+85561 777 090
Logo

Recent Articles

តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
June 6, 2022, 5:01 p.m.
ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលជាក្បាលម៉ាស៊ីនមួយក្នុងការដឹកនាំសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើននៅក្នុងប្រទេស ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេល​ការរីករាលដាលនៃជំងឺ Covid-19។​ នៅពេលដែលករណីCOVID-19ទាំងនោះស្ថិតក្នុងស្ថានភាពមានមួយដែលអាចគ្រប់គ្រងបាន​ ការវិលត្រលប់ចូលមកក្នុងវិស័យពាណិជ្ជកម្មក៏កំពុងមានជីវិតឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ បន្ទាត់ដែលបង្ហាញពីតម្លៃខុនដូ/អាផាតមិននៅកម្ពុជា៖ខុនដូ/អាផាតមិន ដែលមាន៣បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ២១២,០០០ដុល្លារការធ្លាក់ចុះចំពោះតម្លៃមធ្យមនៃខុនដូ/អាផាតមិន​ ដែលមាន៣បន្ទប់គេង ផ្ដល់ជូនតម្លៃកាន់តែប្រសើរសម្រាប់អតិថិជនកម្ពុជាខុនដូ/អាផាតមិន ដែលមាន២បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ១៦៨,០០០ដុល្លារខុនដូ/អាផាតមិន ដែលមាន១បន្ទប់គេង មានតម្លៃជាមធ្យមកើនឡើងរហូតដល់ ១៤% ប្រហែល​ ១០៥,០០០ដុល្លារតម្លៃនេះគឺជាតម្លៃមធ្យមដែលរកឃើញនៅទូទាំងប្រទេសកម្ពុជាហើយត្រូវបានប្រើសម្រាប់ជាមគ្គុទេសក៍ក្នុងការប្រៀបធៀបតម្លៃ។ Realestate.com.kh បានណែនាំអ្នកទិញដែលមានចំណាប់អារម្មណ៍ឱ្យចូលមើលបញ្ជីខុនដូក្នុងទំព័ររបស់យើងសម្រាប់តម្លៃជាក់លាក់ចំពោះគម្រោងដែលអ្នកចាប់អារម្មណ៍។តម្លៃសម្រាប់បន្ទប់គេងធំ ៗ បានធ្លាក់ចុះដោយសារការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ពីអ្នកទិញអន្តរជាតិ។ ហេតុដូច្នេះអ្នកវិនិយោគបានផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ។បន្ថែមពីលើនេះ តម្លៃលក់ជាមធ្យមមានភាពខុសគ្នារវាង២បន្ទប់គេង​ និង​៣បន្ទប់គេង ដែលមានការធ្លាក់ ចុះដល់ ២៦%​ បើធៀបទៅនឹងតម្លៃខុសគ្នា ៨៣% កាលពី១០ខែមុន។ ផ្តល់ជូននូវសំណើរដ៏មាន តម្លៃសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកទិញយូនីតធំ។គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃ ២៧-២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ។ នៅក្នុងពិព័រណ៍នេះផងដែរនឹងនាំ មកនូវក្រុមហ៊ុនល្បីៗជាច្រើន ដែលរួមបញ្ចូលទាំងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យថ្មី ដែល នឹងផ្ដល់ជូនលោកអ្នកនូវគម្រោងដែលពិសេសក្នុងប្រទេសកម្ពុជា។ អ្នកវិនិយោគទាំងនោះនឹង ផ្ដល់ជូនការបញ្ចុះតម្លៃពិសេស ដ៏ពិសេសមិនដែលមានពីមុនមក ជូនដល់អតិថិជនដែលមកចូល រួមក្នុងកម្មវិធីនេះ។ ការបន្តធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ជាមួយនឹងការបញ្ចុះតម្លៃអចលនទ្រព្យ ដែលមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងផ្ដល់ជូនលោកអ្នកដែលមានបំណងចង់ទិញ ឬកំពុងស្វែងរកអចលនទ្រព្យនូវឱកាសក៏ពិសេសក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យដែលមានគុណភាពខ្ពស់ ជាមួយតម្លៃដែលពិសេសមិនដែលមានពីមុនមក។
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
June 6, 2022, 5:01 p.m.
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលជាពិធីអចនលទ្រព្យធំបំផុតប្រចាំឆ្នាំ ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ ពោលគឺនៅសល់ពេលមិនដល់មួយខែទៀតទេ។ ពិព័រណ៍នេះនឹងប្រារព្ធឡើងនៅដឺ ព្រេមៀ សេនធ័រ សែនសុខ (ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ) និងមានអ្នកចូលរួមរហូតដល់ជាង១០,០០០នាក់ ដែលសុទ្ធសឹងជាអ្នកដែលកំពុងស្វែងរក រឺមានចំនាប់អារម្មណ៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៏មានបូករួមបញ្ចូលជាមួយការដាក់តាំងលើប្រព័ន្ធអនឡាយផងដែរ ដូច្នេះប្រសិនជាលោកអ្នកមិនអាចធ្វើដំណើរមកបានផ្ទាល់ លោកអ្នកនៅតែធ្វើការទស្សនា រឺទិញផលិតផលទាំងនេះបានតាមប្រព័ន្ធអ៊ីនធឺណែតដូចគ្នា។​ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញនូវគម្រោងអចលនទ្រព្យល្បីៗជាច្រើន ក័ដូចជាសេវាកម្មគ្រប់ប្រភេទដែលអតិថិជនអាចធ្វើការទស្សនា និងជាវដើម្បីទទួលបានការផ្តល់ជូនពិសេសដែលមានតែនៅក្នុងពិព័រណ៍នេះតែមួយគត់។ លើសពីនេះទៅទៀតក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗដែលមានបទពិសោធន៍ និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យកន្លងមក នឹងមកចែករំលែកបទពិសោធន៍របស់ខ្លួន តាមរយៈប្រធានបទដែលទាក់ទងទៅទិដ្ឋភាពសេដ្ឋកិច្ចទូទៅនាពេលបច្ចុប្បន្ន គន្លឹះផ្សេងៗក្នុងវិស័យអចលនព្រទ្យ និងការវិនិយោគនានា ដែលទាំងនេះសុទ្ធតែមាននៅក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះផងដែរ។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលនឹងលិចរូបរាងឡើយនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន ត្រូវបានរំពឹងថាអាចស្វាគមន៍អ្នកចូលរួមរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដែលទន្ទឹងរង់ចាំដើម្បីទទួលបានឱកាសបញ្ចុះតម្លៃពិសេស ជាពិសេសពីគម្រោងអភិវឌ្ឍន៍ដែលមានផ្ដល់ជូនតែនៅក្នុងពិព័រណ៍បញ្ចុះតម្លៃនេះប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ផ្តល់ឱកាសពិសេសចំពោះលោកអ្នកអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យ ផលិតផល និងសេវាកម្មផ្សេងៗដែលមានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាននៅខាងក្រៅ។ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាង៤០គម្រោងដែលក្នុងនេះរួចមានដូចជា៖ក្រុមហ៊ុនLM Car, ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia,ក្រុមហ៊ុន ខេមបូឌាន សុីងមុឹង ធេលីមីឌា,​ ក្រុមហ៊ុនប្រឹក្សាវិនិយោគ Graval Consulting,  ក្រុមហ៊ុន C-Herald, ហាងលក់គ្រឿងអលង្ការឡុកហ្វុក Lukfook (កម្ពុជា), ក្រុមហ៊ុន LeanderCB Consultants Limited, ក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេត គ្រុប,ក្រុមហ៊ុន Morgan Group, ក្រុមហ៊ុន Food Panda,គម្រោងខុនដូ Urban Village,ក្រុមហ៊ុនអចលនទ្រព្យ Prestige Home,ក្រុមហ៊ុន Creed Cambodia, គម្រោងខុនដូ ភ្នំពេញ ហ្កាឡាក់ស៊ី ហ្គាឌិន,ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន,គម្រោងបុរី លី សុវណ្ណ,គម្រោងបុរី Icon,គម្រោងបុរី De Pearl,ក្រុមហ៊ុនអចលនទ្រព្យ ផញធើ ប្រផឹធី, គម្រោងដូឡូដ៍ ខេ អេច លែន​ ឯ.ក,គម្រោងខុនដូ Garden One,គម្រោងខុនដូ City Gem, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Won Majestic,គម្រោងផ្ទះលំហែរកាយឆ្នេរតារាចន្ទ,គម្រោងផ្ទះអាជីវកម្ម ដាលីនប្រផឹធី,ក្រុមហ៊ុនអចលនទ្រព្យ Grand New Asia,ក្រុមហ៊ុន ប៊ី២អូ អ៊ីនវេសមិន គ្រុប,ក្រុមហ៊ុន Gintell, ក្រុមហ៊ុន R&F Media, គម្រោងខុនដូ The One,ក្រុមហ៊ុនធានារ៉ាប់រង ដាយ​​ អ៊ិឈិ ឡាយហ្វ៍ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃេភីថល,ក្រុមហ៊ុន អេ អាយ អិម អេស,ក្រុមហ៊ុន Broaden Elevator (Cambodia) ក្រុមហ៊ុន T.C.U Polys Enterprise Co., Ltd,សារព័ត៌មាន Tnaot, សារព័ត៌មាន Khmer Times, សារព័ត៌មាន Panasialife,សារព័ត៌មាន Gold Zone Media、ក្រុមហ៊ុន 58.com、ក្រុមហ៊ុន Fang.com、ក្រុមហ៊ុន Huione Pay、ទស្សនាវដ្តី Good Morning Cambodia、សារពត៌មាន Netease、ក្រុមហ៊ុន CDL 、ក្រុមហ៊ុន Greptechចំពោះលោកអ្នកជាម្ចាស់គម្រោង​ និងក្រុមហ៊ុននានា ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.khឥឡូវនេះតាមរយៈលេខទំនាក់ទំនងដូចខាងក្រោម។សម្រាប់ព័ត៌មានអំពី៖សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈសួន ស៊ូមុី (ខ្មែរ/អង់គ្លេស)mey.soun@realestate.com.kh+855 77 241 285សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:នីន កាំង (ខ្មែរ និង ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖James Whitehead (អង់គ្លេស)james.whitehead@realestate.com.kh+855 086 972 061
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
June 4, 2022, 12:34 a.m.
នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់​ស្ទឹង​ព្រែកត្នោត​កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ។គួរបញ្ជាក់ថា កន្លងមកក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឱ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។ក្នុងយុទ្ធនាការនៅព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីសម្អាត ភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។
គោលការណ៍ថ្មី ៨ចំណុចត្រូវបានដាក់ឲ្យអនុវត្តដើម្បីពង្រឹងសន្តិសុខ នៅតាមខុនដូនិងបុរី​ ក្នុងតំបន់រាជធានីភ្នំពេញ
គោលការណ៍ថ្មី ៨ចំណុចត្រូវបានដាក់ឲ្យអនុវត្តដើម្បីពង្រឹងសន្តិសុខ នៅតាមខុនដូនិងបុរី​ ក្នុងតំបន់រាជធានីភ្នំពេញ
June 2, 2022, 3:28 p.m.
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា បញ្ហាសន្តិសុខ និងការគ្រប់គ្រងរបស់បុរី និងខុនដូ ចាំបាច់ត្រូវមានការសហការគ្នាពីកម្លាំង សមត្ថិកិច្ចជំនាញ ដើម្បីមានសុវត្ថិភាពនៅក្នុងបុរី និងខុនដូរ ជាពិសេសពាក់ ព័ន្ធយន្តការគ្រប់គ្រងការបង្ការអគ្គីភ័យ និងបទល្មើសផ្សេងៗផងដែរ។គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួម រវាងអគ្គស្នង ការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅ។សំណូមពរទាំង ៨ចំណុច ដែលម្ចាស់បុរី និងខុនដូរទាំងអស់ត្រូវតែអនុវត្តរួមមាន៖ទី១- ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ។ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ទី៣- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យដូចស្ថាប័នរដ្ឋ (ដូចជាការគ្រប់គ្រងភ្ញៀវដែលចង់ចូល ជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តដោយមានបណ្ណ សម្គាល់សម្រាប់ចេញចូល)។ទី៤-ត្រូវរៀបចំប្រព័ន្ធបង្ការអគ្គីភ័យ ត្រូវមានជារថយន្តពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋ បានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធ ទុយោទឹកនៅតាមជាន់នីមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា។ទី៥-ពង្រឹងប្រព័ន្ធសេវានានាដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាននៅក្នុងបុរី។ទី៦-ត្រៀមជួយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដូចជាសៀវភៅស្នាក់នៅ សំបុត្រកំណើតផ្សេងៗ។ទី៧-ត្រូវកំណត់បែងចែកតួនាទីរបស់អាជ្ញាធរ សមត្ថិកច្ចជំនាញ និងភាគីម្ចាស់បុរី-ខុនដូ ឱ្យច្បាស់លាស់ ដើម្បីអាចធ្វើការដោះស្រាយរាល់បញ្ហាទាន់ពេលវេលា។ទី៨- ម្ចាស់បុរី និងខុនដូ អាចជួលសេវាកម្លាំងសន្តិសុខឯកជន ឬ ស្នើសុំបង្កើតសន្តិសុខ ឯកជនដោយខ្លួនឯងនៅក្នុងបុរី ប៉ុន្តែត្រូវតែចាំបាច់ឆ្លងកាត់វគ្គបណ្តុះបណ្តាលពីនាយក ដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ជារួមគោលការណ៍ថ្មីទាំង៨ចំនុចនេះ លើកឡើងមកដើម្បីពង្រឹងសន្តិសុខ​ សុវត្តិភាពជូនដល់អ្នករស់នៅក្នុងបុរី និងនៅខុនដូ៕
ក្រសួងសាធារណការគ្រោងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ ៤៣ គម្រោង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា
ក្រសួងសាធារណការគ្រោងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ ៤៣ គម្រោង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា
May 9, 2022, 6:00 a.m.
យោងតាមកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទីពីរ ដោយមានការចូលរួមពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី ២៦ តុលា នេះ។ក្រសួងសាធារណការមានគ្រោងអភិវឌ្ឍន៏នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន ៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដទៃទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន និងកំពុងធ្វើឱ្យប្រសើរឡើងនូវ ចក្រទ្វារព្រំដែនអន្តរជាតិនានា រួមមាន បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) នៅខេត្តស្វាយរៀងនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB) បានបើកឱ្យដំណើរការជា បណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាម កិច្ចប្រជុំមួយ ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា កន្លងទៅនេះ។ក្នុងកិច្ចប្រជុំដដែលនេះក៏បានពិភាក្សាអំពីគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញផងដែរ ដោយមកទល់បច្ចុបន្នសេចក្តីព្រាងកិច្ចព្រមព្រៀងវវាងភាគីខ្មែរ និងសិង្ហបូរីត្រូវបានរៀបចំរួចរាប់ហើយ។ រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ ការអភិវឌ្ឍគម្រោងនេះ ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ គម្រោងនេះក៏នឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូន បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
News Page Concierge 590x250 KH
វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា
វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា
May 30, 2022, 11:41 p.m.
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកម្សិលមិញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះនរាមកកាន់តំបន់កោះពេជ្រ និងស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ថា កាលពីមុន នៅក្នុងរាជធានីភ្នំពេញ ដីទំហំ១ហិកតា មានផ្ទៃសំណង់ត្រឹមតែជាង ៣០០០-៥០០០ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្រោមកិច្ចអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពរហូតដល់ប្រមាណ ៥ម៉ឺនម៉ែត្រការ៉េ។សម្ដេចតេជោ បានបញ្ជាក់ថា “ភាពរីកចម្រើនទាំងនេះ ក៏ត្រូវពឹងផ្អែកទៅលើការចូលរួមពី សំណាក់វិស័យឯកជនជាសំខាន់ផងដែរ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលកំពុងមានភាពលេចធ្លោ និងមានសកម្មភាពអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍កោះពេជ្រ គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ គម្រោងអភិវឌ្ឍន៍ក្រុងកោះនរា ក៏ដូចជាគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិ ភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល”៕មួយវិញទៀត ក្នុងនោះក៏មាន គម្រោងអភិវឌ្ឍន៍ខុនដូរ គម្រោងអភិវឌ្ឍបុរី ជាច្រើនផងដែរ ។ ងាកមកប៉ែកខាង តំបន់កោះនរានេះ គម្រោងអភិវឌ្ឍន៍ខុនដូមួយ មានឈ្មោះថា វ៉ូអាស្តន់ បាននឹងកំពុងដំណើរការសាងសង់ បង្កើតឡើងនូវលំនៅឋានទំនើប និងទាន់សម័យ ជាមួយការគយគន់ ទិដ្ឋភាព ៣៦០ដឺក្រេ ពីកោះនរា ទៅកាន់ កោះពេជ្រ និង ទន្លេមេគង្គ ។គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្ម សណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាព យ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖យូនីតមានទំហំចាប់ពី ៣៩.៦៩ ម៉ែត្រការ៉េ ទៅដល់ ៩១.៤២ ម៉ែត្រការ៉េសន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅសេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយផ្ដល់ជូនការធានាជួលត្រលប់ ៥%-៩% ក្នុងមួយឆ្នាំ (អត្រានេះកើនឡើងរៀងរាល់ឆ្នាំ)ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។
ក្រុមហ៊ុន Realestate.com.kh បាននាំយកអំណោយទៅប្រគល់ជូនអភិបាលខណ្ឌសែនសុខ
ក្រុមហ៊ុន Realestate.com.kh បាននាំយកអំណោយទៅប្រគល់ជូនអភិបាលខណ្ឌសែនសុខ
May 9, 2022, 6:00 a.m.
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ដឹកនាំដោយលោក Thomas Francis O’Sullivan នាយកប្រតិបត្តិ និង លោក ម៉ឹក ចិន្ដា ជាសហស្ថាបនិក រួមទាំងបុគ្គលិកនៃក្រុមហ៊ុន Realestate.com.kh បាននាំយកអង្ករចំនួន ១តោន ប្រគល់ជូនលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដើម្បីចូលរួមវិភាគទាន ជាអំណោយ សប្បុរសធម៍ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលកំពុងជួបការលំបាក បណ្ដាលមកពីការលិចលង់ ខ្វះជំរក ខ្វះគ្រឿងបរិភោគ ជាដើម ដែលត្រូវការជំនួយជាបន្ទាន់ ដោយសារទឹកជំនន់នាពេលថ្មីកន្លងមកនេះ ។
ចូលរួម YEPS ២០២០ សម្រាប់ការជម្រុញទីផ្សារដ៏ធំមួយដែលចំណាយទឹកប្រាក់រហូតដល់ ១០០,០០០ ដុល្លារ!
ចូលរួម YEPS ២០២០ សម្រាប់ការជម្រុញទីផ្សារដ៏ធំមួយដែលចំណាយទឹកប្រាក់រហូតដល់ ១០០,០០០ ដុល្លារ!
June 6, 2022, 5:01 p.m.
ជម្រុញការធ្វើអាជីវកម្មរបស់អ្នកជាមួយពិព័រណ៍ដែលធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ!ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នឹងប្រមូលផ្តុំអ្នកចូលរួមរាប់ពាន់នាក់ មកពីទូទាំងប្រទេស ដើម្បីបង្ហាញនូវផលិតផលរបស់ខ្លួនចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ដែលកម្មវិធីនឹងប្រារព្ធនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន។ ចាប់ពីអាជីវកម្មផ្គត់ផ្គង់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គម្រោងអភិវឌ្ឍន៍ធំ ក្នុងប្រទេសកម្ពុជានឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។យុទ្ធនាការទីផ្សារធំបំផុតមួយនៅកម្ពុជា ក្នុងឆ្នាំ ២០២០Realestate.com.kh ដែលជាវេទិកាអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា និងជាបានរៀបចំពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នេះបានចំណាយទឹកប្រាក់រហូតដល់​ ១០០,០០០ដុល្លារ ដែលជាកម្មវិធីធំបំផុតនៅក្នុងឆ្នាំ២០២០។យុទ្ធនាការទីផ្សាររួមបញ្ចូលទាំងទីផ្សារបែបប្រពៃណី និងឌីជីថល ដូចជាផ្សព្វផ្សាយតាមរយៈការបោះពុម្ព វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារអ៊ីម៉ែល អ្នកផ្សាយផ្ទាល់ ទំនាក់ទំនងសាធារណៈ និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណេត។ យុទ្ធនាការនេះត្រូវបានប៉ាន់ស្មានថានឹងមានភ្ញៀវរាប់រយពាន់នាក់ចូលរួមចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា។ពិព័រណ៍ដំបូងបង្អស់ដែលមានទាំងនៅនឹងកន្លែង និងនៅលើអ៊ិនធើណេតនៅកម្ពុជាពិព័រណ៍លក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលមានទាំងនៅនឹងកន្លែង និងនៅលើអ៊ិនធើណេតនៅកម្ពុជា។ ព្រឹត្តិការណ៍លក់អចលនទ្រព្យនេះធ្វើឡើងនៅសែនសុខ ចំនួនពីរថ្ងៃទី ២៧ និងទី ២៨ ខែវិច្ឆិកា នឹងដាក់បង្ហាញសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ទិញអចលនទ្រព្យនៅកម្ពុជាទាំងអស់ រហូតដល់ថ្ងៃទី ១១ ខែធ្នូ ទោះបីជាពួកគេនៅក្នុងស្រុកឬមកពីបរទេសក៏ដោយ។ព្រឹត្តិការណ៍ក្រៅបណ្តាញ / នៅនឹងកន្លែង ជាការទាក់ទាញដ៏អស្ចារ្យសម្រាប់ទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ទោះបី COVID-19 រារាំងសកម្មភាព សេដ្ឋកិច្ចភាគច្រើនក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែចង់ចេញទៅក្រៅ នៅពេលដែលករណីឆ្លង នៅក្នុងប្រទេសស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ បង្ហាញថាប្រជាជនកម្ពុជាកាន់តែតិចទៅៗនៅផ្ទះ ទៅហាងលក់គ្រឿងទេស និងកន្លែងលក់រាយ ដែលសកម្មភាពទាំងនេះកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹង ៩ ខែមុន។ព្រឹត្តិការណ៍តាមអ៊ីនធើណែតកំពុងមានការរីករាលដាលជាទូទៅនៅពេលដែលសហគ្រិនក្នុងស្រុកចាប់ផ្តើមមើលឃើញពីតម្លៃនៃកន្លែងឌីជីថលជាពិសេសក្នុងអំឡុងពេល COVID-19។ ពិព័រណ៍លក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ គឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា ក្នុងការចាប់យកចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មត្រឡប់មកវិញ ក្នុងពេលតែមួយនេះផងដែរក៏អាចទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនលើវិស័យឌីជីថលដែលប្រទេសនេះកំពុងទទួលបាន។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការជួលស្តង់ ឬ ចូលរួមឧបត្ថម្ភក្នុងពិព័រណ៍នេះ សូមប្រញាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់!សូមចូលទៅកាន់៖ https://yearendpropertysale.realestate.com.kh/exhibitor-sponsor
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១
June 3, 2022, 6:06 a.m.
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។ហើយនៅថ្ងៃនេះផងដែរ តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ បន្ទាប់ពីអញ្ជើញចែកនូវអំណោយដល់កម្មកសាងសង់ស្ពាននេះរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុចប៊ូតុង ដើម្បីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ ចាប់ពីពេលនេះតទៅ។សូមស្វែងយល់អំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា-ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម-បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម -សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម-ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម-ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម-ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង-ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង-ជម្រាលទទឹងស្ពាន ២%-សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស-សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម-គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម-ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣-ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត-គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម-សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម-សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ-មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន-រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន-ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ-គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក-រយៈពេលសាងសង់ ៣៥ខែ-សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១-បណ្តោយស្ពានសរុបប្រវែង ៦០ម-ទទឹងស្ពាន ២១ម-បណ្តោយស្ពានបេតុង ៤៥ម-ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ-រយៈពេលសាងសង់ ១២ខែក្នុងនោះយើងឃើញមានតំបន់ច្បារអំពៅក៏ស្ថិតជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ យើងឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរា ត្រូវបានបញ្ចប់ជាស្ថាពរនារយៈពេល ៣ឆ្នាំខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយ ស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាង អំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ។ ប្រសិនបើលោកអ្នកប្រាថ្នាចង់ បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក៕
ព័ត៌មានអំពីអាផាតមិនសម្រាប់ជួលចាប់ពីខែកញ្ញា ឆ្នាំ២០២០
ព័ត៌មានអំពីអាផាតមិនសម្រាប់ជួលចាប់ពីខែកញ្ញា ឆ្នាំ២០២០
June 6, 2022, 5:01 p.m.
វិស័យជួលគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការកើនឡើង។ ទោះបីការរាលត្បាតដោយ COVID-19 រារាំងដល់ទីផ្សារអន្តរជាតិក៏ដោយ ក៏ទីផ្សារជួលនៅក្នុងរាជធានីភ្នំពេញមានដំណើរការល្អប្រសើរក្នុងការទប់ស្កាត់នូវការធ្លាក់ចុះនៃតម្លៃជួលដែលជាសញ្ញាល្អមួយសម្រាប់ម្ចាស់ដីទូទាំងព្រះរាជាណាចក្រកម្ពុជា។គំនូសពណ៌សំខាន់ៗសំរាប់ទីផ្សារជួលនៅភ្នំពេញ៖តម្លៃជួលជាមធ្យមសម្រាប់អាផាតមិន មាន ៣បន្ទប់គេង មានតម្លៃថេរត្រឹមប្រហែល ២០០០ ដុល្លារ ក្នុងមួយខែតម្លៃជួលជាមធ្យមសម្រាប់អាផាតមិន មាន ២បន្ទប់គេង មានតម្លៃថេរត្រឹមប្រហែល ៩៥០ ដុល្លារ ក្នុងមួយខែតម្លៃជួលជាមធ្យមនៃអាផាតមិន មាន ១បន្ទប់គេង ប្រឈមនឹងសម្ពាធធ្លាក់ចុះ ៣% ។ ចុះមកត្រឹមចន្លោះ៦២០ ដុល្លារទៅ ៦០០ ដុល្លារ ក្នុងមួយខែខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និង ខណ្ឌ៧មករា នៅតែជាជម្រើសដ៏ល្អសម្រាប់ការជួលដែលមានតម្លៃទាប។យោងតាមនិន្នាការទីផ្សារអចលនទ្រព្យ តម្លៃជួលមធ្យមសម្រាប់អាផាតមិន ដែលមាន ៣បន្ទប់គេង និង ២បន្ទប់គេង នៅតែមានស្ថេរភាពដែលមានតម្លៃប្រហែល ២០០០ដុល្លារ និង ៩៥០ដុល្លារ ក្នុងមួយខែ ។ ខណៈពេលដែលអាផាតមិនដែលមាន ១បន្ទប់គេង មានការធ្លាក់ចុះ ៣% ពីតម្លៃ ៦២០ ដុល្លារទៅ ៦០០ ដុល្លារក្នុងតម្លៃជួលមធ្យម។និន្នាការទីផ្សារអចលនទ្រព្យ បង្ហាញពីតម្លៃមធ្យមនៃអចលនទ្រព្យដែលបានចុះបញ្ជី នៅលើគេហទំព័រ Realestate.com.kh ។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ជួល នៅតែអាចមើលក្នងបញ្ជីអចលនទ្រព្យដែលមានផ្សាយនៅលើគេហទំព័រដែលសាកសមនឹងថវិកា ឬ ចំណូលចិត្តរបស់ពួកគេចំពោះអចលនទ្រព្យសម្រាប់ជួលក្នុងរាជធានីភ្នំពេញ។បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែងើបឡើងបន្តិចម្តងៗពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតសកល ខណៈពេលដែលមិនទាន់មានវិធានការណ៍ទប់ ស្កាត់នៅឡើយនោះ ភាពទាក់ទាញនៃទេសចរណ៍អន្តរជាតិកំពុងចាប់ផ្តើមមានដំណើរការណ៍ ដែលនឹងជះឥទ្ធិពលដល់ទីផ្សារជួលដែលមានសក្តានុពលនៅក្នុងទីក្រុង។ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍នៅក្នុងទីក្រុង បានសម្របខ្លួនទៅនឹងភាពពិតថ្មី នៃការធ្វើដំណើរទៅក្រោប្រទេសដែលមានការកម្រិតយ៉ាងខ្លាំង។ គម្រោងជាច្រើនបាន ចាប់ផ្តើមផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ឆ្ពោះទៅរកទីផ្សារក្នុងស្រុក និងចំណូលចិត្តរបស់ពួកគេ ចំពោះអចលនទ្រព្យកម្រិតកណ្ដាល ដែលមានតម្លៃសមរម្យ។ គម្រោងថ្មីៗជាច្រើន ដែលស្ថិតក្នុងតម្លៃសមរម្យមួយ ត្រូវបានរំពឹងថានឹងបញ្ចប់នៅពេលណាមួយក្នុង ត្រីមាសទី៤ ឆ្នាំ ២០២០ និងត្រីមាសទី ១ ឆ្នាំ ២០២១។ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ មិនមានភាពប្រាកដប្រជាទេនៅក្នុង ដំណាក់កាលដំបូងនៃ COVID-19 ។ នៅពេលដែលក្រសួងសុខាភិបាលក្នុងប្រទេសអនុវត្តគោលការណ៍ណែនាំស្តីពីការថែទាំសុខភាពផ្ទាល់ខ្លួន ការភ័យខ្លាចនៃជំងឺនេះមានស្ថេរភាព ហើយប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមប្រើ ប្រាស់ចក្ខុវិស័យវែងឆ្ងាយក្នុងការពិនិត្យមើលលើវិស័យអចលនទ្រព្យ។ ជាលទ្ធផល រាជធានីភ្នំពេញបានឃើញថាមានការផ្លាស់ប្តូរទាំងតម្លៃ និងការផ្គត់ផ្គង់ ដែលបង្ហាញពីឱកាស ថ្មីសម្រាប់វិនិយោគិន/អ្នកទិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារមួយដែលអាចវិលត្រឡប់ មកដូចដើមវិញ។ទីតាំងដែលពេញនិយមទាំងតម្លៃសមរម្យនិងកម្រិតកណ្ដាលខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ ៧ មករានៅតែជាជំរើសដ៏ពេញនិយមសម្រាប់ អចលនទ្រព្យដែលមានតំលៃសមរម្យកម្រិត មធ្យម។ ខណ្ឌពោធិ៍សែនជ័យស្ថិតនៅតំបន់ ជាយក្រុងភ្នំពេញប៉ុន្តែតំបន់នេះកំពុងត្រូវបាន គេមើលឃើញថាមានការរីកចំរើនខាង ពាណិជ្ជកម្មកាន់តែច្រើនឡើងៗដែលបណ្តាលមកពីការ អភិវឌ្ឍន៍បន្តបន្ទាប់នៅតាម បណ្តាស្រុកនានា។ខណ្ឌសែនសុខ និង ខណ្ឌ ៧មករា គឺជាខណ្ឌដែលមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងជាងគេ ដែលផ្ដល់ភាពងាយស្រួល ដល់ជនបរទេសនិងប្រជាជនក្នុងស្រុកដែលចង់រស់នៅក្បែរទីក្រុងនោះ (ដូចជាផ្សារអ៊ីអនម៉ល ២) អាចរកបាននូវលក្ខណៈសម្បត្តិជួលល្អ ៗ ជាច្រើននៅទីនេះ។ឱកាសទិញអចលនទ្រព្យដែលមានដាក់លក់ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ការលក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ ដែលរៀបចំឡើងដោយ Realestate.com.kh នឹងមានអ្នកចូលរួមតាំងពិព័រណ៍ជាង ៦០ ក្រុមហ៊ុន រួមទាំងអ្នកអភិវឌ្ឍន៍កំពូលៗ នៅកម្ពុជាដែលមានតែមួយនៅនឹងកន្លែង។ ចាប់ផ្តើមពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុន ហើយអ្នកចូលរួមអាចទទួលបានការបញ្ចុះតំលៃដែលមិនធ្លាប់មានពីក្រុមហ៊ុនល្បីៗ និងអចលនទ្រព្យដែលមានទីតាំងល្អ ក្នុងរយៈពេលកំណត់២ថ្ងៃនេះ!ព្រឹត្តិការណ៍ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន នឹងត្រូវធ្វើតំណាលគ្នាជាមួយការលក់អចលនទ្រព្យតាមអ៊ិនធើណេតដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែវិច្ឆិការរហូតដល់ថ្ងៃទី ១១ ខែធ្នូ នឹងអនុញ្ញាតឱ្យអ្នកទិញជាច្រើនមកពីទូទាំងពិភព លោកអាចចូលរួមបានពីចម្ងាយ។ និងទិញទ្រព្យក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ!ទទួលបានឱកាសដ៏ពិសេសបំផុតចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដោយចុះឈ្មោះនៅថ្ងៃនេះ!
គ្រោះទឹកជំនន់ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ
គ្រោះទឹកជំនន់ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ
May 20, 2022, 5:40 p.m.
“បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជំនន់ នេះគឺមានរយៈពេលខ្លីដោយយ៉ាងយូរ ៤សប្តាហ៍ប៉ុណ្ណោះ ស្ថានភាពនេះនឹង វិលមករកសភាពដើមវិញហើយ” នេះបើយោងតាមការអះអាងរបស់ អ្នកជំនាញនៅក្នុងវិស័យ អចលនទ្រព្យកម្ពុជា។លោក ច្រឹក សុខនីម ប្រធាន​សមាគម​ភ្នាក់ងារ​​អចលនវត្ថុ​​កម្ពុជា​​បាន​មាន​​ប្រសាសន៍​​លើកឡើងថា វិស័យ​អចលនទ្រព្យ​​នៅកម្ពុជា​​នៅតែ​បន្ត​ការ​រីកចម្រើន​​របស់​ខ្លួន​ដដែល បើទោះបី​ជា​​ប្រឈមនឹង​​បញ្ហា​ វិបត្តិ​គ្រោះ​ទឹក​​​ជំនន់ក្តី។ បើ​ប្រៀប​ធៀប​​តម្លៃ​អចលនទ្រព្យរបស់​កម្ពុជា​ទៅនឹង​តំបន់​​អាស៊ាន​​ឃើញថាតម្លៃនៅកម្ពុជា​​គឺធូរថ្លៃ​ជាងគេ ដូច្នេះ​រយៈពេល ៥ទៅ៦ឆ្នាំទៀត​ ​វិស័យ​អចលនទ្រព្យ​​នៅ​កម្ពុជា​នៅបន្តកំណើន​​របស់​ខ្លួនដដែល។បើតាម​តួលេខពីខាង​ក្រសួង ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញថា ការទិញដូរ​អចលនទ្រព្យ​នៅ ក្នុង​រាជធានី​ភ្នំពេញក្នុង​មួយថ្ងៃ​នៅរក្សាចំនួន​បាន ២០០ ទៅ៣០០ករណីដែរ។ ជាការអះអាង​របស់អ្នក ជំនាញវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នៅតែជា​សសរស្តម្ភ​មួយ​ដ៏មាន​សារៈសំខាន់​ដែលទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា។ វិស័យ​អចលនទ្រព្យ​នេះនៅតែបន្ដ​​សកម្មភាព​នៃការ​ទិញលក់ ជាធម្មតា ដែលភាគច្រើន ​ជាការទិញ​លក់​រវាងអ្នក​នៅក្នុង​ស្រុក ខណៈការទិញលក់រវាង​វិនិយោគិន​បរទេស​បានដាំក្បាល​ចុះជា​ខ្លាំង ​ដោយសារ​មានការរំខាន​ពីការរីករាល​ដាល​នៃជំងឺ​កូវីដ-១៩។ប្រភព៖ https://cambonomist.com/news/experts-say-flooding-not-affect-real-estate-market-price/
អស់បារម្ភហើយ! ពន្ធលើប្រាក់ចំណេញមូលធនត្រូវបានពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២១
អស់បារម្ភហើយ! ពន្ធលើប្រាក់ចំណេញមូលធនត្រូវបានពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២១
May 27, 2022, 6:25 a.m.
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកររដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពតាមការស្នើសុំពន្យាពេលនៃការអនុវត្តពន្ធលើចំណេញមូលធន យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។កាលពីថ្ងៃព្រហស្បតិ័ ទី២២ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចចិត្តពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នា២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្ដីពីពន្អលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឲ្យមានភាពរលូន​ និងមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០តទៅ។
របៀបនៃការចុះឈ្មោះចូលរួម និងទទួលបានការបញ្ចុះតម្លៃពីកម្មវិធីពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០
របៀបនៃការចុះឈ្មោះចូលរួម និងទទួលបានការបញ្ចុះតម្លៃពីកម្មវិធីពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០
June 6, 2022, 5:01 p.m.
អ្នកធ្លាប់បានអាន និងឮ អំពីកម្មវិធីនេះរួចមកហើយពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ដែលនឹងជិតមកដល់ក្នុងពេលឆាប់ៗនេះ ហើយនេះក៏ជាឱកាសរបស់អ្នកក្នុងការទទួលបាននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានពីក្រុមហ៊ុនដែលល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។តើធ្វើបែបណាដើម្បីចូលរួម និងទទួលបាននូវការបញ្ចុះតម្លៃនោះ?ពិព័រណ៍ដំបូងបង្អស់នៅកម្ពុជាដែលនឹងប្រារព្វនៅនឹងកន្លែងផង និងនៅលើគេហទំព័រផងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ មានកម្មវិធី២ដែលអ្នកអាចចូលរួមបាន។ កម្មវិធីទាំង២នេះ (ពិព័រណ៍ប្រារព្វនៅនឹងកន្លែងផង និងនៅលើគេហទំព័រផង) អាចចូលរួមបានដោយអ្នកគ្រាន់តែចុះឈ្មោះមួយដងប៉ុណ្ណោះ។ការចុះឈ្មោះរបស់អ្នកចូលរួម (Register to participate)៖ https://www.yearendpropertysale.realestate.com.kh/របៀបនៃការចុះឈ្មោះងាយៗ ដោយគ្រាន់តែចុចលើ link​ ខាងក្រោម និងបំពេញព័ត៌មានដែលតម្រូវឲ្យបានគ្រប់គ្រាន់នៅលើគេហទំព័រនោះ។ក្រោយពេលបំពេញព័ត៌មានរួចរាល់ហើយ, ប្រព័ន្ធចុះឈ្មោះដោយស្វ័យប្រវត្តិរបស់យើង នឹងផ្ញើសារទៅកាន់អ្នកតាមរយៈលេខទូរស័ព្ទដែល អ្នកបំពេញនៅពេលចុះឈ្មោះ ដើម្បីបញ្ជាក់ពីការចុះឈ្មោះរបស់អ្នក។ ធ្វើការបញ្ចូលលេខកូដជាការស្រេច។អ៊ីម៉េលនឹងផ្ញើទៅកាន់ប្រអប់សាររបស់អ្នក ដើម្បីឲ្យអ្នកដឹងថាអ្នកបានចុះឈ្មោះចូលរួមក្នុង កម្មវិធីពិព័រណ៍ដ៏ធំមួយនៅកម្ពុជា។ការចុះឈ្មោះរបស់អ្នកតាំងពិព័រណ៍ (Exhibitor Registration )ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ កំពុងអនុវត្តយុទ្ធនាការទីផ្សារ ១០ ម៉ឺនដុល្លារ ដែលគ្របដណ្តប់គ្រប់ប្រព័ន្ធផ្សព្វផ្សាយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាកម្ពុជា។ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលកំពុងមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងទីផ្សារដ៏ធំនេះ អ្នកអាចចុះឈ្មោះជាអ្នកតាំងពិព័រណ៍តាមរយៈLinkខាងក្រោម៖ដៃគូសហការ៖ https://www.yearendpropertysale.realestate.com.kh/exhibitor-sponsorតើត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានការបញ្ចុះតម្លៃតាមរយៈពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលនឹងប្រារព្ធនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ។នៅពេលដែលអ្នកចុះឈ្មោះដោយជោគជ័យហើយ យើងខ្ញុំសូមណែនាំឲ្យអ្នក ចូលរួមនៅក្នុងពិព័រណ៍ដែលនឹងប្រារព្ធឡើងនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកានេះ។ មានការចូលរួមពីដៃគូសហការលើសពី៦០ក្រុមហ៊ុន ដែលតំណាងឲ្យក្រុមហ៊ុនធំៗនៅក្នុងប្រទេស​ និងក្រុមហ៊ុនល្បីថ្មីៗ ដែលនឹងផ្ដល់ជូននូវប្រូម៉ូសិនពិសេស ដែលមាននៅក្នុងកម្មវិធីទាំង២ថ្ងៃនេះ។តើត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានការបញ្ចុះតម្លៃ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០លើធ្វើឡើង នៅលើបណ្ដាញសង្គមចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២០ កម្មវិធីលក់អចលនទ្រព្យតាមអនឡាញនឹងធ្វើឡើងដំណាលគ្នាពីថ្ងៃ ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃ១១ ខែធ្នូ។ អ្នកដែលបានចុះឈ្មោះរួចរាល់អាចប្រើប្រាស់គណនីយរបសើអ្នកដើម្បីចូលលើគេហទំព័រ កម្មវិធី និងទស្សនាការបង្ហាញអំពីគម្រោងទាំងអស់ដែលមានដាក់លក់នៅក្នុងអំឡុងពេល ២សប្ដាហ៍នេះ។គម្រោងអភិវឌ្ឍន៍ទាំងនេះបាននាំមកពីអ្នកវិនិយោគល្បីឈ្មោះបំផុត ដែលនឹងផ្ដល់ជូន ការបញ្ចុះតម្លៃដ៏ពិសេសទៅកាន់អ្នកទិញ ដែលបានចុះឈ្មោះក្នុងពិព័រណ៍លក់អចលនទ្រព្យ២០២០។ បើសិនជាអ្នកបានចុះឈ្មោះរួចរាល់ហើយ, គ្រាន់តែចូលទៅកាន់គេហទំព័រ ដែលនឹងដាក់ឲ្យដំណើរចាប់ពីថ្ងៃ២៧ ខែវិច្ឆិកា ដើម្បីស្វែងរកនូវអចលនទ្រព្យពីចម្ងាយ។ជំហានទី១: ចូលមើល និងជ្រើសអចលនទ្រព្យចូលក្នុងគេហទំព័រពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ដើម្បីចូលមើលនឹងស្វែងអចលនទ្រព្យ ឬគម្រោងណាមួយដែលផ្ដល់ជូននូវការបញ្ចុះតម្លៃ។ ដែលនេះនឹងដាក់ជូនអ្នកនូវរូបភាពដើម្បីឲ្យអ្នក មានភាពងាយស្រួល ព្រមជាមួយការបញ្ចុះតម្លៃដែលអ្នកអាចទទួលបានប្រសិនបើអ្នកធ្វើការ ទិញនូវអចលនទ្រព្យណាមួយ។ចំណាំ៖ រាល់ការបញ្ចុះតម្លៃគឺមានកំណត់ ដូចនេះហើយអ្នកត្រូវប្រាកដថា អ្នកបានរក្សានូវសិទ្ធិរបស់ អ្នករួចហើយ។ជំហានទី២: ការធានាលើការបញ្ចុះតម្លៃរបស់អ្នកការធានាលើការបញ្ចុះតម្លៃ ស្នើឲ្យអ្នកបង់ថ្លៃកក់បម្រុងចំនួន ៥០០ដុល្លារ។ Realestate.com.kh នឹងទទួលយកនូវរាល់ការបង់ប្រាក់របស់អ្នកតាមរយៈ Visa, Mastercard និង UnionPay នៅអំឡុងពេលកម្មវិធី។ ការផ្ទេរប្រាក់តាម ABA Bank ក៏ទទួលផងដែរ។ថ្លៃកក់បម្រុងចំនួន ៥០០ដុល្លារ នោះនឹងត្រូវកាត់ពីថ្លៃអចលនទ្រព្យដែលអ្នកធ្វើការទិញនោះ។ជំហានទី៣: ជួបជាមួយក្រុមការងាររបស់ REAKHចំពោះការបង់ប្រាក់ថ្លៃកក់ ក្រុមការងារ Realestate.com.kh នឹងធ្វើការស្វែងរកអ្នក ដោយប្រើប្រាស់នូវព័ត៌មានដែលអ្នកបានផ្ដល់ ដើម្បីផ្ដល់ជូនអ្នកនូវអចលនទ្រព្យ ដែលអ្នកចាប់អារម្មណ៍ និងជួយសម្រួលដល់ការធ្វើប្រតិបត្តិការណ៍ របស់អ្នក។ត្រូវប្រាកដថារាល់ប្រតិបត្តិការណ៍របស់អតិថិជននឹងព្រឹត្តិទៅដោយរលូន ជាមួយនឹងម្ចាស់គម្រោងផ្ទាល់។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងក្លាយជាពិព័រណ៍សម្រាប់អតិថិជន ដែលមានការចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំនេះ។ តើអ្នករៀបចំខ្លួនក្នុងការទទួលបានឱកាសដ៏ពិសេសនេះហើយឬនៅ? ចុះឈ្មោះនៅពេលនេះ!
សួនឧស្សាហកម្ម៥០០ហិចតា នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ
សួនឧស្សាហកម្ម៥០០ហិចតា នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ
June 7, 2022, 6:38 a.m.
យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈពេលមកហើយ។លោកបានបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅដ្ឋាន សួនឧស្សាហកម្ម ដ៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗ ទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធ សន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លាន ដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ ដែលបង្កើតឡើងដើម្បីឆ្លើយតបតម្រូវការ និងបំពេញ បន្ថែមលើគម្រោងសួនឧស្សាហកម្មកាណាឌីយ៉ានៅលើផ្លូវវេងស្រេងដែលបានសាងសង់ជាយូរឆ្នាំមកហើយ។ ថ្វីត្បិតតែកំពុងតែមានវិបត្តិកូវីដ១៩ ប៉ុន្តែយើងជឿជាក់ថា ដោយភាព ទាក់ទាញ ភូមិសាស្ត្រល្អ តម្លៃសមរម្យរបស់គម្រោងនេះ នៅតែជាជម្រើសដ៏ល្អសំរាប់ វិនិយោគិនបរទេសដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាព ជំងឺកូវីដ១៩ មានការប្រសើរឡើង។គួរបញ្ជាក់ផងដែរថា អ្នកជំនាញផ្នែកអចលនទ្រព្យធ្លាប់បានវិភាគថា គម្រោងសួន ឧស្សាហកម្មថ្មីនេះ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយរសប់កម្ពុជា ក្រោយវិបត្តិ កូវីដ ១៩ បញ្ចប់ទៅ ពោលគឺនឹងជួយស្រូបយកការវិនិយោគពីបរទេសបានច្រើនជាងមុន ក៏ដូចជាកៀរគររោងចក្រចេញពីទីក្រុងទៅតំបន់នោះផងដែរ។ប្រភព៖ https://www.construction-property.com/km/construction-of-kampong-speu-500-hectare-industrial-zone-begins/
តើអ្វីទៅដែលធ្វើឲ្យ ស្កាយ វីឡា ជាជម្រើសសម្រាប់អភិជន​ក្នុងទីក្រុងភ្នំពេញ?
តើអ្វីទៅដែលធ្វើឲ្យ ស្កាយ វីឡា ជាជម្រើសសម្រាប់អភិជន​ក្នុងទីក្រុងភ្នំពេញ?
June 6, 2022, 5:01 p.m.
បច្ចុប្បន្នប្រជាជននៅលើសកលលោក កំពុងចាប់ផ្តើមបង្កើតក្រុមមនុស្សដែលរស់នៅបែបគុណភាពខ្ពស់ជាមួយនឹងលំនៅដ្ឋានប្រណីត។ ជាមួយនឹងការពង្រីកទីក្រុងធំៗជាបន្តបន្ទាប់ និងការកើនឡើងនៃប្រាក់ចំណូល តម្រូវការនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យក៏កំពុងមានការរីកចម្រើនខ្លាំងផងដែរ។ជាចំណុចស្នូលនៃទីក្រុង ភាពរីកចម្រើននៃខុនដូ បានទាក់ទាញប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទះល្វែងធំៗ មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវគុណភាពការរស់នៅរបស់ឥស្សរជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលលើវីឡាបែបប្រពៃណីផងដែរ ដោយជំនួសទៅវិញដោយការរស់នៅបែបប្រណីត។អគារ The smash-hit One57 នៅញូវយ៉ក 432 Park Avenue ដែលជាអគារលំនៅដ្ឋានខ្ពស់បំផុតនៅអឌ្ឍគោលខាងលិច និង Hyde Park One ជាអាផាតមិនដែលមានកិត្យានុភាពបំផុតនៅតំបន់ទីក្រុងឡុងដែលមានផ្ទះលែ្វងកម្រប្រណីតៗ និងផ្ទះល្វែងធំៗជាងគេនៅទូទាំងពិភពលោក។ លំនៅដ្ឋានដូចគ្នានេះដែរបានមកដល់ព្រះរាជាណាចក្រ កម្ពុជាហើយ។ក្នុងប្រទេសកម្ពុជា អាផាតមិនដែលមិនខុសគ្នាពីផ្ទះវីឡានេះ បានលិចរូបរាងឡើងហើយ។ ក្នុងនាមជាអាផាតមិនកម្របែបអភិជននៅកម្ពុជា ស្កាយ វីឡានៅលើអ័ក្សកណ្តាលនៃរាជធានីភ្នំពេញបំភ្លឺផ្ទៃមេឃទាំងមូល។ស្កាយ វីឡាវិមានរចនាអមមកជាមួយសួនច្បារលើអាកាសស្ថិតនៅចំកណ្ដាលនៃទីក្រុងភ្នំពេញស្កាយ វីឡា ជាវីឡាលើអាកាសដែលមានប៉មភ្លោះមាន ៣៥ ជាន់ កំពស់សរុបជិត ១៤០ ម៉ែត្រ។ វាជាភាពស្រស់ស្អាតនៃទីក្រុងថ្មីរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងសម្គាល់ទីក្រុងថ្មីនៅរាជធានី ភ្នំពេញផងដែរ។ជាមួយភាពរីកចម្រើននៃអគារខ្ពស់នៅក្នុងទីក្រុងភ្នំពេញ ស្កាយ វីឡា បានធ្វើឲ្យខ្លួនឯងមានការចាប់អារម្មណ៍ក្នុងចំណោមមនុស្សមនាដោយសារតែកម្ពស់របស់អគារ ថែមទាំងការរចនាបទរបស់វាផងដែរ។ ជំនួសឱ្យការនិយាយថាស្កាយវីឡាគឺជាអគារលំនៅដ្ឋាន ក៏អាចហៅថាជាស្នាដៃសិល្បៈរចនា និងប្រណិតភាព។ស្កាយវីឡា ត្រូវបានរចនាដោយ CY Lee ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមានស្នាដៃក្នុងការរចនាគម្រោង អគារល្បីៗជាច្រើន រួមមាន អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery។ ដើម្បីរួមបញ្ចូលគ្នានូវអគារទាំងមូលជាមួយនឹងទេសភាពធម្មជាតិដ៏ប្លែកនៃអាស៊ីអាគ្នេយ៍ លោក Li Zuyuan បានរៀបចំផែនការតុបតែងធំទូលាយនៅផ្នែកខាងក្រៅនៃស្កាយវីឡា ដែលអាចដាំរុក្ខជាតិបៃតង ដូច្នេះដោយគ្រាន់តែមើលពីខាងក្រៅនៃអាគារទាំងមូល ក៏អាចស្រមៃឃើញយ៉ាងច្បាស់ពីគោលគំនិតមូលដ្ឋាននៃអ្វីដែលហៅថាលំនៅដ្ឋានបែបទំនើប។នៅពេលដែលអ្នកដើរចូលទៅក្នុងអគារ ស្កាយ វីឡា ដើមឈើ ឥដ្ឋ ក្បឿង សូម្បីតែបរិយាកាសនៃអគារ គ្រប់យ៉ាងសុទ្ធតែធ្វើឲ្យជីវិតរស់នៅរបស់អ្នកមានភាពប្រសើរឡើងដែលអ្នក ធ្លាប់ស្រមៃមកជាយូរ។ស្កាយ វីឡា មិនត្រឹមតែជាវិមានដែលខ្ពស់ឈរនៅចំកណ្តាលរាជធានីប៉ុណ្ណោះទេ តែថែមទាំងឈរជានិមិត្តរូបនៃជីវិតប្រកបដោយសន្តិភាពការរស់នៅជនបទ។ ការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់របស់អគារទាំងពីរនេះ គឺជាបទពិសោធន៍ចុងក្រោយនៃផ្ទះដ៏ល្អដែលអាចរកបានតែនៅក្នុងអគារស្កាយវីឡាតែមួយគត់។មូលហេតុដែលធ្វើឲ្យអគារនេះតំណាងអំពីបទពិសោធន៍នៃការរស់នៅដ៏ល្អបំផុត គឺខ្ពស់លើសពីលក្ខណៈនៃស្តង់ដារលំនៅដ្ឋានដែលបានសាងសង់នាពេលបច្ចុប្បន្ននេះ។ ផ្ទៃខាងក្នុងដ៏ធំធេងរបស់ស្កាយវីឡាអនុញ្ញាតឱ្យសាលស្វាគមន៍ដ៏អស្ចារ្យមួយដែលមានកំពស់ ១០ ម៉ែត្រដែលអាចទទួលបានពន្លឺធម្មជាតិដ៏ស្រស់ស្អាត។ជណ្តើរវង់មេអំបៅបុរាណបែបអភិជនរបស់ជនជាតិអឺរ៉ុបអាចឆ្ពោះទៅសាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំយ៉ាងពិសេសសម្រាប់ពិធីជប់លៀងធំៗ និងពិធីជប់លៀងឯកជនដោយផ្ដល់នូវភាពប្រណីត និងឯកជនដាច់ខាត។ទីធ្លាកំពស់ ៣៤ ជាន់ ព័ទ្ធដោយផ្កាចម្រុះ ដែលភ្ជាប់ដោយផ្លូវថ្មើរជើងលើអាកាស ដែលធ្វើឲ្យពួកអាចរីករាយជាមួយជីវិតដែលសុខស្រួល។ ការរចនាទេសភាពដ៏ប៉ិនប្រសប់នេះព័ទ្ធជុំវិញអាងហែលទឹកលើអាកាស បន្ទប់ហាត់ប្រាណ បន្ទប់ម៉ាស្សាព្យាបាលដោយទឹកការម៉ាស្សា កន្លែងលេងទឹកនិងទីធ្លាកម្សាន្តរបស់កុមារ និងកន្លែងទទួលទានអាហារបើកចំហ។ វិធីសាស្រ្ត ៣ យ៉ាងនៃការលេងកីឡា ការលំហែ និងកន្លែងមើលទេសភាពបានរហូតដល់ ៣៦០ ដឺក្រេ គឺនៅលើអាកាស កម្ចាត់ភាពតានតឹងនៃតំបន់ទីប្រជុំជន និងជំរុញឱ្យមានដង្ហើមជីវិតថ្មីគ្រប់ពេល។លើសពីនេះទៅទៀត ក្លឹបស្កាយវីឡានៅជាន់ខាងលើ ក៏មានបន្ទប់សម្រាប់រក្សាគុណភាពនៃស្រា បន្ទប់កំសាន្ដមួយ ដែលអាចប្រើជាបន្ទប់ឯកជននិងកន្លែងអានសៀវភៅ។ នៅជាប់ក្លឹប គឺជាភោជនីយដ្ឋានដែលមានមុខម្ហូបឆ្ងាញ់បំផុតនៅក្នុងប្រទេសកម្ពុជា។មេឃជាដែនកំណត់មួយនៅពេលដែលនិយាយដល់ភាពសុខស្រួលតម្លៃអចលនទ្រព្យកំពុងកើនឡើងយឺត ប៉ុន្តែកំពុងកើនឡើងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលយូនីតធំៗកំពុងចាប់ផ្តើមពិបាកស្វែងរកពិបាកទៅ។ ស្កាយវីឡានៅតែជាយូនីតធំទូលាយ ដែលផ្ដល់ផាសុកភាពដែលមិនធ្លាប់មាននៅកណ្តាលក្រុងមានទំហំ ២៧២ម៉ែត្រការ៉េទៅ ៥០៩ម៉ែត្រការ៉េ ដែលធំទូលាយបំផុតនៅក្នុងទីក្រុង។ស្កាយវីឡាមាន ២៥៦ យូនីត និង ចែកជា ៨ ប្រភេទ ដែលទាំងអស់នេះគឺជាយូនីតដែលមានលក្ខណៈប្រណិត ដែលល្អសម្រាប់ម្នាក់ឯង និងក្រុមគ្រួសារដែលកំពុងស្វែងរកការរស់នៅបែបប្រណីត។ព័ត៌មានលំអិតនៃផ្ទះវីឡាប្រភេទនីមួយៗបង្ហាញពីភាពពិសេសនៃទំហំឯកជននៃវិមាន ដោយប្រើស្ថាបត្យកម្មដ៏អស្ចារ្យ និងការរចនាផ្នែកខាងក្នុង លំដាប់កំពូលដើម្បីបង្កើតបរិយាកាសប្រណីត និងផាសុកភាព។ពេញមួយថ្ងៃនេះ ផ្នែកខាងក្នុង ព័ទ្ធជុំវិញពោរពេញទៅដោយពន្លឺធម្មជាតិ បង្កើតបានជាជីវិតរស់នៅ តាមបែបប្រណីត និងប្លែកនៅរាជធានីភ្នំពេញសម្រាប់អ្នក។ នេះអាចផ្ដល់បទពិសោធន៍យ៉ាងពេញលេញតាមរយៈវេរ៉ង់ដា ដ៏ធំទូលាយដែលមាននៅគ្រប់យូនីត ជាមួយនឹងទេសភាពដែលស្រស់ត្រកាលនៃទីក្រុង។នៅពេលអ្នកឈរនៅលើយ៉រនេះ អ្នកនឹងយល់ន័យថា “ភាពជាម្ចាស់ផ្ទះ” គឺជាអ្វី ហើយហេតុអ្វីបានជាមាន កន្លែងស្នាក់នៅខ្ពស់ៗច្រើនបែបនេះ។ផ្ទះវីឡាប្រភេទនីមួយៗមានបង្អួចធំមួយដែលមានទំហំរហូតដល់ពិដានដែលអាចមើលបាន ២៧០ អង្សារ។ អ្នកអាចរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យនៃការអង្គុយនៅលើអាកាសមើលទេសភាពទីក្រុង គ្រប់ពេល និងគ្រប់ទីកន្លែង។ កម្ពស់នៃផ្ទះនីមួយៗគឺ ៣.៦-៤.១ ម៉ែត្រ ដែលអាចឱ្យម្ចាស់រចនាផ្ទះរបស់ ខ្លួនតាមបំណងរបស់ខ្លួនពេញលេញ។ក្រៅពីតំបន់រស់នៅធំទូលាយ អាផាតមិននីមួយៗនៃស្កាយវីឡាមានយ៉រធំទូលាយរចនាយ៉ាងល្អដែលអាច ចូលទៅដល់ផ្ទាល់បានតាមទ្វារកញ្ចក់របស់បន្ទប់ទទួលភ្ញៀវ។ ម្ចាស់អាចរៀបចំសួនច្បារឯកជន ឬប្រើវាជាតំបន់សាច់អាំងឬញាំតែ។ដោយពិចារណាលើបញ្ហាសុវត្ថិភាព យ៉រមុខនៃអាផាតមិននីមួយៗត្រូវបានការពារដោយកញ្ចក់ពីរជាន់ និងបច្ចេកវិទ្យាដែកអ៊ីណុកដែលមានភាពជាក់លាក់ខ្ពស់ដែលមានលក្ខណៈសាមញ្ញស្រស់ស្អាត និងប្រើប្រាស់បានយូរ។ប្រសិនបើអ្នកចង់រស់នៅក្នុងទីក្រុងដែលមានភាពមមាញឹកខ្លាំង ប៉ុន្តែនៅតែចង់រីករាយនឹងភាពស្ងប់ ស្ងាត់នៃតំបន់ជាយក្រុង ការរចនាដែលគិតគូរជាពិសេសលើការបំពុលសំឡេង ធ្វើឲ្យអ្នកអាចគេងលក់ យ៉ាងស្កប់ស្កល់នាពេលរាត្រី។ ស្កាយវីឡាបានប្រើកញ្ចក់អ៊ីសូឡង់សំឡេងពីរជាន់ ដែលអាចទប់ស្កាត់សំឡេង បាន ៩០ ភាគរយ។ទីក្រុងភ្នំពេញមានទីតាំងស្ថិតនៅតំបន់ត្រូពិក ហើយការបើកម៉ាស៊ីនត្រជាក់ដែលមាន ទ្វារនិងបង្អួចបិទក្នុងរយៈពេលយូរ អាចបណ្តាលឱ្យខ្យល់ក្នុងផ្ទះស្ងួតខ្លាំង។ ដោយហេតុផលនេះ អគារអាផាតមិននីមួយៗនៃស្កាយវីឡាប្រើម៉ាស៊ីនត្រមួយដែលអាចប្រើចរន្តខ្យល់ក្នុងផ្ទះ និងខាងក្រៅដើម្បីឱ្យមានគុណភាពខ្យល់និងធ្វើឱ្យបន្ទប់ស្អាតនិងស្រស់ថ្លា។ប្រភេទអាផាតមិននីមួយៗក្នុង ស្កាយ វីឡា ត្រូវបានរចនាឡើងដែលមានបន្ទប់លើសពី ២ បន្ទប់។ ទាំងបន្ទប់មេគ្រួសារ និងបន្ទប់គេងទី ២ មានទីធ្លាធំទូលាយ ដើម្បីធានាបាននូវផាសុកភាពតាមដែល អាចធ្វើទៅបាន។ បន្ទប់គេងមិនត្រឹមតែអាចផ្ទុកគ្រែធំទូលាយជាង ២ ម៉ែត្រប៉ុណ្ណោះទេ ថែមទាំងតំឡើងបន្ទប់សំលៀកបំពាក់ផងដែរ។បង្គន់ត្រូវបានរចនាឡើងដោយបែងចែកកន្លែងសើម និងស្ងួតដាច់ដោយឡែក។ បន្ទប់ទឹកមេគ្រួសារក៏ត្រូវបានបំពាក់ដោយអាងងូតទឹកផងដែរ។ សម្ភារៈបន្ទប់ទឹកសុទ្ធតែផលិតពីម៉ាកHansgroheនិងDuravit ដែលស្រស់ស្អាត ប្រើប្រាស់បានយូរ និងងាយស្រួលសម្អាត។កន្លែងដាក់ឥវ៉ាន់នៅក្នុងបន្ទប់ទឹកទាំងអស់មានការធានាភាពសំណើម និងធូលី​ ដែលរក្សាបាននូវរូបរាងដ៏ស្រស់ស្អាត។ កញ្ចក់ស៊ុមធ្វើពីសំរិទ្ធលាតសន្ធឹង និងធ្វើឲ្យកន្លែងកាន់តែទូលាយ។ជាតំបន់សំខាន់បំផុតក្នុងគ្រួសារ ផ្ទះបាយនៅស្កាយវីឡាមានបង្អួចធំមួយ មានទំហំពីបាតដល់ពិដាន ដែលមានតម្លាភាពនិងភ្លឺថ្លា។ ជញ្ជាំងប្រើប្រាស់ថ្នាំលាបដ៏ល្អ ដែលមិនបណ្តាលឱ្យផ្សែង និងប្រេងកាន់ នោះទេ។ប្លង់រចនារាងអក្សរ H ឬពីរជួរ បានរក្សាទីតាំងទូទឹកកក ទូស្អាត និងតុប្រតិបត្តិការធំទូលាយ ហើយអាចផ្ទុកមនុស្សបាន ៤-៦ នាក់ ជាអ្វីមួយដែលផ្ដល់ភាពងាយស្រួលសម្រាប់ការជួបជុំ ក្រុមគ្រួសារ និងពិធីជប់លៀង។ ផ្ទះបាយដែលត្រូវបានរចនាឡើងយ៉ាងប្លែកដែលពិចារណាលើកំពស់និងទំលាប់នៃ ប្រជាជនអាស៊ី។ស្កាយវីឡាមានចំណតរថយន្តក្រោមដីបួនជាន់, កន្លែងសុវត្ថិភាព និងឧបករណ៍ត្រួតពិនិត្យ ២៤ ម៉ោងដើម្បីការពារផ្ទះ។យោងទៅតាមទំលាប់នៃការប្រើប្រាស់របស់ក្រុមអាយុខុសគ្នា សោរទ្វារគ្រប់ប្រភេទ ប្រើវិធីដោះសោរចំនួន ៣ គឺ“ លេខសម្ងាត់ + បញ្ឈ + កូនសោរ” ហើយត្រូវបានបំពាក់ដោយអ៊ិនធើណេតដែលមានលក្ខណៈ ពិសេសពេញលេញដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ជីវិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងធានាថា គ្រួសារមានសុវត្ថិភាព។លើសពីនេះទៀតវីដេអូអ៊ិនធើណេតដែលមានប្រតិបត្តិការពេញលេញ ក៏អាចភ្ជាប់ជាមួយឧបករណ៍ចាប់សញ្ញាទ្វារ ឧបករណ៍ចាប់សញ្ញារោទិ៍អ៊ីនហ្វ្រារ៉េដ ឧបករណ៍ចាប់ផ្សែង និងឧបករណ៍ផ្សេងទៀតដើម្បីធ្វើឱ្យប្រសើរឡើងទៅបណ្តាញការពារបច្ចេកវិទ្យាសន្តិសុខដែលដើរតួនាទី ការពារបន្ថែមក្នុងការប្រឆាំង នឹងចោរកម្មនិងការការពារគ្រោះមហន្តរាយ។អាផាតមិននីមួយៗត្រូវបានបំពាក់ដោយទ្វារសម្រាប់អាសន្នក្នុងផ្ទះ។ នៅពេលដែលជណ្តើរយន្តមិនអាចត្រូវបានប្រើក្នុងគ្រាអាសន្នអ្នកអាចចុះជណ្តើរដោយទ្វារនេះបាន។ ស្កាយវីឡា ផ្តល់ការការពារអតិបរិមាសម្រាប់អាយុជីវិតនិងសុវត្ថិភាពទ្រព្យសម្បត្តិរបស់ម្ចាស់។ការរស់នៅបែបអភិជន​មានន័យថារស់នៅចំកណ្តាលនៃអ្វីៗទាំងអស់ពិចារណាបឋមសម្រាប់ការទិញអចលនទ្រព្យ គឺទីតាំងព្រោះវាជៈឥទ្ធិពលដោយផ្ទាល់ទៅលើបទពិសោធន៍ នៃការរស់នៅរបស់អ្នក។ស្កាយវីឡាមានទីតាំងស្ថិតនៅទីតាំងសំខាន់មួយនៅចំកណ្តាលរាជធានីភ្នំពេញ ខាងត្បូងស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា ដែលនៅជាប់វិថីព្រះសីហនុ និងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់ជុំវិញនោះមានផ្លូវគមនាគមន៍យ៉ាងរលូន និងកន្លែងទីក្រុងទំនើប។ មានចម្ងាយតែប៉ុន្មាននាទី ពីតំបន់បឹងកេងកងដែលត្រូវបានស្គាល់ថាជាតំបន់ពេញនិយម។ទីភ្នាក់ងាររដ្ឋាភិបាលស្ថានទូតនៃប្រទេសផ្សេងៗ និងធនាគារហិរញ្ញវត្ថុអន្តរជាតិ និងកន្លែងនយោបាយ និងពាណិជ្ជកម្មលំដាប់ទីមួយផ្សេងទៀតជិតដល់ទីបញ្ចប់ហើយ។ ក្នុងរង្វង់កាំ ៣គីឡូម៉ែត្រ ក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៊ីអន១ ផ្សាររុស្ស៊ី និងផ្សារដ៏ល្បីល្បាញផងដែរ។ការរស់នៅក្នុងទីក្រុង បន្ថែមពីលើផ្សារទំនើប ដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម មានសាលាល្បី ៗ ជាច្រើន នៅជុំវិញ ស្កាយ​ វីឡា ដែលអនុញ្ញាតឱ្យមាតាបិតាអាចជ្រើសរើសអ្វីដែល ល្អបំផុតសម្រាប់កូនៗ របស់ពួកគេ។ជាមួយនឹងបទពិសោធន៍ការរស់នៅនិងរបៀបរស់នៅល្អប្រសើររបស់ខ្លួនស្កាយវីឡាបានបំពេញនូវតម្រូវការខ្ពស់របស់មនុស្សលំដាប់ខ្ពស់សម្រាប់កន្លែងរស់នៅ។ វាអនុញ្ញាតឱ្យវរជនទីក្រុងរស់នៅក្នុង "វីឡា" ហើយវាក៏ជានិមិត្តរូបនៃយុគសម័យថ្មីនៃជីវិតប្រណីតពិភពលោកផងដែរ។ស្កាយវីឡាមានទីតាំងខាងក្រៅ កន្លែងលក់ដុំ និងសេវាកម្មផ្តាច់មុខ វាមានតែមួយគត់នៅក្នុងរាជធានី ភ្នំពេញ និងជាជម្រើសដ៏ល្អបំផុតសម្រាប់ឥស្សរជនដែលរស់នៅទីក្រុងដើម្បីជួល។ចង់រីករាយនឹងអាផាតមិនប្រណីតវីឡាកម្រិតខ្ពស់ដែលមានស្រាប់ក្នុងតម្លៃដ៏ល្អបំផុតមែនទេ? រស់នៅក្នុងជីវិតដ៏ប្រណីត សូមស្នាក់នៅស្កាយវីឡាឥឡូវនេះ!
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បាននឹងកំពុងវិនិយោ​គបន្ថែមលើ សេវារថយន្តក្រុង និងបង្កើតតំបន់ទេសចរណ៍នៅក្រុងបាវិត។
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បាននឹងកំពុងវិនិយោ​គបន្ថែមលើ សេវារថយន្តក្រុង និងបង្កើតតំបន់ទេសចរណ៍នៅក្រុងបាវិត។
June 3, 2022, 1:12 p.m.
លោកម៉ែន វិបុល បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយនឹង លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀងសូមគាំទ្រ និងត្រៀ​មសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ និងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀងថែមទៀតផង។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀង បានក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញ ប្រកបដោ​យសក្ដានុពល ដោយមានអ្នកវិនិយោគមកបណ្ដាក់ទុនកើនឡើងជាបន្ដបន្ទាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង និងជួយជំរុញកំណើនសេដ្ឋកិច្ច។ បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១កន្លែង កំពុងដំណើរការ ក្នុងនោះ៨កន្លែង គឺជាតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាយសេង សានដុងសាន់សែល ដ្រេហ្គនឃីង ឈីលូ ហាយផាក អ៊ីនធើវៀ អូតូម៉ូបាល និងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ មានរោងចក្រ សហគ្រាសធនាគារ គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជនចំនួន២០៨កន្លែង ក្នុងនោះក្រុមហ៊ុនវិនិយោគដែលអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន១៤១ក្រុមហ៊ុន និងអនុគណៈកម្មាធិការវិនិ​យោ​គខេត្តចំនួន៣ក្រុមហ៊ុន ដោយបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋ៨ម៉ឺននាក់៕
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននឹងនាំយកក្រុមហ៊ុនចិនធំៗលំដាប់យក្សចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននឹងនាំយកក្រុមហ៊ុនចិនធំៗលំដាប់យក្សចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញ
May 9, 2022, 6:00 a.m.
ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាននឹងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារ កម្ពុជាឡើងវិញបណ្តើរៗ ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិននៅថ្ងៃទី១ មករា ឆ្នាំ២០២១ខាងមុខ។ យោងតាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនអចលនទ្រព្យចិនធំៗជាច្រើន នឹងចូលមកកាន់ទីផ្សារកម្ពុជាផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹ​ក្សារដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។ លោកបន្តថា “ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីជាការបើកផ្លូវសំរាប់ទំព័រថ្មី​នៃទំនាក់ទំនង មិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងមហាមិត្តចិន ដែលបានចាត់ទុកគ្នាជាសហគមន៍រួម វាសនាតែមួយ”។ជាមួយគ្នានេះលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ ​ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ នៅពេលដែលវ៉ាក់សាំងកូវីដ-១៩ប្រកាសជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗមានការព្រួយបារម្ភអំពី បញ្ហាដែលពួកគាត់នឹងត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។ លោកបន្តថា ហេតុនេះការចូលមក​របស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19។លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី​១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ។ ដូចនៅអឺរ៉ុបទំនិញភាគច្រើនហូរចូល ប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយទៅកាន់​ប្រទេសជាង២០ទៀតក្នុង សហគមន៍អឺរ៉ុប”។លោកឧកញ៉ា លឹម ហេង បានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំសំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។
បញ្ហាCovid-19 និងគ្រោះទឹកជំនន់មិនមែនជាឧបសគ្គសម្រាប់កម្ពុជានោះទេ
បញ្ហាCovid-19 និងគ្រោះទឹកជំនន់មិនមែនជាឧបសគ្គសម្រាប់កម្ពុជានោះទេ
May 12, 2022, 11:32 a.m.
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ តុលានេះថា អ្នកនយោបាយចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សូមធ្វើដោយកុំរើសអើងប្រជាពលរដ្ឋ។ សម្តេចតេជោថ្លែងថា “នៅពេលប្រជាជនជួបការលំបាក គឺជាទម្លាប់សម្តេចតែងរត់រកប្រជាជន មិនឱ្យប្រជាជនរត់ទៅរកសម្តេចនោះទេ”។ សម្តេចបានបន្តទៀតថា “ទន្ទឹមនឹងដោះស្រាយចំពោះបញ្ហាទឹកជំនន់ យើងត្រូវរួមគ្នាប្រយុទ្ធជាមួយជំងឺកូវីដ១៩ តទៅទៀត។សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើមិនធ្វើតាមការនិយាយរបស់ពួកប្រឆាំងទេ។”លើសពីនេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលនេះ ប៉ុន្តែសម្តេចលើកទឹកចិត្តឲ្យស្ថាប័នហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋណា ដែលធ្វើតាមការញុះញង់របស់ក្រុមបក្សឧទ្ទាមក្រៅច្បាប់៕
​ខ​ណ្ឌ​សែន​សុខ ជា​តំបន់​មើលឃើញថាមានឱ​កាស​រីកចម្រើន​លើ​ផ្នែក​ពាណិជ្ជកម្ម ជា ពិសេស​អាគារ​ការិយាល័យ។
​ខ​ណ្ឌ​សែន​សុខ ជា​តំបន់​មើលឃើញថាមានឱ​កាស​រីកចម្រើន​លើ​ផ្នែក​ពាណិជ្ជកម្ម ជា ពិសេស​អាគារ​ការិយាល័យ។
May 9, 2022, 6:00 a.m.
អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​មា្នក់បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​នៅ​ការិយាល័យ​របស់លោក​កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងមក​ថា “យើង​គិតថា ខណ្ឌ​សែន​សុខ នឹងមាន​កម្លាំង​ខ្លាំង​ក្នុង​ការរីក​ច្រើន លើ​វិស័យ​ពាណិជ្ជកម្ម និង​លក់រាយ​កាន់តែ​រីកចម្រើន​នាពេល​អនាគត។” លោក​បាន​ថ្លែង​ទៀតថា “ខ្ញុំ​គិតថា​ខណ្ឌ​សែន​សុខ ចាប់ផ្តើម​មានការ​ផ្លាស់​ប្តូរ​ពី​ការិយាល័យ​កម្រិត​C ដែលមាន​តម្លៃ​ទាប ទៅរក​ការិយាល័យ​កម្រិត​A និង​B ។  មាន​កត្តា​ដែលមាន​សារៈសំខាន់ ក្នុងការ​ផ្លាស់ប្តូរ​ពួកគេ​ដូចជា ទី១ មាន​កន្លែង​ស្តង់ដារ ដើម្បី​ប្រជុំ​ជាមួយ​អតិថិជន​របស់​អ្នក​អ្នក ជំនួស​ឱ្យ​ការិយាល័យបែបប្រពៃណី​នៅ​តាមវីឡា និង​ផ្ទះ Shophouse​ ដែលមាន​ការរំខាន​ជាច្រើន ដូចជា​សម្លេង​រំខាន​នៅតាម​ផ្លូវ និង​សម្លេង​រំខាន​ពី​ជិតខាង​ជាដើម។ ដូច្នេះ​ការ​មាន​កន្លែង​ការិយាល័យ នៅ​អាគារ​ការិយាល័យ​ស្តង់ដារ នឹង​លុបបំបាត់​រាល់​ការរំខាន​ទាំងនោះ ធ្វើឱ្យ​អតិថិជន​របស់​អ្នកមាន​អារម្មណ៍ ងាយស្រួល និង​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​អ្នក។ ក្នុងអាគារមួយ អ្នក​មិនមែនជា​អ្នក​ជួល​តែម្នាក់ឯងនោះ​ទេ គឺ​មាន​អ្នក​ជួល​បែប​ស្តង់ដារជាច្រើន​នៅក្នុង​អគារ ដូច្នេះ​ឱកាសល្អ ក្នុងការ​ភ្ជាប់​បណ្តាញ​ជាមួយ​អ្នក​ដទៃទៀត។ ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងទៀត នឹង​បង្កើន​ការរីក​លួត​លាស់​ដល់​អាជីវកម្ម​របស់​អ្នក។”
ខុនដូដែលមានសាលាមត្តេយ្យក្នុងអាគារតែមួយអាចរកបានតែនៅក្នុងគម្រោង រ៉ូយាល់ ស្កាយឡាញ ប៉ុណ្ណោះ
ខុនដូដែលមានសាលាមត្តេយ្យក្នុងអាគារតែមួយអាចរកបានតែនៅក្នុងគម្រោង រ៉ូយាល់ ស្កាយឡាញ ប៉ុណ្ណោះ
May 9, 2022, 6:00 a.m.
នៅពេលដែលទីក្រុងរីកលូតលាស់ទៅមុខកម្រិតជីវភាពប្រជាជនក៏មានភាពប្រសើរឡើងជាងមុនផងដែរ ហើយទន្ទឹមគ្នានេះដែរ តម្រូវការទីផ្សារសម្រាប់លំនៅដ្ឋានធំៗក៏មានការកើនឡើង កាន់តែខ្លាំង ពិសេសនៅក្នុងទីក្រុងដែលមានការអភិវឌ្ឍន៍ឆាប់រហ័ស ដូចជាទីក្រុងភ្នំពេញ ជាដើម។ ឆ្លើយតបទៅនឹងទំនោរទីផ្សារថ្មីនេះ​ គម្រោងខុនដូធំៗជាច្រើនត្រូវបានអភិវឌ្ឍន៍ ពាសពេញទីក្រុងភ្នំពេញជាមួយនិងទំនើបកម្មថ្មីកាន់តែជឿនលឿនជាងមុន។នាពេលអនាគតរាជធានីភ្នំពេញនឹងគ្របដណ្ដប់ដោយបណ្ដុំអគារខ្ពស់ៗនៅគ្រប់ទីកន្លែង ហើយមិនយូរប៉ុន្មានរាជធានីមួយនេះនឹងវិវត្តទៅជាទីក្រុងដ៏ទំនើបមួយក្នុងតំបន់ ដែលជាទិសដៅទាក់ទាញពាណិជ្ជករ និងភ្ញៀវទេសចរសម្រាប់ការរស់នៅ និងការស្វែងរកបទពិសោធថ្មីនៃជីវិត។ ក្នុងពេលជាមួយគ្នានេះដែរ គម្រោងខុនដូ រ៉ូយាល់ ស្កាយឡាញ នឹងផុសឡើងនៅលើទឹកដីនៃទីក្រុងភ្នំពេញដោយនាំមកនូវលំនៅដ្ឋាន ប្រកបដោយប្រណីតភាព និងកិត្យានុភាពខ្ពស់។គំរោង រ៉ូយាល់ ស្កាយឡាញ នេះផ្តល់ជូននូវកន្លែងដ៏កក់ក្តៅ និងប្រណិតភាព ដែលអាចរកបាននៅក្នុងអាគារកម្ពស់ ៥៣ ជាន់នេះ ដែលមានយូនីតសរុបរហូតដល់ទៅ ១៤៤០យូនីត លក្ខណៈពិសេសនៃបន្ទប់ខុនដូនេះគឺយូនីតខ្លះមាន២ជាន់។ ​ប្រសិនបើអ្នកចង់រស់នៅក្នុងបរិយាកាសប្រណីតនិងមានខ្យល់អាកាសល្អនេះគឺជាកន្លែងសម្រាប់អ្នក ព្រោះវាយូនីតនេះមានបង្អួច និងវេរ៉ង់ដាធំទូលាយដែលនាំឱ្យពន្លឺ និងខ្យល់ចេញចូលបានល្អ ផ្តល់នូវអារម្មណ៍ស្រស់ថ្លាក្នុងការរស់នៅ។យូនីតនីមួយៗសុទ្ធតែបំពាក់ទៅដោយសម្ភារៈ និងគ្រឿងបរិក្ខារជាច្រើន ដែលអ្នកត្រូវការសម្រាប់ការរស់នៅប្រកបដោយផាសុកភាព។បន្ទប់មានទំហំ​ចាប់ពី59.57 ម៉ែត្រការ៉េដល់181.56 ម៉ែត្រការ៉េ ដែលមានប្រភេទយូនីតខុសៗពីគ្នា ចាប់ពី១បន្ទប់គេង រហូតដល់ ៥បន្ទប់គេង យូនីតដែលមានបន្ទប់ច្រើនអាចមានរហូតដល់ទៅ​ ២ជាន់។ដោយសារគម្រោងនេះមានទីតាំងនៅខណ្ឌចំការមន ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ខ្លាំងនៅក្នុង រាជធានីភ្នំពេញ ដែលនាំឱ្យវាក្លាយជាតំបន់​​​ដែលមានប្រជាប្រិយបំផុតសម្រាប់ការរស់នៅ គម្រោងខុនដូដូច គម្រោង រ៉ូយាល់ ស្កាយឡាញនេះ។ លើសពីនេះទៅទៀត ខុនដូនេះនៅ ក្បែរកន្លែងល្បីៗ និងទីប្រជុំជនជាច្រើន ដោយក្នុងនោះអ្នកចំនាយពេល ត្រឹតែ5នាទីពីវិមាន​ឯករាជ្យ 2 នាទីពីផ្សារទួលទំពូង ហើយខុនដូនេះក៏នៅជិតសាលារៀន ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារនិងហាងទំនិញ​នានាជាច្រើនទៀត។ ក្នុងអាគារនេះផងដែរមានហាងទំនិញចំនួន ១៩យូនីត ដែលសុទ្ធតែជាយីហោល្បីៗ។ លក្ខណៈពិសេសរបស់គម្រោង រ៉ូយាល់ ស្កាយឡាញ គឺការរួមបញ្ចូលនូវសាលាមត្តេយ្យ ៣ភាសា ដែលធ្វើឲ្យក្រុមគ្រួសារដែរមាន​បុត្រធីតាតូចៗ មិនចាំបាច់កង្វល់ចិត្តរឿងថាតើត្រូវបញ្ជូនកូន ទៅរៀននៅសាលានោះទេ។​ ដោយសារតែគម្រោង រ៉ូយាល់ ស្កាយឡាញ បានគិតគូរដល់សុវត្ថិភាព ក្នុងការដំណើររបស់អ្នករស់នៅ មិនចាំបាច់ជិះទៅណាឆ្ងាយនោះទេ គ្រាន់តែទៅយកកូនពីសាលា រួចត្រលប់មកបន្ទប់ខុនដូវិញដែលស្ថិតនៅក្នុងអាគារតែមួយជាការស្រាច់ ហានិភ័យដែលអាចកើតមានឡើយតាមរយៈការធ្វើដំណើរ សឹងតែគ្មាន។គ្រឿងបរិក្ខារដែលបានបំពាក់នៅក្នុងបន្ទប់ខុនដូនីមួយៗ សុទ្ធសឹងតែជាម៉ាកយីហោល្បីៗ ដែលមានគុណភាពខ្ពស់ និងទាន់សម័យសាកសមជាមួយយូនីតតែម្ដង ហាក់បានផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតដល់គ្រួសារសម័យថ្មី។ គម្រោង រ៉ូយាល់ ស្កាយឡាញ នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ ត្រកាលពីលើលំហអាកាស។ គម្រោង រ៉ូយាល់ ស្កាយឡាញគឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន Ming Yu Jituan Co.LTD ដែលសុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនិងសំណង់៕