ធតែអាចទទួលបានការយល់ដឹងបន្ថែមតាមរយៈការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024 ។ការស្ទង់មតិអំពីអចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Realestate.com.kh នេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការផ្តល់ជូនអំពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលផ្តល់ជូនសម្រាប់អ្នកដែលកំពុងស្វែងរកទិញ ឬជួលអចលនទ្រព្យ, ភ្នាក់ងារ និងជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នូវព័ត៌មានសំខាន់ៗ និងការយល់ដឹងអំពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។ការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024 នេះនឹងផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់នូវទិដ្ឋភាពមួយចំនួននៃទីផ្សារអចលនទ្រព្យដែលបានកើតឡើង និងការព្យាករណ៍នាពេលអនាគតផងដែរ ។ ហើយការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024 នេះផ្តល់ឱ្យលោកអ្នកនូវចំណុចសំខាន់ៗដែលដើរតួយ៉ាងសំខាន់ក្នុងការរក្សាទីផ្សារអចលនទ្រព្យឱ្យមានស្ថេរភាព ។គោលបំណង និងវិសាលភាពនៃការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024នេះគឺដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការយល់ឃើញ និងគំនិតរបស់អ្នកប្រើប្រាស់អចលនទ្រព្យដែលផ្តោតលើប្រទេសកម្ពុជាជាចម្បងដែលទាក់ទងទៅនឹងការយល់ឃើញរបស់ពួកគេចំពោះទីផ្សារនៃអចលនទ្រព្យកម្ពុជា ។ ដូច្នេះហើយតាមរយៈការស្ទង់មតិនេះអាចអនុញ្ញាតឱ្យយើងព្យាករណ៍អំពីនិន្នាការទិញ-លក់នាពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជាបាន ។ជាងនេះទៅទៀត នៅក្នុងការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2024នេះផងដែរ លោកអ្នកក៏អាចមានឱកាសក្នុងការឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបមួយគ្រឿងម៉ាក Samsung Galaxy S23 Ultra ។ចូលរួមធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2024នៅថ្ងៃនេះ !!!ចុចប៊ូតុងនេះដើម្បីស្ទង់មតិ
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
គ្រាប់ពេជ្រថ្មីដែលទើបនឹងលេចរូបរាងនឹងធ្វើឱ្យខេត្តសៀមរាបប្រែជាទីក្រុងពាណិជ្ជកម្ម
October 23, 2023, 8:34 a.m.
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាការវិនិយោគដោយក្រុមហ៊ុនចិនក្រោមទុនប្រមាណ១,១ពាន់លានដុល្លារ និងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរខាងលើនេះមានចំណតយន្តហោះរហូតដល់ទៅ៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ៧លាននាក់ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១ ។ ដោយឡែកដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់១០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ ។រដ្ឋាភិបាល​កម្ពុជារំពឹងថា​ ទីតាំង​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិថ្មី​ខេត្តសៀមរាប​ នឹង​ប្រែទៅជាកូនទី​ក្រុងអភិវឌ្ឍន៍​ពាណិជ្ជកម្មដ៏រីក​ចម្រើន​មួយនាពេលអនាគត។​ ភាពរីក​ចម្រើន​ក៏ដោយសារ​ លំហូរ​ការវិនិយោគ​ ពាណិជ្ជកម្ម ​វិស័យទេសចរណ៍​នឹងផុស​ឡើងនៅ​តំបន់នេះច្រើន។​ក្នុងនោះ ​អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​ និង​ទេសចរណ៍​មួយចំនួន​ ក៏បង្ហាញ​ការយល់ឃើញ​ដែរថា ​តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ថ្មីនេះ ​សន្ទុះអ្នកវិនិយោគិន​នឹងមានការ​ចាប់អារម្មណ៍​ខ្ពស់ ​ជាពិសេស​អាចស្រូប​ទាញកំណើន​ភ្ញៀវទេសចរ​ ដែល​ចំណុច​ទាំងនេះ​នឹងជំរុញ​ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឱ្យ​ទៅជាតំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​មួយបន្ថែម​ទៀតរបស់​ខេត្តសៀមរាប ។​ ​ដោយឡែកបើនិយាយពីទេសចរណ៍វិញលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំស្រាប់ទៅហើយរបស់កម្ពុជា ។ ក៏ប៉ុន្តែនេះជាវឌ្ឍនភាព និងឱកាសមួយថ្មីបន្ថែមទៀតរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដែលមានបំណងចង់មកទស្សនាកម្សាន្ត ។ លោកស្រីរំពឹងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងកាន់តែរីកចម្រើន ក៏ព្រោះថាពួកគេអាចហោះត្រង់មកខេត្តបានដោយមិនបាច់ចំណាយពេលវេលាច្រើននោះទេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
ត្រូវការច្រើននាក់ ! ក្រុមហ៊ុនចិនធំ១ពង្រីករោងចក្រទី២របស់ខ្លួននៅខេត្តមួយនេះត្រូវការកម្លាំងពលកម្មជាង៦ពាន់នាក់
October 6, 2023, 9:51 a.m.
តាមរយៈជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងលោក Ray Chen នាយកប្រតិបត្តិ នៃក្រុមហ៊ុនចិន General Enterprise Garment (Cambodia) Co., Ltd កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះបានញ្ជាក់ថា ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មចំនួនជាង៦ពាន់នាក់ ។ក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយនេះបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា មានរោងចក្រទី១ ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈរោងចក្រទី២ នៅខេត្តកំពង់ស្ពឺត្រូវកម្លាំងពលកម្មជាង៦ពាន់នាក់សម្រាប់បំពេញតម្រូវការវិនិយោគថ្មី ។នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២ របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម ។បើតាមការបញ្ជាក់របស់លោក ហេង សួរ បានឱ្យដឹងថា តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ។រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកជាង៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ។ ជាមួយគ្នា ក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ ។ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះលោក ហេង សួរ ដែលបានគាំទ្រ និងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មីដែលទើបសាងសង់រួច ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០​ហិកតាក្នុងខេត្តមួយនេះ
ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០​ហិកតាក្នុងខេត្តមួយនេះ
September 21, 2023, 3:11 a.m.
យោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី គ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួនទំហំ១ពាន់ហិកតាបន្ថែមទៀត ដែលមានទីតាំងនៅខេត្តកោះកុង ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ៖ «ថ្ងៃនេះយើងបានព័ត៌មានថ្មីទៀតថា ពិសេសថា តំបន់សេដ្ឋកិច្ចពិសេស ចេជាង នេះនឹងពង្រីកតំបន់ទី២របស់គាត់...ដោយគាត់នឹងពង្រីក១ពាន់ហិកតានៅខេត្ដកោះកុង ។ នេះបង្ហាញថា គេយកចិត្ដទុកដាក់ គេជឿជាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានទៅទិញដី១ពាន់ហិកតា បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត» ។ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍បន្ដថា ក្នុងតួនាទីយើងជាអ្នកសម្របសម្រួល ត្រូវសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគនោះមកដាក់ទុននៅប្រទេសកម្ពុជាយើងបន្ថែមទៀត ។ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា មូលហេតុនៃការពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២នេះ ដោយ​សារ​បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ទី១ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា និងភូមិប្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានផ្ទៃដីតែ១៣០ហិកតា ខណៈស្ថានភាពប្រតិបត្តិការនៃរោងចក្រ និងសហគ្រាសនៅក្នុងតំបន់នេះពេលអស់ហើយ ដូច្នេះចាំបាច់ត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មកទាំងក្រុមតែម្តង ! ១០ក្រុមហ៊ុនបោះទុនជាង១៤៦បង្កើតរោងចក្រថ្មីនៅលើទឹកដីខេត្តទាំងនេះ
មកទាំងក្រុមតែម្តង ! ១០ក្រុមហ៊ុនបោះទុនជាង១៤៦បង្កើតរោងចក្រថ្មីនៅលើទឹកដីខេត្តទាំងនេះ
September 8, 2023, 8:03 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖១-“CAMBODIAN TRANSMISSION II CO., LTD” គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង ។២-“HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។៣-“APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។៤-“PRIME STORAGE SOLUTION (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។៥-“INTEGRITY UNION PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។៦-“NEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៥៩កន្លែង។៧-“FONTERNIG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។៨-“XIANGRUIFENG PACKAGING TECHNOLOGY CO., LTD” គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។៩-“INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។១០-“HONGRUI BAG (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
10ក្រុមហ៊ុនបោះទុនជិត60លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
10ក្រុមហ៊ុនបោះទុនជិត60លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
August 30, 2023, 9:02 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។ ២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ៣-“SUNNY JET HOSIERY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រចាក់ ប៉ាក់ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និងកន្សែងបង់ក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤១កន្លែង។ ៤-“VENT DEST PHNOM PENH CLOTHING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។ ៥-“CHERISH INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈសម្រាប់ពិធីបុណ្យផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១០៦ ក្រុម១៦ ផ្លូវទំបន់ថ្មីបឹងទំពុន ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤០កន្លែង។ ៦-“YOU JUST FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។ ៧-“WW TOOLS LLC CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។ ៨-“CPAK GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៩១កន្លែង។ ៩-“RALLY PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រសម្ភារៈវេចខ្ចប់គ្រប់ប្រភេទពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ ១០-“SUNRUN (CAMBODIA) GARMENTS FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ២៧៥, លេខ២៨៤ និងលេខ ២៨៥ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៦៤កន្លែង ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្ល
មកម្តងទាំងសំណុំ ! ក្រុមហ៊ុនចំនួន13បោះទុនជាង400លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
មកម្តងទាំងសំណុំ ! ក្រុមហ៊ុនចំនួន13បោះទុនជាង400លានដុល្លារបង្កើតរោងចក្រនៅទីតាំងទាំងនេះ
August 25, 2023, 7:00 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។២-“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។៣-“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២០,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។៤-“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក...) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។៥-“POLESTAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៩១កន្លែង។៦-“EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦០កន្លែង។៧-“ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។៨-“AL JAZEELAN FOOD PTE. LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។៩-“JUN BO SHENG SHOE MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។១០-“SMART PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១០កន្លែង។១១-“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង។១២- “KUNBO STYLE APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤១នាក់។១៣- “MENATURE OUTDOOR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៨១នាក់ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
Realestate.com.kh Home & Lifestyle: ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា
Realestate.com.kh Home & Lifestyle: ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា
August 18, 2023, 7:40 a.m.
ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា2023 - Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong Village , Borey Chankiri, Leedon Heights, Le Conde BKK1, Creed Cambodia ។ល។ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅក្រៅប្រទេសក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរដើម្បីបង្ហាញពីឱកាសវិនិយោគនៅក្នុងប្រទេសស៊ីប កាណាដា និងសហរដ្ឋអាមេរិក ។ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ឱកាសឈ្នះរង្វាន់ធំប្រចាំព្រឹត្តិការណ៍ Home & Lifestyle EXPO 2023ក្រៅពីធានាបាននូវការទិញលក់ដ៏ល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យ អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ដ៏ធំៗមួយចំនួនដូចជានាឡិកាពី Watch Empire គ្រឿងអលង្ការស្អាតៗ និងរង្វាន់ច្រើនទៀតបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ស្រដៀងគ្នាដទៃទៀត ។ក្នុងរយៈពេលពីរថ្ងៃនេះ ម្ចាស់គម្រោង និងអ្នកចូលរួមកតាំងពិព័រណ៍នឹងមានបញ្ចុះតម្លៃជាពិសេស រង្វាន់លើកទឹកចិត្ត ដល់អ្នកចូលរួម និងអ្នកទិញក្នុងកម្មវិធីនេះ។តើការតាំងពិព័រណ៍នៅពេលណា, កន្លែងណា និងម៉ោងប៉ុន្មាន?ព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលតាំងបង្ហាញចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី12 ដល់ថ្ងៃអាទិត្យ ទី13 ខែសីហា ចាប់ពីម៉ោង10និង00នាទីព្រឹករហូតដល់ម៉ោង08និង00នាទីយប់ទាំងពីរថ្ងៃ ។ពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ2023 មិនត្រឹមតែតាំងបង្ហាញនូវអចលនទ្រព្យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់នូវភាពសប្បាយរីករាយសម្រាប់គ្រួសារទៀតផងពិព័រណ៍ឆ្នាំមុនបានបង្ហាញឱ្យឃើញថា ជាការជួបជុំគ្នាដាក់តាំងបង្ហាញគម្រោងអចលនទ្រព្យដែលទាក់ទាញក្រុមគ្រួសារ និងអ្នកចូលរួមគ្រប់វ័យ ។ ឪពុកម្តាយ កូនៗ និងមនុស្សចាស់បានមកជួបជុំគ្នាដើម្បីចំណាយពេលវេលាដ៏គួរឱ្យចងចាំមួយ នៅក្នុងពិភពនៃអចលនទ្រព្យ និងទទួលបានគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃដែលខ្លួនត្រូវការ ។លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "ព្រឹត្តិការណ៍កាលពីឆ្នាំមុនគឺជាលើកទីមួយរបស់យើងចាប់តាំងពីកើតមានជំងឺកូវីដ ហើយជាជោគជ័យដ៏ធំធេងលើសពីការរំពឹងទុករបស់ពួកយើង និងអ្នកតាំងពិព័រណ៍ ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមចំនួន 5,000 នាក់ហើយ ដោយផ្អែកលើអ្វីដែលយើងរំពឹងថា នឹងបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន 12,000 នាក់" ។លោកបានបន្តថា “ជាចុងក្រោយ គោលដៅរបស់យើងគឺផ្តល់ឱ្យអ្នកទិញលំនៅឋាន និងអ្នកវិនិយោគនូវឱកាសមួយដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ រថយន្ត និងផលិតផលផ្សេងទៀតប្រចាំឆ្នាំ ហើយបង្កើតបទពិសោធន៍មួយដែលមនុស្ស និងក្រុមគ្រួសារអាចមានថ្ងៃរីករាយជាមួយគ្នា ។ តាមរយៈការបន្ថែមភាពទាក់ទាញ កន្លែងក្មេងៗលេង រថយន្ត អាហារ និងភេសជ្ជៈដ៏សំបូរបែប ដែលអនុញ្ញាតឱ្យយើងមិនត្រឹមតែដាក់តាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូលផងដែរ»។ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ដំណើរការបន្តក្នុងការបំបែកកំណត់ត្រាជោគជ័យពិព័រណ៍អចលនទ្រព្យថ្មីៗបំផុតដែលបានប្រារព្ធឡើងនៅ Premier Center Sen Sok Phnom Penh កាលពីឆ្នាំ 2022 កន្លងទៅនេះគឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ដ៏លើសលប់ជាង 30 លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 12,000 នាក់ ។បុរី ខុនដូ ធនាគារ ផលិតផលប្រើប្រាស់ និងម៉ាកយីហោក្រុមហ៊ុនឈានមុខគេនៅកម្ពុជាតើមានអ្នកណាខ្លះក្នុងទីផ្សារវិស័យអចលនទ្រព្យ និងសេវាកម្មបន្ថែមរបស់កម្ពុជា ដែលនឹងមានវត្តមានកាន់តែច្រើនឡើង ខណៈដែលពិព័រណ៍ EXPO 2023 នៅថ្ងៃទី 12 និង 13 ខែសីហា កាន់តែខិតជិតមកដល់ ។ អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ IAAC Airport advertising, COGETEL Ltd. (Online ISP), NHAM24, Legend Cinema, Wowee Advertising, Poma Media, Watch Empire, Provida Water, Cambodian Investment Management, B2B Cambodia, Gold Zone Media ។អ្នកតាំងពិព័រណ៍រួមមាន ៖ Borey Peng Huoth: The Eco Collection, The Star Polaris 23 Condominium, ​PH Grand Hall, Orkidē Development: Orkidē The Botanic City, Orkidē The Pochentong, Orkidē The Royal Condominium, Prince Real Estate Group: Prince Central Plaza, Prince Happiness Plaza, ​Prince One Tropica, Morgan Group: Morgan Tower, Morgan EnMaison, Morgan Champs-Elysees, Overseas Cambodian Investment Corporation (OCIC), RoseMarvel Property Development: Mean Chey Residences, Urban Living Solutions: Rose Apple Square, Odom, Bakong Village, Urbanland: Borey Chankiri, Borey Dragon Land 598, MSQM ZTH: Leedon Heights, Le Conde BKK1, Residence H Sen Sok, Creed Cambodia, Borey Bosba, Chroy Changva Satellite City, Borey Heng Heang, Borey New Hope, Tourism City, Borey Mongkul, KH Land, ABA Bank, Canadia Bank, Shinhan Bank,  KB DAEHAN SPECIALIZED BANK, GAC Motor, STMarket, ARISTO Developers, DeGrand Realty, Borey Mongkulm, Upward Property, FazWaz Cambodia, Parc 21 Residence, eMedia Links, Simplex, Stronghold Trustee, Orkun App, Simplex, Hitachi Elevator, MOVE By LM CAR, iSmart home។ល។ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមមាន ៖ Khmer Times, B2B Cambodia, AmCham, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times ។ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ពិព័រណ៍អចលនទ្រព្យនេះគឺជាផ្នែកមួយដែលធ្វើឡើងជាបន្តបន្ទាប់ និង​បង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក Realestate.com.kh និងលោក Thomas O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជាមួយនឹងចក្ខុវិស័យនៃការបង្កើតព្រឹត្តិការណ៍ដែលអ្នកទិញអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតក្នុងអចលនទ្រព្យ ។ ព្រឹត្តិការណ៍នេះគឺអាចចូលរួមដោយសេរី ហើយក្រៅពីការស្ទង់មតិលើទីផ្សារអចលនទ្រព្យ ហើយក៏ជាថ្ងៃដែលសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារទាំងមូល ដោយទស្សនាកន្លែងគួរឲ្យទាក់ទាញមួយចំនួនដូចជា ផ្ទះដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ការបើកសាកល្បងរថយន្ត និងតំបន់កម្សាន្តសម្រាប់កុមារជាដើម ៕