+85561 777 090
Logo

Recent Articles

លំនៅឋានបុរី ប៉េង អ៊ីម 2 ដែលល្អទាំងតម្លៃ និងទីតាំង នឹងលេចរូបរាងនៅលើទឹកដីព្រៃសចាប់ពីថ្ងៃទី19 ខែកុម្ភៈ នេះហើយ!
លំនៅឋានបុរី ប៉េង អ៊ីម 2 ដែលល្អទាំងតម្លៃ និងទីតាំង នឹងលេចរូបរាងនៅលើទឹកដីព្រៃសចាប់ពីថ្ងៃទី19 ខែកុម្ភៈ នេះហើយ!
June 5, 2022, 12:30 p.m.
ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងទៅលើគម្រោងទី1 ពេលនេះបុរី ប៉េង អ៊ីម នឹងសម្ពោធបើកលក់គម្រោងទី2 ជាផ្លូវការចាប់ពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ នៅទីតាំងការិយាល័យលក់បុរីផ្ទាល់តែម្តង ដោយមានការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ 5% ជាមួយនិងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុតថែមទៀតផង។ដំណឹងល្អសម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅដ្ឋានកណ្តាលទីក្រុង បង់ប្រចាំខែតែ $499 ជាមួយតម្លៃផ្ទះក្រោមទីផ្សារ គៀកនឹងផ្លូវក្រវ៉ាត់ក្រុងទី2 និង10នាទីពីAEON3 ជាពិសេសលោកអ្នកអាចធ្វើការរំលស់សុទ្ធ 100% ជាមួយបុរីផ្ទាល់រហូតដល់ 25ឆ្នាំ ឥឡូវនេះលោកអ្នកអាចស្វែងរកបាននៅបុរី ប៉េង អ៊ីម គម្រោងទី2។បុរី ប៉េង អ៊ីម គម្រោងទី២ ផ្តល់ជូននូវផ្ទះ៣ប្រភេទ៖ ផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C។ លោកអ្នកដែលចង់បានផ្ទះសម្រាប់រស់នៅកណ្តាលទីក្រុង ម៉ូតផ្ទះទាន់សម័យ កម្ពស់រហូតដល់៣ជាន់ តម្លៃត្រឹមតែជាង ៨ម៉ឺនដុល្លារ ព្រមទាំងឱកាសចំណេញខ្ពស់រយៈពេលខ្លីទាំងអស់នេះមានបុរី ប៉េង អ៊ីម គម្រោងទី២តែប៉ុណ្ណោះ។ឈប់សិន! ក្នុងថ្ងៃនោះផងដែរគម្រោងទី1 ក៏មានការផ្តល់ជូនពិសេសដូចគ្នា គឺការបញ្ចុះតម្លៃ 2%បន្ថែមទៅតាមលក្ខខណ្ឌបង់ប្រាក់នីមួយៗ សម្រាប់រយៈពេល៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី19 ដល់ 21 ខែកុម្ភៈ ឆ្នាំ2021។ទំនាក់ទំនងមកយើងឥលឡូវនេះ 081 798 789 ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ និងជ្រើសរើសយកផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនិងទីតាំងល្អៗ។សូមអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធបើកលក់ជាផ្លូវការបុរី ប៉េង អ៊ីម គម្រោងទី២នេះទាំងអស់គ្នា!ទីតាំង៖ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
ការរស់នៅបែបអភិជនដ៏សម្បូរបែបស្ថិតនៅចំកណ្តាលក្រុងភ្នំពេញអាចរកបាននៅ ស្កាយ​ វីឡា
ការរស់នៅបែបអភិជនដ៏សម្បូរបែបស្ថិតនៅចំកណ្តាលក្រុងភ្នំពេញអាចរកបាននៅ ស្កាយ​ វីឡា
June 6, 2022, 7:46 a.m.
វិមានភ្លោះរចនាម៉ូតយ៉ាងប្រណិតកប់ពពក មានកំពស់រហូតដល់៣៥ជាន់​ស្មើនឹង ១៤០ម៉ែត្រមានតែមួយគត់គឺគម្រោងអាផាតមិន ស្កាយ វីឡា។ ទាំងការរចនាម៉ូតដ៏ល្អឯកដាច់គេ រួមទាំងសេវាកម្មក្នុងអគារ គឺផ្ដល់ជូននូវភាពងាយស្រួល ក៏ដូចជាប្រណីតភាពនៃការរស់នៅផងដែរ។ វាស្ថិតនៅលើអ័ក្សកណ្តាលនៃរាជធានីភ្នំពេញ ផ្នែកខាងត្បូងនៃស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករាជាប់ នឹងវិថីព្រះសីហនុកែងវិថីសាធារណរដ្ឋប៉ូឡូញ ជាតំបន់ដែលប្រជុំទៅដោយទីតាំងពាណិជ្ជកម្មជាច្រើននៅក្នុងទីក្រុង។យូនីតនៃអាផាតមិនស្កាយវីឡាមានទីធ្លាធំទូលាយ សម្ភារៈដែលបំពាក់ក្នុងយូនីតសុទ្ធតែជា ម៉ាកល្បីៗ រចនាម៉ូឌប្លែកៗដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានបទពិសោធន៍ជីវិតបែបសម័យទំនើប។ ការរចនាផ្ទៃខាងក្នុងរបស់វាត្រូវបានគេមើលឃើញតាមរយៈសាលស្វាគមន៍ដ៏អស្ចារ្យដែលមានកំពស់ ១០ ម៉ែត្រ និងស្របយកពន្លឺធម្មជាតិយ៉ាងពេញលេញ។ ជណ្តើរភ្លោះជាស្លាបមេអំបៅបុរាណបែប អភិជនអឺរ៉ុបនឹងនាំលោកអ្នកទៅកាន់សាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំយ៉ាងពិសេស សម្រាប់ពិធីជប់លៀងដែលមានស្តង់ដារខ្ពស់និងបែបឯកជន។នៅជាន់ទី ៣៥ មានទីធ្លាក៏ស្រស់ស្អាតមួយស្ថិតនៅដំបូលនៃអគារស្កាយ វីឡា។ ទីធ្លាលើអាកាសនេះបង្កើតបរិយាកាសទាក់ទាញសម្រាប់ជីវិតរស់នៅក្នុងទីក្រុងប្រកបដោយ ភាពសុខដុមរមនា។ កន្លែងនេះជាជំរើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់មានទីធ្លាឯកជននៅលើ អាកាសដែលអាចមើលឃើញទេសភាពទីក្រុងដែលកំពុងតែមានភាពអភិវឌ្ឍន៍ជាលំដាប់។ស្កាយវីឡា គឺជាស្នាដៃថ្មីបំផុតនៃទេពកោសល្យ និងបទពិសោធន៍របស់លោក Li Zuyuanដោយឆ្លងកាត់សិល្បៈដើមនៃអគារលំនៅដ្ឋាន និងជាចំណុចកំពូលនៃវិមានប្រណីតនៅភ្នំពេញ។ វាត្រូវបានរចនាម៉ូតយ៉ាងល្អប្រណិតនៅក្នុងទីក្រុង។កត្តាចម្បងក្នុងការពិចារណាសម្រាប់ការទិញអចលនទ្រព្យនេះ គឺទីតាំងល្អរបស់វា។ តំបន់នៅជុំវិញ នោះសម្បូរទៅដោយ ទីភ្នាក់ងាររដ្ឋាភិបាល/ស្ថានទូតនៃប្រទេសផ្សេងៗ ធនាគារអន្តរជាតិ និងពាណិជ្ជកម្មថ្នាក់ដំបូងផ្សេងទៀតគឺស្ថិតនៅជុំវិញនោះ។ វាក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៉ីអន១ ផ្សាររុស្ស៊ី និងផ្សារកណ្តាលដ៏ល្បីនៅចំងាយ ៣ គីឡូម៉ែត្រនៃគម្រោងស្កាយ វីឡានេះ។ការរស់នៅក្នុងទីក្រុង ក្រៅពីផ្សារទំនើបដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម សាលាល្បីៗ ជាច្រើនក៏ស្ថិតនៅជុំវិញស្កាយវីឡាដែលអនុញ្ញាត ឱ្យឪពុកម្តាយមានជំរើសកាន់តែច្រើនក្នុងការ ធានាសុខុមាលភាពរបស់កូនៗពួកគេ។ស្កាយវីឡាគឺជាសក្ខីភាពនៃអនាគតទីក្រុងភ្នំពេញដែលជាគោលដៅអចលនទ្រព្យឈានមុខគេ។ ខណៈពេលដែលទីផ្សារកំពុងមានការលំបាក ទាក់ទងនឹងសកម្មភាពមុនពេលរាតត្បាត វាមិនបានធ្វើឲ្យគម្រោងស្កាយវីឡានេះធ្លាក់តម្លៃរបស់វានោះទេ។ស្កាយវីឡាមាន ២៥៦ យូនីត និង ៨ ប្រភេទដែលទាំងអស់នេះជាយូនីតប្រណីតៗដែលល្អបំផុត សម្រាប់វណ្ណៈអភិជននិងគ្រួសារសម័យថ្មី។ អាផាតមិនដែលមានទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ ជាគម្រោងអភិវឌ្ឍន៍ប្រណីតគ្មានពីរនៅក្នុងទីក្រុង។ ចំណុចពិសេស យូនីតទាំងអស់ គឺមានការរចនាឡើងយ៉ាងទំនើបទាន់សម័យ រីឯទំហំផ្ទះវិញ ធំទូលាយប្រៀបបានទៅនឹងវីឡាមួយ ដែលអាចអោយពន្លឺចេញចូលគ្រប់គ្រាន់ធ្វើអោយការរស់នៅប្រកបទៅដោយផា​សុខភាព។ប្រភេទអាផាតមិននៃគម្រោងស្កាយវីឡា ត្រូវបានរចនាឡើងដោយមានបន្ទប់ចាប់ពី ២ បន្ទប់ឡើងទៅ។ ទាំងបន្ទប់គេងមេគ្រួសារ និងបន្ទប់គេងទីពីរ មានកន្លែងធំទូលាយដែលអនុញ្ញាតឲ្យប្រើប្រាស់ទីធ្លានោះយ៉ាងមានក្ដីសុខ។ បន្ទប់គេងអាចដាក់គ្រែធំទូលាយធំមួយ ១ ដែលមានប្រវែងជាង ២ ម៉ែត្របានយ៉ាងងាយស្រួល និងមិនធ្វើឲ្យបន្ទប់នោះមានសភាពចង្អៀតនោះឡើយ។ ថែមទាំងមានបន្ទប់សំលៀកបំពាក់ និងទូសំលៀកបំពាក់សម្រាប់អ្នករស់នៅគ្រប់យូនីតនៃស្កាយវីឡា។លើសពីនេះទៀតយូនីតនីមួយៗមានពិដានកម្ពស់ចាប់ពី ៣,៦ ដល់ ៤,១ ម៉ែត្រ ជាពិដានកម្ពស់ខ្ពស់ ដើម្បីរក្សាគេហដ្ឋានរបស់អ្នកឲ្យត្រជាក់សូម្បីតែនៅរដូវក្ដៅក៏ដោយ។ ក្រៅពីតំបន់រស់នៅធំ ទូលាយ អាផាតមិននីមួយៗនៃស្កាយវីឡាមានយ៉រធំទូលាយ រចនាយ៉ាងល្អ ដែលអាចចូលទៅដល់ ផ្ទាល់បានតាមទ្វារកញ្ចក់នៃបន្ទប់។ នៅខាងស្តាំដែលអ្នកអាចធ្វើជាសួនច្បារ ផ្ទាល់ខ្លួនឬប្រើវាជាតំបន់ អាំងសាច់ឬញាំតែក៏បាន។
ហាងលក់ម្ហូបអាហារនិងភេសជ្ជៈរងផលប៉ះពាល់  និងមានការធ្លាក់ចុះចំនួនអតិថិជនយ៉ាងខ្លាំងដោយសារតែការរីករាដាលនៃជំងឺកូវីដ-១៩
ហាងលក់ម្ហូបអាហារនិងភេសជ្ជៈរងផលប៉ះពាល់ និងមានការធ្លាក់ចុះចំនួនអតិថិជនយ៉ាងខ្លាំងដោយសារតែការរីករាដាលនៃជំងឺកូវីដ-១៩
June 6, 2022, 5:00 p.m.
ផ្សារ Quayside 313 គឺជាមជ្ឈមណ្ឌលលក់ទំនិញដែលថ្មី និងមានប្រជាប្រិយភាពក្នុងតំបន់មាត់ទន្លេ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់សកម្មភាពពាណិជ្ជកម្មភាគច្រើននៅកម្ពុជា។ យោងតាមរបាយការណ៍ ក្រុមហ៊ុន The Mall Company (TMC) ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យប្រភេទពាណិជ្ជកម្ម និងហាងលក់ទំនិញនៅប្រទេសកម្ពុជា ហាងលក់អាហារនិងភេសជ្ជៈមានចំនួន ៥៨% ក្នុងរាជធានីភ្នំពេញគិតត្រឹមឆមាសទី៤ នៃឆ្នាំ២០២០ ។ ក្រៅពីនោះ ហាងលក់សម្លៀកបំពាក់ស្ថិតនៅលំដាប់ទី២ ដែលស្មើនឹង២១% និងហាងថែរក្សាសម្រស់និងសុខភាព ធ្លាក់នៅលំដាប់ទី៣ស្មើនឹង៩%។ តូបលក់អាហារ និងភេសជ្ជៈដែលស្ថិតនៅក្នុងផ្សារទំនើបទាំងនោះពឹងផ្អែកលើការចរាចរណ៍របស់ អតិថិជន។ ការធ្លាក់ចុះនៃចំនួនអតិថជននៅតាមបណ្ដាផ្សារទំនើបក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០ នេះ បានជះឥទ្ធិពលអវិជ្ជមានដល់បិរមាណនៃការលក់ដែលជាហេតុបណ្ដាលឲ្យហាងមួយចំនួនត្រូវ ផ្អាកដំណើរការ។ដោយមិនមានគម្រោងថ្មីលេចរូបរាងនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ទេ នាំឲ្យហាងទំនិញសរុបមាន ផ្ទៃក្រឡា ៣៧០,៧៨១ម៉ែត្រការ៉េ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន TMC បានបង្ហាញអំពីថា ដោយសារតែមានការគម្រាមកំហែងនៃកូវីដ-១៩ បានធ្វើឲ្យសកម្មភាពអាជីវកម្មនៅតាមបណ្ដាហាង ទំនិញមានការអត្រាធ្លាក់ចុះសឹងពេញមួយឆ្នាំ២០២០នេះ។ ក្រុមហ៊ុននេះបានពន្យល់បន្ថែមទៀតថា កន្លែងលក់ទំនិញដែលនៅទំនេរមានការកើនឡើងរហូតដល់ ៨៥%ដែលស្មើ១៦,២៤៧ម៉ែត្រការ៉េបើធៀបក្នុងឆ្នាំ២០១៩ មានទំហំត្រឹម ៨,៧៦០ម៉ែត្រការ៉េប៉ុណ្ណោះ។ ហាងលក់ទំនិញនៅក្នុងខណ្ឌចំការមនមានផ្ទៃក្រឡាប្រមាណ ៤,៨២៥ ម៉ែត្រការ៉េ ឬ៣០%នៃទំហំហាងលក់ទំនិញសរុបក្នុងឆ្នាំ២០២០។ ខណ្ឌបន្ទាប់ទៀតមានខណ្ឌមានជ័យ ដែលមានផ្ទៃក្រឡាជាភាគរយ ១៦%  ចំណែកខណ្ឌ៧មករាស្មើ ១៤% និងខណ្ឌទួលគោក ១២% ដែលធ្លាក់ចុះបន្តគ្នាជាលំដាប់។ នៅពេលនិយាយអំពីទម្រង់នៃហាងលក់ទំនិញ មានដូចជាផ្សារសហគមន៍ត្រូវបានគេមើលឃើញថានៅទំនេរច្រើនជាងគេក្នុងទៅក្រុង ដែលមានទំហំរហូតដល់ ៩,៥៦៥ម៉ែត្រការ៉េឬ ៥៩%នៃទំហំហាងទំនិញសរុបដែលនៅទំនេរមិនមាន សកម្មភាពអាជីវកម្ម។ ចំណែកកន្លែងលក់ទំនិញនៅក្នុងផ្សារទំនើបវិញមានភាពល្អប្រសើរជាង ដោយមានហាងទំនិញដែលនៅទំនេរត្រឹមតែ ៣,០៩១ម៉ែត្រការ៉េប៉ុណ្ណោះគិតក្នុងឆ្នាំ២០២០។ លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall បានមានប្រសាសន៍ថា៖ “ ហាងលក់ទំនិញនៅក្នុងផ្សារទំនើបដូចជាផ្សារ អុីអន ដែលលក់ដាច់និងល្បីឈ្មោះ ផ្នែកហិរញ្ញប្បទាន ប្រតិបត្តិករ ហាងទំនិញមានយីហោផ្តាច់មុខល្បីៗ រួមទាំងផ្សារទំនើបបែបសហគមន៍រួមក៏មានសកម្មភាពធ្លាក់ចុះខ្លាំងដូចគ្នាដែរ” ។ទោះបីជាមានការកើនឡើងរហូតដល់ ៨៥% នៃហាងទំនិញដែលនៅទំនេរ របាយការណ៍របស់ ក្រុមហ៊ុន TMC បានពន្យល់ថានេះអាចជាឱកាសសម្រាប់អាជីវករដែលមានដើមទុន សមរម្យ នឹងកំពុងចង់ស្វែងរកហាងដែលមានទីតាំងល្អដែលពីមុនមិនអាចរកបាន ឬនៅក្នុងគម្រោងថ្មីៗ ជាពិសេសនោះគឺតម្លៃជួលអាចចរចាបានក្នុងអត្រាការប្រាក់ទាបជាងពេលមុនមានករណីកូវីដ-១៩។
ក្រុមហ៊ុន Realestate.com.kh បើកដំណើរការសេវាកម្មប្រាក់កម្ចីដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញអចលនទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន Realestate.com.kh បើកដំណើរការសេវាកម្មប្រាក់កម្ចីដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញអចលនទ្រព្យនៅកម្ពុជា
June 6, 2022, 5:00 p.m.
ធនាគារហ្វីលីពនិងធនាគារ ប្រេដ បានសហការជាមួយក្រុមហ៊ុន Realestate.com.kh ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យក្នុងការគណនាប្រាក់កម្ចីទិញផ្ទះនៅពេលដែលពួកគេស្វែងរកនៅក្នុងបញ្ជីអចលនទ្រព្យ។ក្រុមហ៊ុន Realestate.com.kh ជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យធំជាងគេនៅកម្ពុជា ដែលបានដំណើរការកម្មវិធីថ្មីមួយ ផ្ដល់ជាមធ្បោបាយដ៏ងាយស្រួលនិងទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការស្វែងរកប្រាក់កម្ចីទិញផ្ទះ។អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានថ្មីអាចធ្វើការគណនាប្រាក់កម្ចីទិញផ្ទះដែលឃើញមាននៅរាល់អចលនទ្រព្យបានដាក់លក់នៅលើគេហទំព័រ ហើយអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីដោយផ្ទាល់ពីបូ៊តុងគណនាកម្ចីប្រាក់នៅលើគេហទំព័រ Realestate.com.kh តែម្ដង។ដោយឡែកអតិថិជនក៏អាចចូលមើលគេហទំព័រ Homeloan.com.kh និងចូលទៅផ្ទៀងផ្ទាត់សំណួរចម្លើយជាច្រើនដែលអាចជួយផ្គូរផ្គងលោកអ្នកជាមួយធនាគារដែលសាកសមនឹងតម្រូវការរបស់លោកអ្នក។គេហទំព័រអចលនទ្រព្យឈានមុខគេមួយនេះបានចាប់ដៃគូជាមួយធនាគារហ្វីលីព និងធនាគារ ប្រេដ ដើម្បីបើកដំណើរការប្រាក់កម្ចីទិញផ្ទះនៅលើគេហទំព័រនេះតែម្ដង។ធនាគារ ហ្វីលីព ជាសមាជិករបស់ហ្វីលីពកាពីតាល់គ្រុបដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ធនាគារនេះត្រូវបានចាប់បើកដំណើរការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ និងបានធ្វើឲ្យ ធនាគារ ពាណិជ្ជមួយនេះពង្រីកវិសាលភាពប្រតិបត្តិការសាខារបស់ខ្លូន រហូតដល់ ៨៩ សាខា នៅទូទាំងប្រទេស។ធនាគារ ប្រេដ បានបើកដំណើរការជាផ្លូវការនៅកម្ពុជាក្នុងឆ្នាំ២០១៧។ វាត្រូវបានគ្រប់គ្រងនិងដំណើរការដោយ BRED Banque Populaire ដែលជាក្រុមហ៊ុនធនាគារធំបំផុតទី ២ របស់បារាំង។​ ធនាគារ ប្រេដ មានភាពសកម្មក្នុងការពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជាហើយកាន់តែមានការចាប់អារម្មណ៍នៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh លោក Tom O’Sullivan បានមានប្រសាសន៍ថា “នេះជាការបោះជំហ៊ានរបស់ក្រុមហ៊ុន Realestate.com.kh ព្រោះជាធម្មតានៅពេលណាដែលនរណាម្នាក់ចង់ទិញអចលនទ្រព្យ ពួកគេតែងតែត្រូវការប្រាក់កម្ចីទិញផ្ទះ។ លើសពីនេះទៅទៀតមានធនាគារជាង ៤០ នៅក្នុងប្រទេសកម្ពុជា ដូច្នេះវាអាចនឹងពិបាកសម្រាប់អតិថិជនដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនិងធ្វើការជាមួយធនាគារដែលគួរឱ្យទុកចិត្តបំផុតហើយអ្វីដែលសំខាន់បំផុតនោះគឺថាធនាគារផ្តល់នូវសេវាកម្មត្រឹមត្រូវដែលសមនឹងបុគ្គលនោះ។ យើងបានដាក់ចេញនូវជម្រើសធនាគារទាំងពីរនេះហើយយើងនឹងបន្តពង្រីកនូវសេវាកម្មនិងប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ ២០២១បន្ថែមទៀត។”ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាបានរីកលូតលាស់អស់រយៈពេលមួយទសវត្សចុងក្រោយនេះ។ ប៉ុន្តែមិនមានគេហទំព័រមួយណាដែលអាចបានផ្តល់ជូនអ្នកស្វែងរកអចលនទ្រព្យកម្ពុជានូវមធ្យោបាយងាយស្រួលក្នុងការស្វែងរកប្រាក់កម្ចីទិញផ្ទះនិងការទូទាត់សងប្រាក់កម្ចីមានទ្រព្យបញ្ចាំនោះទេ។ ក្រុមហ៊ុន Realestate.com.kh បានដាក់បញ្ចូលកម្មវិធីគណនាប្រាក់កម្ចីទិញផ្ទះរាល់អចលនទ្រព្យសម្រាប់លក់និងបានក្លាយជាបណ្ដាញឌីជីថលដំបូងគេនៅក្នុងប្រទេសដែលអនុញ្ញាតឱ្យអ្នកដែលស្វែងរកអចលនទ្រព្យគណនាផែនការប្រាក់កម្ចីទិញផ្ទះបានត្រឹមត្រូវ។ការគណនាប្រាក់កម្ចីទិញផ្ទះរួមបញ្ចូលទាំងតារាងបង្ហាញតម្លៃងាយស្រួលដែលអនុញ្ញាតឱ្យអ្នកទិញធ្វើការកែតម្រូវកត្តាផ្សេងៗគ្នាដែលកំណត់គ្រោងការណ៍ហិរញ្ញប្បទានរួមមាន៖ តម្លៃអចលនទ្រព្យ ប្រាក់បញ្ញើ ចំនួនប្រាក់បញ្ញើ អត្រាការប្រាក់ និងល័ក្ខខ័ណ្ឌប្រាក់កម្ចីដែលគិតជាឆ្នាំ។លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “ការកម្ចីប្រាក់ទិញផ្ទះពីធនាគារ ប្រេដ មិនត្រឹមតែផ្ដល់ជូន អតិថិជនរបស់យើងនូវភាពរីករាយនឹងការផ្លាស់ប្តូរទៅរស់នៅកន្លែងថ្មីដ៏អស្ចារ្យ ប៉ុណ្ណោះទេប៉ុន្តែពួកគេក៏ទទួលបានអត្ថប្រយោជន៍ពីអត្រាប្រាក់កម្ចីទិញផ្ទះដែលមានតំលៃសមរម្យបំផុតនៅកម្ពុជានិងស្តង់ដារល្អបំផុតក្នុងការផ្តល់សេវាកម្មដល់អតិថិជនរបស់យើងពីធនាគារ ប្រេដ។”ធនាគារ ហ្វីលីពមានប្រសាសន៍ថា“ ទីផ្សារអចលនទ្រព្យបច្ចុប្បន្ននៅតែមានការប្រកួតប្រជែងហើយវាផ្តល់នូវវិធីស្រដៀងគ្នាសម្រាប់អតិថិជនក្នុងការទិញអចលនទ្រព្យយ៉ាងងាយស្រួល។ កម្មវិធីប្រាក់កម្ចីទិញផ្ទះ ៩០ ភាគរយរបស់យើងគឺជាជំហានដំបូងក្នុងការសម្រេចគោលដៅរបស់យើងក្នុងការជួយលោកអ្នកឲ្យមានឱកាសទិញផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នកនៅឆ្នាំនេះ។”
ស្ថាបត្យកម្មខ្មែរបែបថ្មីក្នុងយុគ្គសម័យទំនើបកម្មនៃប្រទេសកម្ពុជា
ស្ថាបត្យកម្មខ្មែរបែបថ្មីក្នុងយុគ្គសម័យទំនើបកម្មនៃប្រទេសកម្ពុជា
June 7, 2022, 7:00 a.m.
ពហុកីឡាដ្ឋានជាតិនេះជាឩទាហរណ៍ក៏ល្អមួយនៃស្ថាបត្យកម្មខ្មែរជំនាន់ថ្មីក្នុងរាជធានីភ្នំពេញ។ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណមួយទសវត្សចុងក្រោយនេះ។ អគារចាស់ៗមួយចំនួនត្រូវបានកែលម្អនិងជួលសារជាថ្មីឡើយវិញ ខណៈដែលអគារខ្លះទៀតត្រូវបានបំផ្លាញទាំងស្រុងដើម្បីទុកកន្លែងទំនេរថ្មីៗ។ប៉ុន្តែទាំងនេះមិនមែនជារឿងងាយស្រួលនោះទេក្នុងការរ​ចនាម៉ូតសាកសមជាព្រះរាជាណាចក្រអច្ឆរិយៈទេ។ខណៈដែលឥទ្ធិពលរបស់បស្ចិមប្រទេសកំពុងបញ្ចេញនូវទស្សនវិជ្ជារចនាលើគម្រោងថ្មីៗ ក៏បានមានការលេចទ្បើងទន្ទឹមគ្នា ដែលមានការទាក់ទាញ និងបំផុសគំនិតប្រវត្តិសាស្រ្តដ៏យូរលង់និងសំបូរបែបរបស់ប្រទេសកម្ពុជា ដែលបានគេឲ្យឈ្មោះថាជា គឺស្ថាបត្យកម្មបែបថ្មី។ការប្រើប្រាស់បេតុងដែលបង្ហាញពីភាពរឹងមាំរបស់ពហុកីឡាដ្ឋានជាតិអូឡាំពិក។ស្ថាបត្យកម្មបែបថ្មីនេះ គឺជាទស្សនៈនៃការរចនាដែលបង្កើតឡើងដោយលោកស្រី Helen Grant Ross និងលោក Darryl Leon Collins នៅក្នុងសៀវភៅរបស់ពួកគាត់ “Building Cambodia: the New Khmer Architecture” ដែលបានបោះពុម្ពនៅឆ្នាំ២០០២។ បំល្លាស់ប្តូរនេះត្រូវបានពិពណ៌នាថាជាការរួមបញ្ចូលគ្នានូវគោលការណ៍ទំនើបដែលបានបង្កើតឡើងនៅភាគខាងលិចជាមួយនឹងការរចនាបែបបុរាណរបស់ខ្មែរដែលមានតាំងពីបុរាណកាលរហូតដល់ស្ថាបត្យកម្មសម័យអង្គរ (ឧទាហរណ៍ប្រាសាទអង្គរវត្ត) ។ប្រាសាទអង្គរវត្តឈរយ៉ាងរឹងមាំដែលជាបេតិកភណ្ឌស្ថាបត្យកម្មខ្មែរដ៏សំបូរបែបមួយ។ការចាប់ផ្ដើមនៃស្ថាបត្យកម្មបែបថ្មីបើទោះបីជាគំហើញនេះមិនទាន់ហៅឈ្មោះជាផ្លូវការថាជា ស្ថាបត្យកម្មបែបថ្មី ក៏ដោយ ប៉ុន្តែវាត្រូវបានគេមើលឃើញថាចាប់ផ្ដើុមតាំងពីកំឡុងឆ្នាំ១៩៥០មកម្ល៉េះ ក្រោយពេលប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង រហូតដល់កំឡុងឆ្នាំ១៩៧០​ មុនពេលសង្គ្រាមស៊ីវិលចាប់ផ្ដើម។ វាស្ថិតនៅក្រោមការឧបត្ថម្ភ និងចក្ខុវិស័យរបស់សម្តេចព្រះនរោត្តមសីហនុដែលបានចាប់ផ្តើម ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ ១៩៥០ ។ បញ្ញវន្តខ្មែរជាច្រើនជាពិសេសអ្នកដែលបានសិក្សានៅបរទេសបានមកយកបទពិសោធន៍ និងចំណេះដឹងអំពីបេតិកភណ្ឌខ្មែរដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាពិសេសស្ថាបត្យករ បានក្លាយជាមនុស្សសំខាន់ក្នុងការសម្រេចចក្ខុវិស័យរបស់ព្រះមហាក្សត្រ។ចំនុចនេះហើយដែលបានបញ្ជាក់ថា លោក វណ្ណ ម៉ូលីវណ្ណ ជាបុរសដែលកំណត់ និងរៀបចំប្លង់មេនៃរាជធានីភ្នំពេញសម្រាប់ ពាក់កណ្តាលសតវត្សបន្ទាប់។លោក វណ្ណ ម៉ូលីវណ្ណ កំពុងឈរនៅចំពីមុខពហុកីឡាដ្ឋានជាតិ។លោក វណ្ណ ម៉ូលីវណ្ណ គឺជាសសរស្តម្ភមួយនៅក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មរបស់ព្រះរាជា ណាចក្រកម្ពុជា។ គាត់ជាបុគ្គលមួយរូបដែលលេចធ្លោបំផុតក្នុងនាមជាស្ថាបត្យកររដ្ឋក្រោមការ ដឹកនាំរបស់ព្រះមហាក្សត្រ។ លោក ម៉ូលីវណ្ណ បានរៀបចំប្លង់រចនាសម្ពន្ធ័ជាច្រើននៅក្នុង ប្រទេសកម្ពុជា រួមមានអគារពហុកីឡាជាតិ សាលសន្និសិទចតុមុខ និងវិមានឯករាជ្យ និងស្នាដៃសំណង់ជាច្រើនទៀតរហូតទទួលបានងារ ជាស្ថាបត្យករលេចធ្លោជាងគេនៅ កម្ពុជា។លោក វណ្ណ ម៉ូលីវណ្ណ បានពិពណ៌នាអំពីគេហដ្ឋានរបស់គាត់ថាជាឱកាសបង្ហាញនូវគំនិត រចនាថ្មី។ស្ថាបត្យកម្មបែបថ្មីនាបច្ចុប្បន្នយោងតាមអត្ថបទ គម្រោងលោក វណ្ណ ម៉ូលីវណ្ណ ដែលជាឯកសារ និងអត្ថបទសិក្សាអំពីស្នាដៃរបស់លោកវណ្ណម៉ូលីវណ្ណ និងស្ថាបត្យកម្មបែបទំនើបដទៃទៀត ស្ថាបត្យកម្មបែបថ្មីអាចត្រូវបានកំណត់លក្ខណៈដូចជា៖ការប្រើប្រាស់បេតុងឯកសារយោងទាក់ទងទៅនឹងបច្ចេកទេសសំណង់នៅកម្ពុជាដែលមានស្រាប់ការបង្កើតលំហូរខ្យល់ធម្មជាតិ និងការដាក់ស្រមោលស្របតាមអាកាសធាតុត្រូពិករបស់ប្រទេសកម្ពុជាការប្រើគ្រឿងលំអ ដោយបំផុសគំនិតនៃការតុបតែងបែបប្រាសាទអង្គរបច្ចុប្បន្ននេះ ស្ថាបត្យកម្មបែបថ្មីនេះកំពុងបង្ហាញខ្លួនសារជាថ្មីម្ដងទៀតនៅក្នុងវិស័យ ស្ថាបត្យកម្ម និងសំណង់របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន The Room Design Studio ដែលត្រូវបានគែស្គាល់ថាជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង ដែលនាំយកនូវគំនិតនៃការរចនាម៉ូដឈានមុខគេនិងលក្ខណៈទំនើបមកប្រទេសកម្ពុជា។ការិយាល័យនេះជាស្នាដៃរបស់ក្រុមហ៊ុន Room Design Studio“មជ្ឈមណ្ឌលផ្តោតលើមនុស្សរបស់យើងតំរូវការរបស់ប្រទេសដែលមានការវិវត្តយ៉ាងឆាប់រហ័សនិងបេតិកភ័ណ្ឌវប្បធម៌របស់ខ្លួនជាមួយនឹងទស្សនវិជ្ជាគិតឆ្ពោះទៅមុខ” គឺជារបៀបរចនាដែលក្រុមហ៊ុន The Room Design Studio បានពិពណ៌នាអំពីទស្សនវិជ្ជានៃប្រតិបត្តិការរបស់ខ្លួននៅពីក្រោយគំរោងទាំងអស់។“ ក្រុមហ៊ុន The Room Design Studio ឃើញថាគម្រោងស្ថាបត្យកម្មនីមួយៗអាចធ្វើទៅបាន ដើម្បីបង្កើតបរិស្ថានដែលបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ស្ថាបត្យកររបស់យើងនៅតែ ប្តេជ្ញានិងបំផុសគំនិតបែបប្រពៃណីខ្មែរ និងធនធានធម្មជាតិនៅក្នុងគម្រោងទាំងនោះ។”វិទ្យាស្ថានសភាកម្ពុជាត្រូវបានរចនាដោយក្រុមហ៊ុន the Room Design Studioរីស៊ត The One Resort ក៏ត្រូវបានរចនាដោយក្រុមហ៊ុន the Room Design Studioឧទាហរណ៍នៃស្ថាបត្យកម្មបែបថ្មីមានដូចជាអាផាតមិន The Skyline Apartments វិទ្យាស្ថានសភាកម្ពុជា និងរីស៊ត the One Resort ដែលសុទ្ធសឹងតែទទួលឥទ្ធិពលពីទ្វីបអឺរ៉ុបដែលប្រើប្រាស់កញ្ចក់ ដែកថែប និងប្រើបេតុង ដើម្បីបង្កើតទីធ្លាធំទូលាយ ដែលសសរស្តម្ភនៃការរចនារបស់ខ្មែរដែល សាកសមបំផុត សម្រាប់អាកាសធាតុត្រូពិករបស់ប្រទេស។​ការលេចចេញជាថ្មីនៃស្ថាបត្យកម្មផ្ទះខ្មែរមិនមែនសម្រាប់តែគម្រោងលំនៅដ្ឋាន និងគម្រោងផ្ទះលំហែទេ។ គម្រោង The Landmark 178 គឺជាឧទាហរណ៍មួយទៀតនៃទម្រង់ ស្ថាបត្យកម្មបែបថ្មីក្នុងការពង្រីកទីផ្សារការិយាល័យនៅភ្នំពេញ។“យើងបានច្បេចយកគំនិតរចនាពីស្ថាបត្យកម្មបែបថ្មីក្នុងកំឡុងទសវត្សទី ៦០ ដើម្បីបង្កើត បរិយាកាសការងារប្រកបដោយភាពស្ងាមស្ងាត់ និងទាក់ទាញពីខាងក្រៅដល់ផ្នែកខាងក្នុងនៃអគារ។” នេះជាការបកស្រាយរបស់ក្រុមហ៊ុន the Room Design Studio នៅពេលដែលគេរៀបចំ គម្រោង។                   ការរចនាផ្នែកខាងក្នុងគឺជាសសរស្តម្ភមួយដែលមានសារៈសំខាន់ស្មើគ្នាទៅនឹងការសាងសង់អគារផងដែរ។ ក្រៅពីទីធ្លាដ៏ធំទូលាយហើយ ការប្រើប្រាស់គ្រឿងលំអក៏មានចំនួនច្រើនគួរឱ្យ កត់សម្គាល់នៅក្នុងគម្រោងនីមួយៗ ដែលនេះជាការបំផុសគំនិតដោយស្ថាបត្យកម្មបែបថ្មី។ការិយាល័យ The Toul Kork Office គឺជាអគារការិយាល័យសម្រាប់ជួលមួយដែលទើបនឹង សាងសង់ថ្មីដែលត្រូវបានរចនាឡើងជារចនាបថសហសម័យនៅក្នុងតំបន់នោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ផ្នែកខាងក្នុងនៃគម្រោងនេះមិនមានសរសរច្រើននៅទីធ្លា កន្លែងធ្វើការនោះទេ។ ក្រុមហ៊ុន The Room Design Studio រចនាបែបនេះដើម្បីអនុញ្ញាតឲ្យ ម្ចាស់អាចប្រើប្រាស់អគារនេះទៅតាម តម្រូវការ និងការសម្រេចចិត្តរបស់ពួកគេ។រីឯផ្នែកខាងក្រៅវិញ គឺកាំជណ្ដើរក្រហមនៅជំហៀងនៃការិយាល័យ the Toul Kork Office បានធ្វើឲ្យអ្នកទាក់ភ្នែកដោយសារតែពណ៌ដ៏ស្រស់របស់វា ប៉ុន្តែដោយសារតែជណ្ដើរស្ថិតនៅ ផ្នែកខាងក្រៅនៃអគារ ទើបធ្វើឲ្យអគារនេះមានសាកភាពទូលាយជាង។ ផ្នែកខាងក្នុងត្រូវ បានគេចាត់ទុកថាមានសារៈសំខាន់ដូចគ្នានឹងទៅនឹងផ្នែកខាងក្រៅនៃអគារដែលមានការបំផុសគំនិតរបស់ស្ថាបត្យកម្មខ្មែរសព្វថ្ងៃ។ការលេចចេញជាថ្មីនៃស្ថាបត្យកម្មបែបថ្មីនៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើទំនើបកម្មពិតជាផ្តល់នូវទេសភាពទីក្រុង និងអត្តសញ្ញាណរបស់ខ្លួនចំពេលដែលគម្រោងថ្មីៗត្រូវបានប្រកាស និងបញ្ចប់ជារៀងរាល់ឆ្នាំ។ ហើយដោយមានវត្តមានអ្នករចនាដូចជាក្រុមហ៊ុន the Room Design Studio។
News Page Concierge 590x250 KH
Le Condé BKK1 រៀបចំការតាំងពិព័រណ៍ផ្តាច់មុខ និងដំបូងគេក្នុងផ្សារទំនើបអ៊ីអន១
Le Condé BKK1 រៀបចំការតាំងពិព័រណ៍ផ្តាច់មុខ និងដំបូងគេក្នុងផ្សារទំនើបអ៊ីអន១
June 6, 2022, 2:04 a.m.
នៅថ្ងៃទី៦ និងទី៧ ខែកុម្ភះ គម្រោង Le Condé BKK1 មានកិត្តិយសក្នុងការរៀបចំតាំងពិព័រណ៍គម្រោងអចលនទ្រព្យដំបូងគេនៅក្នុងផ្សារអ៊ីអន១ ដែលជាផ្សារទំនើប និងល្បីឈ្មោះជាងគេនៅភ្នំពេញ។គម្រោង Le Condé BKK1 គឺជាគម្រោងដ៏ល្បីល្បាញមួយនៅក្នុងទីផ្សារអចលនទ្រព្យ ជាមួយនឹងចំនួននៃការលក់ដ៏ល្អ និងមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ទោះបីជាស្ថិតនៅកំឡុងពេលដ៏លំបាកពីឥទ្ធិពលកូវីដ១៩ នាឆ្នាំ២០២០។ លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា គម្រោងនេះត្រូវបានទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងទីផ្សារយើង។ ហើយយើងពិតជាមានមោទនភាពដែល គម្រោង Le Condé BKK1 ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងការរស់នៅរបស់អតិថិជនក្នុងស្រុក។ ក្នុងនោះ ៨៤% នៃម្ចាស់ស្មាតហូមរបស់យើង គឺជាប្រជាជនកម្ពុជា។លទ្ធផលដែលសម្រេចបាននេះ បង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីតម្រូវការជាក់ស្តែង របស់ទីផ្សារសម្រាប់វឌ្ឍនភាពលើគម្រោងលំនៅឋាននាពេលអនាគត។ស្ថិតនៅទីតាំងដ៏គួរឲ្យទាក់ទាញបំផុតគឺ បឹងកេងកង១ នៃរាជធានីភ្នំពេញ ដែលត្រូវបានស្គាល់ថាជាតំបន់ដែលមានសក្តានុភាពខ្លាំងក្នុងការរស់នៅ ដែលក្នុងនោះព័ទ្ធជុំវិញទៅដោយមហាវិថីធំៗចំនួន៤, ២៩ ស្ថានទូត, ច្រើនជាង៥០ អង្គការអន្តរជាតិ, ៣៦ ធនាគារអន្តរជាតិ។ ហើយតំបន់នេះត្រូវបានស្គាល់ថាជាតំបន់ដែលសំបូរទៅដោយហាងម្ហូបមកពីបណ្តាប្រទេសនានាលើសកលលោក ដូចជាហាងកាហ្វេល្បីៗ ភោជនីយដ្ឋានគ្រប់លំដាប់ ប៊ូទិក និងហាងសំលៀកបំពាក់ជាច្រើន។ លោកអ្នកក៏អាចស្វែករកហាងដែលមាន ម៉ាកទំនើបល្បីៗលំដាប់ពិភពលោកក្នុងតំបន់នេះផងដែរ។ដើម្បីបង្កើតគម្រោងដ៏ធំមួយនេះក្នុងរាជធានីភ្នំពេញ យើងបានសិក្សាយ៉ាងយកចិត្តទុកដាក់លើនិន្នាការនៃលំនៅឋានក្នុងភ្នំពេញ ព្រមទាំងការពិភាក្សា និងពិសោធជាច្រើនលើកច្រើនសារ។ គម្រោង Le Condé BKK1 បានផ្តល់នូវគុណតម្លៃជាច្រើនសម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងភាពទាន់សម័យ ដែលក្នុងនោះមាន៖ទីតាំងដែលមានសក្តានុពលខ្ពស់ បឹងកេងកង១ជាគម្រោងស្មាតហូមដំបូងគេនៅកម្ពុជាបរិក្ខាទំនើបៗជាច្រើន  កន្លែងអានសៀវភៅបែបប៊ូទិកផ្លូវរត់លើអាកាស និងកន្លែងហាត់ប្រាណធំទូលាយកន្លែងក្មេងលេង (៨០០ម៉ែត្រការ៉េ)សួនច្បារអាកាស (១០០០ម៉ែត្រការ៉េ)អ្នកគ្រប់គ្រងអចលនទ្រព្យស្តង់ដាជប៉ុន HOPETREEគម្រោងដែលទទួលបានពានរង្វាន់ពី PropertyGuruកាលពីខែកញ្ញា ២០២០ គម្រោង Le Condé BKK1 ត្រូវបានជាប់ឈ្មោះគ្រប់ពានរង្វាន់ក្នុងប្រភេទ អាផាតមិនសេវាកម្មល្អបំផុត ដោយកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuruអាផាតមិនសេវាកម្មល្អបំផុត ផ្នែករចនាខាងក្នុងអាផាតមិនសេវាកម្មល្អបំផុត ផ្នែកអភិវឌ្ឍគម្រោងអាផាតមិនសេវាកម្មល្អបំផុត ផ្នែករចនាស្ថាបត្យកម្មចាប់ពីបានឈានជើងចូលក្នុងទីផ្សារកម្ពុជា គម្រោង Le Condé BKK1 ត្រូវបានកោតសរសើរពីសំណាក់មហាជន និងដៃគូភ្នាក់ងារជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសគម្រោងយើងទទួលស្គាល់ និងការកោតសរសើរពីសំណាក់គ្រួសាររាជវង្សនៃប្រទេសកម្ពុជា ហើយយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងក្រោមព្រះរាជអធិបតីភាព ព្រះអង្គម្ចាស់ព្រះនាង នរោត្តម ពង្សសូរិយា រាជទូតសុឆន្ទះនៃគម្រោងរបស់យើង។
ធនាគារ Phillip បានបើកឥណទានគេហដ្ឋានមានទំហំរហូតដល់៩០% សម្រាប់ប្រជាជនកម្ពុជា
ធនាគារ Phillip បានបើកឥណទានគេហដ្ឋានមានទំហំរហូតដល់៩០% សម្រាប់ប្រជាជនកម្ពុជា
June 7, 2022, 3:52 a.m.
ការក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រម៉ៃរបស់លោកអ្នក មិនមានភាពស្មុគស្មាញទៀតទេ។ បច្ចុប្បន្ននេះធនាគារ ហ្វីលីព ភីអិលស៊ី បានផ្ដល់ឱកាសជូនដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកទិញអចលនទ្រព្យ ដែលមានទំហំ ឥណទាននោះរហូតដល់៩០%។ អ្នកទិញអចលនទ្រព្យនៅកម្ពុជាដែលដាក់ពាក្យស្នើសុំនៅធនាគារ ហ្វីលីព នឹងត្រូវបង់ការប្រាក់ទាបរហូតដល់ ០,៦៩% ក្នុងមួយខែក្នុងរយៈពេលរហូតដល់ ២៥ ឆ្នាំ។ធនាគារ ហ្វីលីព ជាសមាជិករបស់ហ្វីលីពកាពីតាល់គ្រុបដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ បន្ទាប់ពីបើកដំណើរការអស់រយៈពេល ៤០ឆ្នាំមកក្រុមហ៊ុន ហ្វីលីពកាពីតាល់ទទួលបានការគាំទ្រនិងមានភាពរីកចម្រើនជាបន្តបន្ទាប់ បច្ចុប្បន្នហ្វីលីពកាពីតាល់បាននិងកំពុង ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជនជាង ១ លាននាក់នៅទូទាំងពិភពលោក និងគ្រប់គ្រងអចលនទ្រព្យដែលមានតម្លៃជាង ៣៥ ពាន់លានដុល្លារនៅទូទាំងទីផ្សារធំៗ ជាង ១៥ នៅទ្វីបអាស៊ី ទ្វីបអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង។ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ។ បន្ទាប់ពីរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតជាផ្លូវការនៅឆ្នាំ ២០២០មកបានធ្វើឲ្យ ធនាគារ ពាណិជ្ជមួយនេះពង្រីកវិសាលភាពប្រតិបត្តិការសាខារបស់ខ្លូន រហូតដល់ ៨៩ សាខា ហើយនៅតែបន្តផែនការក្នុង ការពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ កម្មវិធីពិសេសថ្មីដែលដល់ឥណទានគេហដ្ឋានរហូតដល់ ៩០%នេះគឺជាផលិតផលសំខាន់មួយក្នុងចំណោមផលិតផលសំខាន់ៗរបស់ធនាគារ ហ្វីលីពដែលនឹងផ្តល់ជូនសម្រាប់ទីផ្សារ អចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេស កម្ពុជា។“ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននៅតែមានភាពប្រកួតប្រជែង ហើយវាផ្តល់នូវជម្រើសស្រដៀង គ្នាសម្រាប់អតិថិជនក្នុងការទិញអចលនទ្រព្យបានយ៉ាងងាយស្រួល” ថ្លែងដោយធនាគារហ្វីលីព។ "យើងបានសម្រួលដំណើរការនៃវាយតម្លៃអចលនទ្រព្យរបស់យើង ដើម្បីអនុញ្ញាតឱ្យការផ្ដល់កម្ចីនោះ ទទួលបានការយល់ព្រមលឿន និងឆាប់រហ័ស"វិស័យអចលនទ្រព្យនៅកម្ពុជាគឺជាទីផ្សារដ៏ក្តៅគគុកក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ខណៈពេល ដែលខុនដូកំពុងមានការពេញនិយម និងយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ អចលនទ្រព្យដូចជាបុរីក៏មាន កើនឡើងប្រជាប្រិយភាពដូចគ្នា។ធនាគារហ្វីលីពបានបន្តទៀតថា “ការរីកចម្រើននៃគម្រោងបុរីនៅតំបន់ជាយក្រុងឆ្លុះបញ្ចាំងពីផ្នត់គំនិត របស់ម្ចាស់អចលនទ្រព្យកម្ពុជា ថាដីជាអចលនទ្រព្យដែលមានតម្លៃខ្ពស់ ទន្ទឹមនឹងនោះយើងឃើញ មានសន្ទុះនៃគម្រោងខុនដូ ជាច្រើនលេចឡើងនៅកណ្តាលទីក្រុង”។ “ឥណទានទិញផ្ទះ ៩០ ភាគរយរបស់ធនាគារយើង គឺជាជំនួយដល់អតិថិជនជនជាតិខ្មែរដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ប្រភេទបុរី។”ការរាតត្បាតជាសកលនៃជំងឺ COVID-១៩ បានរារាំងដល់ចក្ខុវិស័យនៃកំណើនភាគច្រើននៅក្នុង ប្រទេសកម្ពុជា។ ប៉ុន្តែនៅឆ្នាំ ២០២១ថ្មីនេះ មនុស្សជាច្រើនជឿថានឹងមានការងើបឡើងវិញ។ ធនាគារហ្វីលីពបានសង្កេតឃើញថា“ ខណៈពេលដែលមានរបាយការណ៍ណាមួយអាចបញ្ជាក់ច្បាស់ នៅឡើយអំពីទីផ្សារអចលនទ្រព្យ នឹងត្រលប់ទៅរកសកម្មភាពកាលពីមុនឆ្នាំ ២០២០នៅឡើយ ប៉ុន្តែយើងសង្កេតឃើញថាអ្នកជំនាញផ្នែកអចលនទ្រព្យក៏មិនបានអង្គុយស្ងៀមរង់ចាំរឿងល្អៗឲ្យកើតមានដោយឯងៗនោះទេ។”ធនាគារហ្វីលីពបានមានប្រសាសន៍ថា “ សកម្មភាពដែលយើងកំពុងមើលឃើញនៅពេលនេះគឺ ឧស្សាហកម្មនេះសម្របខ្លួនទៅនឹងរបៀបរស់សម័យថ្មី។ ហើយនៅឆ្នាំនេះយើងបានកំណត់គោលដៅ របស់យើង ដើម្បីជួយអតិថិជនដែលជាជនជាតិកម្ពុជាអាចមានផ្ទះក្នុងក្តីសុបិនរបស់ពួកគេ។”
មូលហេតុដែលជំរុញឲ្យសិស្សនិស្សិតកម្ពុជាជ្រើសរើសការបន្តការសិក្សានៅចក្រភពអង់គ្លេស
មូលហេតុដែលជំរុញឲ្យសិស្សនិស្សិតកម្ពុជាជ្រើសរើសការបន្តការសិក្សានៅចក្រភពអង់គ្លេស
June 7, 2022, 6:53 a.m.
ការបន្តការសិក្សានៅបរទេសគឺជានិន្នាការដ៏ពេញនិយមមួយសម្រាប់សិស្សនិស្សិតដែលស្ថិតក្នុងគ្រួសារដែលមានជីវភាពធូរធារមួយ។ ចក្រភពអង់គ្លេសត្រូវបានគេចាត់ទុកជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេ និងជាជម្រើសរើសដំបូងបង្អស់សម្រាប់និស្សិតដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេ។ ក្រៅពីនោះក៏នៅមានប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលីផងដែរ។ ខាងក្រោមនេះជាមូលហេតុដែលនិស្សិតសម្រេចចិត្តជ្រើសរើសការបន្តការសិក្សានៅបរទេស៖មូលហេតុដែលចក្រភពអង់គ្លេសជាជម្រើសដ៏ពេញនិយមសម្រាប់សិស្ស​និស្សិតកម្ពុជា៖ជាច្រើនឆ្នាំកន្លងមក ចក្រភពអង់គ្លេស បានស្វាគមន៍សិស្សនិស្សិតជាច្រើនដែលមានបំណងមកបន្តការ សិក្សារបស់ខ្លួនតាមរយៈកម្មវិធីសិក្សា និងដៃគូសហការសាលាផ្សេងៗ។យោងតាមរបាយការណ៍ពី ឆ្នាំ២០១៨​/២០១៩របស់ the House of Commons បានបញ្ជាក់ថានិស្សិតបរទេសចំនួន 485,000 នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស ក្នុងចំណោមនោះ 350,000 នាក់មិនមែនមកពីសហភាពអឺរ៉ុប។ ដូចនេះការទៅសិក្សានៅទីនោះមិនមែនជាក្ដីកង្វល់ សម្រាប់លោកអ្នកជាអាណាព្យាបាល ឬនិស្សិតដែលជាជនជាតិអាស៊ីនោះទេ។ ហើយការដែលមានឱកាសបន្តការសិក្សានៅចក្រភពអង់គ្លេសគឺជាជម្រើសល្អបំផុត។កម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិចក្រភពអង់គ្លេសគឺជាកន្លែងដែលសំបូរទៅដោយវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវជាច្រើន ដែលផ្តល់ជូននូវកម្មវិធីសិក្សាពិសេស សម្រាប់និស្សិតអន្តរជាតិក្នុងនោះក៏មានប្រជាជនកម្ពុជាផងដែរ។ វិទ្យាស្ថានទាំងនោះក៏មានផ្តល់នូវ កម្មវិធីសិក្សាពិសេសសម្រាប់និស្សិត ក៏ដូចជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផងដែរ។ ក្រៅពីនេះនិស្សិតដែលបន្តនិងបញ្ចប់ការសិក្សា ក៍អាចទទួលបាននូវឱកាសការងារមួយចំនួន ដោយមើលលើភាពឧស្សាហ៍ព្យាយាម និងពេលវេលារបស់ពួកគេ។ រដ្ឋាភិបាលអង់គ្លេសបានផ្ដល់ឱកាសសម្រាប់និស្សិតកម្ពុជាក្នុងការស្វែងរកប្រាក់ចំណូលខ្លះក្នុងអំឡុងពេលដែលស្នាក់នៅចក្រភពអង់គ្លេស ឬទីផ្សារការងារក្នុងសហគមន៍អឺរ៉ុបថែមទៀតផង។គ្រឿងសម្ភារៈសិក្សាលំដាប់កំពូលនៅតាមបណ្ដាវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស បំពេញបន្ថែមនូវកម្មវិធីសិក្សាពិសេស ដោយបំពាក់សម្ភារៈដែលមានគុណភាព ទំនើបៗ ដើម្បីជួយសម្រួលដល់ការសិក្សាឲ្យកាន់តែប្រសើឡើង។ វគ្គសិក្សាដែលពេញនិយម ដូចជាបច្ចេកវិទ្យា វិទ្យាសាស្រ្ត វេជ្ជសាស្រ្ត គណិតវិទ្យា ភាសា សិល្បៈនិងការរចនា ធនាគារនិងហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្ម ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ម៉ត់ចត់ និងមានការណែនាំពីគ្រូដែលមានចំណេះដឹង ជំនាញច្បាស់លាស់។សិក្សាភាសាអង់គ្លេសបែបចក្រភពអង់គ្លេសដោយភាសាអង់គ្លេសត្រូវបានគេមើលឃើញថាជាភាសាដែលត្រូវបានប្រើប្រាស់ជាសកល ទន្ទឹមនឹងនោះដែរភាសាអង់គ្លេសបែបចក្រភពអង់គ្លេសមានភាពលេចធ្លោជាងគេ មិនថាជាទម្រង់នៃការនិយាយ សរសេរ និងសន្ទនា។ និស្សិតកម្ពុជាដែលជ្រើសរើសទៅបន្តការ សិក្សានៅចក្រភពអង់គ្លេសប្រាកដជានិយាយភាសាអង់គ្លេសដោយសង្កេតសំឡេង និងសរសេរតាមបែបជនជាតិអង់គ្លេស។ មូលហេតុនេះមិនមែនគ្រាន់តែជាចំនុចពិសេស ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យវាជាផ្លូវសម្រាប់ឱកាសការងាររបស់អ្នក។ដំណើរកម្សាន្តច្បាស់ណាស់ក្ដីស្រមៃរបស់យុវវ័យសម័យថ្មីនេះ គឺការបានទៅដើរកម្សាន្តទៅគ្រប់ កន្លែងដែលពួកគេមិនធ្លាប់បានទៅដល់ ។ ការបានធ្វើដំណើរទៅកន្លែងជាច្រើនប្លែកៗ បានឃើញអ្វីថ្មីៗ ទទួលបានបទពិសោធន៍ជាមួយវប្បធម៍ខុសគ្នា និងស្វែងយល់ពីវា ទាំងអស់នោះសុទ្ធតែជាអ្វីដែលចាត់ទុកថាជាក្ដីបំណងក្នុងជីវីតមួយរបស់ពួកគេ។​ការសិក្សានៅចក្រភពអង់គ្លេសគឺជាក្តីសុបិន្តរបស់និស្សិតកម្ពុជា ដែលអាចឲ្យពួកគេជួប នូវអ្វីដែលលើសពីអ្វីដែលពួកគេធ្លាប់បានជួប។ ជាក់ស្ដែងការទទួលបានបទពិសោធន៍ជីវិតថ្មីៗ ជាកត្តាមួយដ៏សំខាន់ដែរមនុស្សភាគច្រើនមើលរំលង ទាំងដែរនោះក៏អាចជាមូលហេតុមួយនៃភាព ជោគជ័យក្នុងការសិក្សារបស់អ្នកផងដែរ។ឱកាសរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេសការបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសូម្បីតែវិទ្យាល័យនៅចក្រភពអង់គ្លេស ក៏អាចផ្តល់អត្ថប្រយោជន៍ដល់និស្សិតយ៉ាងច្រើន។ ពួកគេអាចទទួលបានការងារដែលមានប្រាក់កម្រៃខ្ពស់។ ប្រសិនបើនិស្សិតខិតខំប្រឹងប្រែងក្នុងការសិក្សា សាកលវិទ្យាល័យជាច្រើននៅចក្រភព អង់គ្លេសនឹងផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការរស់នៅ និងធ្វើការនៅក្នុងប្រទេសបន្ទាប់ពីបញ្ចប់ការសិក្សាដោយមិនមានការរឹតត្បិតលើមុខវិជ្ជាដែលពួកគេសិក្សានោះទេ។ នោះអាចជាផ្លូវមួយក្នុងការបានទទួលទិដ្ឋាការរស់នៅអចិន្រ្តៃយ៍នៅក្នុង ចក្រភពអង់គ្លេស។តើនឹងមានអ្វីកើតឡើងក្រោយពេលអ្នកបញ្ចប់ការសិក្សា? បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដ៏មានកិត្យានុភាពនេះ លោកអ្នកនឹងមានគុណសម្បត្តិមួយ គឺអ្នកមានឱកាសក្នុងការទាញយកគុណប្រយោជន៍ក្នុងនាមជានិស្សិត! អ្វីដែលអ្នកត្រូវការឥឡូវនេះគឺជាកន្លែងសម្រាប់ស្នាក់នៅ។ ជាសំណាងសម្រាប់ប្រជាជនកម្ពុជាមួយដែរ ដែលទទួលបានឱកាសវិនិយោគលើអចលនទ្រព្យនៅចក្រភពអង់គ្លេស។ក្រុមហ៊ុន Leander Group ជាក្រុមហ៊ុនវិនិយោគឯកជនមួយដែលគ្រប់គ្រងធុរៈកិច្ចរបស់ខ្លួនទាំងនៅចក្រភពអង់គ្លេស និងប្រទេសសកម្ពុជា បច្ចុប្បន្ននេះបានសហការជាមួយក្រុមហ៊ុន API Global ដែលត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានមូលដ្ឋានគ្រឹះនៅប្រទេសអង់គ្លេស មានជំនាញក្នុងការផ្ដល់ជូននូវដំណោះស្រាយសម្រាប់អ្នកវិនិយោគលើបញ្ហាដែលពួកគេកំពុងជួបប្រទះលើវិស័យរបស់ពួកគេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទាំងពីរ បានប្រកាសពីភាពជាដៃគូ ដើម្បីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការក្លាយជាម្ចាស់ និងអាចកាន់កាប់ទ្រព្យសម្បត្តិនៅក្នុង តំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ នៅអង់គ្លេសគឺទីក្រុងBirmingham។ហេតុអ្វីរស់នៅ និងសិក្សានៅទីក្រុង Birmingham?ទីក្រុងឡុងត្រូវបានគេស្គាល់យ៉ាងច្បាស់នូវពេលដែលនិយាយអំពីរាជធានីរបស់ប្រទេសអង់គ្លេស និងជាកន្លែងផ្តល់ឱកាសដល់ប្រជាជនជាច្រើនក្នុងការទទួលបានការអប់រំ និងឱកាសការងារល្អបំផុតនៅចក្រភពអង់គ្លេស។ ប៉ុន្តែដូចគ្នានឹងទីក្រុងភ្នំពេញដែរ ទីក្រុង Birmingham កំពុងតែមើលឃើញពីភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់មួយសម្រាប់ទសវត្សខាងមុខ។ សូមក្រឡេកមើលអំពីមូលហេតុដែលប្រជាជនកម្ពុជាគួរពិចារណាលើទីក្រុងBirmingham សម្រាប់ការសិក្សា៖នៅទីក្រុង Birmingham ការចំណាយលើការរស់នៅមានចំនួនតិចការចំនាយលើការស្នាក់នៅទីក្រុង Birmingham មានតម្លៃទាបជាងបើធៀបនឹងទៅទីក្រុងឡុង។ លំនៅដ្ឋានមានតម្លៃសមរម្យសម្រាប់ទីក្រុងដែលកំពុងមានការរីកចម្រើន។ វិនិយោគិនលើវិស័យអចលនទ្រព្យកំពុងមានចំណាប់អារម្មណ៍ និងគិតថាទីក្រុង Birmingham ទំនងជានឹងមានសក្តានុពលដ៏អស្ចារ្យនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ប្រាក់ឈ្នួលគឺជាប្រភពសំខាន់មួយសម្រាប់ការចំណាយប្រចាំថ្ងៃ រាល់ពេលដែរគេពិភាក្សាអំពីជីវភាពរស់នៅក្នុងទីក្រុងណាមួយ។ ខណៈពេលដែលនៅទីក្រុងឡុង គឺជាទីក្រុងដែលទាន់សម័យ ស៊ីវិល័យ រីឯការចំណាយក្នុងការរស់ក៏មានតម្លៃខ្ពស់ទៅតាមនឹងដែរ រហូតដល់ពេលខ្លះប្រាក់ឈ្នួលសឹងមិនគ្រប់ គ្រាន់សម្រាប់ការចំណាយប្រចាំនៅក្នុងទីក្រុងធំមួយនេះទេ។ នេះជាអ្វីដែលប្រជាជនមួយចំនួនដែល រស់នៅទីក្រុងឡុងកំពុងរអ៊ូរទាំ។ម៉្យាងវិញទៀតទីក្រុង Birmingham បានផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនដែលរស់នៅទីនោះ។ ការរស់នៅទីនោះមិនសូវមានមមាញឹកប៉ុន្មានទេ លោកអ្នកក៏មិនមានអារម្មណ៍ ធុញថប់ជាមួយការកកស្ទះចរាចរណ៍នោះដែរ។ ភោជនីយដ្ឋានលំដាប់ Michelin និងមជ្ឍមណ្ឌលកម្សាន្តដទៃទៀតភាគច្រើនស្ថិតនៅជុំវិញ Digbeth ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលរថភ្លើង HS2 ថ្មីនៅកែងផ្លូវ Curzon ។ការដឹកជញ្ជូននៅក្នុងទីក្រុង Birminghamបើនិយាយអំពីការធ្វើដំណើរនៅក្នុងទីក្រុងវិញរឹតតែមានភាពងាយស្រួល វាមានជម្រើសជាច្រើន សម្រាប់លោកអ្នកជ្រើសរើស។ លោកអ្នកអាចជ្រើសរើសការធ្វើដំណើរដូចជារថភ្លើង ឡានក្រុង និងឡានតាក់ស៊ី។ ទីក្រុង Birmingham មានផ្លូវសម្រាប់ធ្វើចរាចរណ៍យ៉ាងស្រស់ស្អាតដែល មានបែងចែកសម្រាប់អ្នកជិះកង់ផងដែរ សាកសមបំផុតសម្រាប់លោកអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តដោយជិះកង់។ អ្នកអាចទៅកាន់កន្លែងផ្ដល់ព័ត៌មានរបស់ពួកគេដើម្បីស្វែងយល់បន្ថែម អំពីមធ្យោបាយធ្វើដំណើរដែលមាននៅទីក្រុង Birmingham។ដោយសារយើងផ្តោតលើប្រធានបទនៃការដឹកជញ្ចូន វាជាការសំខាន់ដែលត្រូវនិយាយអំពី Digbeth យើងដឹងហើយថាទីក្រុង Birmingham ត្រូវបានគេកំណត់ថាជាកន្លែងមជ្ឈមណ្ឌលរថភ្លើង HS2 ថ្មីនៅកែងផ្លូវ Curzon ។ មជ្ឈមណ្ឌលរថភ្លើងថ្មី នេះត្រូវបានគេប៉ាន់ស្មានថានឹងនាំទីក្រុងឡុងកាន់ តែមានចំងាយជិតដោយកាត់បន្ថយពេលវេលាធ្វើដំណើររយៈពេល ២ ម៉ោងមកនៅត្រឹមតែ ៤៩ នាទី ។គេហទំព័ររបស់មជ្ឈមណ្ឌល HS2 ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីៗប្រមាណ ១,៥ កោដិដុល្លារ និងអាចបង្កើតការងារចំនួន ២២,០០០ នៅក្នុងតំបន់ ដើម្បីបន្ថែមលើសក្តានុពលដែលកំពុងរីកលូតលាស់របស់ទីក្រុង Birmingham សម្រាប់ជាគោលដៅវិនិយោគ។សាលា និងសកលវិទ្យាល័យនៅទីក្រុង Birminghamប្រជាជនកម្ពុជានឹងទទួលបានជម្រើសជាច្រើននៅពេលដែលនិយាយអំពីការទៅបន្តការសិក្សានៅទីក្រុង Birmingham។ នេះជាការសង្ខេបនៃសាលា/សាកលវិទ្យាល័យឈានមុខគេនៅទីក្រុង Birmingham៖Birmingham Metropolitan CollegeUniversity College BirminghamCity College BirminghamAston UniversityNewman University CollegeUniversity of BirminghamBirmingham City UniversityBirmingham Business SchoolAston Business SchoolKing Edward’s School (Private school in Birmingham)លើសពីនេះទៅទៀតមានសាលាបឋមសិក្សាជាង ៣៦០ សាលាអនុវិទ្យាល័យចំនួន ១៦៥ និងមហាវិទ្យាល័យជាង ១០០ ដែលកំពុងប្រតិបត្តិការនៅក្នុងក្រុង​។ដូចដែលបានរៀបរាប់នៅក្នុងផ្នែកដំបូងនៃអត្ថបទនេះ និស្សិតអន្តរជាតិដែលជាជនអន្តោប្រវេសន៍មាននាមជានិស្សិត និងបញ្ចប់កម្មវិធីថ្នាក់បរិញ្ញាបត្រ ឬលើសពីនេះនៅតាមសាលាអង់គ្លេសត្រូវបានអនុញ្ញាតឱ្យធ្វើការ / ស្វែងរកការងារនៅក្នុងអាជីពណាមួយ ឬទីតាំងតាមជំរើសរបស់ពួកគេសម្រាប់រយៈពេលមួយពីរ​ឆ្នាំ។ក្រោយរយៈពេលពីរឆ្នាំ ពួកគេអាចប្តូរទិដ្ឋាការរបស់ពួកគេទៅជាទិដ្ឋាការជំនាញការងារ ប្រសិនបើពួកគេរកការងារដែលត្រូវតាមជំនាញ។ សម្រាប់ព័ត៌មានលំឥតបន្ថែមអំពីទិដ្ឋាការនិស្សិត/ការងារនៅចក្រភពអង់គ្លេសអ្នកអាចទស្សនាគេហទំព័រទិដ្ឋាការនិស្សិតនៃចក្រភពអង់គ្លេស។ភាពជាម្ចាស់ទ្រព្យសម្បត្តិសម្រាប់ជនបរទេសនៅBirmingham ចក្រភពអង់គ្លេសជនបរទេសរួមទាំងជនជាតិខ្មែរត្រូវបានអនុញ្ញាតឱ្យធ្វើជាម្ចាស់ និងវិនិយោគលើវិស័យអចលនទ្រព្យ នៅអង់គ្លេស ប្រសិនបើវាកំពុងសាងសង់ថ្មីឬលក់បន្ត។ ក្រុមហ៊ុន Leander គ្រុបដែលមានឯកទេសក្នុង ការវិនិយោគមានមូលដ្ឋាននៅចក្រភពអង់គ្លេស កត់សម្គាល់ថា ទោះបីជាមិនមានការគិតថ្លៃបន្ថែមលើអតិថិជនបរទេសក៏ដោយក៏នៅតែមានការ ចំណាយលើសេវាកម្មច្បាប់ ការស្វែងរក និងរបាយការណ៍និងថ្លៃចុះឈ្មោះផ្សេងៗផងដែរ។តម្លៃដែលត្រូវយកមកពិចារណាគឺពន្ធលើដីទំនេរ (SDLT) ។  SDLT ត្រូវបានបូកបញ្ចួលបន្ទាប់ពីកំរិតតម្លៃជាក់លាក់អាស្រ័យលើប្រភេទនៃទ្រព្យនោះ។ យោងតាមរដ្ឋាភិបាលចក្រភពអង់គ្លេសកម្រិត SDLT គឺ ១២៥.០០០ ផោនសម្រាប់ទ្រព្យសម្បត្តិលំនៅដ្ឋាន (ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១) ។ឱកាសល្អសម្រាប់ចំណេញនៅពេលអនាគត! ចក្រភពអង់គ្លេសផ្តល់នូវឱកាសជាច្រើនមិនថាលោកអ្នកជាអាណាព្យាបាល ឬនិស្សិតដែលកំពុង សំឡឹងមើលការបន្តការសិក្សានៅក្រៅប្រទេសកម្ពុជា សម្រាប់ភាពជោគជ័យនាពេលអនាគតរបស់អ្នក / កូនអ្នក។ លោកអ្នកបានដឹងរួចមកហើយអំពីតម្លៃសញ្ញាប័ត្រដែលចេញពីសាលាដែលមានកេរ្តិ៍ឈ្មោះនៅចក្រភពអង់គ្លេស វាផ្តល់ឱកាសឲ្យនិស្សិតដែលបញ្ចប់ការសិក្សានូវផលប្រយោជន៍ជាច្រើន ដូចជាទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់ជាច្រើន។ ការសិក្សានៅចក្រភពអង់គ្លេសគឺជារឿងមួយ តែចំណុចពិសេសមួយទៀតគឺការធានាសុវត្ថិភាពរបស់អ្នក។អត្ថបទខាងក្រោមនេះមិនមែនបង្ហាញលោកអ្នកត្រឹមតែតម្លៃសញ្ញាប័ត្រ និងភាពល្បីល្បាញនៃសាលារៀនប៉ុណ្ណោះទេ លោកអ្នកក៏អាចពិចារណាលើការវិនិយោគអចលនទ្រព្យនៅចក្រភពអង់គ្លេសផងដែរ ជាពិសេសនៅទីក្រុង Birmingham ។ ​
ផ្លូវក្នុងខេត្តសៀមរាបទាំង៣៨ខ្សែ នៅតែដំណើរការណ៍ជាធម្មតា បើទោះបីជាភ្ញៀវទេសចរណ៍មានសភាពស្ងប់ស្ងាតក៏ដោយ
ផ្លូវក្នុងខេត្តសៀមរាបទាំង៣៨ខ្សែ នៅតែដំណើរការណ៍ជាធម្មតា បើទោះបីជាភ្ញៀវទេសចរណ៍មានសភាពស្ងប់ស្ងាតក៏ដោយ
June 7, 2022, 12:33 a.m.
គម្រោង ផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបគឺជាកិច្ចការដ៏ធំមួយដែលត្រូវបានរៀបចំឡើងដើម្បីកែលម្អវិស័យទេសចរណ៍ក្នុងទីក្រុងនិងទស្សនវិស័យសេដ្ឋកិច្ចទូទៅ។ រូបថតដោយ K/T លោក ខេមសុវណ្ណារ៉ាគម្រោងផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប បានបើកដំណើរការជាផ្លូវការចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២០ និងបន្តដល់បច្ចុប្បន្ន។ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធបន្សុទ្ធទឹកនៅក្នុងក្រុ​ងកំពុងសកម្មភាពជួសជុល ស្ដារឡើងវិញ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវ ៣៨ ខ្សែនេះផ្ដោតសំខាន់លើ​ “ គុណភាព ប្រសិទ្ធិភាព និង ភាពរឹងមាំ”។ លោកបានបន្ថែមទៀតថា “ផ្លូវនេះស្ថាបនាឡើង ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងបញ្ជាស់ភាពកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីឡានធំឆ្លងកាត់។ កាលពីខែកញ្ញា ឆ្នាំ២០២០ គម្រោងនេះត្រូវបានគេប៉ាន់ស្មានថានឹងចំណាយទឹកប្រាក់អស់ ១៥០លាន ដុល្លារអាមេរិក ការដ្ឋានសាងសង់នេះបានបើកក្នុងអំឡុងពេលដែលមិនសម មានការ ចរាចរណ៍នៅតាមដងផ្លូវប៉ុន្មាននោះទេ ដោយសារតែកត្តាធ្លាក់ចុះនៃភ្ញៀវទេសចរណ៍។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការធ្លាក់ចុះដល់ទៅ ៨៤% រីឯភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវគោកវិញក៏មានការធ្លាក់ចុះផងដែររហូតដល់ ៧១%​ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០។បើទោះបីជាសកម្មភាពរបស់ភ្ញៀវទេសចរណ៍មានភាពស្ងប់ស្ងាត់ក៏ដោយ រដ្ឋាភិបាលបានបែរក្លាយវិបត្តិទាំងនោះទៅជាឱកាស​ ដោយស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលំអចក្ខុវិស័យទេសចរណ៍នៅខេត្ត។ គម្រោងផ្លូវ ៣៨ ខ្សែ នេះគឺជាផ្នែកមួយនៃផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ឆ្នាំ២០២០-២០៣៥ ដែលផ្ដួចផ្ដើមឡើងនៅឆ្នាំ២០២០ ក្នុងគោលបំណងប្រែក្លាយមជ្ឈមណ្ឌលទេសចរណ៍បឋមរបស់ប្រទេសទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ពួកគេ នៅពេលដែលស្ថានភាពកូវីត ១៩អាចគ្រប់គ្រងបាន និងល្អប្រសើរជាងនេះ ។ កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង អមជាមួយរួមជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពនៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ តាមរបាយការណ៍ផ្លូវការណ៍របស់ក្រសួងបានបង្ហាញថាគម្រោងនេះកំពុងតែដំណើរការ ហើយបច្ចុប្បន្នសម្រេចបាន ១៧% (គិតត្រឹមសប្ដាហ៍ចុងក្រោយនៃខែមករា) និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ ​ក្នុងរបាយការណ៍របស់គេហទំព័រខ្មែរថែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានព្រមានថានឹងមិនបង់ប្រាក់ឈ្នួលណាមួយដល់ក្រុមហ៊ុនសំណង់ដែលសាងសង់គម្រោងផ្លូវ​៣៨ខ្សែនេះទេ ប្រសិនបើមិនត្រូវបានអនុវត្តតាមស្ដង់ដាបច្ចេកទេស។​ក្រសួងនានាក៏កំពុងតែជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដោយប្រកាន់ខ្ជាប់តាម ការសន្យារបស់ខ្លួន កាលពីដើមឆ្នាំ២០២១ ក្នុងការបន្តគម្រោងធំៗ​របស់ខ្លួន បើទោះបីជាក្នុងស្ថានភាពកូវីត ១៩ក៏ដោយ។ អ្នកជំនាញលើវិស័យអចលនទ្រព្យបានសង្កេតឃើញថាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តដំណើរការសាងសង់របស់ខ្លួនពេញមួយឆ្នាំនេះ និងផ្ដល់អត្ថប្រយោជន៍ជាច្រើននាពេលខាងមុខនៅពេលដែលកូវីត ១៩ មានស្ថានភាពល្អ ប្រសើរនៅទូទាំងពិភពលោក។
ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្តល់ជូននូវជីវិតរស់នៅដែលមានសេរីភាពបំផុត!
ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្តល់ជូននូវជីវិតរស់នៅដែលមានសេរីភាពបំផុត!
June 7, 2022, 1:50 a.m.
សម្រស់នៃជីវិតគឺចាប់ផ្តើមឡើងពីបង្គុំនៃចំណុចតូចៗវាំងននមួយ គ្រឿងតុបតែងមួយ ឬផ្កាស្រស់មួយបាច់សុទ្ធតែអាចឆ្លុះបញ្ចាំងពីរសនិយមរបស់ម្ចាស់វត្ថុទាំងនោះ។ព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺជាការតំណាងឲ្យរសនិយមមួយបែបនៃជីវិតរស់នៅ។ ការប្រើប្រាស់នូវលំហប្រកបដោយភាពបត់បែនរចនាបថតុបតែងដែលមានលក្ខណៈពិសេស និងការប្រើប្រាស់ពណ៌ដ៏ឆើតឆាយជានិមិត្តរូបនៃភាពទាន់សម័យ សិល្បៈ និងលក្ខណៈបុគ្គលដែលយុវវ័យសម័យថ្មីកំពុងស្វែងរកនិងធ្វើឲ្យខ្លួនមានភាពល្អឯក និងប្លែកពីអ្នកដទៃ។លំហតូច តែមានសេរីភាពពេញលេញសម្រាប់យុវវ័យជំនាន់ក្រោយដែលជាអ្នកធ្វើការងារ និងអ្នករស់នៅក្នុងទីក្រុងខុនដូ គឺជាកន្លែងឯកជនដែលប្រសើរបំផុតសម្រាប់ការរស់នៅតែម្នាក់ឯងដោយអាចមានពេលទំនេរផ្ទាល់ខ្លួននិងអាចធ្វើនូវអ្វីដែលខ្លួនដែលចង់ធ្វើបានដោយងាយស្រួល និងគ្មានកង្វល់។លោកអ្នកអាចរីករាយជាមួយនឹងការអានសៀវភៅដោយស្ងប់ស្ងាត់ក្រោមពន្លឺភ្លើងដ៏ស្រទន់ លោកអ្នកក៏អាចរីករាយជាមួយនឹងការសម្រាកពេញមួយថ្ងៃលើសាឡុងដ៏ទន់ល្វើយ ដោយមិនចាំបាច់ធ្វើការផ្លាស់ប្តូរទីកន្លែង និងគ្មានការរំខាន ឬការគ្រប់គ្រងពីនរណាម្នាក់នោះឡើយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ពិភពផ្ទាល់ខ្លួនរបស់លោកអ្នក!បណ្តុំនៃក្តីសុបិនយុវវ័យសម័យថ្មីនេះមានភាពស្វាហាប់ ឧស្សាហ៍ព្យាយាម និងខិតខំតស៊ូដើម្បីបោះជំហានឆ្ពោះទៅមុខ។ សម្រាប់ពួកគេ ផ្ទះ មិនត្រឹមតែជាជំរកស្នាក់អាស្រ័យប៉ុណ្ណោះទេ តែក៏ជាបែបផែនរស់នៅមួយបែប ដែលពួកគេសង្កត់ធ្ងន់លើការទទួលបាននូវបទពិសោធន៍រស់នៅថ្មី។លោកអ្នកអាចទទួលបាននូវភាពសប្បាយរីករាយ ជាមួយនឹង ការដែលមានមិត្តភក្តិមានចំណង់ចំណូលចិត្តដូចគ្នាហើយស្នាក់នៅទីនេះដូចគ្នា!ការដែលមានមិត្តភក្តិស្រឡាញ់ស្បែកជើងថ្មី ឬ garage kit ថ្មីដូចគ្នា និងការជជែកគ្នាលេងរហូតដល់ភ្លេចពេលវេលា!ការដែលមានមិត្តភក្តិស្រឡាញ់ការអានសៀវភៅដូចគ្នា និងធ្វើការជជែកគ្នាពីខ្លឹមសារសៀវភៅដែលខ្លួនចូលចិត្តមិនចេះចប់មិនចេះហើយ!ការដែលមានមិត្តភក្តិដែលមានការស្រឡាញ់សម្ភារទំនើបដូចគ្នានិងធ្វើការជជែកគ្នាពីសម្ភារទាំងនោះដោយរីករាយបំផុត!ជាមួយនឹងការស្នាក់នៅព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងធ្វើឲ្យលោកអ្នកទទួលបាននូវការរស់នៅបែបទាន់សម័យ និងរកបាននូវមិត្តភក្តិដែលមានចំណង់ចំណូលចិត្តដូចគ្នា ទោះជាអ្នកជាមនុស្សប្រភេទណាក៏ដោយ។បង្កើតពិភពរស់នៅថ្មីដែលជារបស់ខ្លួនឯងអ្វីដែលសំខាន់បំផុតនោះ គឺ “តម្លៃទាប! ការបង់ដំណាក់កាលដំបូងទាប!” ដែលធ្វើឲ្យយុវវ័យនៅភ្នំពេញមានលទ្ធភាពក្នុងការទិញខុនដូបានឥឡូវនេះ! ការបង់ដំបូងចាប់ពី $10000 ឡើងទៅ ឬការបង់ប្រចាំខែចាប់ពី $252 ឡើងទៅ លោកអ្នកនឹងក្លាយជាម្ចាស់ខុនដូប្រណីត ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។បង្កើតពិភពរស់នៅថ្មីដែលជារបស់ខ្លួនឯង បង្កើតពេលវេលាដែលជារបស់ខ្លួនឯង និងបង្កើតជីវិតរស់នៅកាន់តែល្អប្រសើរសម្រាប់ខ្លួនឯង!
ខណ្ឌបឹងកេងកងជាតំបន់ពេញនិយមជាងគេ សម្រាប់ការស្វែងរកអចលនទ្រព្យប្រចាំឆ្នាំ ២០២០
ខណ្ឌបឹងកេងកងជាតំបន់ពេញនិយមជាងគេ សម្រាប់ការស្វែងរកអចលនទ្រព្យប្រចាំឆ្នាំ ២០២០
June 6, 2022, 5:00 p.m.
ខណ្ឌបឹងកេងកង ជាតំបន់ដែលពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញតម្លៃអចលនទ្រព្យនៅកម្ពុជានៅក្នុងឆ្នាំ២០២០ ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះជា លំដាប់ ដោយមូលហេតុកូវីត-១៩ដែលកំពុងរាលត្បាតនៅជុំវិញពិភពលោក ប៉ុន្តែនេះ មិនមែនមានន័យថាទីផ្សារអចលនទ្រព្យបាត់បង់ចំណាប់អារម្មណ៍នោះទេ។ ក្រុមហ៊ុន Realestate.com.kh ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅកម្ពុជា បានបញ្ជាក់ថា ខណ្ឌបឹងកេងកង គឺជាខណ្ឌដែលមានការពេញនិយមជាងគេនៅក្នុង រាជធានីភ្នំពេញប្រចាំឆ្នាំ២០២០កន្លងទៅនេះ។ ក្រៅពីខណ្ឌបឹងកេងកងដែលមានសន្ទុះនៃការចាប់អារម្មណ៍ពីអតិថិជនជាច្រើន ក៏នៅមានខណ្ឌផ្សេងទៀតដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក។ ក្រុមហ៊ុននេះបានប្រមូលទិន្នន័យអតិថិជនបានជាង ២ លាននាក់ដែលចូលទៅស្វែងរកអចលនទ្រព្យនៅក្នុងគេហទំព័រក្នុងឆ្នាំ២០២០កន្លងមក។លោក Thomas O’Sullivan ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ ថា “បើទោះបីជាឆ្នាំ២០២០កន្លង បានធ្វើឲ្យទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកជួបប្រទះវិបត្តិយ៉ាង ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏នៅមានភាពវិជ្ជាមានខ្លះលេចឡើងនៅលើទីផ្សារ ហើយនិន្នាការទីផ្សារខ្លះក៏នៅតែបន្តមានសកម្មភាពក្នុងឆ្នាំ២០២១។”ដោយសារតែបញ្ហាកូវីត-១៩ និងផលប៉ះពាល់របស់វាដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារ អចល​នទ្រព្យនៅកម្ពុជានេះហើយ ទើបធ្វើឲ្យម្ចាស់អចលនទ្រព្យជាច្រើនបង្ខំចិត្តដាក់លក់ អចលនទ្រព្យរបស់ខ្លួន បើទោះបីជាក្នុងតម្លៃទាប បើធៀបទៅមុនពេលមានការឆ្លងនៃជំងឺកូវីត-១៩ក៏ដោយ។ លោកបានមានប្រសាសន៍ថា អតិថិជនក្នុងស្រុក​ និងបរទេសយល់ដឹងយ៉ាងច្បាស់អំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា ទើបជាមូលហេតុដែលធ្វើឲ្យពួកគេស្វះស្វែងចាប់យកឱកាសវិនិយោគ និងទិញអចលនទ្រព្យដែលលក់ក្នុងតម្លៃពិសេសក្រោមទីផ្សារទាំងនោះ។ ចំការមនជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយដែលត្រូវបានគេមើលឃើញថាកំពុងមានសន្ទុះនៃការអភិវឌ្ឍន៍បែបលំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។“មុនពេលជម្ងឺកូវីត-១៩ យើងមើលឃើញថាសន្ទុះនៃការលក់អចលនទ្រព្យប្រភេទខុនដូ ដូចជាមិនសូវមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋកម្ពុជាប៉ុន្មានទេ ផ្ទុយទៅវិញអតិថិជនដែលជាជនបរទេសហាក់មានចំនួនច្រើន។​” លោក Thomas​ បានបន្ថែមថា “ក៏ដោយសារតែអតិថិជនអន្តរជាតិជាធម្មតាមានដើមទុនច្រើនជាង ដូចនេះអ្នកអភិវឌ្ឍន៍តែងតែផ្តោតសំខាន់លើទីផ្សារអន្តរជាតិ។ វាជាលំហូរសាច់ប្រាក់កាន់តែប្រសើរសម្រាប់គម្រោងនីមួយៗ។”ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ពីវិនិយោគិនអន្តរជាតិ នៅក្នុង​ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Realestate.com.kh បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា ពិព័រណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ​ ដែលជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដំបូង និងធំជាងគេនៅកម្ពុជា នឹងមានដាក់តាំងបង្ហាញនូវគម្រោងអភិវឌ្ឍន៍ថ្មីៗ និងអចលនទ្រព្យ លក់បន្តជាច្រើនលក់ក្នុងតម្លៃពិសេសក្រោមទីផ្សារមិនធ្លាប់មានពីមុនមក។ កម្មវិធីនេះផងដែរប្រព្រឹត្តទៅដោយជោគជ័យ ដោយទទួលបានប្រាក់ជាង១៥,០០០,០០០ដុល្លារពីការកក់អចលនទ្រព្យនូវទូទាំងប្រទេសក្នុងរយៈពេលត្រឹម៤ម៉ោងប៉ុណ្ណោះ។ ពិព័រណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃនេះអាចចាត់ទុកថាមានភាពខ្លាំងរបស់វា ដោយសារតែអាចទាក់ទាញវិនិយោគិនបរទេសជាច្រើន បើទោះបីជាមិនទាន់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិក៏ដោយ ប៉ុន្តែវាបានក្លាយជាមគ្គុទេសមួយសម្រាប់ពិព័រណ៍អចលនទ្រព្យលើកក្រោយៗទៀត។ “ក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីត-១៩ ម្ចាស់គម្រោងអ្នកអភិវឌ្ឍន៍បែរងាកមកផ្ដោតលើទីផ្សារអតិថិជនក្នុងស្រុកវិញម្ដង ដោយសារតែមានការរឹតត្បិតការធ្វើដំណើររវាងប្រទេស និងប្រទេស។ អ្នកអភិវឌ្ឍន៍ដែលជោគជ័យបំផុតក្នុងឆ្នាំ២០២០នេះ បានផ្លាស់ប្ដូរវិធីសាស្រ្តចាស់ៗរបស់ខ្លួន មកចាប់យកគំនិតថ្មីដើម្បីឲ្យស្របទៅតាមកាលៈទេសៈ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដោយបង្កើតវិធីសាស្រ្តទិញដោយបង់រំលោះសាកសមបំផុតសម្រាប់អតិថិជនក្នុងស្រុក មានការធានាជួលត្រលប់ដោយម្ចាស់គម្រោង និងវិធីសាស្រ្តផ្សេងៗទៀត” នេះបើតាមការបន្ថែមរបស់លោក Thomas។ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយការព្យាករណ៍នៃកំណើន ៤ ភាគរយក្នុងឆ្នាំ ២០២១ ដោយសារតែវិស័យហិរញ្ញវត្ថុកំពុងមានការងើបឡើងវិញ។ របាយការណ៍នេះអាស្រ័យលើសកម្មភាពថ្មីៗនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ បន្ទាប់ពីមានការវិនិយោគផ្ទាល់ពីបរទេស ដែលអាចស្ដារសេដ្ឋកិច្ចជាតិទាំងមូលឡើងវិញ។
ជីប ម៉ុង លែន បើកលក់គម្រោង ផាក លែន ៦A ដ៏អស្ចារ្យជាផ្លូវការ និងបញ្ចុះតម្លៃរហូតដល់៨ភាគរយ
ជីប ម៉ុង លែន បើកលក់គម្រោង ផាក លែន ៦A ដ៏អស្ចារ្យជាផ្លូវការ និងបញ្ចុះតម្លៃរហូតដល់៨ភាគរយ
June 2, 2022, 11:27 a.m.
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វារជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់8% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់18ខែ។ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់១២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។លោកឧកញ៉ា លាង ហួង (ហេនរី) បញ្ជាក់ថា៖ «គម្រោង ផាក លែន ៦A នឹងមានវត្តមានមណ្ឌល ផ្សារ ទំនើបដ៏ធំ មជ្ឈមណ្ឌលកីឡាដែលមានផ្ទៃប្រើប្រាស់រហូតដល់១ម៉ឺនម៉ែត្រការ៉េ សួនឧទ្យាន6A លាតសន្ធឹងស្ទើរពាសពេញគម្រោង មុខងារពិសេសជាងគេ ផ្ទៃសួនកាន់តែធំព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធពេញលេញធំទូលាយ»។ គម្រោង ផាក លែន ៦A របស់ ជីប ម៉ុង លែន ផ្តល់ជូនម៉ូតផ្ទះ រហូតដល់១០ប្រភេទ ដែលផ្ទះនីមួយៗត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ និងអាចបំពេញគ្រប់តម្រូវការរបស់អតិថិជន។អតិថជនដែលចាប់អារម្មណ៍គម្រោង ផាក លែន ៦A សូមអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី២២នេះ ដល់២៦ មករា ២០២១ នៅគម្រោង ផាក លែន ៦A ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A មានចំងាយត្រឹមតែ ១០នាទីពីស្ពានជ្រោយចង្វារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕
បុរី វី អាយ ភី ថោន ការរស់នៅដ៏សម្បូរបែបក្នុងតម្លៃសមរម្យ
បុរី វី អាយ ភី ថោន ការរស់នៅដ៏សម្បូរបែបក្នុងតម្លៃសមរម្យ
May 9, 2022, 6:00 a.m.
សាកស្រមៃមើលថាតើវាពិតជាពិសេសយ៉ាងណា ប្រសិនបើអ្នកមានផ្ទះលំហែកាយផ្ទាល់ខ្លួន នៅខេត្តដែលជាប់ឆ្នេរសមុទ្រ ដែលអាចឱ្យអ្នកជួបជុំកម្សាន្តជាមួយគ្រួសារនៅថ្ងៃវិស្សមកាល ឬរំសាយអារម្មណ៍ពីភាពស្មុគស្មាញក្នុងការងារនាចុងសប្តាហ៍?គម្រោង បុរី វី អាយ ភី ថោន (Borey VIP TOWN) នឹងសម្រេចក្តីស្រមៃរបស់លោកអ្នកជាមួយ នឹងលំនៅដ្ឋានមិនត្រឹមតែជាកន្លែងសម្រាប់សម្រាកលំហែកាយប៉ុណ្ណោះទេ លោកអ្នកក៏អាចរស់នៅនិងប្រកបអាជីវកម្មបានផងដែរ គម្រោងដ៏ប្រណីតដែលហ៊ុំព័ទ្ធដោយបរិយាកាសដ៏សែនមនោរម្យ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាត។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តាយ ផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានចំងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ប្រើរយៈពេលត្រឹមតែ ១៥នាទីពីឆ្នេរសមុទ្ររាម និង ២០នាទីពីទីរួមខេត្តព្រះសីហនុ។គម្រោងបុរីដំបូងគេ និងធំជាងគេបង្អស់ក្នុងខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦០ហិកតា។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយនេះមានផ្ទះជាច្រើនខ្នាតសម្រាប់ជ្រើសរើស ដោយក្នុងនោះមានដូចជា ផ្ទះប្រកបអាជីវកម្ម និងផ្ទះវីឡាកូនកាត់។ បុរី វី អាយ ភី ថោន រួមបញ្ចូលនូវរចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា ផ្សារវីអាយភី (VIP Market) ដែលមានរហូតដល់ ១,០០០តូប, សាលាអន្តរជាតិ VIP International School, ក្លិបហាត់ប្រាណ VIP Sport Club, រីស៊ត, ហ្គារ៉ាសសាំង PTT, សួនច្បារសាធារណៈយ៉ាងស្រស់ស្អាត, និង ហាងកាហ្វេ Amazon ថែមទៀតផង។ ក្រៅពីបរិក្ខារក្នុងគម្រោងយ៉ាងសម្បូរបែប បុរីនេះមានទីតាំងយ៉ាងអំណោយផល ស្ថិតនៅក្បែរ ផ្សារលក់ទំនិញ មន្ទីរពេទ្យ សាលារៀន ធនាគារ និង ទិសដៅកម្សាន្តនានាជាច្រើន ដែលនាំឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានភាពងាយស្រួល និងផាសុខភាព។បុរី វី អាយ ភី ថោន មានផ្ទះល្វែងប្រមាណ ៥,០០០ ល្វែង អមដោយជម្រើសជាច្រើន ចាប់ពី ទំហំ ៤.១ម៉ែត្រ x ១០.៧៥ម៉ែត្រ, ទំហំ ៤.១ម៉ែត្រ x ១៤ម៉ែត្រ, ទំហំ ៤.២ម៉ែត្រ x ១៤ម៉ែត្រទំហំ ៤.១ម៉ែត្រ x ១៦ម៉ែត្រ និងទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ។ ផ្ទះនីមួយៗមានបន្ទប់គេង២ និងបន្ទប់ទឹក២ ដែលបានបំពាក់ដោយគ្រឿងបរិក្ខារមានគុណភាពស្របតាមស្តង់ដារ និងការរចនាម៉ូដទាន់សម័យគួរឱ្យចង់រស់នៅ។បុរី វី អាយ ភី ថោន បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយអាចរើចូលនៅភ្លាមៗ។ ផ្ទះក្នុងគម្រោងនេះមានតម្លៃចាប់ផ្ដើមត្រឹមតែ $33,980 និងលក្ខខណ្ឌបង់រំលស់ត្រឹមតែ $188-$270 ក្នុងមួយខែ។ អ្វីដែលពិសេសបំផុតនោះគឺ អតិថិជន ៥០នាក់ដំបូងដែលទិញផ្ទះក្នុងគម្រោងនេះនឹងទទួលបានម៉ូតូ Honda PCX ស៊េរីឆ្នាំ ២០២១ មួយគ្រឿងភ្លាមៗថែមទៀតផង។ទំនាក់ទំនងមកក្រុមការងារយើងឥឡូវនេះដើម្បីទទួលបានព៍ត៌មានបន្ថែមពីគម្រោងបុរី វី អាយ ភី។
ភាពល្អឥតខ្ចោះនៃគម្រោង Vue Aston
ភាពល្អឥតខ្ចោះនៃគម្រោង Vue Aston
May 23, 2022, 4:53 a.m.
ជាមួយនឹងទេសភាពយ៉ាងប្រណីតនៃគម្រោងជាប់មាត់ទឹកដំបូងបង្អស់ក្នុងខណ្ឌច្បារអំពៅ ផ្តល់ជូនលោកអ្នកនូវទេសភាពដ៏ត្រកាល និងការរស់នៅបែបសម័យទំនើប លោកអ្នកក៏អាច ទស្សនាថ្ងៃរះ និងថ្ងៃលិចជាប់មាត់ទឹកនៃមាត់ទន្លេមេគង្គ ទន្លេបាសាក់ នឹងទន្លេសាបពីលើ អគារខុនដូនេះផងដែរ ព្រមជាមួយអាងហែលទឹកលើអាកាសដែលមាននៅលើខុនដូ VUE ASTON ។Vue Aston លេចរូបរាងឡើងដែលជាអ្វីដែលអ្នកទិញ ឬអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្វែងរក។ អាចនិយាយបានថាវាជាលំនៅឋានមួយដែលល្អប្រណិតដែលសាកសមតម្លៃ ម្យ៉ាងទៀតបរិយាកាសនៅតំបន់នោះកំពុងមានការអភិវឌ្ឍន៍បន្តិចម្តងៗ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មរយៈពេលវែង សក្ខីកម្មបញ្ជាក់ថាតំបន់ច្បារអំពៅគឺជាខណ្ឌដែលកំពុងមានការរីកចម្រើននាពេលខាងមុខក្នុងរាជធានីភ្នំពេញ។គម្រោង Vue Aston ឈរយ៉ាងស្កឹមស្កៃនៅតាមបណ្ដោយមាត់ទន្លេ ហើយផ្ដល់ជូននូវទស្សនីយយ៉ាងស្រស់ត្រកាលដល់អគារដែលសាងសង់នៅជុំវិញនោះ។ គម្រោងនេះគិតគូដល់ការរស់នៅប្រកបដោយគុណភាពខ្ពស់ និងរចនាម៉ូដដើម្បីបំពេញចិត្តរបស់អតិថិជនកម្ពុជា។ Vue Aston កំពុងត្រូវបានគេជ្រើសរើសជាជម្រើសមួយសម្រាប់ឥស្សរជនទីក្រុងដែលកំពុងស្វែងរក ការរស់នៅបែបប្រណីតនៅខាងក្រៅភាពអ៊ូអរនៃកណ្តាលទីក្រុង។គម្រោងខុនដូបែបសម័យថ្មីដែលសាកសមនឹងគ្រួសារសម្រាប់ការរស់នៅបែបសម័យទំនើប ជាមួយនឹងការរចនាប្រណិតជាមួយប្រព័ន្ធស្មាតហូម​​ គម្រោងដែលមានបរិក្ខារទំនើប និងធំទូលាយ (អាងហែលទឹក, ភោជនីយដ្ឋានskybarជាន់ទី៣៣ និង ៣៤, ការិយាល័យរួម, កន្លែងអានសៀវភៅ, កន្លែងក្មេងលេង, សួនច្បារលើអាកាសជាន់ទី៣៨, កន្លែងហាត់ប្រាណ និងផ្លូវរត់លើអាកាស...)គម្រោង Vue Aston នេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Peninsula Capital និងត្រូវបានរចនាម៉ូដរួមគ្នាដោយក្រុមហ៊ុន HKS Architects ដែលជាអ្នករចនាស្ថាបត្យកម្មកំពូលទាំង ១០ នៅលើពិភពលោកមានប្រភពពីសហរដ្ឋអាមេរិក និងក្រុមហ៊ុន Golden Mantis Decoration ដែលជាអ្នករចនាម៉ូដខាងក្នុងដ៏ល្បីឈ្មោះ ដែលមានស្នាដៃស្ថាបនាគម្រោងអាផាតមិនប្រណីតៗជាច្រើននៅលើទីផ្សារអចលនទ្រព្យ។គម្រោងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយ ស្រួលសម្រាប់អ្នករស់នៅ។គម្រោងនេះត្រូវបានសាងសង់ក្នុងបរិវេណប្រមាណជា៥៣៥៨.៤ម៉ែត្រការ៉េ និងសរុប៣៨ជាន់។ វាគឺជាអគារដែលរួមបញ្ចូលទាំងអាផាតមិន​ សណ្ឋាគារ និងអគារជាច្រើន ត្រូវបានសហការជាមួយក្រុមហ៊ុន US HKS Architects និងក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។ពីការបោះជំហានចូលបន្ទប់ទទួលភ្ញៀវរហូតដល់ជ្រុងម្ខាងទៀត អាផាតមិនVue Aston ត្រូវបានច្នៃមកយ៉ាងល្អិតល្អន់នៅគ្រប់ជ្រុងជ្រូយភាពកក់ក្ដៅសម្រាប់អ្នក​និងគ្រួសារ។ ជាន់ទី៣ ដល់ទី៦នៃគម្រោងគឺជាអាផាតមិនដែល រចនាបែបជាសណ្ឋាគារ,​ និងជាន់ទី៣៥ ដល់ទី៣៨ គឺជាអាផាតមិនដែលប្រណិតទំនើប។ ចំពោះអគារទាំងមូលប្រកាន់ខ្ជាប់នូវរចនាបថបែបសាមញ្ញជាមួយ នឹងបរិយាកាសទាន់សម័យ។ទាក់ទងនឹងការរចនាទេសភាពវិញ Vue Aston ជ្រើសរើសលំនាំខ្សែកោងដែលបង្កើតដោយការ ជួបគ្នារវាងទន្លេមេគង្គ និងដើមឈើធំៗនៅជុំវិញនោះជាគោលគំនិតនៃប្លង់រចនា និងប្រើ ប្រាស់នូវបច្ចេកទេសដ៏ទំន់ើបដើម្បីសម្រេចគម្រោងនោះឲ្យក្លាយជាគម្រោងដែលល្អប្រណិតមានទេសភាពកំរិតផ្កាយប្រាំ។ ដើម្បីបង្កើតការផ្លាស់ប្តូរ និងការរីកចម្រើនគ្មានទីបញ្ចប់ នៅពេល ច្បារអំពៅកំពុងមានការរីកចម្រើន។គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្មសណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖យូនីតមានទំហំចាប់ពី ៣២.៨៨ ម៉ែត្រការ៉េ ទៅដល់ ២០០ ម៉ែត្រការ៉េសន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅសេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយអត្រាជួលត្រលប់កើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល ៥ ឆ្នាំ គឺក្នុងឆ្នាំដំបូងទទួលបាន ៥% ឆ្នាំទី២ស្មើ៦% ឆ្នាំទី៣ស្មើ៧% ឆ្នាំទី៤ស្មើ ៨% និងឆ្នាំទី៥ ស្មើ៩%តម្លៃចាប់ផ្ដើមពី ៦៥,០០០ ដុល្លារ ប្រូម៉ូស៊ីនពិសេសមកនៅត្រឹម ៦៣,០០០ដុល្លារតែប៉ុណ្ណោះ។ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។
ផ្សារទំនើបចំនួន ៤ បន្ថែមទៀត រំពឹងថានឹងលេចរូបរាងនៅខណ្ឌទួលគោកក្នុងឆ្នាំ ២០២១
ផ្សារទំនើបចំនួន ៤ បន្ថែមទៀត រំពឹងថានឹងលេចរូបរាងនៅខណ្ឌទួលគោកក្នុងឆ្នាំ ២០២១
June 6, 2022, 5:00 p.m.
ផ្សារទំនើប TK Avenue គីជាផ្សារទំនើបដ៏ពេញនិយមមួយសម្រាប់ការដើរទិញទំនិញ នៅក្នុងខណ្ឌទួលគោកផ្សារទំនើបក្នុងរាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងខណ្ឌទួលគោក នឹងរំពឹងថាមានផ្សារទំនើចំនួន ៤ កន្លែងបន្ថែមទៀតលេចរូបរាងឡើងនៅឆ្នាំ ២០២១នេះ បើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ The Mall Company (TMC) ។យោងតាមរបាយការណ៍របស់ TMC បានបញ្ជាក់ថា អចលនទ្រព្យបែបហាងទំនិញនៅក្នុងខណ្ឌទួលគោកត្រូវបានប្រមូលផ្តុំនៅភាគខាងជើងនៃតំបន់នោះដូចជាក្នុងសង្កាត់បឹងកក១ និងបឹងកក២។ ក្នុងរបាយការណ៍បានបញ្ជាក់ថាមានហាងទំនិញចំនួន ៤ កំពុងប្រតិបត្តិការនៅក្នុងតំបន់ទាំងនេះដែលមានផ្សារសហគមន៍ ១ កន្លែងលក់រាយចំនួន ២ និងផ្សារទំនើប ១ កំពុងស្ថិតក្នុងការអភិវឌ្ឍន៍។បច្ចុប្បន្នខណ្ឌទួលគោកមានទំហំ ១៥,២៩២ ម៉ែត្រក្រឡា ឬស្មើនឹង ៤ ភាគរយនៃទំហំលក់រាយសរុបនៅក្នុងរាជធានីភ្នំពេញ។ នេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧៨,៧៥៣ ម៉ែត្រក្រឡាឬ ២១ ភាគរយនៃទំហំលក់រាយរបស់ទីក្រុង នេះប្រសិនបើគម្រោងដែលបានកត់ត្រាទុកទាំងអស់ត្រូវបំពេញតាមកាលបរិច្ឆេទកំណត់នៅឆ្នាំ ២០២១ ប៉ុន្តែគួរកត់សំគាល់តួលេខឆ្នាំ ២០២១ នេះរួមមានទិន្នន័យសម្រាប់ផ្សារធំ Mega Mall ដែលកាលបរិច្ឆេទនៃការបើកដំណើរការមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ហាងទំនិញ២ដែលបង្ហាញនៅក្នុងផែនទីនៃខណ្ឌទួលគោក គឺផ្សារទំនើប TK Avenue និងផ្សារ​ Samai Square។ ហាងទំនិញដែលមានស្រាប់ទាំងនេះ មានចំនួនតិចតួច បើប្រៀបធៀបទៅនឹងទីតាំងផ្សារទំនើបធំ ៗ ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ដែលពួកគេផ្តោតលើទ្រង់ទ្រាយផ្សារសហគមន៍ដែលមានផ្លូវខាងមុខ និងមានចំណតរថយន្ត / ចូលងាយស្រួល នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន TMC។របាយការណ៍របស់ក្រុមហ៊ុន The Mall បានបង្ហាញថាការអភិវឌ្ឍន៍នាពេលអនាគតវាស្រដៀងគ្នាទៅនឹងផ្សារTK Avenue រឺផ្សារ Big Tree Mall នឹងមានប្រជាប្រិយភាព ប្រសិនបើមានភាពងាយស្រួលដូចជាចំណតរថយន្តមានសភាពងាយស្រួល លំហូរអតិថិជននិងអាចទាក់ទាញអតិថិជនក្នុងការដើរទិញទំនិញសារជាថ្មី។យោងតាមរបាយការណ៍របស់ Google’s Mobility Report ការទិញទំនិញនៅរាជធានីភ្នំពេញមានកម្រិតទាប ៤០% ក្រោមបន្ទាប់មូលដ្ឋាននៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីឧប្បត្តិហេតុ ២៨ វិច្ឆិកា។ របាយការណ៍របស់ Google’s Mobility Report បង្ហាញថាការទិញទំនិញបានវិលត្រឡប់មករកកម្រិតមុននៃឧប្បត្តិហេតុដែលមានត្រឹមតែ ១៤% ក្រោមបន្ទាត់មូលដ្ឋាន។របាយការណ៍អំពី Google’s Mobility Report បានបង្ហាញថាមានការកើនឡើងនៃការចេញក្រៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីដែលស្ថិតនៅកម្រិត ៦៦ ភាគរយខ្ពស់ជាងបន្ទប់មូលដ្ឋានដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យអុំទូកកាលពីខែតុលា។ ដោយសារឥរិយាបថរបស់អ្នករស់នៅទីក្រុងភ្នំពេញ រួមទាំងអ្នកដើរផ្សារ មានចំណាប់អារម្មណ៍ដើរហាងទំនិញ និងកន្លែងកំសាន្តនៅពេលដែលជម្ងឺកូវីត​ ១៩ អាចគ្រប់គ្រងបាន។
តម្លៃជួលមធ្យមនៃខុនដូក្នុងរាជធានីភ្នំពេញ មានការធ្លាក់ចុះដល់១១% គិតត្រឹមដំណាច់ឆ្នាំ២០២០
តម្លៃជួលមធ្យមនៃខុនដូក្នុងរាជធានីភ្នំពេញ មានការធ្លាក់ចុះដល់១១% គិតត្រឹមដំណាច់ឆ្នាំ២០២០
June 6, 2022, 5:00 p.m.
ឆ្នាំ២០២០ ធ្វើឲ្យគ្រប់វិស័យទាំងអស់ប្រឈមមុខជាមួយនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ជាពិសេសទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំុពេញផ្ទាល់តែម្ដង។ បញ្ហានេះក៏ដោយសារតែភ្ញៀវទេសចរណ៍មានចំនួនធ្លាក់ចុះ ដែលធ្វើឲ្យសកម្មភាពអាជីវកម្មទាំងឡាយមានការថយចុះជាលំដាប់។ រីឯចំនួននៃការជួលកន្លែងស្នាក់នៅក៏មិនសូវជាមានច្រើន បើធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងមក។គំនូសបង្ហាញពីបច្ចុប្បន្នភាពនៃទីផ្សារតម្លៃជួលខុនដូនៅរាជធានីភ្នំពេញ៖ទីផ្សារតម្លៃជួលខុនដូនៅរាជធានីភ្នំពេញត្រូវបានគេមើលឃើញមានការធ្លាក់ចុះដោយសារតែករណីកូវីត ១៩ថ្មីៗនេះខណ្ឌចំនូន៥ នៅរាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះរហូត ដល់១១% ក្រោមតម្លៃជួលមធ្យមគិតត្រឹមចុងឆ្នាំ២០២០ខណ្ឌសែនសុខគឺជាខណ្ឌដែលមានតម្លៃជួលមធ្យមទាបជាងគេ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២០ តម្លៃដែលបង្ហាញនៅលើគេហទំព័រ និន្នាការទីផ្សារ (Market Trends) គឺជាតម្លៃជួលមធ្យមនៅដែលស្រង់នៅទូទាំងប្រទេស និងត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកតារាងតម្លៃ។ ក្រុមហ៊ុន Realestate.com.kh ផ្ដល់យោបល់ជូនអតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យឲ្យ​​ចូល ទៅកាន់គេហទំព័រ ខុនដូសម្រាប់ជួលក្នុងភ្នំពេញ សម្រាប់ស្វែងរកគម្រោងថ្មី និងពិសេសៗជាច្រើនទៀតដាក់កំពុងដាក់បង្ហាញ។ ករណីឆ្លងថ្មីនៃកូវីត ១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានដាក់សម្ពាធបន្ថែមមកលើទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ២០២០ ខណ្ឌចំនួន៥ ដែលបង្ហាញពីការធ្លាក់ចុះរហូតដល់ ១១% ក្រោមតម្លៃមធ្យម។ ខណ្ឌជ្រោយចង្វារ ត្រូវបានបង្ហាញពីការធ្លាក់ចុះ១១% និងខណ្ឌច្បារអំពៅធ្លាក់ ១០%។ របាយការណ៍បានបង្ហាញពីតម្លៃជួលមធ្យមនៅខណ្ឌជ្រោយចង្វារធ្លាក់ដល់ ៦០០ដុល្លារ ស្របពេលខណ្ឌច្បារអំពៅធ្លាក់ចុះមកត្រឹម ៦៧៥ដុល្លារ។ ខណ្ឌផ្សេងទៀតក៏ត្រូវបានមើលឃើញថាមានការធ្លាក់ចុះតម្លៃផងដែរដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌ៧មករា និងខណ្ឌសែនសុខ។ តម្លៃមធ្យមនៃខណ្ឌពោធិ៍សែនជ័យធ្លាក់៩% ស្មើ ៦០០ដុល្លារ ស្របពេលដែលខណ្ឌ៧មករាដែលស្ថិតនៅកណ្ដាលទីក្រុងធ្លាក់ចុះ៧% ដែលនាពេលបច្ចុប្បន្ន មានតម្លៃមធ្យមស្មើ ៦៥០ដុល្លារ។ ខណ្ឌសែនសុខ ដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ បានបង្ហាញនូវតម្លៃជួលមធ្យម​​របស់ខ្លួនស្មើរ ៥៥០ដុល្លារ ដែលបង្ហាញពីអត្រាធ្លាក់ចុះ៨%។ ខុនដូដែលស្ថិតនៅក្នុងខណ្ឌសែនសុខមានតម្លៃជួលមធ្យមទាបជាងគេសម្រាប់ប្រភេទ ខុនដូនៅភ្នំពេញ បើធៀបទៅនឹងខណ្ឌផ្សេងទៀត។ឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា គឺជាប្រព្រឹត្តិការណ៍ដែលគួរឲ្យចងចាំមួយ ដែលធ្វើឲ្យប្រជាជនមានការប្រុងប្រយ័ត្នជាងមុន និងបានឆ្លុះបញ្ចាំងអំពីភាពមិនអាចខ្វះបាននៃការរក្សាគម្លាត រក្សាអនាម័យ។ វ៉ាក់សាំងក៏មានភាពចាំបាច់ផងដែរក្នុងការទប់ស្កាត់ល្អបំផុតដែរមិនអាចខ្វះបានផងដែរ ដោយតែការធ្វេសប្រហែសកន្លងទៅធ្វើឲ្យជម្ងឺកូវីត ១៩នៅតែជាក្ដីបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាសំណាងដែលអ្នកពាក់ព័ន្ធក្នុងទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញបានយល់ដឹង និងកំពុងស្វែងរកវិធានការបឋមណាមួយដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត រហូតដល់ករណីចាស់ៗមានការជាសះស្បើយ។កែសម្រួលដោយ៖
គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ
គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ
June 4, 2022, 5:51 p.m.
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុននេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោង ផាក លែន ៦A នេះ ទៅជាគម្រោងដ៏ពេញលេញដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង 6A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និងសួនឧទ្យានធម្មជាតិដែលមានមុខងារពិសេសជាងគេនៅតំបន់នេះ។លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍បន្ថែមថា ជីប ម៉ុង លែន មានចក្ខុវិស័យរួមចំណែកប្រែក្លាយតំបន់ជ្រោយចង្វារនេះឱ្យក្លាយជាទីប្រជុំជនដ៏ធំមួយ។លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា «ជីប ម៉ុង រីថែល នឹងវិនិយោគផ្សារទំនើប ជីប ម៉ុង នៅខាងមុខគម្រោង ផាក លែន ៦A គឺផ្សារទំនើប ជីប ម៉ុង ៦A ដែលផ្សារនេះនឹងក្លាយជាទីប្រមូលផ្តុំហាងទំនិញធំៗ ហាងកាហ្វេ រោងភាពយន្ត កន្លែងកំសាន្ត ធ្វើឲ្យការរស់ក្នុងតំបន់នេះកាន់តែស៊ីវីល័យ ទំនើប ដែលបំពេញបានគ្រប់តម្រូវការរបស់អតិថិជន ក្នុងយុគសម័យថ្មីនៃការរស់នៅ។កម្មវិធីបើកលក់គម្រោងជាផ្លូវការនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់8% និងមិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់18ខែ។សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខ ០៦១ ៩៩៧ ៨៨៨។
The Peninsula Private Residences នឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ៗនេះ
The Peninsula Private Residences នឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ៗនេះ
June 6, 2022, 5:00 p.m.
គម្រោង The Peninsula Private Residences ដែលជាគម្រោងទទួលបានពានរង្វាន់ឆ្នើមផ្នែក រចនាផ្ទៃក្នុង (Best Interior Design) និងស្នាដៃឆ្នើមផ្នែកស្ថាបត្យកម្ម (Best Architectural Design) នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីកម្ពុជាប្រចាំឆ្នាំ ២០១៩ នាឱកាសឆ្នាំថ្មី ២០២១ នេះយើងមានក្តីសោមនស្សសូមប្រកាសអំពីការជិតបញ្ចប់គំរោងអគារទាំងមូលដែលលេចត្រដែតនៅច្រកចូលនៃខណ្ឌជ្រោយចង្វារ។ គម្រោងនេះបង្កើតឡើងដោយមានការគិតគូរយ៉ាងផ្ចិតផ្ចង់ពីម្ចាស់អភិវឌ្ឍនគម្រោង ក្នុងការផ្តល់ជូននៅប្រណិតភាពនិងភាពស៊ីវិល័យក្នុងការរស់នៅរបស់លោកអ្នក។ The Peninsula Private Residences រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបក្នុងអគារទាំងមូលដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅបែបឯកជន ជាមួយនិងសេវាកម្មលំដាប់ខ្ពស់។ជាមួយនិងគំរោងនេះដែរ យើងបានបង្កើតកម្មវិធីសំខាន់ៗជាច្រើន ដូចជា កម្មវិធី “Rolling with Passion” ដោយសហការជាមួយក្រុមហ៊ុន The Pacific Cigar Co (Cambodia), Partagas Cigar និង Fat Passion Restaurant និងមានបង្ហាញផ្ទាល់អំពីការមូរស៊ីហ្គាររបស់ Master Cigar Roller Señor Dariel Hernandez ដើម្បីផ្តល់ជូនអតិថិជនយើងនូវបទពិសោធន៏ថ្មីដ៏សម្បូរបែបផ្សេងទៀតពីកម្មវិធី។ ហើយកម្មវិធី“The Peninsula Year-End Sharing Session” ដែលយើងបានអញ្ជើញឱ្យមានការចូលរួមពីអ្នកជំនាញផ្សេងៗ ជាពិសេស ឯកឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក Yong Ching San ប្រធានផ្នែកគ្រប់គ្រងឥណទាននៅក្នុង RHB Cambodia និង លោក Tom O’Sullivan ដែលជាអគ្គនាយកក្រុមហ៊ុន realestate.com.kh ដើម្បីផ្តល់មតិយោបលក៏ដូចជាបទបង្ហាញលើការអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាទាំងមូល។ កម្មវិធី “Embracing the New Normal Together” របស់យើងដែលបានរៀបចំឡើងនៅ Elephant Bar សណ្ឋាគារ Raffles Hotel Le Royal ដែលអតិថិជន និងដៃគូរបស់យើងមានឱកាសជួបជុំគ្នាទទួលអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសានៅក្នុងបរិយាកាសដ៏សែនមនោរម្យនៅបាដ៏ស្រស់ស្អាត។ជាចុងក្រោយ យើងសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុន CBRE Cambodia ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Peninsula Private Residences។ ក្នុងឱកាសដែលយើងរីករាយឆ្នាំថ្មីនេះ ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅដ្ឋានថ្មី ឬ ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីការជួលអចលនទ្រព្យ សូមអញ្ជើញមកកាន់ការិយាល័យលក់ ស្ថិតនៅផ្លូវកែវ ចិន្ដា ដែលស្ថិតនៅជិតនឹងទីតាំងសំណង់របស់យើង ឬទាក់ទងមកយើងខ្ញុំតាមរយៈទូរសព្ទលេខ +855 (0)17 222 760៕
ប្រ៉ូម៉ូសិនពិសេសមានតែនៅគម្រោង Phnom Penh Galaxy Garden តែប៉ុណ្ណោះ!
ប្រ៉ូម៉ូសិនពិសេសមានតែនៅគម្រោង Phnom Penh Galaxy Garden តែប៉ុណ្ណោះ!
May 25, 2022, 10:10 p.m.
ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេសទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានសកម្មភាពថយចុះយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។ទន្ទឹមគ្នានេះដែរអតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត។ គម្រោង Phnom Penh Galaxy Garden ជាខុនដូកម្រិតមធ្យម ដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shanghai JING DI Group ដែលបានបង្កើតឡើងនៅថ្ងៃទី 24 ខែកក្កដាឆ្នាំ 1995 ដែលជាក្រុមហ៊ុនសាងសង់សំណង់អគារដ៏ធំ​ នឹងល្បីល្បាញមួយនៅក្នុងប្រទេសចិន។​ក្រុមហ៊ុនបានអភិវឌ្ឍន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ​​ដែលមានទីផ្សារប្រកួតប្រជែងជាច្រើន​ ហើយក៏អាចប្រឈមមុខទៅនឹងបញ្ហាទីផ្សារបានយ៉ាងរលូន។​ តាមការផ្ដល់ជូនសេវាកម្ម​ជាច្រើ​ន ដូចជា​ ការសាងសង់នគរូបនីយកម្ម​ ការអភិវឌ្ឍន៍អចលនទ្រព្យ​ ឧទ្យានឧស្សាហកម្ម​ និង​ ទាក់ទងជាមួយ​វិស័យផ្សេងៗ​ល​ ដែលតែងតែផ្ដល់ជូននូវគុណភាពខ្ពស់ ទើបធ្វើអោយក្រុមហ៊ុន JING DI Group ក្លាយជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដ៏ល្បីល្បាញមួយ​។ ពួកយើងមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យសាងសង់នេះ ហើយចំពោះគម្រោង Phnom Penh Galaxy Garden គឺជាគម្រោងទីមួយដែលពួកយើងសាងសង់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជាគម្រោងទី 4 ហើយរបស់ក្រុមហ៊ុន JING DI Group ក្រុមហ៊ុនមាននឹងមានគម្រោងធំៗចំនួនបីទៀតនាពេលអនាគត​។ក្រុមហ៊ុនក៏កំពុងមានប្រ៉ូម៉ូសិនពិសេសសម្រាប់អតិថិជនភ្លាមៗគឺ៖១. អតិថិជនដែលធ្វើការទិញយូនីតរបស់គម្រោង Phnom Penh Galaxy Garden មានឱកាសវាយបំបែកស៊ុតមាស ដែលក្នុងនោះមានរង្វាន់ទាំងអស់ ។២. ចំពោះអតិថិជនដែលចង់ទិញយូនីតស្ថិតក្នុងជាន់ទី៧ ទទួលបានការបញ្ចុះតម្លៃដល់ទៅ ១០% បង់មុន​ ១០% ដែលការផ្ដល់ជូននេះមានត្រឹមតែ១០យូនីតប៉ុណ្ណោះ។​​ លោកអ្នកក៏អាចមានឱកាសវាយបំបែកស៊ុតមាសដូចគ្នាផងដែរ។គម្រោង Phnom Penh Galaxy Garden មានទីតាំងស្ថិតនៅខណ្ឌសែនសុខដែលស្ថិតនៅក្បែរ ផ្សារទំនើបអ៉ីអន2 ផ្សារម៉ាក្រូ​ដែលជាផ្សារទំនើបបោះដុំធំជាងគេនៅក្នុងប្រទេសកម្ពុជា ។ចំនុចសំខាន់ទាំង១២​ដែលលោកអ្នកគួរតែជ្រើសរើសយកគម្រោងនេះគឺ៖1. មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍លឿនជាងគេនៅរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ ជាខណ្ឌសែនសុខ។ 2. ការបង់ប្រាក់ក្នុងតម្លៃសមរម្យ លើស ៣០ខែ ដោយគ្មានការប្រាក់ 3. កក់ប្រាក់មុន ៥០០ដុល្លារ ហើយការបង់ប្រាក់មានរហូតដល់៦ជម្រើស4. រចនាម៉ូដ និងការឌីស្សាញដ៏ល្អអស្ចារ្យ5. សួនច្បារដែលសាងសង់នៅលើអគារខ្ពស់ ដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា6. ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានី7. គម្រោងដ៏ធំជាងគេ ហើយហំព័ទ្ធដោយគម្រោងធំផ្សេងទៀត8. មានពិដានកំពស់ដល់ទៅ ១៣ម៉ែត្រ9. ផ្សារទំនើបក្រោមដី ដែលមានដាក់តាំងលក់នូវទំនិញល្បីៗជាច្រើន10. ស្កាយបារដែលផ្ដល់អារម្មណ៍ដ៏ពិសេស11. ស្ពានកញ្ចក់លើអាកាសដែលមានភាពរឹងមាំ និងយូរអង្វែង12.ការសាងសង់ដែលប្រើប្រាស់រយៈពេលវែងអាចផ្ដល់ឲ្យលោកអ្នកនូវកន្លែងរស់នៅដែលមានគុណភាពមួយ។គម្រោងនេះផ្ដល់ជូននូវអាគារភ្លោះដែលមាន 33 ជាន់ គ្រប់បន្ទប់នីមួយៗមានបំពាក់នូវគ្រឿង បរិក្ខារ និងរចនាបថជាច្រើនដែលលោកអ្នកត្រូវការសម្រាប់ការរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់លោក អ្នកនៅក្នុងទីក្រុង។គម្រោងនេះមានបើកលក់អគារA ប្រភេទ A1 K L E C2 ដែលបន្ទប់ទាំងអស់មានទំហំចាប់ពី 46.76 ម៉ែត្រការ៉េដល់ 148 ម៉ែត្រការ៉េ ។ លោកអ្នកអាចកែច្នៃរៀបចំទៅតាមអ្វីដែលលោកអ្នកពេញចិត្តបាន។​ ទោះបីខុនដូ Phnom Penh Galaxy Garden ជាប្រភេទខុនដូតម្លៃមធ្យម យូនីតក្នុងគម្រោងនេះមានតម្លៃចាប់ផ្តើមត្រឹមតែ $73,880 ដែលស្មើនឹង$1,535/ម៉ែតការ៉េ លោកអ្នកចំណាយត្រឹមតែ ១០០០ដុល្លារ​ប៉ុណ្ណោះ ដើម្បីកក់ទុកយូនីតដែលអ្នកពេញចិត្ត។ ខុនដូនេះបំពេញតម្រូវការគ្រប់ជ្រុងជ្រោយសម្រាប់ជីវិត រស់នៅប្រកបដោយផាសុកភាព។អគារទាំងមូលបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ដែលសាកសមសម្រាប់គុណភាពរស់នៅរបស់លោកអ្នក ។ មានចំណតធំទូលាយ ងាយស្រួលចេញចូល មានសន្តិសុខសម្រាប់រក្សាសុវត្ថិភាពពេញ 24 ម៉ោង។ គម្រោងនេះស្ថិតក្នុងតំបន់ភ្នំពេញថ្មីដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការធ្វើរដំណើរទៅកាន់ផ្សារទំនើប អ៉ីអន២ ផ្សារម៉ាក្រូ ផ្សារGlobal house ផ្សារជីបម៉ុង និងភោជនីយដ្ឋាន ធនាគារ មន្ទីរពេទ្យ សាលារៀន និងហាងទំនិញជាច្រើនផ្សេងៗទៀត។
Le Condé BKK1 សម្រេចការលក់បាន ២២,៤៥០,០០០ ដុល្លា ក្នុងឆ្នាំ២០២០
Le Condé BKK1 សម្រេចការលក់បាន ២២,៤៥០,០០០ ដុល្លា ក្នុងឆ្នាំ២០២០
June 6, 2022, 5:00 p.m.
បរិមាណនៃការលក់គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យ និងភាពល្បីល្បាញអំពីគម្រោងអចលនទ្រព្យ។ ក្នុងឆ្នាំ២០២០ មានគម្រោងជាច្រើនត្រូវបានជៈឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីកូវីដ១៩ ប៉ុន្តែគម្រោង Le Condé BKK1 ដែលជាគម្រោងលំនៅឋានបែបប្រណិតមួយក្នុងទីក្រុងភ្នំពេញបានធ្វើរឿងដ៏អស្ចារ្យមួយ ជាមួយនឹងការបំបែកកំណត់ត្រាលក់ដល់ទៅ ២២,៤៥០,០០០ដុល្លា ក្នុងរយៈពេល៥ខែ។លទ្ធិផលនេះប្រហែលជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សទូទៅ ប៉ុន្តែតាមយោបល់របស់អ្នកជំនាញអចលនទ្រព្យ ជាក់ស្តែងវាស្ថិតក្នុងការរំពឹងទុករបស់យើង។ ស្ថិតនៅទីតាំងដ៏ល្អបំផុត បូករួមជាមួយបរិក្ខាដ៏ទំនើបជាច្រើន ជាមួយនឹងការរចនាដ៏ស្រស់ស្អាតផ្នែកខាងក្នុង គម្រោង Le Condé BKK1 ពិតជាសាកសមសម្រាប់ភាពជោគជ័យនេះ។Le Condé BKK1 ប្រហែលជាគម្រោងដែលបានអនុវត្តបានយ៉ាងល្អបំផុត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រអាជីវកម្ម សម្រាប់ប្រជាជនក្នុងតំបន់។ ៨៤% នៃអតិថិជនគឺជាប្រជាជនខ្មែរ។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ពីការមើលឃើញរបស់អ្នកអភិវឌ្ឍគម្រោង ទៅលើតម្រូវការរបស់អតិថិជនក្នុងស្រុក។ នៅពេលដែលទីផ្សារខុនដូភាគច្រើនមានលក្ខណៈដូចៗគ្នា Le Condé BKK1 បានសម្រេចចិត្តផ្តល់នូវអ្វីដែលខុសប្លែកអ្វីដែលធ្លាប់មានតាំងពីដើមមក។ ឧទាហរណ៍ជាក់ស្តែង សួនច្បារអាកាស ដែលមានតម្រូវការជាច្រើន ប្រាថ្នាចង់បានសួនច្បារផ្តល់ម្លប់ដែលមិនធ្លាប់មាន នេះហើយជំរុញឲ្យ Le Condé BKK1 បង្កើតឲ្យមានសួនច្បារអាកាសក្នុងអគារដែលមានទំហំធំទូលាយដល់ទៅ ១០០០ ម៉ែតការ៉េ ធំដំបូងគេនៅរាជធានីភ្នំពេញ។ នេះសបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈនៃការអភិវឌ្ឍគម្រោងរបស់ Le Condé BKK1 ដើម្បីអភិវឌ្ឍសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។សម្រាប់ Le Condé BKK1 រង្វាន់ដ៏ល្អប្រសើរ ពីការតាំងចិត្តក្នុងការបង្កើតគម្រោងដ៌អស្ចារ្យចំកណ្តាលក្រុងភ្នំពេញនោះគឺ អតិថិជនជាច្រើនចូលទស្សនាការិយាល័យលក់ឥតឈប់ឈរ។ តាំងពីការបើកគម្រោងដំបូងមក អតិថិជនជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ និងស្រលាញ់គម្រោងយើង។ មកដល់ពេលនេះ ការិយាល័យលក់ Le Condé BKK1 នៅតែជាកន្លែងសំខាន់មួយ សម្រាប់អ្នកដែលចង់ទិញផ្ទះប្រភេពទំនើប។ដើមឆ្នាំនៃឆ្នាំថ្មីនេះ, Le Condé BKK1 បានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃពិសេស ដើម្បីបង្ហាញពីការដឹងគុណទៅកាន់សហគមយើង និងអតិថិជនផងដែរ។ សម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានបែបទំនើប ស៊ីវីល័យស្ថិតនៅកណ្តាលក្រុងរាជធានីភ្នំពេញ នេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកហើយ។