+85561 777 090
Logo

Recent Articles

Le Condé BKK1 សម្រេចការលក់បាន ២២,៤៥០,០០០ ដុល្លា ក្នុងឆ្នាំ២០២០
Le Condé BKK1 សម្រេចការលក់បាន ២២,៤៥០,០០០ ដុល្លា ក្នុងឆ្នាំ២០២០
June 6, 2022, 2:53 p.m.
បរិមាណនៃការលក់គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យ និងភាពល្បីល្បាញអំពីគម្រោងអចលនទ្រព្យ។ ក្នុងឆ្នាំ២០២០ មានគម្រោងជាច្រើនត្រូវបានជៈឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីកូវីដ១៩ ប៉ុន្តែគម្រោង Le Condé BKK1 ដែលជាគម្រោងលំនៅឋានបែបប្រណិតមួយក្នុងទីក្រុងភ្នំពេញបានធ្វើរឿងដ៏អស្ចារ្យមួយ ជាមួយនឹងការបំបែកកំណត់ត្រាលក់ដល់ទៅ ២២,៤៥០,០០០ដុល្លា ក្នុងរយៈពេល៥ខែ។លទ្ធិផលនេះប្រហែលជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សទូទៅ ប៉ុន្តែតាមយោបល់របស់អ្នកជំនាញអចលនទ្រព្យ ជាក់ស្តែងវាស្ថិតក្នុងការរំពឹងទុករបស់យើង។ ស្ថិតនៅទីតាំងដ៏ល្អបំផុត បូករួមជាមួយបរិក្ខាដ៏ទំនើបជាច្រើន ជាមួយនឹងការរចនាដ៏ស្រស់ស្អាតផ្នែកខាងក្នុង គម្រោង Le Condé BKK1 ពិតជាសាកសមសម្រាប់ភាពជោគជ័យនេះ។Le Condé BKK1 ប្រហែលជាគម្រោងដែលបានអនុវត្តបានយ៉ាងល្អបំផុត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រអាជីវកម្ម សម្រាប់ប្រជាជនក្នុងតំបន់។ ៨៤% នៃអតិថិជនគឺជាប្រជាជនខ្មែរ។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ពីការមើលឃើញរបស់អ្នកអភិវឌ្ឍគម្រោង ទៅលើតម្រូវការរបស់អតិថិជនក្នុងស្រុក។ នៅពេលដែលទីផ្សារខុនដូភាគច្រើនមានលក្ខណៈដូចៗគ្នា Le Condé BKK1 បានសម្រេចចិត្តផ្តល់នូវអ្វីដែលខុសប្លែកអ្វីដែលធ្លាប់មានតាំងពីដើមមក។ ឧទាហរណ៍ជាក់ស្តែង សួនច្បារអាកាស ដែលមានតម្រូវការជាច្រើន ប្រាថ្នាចង់បានសួនច្បារផ្តល់ម្លប់ដែលមិនធ្លាប់មាន នេះហើយជំរុញឲ្យ Le Condé BKK1 បង្កើតឲ្យមានសួនច្បារអាកាសក្នុងអគារដែលមានទំហំធំទូលាយដល់ទៅ ១០០០ ម៉ែតការ៉េ ធំដំបូងគេនៅរាជធានីភ្នំពេញ។ នេះសបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈនៃការអភិវឌ្ឍគម្រោងរបស់ Le Condé BKK1 ដើម្បីអភិវឌ្ឍសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។សម្រាប់ Le Condé BKK1 រង្វាន់ដ៏ល្អប្រសើរ ពីការតាំងចិត្តក្នុងការបង្កើតគម្រោងដ៌អស្ចារ្យចំកណ្តាលក្រុងភ្នំពេញនោះគឺ អតិថិជនជាច្រើនចូលទស្សនាការិយាល័យលក់ឥតឈប់ឈរ។ តាំងពីការបើកគម្រោងដំបូងមក អតិថិជនជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ និងស្រលាញ់គម្រោងយើង។ មកដល់ពេលនេះ ការិយាល័យលក់ Le Condé BKK1 នៅតែជាកន្លែងសំខាន់មួយ សម្រាប់អ្នកដែលចង់ទិញផ្ទះប្រភេពទំនើប។ដើមឆ្នាំនៃឆ្នាំថ្មីនេះ, Le Condé BKK1 បានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃពិសេស ដើម្បីបង្ហាញពីការដឹងគុណទៅកាន់សហគមយើង និងអតិថិជនផងដែរ។ សម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានបែបទំនើប ស៊ីវីល័យស្ថិតនៅកណ្តាលក្រុងរាជធានីភ្នំពេញ នេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកហើយ។
ខណ្ឌទាំង៧ ដែលបង្ហាញពីការធ្លាក់ចុះតម្លៃខុនដូ រហូតដល់ ៣០% នៅចុងឆ្នាំ២០២០
ខណ្ឌទាំង៧ ដែលបង្ហាញពីការធ្លាក់ចុះតម្លៃខុនដូ រហូតដល់ ៣០% នៅចុងឆ្នាំ២០២០
June 6, 2022, 5:00 p.m.
និន្នាការទីផ្សារនៃក្រុមហ៊ុន Realestate.com.kh ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគិន​ និងអ្នកទិញ នូវចក្ខុវិស័យលើទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងច្រើននៅក្នុងឆ្នាំ ២០២០។ អតិថិជនបរទេសដែលសម្លឹងរកមើលការអភិវឌ្ឍន៍ និង / ទិញអចលនទ្រព្យដែលមានតម្លៃថ្លៃ មានការធ្លាក់ចុះនៅក្នុងឆ្នាំកន្លងមក ដែលបណ្តាលឱ្យគម្រោងលំដាប់ខ្ពស់ជាប់គាំង ធ្លាក់ចុះតម្លៃ និងមានការពិចារណាឡើងវិញនូវយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ។ ការរីករាលដាលនៃ កូវីត-១៩ ពិតជាធ្វើឱ្យរាំងស្ទះដល់លំហូរវិនិយោគទុនផ្ទាល់ពីបរទេសដែលបណ្តាលឱ្យ សកម្មភាពអចលនទ្រព្យធ្លាក់ចុះ។វិស័យអចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានភាពប្រសើរឡើងនៅឡើយទេក្នុងរយៈមួយឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍និន្នាកាទីផ្សាររបស់ក្រុមហ៊ុន Realestae.com.kh បានបង្ហាញអំពីតម្លៃលក់មធ្យមសម្រាប់អចលនទ្រព្យសម្រាប់ការរស់នៅ ក្នុងរាជធានីភ្នំពេញ ​ជាមួយនឹងតម្លៃលក់មធ្យមភាគទាបជាង ៣០% ។គំនូសបង្ហាញពីនិន្នាការនៃតម្លៃលក់នៅរាជធានីភ្នំពេញៈឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានដាក់សម្ពាធបន្ថែមលើទីផ្សារអចលនទ្រព្យតម្លៃលក់មធ្យមនៃខុនដូ និងអាផាតមិនដែលស្ថិតនៅខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌជ្រោយចង្វារ មានការធ្លាក់ចុះដល់ ៣០%តម្លៃលក់មធ្យមនៃខុនដូ និងអាផាតមិនក្នុងខណ្ឌមានជ័យ ខណ្ឌ ៧ មករា និងខណ្ឌពោធិ៍សែនជ័យក៏មានការធ្លាក់ចុះរហូតដល់ ១១%ករណីកូវីត១៩ ដែលទើបកើតឡើងថ្មីបានបន្តដាក់សម្ពាធទីផ្សារនៅកម្ពុជាតម្លៃដែលបានបង្ហាញនៅលើនិន្នាការទីផ្សារគឺជាតម្លៃលក់មធ្យម ដែលជាតម្លៃនៅទូទាំងរាជធានីភ្នំពេញហើយត្រូវបានរៀបចំឡើងជាមគ្គុទេសក៍ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកជួរតម្លៃនៃអចលនទ្រព្យ។ ក្រុមហ៊ុន Realestate.com.kh កំពុងណែនាំអ្នកទិញដែលមានចំណាប់ អារម្មណ៍ឱ្យចូលមើលគេហទំព័រខុនដូសម្រាប់លក់នៅភ្នំពេញសម្រាប់តម្លៃជាក់លាក់របស់គម្រោងដែលពួកគេកំពុងស្វែងរក។តម្លៃលក់ខុនដូជាមធ្យមនៅខណ្ឌដូនពេញ តាមប្រភេទបន្ទប់គេង មានតម្លៃ ២៦៩,០០០ ដុល្លារ ក្នុងខែវិច្ឆិកាឆ្នាំ២០២០។ ចំនួននេះមានការធ្លាក់ចុះ ២០% ស្មើនឹង ២១៥.០០០ ដុល្លារនៅខែធ្នូឆ្នាំ២០២០។ ខណ្ឌចំការមនទទួលរងគ្រោះខ្លាំងជាងគេជាមួយនឹងការធ្លាក់ចុះ ៣០ % នៃតម្លៃលក់ខុនដូជាមធ្យម ពី ២៧០.០០០ ដុល្លារក្នុងខែវិច្ឆិកាដល់ ១៨៨.៥០០ ដុល្លារនៅខែធ្នូបន្ទាប់។ខណ្ឌទួលគោក ក៏មានផលប៉ះពាល់យ៉ាងខ្លាំងដែរធ្វើឲ្យតម្លៃលក់មធ្យមធ្លាក់ចុះដល់ ២២% ពី ៤៥០,០០០ដុល្លារ មកត្រឹម ៣៥០,០០០ដុល្លារ ស្របពេលដែរខណ្ឌជ្រោយចង្វារត្រូវបានបង្ហាញពីការធ្លាក់ចុះនៃតម្លៃលក់ មធ្យមតម្លៃលក់មធ្យមរបស់វាមានការធ្លាក់ចុះដល់ ២៦% ពី ២៣០,០០០​ដុល្លារ​ មកនៅ១៧០,០០០ដុល្លារ។ ខណ្ឌមានជ័យ ខណ្ឌ៧មករា និងខណ្ឌពោធិសែនជ័យ មានការធ្លាក់ចុះនៃតម្លៃលក់មធ្យមដូចគ្នា។ អចលនទ្រព្យនៅខណ្ឌមានជ័យមានការធ្លាក់ចុះ ១១ % នៃតម្លៃលក់មធ្យមពី ២៥០,០០០ ដុល្លារ​ មកត្រឹម២២២,៥០០ ដុល្លារ។ រីឯខណ្ឌពោធិ៍សែនជ័យដែលនៅជិតនោះក៏ធ្លាក់ចុះ៨% នៃតម្លៃលក់មធ្យមពី ១៥២,០០០ដុល្លារ មកត្រឹម ១៤០,០០០ដុល្លារ។ តំបន់ទីប្រជុំជនក្នុងខណ្ឌ ៧ មករាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ៧% ជាមួយនឹងតម្លៃមធ្យមធ្លាក់ចុះពី ១៤៧,៣៤០ ដុល្លារត្រឹម ១៣៩.០០០ ដុល្លារ។ទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញនៅតែស្ថិតក្នុងស្ថានភាពដែលអ្នកទិញអាចទទួលបានកិច្ចព្រមព្រៀងល្អ។ រូបថតៈ Ratana Plaza Top Apartment ក្នុងខណ្ឌសែនសុខ។ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃតម្លៃលក់ខុនដូជាមធ្យម អាចត្រូវបានគេសន្មតថាមានផលប៉ះ ពាល់មកពីកូវីត ១៩ ក្នុងស្រុកលើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ចំពោះព្រះរាជាណាចក្រ កម្ពុជាបានបញ្ជាក់ថាមានតិចជាង ៣០០ករណីប៉ុណ្ណោះ មុនពេលមានហេតុការណ៍កើតឡើង។ ករណីចាប់ពីពេលនោះមកបានកើនដល់ ៣៦៥ ករណី។ នៅក្នុងរបាយការណ៍របស់កាសែតខ្មែរថែម បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសថាឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានបញ្ចប់ដោយអាជ្ញាធរសុខាភិបាលតាមដាន និងការដាក់ប្រជាជនឲ្យនៅដាច់ពីគ្នា។ឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា បានបង្កឱ្យមានការភ័យខ្លាចជាថ្មី បង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ទំនុកចិត្តដែលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនៃជម្ងឺដ៏កាចសាហាវនេះ ត្រូវបានធ្វើឱ្យរង្គោះរង្គើឡើងវិញក្នុងពេលត្រឹមមួយយប់ ដែល ធ្វើឲ្យប្រជាជនជាច្រើនជ្រើសរើសការឃុំខ្លួនឯងនៅផ្ទះ ក្នុងរយៈប៉ុន្មានសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុ។ ក្រុមហ៊ុនមួយចំនួន រួមទាំងអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានចាប់ផ្តើមធ្វើការពីផ្ទះម្តងទៀត។ករណីថ្មីៗ កើតឡើងពីពលករចំណាកស្រុកដែលវិលត្រឡប់មក ឥឡូវនេះមានចំនួន ២១ នាក់ហើយករណីសរុបមានចំនួនសរុប ៣៨៦ គិតត្រឹមថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ ។ ការតាមដាន និងការដាក់ឲ្យនៅដាច់ដោយឡែកនេះនៅតែបន្ត ហើយយើងយល់ថាករណីថ្មីៗ នៅតែបន្តកើតមានរហូតទាល់តែក្រសួងសុខាភិបាលគ្រប់គ្រងបាន។កាលពីថ្ងៃទី៣១ ខែធ្នូ ធនាគារជាតិនៃកម្ពុជា បានចេញការព្យាករណ៍ថាសេដ្ឋកិច្ចជាតិនឹងកើន ឡើង៤%។ របាយការណ៍នេះបញ្ជាក់ពីកំណើនសេដ្ឋកិច្ចដែលរំពឹងទុកថាវិស័យហិរញ្ញវត្ថុនឹង មានភាពរឹងមាំ ជាមួយនឹងវិស័យសំណង់ និងអចលនទ្រព្យដែលរំពឹងថានឹងមានសកម្មភាពថ្មី ស្របតាមការវិនិយោគផ្ទាល់ពីបរទេស ការរកប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចទាំងមូលដែលត្រូវអនុវត្តតាម។ប្រទេសកម្ពុជាត្រូវបានកំណត់សម្គាល់ថាប្រជាជនខ្លួនរស់នៅជាមួយនឹងការគំរាមគំហែងនៃកូវីត-១៩ពេញមួយឆ្នាំនេះ ។ ទោះបីព្រះរាជាណាចក្រនេះមានសំណាងដោយគ្មានអ្នក ស្លាប់ពីការឆ្លងជំងឺកូវីត-១៩ ក៏ដោយ ក៏ចំនួនប្រជាជនដែលរងគ្រោះខាងសេដ្ឋកិច្ចមានសភាព ធ្ងន់ធ្ងរដែរ។ ម៉្យាងវិញទៀតពេលវេលាដែលបានចំណាយជាមួយការគំរាមកំហែងនៃករណីថ្មីៗ បានធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់មានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលត្រូវធ្វើ ដើម្បីរក្សាអាជីវកម្ម និងសុខុមាលភាពរបស់ពួកគេ។
មូលហេតុដែល ខុនដូប្រណីត ស្កាយ វីឡា មានតម្លៃរហូតដល់ ១លានដុល្លារ
មូលហេតុដែល ខុនដូប្រណីត ស្កាយ វីឡា មានតម្លៃរហូតដល់ ១លានដុល្លារ
June 7, 2022, 3:48 a.m.
អចលនទ្រព្យដែលមានទំហំធំទូលាយ និងមានតម្លៃថ្លៃៗជាក្ដីពេញចិត្តសម្រាប់ប្រជាជនកម្ពុជា ភាគច្រើន។ ក្នុងទសវត្សចុងក្រោយនេះ ផ្ទះប្រភេទអាផាតមិនធំៗ នៅកណ្តាលក្រុងបានក្លាយជាទី ពេញនិយមនៅ លើទីផ្សារអចលនទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជា។ ស្កាយវីឡាដែលជាការ អភិវឌ្ឍន៍ដ៏ប្រណីតឈានមុខគេនៅរាជធានីភ្នំពេញកំពុងលេចចេញជារូបរាងជាមួយនឹងគំនិតពីរខាងលើនេះហើយកំពុងផ្តល់នូវការរស់នៅបែបទំនើបនាអនាគតជូនលោកអ្នកក្នុងថ្ងៃនេះ។អាផាតមិនធំជាងគេនៅកណ្ដាលរាជធានីភ្នំពេញ អាផាតមិន ស្កាយ វីឡា គឺជាវិមានភ្លោះដែលរចនាម៉ូតយ៉ាងប្រណិតកប់ពពក មាន៣៥ជាន់​ស្មើនឹង ១៤០ម៉ែត្រ។ ទាំងការរចនាម៉ូតដ៏ល្អឯកដាច់គេ រួមទាំងសេវាកម្មក្នុងអគារ គឺផ្ដល់ជូននូវភាពងាយស្រួលក៏ដូចជាប្រណីតភាពនៃការរស់នៅផងដែរ។ អាផាតមិនស្កាយវីឡា គឺជាទីសម្គាល់ថ្មីមួយដែលអាចមើលឃើញ ការរីកចម្រើនលូតលាស់ និងសម្រស់ដ៏ស្រស់ត្រកាលក្នុងរាជធានីភ្នំពេញ។ អាផាតមិន ស្កាយ វីឡា មិនត្រឹមតែមានការលេចធ្លោរដោយសារតែកម្ពស់ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការរចនារបស់វា ក៏បានបង្ហាញពីភាពឆើតឆាយមិនចេះចប់ និងការបំផុសគំនិតសិល្បៈក្នុងការស្វែងរករបៀបរស់នៅស្រស់ថ្លា។ អ្នកខ្លះថែមទាំងនិយាយថា ស្កាយវីឡា មិនត្រឹមតែជាអគារលំនៅដ្ឋានប៉ុណ្ណោះទេ តែថែមទាំងជាស្នាដៃ សិល្បៈរចនាដ៏ល្អឥតខ្ចោះ និងប្រណីតទៀតផង។ ដោយសារយើងផ្តោតលើប្រធានបទសិល្បៈនៃការរចនា វាគួរអោយកត់សំគាល់ថា ស្កាយ វីឡា ត្រូវ បានបង្កើតឡើងដោយលោក CY Lee  ដែលត្រូវបានគេស្គាល់ថាជាស្ថាបត្យករដ៏ល្បីល្បាញរបស់ តៃវ៉ាន់​ ជាប្រធានស្ថាបត្យករនៃអគារ​តៃប៉ិ ១០១ ។ស្ថាបត្យករនាំមុខរបស់ ស្កាយ វីឡា គឺ​លោក Li Zuyuan បរិញ្ញាបត្រវិស្វកម្មស្ថាបត្យកម្ម​, សាកលវិទ្យាល័យជាតិ Cheng Kung,អនុបណ្ឌិតផ្នែកស្ថាបត្យកម្ម, សាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិកឆ្នាំ ១៩៧៨ បង្កើតការិយាល័យស្ថាបត្យករ Li Zuyuan ឆ្នាំ ១៩៩៥ ឈ្នះពានរង្វាន់ស្ថាបត្យករឆ្នើមដំបូងគេឆ្នាំ ២០០៣-២០០៦ សាកលវិទ្យាល័យ Waseda និងជាសាស្រ្តាចារ្យជប៉ុននៃវិទ្យាស្ថានស្រាវជ្រាវ ស្ថាបត្យកម្មឆ្នាំ ២០០៨ ឈ្នះពានរង្វាន់សិល្បៈជាតិលើកទី ១២ អគារ តៃប៉ិ ១០១ ជាស្នាដៃមួយរបស់លោក  CY Lee ដូចគ្នានេះដែរអគារ  Kaohsiung 85 Sky Tower (Kaohsiung 85 Sky Tower) និងវត្ត Chung Tai Chan  (Chung Tai Chan Monastery) ក៏ជាមានសក្ខីកម្មពីរ បន្ថែមទៀតចំពោះទេពកោសល្យរបស់គាត់ក្នុងនាមជាស្ថាបត្យករ។ ស្កាយវីឡា គឺជាស្នាដៃថ្មីបំផុតនៃទេពកោសល្យ និងបទពិសោធន៍របស់លោក Li Zuyuan ដោយឆ្លងកាត់សិល្បៈដើមនៃអគារលំនៅដ្ឋាន និងជាចំណុចកំពូលនៃវិមានប្រណីតនៅភ្នំពេញ។ វាត្រូវបានរចនាម៉ូតយ៉ាងល្អប្រណិតនៅក្នុងទីក្រុង។  ដើរចូលទៅក្នុងអាគារនេះ អ្នកនឹងឃើញថាគ្រប់ស្មៅ និងឈើ ឥដ្ឋនិងក្បឿង និងសូម្បីតែខ្យល់អាកាស ក៏បង្ហាញពីផាសុខភាព ភាពស្រណុកស្រួល និងភាពលេចធ្លោនៃលំនៅដ្ឋានប្រណីតទំនើបដែរ។ សាលទទួលភ្ញៀវដ៏ល្អនឹងណែនាំអ្នកអំពីដើម្បីបង្កើតអារម្មណ៍ដ៏កក់ក្តៅនៃលំនៅដ្ឋាន។ នេះត្រូវបានបំពេញដោយភាពសំបូរបែបនៃសួនច្បារធំៗរាបស្មើរ ធំទូលាយ និងសូម្បីតែកន្លែងកីឡាដ៏ពេញលេញ សម្រាប់លោកអ្នកហាត់ប្រាណនិង សម្រាកកាយនៅផ្ទះ។ ស្កាយវីឡាមានទីតាំងល្អប្រសើរ មានទីធ្លាធំទូលាយ សម្ភារៈដែលបំពាក់ក្នុងអគារសុទ្ធតែមានតម្លៃ មានភាពប៉ិនប្រសប់ក្នុងការរចនាប្លែកៗដែលចាប់យកខ្លឹមសារនៃជីវិតសម័យទំនើប។ ការរចនាផ្ទៃខាងក្នុងរបស់វាត្រូវបានគេមើលឃើញតាមរយៈសាលស្វាគមន៍ដ៏អស្ចារ្យរបស់វា មានកំពស់ ១០ ម៉ែត្រ និងមានពន្លឺធម្មជាតិពេញ។ ជណ្តើរភ្លោះជាស្លាបមេអំបៅបែបបុរាណរបស់អភិ ជនអឺរ៉ុបនឹងនាំលោកអ្នកទៅកាន់សាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំពិសេសសម្រាប់ពិធី ជប់លៀងដែលមានស្តង់ដារខ្ពស់និងបែបឯកជន។ នៅជាន់ទី ៣៥ អាចត្រូវបានគេរកឃើញថាមានទីធ្លាក៏ស្រស់ស្អាតមួយស្ថិតនៅដំបូលនៃអគារ ស្កាយ វីឡា។ ទីធ្លាលើអាកាសនេះបង្កើតបរិយាកាសទាក់ទាញសម្រាប់ជីវិតរស់នៅក្នុងទីក្រុងប្រកបដោយ ភាពសុខដុមរមនា។ កន្លែងនេះជាជំរើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់មានទីធ្លាឯកជននៅលើ អាកាសដែលអាចមើលឃើញទេសភាពទីក្រុងដែលកំពុងតែមានការរីកចម្រើន។គ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់, ការរស់នៅបែបសហគមន៍ដ៏សម្បូរបែប ទីក្រុងនេះមានសណ្ឋានដីយ៉ាងអំណោយផល យើងមើលឃើញថាទីក្រុងកំពុងមានការអភិវឌ្ឍន៍យ៉ាង ឆាប់រហ័សក៏ដោយ។ អគារលំនៅដ្ឋានរបស់ស្កាយវីឡាទាំងអស់មានការរចនាម៉ូដនិងមានបំពាក់ សំភារៈទំនើបៗ ធ្វើឱ្យវាក្លាយជាផលិតផលលំនៅដ្ឋានលំដាប់ខ្ពស់នៅទូទាំងរាជធានីភ្នំពេញ។ ស្កាយវីឡាមាន ២៥៦ យូនីត និង ៨ ប្រភេទដែលទាំងអស់នេះជាយូនីតប្រណីតៗដែលល្អបំផុតសម្រាប់វណ្ណៈអភិជននិងគ្រួសារសម័យថ្មី។ អាផាតមិនដែលមានទំហំចាប់ពី ២៧២ ម៉ែត្រក្រឡាដល់ ៥០៩ ម៉ែត្រការ៉េ ជាគម្រោងអភិវឌ្ឍន៍ប្រណីតគ្មានពីរនៅក្នុងទីក្រុង។ ចំណុចពិសេស យូនីតទាំងអស់គឺមានការរចនាឡើងយ៉ាងទំនើបទាន់សម័យ រីឯទំហំផ្ទះវិញធំទូលាយប្រៀបបានទៅនឹងវីឡាមួយ ដែលអាចអោយពន្លឺចេញចូលគ្រប់គ្រាន់ធ្វើអោយការរស់នៅប្រកបទៅដោយផា​សុខភាព។ លើសពីនេះទៀតយូនីតនីមួយៗមានពិដានកម្ពស់ចាប់ពី ៣,៦ ដល់ ៤,១ ម៉ែត្រ ជាពិដានដែលមាន កម្ពស់ខ្ពស់ជាងដើម្បីរក្សាគេហដ្ឋានរបស់អ្នក ឲ្យ ត្រជាក់សូម្បីតែនៅរដូវក្ដៅក៏ដោយ។ ក្រៅពីតំបន់រស់នៅធំទូលាយ អាផាតមិននីមួយៗនៃស្កាយវីឡាមានយ៉រធំទូលាយ រចនាយ៉ាងល្អ ដែលអាចចូលទៅដល់ផ្ទាល់បានតាមទ្វារកញ្ចក់នៃបន្ទប់។ នៅខាងស្តាំ ដែលអ្នកអាចធ្វើជាសួនច្បារឯកជនឬប្រើវាជាតំបន់អាំងសាច់ឬញាំតែក៏បាន។ ប្រសិនបើអ្នកចង់រស់នៅក្នុងទីក្រុងដែលមានភាពមមាញឹក ប៉ុន្តែនៅតែអាចរីករាយនឹងភាពស្ងប់ស្ងាត់ ការរចនាបន្ទប់ដែលគិតគូរយ៉ាងល្អអំពីសំឡេងរំខានគឺមានសារៈសំខាន់ណាស់។ ស្កាយវីឡាប្រើប្រាស់កញ្ចក់អ៊ីសូឡង់សំឡេងពីរជាន់ដែលអាចទប់ស្កាត់សំលេងរំខាន ៩០% ទៅកាន់បន្ទប់និងសាលទទួលភ្ញៀវ ។ ដោយសារតែទីក្រុងភ្នំពេញស្ថិតនៅក្នុងតំបន់ត្រូពិកបើកម៉ាស៊ីនត្រជាក់ដែលមានទ្វារនិងបង្អួចបិទជិតអស់យូនឹងធ្វើឱ្យខ្យល់ក្នុងផ្ទះស្ងួតខ្លាំង។ ស្កាយវីឡាចៀសវាងការរអាក់រអួលនេះដោយប្រើម៉ាស៊ីនត្រជាក់ កណ្តាលឯករាជ្យជួយសម្រួលដល់បរិយកាសក្នុងផ្ទះ និងក្រៅឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព។ ប្រភេទអាផាតមិននៃគម្រោងស្កាយវីឡា ត្រូវបានរចនាឡើងដោយមានបន្ទប់លើសពី ២ បន្ទប់។ ទាំងបន្ទប់គេងមេគ្រួសារ និងបន្ទប់គេងទីពីរ មានកន្លែងធំទូលាយដែលអនុញ្ញាតឲ្យប្រើប្រាស់ទីឆ្លានោះយ៉ាងមានក្ដីសុខ។ បន្ទប់គេងអាចដាក់គ្រែធំទូលាយធំមួយ ១ ដែលមានប្រវែងជាង ២ ម៉ែត្របានយ៉ាងងាយស្រួល និងមិនធ្វើឲ្យបន្ទប់នោះមានសភាពចង្អៀតនោះឡើយ។ ថែមទាំងមានបន្ទប់សំលៀកបំពាក់ និងទូសំលៀកបំពាក់សម្រាប់អ្នករស់នៅគ្រប់យូនីតនៃស្កាយវីឡា។ សម្រាប់បន្ទប់ទឹកត្រូវបានរចនាឡើងដោយបែងចែកផ្នែកសើមនិងស្ងួតដាច់ដោយឡែក។  បន្ទប់ទឹកមេត្រូវបានបំពាក់ដោយអាងងូតទឹក។ បរិក្ខានៅក្នុងបន្ទប់ទឹកសុទ្ធតែផលិតផលដែលជាម៉ាក Hansgrohe និង Duravit ដែលស្រស់ស្អាតប្រើប្រាស់បានយូរ និងងាយស្រួលសម្អាត។ បន្ទប់ដាក់ឥវ៉ាន់នៅក្នុងបន្ទប់ទឹកទាំងអស់សុទ្ធតែផុសអណ្ដែត និងព័ទ្ធជុំវិញយ៉ាងពេញលេញមាន ការពារសំណើមនិងធូលី ហើយមិនភាពរញ៉េរញ៉ៃ។ សម្រាប់ការជ្រើសរើសកញ្ចក់ដែលមានគុណភាពរឹងមាំថែមទាំងអាចការពារសម្លេងរំខាន់ពីខាងក្រៅបានទៀតនោះដែលធ្វើអោយបរិវេនក្នុងបន្ទប់មើលទៅកាន់តែធំទូលាយ។ នៅពេលនិយាយដល់ផ្ទះបាយ វាមានប្លង់រចនាជាពីរជួរ សម្រាប់ទីតាំងទូទឹកកកយ៉ាងសាកសមបំផុត។ បន្ទប់ដាក់ឥវ៉ាន់មានលក្ខណៈស្អាតហើយមានចន្លោះគ្រប់គ្រាន់សំរាប់ដាក់តុដែលអាចអង្គុយបានពី ៤-៦ នាក់។ មិនថាឱកាសនោះជាអ្វីក៏ដោយតំបន់ផ្ទះបាយរបស់ស្កាយវីឡាអាចអនុញ្ញាតឲ្យសមាជិក គ្រួសារគ្រប់គ្នាអង្គុយបរិភោគអាហារជុំគ្នាយ៉ាងមានក្ដីសុខ។ ស្កាយវីឡាមានចំណតរថយន្តក្រោមដីបួនជាន់ ផ្លូវឆ្លងកាត់មានសុវត្ថិភាពសម្រាប់ច្រកចូល និងឧបករណ៍ត្រួតពិនិត្យ ២៤ ម៉ោងដើម្បីការពារផ្ទះ។ វីឡាស្កាយវីឡា ធានាសុវត្ថិភាពដល់គេហដ្ឋាននីមួយៗដោយប្រកាន់យកវិធីសាស្ត្រដោះសោរដ៏ពេញនិយម និងទាន់សម័យបីប្រភេទគឺ “លេខសម្ងាត់ + កាតអូស + កូនសោរ” ហើយត្រូវបានបំពាក់ជាមួយអ៉ីធើណេតវីដេអូពេញលេញជាវិធានការសន្តិសុខបន្ថែម។ លើសពីនេះទៀត វីដេអូអ់ីធើណេតដែលមានលក្ខណៈពិសេសពេញលេញក៏អាចភ្ជាប់ជាមួយនឹងការបើកឧបករណ៍ចាប់សញ្ញាទ្វារ ឧបករណ៍ចាប់សញ្ញារោទិ៍ ឧបករណ៍ចាប់ផ្សែង និងឧបករណ៍ផ្សេងទៀត ដើម្បីធ្វើឱ្យប្រសើរឡើងដល់បណ្តាញការពារបច្ចេកវិទ្យាសន្តិសុខដែលដើរតួក្នុងការប្រឆាំងចោរកម្ម និងការការពារគ្រោះមហន្តរាយ។ អាផាតមិននីមួយៗត្រូវបានបំពាក់ដោយទ្វាសង្គ្រោះបន្ទាប់ក្នុងផ្ទះ។ អ្នកអាចចុះជណ្តើរពីទ្វារនេះប្រសិនបើជណ្តើរយន្តមិនអាចត្រូវបានប្រើក្នុងគ្រាអាសន្នបានទេ។ ស្កាយវីឡាផ្តល់នូវការការពារដ៏អស្ចារ្យបំផុតសម្រាប់អាយុជីវិត និងសុវត្ថិភាពរបស់ម្ចាស់ អចលនទ្រព្យ។អគារកប់ពពក កត្តាចម្បងក្នុងការពិចារណាសម្រាប់ការទិញអចលនទ្រព្យ គឺទីតាំងល្អ ព្រោះវាកំណត់នូវបទពិសោធន៍នៃការរស់នៅរបស់លោកអ្នក និងតម្លៃអនាគតនៃទ្រព្យ។ វាស្ថិតនៅលើអ័ក្សកណ្តាលនៃរាជធានីភ្នំពេញ - ផ្នែកខាងត្បូងនៃស្តាតអូឡាំពិកក្នុងខណ្ឌ ៧មករា។ វានៅជាប់នឹងវិថីព្រះសីហនុកែងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់ជុំវិញនេះជាចំណុចដែលសម្បូរ ទៅដោយតំបន់ពាណិជ្ជកម្មជាច្រើននៅក្នុងទីក្រុង។ ទីភ្នាក់ងាររដ្ឋាភិបាល ស្ថានទូតនៃប្រទេសផ្សេងៗ និងធនាគារអន្តរជាតិ និងកន្លែងទ្រទ្រង់នយោបាយ និងពាណិជ្ជកម្មថ្នាក់ដំបូងផ្សេងទៀតគឺស្ថិតនៅជុំវិញនោះ។ វាក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៉ីអន ១ ផ្សាររុស្ស៊ី និងផ្សារកណ្តាលដ៏ល្បីនៅចំងាយ ៣ គីឡូម៉ែត្រនៃគម្រោងស្កាយវីឡានេះ។ ការរស់នៅក្នុងទីក្រុង  ក្រៅពីផ្សារទំនើបដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម សាលាល្បីៗ ជាច្រើនក៏ស្ថិតនៅជុំវិញស្កាយវីឡាដែលអនុញ្ញាត ឱ្យឪពុកម្តាយមានជំរើសកាន់តែច្រើនក្នុងការ ធានាសុខុមាលភាពរបស់កូនៗពួកគេ។ ស្កាយវីឡាគឺជាសក្ខីភាពនៃអនាគតទីក្រុងភ្នំពេញដែលជាគោលដៅអចលនទ្រព្យឈានមុខគេ។ ខណៈពេលដែលទីផ្សារកំពុងមានការលំបាក ទាក់ទងនឹងសកម្មភាពមុនពេលរាតត្បាត វាមិនបានធ្វើឲ្យគម្រោងស្កាយវីឡានេះធ្លាក់តម្លៃរបស់វានោះទេ។
ធនាគារជាតិនៃកម្ពុជា៖ កំណើនសេដ្ឋកិច្ច ៤ ភាគរយនៅឆ្នាំ ២០២១ គឺជាមូលដ្ឋានសម្រាប់ការស្តារវិស័យអចលនទ្រព្យឡើងវិញ
ធនាគារជាតិនៃកម្ពុជា៖ កំណើនសេដ្ឋកិច្ច ៤ ភាគរយនៅឆ្នាំ ២០២១ គឺជាមូលដ្ឋានសម្រាប់ការស្តារវិស័យអចលនទ្រព្យឡើងវិញ
June 6, 2022, 5:00 p.m.
កោះពេជ្រ“ កោះពេជ្រ” គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍លំនៅដ្ឋានទំនើបជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថាវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាអាចនឹងមានការងើបឡើងវិញជាបណ្តើរៗនៅឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៤ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៤ ភាគរយនៅឆមាសទីមួយនៃឆ្នាំ២០២១ ដោយសារវិស័យហិរញ្ញវត្ថុដ៏រឹងមាំ។មុនពេលការរីករាលដាលនៃ COVID-១៩ ព្រះរាជាណាចក្រកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ ផលប៉ះពាល់នៃ COVID-១៩ នៅក្នុងប្រទេសត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចទូទៅរហូតដល់ ៤% នៅឆ្នាំ២០២០ ។ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងធនាគារសម្រាប់ឆ្នាំ២០២១ បានបង្ហាញថាទ្រព្យសម្បត្តិសកម្មនៃវិស័យហិរញ្ញវត្ថុដែលភាគច្រើនរួមមានធនាគារនៅតែបន្តកើនឡើង និងឆ្លើយតបទៅនឹងសម្ពាធដែលបណ្តាលមកពីការរាតត្បាតជាសកលនេះ។ របាយការណ៍បន្ថែមថា អត្រាអតិផរណាត្រូវបានគេរំពឹងថានឹងស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ៣% ។ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤%។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានសុទិដ្ឋិនិយមចំពោះការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថានឹងមានអត្រាស្មើ ៥,៨% ក្នុងឆ្នាំ ២០២១ ។យោងតាមរបាយការណ៍របស់កាសែតខ្មែរថាមស៍ បានបង្ហាញរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា​ពីក្តីកង្វល់ទាំងនេះថា “ការព្យាករណ៍ពឹងផ្អែកតែទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំង ល្បឿនក្នុងការស្តារភាពជាដៃគូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករបស់យើងប៉ុណ្ណោះ” ។វិស័យទេសចរណ៍ និងវិស័យ​វាយនភ័ណ្ឌ​បានទទួលរងសម្ពាធយ៉ាងខ្លាំងស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យក៏មានការប៉ះពាល់ជាបន្តបន្ទាប់ ខណៈដែលការរាតត្បាតនៅតែបន្តកើតមានក្នុងឆ្នាំ២០២០ ។របាយការណ៍បានបន្ថែមទៀតថាវិស័យសំណង់ និងអចលនទ្រព្យត្រូវបានគេរំពឹងថានឹងមានសកម្មភាពឡើងវិញ ដោយសារតែមានការចូលរួមពីសំណាក់អ្នកវិនិយោគផ្ទាល់ពីបរទេស ការរកប្រាក់ចំណូល​ និងកំណើនសេដ្ឋកិច្ចទាំងមូលដែលត្រូវអនុវត្តតាម។ក្រុមអ្នកឃ្លាំមើលសេដ្ឋកិច្ច និងក្រុមឃ្លាំមើលមានសុទិដ្ឋិនិយមអំពីការងើបឡើងវិញជាបណ្តើរៗ របស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០២១។ អ្នកអភិវឌ្ឍន៍សំខាន់ៗមួយចំនួនក៏បានបង្ហាញទស្សនវិស័យវិជ្ជមានដូចគ្នាចំពោះទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជា។
ហេតុអ្វីបានជាទិញអចលនទ្រព្យតាមរយៈក្រុមហ៊ុន FazWaz?
ហេតុអ្វីបានជាទិញអចលនទ្រព្យតាមរយៈក្រុមហ៊ុន FazWaz?
June 6, 2022, 6:26 p.m.
ហេតុអ្វីបានជាអ្នកវិនិយោគជ្រើសរើសការទិញអចលនទ្រព្យថ្មីៗតាមរយៈក្រុមហ៊ុន FazWazការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នក ហើយវាក៏មិនមែនជាអ្វីដែលអ្នកអាចធ្វើ ឡើងវិញម្ដងទៀតបានទេប្រសិនជាអ្នកសម្រេចចិត្តខុសហើយនោះ។ គម្រោងអភិវឌ្ឍន៍ថ្មីៗអាចធ្វើឲ្យ លោកអ្នកទិញ ទទួលរងសម្ពាធពីអ្នកអភិវឌ្ឍន៍ ការធ្វើបទបង្ហាញពីភ្នាក់ងារមិនត្រឹមត្រូវ និងជំរុញឱ្យមានការសម្រេចចិត្តវិនិយោគដែលក្រោយមកពួកគេសោកស្តាយ។ ការផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ថ្មីៗជាច្រើននៅកម្ពុជាក៏អាចជាបញ្ហាចម្បងសម្រាប់អ្នកទិញដែលមិនបានយល់ច្បាស់ពីលក្ខខណ្ឌប្រាក់កម្ចី។ជាសំណាងល្អ ដែលការបើកដំណើរការរបស់ក្រុមហ៊ុន FazWaz Cambodia ក្នុងឆ្នាំ ២០២០ បានអនុញ្ញាតិឱ្យដៃគូពិតប្រាកដសម្រាប់អ្នកទិញអចលនទ្រព្យនៅកម្ពុជាចាប់តាំងពីការស្វែងរកអចលនទ្រព្យរបស់លោកអ្នករហូតដល់ការប្រគល់ចុងក្រោយ។ក្រុមហ៊ុន FazWaz តំណាងឱ្យអ្នកទិញរបស់ពួកគេមុនគេនិងសំខាន់បំផុត និងធានាផ្តល់នូវ ដំបូន្មានឯករាជ្យ និងពិតប្រាកដស្តីពីអត្ថប្រយោជន៍និងហានិភ័យនៃការវិនិយោគគម្រោង។ ក្រុមហ៊ុន FazWaz អាចផ្តល់ជូននូវតម្លៃល្អបំផុតសម្រាប់គម្រោងថ្មី ការផ្តល់យោបល់ ផ្នែកច្បាប់ដោយឥតគិតថ្លៃ និងមានជម្រើសច្រើនសម្រាប់លោកអ្នក និងធានានូវបទពិសោធន៍នៃការ ទិញដោយគ្មានការប្រឹងប្រែងនិងសុវត្ថិភាពបំផុតដែលអាចធ្វើទៅបាន មិនថាអ្នកកំពុងទិញតាមអ៉ីធើណេតពីក្រៅប្រទេស ឬនៅមូលដ្ឋានដែលអ្នករស់នៅ ដើម្បីមើលគម្រោងជាច្រើននៅក្នុងនោះទេដែលសមស្របជាមួយនឹងថវិកា និងតម្រូវការរបស់អ្នក។សូមអានដើម្បីស្វែងយល់ពីហេតុផលសំខាន់ៗដែលធ្វើឱ្យវិនិយោគិនដែលមានបទពិសោធច្រើនកំពុងបោះជំហានដំបូងក្នុងការទាក់ទងជាមួយក្រុមហ៊ុនFazWaz ដើម្បីពិគ្រោះយោបល់អំពីឱកាសវិនិយោគ ផ្ទះថ្មីនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។តម្លៃល្អបំផុតក្រុមហ៊ុន FazWaz ធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោងវិនិយោគដែលមានកេរ្តិ៍ឈ្មោះ​ និងសាកសម បំផុតក្នុងប្រទេសដើម្បីផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃល្អបំផុត ជម្រើសនៃយូនីតជាច្រើន ការផ្សព្វផ្សាយ និងល័ក្ខខ័ណ្ឌទូទាត់ផ្សេងៗទៀត។ ដោយសារតែទំនាក់ទំនងជិតស្និទ្ធនេះ     និងលទ្ធផលនៃការលក់ដ៏រឹងមាំនេះ យើងក៏មានអំណាចការចរចាដ៏រឹងមាំសម្រាប់អ្នកទិញរបស់យើងជាមួយនឹងគម្រោងដែលមានតម្រូវការច្រើនបំផុត។ យើងធានាថានឹងផ្ដល់ជូនលោកអ្នកនូវកិច្ចព្រមព្រៀងជាមួយនឹងការបញ្ចុះតម្លៃក្នុងអត្រា ច្រើនជាង ៣០ ភាគរយតិចជាងការស្នើសុំតម្លៃ។គំរោងល្អបំផុតក្រុមហ៊ុន FazWaz គ្រាន់តែចង់បង្ហាញអ្នកនូវគម្រោងល្អៗនៅលើទីផ្សារ។ ប្រសិនបើវាជាកិច្ចព្រមព្រៀងដ៏សំខាន់ ឬយូនីតសំខាន់ៗ លោកអ្នកអាចប្រាកដថា ក្រុមហ៊ុន FazWaz នឹងជាអ្នកបង្ហាញគម្រោងដល់អ្នក ហើយសមស្របនឹងថវិកា របស់អ្នក ទីតាំងដែលចង់បាន និងបំណងប្រាថ្នាចុងក្រោយក្នុងការទិញអចលនទ្រព្យ ថ្មី។​ នៅក្រុមហ៊ុន FazWaz យើងយល់ច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក អភិវឌ្ឍន៍ម្នាក់ៗហើយផ្តល់ដំបូន្មាននេះដល់អ្នកទិញមុនពេលពួកគេធ្វើការសម្រេចចិត្តចុងក្រោយ។ ប៉ុន្តែប្រសិនបើវាជាការវិនិយោគប្រកបដោយគ្រោះថ្នាក់ឬការបង្ហាញមិន ត្រឹមត្រូវណាមួយយើងអាចនឹងមិនផ្តល់ជំរើសនេះដល់អ្នកទិញរបស់យើងទាល់តែសោះ។ដំបូន្មានពិតប្រាកដពីអ្នកជំនាញក្នុងវិស័យនេះភ្នាក់ងាររបស់ក្រុមហ៊ុន FazWaz ដឹងពីស្ថានភាពទីផ្សារនៃអគារកំពុងសាងសង់ថ្មីយ៉ាង ច្បាស់។ យើងផ្តល់ដំបូន្មានពិតប្រាកដស្តីពីឱកាសវិនិយោគ ហើយមិនខ្មាស់អៀនក្នុង ការទាក់ទងទៅកាន់អ្នកទិញដោយផ្ទាល់ប្រសិនបើយើងគិតថាពួកគេធ្វើការសម្រេចចិត្តមិនល្អ។ យើងសម្លឹងមើលដើម្បីបង្កើតទំនាក់ទំនងដ៏យូរអង្វែងជាមួយអ្នកទិញរបស់ យើងដែលមិនមែនបញ្ចប់បន្ទាប់ពីការលក់ដំបូងនោះទេ។ យើងនឹងក្លាយជាផ្នែក​មួយ នៃដំណើរវិនិយោគរបស់អ្នកចាប់ពីថ្ងៃដំបូងរហូតដល់ការប្រគល់អចលនទ្រព្យចុង ក្រោយ ហើយត្រៀមខ្លួនយ៉ាងល្អសម្រាប់អ្នកតាមមធ្យោបាយណាមួយដែលអាច ធ្វើទៅបាន។ ភាពជោគជ័យរបស់អ្នកក្នុងការវិនិយោគកំណត់ភាពជោគជ័យរបស់យើង ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្អមួយ តាមរយៈការផ្ដល់ដំបូន្មានល្អិតល្អន់ជូនដល់ លោកអ្នក គឺជាកិត្តិយសរបស់យើង។ផ្ដល់យោបល់ និងជំនួយផ្នែកច្បាប់មុនពេលអ្នកចុះហត្ថលេខាលើអ្វីមួយ!យើងយល់ថាការទិញគម្រោងអភិវឌ្ឍន៍ថ្មី ធ្វើឲ្យអ្នកទិញមានភាពមិនច្បាស់ជាច្រើន។ អ្នកកំពុងតែទិញអ្វីមួយដែលអ្នកមិនអាចមើលឃើញនឹងភ្នែកនៅឡើយ ដែលអ្នកត្រូវ ស្រមៃនាពេលអនាគត។ នោះហើយជាមូលហេតុដែលយើងមានក្រុមភ្នាក់ងារល្អ បំផុតនៅក្នុងប្រទេសកម្ពុជា និងភ្នាក់ងារដែលមានជំនាញបំផុតនៅក្នុងទីផ្សារ ដើម្បីផ្តល់ដំបូន្មានដល់អ្នកដែលកំពុងស្វែងរកផ្ទះ។ យើងខិតខំដើម្បីធានាថាអតិថិជន របស់យើងទទួលបានកិច្ចព្រមព្រៀងល្អបំផុតតាមដែលអាចធ្វើបាន និងនៅឆ្ងាយពីអ្នកអភិវឌ្ឍន៍ដែលមិនធ្វើកិច្ចសន្យាឱ្យអ្នកទិញត្រឹមត្រូវ។ទាំងនេះគ្រាន់តែជាហេតុផលមួយចំនួនប៉ុណ្ណោះដែលធ្វើអោយក្រុមហ៊ុន FazWaz Cambodia ជាភ្នាក់ងារសំរាប់អ្នកវិនិយោគសាងសង់ថ្មីនៅកម្ពុជាគួរទេជ្រើសរើស។ ប្រសិនបើអ្នកកំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នកនៅក្នុងអចលនទ្រព្យកម្ពុជាសូមទាក់ទងទៅក្រុមហ៊ុន FazWaz Cambodia ថ្ងៃនេះដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃជាភាសា ខ្មែរ ភាសាអង់គ្លេស ឬភាសាចិន តាមរយៈ contact@fazwaz-kh.com ឬស្វែងរកអចលនទ្រព្យដែលពួកយើងមាននៅក្នុងគេហទំព័រ www.fazwaz-kh.com Le Condé BKK1: https://www.realestate.com.kh/new-developments/le-conde-bkk1/Phnom Penh Galaxy Garden: https://www.realestate.com.kh/new-developments/phnom-penh-galaxy-garden/Vue Aston: https://www.realestate.com.kh/new-developments/vue-aston/
News Page Concierge 590x250 KH
ទីផ្សារជួលមានភាពធន់ទ្រាំចំពេលមានការភ័យខ្លាចថ្មីរបស់COVID-19
ទីផ្សារជួលមានភាពធន់ទ្រាំចំពេលមានការភ័យខ្លាចថ្មីរបស់COVID-19
June 6, 2022, 5:00 p.m.
ទីផ្សារជួលក្នុងរាជធានីភ្នំពេញនៅតែមិនរងផលប៉ះពាល់ខ្លាំងក្លាប៉ុន្មាននោះទេ បើទោះបីជាមានការភ័យខ្លាចជាថ្មីដែលបណ្តាលមកពីការឆ្លងសហគមន៍នៃជម្ងឺកូវីត ១៩ លើកដំបូងនៅក្នុងប្រទេស។ យោងតាមនិន្នាការទីផ្សាររបស់ក្រុមហ៊ុន Realestate.com.kh បានបញ្ជាក់ថាអាផាតមិនដែលបានកត់ត្រាទុកសម្រាប់ជួលនៅភ្នំពេញកំពុងបង្ហាញពីតម្លៃជួលមធ្យមទៅតាមលំដាប់តម្លៃរបស់វា។បន្ទាត់តំណាងអចលនទ្រព្យជួលនៅក្នុងរាជធានីភ្នំពេញតម្លៃជួលមធ្យមសម្រាប់អាផាតមិន ១បន្ទប់គេង ដែលមិនមានការផ្លាស់តម្លៃត្រឹម ៦០០ ដុល្លារតម្លៃជួលមធ្យមសម្រាប់អាផាតមិន ២បន្ទប់គេង ដែលមើលឃើញពីតម្លៃធ្លាក់ចុះ ៥% នៃ ៩០០ ដុល្លារតម្លៃជួលមធ្យមសម្រាប់អាផាតមិន ៣បន្ទប់គេង ដែលមានសេ្ថរភាពត្រឹមតម្លៃ ១,៨០០ ដុល្លារខណ្ឌសែនសុខ ផ្ដល់ជូននូវតម្លៃជួលទាបបំផុតក្នុងចំណោមខណ្ឌដែលស្ថិតនៅក្នុងរាជធានីភ្នំពេញតម្លៃនិន្នាការទីផ្សារ គឺជាតម្លៃមធ្យមដែលត្រូវបានរកឃើញនៅទូទាំងរាជធានីភ្នំពេញហើយត្រូវ បានរៀបចំឡើងជាមគ្គុទេសក៍ដើម្បីងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអចលនទ្រព្យក្នុងតតម្លៃដែលលោកអ្នកពេញចិត្ត។ ក្រុមហ៊ុន Realestate.com.kh បានផ្ដល់យោបល់ដល់អតិថិជន ដែលកំពុងចង់ស្វែងរកអចលនទ្រព្យឲ្យចូលទៅកាន់គេហទំព័រ អចលនទ្រព្យសម្រាប់ជូលនៅរាជធានីភ្នំពេញ ដើម្បីរុករកអចលនទ្រព្យដែលដាក់បង្ហាញជាមួយតម្លៃដែលលោកអ្នកពេញចិត្ត។ តំរូវការក្នុងស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអចលនទ្រព្យដែលមានតំលៃសមរម្យ និងកំរិតកណ្ដាល ពីសម្ពាធសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជម្ងឺកូវីត ១៩។ ការជ្រើសរើសអាផាតមិន ១ បន្ទប់គេងនិង ២ បន្ទប់គេង នៅរាជធានីភ្នំពេញមានការ ផ្លាស់ប្តូរតិចតួចបំផុតសម្រាប់ឆ្នាំ ២០២០ ។ ទោះបីជាត្រូវកត់សំគាល់ថាព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែវិច្ឆិកា មិនទាន់ត្រូវមានរបាយការណ៍ជាក់លាក់ច្បាស់នៅឡើយ។អាផាតមិនធំដូចជាជម្រើសរើសអាផាតមិនដែលមាន ៣ បន្ទប់គេង ធ្វើឱ្យតម្លៃរបស់ពួកគេឡើងចុះខណៈដែលអ្នកជួលភាគច្រើនជាជនបរទេស។ ការចាប់ផ្តើមនៃ COVID-១៩ បានធ្វើឱ្យទីផ្សារនេះធ្លាក់ចុះដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិ។ ទីផ្សារជនបរទេសទំនងនៅតែបន្តមានចំនួនតិចជាងមុន ដោយសារតែមានការប៉ះទង្គិត នៃកូវីត១៩។​ យោងតាមនិន្នាការទីផ្សារ ខណ្ឌសែនសុខផ្ដល់ជូននូវតម្លៃជួលមធ្យមទាបបំផុតសម្រាប់ខុនដូ ក្នុងតម្លៃ ៦០០ ដុល្លារ។ អ្នកជួលដែលមានចាប់អារម្មណ៍អាចជាឱកាសល្អក្នុងការស្វែងរក កន្លែងស្នាក់នៅដែលមាន តម្លៃថោកជាង នៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍លឿន។ការឆ្លងសហគមន៍ដំបូងគេរបស់ប្រទេសកម្ពុជាធ្វើឱ្យមានការប៉ះទង្គិចលើវិស័យសេដ្ឋកិច្ចជាថ្មី។ ជាសំណាងល្អក្រសួងសុខាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ការផ្ទុះ ឡើងក្នុងតំបន់ ហើយជាហេតុធ្វើអោយមានការភ័យខ្លាចជាថ្មី។កាលពីពេលថ្មីៗ នេះរដ្ឋាភិបាលបានប្រកាសពន្យារពេលកំណត់ការលើកលែងពន្ធលើ អចលនទ្រព្យដែលមានតម្លៃតិចជាង ៧ ម៉ឺនដុល្លារអាមេរិក។ ថ្ងៃផុតកំណត់ថ្មីត្រូវបានកំណត់នៅខែធ្នូ ឆ្នាំ ២០២១ ហើយត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្ត​ ដល់អ្នកអភិវឌ្ឍន៍ដើម្បីផ្តល់នូវតម្លៃកាន់តែទាក់ទាញដល់អ្នកទិញអចលនទ្រព្យ។សរុបមក វិស័យអចលនទ្រព្យនៅកម្ពុជានៅតែរងការធ្លាក់ចុះដោយសារតែចំនួនវិនិយោគបរទេសមាន កំណត់។ ករណីនៃកូវីត១៩ ថ្មីៗនេះបានបង្ហាញថាប្រទេសនេះនៅតែងាយរងគ្រោះដោយសារការ ផ្ទុះឡើងវិញ។ ហើយបើគ្មានវ៉ាក់សាំងចរាចរណ៍នោះទេ វាអាចត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ ទីផ្សារអចលនទ្រព្យដើម្បីជាសះស្បើយពីជំងឺរាតត្បាតមុននេះ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Oxley និង ក្រុមហ៊ុន Bluebell ស្តីពីការគ្រប់គ្រងផ្សារទំនើបនៅគម្រោងអគារ The Peak
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Oxley និង ក្រុមហ៊ុន Bluebell ស្តីពីការគ្រប់គ្រងផ្សារទំនើបនៅគម្រោងអគារ The Peak
June 6, 2022, 5:00 p.m.
ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bluebell Trading Pte. Ltd ស្តីពីការតែងតាំងក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៏ផ្សារទំនើប The Peak ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យអាជីវកម្មផ្សារទំនើបរយៈពេលជាង៦០ឆ្នាំមកហើយ។​ តាមរយៈការដាក់អោយដំណើរការនូវផលិតផលម៉ាកប្រណីតៗជាលក្ខណៈសកលចំនួន១៥០ម៉ាក និង ស្របតាមរបៀបរស់នៅបែបស៊ីវិល័យនៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និង វិស័យអាជីវកម្មផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ បទពិសោធន៍របស់ក្រុមហ៊ុននេះ ក្នុងការគ្រប់គ្រងម៉ាកផលិតផលទាំងឡាយ ជាជំនាញចាំបាច់ក្នុងការបង្កើតផ្សារទំនើបមួយដែលអាចទាក់ទាញអតិថិជននាសម័យបច្ចុប្បន្ន​បាន។ ចក្ខុវិស័យរបស់ក្រុមហ៊ុន Bluebell សំរាប់គម្រោងនេះមានគោលដៅផ្តល់ជូននូវផ្សារទំនើបប្រកបដោយភាពសុខដុមរមនា តាមរយៈការទទួលយកបទពិសោធន៏ដោយផ្ទាល់ឥតដែនកំណត់ជាមួយនឹងបណ្តុំម៉ាកដែលមានភាពប្រណីត ស៊ីវិល័យ ទាន់សម័យ ភោជនីយដ្ឋាននានា គួបផ្សំនឹងបច្ចេកវិទ្យាទំនើបៗ និងការផ្តល់ជូនសេវាកម្មអតិថិជនដែលល្អឥតខ្ចោះផ្សារភ្ជាប់ជាមួយផ្សារទំនើបគុណភាពលំដាប់ខ្ពស់​ រួមផ្សំជាមួយបណ្តាម៉ាកល្បីៗចំរុះនានាដែលមានភាពទាក់ទាញចំពោះអតិថិជនក្នុងស្រុក និង ក្រៅប្រទេស។នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ឈ្មោះលោក Ashley Micklewright បានសម្ដែងនូវក្តីសោមនស្សរីករាយទៅលើការសហការ ហើយបានថ្លែងថា “បណ្តូលអាជីវកម្មស្នូលរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាមជាអ្នកថែរក្សា និង ប្រតិបត្តិ គឺស្ថិតនៅលើការយកចិត្តទុកដាក់ស្គាល់ពីពេលវេលា ទីកន្លែង វិធីសាស្រ្ត និង តម្រូវការរបស់អតិថិជនយើង។ រួមជាមួយការទាញចូលនូវបណ្តាម៉ាកផលិតផលចំបងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និង បទពិសោធន៏ក្នុងការគ្រប់គ្រងម៉ាកទាំងនេះអស់រយៈពេលជាង៦ទសវត្សរ៍កន្លងមកទៅលើផ្សារទំនើបចំនួន១០ ក្រុមហ៊ុនយើងខ្ញុំមានក្តីសប្បាយរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Oxley-Worldbridge នៅកម្ពុជា ហើយមានក្តីរំពឹងយ៉ាងខ្លាំងដើម្បីផ្តល់ជូននូវផ្សារទំនើបថ្មីមួយនេះនៅអាស៊ី។”ពត៌មានស្តីពីក្រុមហ៊ុនសម្ព័ន្ធ Bluebell Group៖ ជាក្រុមហ៊ុនឈានមុខគេមានភាពជោគជ័យក្នុងការបង្កើតម៉ាកផលិតផលមួយចំនួននៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក។ ក្នុងនាមជាជំរើសដៃគូអាជីវកម្មនៅអាស៊ី ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group បច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាធារណៈប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ប្រទេសថៃ។បណ្តាញចែកចាយរបស់ក្រុមហ៊ុនសម្ព័ន្ធនេះ រួមបញ្ចូលទាំងខ្សែសង្វាក់ផ្សារទំនើបដើម្បីលើកកំពស់ប្រជាប្រិយភាពផលិតផល បណ្តាហាងទំនិញនានា បញ្ជរលក់ទំនិញនានា រចនាបទនៃបណ្តុំម៉ាកផលិតផលរបស់ខ្លួនជាដើម ក៏ដូចជាបណ្តាញបោះដុំដែលបានឆ្លងកាត់ការជ្រើសរើសកំរិតគុណភាពខ្ពស់ រួមនឹងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និង អាជីវកម្មតាមទីផ្សារដោយផ្ទាល់​ទាំងក្នុងស្រុក និង ផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរផ្សេងៗ។ក្រុមហ៊ុនសម្ព័ន្ធនេះក៏បានដាក់អោយដំណើរការនូវប្រភេទផលិតផលមួយចំនួនដូចជា៖ សំភារះលម្អរ ស្បែកជើង សំលៀកបំពាក់ គ្រឿងក្រអូប ផលិតផលថែរក្សាសម្រស់ ភោជនីយអាហារ គ្រឿងអលង្ការ នាឡិកា វ៉ែនតា និង ថ្នាំជក់ជាដើម។ទោះបីជាក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ជាក្រុមហ៊ុនសម្ព័ន្ធមួយមានលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននេះមានបុគ្គលិកបច្ចុប្បន្នចំនួនប្រមាណជាង៤,០០០នាក់ មានទីតាំងលក់ទំនិញចំនួន១,០០០ កន្លែង និង ចំណូលសរុបប្រមាណ ២,៥០០ លានដុល្លារអាមេរិក។គេហទំព័រ: www.bluebellgroup.com
បើកលក់  វីឡាទោលម៉ូតថ្មីពីបុរីអាម៉ូរី៧មករា
បើកលក់ វីឡាទោលម៉ូតថ្មីពីបុរីអាម៉ូរី៧មករា
June 6, 2022, 11:25 a.m.
ដើម្បីជាការស្វាគមន៏ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែបឯកជនដ៏មានឧត្តមភាព បុរីអាម៉ូរី7មករា ដាក់លក់នូវប្រភេទវីឡាទោលម៉ូតថ្មី​យ៉ាងប្រណិត ។វីឡាទោលម៉ូតថ្មី 2 ប្រភេទ ក្នុងបុរី អាម៉ូរី 7មករា ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលក្នុងនោះរួមមាន វីឡាឃ្វីន​ និង វីឡាឃ្វីន មេរ៉ា ដែលសាងសង់ឡើងជាសហគមន៍ អភិជនទាន់សម័យបែបលំហែដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។ វីឡាឃ្វីនម៉ូតថ្មីទាំង2នេះ ផ្ដល់ជូននូវរចនាបទខាងក្រៅ​តាមបែបអឺរ៉ុប​ ដោយផ្តោតលើហុងស៊ុយអាស៊ី បង្ហាញនូវសក្ដានុភាពខ្ពង់ខ្ពស់បែបអភិជនសម័យថ្មី មានចំណតរថយន្ដធំទូលាយ ទីធ្លាសួនច្បារជុំវិញផ្ទះអាចសាងសង់ជាកញ្ចុះលំហែល កន្លែងហាត់ប្រាណ រៀបចំកម្មវិធីជប់លាង រឺក៏សាងសង់ជាអាងហែលទឹកយ៉ាងទំនើបបានទៀតផង។ ដោយឡែក រចនាបទខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងពិសេស ផ្ដល់ជូនភាពប្រណិតគ្រប់ជាន់ដែលរួមមាន បន្ទប់ជួបជុំគ្រួសារធំទូលាយ​ បន្ទប់ទទួលទានអាហារដែលអាចគយគន់ទេសភាពខាងក្រៅផ្ទះ បន្ទប់ចំអិនអាហារ បន្ទប់ធ្វើការដែលមានបរិយាកាសឆ្នៃប្រឌិត​  បន្ទប់គេងមានបង្អួចធំៗផ្តល់ពន្លឺនិងខ្យល់អាកាសគ្រប់គ្រាន់ ​ មាន វេរ៉េនដា ដែលអាចសម្រាក​ជួបជុំគ្រួសារ និង ស្រូបយកខ្យល់អាកាស​ រឺក៏អាចតុបតែងជាសួនច្បារលំហែលើលំហ ចំនែកឯបន្ទប់ទឹកវិញរិតតែឡូយ  ជាមួយការបំពាក់ជូនគ្រឿងបរិក្ខាទំនើបៗប្រកបដោយគុណភាពខ្ពស់ ​ ផ្តល់ជូនសមាជិកគ្រួសារនូវផាសុកភាព និង អារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះ ស្ថាបត្យកររបស់​​  បុរីអាម៉ូរី7មករា បានគិតគូរយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ទៅលើបរិបទ និងផាសុកភាពក្នុងការស់នៅ។ គ្រប់ប្រភេទគេហដ្នានទាំងអស់ ត្រូវបានរចនាឡើងតាមបែបផែនសម័យថ្មី រួមផ្សំជាមួយធម្មជាតិ​ ដែលផ្តល់អោយសមាជិកគ្រួសារនូវបទពិសោធន៏រស់នៅបែបលំហែកម្សាន្ដ ដំបូងគេបង្អស់ ជាមួយដងព្រែកធម្មជាតិពិតៗពីដៃទន្លេមេគង្គ។ ​បុរីអាម៉ូរី7មករា ផ្តោតសំខាន់លើបច្ចេកទេសសាងសង់ស្របទៅតាមបទដ្ឋានជាតិ​ និង អន្តរជាតិ ពោលពេញដោយភាពឆ្នៃប្រឌិត ដោយប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ពីបញ្ចឹមប្រទេស ជាមួយនឹងការរៀបចំបរិយាកាសរស់នៅសមស្របទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយមានការរៀបចំជារុក្ខវិថី​ធំៗ កញ្ចុះសម្រាកលំហែលតាមដងព្រែក សួនច្បារស្រស់បំព្រង និងកន្លែងក្មេងលេងយ៉ាងសម្បូរបែបស្ពានថ្នល់ ប្រព័ន្ធទឹកភ្លើង និង ខ្លោងទ្វារចនាឡើងឥតខ្ចោះ ជូនទៅដល់អតិថិជន​។​​អ្វីដែលកាន់តែពិសេសនោះ វីឡាទោលម៉ូតថ្មីដ៏ប្រណិតនេះ មានតម្លៃត្រឹមតែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ​  ហើយអតិថិជនអាចបង់រំលស់រយៈពេល ២ឆ្នាំ ដោយគ្មានការប្រាក់ទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ភ្នាក់ងារលក់របស់បុរី តាមរយៈលេខទូរសព្ទ័ 078 / 092 90 9999 ​ឬរង់ចាំតាមដាន តាមគេហទំព័រ Facebook បុរីអាម៉ូរី៧មករា ឬ តេឡេក្រាម ឆាណែល Amory Property Development ឬ អាចអញ្ជើញមក សាកសួរព័ត៌មានដោយផ្ទាល់ នៅគ្រប់ការិយាល័យលក់របស់យើងខ្ញុំ។ សូមទស្សនាវីដេអូខាងក្រោមនេះ ​https://youtu.be/b8pN-j8TQxQ​https://www.facebook.com/AmoryDeveloper/?view_public_for=250231938496023
សេចក្តី​ប្រកាស​ព័ត៌មាន: ការផ្លាស់ប្តូរប្រធានគ្រប់គ្រងរបស់The Peak Cambodia
សេចក្តី​ប្រកាស​ព័ត៌មាន: ការផ្លាស់ប្តូរប្រធានគ្រប់គ្រងរបស់The Peak Cambodia
June 6, 2022, 5:00 p.m.
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Oxley Holdings Limited (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”; និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន តទៅនេះហៅកាត់ថា “ក្រុមហ៊ុនសម្ព័ន្ធ”) សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា កិច្ចព្រមព្រៀងសហការដែលបានធ្វើឡើងរវាង ក្រុមហ៊ុនយើងខ្ញុំ រួមជាមួយនិង​ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Oxley Gem (Cambodia) Co. , Ltd ​(តទៅនេះហៅកាត់ថា“ OXG”)​ និង​ ក្រុមហ៊ុន CapitaLand Retail Management Pte Ltd (ហៅកាត់ថា “CapitaLand Retail”)ត្រូវបញ្ចប់ជាស្ថាពរតាមរយៈការព្រមព្រៀងទ្វេភាគីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។​ សូមបញ្ជាក់ផងដែរថា ​ កន្លងមកនេះ CapitaLand Retail ជាក្រុមហ៊ុនទទួលបានការតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុនសម្ព័ន្ធដែលមានទីតាំងស្ថិតនៅអគារThe Peak នៃរាជធានីភ្នំពេញ (ហៅកាត់ថា “ផ្សារទំនើប”)។ក្រុមហ៊ុន CapitaLand Retail និង ក្រុមហ៊ុនយើងខ្ញុំបានចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្មមួយដែលក្នុងនោះក្រុមហ៊ុន CapitaLand Retail មានតួនាទី៖ (i) ផ្តល់សេវាប្រឹក្សាទាក់ទងនឹងផ្នែកទីផ្សារ ព្រមទាំងប្រតិបត្តិការនានារបស់ផ្សារទំនើប​ ដែលសេវាកម្មនេះមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០; និង (ii) ដើរតួនាទីជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារជួលអចលនវត្ថុនេះ ហើយសេវាកម្មនេះក៏ត្រូវមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬរយៈពេលពន្យារបន្ថែមណាមួយអាស្រ័យដោយជំរើសរបស់ក្រុមហ៊ុន CapitaLand Retail ។ក្រុមហ៊ុនយើងខ្ញុំ និង ក្រុមហ៊ុន OXG សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន CapitaLand Retail ​ដែលបានអនុវត្តជំនាញរបស់ខ្លួនលើការគ្រប់គ្រងផ្សារទំនើបក្នុងអំឡុងពេលនៃកិច្ចសហការកន្លងមក ប្រកបដោយសក្តានុពលជួយសម្របសម្រួលនូវកិច្ចការនានាក្នុង ដំណើរការសាងសង់ផ្សារទំនើបបានយ៉ាងច្រើនដល់ក្រុមហ៊ុន OXG។​តាមរយះការពិភាក្សាយ៉ាងល្អិតល្អន់ស្តីពីការតែងតាំងក្រុមហ៊ុន Bluebell Trading Pte Ltd. (ហៅកាត់ថា "Bluebell") ជាអ្នកគ្រប់គ្រងផ្សារទំនើប ក្រុមហ៊ុន Oxley-Worldbridgeland Asset Management (Cambodia) Co., Ltd.​ (ហៅកាត់ថា “OXAM”) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយើងខ្ញុំ និងជាអ្នកគ្រប់គ្រងទ្រព្យសកម្មនៃផ្សារទំនើបនេះ បានសំរេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន​ Bluebell ។ក្រុមហ៊ុន Bluebell Trading Pte Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ដែលជាក្រុមហ៊ុននាំមុខគេលើវិស័យឧស្សាហកម្ម​ប្រណីតនៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក ​​ព្រមទាំងបាននឹងកំពុងបន្តធ្វើការណែនាំម៉ាកផលិតផលដ៏ប្រណីតនានាដែលកំពុងឈានមុខគេនៅលើពិភពលោកមកកាន់តំបaន់អាស៊ីចាប់តាំងពីពេលនោះមក។ តាមរយះការដាក់អោយដំណើរការនូវផលិតផលម៉ាកប្រណីតៗជាលក្ខណះសកលចំនួន១៥០ម៉ាក និង ស្របតាមរបៀបរស់នៅបែបស៊ីវិល័យនៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និង វិស័យអាជីវកម្មផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ បទពិសោធន៍ទាំងនេះរបស់ក្រុមហ៊ុនសម្ព័ន្ធ ​ Bluebell Group ក្នុងការគ្រប់គ្រងម៉ាកផលិតផលទាំងនេះ គឺជាជំនាញចាំបាច់ក្នុងការបង្កើតផ្សារទំនើបមួយដែលអាចទាក់ទាញអតិថិជននាសម័យបច្ចុប្បន្ន​។ ហេតុដូច្នេះហើយ ក្រុមហ៊ុនយើងខ្ញុំជឿជាក់ថា ក្រុមហ៊ុន Bluebell មានបទពិសោធន៍ពាក់ព័ន្ធ និង មានសមត្ថភាពគ្រប់គ្រាន់​ឈានមុខគេក្នុងការជំរុញអោយមានការបើកដំណើរការជាផ្លូវការនូវផ្សារទំនើបនេះ ព្រមទាំងជំរុញផ្សារទំនើបនេះឲ្យក្លាយទៅជាទីតាំងកំណត់សម្គាល់ម៉ាកល្បីៗរបស់ខ្លួន នៅចំកណ្តាលរាជធានីភ្នំពេញ។​តាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាភិបាល​Ching Chiat Kwongប្រធាន និង នាយកប្រតិបត្តិ ​ [] ខែធ្នូ​  ឆ្នាំ2020
បុរីដ៏ប្រណិត Lorn City Lotussana ដែលមានចំងាយមិនប៉ុន្មាននាទីពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ
បុរីដ៏ប្រណិត Lorn City Lotussana ដែលមានចំងាយមិនប៉ុន្មាននាទីពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ
June 2, 2022, 1:39 a.m.
បន្ទាប់ពីគម្រោង Lorn City ទី១ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចដាក់ចេញគម្រោងទី២នេះ ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានដែលកំពុង កើនឡើងនៅក្នុងរាជធានីភ្នំពេញ។បុរី Lorn City Lotussana គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយក្នុងចំណោមខណ្ឌកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២-៣ឆ្នាំ ចុងក្រោយនេះសម្រាប់ការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន។ការសាងសង់របស់គម្រោង បុរី Lorn City Lotussana បានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០១៩ ហើយគម្រោងគ្រោងនឹងបញ្ចប់ និងប្រគល់ផ្ទះនៅខែមិថុនាឆ្នាំ២០២១។ គម្រោងបុរី Lorn City Lotussana គ្រប់ដណ្ដប់លើផ្ទៃដីសរុប ១០ ហិកតា មានផ្ទះសរុបចំនួន ១៤៨ ខ្នង មានប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ដោយបែងចែកជា ៦ ប្រភេទផ្សេងគ្នារួមមាន៖ ផ្ទះអាជីវកម្ម Asiatic Lotussana ទំហំ 4.3m x 12mផ្ទះអាជីវកម្ម Chawan Lotussana ទំហំ 4.3m x 13.5mផ្ទះអាជីវកម្ម Blue Star Lotussana ទំហំ 4.2m x 16mផ្ទះអាជីវកម្ម Cherry Lotussana ទំហំ 5m x 16mផ្ទះអាជីវកម្ម Mini Cherry Lotussana ទំហំ 4.3m x 13.5mវីឡាកូនកាត់ Asiatic 2 ទំហំ 5m x 10mវីឡាកូនកាត់ Veranda LC ទំហំ 4.3m x 10.1mគ្រប់ប្រភេទលំនៅដ្ឋានដែលស្ថិតនៅក្នុងគម្រោងបុរី Lorn City Lotussana ទាំងអស់សុទ្ធតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងរចនាម៉ូតដោយអ្នកជំនាញល្បីៗ ដែលធ្វើឲ្យផ្ទះទាំងនោះមានរចនាបថខុសប្លែក ទាន់សម័យនិងសាកសមសម្រាប់ការរស់នៅ ឬប្រកបអាជីវកម្មរបស់លោកអ្នក។គម្រោងបុរី Lorn City Lotussana ល្អបំផុតសម្រាប់ការរស់នៅ និងប្រកបរបររកស៊ី។ លក្ខណៈដ៏ពិសេសមួយរបស់គម្រោងនេះគឺវាមានផ្លូវចូលទៅកាន់ទីក្រុងតាមរយៈមហាវិថីសហព័ន្ធរុស្ស៊ី ដោយលោកអ្នកចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ការរចនាម៉ូដរបស់គម្រោងបុរី Lorn City Lotussana គឺផ្ដោតសំខាន់លើភាពងាយស្រួលក្នុងការរស់នៅរបស់លោកអ្នក ដោយធ្វើយ៉ាងណាធានាឲ្យបាននូវបរិយាកាសបែបគ្រួសារដ៏កក់ក្ដៅ។ ដោយចាប់ផ្ដើមពីការរចនាផ្នែកខាងក្រៅរហូតទៅដល់ការរចនាផ្ទៃខាងក្នុងផ្ទះនីមួយៗ​ត្រូវប្រាកដថាគ្រប់ផ្ទះទាំងអស់មានលក្ខណះសម្បត្តិពេញលេញ និងអាចបំពេញគ្រប់តម្រូវការដែលធ្វើឲ្យអ្នករស់នៅទទួលបាននូវអារម្មណ៍សប្បាយរីករាយ និង បទពិសោធន៍ល្អសម្រាប់ការរស់នៅក្នុងបុរីនេះ។អ្នកអភិវឌ្ឍន៍គម្រោងមានគោលបំណងផ្តល់ឱ្យម្ចាស់ផ្ទះគ្រប់រូបនូវបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងរបៀបរស់នៅបែបទំនើប។
ព្រឹត្តិការណ៍ធំជាងគេ ដើម្បីបន្ថយសម្ពាធលើទីផ្សារអចលនទ្រព្យ
ព្រឹត្តិការណ៍ធំជាងគេ ដើម្បីបន្ថយសម្ពាធលើទីផ្សារអចលនទ្រព្យ
June 6, 2022, 5:00 p.m.
ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់វិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ ជាពិសេសមានផល ប៉ះពាល់ខ្លាំងទៅលើទីផ្សារនេះ។ ជាមួយនឹងការត្រឡប់មកវិញនៃការភ័យខ្លាចដោយសារតែការឆ្លងកូវីត១៩បែបសហគមន៍នៅក្នុងប្រទេសកម្ពុជាធ្វើឲ្យវិបត្តិនេះមានរយៈពេលយូរជាងការរំពឹងទុក។តាមរយៈរបាយការណ៍ខែវិច្ឆិកាបានបង្ហាញពីភាពវិលត្រលប់អំពីការចាប់អារម្មណ៍ និងទំនុកចិត្តលើទីផ្សារខុនដូប្រណិតៗ​ឡើងវិញ។ មុនពេលឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលលោក បានធ្វើការងាររបស់ខ្លួនយ៉ាងល្អ ក្នុងការព្យាបាលអ្នកជំងឺដែលបានផ្ទុកមេរោគកូវីត ១៩ និងទប់ស្កាត់ ការឆ្លងឲ្យមានចំនួនតិចបំផុត។ ជាលទ្ធផលនៃវិធានការណ៍ទាំងនេះរបាយការណ៍សន្ទស្សន៍ភាព បស់Google’s Mobility Index repor​t កាលពីដើមខែវិច្ឆិកា បានកត់ត្រាពីការត្រឡប់មកវិញនៃការចេញ ទៅក្រៅរបស់ប្រជាជនទៅកាន់បណ្ដាផ្សារទំនើបនិងកន្លែងកម្សាន្តនៅរាជធានីភ្នំពេញបន្តិចម្តងៗ។ទោះបីជាវាអាចត្រូវបានគេរំពឹងថាទំនុកចិត្តដែលមានក្នុងកំឡុងឆ្នាំ ២០២០ ត្រូវបានរង្គោះរង្គើក៏ដោយ។ របាយការណ៍របស់ Google Mobility Index នៅដើមខែធ្នូ បានបង្ហាញថាការថយចុះចំនួន ៣៩% របស់ប្រជាជនទៅកាន់ហាងទំនិញ និងកន្លែងកម្សាន្តក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុនេះ។ ជារួមរបាយការណ៍របស់ Google Mobility Index បានបង្ហាញថាមនុស្សជាច្រើនជ្រើសរើសការនៅផ្ទះ ភាគច្រើនសឹងតែពេញមួយខែធ្នូនេះ។ដោយមើលឃើញពីនិន្នាការទីផ្សារលើវិស័យអចលនទ្រព្យ គេហទំព័រ Realestate.com.kh បានធ្វើការវិភាគអចលនទ្រព្យ​ប្រភេទខុនដូ ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង នៅក្នុងរាជធានីភ្នំពេញ។ គំនូសពណ៌សំខាន់ៗនៃនិន្នាការតម្លៃលក់នៅភ្នំពេញ៖អាផាតមិន ១បន្ទប់គេង គេឃើញមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់លើតម្លៃលក់មធ្យម ២០%អាផាតមិន ២បន្ទប់គេង កំពុងប្រឈមមុខការធ្លាក់ចុះរហូតដល់ ៥% ចាប់ពីខែកញ្ញាអាផាតមិន ៣បន្ទប់គេង ត្រូវបានមើលឃើញថាកើនឡើង ៧% លើតម្លៃលក់មធ្យមខណ្ឌដង្កោ, ខណ្ឌ៧មករា និងខណ្ឌពោធិ័សែនជ័យមិនស្ថិតនៅក្នុងតម្លៃលក់មធ្យមភាគទាបនៅ ក្នុងរាជធានីភ្នំពេញទេតាមការសិក្សាអំពីទិន្នន័យដែលទទួលបានពីគេហទំព័រ Realestate.com.kh តម្លៃលក់មធ្យមខុនដូ បន្ទប់គេង១ និងបន្ទប់គេង២ នៅក្នុងរាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះគួរឲ្យកត់ សម្គាល់។ ចំពោះតម្លៃខុនដូដែលមាន១បន្ទប់់គេង បានបង្ហាញឲ្យឃើញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ស្ទើរតែ ១៩% ដែលធ្វើឱ្យតម្លៃមធ្យមធ្លាក់ចុះដល់ ប្រហែល៨៥.០០០ ដុល្លារ។ ទន្ទឹមនឹងនោះផងដែរ តម្លៃមធ្យមនៃខុនដូដែលមាន បន្ទប់គេង២មានការផ្លាស់ប្ដូរត្រឹម ៥% ប៉ុណ្ណោះ ដែលធ្វើឲ្យតំលៃលក់ មធ្យមធ្លាក់ចុះដល់ ប្រមាណ ១៧០,០០០ ដុល្លារ។ ផ្ទុយទៅវិញយើងមើលឃើញថាករណីកូវីត១៩ នេះ​មិនបានជះឥទ្ធិពលដល់ ប្រភេទខុនដូ ៣បន្ទប់គេងនោះទេ វាបែរជាធ្វើឲ្យតម្លៃជាមធ្យមរបស់ លំនៅដ្ឋានប្រភេទនេះកើនឡើងរហូតដល់ ៧%។ព្រឹត្តិការណ៍លក់អចលនទ្រព្យតាមអនឡាញដំណាច់ឆ្នាំ ២០២០នៅតែបន្តដំណើរការណ៍សារៈសំខាន់នៃទីផ្សារតាមអ៉ីនធើណេតនិងទីផ្សារនៅកន្លែងត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅពេលដែលមនុស្សកាន់តែច្រើនកំពុងកំណត់ពេលវេលារបស់ពួកគេនៅពេលដែលចេញទៅខាងក្រៅ។​ ព្រឹត្តិការណ៍នេះបានផ្ដល់ភាពងាយស្រួលដល់លោកអ្នកដែលជាអ្នកលក់ និងអ្នកទិញក្នុងការស្វែងរក អចលនទ្រព្យរបស់ខ្លួន ដោយគិតគូរអំពីផលវិបត្តិក្នុងការចេញទៅក្រៅក្នុងកំឡុងពេលកូវីត ១៩ នេះផ្ទាល់តែម្ដង។ពិព័រណ៍ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ Realestate.com.kh នេះ គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យតាមអនឡាញដែលកំពុងបន្តផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើការគម្រោងអភិវឌ្ឍន៍ជាង ៤០ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលដំណើរការណ៍ពេញមួយខែធ្នូ ឆ្នាំ២០២០នេះ។ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍នេះប៉ុន្តែចំនួនយូនីតដែលមានការបញ្ចុះតម្លៃមានកំណត់។ គេហទំព័រ Realestate.com.kh សូមអញ្ជើញអតិថិជនដែលចាប់អារម្មណ៍ទាំងអស់មក ចុះឈ្មោះនៅថ្ងៃនេះ!គេហទំព័រ Realestate.com.kh ណែនាំទៅកាន់អតិថិជនអ្នកកំពុងស្វែងរកអចលនទ្រព្យឲ្យចូលទៅកាន់ គេហទំព័រ លក់អចលនទ្រព្យប្រភេទខុនដូនៅរាជធានីភ្នំពេញ ដើម្បីចូលមើលអចលនទ្រព្យ។
Morgan Tower បានបញ្ចប់ការសាងសង់ដោយជោគជ័យ ! Morgan នឹងបើកយុគ្គសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជាប្រកបដោយលទ្ធភាព​ !
Morgan Tower បានបញ្ចប់ការសាងសង់ដោយជោគជ័យ ! Morgan នឹងបើកយុគ្គសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជាប្រកបដោយលទ្ធភាព​ !
June 2, 2022, 3:14 p.m.
ក្រឡេកទៅមើលមជ្ឈមណ្ឌលពាណិជ្ជកម្មល្បីៗ នៅលើពិភពលោក ពួកគេមិនត្រឹមតែ ល្បីល្បាញលើវិស័យសំណង់អគារខ្ពស់ៗប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេកោតសរសើរ ចំពោះកេរ្តិ៍ឈ្មោះអាជីវកម្មដ៏អស្ចារ្យរបស់ពួកគេ។ នៅក្នុងជំហាននៃការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ អគារខ្ពស់ៗ មិនត្រឹមតែទាក់ទាញចក្ខុវិស័យអាជីវកម្មរបស់សហគ្រិនឆ្នើមប៉ុណ្ណោះទេ ក៏បង្ហាញពីការចាប់ផ្តើមនៃក្តីសុបិន្តដ៏អស្ចារ្យផងដែរ។នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ​ ដែលជាអគារការិយាល័យបានទទួលពានរង្វាន់ មាសលំដាប់អន្តរជាតិចំនួន ៤ ក្នុងនោះមានមជ្ឈមណ្ឌលអាជីវកម្មស្នូលរបស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថាប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។ ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Morgan Group និងដៃគូសហការបានចូលរួមពិធីបញ្ចប់ការសាងសង់ នឹងកាត់ខ្សែរបូណ៏ ដែរជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត​​​ដ៏ជោគជ័យនៃអគារ Morgan Tower ។នៅម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ពិធីសូត្រមន្តសូមសេរីសួស្ដីត្រូវបានប្រារព្ធធ្វើនៅ Morgan Tower ។ នៅក្រោមបរិយាកាសដ៏ពិសិដ្ឋនេះ ព្រះសង្ឃបានសូត្រធម៌យ៉ាងឧឡារិកដោយប្រោះទឹកមន្ត ដើម្បីបួងសួងអោយអគារ Morgan Tower បញ្ចប់បានយ៉ាងល្អ និង ជូនពរអោយអគារ Morgan Tower មានការអភិវឌ្ឍ នឹង រីកចំរើនខ្លាំងនាពេលអនាគត។បន្ទាប់មក ថ្នាក់ដឹកនាំនិងភ្ញៀវកត្តិយស បានចុះទស្សនាទីតាំងការិយាល័យនៅជាន់ទី ១០ នៃអគារ Morgan Tower បានស្វែងយល់អំពីបរិយាកាសនៃការិយាល័យនិងទីតាំងនាពេលអនាគត​ ក្រោមការពន្យល់ពីអ្នកប្រឹក្សាវិនិយោគ ។ ដោយឈរសម្លឹងមើលពីលើឃើញទេសភាពដ៏ធំទូលាយនៃទន្លេមេគង្គនិងជុំវិញទីក្រុងភ្នំពេញដែលមានសភាពអ៊ូអរ ភ្ញៀវដែលបានចូលរួមទស្សនា បានទទួលស្គាល់ខ្ពស់ចំពោះចក្ខុវិស័យនឹងយុទ្ធសាស្រ្តដ៏ល្អប្រសើររបស់ Morgan ហើយបានកោតសរសើរអំពីវឌ្ឍនភាពនៃគម្រោងនេះប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។នៅម៉ោង ១០:១៨ នាទីប្រធានក្រុមហ៊ុន Morgan Group លោក ឌិងយ៉ុងជុន ផ្ទាល់បានដឹកនាំក្រុមការងារទៅដល់ជាន់ទី ៤៨ ហើយរួមជាមួយភ្ញៀវដែលមានវត្តមាននិងមើលកម្មវីធីលើអគារ Morgan ។ បុគ្គលិកបានធ្វើការផ្សាយផ្ទាល់ពីដំណើរការរៀបចំពិធីទាំងមូល​​ ហើយបាននាំមកឱកាសដ៏រីករាយនេះទៅ ម្ចាស់វិនិយោគិននិងដៃគូជំនួញ របស់ Morgan Tower នៅទូទាំងពិភពលោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ដោយសារតែផលប៉ះពាល់នៃ covid 19 នេះម៉ូហ្គិនក៏គោរពយ៉ាងខ្ជាប់នូវបទប្បញ្ញត្តិបង្ការការរីករាលដាលរបស់រដ្ឋាភិបាលកម្ពុជានិង​ សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះភ្ញៀវដែលបាន អញ្ជើញមកកម្មវិធីនេះមានតែ២០អ្នកទេ ហើយភ្ញៀវផ្សេងទៀតជាមួយម្ចាស់វិនិយោគិននិងដៃគូអាជីវកម្មមកពីគ្រប់ទិសទីនៃប្រទេសបានត្រឹមមើលតាមរយះការផ្សាយផ្ទាល់ ។ បរិយាកាសរីករាយបានដក់ជាប់ក្នុងដួងចិត្តភ្ញៀវគ្រប់រូបតាមរយៈអ៊ីធឺណិតនិងទទួលបានការអបអរសាទរដ៏ស្មោះពីសំណាក់​ ម្ចាស់ដៃគូអាជីវកម្មនិងវិនិយោគិនមកពីប្រទេសចិន​ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង​ សហរដ្ឋអាមេរិកអឺរ៉ុបនិងប្រទេសផ្សេងទៀត។ក្នុងអំឡុងពេលនេះ ដៃគូសហការក្រៅប្រទេសរបស់ Morgan BLUEYE ប្រទេសកូរ៉េខាងត្បូង និងPARTNERS REALTY ប្រទេសចិនបានជួនផ្លាក់ជូនពរដល់ Morgan ក្នុងនាមម្ចាស់ក្រុមហ៊ុនបរទេស និងបានជូនពរដល់ Morgan ឲ្យទទួលបានភាពជោគជ័យរបស់ខ្លួននាថ្ងៃអនាគត។លោក ឌិងយ៉ុងជុន ប្រធានក្រុមហ៊ុន Morgan Group ទទួលការជូនពរពីវិនិយោគិនចជាច្រើន លោកបានមាន​ប្រសាសន៍ថា “សមិទ្ធិផលដ៏អស្ចារ្យរបស់ Mogan Tower សព្វថ្ងៃនេះ គឺមិនអាចកើតមានបានទេប្រសិនជាគ្មានវត្តមាន និងការគាំទ្ររបស់សំណាកម្ចាស់សហគ្រាស នឹងអ្នកវិនិយោគ។ នៅក្រោមការគាំទ្របែបនេះ បានធ្វើអោយ Morgan មានកំលាំងចិត្ត មានទំនុកចិត្ត បានជំនះរាល់ការលំបាក និងអាចបញ្ចប់ការសាងសង់តាមការកំណត់។ Morgan សង្ឈឹមថានឹងថ្លែងអំណគុណដល់អ្នកគាំទ្រទាំងអស់ ជាមួយនឹងសកម្មភាពជាក់ស្តែងនៃការបញ្ជប់ការសាងសង់អគារ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សហគ្រាស នឹងអ្នកវិនិយោគដែលបានយកចិត្តទុកដាក់ និងជួយដល់ក្រុមហ៊ុន Morgan ក្នុងកំឡុងពេលនេះ។ចាប់តាំងពីការបុកគ្រឹះរបស់ Morgan Tower នៅខែសីហាឆ្នាំ ២០១៨​ រហូតដល់បានបញ្ចប់ ៤៨ ជាន់ អស់រយៈពេល ២៨ខែ ហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះដល់វិនិយោគិន និងដៃគូអាជីវកម្មជាច្រើន។ស្ថិតក្រោមបរិយាកាសពិសេសនៃការរីករាលដាលនៃជំងឺcovid 19 ឆ្នាំ ២០២០ Morgan បានទប់ទល់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺcovid 19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា​ ហើយបានប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវឌ្ឍនភាពនៃសំណង់និងស្តង់ដារសំណង់ហើយខិតខំធ្វើឱ្យសំណង់នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។Morgan Group សង្ឃឹម Morgan Tower នឹងបញ្ចប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរក្រុមហ៊ុនត្រៀមនឹងប្រគល់ជូននៅអគារការិយាល័យ នាពេលអនាគត។Morgan Tower ជាទំព័រ CBD កម្ពុជាMorgan Tower ជាស្ថាបត្យកម្មដែលទទួលបានពានរង្វាន់មាសពី LEED អន្តរជាតិ - ដែលជាកន្លែងសម្គាល់អាជីវកម្មអន្តរជាតិនៅកម្ពុជាមានទីតាំងស្ថិតនៅកោះពេជ្រ CBDនៃរាជធានីភ្នំពេញ ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច “ត្បូងពេជ្រមាសនិងប្រាក់” អគារនេះមានចម្ងាយតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីច្រកចូលកោះនរា នៅតំបន់សេដ្ឋកិច្ចថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រដ៏លេចធ្លោរបស់ Morgan ប្រមូលធនធានអន្តរជាតិ​ ដែលមានគុណភាពខ្ពស់ វាជាកាតមាសមួយផ្សេងទៀតសម្រាប់អាជីវកម្មលំដាប់ខ្ពស់ របស់ប្រទេសកម្ពុជាក្នុងយុគ្គសម័យថ្មី។ស្នាដៃដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិ LEED Gold Awardអគារនេះត្រូវបានធ្វើឡើងយ៉ាងប្រណីតជាមួយនឹងសាលទទួលភ្ញៀវដែលមានកំពស់ ១២ ម៉ែត្រ ជាន់នីមួយៗ កំពស់ ៣.៩ ម៉ែត្រ និងមានជណ្តើរយន្តល្បឿនលឿនចំនួន ១៥ គ្រឿងដែលពីជាន់ក្រោមទៅដល់ជាន់ដំបូលអស់30វិនាទី ។ កន្លែងការិយាល័យដំបូងមានអុកស៊ីសែនគ្រប់គ្រាន់ ផ្ទៃខាងក្រៅ បានតម្លើងដោយកញ្ចក់ប្រហោងប្រភេទ LOW-E ដែលស្រោបដោយថ្នាំកូដវិទ្យុកម្មទាប ជាមួយនឹងបន្ទះអាលុយមីញ៉ូមបញ្ឈរ ហើយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់កណ្តាលពេញលេញជាមួយនឹងថាមពលសន្សំសំចៃដ៏វៃឆ្លាតដែលបង្កើតទីធ្លាដែលមានសីតុណ្ហភាពថេរអុកស៊ីសែនថេរ។ រចនាសម្ព័ន្ធស៊ុមការិយាល័យដែលអាចផ្តាច់បាន និងមានប្រព័ន្ធការិយាល័យឆ្លាតវៃ ចំនួន ១៨​​ បំពេញសេចក្តីត្រូវការរបស់សហគ្រាសគ្រប់វិស័យ។ជាទីកន្លែងដែលរចនាឡើងយ៉ាងកំពូលនៅកម្ពុជា ការច្នៃប្រឌិតថ្មីនៃរង្វង់អាជីវកម្មអន្តរជាតិអគារ Morgan Tower ផ្តល់នូវទីតាំងអាជីវកម្មដំបូងគេចំនួន ៤,០០០ ម៉ែត្រការ៉េសម្រាប់អ្នកជំនួញអន្តរជាតិរួមទាំង ស្កាយបារនៅជាន់ខាងលើ​ ភោជនីយដ្ឋានសិល្បៈMichelinដ៏ប្រណីត អាងហែលទឹក Infinity ចំណត់ឧទ្ធម្ភាគចក្រ ការិយាល័យប្រធាននិងរដ្ឋបាលដ៏ទំនើប រួមជាមួយការគ្រប់គ្រងដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោក បង្កើតរង្វង់វរជនអាជីវកម្មលំដាប់ពិភពលោកជាមួយនឹងសេវាកម្មផ្តាច់មុខដែលលើសពីស្តង់ដារអន្តរជាតិ។ការគ្រប់គ្រងពានរង្វាន់មាស+ អ្នកពិគ្រោះយោបល់ជំនាញ Morgan អមជាមួយដំណើរសម្រាប់សហគ្រាសសេវាគ្រប់គ្រងរបស់ MORGAN TOWER ដឹកនាំដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោកដែលមានប្រវត្តិជាង 200 ឆ្នាំមកហើយ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងការិយាល័យលំដាប់ខ្ពស់និងទាក់ទាញការវិនិយោគទូទាំងពិភពលោក រហូតមកដល់ពេលនេះមានក្រុមហ៊ុនអន្តរជាតិជាង ១០ដែលមានចិត្តចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនឹងត្រៀមចូលជាផ្លូវការ។បន្ថែមលើនេះសាលតាំងពិព័រណ៍ផែនកាការអភិវឌ្ឍន៍កម្ពុជានិងមជ្ឈមណ្ឌលសេវាកម្មសហគ្រិនភាពនៅរាជធានីភ្នំពេញដំបូងដែលផ្តួចផ្តើមដោយក្រុមហ៊ុនម័រហ្គ្រីនគ្រុបកំពុងដំណើរការសាងសង់ហើយត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅខែមីនាឆ្នាំ ២០២១ ហើយនឹងផ្តល់សេវាកម្មដ៏មានឥទ្ធិពលសម្រាប់សហគ្រាសដែលតាំងលំនៅ ។ម៉ូហ្គិនរួមជាមួយរដ្ឋាភិបាល ទីភ្នាក់ងារច្បាប់ល្បីឈ្មោះលំដាប់អន្តរជាតិ និងទីភ្នាក់ងាគណនេយ្យ ដើម្បីផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ជំនាញគ្រប់គ្រងអាជីវកម្មដែលចាំបាច់ជាច្រើនរួមមានកិច្ចការរដ្ឋបាល សវនកម្មហិរញ្ញវត្ថុ ទីប្រឹក្សាច្បាប់និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវលើសពីនេះទៀត Morgan សហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុល្បីល្បាញលំដាប់អន្តរជាតិ ជាមួយធនាគា អ្នកវិនិយោគិនល្បីល្បាញ ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសកម្មនិងសេវាកម្មការវិនិយោគហិរញ្ញប្បទានសហគ្រាស។​ នឹងផ្តល់ដើមទុនសម្រាប់សហគ្រាសច្នៃប្រឌិត សហគ្រាសអ៊ិនធឺណិតដែលចូលមកតាំងទីនៅ Morgan Towerនិងជួយសហគ្រាសឱ្យចូលក្នុងការអភិវឌ្ឍហិរញ្ញប្បទានទីផ្សារមូលធនអន្តរជាតិឈរនៅជួរមុខនៃឧស្សាហកម្ម។អគារ Morgan Tower ដែលមានគុណភាពលេចធ្លោនិងប្លែកអស្ចារ្យទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនពីទូទាំងពិភពលោកនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មវរជនរបស់ទីក្រុង។ ការបញ្ចប់គម្រោងតាមការគ្រោងទុកមិនត្រឹមតែជាសមិទ្ធិផលពេញលេញជាដំណាក់កាលប៉ុណ្ណោះទេប៉ុន្តែក៏ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃអាជីវកម្មអន្តរជាតិរបស់កម្ពុជាផងដែរ! អគារ Morgan Tower នឹងត្រៀមប្រគល់ជូនអគារការិយាល័យនៅឆ្នាំ ២០២១។ រូបភាពដ៏អស្ចារ្យនិងរុងរឿងរបស់រាជធានីភ្នំពេញត្រូវបានលាតត្រដាង។ អគារ Morgan Tower នឹងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនល្បី ៗ មកពីជុំវិញពិភពលោកជាមួយនឹងចក្ខុវិស័យទូលំទូលាយនិងភាពខ្លាំងក្លា។លេខទូរស័ព្ទទំនាក់ទំនង៖ 023995999 / 068232306
ស្ថាបត្យកម្មជំនាន់ថ្មីដោយក្រុមហ៊ុន The Room Design Studio
ស្ថាបត្យកម្មជំនាន់ថ្មីដោយក្រុមហ៊ុន The Room Design Studio
June 7, 2022, 6:34 a.m.
ចាប់តាំងពីជំនាន់មុនមកទល់ពេលបច្ចុប្បន្នទីក្រុងភ្នំពេញតែងតែត្រូវបានគេចាត់ទុកជារាជធានី ដែលពោរពេញទៅដោយសំណង់ពិសេសៗ រួមបញ្ចូលទាំងសំណង់សម័យអាណានិគម សំណង់ទំនើបជាច្រើន។ ក្នុងចំណោមស្ថាបត្យកម្មយ៉ាងចំណានទាំងនេះ ក៏មានការបង្កប់ស្នាដៃដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីមួយគឺក្រុមហ៊ុន The Room Design Studio។​ក្រុមហ៊ុន The Room Design Studio ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០៨ ក្នុងកំឡុងពេលមួយដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះមានការងើបឡើងយ៉ាងលឿន។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការរចនាគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ចដែលស្ថាបនាឡើងសម្រាប់សហគមន៍ទាំងមូល រហូតដល់ហេដ្ឋារចនាសម្ព័ន្ធធំៗ។ ក្រុមហ៊ុន The Room Design Studio អនុវត្តការតុបតែងរបស់ពួកគេដោយជ្រើសយកគោលគំនិតរចនាបែបទំនើបទាន់សម័យ សាកសមក្នុងការតុបតែងគេហដ្ឋាន ឬអគារការិយាល័យដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក និងក្រៅស្រុក។ ស្នាដៃរបស់ក្រុមហ៊ុន The Room Design Studio រួមមានដូចជានៅសណ្ឋាគារ​The One Resort អាគារការិយាល័យពាណិជ្ជកម្ម Regus Office Exchange Square អាគារខុនដូ Skyline Apartments ក្រុមហ៊ុនរថយន្ត BMW Phnom Penh -ល-។ការកសាងអត្តសញ្ញាណតាមរយៈស្ថាបត្យកម្មស្ថាបត្យកម្មត្រូវសម្របខ្លួនទៅតាមតម្រូវការរបស់អតិថិជន ដូច្នេះក្រុមហ៊ុន The Room Design Studio ប្រកាន់ខ្ជាប់នូវគោលការណ៍នេះជាប់ជានិច្ចក្នុងការអនុវត្តរាល់ការរចនាម៉ូដរបស់ពួកគេសម្រាប់អតិថិជនកម្ពុជា។ ដោយសម្លឹងឃើញពីភាពរស់រវើក ដែលរួមបញ្ចូលនូវសម្រស់ធម្មជាតិ មរតកដ៏សំបូរបែប និងភាពកក់ក្តៅបន្សល់ទុកដោយបុព្វបុរសខ្មែរ វាជាកត្តាលើកទឹកចិត្តដល់ស្ថាបត្យកររបស់ The Room ក្នុងការប្តេជ្ញាចិត្តបង្កើតនូវភាពច្នៃប្រឌិតថ្មីៗតាមរយៈស្នាដៃរបស់ពួកគេ។ចាប់តាំងពីបង្កើតបានជាង១០ឆ្នាំមកនេះ The Room Design Studio បានបង្កើនការយល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្រក្នុងតំបន់ដែលបានមើលឃើញតាមរយៈស្នាដៃរបស់គេ។ ជាលទ្ធផលគេអាចមើលឃើញយ៉ាងច្បាស់តាមរយៈសមិទ្ធផលរបស់ក្រុមហ៊ុន The Room Design Studio ដែលបានបង្ហាញនូវអត្តសញ្ញាណជាតិដ៏រឹងមាំលើទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា។សិល្បៈនៃការតុបតែងផ្ទៃខាងក្នុងដ៏មានអត្ថន័យក្រុមហ៊ុន The Room Design Studio ទទួលស្គាល់ថាចំនុចស្នូលនៃស្ថាបត្យកម្មរបស់ខ្លួនគឺជាការរួមបញ្ចួលគ្នារវាងមុខងារជាច្រើន ដោយមានការរួមសហការជាមួយវិចិត្រករ សិប្បករ និងលទ្ធកម្មផ្គត់ផ្គង់ក្នុងស្រុកដើម្បីបង្កើត សោភ័ណភាព និងទម្រង់ថ្មីៗដែលមានលក្ខណៈពិសេសមិនចាញ់ស្នាដៃរបស់​​ក្រុមហ៊ុន​អន្តរជាតិនោះឡើយ។ចាប់ផ្ដើម និងបញ្ចប់ដោយអ្នកជំនាញក្រុមហ៊ុន The Room Design Studio ដំណើរការទៅដោយរលូន មិនមែនធ្វើតួនាទីត្រឹមជាអ្នករចនាម៉ូដអគារតំណាងប៉ុណ្ណោះទេ។ ដំណាក់កាលដំបូងនៃគម្រោងនីមួយៗរួមមានការត្រួតពិនិត្យ និងកែប្រែគំរោងសាងសង់ដើម្បីឆ្លើយតបទៅនឹងបទដ្ឋាននៃការរចនាក៏ដូចជាត្រូវគោរពតាមបទបញ្ជា រួមទាំងការអនុញ្ញាតិត្រឹមត្រូវ កិច្ចសន្យាម៉ៅការ និងការប៉ាន់ប្រមាណការចំណាយពេលវេលាក្នុងការសាងសង់។ការគ្រប់គ្រងគម្រោងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយីហោ និងបង្កើតអត្ថន័យនៃអគារ។ ចំណេះដឹងក្នុងតំបន់ស៊ីជម្រៅរបស់ក្រុមហ៊ុន The Room Design Studio ត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន និងជំនាញក្នុងការងារសំខាន់ៗ ជួយធានា និងសម្រួលប្រតិបត្តិការណ៍ការងារចាប់ពីការចាប់ផ្តើមរហូតដល់បញ្ចប់។គម្រោងល្បីៗដែលជាស្នាដៃរបស់ The Room Design StudioThe One ResortRegus Office Exchange SquareSkyline ApartmentsTK Office BuildingUNICEF CambodiaBMW Phnom PenhHongKong Land Phnom Penh
ចំនួននៃអតិថិជនដើរហាងទំនិញថយចុះ25% បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី28 ខែវិច្ឆិកា
ចំនួននៃអតិថិជនដើរហាងទំនិញថយចុះ25% បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី28 ខែវិច្ឆិកា
June 6, 2022, 5:01 p.m.
ចំនួននៃអតិថិជនដើរហាងទំនិញមានការធ្លាក់ចុះរហូតដល់២៥% ក្នុងកំឡុងពេល​ ២៩​ខែវិច្ឆិកា ដល់ ថ្ងៃ០១ ខែធ្នូ នេះបើយោងតាមកម្មវិធីតាមដានភាពចល័តរបស់Google ។ នេះត្រូវបានចាត់ទុកថាជាការឆ្លងសហគមន៍ដំបូងបង្អស់នៅលើពិភពលោក ដែលករណីថ្មីនេះបានបង្ខំឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទិញទំនិញមួយ ដើម្បីគ្រប់គ្រងទីផ្សារអ្នកប្រើប្រាស់និងទីផ្សារលក់ក្នុងប្រទេស។មុនពេលឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា ឧបករណ៍ចល័តរបស់Google បានកត់ត្រាចំនួនអតិថិជនដើរហាងទំនិញនៅកម្ពុជាវិលត្រឡប់ទៅកាន់គោលដៅហាងទំនិញនិងកន្លែងកម្សាន្ត។ ខែតុលាឆ្នាំ ២០២០ មានការថយចុះ ១៥ ភាគរយនៃអ្នកទិញទំនិញបើធៀបទៅនឹងខ្សែបន្ទាត់មូលដ្ឋាន។ នេះត្រូវបានគេតាមដាននៅខែវិច្ឆិកាដោយចរាចរណ៍អ្នកប្រើប្រាស់ទាបជាង -៦% ដោយនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកាកាត់បន្ថយគម្លាតបន្ថែមទៀតជាមួយនឹងសញ្ញា ៤% នៅខាងក្រោមបន្ទាត់មូលដ្ឋាននៃចរាចរណ៍អ្នកប្រើប្រាស់។ទិន្នន័យចល័តរបស់Google បានបង្ហាញពីចំនួននៃប្រជាជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា មានសន្ទុះនៃការចេញក្រៅទៅកន្លែងកម្សាន្ត និងហាងទំនិញជាថ្មីម្តងទៀត - ដោយសារតែការចេញទៅក្រៅ ឬដើរផ្សារទិញទំនិញត្រូវបានកំណត់ចំពោះកន្លែងដែលមនុស្សអាចទៅ និងពីការការពារវីរុសប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសនេះ។យោងតាមរបាយការណ៍របស់កាសែត Khmer time មនុស្សជាង ១១.០០០ នាក់ដែលជាប់ទាក់ទងនឹងឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានឆ្លងកាត់ការធ្វើតេស្តិ៍កូវីត - ១៩ ។ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ករណីថ្មីចំនួន ៣២ ពីការឆ្លងជម្ងឺកូវីត១៩បែបសហគមន៍ ត្រូវបានគេរកឃើញថាមានចំនួនករណីកើនឡើងនៅកម្ពុជារហូតដល់ ៣៤៨ ករណី។បច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដាននិងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់“ អ្នកជំងឺសូន្យ” ដែលត្រូវបានគេជឿថាជាប្រភពនៃការឆ្លងសហគមន៍ដំបូងគេនៅប្រទេសកម្ពុជា។ការធ្វើឲ្យប្រសើរឡើងវិញផ្សារទំនើប AEON 1 បើកដំណើរការាឡើងវិញនៅថ្ងៃ ០២ ខែធ្នូ ឆ្នាំ២០២០ ក្រោយព្រឹត្តិការណ៍នៃការឆ្លងសហគមន៍ ផ្សារទំនើប AEON 1 អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅថ្ងៃ០២ ខែធ្នូ ក្រោយពេលប្រកាសឲ្យបិទបណ្ដុះអាសន្ននៅថ្ងៃ ២៨ ខែវិច្ឆិកា។ ទោះយ៉ាងណា ផ្សារទំនើបនេះមិនទាន់មានមនុស្សច្រើនហ៊ាននោះទេ ក៏ព្រោះវាតែជាតំបន់សាធារណៈ និងជាកន្លែងដែលករណីឆ្លងសហគមន៍បានកើតមាន។ករណីកូវីត ១៩ ថ្មីនេះបានឆ្លងរីករាលដាលនៅផ្សារទំនើបដែលពេញនិយមមួយនៅក្នុងទីក្រុង ដែលជះឥទ្ធិពលដល់អ្នកជួលហាងទំនិញម្ដងទៀត ដែលធ្វើឲ្យការរកស៊ីរបស់ពួកគេត្រលប់ទៅដូចជាប៉ុន្មានខែដំបូងនៃកូវីត ១៩ ដែលពួកគេមិនអាចធ្វើអាជីវកម្មលក់ដូរបានសោះ ដោយសារតែគ្មានអ្នកដើរទិញទំនិញនៅហាងទំនិញនោះឡើយ។ “ស្ថានភាពនេះនៅបន្ត” យោងតាមលោក Simon Griffiths ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន​ផ្សារទំនើប បានបន្តថា​ “នេះជាករណីដែលមានចំនួនច្រើនជាករណីមុនៗ”។ លោក Simon រំពឹងថានៅក្នុងខែធ្នូនេះ គឺជាខែដែលអ្នកលក់់ទាំងអស់អាចបង្កើនការលក់របស់ពួកគេវិញបាន ប៉ុន្តែក្នុងអំឡុងពេលនេះវាមិនអាចកើតមានឡើងបានទៀតទេ។ វិស័យនេះត្រូវតែអត់ធ្មត់ធ្វើតាមការណែនាំប៉ុន្តែត្រូវចាំថាអ្វីគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ”។ លោកបានកត់សម្គាល់ថា “ស្ថានភាពបច្ចុប្បន្នការលក់ និងប្រាក់ចំណូលយ៉ាងហោចណាស់ពាក់កណ្តាលនៃខែធ្នូនឹងធ្លាក់ចុះ ហើយជះឥទ្ធិពលអវិជ្ជមានដល់អ្នកលក់នៅតាមហាងទំនិញជាច្រើន”។ការប្រុងប្រយ័ត្ននិងការរឹតបន្តឹងថ្មីលើការជួបជុំសាធារណៈធំ ៗ ត្រូវបានអនុវត្តនៅពេលដែលករណីឆ្លងសហគមន៍ថ្មីត្រូវបានរកឃើញ។ ឧប្បត្តិហេតុថ្ងៃទី២៨ ខែវិច្ឆិកាត្រូវបានគេចាត់ទុកថាផ្លូវទៅកាន់ការជាសះស្បើយនៅតែជាដំណើរដ៏វែងឆ្ងាយដែលមិនទាន់ចប់។
ឱកាសកម្រមាន! អាគារការិយាល័យ KY iCenter ផ្ដល់ជូនតម្លៃជួលតែ១ដុល្លារក្នុង១ខែ!
ឱកាសកម្រមាន! អាគារការិយាល័យ KY iCenter ផ្ដល់ជូនតម្លៃជួលតែ១ដុល្លារក្នុង១ខែ!
May 31, 2022, 9:27 a.m.
ដោយមើលឃើញអំពីសន្ទុះនៃការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនអន្តរជាតិជាច្រើន ក៏កំពុងជ្រៀតចូលទីផ្សារការងារនេះផងដែរ ទន្ទឹមនឹងនោះតម្រូវការនៃអគារការិយាល័យក៏ កំពុងមានប្រជាប្រិយភាពជាខ្លាំង។អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ (រឺជាភាសាអង់គ្លេស KY iCenter ) ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទីតានស្តូនគ្រុប និងគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ គឹអគារការិយាល័យកម្រិត A កម្ពស់៣៣ជាន់សម្រាប់ជួល ដែលមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងហុំព័ទ្ធជុំវិញដោយស្ថាប័នសំខាន់ៗជាច្រើនដូចជាក្រសួង  ហាងលក់ទំនិញ ភោជនីយដ្ឋាន ផ្សារទំនើប និងហាងកាហ្វេ។ អាគារនេះកំពុងបើកទទួលការកក់ រឺជួលពីសំណាក់អតិថិជនដែលមានចំនាប់អារម្មណ៍ផងដែរ។​ស្របពេលនឹងពេលបញ្ចប់គម្រោង អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានផ្តល់ជូនការបញ្ចុះតម្លៃដែលមិនធ្លាប់មានទៅកាន់អតិថិជនរបស់ខ្លួន ពោលគឺសម្រាប់អតិថិជនដែលធ្វើការចុះកិច្ចសន្យាជួលចាប់ពីរយៈពេល២ឆ្នាំឡើងទៅ នឹងទទួលបានការជួលការិយាល័យត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងមួយខែសម្រាប់រយៈពេល២ខែដំបូង។​អគារនេះមានប្រភេទការិយាល័យច្រើនជម្រើស និងច្រើនទំហំ សាកសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ។​ ជម្រើសការិយាល័យដែលអាចជ្រើសរើសបានមានដូចជាៈ ១.  ប្រភេទ “iWork Open Space” ជាការិយាល័យប្រើប្រាស់រួម​២. ប្រភេទ “iWork Basic” ការិយាល័យបែបសាមញ្ញមិនរួមបញ្ជូលគ្រឿងសង្ហារឹម៣​. ប្រភេទ “iWork Delicate” ការិយាល័យដែលមានគ្រឿងសង្ហារឹមពេញលេញ៤. ប្រភេទ “iStudio”​ ការិយាល័យស្ទូឌីយោឯកជនក្រៅពីនេះ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ ក៏មានបន្ទប់សម្រាប់កិច្ចប្រជុំដែលបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាទំនើប ដែលផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងស្វែងរកជួលការិយាល័យរយៈពេលខ្លី ឬវែង​តាមតម្រូវអាជីវកម្មរបស់លោកអ្នក។ក្នុងកំឡុងពេលកូវីត ១៩ នេះផងដែរ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានគិតគូរដល់សុវត្ថិភាពលោកអ្នកដែលជាអតិថិជន និងបុគ្គលិកដែលចរាចរណ៍ក្នុងអាគារ ដោយធានាឱ្យបាននូវអនាម័យ និងការការពារយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីទប់ស្កាត់ និងការងារជម្ងឺកូវីត១៩ដោយបំពាក់៖១.​ ប្រព័ន្ធវាស់កំដៅស្វ័យប្រវត្តិ២. ប្រព័ន្ធបន្សុត​ខ្យល់៣. ប្រព័ន្ធទឹកស្អាតដែលមានអនាម័យខ្ពស់៤. ប្រព័ន្ធភ្លើងសម្លាប់មេរោគ៥. ម៉ាស៊ីនសម្ងួតដៃ​ ដែលប្រើភ្លើង UV ដើម្បីសម្លាប់មេរោគ៦. ប្រព័ន្ធសម្លាប់មេរោគនៅក្នុងអគារ៧. បន្ទប់ប្រជុំដែលមានការសម្អាតជាប្រចាំអនាម័យខ្ពស់បំផុត៨. សេវាធានារា៉ប់រងសុខភាពក្រៅពីការការពារទាំងនេះ អាគារ​ខេវ៉ាយអាយសេនធ័រក៏មានរួមបញ្ជូលសេវាកម្មដូចជា៖១. ប្រព័ន្ធសន្តិសុខ ២៤ ម៉ោង ការត្រួតពិនិត្យចេញចូលក្នុងអគារ ប្រព័ន្ធការពារអគ្គិភ័យ សេវាសំអាតឧបករណ៍ប្រើប្រាស់រួម​​ ការត្រួតពិនិត្យសត្វល្អិតដោយឥតគិតថ្លៃ ការគ្រប់គ្រងចំណតរថយន្ត ការគាំទ្របច្ចេកទេស និងប្រព័ន្ធអ៉ីនធើណេត។២. សេវាកម្មផ្ដល់ព័ត៌មានទៅកាន់អតិថិជន ដើម្បីជំនួយដល់ការងាររដ្ឋបាលរបស់លោកអ្នក។៣. សេវាកម្មពិគ្រោះយោបល់ ប្រឹក្សាពន្ធ សេវាកម្មជ្រើសរើសបុគ្គលិក ការផ្តល់ជូនពិសេសធានារ៉ាប់រងអាយុជីវិត Titan Stone life ការបង្រៀនមុនការចុះឈ្មោះ និងដំបូន្មានហិរញ្ញវត្ថុ។៤. កម្មវិធីទូរស័ព្ទដៃដែលអាចឲ្យលោកអ្នកមានភាពងាយស្រួលក្នុងការកក់ទុកបន្ទប់ប្រជុំ ក្លឹបហាត់ប្រាណ បង់ប្រាក់តាមអនឡាញ បញ្ចូលប្រាក់សម្រាប់អតិថិជនពិសេស ផ្ញើសារតាមទូរស័ព្ទដៃ ការចុះឈ្មោះចូលរួមកម្មវិធី និងសេវាកម្មជួសជុលផ្សេងៗទៀត។៥. មានផ្តល់ជូនប្រព័ន្ធពិន្ទុសមាជិកដែលប្តូរចំនួនទឹកប្រាក់ជួល ដោយលោកអ្នកអាចត្រូវប្រើប្រាស់ សម្រាប់ការកក់ទុកបន្ទប់ប្រជុំ បន្ទប់កន្លែងហាត់ប្រាណ និងបន្ទប់សូណាជាដើម។បរិយាកាស និងសេវាកម្មឈានមុខទាំងនេះគឺមានផ្តល់ជូនលោកអ្នកដោយ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័័រមួយតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលចាប់ចំនាប់អារម្មណ៍ជួលការិយាល័័យ រឺទទួលយកពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩២​ ៩២១០០០។ សម្រាប់រូបភាព និងព័ត៌មានលម្អិត សូមចុចលើ Link នេះ៖ https://www.realestate.com.kh/new-developments/ky-icenter-149938/
អចលនទ្រព្យជាច្រើនព្រមជាមួយការបញ្ចុះតម្លៃដែលមិនធ្លាប់មាន ក្នុងពិព័រណ៍YEPS ឆ្នាំ២០២០តាមអនឡាញ!
អចលនទ្រព្យជាច្រើនព្រមជាមួយការបញ្ចុះតម្លៃដែលមិនធ្លាប់មាន ក្នុងពិព័រណ៍YEPS ឆ្នាំ២០២០តាមអនឡាញ!
June 6, 2022, 5:01 p.m.
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តាមអនឡាញ កំពុងតែដំណើរការហើយនៅលើគេហទំព័ររបស់ខ្លួន។ គម្រោងទាំងនោះផ្ដល់ជូនលោកអ្នកនូវកញ្ចប់បញ្ចុះតម្លៃពិសេសមិនដែលមានពីមុនមក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ចូលរួមដោយសេរី ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះទាំងអស់គ្នា។គម្រោង Le Condé BKK1គម្រោង Le Condé BKK1 គឺជាគម្រោងខុនដូដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យបំផុត និងធំជាងគេនៅក្នុងសង្កាត់បឹងកេងកង១។តម្លៃចាប់ផ្តើមត្រឹមតែ $88,000 ប៉ុណ្ណោះ (បញ្ចុះតម្លៃរហូតដល់២០%)ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះបង់ប្រាក់ប្រចាំខែចំនួន៣០ខែ ដោយគ្មានការប្រាក់គ្រប់យូនីតសុទ្ធតែមានបំពាក់នូចគ្រឿងសង្ហារឹម និងបច្ចេកវិទ្យាផ្ទះឆ្លាតវៃ Xiaomiគ្រប់គ្រងដោយ ក្រុមហ៊ុន HOPETREE ជាក្រុមហ៊ុនអចលនទ្រព្យជប៉ុនខុនដូដំបូងគេបង្អស់ដែលផ្ដល់ជូននូវសេវាកម្មបែបសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ដែលសំអាតផ្ទះ លេងរថយន្ត និងសេវាកម្មផ្សេងទៀតចំនួន២ឆ្នាំគម្រោង AGILE SKY RESIDENCEគម្រោង Agile Sky Residence ជាគម្រោងអភិវឌ្ឍន៍ប្រណិតដែលស្ថិតនៅបណ្ដោយមហាវិថីព្រះមុនីវង្ស។តម្លៃចាប់ផ្តើមត្រឹមតែ $82,210 ប៉ុណ្ណោះ (បញ្ចុះតម្លៃរហូតដល់២3%)ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះខុនដូប្រណិតក​ម្ពស់៤៤ជាន់នៅលើមហាវិថីព្រះមុនីវង្សការបង់ប្រាក់ងាយស្រួល និងពុំមានការប្រាក់ធានាជួលត្រលប់ដែលអាចរកចំណូលចាប់ពី 8%ក្នុងមួយឆ្នាំស្ថិតនៅលើបណ្ដោយមហាវិថី កណ្ដាលរាជធានីភ្នំពេញគម្រោង ROSE APPLE SQUARERose Apple Square ជាគម្រោងខុនដូបែបសហគមន៍ដំបូងគេបង្អស់នៅកណ្តាលក្រុងសៀមរាប។បង់ត្រឹមតែ $3xx/ខែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់តម្លៃចាប់ផ្តើមត្រឹមតែ $75,580 ប៉ុណ្ណោះទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០% ចំនួនមានកំណត់ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុនល្បីឈ្មោះគឺក្រុមហ៊ុន Urban Living Solutionមានទីតាំងត្រឹមតែប៉ុន្មាននាទីពីផ្សារទំនើប Heritage Walkគម្រោង RATANA PLAZA TOP APARTMENTRatana Plaza Top Apartment គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលផ្ដោតសំខាន់លើការផ្ដល់ជូនលោកអ្នកនូវអាផាតមិនដែលមានគុណភាព និងការវិនិយោគដ៏ល្អ។តម្លៃចាប់ផ្តើមត្រឹមតែ $42,029 ប៉ុណ្ណោះ (បញ្ចុះតម្លៃរហូតដល់30%)ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះស្ថិតនៅក្នុងខណ្ឌសែនសុខអាចរំលោះជាមួយក្រុមហ៊ុន គ្មានការប្រាក់ 0%ខុនដូបញ្ចប់ការសាងសង់ចុងឆ្នាំ2020ទីតាំងងាយស្រួលជួល និងលក់ចេញវិញត្រឹមតែ 9នាទីពីផ្សារទំនើបអ៊ីអនម៉លសែនសុខមានចំណាប់អារម្មណ៍លើអចលនទ្រព្យទាំងអស់ខាងលើនេះ ឬមួយលោកអ្នកចង់ស្វែងរកផ្សេងទៀត សូមចូលទៅកាន់គេហទំព័រពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើនរហូតដល់២០គម្រោង និងអចលនទ្រព្យលក់បន្តជាង២០០ទៀត សុទ្ធតែដាក់លើក្រោមតម្លៃទីផ្សារ។
ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Group ផ្ដល់ជូនប្រជាជនកម្ពុជានូវឱកាសវិនិយោគដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស
ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Group ផ្ដល់ជូនប្រជាជនកម្ពុជានូវឱកាសវិនិយោគដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស
June 6, 2022, 5:01 p.m.
ឱកាសនៃការវិនិយោគលើអចលនទ្រព្យសម្រាប់ប្រជាជនកម្ពុជាតាមរយៈក្រុមហ៊ុន API Global និង ក្រុមហ៊ុនLeander Group។ តើលោកអ្នកដែលមានចំណាប់អារ្មមណ៍វិនិយោគ ឬចង់ក្លាយខ្លួនជាម្ចាស់អចលនទ្រព្យនៅចក្រភពអង់គ្លេសដែរឬទេ? ក្រុមហ៊ុន API Global កំពុងសហការជាមួយក្រុមហ៊ុន Leander Group ដើម្បីចូលខ្លួនក្នុងទីផ្សារអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ដល់ជូននូវអ្វីដែលពិសេស។ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Groupក្រុមហ៊ុន API Global គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានមូលដ្ឋានគ្រឹះនៅប្រទេសអង់គ្លេស ដែលមានជំនាញក្នុងការផ្ដល់ជូននូវដំណោះស្រាយសម្រាប់អ្នកវិនិយោគលើបញ្ហាដែលពួកគេកំពុងជួបប្រទះក្នុងវិស័យរបស់ពួកគេ។ ក្រុមហ៊ុន API Global ផ្ដោតសំខាន់លើការសហការគ្នាជាមួយគម្រោងអភិវឌ្ឍន៍ឈានមុខ និងល្បីៗដើម្បីធានាសុវត្ថិភាពនៃការវិនិយោគដែលពួកគេ។ ភាពឧស្សាហ៍ព្យាយាមរបស់ ក្រុមហ៊ុន API Global ក៏ធានាសុវត្ថិភាពដើមទុនដែលកំពុងមានកំណើនផងដែរដោយក្រុមអ្នកជំនាញរបស់ពួកគេដែលផ្លាស់ប្តូរទីផ្សាដ៏ធំដើម្បីទទួលបានឱកាសល្អបំផុត។ក្រុមហ៊ុន Leander Group ជាក្រុមហ៊ុនវិនិយោគឯកជនមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ នៅហុងកុង ដែលជាក្រុមហ៊ុនវិនិយោគដ៏ជោគជ័យមួយ ជំនាញលើការរកទិញដីធ្លី និងគម្រោងអភិវឌ្ឍន៍ដែលទាំងផ្ដល់ជូននូវឱកាសវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសអង់គ្លេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ក្រុងចក្រភពអង់គ្លេស ក្រុមហ៊ុន Leander Group បានវិនិយោគជាទឹកប្រាក់ចំនួន ១០០ លានផោន ទៅក្នុងតម្លៃក្នុងស្រុកសរុប (GDV) នៃគម្រោងនៅទីក្រុងឡុង និងខេមប្រ៊ីដ។ ក្រុមហ៊ុន Leander Group ថ្មីៗនេះបានលើកគម្រោងទឹកប្រាក់ជាង ៥០ លានផោន សម្រាប់គម្រោងចំនួន ១០ ក្នុងទីផ្សារអចលនទ្រព្យចក្រភពអង់គ្លេស។ លើសពីនេះ ការផ្តល់ជូនរបស់ក្រុមហ៊ុន Leander Group បច្ចុប្បន្នត្រូវបានរួចផុតពីពន្ធលើដីទំនេរ (SLDT) រហូតដល់ខែមីនាឆ្នាំ ២០២១ ។ក្នុងទ្វីបអាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះក្រុមហ៊ុន Leander Group បានខិតខំប្រឹងប្រែងពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា អាចត្រូវបានគេមើលឃើញនៅក្នុងគម្រោងខេត្តកំពត និងសៀមរាបដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក។ ផ្ទៃដីដែលស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទាំងនោះត្រូវបានបែងចែកទៅជាគម្រោងលំនៅដ្ឋានខ្នាតធំៗជាច្រើន ហើយនេះជាសញ្ញានៃការរីកចម្រើនជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យ និងបន្តទៅអភិវឌ្ឍន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។ភាពជាដៃគូរបស់ក្រុមហ៊ុន Global Global និងក្រុមហ៊ុន Leander Group បច្ចុប្បន្នកំពុងផ្តល់ជូនអតិថិជនកម្ពុជានូវសេវាកម្មវិនិយោគលំដាប់ខ្ពស់មួយដែលយកចិត្តទុកដាក់លើដំណើរការវិនិយោគក្រៅប្រទេសទាំងមូល។ ក្នុងពេលដំណាលគ្នានេះ ភាពជាដៃគូកំពុងផ្តល់ឱកាសដល់វិនិយោគិននៅកម្ពុជាក្នុងការទិញអចលនទ្រព្យនៅ Birmingham ចក្រភពអង់គ្លេស៖ គម្រោង The APEX Lofts។គម្រោង The APEX Loftsគម្រោង The APEX Lofts គឺជាគម្រោងអភិវឌ្ឍន៍ដែលលិចរូបរាងនៅចំកណ្តាលគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ភ្នែកជាច្រើននាពេលឆាប់ៗខាងមុខនេះ។ វាត្រូវបានរចនាឡើងដោយផ្តោតជាសំខាន់លើការបំពេញនូវតម្រូវការរបស់អ្នកកាន់កាប់ តាមរយៈការច្នៃប្រឌិតលើផ្នែកស្ថាបត្យកម្ម ការធ្វើសមាហរណកម្មទីក្រុងថ្មី និងការផ្តល់នូវលក្ខណៈពិសេសប្លែកៗ។គម្រោង The APEX Lofts ផ្តល់ជូននូវគេហដ្ឋានដែលត្រូវបានរចនាយ៉ាងល្អប្រណិត មានជម្រើសច្រើនដូចជា ១បន្ទប់គេង ២បន្ទប់គេង ផ្ទះល្វែងដែលមានជាងប្រាំបួនជាន់ ផ្ដល់ជូននូវទស្សនីយភាពដែលល្អឥតខ្ចោះរបស់ទីក្រុង Birmingham។ និមិត្តរូបនៃបេតិកភណ្ឌឧស្សាហកម្មនៃតំបន់នេះ​គឺ ដំបូលបែប “Saw Tooth” ដែលត្រូវបានរួមបញ្ចូលក្នុងការរចនាគម្រោង The APEX Lofts ។យូនីតនៃគម្រោង The APEX Loft មានអមមកជាមួយគ្រឿងសង្ហារឹមសុទ្ធតែជាម៉ាកល្បីដែលមានបំពាក់រួចជាស្រេចនៅតាមបន្ទប់ផ្ទះបាយ បន្ទប់ទឹក។ ចំពោះការតុបតែងផ្ទៃខាងក្នុងវិញរបស់គម្រោង APEX Lofts ដែលទទួលឥទ្ធិពលបែបសហសម័យ។ បង្អួចពីរជាន់ដែលអាចបត់ចេញចូលបាន ដែលអាចអនុញ្ញាតឲ្យពន្លឺ និងខ្យល់អាចចេញចូលក្នុងបន្ទប់បានយ៉ាងល្អ។ ការប្រើប្រាស់លំហធំទូលាយ និងពន្លឺធម្មជាតិទាំងនេះ គឺជាប្រភេទផ្ទះល្វែងដែលមានជំនាញ និងគិតគូបានខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងរបៀបរស់នៅបែបមមាញឹកនៃទីក្រុង។ចំនុចសំខាន់នៃអចលនទ្រព្យ១បន្ទប់គេង ២បន្ទប់គេង ២ជាន់ ឬច្រើនជាន់ ទំនេរបញ្ចប់ការសាងសង់នៅប្រមាណត្រីមាសទី៣នៃឆ្នាំ២០២១បំពាក់គ្រឿងសង្ហារឹមជូនសេវាកម្មប្រឹក្សាផ្នែកច្បាប់ កម្ចី និងពន្ធគ្រឿងបរិក្ខារផ្សេងទៀតក៏ត្រូវបានផ្ដល់ជូននូវក្នុងគម្រោងនេះផងដែរដូចជា កន្លែងចត ហាងទំនិញ ក្លឹបហាត់ប្រាណសម្រាប់អ្នករស់នៅ និងសូនច្បារនៅលើដំបូលអគារ។តំបន់ដែល APEX Lofts មានទីតាំងស្ថិតនៅត្រូវបានគេកំណត់ថាជាតំបន់មានកំណើនលំនៅដ្ឋានដ៏សំខាន់របស់ទីក្រុង ហើយក៏ជាទីតាំងនៃស្ថានីរថភ្លើង HS2 ថ្មីមួយទៀតនៅជុំវិញកាច់ជ្រុងផ្លូវ Curzon ។ ស្ថានីរថភ្លើងថ្មីនេះត្រូវបានគេប៉ាន់ស្មានថាអាចធ្វើដំណើរទៅកាន់រដ្ឋធានីឡុងកាន់តែជិតនៅត្រឹម ៤៩ នាទីប៉ុណ្ណោះ។ លើសពីនេះ គេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីប្រមាណ ១,៥ កោដិផោន និងបង្កើតការងារ ២២.០០០ នៅក្នុងតំបន់។ទីក្រុង Birmingham ត្រូវបានគេស្គាល់ថាជាទីក្រុងធំទី២ដែលនៅជិតទីក្រុងឡុង វាគឺជាគោលដៅអាជីវកម្មឈានមុខគេដែលមានសេដ្ឋកិច្ចក្នុងតំបន់ជាង ៩០ ពាន់លានផោន។ ចំណាប់អារម្មណ៍ក្នុងអាជីវកម្មនេះដោយសារតែការផ្លាស់ប្តូរទីតាំងរបស់ធនាគារ Deutsche និងធនាគារ HSBCដែលបាននាំមកជាមួយអ្នកជំនាញដែលមានទ្រព្យសម្បត្តិច្រើនដើម្បីចំណាយនៅក្នុងទីក្រុងដែលកំពុងរីកចម្រើនមួយនេះ។ការធ្វើជំនួញធំៗមិនមែនជាកម្លាំងជំរុញតែមួយគត់នៅក្នុងទីក្រុងទេ ដោយសារតែសកលវិទ្យាល័យធំៗចំនួន៥ ដែលមានទីតាំងនៅក្នុងទីក្រុងនេះ ដែលជាមូលហេតុធ្វើឲ្យសិស្សជាតិចំនួន ៧៣,០០០នាក់ និងនិស្សិតអន្តរជាតិផ្សេងទឿតជ្រើសយុទីក្រុង Birmingham ដើម្បីសិក្សាបន្ត និងបង្កើតមុខរបរផ្ទាល់ខ្លួន។ មូលហេតុទាំងនេះបានធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនផ្នែកទីផ្សារឥតឈប់ឈរសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនដែលកំពុងសម្លឹងមើលការអភិវឌ្ឍន៍រយៈពេលវែង។
ខណ្ឌសែនសុខ ខណ្ឌមានជ័យផ្តល់ជូនខុនដូនូវតម្លៃលក់មធ្យមទាបបំផុត
ខណ្ឌសែនសុខ ខណ្ឌមានជ័យផ្តល់ជូនខុនដូនូវតម្លៃលក់មធ្យមទាបបំផុត
June 6, 2022, 5:01 p.m.
អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងអ្នកស្វែងរកអចលនទ្រព្យ មើលឃើញថាខណ្ឌសែនសុខ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សំខាន់សម្រាប់ប៉ុន្មានឆ្នាំខាងមុខ។យោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា តម្លៃលក់មធ្យមរបស់ខុនដូ/អាផាតមិននៅក្នុងខណ្ឌសែនសុខកំណត់ត្រឹម ១៣៨,០០០ដុល្លារ ស្របពេលដែលក្នុងខណ្ឌមានជ័យវិញតម្លៃមធ្យមស្មើនឹង១១៥,០០០ដុល្លារ។ ខណ្ឌទាំងពីនេះផ្ដល់ជូនតម្លៃលក់ជាមធ្យមទាបជាងគេក្នុងអំឡុងខែ តុលា - វិច្ឆិកា ២០២០។ ខណ្ឌសែនសុខ និងខណ្ឌមានជ័យកំពុងមើលឃើញថាជាខណ្ឌដែលមានការរីកចម្រើន មានផ្ទៃដីធំទូលាយសាកសមបំផុតសម្រាប់បុរីធំ ៗ ខុនដូខ្ពស់ និងផ្សារទំនើបពហុជាន់ ដូចជាផ្សារអ៊ីអនម៉ល ២ និងផ្សារអ៊ីអនម៉ល ៣ នាពេលខាងមុខនេះ។ នេះជាលទ្ធផលនៃទីក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍វិស័យនគរូបនីយកម្មយ៉ាងឆាប់រហ័សដែលនេះជំរុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនសំឡឹងមើលឱកាសអភិវឌ្ឍន៍គម្រោងថ្មីៗជាច្រើនទៀត។ជាពិសេសខណ្ឌសែនសុខកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងខុនដូដែលមានគុណភាពខ្ពស់ ដែលស្ថិតនៅជិតខណ្ឌដូនពេញ និងខណ្ឌ ៧ មករា។ គម្រោង City Gem គឺជាគម្រោងខុនដូថ្មីមួយដែលមានទីតាំងស្ថិតជិតផ្សារទំនើបអ៉ីអន២ បច្ចុប្បន្ននេះកំពុងផ្តល់ជូននូវលំនៅដ្ឋានរបស់ខ្លួន (រហូតដល់ទៅ ៣៩ មែត្រការ៉េ) ដែលមានតម្លៃទាបត្រឹម ៣៦.០០០ ដុល្លារ។ ខុនដូលំដាប់ខ្ពស់ ៗ ជាច្រើនទៀតនៅក្នុងតំបន់ដូចជាគម្រោង Phnom Penh Galaxy Garden មានផ្ទះស្នាក់នៅ (រហូតដល់ ៨០ ម៉ែត្រការ៉េ) ដែលអាចមានតម្លៃទាបត្រឹម ៦៦.០០០ ដុល្លារ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនរំពឹងថាតម្លៃដីធ្លី /អចលនទ្រព្យរបស់ខ្លួននៅក្នុង ខណ្ឌសែនសុខនឹងកើនឡើងនៅពេលគម្រោងបុរីនិងខុនដូជាច្រើនត្រូវបានប្រកាសបញ្ចប់ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ខណ្ឌមានជ័យកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍ខុនដូជាច្រើននៅចុងឆ្នាំនេះ។ តំបន់ជាយក្រុងនេះមានប្រជាជនរស់នៅច្រើនគោះគរដោយសារតែមានបណ្ដុំហាងទំនិញជាច្រើននៅជុំវិញនោះ។ គម្រោង Urban Village Phase I គឺជាគម្រោងមួយដែលកំពុងត្រួសត្រាយខណ្ឌមានជ័យ ដែលជាគោលដៅខុនដូ។ យូនីតដែលមានទំហំ ៦៧ម៉ែត្រការ៉េ ដាក់លក់ត្រឹម ៨០,០០០ដុល្លារប៉ុណ្ណោះ។តម្លៃដីធ្លីរបស់ខណ្ឌសែនសុខនៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅពេលដែលអ្នកអភិវឌ្ឍន៍កាន់តែបង្ហាញចំណាប់អារម្មណ៍នៅក្នុងខណ្ឌនោះ។ការប្រកាសរបស់ផ្សារអ៉ីអនម៉ល ៣ និងការបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ថ្មីដែលសហការជាមួយ ក្រុមហ៊ុនលំដាប់អន្ដរជាតិ R&F ជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកអភិវឌ្ឍន៍ជាច្រើននៅចុងឆ្នាំ ២០២០ នៅក្នុងខណ្ឌសែនសុខ។ខណ្ឌឫស្សីកែវ ដែលនៅជាប់នឹងខណ្ឌសែនសុខ ក៏ជាកន្លែងសម្រាប់គម្រោងទំនើបៗដែលមានតម្លៃ មិនគួរឱ្យជឿ។ ខុនដូ Hexa ដែលជាខុនដូលំដាប់កណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ដែលមានការពេញនិយមបំផុតអមជាមួយនឹងយូនីតដែលមានទំហំរហូតដល់ ៦៤ ម៉ែត្រការ៉េ និងតម្លៃត្រឹម ៤៤.០០០ ដុល្លារ។ការលក់អចលនទ្រព្យតាមអ៉ីនធើណេតរបស់ Realestate.com.kh ២០២០ កំពុងដំណើរការចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ២០ គម្រោងនៅទូទាំងប្រទេសកម្ពុជា ផ្តល់ជូនអ្នកទិញនូវឱកាសដើម្បីទិញខុនដូឬបុរីក្នុងក្តីសុបិនដោយមានការបញ្ចុះតម្លៃរហូតដល់ ៤០% ។ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះមិនគិតថ្លៃទេ។
ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ
ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ
May 30, 2022, 10:12 p.m.
មួយរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានវត្តមានអាគារខ្ពស់ជាច្រើនដូចជាអាគារខុនដូ និងអគារពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរចាប់ផ្តើមមានការផ្លាស់ប្តូរច្រើនមកចាប់អារម្មណ៍ជាមួយនឹងការរស់នៅតាមខុនដូវិញ។ ក្នុងនោះគម្រោងខុនដូមួយដែលមានលក្ខណៈពិសេសខុសពីគេ មិនថាលើស្ថាបត្យកម្ម សម្ភារៈតាំងលម្អ គុណភាពសំណង់ និងទីតាំងនោះគឺ ខុនដូប្រណិតស្កាយវីឡា។ស្កាយវីឡា គឺជាគម្រោងខុនដូប្រភេទវីឡាលើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លារលំហែកាយដ៏ធំទូលាយ អមដោយ រុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លារធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏មានតិចទៅៗដោយសារតែទំហំសាងសង់មានកម្រិត ប៉ុន្តែបញ្ហានេះមិនមាននៅក្នុងគម្រោងខុនដូស្កាយវីឡាឡើយ ព្រោះខុនដូនេះផ្តោតសំខាន់ទៅលើទីធ្លា ដោយផ្តល់ជូនទំហំធំធូលាយមិនធ្លាប់មាននៅក្នុងគម្រោងខុនដូផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។ ស្កាយវីឡាមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ននេះសាងសង់រួចរាល់បាន ៩៩% ដែលគ្រោងនឹងប្រគល់ជូនលោកអ្នកដែលជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះនៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះហើយ។ ខុនដូដែលមានទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុន ពហុជាតិល្បីៗជាច្រើនពិសេសគឺផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉លផ្សារទួលទំពូងនិងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។គម្រោងស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte., Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ​ ស្កាយវីឡា ឱ្យក្លាយជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។ ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាខុនដូស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដាថ្មីនៃសិល្បៈស្ថាបត្យកម្ម លំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុមប្រកបដោយផាសុកភាព។ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃ យូនីតៗនីមួយៗប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហឋានរបស់ខ្លួនទៅតាម ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ វាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងនិងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើត បានជាបរិយាកាស​រស់នៅប្រកបដោយភាពស្រស់បំព្រង។ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រងអមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយ អារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតនោះគឺ ក្លឹបស្កាយបារនៅជាន់ដំបូល ដែលបម្រើសេវាកម្មលំដាប់ផ្កាយ៥ និងសម្បូរបែបរួមមាន ក្លឹបហាត់ប្រាណ បន្ទប់សោណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដាអន្តរជាតិ។បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ នៅជាន់ទី៣៥ មានកន្លែងអង្គុយលំហែកាយដ៏ធំទូលាយ បន្ទប់កម្សាន្ត បន្ទប់ទទួលទានអាហារពេលល្ងាចបែបឯកជន អាចរៀបចំកម្មវិធីសម្រាប់ការជួបជុំអាហារពេលល្ងាចយ៉ាងសាកសមសម្រាប់លោកអ្នកដែលចូលចិត្តអារម្មណ៍បែបឯកជន អាចក្លាយជាទីធ្លារអានសៀវភៅ​។ លើសពីនោះទៀតមានភោជនីយដ្ឋានបែបបារាំង និងជប៉ុន។ព័ត៌មានលម្អិតពីយូនីតនៅគម្រោងខុនដូស្កាយវីឡាស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ​ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលអាចនិយាយបានថាជាយូនីតខុនដូ ដែលមានទំហំធំបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់អតិថិជនជ្រើសរើស។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរ ជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។ បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាល ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លារធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍ នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុង ក្រុមគ្រួសារ ឬ​ ជាទីតាំងសម្រាប់ផឹកតែនាព្រឹកព្រលឹម។ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួលសុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជាសេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។បច្ចុប្បន្ននេះយូនីតចំនួន ១៨២ក្នុងចំណោម ២៥៦ នៃស្កាយវីឡាមានម្ចាស់រូចរាល់ហើយ ដែលស្មើនឹង ៧១.០៩%។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥% ពីគម្រោងស្កាយវីឡា ហើយចំពោះវិធីសាស្រ្តនៃការបង់ប្រាក់មានជាច្រើនប្រភេទ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើគម្រោងខុនដូប្រណិត ស្កាយវីឡា សូមធ្វើការទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះដើម្បីទទួលបានព័ត៌មានបន្ថែម និងការបញ្ជុះតម្លៃផ្សេងៗ។សម្រាប់ពត៌មានបន្ថែមពីគម្រោងខុនដូ ស្កាយវីឡា សូមចុចទៅកាន់ Link នេះ៖ https://www.realestate.com.kh/new-developments/sky-villa/
ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!
ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!
June 6, 2022, 5:01 p.m.
នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមអនឡាញ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅលើគេហទំព័ររបស់ yearendpropertysale.realestate.com.kh។ព្រឹត្តការណ៍ពិព័រណ៍តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានការចូលរួម ពីគម្រោងអភិវឌ្ឍន៍ល្បីៗ ជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានរហូតដល់ ៤០%ឯណោះ។ពិព័រណ៍នេះផងដែរក៍មានការដាក់តាំងលក់អចលនទ្រព្យជាច្រើនប្រភេទទៀត រួមមានដី និងផ្ទះដែលមានតម្លៃក្រោមទីផ្សារបច្ចុប្បន្ន។​ លោកអ្នកក៏អាចធ្វើការប្រឹក្សាយោបល់ជាមួយ​ អ្នកជំនាញអចលនទ្រព្យរបស់កម្មវិធី ចំពោះចម្ងល់អំពីគម្រោងផ្ទាល់ ឬការ វិនិយោគផ្សេងៗដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។​ លោកអ្នកអាចចូលរួមមើលការដាក់តាំង គម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ។ លោកអ្នកអាចមើលតាមទូរស័ព្ទ ឬកុំព្យូទ័រនៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។គួរបញ្ជាក់ផងដែរថានេះជាឱកាសល្អបំផុតសម្រាប់ អតិថិជនដែលកំពុង ស្វែងរកអចលនទ្រព្យ ក្នុងតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ ឬរស់នៅផ្ទាល់។​ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាច្រើនរួមមានដូចជា៖ បុរី អារ៉ាតា ហ្កាដិន រ៉េស៊ីឌិនស៏,​ គម្រោងខុនដូ Garden One, គម្រោងខុនដូ The Hexa, គម្រោងខុនដូ City Gem, គម្រោង Won Majestic, គម្រោង Phnom Penh Galaxy Garden, ក្រុមហ៊ុន ខេអេច លែន, គម្រោងខុនដូ ដឹ លីដុនហាយស៍ ខនដូមីនៀម, បុរី អាប់ថោន,បុរីឡាផាម, គម្រោង លំនៅឋាន អារ៉ាខាវ៉ា, គម្រោងខុនដូ Rose Apple Square, គម្រោងខុនដូ រ៉ូយ៉ាល់ ស្កាយលែន, គម្រោងខុនដូ Le Condé BKK1, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Vue Aston, គម្រោងខុនដូ Ratana Plaza Top Apartment, គម្រោងខុនដូ ព្រីនស៍ ហេបភីនេស ផ្លាហ្សា, គម្រោង Dara Sakor, គម្រោង Stardream Lake Tourism Town។តើកម្មវិធីដំណើរយ៉ាងដូច្នេះ?១. ដំបូងលោកអ្នកតម្រូវឲ្យធ្វើការចុះឈ្មោះជាមុនសិន២. នៅថ្ងៃកម្មវិធី លោកអ្នកអាចចូលមើលអចលនទ្រព្យដែលមានដាក់បង្ហាញនៅលើ គេហទំព័របានដោយសេរី៣. ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យណាមួយហើយ លោកអ្នកអាចធ្វើការកក់អចលនទ្រព្យនោះដោយគ្រាន់តែចុចលើបូតុង កក់ទុក ។គួរបញ្ជាក់ផងដែរថា ចំពោះប្រាក់កក់របស់លោកអ្នក ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងអចលនទ្រព្យដែលខ្លួនបានកក់រួច លោកអ្នកអាចធ្វើការស្នើសុំប្រាក់កក់ត្រលប់វិញនៅកំឡុងពេល១៤ថ្ងៃបន្ទាប់ពីការកក់រួចបានយ៉ាងងាយស្រួល។ ចាំដល់ណាទៀត! នេះជាឱកាសពិសេសបំផុតចំពោះលោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានសម្រាប់រស់នៅ រឺវិនិយោគគ្រប់ប្រភេទ៕សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។