+85561 777 090
Logo

Recent Articles

Realestate.com.kh ផ្សាយផ្ទាល់ (Live) នៅលើ Fang.com ដើម្បីធ្វើបច្ចុប្បន្នភាពពីទីផ្សារអចលនទ្រព្យរបស់កម្ពុជា
Realestate.com.kh ផ្សាយផ្ទាល់ (Live) នៅលើ Fang.com ដើម្បីធ្វើបច្ចុប្បន្នភាពពីទីផ្សារអចលនទ្រព្យរបស់កម្ពុជា
June 7, 2022, 4:06 a.m.
ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងបន្ដកើនឡើងជាមួយអត្រាប្រមាណ៧%ជារៀងរាល់ឆ្នាំ ដោយសារការរីកចម្រើនខ្លាំងនៅគ្រប់វិស័យទាំងអស់រួមមាន កសិកម្ម កាត់ដេរ និង ជាពិសេសវិស័យអចនល ទ្រព្យ ថ្មីៗនេះការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានធ្វើការឲ្យមានការធ្លាក់ចុះនៃវិស័យទេសចរណ៍នៅទូទាំង ពិភពលោក។ក្រុមហ៊ុន Realestate.com.kh មិនមានព័ត៌មានផ្លូវការចុងក្រោយអំពីចំនួនភ្ញៀវទេសចរណ៍ចូលមក ក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការផ្ទុះនៃវីរុសកូរូណាថ្មីនេះទេ តែបើយោងតាមការរាយការណ៍របស់ សារព័ត៌មានមួយចំនួនបញ្ជាក់ថាចំនួនអ្នកទេសចរណ៍មានការធ្លាក់ចុះ។ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះ ក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh នឹងចែករំលែក អំពីព័ត៌មានវិជ្ជមានអំពីកម្ពុជា ពោលគីប្រទេសកម្ពុជានៅតែបន្តបើកទា្វរស្វាគមន៍ការវិនិយោគ និងឳកាសពាណិជ្ជកម្មជាមួយបណ្ដាប្រទេសផ្សេងៗ។កាលពីពេលថ្មីៗនេះក្រុមហ៊ុន Realestate.com.kh បាន​ចាប់ផ្ដើមការផ្សាយផ្ទាល់ (Live)អំពីទីផ្សារអចល នទ្រព្យរបស់កម្ពុជានៅលើគេហទំព័រអចលនទ្រព្យដ៏ល្បីមានមូលដ្ឋាននៅប្រទេសចិន Fang.com។ ការផ្សាយផ្ទាល់ជាភាសាចិននេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដោយមានចំនួនអ្នកគាំទ្ររហូត ទៅដល់៤ម៉ឺននាក់ អ្នកទស្សនាច្រើនជាង១ម៉ឺននាក់ក្នុងពេលតែមួយ និងមានអ្នកចុច (like) ច្រើនជាង៨ពាន់សម្រាប់ការផ្សាយផ្ទាល់ជាលើកដំបូង។ការជួយនាំយកព័ត៌មានអំពីទីផ្សារអចលនទ្រព្យរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈការផ្សាយផ្ទាល់ដ៏មានគំនិតច្នៃប្រឌិតខ្ពស់នេះគឺជាកិច្ចការងារមួយក្នុងចំណោមកិច្ចការងារសំខាន់ៗជាច្រើនដែល ក្រុមហ៊ុន Realestate.com.kh កំពុងធ្វើជាប្រចាំក្នុងការបន្ដជួយទៅដល់អតិថិជនរបស់យើង និងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា។ក្រុមការងាររបស់ Realestate.com.kh នឹងធ្វើការពិភាក្សាគ្នាជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកអភិវឌ្ឍគម្រោង និងភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅកម្ពុជាដើម្បីធ្វើ បច្ចុប្បន្នភាពអំពីទីផ្សារអចលនទ្រព្យ និងចំណេះដឹងទូទៅអំពីប្រទេសកម្ពុជា។​ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការផ្សាយផ្ទាល់ជារៀងរាល់សប្ដាហ៍នៅថ្ងៃអង្គារ វេលាម៉ោង ៣ ល្ងាច នៅលើគេហទំព័រ Fang.com។សម្រាប់អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ ដែលមានគោលបំណងចង់ផ្សព្វផ្សាយអំពីវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកអាចចូលរួមជាមួយក្រុមការ ងាររបស់យើងបាន។ប្រសិនបើអ្នកជាអតិថិជនរបស់ក្រុមហ៊ុន Realestate.com.kh សូមធ្វើការទាក់ទងទៅកាន់ក្រុមការងារ ផ្នែកទំនាក់ទំនងរបស់យើង ឬក៏អាចធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់បុគ្គលិករបស់យើងដូចមានរាយ នាមខាងក្រោមនេះNin Kang (Chinese / Khmer)+855 (0)78 637323nin.kang@realestate.com.khAlex Sing - English (Real Estate Agency)+855 (0)15 583420alex.sing@realestate.com.khTyler Stuart - English (Property Developer)+855 (0)12 599669tyler.stuart@realestate.com.khដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
Realestate.com.kh ទទួលសិទ្ធិកាន់កាប់ស្របច្បាប់លើគេហទំព័រ B2B Cambodia
Realestate.com.kh ទទួលសិទ្ធិកាន់កាប់ស្របច្បាប់លើគេហទំព័រ B2B Cambodia
June 6, 2022, 5:01 p.m.
កាលពីថ្មីៗនេះគេហទំព័រអចលនទ្រព្យលេខ១នៅកម្ពុជា Realestate.com.kh បានទទួលសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់គេហទំព័រ B2B Cambodia​ ដែលជាគេហទំព័រផ្ដល់ជូនប្រភពព័ត៌មានអនឡាញដ៏គួរឲ្យទុកចិត្តបំផុតសម្រាប់វិនិយោគិន ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងក្រុមហ៊ុនអន្ដរជាតិដែលមានបំណងចង់ពង្រីកប្រតិបត្តិការរបស់ខ្លួនមកក្នុងទីផ្សារប្រទេសកម្ពុជា។ជារៀងរាល់ថ្ងៃ គេហទំព័រ B2B Cambodia បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីទូទាំងពិភព លោក មានដូចជា​៖ សហរដ្ឋអាមេរិច សឹង្ហបុរី ថៃ ម៉ាឡេស៊ី វៀតណាម អូស្រ្ដាលី និងជាពិសេសប្រទេសកម្ពុជា។លោក Thomas O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖ ការទិញយកគេហទំព័រ B2B Cambodia គឺជារឿងមួយដែលរំភើបព្រោះតម្លៃស្នូលរបស់ B2B Cambodia ស្របទៅនឹងតម្លៃស្នូលរបស់ក្រុមហ៊ុន Realestate.com.kh។ វាជួយបង្កើតតម្លាភាពនៅក្នុងទីផ្សារ បង្កភាពងាយស្រួលក្នុងការស្វែងយល់ពីឪកាសធ្វើជំនួញ និងជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមាន ភាពប្រសើរឡើងផងដែរ។លោក O'Sullivan ក៏បានបន្ដថា៖ ពួកយើងបានធ្វើការជាមួយគេហទំព័រ B2B Cambodia ចំនួន៥ឆ្នាំមកហើយ ដូច្នេះការទិញយកគេហទំព័រមួយនេះគឺជាការសម្រេចចិត្តមួយដ៏ងាយស្រួលបំផុត។ ក្រុមហ៊ុនអន្ដរជាតិ និងបុគ្គលឯកជនជាច្រើនដែលកំពុងសម្លឹងមើលឳកាសបើកអាជីវកម្ម និង ផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា ពួកគេប្រាកដណាស់ជាស្វែងរកទិញ ឬជួលផ្ទះសម្រាប់ស្នាក់នៅ និង ស្វែងរកអចលនទ្រព្យប្រភេទពាណិជ្ជកម្ម ដូចជា ការិយាល័យ ហាង ឬ អចលនទ្រព្យផ្សេង។”"ពួកយើងជឿជាក់ថា ការទទួលសិទ្ធិកាន់កាប់ស្របច្បាប់នេះនឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើងក្នុងការបង្កើនចំនួនអតិថិជនសក្ដានុពល ជាពិសេសតម្រូវការផ្សេងៗដែលទាក់ទងនឹងអចលនទ្រព្យពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យ រួមមានទូរគមនាគមន៍ ទីប្រឹក្សាធុរកិច្ច ច្បាប់ ធនាគារ ធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។ ពួកយើងក៏ផ្ដល់ឲ្យក្រុមហ៊ុន​ និងបុគ្គលផ្សេងៗ នូវមគ្គុទ្ទេសក៍ច្បាស់លាស់ពីអាជីវកម្ម និងការរស់នៅក្នុងប្រទេសកម្ពុជា រួមមានព័ត៌មានទូទៅអំពីសាលារៀនឈានមុខគេមួយចំនួន ការណែនាំអំពីស្ថានទូត ឬស្ថានកុងស៊ុល និងជួយសម្របសម្រួលឪកាសការងារនៅក្នុងប្រទេសកម្ពុជាជាដើម" លោក O'Sullivan បានបញ្ជាក់បន្ថែម។ ការទិញយកគេហទំព័រ B2B Cambodia ដោយក្រុមហ៊ុន Realestate.com.kh ត្រូវបានសម្របសម្រួល ដោយក្រុមហ៊ុន Cambodian Investment Management (CIM)។លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM បាននិយាយថា “គេហទំព័រ B2B Cambodia នូវតែជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។”គេហទំព័រ B2B Cambodia ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១២ ក្នុងគោលបំណងជួយអ្នកជំនួញ វិយោគិន​ និងថ្នាក់គ្រប់គ្រងក្រុមហ៊ុនក្នុងការរៀបចំបង្កើត ឬគ្រប់គ្រងជំនួញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ គេហទំព័រនេះផ្ដល់ជូននូវព័ត៌មានទូទៅ ការប្រមើមើលទីផ្សារ មគ្គុទ្ទេសក៍ណែនាំ និងបញ្ជីអាជីវកម្មដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។លោក Steve Noble និពន្ធនាយកនៃ គេហទំព័រ B2B Cambodia បាននិយាយថា៖ បច្ចុប្បន្នក្រុមការងាររបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យគេហទំព័រនេះកាន់តែមានភាពប្រសើរឡើងរួមនឹងការបញ្ចូលមាតិកាថ្មីៗដែលមានប្រយោជន៍សម្រាប់អ្នកអាន ជាពិសេសអ្នកដែលចង់ធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា។លោកបានបន្ថែមថា "បើនិយាយអំពីផ្នែកបច្ចេកទេស យើងទទួលបានសម្មតិផលជោគជ័យជាច្រើន ទោះបីមានចំណុចខ្លះហាក់មិនទាន់បានចេញជារូបរាងក៏ពិតមែនប៉ុន្ដែពួកយើងមានផែនការយុទ្ធសាស្រ្ដដើម្បីសម្រេចបាន និងក្លាយជាធនធានដែលមិនអាចខ្វះបាន សម្រាប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា។"B2B Cambodia បានដាក់ដំណើរការមុខងារជជែកដោយផ្ទាល់ ហើយមុខងារនេះបានបង្កើតការសន្ទាន ច្រើនជាង១០០រួចទៅហើយ ដែលការសន្ទនាទាំងនោះទាក់ទិននឹងការចុះបញ្ជីអាជីវកម្ម ពន្ធ សវនកម្ម ធនាគារ ហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម។លោកក៏បានបន្ថែមថា៖ "វាក៏ជារឿងសំខាន់សម្រាប់ពួកយើងក្នុងការស្ដាប់មតិរបស់អតិថិជន ដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលសំខាន់សម្រាប់ពួកគេក្នុងការផ្ដល់ជូនព័ត៌មានសំខាន់ៗ នៅក្នុងបរិបទជំនួញដែលកំពុងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមួយនេះ។"ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ដាក់បញ្ចូលព័ត៌មានអាជីវកម្មរបស់អ្នកទៅក្នុងបញ្ជីអាជីវកម្មដែលកំពុងប្រត្តិបត្តិការក្នុងប្រទេសកម្ពុជារបស់គេហទំព័រ B2B Cambodia អ្នកអាចទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់ Realestate.com.kh ឬ ផ្ញើអ៊ីម៉ែលទៅកាន់លោកSteve Noble ដោយផ្ទាល់តាមរយៈអាសយដ្ឋាន steve.noble@b2b-cambodia.com។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ហេតុអ្វីបានជាវិនិយោគិនកាន់តែច្រើនងាកមករកការអភិវឌ្ឍអាផាតមេនដែលមានទីធ្លាធំទូលាយ?
ហេតុអ្វីបានជាវិនិយោគិនកាន់តែច្រើនងាកមករកការអភិវឌ្ឍអាផាតមេនដែលមានទីធ្លាធំទូលាយ?
June 6, 2022, 5:01 p.m.
សុភមង្គលអាចកើតចេញពីកត្តាដ៏សាមញ្ញដែលមនុស្សជាច្រើនពុំសូវបានគិតដល់។ តួយ៉ាងដូចជា គ្រែគេងដ៏ធំទូលាយនិងមានផាសុកភាព​ ទីតាំងរំសាយអារម្មណ៍ផ្ទាល់ខ្លួនដែលមានភាពស្ងប់ស្ងាត់ ឬ ពន្លឺចែងចាំងដ៏ស្រាលស្រទន់របស់ព្រះអាទិត្យនាព្រឹកព្រលឹមជាដើម។ ក៏ប៉ុន្តែ អ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បានបំផុតនោះគឺគេហដ្ឋានដែលផ្តល់នូវអារម្មណ៍កក់ក្តៅនិងសុភមង្គល។ទន្ទឹមគ្នានេះដែរ ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាបានកំពុងរីកលូតលាស់ឥតឈប់ឈរ​ពីមួយឆ្នាំទៅមួយឆ្នាំ ស្តង់ដារលំនៅដ្ឋានដែលអតិថិជនទាមទារចង់បាន ក៏មានកម្រិតកាន់តែខ្ពស់ជាងមុនផងដែរ។ បន្ថែមលើកត្តាហេដ្ឋារចនាសម័្ពន្ធជុំវិញ ទីតាំងភូមិសាស្រ្ត និងរចនាបទទាន់សម័យ កត្តាគុណភាពគឺជាចំណុចទាមទារដ៏ចំបងរបស់់អតិថិជនដែលនាំឱ្យគុណភាពអាផាតមេននាពេលបច្ចុប្បន្នឈានទៅដល់កម្រិតថ្មីមួយទៀត។ គេហដ្ឋានប្រណីតដែលមានទីធ្លាធំទូលាយបានក្លាយជាលំនៅដ្ឋានក្នុងក្តីសុបិន្តរបស់ប្រជាជនកម្ពុជា ពិសេសអ្នករស់នៅក្នុងទីក្រុង។អាផាតមេនធំទូលាយនាំមកនូវបទពិសោធជីវិតដ៏ថ្មីសន្លាងទទួលបានបទពិសោធនៃការរស់នៅដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងគម្រោងខុនដូប្រណីត Prince International Plaza។ រីករាយជាមួយនឹងអាផាតមេនសម័យទំនើបពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ដែលនាំជីវិតលោកអ្នកឆ្ពោះទៅរកភាពសុខសាន្តនិងស៊ីវីល័យ។ យូនីតរបស់គម្រោង Prince International Plaza ផ្តល់ជូននូវទីធ្លាធំទូលាយរហូតដល់១៥៧ម៉ែត្រការ៉េ ការរចនាប្លង់ដ៏វៃឆ្លាតដែលផ្តោតសំខាន់លើមុខងារនៃបន្ទប់នីមួយៗក៏ដូចជារចនាសម្ព័ន្ធយូនីតទាំងមូល ព្រមទាំងការរចនាម៉ូដប្រកបដោយសោភ័ណភាពនិងមានផាសុកភាពខ្ពស់ ស័ក្តិសមសម្រាប់គ្រួសារដែលប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយគុណភាពនិងសុភមង្គល។លំនៅដ្ឋានប្រកបដោយសោភ័ណភាពក្រោកពីដំណេករៀងរាល់ព្រឹកដោយអារម្មណ៍ស្រស់ថ្លានិងស្រស់ស្រាយ ក្រោមពន្លឺព្រះអាទិត្យដ៏ស្រាលស្រទន់។ រីករាយជាមួយនឹងជីវិតគ្រួសារដ៏មានសុភមង្គល ទីធ្លាលំនៅដ្ឋានដ៏ធំទូលាយ ទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងបរិយាកាសជុំវិញដ៏រស់រវើក។ ក្លាយជាម្ចាស់អាផាតមេនដ៏ធំទូលាយរបស់ Prince International Plaza នៅថ្ងៃនេះ!លំនៅដ្ឋានដែលនាំមកនូវភាពសុខដុមរមនាមិនថាគ្រួសារ ឬ គូស្វាមៃភរិយាថ្មី យូនីតអាផាតមេនដ៏ធំទូលាយរបស់ Prince International Plaza នឹងនាំមកនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បានសម្រាប់ការបើកទំព័រជីវិតថ្មីរបស់អ្នក។ជម្រើសអាផាតមេនបត់បែនខ្ពស់សម្រាប់តម្រូវការលោកអ្នកមិនថាលោកអ្នកចង់បានទីកន្លែងដ៏បរិសុទ្ធសម្រាប់ហាត់ប្រាណនាព្រឹកព្រលឹម សួនច្បារបរិសុទ្ធសម្រាប់កំសាន្តជាមួយបុត្រធីតា ឬទីតាំងឯកជនសម្រាប់បំពេញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនឡើយ យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដើម្បីបំពេញតាមរបៀបរស់នៅផ្ទាល់ខ្លួនរបស់អ្នក។នាពេលបច្ចុប្បន្ន អាផាតមេនដែលមានទីធ្លាធំទូលាយបានក្លាយជាជម្រើសដ៏ពេញនិយមរបស់អតិថិជន។ សូមកុំឱ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឱ្យសោះ! គម្រោង Prince International Plaza ផ្តល់ជូននូវយូនីតច្រើនប្រភេទ ចាប់ពីស្ទូឌីយោទំហំ៥០ម៉ែត្រការ៉េ រហូតដល់អាផាតមេនបែបគ្រួសារទំហំ១៥៧ម៉ែត្រការ៉េ។ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
ទិញផ្ទះក្នុង Borey Galaxy 11 ថ្ងៃនេះជាមួយការផ្ដល់ជូនពិសេស បញ្ចុះតម្លៃ៨ % គ្មានការប្រាក់ និងប្រាក់កក់
ទិញផ្ទះក្នុង Borey Galaxy 11 ថ្ងៃនេះជាមួយការផ្ដល់ជូនពិសេស បញ្ចុះតម្លៃ៨ % គ្មានការប្រាក់ និងប្រាក់កក់
May 19, 2022, 12:55 p.m.
បុរី Galaxy 11គឺជាគម្រោងថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរដែលកំពុងស្វែងរកទិញផ្ទះដែលមានទីតាំងល្អ និងសក្ដានុពលខ្លាំង។ ពោលគម្រោងបុរី Galaxy 11 មានទីតំាងស្ថិតនៅក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាតំបន់ដែលកំពុងមានសន្ទុះអភិវឌ្ឍខ្លំាងបំផុត គឺតំបន់ផ្លូវ៦០​ម៉ែត្រ ឬ មហាវិថីសម្ដេចតេជោ ហ៊ុន សែន។ផ្ដល់ជូនពិសេស បញ្ចុះតម្លៃ ៨% ភ្លាមៗ សម្រាប់ការទិញផ្ទះប្រភេទណាមួយក្នុងខែកុម្ភៈនេះជាមួយទីតាំងល្អ និងគុណភាពសំណង់រឹងមាំ គម្រោងបុរី Galaxy 11 ផ្ដល់ជូននូវគេហដ្ឋានប្រណីតមានតម្លៃ សមរម្យបំផុតជាមួយជម្រើសច្រើនប្រភេទសម្រាប់ប្រជាជនខ្មែរទូទៅ រួមមាន ផ្ទះអាជីវកម្ម វីឡាទោល និង វីឡាប្រណីត ដោយមានតម្លៃចាប់ផ្ដើមត្រឹម ៩ម៉ឺនដុល្លារប៉ុណ្ណោះជាមួយគម្រោងបង់ប្រាក់ងាយៗ ដោយគ្មានការប្រាក់ និងប្រាក់កក់ ហើយអ្វីដែលកាន់តែពិសេសនោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៨% ភ្លាមសម្រាប់ការទិញប្រភេទផ្ទះណាមួយក្នុងខែកុម្ភៈនេះ។សម្រាប់អ្នកចាប់អារម្មណ៍ចង់ទិញ អាចធ្វើការបង់ប្រាក់ដំបូងចំនួន៣០​ភាគរយនៃតម្លៃផ្ទះ ហើយចំនួន៧០​ភាគរយដែលនៅសល់អាចបង់ជាប្រចាំខែរយៈពេល១៨ខែដោយគ្មានការប្រាក់។ អ្នកក៏អាចស្នើសុំកម្ចីទិញផ្ទះរយៈពេលរហូតទៅដល់២០ឆ្នាំជាមួយធនាគារដៃគូរបស់បុរីផ្ទាល់គឺធនាគារ Shinhan Bank។ អ្នកអាចខ្ចីរហូតទៅដល់ ៧០ ភាគរយនៃតម្លៃផ្ទះសរុបជាមួយអាត្រាការប្រាក់ ៤.៩៩ ភាគរយ។(ប្រភេទវីឡាប្រណីត)អំពីគម្រោង Galaxy 11(ប្រភេទវីឡាទោល)Borey Galaxy 11 គីជាគម្រោងបុរីថ្មីមួយនៅក្នុងរាជធានីភ្នំពេញដែលល្អបំផុតជាមួយការរចនាដ៏ល្អ ឥតខ្ជោះចាប់តាំងពីផ្ទះនីមួយៗរហូតទៅដល់បរិវេនខាងក្នុងបុរី និងមានការយកចិត្តទុកដាក់ខ្ពស់ អំពីផាសុកភាពរបស់អ្នករស់នៅក្នុងបុរីនេះ។ Borey Galaxy 11 ​មានទីតាំងស្ថិតនៅក្នុង ភូមិព្រែកជ្រៃ, សង្កាត់ស្ពានថ្ម, ខណ្ឌដង្កោ, រាជធានីភ្នំពេញ និងមានចម្ងាយត្រឹម ៥នាទីប៉ុណ្ណោះពី ផ្សារទំនើប Aeon Mall 3 ដែលជាផ្សារទំនើបរបស់ជប៉ុន។ Borey Galaxy 11 ក៏មានទីតាំងនៅជិតផ្សារទំនើប Chip Mong Mega Mall និង​ ផ្សារទំនើប Peng Huot Diamond Place ផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះ គម្រោងនេះស្ថិតនៅលើបណ្ដាយផ្លូវទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។គម្រោង Galaxy 11 លក់អស់បាន ៤០%ហើយ(ប្រភេទផ្ទះអាជីវកម្ម)គម្រោង Borey Galaxy 11 ត្រូវបានអភិវឌ្ឍនៅលើដីទំហំសរុបបីហិចតា មានផ្ទះសរុបទាំងអស់ចំនួន 150​ ខ្នង ដែលមានជាប្រភេទ ផ្ទះអាជីវកម្ម ផ្ទះវីឡាទោល និង វីឡាប្រណីត។ គម្រោង Borey Galaxy 11 គឺជាជម្រើសល្អបំផុតសម្រាប់គ្រួសារថ្មីថ្មោងដែល​ទើបរៀបការរួច ហើយចង់មានផ្ទះសម្បែងខ្លួនឯង ឬ​ ក្រុមគ្រួសារដែលជាអ្នកធ្វើការងារទាំងប្ដី និង ប្រពន្ធ ឬ អ្នកនៅលីវ ដែលធ្វើការនៅក្នុងតំបន់កណ្ដាលទីក្រុង ពីព្រោះគម្រោង Borey Galaxy 11 ស្ថិតនៅលើទីតាំងដែលអាចបង្ករ ភាពងាយស្រួលក្នុងការចូលមកកាន់ទីក្រុងដោយមិនចាំបាច់ចំណាយពេលច្រើន។ ម្យ៉ាងវិញទៀតវាក៏ជាគម្រោងដែលល្អមួយសម្រាប់វិនិយោគដែលអាចមានឪកាសចំណេញប្រាក់ខ្ពស់។ម្ចាស់គម្រោង Galaxy 11 យកចិត្តទុកដាក់ខ្ពស់ពីផាសុកភាព និងភាពស្រណុកសុខស្រួលរបស់អតិថិជនភាពស្រនុកសុខស្រួលរបស់អ្នករស់នៅក្នុងបុរី និងបរិយាកាសនៃការរស់នៅល្អ គីជាតម្លៃ និងអ្វីដែលមា្ចស់គម្រោង Borey Galaxy 11 ចង់ផ្ដល់ទៅឲ្យអ្នកទិញផ្ទះនៅក្នុងគម្រោងនេះ។ គម្រោង Borey Galaxy 11 ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់បំផុត ដោយមានការដាក់បញ្ចូលនូវទីធ្លាបៃតង មានដូចជា សួនច្បារ ឧទ្យាន ទីធ្លាសាធារណៈ និងមានដាំដើមឈើនៅមុខផ្ទះនីមួយៗ និង នៅតាមផ្លូវធ្វើដំណើរនៅក្នុងបុរីទាំងមូល។អ្វីដែលកាន់តែពិសេសជាងនេះ នៅក្នុងគម្រោង Borey Galaxy 11 ទាំងមូលក៏មាននូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួន ដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ ចំណតរថយន្ដ ប្រព័ន្ធប្រកាសអាសន្នពេលមានអគ្គីភ័យ សន្ដិសុខ ២៤​ម៉ោង និង ម៉ាស៊ីនភ្លើង។Borey Galaxy 11 ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩។ គម្រោងទាំងមូលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
June 5, 2022, 5:20 p.m.
ខណៈនេះ​ ការងារទប់ស្កាត់ និងបង្ការការផ្ទុះឡើងនូវជំងឺរលាកសួតដែលចម្លងដោយវីរុស កូរូណាប្រភេទថ្មី (COVID-19) កំពុងស្ថិតក្នុងដំណាក់កាលក្ដៅគគុក។ ការពាក់ម៉ាស គឺជាវិធីបង្ការ ដ៏មានប្រសិទ្ធភាពបំផុតខណៈពេលនេះ។ ម្យ៉ាងវិញទៀតវាក៏អាចជួយបង្ការការឆ្លងជំងឺផ្ដាសាយ និងការចម្លងមេរោគផ្សេងៗបានផងដែរ។ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺរលាកសួតនេះបន្តរីករាលដាល ហើយស្ថានភាពកាន់តែ យ៉ាប់យ៉ឺនទៅៗទៀតនោះ ជាហេតុបណ្ដាលឱ្យម៉ាស ដែលប្រើប្រាស់សម្រាប់ការពារបានក្លាយជា ធនធានដ៏ខ្វះខាតមួយ។ បន្ទាប់ពីទទួលបានព័ត៌មានមួយនេះរួចមក ក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានចូលរួមចំណែកក្នុងការងារការពារ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរូណាប្រភេទថ្មីនេះ។ដើម្បីធានានូវសុវត្ថិភាព និងសុខភាពរបស់ប្រជាជនខ្មែរ និងចិនដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងរៀបចំកម្មវិធីសប្បុរស​ក្រោមប្រធានបទ “បង្ការការរាតត្បាតជំងឺ ចាប់ផ្ដើមពីយើង” ដោយការចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចិនដោយឥតគិតថ្លៃ។ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងរៀបចំស្តង់សម្រាប់ធ្វើជាទីតាំងចែកម៉ាស់នៅតាមអគារ ផ្នែកលក់លើមហាវិថីព្រះមុន្នីវង្ស អគារផ្នែកលក់នៃបុរី អ&អេហ្វ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុនសែន និងនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។លោកអ្នកគ្រាន់តែ ស្កេនបារកូដនៅនឹងកន្លែង ហើយចូលរួមលេងល្បែងអនឡាញតាម Facebook ងាយៗ​ដើម្បីឈ្នះម៉ាស់ និងកាដូដ៏អស្ចារ្យផ្សេងៗទៀត។ កម្មវិធីចែកម៉ាស់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26 ខែកុម្ភៈ​ សម្រាប់បងប្អូនដែលមានតម្រូវការ​ សូមអញ្ជើញរួសរាន់មកទទួលយកម៉ាស់ដោយឥតគិតថ្លៃ។ខណៈពេលដែលស្ថានការណ៍ជំងឺរាតត្បាតកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងនោះ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ក្រៅពីរៀបចំធ្វើការបង្ការ និងទប់ស្កាត់នៅក្នុងក្រុមហ៊ុនផ្ទាល់រួចរាល់ហើយនោះ ក្រុមហ៊ុនក៏នឹងចូលរួមចំណែកក្នុងការជួយទប់ស្កាត់ និងបង្ការជាសាធារណៈដោយសកម្មភាពជាក់ស្ដែងផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះទាំងអស់គ្នា។ ពួតដៃគ្នាជំនះឧបសគ្គ រួមគ្នាឆ្លងកាត់គ្រាលំបាកនេះ។ក្រុមហ៊ុន អ&អេហ្វ កម្ពុជា រក្សាគោលគំនិតដើម គឺបោះជំហានឆ្ពោះទៅមុខជានិច្ចដោយចូលរួមចំណែកជាកម្លាំងក្នុងការជួយទប់ស្កាត់ និងបង្ការជំងឺរាតត្បាតនេះតាមវិធីរបស់ខ្លួន។ កិច្ចការនេះបង្ហាញអំពីទំនួលខុសត្រូវ និងកាតព្វកិច្ចសង្គមរបស់ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ដើម្បីជាគំរូ និងផ្សព្វផ្សាយឱ្យសកលលោកបានយល់ពីស្មារតីដ៏សប្បុរស មួយនេះ។ភាពប៉ិនប្រសប់មិនធម្មតា បង្កើតភាពអស្ចារ្យដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជាជាមួយនឹងភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាជន តម្រូវការនៃការរស់នៅដ៏ប្រសើរក៏មានការប្រែប្រួលថែមមួយកម្រិតទៀតផងដែរ។ ក្រុមហ៊ុន អ&អេហ្វ កម្ពុជាបើកដំណើរការគម្រោង Phnom Penh Central City និង Phnom Penh Glory នាំមកនូវរបៀបរស់នៅបែបអន្តរជាតិ តាមរយៈការអនុវត្តតាមស្តង់ដាររស់នៅអន្តរជាតិថ្មីទាំងស្រុង។គម្រោងទាំងនេះស្ថិតនៅទឹកដីស្នូលរដ្ឋបាលនៃទីក្រុងភ្នំពេញ ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួនពីរដែលជាទីប្រសព្វរវាងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ដោយពឹងផ្អែកទៅលើចំនុចសំខាន់នៃការអភិវឌ្ឍទីក្រុងនាពេលអនាគតរបស់រាជធានីភ្នំពេញ ដែលជាតំបន់ទីក្រុងថ្មីបែបអន្តរជាតិ។ ការរស់នៅ និងការធ្វើពាណិជ្ជកម្មគឺដើរតាមការអភិវឌ្ឍរបស់ប្រទេសយ៉ាងជិតស្និទ្ធ។ គម្រោងនេះគឺមានទីតាំងនៅជិតផ្សារ Aeon Mall មជ្ឈមណ្ឌលលក់ទំនិញប៉េងហួត អគារគ្រប់ប្រភេទ ផ្ដល់ជូននូវកន្លែងសម្រាកលំហែកាយ​ និងការរស់នៅប្រកបដោយភាពរីករាយជាមួយនឹងជីវិត។គម្រោងនេះមានសួនឯកជនដែលធំជាងគេនៅទីក្រុងភ្នំពេញមានទំហំ 3 ម៉ឺនម៉ែត្រការ៉ែ រួមមានការិយាល័យឯកជនដែលមានទំហំ 2700 ម៉ែត្រការ៉េ ទីលានវាយសី ក្លឹបវាយកូនហ្គោល អាងហែលទឹក កន្លែងកម្សាន្ដសម្រាប់កុមារ និងកន្លែងលំហែកាយផ្សេងៗទៀត។ បង្កើតគុណភាពរស់នៅដ៏ប្រសើរសម្រាប់ជីវិតមនុស្ស។ លើសពីនេះទៅទៀត គម្រោងនេះមានផែនការសាងសង់អគារពាណិជ្ជកម្មអន្តរជាតិមានទំហំជិត1ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត ដើម្បីធ្វើឱ្យអ្នករស់នៅមានភាពសប្បាយរីករាយជាមួយនឹងការរស់នៅដ៏អស្ចារ្យបែបអន្តរជាតិនេះ។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
News Page Concierge 590x250 KH
ខុនដូប្រណីត The Sky Villa នឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះហើយ
ខុនដូប្រណីត The Sky Villa នឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះហើយ
June 6, 2022, 5:01 p.m.
មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតលំដាប់ខ្ពស់ The Sky Villa ដែលផ្ដល់នូវការរស់នៅនិងការកម្សាន្ដបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។អាគារភ្លោះកម្ពស់៣៥ជាន់ នៃគម្រោង The Sky Villa ជាលំនៅដ្ឋានប្រណីតក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់រូបដែលប្រាថ្នាចង់បាន ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងបំពាក់សម្ភារបរិក្ខារទំនើប និងទាន់សម័យ។គម្រោងនេះស្ថិតនៅតាមបណ្ដោយមហាវិថី The Poland Republic ក្នុងខណ្ឌ៧មករា នៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិត និងផ្សារទំនើប Olympia ដែលជាតំបន់ដែលកំពុងមានការអភិវឌ្ឈយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។The Sky Villa ផ្ដល់ជូននូវបទពិសោធន៍ និងរបៀបរស់នៅថ្មីខុសប្លែក ដោយគម្រោងនេះត្រូវបានរចនាឡើងដោយគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាបានថាអ្នករស់នៅទទួលបានអារម្មណ៍ និង បទពិសោធន៍ជីវិតថ្មី អមជាមួយទេសភាព និងទិដ្ឋភាពដ៏ស្រស់បំព្រងនៃរាជធានីភ្នំពេញ។គម្រោងខុនដូប្រណីត The Sky Villa ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិ​លោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោង និងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។​គម្រោង The Sky Villa បានបង្កើននូវប្រណីតភាព និងឧត្តមភាពក្នុងការរស់នៅ។ គម្រោងនេះ នាំមកនូវបទពិសោធន៏រស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយការកម្សាន្ដ និងសេវាកម្មសម្បូរបែប ដែលមានស្រាប់នៅក្នុងអគារ។ជាក់ស្ដែងនៅជាន់លើបង្អស់របស់អាគារនេះ មានទីធ្លាធំទូលាយសម្រាប់អ្នកអាចអង្គុយលេង ហើយនៅជាន់៣៤ និង៣៥ អ្នកអាចរីករាយជាមួយ អាងហែលទឹក សួនច្បារ ក្លឹបហាត់ប្រាណ សូណា និងស្ប៉ា ភោជនីយដ្ឋាន និងកន្លែងកម្សាន្ដជាច្រើនទៀត។គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មរៀបចំ ដឹកជញ្ចូន សម្អាត បោកគក់ និងហាងទំនិញ។ក្រុមហ៊ុនអភិវឌ្ឍគម្រោង ​Sky Villa ផ្ដល់អាទិភាពខ្ពស់ចំពោះសុវត្ថិភាព។ ខុនដូភ្លោះនេះ បានបំពាក់ដោយកាំមេរ៉ាសុវត្ថិភាព និងមានការត្រួតពិនិត្យដ៏តឹងរុឹងបំផុតពីសំណាក់សន្ដិសុខ២៤ម៉ោង។​ យូនីតនីមួយៗត្រូវបានបំពាក់ដោយសោរឌីជីថលដើម្បីបង្កើនសន្ដិសុខក្នុងផ្ទះ និងផ្ដល់ឲ្យអ្នកនូវភាពស្ងប់ស្ងាត់។ អាគារ The Sky Villa មានកន្លែងចតរថយន្ដក្រោមដីធំទូលាយ ដែលមានកម្ពស់៤ជាន់។គម្រោង The Sky Villa មានយូណីតសរុបទាំងអស់ចំនួន ២៥៦ យូនីត។ យូនីតនីមួយៗមានទំហំចាប់ពី ២៧០ ទៅ​ ៥០០ ម៉ែត្រការ៉េ ដែលជាខុនដូធំជាងគេបង្អស់នៅកម្ពុជា។ គម្រោង The Sky Villa ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដែលមានបំណងចង់រស់នៅក្នុងលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់។The Sky Villa គឺជាគម្រោងអភិវឌ្ឍដែលត្រូវបានបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនទាំងពីរនេះ ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍអចលនទ្រព្យ និងសំណង់។បើចង់ឲ្យជ្រាបច្បាស់ សូមទស្សនារូបភាព៣៦០ដឺក្រេនៃគម្រោងនេះដូចខាងក្រោម៖Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
គម្រោង Garden One នាំមកនូវបទពិសោធន៍រស់នៅថ្មីក្នុងទីក្រុងជាមួយធម្មជាតិបៃតង
គម្រោង Garden One នាំមកនូវបទពិសោធន៍រស់នៅថ្មីក្នុងទីក្រុងជាមួយធម្មជាតិបៃតង
May 26, 2022, 1:53 a.m.
ខណ្ឌទួលគោក ជាតំបន់សម្បូរដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ ទួលគោកជា តំបន់មួយក្នុងចំណោមតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីជាមួយវត្តមាននៃគម្រោងអភិវឌ្ឍធំៗជាច្រើនដែលបានកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែងដូចជា៖ សំណង់លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងផ្សេងៗជាច្រើនទៀត។ក្នុងនោះដែរគម្រោងខុនដូទំនើប Garden One ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនក្នុងខណ្ឌទួលគោកដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆកា​ ឆ្នាំ២០១៩។ បច្ចុប្បន្នគម្រោង Garden One កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ ប្រជាជនខ្មែរ ក៏ដូចជាវិនិយោគិនបរទេស។អំពីគម្រោង Garden Oneស្ថិតនៅក្នុងសង្កាត់បឹងកក់២ គម្រោង Garden One មានទីតាំងនៅចន្លោះផ្លូវ ៥៧២ និង៥៧៤ ខាងក្រោយសាលាឥទ្រ្ទទេវីដែលជាតំបន់ទីប្រជុំជន។ គម្រោង ខុនដូទំនើប Garden One នឹងនាំមកនូវការរស់នៅប្លែក និង បទពិសោធន៍ថ្មីជាមួយការរួមបញ្ចូលធម្មជាតិទៅក្នុងការរស់នៅប្រចាំថ្ងៃ។អគារទាំងមូលរបស់គម្រោង Garden One ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយរុក្ខជាតិបៃតងនៅតាមមាត់បង្អួច ទ្វារ​និងរាលហានខាងមុខ ដែលនឹងជួយបង្កើតនូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលាទាំងអស់។គម្រោង Garden One ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះ​ និងមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសចិនគឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុនដូប្រណីត Garden One មានកម្ពស់ ២៩ជាន់ ជាមួយយូនីតសរុប ២៧១​ ជាប្រភេទ ស្ទូឌីយ៉ូ និង យូនីតដែលមានបន្ទប់គេងពីរ មានទំហំចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ ។យូនីតទាំងអស់នេះស្ថិតនៅពីជាន់ទី ៥ ទៅដល់ជាន់ទី ២៧។ លើសពីនេះទៅទៀតគម្រោង Garden One ក៏មានប្រភេទយូនីតប្រណីតដែលមានទំហំធំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េស្ថិតនៅជាន់ទី ២៧។លក្ខណៈពិសេសនៃគម្រោង Garden Oneគម្រោងខុនដូ Garden One នឹងបំពាក់ដោយសម្ភារបរិក្ខារ ទំនើបៗមានគុណភាពខ្ពស់ ប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព​ និងសេវាកម្មសន្ដិសុខ ២៤​ម៉ោង។ អគារ Garden One មានកន្លែងសម្រាប់ចតរថយន្ដជាច្រើន កម្ពស់៥ជាន់ លាតសន្ធឹងចាប់ពីជាន់​ B1 ដល់ជាន់ទី៤ ដំណើរការដោយប្រព័ន្ធចំណតឆ្លាតវៃ។ ដូច្នេះគ្រប់យានយន្ដទាំងអស់នឹងត្រូវលើកឡើងដោយជណ្ដើរយន្ដទៅកាន់ចំណតរថយន្ដនីមួយៗ។ គម្រោង Garden One ក៏មានផ្ដល់នូវសេវាកម្មជាច្រើន​ទៀតនៅផ្នែកខាងលើនៃអគារ រួមមាន៖ កន្លែងហាត់ប្រាណ អាងហែលទឹក ស្កាយបារ ភោជនីដ្ឋាន និងសេវាកម្មកំសាន្តផ្សេងៗជាច្រើនទៀត។គម្រោង Garden One មានតម្លៃសមរម្យជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការផ្ដល់ជូនដ៏សម្បូរបែប យូនីតនៅក្នុងគម្រោង Garden One មានតម្លៃចាប់ផ្ដើមត្រឹមតែ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទិញយូនីតណាមួយពីគម្រោង Garden One អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីក្រុមហ៊ុនអភិវឌ្ឍ មានដូចជា៖ ការធានាជួលត្រឡប់ជាមួយអាត្រា ១២% ក្នុងរយៈពេល ២ឆ្នាំ និង ការទិញត្រឡប់វិញ ១០០% បន្ទាប់ពីប្រគល់ផ្ទះបានរយៈពេល២ឆ្នាំ។ទោះបីជាលោកអ្នកគ្មានបំណងរស់នៅក្នុងអគារនេះក៏ដោយ គម្រោង Garden One គឺជាគម្រោងមួយដែលល្អបំផុតសម្រាប់ការវិនិយោគ ពីព្រោះអ្នកអាចរកចំណូលបានពីការជួលប្រមាណពី ៨០០​ ទៅ ១០០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង១ និង ពី ១០០០ ទី ១៥០០​ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង២។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
គម្រោង Prince Golden Bay បញ្ចប់ការសាងសង់បាន៥០% និងលក់អស់ច្រើនជាង៤០%ហើយ
គម្រោង Prince Golden Bay បញ្ចប់ការសាងសង់បាន៥០% និងលក់អស់ច្រើនជាង៤០%ហើយ
June 6, 2022, 5:01 p.m.
ការសាងសង់គម្រោងអភិវឌ្ឍចម្រុះដ៏ធំនៅតំបន់ជាប់មាត់សមុទ្រខេត្តព្រះសីហនុ Prince Golden Bay បានបញ្ចប់ការសាងសង់ប្រហែលជា ៥០%ហើយ ខណៈដែលគម្រោងនេះត្រូវបានលក់អស់ច្រើនជាង ៤០% ហើយដែរ។ គម្រោង Prince Golden Bay គ្របដណ្តប់លើផ្ទៃដី ២២,២០១ ម៉ែត្រការ៉េ ដែលមានជាប្រភេទ អាផាតមិន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះមានអគារអាផាតមិនចំនួន​ ៤ ដែលមានយូនីតសរុបទាំងអស់ជាង ២,០០០ និង ផ្សារទំនើបចំនួន ៥ជាន់មានទំហំធំសម្បើមរហូត ៥០,០០០ ម៉ែត្រការ៉េ។ នេះជាផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុ ដែលផ្តល់ជូននូវសេវាកម្មដូចជា៖ កន្លែងញ៉ាំអាហារ ហាងទិញឥវ៉ាន់ និងការកម្សាន្តផ្សេងៗ។គម្រោង Prince Golden Bay ស្ថិតនៅលើទីតាំងមានសក្ដានុពលខ្ពស់គម្រោង Prince Golden Bay ស្ថិតនៅបណ្ដោយ ឆ្នេរសុខា ដែលជាតំបន់ឆ្នេរដ៏ពេញនិយមបំផុតនៅក្នុងខេត្តព្រះសីហនុ។ គម្រោង Prince Golden Bay នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់នៅក្នុងទីក្រុង ដោយមានចំងាយត្រឹមតែ៤០០ ម៉ែត្រប៉ុណ្ណោះពីឆ្នេរខ្សាច់ និងសណ្ឋាគារសុខា ដែលជាទីសម្គាល់ទេសចរណ៍ដ៏ធំមួយនៅក្នុងខេត្តព្រះសីហនុ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងស្វាគមន៍ដល់អ្នករស់នៅប្រមាណ ៥០,០០០ នាក់ ជាមួយនឹងការរស់នៅប្រកបដោយភាពប្រណីត។មិនត្រឹមតែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះទេ គម្រោង Prince Golden Bay នឹងវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និង វប្បធម៌ នៃខេត្តព្រះសីហនុផងដែរ។គម្រោង Prince Golden Bay នាំមកជូនផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Golden Bay នឹងក្លាយទៅជាកន្លែងដោះដូរទំនិញខ្នាតធំ ដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ ជាមួយទំហំ ៥០,០០០ ម៉ែត្រការ៉េ​ ដោយមានបែងចែកជា ហាងលក់ទំនិញ ផ្សារទំនើប តូប ហាងលក់រាយ និងសេវាកម្មជាច្រើនទៀត។គម្រោង Prince Golden Bay ផ្ដល់ការរស់នៅបែបទំនើបជាមួយជម្រើសសម្បូរបែបអាផាតមិននៅក្នុងគម្រោង Prince Golden Bay មានទំហំ​ និងការរចនាខុសៗគ្នាដែលសមស្រមជាមួយតម្រូវការផ្សេងៗគ្នានៃមនុស្សសម័យថ្មី។ គម្រោងទាំងមូលមាន យូនីតប្រភេទស្ទូឌីអូសរុប ១៨៤៦ យូនីតមានបន្ទប់គេង១ ចំនួន១៧៥ និង យូនីតដែលមានបន្ទប់គេង២ ចំនួន៣៥៤ ដែលមានទំហំ ចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ អមដោយទេសភាពស្រស់ស្អាតរបស់សមុទ្រ។ គ្រប់យូនីតទាំងអស់នឹងបំពាក់ទៅដោយសម្ភារបរិក្ខារទំនើប និងមានគុណភាពខ្ពស់​ ហើយ អ្នករស់នៅក្នុងអគារនេះក៏អាចរីករាយជាមួយការផ្ដល់ឲ្យដ៏សម្បូរបែប ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេងជាមួយសួនច្បារខៀវស្រងាត់នៅជាន់ដំបូល។គម្រោង Prince Golden Bay ជាគម្រោងដ៏ល្អបំផុតសម្រាប់ការវិនិយោគដោយជាមធ្យមតម្លៃនៃយូនីតនីមួយៗនឹងមានការកើនឡើងប្រហែល ៨%ក្នុងមួយឆ្នាំ ហើយរាល់ការជាវយូនីតណាមួយនៅក្នុងគម្រោង Prince Golden Bay លោកអ្នកគ្រាន់តែបង់ប្រាក់កកត្រឹម ៣០% ប៉ុណ្ណោះ​នឹងទទួលបានការធានាជួលត្រឡប់វិញពីក្រុមហ៊ុនអភិវឌ្ឍគម្រោងជាមួយអាត្រា៨% ក្នុងរយៈពេល២ឆ្នាំ។ គម្រោង Prince Golden Bay នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែ ធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៥% ភ្លាមៗរាល់ការទិញខុនដូពីគម្រោង New Landmark តាមរយៈ Realestate.com.kh
ប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៥% ភ្លាមៗរាល់ការទិញខុនដូពីគម្រោង New Landmark តាមរយៈ Realestate.com.kh
June 4, 2022, 2:15 a.m.
ឆាប់ឡើងប្រម៉ូសិនពិសេស ត្រឹម៤ម៉ឺនដុល្លារលោកអ្នកអាចទិញយូនីតមួយដ៏ស្រស់ស្អាតនៅក្នុងគម្រោងខុនដូ New Landmark ក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាគឺខេត្តព្រះសីហនុ។ អ្វីដែលកាន់តែពិសេសរាល់ការទិញយូនីតនីមួយៗនៃគម្រោង New Landmark តាមរយៈ Realestate.com.kh នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗចំនួន៥% រហូតដល់ថ្ងៃទី ៨​ ខែកុម្ភៈ។ ជាមួយការបង់ប្រាក់កក់ដំបូងត្រឹម៣០% ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការធានាជួលត្រឡប់វិញពីម្ចាស់គម្រោងជាមួយអាត្រា១២​% ក្នុងរយៈពេលពីរឆ្នាំ។ ​មាន​ចម្ងាយ​ត្រឹម​២០០ ម៉ែត្រ ពី​​ឆ្នេរ​អូរ​ឈើទាល​ ដែលជាឆ្នេរដ៏ល្បីឈ្មោះក្នុងខេត្តភាគខាងត្បូង នៃប្រទេសកម្ពុជាមួយនេះ។ គម្រោង New Landmark ស្ថិតនៅលើ​ទីតាំង​មួយ ដែលមាន​សក្ដានុពល​ខ្លាំង​បំផុតសម្រាប់ការរស់នៅ និងការវិនិយោគផងដែរ។ បច្ចុប្បន្នការ សាងសង់របស់គម្រោង New Landmark ត្រូវបានបញ្ចប់ប្រហែលជា១២% ហើយ។ លម្អិតអំពីគម្រោង New Landmark គម្រោង New Landmark មានអគារទំនើប​សរុប​ទាំងអស់​ចំនួន​បួន​រួមមាន ខុន​ដូ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ក្លិប​កម្សាន្ត និង​អគារ​ពាណិជ្ជកម្ម ដែលមាន​ហាង​ទំនិញ ធនាគារ ភោជនីយដ្ឋាន​ចិន និង​អឺរ៉ុប ហាង​កាហ្វេ ហាង​កែ​សម្ផស្ស និង​ស្ប៉ា​។ គម្រោង New Landmark ត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះមកពី​ប្រទេស​ចិន​លើ​វិស័យ​សំណង់គឺក្រុមហ៊ុន China Construction Group។ ជាមួយទំហំអភិវឌ្ឍជាង ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark មាន​សាងសង់​កន្លែង​ហាត់ប្រាណ  អាង​ហែល​ទឺ​ក ទីលាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេ​នី​ស ផ្លូវ​ថ្មើរជើង មជ្ឈមណ្ឌល​វប្បធម៌ សាលប្រជុំ​សាធារណៈ និង​ចំណតរថយន្ត​ក្រោម​ដី​ជាច្រើនកន្លែង។ នៅក្នុងគម្រោង New Landmark ទាំងមូលមានយូនីតសរុបទាំងអស់ ៤១២៤ ដែលយូនីតចំនួន៣៤១៩​ជាអាផាតមិន ហើយ យូនីតផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ យូ​នី​ត​នៅក្នុង​គម្រោង New Landmark មាន​ទំហំ​ផ្សេងៗ​ពីគ្នាចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរជាមួយ​ទំហំ​ចាប់ពី ៣០ ទៅ​៥១ម៉ែត្រការ៉េ​។​ចំណុចពិសេសផ្សេងៗនៃគម្រោង New Landmark គ្រប់​យូ​នី​ត​នីមួយៗត្រូវបាន​ធ្វើការ​រចនា និង​តុបតែង​ដោយ​យកចិត្តទុកដាក់​បំផុតជាមួយ​ការប្រើប្រាស់ និង​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប ទាន់សម័យ និង​មានគុណ​ភាពល្អ ដើម្បី​ធានាបាន​នូវ​ផាសុកភាព​របស់​អ្នករស់នៅ និង​ផ្ដល់ជូន​ពួកគេនូវ​ផ្ទះមួយ​ដែលមាន​គុណភាព​ល្អ​។​ ​ម្យ៉ាងវិញទៀត បើ​លោកអ្នក​កំពុង​ស្វែងរក​យូ​នី​ត​ធំ​ទូលាយ មាន​បន្ទប់​គេង​ច្រើន​នោះ គម្រោង New Landmark ក៏មាន​ផ្ដល់ជូន​យូ​នី​ត​ដែលមាន​ទំហំ​ធំ​រហូតដល់ ១០៦ ម៉ែត្រការ៉េ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លក់​យូ​នី​ត​នៅក្នុង​អគារ B ដែលមាន​កម្ពស់​រហូត​ទៅដល់ ៣៧ ជាន់ ដែល​គ្រោងនឹង​បញ្ចប់​ការសាងសង់នៅ​ឆ្នាំ​២០២១​។ អ្នករស់នៅ​ក្នុង​អគារ​ខុន​ដូ​នៃ​គម្រោង New Landmark ក៏​អាច​រីករាយ​ជាមួយ​ការបំពាក់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការគ្រប់គ្រង​ការចេញចូល​ដោយ​ប្រព័ន្ធ QR កូដ បើក​សោរ ឬ​ចាក់សោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ និង​ការប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​។ ជាងនេះទៅទៀត នៅក្នុង​អគារ​នេះក៏មាន​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹកដែល​អាច​អនុញ្ញាតឲ្យ​អ្នក​ពិសា​ទឹកចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់ផងដែរ​។​ផ្ទះគំរូនៃគម្រោងខុនដូ New LandmarkRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
តើឆ្នាំ២០២០នេះកម្ពុជាមានសក្ដានុពលអ្វីខ្លះដើម្បីស្រូបយកការវិនិយោគបន្ថែមទៀត?
តើឆ្នាំ២០២០នេះកម្ពុជាមានសក្ដានុពលអ្វីខ្លះដើម្បីស្រូបយកការវិនិយោគបន្ថែមទៀត?
May 9, 2022, 5:59 a.m.
(រូបភាពពីលើអាកាសនៃមាត់សមុទ្រខេត្តព្រះសីហនុ /​ Realestate.com.kh)អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យ​អចលនទ្រព្យ​កម្ពុជា​ ហើយវិស័យនេះនឹង​នៅតែបន្តភាពរីកចម្រើន​ទៅមុខ​។ ក្នុងនោះ​តម្លៃ​អចលនទ្រព្យ​​នឹងនៅ​តែ​បន្ត​កើន​ឡើង​ ដោយគិតជា​មធ្យម​ កើន​ពី ១០​% ទៅ ១៥​% ជា​រៀងរាល់​ឆ្នាំ​។លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​ ​មើលឃើញថា តម្លៃអចលនទ្រព្យនឹង​បន្ត​ឡើងថ្លៃ​ពី ​១០​% ទៅ ១៥​% ប្រចាំឆ្នាំ ដោយផ្នែកលើ​ ក​ត្តា​ចំនួន ៣ ​ ក្នុងនោះរួមមាន វិស័យ​លំនៅដា្ឋន វិស័យ​ដីធ្លី​ និង​ប្រតិបត្តិការ​ទិញ​ និងជួល​ដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។តម្លៃអចលនទ្រព្យធៀបនឹងប្រទេសជិតខាង( The Peak ជាគម្រោងអភិវឌ្ឍចម្រុះរួមមាន អាផាមិន សណ្ឋាគារ ភោជនីដ្ឋាន និង ផ្សារទំនើប ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេបាសាក់) អ្នកជំនាញជាច្រើនបានមើលឃើញដូចៗគ្នាថា កម្ពុជាមានកម្រិតតម្លៃអចលនទ្រព្យទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេសជិតខាង​ ដូចជា៖ ​ប្រទេស​ថៃ​ វៀតណាម​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​អាស៊ាន​នេះ​។ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ធ្លាប់បាន លើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងជានិច្ច ប៉ុន្តែបើប្រៀធៀបនឹង ប្រទេសជិតខាង តម្លៃនេះនៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្តែង នៅ សិង្ហបុរី ខុនដូមានតម្លៃ ១៦,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូនៅ វៀតណាមមានតម្លៃពី ៣,៥០០ ​ទៅ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅភូមាមានតម្លៃពី ៣,៤០០ ដុល្លារឡើងទៅ និង ថៃមានតម្លៃមធ្យមចាប់ពី ៥,០០០ ដុល្លារឡើងទៅ។តម្លៃខុនដូនៅកម្ពុជាលោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ​ដុល្លារ/ម៉ែត្រការ៉េ។បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ​៥៥ ភាគរយ​ ក្នុងនោះ ​​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) ​មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោម​អតិថិជន​ក្នុង​ស្រុក​។(រូបភាពនៃអាផាតមិននៅក្នុងគម្រោង The Peak)តម្រូវការលំនៅដ្ឋាននៅកម្ពុជាបើនិយាយអំពីតម្លៃផ្ទះទូទៅវិញ មិនថា វីឡា ឬផ្ទះក្នុងបុរីនោះទេ ​គឺនៅ​មិនទាន់​ឈានដល់កម្រិត ខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុបត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង ៨០ ម៉ឺនខ្នង គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ពោលគឺប្រមាណជាង ៥​ ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ ​នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។លោក តេង រឹទ្ធី ស្ថាបនិកក្រុមហ៊ុន R’ Investment Group បានលើកឡើងថា ​តម្រូវ​ការបាន​ធ្វើ​ឲ្យ​តម្លៃអចលនទ្រព្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក​បានពន្យល់ថា ដោយសារកំណើនសេដ្ឋកិច្ចទើប ធ្វើឱ្យអ្នកទិញមាន​លទ្ធភាពទិញលំនៅដ្ឋាន។ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម ៥ ម៉ឺនដុល្លារ នឹងមានតម្រូវការច្រើនជាងគេ ដោយមូលហេតុថា ប្រជាជនមួយផ្នែកធំជាអ្នកមានចំណូលមធ្យម។(Morgan EnMaison គឺជាគម្រោងអភិវឌ្ឍចម្រុះ រួមមានអគារសា្នក់នៅលំដាប់ខ្ពស់ ផ្សារទំនើប ទីធ្លាពាណិជ្ជកម្ម និង កន្លែងកំសាន្ដជាច្រើនផ្សេងទៀត)យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ ២០១៩ របស់ Realestate.com.kh ក្នុងចំណោមអ្នកផ្តល់ចម្លើយជាង ២០០០ នាក់ បានបង្ហាញថា ប្រហែល ៤០% នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម ៥ ម៉ឺនដុល្លារ និងមាន ២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ ៥ ម៉ឺន ទៅ ៧.៥ ម៉ឺន ។(ទិដ្ឋភាពនៃបន្ទប់ទទួលភ្ញៀវនៅក្នុងអគារស្នាក់នៅលំដាប់ខ្ពស់នៃគម្រោង Morgan EnMaison) នេះយើងមើលឃើញថា ផ្ទះតម្លៃក្រោម ៧៥,០០០ ដុល្លារ ជាទីផ្សារដ៏ធំនៅកម្ពុជា។ កត្តាសំខាន់ៗនៃលំហូវិនិយោគនៅកម្ពុជាទាំងអ្នកជំនាញ និងភាគីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង គៀងគររកវិនិយោគបរទេសឲ្យបន្តបោះទុននៅកម្ពុជា។ ប៉ុន្តែតើអ្វីជាចំណុចគន្លឹះដែលអាចទាក់ទាញវិនិយោគិនឲ្យចូលមកកម្ពុជា? យោងតាមអ្នកជំនាញផ្នែកវិនិយោគ កម្ពុជាមានសក្ដានុពល៦ចំណុចសំខាន់ៗដែលអាចទាក់ទាញ​វិនិ យោគគិនបរទេសឲ្យមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។ សក្ដានុពលទាំងនោះរួមមាន៖១. គោលនយោបាយរាជរដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យមានការគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង  ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។ ២. ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាប្រទេសកម្ពុជាមានកំណើន GDP ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក និងជាប្រទេសដែលមានកំណើតសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កម្ពុជាក៏អាចរក្សាកំណើនសេដ្ឋកិច្ចចំនួន ៧% រយៈពេល ៦ ឆ្នាំជាប់គ្នា។៣. ស្ថេរភាពនយោបាយបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានស្ថេរភាពជាងគេ។ ៤. ចំនួនប្រជាជនកម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញ​ក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។ ៥. តម្លៃអចលនទ្រព្យចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ នៅកម្ពុជា គម្រោងខុនដូមួយចំនួនមានតម្លៃក្រោម ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។៦. អតិផរណាបើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះសម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ស្វែងយល់អំពី ៥ ជំហ៊ាននៃការបង់ថ្លៃពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ
ស្វែងយល់អំពី ៥ ជំហ៊ាននៃការបង់ថ្លៃពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ
May 30, 2022, 9:30 p.m.
យោងតាមប្រកាសអន្តរក្រសួងស្តីពី ការផ្តល់សេវាកម្មព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបានសម្រេចដាក់ចេញនូវគោលការណ៍សំខាន់​ៗ​ ចំនួន ១០ ចំណុច ដើម្បីធានាពីប្រសិទ្ធិភាពនៃការអនុវត្តន៍ការប្រមូលពន្ធអចលនទ្រព្យនៅកម្ពុជា។ ដើម្បីជួយសម្រួលដល់ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ ក្រសួងបានដាក់ចេញនូវរបៀបបង់ពន្ធថ្មី ពោលគឺ “ការត្រួតពិនិត្យព័ត៌មាន និង​ការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក”។ ដើម្បីអាចត្រួតពិនិត្យ និងបង់ពន្ធនៅលើប្រព័ន្ធអនឡាញបាន ម្ចាស់អចលនទ្រព្យត្រូវឆ្លងកាត់ ៥ ដំណាក់កាលដូចខាងក្រោម៖១. ស្កែន QR កូដ លើសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលស្កែន QR កូដ លើសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ អ្នកនឹងទទួលបានព័ត៌មាន លម្អិត (ដោយឥតគិតថ្លៃ) អំពីក្បាលដី រួមមាន៖ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី ប្រភេទទ្រព្យ ឈ្មោះម្ចាស់កម្មសិទ្ធិ ជាដើម។ ២. ចូលមើលព័ត៌មានអំពីបន្ទុកលើអចលនទ្រព្យដើម្បីចូលមើលព័ត៌មានអំពីបន្ទុកលើអចលនទ្រព្យ អ្នកត្រូវចុចនៅលើពាក្យ “ព័ត៌មានអំពីបន្ទុក” បន្ទាប់មកអ្នកនឹងឃើញអំពីតម្លៃសេវា ចំនួន ២០០០០ រៀល ពីការទទួលព័ត៌មានសុរិយោដី ក្នុងមួយលើក។ បន្ទាប់មកសូមចុចលើបូតុង ចូលមើលព័ត៌មាន។ ៣. បំពេញព័ត៌មានអ្នកស្នើសុំ និងការជ្រើសរើសធនាគារព័ត៌មានដែលត្រូវបំពេញមានដូចជា៖ ឈ្មោះពេញលេខទូរស័ព្ទអ៊ីម៉ែលលេខកូដសុវត្ថិភាព បន្ទាប់មកចុច បូតុង “បញ្ជូន” នោះផ្ទាំងបញ្ជាក់ពីព័ត៌មានរបស់អ្នកស្នើសុំនឹងចេញមក។​ប្រសិនបើអ្នកពិនិត្យឃើញថា ព័ត៌មានដែលបានបំពេញពិតជាត្រឹមត្រូវអស់ហើយ សូមចុច បូតុង “យល់ព្រមទូទាត់” ដើម្បីធ្វើការបង់ថ្លៃសេវា។​៤. បំពេញព័ត៌មានកាតសម្រាប់ការទូទាត់អ្នកត្រូវបំពេញព័ត៌មានកាត រួចចុចលើ បូតុង “Confrim and Pay”។ បន្ទាប់មកអ្នកនឹងឃើញ ផ្ទាំងបញ្ជាក់ពីការបង់សេវា នឹងផ្ញើទៅកាន់អ៊ីម៉ែលរបស់អ្នក។ បន្ទាប់មកអ្នកត្រូវចុចលើបូតុង “មើលព័ត៌មានបន្ទុក”។ ៥.​ បង្ហាញព័ត៌មានបន្ទុកនៅលើអចលនទ្រព្យបន្ទាប់ពីបានចុចនៅលើបូតុងមើលព័ត៌មានបន្ទុក រួចហើយ ព័ត៌មានអំពីបន្ទុកនឹងបង្ហាញដល់អ្នក។ សូមបញ្ជាក់ថា មានតែសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីប៉ុណ្ណោះ ដែលអាចមានQR កូដ ដើម្បី ស្កែនចូលទៅធ្វើប្រតិបត្តិការនេះ។ សម្រាប់អ្នកដែលមានសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យចាស់ លោកអ្នក​ត្រូវទៅបង់ពន្ធដោយផ្ទាល់នៅសាខាពន្ធដារក្នុងតំបន់របស់អ្នក ឬនៅតាមធានាគារដៃគូរបស់រដ្ឋ៕ សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប
ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប
June 6, 2022, 6:10 a.m.
ទីក្រុងដ៏ល្អប្រពៃមួយ គឺមិនអាចឃ្លាតឆ្ងាយពីការបរិច្ចាគ និងសេចក្តីខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗឡើយ។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេទាំង 10 នៅប្រទេសចិន ក្រុមហ៊ុន អ & អេហ្វ គ្រុបបានប្រកាន់ខ្ជាប់ និងនាំមុខគេសម្រាប់កិច្ចការងារសប្បុរសធម៌។ ស្របពេលដែលកំពុងសាងសង់លំនៅដ្ឋានដ៏ល្អប្រណីតសម្រាប់ម្ចាស់អចលនទ្រព្យលើសកលលោក ក្រុមហ៊ុន​ក៏បានចូលរួមផ្ដល់នូវសេចក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ដើម្បីចែករំលែកភាពកក់ក្តៅរបស់ខ្លួនជូនដល់ប្រជាជននៅក្នុងទីក្រុងនីមួយៗ។រួមដំណើរជាមួយសេចក្តីស្រលាញ់ និងអុជបំភ្លឺនូវសេចក្តីសង្ឃឹមកាលពីថ្ងៃទី21 ខែមករា ឆ្នាំ2020 ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានរៀបចំកម្មវិធីទស្សនកិច្ច សប្បុរសធម៌នៅភ្នំពេញដោយបានធ្វើដំណើរឆ្ពោះទៅកាន់អង្គការកុមារអាស៊ីអាស្ពេកា (Enfants d'Asie)។ ទន្ទឹមនឹងការនាំយកនូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់កាន់តែច្រើនជូនចំពោះកុមារ ក្រុមហ៊ុនសង្ឃឹមថាសេចក្តីស្រលាញ់ដ៏តិចតួចទាំងនេះអាចប្រែក្លាយទៅជាការជូនពរ ការលើកទឹកចិត្ត និងការផ្តល់នូវកម្លាំងចិត្តបន្ថែមមួយកម្រិតទៀតដល់កុមារនៅក្នុងដំណើរលូតលាស់របស់ពួកគេ។កម្មវិធីសប្បុរសធម៌លើកនេះ បានប្រារព្ធធ្វើឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់សាលារៀនអង្គការនេះកុមារអាស៊ីអាស្ពេកា។ មុនពេលចាប់ផ្តើមកម្មវិធី អ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានចុះជួប និងលេងកម្សាន្តជាមួយនឹងកុមារ។ កុមារទាំងនេះហាក់បីដូចជាទេពធីតា/ទេវបុត្រពោរពេញ ទៅដោយស្នាមញញឹមដ៏ស្មោះសរបំផុត ដែលស្ថិតក្នុងវ័យមួយប្រកបដោយភាពទៀងត្រង់។ ពួកគេគួរតែដូចជាផ្ការីកនានិទាឃៈរដូវដែលពោរពេញដោយភាពស្វាហាប់ និងសេចក្តីសង្ឃឹមគ្មានដែនកំណត់។គោលបំណងនៃកម្មវិធីសប្បុរសលើកនេះកម្មវិធីនេះមានគោលបំណងដើម្បីលើកទឹកចិត្តដល់កុមារទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ តស៊ូដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនប្រកបដោយភាពអង់អាច តាមរយៈការនាំយក នូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏សម្បូរបែប ដែលចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនដល់កុមារ​ ហើយពួកគេពិតជាមានអារម្មណ៍ត្រេកអរក្រៃលែងនៅពេលទទួលបានកាដូទាំងនេះ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះមានសេចក្ដីរំភើបឥតឧបមា។ ភាពកក់ក្តៅតិចតួចផ្តល់នូវសេចក្តីស្រលាញ់ដ៏ធំធេង សកម្មភាពរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលប្រារព្ធធ្វើឡើងនេះគឺដើម្បីរក្សានូវស្នាមញញឹមដ៏គួរឱ្យស្រលាញ់របស់កុមារ ដើម្បីឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយ និងអស់កង្វល់។ក្រោយបញ្ចប់កម្មវិធីក្មេងៗនៅទីនោះបាននិយាយថា៖ “ពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលលោកពូ និងអ្នកមីងទាំងអស់គ្នាមកលេងពួកខ្ញុំនៅសាលា។ ថ្ងៃអនាគតពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមចំណែកជួយដល់សង្គម។” ថ្នាក់ដឹកនាំសាលារៀនក៏បានសំដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះកម្មវិធីសំណោះសំណាលរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា លើកនេះ ដោយយមានប្រសាសន៍ថា៖ “កម្មវិធីនេះបានធ្វើឱ្យក្មេងៗមានអារម្មណ៍ទទួលបាននូវសេចក្តីស្រលាញ់ពីសង្គម ទន្ទឹមនឹងនេះក៏បានផ្តល់នូវភាពកក់ក្តៅដល់ក្មេងៗផងដែរ សូមអរគុណដល់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលបានគាំទ្រដល់សកម្មភាពលើកនេះ។”លោក YU GUANG JI អ្នកទទួលខុសត្រូវផ្នែកទីផ្សារបរទេសរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាតំណាងរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងសាលារៀនអង្គការកុមារអាស៊ីអាស្ពេកា (Enfants d'Asie) ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្តជួយដល់កុមារកម្ពុជា ហើយសង្ឃឹមថា ក្មេងៗទាំងនេះអាចរស់នៅ និងសិក្សាប្រកបដោយសុខភាពល្អ និងសប្បាយរីករាយនៅក្នុងមហាគ្រួសារមួយនេះ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងបន្តចូលរួមចំណែកជាកម្លាំងក្នុងសកម្មភាពសប្បុរសធម៌នាថ្ងៃអនាគត ដោយចាត់ទុកទំនួលខុសត្រូវចំពោះសង្គម និងប្រសិទ្ធភាព និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាកត្តាសំខាន់ដូចគ្នា ព្រមទាំងខិតខំអនុវត្ត និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជាការតបស្នងសងគុណដល់សង្គមវិញ។”ជូនផ្កាកុលាបឱ្យគេ រក្សាក្លិនក្រអូបជាប់នឹងដៃ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងរៀបចំកម្មវិធីសប្បុរសធម៌ជាប្រចាំក្នុងឆ្នាំ2020 ពេញមួយឆ្នាំ បន្តអនុវត្តទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម ក៏ដូចជាបន្តចូលរួម និងគាំទ្រដល់វិស័យសប្បុរសធម៌ ដើម្បីផ្សព្វផ្សាយនូវស្មារតីសប្បុរសរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុប ទន្ទឹមនឹងនេះផងដែរ ក៏សង្ឃឹមថា អាចនឹងជួយជំរុញដល់មជ្ឈដ្ឋានសង្គមកាន់តែច្រើនឱ្យចូលរួមក្នុងសកម្មភាពចែករំលែកក្តីស្រលាញ់ ដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អ្នកដែលជួបប្រទះភាពខ្វះខាត និងត្រូវការជំនួយប្រៀបបានដូចជាអុជបំភ្លឺនូវក្តីសង្ឃឹម និងផ្ដល់ជូននូវក្តីប្រាថ្នា។សាងសង់លំនៅដ្ឋានប្រកបដោយគុណភាពឈានទៅកាន់ភាពល្អប្រសើរនៅឆ្នាំ2017 ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបោះជំហានចូលមកក្នុងទីផ្សាររាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដោយពាំនាំមកនូវគម្រោងធំៗចំនួនពីរ ពោលគឺគម្រោង “បុរី អ & អេហ្វ” និង គម្រោង “អ & អេហ្វ ហ័រហ៊្វូ” បើកនូវទំព័រដំបូងសម្រាប់លំនៅដ្ឋានប្រណីតនៅរាជធានីភ្នំពេញ ដោយ ផ្លាស់ប្តូរនូវលំនៅដ្ឋានបែបប្រពៃណីនៅភ្នំពេញ ឱ្យឈានទៅរករបៀបរស់នៅតាមបែបអន្តរជាតិដ៏ថ្មីសន្លាង។“បុរី អ&អេហ្វ”ជាបុរីឧទ្យានស្ដង់ដារអន្តរជាតិលើផ្ទៃដីទំហំ 56 ម៉ឺនម៉ែត្រការ៉េគម្រោងចាក់គ្រឹះនៅចំកណ្ដាលនៃតំបន់ស្នូលនៃរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថី ព្រះមុនីវង្ស ងាយស្រួលក្នុងការធ្វើដំណើរ ចម្ងាយប្រមាណជា 30 នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជុំវិញបុរីមានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់បែបយ៉ាង​ដែលអាចបម្រើទាំងផ្នែកពាណិជ្ជកម្ម និងកំសាន្ត រួមមានដូចជាសណ្ឋាគារប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតធំ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ ។ល។ក្នុងគម្រោងបុរីនេះ​ ក៏មានផងដែរនូវសួនឧទ្យានលក្ខណៈ​ឯកជនទំហំ 3​ ម៉ឺនម៉ែត្រការ៉េ អមទៅដោយទេសភាពសួនទឹកចំនួនបី និងសួនច្បារចំនួន 1 យ៉ាងស្រស់ស្អាត។ បំពាក់នូវក្លឹបឯកជនសរុប 2700 ម៉ែត្រការ៉េ កន្លែងហាត់ប្រាណ បន្ទប់វាយកូនហ្គោល ។ល។ ស័ក្ដិសមសម្រាប់ទាំងការស្នាក់នៅ ការលំហែកាយ និងជាទីតាំងដ៏ល្អប្រពៃសម្រាប់ជំនួបពិភាក្សាធុរកិច្ចផងដែរ។បុរី អ & អេហ្វ លំនៅដ្ឋានប្រណីតដ៏ស្រស់ស្អាតទំហំចាប់ពី 54 ដល់ 130 ម៉ែត្រការ៉េ កំពុងតែដាក់លក់នៅទូទាំងពិភពលោក។ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ រាល់ការទិញគេហដ្ឋានក្នុង “បុរី អ &អេហ្វ” ឥឡូវនេះ លោកអ្នកនឹងទទួលបានកាដូក៏ច្រើនសន្ធឹកសន្ធាប់ទ្វេដងភ្លាមៗ! សូមស្វាគមន៍មកកាន់ការិយាល័យដើម្បីសាកសួរព័ត៌មានលម្អិតអំពីកម្មវិធីប្រូម៉ូសិនឱ្យកាន់តែច្បាស់។លេខទូរសព្ទទំនាក់ទំនងទិញគេហដ្ឋាន៖ 018 888​​ 2777។ អាសយដ្ឋានការិយាល័យលក់៖ ចម្ងាយ 300 ម៉ែត្រខាងត្បូងចំណុចប្រសព្វ (ច្រមុះជ្រូក) នៃមហាវិថីសម្តេច ហ៊ុនសែន និងផ្លូវ271 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
អ្នកជំនាញអចលនទ្រព្យត្រូវហ៊ាននិយាយការពិតដើម្បីរក្សាសេ្ថរភាពទីផ្សារ
អ្នកជំនាញអចលនទ្រព្យត្រូវហ៊ាននិយាយការពិតដើម្បីរក្សាសេ្ថរភាពទីផ្សារ
May 19, 2022, 10:51 a.m.
ឆ្នាំ ២០១៩ កន្លងផុតទៅ វិស័យអចលនទ្រព្យបានដំណើរជាធម្មតា។ ប៉ុន្តែការទិញលក់ និងតម្លៃអចលនទ្រព្យជាទូទៅហាក់មិនមានការកើនឡើងនោះទេចូលដល់ដើមឆ្នាំ២០២០។ នេះបើតាមលោក ឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh នៅថ្ងៃនេះ លោក ឃាង ពុទ្ធី បានបង្ហាញពីការមើលឃើញរបស់លោកថា  វិស័យអចលនទ្រព្យនៅដើមឆ្នាំ២០២០ នេះហាក់មានការធ្លាក់ចុះបន្តិច ពោលគឺតម្លៃ អចលនទ្រព្យមិនមានការកើនឡើងថែមទៀតនៅឡើយទេ​ ដោយសាររងឥទ្ធិពលអវិជ្ជមានពីឆ្នាំ២០១៩ មក។ ឥទ្ធិពលនេះគឺលោកចង់សំដៅដល់ការចាកចេញរបស់ជនជាតិចិនរាប់ម៉ឺននាក់ពីកម្ពុជា។  ទោះយ៉ាងណាលោករំពឹងថាទីផ្សារនៅកម្ពុជានឹងប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែការខិតខំប្រឹងប្រែងរប​ស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការគៀងគរវិនិយោគទុនពីបរទេស និងការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។ការឡើងចុះនៃវិស័យអចលនទ្រព្យគឺជានិន្នាការទូទៅ នេះដោយសារតែអចលនទ្រព្យត្រូវពឹងផ្នែកលើស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចអន្តជាតិ។  ពាក់ព័ន្ធនឹងការកើនឡើង ឬថយចុះនៃទីផ្សារអចលនទ្រព្យនេះ លោក ពុទ្ធីបាន និយាយថា អ្នកជំនាញត្រូវស្មោះ ត្រង់និយាយការពិត បើទីផ្សារល្អ ថាល្អ បើមិនល្អត្រូវថា មិនល្អ ព្រោះអ្នកជំនាញមានតួនាទីប្រាប់ការពិតដល់អតិថិជន ជៀសវាងការនិយាយតែល្អ ហើយលាក់បាំងចំណុចអសកម្ម  ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដែលចំណុចនេះបន្តិចៗម្តងអាចជាបញ្ហាធំសម្រាប់វិស័យទាំងមូលនេះនៅពេលអនាគត។ ជាក់ស្តែង ប្រសិនអ្នកជំនាញដឹងថាទីផ្សារមិនមានដំណើរការល្អ តែបែរជាផ្សព្វផ្សាយថាល្អ វានឹងជំរុញឲ្យអ្នកគ្រប់គ្នា ដែលប្រកបរបរផ្សេង និងមិនមានជំនាញ ចំណេះដឹង និងវិជ្ជាជីវៈអចលនទ្រព្យ ងាកមករកស៊ីក្នុងវិស័យអចលនទ្រព្យ។ ហើយទីបំផុតទៅ ទាំងអ្នកជំនាញខ្លួនឯង អ្នកទិញ ភ្នាក់ងារគ្មានវិជ្ជាជីវៈ ត្រូវទទួលរងនូវវិបត្តិសេដ្ឋកិច្ច។ ហើយបើទោះបីជាវិបត្តិនេះមិនខ្លាំងក្លាដូចឆ្នាំ ២០០៨ ក៏ដោយ ប៉ុន្តែវានឹងធ្វើឲ្យរាំងស្ទះដល់ភាពរីកចម្រើនរបស់វិស័យទាំងមូល។ ពិតណាស់ វិស័យអចលនទ្រព្យជាវិស័យមួយល្អបំផុត ប៉ុន្តែវាទាមទាឲ្យគ្រប់គ្នាយល់ច្បាស់ពីព័ត៌មានពិត ប្រាកដ ពីទីផ្សារមួយនេះ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍ នេះបើតាមលោក ពុទ្ធី។  Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ពិព័រណ៌លំនៅដ្ឋាន និង ជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាវិលត្រឡប់មកវិញហើយ   សម្រាប់ឆ្នាំ ២០២០​ នេះ
ពិព័រណ៌លំនៅដ្ឋាន និង ជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាវិលត្រឡប់មកវិញហើយ សម្រាប់ឆ្នាំ ២០២០​ នេះ
June 6, 2022, 5:01 p.m.
តើលោកអ្នកមានបំណងចង់ទិញផ្ទះ ឬ ឡានថ្មីសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និង មនុស្សជាទី ស្រឡាញ់របស់អ្នកនៅក្នុងឆ្នាំថ្មីនេះមែនទេ? បើដូច្នេះមែនលោកអ្នកគួរតែចូលរួម ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ និង២៥ ខែមេសា ខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២០នេះ គឺជាការរៀបចំលើកទីពីរនៃ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជា ដោយ Realestate.com.kh ជាក្រុមហ៊ុនលេខ១នៅក្នុងប្រទេសកម្ពុជាសម្រាប់ផ្នែកទីផ្សារអចលនទ្រព្យ។​លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា​ ដោយមានការគាំទ្រយ៉ាងច្រើនក្រៃលែង និង ភាពជោគជ័យលើសពីការរំពឹងទុកជាមួយចំនួនអ្នកចូលរួមជាង ២ម៉ឺននាក់ក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន គឺពិព័រណ៍លំនៅដ្ឋាន និង ជីវិតទាន់សម័យកម្ពុជាឆ្នាំ២០១៩ ក្រុមហ៊ុន Realestate.com.kh ពិតជាមានកត្តិយស និងរំភើបក្នុងការរៀបចំ និងនាំយកមហាព្រឹត្តិការណ៍នេះត្រឡប់មកវិញសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាគ្រប់គ្នាដែលរស់នៅក្នុងប្រទេសកម្ពុជា។(ព្រឹត្តិការណ៍ពិព័រណ័លំនៅដ្ឋានឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ / Realestate.com.kh) លោក​ O’Sullivan​ មានប្រសាសន៍ថា “យើងពិតជារំភើបខ្លាំងណាស់ក្នុងការនាំយកព្រឹត្តិការណ៍ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញ ជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុងការទិញផ្ទះដំបូង ឬឡានដំបូងរបស់ពួកគេ ឬសម្ភារៈផ្សេងៗ។”លោក​ O’Sullivan​ បានបញ្ជាក់បន្ថែមថា “គោលបំណងធំបំផុតរបស់យើងគឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិកម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និងបង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុងសប្ដាហ៍។”លោក​ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CPL ដែលបានចូលរួម ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ឆ្នាំ២០១៩​​ បានមានប្រសាសន៍ថាពិព័រណ៍នេះមានការរៀបចំល្អ ហើយ វាបានទាក់ទាញមនុស្សរាប់ពាន់នាក់មកទស្សនាដែលនេះជាឱកាសល្អសម្រាប់ក្រុមហ៊ុនដែលបានចូលរួមធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេ។លោក​ ឧកញ៉ា ចេង ខេង​ មានប្រសាសន៍ថា “យើងឃើញថាមានការចាប់អារម្មណ៍ច្រើនមែនទែន។ វាជាកម្មវិធីមួយដែលល្អមានមនុស្សយ៉ាងច្រើនកុះករចូលរួមក្នុងកម្មវិធីនេះ។”(បរិវេនខាងក្រៅនៃព្រឹត្តិការណ៍ពិព័រណ័លំនៅដ្ឋានឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ / Realestate.com.kh) តើនឹងមានការតាំងបង្ហាញអ្វីខ្លះនៅក្នុងពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​នេះ?ក្រៅពីមានតំាំងបង្ហាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមកពីគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ផ្ទះល្វែង ខុនដូ វីឡា​ និងដី។ ពិព័រណ៍នេះក៏មានតាំងបង្ហាញសម្ភារផ្សេងៗផងដែរមានដូចជា៖ ឡាន សំលៀកបំពាក់ គ្រឿងសង្ហារិម សម្ភារចង្ក្រានបាយ សម្ភារកីឡា ម៉ូតូ ទូរស័ព្ទ និង សម្ភារជាច្រើនផ្សេងទៀត។ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុផងដែរ ដែលមានការចូលរួមពីធនាគារ និង មីក្រូហិរញ្ញវត្ថុធំៗនៅក្នុងប្រទេកម្ពុជា។ ក្រៅពីនេះក៏មានស្ដង់លក់ចំណីអាហារ​ និងកន្លែងកំសាន្ដសម្រាប់គ្រួសារផងដែរ។ក្រុមហ៊ុនមួយចំនួនបានកក់ស្ដង់របស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​ខណៈពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួនបានកក់កន្លែងរបស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤​ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។ក្រុមហ៊ុនទាំងនោះរួមមាន៖ Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd., Urban Village Phnom Penh, Garden One, La Vista One, Creed Group, Borey VIP, Borey Mongkul Phnom Penh, Borey Lorn City, Borey The Flora, Elite Capital 168, Parc 21 Residence, MZ Design, Aristo Developers, and ACMA Hitachi ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ​កម្ពុជាឆ្នំា២០២០ នេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។សូមទស្សនារូបភាពមួយចំនួនពីព្រឹត្តិការណ៍ឆ្នាំមុនប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នកនៅក្នុងពិព័រណ៍លំនៅដ្ឋាន និង ជីវិតទាន់សម័យ​កម្ពុជាឆ្នំា២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.khTyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
គម្រោងមជ្ឈមណ្ឌល Prince Huan Yu ផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ
គម្រោងមជ្ឈមណ្ឌល Prince Huan Yu ផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ
June 7, 2022, 6:32 a.m.
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ឆ្នាំថ្មីខាងមុខនេះ?ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ ដែលជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គម្រោងមជ្ឈមណ្ឌល ​Prince Huan Yu នឹងធ្វើការផ្ដល់ជូននូវប្រម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ប័ណ្ណបញ្ចុះតម្លៃ ឬ ការទទួលបានសម្ភារក្នុងផ្ទះមួយចំនួនដោយឥតគិតថ្លៃចំពោះ ការជាវផ្ទះ ឬ ការិយាល័យពីគម្រោងមជ្ឈមណ្ឌល​ Prince Huan Yu ក្នុងរដូវកាលនេះ។ ឆាប់ឡើងទិញគម្រោងអចលនទ្រព្យទំនើបឥឡូវនេះជាមួយការបញ្ចុះតម្លៃដ៏ច្រើនពុំធ្លាប់មាន។ជាមួយទីតាំងល្អ ការរចនាស្អាតឥតខ្ជោះ និង​ សំណង់មានគុណភាពខ្ពស់ គម្រោងមជ្ឈមណ្ឌល Prince Huan Yu បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជនក្នុងស្រុក ក៏ដូចជាវិនិយោគគិនក្រៅស្រុកផងដែរ។មានទីតាំងស្ថិតនៅចំណុចកណ្ដាលនៃតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ គម្រោងមជ្ឈមណ្ឌល Prince Huan Yu ត្រូវបានសាងសង់ដោយក្រុមហ៊ុន Prince Huan Yu Real Estate Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាល និងធុរកិច្ចសំខាន់ៗរបស់រាជធានីភ្នំពេញ។គម្រោងមជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងចម្រុះដែលរួមមាន ខុនដូ ការិយាល័យ កន្លែងលក់ទំនិញរាយ និងកន្លែងធ្វើអាជីវកម្ម។ គម្រោងនេះមានទំហំ ១៤០,០០០ ម៉ែត្រការ៉េ ដោយមាន ការិយាល័យកំរិត 5A និង អគារពាណិជ្ជកម្មទំហំរហូតទៅដល់ ១៧.០០០ ម៉ែត្រការ៉េ។ក្រុមហ៊ុនអភិវឌ្ឍគម្រោងមជ្ឈមណ្ឌល Prince Huan Yu មានបំណងចង់ឲ្យគម្រោងមួយនេះក្លាយ ជាទីសំគាល់ថ្មីនៃតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជធានីភ្នំពេញ ដែលអាចបំពេញបានយ៉ាងពេញលេញនូវសេចក្ដីត្រូវការនៃ ការរស់នៅ វិស្សមកាល អាជីវកម្ម និងការកំសាន្តផ្សេងៗ។ជាមួយតម្រូវការខ្ពស់ គួបផ្សំនឹងតម្លៃជួលខ្ពស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជ ធានីភ្នំពេញ សបញ្ជាក់ឲ្យឃើញថាគម្រោងមជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងដែលល្អ បំផុតសម្រាប់ការវិនិយោគនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អផ្ដល់ទំនុកចិត្តខ្ពស់ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន  Prince Huan Yu Real Estate Group តែងតែប្រកាន់ខ្ជាប់ជាមួយបេសកកម្ម “ការកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង”។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានឈានជើង ចូលវិនិយោគនៅក្នុងទីក្រុងចំនួនពីរក្នុងប្រទេសកម្ពុជា គឺ ទីក្រុងភ្នំពេញ និង ទីក្រុងព្រះសីហនុ ជាមួយគម្រោងអភិវឌ្ឍអចលនទ្រព្យធំៗចំនួន៦ មានដូចជា៖  Prince Huan Yu Centre , Prince Finance Centre និង Prince Golden Bay​ ។ សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមការងារនៃគម្រោងមជ្ឈមណ្ឌល Prince Huan Yu សូមជូនពរទៅដល់ គ្រប់គ្នាឲ្យជួបដែលសំណាងល្អ  ហើ់យ ក្រុមហ៊ុននឹងបន្ដបេសកកម្មកសាងលំនៅដ្ឋានល្អសម្រាប់ ការរស់នៅដ៏ល្អប្រសើរទាន់សម័យ និង ការរីកចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
CBRE Cambodia បានព្យាករថាវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២០ នឹងមានសន្ទុះកាន់តែខ្លាំង
CBRE Cambodia បានព្យាករថាវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២០ នឹងមានសន្ទុះកាន់តែខ្លាំង
June 6, 2022, 11:11 p.m.
(រូបទេសភាពពីលើអាកាសនៃអគារខ្ពស់ៗក្នុងតំបន់ទន្លេបាសាក់ក្នុងខណ្ឌចំការមន/ Realestate.com.kh) របាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២០ របស់ ក្រុមហ៊ុន CBRE Cambodia ដែលមានចំណងជើងថា “Fearless Forecast 2020” បានព្យាករថាវិស័យអចលនទ្រព្យរបស់ កម្ពុជានៅក្នុងឆ្នាំ ២០២០​ នឹងមានសន្ទុះកាន់តែខ្លាំង។ ប៉ុន្តែលោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia និងជាវាគ្មិនសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ បានក្រើនរំលឹក ថា ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ការកែតម្រូវមួយ ចំនួនចាំបាច់ត្រូវធ្វើឡើងដើម្បីទ្រទ្រង់វិស័យមួយនេះ។វិស័យអចលនទ្រព្យឆ្នាំ ២០២០ ចាប់ផ្ដើមឡើងជាមួយសន្ទុះវិជ្ជមានCBRE Cambodia បានប៉ាន់ស្មានថាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស កម្ពុជាក្នុងឆ្នាំ២០១៩នឹងមានចំនួនប្រមាណ ៧.១% ។ កំណើននេះគឺបានមកពីការចូលរួម ចំណែកនៃភាពរីកចម្រើនជាបន្តបន្ទាប់នៅក្នុងវិស័យសំណង់ រួមជាមួយវិស័យទេសចរណ៍ និងលក្ខណៈពិសេសៗមួយចំនួនរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏ មានសក្ដានុពលមួយសម្រាប់វិនិយោគគិនក្រៅស្រុក បើប្រៀបធៀបជាមួយប្រទេសជិតខាង។យោងតាមរបាយការណ៍របស់ CBRE Cambodia ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ សរុបចំនួន ៩.៣ ពាន់លានដុល្លារអាមេរិក បានហូរចូលមកក្នុងប្រទេសកម្ពុជា លើគម្រោងវិនិយោគសរុបចំនួន ៤.៤៤៦។ ខណៈកម្ពុជាទទួលបានគម្រោងថ្មីដ៏ច្រើនសន្ធឹក សន្ធាប់ លោក Marc Townsend បានលើកឡើងថាមានតែអាជ្ញាប័ណ្ណសាងសង់ ចំនួន ៣ ប៉ុណ្ណោះត្រូវបានចេញសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីនៅក្នុងទីក្រុងហូជីមិញ ខណៈកម្ពុជាបាន ចេញអាជ្ញាប័ណ្ណសាងសង់ចំនួន ៤០៥ កាលពីឆ្នាំមុន ត្រឹមតំបន់ជុំវិញសណ្ឋាគារ Rosewood ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។(លោក​ Marc Townsend, ប្រធានក្រុមហ៊ុន CBRE Cambodia ធ្វើបទបង្ហាញទៅកាន់អ្នកចូលរួមភាគច្រើនជាអ្នកធ្វើការក្នុងវិស័យអចនលទ្រព្យ និង វិនិយោគគិន. Realestate.com.kh)គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ ទិន្នន័យរបស់ CBRE Cambodia បានបង្ហាញថា វិស័យខុនដូបានបើកដំណើរការគម្រោងថ្មីចំនួន ២៧ ដែលមាន ១៦.៥០០ យូនីត និងគម្រោងបានបញ្ចប់ចំនួន ១១ ដែលមានចំនួន ៣,៨០០ យូនីត។ ការផ្គត់ផ្គង់ខុនដូនាពេលបច្ចុប្បន្នត្រូវបានបែងចែកជា ប្រភេទលំដាប់ខ្ពស់ (High-End) មាន ២៣% ថ្នាក់កណ្តាល (Mid-Range) មាន ៥៣% និងតម្លៃសមរម្យ​ (Affordable) មាន ២៤% ។ CBRE Cambodia ក៏បានព្យាករថាការផ្គត់ផ្គង់យូនីតខុនដូនៅឆ្នាំ២០២០ នឹងត្រូវបែងចែកជាប្រភេទលំដាប់ខ្ពស់ (High-End)​ ដែលមាន ២៤% ថ្នាក់កណ្តាល (Mid-Range) មាន ៤៦% និងតម្លៃសមរម្យ​ (Affordable) មាន ៣០% ។ការផ្លាស់ប្តូរឆ្ពោះទៅរកយូនីតដែលមានតម្លៃសមរម្យត្រូវបានគេលើកឡើងថា ដោយសារតែតម្រូវការមានការកើនឡើងក្នុងចំណោមអតិថិជនជាជនជាតិខ្មែរ។ ប្រសិនបើគម្រោងខុនដូមួយចំនួនអាចបញ្ចប់តាមការគ្រោងទុក ក្នុងពេលឆាប់ៗនេះ គេរំពឹងថាវានឹងជំរុញតម្លៃឲ្យធ្លាក់ចុះនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ប្រាក់កម្ចីទិញផ្ទះបានកើនឡើងដល់ ៣០ ភាគរយ នៅឆ្នាំ ២០១៩ ពោលគឺកើនឡើងពី ២.៩ពាន់លានដុល្លារទៅដល់ ៣.៤ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នា ប្រាក់កម្ចីអតិថិជនបានកើនឡើងពី ៦.២ ពាន់លានដុល្លារ ទៅ ៧.១ ពាន់លានដុល្លារ។ CBRE Cambodia បញ្ជាក់ថាការកើនឡើងនៃទំហំប្រាក់កម្ចីទាំងនេះ ដោយសារតែកំណើនតម្លៃអចលនទ្រព្យ ការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងវិស័យធនាគារ។(រូបភាពពីលើអាកាសនៃសមុទ្រ និង អគារខ្ពស់ៗដែលកំពុងត្រូវបានសាងសង់ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន / Realestate.com.kh)មូលនិធិអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាត្រូវបានបែបចែកទៅលើផ្នែកផ្សេងៗគ្នា។ លោក Marc Townsend បានលើកឡើងថាក្រុមហ៊ុនទាំងនេះមិនមានវត្តមាននៅក្នុងទីផ្សារកម្ពុជាក្នុង រយៈពេលជិតមួយទសវត្សរ៍មុន ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនទាំងនេះបានធ្វើពិពិធកម្ម ទៅជាប្រាក់កម្ចី ផ្នែកសំណង់ រចនាសម្ព័ន្ធមូលនិធិផ្លូវការ និងក្រៅផ្លូវការ (formal & informal fund structures) ផ្សារមូលបត្រ(IPOs) ប្រាក់កម្ចីពីបរទេស (off-shore lending) ការប្រមូលមូលនិធិពីប្រភពផ្សេងគ្នាច្រើន (crowd-funding) និង កម្ចីសម្រាប់ក្រុមហ៊ុនថ្មីថ្មោង (venture capitals)។ជារួមកម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ ជាក់ស្តែង ទិន្នន័យពីក្រុមហ៊ុន CBRE Cambodia រកឃើញថា តម្លៃដីធ្លីនៅទីក្រុងហូជីមិញ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩ កើនឡើងដល់ ៣ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់កណ្តាលក្រុង បើប្រៀបធៀបនឹងតំបន់ដូនពេញ តម្លៃជាមធ្យមត្រឹម ៦,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ទាំងនេះគ្រាន់តែជាទិន្នន័យរួមមួយចំនួនដែលបង្ហាញថាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តមានកំណើននៅឆ្នាំ២០២០ នេះ។បញ្ហាប្រឈមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងវគ្គសំណួរចម្លើយ មានការលើឡើងពីបញ្ហាធំៗចំនួន ២ គឺការដកប្រព័ន្ធអនុគ្រោះពន្ធពី កម្ពុជា និង​ការគំរាមកំហែងនៃការផ្គត់ផ្គង់លើសតម្រូវការ ដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់ទីផ្សារ។ក្នុងចំណោមអ្នកចូលរួមដែលបានផ្តល់ការស្ទង់មតិ ភាគច្រើនបានយល់ស្របថាការដក EBA នឹងមានឥទ្ធិពល “មធ្យម” ទៅលើសេដ្ឋកិច្ចកម្ពុជា។ ទោះបីវាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យ ក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាតើនឹងមានអ្វីកើតឡើងនោះទេរហូតទាល់តែបញ្ហាកើតឡើងជាក់ស្តែង នេះបើយោងតាមវាគ្មិន។(អគារខ្ពស់ៗរីកដុះដាលដូចផ្សិតក្នុងខេត្តព្រះសីហនុ/ Realestate.com.kh) ទាក់ទងនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ លោក Marc Townsend ផ្តល់ជាគំនិតថា ប្រសិនបើមានការផ្គត់ផ្គង់លើសតម្រូវការ ហេតុអ្វីតម្លៃនៅតែបន្តកើនឡើង? លោកបានលើក យកប្រទេសវៀតណាមជាឧទាហរណ៍មួយ នៅពេលដែលប្រទេសនេះបានក្លាយជាទិសដៅនៃ ការបណ្តាក់ទុនអចលនទ្រព្យ ហើយពេលនោះរាជរដ្ឋាភិបាលបានបន្ធូរបន្ថយផ្នែកច្បាប់ ស្តីពីភាពជាកម្មសិទ្ធិរបស់ជនបរទេស។ កត្ដានេះបានជំរុញទីផ្សារអចលនទ្រព្យក្នុងប្រទេស វៀតណាមឲ្យឈានឡើងទៅដល់ចំណុចកំពូល។ វិស័យអចលនទ្រព្យនៅកម្ពុជាក៏អាចនឹងឡើងទៅដល់កំរិតនេះផងដែរ។(អគារខ្ពស់ៗមានដូចជា ខុនដូ អផាតមិន និង សណ្ឋាគារ នៅប្របឆ្នេរឯករាជ្យក្នុងខេត្តព្រះសីហនុ / Realestate.com.kh) Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
The Palms គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដំបូងនៅក្នុងរាជធានីភ្នំពេញ
The Palms គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដំបូងនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:01 p.m.
ហេតុអ្វីចំាបាច់ចំណាយថវិកា និងពេលវេលាសម្រាប់ដំណើរកំសាន្ដ នៅពេលដែលអ្នកគ្រាន់តែត្រឡប់មក ផ្ទះ ហើយ មានអារម្មណ៍ហាក់ដូចជាអ្នកកំពុងស្នាក់នៅក្នុងរមណីដ្ឋាន ឬ រីសត ដ៏ប្រណីតមួយ បន្ទាប់ពី អ្នកបានចំណាយពេលពេញមួយថ្ងៃនៅក្នុងការិយាល័យ។ នេះគឺជាអ្វីដែលគម្រោង The Palms អាចផ្ដល់ជូនទៅដល់លោកអ្នកបាន។គម្រោង The Palms ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។The Palms គឺជាគម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេស្ថិតនៅក្នុងរាជាធានីភ្នំពេញ។ គម្រោងនេះមានផ្តល់ជូននូវប្រភេទលំនៅដ្ឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ មានជាមួយផ្លូវដើរលំហែប្រប ដងទន្លេ និង កន្លែងកំសាន្តជាច្រើនផ្សេងទៀតដែលអ្នក និង មនុស្សជាទីស្រលាញ់របស់អ្នកអាចកំសាន្ត រីករាយជាមួយគ្នាពេញមួយឆ្នាំ។ក្រុមហ៊ុន Oxley-Worldbridge ក៏ជាក្រុមហ៊ុនស្ថិតនៅពីក្រោយការអភិវឌ្ឍន៍គម្រោងធំៗដែល ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាគម្រោង The Bridge និង The Peak។The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ នៅជាប់ជាមួយដងទន្លេមេគង្គ។ សម្រាប់គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមានពន្លឺចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ ការរស់នៅ ដែលវាហាក់ដូចជាពិភពលំនៅដ្ឋានមួយដែលនៅដាច់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។អ្នករស់នៅក្នុងគម្រោង The Palms អាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ ជាមួយកន្លែងកម្សាន្ត និង លក្ខណៈពិសេសផ្សេងៗនៃលំនៅដ្ឋានបែបសហគមឯកជន។ គ្រប់យូនីតទាំងអស់មានកន្លែងអង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែងលេងទឹក អាងហែលទឹកសុខភាព និង អាងហែលទឹកឯកជន។វីឡាបែបរមណីយដ្ឋានរបស់គម្រោង The Palms មានទំហំចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់ ១,០៨៦ ម៉ែត្រការ៉េ។ គ្រប់យូនីតទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ និង ផ្ចិតផ្ចង់ ជាមួយការ ប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់ ធ្វើឲ្យគម្រោង The Palms ក្លាយជាគំរូដ៏ល្អបំផុត សម្រាប់ការរស់នៅបែបរមណីយដ្ឋានប្រណីតដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។វីឡាលំដាប់ប្រណីតបំផុតនៅក្នុងគម្រោង The Palms គឺជាប្រភេទវីឡាជាប់មាត់ទឹក ដែលមានចំងាយត្រឹមពីរ ឬ បីជំហានពីដងទន្លេមេគង្គ អមដោយផ្លូវវដើរកំសាន្តជាប់មាត់ទឹកជាមួយ ខ្យល់បរិសុទ្ធពីទន្លេ។ប្រាកដណាស់ ប្រណីតភាព និងភាពងាយស្រួល មិនអាចដាច់ចេញពីគ្នាបានទេ។​ គម្រោង The Palms ស្ថិតបណ្ដោយផ្លូវជាតិលេខ ១ និងមានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់។កត្តានេះជួយបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រោះពួកគេអាចធ្វើដំណើរបាន យ៉ាងងាយស្រួលទៅតំបន់នានាក្នុងរាជធានីភ្នំពេញ តាមរយៈមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេច ហ៊ុន សែន។គម្រោងThe Palms គឺជាការអភិវឌ្ឍន៍ដំបូងបំផុត ដែលនាំមកនូវការស្នាក់នៅបែប រមណីយដ្ឋានលំដាប់ខ្ពស់ដល់អ្នករស់នៅក្នុងទីក្រុង។ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០១៨។ គម្រោង The Palms នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០ខាងមុខនេះ។សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមក៖ ០៩២ ៩២ ១០០០ ឬអ៊ីមែល៖ info@realestate.com.kh​Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ជាមួយសក្ដានុពលខ្ពស់ តំបន់ជ្រោយចង្វារទាក់ទាញបានគម្រោងអភិវឌ្ឍន៍ធំៗកាន់តែច្រើន
ជាមួយសក្ដានុពលខ្ពស់ តំបន់ជ្រោយចង្វារទាក់ទាញបានគម្រោងអភិវឌ្ឍន៍ធំៗកាន់តែច្រើន
June 2, 2022, 4:17 p.m.
(រូបភាពពីលើអាកាសនៃតំបន់ជ្រោយចង្វារក្នុងពេលបច្ចុប្បន្ន / Realestate.com.kh) មានប្រជាជនសរុបចំនួនត្រឹមប្រមាណ ៧១,៥០៦ នាក់ និង ផ្ទៃដីសរុប ៨,៣៩៩ ហិចតា​ ខណ្ឌជ្រោយ ចង្វារដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយកាត់ចេញពីខណ្ឌឬស្សីកែវ បានកំពុងក្លាយជា ខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញដែលមានសក្ដានុពលខ្លាំងបំផុត និង មានការរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេសលើវិស័យអចលនទ្រព្យ។ជាក់ស្ដែងខណ្ឌជ្រោយចង្វារបានទាក់ទាញគម្រោងអភិវឌ្ឍធំៗជាច្រើនរួមមាន អគាលំនៅដ្ឋាន ពាណិជ្ជកម្ម ផ្សារ និង ទីក្រុងរណបជាច្រើន។ ថ្មីៗនេះក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យ Morganford Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានប្រកាសពីគម្រោងអភិវឌ្ឍចម្រុះរបស់ខ្លួន ដែលមានឈ្មោះ Morgan EnMaison ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ។Morgan EnMaison គឺជាគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះថ្មីមួយដែលមានទុនវិនយោគរហូតទៅដល់ ១៦០​ លានដុល្លារអាមេរិច។ គម្រោងនេះទើបតែត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាក់ និង ជាពិសេសការផ្ដល់កិត្តិយសចូលរួមពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ អំពីគម្រោង Morgan EnMaisonគម្រោង Morgan EnMaison នឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបប្រមាណ ២៥,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់កំពុងមាកការរីកលូត លាស់លឿនបំផុតនៅក្នុងទីក្រុង។ គម្រោង Morgan EnMaison ទាំងមូលមានអគារសរុបទាំងអស់ចំនួន ៥ ដោយ អគារចំនួន ២ មានកម្ពស់ ៤៧ ជាន់ និង អគារចំនួន២ទៀតមានកម្ពស់ ៥៤ ជាន់​ និង អគារមួយទៀតដែលខ្ពស់ជាង គេមានកម្ពស់រហូតទៅដល់ ៧០​ជាន់។ សម្រាប់គម្រោងទាំងមូលមានយូនីតសរុបរហូតទៅដល់ ៦,០៤៦ ជាមួយ ៣៩ ភាគរយនៃផ្ទៃគម្រោងទាំងមូលត្រូវបានអភិវឌ្ឍជាសួនច្បារបៃតង។ តាមកាលបរិច្ឆេទកំណត់ គម្រោង Morgan EnMaison នឹងត្រូវបញ្ចប់ ការសាងសង់ និងប្រគល់ផ្ទះ ជាផ្លូវការនៅឆ្នាំ២០២២ ខាងមុខ។លក្ខណៈពិសេសរបស់គម្រោង Morgan EnMaisonអ្វីដែលពិសេសបំផុតចំពោះ គម្រោង Morgan EnMaison គឺថាគម្រោងនេះមានសាងសង់ កន្លែងចតឧទ្ធម្ភាគចក្រលើដំបូលអគារកម្ពស់ ២២០ ម៉ែត្រ និងមានក្លឹបប្រណីតលើអាកាស ដែលអាចផ្តល់ជូននូវបទពិសោធន៍ប្លែកអារម្មណ៍ ដើម្បីបំពេញតាមតម្រូវការរបស់អភិជន និងអ្នកជំនួញ។ មិនត្រឹមតែជាគម្រោងលំនៅដ្ឋានប៉ុណ្ណោះទេ Morgan EnMaison ក៏នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយ ភ្ជាប់មកជាមួយសេវាកម្មផ្សេងៗដូចជា៖ អគារការិយាល័យ សណ្ឋាគារ ផ្សារទំនើបលំដាប់ពិភពលោក អាងហែលទឹក ភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹប បារ កន្លែងហាត់ប្រាណ សូណា និង សួនច្បារលើអាកាស។ គ្រប់អគារនីមួយៗមានបំពាក់ជណ្តើរយន្តល្បឿនលឿន ជាមួយសេវាសន្តិសុខ ២៤ ម៉ោង និងមានចំណតរថយន្តរហូតទៅដល់២,០០០ កន្លែង។ ហេតុអ្វី Morganford Group ជ្រើសរើសតំបន់ជ្រោយចង្វារ? តាមការបញ្ជាក់ពីក្រុមហ៊ុន Morganford Group មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសយកតំបន់ ជ្រោយចង្វារសម្រាប់ធ្វើការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ពីព្រោះដោយសារមើលឃើញពី សក្ដានុពល និង ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់នេះ។លក្ខណៈពិសេសមួយចំនួនរបស់តំបន់ជ្រោយចង្វារមានដូចជា៖នៅជិតកន្លែង​អប់រំល្បីៗជាច្រើន ទាំងជាតិ និង អន្តរជាតិ ដូចជា៖ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាអន្តរជាតិអូស្រ្តាលីភ្នំពេញ។តភ្ជាប់ដោយផ្លូវជាតិលេខ ៦A ដែលជាផ្លូវដ៏សំខាន់ភ្ជាប់ទៅតាមបណ្តាខេត្តនានានៅជិតកន្លែងផ្តល់សេវាវេជ្ជសាស្រ្តធំៗដូចជា មន្ទីរពេទ្យសាន់រ៉ាយជប៉ុន និងមន្ទីរពេទ្យកាល់ម៉ែតព័ទ្ធជុំវិញទៅដោយ ភោជនីដ្ឋានល្បីៗ ហាងកាហ្វេ ផ្សារទំនើប និង មជ្ឈមណ្ឌលកំសាន្ដជាច្រើន ​នៅជិតតំបន់កំសាន្ដជាច្រើនដូចជា៖ សាហ្វារីវើល សួនទឹក ពហុកីឡាដ្ឋានជាតិថ្មីមរតកតេជោ កោះដាច់ និង តំបន់ជាច្រើនទៀតនៅក្បែរស្ពានឆ្លងកាត់ទន្លេគឺ ស្ពានមិត្តភាពកម្ពុជាជប៉ុន និង ស្ពានមិត្តភាពកម្ពុជាចិន ដែលជួយបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទាំងចេញ និង ចូលតំបន់កណ្ដាលទីក្រុងឱកាសចំណេញខ្ពស់ជាការពិតណាស់ ផ្ទះនៅក្នុងគម្រោង​ Morgan EnMaison មានលក្ខណៈប្រណីត ដោយមានការរចនាកំរិតស្តង់ដារអន្តរជាតិ និង បានជ្រើសរើសយកក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ដ៏ធំមួយឈ្មោះថា ZHUBO DESIGN & EDGC ឲ្យធ្វើការលើផ្នែកស្តង់ដារ និងសោភ័ណភាពយូនីតនៅក្នុងគម្រោង Morgan EnMaison មានតម្លៃចាប់ពី ៩ ម៉ឺនដុល្លារឡើងទៅ ជាមួយការបង់ប្រាក់កក់ដំបូងត្រឹមតែ ៣ ពាន់ដុល្លារតែប៉ុណ្ណោះ។ក្រុមហ៊ុនបានដាក់ការវាយតម្លៃខ្ពស់ចំពោះផលចំណេញត្រលប់ពីការវិនិយោគជាមួយគម្រោង ​ Morgan EnMaison។ ដោយផ្នែកលើទីផ្សារក្នុងតំបន់ជាទូទៅ អ្នកអាចនឹងទទួលបានផលចំណេញប្រហែល ២០% ពីការលក់ចេញវិញនៅពេលអនាគត៕ស្វែងយល់បន្ថែមអំពីគម្រោង Morgan EnMaison សូមចុចត្រង់នេះ! សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែលមកកាន់ info@realestate.com.kh។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android។
កម្ពុជាជួបប្រទះករណីបាក់រលំអគារផ្ទួនៗ តើករណីនេះគួរមានដំណោះស្រាយបែបណា?
កម្ពុជាជួបប្រទះករណីបាក់រលំអគារផ្ទួនៗ តើករណីនេះគួរមានដំណោះស្រាយបែបណា?
June 4, 2022, 9:21 a.m.
(ភ្នំពេញកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ អគារខ្ពស់ៗជាច្រើនបានរីកដុះដាលនៅក្នុងតំបន់កណ្តាលក្រុង / Realestate.com.kh)ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ពោលគឺបន្ទាប់វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ វិស័យអចលនទ្រព្យកម្ពុជា បានងើបឡើងវិញជាបណ្តើរៗ ចាប់តាំងឆ្នាំ២០១១ និង ២០១២  ហើយបន្តមានសន្ទុះកំណើនវិនិយោគខ្លាំងគួរឲ្យកត់សម្គាល់ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ។យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួង​រៀប​​ចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០១៩ ដែលចេញផ្សាយកាលពីថ្ងៃទី១១​ ខែមករា ឆ្នាំ២០២០ នេះ សម្រាប់ឆ្នាំ ២០១៩​ នៅទូទាំងប្រទេសមានគម្រោងសាងសង់សរុបទាំងអស់ចំនួន ៤,៨៨៨ ដែលមានទុនវិនិយោគចំនួន ១១,៤៣៧,២៦៧,១៤៥ ដុល្លារ ដែលមានការកើនឡើងចំនួន ១០០​ ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។ កំណើនដ៏ច្រើនបែបនេះហើយ ទើបធ្វើឲ្យការសាងសង់គម្រោងអគារតូចធំ បានរីកដុះដាលនៅតាមបណ្តាទីក្រុងធំៗ និងតាមតំបន់សក្តានុពលជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ស្របពេលដែលភាពរីកចម្រើនកំពុងបន្តកើនឡើង បញ្ហាមួយក៏ចាប់ផ្តើមក៏កើតមានឡើងផងដែរ នោះគឺការបាក់រលំអគារ។ ការបាក់រលំអគារគឺជាហេតុការណ៍ថ្មីបំផុតមួយរបស់កម្ពុជា ដែលគ្រប់គ្នាមិនធ្លាប់ចាប់អារម្មណ៍សោះឡើយ នេះដោយហេតុថា កម្ពុជាមិនធ្លាប់មានការសាងសង់ច្រើន និងលឿនរហ័សដូចពេលបច្ចុប្បន្ន។ ហេតុការណ៍ដ៏គួរឲ្យភ្នាក់ផ្អើលលើកទី១ បានកើតឡើងកាលពី​ថ្ងៃ​ទី​២២ ​ខែ​មិថុនា ឆ្នាំ​២០១៩ អគារ​កម្ពស់​ ៧ ជាន់ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​នៅខេត្តព្រះសីហនុ បានបាក់​ និងសម្លាប់​កម្មករ​សំណង់​​ចំនួន ​២៨​ នាក់​ និង ​២៦​ នាក់ផ្សេងទៀតរងរបួស។ ដូចគ្នានេះដែរ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០ សំណង់​អគារ​កម្ពស់​ ៧ ជាន់ [ទាំងជាន់ផ្ទាល់ដី] ​ស្ថិតនៅ​ក្នុង​ក្រុងកែប​ បាន​បាក់​រលំ ដោយ​បាន​សម្លាប់​មនុស្ស​សរុប ៣៦ នាក់​ និង​បណ្ដាល​ឲ្យ ២៣ នាក់​ផ្សេងទៀតរងរបួស។នៅពេលមានករណីបែបនេះកើតឡើង គ្រប់គ្នាបានចោទជាសំណួរឡើងថាតើហេតុអ្វីអគារទាំងនេះ អាចបាក់រលំក្នុងអំឡុងពេលកំពុងសាងសង់បែបនេះ? (ទិដ្ឋភាពនៃអគារ ដែលបានបាក់រលំនៅខេត្តកែប / Fresh News)ការពិតទៅការបាក់រលំអគារមិនមែនជាហេតុការណ៍ថ្មី ប្លែកគេនោះទេ សម្រាប់មនុស្សជាទូទៅ ដោយសារហេតុការនេះបានកើតមានឡើងនៅក្នុងប្រទេសផ្សេងៗទៀតជាច្រើន ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃភាពរីកចម្រើនផ្នែកអចលនទ្រព្យ និងសំណង់។ ជាក់ស្តែង ដូចជានៅប្រទេសថៃជាដើម​ ក៏មានការបាក់រលំអគារកើតឡើងដែរ ក្នុងអំឡុងទសវត្សឆ្នាំ ៨០ និង៩០។  យោងតាមការសែត The Washington Post ដែលបានចេញផ្សាយកាលពីឆ្នាំ១៩៩៣ សណ្ឋាគារមួយនៅក្នុងប្រទេសថៃ ឈ្មោះថា Royal Plaza Hotel បានបាក់រលំ និងបានសម្លាប់ជីវិតមនុស្សច្រើនជាង១០០នាក់។ បើតាមអ្នកជំនាញ ប្រទេសថៃ ចាប់់តាំងពីឆ្នាំ១៩៨៧ ថៃបានស្គាល់ភាពរីកច្រើនដ៏ឆាប់រហ័សផ្នែក សេដ្ឋកិច្ច រីឯវិស័យសំណង់វិញបានរីកដុះដាលលឿនខ្លាំង ខណៈការសាងសង់សំណង់ថ្មីៗមានប្រមាណជា ២,០០០ អគារនៅក្នុងទីក្រុងបាងកក។ ប៉ុន្តែការប្រឈមក៏កើតមានផងដែរ អ្នកជំនាញអះអាងថា​ បញ្ហាប្រឈមត្រង់ថា ការសាងសង់ត្រូវបានធ្វើឡើងដោយវិស្វករខ្វះជំនាញបច្ចេកទេស និងបទពិសេស និងមិនមានការត្រួតពិនិត្យគុណភាពបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាបានសុវត្ថិភាពដល់អ្នក រស់នៅ។ យោងតាមកាសែតដដែលនេះ នៅក្នុងឆ្នាំ ១៩៩០ អគារចំនួន ៧ បានដួលរលំនៅក្នុងប្រទេសថៃ ហើយបានសម្លាប់ជីវិតមនុស្សជាច្រើននាក់។ ​ប៉ុន្តែបើគេពិនិត្យមើលឲ្យស៊ីជម្រៅ គេអាចឃើញពីភាពខុសប្លែករវាងការបាក់អគារនៅកម្ពុជា និងថៃ ត្រង់ថា អគារដែលបានបាក់នៅក្នុងប្រទេសថៃគឺអគារដែលបានសាងសង់រួចរាល់ និងបានកំពុងបើកដំណើរការ ចំណែកហេតុការណ៍នៅកម្ពុជា គឺអគារបាក់តាំងពីមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។ តើមូលហេតុអ្វីបានអគារកំពុងសាងសង់់ត្រូវបាក់រលំបែបនេះ?(អគារបាក់រលំនៅក្នុងខេត្តព្រះសីហនុ  / Fresh News)គេមិនបានឆ្លើយឲ្យចំពីមូលហេតុណាមួយឲ្យច្បាស់លាស់បានទេ ប៉ុន្តែអ្វីដែលបានរកឃើញ គឺថា អគារដែលបានបាក់ទាំងពីរករណីនេះ គឺមិនមានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ និងការសាងសង់ មិនគោរពតាមបទដ្ឋានបច្ចេកទេស។ទោះយ៉ាងណាការបាក់រលំអគារមិនមែនជារឿងចៃដន្យនោះទេ  ប៉ុន្តែវាមានហេតុផលសំខាន់ៗជាច្រើនយ៉ាងដែលពាក់ព័ន្ធគ្នា ក្នុងនោះរួមមាន៖ សំណង់ខ្វះខាតគុណភាព កង្វះខាតប្រព័ន្ធត្រួតពិនិត្យគុណ សម្ភារៈសំណង់នៅមានកម្រិត  កង្វះធនធាន​ និងមធ្យោបាយបច្ចេកទេស និងការគិតតែពីផលចំណេញពីម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធ។ នេះបើតាមការវិភាគដកស្រង់ពីវិទ្យុបារាំង rfi ។ គុណភាពនៃសំណង់អគារអគារតូចធំ និង លំនៅដ្ឋានស្នាក់ ឬជួលជាច្រើនត្រូវបានសាងសង់នៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគុណភាពនៃសំណង់ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយថា មិនសូវល្អនៅឡើយ។ ជាក់ស្តែងសំណង់ផ្ទះបុរីជាច្រើន ត្រូវបានគេសង្កេតឃើញមានស្នាមប្រេះ និងជ្រាបទឹក ដែលសុទ្ធតែជាបញ្ហានៃគុណភាពសំណង់។ប្រព័ន្ធត្រួតពិនិត្យគុណភាពសំណង់ស្របពេលដែលការអភិវឌ្ឍជាច្រើនបានកើនឡើង គេមើលឃើញថាប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យសំណង់របស់អាជ្ញធរមូលដ្ឋាន ត្រូវបានគេឃើញថាមានភាពទន់ខ្សោយនៅឡើយ ដែលអាចបណ្តោយឲ្យការសាងសង់គ្មានគុណភាពចេះតែបន្តកើតមាន។ កង្វះធនធាន និងមធ្យោបាយបច្ចេកទេសដោយសារតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ធនធានជាច្រើនក៏នៅមានកង្វះខាត ដែលទាម ទារឲ្យមានជំនួយពីបរទេស និងដៃគូសហការផ្សេងៗ។ ត្រង់ចំណុចនេះយើងសង្កេតឃើញពី ការខិតខំប្រឹងប្រែងរបស់ដ្ឋ ក្នុងការពង្រីកធនធាន សមត្ថភាព និងមធ្យោបាយរបស់អាជ្ញាធរ។  ប៉ុន្តែវាហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។ ការគិតតែពីផលចំណេញច្រើនជ្រុលម្ចាស់គម្រោងអភិវឌ្ឍន៍ ត្រូវបានគេសង្កេតឃើញថាជាអ្នកដែលទទួលបានផលប្រយោជន៍មុនគេ សម្រាប់ការសាងសង់អគារធំក្តី ឬតូចក្តី។ ដូច្នេះ ប្រសិនបើពួកគេគិតតែពីផលចំណេញច្រើនពេក ប្រាកដណាស់ គម្រោងរបស់ពួកគេនឹងត្រូវសាងសង់ដោយមិនឆ្លើយទៅតាមស្តង់ដារគុណភាព  ពោលគឺខ្វះទាំងវត្ថុធាតុដើម និងជំនាញបច្ចេកទេស ដែលនេះជាបញ្ហាប្រឈមដ៏ធំ។ តើអ្នកណាជាអ្នកទទួលខុសត្រូវលើគ្រោះថ្នាក់នេះ?(អាជ្ញាធរ កំពុងចុះជួយសង្គ្រោះអ្នកជាប់នៅក្នុងអគារ ដែលបានបាក់នៅកែប / Fresh News)នេះជាសំណួរមួយដែលមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយ នៅក្នុងបរិបទកម្ពុជានៅ ពេលបច្ចុប្បន្ន។ ប៉ុន្តែពាក់ព័ន្ធនឹងចំណុចនេះ បើយើងក្រឡេកទៅមើលស្ថានភាពដូចគ្នានៅបរទេសវិញ តួយ៉ាងដូចជា ប្រទេសថៃ ប្រសិនបើមានករណីបាក់អគារណាមួយកើតឡើង ពិតណាស់វាជាការទទួលខុសត្រូវ របស់អ្នកគ្រប់គ្រង។ អ្នកគ្រប់គ្រងត្រង់នេះ សំដៅដល់ចាប់ពីក្រុមហ៊ុនសាងសង់ ម្ចាស់គម្រោង រហូតដល់វិស្វករ និងមន្រ្តីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធ។ មនុស្សទាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើគេរកឃើញថា​បានបង្ករឲ្យមានគ្រោះថ្នាក់បែបនេះ។ ចំណុចគួរឲ្យចាប់អាម្មណ៍មួយទៀត គ្រប់សំណង់អគារទាំងអស់ មានសេវាកម្មធានារ៉ាប់រង ដើម្បីធានាលើសុវត្ថិភាព និងសងការខូចខាតពេលមានគ្រោះថ្នាក់កើតឡើង។ បើទោះបីជាកម្ពុជាហាក់មិនទាន់បានកំណត់ឲ្យបានច្បាស់ថាតើភាគីណាខ្លះ ដែលនឹងត្រូវទទួល ខុសត្រូវលើបញ្ហាខាងលើក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគ្រោះថ្នាក់នេះ ហើយជាបន្តបន្ទាប់ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានចាប់ផ្តើមរឹតបន្តឹងច្បាប់ និងធ្វើការត្រួតពិនិត្យ នៅរាល់អគារដែលកំពុងសាងសង់ និងគ្រោងនឹងសាងសង់ ដើម្បីធានាបញ្ចៀសហានិភ័យ។ តួយ៉ាង បន្ទាប់ពីហេតុការណ៍នៅក្រុងព្រះសីហនុ រដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធ បានរៀបចំគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅក្នុងខេត្តទាំងមូល។ ជាលទ្ធផល សំណង់​ ១៤ កន្លែង ត្រូវបានសម្រេចរុះរើ ក្នុងចំណោមទីតាំង ៥០០ កន្លែង។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ២៦ ខែ សីហា ថា ក្រុមការងារត្រួតពិនិត្យសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចរុះរើសំណង់ចំនួន ១៤ ទីតាំង ក្នុងចំណោមសំណង់អគារប្រមាណជាង ៥០០ កន្លែងដែលបានត្រួតពិនិត្យ។បើយោងតាមរបាយការណ៍ចុងឆ្នាំ ២០១៩ ក្នុងចំណោម​ការដ្ឋាន​ដែល​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ចំនួន ៥៣១កន្លែង​ ​ក្រសួងបាន​តម្រូវ​ឲ្យ​រុះរើ​ ការដ្ឋានដែលមានហានិភ័យខ្ពស់​​ ១៤ ទីតាំង ការដ្ឋាន ១៧០ កន្លែង តម្រូវ​ឲ្យ​ផ្អាក​ ​និង​ណែនាំ​ឲ្យធ្វើ​កោសល្យវិច័យ​​ ​ហើយ​ការដ្ឋាន ២៧៣ កន្លែង ​​តម្រូវ​ឲ្យ​ផ្អាក​ ​និង​ណែនាំ​ឲ្យបំពេញ​នីតិវិធី​ ​និងមានការដ្ឋាន ៦៥ កន្លែង ត្រូវបានណែនាំ​ឲ្យបំពេញ​នីតិវិធី​ជាមុនសិន​។​ទីតាំងផ្សេងទៀតរកឃើញសំណង់គ្មានច្បាប់ និងកង្វះបច្ចេកទេស(អគារខុសច្បាប់នៅក្នុងក្រុងប៉ោយប៉ែត / រស្មីកម្ពុជា)បន្ទាប់ពីមានហេតុការបាក់អគារនៅក្នុងខេត្តព្រះសីហនុ និងកែប មករដ្ឋបាលខេត្តផ្សេងៗទៀត បានចាប់ផ្តើមត្រួតពិនិត្យ គុណភាពសំណង់ ជាបន្តបន្ទាប់។យោងតាមការចុះផ្សាយរបស់កាសែតកម្ពុជាថ្មី ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ ការដ្ឋាន​សំណង់​ ១៨៦ កន្លែង ​នៅ​ក្នុងខេត្ត​បន្ទាយមានជ័យ​ បានសាងសង់ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និងខ្លះទៀតសាងសង់ខុសបច្ចេកទេស។ បើតាមការបញ្ជាក់ពីមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ ​​និង​សុរិយោដី​ ការដ្ឋានសំណង់ដែលគ្មានច្បាប់ទាំង ១៨៦ ទីតាំងនេះ ​ភាគច្រើន​នៅ​ទីក្រុង​ប៉ោយប៉ែត​ ហើយក្នុងនោះ​អាជ្ញាធរ​បានសម្រេច​ផ្អាក​ការដ្ឋាន​ ​ជាង​ ៥០ ​កន្លែង ចំណែក​ទីតាំង​ផ្សេងទៀត​នឹង​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់​។អាជ្ញាធរ​ជំនាញ​បានរក​ឃើញ​បញ្ហា​ជាច្រើនជុំវិញ ភាពមិនស្របច្បាប់នេះ ដោយមានដូចជា៖ ការសាងសង់ដោយគ្មាន​លិខិតអនុញ្ញាត​ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន ​គម្រោង​គ្មានប្លង់ស្ថាបត្យកម្ម គ្រឿង​ផ្គុំ​សំណង់ មេកានិក​ទឹក និង​ភ្លើង ការដ្ឋាន​សំណង់​ពុំ​មាន​របាយការណ៍​ពិសោធន៍​ដី ​កង្វះ​អ្នក​ជំនាញ​ក្នុង​វិស័យ​សំណង់ ឬ​ក្រុមហ៊ុន​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ហើយ​សំណង់​ខ្លះ​ពុំ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ពុំ​មាន​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ជាដើម។ការយល់ឃើញរបស់អ្នកជំនាញ(ទិដ្ឋភាពក្រុងព្រះសីហនុពេលបច្ចុប្បន្ន / Realestate.com.kh) ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការដួលរលំអគារទាំងពីរគឺជាមេរៀនមួយសម្រាប់អ្នក អភិវឌ្ឍន៍ និងអ្នកទិញទាំងអស់ ដើម្បីធានាថាគម្រោងសាងសង់ត្រូវតែធ្វើយ៉ាងណា ឲ្យស្របតាមស្តង់ដារគុណភាពខ្ពស់ និងជៀសវាងពីហានិភ័យ និងគ្រោះថ្នាក់នានាបាន។ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ លោក សុខនីមបានលើកឡើងថា ការងារនេះត្រូវការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ក្រុមហ៊ុនសំណង់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។  លោកសង្កត់ធ្ងន់ថាគម្រោងសាងសង់ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដើម្បីជួយធានាបានសុវត្ថិភាពសំណង់។ជាការណែនាំដល់អ្នកទិញ លោក សុខនីម បានក្រើនរំលឹកដល់អ្នកទិញផ្ទះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឲ្យបានច្បាស់លាស់នៅពេលទិញផ្ទះពីគម្រោងណាមួយ ជាពិសេសត្រួតពិនិត្យឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងភាពស្របច្បាប់របស់គម្រោង៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! អត្ថបទដោយ
បង្កើនការចាប់អារម្មណ៍ចំពោះអចលនទ្រព្យរបស់អ្នកជាមួយរូបភាព៣៦០​ ដឺក្រេ
បង្កើនការចាប់អារម្មណ៍ចំពោះអចលនទ្រព្យរបស់អ្នកជាមួយរូបភាព៣៦០​ ដឺក្រេ
June 7, 2022, 6:11 a.m.
រូបថត ៣៦០ដឺក្រេគឺជាបច្ចេកវិទ្យាចុងក្រោយសម្រាប់ការថតរូប ដែលកំពុងទទួលបានការចាប់ អារម្មណ៍ខ្លាំងជាពិសេសក្នុងចំណោមយុវវ័យ និង អ្នកប្រើប្រាស់អ៊ីនធើណែត។ ក្រុមហ៊ុន Realestate.com.kh ជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននាំយកបច្ចេកវិទ្យានេះមកជួយធ្វើការផ្សព្វផ្សាយអចលនទ្រព្យរបស់អតិថិជនខ្លួន។ តើអ្វីទៅជារូបភាព ៣៦០ ដឺក្រេ? រូបថត ៣៦០ ដឺក្រេគឺជាទម្រង់នៃការថតរូបបែបទំនើប ដែលអាចអនុញ្ញាតឲ្យអ្នកមើលឃើញរូបភាព រហូតទៅដល់ ៣៦០ដឺក្រេ ពោលគឺអាចមើលគ្រប់ជ្រុងទាំងអស់នៃអចលនទ្រព្យ។ ចំពោះវិស័យអចលន ទ្រព្យបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជាដំណោះស្រាយរវាងអ្នកអភិវឌ្ឍន៍គម្រោង ដែលជាអ្នក មានផ្ទះគម្រូ និងអ្នកទិញដែលកំពុងស្វែងរកអចលលនទ្រព្យ និងចង់មើលគម្រោងឲ្យបានច្បាស់លាស់។សូមទស្សនាគម្រូនៃរូបភាព ៣៦០ នៃ យូនីត ប្រភេទ Duplex នៅក្នុងគម្រោង the Peninsula Private Residences នៅក្នុងតំបន់ជ្រោយចង្វារ៖តើវាមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់អ្នកទិញ និងអ្នកជួលអចលនទ្រព្យ?ប្រសិនបើអ្នកកំពុងស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារូបភាព ៣៦០ ដឺក្រ ផ្តល់ជូនភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដល់អ្នក។ តាមរយៈមុខងារនេះ អ្នកអាចមើលឃើញពីលក្ខណៈពិសេស ទាំងស្រុងរបស់ផ្ទះគម្រូ​ ដោយមិនចាំបាច់ទៅមើលដល់ទីតាំងផ្ទាល់ឡើយ។ បច្ចេកវិទ្យានេះកាន់តែមានតម្លៃទេ្វដង ប្រសិនបើអ្នករស់នៅឆ្ងាយពីគម្រោងអភិវឌ្ឍន៍ដែលអ្នកចាប់អារម្មណ៍ ជាពិសេសប្រសិន​បើអ្នករស់នៅខេត្តផ្សេង ឬនៅបរទេស។ដូចគ្នាទៅនឹងការមើលផ្ទះគម្រូដោយផ្ទាល់ដែរ អ្នកអាចមើល  ពិដាន កម្រាល គ្រឿងបរិក្ខារ និងសង្ហារិមតុបតែងក្នុងផ្ទះ និងអាចចូលមើលតាមបន្ទប់នីមួយៗបានទាំងអស់ ​ជាមួយនឹងទម្រង់រូបភាព ៣៦០ ដឺក្រេ។ ជារួមអ្នកអាចមើលឃើញអ្វីគ្រប់យ៉ាង ហាក់បីដូចជាអ្នកកំពុងស្ថិតនៅក្នុងផ្ទះគំរូនោះផ្ទាល់អញ្ចឹងដែរ។ (រូបភាព ៣៦០​ ដឺក្រេ នៃយូនី ២បន្ទប់គេងនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ) តើអ្នកចង់ឃើញបន្ទប់ទទួលភ្ញៀវចាប់ពីច្រកចូលដែរឬទេ? តើអ្នកចង់ដើរឆ្លងកាត់គ្រប់បន្ទប់គេង និងមើលគ្រប់បន្ទប់ទឹកដែរឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ចង់មើលផ្ទះ ឬខុនដូឲ្យបានពីរ  ឬ បីដងមុនពេលទិញដែរឬទេ? ជាមួយរូបភាព ៣៦០ ដឺក្រេ របស់យើងអ្នកអាចមើលបាន ២៤/៧ ។រូបភាព ៣៦០ ដឺក្រេ កាត់បន្ថយភាពស្មុគស្មាញ ដោយអ្នកមិនចាំបាច់ពិនិត្យមើលគ្រប់រូបភាពនៃ អចលនទ្រព្យទាំងអស់នោះទេ ពីព្រោះរូបភាព ៣៦០ ដឺក្រមានបញ្ចូលនូវគ្រប់ផ្នែកទាំងអស់នៃអចលន ទ្រព្យនៅក្នុងរូបភាពតែមួយ។ រូបភាព ៣៦០ ដឺក្រេផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកស្វែងរកទិញ ឬ ជួលអចលនទ្រព្យ អ្នកអាចស្វែងរកឧទាហរណ៍នៃរូបភាព ៣៦០ ដឺក្រេនៅលើគេហទំព័រ Realestate.com.kh បាន។ (រូបភាព ៣៦០ ដឺក្រេ​ នៃអាផាតមិន The Elysee by Dara ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ) តើវាមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ឬ អ្នកលក់?ក្នុងនាមជាអ្នកអភិវឌ្ឍន៍ យើងជឿថាអ្នកបានដឹងថាបុរី ខុនដូ និងអគារពាណិជ្ជកម្មកំពុងកើនឡើង យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ទីផ្សារនៃអចលនទ្រព្យប្រភេទទាំងអស់នេះបានរីកចម្រើន ទៅដល់ចំណុចមួយដែលអ្នកទិញមានជម្រើសច្រើន ហើយពួកគេកាន់តែឆ្លាតទាក់ទងជាមួយ ការទិញអចលនទ្រព្យ ដោយពួកគេមិនពឹងផ្អែកតែលើរូបភាពប្លង់ ឬ រូបភាពកែច្នៃនោះទេ។ ដើម្បីទទួល បានការចាប់អារម្មណ៍ពីពួកគេតាមរយៈការផ្សព្វផ្សាយតាមអ៊ីនធើណែតគឺកាន់តែពិបាកជាងមុន។ ទោះបីជាគម្រោងមួយចំនួននៅតែមានផ្ទះគម្រូដាក់តាំងបង្ហាញផ្ទាល់ក៏ដោយ ផ្ទះគម្រូទាំងអស់នេះអាច ទាក់ទាញបានតែចំពោះអ្នកដែលសុខចិត្តចំណាយកម្លាំងពលកម្ម និង ពេលវេលាធ្វើដំណើរទៅពិនិត្យ មើលនៅឯផ្ទះគម្រូដោយផ្ទាល់តែប៉ុណ្ណោះ។  ប៉ុន្តែឆ្លើយតបទៅតាមការវិវត្តន៍នៃសម័យកាលបច្ចុប្បន្ននេះ ការអនុវត្តតាមរបៀបប្រពៃណី (តែម្យ៉ាង) អាចកាត់បន្ថយនូវចំនួនអតិថិជនសក្តានុពលដែលអ្នក អាចទទួលបាន។ ប្រសិនបើអ្នកកំពុងស្វែងរកយុទ្ធសាស្ត្រទីផ្សារថ្មីៗជាមួយភាពច្នៃប្រឌិត សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងមានការប្រគួតប្រជែងខ្លាំងនេះ អ្នកគួរសាកល្បងប្រើ ប្រាស់បច្ចេកវិទ្យាថ្មីនៃរូបភាព៣៦០ ដឺក្រេ។ (រូបភាព ៣៦០ ដឺក្រេនៃយូនីត ១ បន្ទប់គេងនៃគម្រោង The Peak Residence ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ)រូបថត ៣៦០ដឺក្រេអាចជួយបង្កើតជាផ្ទះគំរូអនឡាញសម្រាប់គម្រោងរបស់អ្នក។ រូបភាព ៣៦០ដឺក្រេនេះអនុញ្ញាតឲ្យអ្នកដែលចូលទៅមើលគេហទំព័ររាប់ពាន់នាក់ក្នុងមួយថ្ងៃដូចជា គេហទំព័រ Realestate.com.kh អាចចូលទៅមើលអចលនទ្រព្យរបស់អ្នកគ្រប់ជ្រុងជ្រោយទាំងអស់។ វិធីនេះអាចជួយបង្កើនចំនួនអ្នកចូលទៅមើលផ្ទះគំរូរបស់អ្នកបានច្រើនជាងមុន ដោយមិនចំាបាច់ ចំណាយធនធានអ្វីផ្សេងបន្ថែមទៀត។ ការផ្តល់ជូន ២៤ ម៉ោង ក្នុងរយៈពេល ៧ ថ្ងៃ នៃផ្ទះគំរូអនឡាញនេះជួយជំរុញទីផ្សាររបស់អ្នកបានគ្រប់ពេល វេលាដែលអាចទាក់ទាញទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ ពិសេសសម្រាប់អ្នកចាប់អារម្មណ៍ទិញគម្រោងអភិវឌ្ឍន៍អគាសហកម្មសិទ្ធិ (ប្លង់កម្មសិទ្ធិរួម)។(រូបភាព ៣៦០ ដឺក្រេ នៃយូនីត ២បន្ទប់គេង នៃគម្រោង Urban Village Phase 2 ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ) ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ