+85561 777 090
Logo

Recent Articles

តើវិស័យអចលនទ្រព្យនៅកម្ពុជានឹងត្រូវសម្របខ្លួនយ៉ាងដូម្តេចក្នុងខណៈពេលមានការបិទខ្ទប់នេះ?
តើវិស័យអចលនទ្រព្យនៅកម្ពុជានឹងត្រូវសម្របខ្លួនយ៉ាងដូម្តេចក្នុងខណៈពេលមានការបិទខ្ទប់នេះ?
June 6, 2022, 5:00 p.m.
ខណៈពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះ​នឹងជម្ងឺកូវីត១៩ ដែលកំពុងអូសបន្លាយរយៈពេលជាង១ឆ្នាំមកហើយ ទើបតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ ដែលយើងបានឆ្លងកាត់ការបិទខ្ទប់មិនឱ្យធ្វើដំណើរ ដើម្បីការពារការរីករាលដាលបន្តខ្លាំង។ នៅក្នុងពេលជាមួយគ្នានេះ អាជីវកម្មជាច្រើន ជាពិសេសប្រភេទអាជីវកម្មពាក់ព័ន្ធនឹងវិស័យ អចលនទ្រព្យ សុទ្ធតែកំពុងបារម្ភថា  “តើនឹងមានអ្វីកើតឡើងបន្តទៀត?”លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា នឹងផ្តល់វត្តមានក្នុងកិច្ចសម្ភាសន៍មួយជាមួយលោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh ដើម្បីពិភាក្សាលើប្រធានបទសំខាន់មួយគឺ “តើទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងត្រូវសម្របខ្លន និងរៀបចំយុទ្ធសាស្ត្របែបណាដើម្បីបន្តដឹកនាំអាជីវកម្មរបស់ខ្លួនក្នុងកំឡុងពេលបិទខ្ទប់នេះ?”សូមចុចចូល Link នេះដើម្បីចួលរូមស្តាប់កិច្ចសម្ភាសន៍កិច្ចសម្ភាសន៍នឹងចាក់ផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​ នៅម៉ោង២រសៀល តាមរយៈកម្មវិធី និងផ្សាយបន្តផ្ទាល់តាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនRealestate.com.khក្រុមហ៊ុន Realestate.com.kh នៅតែបន្តការផ្តល់ជូនព័ត៌មាន និងចំនេះដឹងសំខាន់ៗពាក់ព័ន្ធនឹង​ វិស័យអចលនទ្រព្យនៅកម្ពុជា ទៅកាន់អតិថិជនដែលកំពុងស្វែងរកអលចនទ្រព្យទាំងក្នុង និងក្រៅប្រទេស។
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុញ្ញាតឱ្យម្ចាស់អាជីវម្មសហគ្រាស ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ កំលុងពេលបិទខ្ទប់
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុញ្ញាតឱ្យម្ចាស់អាជីវម្មសហគ្រាស ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ កំលុងពេលបិទខ្ទប់
June 6, 2022, 1:58 p.m.
រូបភាព (RFI)៖ សាលារាជធានីភ្នំពេញយោងតាមក្រុមតេឡេក្រាម “ឯកសារមន្ត្រីសាធារណៈ” នៅថ្ងៃថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងសហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការកំលុងពេលបិទខ្ទប់ យោងតាមប្រការ៣ នៃអក្រឹត្យ៥៥សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរ សម្រាប់បុគ្គលិករបស់ខ្លួន កំលុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដែលត្រូវបានចាប់ផ្ដើមអនុវត្តចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។អាជីវកម្ម និងសហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការត្រូវបានបែងចែងជាបីករណី រួមមាន៖ ១) ករណីមិនត្រូវអនុញ្ញាតឱ្យកាត់បន្ថយបុគ្គលិក ២) ករណីអាជ្ញាធរជាអ្នកកំណត់ចំនួនបុគ្គលិក និង៣) ករណីតម្រូវឱ្យកាត់បន្ថយបុគ្គលិកត្រឹមកំរិត២%។ករណីមិនតម្រូវឱ្យកាត់បន្ថយបុគ្គលិក រួមមានសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន, រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ, រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារៈបរិក្ខាពេទ្យ រួមទាំងម៉ាស អាកុល អុកស៊ីសែន, ផ្សារលក់ដុំ និងផ្សារឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគដែលមានសណ្ដាប់ធ្នាប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស និងទីតាំងលក់ហ្គាស, សេវាកម្មដឹកជញ្ជូនម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ (មិនត្រូវដឹកជញ្ជូនមនុស្សឡើយ) និងសេវាដឹកជញ្ជូនទំនិញទូទៅចេញចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យវិស័យសង្គម-សេដ្ឋកិច្ច (មិនត្រូវដឹកជញ្ជូនមនុស្សឡើយ)។ករណីអាជ្ញាធរជាអ្នកកំណត់ចំនួនបុគ្គលិកមានដូចជា ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ការដឹកជញ្ជូនបុគ្គលិកដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជម្ងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល, សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ដែលបម្រើឱ្យការធ្វើចត្តាឡីស័ក និងបុគ្គលិកប្រចាំការសម្រាប់គ្រប់គ្រង និងថែររក្សាឃ្លាំងស្តុកទំនិញ ឬគ្រឿងឧបភោគបរិភោគ។ករណីតម្រូវឱ្យកាត់បន្ថយបុគ្គលិកត្រឹមកម្រិត២% មានដូចជាសេវាធនាគារ និងហរិញ្ញវត្ថុ, សេវាប្រៃសនីយ៍ និងទូរគមនាគមន៍, សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ និងសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលដំណើរការតាមប្រព័ន្ធអនឡាញ។ម្ចាស់អាជីវកម្ម ឬសហគ្រាសដែលស្ថិតនៅក្នុងករណីណាមួយ ក្នុងចំណោមករណីទាំង៣ខាងលើ ត្រូវបានតម្រូវឱ្យរៀបចំ និងបំពេញឯកសារ ដាក់មកសាលារាជធានីភ្នំពេញ ឬរដ្ឋបាលខ័ណ្ឌទាំង១៤ ដែលឯកសារទាំងនោះរួមមាន ១)លិខិតស្នើសុំការអនុញ្ញាតធ្វើដំណើរសម្រាប់បុគ្គលិកក្រុមហ៊ុន (ក្រុមហ៊ុនរៀបចំលិខិតនេះដោយខ្លួនឯង) ២)បំពេញទម្រង់៖ ពិព័ណ៌នាអំពីក្រុមហ៊ុន និងបុគ្គលិក ៣)បំពេញទម្រង់៖ បញ្ជីររាយនាមបុគ្គលិកដែលត្រូវស្នើសុំលិខិតធ្វើដំណើរ ៤)បំពេញទម្រង់៖ លិខិតអនុញ្ញាតឱ្យធ្វើដំណើរ និង៥)ភ្ជាប់ឯកសារសំខាន់ៗមកជាមួយនូវ៖ វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន និងលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ ម្ចាស់សហគ្រាសអាជីវកម្ម អាចធ្វើការដាក់ស្នើឯកសារទាំងនេះ ទៅសាលារាជធានីភ្នំពេញ ឬរដ្ឋបាលខ័ណ្ឌទាំង១៤ តាមរយៈក្រុមតេឡេក្រាមរបស់សាលារាជធានីភ្នំពេញ ឬរដ្ឋបាលខ័ណ្ឌទាំង១៤ ដែលអាជីវកម្មសហគ្រាសតាំងនៅ។បំពេញទម្រង់៖ ពិព័ណ៌នាអំពីក្រុមហ៊ុន និងបុគ្គលិក បំពេញទម្រង់៖ បញ្ជីររាយនាមបុគ្គលិកដែលត្រូវស្នើសុំលិខិតធ្វើដំណើរបំពេញទម្រង់៖ លិខិតអនុញ្ញាតឱ្យធ្វើដំណើរ
ទីផ្សារខុនដូកម្ពុជា ក្នុងបរិបទនៃការបិតខ្ទប់
ទីផ្សារខុនដូកម្ពុជា ក្នុងបរិបទនៃការបិតខ្ទប់
June 6, 2022, 5:00 p.m.
សកម្មភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវគេសង្កេតថាមានការថមថយ ខណៈដែលប្រទេសកម្ពុជាកំពុងអនុវត្តន៍ការបិទខ្ទប់ដោយរួមមានទាំងបម្រាមគោចរណ៍ឆ្លងខណ្ឌ។វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែជួបប្រទះបញ្ហាប្រឈម បន្ទាប់ពីមានការប្រកាស បិទខ្ទប់រាជធានីទាំងស្រុងកាលពីកំឡុងចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃមុននេះ។ ចំពោះអាជីវកម្មជាច្រើន ក៏ដូចជាវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញជាពិសេស សុទ្ធតែកំពុងរៀបចំខ្លួនធ្វើយ៉ាងណា ដើម្បីអាចសម្របខ្លួនជាថ្មីម្តងទៀតទៅនឹងកាលៈទេសៈថ្មីនេះ។យោងតាមរបាយការណ៍ទីផ្សារប្រចាំត្រីមាសទី១ របស់ក្រុមហ៊ុនអចលនទ្រព្យល្បី CBRE Cambodia កាលពីមុនពេលចូលឆ្នាំខ្មែរបានបង្ហាញថា ទីផ្សារខុនដូសម្រាប់ខុនដូតម្លៃថ្លៃទទួលបានការកើនឡើង ច្រើនជាងមុនរហូតដល់ ៤.៨% និងខុនដូតម្លៃទាបកើតឡើងប្រមាណ ៣.៥% ខណៈដែលខុនដូ តម្លៃមធ្យមមានទីផ្សារធ្លាប់ចុះបន្តិច​ ពោលគឺប្រមាណ ០.៤%។​កំណើនទីផ្សារនៃការលក់ខុនដូតម្លៃថ្លៃនៅឆមាសទី១ឆ្នាំ២០២១នេះ គឺមានស្ថិតិគួរឱ្យចាប់អារម្មណ៍មួយ ដោយវាមានលក្ខណៈផ្ទុយគ្នាពីទីផ្សារអចលនទ្រព្យ កាលពីពេលដែលកម្ពុជាបានឆ្លងកាត់ព្រឹត្តការណ័ ឆ្លងសហគមន៍ ២៨វិច្ឆិកា។ ធនគារជាតិនៃកម្ពុជាបានធ្វើការប៉ាន់ស្មានថាសេដ្ខកិច្ចកម្ពុជានឹង ទទួលបានផលវិជ្ជមាននាឆ្នាំថ្មី២០២១នេះ ដែលនេះគឺជាការលើកឡើងមុនពេលដែលមាន ព្រឹត្តការណ៍២០កុម្ភៈ។​តាមរយៈរបាយការណ៍ជាមួយគ្នានេះបានកត់សម្គាល់ដែរថា ក្នុងចំនោម១៩គម្រោងដែលកំណត់ថា នឹងបញ្ចប់ ការសាងសង់របស់ខ្លួននៅឆ្នាំ២០២០ មានតែគម្រោងខុនដូចំនួន១២ប៉ុណ្ណោះ ដែលពិតជា បានបញ្ចប់ការសាងសង់រួចរាល់។ ការពន្យាពេលបញ្ចប់នេះ ត្រូវបានមើលឃើញថាជាការបង្កដោយបញ្ហា ក្នុងការចែកចាយទំនិញទូទៅពិភពលោកទាំងមូលតែម្តង។បើនិយាយអំពីថ្លៃជួលអលចនទ្រព្យវិញ ក្រុមហ៊ុន CBRE បានសិក្សាឃើញថាវាមានលក្ខណៈប្រសើរជាង កាលពីឆមាសមុនៗដូចគ្នា។ ក្នុងនោះប្រភេទអចលនទ្រព្យសម្រាប់ជួលតម្លៃខ្ពស់បានកើតឡើង ១.៣% និងប្រភេទតម្លៃមធ្យមកើនឡើង១.៧%។ រីឯការជួលតម្លៃទាបបានលោតឡើងខ្ពស់ជាងគេ ពោលគឺ កើនឡើងរហូតដល់ ៣.៥% ដោយសារតម្រូវការទីផ្សារចាប់ផ្តើមបែរមកផ្តោតគឺការជួលតម្លៃទាបច្រើន ជាងមុន។​តាមការសិក្សាក័បានលើកឡើងដែរថា ថ្វីត្បិតតែយើងអាចមើលឃើញពីភាពវិជ្ជមាននៃកំណើនទីផ្សារ អចលនទ្រព្យកើនឡើងល្អជាងឆ្នាំមុនក៏ពិតមែន ប៉ុន្តែកាលក់និងជួលនៅដើមឆ្នាំ២០២១​នេះ នៅតែមិនទាន់មានលក្ខណៈប្រសើរនោះទេ ព្រោះថាបញ្ហាដែលកើតមានឡើងកាលពីឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ដល់ចំនូលអាជីវកម្មដែលត្រូវទទួលបានពីទីផ្សារច្រើនជាងនេះទៅទៀត។​​ តួយ៉ាង ថ្វីបើការជួលអចលនទ្រព្យតម្លៃថ្លៃមានការកើនឡើងក៏ពិតមែន ប៉ុន្តែតម្លៃអចលនទ្រព្យធាតុពិត ត្រូវបានធ្លាក់ចុះរហូតដល់៩.៤% បើធ្រៀបនឹងតម្លៃទ្រព្យតែមួយកាលពីដើម្បីឆ្នាំ២០២១។ដើម្បីឱ្យទីផ្សារអចលនទ្រព្យកម្ពុជាទទួលបានលទ្ធផលប្រសើរឡើងវិញ កត្តាសំខាន់បំផុតគឺនៅពេល ដែលអតិថិជនចាប់ផ្តើមហ៊ានចេញទៅក្រៅ និងចំនាយឡើងវិញ។ នៅត្រីមាសទី១នេះ យើងមិនទាន់អាចនិយាយបានច្រើននោះទេ ពិសេសខណៈដែលប្រទេសកម្ពុជាកំពុងមានការបិទខ្ទប់ តាមកន្លែងដូច្នេះ ថាតើស្ថានភាពទីផ្សារពិតជាអាចប្រសើរឡើងជាងមុន រឺអាក្រក់ជាងឆ្នាំ២០២០៕
ការអភិវឌ្ឍបុរី នៅកម្ពុជា នៅតែបន្តអភិវឌ្ឍផ្ទះតម្លៃសមរម្យ ត្រីមាសទី១ឆ្នាំ២០២១
ការអភិវឌ្ឍបុរី នៅកម្ពុជា នៅតែបន្តអភិវឌ្ឍផ្ទះតម្លៃសមរម្យ ត្រីមាសទី១ឆ្នាំ២០២១
June 6, 2022, 5:00 p.m.
បុរី Lorn City គឺជាគម្រោងអភិវឌ្ឍបុរីមួយ ក្នុងចំណោមគម្រោងបុរីដែលត្រូវបានរំពឹងទុកផ្សេងៗទៀត ដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ នៅក្នុងសង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ​ Supplied.ការផ្ទត់ផ្គង់គម្រោងគេហដ្ឋានផ្ទាល់ដី នៅក្នុងក្រុងភ្នំពេញ​ បានមានកាន់តែច្រើនក្នុងល្បឿនដ៏លឿន នារយៈពេល៦ខែឈានទៅកាន់ត្រីមាសទី១ឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី១ឆ្នាំ២០២១ ដែលចេញដោយទីភ្នាក់ងារអចលនទ្រព្យCBRE Cambodia។ក្នុងរយៈពេល៦ខែឈានទៅឆមាសទី១ឆ្នាំ២០២១នេះ គម្រោងចំនួន២១ហើយ បានចាប់ផ្ដើមសម្ភោធ នៅក្នុងខ័ណ្ឌចំនួន៩ផ្សេងៗគ្នា សម្រាប់វិស័យអចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។ របាយការណ៍របស់CBRE ក៏បានប៉ាន់ប្រមាណដែរថា គម្រោងទាំង២១នេះនឹងបង្កើតគេហដ្ឋានចំនួន១៥ ៥០០យូនីធ ក្នុងការផ្គត់ផ្គង់អចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។ សម្រាប់ការសាងសង់បញ្ចប់គម្រោង ក្នុងរយៈពេលដូចគ្នានេះ CBREរាយការណ៍ថា គម្រោងថ្មីៗចំនួន១១ នឹងបើកទទួលស្វាគមន៍អ្នកចូលមករស់នៅ ដោយបានបន្ថែមគេហដ្ឋានចំនួន៤​៥០០យូនីធ ទៅលើចំនួនគេហដ្ឋានសរុបដែលមានក្នុងរាជធានីភ្នំពេញ។ការផ្លាស់ប្ដូរទៅកាន់ការអភិវឌ្ឍផ្ទះដែលមានតម្លៃសមរម្យនៅតែបន្ត ដោយមានគម្រោងដែលទើបតែចាប់ផ្ដើមមួយចំនួន បានកំពុងផ្ដោតទៅលើវិស័យគេហដ្ឋានតម្លៃសមរម្យនេះ។ យោងតាមរបាយការណ៍របស់CBRE ជាង៦០%នៃផ្ទះជាប់ និងជាង៧០%នៃវីឡាទោល ស្ថិតនៅក្នុងចំណោមគេហដ្ឋានដែលមានតម្លៃសមរម្យ។របាយការណ៍ដដែលក៏បានបង្ហាញពីតំបន់ ដែលការផ្គត់ផ្គង់គេហដ្ឋានថ្មី ជារួមផ្ទះដែលស្ថិតនៅក្នុងដំណាក់កាលសាងសង់ និងគម្រោងដែលទើបតែត្រូវបានសម្ភោធ ស្ថិតនៅផងដែរ។ ខ័ណ្ឌសែនសុខ នៅតែជាជម្រើសទី១សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន ដោយសារតែផ្ទៃរៀបស្មើដ៏ធំទូលាយ របស់ខ័ណ្ឌមួយនេះ ការរីកចម្រើននូវបណ្ដាញផ្លូវថ្នល់ និងការកើនឡើងវត្តមានស្ថាប័នសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម ដែលជម្រុញឱ្យមានចលនាសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់។ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងឆ្ងាយទី២ សម្រាប់ការផ្គត់ផ្គង់គេហដ្ឋាននាពេលបច្ចុប្បន្ន។ ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។ការស្ទង់មតិអចលនទ្រព្យឆ្នាំ២០២១ដែលនឹងចេញផ្សាយឆាប់ៗនេះ របស់Realestate.com.kh ក៏បានរាយការណ៍ផងដែរអំពីចំណាប់អារម្មណ៍ដ៏ក្លៀងក្លារក្នុងចំណោមអ្នកស្វះស្វែងរកអចលនទ្រព្យ សម្រាប់ការទិញយកអចលនទ្រព្យផ្ទាល់ដី នៅក្នុងខ័ណ្ឌសែនសុខ និងជ្រោយចង្វារនៅក្នុងរយៈពេល១២ខែខាងមុខ។ របាយការណ៍ពន្យល់ថា ចំណូលចិត្តសម្រាប់គេហដ្ឋានផ្ទាល់ដី ក្នុងចំណោមប្រជាជនកម្ពុជា កំពុងធ្វើឱ្យមានប្រជាប្រិយភាព សម្រាប់ការរស់នៅឯជាយក្រុង ហើយប្រជាប្រិយភាពនេះនឹងនៅតែបន្តរហូតដល់អនាគតកាលដែលគេអាចសម្លឹងមើលឃើញ។គួរឱ្យចាប់អារម្មណ៍ផងដែរ របាយការណ៍របស់CBRE ក៏បានកត់សម្គាល់អំពីការប្រែប្រួល សម្រាប់ការធ្លាក់ចុះ នូវតម្លៃមធ្យមដាក់លក់របស់អចលនទ្រព្យផ្ទាល់ដី។ ចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០២០ វីឡាទោលមានការធ្លាក់ថ្លៃរហូតដល់២០.១% តាមពីក្រោយដោយផ្ទះជាប់ជាមួយនឹងការធ្លាក់ថ្លៃរហូតដល់១៩.៥%។ ប្រភេទអចលនទ្រព្យផ្ទាល់ដីផ្សេងទៀត ក៏ស្ថិតនៅក្នុងការប្រែប្រួល នៃការធ្លាក់តម្លៃផងដែរ ជាមួយនឹង១៦.៧%នៃផ្ទះហាង, ១៥.៤% នៃផ្ទះល្វែង និង១៣.៥%នៃវីឡាភ្លោះ។ហេតុដូច្នេះ អ្នកស្វះស្វែងរកអចលនទ្រព្យផ្ទាល់ដី នឹងកាន់តែមានភាពងាយស្រួល ក្នុងការរកអចលនទ្រព្យដែលមានតម្លៃល្អៗ នៅលើទីផ្សារ។ ដើម្បីជាជំនួយក្នុងការស្វះស្វែងរកអចលនទ្រព្យ Realestate.com.khនឹងប្រារព្ធព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការលក់អចលនទ្រព្យ សម្រាប់គម្រោងថ្មីៗ និងប្រភេទអចលនទ្រព្យលក់បន្ត ផ្ដល់ជូនក្នុងតម្លៃពិសេសជាងទីផ្សារ។ អ្នកទិញដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹកចិត្ត សម្រាប់ការចុះឈ្មោះដោយឥតគិតថ្លៃ។
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើប​ដំបូងគេ​នៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ !
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើប​ដំបូងគេ​នៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ !
June 7, 2022, 6:05 a.m.
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។ គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍  និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល​ លាតសន្ធឹងលើផ្ទៃដីជាង​ ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។ សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច​ ឯ.​ក​  ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់  ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។ មិនតែប៉ុណ្ណោះ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត។បន្ទាប់ពី ការប្រកួត​​កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និង ជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ។ ស្ថិតនៅក្នុងរង្វង់​នៃពហុកីឡដ្ឋានជាតិ​មរតកតេជោ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មាន​ចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយសារតែ​មានការតភ្ជាប់​នូវហេដ្ឋារចនា​សម្ព័ន្ធ​ដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់តំបន់មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍​ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ។លើសពីនេះទៅទៀត ក្រុមហ៊ុនវើលប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការ​ពន្លឿនការសាង​សង់ ដោយ​ផ្តោត​ជា​ចម្បង​លើ​គុណភាព​សំណង់ និង​លក្ខខណ្ឌ​បង់​ប្រាក់​ងាយ​ស្រួល​សម្រាប់​អតិថិជន គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគ​ជ័យ​របស់​គម្រោង​“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។ ជាពិសេសក្នុងដំណាក់កាលដំបូងនេះ អតិថិជនអាចចំណាយប្រាក់កក់ត្រឹមតែ ១០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ផ្ទះ!!! សូមទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អាគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញសម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ក្រុមការងារផ្នែកលក់តាមរយៈលេខទូរស័ព្ទ 010 699 333
News Page Concierge 590x250 KH
សេចក្តីណែនាំពីក្រសួងស្តីការការមិនអនុញ្ញាតឱ្យផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុនទូរស័ព្ទ រឺសេវាអ៊ឺនធើណែតក្នុងបុរីខ្លួន
សេចក្តីណែនាំពីក្រសួងស្តីការការមិនអនុញ្ញាតឱ្យផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុនទូរស័ព្ទ រឺសេវាអ៊ឺនធើណែតក្នុងបុរីខ្លួន
June 3, 2022, 4:04 a.m.
ស្របពេលជាមួយនឹងការកកើតឡើងនូវគម្រោងលំនៅឋានប្រភេទបុរី និងខុនដូ រីកឡើងយ៉ាងច្រើននាប៉ុន្មាន៥ឆ្នាំចុងក្រោយមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើសេចក្តីណែនាំទៅកាន់ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍បុរី រឺអាគារខុនដូទាំងអស់ ដោយមិនត្រូវផ្តល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនសេវាទូរស័ព្ទ រឺអ៊ឺនធើណែតណាមួយនោះទេ។ សេចក្តីណែនាំនេះត្រូវបានធ្វើឡើងក្នុងគោលដៅរក្សាផលប្រយោជន៍របស់ពលរដ្ឋដែលរស់នៅក្នុងបុរី​ រឺខុនដូ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដោយតម្លាភាព និងមានប្រសិទ្ធិភាព ក្នុងការផ្តល់សេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។ជាមួយគ្នានេះដែរ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ក៏បានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍បុរី និងខុនដូគួររៀបចំកន្លែងសម្រាប់សាងសង់ស្ថានីយ៍អង់តែន រឺបង្គោលភ្លើង ដើម្បីងាយស្រួលក្នុង ការតម្លើង រឺបំពាក់ឧបករណ៍សេវាទូរស័ព្ទ និងអ៊ីនធើណែតទុកជាមុន ដោយសារប្រព័ន្ធទាំងអស់ នេះ គួរមានការយកចិត្តទុកដាក់ក្នុងការរៀបចំដូចជាប្រព័ន្ឭទឹក និងអគ្គីសនីដែរ។​គួរបញ្ជាក់ផងដែរថា ក្រសួងពេលនេះកំពុងធ្វើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ជុំវិញការធ្វើ យ៉ាងណាដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍។ លើសពីនេះទៅទៀត ប្រតិបត្តិករសេវា​ ទូរស័ព្ទដៃ ក៏នឹងអាចទទួលការពិន័យផ្សេងៗ ក្នុងហេតុផលដែលខ្លួនមិនបានគោរពបានច្បាប់ ស្តីពីការប្រតិបត្តិសេវាកម្មទូរគមនាគមន៍។ការលើកឡើងនេះគឺស្របជាមួយនឹងការប្រកាសរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានធ្វើការហាមឃាត់ជាដាច់ខាតចំពោះប្រតិបត្តិករផ្គត់ផ្គង់សេវាអ៊ីនធើណែត ដែលមិនត្រូវ ផ្គត់ផ្គង់អ៊ីនធើណែតទាបជាងកញ្ចប់ដែលខ្លួនបានផ្សព្វផ្សាយនោះទេ។ ចំពោះអតិថិជនដែលមានបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធសេវាទូរគមនាគមន៍ទាំងពីរនេះដោយបញ្ហាណាមួយ លោកអ្នកក៏អាចធ្វើការទំនាក់ទំនងទៅកាន់និយ័តករទូរគមនាគមន៍បានដោយ ឥតគិតថ្លៃដោយហៅទៅលេខ ១២៧២៕កំពុងស្វែងរកអចលនទ្រព្យល្អៗក្នុងតម្លៃសមរម្យមែនទេ? ចុះឈ្មោះចូលរួមព្រឺត្តិការណ៍ Realestate.com.kh Flash Sale នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ខាងមុខនេះសម្រាប់ ទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន!
បទសង្ខេប៖សេចក្តីសម្រេចលើបម្រាគោចរណ៍ក្នុងរាជធានីភ្នំពេញ
បទសង្ខេប៖សេចក្តីសម្រេចលើបម្រាគោចរណ៍ក្នុងរាជធានីភ្នំពេញ
June 6, 2022, 7:32 p.m.
Photo by City Hallខណៈដែលជម្ងឺកូវីត១៩នៅតែបន្តការរីករាលតាមបណ្តារាជធានីខេត្តនានាក្នុងប្រទេសកម្ពុជា ដែលមកទល់ពេលនេះមានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ករណី (គិតមកត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១) ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តពង្រឹងការការពារ និងទប់ស្កាត់ដោយប្រើប្រាស់វិធានការគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏សាហាវមួយនេះ។ ទន្ទឹមនឹងនេះ កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលក៏បានធ្វើសេចក្តីប្រកាសស្តីអំពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការអនុវត្តនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃ០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ ដោយក្នុងនោះគឺមានវិធានការដូចតទៅ៖១. តម្រូវឱ្យផ្អាកបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មរួមមានតូបអាហារ និងភោជនីយដ្ឋានផ្សេងៗ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ ដោយបន្តអនុញ្ញាតឱ្យមានការលក់ជាលក្ខណៈវេចខ្ចប់ ធម្មតា។ ២.ផ្អាកការប្រមូលផ្តុំ រឺជួបជុំទទួលទានអាហារ និងភេសជ្ជៈគ្រឿងស្រវឹងចាប់ពីម៉ោង៨យប់ រហូតដល់ ម៉ោង៥ទាបភ្លឺ ប៉ុន្តែអាចករណីលើកលែងមួយចំនួនបើជាគ្រួសារតែមួយស្នាក់នៅជាមួយគ្នា រឺកងកម្លាំងសន្តិសុខ និងការជួបជុំដែលមានលក្ខណៈចាប់បាច់។៣.ផ្អាកការចរាចរណ៍ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញលើកលែងតែករណីចាំបាច់ដូចជាបញ្ហាសុខភាព ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាល និងសន្តិសុខ ក្រុមពន្លត់អគ្គីភ័យ រថយន្តដឹកទំនិញ បុគ្គលិកដឹកជញ្ជូនអាហារ និងករណីចាំបាច់ដែលមានការអនុញ្ញាតពីសមត្ថកិច្ច។៤. ចំពោះបុគ្គលដែលមិនគោរពតាមការណែនាំដូចខាងលើនឹងត្រូវទទួលទោសបានលិខិតបទដ្ឋាន គតិយុទ្ធពាក់ព័ន្ធជាធរមាន ពោលគឺអាចនឹងត្រូវមានការឃាត់ទុកមធ្យោបាយធ្វើដំណើររបស់បុគ្គលនោះ ជាដើម។ បម្រាមគោចរណ៍នេះគឺជាការអនុវត្តន័ដ៏សំខាន់មួយក្នុងការទប់ស្កាត់នៅការរីករាលដាលនៃជម្ងឺកូវីត១៩នេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើការគោរពឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការចម្លងជម្ងឹនេះបន្តទៅកាន់មនុស្សក្នុងសហគមន៍របស់ខ្លួន។ កំពុងស្វែងរកអចលនទ្រព្យល្អៗក្នុងតម្លៃសមរម្យមែនទេ? ចុះឈ្មោះចូលរួមព្រឺត្តិការណ៍ Realestate.com.kh Flash Sale នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ខាងមុខនេះសម្រាប់ ទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន!
ចូលរួម ព្រឹត្តិការណ៍អនទ្បាញ Flash Sale អចលនទ្រព្យ ថ្ងៃទី០៦ ខែឧសភានេះ!
ចូលរួម ព្រឹត្តិការណ៍អនទ្បាញ Flash Sale អចលនទ្រព្យ ថ្ងៃទី០៦ ខែឧសភានេះ!
June 6, 2022, 5:00 p.m.
តោះ មកទទួលការបញ្ចុះតម្លៃពិសេស សម្រាប់អចលនទ្រព្យល្អៗ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា នាខែឧសភាខាងមុខនេះ!Realestate.com.kh ដែលជាទីផ្សារអចលនទ្រព្យអនឡាញនាំមុខគេនៅកម្ពុជា មានមោទនភាពក្នុងការប្រកាស កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យRealestate.com.kh ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ កម្មវិធីលក់បញ្ចុះតម្លៃនេះ ប្រារព្ធលើអនឡាញ១០០% និងជាព្រឹត្តិការណ៍លក់បញ្ចុះតម្លៃ៤ថ្ងៃ ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលអ្នកតាមប្រមាញ់អចលនទ្រព្យល្អៗនៅកម្ពុជា អាចទិញផ្ទះក្នុងក្ដីស្រម៉ៃរបស់ខ្លួន ជាមួយតម្លៃពិសេស ដែលមិនធ្លាប់មាន។កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យRealestate.com.khបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ដល់ថ្ងៃអាទិត្យ ទី០៩ ខែឧសភាម៉ោង៖ ៩៖០០ GMT+7មកធានាការបញ្ចុះតម្លៃ ពីគម្រោងអភិវឌ្ឍ និងភ្នាក់ងារអចលនទ្រព្យលំដាប់ នៅកម្ពុជាការចុះឈ្មោះដោយឥតគិតថ្លៃ១០០%តម្លៃកក់ការបញ្ចុះតម្លៃ២០០ដុល្លារ ដែលនឹងសងត្រលប់មកវិញ ពេញរយៈពេល៤ថ្ងៃ អតិថិជនដែលចង់ទិញផ្ទះដំបូង អ្នកវិនិយោគអចលនទ្រព្យ និងអ្នកណាក៏ដោយ អាចធ្វើការទិញតាមអនឡាញ នូវអចលនទ្រព្យក្នុងក្ដីស្រម៉ៃ ជាមួយតម្លៃមិនធ្លាប់មានប្រចាំឆ្នាំ ពីអ្នកអភិវឌ្ឍ និងភ្នាក់ងារអចលនទ្រព្យលំដាប់ របស់កម្ពុជា។ការចុះឈ្មោះ ចូលរួមកម្មវិធីអនឡាញនេះ មិនត្រូវបានគិតថ្លៃនោះទេ ខណៈដែលអ្នកចាប់អារម្មណ៍ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះឈ្មោះពីឥលូវនេះទៅ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ចំបងៗ មុនពេលដែលកម្មវិធីចាប់ផ្ដើម។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានលំអិតពីការបញ្ចុះតម្លៃ លើអចលនទ្រព្យនិមួយៗ នឹងត្រូវបានបង្ហាញនៅថ្ងៃសម្ភោធកម្មវិធី គឺថ្ងៃព្រហស្បតិ៍ ទី០៦តែប៉ុណ្ណោះ!នេះជាឆ្នាំទី២ នៃកម្មវិធីបែបដូច្នេះ បន្ទាប់ពីភាពជោគជ័យមហាសាល នៃកម្មវិធីលក់បញ្ចុះតម្លៃអចលនទ្រព្យអនឡាញដូចគ្នានេះ រៀបចំដោយRealestate.com.kh កាលពីឆ្នាំ២០២០ ជាមួយនឹងការកក់ដ៏ច្រើនលើសលប់ នៃអចលនទ្រព្យដែលមានតម្លៃសរុបរហូតដល់ជាង២០លានដុល្លារ។កំលុងកម្មវិធី អ្នកទិញអចលនទ្រព្យ នឹងអាចរកមើលអចលនទ្រព្យជាទីពេញចិត្ត និងកក់ការបញ្ចុះតម្លៃ ដោយការបង់តម្កល់ប្រាក់ចំនួន២០០ដុល្លារ ដែលនឹងត្រូវសងត្រលប់មកវិញទាំងស្រុង។ លោកអ្នក ដែលកក់អចលនទ្រព្យផ្ទះមួយយូនីធ កំលុងកម្មវិធី៤ថ្ងៃនេះ នឹងត្រូវផ្ដល់ពេលយ៉ាងតិច១៤ថ្ងៃ ក្នុងការជ្រើសរើសផ្ទះជាក់ស្ដែង ជាមួយអ្នកអភិវឌ្ឍ ជជែកអំពីល័ក្ខខ័ណ្ឌ និងចុះហត្ថលេខាកិច្ចសន្យាទិញ-លក់។ ក្នុងករណីដែលអ្នកដែលបានកក់ហើយ មិនបានទិញអចលនទ្រព្យនោះទេ ពួកគេនឹងនៅតែទទួលបានការសងប្រាក់តម្កល់២០០ដុល្លារមកវិញដដែល។មេរៀនពីវិបត្តិសេដ្ឋកិច្ចមុនៗ បញ្ជាក់ថាតម្លៃអចលនទ្រព្យអាចនឹងធ្លាក់ចុះ ប៉ុន្តែនឹងងើបឡើងមកវិញជាក់ជាប្រាកដ ដែលផ្ដលឱកាសសម្រាប់លោកអ្នក ក្នុងការទិញអចលនទ្រព្យទាំងនោះ ជាមួយតម្លៃដែលគួរឱ្យទាក់ទាញ។ កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យរបស់Realestate.com.kh ព្យាយាមផ្ដល់ឱកាសទាំងអស់នេះ ទៅកាន់អ្នកទិញអចលនទ្រព្យក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ជាមួយទីផ្សារអចលនទ្រព្យកម្ពុជា។Realestate.com.kh នឹងធ្វើការជាមួយគម្រោងអភិវឌ្ឍន៍ល្បីៗ និងគួរឱ្យទាក់ទាញ នៅក្នុងទីផ្សារកម្ពុជា ក៏ដូចជាភ្នាក់ងារ និងទីភ្នាក់ងារអចលនទ្រព្យដែលគួរឱ្យជឿទុកចិត្ត ដើម្បីផ្ដល់ឱកាសបញ្ចុះតម្លៃនេះ ទៅកាន់អ្នកទិញច្រើនបំផុតតាមដែលអាចធ្វើបាន ទាំងក្នុងស្រុក និងក្រៅស្រុក។វិធីដែលធ្លាប់ប្រើ ក្នុងការប្រាស្រ័យទាក់ទងទៅកាន់អតិថិជន មិនអាចធ្វើទៅរួចឡើយ នាពេលបច្ចុប្បន្ន ដោយសារការកំណត់ចត្តាឡីស័ក និងវិធានការណ៍រក្សាសុខភាពសាធារណៈនានាដែលត្រូវបានដាក់ចេញ។ កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យ នៅខែឧសភាខាងមុខនេះ នឹងក្លាយជាទីកន្លែងដែលអ្នកទិញអាចរកមើលផ្ទះដែលខ្លួនពេញចិត្ត ដោយសុវត្ថិភាព ខណៈដែលភ្នាក់ងារ និងអ្នកអភិវឌ្ឍអាចបង្ហាញអចលនទ្រព្យរបស់ពួកគេ ទៅកាន់អតិថិជន ដោយគ្រប់គ្នាស្ថិតនៅក្នុងវិធានរក្សាសុវត្ថិភាព! ភ្នាក់ងារ និងអ្នកអភិវឌ្ឍ ត្រូវបានលើកទឹកចិត្តក្នុងការទាក់ទងមកRealestate.com.kh ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។Realestate.com.kh គឺជាទីផ្សារនាំមុខក្នុងការភ្ជាប់អ្នកទិញ ទៅអ្នកអភិវឌ្ឍ និងភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាចូលរួមចំណែកក្នុងកំណើនទីផ្សារអចលនទ្រព្យនៅកម្ពុជាតាំងពីឆ្នាំ២០០៩មកម្លេះ។ គោលបំណង នៃកម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យនេះ គឺដើម្បីបន្តជម្រុញកំណើន បើទោះជាមានការកំហិតចត្តាឡីស័ក តាមរយៈកិច្ចខិតខំបន្តម៉ាឃីតធីងតាមអនឡាញ។ប្រសិនបើអ្នកជាភ្នាក់ងារលក់ ឬអ្នកអភិវឌ្ឍ និងចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះ សូមទាក់ទងទៅកាន់៖Shengwei Zhao 赵生伟English/Chinese+855 085 321 897shengwei.zhao@realestate.com.khSumey Soun ស៊ូមុី សួនKhmer+855 077 241 285mey.soun@realestate.com.kh
ខ័ណ្ឌសែនសុខ និងខ័ណ្ឌជ្រោយចង្វារ៖ ជម្រើសទីមួយសម្រាប់អចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ
ខ័ណ្ឌសែនសុខ និងខ័ណ្ឌជ្រោយចង្វារ៖ ជម្រើសទីមួយសម្រាប់អចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:00 p.m.
បុរីណាឌី គឺជាគម្រោងអភិវឌ្ឍន៍បុរីថ្មីមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ជាមួយរចនាបថប្លែក សម្រាប់ការរស់នៅបែបសហគមន៍ទំនើបការដែលនៅតែត្រូវបន្តញាំញ៉ីពីរលកចុងក្រោយនៃជម្ងឺកូវីឌ-១៩ នៅកម្ពុជា កំពុងធ្វើឱ្យប្រជាជនទូទៅស្ថិតនៅក្នុងផ្ទះ។ ខណៈដែលប្រជាជនកាន់តែច្រើន មិនហ៊ានចេញក្រៅគេហដ្ឋានរបស់ខ្លួន ប្រជាជនកាន់តែតិចទៅៗហ៊ានចេញទៅមើលបន្ទប់តាំងបង្ហាញ សម្រាប់គេហដ្ឋានដែលខ្លួនស្រម៉ៃចង់ទិញ។ បើទោះជាបែបនេះក្ដី ការនិយមទិញផ្ទះដែលស្ថិតនៅជាប់ដី នៅតែជាជម្រើសទីមួយ សម្រាប់អ្នកស្វះស្វែងរកទិញគេហដ្ឋានជាច្រើន។យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ២០២១ ដែលនឹងចេញផ្សាយឆាប់ៗ របស់Realestate.com.kh ប្រហែល៦៦% នៃអ្នកត្រូវបានស្ទង់មតិជាង២០០០នាក់ ជ្រើសយកទីក្រុងភ្នំពេញ ជាជម្រើសសម្រាប់ការទិញគេហដ្ឋានរបស់ពួកគេ។ ខ័ណ្ឌដែលមានការពេញនិយម នៃរាជធានីមួយនេះ សម្រាប់គេហដ្ឋានដែលស្ថិតនៅជាប់ដី រួមមានខ័ណ្ឌសែនសុខដែលមាន២២% និងខ័ណ្ឌជ្រោយចង្វារដែលមាន២១%។សែនសុខ ជាខ័ណ្ឌដែលមានផ្ទៃដីរាបស្មើធំទូលាយ ជាមួយនឹងការកើនឡើងកាន់តែច្រើន នូវហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ សកម្មភាពអភិវឌ្ឍន៍ទាំងសម្រាប់ពាណិជ្ជកម្ម និងការរស់នៅ។ ពិសេស ផ្សារទំនើបអេអេនសែនសុខ មានទីតាំងស្ថិតនៅក្នុងខ័ណ្ឌមួយនេះ។ Realestate.com.khក៏ធ្លាប់បានរាយការណ៍ផងដែរថា ខ័ណ្ឌសែនសុខ ជាខ័ណ្ឌមួយដែលមាន តម្លៃលក់មេដ្យានរបស់អចលនទ្រព្យទាបបំផុតសម្រាប់ទីក្រុងភ្នំពេញ។រីឯសង្កាត់ជ្រោយចង្វារវិញ ក៏កំពុងទទួលបានចំណាប់អារម្មណ៍ជាបន្តបន្ទាប់ ពីអ្នកអភិវឌ្ឍបុរី និងខុនដូរផងដែរ។ បើទោះខ័ណ្ឌជ្រោយចង្វារ មិនត្រូវបានចាត់ទុកជាតំបន់ដែលទាក់ទាញសម្រាប់សកម្មភាពពាណិជ្ជកម្ម ខ័ណ្ឌមួយនេះបំពេញចន្លោះខ្វះខាតរបស់ខ្លួន ជាមួយនឹងសម្រស់ធម្មជាតិ និងការរស់នៅឯជាយក្រុង ដែលចាប់ផ្ដើមពេញនិយមក្នុងចំណោមអ្នកស្វះស្វែងរកគេហដ្ឋាន។ លក្ខណៈពិសេសរបស់ខ័ណ្ឌមួយនេះ ច្របាច់បញ្ចូលគ្នា បាន និងកំពុងទាក់ទាញការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជាបុរីណាឌី។ បុរីមួយនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយ ក្នុងខ័ណ្ឌជ្រោយចង្វារ ដែលចាប់យករសនិយមបែបទំនើប សម្រាប់ការរស់នៅបែបសហគមន៍ ជាមួយសោភ័ណ្ឌភាពដ៏ត្រកាល ព្រមទាំងដើមផ្កាសាគូរ៉ារីកស្គុះស្គាយក្នុងបរិវេណបុរី ដែលនេះគ្រាន់តែជាលក្ខណៈពិសេសត្រួសៗរបស់បុរីនេះតែប៉ុណ្ណោះ។គួរឱ្យចាប់អារម្មណ៍ផងដែរ ការស្ទង់មតិក៏បានប្រមូលទិន្នន័យដែរថា អ្នកចូលរួមស្ទង់មតិកម្ពុជា មានការពេញនិយមជាខ្លាំង ចំពោះប្រភេទអចលនទ្រព្យ ជាដីធ្លី និងផ្ទះជាប់ដី នៅពេលដែលយើងនិយាយពីជម្រើសអចលនទ្រព្យរបស់ពួកគេ។ ប្រហែល៤៥% ជ្រើសយកដីធ្លី ជាប្រភេទអចលនទ្រព្យ ដែលពួកគេទំនងនឹងទិញបំផុត។ គេហដ្ឋានជាប់ដី មានដូចជាផ្ទះប្រភេទShophouse និងផ្ទះវីឡា ទទួលបានការគាំទ្រ២២% និង១៦% តាមលំដាប់លំដោយ។គេហដ្ឋានប្រភេទអាផាតឺមិនយូនីធ ជាជម្រើសគេហដ្ឋានពេញនិយមចុងក្រោយ សម្រាប់ប្រជាជនកម្ពុជាដែលត្រូវបានស្ទង់មតិ ជាមួយនឹងលទ្ធផល១៣%។ ៤% នៃអ្នកដែលនៅសេសសល់ ពេញចិត្តជម្រើសអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម ឬឧស្សាហកម្ម។ ទោះបីជាបែបនេះក្ដី អ្នកទិញបរទេស ដែលចូលរួមក្នុងការស្ទង់មតិនេះដែរនោះ មានច្រើនលើសលប់ ដែលជ្រើសយកប្រភេទអាផាតឺមិនយូនីធ ជាជម្រើសដំបូង ដែលយើងមិនគួរចម្លែកចិត្តឡើយ ដោយសារជនបរទេសមិនត្រូវបានអនុញ្ញាត្តឱ្យក្លាយជាម្ចាស់កម្មសិទ្ធផ្ទះជាប់ដីនោះទេ នៅកម្ពុជា។ប្រជាជនកម្ពុជាភាគច្រើន នៅតែចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យ ខណៈមួយភាគបី ជ្រើសយកជម្រើសសន្សំប្រាក់ សម្រាប់ការទិញ ឬវិនិយោគនៅពេលអនាគតវិញ។ ភាពធ្ងន់ធ្ងរ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តជះឥទ្ធិពលដល់ប្រជាជនទូទាំងប្រទេស ដែលធ្វើឱ្យអ្នកត្រូវបានស្ទង់មតិ ដែលមានចំណាប់អារម្មណ៍ចង់ទិញផ្ទះថ្មី បញ្ជាក់ក្នុងការស្ទង់មតិថា ពួកគេមិនច្បាស់ថាពួកគេនឹងទិញអចលទ្រព្យទាំងនោះនៅពេលណានោះឡើយ។បើទោះជាមានការធ្លាក់ចុះសកម្មភាពទិញដូរអចលនទ្រព្យ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល មិនត្រូវបានផ្អាកឡើយ។ វាត្រូវបានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ គឺជាការអភិវឌ្ឍសម្រាប់ជំនាន់ក្រោយ ក៏ដោយសារតែការអភិវឌ្ឍបែបនេះ នឹងត្រូវការច្រើនឆ្នាំ បើមិនច្រើនទស្សវត្សទេនោះ ក្នុងការទទួលបានផលពីការវិនិយោគមកវិញ។ រដ្ឋាភិបាល ដែលកំពុងបន្តការអភិវឌ្ឍរយៈពេលវែង កំលុងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច កំពុងរក្សាបាននូវសក្ដានុពលនាពេលអនាគត សម្រាប់អចលនទ្រព្យជាប់ដីជាច្រើន នៅក្នុង និងជុំវិញរាជធានីភ្នំពេញ។
GCC ប្រកាសសម្ភោធជាផ្លូវការ ណាឌីឃែរ សម្រាប់ម្ចាស់គេហដ្ឋាន​បុរី ណាឌីនាឱកាសគម្រប់ខួប 5ឆ្នាំរបស់ខ្លួន
GCC ប្រកាសសម្ភោធជាផ្លូវការ ណាឌីឃែរ សម្រាប់ម្ចាស់គេហដ្ឋាន​បុរី ណាឌីនាឱកាសគម្រប់ខួប 5ឆ្នាំរបស់ខ្លួន
June 6, 2022, 5:00 p.m.
ភ្នំពេញ, ថ្ងៃទី 27 ខែមីនា ឆ្នាំ 2021 - ថ្ងៃនេះ ក្រុមហ៊ុន GCC បានប្រកាសបើកសម្ភោធជាផ្លូវការ សេវាកម្ម ណាឌីឃែរ សម្រាប់ម្ចាស់គេហដ្ឋាន​បុរី ណាឌី។ កម្មវិធី ដ៏អស្ចារ្យនេះ គឺជាសេវាកម្មដែល សម្រិតសម្រាំងទ្បើងជាពិសេស សម្រាប់ម្ចាស់គេហដ្ឋាន ​ដែលរស់នៅក្នុងបុរី ណាឌី។ កម្មវិធី ណាឌីឃែរនេះត្រូវបានប្រកាសសម្ភោធជាផ្លូវការព្រមជាមួយថ្ងៃគម្រប់ខួប 5 ឆ្នាំ ដែល GCC បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុន បុរី ណាឌី GC Empire និង GC Realty បានមានប្រសាសន៏ថា “នេះ ជាប្រភេទសេវាកម្មដំបូងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ GCC ជាអ្នកអភិវឌ្ឍន៍ គម្រោងដែលមានការយកចិត្តទុកដាក់ និងមានទំនុកចិត្តខ្ពស់ ក្នុងការផ្ដល់ជូននូវសេវាកម្ម ល្អបំផុត សម្រាប់អតិថិជន។ យើងដឹងច្បាស់ថា គេហដ្ឋានថ្មីតំណាងឲ្យ ការវិនិយោគដ៏មាន សារៈសំខាន់មួយ ដូច្នេះហើយ យើងព្យាយាមអភិវឌ្ឍន៍ និងបង្កើតសហគមន៍មួយ ប្រកបដោយ ជំនាញ និងការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់លោកអ្នក។ លំនៅឋាន សហគមន៍ និង បរិក្ខាររស់នៅ ដ៏សម្បូរបែប ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការ របស់អស់លោកអ្នក និងក្រុមគ្រួសារ។ ណាឌីឃែរ ត្រូវបានរៀបចំជាពិសេស ដើម្បីធានាថាការរស់នៅ  នៃម្ចាស់គេហដ្ឋាន ទាំងអស់ ប្រកបដោយប្រណិតភាពនៅក្នុងសហគមន៍មួយនេះ។ យើងមិនត្រឹមតែមានរថយន្តឯកជន សម្រាប់ជូនលោកអ្នកទៅកាន់ផ្សារទំនើប នានា ដូចជា  អ៊ីអនម៉ល ប៉ុណ្ណោះទេ យើងក៏អាចរៀបចំកម្មវិធី ជប់លៀង ឬពិធីមង្គលការ សម្រាប់លោកអ្នកនៅក្នុងសាលកញ្ចក់បុរី ណាឌី ព្រមជាមួយនឹង សេវាកម្មជាច្រើនទៀត ដែលក្រុមការងារបុរី ណាឌីនឹងរៀបចំជូន ដើម្បីឲ្យម្ចាស់គេហដ្ឋាន ទាំងអស់ទទួលបាន ផាសុកភាព គ្រប់ពេលវេលា។ យើងចង់ធ្វើឲ្យប្រាកដថា អ្នករស់នៅក្នុងបុរី ណាឌីទាំងអស់មិនបាច់បារម្មណ៍អំពីឪពុកម្ដាយ និងបុត្រធីតានោះទេ ដោយពួកគាត់អាចប្រើប្រាស់សេវាកម្មឡានក្រុងដឹកអ្នកដំណើរឯកជនទៅកាន់ផ្សារអ៊ីអនម៉ល ឬនៅទីតាំងផ្សេងទៀតប្រកបដោយសុវត្ថិភាព”។ លោកក៏បានបានបន្ថែមទៀតថា៖ គ្រប់អតិថិជនទាំងអស់ ដែលបានទិញបុរី ណាឌីនឹងក្លាយជាសមាជិករបស់ ណាឌីឃែរ ដោយស្វ័យប្រវត្តិ លោកអ្នកអាចរីករាយជាមួយនឹងគ្រប់សេវាកម្មរបស់ណាឌីឃែរ ព្រមទាំងទទួលបានការបញ្ចុះ តម្លៃពិសេសនៅក្រុមហ៊ុនជាច្រើនទៀត ដែលជាបុត្រសម្ព័ន្ធរបស់ GCC។ សេវាកម្មទាំង 12 របស់ណាឌីឃែរ រួមមានសេវាកម្មមូលដ្ឋានដូចជា៖ សេវាកម្មរថយន្តដឹកអ្នកដំណើរឯកជន សេវាកម្មប្រព័ន្ធសន្តិសុខ 24 ម៉ោង​ និង សេវាកម្មជំនួយរៀបចំរថយន្តសង្គ្រោះបន្ទាន់ 24 ម៉ោង ព្រមទាំងសេវាកម្មពិសេសបន្ថែម ដែលមានដូចជា៖ សេវាកម្មជួសជុលបន្ទាន់ 24 ម៉ោង សេវាកម្មរើចូលគេហដ្ឋាន សេវាកម្មថែទាំសម្អាតផ្ទះ សេវាកម្មគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន សេវាកម្មបោកអ៊ុតសម្លៀកបំពាក់ សេវាកម្មថែរក្សាយានយន្ត សេវាកម្មជួលរថយន្ត និងតាក់ស៊ី សេវាកម្មរៀបចំកម្មវិធី និងសេវាកម្មផ្គត់ផ្គង់គ្រឿងទេស។ “យើងជឿជាក់លើការអភិវឌ្ឍបុរីដំបូងបំផុតរបស់យើងក្នុងប្រទេសកម្ពុជា ហើយយើងប្ដេជ្ញាចិត្ត ធ្វើឲ្យទីនេះក្លាយជាគម្រោងដ៏ល្អបំផុតនៅក្នុងទីផ្សារ។ បុរី ណាឌី បានប្រតិស្ឋានឡើងនៅក្នុងតំបន់ ជ្រោយចង្វារ ដែលហ៊ុំព័ទ្ធទៅដោយ គម្រោងអភិវឌ្ឍជាច្រើន​ ដែលខ្លះបានបញ្ចប់ការសាងសង់ និងខ្លះទៀតកំពុងសាងសង់ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ភ្នំពេញសាហ្វារី វិមានឈ្នះ ឈ្នះ សួនដាយណូស័រ ក្លឹបវាយកូន​ហ្គោល ហ្គាដិន ស៊ីធី សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាខាទី 3 ទីក្រុងរណបជ្រោយចង្វារ និងគម្រោងជាច្រើនទៀត​។ ស្របពេលដែល ណាឌីឃែរ បើកសម្ភោធ ជាផ្លូវការ យើងបានឈានមួយជំហានបន្ថែមទៀត ទៅរកចក្ខុវិស័យនៃការបង្កើតថ្មី គឺការរស់នៅ ពោរពេញដោយប្រណិតភាព ទៅកាន់ទីផ្សារ និងជូនទៅដល់អតិថិជនរបស់យើងផងដែរ។  យើងធ្វើជាអ្នកអភិវឌ្ឍគម្រោងមួយ ដែលមាន លក្ខណៈសម្បត្តិ ដូចនឹងអចនទ្រព្យដែលផ្ដល់ជូន ទៅកាន់អតិថិជន ទាំងគុណភាពលំដាប់អន្តរជាតិ​​ ការច្នៃប្រឌិត និងគុណតម្លៃប្រកបដោយនិរន្តរភាព និងភាពយកចិត្តទុកដាក់។បុរី ណាឌី បានសហការជាដៃគូជាមួយនឹងក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញចំនួន 2 មានដូចជា  ទីប្រឹក្សាសេវាកម្មគ្រប់គ្រងបុរី Keystone Properties Consultants និង ទីប្រឹក្សាផ្នែកច្បាប់ Bun & Associates ។ នៅថ្ងៃនេះជាមួយនឹងការបើកសម្ភោធ ណាឌីឃែរ ជាផ្លូវការ សេវាកម្ម នាំមកជូនដោយបុរីណាឌី បានបង្កើននូវស្តង់ដារ និងលើកកម្ពស់គុណភាពរស់រវើកនៃការរស់នៅ បន្ថែមមួយកម្រិតទៀតជូនអតិថិជន ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ លោក អេរិច ឆុង បានបានបន្ថែមទៀតថា៖ “ក្រុមហ៊ុន GCC  បានអង្កេតមើលបរិបទនៃការរស់នៅ យ៉ាងលម្អិត ទើបបុរី ណាឌី អាចបញ្ចេញនូវចក្ខុវិស័យ នៅក្នុងក្តីស្រមៃរបស់យើងបញ្ចូល ទៅក្នុងគម្រោងអភិវឌ្ឍនេះ ។ ពួកយើងពេញចិត្តនឹងបង្កើននូវកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀតដើម្បីឲ្យ ណាឌីឃែរទទួលបានជោគជ័យ។ អតិថិជនដែលមានការប្រមើល មើលជាក់លាក់ នឹងឲ្យតម្លៃលើការព្យាយាមរបស់យើង។ បុរី ណាឌី មានក្តីសោមនស្សរីករាយជាខ្លាំងដែលទទួលបាននូវ ការឆ្លើយតប និងការកោតសរសើរជាវិជ្ជមានជាច្រើនពីអតិថិជន ចាប់តាំងពីយើងចាប់បើកដំណើរការមក។ ពួកយើងក៏មាននូវគម្រោងជាច្រើនបន្ថែមទៀតដែលគ្រោងនៅក្នុងឆ្នាំនេះ តួយ៉ាងដូចជាគម្រោង ផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំដែលជានឹងក្លាយជាទីតាំងដ៏ល្បីល្បាញនាពេលអនាគត ព្រមទាំងទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិមកដើរកម្សាន្ត។ យើងសង្ឃឹមថាលោកអ្នកនឹងមានការរំពឹងទុកខ្ពស់ជាមួយនឹងគម្រោងថ្មីៗរបស់យើង”។នៅក្នុងសន្និសីទនេះ​ លោក អេរិច ឆុង ក៏បានធ្វើបង្ហាញពីព័ត៌មានលម្អិត នៃសេវាកម្មណាឌីឃែរ ព្រមបង្ហាញពីវីដេអូនៃ កម្មវិធីណាឌីឃែរ App លើទូរសព្ទ័ដៃផងដែរ ។ លោកក៏បានបញ្ជាក់បន្ថែម អំពីការផ្ដល់ជូនពិសេសសម្រាប់អតិថិជនរបស់បុរី ណាឌី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សម្រាប់អតិថិជនដែលកក់ចាប់ពីថ្ងៃទី  27 ខែមិនា រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2021 នឹងទទួលបានកញ្ចប់ដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេស ទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះក្នុងប្រូម៉ូសិនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ បុរី ណាឌីក៏ផ្ដល់ជូននូវ ជម្រើសបង់ប្រាក់ដ៏ពិសេស និងចាំបាច់សម្រាប់អតិថិជនផងដែរ គឺអតិថិជនអាចក្លាយជាម្ចាស់ គេហដ្ឋានក្នុងក្ដីស្រមៃដោយអត្រាបង់ប្រាក់ត្រឹមតែ 688$ ប៉ុណ្ណោះក្នុងមួយខែ។បញ្ចប់ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Ream City ក្រុងព្រះសីហនុ។
អបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ២០២១
អបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ២០២១
June 5, 2022, 2:57 p.m.
ទិវានេះត្រូវបានប្រារព្ធទូទាំងសកលលោកក្នុងគោលបំនងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ ដែលអាចគាំពារ និងធ្វើឲ្យយើងគ្រប់គ្នារស់នៅប្រកបដោយនិរន្តរភាព។ក្នុងឱកាសនេះ ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមផងដែរតាមរយៈការប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែម។ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងៗទៀត  ដូចនេះយើងត្រូវរួបរួមគ្នាស្រឡាញ់ និងការពារធនធានធម្មជាតិដែលយើងមានឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នកជំនាញវាយតម្លៃថា មានភាពប្រសើរឡើងមួយកម្រិត វត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិមានការកើនឡើង នេះដោយសារតែលទ្ធផលនៃការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួកសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។ចំនុចវិជ្ជមានទាំងនេះ ដោយសារតែមានការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ធម្មជាតិ។ក្នុងឱកាសនេះ ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមផងដែរតាមរយៈការរប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែម។ កន្លងមក យើងក៏ធ្លាប់មានសកម្មភាព ដាំដើមឈើនៅតាមសហគមន៍នានាដែលយើងបានចុះទៅដល់ ដើម្បីធ្វើការចែកអំណោយ។មួយវិញទៀត ក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ យើងសង្កេតឃើញថានៅក្នុងទីក្រុងរបស់យើងមិនសូវមានភាពបៃតងច្រើន ដោយយល់ឃើញពីតម្រូវការនេះ គម្រោងក៏បានរចនាជាមួយសួនច្បារបៃតង នៅជាន់ទី៣២ ដែលមានទំហំដល់ទៅជាង១០០០ម៉ែត្រការ៉េ ដើម្បីផ្គត់ផ្គង់តម្រូវការនេះដល់អ្នករស់នៅទាំងអស់ នូវការរស់នៅដែលប្រកបដោយភាពស្រស់ស្រាយបែបធម្មជាតិ។ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគតយើង។ ទាំងអស់នេះនឹងផ្តល់ផលវិជ្ជមានដល់យើងផងដែរទាំងសុខភាព សោភ័ណ្ឌភាព ព្រមទាំងបរិស្ថានទាំងអស់នៅជុំវិញយើងផងដែររួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍យើង និងមនុស្សជំនាន់ក្រោយ!
អាជីវកម្មលក់ចំនីអាហារ៖ ផលវិបាក និងការសម្របខ្លួនជាមួយនឹងបរិបទនៃការ​រីករាលដាល ​ជម្ងឺកូវីត១៩សារជាថ្មី
អាជីវកម្មលក់ចំនីអាហារ៖ ផលវិបាក និងការសម្របខ្លួនជាមួយនឹងបរិបទនៃការ​រីករាលដាល ​ជម្ងឺកូវីត១៩សារជាថ្មី
June 6, 2022, 5:00 p.m.
អាជីវកម្មលក់ចំនីអាហារត្រូវបានគេមើលឃើញថានៅតែបន្តមានការធ្លាក់ចុះខណៈដែលជម្ងឺកូវីត១៩នៅតែបន្តវាយលុកក្នុងប្រទេសកម្ពុជា។ រូបថតដោយ K/T Pann Ranchanaព្រឺត្តការណ៍វីករាលដាលជម្ងឺកូវីត១៩ជាសហគមន៍ថ្ងៃ២០កុម្ភៈ ដែលបានធ្វើអោយករណីអ្នកឆ្លងសរុប លោតពី៤៨៤ ទៅដល់ ២៤៤០ករណី ក្នុងរយៈពេលត្រឹមតែ៤សប្តាហ៍ នឹងបានធ្វើអោយមាន អ្នកស្លាប់រហូតដល់ ១១នាក់ (គិតមកត្រឹមថ្ងៃ ៣១ ខែមីនានេះ)។ ឆ្លើយតបនឹងព្រឹត្តការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលប្រចាំតំបន់នីមួយៗបានធ្វើការយ៉ាងសស្រាក់ក្នុងការ ទប់ស្កាត់ជម្ងឺមួយនេះ ខណៈដែលជម្ងឺនេះនៅតែបន្តកើនឡើងពីម្នាក់ទៅម្នាក់។ការរីករាលដាលជាសហគមន៍លើកនេះ បានបង្ខំអោយប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុសង្ខំនៅក្នុងផ្ទះរបស់ខ្លួនដើម្បីបង្ការ ការរីករាលដាលកាន់តែធំ។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា វិស័យអាជីវកម្មលក់ចំនីអាហារត្រូវ ទទួលផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដោយសារចំនួនអ្នកចេញទៅខាងក្រៅកាន់តែតិចជាងមុន។ តាមការសិក្សាពីអ្នកជំនាញផ្នែកអាជីវកម្មនៅក្នុងប្រទេសកម្ពុជា លទ្ធផលបានបង្ហាញថាអាជីវកម្ម និងហាងលក់ចំនីអាហាររហូតដល់៥៨% ត្រូវបានបិទការដំណើរការជាបណ្តោះអាសន្ន។ ក្នុងនោះដែរ ព្រឹត្តការណ៍២០កុម្ភៈនេះ រឹតតែធ្វើការអោយអាជីវកម្មប្រភេទចំនីអាហារមានការប៉ះពាល់កាន់តែខ្លាំងមួយកម្រិតទៀត។ ជាលទ្ធផល វាបានធ្វើអោយម្ចាស់អាជីវកម្មទាំងអស់ ធ្វើការពិចារណាឡើងវិញទៅលើយុទ្ធសាស្រអាជីវកម្មរយៈពេលវែងសម្រាប់អាជីវកម្មរបស់ខ្លួន។ តាមការស្ទង់មើលដោយលោក Simon Griffiths នាយកប្រតិបត្តិក្រុមហ៊ុនTMC បានបង្ហាញថា “ ថ្វីបើឥឡូវនេះ នៅពេលដែលមនុស្សម្នាក់ចង់ញ៉ាំអាហារអ្វីមួយ ពួកគេតងតែគិតដល់កម្មវិធីទូរស័ព្ទ (apps) ដើម្បីកម្មង់ ប៉ុន្តែកម្មវិធីនេះនៅតែមិនអាចជំនួសការទិញនៅកន្លែងផ្ទាល់ដដែល “។ កម្មវិធីកម្មង់ទំនិញ និងអាហារតាមទូរស័ព្ទ បានចូលរួមចំនែកបង្កើនការលក់ពី២០% ទៅ​ ៤០% ចំពោះអាជីវកម្មដែលពូកែប្រើប្រាស់យុទ្ធសាស្ត្រលក់ដូរតាមប្រព័ន្ធឌីជីថល។​ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះនៅតែមិនអាចស្មើនឹងប្រតិបត្តិការទិញលក់នៅក្នុងហាងផ្ទាល់។ តាមមតិរបស់បុគ្គលិកនៅក្នុងអាជីវកម្មដែលសុំមិនបញ្ចេញឈ្មោះបានបង្ហាញ កម្មវិធីទូរស័ព្ទសម្រាប់ ហៅដឹកជញ្ចូន បានទទួលបានប្រើប្រាស់ច្រើនជាងមុន និងក្លាយជាជម្រើសសំខាន់មួយសម្រាប់ អាជីវកម្មផ្នែកចំនីអាហារ។ ក្នុងកំឡុងពេលដែលជម្ងឺកូវីត១៩ធ្វើការវាយលុកខ្លាំង ការកម្មង់ទិញតាម ទូរស័ព្ទដៃកើនឡើងរហូតដល់៦០%បើប្រៀបនឹងប្រតិបត្តិការទាំងស្រុងរបស់អាជីវកម្ម។ ថ្វីបើដូច្នេះមែន លោកមានទស្សនៈដូចគ្នាត្រង់ថា បើទោះបីជាកម្មវិធីកម្មង់អាហារនេះបានជួយ អោយម្ចាស់អាជីវកម្មបន្តការលក់របស់ខ្លួន ប៉ុន្តែវាមិនអាចធ្វើអោយអាជីវកម្មនោះមានស្ថេរភាព នោះឡើយ ដោយសារការចំនេញពីប្រតិបត្តិការគឺមានលក្ខណៈតិចជាងការលក់ក្នុងហាងផ្ទាល់ ព្រោះចំនែកនោះត្រូវបានបង់ចូលទៅជាកម្រៃជើងសាររបស់ក្រុមហ៊ុនដឹកជញ្ជូន ទាំងដែលតម្លៃលក់ គឺត្រូវទុកនៅដូចកាលដែលលក់ផ្ទាល់ក្នុងហាងដែរ។​គំនិតនៃការប្រើប្រាស់ប្រតិបត្តិការជាច្រើនតាមរយៈអនឡាញ នឹងនៅតែបន្តរហូតប្រសិនបើជម្ងឹ កូវីត១៩នេះមិនទាន់បានធូរស្បើយ បើទោះបីជាការអនុវត្តបែបនេះមិនត្រូវគ្រប់ប្រភេទអាជីវកម្មក៏ ដោយក្តី។ “អ្នកអ្នកប្រកបអាជីវកម្មតាមប្រភេទអនឡាញសុទ្ធ​ ប្រសិនជាអាជីវកម្មរបស់អ្នកធ្វើឡើង តាមគោលការណ៍នោះ ប៉ុន្តែចំពោះអាជីវកម្មជាច្រើនដែលបង្កើតឡើងមុនពេលមានជម្ងឺនេះ ពួកគេមិនបានប្រុងប្រៀបគ្រប់គ្រាន់ក្នុងការកែប្រែខ្លួនទៅតាមសម័យឌីជីថលទេ” ទស្សនៈរបស់ ម្ចាស់អាជីវកម្ម។​“ ដោយការតែបញ្ហានេះធ្វើអោយចំនូលរបស់អាជីវកម្មមានកម្រិត ដូច្នេះមានអាជីវកម្មជាច្រើន ចាប់ផ្តើមផ្លាស់ប្តូរការចំនាយរបស់ខ្លួនជាច្រើន។ ឧទារហណ៍ដូចជាការទីផ្សារ ដែលធ្លាប់តែជារឿង សំខាន់ពីមុន ប៉ុន្តែពេលនេះវាមិនសូវមានសារៈសំខាន់ទៀតទេ” លោកបន្តបញ្ជាក់លើចំនុចនេះ។ “ក្នុងរយៈពេលនេះ ដោយសារតែមនុស្សមិនសូវចង់ទិញទៅក្រៅ ដូច្នេះពួកយើងមិនសូវបង្កើតអ្វីថ្មី រឺចំនាយច្រើនជាងមុនប្រសិនជាមិនចាំបាច់នោះទេ។ ការធ្វើទីផ្សារដែលពួកយើងមាននៅពេលនេះ គឺផ្តោតសំខាន់ដើម្បីអោយអតិថិជនដឹងថាពួកយើងនៅបន្តដំណើរការតែប៉ុណ្ណោះ”។ ជាចុងក្រោយ លោកបន្តលើកឡើងថា កម្មវីធីកម្មង់អាហារតាមទូរស័ព្ទដៃគឺជាឈ្នាន់មួយសម្រាប់ ធ្វើទីផ្សារទៅហើយ ដូច្នេះនៅពេលដែលមានកម្មវិធីប្រភេទនេះថ្មីៗចូលមកកាន់ទីផ្សារ អាជីវកម្ម ទាំងឡាយត្រូវបន្តចូលសហការជាមួយក្រុមហ៊ុនទាំងនោះទៀត ព្រោះពួកគេមិនចង់អោយអតិថិជន ភ្លេចថាពួកគេក៏នៅបើកដំណើរការក្នុងទីផ្សារដែរ”​​៕
បទពិសោធន៍នៃការរស់នៅដ៏ប្រណីតមានតែនៅខុនដូ ស្កាយ វីឡា​ មួយប៉ុណ្ណោះ!
បទពិសោធន៍នៃការរស់នៅដ៏ប្រណីតមានតែនៅខុនដូ ស្កាយ វីឡា​ មួយប៉ុណ្ណោះ!
June 2, 2022, 6:45 a.m.
គម្រោង ស្កាយ វីឡា​ នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហអាកាស។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាតតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនាអគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិនៃប្រទេសតៃវ៉ាន់ដ៏ល្បី ​អាចធ្វើអោយ ខុនដូ ស្កាយ វីឡា​(Sky Villa) បំបែកកំណត់ត្រាជាគម្រោងរស់នៅស្ថិតចំកណ្តាល រាជធានីដែល មានភាពទូលាយជាងគេ​មាន​ ទំហំលំនៅដ្ឋានចន្លោះ​ ពី ២៧២​ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ ស្កាយ វីឡា​ (Sky Villa) ​ ជាគម្រោងខុនដូដែលមានអគារកម្ពស់ ៣៥ជាន់ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត (អគារនីមួយៗមាន ១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ ជាមួយនឹងសាលទទួលភ្ញៀវ Grand Lobby ដែលមានពិដានកម្ពស់រហូតដល់ ១០ ម៉ែត្រ អមជាមួយនឹងជណ្តើរភ្លោះ នាំអោយសាលបដិសណ្ឋារកិច្ចមួយនេះក្លាយជាតំណាងនៃភាពប្រណីតទាំងមូលនៃអគារ។​ លំនៅឋាននីមួយៗមានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំពូលភ្លើងទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌នៃទីក្រុងដ៏ស្រស់ត្រកាល។ ខុនដូ​ ស្កាយ វីឡា​ (Sky Villa) មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មដែលមានចរាចរណ៍ដ៏មមាញឹកនិងស្ថិតនៅ ក្បែរតំបន់ទិញទំនិញបឹងកេងកងដែលជាតំបន់អចលនទ្រព្យឈានមុខគេបំផុតនៅកម្ពុជា។ មជ្ឍមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត មានដូចជា សណ្ឋាគារនិងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗនៅក្នុងទីក្រុងផ្សេងៗទៀតជាច្រើន។ សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហារ៉ូដ និងសាលាអន្តរជាតិ លីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយ វីឡា​ (Sky Villa) នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ។ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ប្រណីតខុនដូ ស្កាយ វីឡា​ (Sky Villa) ផ្តល់ជូននូវបុគ្គលិកផ្តល់សេវាពេញលេញ រួមទាំងសេវាគ្រប់គ្រងរបៀបរស់នៅដូចជា សេវាកក់មធ្យោបាយធ្វើដំណើរ ដំណើរកម្សាន្តក្នុងទីក្រុង សេវាបោកអ៊ុតសម្លៀកបំពាក់ ថែរក្សាលំនៅឋាន អ្នករត់សំបុត្រ ការដើរទិញម្ហូបអាហារ ការរៀបចំកម្មវិធី សេវាលេខាធិការ និងសេវាច្រើនទៀត។ដោយត្រូវបានគេទទួលស្គាល់ថាជាគម្រោងបែបធម្មជាតិ​បៃតងនៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់​ផ្ទាល់ដីរបស់ ខុនដូ ស្កាយ វីឡា​ (Sky Villa) ត្រូវបានរចនាជាសួនច្បារអមជាមួយដើមឈើបៃតង មិនតែប៉ុណ្ណោះ នៅតាមយូនីតនីមួយៗ ក៏មានទីធ្លាល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាសួនផ្ទាល់ខ្លួនផងដែរ។​ ជាន់លំហអាកាសពីរជាន់មានបំពាក់សម្ភារៈបរិក្ខារតាមរបៀបរស់នៅទំនើបជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរយ៉ាងស្រស់ស្អាត។ នៅកម្ពស់ជាន់ទី៣៤ អ្នកស្នាក់នៅអាចប្រើប្រាស់ សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និង សួនច្បារលើអាកាស ដែលមានទេសភាពស្រស់ត្រកាល ដែលបង្ហាញពីទេសភាពដ៏អស្ចារ្យនៃទីក្រុង។ ចំណែកជាន់ទី៣៥គឺ Sky Villa Club ដែលផ្តល់នូវ​ កន្លែងសម្រាប់អានសៀវភៅ មាន ក្លឹបនិងភោជនីយដ្ឋាន ដែលមានបម្រើជូននូវអាហារ ដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងសាលកំសាន្តដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយ វីឡា​ (Sky Villa) ក៏មានសាលពិធីដ៏ធំមួយទៀតឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿដែល លោកអ្នកអាចប្រារព្ធពិធីជួបជុំកំសាន្ត ផ្សេងៗបានយ៉ាងសប្បាយ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមួយនេះ មានទីតាំងស្ថិត នៅជាន់លើបង្អស់នៃស្កាយ វីឡា។ វានឹងផ្ដល់ឱ្យលោកអ្នកនៅអារម្មណ៍ទរទន់ជាមួយទេសភាពដ៏ស្រស់ ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាកលម្ហែក្បែរអាងហែលទឹកដ៏ប្រណិតមានទឹកថ្លាដូចកញ្ចក់ ដែលលោកអ្នកប្រាកដជាទទួលបានអារម្មណ៍នៃផ្ទៃមេឃដែលជិតបង្កើយ។ ការការពារផ្នែកសន្តិសុខរបស់ ស្កាយ​ វីឡា ត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខដែលមានបទពិសោធន៍ និងជំនាញច្បាស់ លាស់ ព្រមទាំងជំនួយពីប្រព័ន្ធស៊ីស៊ីធីវីដែលដំណើរការពេញ ២៤ម៉ោង។ គម្រោងមួយ នេះបានសាងសង់ឡើងដោយមាន ចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់ គេហដ្ឋានរប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗ ក៏ត្រូវបានបំពាក់ជាមួយនឹងសោរឌីជីថលផងដែរ​ ដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋាន។
បុរី វីល្លៀម ផ្ដល់ជូនលោកអ្នកនូវការរស់នៅបែបលោកខាងលិច
បុរី វីល្លៀម ផ្ដល់ជូនលោកអ្នកនូវការរស់នៅបែបលោកខាងលិច
June 4, 2022, 10:27 p.m.
ធ្លាប់មានជីវិតបែបស៊ីវិល័យ នៅរដ្ឋ New York សហរដ្ឋអាមេរិក លោក William Naramore Owner and CEO បុរី Williams បានមក ធ្វើការស្ម័គ្រចិត្តតាមរយៈអង្គការនៅកម្ពុជា ដោយមិនយកប្រាក់ខែ ប្រមាណជាង១ឆ្នាំ ព្រោះក្តីស្រឡាញ់ និងទឹកចិត្ត ចង់ជួយប្រជាជនខ្មែរ និងបានរស់នៅប្រទេសកម្ពុជាប្រមាណ១២ឆ្នាំមកហើយ។ មូលហេតុដែលលោក William ចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យដោយសារតែលោកមើលឃើញថា អចលនទ្រព្យនៅកម្ពុជា ​ជាពិសេសផ្នែកបុរី ហាក់នៅមានចន្លោះខ្វះខាតច្រើន ខាងផ្នែកគំនិតច្នៃប្រឌិត ទើបធ្វើឲ្យលោកចិត្តធំ ហ៊ានបោះទុនវិនិយោគ សាងសង់បុរីនេះឡើងប្រកបដោយភាពច្នៃប្រឌិតនិងស្រស់ស្អាត ដូចទៅនឹង ផ្ទះនៅប្រទេសអាមេរិក។CEO វ័យ ៣៥ឆ្នាំរូបនេះបានប្រាប់ទៀតថា ផ្ទះនៅអាមេរិក សុទ្ធតែជាប្រភេទផ្ទះស្អាតៗ ផ្ទះមានភាពធំទូលាយ ដាច់ដោយឡែកពីគ្នា ដីជុំវិញផ្ទះក៏ធំទូលាយ មានវាលបៃតងច្រើន មានសួន មានស្មៅមុខផ្ទះ ក្រោយផ្ទះ មានដើមឈើបៃតងជាដើម។ ហើយលោកបាន បញ្ចូលគំនិតទាំងនេះ ទៅក្នុងបុរីរបស់លោក ដើម្បីឲ្យប្រជាជនខ្មែរ ទទួលបាន បទពិសោធន៍រស់នៅថ្មី បែបអ៊ឺរ៉ុប។នេះបើតាមការបញ្ជាក់របស់លោក William។ទីតាំងបុរី វីល្លៀម មានទីតាំងស្ថិតនៅជិតទីលានបាញ់កាំភ្លើងភ្នំពេញ ក្នុងភូមិរំដួល សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ពោលគឺតំបន់នេះជាតំបន់ថ្មីមួយ នៅភាគខាងលិចនៃទីក្រុង ដែលមានក្តានុពលសម្រាប់វិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយជាពិសេសវាជាទីតាំងខ្ពង់រាប មិនលិចទឹក និងមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អប្រសើរ។ម្ចាស់គម្រោងបុរីវីលៀម​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឯកជនដែលផ្ដោតលើការសាងសង់ផ្ទះបែបអាមេរិកកាំង ដែលមានគុណភាពខ្ពស់ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៅភ្នំពេញ។ លោកវីលៀមណារ៉ាម័រ ដែលជាជនជាតិអាមេរិកជាម្ចាស់ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនសាងសង់ផ្ទះវីឡាដែលដាក់បញ្ចូលនូវគំនិត និងរចនាបទបែបអាមេរិកដែលជាគំនិតថ្មីមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។គុណភាព និងប្រសិទ្ធភាពបុរី វីលៀមធានាផ្តល់ជូនផ្ទះវីឡាគុណភាពល្អ សោភ័ណភាពស្រស់ស្អាត ជាពិសេសសម្រាប់ការរស់នៅ ក្នុងគម្រោងលំនៅដ្ឋាននេះ គ្រប់គ្នានឹងទទួលបរិយាកាសស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ជាមួយការរៀបចំសួនធំៗ និងផ្ទះបែបទំនើប។ ដោយសារគម្រោងបានយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋាននៃការសាងសង់ ដើម្បីធានាបានគុណភាពសំណង់រឹងមាំ និងមានលក្ខណៈសមស្របតាមបែបធម្មជាតិ រួមជាមួយសេវាកម្មសំខាន់ៗ ត្រូវបានបំពាក់ ដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់ផ្ទះគ្រប់រូប ក្នុងនោះមានដូចជា អាងហែលទឹក សួនច្បារ និងឧទ្យានសម្រាប់លំហែរកាយ សួនកុមារ កន្លែងសម្រាប់រៀបចំកម្មវិធី នានា កន្លែងវាយកូនហ្គូល និងកន្លែងហាត់ប្រាណ ដែលមានសម្ភារៈលំហាត់ប្រាណសម្បូរបែប​។បន្ថែមលើភាពស្រស់ស្អាត បុរីវីលៀម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាព និងផាសុកភាពក្នុងការរស់នៅ ដែលនេះមានន័យថា គម្រោងបានប្រើនូវគ្រឿងបរិក្ខារទំនើបៗ ប្រកបដោយគុណភាពខ្ពស់ ហើយជាក់ស្តែង​ គម្រោងបានប្រើប្រាស់ដំបូលអ៊ីសូឡង់ និងដំបូលក្បឿងដើម្បីការពារកម្តៅ​និងជម្រាបទឹក សន្សំសំចៃអគ្គិសនី និងកាត់បន្ថយសម្លេងរំខានយ៉ាងមានប្រសិទ្ធិភាព។ គម្រោងធានាផ្តល់ជូនសេវាការពារសន្តិសុខ ២៤ ម៉ោងជាមួយនឹងប្រព័ន្ធកាំមេរ៉ាវីដេអូសុវត្ថិភាព។លើសពីនេះទៀតរាល់ការទិញផ្ទះពីគម្រោង បុរី វីល្លៀម នឹងអាចទទួលបានការផ្តល់ជូនពិសេសៗ ហើយក្នុងនោះ ម៉ាស៊ីនត្រជាក់ និងមានសំភារៈបំពាក់ក្នុងផ្ទះបន្ថែមមានដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីនងូតទឹកក្តៅ ទឹកត្រជាក់ ២ គ្រឿង ទូរដាក់ចាន លើក្រោមមួយឈុត ម៉ាស៊ីនបឺតក្លិន បឺតផ្សែង ១ គ្រឿង ចង្រ្កានអគ្គិសនី ១ គ្រឿងផងដែរ។ព័ត៌មានលម្អិតអំពីគម្រោង៖បុរី វីល្លៀម ជាគម្រោងអភិវឌ្ឍន៍វីឡាប្រណិត គ្របដណ្ដប់លើផ្ទៃដីជិត ១០ ហត្តាដែលមានផ្ទះវីឡាប្រាំមួយប្រភេទ ចំនួនសរុបច្រើនជាង ២០០ ខ្នង។ ក្នុងនោះមានដូចជា វីឡា Regency 2.0 ដែលមានទំហំផ្ទះ ៨ម៉ែត្រ x១០ .៥​ម៉ែត្រ វីឡា Jasmine Type A ដែលមានទំហំផ្ទះ ៧ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ១០​ ​​​​​​ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ វីឡា Jasmine​ Type B ដែលមានទំហំផ្ទះ ១០ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ៧ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​ វីឡា ​​​​​​​Legacy ដែលមានទំហំផ្ទះ ១០ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ១០.៥​ ម៉ែត្រ និងវីឡា Oasis ដែលមានទំហំដី ២០​​ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ២០​​ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​។ពាក់ព័ន្ធនឹងការបង់ប្រាក់វិញ គម្រោងនេះផ្តល់ជូនការបង់ប្រាក់ដ៏ងាយស្រួល តាមរយៈការបង់រំលស់ ១០០%។
រឿន ណាត ចាប់អារម្មណ៍ខ្លាំងលើផ្នែកអចលនទ្រព្យក្រោយបានក្លាយទៅជាទូតសុច្ឆន្ទៈតំណាងឲ្យ បុរី ទីលាង ផ្ទាល់!
រឿន ណាត ចាប់អារម្មណ៍ខ្លាំងលើផ្នែកអចលនទ្រព្យក្រោយបានក្លាយទៅជាទូតសុច្ឆន្ទៈតំណាងឲ្យ បុរី ទីលាង ផ្ទាល់!
June 4, 2022, 10:54 a.m.
បញ្ហាជម្ងឺកូវីដហាក់ផ្ទុះខ្លាំងនាឆ្នាំថ្មី២០២១នេះ តារាស្រីស្រស់ប្រិមប្រិយកញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018 ហាក់កាក់កបខ្លាំងនៅក្នុងអាជីព ព្រោះសព្វថ្ងៃនេះនាងទទួលបានការងារក្នុងវិស័យសិល្បៈហូរហែរសឹងតែគ្មានថ្ងៃឈប់សម្រាក ទាំងការសម្តែងរឿងភាគ ដើរម៉ូត ធ្វើជាគណៈកម្មការ និងចុងក្រោយនេះបានក្លាយទៅជាទូតសុច្ឆន្ទៈតំណាងឲ្យ បុរី ទី លាង ដង្កោហ្គ្រីនផាក ដែលជាគម្រោងបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផ្ទាល់តែម្តង។បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង​ ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង “ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាឯកអគ្គរដ្ឋទូតតំណាងឲ្យបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោដែលជាតំបន់ត្រូវប៉ាន់ខ្លាំង”។ លើសពីនោះទៀត ក៏មានវត្តមានតារាកំប្លែងជើងចាស់អ្នកមីងគ្រតចូលរួមសម្តែងផងដែរ ។បន្ទាប់ពីបានធ្វើការថតអស់ជាច្រើនថ្ងៃមក កញ្ញាពិតជាពេញចិត្តលើបុរីនេះយ៉ាងខ្លាំងព្រោះជាបុរីដែលធំជាគេនៅក្នុងតំបន់សាងសង់លើផ្ទៃដី ២០ ហិកតា មានទីតាំងស្ថិតនៅនៅលើផ្លូវព្រៃស 30m ក្នុងបុរីមាននូវផ្សារទំនើបកម្ពស់៣ជាន់ មានរោងកុន មានសួនច្បារ និងសួនកុមារ ពិសេសក្លឹបហាត់ប្រាណយ៉ាងសម្បូរបែបដែលនឹងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។លើសពីនេះទៀតកញ្ញាបានប្រាប់ថា បុរីនេះមានតម្លៃសមរម្យហើយផ្តល់ជូននូវការបង់ប្រាក់ងាយស្រួល “កុំភ្លេចណាមកធ្វើជាអ្នកជិតខាងជាមួយខ្ញុំណា!” ដែលនេះជាការសំដែងនូវចំណាប់អារម្មណ៍ និងសេចក្តីរំភើបយ៉ាងខ្លាំងមកលើ បុរី ទី លាង ដង្កោហ្រ្គីនផាកស្របពេលដែលកញ្ញាកំពុងតែស្វែងរកលំនៅបែបនេះតែម្តង!ជាចុងក្រោយកញ្ញាក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល យកចិត្តទុកដាក់អនាម័័យ រក្សាគម្លាតសង្គម ពាក់ម៉ាស ហើយបើមិនចាំបាច់សូមនៅផ្ទះ។
អត្រាការប្រាក់ល្អបំផុតធ្វើឲ្យធនាគារ ប្រេដ ក្លាយជាជម្រើសកាន់តែឆ្លាតវៃ
អត្រាការប្រាក់ល្អបំផុតធ្វើឲ្យធនាគារ ប្រេដ ក្លាយជាជម្រើសកាន់តែឆ្លាតវៃ
June 7, 2022, 4:52 a.m.
អត្រាការប្រាក់ល្អបំផុតធ្វើឲ្យធនាគារ ប្រេដ ក្លាយជាជម្រើសកាន់តែឆ្លាតវៃធនាគារ ប្រេដ ខេមបូឌា  កំពុងបោះជំហានទៅមុខក្នុងទីផ្សារអចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូនអត្រាការប្រាក់ឥណទានផ្ទះឈានមុខគេត្រឹមតែ 6.66%។ធនាគារ ប្រេដ (ជាសមាជិកនៃក្រុមធនាគារអន្ដរជាតិ BRED Banque Populaire) ដែលត្រូវបានបើកដំណើរការ អាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 ហើយបានបង្កើតបណ្តាញសាខាដ៏រឹងមាំ និងផលិតផលយ៉ាងច្រើនសម្បូរបែប។ ឥណទានផ្ទះដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ អាចប្រើជាមធ្យោបាយក្នុងការទិញផ្ទះបុរី អាផាតមិនថ្មី និងខុនដូ ក៏ដូចជាការផ្ទេរ/ប្តូរឥណទានអចលទ្រព្យ ឬវិនិយោគលើអចលនទ្រព្យសម្រាប់ជួល។លក្ខណៈប្រកួតប្រជែងមួយទៀតពីកញ្ចប់ឥណទានផ្ទះរបស់ធនាគារ ប្រេដ គឺកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អចលទ្រព្យ Century 21 Cambodia ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់អ្នកទិញផ្ទះថ្មីនៅតាមគម្រោងបុរីនានាជា ច្រើនក្នុងទីផ្សារ ដែលគ្រប់គ្រងដោយភ្នាក់ងារអចលនទ្រព្យលំដាប់សកលមួយនេះ។តែងតែប្តេជ្ញាលោក Guillaume Perdon នាយកប្រតិបត្តិធនាគារ ប្រេដ មានប្រសាសន៍ថា “ យើងខ្ញុំប្តេជ្ញាយ៉ាងមោះមុតក្នុង ការជួយជ្រោមជ្រែងប្រជាជនកម្ពុជាឱ្យក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន”។ លោកក៏បានបន្ថែមទៀតថា “បុគ្គលិកសាខា និងផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ ត្រៀមជានិច្ចក្នុងការផ្តល់ប្រឹក្សា និងពិភាក្សាលើជម្រើសឥណទានផ្ទះ ដើម្បីធ្វើការអនុម័តឆាប់រហ័សលើពាក្យស្នើឥណទាន ដូច្នេះអតិថិជនអាចប្រាកដក្នុងចិត្តថា ពួកគាត់ពិតជាអាច ក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃបានពិតប្រាកដមែន”។តែងតែផ្តល់ជូនលក្ខខណ្ឌពិសេសលក្ខណៈប្រកួតប្រជែងធនាគារ ប្រេដ បានផ្តល់ជូននូវអត្រាការប្រាក់ឥណទានផ្ទះ ដែលមានលក្ខណៈប្រកួតប្រជែងប្រសើរជាងគេ នៅកម្ពុជា ត្រឹម 6.66% សម្រាប់ឆ្នាំដំបូង។ ជាមួយនឹងរយៈពេលកម្ចីដល់ 20 ឆ្នាំ ឥតគិតថ្លៃសេវាអនុម័ត និងទំហំឥណទានដល់ 80% នៃតម្លៃផ្ទះ/អចលទ្រព្យ បានបន្ថែមគុណតម្លៃកាន់តែពិសេសដល់ឥណទានផ្ទះពី ធនាគារអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់យើងខ្ញុំ។ស្តង់ដារអន្តរជាតិដូចអ្វីដែលលោកអ្នកបានដឹងមុនហើយថាសម្ព័ន្ធធនាគាររបស់យើងខ្ញុំបានផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង 36 លាននាក់នៅទូទាំងពិភពលោក ដែលកំណត់ស្តង់ដារអន្តរជាតិខ្ពស់បំផុតសម្រាប់ធនាគាររបស់យើងក្នុងការ បំពេញសេវាធនាគារ ជាមួយនឹងការផ្តល់ជូនអតិថិជននូវការធានា និងសុវត្ថិភាពរាល់ពេលធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុសំខាន់ៗ។រួសរាយរាក់ទាក់ និងចេះបត់បែនធនាគារយើងខ្ញុំមានកេរ្តិ៍ឈ្មោះល្បី ដែលត្រូវបានទទួលស្គាល់តាមរយៈការផ្តល់សេវាល្អដល់អតិថិជន។ ប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ តែងតែផ្តល់ប្រឹក្សាលើកញ្ចប់ហិរញ្ញវត្ថុល្អបំផុតដើម្បីបំពេញតម្រូវការ ផ្ទាល់ខ្លួន និងជួយសម្រួលរាល់កិច្ចការតាំងពីដើមរហូតដល់ការងារបានជោគជ័យ។លោកអ្នកអាចទំនាក់ទំនងមកកាន់ធនាគារ ប្រេដ តាមរយៈលេខទូរសព្ទ 1800 20 1234 (ឥតគិតថ្លៃ) ឬតាមគេហទំព័រ៖ bredpersonalbanking.com/home-loans
អគារភ្លោះកប់ពពក La Vista One ឈរយ៉ាងសមសួនត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប
អគារភ្លោះកប់ពពក La Vista One ឈរយ៉ាងសមសួនត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប
May 15, 2022, 3:14 p.m.
ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេស ទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានការថមថយសកម្មភាពយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែនឹងវិលត្រលប់ទៅរកសភាពដើមនោះឡើយ។ ភាពភ័យខ្លាចពីការរាតត្បាតនៃមេរោគកូវីដ១៩ បាននាំមកនូវទំនោរទីផ្សារថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។ គម្រោងអភិវឌ្ឍន៍កម្រិតមធ្យមដែលមិនសូវការចាប់អារម្មណ៍នៅមុនវិបត្តិកូវីដ១៩ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់អតិថិជនកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបមករកសភាពដើមវិញ។ ទន្ទឹមគ្នានេះដែរ អតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត ដោយពុំតម្រូវឱ្យពួកគាត់ការចំណាយទុនហួសសពីលទ្ធភាព។ខុនដូ La Vista One ជាខុនដូដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ កត្តាទីតាំង បរិក្ខារក្នុងអគារ និងតម្លៃ បានធ្វើឱ្យ La Vista One ក្លាយជាជម្រើសលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនទូទៅ ពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម។គម្រោង La Vista One មានទីតាំងស្ថិត​នៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ព្រមទាំងតំបន់កណ្ដាលនៃខណ្ឌជ្រោយចង្វារក្នុងរាជធានីភ្នំពេញ។ ការចែករំលែកអត្ថប្រយោជន៍នៃទីតាំងដ៏សំខាន់ មួយនៅតាមបណ្តោយអ័ក្សទន្លេមេគង្គ និងការវិនិយោគរាប់ពាន់លានលើអគារទំនើបខ្ពស់ៗ អ្នកដែលរស់នៅទីនោះនឹងមានសំណាងក្នុងការធ្វើជាម្ចាស់លំនៅដ្ឋានអគារភ្លោះនេះ។ គម្រោងនៃអគារនេះមាន ៤១ ជាន់ និងកម្ពស់ ១៤០ ម៉ែត្រដែលជាអគារថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រ​ក្នុងទីក្រុង ព្រមទាំងផ្តល់ជូននូវបទពិសោធលើកដំបូងនៃការរស់នៅប្រកបដោយកិត្តិយស​នៅតាមមាត់ទន្លេ។ អគារនេះត្រូវបានឌីស្សាញដោយអ្នកជំនាញស្ថាបត្យកម្មជាច្រើន ហើយ La Vista One សាកសមជាមួយនឹងទេសភាពបែបធម្មជាតិ និងផែនការទីក្រុងដោយយកចិត្តទុកដាក់លើបរិស្ថានជាចម្បង។ ដូច្នេះអគារនេះនឹងផ្តល់ឱ្យអ្នកនូវទេសភាពដ៏ស្រស់ត្រកាលដែលមិនគួរឱ្យជឿនៅក្នុងរាជធានីដែលមានសភាពអ៊ូអរ និងតម្លៃបន្ថែម ចំពោះជីវិតរស់នៅរបស់អ្នកដែលមានភាពប្រណីតនៅអាស៊ីអាគ្នេយ៍។ អគារភ្លោះនេះក្រៅពីភាព​ស្រស់ស្អាត ទីតាំងល្អផងនោះ ​ក៏មានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ នៅជិតបណ្ដាញគមនាគមន៍ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកំពង់ផែជាដើម។ លើសពីនេះទៀតនៅជិតកន្លែងទេសចរណ៍ និងសេវាកម្មសម្រាប់ជីវិតប្រចាំថ្ងៃ ថ្ងៃឈប់សម្រាក និងអាជីវកម្ម។ វាមានភាពងាយស្រួល និងគួរឱ្យរីករាយ​ដោយសារកន្លែងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ជាពិសេសធ្វើដំណើរ ចំណាយពេលតែ ១០ នាទីទៅកន្លែងសំខាន់ៗដូចជាផ្សា៖ រទំនើបម៉ាក្រូរបស់ក្រុមហ៊ុន Central Group មកពីប្រទេសថៃ សណ្ឋាគារសុខាលំដាប់ផ្កាយ ៥ សួនសត្វដំបូងគេនៃរាជធានីភ្នំពេញសាហ្វារីវើល និងសួនទឹកដ៏ធំបំផុតនាពេលខាងមុខ​នៅអាស៊ី។ ក្រៅពីនេះនៅជិតសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រោយចង្វារ វិទ្យាល័យជាស៊ីម សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យអន្តរជាតិជប៉ុនដ៏ល្បីល្បាញ និងពហុកីឡដ្ឋានអូឡាំពិក។ គម្រោងពេញលេញនៅលើកំពូលអគារនេះមានដូចជាអាងហែលទឹកធំទូលាយ អាហារដ្ឋាន ស្កាយបារ កន្លែងអង្គុយវីអាយភី សួន និងបន្ទប់ប្រជុំ បន្ទប់ហាត់ប្រាណដ៏ស្រស់ស្អាត កន្លែងស្ប៉ានឹងធ្វើឱ្យជីវិតរបស់អ្នកស៊ីវិល័យនៅលើអគារដ៏ខ្ពស់នៃទីក្រុងនេះ។ យូនីតនីមួយៗនៅអាផាតមិនរបស់ La Vista One គឺជាផ្ទះដ៏ល្អប្រណីតមួយសម្រាប់ក្រុមឥស្សរជនដែលអាចរស់នៅជារៀងរាល់ថ្ងៃហាក់ដូចជាថ្ងៃឈប់សម្រាកដែលផ្តល់ជូននូវទេសភាពតាមមាត់ទន្លេ និងសេវាកម្មផ្ទះស្តង់ដារផ្កាយ។ អាផាតមិនដែលមានជម្រើសច្រើនទំហំចាប់ពី ៤៨ ទៅ១២៧ ម៉ែត្រការ៉េ ទៅតាមជាន់ខុសៗគ្នា នឹងត្រូវបានដាក់លក់ឆាប់ៗខាងមុខនេះ។គម្រោង La Vista One បានផ្ដល់នូវឳកាសរកប្រាក់ចំណេញដោយការជួលត្រលប់មកវិញជូនដល់អតិថិជន ដោយអត្រានៃការជួលមានការកើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល៣ឆ្នាំដំបូង ដោយឆ្នាំទី១ ទទួលបាន៦% ឆ្នាំទី២ ស្មើនឹង៧% និងឆ្នាំទី៣ ស្មើ៨%។
គម្រោងសាងសង់លំនៅដ្ឋានទំនើប "លន ស៊ីធីឡូតធឺសស៊ីថោន" បើកសម្ពោធជាផ្លូវការក្នុងខេត្តព្រះសីហនុ
គម្រោងសាងសង់លំនៅដ្ឋានទំនើប "លន ស៊ីធីឡូតធឺសស៊ីថោន" បើកសម្ពោធជាផ្លូវការក្នុងខេត្តព្រះសីហនុ
May 21, 2022, 5:19 p.m.
ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បុរី លន​ ស៊ីធី ក្រុងព្រះសីហនុ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំជាងគេក្នុងក្រុងព្រះសីហនុ​ បានរៀបចំពិធីសម្ពោធគម្រោងសាងសង់លំនៅដ្ឋានទំនើបលន ស៊ីធីឡូតធឺសស៊ីថោន សម្រាប់ការរស់នៅបែបស៊ីវិល័យដែលរួមមាន៖ ផ្ទះអាជីវកម្ម (Cherry, Mini cherry) វីឡាកូនកាត់ (Brianna, Mini Brianna) និងគម្រោងផ្សារទំនើបមានទីតាំងស្ថិតបណ្ដោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២១៥ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើដំណើរប្រមាណជា ៨នាទីនឹហទៅដល់តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ និងនៅជិតផ្លូវល្បឿនលឿនដែលមានចម្ងាយប្រមាណ ៧០០ម៉ែត្រពីទីតាំងគម្រោង។ ក្នុងពិធីសម្ពោធគម្រោងសាងសង់នេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលព្រះសីហនុ អ្នកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន លន ស៊ីធីគ្រុប និងភ្ញៀវកិត្តិយសជាង ៥០០នាក់ផងដែរ។លោក រុណ រដ្ឋា នាយកប្រតិបត្តិ បុរី លន ស៊ីធីក្រុងព្រះសីហនុ បានមានប្រសាសន៍ថា៖ លន ស៊ីធីឡូតធឺសស៊ីថោន គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើប សាងសង់ឡើងដោយផ្សាភ្ជាប់រវាងធម្មជាតិ និងបទពិសោធន៍នៃការរស់នៅបែបលំហែកាយ។ "លំនៅដ្ឋានក្នុងគម្រោងរបស់យើងរួមមាន៖ ផ្ទះអាជីវកម្ម វីឡាលំហែកាយ វីឡាភ្លោះ និងវីឡាទោលដែលមានទំហំធំទូលាយ និងហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង វិធីធំងាយស្រួលធ្វើដំណើរ មានកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ និងមានខ្យល់អាកាសបរិសុទ្ធថែមទៀតផង។ គោលដៅចម្បងរបស់ បុរី លន ស៊ីធី គឺផ្ដល់ជូនអតិថិជននូវការរស់នៅដ៏ល្អឥតខ្ចោះ មានផាសុកភាព និងសុភមង្គល ជាពិសេសគឺមានបង្កើតកន្លែងយ៉ាងសំបូរបែបដូចជា៖ ផ្សារអាហារ ហាងកាហ្វេ ស្ថានីយ៍ប្រេងឥន្ទនៈ សាលារៀន និងអគារពាណិជ្ជកម្មជាដើម ដែលនឹងផ្ដល់ឲ្យអតិថិជនអាចប្រកបរបរអាជីវកម្មគ្រប់ប្រភេទបានយ៉ាងងាយស្រួល ជាមួយនឹងទីតាំងប្រជុំជន ជាតំបន់មានសក្តានុពល និងមានតម្រូវការច្រើនពីអ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហើយយើងបានធ្វើការបែងចែកដាច់ពីគ្នារវាងលំនៅដ្ឋានសម្រាប់រស់នៅ និងលំនៅដ្ឋានប្រកបអាជីវកម្មផងដែរ"។ លោក រុណ រដ្ឋា បញ្ជាក់បន្ថែមថា៖ "ក្រុមហ៊ុន លន ស៊ីធី គ្រុប បង្កើតឡើងក្នុងឆ្នាំ២០០២ ដោយស្ថាបនិក តុល លន ដែលបានអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយយើងទទួលបានការគាំទ្រ និងទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការផ្ដល់សេវាកម្មនិងទំនុកចិត្តខ្ពស់ដល់អតិថិជនរបស់ខ្លួន។ សម្រាប់ខេត្តព្រះសីហនុ គិតចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ យើងបានអភិវឌ្ឍន៍គម្រោងធំៗចំនួន២ រួមមកហើយ នេះដោយសារយើងបានឃើញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាទីក្រុងសេដ្ឋកិច្ចមួយដ័សំខាន់ដែមទៀត។ ក្នុងនោះផងដែររាជរដ្ឋាភិបាលបានដាក់ខេត្តមួយនជជាតំបន់ក្បាលម៉ាស៊ីននៃឧស្សាហកម្មកម្ពុជា ជាពិសេសគឺមហាវិថីល្បឿនលឿន ដែលកំពុងសាងសង់ ហើយនឹងបញ្ជាក់ឆាប់ៗខាងមុខនេះ ដែលយើងសង្ឃឹមវានឹងផ្ដល់នូវភាពងាយស្រួលដល់ការធ្វើដំណើរ មិនចាំបាច់ត្រូវបារម្ភពីការកកស្ទះ និងចំណេញពេលវេលាថែមទៀតផង"។គួឲ្យដឹងផងដែរថា នៅថ្ងៃសម្ពោធកន្លងទៅនេះ លន ស៊ីធីឡូតធឺសស៊ីថោន ខេត្តព្រះសីហនុ បានផ្ដល់ជូនប្រូម៉ូសិនពិសេសបំផុតដល់អតិថិជនដែលបានធ្វើការទិញផ្ទះរបស់ខ្លួន ជាមួយនឹងការបញ្ចុះរហូតដល់ជាង (១ម៉ឺន) ដុល្លារឯណោះ។អតិថិជនទាំងអស់ក៏អាចទទួលបានការបង់រំលោះជាមួយធនាគារដែលដៃគូសហការជាច្រើន និងរយៈពេលបង់យូររហូតដល់ ១០ឆ្នាំថែមទៀតផង។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង និងសេវាកម្មផ្សេងៗ សូមទាក់ទងទៅលេខទូរស័ព្ទ៖ ០១៥ ៩៩៩ ៣៤៥, ០៩៥ ៩៩៩ ៣៤៥,​ ០៦៧ ៩៩៩ ៣៤៥ ឬអាចអញ្ជើញទៅសាកសួរព័ត៌មាន ឬទស្សនាទីតាំងគម្រោងដោយផ្ទាល់តែម្ដង៕
ស្កាយ វីឡា ជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យ
ស្កាយ វីឡា ជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យ
May 28, 2022, 7:59 a.m.
ប្រសិនបើអ្នកធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ អ្វីដែលអ្នកចាប់អារម្មណ៍មុនគេគឺប្រាកដជាអគារភ្លោះដ៏ខ្ពស់ត្រដែតជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានអូឡាំពិកជាក់ជាមិនខាន។ នេះគឺជាអគារ ស្កាយ វីឡា ដែលជាខុនដូលំដាប់អភិជន ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។អគារ ស្កាយ វីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យនិងជាវីឡាលើវេហាដ៏ធំស្កឹមស្កៃជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន ដែលជាលំនៅឋានប្រកបដោយភាពច្នៃប្រឌិត ស័ក្តិសមសម្រាប់ លោកអ្នកដែលប្រាថ្នាចង់បានជីវិតរស់នៅបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាតតាមបណ្ដោយមហាវិថី សាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។ចាប់ពីខ្លោងទ្វារអគារកន្លែងទទួលភ្ញៀវរហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ ពន្លឺចែងចាំងគ្រប់គ្រាន់ពីធម្មជាតិអមជាមួយនឹងរុក្ខជាតិបៃតងដ៏មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លាដោយគ្រាន់តែឈានជើងចូលទៅក្នុងបរិវេណអគារ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមានទីតាំងស្ថិតនៅជាន់លើបង្អស់នៃ ស្កាយ វីឡា។ វានឹងផ្ដល់ឱ្យលោកអ្នកនៅអារម្មណ៍ទរទន់ជាមួយទេសភាពដ៏ស្រស់ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាកលម្ហែក្បែរអាងហែលទឹកដ៏ប្រណីតមានទឹកថ្លាដូចកញ្ចក់ដែលលោកអ្នកប្រាកដជាទទួលបានអារម្មណ៍នៃផ្ទៃមេឃដែលជិតបង្កើយ។លក្ខណៈពិសេសរបស់គម្រោង ស្កាយ វីឡា គឺការរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតងនិងផ្កាចម្រុះដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ គម្រោងខុនដូប្រណីត ស្កាយ វីឡា ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិលោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោងនិងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។ជាមួយនឹងកម្ពស់ពិដានដែលលាតសន្ធឹងរហូតដល់ ១០ម៉ែត្រ។ បរិវេណទទួលភ្ញៀវត្រូវបានគ្របដណ្ដាប់ដោយពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ផ្តល់ជូនលោកអ្នកនូវទិដ្ឋភាពដែលឥតខ្ចោះនៃសំណង់អាគារដ៏ធំស្កឹមស្កៃ។ បង្អួចបែបបារាំង បិទបើក ទូលាយនាំយកទេសភាពដ៏ស្រស់ត្រកាលពីខាងក្រៅចូលក្នងគេហដ្ឋានរបស់លោកអ្នក។ យ៉រមុខផ្ទះដ៏ធំទូលាយតែងតែជាកន្លែងដែលយើងត្រូវការសម្រាប់សម្រាកលម្ហែ គឺមាននៅគ្រប់ប្រភេទគេហដ្ឋានក្នុង ស្កាយ វីឡា ទីធ្លាដ៏ស្រស់ស្អាតនោះនឹងធ្វើឱ្យលោកអ្នករីករាយជាមួយសម្រស់ទីក្រុងតាំងមូលនិងភាពស្រស់ត្រកាលរបស់វាផងដែរ។គម្រោង ស្កាយ វីឡា នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហអាកាស។ អ្វីដែលពិសេសបំផុតអំពីអគារនេះគឺក្លឹប ស្កាយ វីឡា នៅជាន់ដំបូលដែលបម្រើសេវាកម្មថ្នាក់ខ្ពស់និងសម្បូរបែប រួមមាន ក្លឹប ហាត់ប្រាណ បន្ទប់សូណានិងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារនិងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ដែលបង្កើនទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ។ការការពារផ្នែកសន្តិសុខរបស់ ស្កាយ វីឡា ត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ ព្រមទាំងជំនួយពីប្រព័ន្ធស៊ីស៊ីធីវីដែលដំណើរការពេញ ២៤ម៉ោង។ គម្រោងមួយនេះបានសាងសង់ឡើងដោយមានចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់គេហដ្ឋានរប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗក៏ត្រូវបានបំពាក់ជាមួយនឹងសោរឌីជីថលដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋានផងដែរ។កន្លែងរស់នៅដែលល្អឥតច្ចោះត្រូវបានផ្ដល់ជូនលោកអ្នកនៅស្កាយវីឡា ជាមួយនឹងទំហំបន្ទប់ដែលមាន វិសាលភាពធំទូលាយ ដែលផ្ដល់ជូនលោកអ្នកនូវអារម្មណ៍សប្បាយរីករាយ។ អគារ ស្កាយ វីឡា​ ក៏មានយូនីតដាក់ជួលផងដែរ ដែលមានទំហំពី 281-509 ម៉ែត្រការ៉េ​​ ក្នុងនោះមាន២បន្ទប់គេង និង៣បន្ទប់គេង។ រីឯតម្លៃវិញកាន់តែពិសេស ចាប់ពី  $2200/ខែ បូកបន្ថែមសេវាផ្សេងៗ $1.55/ម៉ែត្រការ៉េប្រចាំខែ។ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ 092 92 1000
ចេញហើយ បុរី ប៉េង អ៊ីម គម្រោងទី2 ជាគម្រោងតែមួយគត់ដែលសក្តិសមនឹងអ្នកចាប់ផ្តើមរកផ្ទះដំបូងនៅតំបន់ព្រៃស ខណ្ឌដង្កោនេះ!
ចេញហើយ បុរី ប៉េង អ៊ីម គម្រោងទី2 ជាគម្រោងតែមួយគត់ដែលសក្តិសមនឹងអ្នកចាប់ផ្តើមរកផ្ទះដំបូងនៅតំបន់ព្រៃស ខណ្ឌដង្កោនេះ!
June 2, 2022, 12:09 p.m.
បុរី ប៉េង អ៊ីម គម្រោងទី2 បានសម្ពោធបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2021 នេះ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ 3ហិកតា ចំនួនផ្ទះ 245ល្វែង មាន 3ប្រភេទផ្ទះ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C។ នៅក្នុងកម្មវិធីនេះដែរ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការ និងបណ្តាអ្នកសារព័ត៌មាន។កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានមានប្រសាសន៍ថា គម្រោងទី2នេះ បុរី ប៉េង អ៊ីម ផ្តោតសំខាន់ទៅលើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះទាន់សម័យ ពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។ កញ្ញាសង្ឃឹមថាបុរី ប៉េង អ៊ីម នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ក្នុងនោះផងដែរអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់​ ក៏បានប្រៀបធៀបតំបន់ព្រៃសដែលបុរី ប៉េង អ៊ីម ស្ថិតនៅនោះ គឺមានសន្ទុះខ្លាំងនៃការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ​ ហើយលោកបានបញ្ជាក់ថាក្នុងពេលដ៏ខ្លីនេះវិស័យលំនៅដ្ឋានក្នុងតំបន់នេះនឹងកាន់តែផ្ទុះ ហើយធ្វើឲ្យអត្រានៃការចំណេញក៏កាន់តែឡើងខ្ពស់ផងដែរ ជាពិសេសបុរី ប៉េង អ៊ីម គម្រោងទី2 ផ្ទាល់តែម្តង។ទន្ទឹមគ្នានោះ លោក ឆុង ឆាយ ដែលជាប្រធានផ្នែកលក់ ក៏បានបកស្រាយយ៉ាងច្បាស់ពីមូលហេតុអ្វីដែលលោកអ្នកគួរទិញផ្ទះនៅបុរីប៉េង អ៊ីម គម្រោងទី2 ថាមាន 3ចំណុចដូចជា៖ ទីតាំងកណ្តាលទីក្រុងម៉ូតផ្ទះទំនើបប្លែកក្នុងតំបន់ រីឯតម្លៃ និងលក្ខខណ្ឌ គឺពិសេសត្រឹមតែជាង 8ម៉ឺនដុល្លារអាមេរិក ដែលលោកអ្នកមិនចាំបានមានប្រាក់បង់មុន បានន័យថាលោកអ្នកអាចរំលស់សុទ្ធជាមួយបុរីផ្ទាល់ 100%។ឱកាសកម្រមាន សម្រាប់អ្នកដែលមានតម្រូវការចង់រកផ្ទះដែលស្ថិតនៅទីតាំងល្អ តម្លៃពិសេស គុណភាពសំណង់ខ្ពស់ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាពិសេសអាចរំលស់សុទ្ធ 100%នោះ គឺមាននៅបុរី ប៉េង អ៊ីម គម្រោងទី2 តែមួយគត់។