+85561 777 090
Logo

Recent Articles

អ្វីដែលរងចាំជិតមកដល់ហើយ ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជិតបើកការដ្ឋានសាងសង់ហើយ
អ្វីដែលរងចាំជិតមកដល់ហើយ ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជិតបើកការដ្ឋានសាងសង់ហើយ
May 15, 2023, 10:07 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ បច្ចេកទេសរបស់ក្រសួងជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាក្រុមការងារសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននៃគម្រោងខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ។ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំសមាជិកសមាជិកាក្រុមការងារទាំងអស់ឱ្យទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និង លទ្ធភាព សំដៅត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងនេះអាចសម្រេចទៅបានប្រកបដោយ ជោគជ័យតាមការគ្រោងទុក ។បើតាមប្រភពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានចំងាយសរុប១៣៨គីឡូម៉ែត្រ និងធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្ដាក់ទុនប្រមាណ១៦៣៨លានដុល្លារអាមេរិក បើធៀបនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានទំហំតិចជាងតែប្រវែងក៏ខ្លីជាងផ្លូវល្បឿនលឿនទី១ដែរ ។ ផ្លូវនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៦ ឬក៏ដើមឆ្នាំ២០២៧ ដែលគម្រោងផ្លូវនេះដែរនឹងជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញទៅកាន់បាវិត និងបន្តទៅកាន់ប្រទេស​វៀតណាម និងប្រទេសអាស៊ានផ្សេងៗទៀត ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
រដ្ឋគ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
រដ្ឋគ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
May 11, 2023, 7:59 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ ។ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេក​ទេស​ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ប្រពៃណាស់ ! កំពង់ផែពហុបំណងដែលអាចផ្ទុកទំនិញដល់ទៅ១០ម៉ឺន​​តោន​ចុះហត្ថលេខាសាងសង់ហើយ
ប្រពៃណាស់ ! កំពង់ផែពហុបំណងដែលអាចផ្ទុកទំនិញដល់ទៅ១០ម៉ឺន​​តោន​ចុះហត្ថលេខាសាងសង់ហើយ
May 9, 2023, 7:57 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTIC AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរ អេនជីនារីងខមភេនី អិលធីឌី (CHINA HARBOUR ENGINEERING COMPANY LTD) ដែលក្នុងកម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន និងក្រុមការងារនៃក្រុមហ៊ុនជាហត្ថលេខីទាំងពីរ ជាច្រើនរូបផងដែរ ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។កំពង់ផែពហុបំណងដែលបានចុះហត្ថលេខាសាងសង់នាឱកាសនេះ មានទីតាំងស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិកតា និងត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២២ ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ ។ កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០ ០០០តោន ដល់ ១០០ ០០០តោន អាចចូលសំចតបាន ។ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន ។ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
គម្រោងមានជ័យ រ៉េស៊ីដិនស៍: គម្រោងលំនៅឋានថ្មីដ៏ប្រណិតភាព ដែលស្ថិតនៅជាប់នឹងផ្សារទំនើប អុីអន ៣
គម្រោងមានជ័យ រ៉េស៊ីដិនស៍: គម្រោងលំនៅឋានថ្មីដ៏ប្រណិតភាព ដែលស្ថិតនៅជាប់នឹងផ្សារទំនើប អុីអន ៣
May 11, 2023, 9:59 a.m.
គម្រោងមានជ័យ រ៉េស៊ីដិនស៍ អភិវឌ្ឍដោយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ជាគម្រោងលំនៅឋានដ៏ប្រណិតភាពដែលស្ថិតនៅក្នុងតំបន់ប្រកបដោយសក្តានុពលក្នុងរាជធានីភ្នំពេញ។ គម្រោងត្រូវបានបើកលក់ជាផ្លូវការ សម្រាប់អ្នកដែលមានបំណងចង់ទិញលំនៅឋានសម្រាប់ការប្រកបអាជីវកម្ម និងការរស់នៅ ប្រកបដោយឧត្ដមភាព និងភាពស៊ីវីល័យ ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ប្រភេទលំនៅឋានទាំងអស់របស់គម្រោងមានជ័យ រ៉េស៊ីដិនស៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ នឹងផ្តោតសំខាន់លើការរស់នៅរបស់អតិថិជន។ រួមបញ្ចូលការរចនាបែបទំនើប និងស៊ីវិល័យ បែបបស្ចិមប្រទេស ផ្សារភ្ជាប់ជាមួយការច្នៃប្រឌិតបរិបទបែបថ្មី បំពាក់នូវសម្ភារបរិក្ខារទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅដ៏ទាន់សម័យ បរិវេណរស់នៅដ៏ធំទូលាយ មានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ នឹងមានសួនច្បារទំហំជាង ០.៦ ហិកតា ដែលជាសួនច្បារធំបំផុតនៃគម្រោងលំនៅឋាន ឬគម្រោងពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវ ៦០មនេះ។គម្រោងមានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំសម្បើមមួយនៅលើផ្ទៃដីទំហំ ២០ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាប់នឹងផ្សារទំនើប អុីអន ម៉ល មានជ័យ (AEON 3)ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ដោយលោកអ្នកអាចធ្វើដំណើរតាមរយៈថ្មើរជើងពីគម្រោងតែម្ដង។គម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ មានជម្រើសវីឡាដល់ទៅ ៤ ប្រភេទ និងហ្សបហោស៍ដល់ទៅ ២ ប្រភេទ ដែលជម្រើសវីឡាមានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និង វីឡាព្រីនសេស ខណៈដែលជម្រើស ហ្សបហោស៍ មាន ហ្សបហោស៍ និង ហ្សបហោស៍ស្ពេសហ្សល។ លំនៅឋាន ហ្សបហោស៍របស់ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ទាំងអស់គឺបែរមុខទៅកាន់ផ្សារទំនើប AEON 3 ដែលល្អបំផុត សម្រាប់ការប្រកបអាជីវកម្មលក់ផ្សេងៗ ក៏ដូចជាការរស់នៅដោយសុខដុមរមនាផងដែរ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ៖ 078 / 086 / 090 72 77 88
មិនធ្លាប់មាន ! ក្រុមហ៊ុន១នាំយកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មឌីជីថលថ្មីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យក្នុងការធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនអន្ដរជាតិ!
មិនធ្លាប់មាន ! ក្រុមហ៊ុន១នាំយកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មឌីជីថលថ្មីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យក្នុងការធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនអន្ដរជាតិ!
May 3, 2023, 11:03 a.m.
ក្នុងអំឡុងពេល 8 ខែ បន្ទាប់ពីការតែងតាំងភាពជាដៃគូប្រតិបត្តិការណ៍ផ្សាយពាណិជ្ជកម្មផ្តាច់មុខសម្រាប់អាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុន IAAC (សាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មអាកាសយានដ្ឋានអន្តរជាតិ) ដែលជាអ្នកឯកទេសលំដាប់ពិភពលោកក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅតាមអាកាសយានដ្ឋានអន្តរជាតិ បានឈានចូលយ៉ាងគួរឱ្យកត់សម្គាល់ក្នុងការប្រែក្លាយអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល OOH នៅក្នុងប្រទេសកម្ពុជា ។ ជាមួយនឹងការបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្មឌីជីថលរួមបញ្ចូលគ្នាដំបូងគេបង្អស់នៅក្នុងប្រទេសសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ទំនើបកម្មថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់ជូនសម្រាប់ម៉ាកយីហោ B2B និង B2C ជាមួយនឹងវិធីថ្មី ច្នៃប្រឌិត និងទាក់ទាញ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកអាជីវកម្មកម្ពុជារាប់ពាន់នាក់ ព្រមទាំងអ្នកធ្វើការសម្រេចចិត្តអាជីវកម្មអន្តរជាតិ និងអ្នកទេសចរដែលត្រឡប់មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ ។ គម្រោងវិនិយោគផ្សាយពាណិជ្ជកម្មរាប់លានដុល្លាររបស់ ក្រុមហ៊ុន IAAC នៅអាកាសយានដ្ឋានភ្នំពេញ  កំពុងនាំមកនូវកម្រិតស្ដង់ដាថ្មីនៃភាពទំនើប និងការច្នៃ ប្រឌិតយ៉ាងរហ័សដល់ទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មមកកាន់ប្រទេសកម្ពុជា។IAAC សូមធ្វើការណែនាំនូវផលិតផលចុងក្រោយបំផុតដែលជាបណ្តាញផ្សាយពាណិជ្ជកម្មឌីជីថលដែលទើបតែបានធ្វើការទំនើបកម្មដោយអាចភ្ជាប់ទំនាក់ទំនង និងផ្សព្វផ្សាយផលិតផល នៃសេវាកម្មរបស់លោកអ្នកទៅកាន់អ្នកធ្វើដំណើរក្នុងប្រទេស ដោយសារវេទិកាផ្សាយពាណិជ្ជកម្មថ្មីនេះជាប្រភេទដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ពីអ្នកផ្សាយពាណិជ្ជកម្មពីវិស័យនានារួមមាន ការអភិវឌ្ឍន៍អចលនទ្រព្យ, ទូរគមនាគមន៍, សេវាកម្មដឺកជញ្ជូនម្ហូបអាហារ, សណ្ឋាគារ និងវិស័យទេសចរណ៍ នានា។សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសការងើបឡើងវិញនៃចំនួនអ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជា រួមជាមួយនឹងការណែនាំនៃបណ្តាញផ្សព្វផ្សាយអេក្រង់ Digital Arrivals Network នេះជាពេលវេលាដែលល្អបំផុត ។ ជាទូទៅពេលវេលារង់ចាំជាមធ្យម 15 នាទីសម្រាប់អីវ៉ាន់ អេក្រង់ឌីជីថល LED ដ៏ធំចំនួន12ផ្ទាំងដែលមានទីតាំងនៅលើរទេះដាក់ឥវ៉ាន់នីមួយៗនៅអាកាសយានដ្ឋានភ្នំពេញ ត្រូវបានបំពាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលមិនអាចខ្វះបាន ដោយផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ។ការឈានចូល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ IAAC នៃអាជីវកម្មផ្សាយពាណិជ្ជកម្មនៅទូទាំងអាកាសយានដ្ឋានកម្ពុជា មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកដំណោះស្រាយផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រណិតភាពមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ IAAC បានដើរតួយ៉ាងសំខាន់ដើម្បីជួយដឹកនាំការអភិវឌ្ឍន៍បន្ថែមទៀតនៃអាជីវកម្មផ្សាយពាណិជ្ជកម្មឌីជីថល OOH នៅកម្ពុជា ៕សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.airportadvertising.com ឬទំនាក់ទំនង ៖Name: Ms. Sophea LunPosition: Senior Growth ManagerEmail: sophea.lun@airportadvertising.comPhone: +855 98 970 880
J-Tower 3 - News Banner KH
ក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរួចរាល់កម្ពុជានឹងចំណេញគុណនឹង២លើរឿងនេះ
ក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរួចរាល់កម្ពុជានឹងចំណេញគុណនឹង២លើរឿងនេះ
May 3, 2023, 8:16 a.m.
កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាមាត់ច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ និងជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដោយកំពង់ផែនេះអាចឱ្យនាវាធំៗដឹកទំនិញពីកម្ពុជាទៅកាន់អាមេរិក និងអឺរ៉ុបមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសជិតខាងដូចជាសិង្ហបុរី ឬវៀតណាមទៀតនោះទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ២ដង ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ថាយ៉ាងហោចណាស់កម្ពុជាអាចចំណេញ២០០ដុល្លារក្នុងមួយទូកុងតឺន័រ ក្រោយពេលកំពង់ផែទឹកជ្រៅជំហានទី១បញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ។ចំណតផែកុងតឺន័រថ្មីនេះគឺជាការអភិវឌ្ឍបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយចំណតផែកុងតឺន័រថ្មីនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ត្រូវសាងសង់ជា៣ដំណាក់កាលដែលរួមមាន៖១. ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ (គម្រោងសាងសង់ចំនួន ១៨ខែ) នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ) ។២. ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។៣. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។៤. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ (គម្រោងសាងសង់ចំនួន ៤២ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ប្រមាណ៧លានតោនកើនឡើងជិត៦% និងចំណូលសរុបមានប្រមាណ៩០លានដុល្លារកើនឡើង១៧%បើធៀបនឹងការអនុវត្តឆ្នាំ២០២០ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានឹងឆ្លងកាត់ខេត្តចំនួន៣នេះ
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានឹងឆ្លងកាត់ខេត្តចំនួន៣នេះ
May 3, 2023, 7:41 a.m.
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ ព្រោះ​ផ្លូវល្បឿ​ន​លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ដែលទទួលការសាងសង់ដោយក្រុមហ៊ុនអាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណជាង ១៦០០ លានដុល្លារ ហើយក៏ជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនក្រុងព្រះសីហនុ ផ្លូវនេះគឺជាខ្សែផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល១៣៥ គ.ម ។ ផ្លូវនេះត្រូវសាងសង់ជា០៤គន្លង តួផ្លូវមានទទឹង២៥,៥ ម៉ែត្រ ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កំពង់ផែខ្នាតធំតម្លៃ៩៧៣លានដុល្លារទម្លុះដល់អឺរ៉ុបបើកការដ្ឋានហើយ
កំពង់ផែខ្នាតធំតម្លៃ៩៧៣លានដុល្លារទម្លុះដល់អឺរ៉ុបបើកការដ្ឋានហើយ
May 2, 2023, 2:51 a.m.
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តព្រះសីហនុ ក្រុមប្រឹក្សាភិបាលខេត្ត ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ អ្នកសារព័ត៌មាន និង បងប្អូនមន្រ្តីរាជការ និយោជិត កម្មករ កម្មការិនីជាច្រើនរូប ។ កម្មវិធីនេះប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ។ក្នុងឱកាសនៃពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាន និងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណ ៧លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារ អាមេរិក) កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១ ។ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន៖១. ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ (គម្រោងសាងសង់ចំនួន ១៨ខែ) នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ) ។២. ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។៣. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។៤. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ (គម្រោងសាងសង់ចំនួន ៤២ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។គម្រោងទាំង៣នេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។ដោយផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច(Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ(Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវ ដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច(EIRR) ប្រមាណ ២៣,៣% និងផលប្រយោជន៍ហិរញ្ញវត្ថុ(FIRR) ប្រមាណ ៧,៧% ផងដែរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគោរពសុំការអនុញ្ញាតពី សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីថ្លែងអំណរគុណតាមរយៈ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ជាច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
អគារដែលជាប់គាំងនៅខេត្តព្រះសីហនុរស់ឡើងវិញបានជាង៦០០​ហើយ
អគារដែលជាប់គាំងនៅខេត្តព្រះសីហនុរស់ឡើងវិញបានជាង៦០០​ហើយ
May 1, 2023, 5:15 a.m.
ខេត្តព្រះសីហនុ ៖ សំណង់អគារនៅខេត្តព្រះសីហនុដែលកំពុងមានបញ្ហាប្រឈមនោះ រដ្ឋាភិបាលបានបង្កើតគោលនយោបាយអនុគ្រោះលើកិច្ចការមួយចំនួនដើម្បីគាំទ្រដល់បណ្ដាសំណង់អគារទាំងអស់អាចមានលទ្ធភាពក្នុងការវិនិយោគ ការសាងសង់ និងអាចដំណើរការសាងសង់ ។ស្តីអំពីស្ថានភាពអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអគារជាង៦00កន្លែងត្រូវបានសាងសង់រួចរាល់ហើយ នៅសល់ប្រមាណ៤០០កន្លែងទៀតដែលកំពុងជាប់គាំងនិងបន្តការសាងសង់ជាបន្តបន្ទាប់ ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ នៅព្រះសីហនុកាលពីថ្ងៃទី២៦ មេសា កន្លងទៅនេះ ។ឯកឧត្តម គួច ចំរើន បានបន្តឱ្យដឹងថា ចំពោះការសម្របសម្រួលផ្នែកច្បាប់គឺរដ្ឋាភិបាលនឹងលើកទឹកចិត្តឱ្យសម្របសម្រួលក្រៅប្រព័ន្ធតុលាច្រើនជាងក្នុងការដោះស្រាយបញ្ហាប្រឈមនៃអគារជាប់គាំងទាំងនោះ ។ ហើយក្នុងចំណោមអគារជាង៦០០កន្លែងដែលបានបញ្ចប់ការសាងសង់មានអគារប្រមាណ៤០០បានបន្តអាជីវកម្ម និង២០០កន្លែងទៀតមិនបន្តអាជីវកម្ម ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា៖ «បើសួរខ្ញុំពេលណាបញ្ចប់ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះរឿងនេះជាទំនាស់ដែលយើងត្រូវតែបន្តធ្វើការដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែងរបស់ម្ចាស់អគារបើគេមិនមករកយើង យើងមិនអាចទៅរកគេទេ ព្រោះម្ចាស់អគារនៅក្រៅប្រទេស»។ដើម្បីដោះស្រាយទំនាស់រវាងគ្រប់ភាគីម្ចាស់សំណង់ដែលបានជាប់គាំងទាំងអស់នោះរដ្ឋាភិបាល បានផ្ដល់យន្តការគាំទ្រគូភាគីចូលមកជជែក និងសម្របសម្រួលគ្នាបន្តការសាងសង់អគារនោះបន្តទៅមុខទៀត ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
៧ក្រុមហ៊ុនបោះទុនសរុបជាង៦០លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
៧ក្រុមហ៊ុនបោះទុនសរុបជាង៦០លានដុល្លារបង្កើតរោងចក្រលើទីតាំងទាំងនេះ
April 28, 2023, 4:55 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖១- CAMBODIAN GOLDEN FRUIT TRADING CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥០កន្លែង។២- BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.០៦៩កន្លែង។៣- HUA XING JIANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៨៣កន្លែង។៤- ROUTE 88 MANUFACTURING COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៩០កន្លែង។៥- XINHENGLI (CAMBODIA) SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៧៨កន្លែង។៦- INTERNATIONAL AIR LIFE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។៧- JU HONG SHI YE YOU XIAN GONG SI CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ CP៥-F៦ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៣កន្លែង ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
រដ្ឋបាលខេត្តព្រះសីហនុដាក់ឱសានវាទ៧ថ្ងៃត្រូវរុះរើសំណង់ដែលស្ថិតនៅទីតាំងទាំងនេះចេញ
រដ្ឋបាលខេត្តព្រះសីហនុដាក់ឱសានវាទ៧ថ្ងៃត្រូវរុះរើសំណង់ដែលស្ថិតនៅទីតាំងទាំងនេះចេញ
April 25, 2023, 10:08 a.m.
តាមរយៈសេចក្តីជូនដំណឹងស្តីពីការស្ថាបនាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុ ២០២៣ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៍មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តម្រូវឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់ដែលរំលោភលើដីចំណីផ្លូវរបស់រដ្ឋត្រូវធ្វើការរុះរើចេញក្នុងរយៈ៧ថ្ងៃ ។រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៌មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តនឹងចាប់ផ្តើមជួសជុលពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកភ្លៀងនៅទីតាំងផ្លូវខាងលើ ស្របទៅតាមប្លង់គោល និងបទដ្ឋានបច្ចេកទេសនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៣ ។តាមរយៈសេចក្តីជូនដំណឹងដដែលបានឱ្យដឹងផងដែរថា ដោយពិនិត្យឃើញថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតាមបណ្ដោយផ្លូវខាងលើបានសាងសង់ផ្ទះ តូប សំយ៉ាបផ្ទះ របង រំលោភ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលបានកំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនាពេលកន្លងមក ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយខ្សែផ្លូវខាងលើ និងបានរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ត្រូវរៀបចំរុះរើទីតាំងរបស់ខ្លួនដែលរងផលប៉ះពាល់ស្របតាមប្លង់គោលដែលបាន កំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យ៉ាងយូរក្នុងរយៈពេល០៧ថ្ងៃ គិតចាប់ពី ដែលថ្ងៃក្រុមការងារចុះសិក្សាផលប៉ះពាល់និងវាស់វែងបាញ់ថ្នាំរួចរាល់ ។ជាមួយគ្នានេះ សូមលោកអភិបាលក្រុងព្រះ សីហនុ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធខាងលើជួយសហការចូលរួមរៀបចំខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត ខ្សែបណ្តាញអ៊ិនធើណេត និងខ្សែកាម្លិះអុបទិកក្រោមដី ដោយជូនដំណឹងដល់ដៃគូរអភិវឌ្ឍន៍របស់ខ្លួនបានជ្រាប និងចូលរួមសហការ ដើម្បីឱ្យមន្ត្រីជំនាញចុះពិនិត្យ និងកំណត់ផលប៉ះពាល់ជាមួយនឹងគម្រោងខាងលើ។រដ្ឋបាលខេត្តព្រះសីហនុតាមរយៈសេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា ករណីផុតថ្ងៃឱសានវាទខាងលើ អាជ្ញាធរក្រុងព្រះសីហនុ ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ រៀបចំឈូសឆាយរាល់សំណង់ ដែលសង់លើចំណីផ្លូវ ស្របតាមប្លង់គោលដែលបានកំណត់ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ ដើម្បីធានាឱ្យការងារប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ស្ងាត់ៗ ! វិមានឯករាជ្យបាត់ដំបងសាងសង់ជិតរួចហើយ
ស្ងាត់ៗ ! វិមានឯករាជ្យបាត់ដំបងសាងសង់ជិតរួចហើយ
April 25, 2023, 10:07 a.m.
រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ​ដើម្បីឱ្យភ្ញៀវទេសចរ​ដើរ​កំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងា​រច្រើននៅក្នុងសួ​ន​ច្បា​រ​នោះ​ផងដែរ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះសាងសង់សម្រេចបាន៨៥%ហើយ ។ នេះបើយោងតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ។តាមប្រភពរដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀប​ចំ​លើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង ។ប្រភពបានបន្តថា តាមរយៈក្រុមការងារសាងសង់វិមានឯករាជ្យបានលើកឡើងថា វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ហើយរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥%ហើយ ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត ។គួររម្លឹកផងដែរថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេច​ក្រឡាហោម​វិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខ​ដ៏ខ្លី​នេះ​ផង​ដែរ​ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោម​វិមានឯករាជ្យ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
២ក្រុមហ៊ុនបោះទុនជាង១០លានដុល្លារបង្កើតរោងចក្រកាត់ដេរ និងវេចខ្ចប់នៅទីតាំង២កន្លែងនេះ
២ក្រុមហ៊ុនបោះទុនជាង១០លានដុល្លារបង្កើតរោងចក្រកាត់ដេរ និងវេចខ្ចប់នៅទីតាំង២កន្លែងនេះ
April 25, 2023, 4:31 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៩១កន្លែង ។២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង ។កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ច្បាស់ការហើយ ! ផ្លូវល្បឿនលឿនទី២តម្លៃ១៤០០លានដុល្លារនឹងបើកការដ្ឋានសាងសង់ក្នុងខែមិថុនាខាងមុខ
ច្បាស់ការហើយ ! ផ្លូវល្បឿនលឿនទី២តម្លៃ១៤០០លានដុល្លារនឹងបើកការដ្ឋានសាងសង់ក្នុងខែមិថុនាខាងមុខ
April 24, 2023, 7:21 a.m.
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោងមានសារសំខាន់ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធីសម្ពោធបើកប្រើប្រាស់​ជាផ្លូវការមណ្ឌល​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានអះអាងថា៖ «នេះជាមោទកភាពជាតិយើងដែលមានផ្លូវល្បឿនលឿនទី១ ហើយឥឡូវមានទី២ទៀត ដោយសារអ្នកវិនិយោគហ្នឹងគេទុកចិត្តលើរាជរដ្ឋាភិបាលក្រោមការដឹកនាំឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន គេយកលុយគេ១៤០០លាន យកលុយដុំដាក់វិនិយោគយកលុយរាយវិញ គេទុកចិត្តយើងណាស់ បើប្រទេសយើងគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ គេអត់យកលុយ ១៤០០លានដុល្លារមកដាក់នៅកម្ពុជាទេកុំឆ្ងល់» ។គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលនផ្តល់សិទ្ធិឱ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាដើម្បីចាប់ផ្តើមការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យបានឆាប់ ។បើតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុន China Railway International Group បានឱ្យដឹងថា យោង​តាម​ទីតាំង​ភូមិសាស្ត្រ និង​ផល​ប៉ះពាល់ ផ្លូវ​នេះ​នឹង​ត្រូវ​រចនា​ក្នុង​ល្បឿន​អតិបរមា១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​វៀតណាម ។ក្រសួងសាធារណការធ្លាប់បានប្រកាសថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ។ គម្រោងនេះ រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។តាមរយៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ព្រំដែនវៀតណាមនេះដែរ នាពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហាញក្ដីរំពឹងថា ផ្លូវល្បឿនលឿនទី២នេះនឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាពិសេសធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងវៀតណាមតាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការឆ្លងកាត់ព្រំដែនថែមទៀត ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ថៃចាប់អារម្មណ៍ខ្ពស់លើការអភិវឌ្ឍ និងចង់ស្វែងរកឱកាសវិនិយោគលើវិស័យ១នេះរបស់កម្ពុជា
ថៃចាប់អារម្មណ៍ខ្ពស់លើការអភិវឌ្ឍ និងចង់ស្វែងរកឱកាសវិនិយោគលើវិស័យ១នេះរបស់កម្ពុជា
April 24, 2023, 7:22 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូអញ្ជើញមកពីព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោក Supachai Verapuchong អគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនាទីស្តីការក្រសួង នាថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ។ជំនួបនេះរៀបចំឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាព ក្នុងការវិនិយោគលើវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅពេលខាងមុខ។ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង៣០០ក្នុងទំហំទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់ ។ជាមួយគ្នានេះដែរ ក្រសួងទើបបានចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីឱ្យការតភ្ជាប់ ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែទៀត ដែលកំពុងអនុវត្តការសាងសង់សព្វថ្ងៃ។លើសពីនេះ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ការង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពត ដែលទាំងអស់នេះធ្វើឡើងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងលើកមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍ផងដែរ។លោក Supachai Verapuchong ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ចូន និងផែនការអភិវឌ្ឍនវិស័យភស្តុភារកម្ម នៅកម្ពុជា ដែលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ។ ជាមួយគ្នានេះដែរ គណៈប្រតិភូដែលមានវត្តមាននាឱកាសនោះ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា នឹងបានសហការគ្នាជាមួយកម្ពុជាក្នុងពេលអនាគតឆាប់ៗ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ចាំអស់២ឆ្នាំ ! ទីបំផុតគម្រោងដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាចាំតែថ្ងៃ១នេះប៉ុណ្ណោះ
ចាំអស់២ឆ្នាំ ! ទីបំផុតគម្រោងដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាចាំតែថ្ងៃ១នេះប៉ុណ្ណោះ
April 20, 2023, 4:04 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ ។លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ ។អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន ។ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមកាងារ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សានេះស្របតាមសំណូមពរ និង តាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍នៃការសិក្សានេះជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ឆ្នាំថ្មី ! រដ្ឋជូនកាដូដល់វិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរីនូវ៨​ចំណុច​ធំៗនេះ
ឆ្នាំថ្មី ! រដ្ឋជូនកាដូដល់វិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរីនូវ៨​ចំណុច​ធំៗនេះ
April 24, 2023, 7:23 a.m.
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី«សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការគាំទដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី» ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងបើកឡើងវិញជាបណ្តើរៗតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្នដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការ ងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតាន​តឹង​នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតាន​តឹង​នៃវិស័យហិរញ្ញវត្ថុសកលជាដើម ។ក្នុងន័យនេះដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម ជាពិសេសបន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្ម​ករ​​​​ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមអាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់​ដូចខាង​​​​ក្រោម ៖ទី១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែល​មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវ​កម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ទាំង ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤ ។ទី២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខ សម្រាប់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៦ ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក ។ទី៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬ ក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅ- ឋានជាបុរីដែលមិនទាន់អភិវឌ្ឍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបាន​ត្រឹមត្រូវ ។ទី៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ រហូត ដល់ដំណាច់ឆ្នាំ ២០២៤ ។ទី៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤ ។ទី៦. លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាង គ្រឹះស្ថាន និង​ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយអនុលោមតាមប្រកាសលេខ ធ៧.០១៧.៣៤៤ ប្រក ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន ។ទី៧. លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុន អភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្តីពី «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ» ។ទី៨. ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្តីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នឹងរៀបចំយន្តការ ការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងនូវវិធានការគោលនយោ​បាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ត្រូវប៉ាន់ហើយ ! គម្រោងទីក្រុងរណបថ្មីទំហំជាង១៤០០ហិកតាក្នុងក្រុងកែបអាចនឹងធ្វើឱ្យដីឡើងថ្លៃ
ត្រូវប៉ាន់ហើយ ! គម្រោងទីក្រុងរណបថ្មីទំហំជាង១៤០០ហិកតាក្នុងក្រុងកែបអាចនឹងធ្វើឱ្យដីឡើងថ្លៃ
April 12, 2023, 8:49 a.m.
រដ្ឋាភិបាល​បាន​អនុម័ត​ការ​សាងសង់​គម្រោង​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ក្រុង​កែបជា​ក្រុង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កែប ដោយគម្រោងវិនិយោគនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ មានផ្ទៃដីសរុបចំនួន 1,467 ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ នេះបើយោងតាមលិខិតលេខ៥០០ ដនស/អសដភ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – លិខិតេលេខ១៤៧ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។គម្រោងទីក្រុងរណបនេះ គ្រោងនឹងប្រែក្លាយតំបន់មាត់សមុទ្រនៃខេត្តកែប ជាមួយនឹងគ្រឿងបរិក្ខារធំទូលាយ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ តំបន់លំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្ម។ វាក៏នឹងមានទីតាំងរមណីយដ្ឋាន ទីលានវាយកូនហ្គោល បឹងហ្គាឡូ តំបន់ស្នាក់នៅ ផ្ទះលំហែ មជ្ឈមណ្ឌលកីឡា ឧទ្យាន និងកន្លែងផ្តល់សេវាថែទាំសុខភាព ក្នុងចំណោមមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ដែលពាក់ព័ន្ធផ្សេងទៀត ។ការអភិវឌ្ឍន៍ទីក្រុងរណបបានទទួលជំនួយពីរដ្ឋាភិបាលដែលជំរុញឱ្យមានការរំពឹងទុកនៃការកើនឡើងតម្លៃដីនៅខេត្តកែប ។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ព្រម​ទាំង​ភ្ញៀវ​ទេសចរ ដោយ​ជំរុញ​ឱ្យ​មាន​តម្រូវការ​ដី​នៅ​តំបន់​នេះ​កើនឡើង ។ជាលទ្ធផល ម្ចាស់ដីក្នុងខេត្តកែបបច្ចុប្បន្នអាចជួបប្រទះនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យ ដែលធ្វើឱ្យវាក្លាយជាឱកាសវិនិយោគដ៏មានសក្តានុពល ។ គម្រោង​ទីក្រុង​រណប​ក្នុង​ខេត្ត​កែប​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ​ ។គម្រោងនេះត្រូវបានព្យាករថា នឹងបង្កើតឱកាសការងារក្នុងវិស័យសំណង់ បដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍ ជំរុញឱកាសការងារសម្រាប់អ្នកស្រុក ។ សកម្មភាពសេដ្ឋកិច្ចកើនឡើងពីការអភិវឌ្ឍន៍ក៏អាចជំរុញកំណើនបន្ថែមទៀតនៅក្នុងតំបន់ជុំវិញ ដោយផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មក្នុងស្រុក និងសហគមន៍ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទីបំផុត ! រដ្ឋផ្តល់ដង្ហើមដកថ្មីសម្រាប់អគារដែលជាប់គាំងនៅក្រុងព្រះសីហនុហើយ
ទីបំផុត ! រដ្ឋផ្តល់ដង្ហើមដកថ្មីសម្រាប់អគារដែលជាប់គាំងនៅក្រុងព្រះសីហនុហើយ
April 11, 2023, 10:00 a.m.
ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។អគារជាប់គាំងនៅខេត្តព្រះសីហនុត្រូវបានអ្នកវិនិយោគ ជាពិសេសវិនិយោគិនចិនបានបោះបង់ចោលទាំងពាក់​កណ្ដាល​​ទីនៅក្រោយពេលរាជរដ្ឋាភិបាលមានការបិទអាជីវកម្មល្បែងអនឡាញ ហើយក្រោយមកក៏មានជួបបញ្ហាជាបន្ដបន្ទាប់ដូចជាការផ្ទុះរាលដាលកូវីដ១៩ជាដើម ប៉ុន្តែនៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដង្ហើមរស់ថ្មីសម្រាប់អគារដែលជាប់គាំងទាំងនោះហើយ ។បើយោងតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី​​ មធ្យម និងវែងសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ។ទន្ទឹមនឹងនោះរដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា ៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ គាំទ្រ ពិនិត្យលទ្ធភាពថវិកា និងជំរុញយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំង ។ ចំពោះវិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងវិញ រដ្ឋបានផ្តល់ការលើកទឹកចិត្តសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនតាមប្រភេទក្រុមគម្រោងដែលបានបែងចែកជា០៤ក្រុម ដូចខាងក្រោម៖ក្រុមគម្រោង១ សំដៅលើគម្រោងសាលារៀន, គម្រោងមន្ទីរពេទ្យ តម្រោងហាងទំនិញរួចពន្ធ, គម្រោងផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ច តាមការសម្រេចរបស់រាជរដ្ឋាភិបាលក្រុមគម្រោង២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិនានាជាធរមានក្រុមគម្រោង៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្រុមគម្រោង៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ ឬ បរធនបាលកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញាតិជាធរមាន។លក្ខខណ្ឌនៃការលើទឹកចិត្តចំពោះគម្រោងទាំង៤ប្រភេទត្រូវអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖ត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារះបរិក្ខារផលិតកម្ម ដោយពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និងការវាយតម្លៃលើតម្រូវការជាក់ស្តែងត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ឆ្នាំទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ ឬ កែលម្អ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទីបំផុតរកឃើញម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២៣ ដ៏មានកិត្យានុភាពក្នុងវិស័យអចលនទ្រព្យហើយនៅសណ្ឋាគារសូហ្វីតែល
ទីបំផុតរកឃើញម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២៣ ដ៏មានកិត្យានុភាពក្នុងវិស័យអចលនទ្រព្យហើយនៅសណ្ឋាគារសូហ្វីតែល
April 10, 2023, 7:25 a.m.
រាជធានីភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារ និងអ្នកជំនាញផ្នែកអចលនទ្រព្យអ្នកអស់បានធ្វើការប្រមូល ផ្តុំគ្នានៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីល្ងាច ថ្ងៃសុក្រ ទី០7 ខែមេសា ដើម្បីអបអរសាទរសមិទ្ធផល របស់បុគ្គល និងក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ ។ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះត្រូវបានប្រារព្ធធ្វើឡើងដោយមានអ្នកជាង 500 នាក់ដែលអញ្ជើញមកពីគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ។ អ្នកដែលត្រូវបានតែងតាំង និងអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួមរបស់ពួកគេ ។អ្នកឈ្នះរង្វាន់ជាង 30 នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ ។ក្រុមហ៊ុន Forest Harmony ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូលសម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល Borey Dragon Land 598 បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Angkor Grace ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Hotel Development of the Year ។ពានរង្វាន់អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមានអ្នកឈ្នះរួមគ្នាសម្រាប់អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំពីទាំង Prince Real Estate Group និង SIHA Property ខណៈពេលដែល Forest Harmony បានក្លាយជាម្ចាស់ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំបន្ថែមទៀត រីឯ Le Condé BKK1 ជាប់ឈ្មោះជាម្ចាស់ពានរង្វាន់អ្នក អភិវឌ្ឍន៍ខុនដូល្អបំផុតប្រចាំឆ្នាំ ។Canopy Sands - Bay of Lights, Daline Property, Borey Sovannaphumi, Meanchey Residences, Borey Bosba និង Morgan EnMaison គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។ ពានរង្វាន់ទីភ្នាក់ងារកំពូលប្រចាំឆ្នាំត្រូវបានប្រគល់ជូន CBRE និង CPL Cambodia ខណៈ C-Herald, Vanguard, IQI និង Khmer Foundation Appraisal បានប្រមូលពានរង្វាន់ទីភ្នាក់ងារល្អបំផុត ។ព្រឹត្តិការណ៍នេះក៏មានការបង្ហាញតាមរយៈវីដេអូដ៏អស្ចារ្យមួយដែលបង្ហាញពីការរីកចម្រើនរបស់វិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាការរំលឹកដល់លោក វ៉ាន់ ម៉ូលីវណ្ណ ដែលជាបីតានៃស្ថាបត្យកម្មខ្មែរផងដែរ ។នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យ និងបានលើកឡើងពីភាពជោគជ័យនៃពានរង្វាន់ CREA ឆ្នាំ2023 ។ លោក O'Sullivan បានបន្តទៀតថា «ជាមួយនឹងការជ្រើសរើសជាង 100 នៅឆ្នាំនេះ និងជាង 50 ការប្រកួតប្រជែង ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យនេះទទួលបានជោគជ័យបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា» ។ លោក O'Sullivan បានបន្តថ្លែងអំណរគុណចំពោះការគាំទ្រដ៏ច្រើនពីអ្នកឧបត្ថម្ភទាំងអស់ រួមមាន ស្រាបៀរហនុមាន, I.A.A.C Advertising, B2B Cambodia និងរោងភាពយន្តលេជេន» ផងដែរ ។បញ្ជីឈ្មោះរបស់អ្នកឈ្នះពានរង្វាន់ CREA 2023 ទាំងអស់Development winners Development of the Year -  Forest Harmony - KampotCondominium Development of the Year - LE CONDÉ BKK1Township Development of the Year -  Bay of Lights Borey (Landed Property) Development of the Year -  Borey Dragon Land 598 Affordable Condominium of the Year - One 70 CondoPremium Condominium of the Year - LE CONDÉ BKK1Waterfront Development of the Year - Morgan EnmaisonRetail Development of the Year -  Prince International PlazaHotel Development of the Year - Angkor Grace Residence & Wellness ResortDesign of the Year - Angkor Grace Residence & Wellness ResortLifestyle Development of the Year - Angkor Grace Residence & Wellness ResortBest Borey (Landed Property) – Eastern Phnom Penh -  Borey Laorthmey PenhchetBest Borey (Landed Property) – Western Phnom Penh - Borey UptownBest Borey (Landed Property) – Northern Phnom Penh - Borey Dragon Land 598Best Borey (Landed Property) – Southern Phnom Penh - SIHA Residence by SIHA PropertyRegional Development of the Year - Bay of LightsAffordable Housing Development of the Year -  Borey UptownBoutique Housing Development of the Year - Borey SovannaphumiSales & Marketing Strategy of the Year - Borey BosbaLuxury Development of the Year - Mean Chey ResidencesBest Residential & Commercial Shophouse of the Year -  Daline Property DevelopmentCommunity Development of the Year - WorldBridge Sport Village Innovative Real Estate Marketing Campaign of the Year -  Borey Lorn City LotusseaDeveloper winners Developer of the Year (2) - Prince Real Estate Group & SIHA PropertyCondominium Developer of the Year -  LE CONDÉ BKK1Borey (Landed) Property Developer of the Year - Forest Harmony - KampotCSR & Social Impact Developer of the Year - Canopy Sands DevelopmentAgency winners Hall of Fame / Personality of the Year - Edward Lee Prince Real Estate Real Estate Agency of the Year (Enterprise) - CPL (Cambodia Property Limited)Real Estate Agency of the Year (Corporate) - CBRE Cambodia Agency - Research / Valuation Firm of the Year - Khmer Foundation AppraisalProperty Management Firm of the Year (2) - CBRE Cambodia & C-HeraldAgency - Employer of Choice (2) - Vanguard Investment and Consultancy Services & IQI CambodiaAgency of Choice (3) - C-Herald Property Service, IQI Cambodia & Khmer Foundation Appraisal