+85561 777 090
Logo

Recent Articles

ទីតាំងភូមិសាស្រ្តនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ដែលមានប្រវែង១៩៥ គីឡូម៉ែត្រ
ទីតាំងភូមិសាស្រ្តនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ដែលមានប្រវែង១៩៥ គីឡូម៉ែត្រ
May 15, 2022, 9:07 p.m.
ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ភ្នំពេញ៖ ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥​រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ​អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្ដរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះ​ក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤​នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់​ខេត្តកំពង់ស្ពីចំនួន​៣ស្រុក ខេត្តតាកែវចំនួន​១ស្រុក ខេត្តកណ្តាល​៨ស្រុក និងខេត្តព្រៃវែង​២ស្រុក។ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តទៀតថា៖ ផ្លូវក្រវាត់ក្រុងទី៤ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។ឯកឧត្តមរដ្ឋលេខាធិកា ក៏បានគូសបញ្ជាក់ផងដែរថា៖ ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ​តាមដងផ្លូវខុសច្បាប់​ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ​កកស្ទះ​ដល់ហេដ្ឋា​រចនាសម្ព័ន្ធ​​ប្រព័ន្ធលូបង្ហូរទឹក​ ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង​បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។ចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជា​មន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ខូចមុនពេលកំណត់៕ប្រភព៖ https://www.facebook.com/mpwt.gov.kh/posts/1548123282038673
អាផាតមិន Flatiron By Meridian ជាគម្រោងអាផាតមិនដែលមានទីតាំងល្អបំផុត សាកសមជាមួយមនុស្សគ្រប់យុគ្គសម័យ
អាផាតមិន Flatiron By Meridian ជាគម្រោងអាផាតមិនដែលមានទីតាំងល្អបំផុត សាកសមជាមួយមនុស្សគ្រប់យុគ្គសម័យ
May 26, 2022, 4:44 p.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ដែលនាំឱ្យយុវជនសម័យថ្មីមានទំនោរទៅលើការរស់នៅបែបទំនើបទាន់សម័យ។ ហេតុនេះហើយ អាផាតមិនដែល មានបំពាក់ដោយគ្រឿងសង្ហារិមពេញលេញ និងមានទំហំតូចៗ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ ហើយក៏ ជាប្រភេទលំនៅឋានដែលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យសម័យបច្ចុប្បន្នកំពុង​យកចិត្តទុកដាក់។នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រភេទអាផាតមិនខ្នាត តូចបាននិងកំពុង វាយលុកនៅលើទីផ្សារយ៉ាងខ្លាំង ខណៈពេលដែលគម្រោងថ្មីៗជាច្រើនកំពុងលេច រូបរាងឡើងពាសពេញទីក្រុង។ កត្តាទីតាំង គឺនៅតែជាចំណុចអាទិភាពរបស់វិនិយោគិន ក៏ប៉ុន្តែផាសុកភាពនៃការរស់នៅក៏បានក្លាយ ទៅជាកត្តាចំបងផងដែរ។ ចំណុចទាំង២នេះសុទ្ធសឹងតែជាចំនុចដែលមិនអាចខ្វះបាន។ក្នុងចំណោមក្រុមហ៊ុនដែលស្ថាបនាគម្រោងអាផាតមិនទំនើបៗដែលមានលិចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជាជាច្រើន យើងឃើញមានក្រុមហ៊ុន Meridian International Holdings ដែលកំពុងមានការ ចាប់អារម្មណ៍ជាខ្លាំងពី សំណាក់អតិថិជន​ថាជាក្រុមហ៊ុនស្ថាបនាមួយដែល ផ្ដោតសំខាន់ទៅលើប្រណីតភាពនៃការរស់នៅ និងមានការច្នៃប្រឌិតខ្ពស់។ទីតាំងក្រុមហ៊ុន Meridian International Holdings បានអភិវឌ្ឍនូវគម្រោងដែលប្រើ​ប្រាស់បច្ចេកទេស​​ទំនើប​មួយទៀតគឺ​ ​គម្រោង «Flatiron By Meridian» ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​ ទីតាំងសំខាន់ និងទេសភាពជុំវិញនៃ Flatiron By Meridian មើលទៅហាក់មាន​ភាព​ស៊ីវិល័យ និងទាន់សម័យបំផុត។ បន្ថែមលើបរិក្ខា​រសម្បូរបែបនេះ​ ​ អគារ​ប្រើប្រាស់​ចម្រុះនេះ​ក៏​មានភាពប្រណីតផងដែរ។ គុណភាពនៃសំណង់ និងគ្រឿងសង្ហារិមនៅខាងក្នុងគឺលើសពីការគិតដោយ​ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ២៤ម៉ោង និងសេវាកម្មសំអាតលំនៅឋាន​ប្រកបដោយការ​យកចិត្ត​ទុកដាក់​ ដើម្បី​ផ្តល់​ឱ្យអ្នកនូវជីវិតនិង​ការ ងារ​ដែល​មាន​ភាពភាពកក់ក្តៅ។គម្រោង Flatiron By Meridian គឺជាការរួមបញ្ចូលគ្នានៃការរស់នៅប្រកបដោយផាសុកភាព និងស្មារតី ច្នៃប្រឌិតថ្មីនៅក្នុងការិយាល័យបែបស៊ីវីល័យ។ អគារនេះមានក្រឡាផ្ទៃសរុបប្រមាណ ៨៤,១៤០ ម៉ែត្រការ៉េ ដែលមានយូនីតលំនៅឋាន ការិយាល័យ និងបរិក្ខារក្នុងអគារយ៉ាងធំទូលាយ។គម្រោងនេះមិនត្រឹមតែបង្ហាញ​ ពីខ្លឹមសារនៃអគារមាន​រាង​ស្តួ​ចនៅទីក្រុង​​ញូវយ៉កប៉ុណ្ណោះទេ ថែមទាំងមាន​ការច្នៃប្រឌិតថ្មីជាមួយនឹងរចនាបថ កញ្ចក់សម័យទំនើបដ៏ធំ និងគ្រឿងបរិក្ខារខាងក្នុងដ៏ស្រស់ស្អាត។ គម្រោង Flatiron By Meridian ផ្តល់ជូនយូនីត អាផាតមិនសម្រាប់ជួលចំនួន ១៣ជាន់ (ចាប់ពីជាន់ ២៩ ដល់ ៤១) ដែលមានការរចនាបថចម្រុះ ​«បែបបូព៌ាទំនើប» ​អមដោយសេវាកម្មគេហដ្ឋានគ្រប់គ្រងដោយក្រុមហ៊ុន Ascott ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអចលទ្រព្យទំនើប និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Capitaland Group មកពីប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Ascott នឹងផ្តល់ជូនលោក​អ្នកនូវសេវាកម្មដ៏អស្ចារ្យ​លំដាប់ពិភពលោកដែលប្រកាន់ ខ្ជាប់នូវគោល​គំនិតវប្បធម៌ក្នុងតំបន់។អគារ​កប់​ពពក​នេះ​ផ្តល់នូវបរិយាកាស​សម្រាប់ការសម្រាក​លម្ហែកាយជាមួយនឹងទេសភាពដ៏ល្អបំផុតនៃទីក្រុង។ លើសពីនេះទៅទៀត គម្រោង Flatiron By Meridian ក៏អាចផ្តល់នូវរសជាតិនៃជីវិត និងកន្លែងធ្វើការលក្ខណៈអន្តរជាតិដែលមនុស្សគ្រប់គ្នាអាចប្រើ​ប្រាស់​បាន។បរិក្ខារ​ និងសេវាកម្មការស្ថាបនានៃ​គម្រោងនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២១។ អគារ ៤១ ជាន់នេះ មានកម្ពស់ ១៦៨ម៉ែត្រ មានការរចនារាង​ស្តួច​ និងទំនើប​ដែលស័ក្ដិសមឥតខ្ចោះ ទៅនឹងស្ថានទំហំ​ដីដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតនៃស្ថាបត្យកម្មទំនើប។ គម្រោង Flatiron By Meridian មាន​បំពាក់​គ្រឿងបរិក្ខារប្រណិតៗជាច្រើនដែលមនុស្សគ្រប់​រូប​ប្រាថ្នា​ចង់បាន ដូចជា កន្លែងទទួលទានអាហារ អាងហែលទឹកធំទូលាយ ក្លិបហាត់ប្រាណ បន្ទប់ជិះកង់ហាត់ប្រាណ បន្ទប់យូហ្គា សូណា បន្ទប់ប្រជុំ ផ្ទះបាយរួម កន្លែងអង្គុយ កន្លែង​អង្គុយ​ហាល​ថ្ងៃ កន្លែង​ទទួល​​ភ្ញៀវ​ទំនើប ចំណតយានយន្ត និងការរចនាទេសភាពជាដើម​។ លើ​សពីនេះ​ទៀត នៅជាន់ផ្ទាល់ដី គម្រោង Flatiron By Meridian បង្កើតជាបរិ​យាកាសពាណិជ្ជកម្មដ៏ល្អ និងរស់រវើកជាមួយនឹងគោល​គំនិត​ «និន្នាការថ្មី សម័យទំនើប​» ដែលមានហាងលក់ទំនិញ ភោជនីយដ្ឋាន ការកម្សាន្ត ការជួបជុំបែប​សង្គម ដើម្បីផ្តល់អត្ថ​ប្រយោជន៍ដល់ម្ចាស់លំនៅ​ឋាន អ្នក​រស់​នៅ អ្នកជិតខាង អ្នកលក់រាយ អ្នកផ្គត់ផ្គង់អាហារ និងវិនិយោគិននានា​។តម្លៃយូនីតយូនីតក្នុងគម្រោងនេះមានតម្លៃ ចាប់ផ្តើមត្រឹមតែ $279,999ដែលស្មើនឹង $4,110/ម៉ែតការ៉េ។ ប្រសិន​បើលោក​អ្នក​វិនិយោគ​លើអាផាតមិន ឬ ​ការិយាល័យនៅ Flatiron By Meridian លោកអ្នក​អាច​ទទួលបាន​ផល​ចំណេញ​ត្រឡប់មកវិញប្រចាំឆ្នាំ ៨.៥% ទៅ ៩.៥% ដោយផ្អែកលើ​កម្រិតនៅក្នុងតំបន់តែមួយ ដែល​នេះ​ជាផល​ចំណេញ​ត្រឡប់មកវិញ​ខ្ពស់បើប្រៀបធៀប នឹងផលចំណេញជាមធ្យមនៅរាជធានី​ភ្នំពេញ។ អ្នកអភិវឌ្ឍន៍ក៏ផ្តល់ជម្រើសនៃការទិញត្រឡប់​មក ​វិញ​ក្នុង​តម្លៃដើមបន្ទាប់ពីរយៈពេល ១០ ឆ្នាំ៕
ប្រសិនជាអ្នកមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ តែមិនដឹងថាត្រូវចាប់ផ្ដើមពីណាមុន​នោះអ្នកមកត្រូវកន្លែងហើយ
ប្រសិនជាអ្នកមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ តែមិនដឹងថាត្រូវចាប់ផ្ដើមពីណាមុន​នោះអ្នកមកត្រូវកន្លែងហើយ
June 2, 2022, 7:29 a.m.
នៅពេលដែលអ្នកកំពុងតែគិតចង់ទិញផ្ទះដំបូងក្នុងក្ដីស្រមៃរបស់អ្នក អ្នកប្រាកដជាមិនគិតអ្វីច្រើនទេ គឺចាប់ផ្ដើមទាញទូរស័ព្ទដៃ របស់អ្នក​ ដើម្បីចូលទៅស្វែងរកនូវអចលនទ្រព្យលក់ដែលមានដាក់ផ្សាយនៅក្នុងគេហទំព័រ រៀបចំកាលវិភាគដើម្បីជិះទៅ ពិនិត្យទីតាំងផ្ទាល់ រួចហើយស្វែងរកនូវវិធីសាស្ត្របង់ប្រាក់ដែលអាចឲ្យអ្នកទិញនូវអចលនទ្រព្យដែលអ្នកពេញចិត្តនោះ បានដោយជោគជ័យ។ ការសម្រេចចិត្តទិញផ្ទះនេះទៀតសោត គឺជាការសម្រេចចិត្តមួយដែលត្រូវការការយកចិត្តទុកដាក់ ខ្លាំង ព្រោះវាពាក់ព័ន្ធនឹងលទ្ធភាពក្នុងពេលបច្ចុប្បន្នរបស់អ្នក ឬគម្រោងក្នុងថ្ងៃអនាគត។ បើអ្នកមានប្រាក់សន្សំ ច្រើនហើយ អ្នកប្រហែលនឹងទិញផ្ទះដាច់តែម្ដង តែបើមិនដូច្នោះទេ អ្នកប្រហែលត្រូវប្រើវិធីសាស្ត្របង់រំលស់ដើម្បីទទួល បានផ្ទះដូចក្ដីប្រាថ្នា។ ហើយការបង់រំលោះនេះទៀតសោត គឺជាសម្ពាធមួយដែលអ្នកយកមកដាក់លើខ្លួនឯង។ ខាងក្រោមនេះ ជាចំណុចគួរពិចារណាមួយចំនួន មុនពេលអ្នកសម្រេចចិត្តថា នឹងទិញផ្ទះមកជារបស់ខ្លួន។ប្រសិនជាអ្នកមិនបានពិនិត្យឲ្យគ្រប់ជ្រុងជ្រោយមុនពេលអ្នកធ្វើការទិញផ្ទះក្នុងក្ដីស្រមៃរបស់អ្នកជាមុននោះទេ វានឹង អាចធ្វើឲ្យផ្ទះក្នុងក្ដីស្រមៃរបស់អ្នកក្លាយទៅជាផ្ទះដែលនាំឲ្យអ្នកមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ដូចនេះមុននឹងធ្វើការទិញផ្ទះ អ្នកត្រូវពិនិត្យលើចំនុចមួយចំនួន ហើយខាងក្រោមនេះគឺជាដំណើរក្នុងការសម្រេចចិត្តដែលអាចផ្ដល់ជូនអ្នកនូវការ សម្រេចចិត្តដ៏ត្រឹមត្រូវ និងមិនធ្វើឲ្យការសម្រេចចិត្តនោះធ្លាក់ទៅជាសុបិន្តដ៏អាក្រក់ក្នុងជីវិតរបស់អ្នក។តើត្រូវទិញផ្ទះដោយអនុវត្តតាមគន្លឹះទាំង ៤ចំនុចនេះយ៉ាងដូចម្ដេច?ការទិញផ្ទះមួយៗត្រូវចំណាយពេលបន្តិច មិនមែនងាយស្រួលដូចទៅផ្សារទិញបន្លែនោះទេ។​​ តើអ្នកដឹងទេថាអ្វីដែលសំខាន់ ជាងការទិញផ្ទះដែលអ្នកពេញចិត្ត? គឺតើត្រូវទិញវាដោយរបៀបណា!ពេលណាដែលសាកសមក្នុងការធ្វើការទិញផ្ទះជាដំបូង តើអ្នកធ្វើយ៉ាងណាដើម្បីដឹងថាវាជាពេលដែលត្រឹមត្រូវក្នុងការទិញផ្ទះ? មុនពេលដែលអ្នកចាប់ផ្ដើមគិតអំពីការ រៀបចំគម្រោងក្នុងការទិញផ្ទះ គឺមានចំនុចមួយចំនួនដែលអ្នកគួរតែដឹង៖បា៉ន់ស្មានអំពីហរិញ្ញវត្ថុរបស់អ្នក៖ ត្រូវប្រាកដចិត្តថាអ្នកមានចំណូលដែលមានស្ថេរភាពមួយ និងមានទឹកប្រាក់មួយ ចំនួនដើម្បីបំរុងក្នុងការបង់រំលោះ។​ បើអ្នកធ្វើការទិញផ្ទះនៅពេលដែលអ្នកមិនទាន់រៀបចំខ្លួនបានល្អ វានឹងអាចក្លាយ ទៅជាវិបត្តិមួយដ៏ធ្ងន់ធ្ងរ។ពិចារណាអំពីទីផ្សារអចលនទ្រព្យ៖ បើសិនជាអ្នកមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យ អ្នកត្រូវតែពិនិត្យមើល ថា តើអចលនទ្រព្យមួយកន្លែងនោះនឹងមានការកើនឡើងតម្លៃនាពេលអនាគតឬទេ? ទាក់ទងជាមួយភ្នាក់ងារ អចលនទ្រព្យដើម្បីសួរនាំអំពីព័ត៌មានជាមួយទីផ្សារនៅតំបន់ដែលអ្នកពេញចិត្តនោះ។គិតគូរអំពីអនាគតជីវិត៖ ប្រសិនជាអ្នកដឹងខ្លួនថា អ្នកនឹងត្រូវផ្លាស់ប្ដូរទីលំនៅនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ​។​ ដោយតែការទិញ លក់ផ្ទះត្រូវចំណាយពេលយូរ និងអស់ថវិការច្រើន ដូចនេះមុននឹងអ្នកសម្រេចចិត្តក្នុងការទិញផ្ទះអ្នក ត្រូវប្រាកដថាអ្នកនឹងតាំងលំនៅទីនោះយ៉ាងយូរ ៥ទៅ១០ឆ្នាំខាងមុខ។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែល យើងណែនាំឱ្យរង់ចាំយ៉ាងហោចណាស់មួយឆ្នាំបន្ទាប់ពីរៀបការដើម្បីទិញផ្ទះ។ប្រសិនជាអ្នកគិតថានេះជាពេលវេលាក៏សាកសមក្នុងការក្លាយជាម្ចាស់អចលនទ្រព្យហើយនោះ នេះគឺជាដំណាក់កាលដែល អ្នកគួរតែអនុវត្ត និងមិនអាចខ្វះបាន៖ ៤ចំនុចដើម្បីសម្រេចចិត្តទិញផ្ទះតើអ្នកពិតជាចង់បានផ្ទះផ្ទាល់ខ្លួនមែនទេ?មនុស្សជាច្រើនយល់ថា ទិញផ្ទះជាសញ្ញាបញ្ជាក់ថាអ្នកជាមនុស្សជោគជ័យម្នាក់ ដែលមើលទៅល្អជាងការជួលផ្ទះគេ ស្នាក់នៅ។ ជាពិសេសយុវជនក្មេងៗ តើការទិញផ្ទះពិតជាតម្រូវការជាក់ស្ដែងរបស់អ្នកមែនទេ? ត្រូវចាំទុកក្នុងចិត្តថា ផ្ទះនឹងធ្វើឱ្យមានការកើនឡើងនៃការចំណាយ ពេលវេលាដើម្បីថែទាំ និងការលំបាកផ្សេងៗនៅពេលអ្នកត្រូវការផ្លាស់ប្ដូរទី លំនៅ។ មានមនុស្សច្រើនណាស់ដែលនៅពេលគេសួរថា ហេតុអ្វីបានជាចង់ទិញផ្ទះ? ពួកគេច្រើនឆ្លើយថា ព្រោះអ្នកដទៃ ទិញ ចង់ទិញដែរ។សន្សំប្រាក់មុនពេលធ្វើការបង់រំលោះ វាជាការភ្លេចសួរសំណួរអំពីស្ថានភាពប្រាក់ចំណូលរបស់អ្នក ហើយលោតត្រង់ទៅដំណាក់កាលនៃការដើររកមើលផ្ទះក្នុង តំបន់របស់អ្នក។ យ៉ាងណាមិញការដើរមើលរកទិញផ្ទះ វាពិតជាមានភាពសប្បាយរីករាយជាងការគិតអំពីហិរញ្ញវត្ថុ។​  ប្រសិនជាគ្រឹះហិរញ្ញវត្ថុរបស់អ្នកខ្សោយ គឺជារូបមន្តនៃការសោកស្តាយនៅពេលនិយាយអំពីការទិញផ្ទះរបស់អ្នក។កុំផ្លាស់ប្តូរអនាគតរបស់អ្នកដោយទស្សនៈវិស័យរយៈពេលខ្លី។ អ្នកនឹងបង្កើតអនុស្សាវរីយ៍ជាច្រើនឆ្នាំនៅក្នុងផ្ទះរបស់អ្នក។ អ្នកនឹងចែករំលែកអាហាររាប់មិនអស់នៅក្នុងផ្ទះបាយ ហើយចំណាយពេលច្រើនម៉ោងរីករាយជាមួយគ្រួសារនៅក្រោយផ្ទះ របស់អ្នក។ តើអ្នកចង់អោយគ្រាទាំងនោះគ្របដណ្តប់ដោយភាពតានតឹងផ្នែកហិរញ្ញវត្ថុមែ​នទេ?ទិញផ្ទះប្រហែលជាការទិញដ៏ធំបំផុតដែលអ្នកមិនធ្លាប់មាន។ តើអ្នកប្រាកដជាបានត្រៀមខ្លួនហើយឬនៅ?ឆ្លើយសំណួរ នេះនឹងជួយអ្នកឱ្យដឹង៖តើហិរញ្ញវត្ថុរបស់អ្នកសមស្រប​ ដើម្បីទិញផ្ទះហើយឬនៅ?មុនពេលអ្នកចាប់ផ្តើមដំណើរការទិញផ្ទះយើងសូមណែនាំឱ្យសងបំណុល និងសន្សំការចំណាយពី ៣ ទៅ ៦ខែនៅក្នុងមូល និធិបន្ទាន់ជាមុនសិន។ ការត្រៀមខ្លួនចំពោះហិរញ្ញវត្ថុដើម្បីទិញផ្ទះគឺសំខាន់ណាស់។ ហេតុអ្វី?នៅពេលអ្នកលែងក្លាយជាម្ចាស់ផ្ទះ នោះទំនួលខុសត្រូវក្នុងការចំណាយលើការជួសជុលនឹងធ្លាក់មកលើអ្នក។ ដូច្នេះតើមាន អ្វីកើតឡើងប្រសិនបើម៉ាស៊ីនត្រជាក់របស់អ្នកមានបញ្ហា បន្ទាប់ពីទើបទិញផ្ទះបានតែ ៣ ខែ?នៅពេលដែលអ្នកបានត្រៀមថវិកា និងគ្មានប្រាក់សន្សំ អ្នកអាចនឹងកំពុងញ៉ាំមីនៅក្នុងរយៈពេលមួយខែពេញសម្រាប់ ការជួសជុល។ ប៉ុន្តែប្រសិនបើអ្នកមានប្រាក់បម្រុង ពេញលេញហើយគ្មានបំណុលដែលត្រូវដកចេញពីក្នុងថវិកាប្រចាំខែទេ ការជួសជុលដែលមិនបានព្រៀងទុកនឹងមិនធ្វើឲ្យជីវិតរបស់អ្នកមានបញ្ហានោះទេ។ស្វែងរកផ្ទះមុនពេលអ្នកទៅស្វែងរកផ្ទះ អ្នកគួរបង្កើតបញ្ជីលក្ខណៈផ្ទះដែលត្រូវតែមាន។ ប្រសិនបើអ្នកកំពុងទិញផ្ទះជាមួយប្តី ឬប្រពន្ធរបស់អ្នក សូមធ្វើបញ្ជីដាច់ដោយឡែក រួចយកមកប្រៀបធៀបគ្នា។ នៅពេលដែលអ្នកមានភាពច្បាស់លាស់លើលក្ខណៈ ពិសេសដែលអ្នកទាំងពីរចង់បា សូមចែករំលែកជាមួយភ្នាក់ងារអចលនទ្រព្យរបស់អ្នក ហើយប្រើលក្ខណៈវិនិច្ឆ័យទាំងនោះ ជាមូលដ្ឋានគ្រឹះនៃការស្វែងរកផ្ទះរបស់អ្នក។ គិតពីរយៈពេលដែលអ្នកនឹងស្នាក់នៅ៖ បើអ្នកមិនមានគម្រោងស្នាក់នៅកន្លែងដដែលលើសពី ៧ឆ្នាំទេ ការជួលផ្ទះស្នាក់នៅជាជម្រើសល្អដើម្បីរក្សាសេ្ថរភាពផ្នែក ហិរញ្ញវត្ថុ ជាជាងការទិញផ្ទះទាំងដុលតែម្ដង។ ផលចំណេញពីការទិញ ហើយលក់នឹងមិនមានច្រើនសម្រាប់អ្នកទេ បើអ្នកមិនមាន ប្រាក់បំរុងច្រើន និងមិនមានគម្រោងស្នាក់នៅយូរអង្វែងនោះ៕Realestate.com.kh សង្ឃឹមថា អត្ថបទនេះ នឹងជួយដល់អ្នកអាន ពិសេសអ្នកដែលកំពុងរកទិញផ្ទះក្នុងក្ដីស្រមៃ ដែលមិនដឹងជាមុនជាមុនថា ត្រូវចាប់ផ្ដើមពីណា ទៅណាមុន ។ឆ្លៀតឱកាសនេះ Realestate.com.kh សូមណែនាំ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យមួយ ដែលនឹងធ្វើឡើង មជ្ឈមណ្ឌល ឌឹ ព្រេមៀ សែនសុខ នាថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់ អ្នកវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជាច្រើន ព្រមទាំងមានកម្មវិធីសិក្ខាសាលា អំពី ស្ថានភាពបច្ចុប្បន្ននៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។ ដូច្នេះ សូមគោរពអញ្ជើញលោកអ្នក ចូលរួមអោយបានច្រើនកុះករ ។ចុះឈ្មោះ ៖ https://bit.ly/31ial0AArticle by:
ទីកន្លែងសម្រាប់ភ្ញៀវទេសចរមានភាពប្រសើរឡើងខណៈពេលដែល COVID-១៩ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន
ទីកន្លែងសម្រាប់ភ្ញៀវទេសចរមានភាពប្រសើរឡើងខណៈពេលដែល COVID-១៩ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន
June 7, 2022, 6:41 a.m.
ដោយមើលឃើញថាប្រទេសជាច្រើននៅលើសកលលោកកំពុងជួបប្រទះជាមួយនឹងជំងឺដ៏កាចសាហាវ ដែលមិនទាន់មានថ្នាំដើម្បីព្យាបាល ឬការពារនៅឡើយ ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា​បាន ធ្វើការគ្រប់គ្រោងស្ថានការណ៍នៅតាមព្រំដែនបានយ៉ាងល្អ។ តាមរយៈរបាយការណ៍បានឲ្យដឹងថា មកដល់ពេលនេះប្រទេសកម្ពុជា នៅសល់ត្រឹមតែករណី ចំនួន៥ប៉ុណ្ណោះ ក្នុងចំណោម ២៨៣ករណី ដែលមានកើតឡើងចាប់ពីខែកុម្ភៈ ឆ្នាំ២០២០នេះមក។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល នៅតែមិនភ្លេចខ្លួនក្នុងការគ្រឿនរំលឹកប្រជាជនអំពីការថែរក្សាអនាម័យជាប្រចាំនៅពេលចេញទៅទីសាធារណៈ។ការគំរាមកំហែងដ៏ធំបំផុតផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេល COVID-19​ នេះគឺការហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋចេញទៅក្រៅដោយសារខ្លាចឆ្លងមេរោគ។ សេដ្ឋកិច្ចនៅលើពិភពលោកបានបង្ហាញ អំពីឧស្សាហកម្មលក់បន្តបានទទួលរងនូវការខាតបង់យ៉ាងច្រើន (ទីពីរចំពោះការធ្វើទៅដំណើរ អន្តរជាតិ) ដោយសារតែការខាតបង់គួរឱ្យកត់សម្គាល់នៅក្នុងការធ្វើដំណើរ។ ក្នុងអំឡុងត្រីមាស ទី២ និងទី៣នៃឆ្នាំ២០២០ កម្ពុជាមានការប៉ះទង្គិចយ៉ាងខ្លាំងខណៈពេលដែលចំនួនភ្ញៀវទេស​ ចរណ៍ដែលនឹងមកធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍មានការធ្លាក់ចុះរហូតដល់ទៅ ៥៦% នេះបើយោងតាមកម្មវិធីតាមដានភាពចល័តរបស់ ក្រុមGoogle។ខ្សែបន្ទាត់នៃលំនៅដ្ឋាន (ខ្មៅ) បង្ហាញពីនិន្នាការធ្លាក់ចុះរបស់ អ្នកប្រើប្រាស់ដែលស្ថិតនៅក្នុង តំបន់លំនៅដ្ឋាន ស្របពេលដែលខ្សែបន្ទាត់នៃគ្រឿងទេសនិងឱសថស្ថាន​ (បៃតង) និងខ្សែ បន្ទាត់នៃការទិញទំនិញ និងការកំសាន្ត (ខៀវ) បង្ហាញពីការងើបឡើងវិញបន្តិចម្តងៗ នៅលើមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេស​យោងតាមទិន្នន័យរបស់Google។ទោះយ៉ាងណាក៏ដោយអ្វីៗបានចាប់ផ្តើមធ្វើឲ្យប្រសើរឡើង។ នៅថ្ងៃទី​០៩​ ខែតុលា Google Mobility Tracker បានបង្ហាញថាចំនួនភ្ញៀវទេសចរណ៍ដែលស្ថិតនៅតំបន់កម្សាន្ត ឬតំបន់ ពាណិជ្ជកម្មធ្លាក់ចុះត្រឹមតែ ១៥% ប៉ុណ្ណោះពីបន្ទាត់គោល។ ស្រដៀងគ្នានេះដែរ អ្នកដែលនៅ ក្នុងតំបន់លំនៅដ្ឋានក៏មានការថយចុះជាលំដាប់ពី ២២% មកនៅត្រឹម ៥ % ពីលើបន្ទាត់គោល។កន្លែងលក់ទំនិញគ្រឿងទេស ផ្សារលក់ម្ហូបអាហារ និងឱសថស្ថាន មានសន្ទុះប្រសើរឡើងយ៉ាង លឿនបំផុតពីចំណុចទាបនៃ ៤២% មកត្រឹម ៦% នៅខាងក្រោមបន្ទាត់គោល។ វាបង្ហាញថា អតិថិជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានទំនុកចិត្តក្នុងការបន្តសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគេ។រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអាជីវកម្មដូចជាកាស៊ីណូ និង KTV បើកដំណើរការឡើងវិញ តាមបទប្បញ្ញត្តិសុខភាពថ្មី។នៅខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានជូនដំណឹងអំពីការបើកដំណើរការអាជីវកម្ម​​ បន្តិចម្ដងៗឡើងវិញនៅទូទាំងទីក្រុងភ្នំពេញ។ កាស៊ីណូ​ និង KTV ត្រូវបានគេណែនាំឱ្យគោរព បទបញ្ជាសុខភាពយ៉ាងតឹងរឹង ដើម្បីទទួលបានការ អនុញ្ញាតឱ្យបើកឡើងវិញ។ អាជីវកម្មមួយ ចំនួនត្រូវបានបិទភ្លាមៗដោយសារតែមិនគោរពតាមការអនុវត្តន៍ គោលការណ៍ណែនាំសុខភាព ទាំងនេះ។នៅខែកញ្ញា ឆ្នាំ ២០២០ សាលារៀនភាគច្រើននៅកម្ពុជាត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ ពីទទួលបានភ្លើងខៀវពីក្រសួងអប់រំ។ សាលារៀនក៏នឹងត្រូវបានអនុវត្តតាមគោលការណ៍ណែនាំ សុខភាពយ៉ាងតឹងរឹងដូចជា ឃ្លាតឆ្ងាយពីសង្គមនៅក្នុងថ្នាក់រៀន ការផ្លាស់ប្តូរកាលវិភាគ និងការដាក់បញ្ចូលថ្នាក់រៀនតាមអ៊ិនធើណេតទៅក្នុងកម្មវិធីសិក្សា។ សាលារៀនដែលត្រូវបានរក ឃើញថាបានរំលោភបទប្បញ្ញត្តិថ្មីទាំងនេះនឹងត្រូវបានព្រមានឬបិទជាបណ្តោះអាសន្ន។សាលារៀនភាគច្រើនត្រូវបានបើកដំណើរការឡើងវិញនៅខែកញ្ញា ឆ្នាំ២០២០​ បន្ទាប់ពីទទួល បានភ្លើងខៀវពីក្រសួងអប់រំ។ប្រសិនបើសាធារណជននៅតែបន្តអនុវត្តនូវគម្លាតឆ្ងាយសង្គម និងអនាម័យត្រឹមត្រូវ ហើយ អាជីវកម្មនានាធ្វើតាមគោលការណ៍សុខភាព នោះប្រទេសកម្ពុជាអាចនឹងស្ថិតនៅលើផ្លូវដើម្បី ស្តារនូវសេដ្ឋកិច្ចជាតិឡើងវិញស្រដៀងនឹងប្រទេសជិតខាងដែរ។ នៅពេលនេះទិន្នន័យបង្ហាញ ថាប្រជាជនកំពុងចាប់ផ្តើមចេញទៅក្រៅម្តងទៀត ដោយបង្ហាញពីឱកាសដ៏ល្អសម្រាប់អាជីវកម្ម ដើម្បីចាប់យកផលប្រយោជន៍ពាណិជ្ជកម្មត្រឡប់មកវិញ។ការចាប់យកចំណាប់អារម្មណ៍ពាណិជ្ជកម្មត្រឡប់មកវិញ“បើសិនជាអ្នកចេញទៅក្រៅដើម្បីទៅដើរផ្សារ ឬហាងទំនើបផ្សេងៗ ដែលជាកន្លែងដែលពោរ ពេញទៅដោយមនុស្សមនាជាច្រើន ជាពិសេសនៅថ្ងៃចុងសប្ដាហ៍។” នេះបើតាមការយល់ឃើញ របស់ Thomas O’Sullivan ជា CEO របស់ Realestate.com.kh​ “ពួកគេអាចចេញទៅក្រៅបាន គ្រាន់តែគេត្រូវតែមានមូលហេតុច្បាស់លាស់មួយ។”Realestate.com.kh ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅកម្ពុជាបាន ផ្ដួចផ្ដើម និងរៀបចំនូវពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលជាពិព័រណ៍សម្រាប់ អតិថិជនក្នុងការដាក់តាំងបង្ហាញពីយីហោល្បីៗក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសទាំងអស់នៅកន្លែងតែមួយ។ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០​ ក៏ជាពិព័រណ៍នៅនឹងកន្លែង និង​ តាមអ៊ិនធើណែតដំបូងគេបង្អស់នៅកម្ពុជាដែលបំពេញបន្ថែមលើការលក់តាមអ៊ិនធើណេត ដែលនឹងដំណើរការ ក្នុងរយៈពេល២-៣សប្តាហ៍ប៉ុណ្ណោះ។កម្មវិធីពិព័រណ៍នេះ នឹងធ្វើឡើងនៅ ដឺ ព្រេមៀ​ សេនធ័រ សែនសុខ នៅថ្ងៃទី ២៧ - ២៨ ខែវិច្ឆិកា​។​ Realestate.com.kh ត្រូវបានគេស្គាល់ថាជាការបង្ហាញអ្នកតាំងពិព័រណ៍ជាច្រើន នៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ដែលប្រារព្ធតាំងពីឆ្នាំ២០១៨។ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងបន្តពិព័រណ៍ដែលមានអ្នកតាំងពិព័រណ៍ជាង ៦០ ក្រុមហ៊ុនដែលតំណាងឱ្យយីហោធំៗ ជាច្រើន ដែលផ្តល់ជូនផលិតផលនិងសេវាកម្មអតិថិជនប្រចាំថ្ងៃសម្រាប់គម្រោងអចលនទ្រព្យធំៗ។ វាអាចជាពិព័រណ៍សម្រាប់អតិថិជនមួយ ដែលអាចផ្ដល់ជូននូវឱកាសដ៏ល្អសម្រាប់អតិថិជននៅ ក្នុងវិស័យអចលនទ្រព្យតាមអ្វីដែលពួកគេចង់បាន។ចំណែកពិព័រណ៍លក់អចលនទ្រព្យតាមអ៊ិនធើណេត ដែលអ្នកទិញអាចទទួលបានការបញ្ចុះតម្លៃ ពីម្ចាស់គម្រោងកំពូលៗ របស់ប្រទេសកម្ពុជាដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែធ្នូ ហើយនេះគឺជាជម្រើសរើសដ៏ឆ្លាតវៃបំផុតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ក្នុង ការទទួលបានឱកាសបញ្ចុះតម្លៃដ៏ពិសេស។ធ្វើការចុះឈ្មោះក្នុងកម្មវិធីពិព័រណ៍ទាំងពីរនេះដោយសេរី។ ចុះឈ្មោះនៅខាងក្រោមនេះដើម្បី ទទួលបានការបញ្ចុះតម្លៃដ៏ពិសេស​ពីក្នុងកម្មវិធី។ ការចុះឈ្មោះសម្រាប់អ្នកចូលរួមធម្មតាការចុះឈ្មោះសម្រាប់អ្នកតាំងពិព័រណ៍ស្ថានភាពនៅរាជធានីភ្នំពេញ ការអនុវត្តអនាម័យដៃ និងម៉ាសបិទមុខ ត្រូវបានគេចាត់ ទុកថាជាវត្ថុដែលចំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ។ Realestate.com.kh បានអនុវត្តនូវគោលការណ៍ សុខភាពដើម្បីធានាសុវត្ថិភាពក្ក្នុងព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃ៕កែសម្រួលដោយ៖
មូលហេតុចម្បងទាំង៥ ដែលជំរុញឲ្យអ្នកគួរតែចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យ
មូលហេតុចម្បងទាំង៥ ដែលជំរុញឲ្យអ្នកគួរតែចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យ
June 6, 2022, 3:00 a.m.
ដើម្បីចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យមួយ យើងដឹងហើយថាយើងនឹងត្រូវចំណាយទឹកប្រាក់ចំនួនច្រើនដែលអាចនិយាយបានថាស្ថិតក្នុងកំរិតមួយដែលមានតម្លៃថ្លៃបើប្រៀបធៀបទៅនឹងរយៈពេលយ៉ាងច្រើន២-៣ថ្ងៃប៉ុណ្ណោះ។ ក្រៅពីការចំណាយក្នុងកម្រិតមួយដ៏ខ្ពស់ ប៉ុន្តែអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនត្រលប់មកវិញ អ្នកមិនត្រឹមតែអាច​ទទួលបាននូវចំណេះដឹងបន្ថែមប៉ុណ្ណោះទេ អ្នកក៏អាចយកចំណុចទាំងនោះទៅអភិវឌ្ឍន៍នៅអាជីវកម្មរបស់អ្នកផងដែរក្រោយពេលសិក្ខាសាលានោះត្រូវបានបញ្ចប់។ ថ្ងៃនេះដែរយើងនឹងលើកយកចំណុចពិសេសចំនួន៥ ដែលអ្នកគួរតែដឹងមុនពេលចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យ។មានទំនាក់ទំនងល្អជាមួយអ្នកវិនិយោគផ្សេងៗដែលមានជំនាញក្នុងសិក្ខាសាលាអចលនទ្រព្យនីមួយៗ មានការចូលរួមពីសំណាក់អ្នកវិនិយោគជាច្រើន ដែលរួមមានទាំងគម្រោងតូចក្ដី និងធំក្ដី។ ដូចនេះនៅពេលដែលអ្នកបានចូលរូមនៅក្នុងសិក្ខាសាលានោះភ្លាម ហេតុអ្វីអ្នកមិនចាំយកឱកាសនោះ ដើម្បីពង្រឹងទំនាក់ទំនងល្អជាមួយអ្នកដែលស្ថិតនៅក្នងវិស័យអចលនទ្រព្យដូចអ្នកដែរទៅ? ការដែលមានទំនាក់ទំនងល្អជាមួយគ្នានឹងគ្នា វាមិនមែនជារឿងដែរអាក្រក់នោះទេ ផ្ទុយទៅវិញវាថែមទាំងជួយអ្នកបានទៀតផងក្នុង កាលៈទេសៈដែលអ្នកត្រូវការ។បង្រៀនខ្លួនឯងឲ្យចេះតាមដានព័ត៌មានប្រចាំថ្ងៃដែលពាក់ព័ន្ធសិក្ខាសាលាអចលនទ្រព្យបានប្រមូលផ្ដុំនូវអ្នកមានជំនាញ និងកម្រិតយល់ដឹងខុសៗគ្នា មកពីគ្រប់ទិសទី ដែលពួកគេនឹងមកចែករំលែកនូវចំណេះដឹងមួយចំនួនដែលអ្នកមិនបានដឹង ឬមិនធ្លាប់ដឹង។ ការដែលបានដឹង លឺនូវព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ដូចនេះ ធ្វើឲ្យអ្នកចាប់យកឱកាសបានច្រើន ដើម្បីជាទន់ក្នុងការយកវាមកវិនិយោគនៅក្នុងអាជីវកម្មរបស់អ្នកបានយ៉ាងល្អ។បំផុសគំនិតខ្លួនឯងការដែលបានបើកដំណើរការណ៍នូវអាជីវកម្មមួយដំបូង វាប្រាកដជាមានការឡើង ឬធ្លាក់ចុះជាធម្មតា ប៉ុន្តែប្រសិនជាមើលឃើញថាការដឹកនាំរបស់អ្នក វាមិនបាននាំឲ្យអាជីវកម្មនោះរីកចម្រើនទេនោះ អ្នកដាច់ខាចគួរតែមានការផ្លាស់ប្ដូរនូវមាគ៌ានៃការដឹកនាំនោះចេញ។ ហើយការដែលបានចូលរួមនៅក្នុងសិក្ខាសាលាអចលនទ្រព្យ អ្នកនឹងបានស្ដាប់នូវរឿងរ៉ាវដ៏ជូរចត់របស់អ្នកវិនិយោគនៅពេលដែលគាត់ដឹកនាំអាជីវកម្មរបស់គាត់បរាជ័យ មុនពេល ដែលគាត់បានទទួលជោគជ័យដូចពេលបច្ចុប្បន្ននេះ។ ក្រោយបានទទួលស្ដាប់នូវភាពបរាជ័យរបស់មិត្តថ្មីរបស់អ្នករួចហើយ អ្នកនឹងប្ដូរនូវផ្នត់គំនិតក្នុងការដឹកនាំអាជីវកម្មរបស់អ្នកជាក់ ជាមិនខាន។ធ្វើឲ្យអាជីវកម្មរបស់អ្នកស្ថិតនៅកម្រិតកំពូលលើទីផ្សារនៅពេលដែលអ្នកមានព័ត៌មានជាច្រើនក្នុងដៃ មានគំនិតជាច្រើនដែលបានមកពីការ ចែករំលែកពីអ្នកចូលរួមដទៃទៀតក្នុងសិក្ខាសាលានោះ អ្នកប្រាកដជាមានគំនិតថ្មីៗ ដើម្បីយកវា មកអនុវត្តនៅក្នុងអាជីវកម្មរបស់អ្នក។ ដែលនេះអាចនាំអ្នកឲ្យក្លាយទៅជាអ្នកជោគជ័យម្នាក់ នៅក្នុងវិស័យដែលអ្នកកំពុងធ្វើការវិនិយោគសព្វថ្ងៃ។កំសាន្តផង ទទួលបានចំណេះផងក្រៅពីចូលរួមដើម្បីទទួលបានចំណេះដឹងបន្ថែមហើយ អ្នកក៏នឹងបន្ថែមរស់ជាតិជីវិតទៅ ក្នុងជីវិតដ៏មមាញឹករបស់អ្នក ដោយសារតែមនុស្សនៅជុំវិញខ្លួនរបស់អ្នក។ ពួកគេក៏នឹងចែក រំលែកនូវរឿងរ៉ាវសប្បាយៗ កំសត់តែបែបកំប្លែងដែលពួកគេបានជួបប្រទះកន្លងមក។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ សូមចូលរួមសិក្ខាសិលាជាមួយនឹង ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល ឌឹ ព្រេមៀ សែនធ័រ សែនសុខ ដែលមានវាគ្មិនល្បីៗ និងអ្នកជំនាញអចលនទ្រព្យ ជាច្រើនរូបចូលខ្លួនមកចែករំលែក រយៈពេល ២ថ្ងៃពេញ ។អានបន្ថែមអំពីពិព័រណ៍ ៖ https://www.realestate.com.kh/km/news/Cambodia-RealEstate-Purchase/
News Page Concierge 590x250 KH
ធ្វើដំណើរជាមួយ LM Cars ដើម្បីចូលរួមក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា នេះ!
ធ្វើដំណើរជាមួយ LM Cars ដើម្បីចូលរួមក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា នេះ!
June 6, 2022, 5:01 p.m.
Realestate.com.kh មានកិត្តិយសសូមជូនដំណឹងពិសេសទាក់ទងនឹងពិព័រណ៍លក់អចលន ទ្រព្យដំណាច់ឆ្នាំ២០២០ ថា ក្រុមហ៊ុន LM Cars បានសម្រេចរួចរាល់ក្នុងការមកធ្វើជាម្ចាស់ ឧបត្ថម្ភនៅក្នុងកម្មវិធីនេះផងដែរ។ កម្មវិធី LM Cars គឺជាក្រុមហ៊ុនតាក់ស៊ីមម៉ែត្រថ្មីស្រឡាង មួយដែលទើបនឹងលិចរូបរាងឡើងនៅកម្ពុជា ហើយផ្ដោតសំខាន់ក្នុងការបំពេញតម្រូវការ សម្រាប់អតិថិជន។ LM Car បានធ្វើប្រតិបត្តិការណ៍ក្រោមឈ្មោះរបស់ក្រុមហ៊ុន Le Majestic ដែលត្រូវបានគេស្គាល់ ថាជាក្រុមហ៊ុនដែលមានជំនាញលើផ្នែកបដិសណ្ឋារកិច្ច,​ ការគ្រប់គ្រងដំណើរកម្សាន្ត និងការបង់ប្រាក់តាមទូរស័ព្ធ។LM Car ផ្ដោតសំខាន់ទៅលើការផ្ដល់ជូននូវបទពិសោធន៍ក្នុងការធ្វើដំណើរដ៏័មានសុវត្ថិភាព និងភាពសុខស្រួលដល់អតិថិជន។ ក្រុមហ៊ុនបានផ្ដល់សេវាកម្មជូនអតិថិជនប្រមាណ ១៥០,០០០ នាក់រួចមកហើយ ហើយក្នុងពេលបច្ចុប្បន្នមានមោតភាពក្នុងការក្លាយខ្លួនជាក្រុ​មហ៊ុនដែលផ្ដល់ សេវាកម្មធ្វើដំណើរដែលល្អបំផុត និងទទួលបាននូវការវាយតម្លៃសុវត្ថិភាពខ្ពស់បំផុតនៅក្នុង ប្រទេសកម្ពុជា។ LM Cars បំរើសេវាកម្ម២៤ម៉ោង​ រៀងរាល់ថ្ងៃ ដែលមានការផ្លាស់ប្ដូរវេនយ៉ាង ច្បាស់លាស់ មានរថយន្តរហូតដល់ទៅ៨០គ្រឿង ដែលសុទ្ធសឹងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដើម្បីធានានូវគុណភាពក្នុងការធ្វើដំណើរ។រថយន្តទាំងអស់មានភាពទំនើបដែលមានយីហោដូចជា Ford Wingbo, Hyundai H1, Toyota Alphard និងមានរថយន្តទំនើបដែលមានលក្ខណៈអភិជនដែលត្រូវបានដាក់ឲ្យដំណើរការផង ដែរនោះគឺ Bentley ឬ Rolls-Royce ដែលអនុញ្ញាតឲ្យអតិថិជនជាទីស្រលាញ់ទាំងអស់មានឱកាស ក្នុងការធ្វើដំណើរក្នុងរថយន្តទំនើបថ្នាក់ពិភពលោកបែបនេះ។ចំពោះតម្លៃនៃការប្រើប្រាសើរបស់អតិថិជននឹងត្រូវបានបង្ហាញនៅក្នុងកម្មវិធីដែលមាននៅ ក្នុងទូរស័ព្ទដៃរបស់លោកអ្នក រាល់ការគូប៉ុងបញ្ចុះតម្លៃទាំងអស់អាចប្រើប្រាស់បានយ៉ាងងាយ ស្រួលនៅក្នុងកម្មវីធី បើប្រៀបធៀបទៅនឹងកម្មវិធីដទៃ។LM Car មានបុគ្គិលកពេញម៉ោងចំនួន១២០នាក់ក្នុងការបំពេញតួនាទីជាអ្នកបើកបរយ៉ាង មានសុវត្ថិភាព រាល់បុគ្គលិកទាំងអស់សុទ្ធសឹងតែបានត្រួតពិនិត្យមើលលើការបើកបរ និងប័ណ្ណបើកបររបស់ពួកគេមុនពេលជ្រើសរើសចូលជាបុគ្គលិក។ ចំពោះបុគ្គលិកថ្មីត្រូវបណ្ដុះបណ្ដាលជាមុន មុនពេលអនុញ្ញាតឲ្យផ្ដល់សេវាកម្មជូនអតិថិជន។ស្របពេលដែលកម្មវិធីធ្វើដំណើរមានការកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា LM Car បានកំណត់ខ្លួនឯងក្នុងការប្រកួតប្រជែងជាមួយ នឹងការប្តេជ្ញាចិត្តក្នុងការផ្ដល់សេវាកម្មរបស់ ខ្លួនដោយធានាសុវត្ថិភាពនិងបំពេញចិត្តរបស់អ្នកដំណើរ។ ឧទាហរណ៍ដូចជាការសំអាត អនាម័យ ១ថ្ងៃ២ដង ចំពោះគ្រប់រថយន្ត។ ក្នុងរថយន្តនី មួយៗមានបំពាក់នូវ ក្រដាសជូតម៉ាត់ ឆ្នាំងសាក ទឹកបរិសុទ្ធមួយដប និងឆ័ត្រដើម្បីផ្ដល់ភាព ងាយស្រួលដល់អតិថិជនក្នុងគ្រប់ ស្ថានភាព។អាចនិយាយថារថយន្តទាំងអស់ត្រូវបានត្រួតពិនិត្យតាមរយៈប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ដោយអ្នកឯកទេសខាងសន្តិសុខផ្ទៃ។ បញ្ហាជាមួយយានយន្តណាមួយត្រូវបានបញ្ជូនទៅ LM Cars ភ្លាមៗដើម្បីធ្វើសកម្មភាព។ Software ដែលបានតំឡើងនៅលើរថយន្តនីមួយៗមានប៊ូតុងរោទិ៍ មួយដែលមានភ្ជាប់ទុកក្នុងស្ថានភាពអាសន្នណាមួយកើតឡើង។LM Car ប្រកាន់យកយុទ្ធសាស្រ្តកំណត់តម្លៃប្រកួតប្រជែងដែលប្រឈម ជាមួយដៃគូប្រកួត ប្រជែងផ្សេងទៀតដែលជាអ្វីដែលធ្វើឱ្យកម្មវិធីនេះតម្រូវឲ្យមានទាំងប្រជាជនកម្ពុជា និង ជនបរទេសនៅកម្ពុជា។  LM Car មានគម្រោងថានឹងពង្រីកការធានាគុណភាពរបស់ខ្លួន ដល់សេវាកម្មផ្សេងទៀតផងដែរ។ ឧទាហរណ៍ ពួកគេបានចាប់ផ្តើមផ្តល់សេវាដឹកជញ្ជូនរហ័ស ដែលមាននៅក្នុងរាជធានីភ្នំពេញ។ ការពង្រីកនេះ បើយោងតាមLM Car វាគ្រាន់តែជាជំហាន ដំបូងក្នុងការផ្តល់ជូននូវសេវាកម្មកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។គ្មានអ្វីប្លែកទេដែល  ទោះបីជា LM Cars ជាក្រុមហ៊ុនដែលទើបនឹងចូលមកថ្មីនៅទីផ្សារកម្ពុជាក៏ដោយ ក្រុមហ៊ុននេះបានកាន់កាប់ផ្នែកទីផ្សារយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកសេវាកម្មដែល មានគុណភាពដែលធានា នឹងការប្តេជ្ញាចិត្តផ្ដល់សេវាកម្មរបស់ពួកគេជូនអតិថិជន។ការចូលរួមរបស់ក្រុមហ៊ុន LM Car ក្នុងពិព័រណ៍លក់អចលនទ្រព្យនៅចុងឆ្នាំ ២០២០ របស់ Realestate.com.kh នេះ កើតចេញពីគោលដៅរួមរបស់ក្រុមហ៊ុនទាំងពីរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ អ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅកម្ពុជា។ រាជធានីភ្នំពេញកំពុងតែមើលឃើញថាមាន កំណើនតម្រូវការលំនៅដ្ឋាន និងតម្រូវការស្រដៀងគ្នាសម្រាប់សេវាកម្មដឹកជញ្ជូនប្រកបដោយគុណភាព។ ជាមួយនឹង LM Car និង Realestate.com.kh ធ្វើការជាមួយគ្នា នឹងស្វែងរកការផ្ដល់សេវាកម្មជូនអតិថិជននូវអ្វីថ្មី។នៅថ្ងៃទី ២៧- ២៨ វិច្ឆិកា ឆ្នាំ២០២០ អ្នកដំណើរដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមរយៈ LM Cars នឹងទទួលបានផលអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលគេធ្វើដំណើរមកចូលរួមជាមួយពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅ​ ដឺ ព្រេមៀ សេនធ័រ សែនសុខ។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ មានការចូលរួម ពីយីហោល្បីៗជាច្រើននៅកម្ពុជា។ ពួកគេនឹងផ្ដល់ជូននូវការផ្ដល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក ដែលមាននៅតែក្នុងកម្មវិធី២ថ្ងៃនេះប៉ុណ្ណោះ។​ Realestate.com.kh សូមថ្លែងអំណរគុណដល់ LM Cars ជាខ្លាំងដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរមកចូលរូមកម្មវិធីពិព័រណ៍ ដែលមានទីតាំងនៅដឺ ព្រេមៀ សេនធ័រ សែនសុខ និងមានឪកាសក្នុងការទិញអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។មានចំណាប់អារម្មណ៍ក្នុងការទទួលបាននូវការបញ្ចុះតម្លៃដ៏ពិសេសមិនដែលមានក្នុងព្រឹត្តិការណ៍ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០មែនឬទេ? ចុះឈ្មោះឥឡូវនេះដើម្បីទទួលបាននូវឪកាស។ដើម្បីចុះឈ្មោះក្នុងព្រឹត្តិការណ៍​ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ គឺជាយុទ្ធនាការទីផ្សារ ១០០,០០០ ដុល្លារដែលនឹងមានការបង្ហាញជូននូវយីហោជាង ៦០ក្រុមហ៊ុន! ប្រសិនបើអ្នកជាអាជីវកម្មដែលកំពុងចង់ជិះរលកទីផ្សារដ៏ធំនេះអ្នកអាចចុះឈ្មោះជាអ្នកតាំងពិព័រណ៍ខាងក្រោម៖គេហទំព័រសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជាដៃគូនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!សម្រាប់ព័ត៌មានអំពី៖សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈស៊ូមុី សួន (ខ្មែរ/អង់គ្លេស)mey.soun@realestate.com.kh+855 77 241 285សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:នីន កាំង (ខ្មែរ និង ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖James Whitehead (អង់គ្លេស)james.whitehead@realestate.com.kh+855 086 972 061
Wealth Mansion: មរតកលំនៅដ្ឋានមួយនៅជ្រោយចង្វារ
Wealth Mansion: មរតកលំនៅដ្ឋានមួយនៅជ្រោយចង្វារ
June 6, 2022, 5:01 p.m.
ប្រទេសកម្ពុជាគឺជាទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើន និងកំពុងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនពីការសាងសង់លំនៅដ្ឋានបែបទំនើប។ គម្រោងមួយចំនួនធំប្រើប្រាស់បទពិសោធន៍ល្អ និងការយល់ដឹងស៊ីជម្រៅពីតម្រូវការលំនៅដ្ឋានថ្មីៗ ដើម្បីធ្វើឱ្យពួកគេកាន់តែទាក់ទាញ។ ប៉ុន្តែមានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះដែលឈរបានជាច្រើនជំនាន់។The Wealth Mansion ជានិមិត្តរូបនៃភាពប្រណីតនៅខណ្ឌ ជ្រោយចង្វារដែលកំពុងទាក់ទាញយ៉ាងខ្លាំង ក្នុងចំណោមអ្នកស្វែងរកទ្រព្យសម្បត្តិ។ បង្កើតឡើងដោយក្រុមហ៊ុន Everhealth International Investment and Development Co., Ltd, គំរោងនេះប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និងទាញយកអត្ថប្រយោជន៍ពីសម្រស់ធម្មជាតិដែលព័ទ្ធជុំវិញជ្រោយចង្វារ។គម្រោងនេះគឺជាគម្រោងថ្មីបំផុតមួយនៅក្នុងទីផ្សារ ដែលចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០១៩។ យូនីតរបស់Wealth Mansion ផ្តល់ជូននូវគេហដ្ឋានប្រណីតពេញលេញសម្រាប់មនុស្សម្នាក់ និងគ្រួសារដែលកំពុងស្វែងរកការរស់។ អ្នករចនាអគារWealth Mansion បានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងដោយការបំពាក់គ្រឿងសង្ហារឹមដែលមានគុណភាព និងផ្តល់ឱ្យពួកគេនូវគ្រឿងបរិក្ខារដ៏ល្អប្រសើរ។លំនៅដ្ឋានគឺជាបេះដូងនៃការអភិវឌ្ឍទាំងអស់ ហើយ Wealth Mansion យល់ច្បាស់អំពីរឿងនេះ។ ភាពប្រណីតមានច្រើនទម្រង់ហើយ Wealth Mansion បង្ហាញវាតាមរយៈការយកចិត្តទុកដាក់ជាមួយអ្វីដែលអ្នកស្រុកអាចទទួលបានពេលដើរចូល។ ដើម្បីទៅបន្ទប់នីមួយៗមានភាពងាយស្រួល ដោយគ្រាន់តែដើរឆ្លងកាត់ផ្នែកនីមួយៗ ដែលត្រូវបានគូសបញ្ជាក់ដោយអ្នករចនាគំរោងនេះ ពីព្រោះផ្ទះពិតគឺជាអ្វីដែលអ្នកដឹងដូចជាខ្នងដៃរបស់អ្នក!យូនីតនៅអគារWealth Mansion ត្រូវបានផ្តល់ជូនជាមួយ១បន្ទប់គេង ឬ ២ បន្ទប់គេង ចាប់ពី ៦៣ ម៉ែត្រការ៉េ ដល់ ១២៦  ម៉ែត្រការ៉េ ។ គម្រោងនៃជាន់ជាច្រើនទុកទំនេរសម្រាប់តម្រូវការផ្សេងៗគ្នាសម្រាប់អ្នកកំពុងស្វែងរកអចលនទ្រព្យដែលមានតម្រូវការផ្សេងៗទៀត។ជាការពិត ការផ្ដល់ជូនពី Wealth Mansion មិនទាន់បញ្ចប់ត្រឹមការផ្ដល់លំនៅដ្ឋានប៉ុណ្ណោះទេ។ វាលាតសន្ធឹងយ៉ាងល្អទៅនឹងសេវាកម្មដែលបំពេញបន្ថែមផលប្រយោជន៍របស់អ្នករស់នៅ។ ឧទាហរណ៍មួយចំនួននៃច្រករបៀងធំទូលាយរបស់វា ដែលមានដាក់សាឡុងដែលស្រដៀងទៅ នឹងសណ្ឋាគារ។ កន្លែងមួយទៀត គឺជាមជ្ឈមណ្ឌលហាត់ប្រាណ ដែលបំពាក់ដោយគ្រឿងបរិក្ខាពេញលេញ ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់រក្សារាង។ វាក៏មានអាងហែលទឹកដែលមិនចេះរីងស្ងួត មួយនៅលើជាន់ខ្ពស់បំផុត ដែលហាក់ដូចជាហូរឆ្ពោះទៅរកទេសភាពដ៏អស្ចារ្យនៃទីក្រុងភ្នំពេញដែល កំពុងរីកចម្រើន។ការអភិវឌ្ឍន៍ភាគច្រើននៅក្នុងទីក្រុងភ្នំពេញនឹងឈប់នៅចំនុចនេះ តែ Wealth Mansion ​មិនធ្វើដូច នេះទេ។ ការអភិវឌ្ឍនេះបានរចនា និងសាងសង់លំនៅដ្ឋាន និងគ្រឿងបរិក្ខារខាងក្នុងរបស់ខ្លួន ដើម្បីទាញយកអត្ថប្រយោជន៍ពីលក្ខណៈធម្មជាតិដែលមាននៅក្នុងតំបន់នេះ។ ទេសភាពដ៏អស្ចារ្យនៃទន្លេមេគង្គ និងទន្លេសាប អាចបន្ធូរអារម្មណ៍តាមរយៈបង្អួចធំ ៗ ដែលមានលក្ខណៈឯកជន និងនៅទីសាធារណៈនៃ Wealth Mansion ។ កន្លែងអង្គុយលេងធំទូលាយរបស់វា អនុញ្ញាតឱ្យមានខ្យល់អាកាសត្រជាក់នៅតាមមាត់ទន្លេឆ្លងកាត់វាលអង្គុយលេងទាំងនេះ ។ អាងហែលទឹកនៅលើដំបូល ផ្តល់ជូនទាំងទេសភាព និងខ្យល់អាកាសបរិសុទ្ធ ហើយឆាប់ៗនេះនឹងបញ្ចប់នៅឆ្នាំ ២០២២ ។“វាស្តាប់មើលទៅដូចជាល្អណាស់ហើយ ប៉ុន្តែតើនេះជាអ្វីដែលគ្រួសារខ្ញុំអាចរស់នៅបានយូរឬទេ?” គឺជាកង្វល់មួយដែលអ្នកស្វែងរកអចលនទ្រព្យភាគច្រើនមានចម្ងល់ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា។ ម្ចាស់គម្រោង Wealth Mansion គឺក្រុមហ៊ុនEverhealth International Investment and Development Co., Ltd, ។ ទ្រព្យសម្បត្តិនេះត្រូវបានចាត់ថ្នាក់ជាកម្មសិទ្ធិកាន់កាប់ផ្ដាច់មុខ និងជាកម្មសិទ្ធិកាន់កាប់ប្លង់រឹងដែលអាចរកបានសម្រាប់អ្នកទិញជាជនជាតិខ្មែរ។
ពិធីបើកសម្ពោធដ៏អស្ចារ្យរបស់ តារាសាគរ បង្ហាញពីភាពជោគជ័យ
ពិធីបើកសម្ពោធដ៏អស្ចារ្យរបស់ តារាសាគរ បង្ហាញពីភាពជោគជ័យ
June 6, 2022, 5:01 p.m.
“ក្ដីស្រមៃមិនអាចកើតឡើងដោយឯងៗនោះទេ វាកើតឡើងដោយការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងញើសហូរសស្រាក់។"តារាសាគរនាំលោកអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីនៃវិស័យទេសចរណ៍នៅថ្ងៃទី ៨ ខែតុលា ភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន បានប្រមូលផ្តុំគ្នាក្នុងពិធីបើកសម្ពោធ សាលតាំងពិព័រណ៍តារាសាគរនៅរាជធានីភ្នំពេញ។ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមកពីក្រុមហ៊ុន the Development Group Co., Ltd, Li Tao បានរៀបចំ ទូកតំណាង ដែលដាក់តាំងនៅក្នុងព្រឹត្តិការណ៍របស់លោក។កម្មវិធីនេះ គឺជាចំនុចចាប់ផ្ដើមសម្រាប់បើកបង្ហាញ ដល់អ្នកចូលរួមទាំងអស់ ឲ្យបានជ្រាបថា ដំណើរកម្សាន្តជាមួយទូកតារាសាគរនឹងចាប់ផ្ដើមនាឆាប់ៗនេះ។ តើយើងធ្វើដំណើរទៅណា? គ្មានកន្លែងណាទេ ក្រៅពីតារាសាគរខ្លួនឯងនោះ។ នៅពេលដែលពេលវេលាមកដល់ អ្នកចូលរួមទាំងអស់មានឱកាសក្នុងឡើងជិះរថយន្តអមជាមួយតន្រ្តីកំដរអារម្មណ៍ដូចមានមគ្គុទេ្ទសក៍ ម្នាក់នឹងមកដើម្បីពន្យល់បង្ហាញអំពីទេសភាព និងចំណុចពិសេសៗ នៅតាមផ្លូវជាហូរហែ។ ភ្ញៀវនឹងត្រូវទទួលបានការមើលថែយ៉ាងល្អឥតខ្ចោះពីសំណាក់សណ្ឋាគារ តារាសាគរ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ សណ្ឋាគារ មានទីតាំងស្ថិតនៅចន្លោះ នៃសម្រស់ដ៏ស្រស់ស្អាតរបស់ តារាសាគរ ហើយនេះគឺជាកាដូដ៏សាកសម សម្រាប់ការរង់ចាំ របស់អ្នក។ រាត្រីដែលមិនអាចបំភ្លេចបាននៅក្នុងបរិវេណតារាសាគរ នាពេលរាត្រី ដែលត្រូវបានស្គាល់ថាជាតំបន់ដែលមានខ្សាច់សក្បុស ទឹកដ៏ថ្លាឆ្វេង ទទួលភ្ញៀវជាមួយគ្រឿងសមុទ្រស្រស់ ផ្លែឈើ និងបន្លែក្នុងតំបន់ ភេសជ្ជៈគ្មានដែនកំណត់ និងមុខម្ហូបពិសេសៗដែលសាកសមបំផុតសម្រាប់ព្រឹត្តិការណ៍នោះ​ ការយកចិត្តទុកដាក់នេះ គឺជាការបង្ហាញអំពីអភិជនភាពដែលតារាសាគរនឹងផ្ដល់ជូន។កម្មវិធីនេះត្រូវបានចូលរួមដោយ DJល្បីៗ ដែលជាអ្នករៀបចំតន្រ្តីឲ្យសាកសម ជាមួយពន្លឺនាពេលរាត្រី រួមជាមួយការសម្ដែងនូវរបាំប្រចាំតំបន់ ដូចជារបាំដូង ដែលសម្ដែងដោយប្រជាជនក្នុងតំបន់។ សកម្មភាពផ្សេងៗទៀត បានកំពុងរង់ចាំ ក្នុងការបង្ហាញសមត្ថភាព ដើម្បីផ្ដល់នូវទស្សនីយភាពដែលមិនអាចបំភ្លេចបាន​។ នៅចុងបញ្ចប់នៃកម្មវិធី មានការបិទកម្មវិធីដោយការបាញ់កាំជ្រួច ធ្វើឲ្យរាត្រីនោះគឺជាយប់នៃការចងចាំ។ ជីវិតដែលពោរពេញទៅដោយដំណើរផ្សងព្រេង រសជាតិជីវិត និងភាពរំភើបទាំងនេះអាចត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដ នៅក្រោមផ្កាយភ្លឺរបស់តារាសាគរ។គម្រោងរួមគ្នាដើម្បីភាពរុងរឿងរបស់ប្រទេសកម្ពុជានៅថ្ងៃទី ៩ ខែតុលា ភ្ញៀវបានអង្គុយនៅសាលពិព័រណ៍ដារ៉ាសាគរ ដែលពិធីបើកគម្រោង ត្រូវបានរៀបចំជាផ្លូវការ។ លោកលីម៉េងឆិនប្រធានក្រុមហ៊ុន Union City Development Group Cp.,Ltd បានថ្លែងបើកកម្មវិធី និងថ្លែងអំណរគុណចំពោះភ្ញៀវជាច្រើន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ដោយមានការអញ្ជើញចូលរួមពីលោកលីម៉េងឈីង ប្រធានក្រុមភ្ញៀវកិត្តិយសរួមមាន៖ ឯកឧត្ដមMiduna Putong អភិបាលខេត្តGuogong ឯកឧត្តHardu រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម Ba Soukon រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Liu Jinsong ប្រធានក្រុមហ៊ុនYoulian Development Group Co., Ltd., ដែលអញ្ជើញជាភ្ញៀវកិត្តិយសចូលរួម ក្នុងពិធីនេះដោយចូលរួមជាមួយ លោក Li Mengchen ក្នុងកម្មវិធីបើកសម្ពោធ គម្រោងតារាសាគរ។តារាសាគរបានបើកដោយស្វាគមន៍ទាំងដៃគូសំខាន់ និងភ្ញៀវធម្មតា ឱ្យចូលរួមក្នុងពិធីដ៏ធំរបស់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយ អ្នកដឹកនាំសំខាន់ៗជាច្រើន ដែលធ្វើឱ្យតារាសាគរលិចជារូបរាងឡើង និងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់តារាសាគរ។ ទន្ទឹមនឹងនេះដែរ ភ្ញៀវដែលជាអ្នកធ្វើឲ្យឮគម្រោងតារាសាគរអាចដំណើរការណ៍ដោយជោគជ័យនាពេលអនាគតខាងមក បានឃើញនូវឱកាសដែលមាននៅចំពោះមុខតារាសាគរ។ ពេលរសៀលភ្ញៀវទាំងអស់នឹងត្រូវបានជូនត្រឡប់ទៅកាន់សាលពិព័រណ៍តារាសាគរនៅរាជធានីភ្នំពេញ។ មូលដ្ឋានគ្រឹះនៃភាពជោគជ័យសម្រាប់ឆ្នាំ ២០២១ និងពេលខាងមុខជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលកំពុងរីកចម្រើនដែលព័ទ្ធជុំវិញដោយធនធានជាច្រើនខេត្តកោះកុង ជាលទ្ធផលគម្រោងតារាសាគរ នឹងធ្វើឱ្យតំបន់នេះក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ និងជាប្រភពនៃភាពរុងរឿង។តារាសាគរបើមើលតាមរចនាបថនឹងជាផ្នែកមួយនៃបណ្តាញដឹកជញ្ជូនលាតសន្ធឹងលើ សមុទ្រ ដី និងអាកាស។ តារាសាគររំពឹងថានឹងមានការរីកចម្រើននៅក្នុងវិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម នៅពេលដែលតំបន់ជាយក្រុងគ្រោងដើម្បីឆ្លើយតបនឹងការពង្រីកខ្លួន។ ជាលទ្ធផលនេះនឹងជំរុញឱ្យទ្រព្យសម្បតិ្ត និងឱកាសអាជីវកម្មកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២៦ខែតុលា នេះ នឹងមានស្ពានបេតុងខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកោះនរា
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២៦ខែតុលា នេះ នឹងមានស្ពានបេតុងខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកោះនរា
May 20, 2022, 6:21 a.m.
ថ្មីៗនេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» កាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ ហើយ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​លាត​សន្ធឹង​ចាប់​ពី​ចំណុច​ក្បាល​ទឹក​ត្រង់​ទន្លេ​បាសាក់ (ខាង​កើត​ទីក្រុង​រណប​កោះពេជ្រ) ប្រប​មាត់​ច្រាំង​ទន្លេ​មេគង្គ​រហូត​ដល់​កោះប្រាក់ ជិត​កៀន​ស្វាយ ឯណោះ ដែល​សរុប​ផ្ទៃទឹក​គ្រោង​នឹង​ចាក់​ខ្សាច់​ចាក់​ដី ចាក់​ថ្ម បំពេញ​ដើម្បី​អភិវឌ្ឍ​វិនិយោគ​សរុប​ប្រមាណ ១០០​ហិកតា។ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC)។បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅ អ្នកសារព័ត៌មានទាំងអស់។តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ទើបធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំកន្លងមកនេះ។​ ដោយសារតែកំណើននៃការអភិវឌ្ឍន៍យ៉ាងគំហុកបែបនេះ ហើយទើបធ្វើឲ្យសំណាក់់អ្នកវិនិយោគទុនបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការមកបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញតែម្ដង។ តំបន់ធំៗមួយចំនួនបានទាក់ចិត្ត ទាក់បេះដូងរបស់អ្នកវិនិយោគជាខ្លាំង។ ក្នុងនោះយើងឃើញមានតំបន់ច្បារអំពៅក៏ស្ថិតជាតំបន់ដែលមានអ្នកវិនិយោគជាច្រើនកំពុងតែដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ។ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ យើងឃើញមានគម្រោង Vue Aston គឺជាគម្រោងមួយដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរា ត្រូវបានបញ្ចប់ជាស្ថាពរនារយៈពេល ៣ឆ្នាំខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ។ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក៕
ចូលជាសមាជិកផ្នែកលក់នៅ Realestate.com.kh ដើម្បីបង្កើត ប្រាក់ចំណូលរបស់អ្នក បន្ថែមនៅថ្ងៃនេះ
ចូលជាសមាជិកផ្នែកលក់នៅ Realestate.com.kh ដើម្បីបង្កើត ប្រាក់ចំណូលរបស់អ្នក បន្ថែមនៅថ្ងៃនេះ
June 6, 2022, 5:01 p.m.
បង្កើនប្រាក់ចំណូលកាន់តែច្រើន ដោយការចូលរួមជាមួយវេទិកាទីផ្សារឌីជីថលឈានមុខគេ នៅកម្ពុជា។ Realestate.com.kh ដែលត្រូវបានគេស្គាល់ថា ក្រុមហ៊ុន ផ្សព្វផ្សាយទីផ្សារ អចលនទ្រព្យតាម អ៊ិនធើណេតធំបំផុតនៅកម្ពុជា។ បច្ចុប្បន្នកំពុងជ្រើសរើស អ្នកប្រឹក្សា ផ្នែកលក់បន្ថែម ដែលនឹងទទួលបាន ប្រាក់ចំណូលសាកសមនឹងទីផ្សារអចលនទ្រព្យ និងទីផ្សារឌីជីថល ដែលកំពុងរីកចម្រើននៅក្នុងប្រទេស ដើម្បីរកកម្រៃបន្ថែម ហើយនេះជាការឱកាសដែលល្អបំផុតមួយ។Realestate.com.kh ជាផ្នែកមួយនៃ Digital Classifieds Group (DGG) ដែលមាន ការិយល័យច្រើននៅលើ សកលលោកដូចជាអូស្ត្រាលី កម្ពុជា ឡាវ​ ប៉ាពួញូហ្គីណេ និងហ្វីជី។ យើងផ្ដល់ជូនចំនួនទឹកប្រាក់ដែលសមរម្យ​មួយ ហើយមានឱកាសក្នុងការបានចេញទៅបរទេស និងអាចជួយដល់បុគ្គលិកផ្នែកលក់របស់យើង លើជំនាញចាំបាច់ និងការបណ្តុះបណ្តាល ក្នុងផ្នែកលក់របស់ខ្លួនឲ្យមានភាពរីកចម្រើនបានលឿន ព្រមទាំងមានការលើកទឹកចិត្តសម្រាប់ការធ្វើប្រតិបត្តិលក់បានល្អ។អ្នកពិគ្រោះយោបល់ផ្នែកលក់របស់យើង មានតួនាទីចម្បង គឺការលើកយកផលិតផលនៅលើទី ផ្សារឌីជីថលមានដាក់បង្ហាញលក់ ហើយជាធម្មតាផ្ដោតសំខាន់លើទីផ្សារអចលនទ្រព្យរបស់ក្រុម ហ៊ុនដៃគូ។ នៅរៀងរាល់ឆ្នាំ គឺនឹងមានពេលវេលាកំណត់មួយ អ្នកត្រូវចូលរួមក្នុងសកម្មភាពនៃ ការលក់ស្ដង់ និងដៃគូសហការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ ដែលផ្តោតសំខាន់លើអតិថិជន​ ដែលបានកំណត់ស្តង់ដារដ៏ល្អបំផុតសម្រាប់ពិព័រណ៍នៅកម្ពុជា។ អ្នកផ្ដល់យោបល់ផ្នែកលក់​ត្រូវពាំ នាំព័ត៌មានទៅកាន់អ្នកគ្រប់គ្រងផ្នែកលក់ ដែលជាអ្នកបញ្ជូនព័ត៌មានបន្តទៅកាន់នាយក ប្រតិបត្តិ។ ការបណ្តុះបណ្តាលផ្នែកលក់នេះ នឹងផ្តល់ឱ្យអ្នកលក់ម្នាក់ៗនូវយុទ្ធសាស្រ្ត និងវិធីសាស្រ្ត ដើម្បីប្រតិបត្តិការលក់ដោយខ្លួនឯង។ រាល់សកម្មភាពលក់ទាំងអស់នឹងត្រូវបានត្រួតពិនិត្យ លើប្រព័ន្ធCRM។ប្រាក់បៀវត្សរ៍នឹងផ្ដល់ជូនទៅតាមបទពិសោធន៍ដែលអ្នកមាន។ ហើយអ្នកដែលឆ្លងកាត់ការ សាកល្បងរួចរាល់ ត្រូវតែបង្ហាញពីភាពជោគជ័យនៃការលក់របស់ពួកគេតាមរយៈប្រាក់ខែដែល ពួកគេត្រូវបាន។ កម្រៃជើងសារដែលអ្នកផ្នែកលក់ធ្វើប្រតិបត្តិការលក់បានច្រើន ត្រូវទទួលបាន ពីចន្លោះពី ៥០០-១០,០០០ ដុល្លារអាមេរិកក្នុងមួយខែ ដោយអាស្រ័យលើប្រតិបត្តិការណ៍របស់ ពួកគេ។ មានទីតាំងនៅចំកណ្ដាលនៃខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ ហើយអ្នកនឹងទទួល បាននូវប្រាក់ឧបត្តម្ភបន្ថែមលើការធ្វើដំណើរ សេវាទូរស័ព្ទដែលប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិ ការលក់។ ក្នុងអំឡុងពេលសាកល្បងការងារចំនួន២ខែ អ្នកត្រូវស្នើឲ្យមានកុំព្យូទ័រផ្ទាល់ខ្លួន ប៉ុន្តែក៏នឹងអាចផ្ដល់ជូនពីក្រុមហ៊ុនប្រសិនបើក្នុងករណីចាំបាច់។ មិនមែនគ្រប់គ្នាសុទ្ធតែអាច ជាប់នូវការហាត់ការនេះបានទេ គឺត្រូវពិនិត្យមើលលើការហ្វឹកហ្វឺន និងសាកល្បងរយៈពេល២ខែ នេះជាមុនសិន ហើយមានតែបុគ្គលដែលធ្វើសកម្មភាពការងារបានល្អបំផុតប៉ុណ្ណោះដែលមាន លទ្ធភាពក្នុងការក្លាយទៅជាបុគ្គលិកពេញសិទ្ធិ។ ផ្នែកលក់ គឺជាផ្នែកមួយដែលធ្វើការរប្រកួត ប្រជែងប្រាក់ចំណេញខ្ពស់នៅក្នុងក្រុមហ៊ុន។តម្រូវការអប្បបរមា៖អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសការអាចប្រើប្រាស់ភាសាចិនបាននៅតែជាជម្រើសដ៏ល្អ ប៉ុន្តែមិនតម្រូវមានការជំរុញទឹកចិត្តខ្ពស់, អាចសម្រេចគោលដៅក្រុមហ៊ុនបាន មានជំនាញនៅក្នុង អាជីព​ការងារ និងមិនមានភាពនឿយហត់ក្នុងការស្វែងរកប្រាក់កម្រៃ។មានរបៀបរាប់រយ​ មានលក្ខណៈជាអ្នកជំនាញ និងអាចកំណត់ពេលវេលាបានល្អមានជំនាញខាងទំនាក់ទំនងយ៉ាងល្អ និងជំនាញអន្តរបុគ្គលឡាន / ម៉ូតូផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរទៅប្រជុំមានប្រយោជន៍ផងដែរ ប៉ុន្តែមិនតម្រូវ ចាំបាច់នោះទេមានបំណងចង់រៀន និងអភិវឌ្ឍន៍ខ្លួនឯងបន្ថែមអាចអត់ធ្មត់ពីលការរងសម្ពាធពីគោលដៅនៃការលក់ដែលអ្នកត្រូវបំពេញ និងការកំណត់រយៈពេលផុតកំណត់ដ៏តឹងរឹងក្នុងមួយខែដែលអ្នកត្រូវសម្រេចឲ្យបាន។បទ​ពិសោធ​ពាក់ព័ន្ធ:មានបទពិសោធន៍ក្នុងផ្នែកលក់យ៉ាងល្អមានបទពិសោធន៍ក្នុងទីផ្សារ រួមបញ្ចូលទាំងទីផ្សារឌីជីថលក៏អាចជួយផងដែរ ប៉ុន្តែមិន ចាំបាច់នោះទេ ត្រូវយល់ដឹងអំពីភ្នាក់ងារអចលនទ្រព្យ និងការអភិវឌ្ឍន៍ផងដែរទំនាក់ទំនងក្នុងការលក់ដ៏មានសក្តានុពលមានបទពិសោធន៍ធ្វើការជាមួយអ្នកលក់ និងអ្នកដឹកនាំផ្នែកលក់អន្តរជាតិចាំបាច់ត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធ CRM លើផ្នែកលក់ឯកសារយោងសូមភ្ជាប់មកជាមួយប្រសិនបើអ្នកមាន៖ ឯកសារយោងផ្សេងៗ និងរបាយការណ៍ដែលទាក់ទង នឹងការលក់ និងសកម្មភាពទីផ្សារផ្សេងៗ ក្នុងករណីចាំបាច់ ។សូមផ្ញើប្រវត្តិរូបសង្ខេប និងឯកសារដែលជារបាយការណ៍ទាក់ទងនឹងផ្នែកលក់ មកលោក កាំង នីន (ប្រធានផ្នែកលក់) តាមរយៈអ៊ីម៉ែល nin.kang@realestate.com.kh និងផ្ញើជាCC ទៅកាន់ solida.som@realestate.com.kh និង James.whitehead@realestate.com.kh ។សម្គាល់៖ អ្នកដែលបានជ្រើសរើស និងត្រូវមកសំភាសន៍ផ្ទាល់៕
ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង ពីក្រុមហ៊ុន Realestate.com.kh ចាប់បើកទទួលបេក្ខជន ទាំងពីរភេទ ជាច្រើននាក់
ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង ពីក្រុមហ៊ុន Realestate.com.kh ចាប់បើកទទួលបេក្ខជន ទាំងពីរភេទ ជាច្រើននាក់
June 7, 2022, 4:11 a.m.
ចាប់ផ្តើមអាជីពការងាររបស់អ្នកនៅក្នុងការងារបច្ចេកវិទ្យា ទីផ្សារ និងការលក់ ក្នុងវិស័យអចលនទ្រព្យ ជាមួយនឹង វេទិកាទីផ្សារអចលនទ្រព្យធំបំផុតនៅកម្ពុជា។ អ្នកនឹងទទួលបានបទពិសោធន៍ការងារល្អបំផុត នៅក្នុងជំនាញដែលកំពុងមានត្រូវការចាំបាច់បំផុត ដោយការដាក់ពាក្យធ្វើការជាមួយយើង។Realestate.com.kh បច្ចុប្បន្នកំពុងស្វែងរកបុគ្គលដែលត្រូវបានជ្រើសរើស និងសកម្មក្នុងការងារដែលទើបតែនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងផ្នែក ទីផ្សារ ការលក់ ទំនាក់ ទំនងជាមួយអតិថិជន និងជំនាញបច្ចេកទេស ដើម្បីមកធ្វើការអភិវឌ្ឍន៍ខ្លួន នៅក្នុងវិស័យ ទាំងនេះ។ កម្មវិធី «REAKH Internship Program» នេះត្រូវបានបង្កើតឡើង ដើម្បីបង្ហាញអ្នក អំពីដំណើរប្រព្រឹត្តទៅនៃទីផ្សារឌីជីផល បង្ហាត់បង្ហាញអ្នកជាមួយនិងបរិយាកាសការងារពិតៗ ហើយណែនាំអ្នកពីអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីទទួលបាននូវអ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នក ក្នុងជំនាញដែលអ្នកកំពុងធ្វើ។ Realestate.com.kh គឺជាផ្នែកមួយនៃ Australia-based Digital Classifieds Group (DCG) ដែលមានការិយាល័យនៅលើទីផ្សារជាសកលដូចជា ប្រទេសអូស្ត្រាលី កម្ពុជា ឡាវ ប៉ាពួញូហ្គីណេ និងហ្វីជី។ យើងនាំមុខគេនៅក្នុងទីផ្សារនេះ ក្នុងតួនាទីជាអ្នកផ្តល់សេវាកម្មទីផ្សារឌីជីថលដែល គួរឲ្យទុកចិត្តបំផុត។ ក្រុមហ៊ុនរបស់យើងផ្តល់ជូនប្រាក់ខែប្រកួតប្រជែងដល់បុគ្គលដែលមាន ជំនាញខ្ពស់ដែលចូលរួមជាមួយយើង ហើយថែមទាំងលើកទឹកចិត្តកាន់តែខ្លាំងសម្រាប់អ្នកដែល ផ្តល់លទ្ធផលលេចធ្លោដល់ក្រុមហ៊ុន។Realestate.com.kh ប្រមូលផ្ដុំទៅដោយបុគ្គលជាតិ​ និងអន្តរជាតិ ដែលសុទ្ធសឹងតែជាអ្នកមាន ជំនាញច្បាស់លាស់នៅក្នុងផ្នែករបស់ពួកគេ។ នៅពេលដែលអ្នកត្រូវបានជ្រើសរើសចូលក្នុង កម្មវិធី REAKH Internship Programនេះ អ្នកនឹងធ្វើការជាមួយបុគ្គលដែលមានជំនាញខ្ពស់ ទាំងអស់នេះ ហើយអ្នកនឹងរៀនជំនាញដែលធ្វើឱ្យនិស្សិតទើបបញ្ចប់ការសិក្សាថ្មីដូចជាអ្នក ទាំងអស់គ្នា ក្លាយជានិយោជិកមានសមត្ថភាពខ្ពស់ដែលក្រុមហ៊ុនជាច្រើនកំពុងស្វែងរក។ឱកាសការងារក្រៅម៉ោងនិងពេញម៉ោងជំនាញដែលអ្នកត្រូវរៀន និងអភិវឌ្ឍន៍ខ្លួនឯងការអនុវត្តការលក់ប្រកបដោយប្រសិទ្ធភាពទំនាក់ទំនង​អតិថិជនយុទ្ធសាស្ត្រទីផ្សារឌីជីថលការធ្វើផែនការយុទ្ធនាការទីផ្សារទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមការគ្រប់គ្រងគម្រោង និង​កម្មវិធីអ្នកអភិវឌ្ឍន៍គេហទំព័រ និងកម្មវិធីអ្នកគ្រប់គ្រងប្រព័ន្ធអ្នកនិពន្ធអ្នកផលិតវីដេអូអ្នករចនា (ក្រាហ្វិកឌីហ្សាញ)តម្រូវការដែលចាំបាច់របស់បេក្ខជន៖បរិញ្ញាបត្រផ្នែកទីផ្សារ ការគ្រប់គ្រងពាណិជ្ជកម្ម រចនា ការសរសេរច្នៃប្រឌិត និងសញ្ញាប័ត្រដែលពាក់ព័ន្ធផ្សេងទៀតអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសអាចប្រើប្រាស់ភាសាចិនបាន មិនតម្រូវ ប៉ុន្តែមានអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់មានបំណងប្រាថ្នាខ្លាំងក្នុងការអភិវឌ្ឍ និងរៀនជំនាញថ្មីៗមានការជំរុញទឹកចិត្តខ្ពស់​សមត្ថភាពក្នុងការធ្វើការជាក្រុមឬឯករាជ្យតាមតម្រូវការត្រូវមានឧបករណ៍ផ្ទាល់ខ្លួន (កុំព្យូទ័រយួរដៃ / ទូរស័ព្ទចល័ត)ឱកាសការងារក្រៅម៉ោងនិងពេញម៉ោង។មិនមានប្រាក់បៀវត្សរ៍-ទោះជាយ៉ាងណា-មានប្រាក់ការលើកទឹកចិត្តសម្រាប់ការអនុវត្ត និងសក្តានុពលភាពក្នុងការងារបន្ទាប់ពីការចុះកម្មសិក្សារយៈពេលមួយខែដំបូងបានបញ្ចប់។ ប្រាក់ឧបត្ថម្ភសម្រាប់ប្រេងសាំង និងទូរស័ព្ទតាមវិសាលភាពការងារ។REAKH Internship Program ស្វះស្វែងបង្កើតនូវឱកាសការងារសម្រាប់បុគ្គលដែលមានជំនាញ ខ្ពស់ត្រៀមខ្លួនទទួលយកទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់។ អ្នកហាត់ការឆ្នើមក្នុង កម្មវិធី មានឱកាសចូលរួមជាមួយ Realestate.com.kh និងទទួលបាននូវអត្ថប្រយោជន៍ និង កិត្យានុពលភាពនៃការធ្វើការងារនៅក្នុងក្រុមហ៊ុនអន្ដរជាតិ អ្នកខ្លះក៏អាចមានឱកាសធ្វើ ដំណើរទៅបរទេសតាមរយៈការផ្ដល់ឲ្យរបស់ទីផ្សារឌីជីថលអន្តរជាតិនេះផងដែរ។ប្រសិនអ្នកកំពុងតែរង់ចាំនូវដំណឹងល្អពីការចាប់ផ្ដើមការងាររបស់អ្នក ដូចនេះ REAKH Internship Program គឺជាជម្រើសរើសល្អបំផុតសម្រាប់អ្នក។ផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់អ៊ីម៉ែលរបស់យើងខ្ញុំ។Email subject: “REAKH Internship Applicant - [YOUR NAME]” និង​ ផ្ញើទៅកាន់អាស័យដ្ឋាន ៖ solida.som@realestate.com.khសោម សូលីដា អ្នកគ្រប់គ្រងផ្នែករដ្ឋបាលលិខិតយោងដែលពាក់ព័ន្ធពិតជាជួយ ប៉ុន្តែមិនចាំបាច់សម្រាប់ការដាក់ពាក្យនេះទេ៕
ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ ជាពិព័រណ៍សម្រាប់អតិថិជនដ៏ធំបំផុតនៅកម្ពុជា
ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ ជាពិព័រណ៍សម្រាប់អតិថិជនដ៏ធំបំផុតនៅកម្ពុជា
June 6, 2022, 5:01 p.m.
តើអ្នក ជាអតិថិជន ដែលខកខានមិនបានចូលរួម ក្នុងកម្មវិធីពិព័រណ៍ លក់អចលនទ្រព្យបញ្ចុះតម្លៃ តាមអនឡាញ ឬមួយអ្នកជាអតិថិជន ដែល​កំពុងតែស្វែងរកទិញអចលនទ្រព្យ ក្នុងឱកាសពិសេសណាមួយ មែនឬទេ? ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងដោយ Realestate.com.kh គឺជាជម្រើសល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបាន តម្លៃដ៏ពិសេសមួយ ជាមួយគម្រោងអភិវឌ្ឍន៍ដែលអ្នកចាប់អារម្មណ៍ និងរង្វាន់បន្ថែមផ្សេងៗជាច្រើនទៀត។ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍សែនសុខ។ ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ នេះនឹងមានអ្នកតាំងពិព័រណ៍ជាង ៦០ស្តង់ មកបង្ហាញពីគម្រោង និងការផ្តល់ជូនរបស់ពួកគេនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គម្រោងអភិវឌ្ឍអចលនទ្រព្យធំៗ ។ ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ បាននឹងកំពុងរៀបចំខ្លួន ដើម្បីឲ្យក្លាយទៅពិព័រណ៍ សម្រាប់អតិថិជនដ៏រំភើបបំផុតប្រចាំឆ្នាំ២០២០នេះ​។ពិសេសជាងនេះទៅទៀត កម្មវិធីពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ គឺជាការតាំងពិព័រណ៍នៅនឹងកន្លែងលើកដំបូង ដែលមិនធ្លាប់មានពីមុនមកធ្វើឡើយ និងលើអនឡាញ ដែលប្រព្រឹត្តិឡើងដំណាលពេលគ្នា គឺ ចាប់ផ្ដើមនៅ ថ្ងៃទី ២៧ ខែវិច្ឆិកា ដែលនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ១១ ខែ ធ្នូ ។ អ្នកដែលបានចុះឈ្មោះរួចរាល់ នឹងអាចទទួលបានការបញ្ចុះតម្លៃពិសេស លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងស្វែងរកបំផុតនៅកម្ពុជា។ការចុះឈ្មោះក្នុងកម្មវិធីលក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ និងការតាំងពិព័រណ៍អនឡាញចំណាំ៖ មានតែអ្នកដែលបានចុះឈ្មោះប៉ុណ្ណោះ ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍តាមអ៊ីនធឺណិតនេះ។ ចុះឈ្មោះឥឡូវនេះ (https://www.yearendpropertysale.realestate.com.kh/km) ដូច្នេះអ្នកនឹងមិនខកខានក្នុងការទទួលបានកិច្ចព្រមព្រៀងដ៏អស្ចារ្យនាពេលខាងមុខទេ!ទីផ្សារដ៏ធំចំណាយអស់ជាង ១០ ម៉ឺនដុល្លារ ចូលរួមជាមួយយើង ក្នុងនាមជាអ្នកតាំងពិព័រណ៍ / អ្នកឧបត្ថម្ភថ្ងៃនេះ!ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ រំពឹងទុកថានឹងមានមនុស្សប្រមាណ ១០,០០០​នាក់ចូលរួម នៅក្នុងកម្មវិធីនេះ និង មានមនុស្សកាន់តែច្រើន និងចូលរួមក្នុងសប្តាហ៍បន្តបន្ទាប់តាមរយៈការតាំងពិព័រណ៍តាមអ៊ិនធឺណេតចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី ១១ ខែធ្នូ។ នេះជាឱកាសទីផ្សារមួយ ដែលអាជីវកម្មរបស់អ្នកកំពុងត្រូវការ។ ពិព័រណ៍ដ៏ធំនៅឆ្នាំ ២០២០នេះ មិនមែនធំត្រឹមតែតាមពាក្យដែលពួកយើងនិយាយប៉ុណ្ណោះទេ វាបានចំណាយថវិកាលើសពី ១០,០០០ ដុល្លារអាមេរិកទៅលើការធ្វើទីផ្សារផ្សព្វផ្សាយ ទៅលើប្រព័ន្ធបោះពុម្ភផ្សព្វផ្សាយ វិទ្យុ បណ្ដាញសង្គម សារអេឡិចត្រូណិច អ្នកផ្ញើសំបុត្រដោយផ្ទាល់ ទំនាក់ទំនងសាធារណៈ និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ អ្នកនឹងមិនសូវបានឃើញកម្មវិធីនៅក្នុងព្រះរាជាណាចក្រកម្ពុជាណា ដែលអាចធ្វើបានដូច Realestate.com.kh មាននោះទេ មុនពេលដែលព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី 27 ខែវិច្ឆិកា។ នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកតាំងពិព័រណ៍ និងម្ចាស់ឧបត្ថម្ភ ដែលគាត់បាន ចុះឈ្មោះរួចរាល់ហើយ នៅពេលពួកគេកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន បំផុតពីយុទ្ធនាការទីផ្សារនេះ។ស្តង់ធំ ៗ សម្រាប់អ្នកឧបត្ថម្ភ និងអ្នកតាំងពិព័រណ៍ ចាប់ផ្តើមដំឡើងហើយ នោះជាមូលហេតុ ដែលយើងកំពុងអញ្ជើញ អ្នកតាំងពិព័រណ៍ អ្នកឧបត្ថម្ភ និងអាជីវកម្ម ដែលចាប់អារម្មណ៍ ទាំងអស់ដែលចង់ជិះរលកទីផ្សារដ៏ធំនេះដើម្បីទាក់ទងមកយើងនៅថ្ងៃនេះ។ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!សម្រាប់ព័ត៌មានអំពី៖សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈសួន ស៊ូមុី (ខ្មែរ/អង់គ្លេស)mey.soun@realestate.com.kh+855 77 241 285សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:នីន កាំង (ខ្មែរ និង ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖James Whitehead (អង់គ្លេស)james.whitehead@realestate.com.kh+855 086 972 061
Vue Aston គ្រោងនឹងបើកដំណើរការណ៍ព្រមគ្នាជាមួយ នឹងស្ពានតភ្ជាប់ពីកោះពេជ្រនិងកោះនរា
Vue Aston គ្រោងនឹងបើកដំណើរការណ៍ព្រមគ្នាជាមួយ នឹងស្ពានតភ្ជាប់ពីកោះពេជ្រនិងកោះនរា
June 6, 2022, 5:01 p.m.
យោងតាមប្រសាសន៍របស់លោក Du Sangnam , អនុប្រធានក្រុមហ៊ុនសាជីវកម្មវិនិយោគចិន-កម្ពុជានៅក្រៅប្រទេស(OCIC) ស្ពានខ្សែកាបដែលភ្ជាប់ពីកោះពេជ្រនិងតំបន់អភិវឌ្ឍន៍កោះនរាបានចាប់ផ្តើមជាផ្លូវការកាលពីខែតុលាឆ្នាំ ២០២០ កន្លងទៅ។ គម្រោងទាំងមូលរំពឹងថានឹងប្រើប្រាស់រយៈពេល ៣២ ខែ ដែលនឹងចំណាយទឹកប្រាក់ប្រហែល ៥០ លានដុល្លារអាមេរិក។ស្ពានខ្សែកាបនេះមានបណ្ដោយប្រវែង ៥០០ម៉ែត្រ និងទទឹងប្រវែង ២៤.៥ ម៉ែត្រ ដោយមានរចនាបទបែបខ្មែរ។ លើសពីលើការតភ្ជាប់ទីក្រុងរណបទាំងពីរ​ ស្ពាននេះក៏នឹងភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ផងដែរ។ដំបូងឡើយក្រុមហ៊ុន OCIC បានស្នើសុំសាងសង់គម្រោងចំនួន ២ ផ្សេងគ្នា គឺផ្លូវរូងក្រោមទឹក និងស្ពានខ្សែកាប។ គម្រោងក៏ត្រូវបានកែសម្រួលវិញ ដោយគេចាត់ទុកថាស្ពានខ្សែកាបមួយផ្សេងទៀតអាចឈរជាសក្ខីភាពនៃទេសភាពដែលកំពុងរីកចម្រើននៅភ្នំពេញ។ស្ពានថ្មីនេះអាចនឹងកាត់បន្ថយនូវការកកស្ទះចរចា និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកទៅកាន់ទីក្រុងភ្នំពេញ។ តំបន់មាត់ទន្លេអាចមើលឃើញពីការកើនឡើងនេះអ្នកទេសចរណ៍ស្របពេលដែលតំបន់នោះក្លាយជាតំបន់ដែលមានមនុស្សរស់នៅច្រើន។លើសពីនេះទៀត ការតភ្ជាប់តំបន់កោះពេជ្រ និងតំបន់ច្បារអំពៅ នឹងអាចជួយបង្កើនតម្លៃលំនៅឋាន និងពាណិជ្ជកម្មនៅក្នុងតំបន់ទាំងពីរនេះ។ ទីក្រុងរណបដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការកើនឡើងនូវតម្លៃនិងការវិនិយោគថ្មីនៅពេលបញ្ចប់គម្រោង។ Vue Aston ស្ថិតនៅក្នុងទីតាំងដែលអាចទុកចិត្តបាន ព្រោះថាការផ្តល់ជូនលំនៅឋានតាមការសន្យាត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើងដោយហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃខ្ពស់ នឹងមកដល់តំបន់ច្បារអំពៅក្នុងពេលឆាប់ៗនេះ។——ក្រោយពេលគម្រោងរួចរាល់, តម្លៃជាមធ្យមរបស់Vue Aston នឹងឡើងដល់ ២៣៨០ ដុល្លារ​ ហើយការបង់រំលោះអាចដល់៥%! គម្រោងដដែលនេះដែលក៏មានគោលការណ៍ជួលត្រលប់វិញក្នុងអត្រា៥%-៩%(កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ)។——ចំពោះការបង់ប្រាក់ទាំងស្រុង, ឥណទាន, បញ្ចាំ និងវិធីសាស្រ្តបង់ប្រាក់ជាច្រើនទៀតក៏អាច​ អនុវត្តបានផងដែរក្នុងការប្រើប្រាស់អានុភាពដើមទុនរបស់លោកអ្នកប្រកបដោយប្រសិទ្ធភាពដើម្បីទទួលបានមកវិញនូវអតិបរិមា។Vue Aston គឺជា"Tomson Yipin"បន្ទាប់Vue Aston លិចរូបរាងឡើងដែលជាអ្វីដែលអ្នកស្វែងរក ឬអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្វែងរក។ អាចនិយាយបានថាវាជាលំនៅឋានមួយដែលល្អប្រណិតដែលសាកសមតម្លៃ ម្យ៉ាងទៀតបរិយាកាសនៅតំបន់នោះកំពុងមានការអភិវឌ្ឍន៍បន្តិចម្តងៗ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មរយៈពេលវែង សក្ខីកម្មបញ្ជាក់ថាតំបន់ច្បារអំពៅគឺជាខណ្ឌដែលកំពុងមានការរីកចម្រើននាពេលខាងមុខក្នុងរាជធានីភ្នំពេញ។គម្រោង Vue Aston ឈរយ៉ាងស្កឹមស្កៃនៅតាមបណ្ដោយមាត់ទន្លេ ហើយផ្ដល់ជូននូវទស្សនីយយ៉ាងស្រស់ត្រកាលដល់អគារដែលសាងសង់នៅជុំវិញនោះ។ គម្រោងនេះគិតគូដល់ការរស់នៅប្រកប ដោយគុណភាពខ្ពស់ និងភាពពេញចិត្តចំពោះអតិថិជនកម្ពុជាឲ្យកាន់តែទំនើបឡើង។ Vue Aston កំពុងត្រូវបានគេជ្រើសរើសជាជម្រើសមួយសម្រាប់ឥស្សរជនទីក្រុងដែលកំពុងស្វែងរក ការរស់នៅបែបប្រណីតនៅខាងក្រៅភាពអ៊ូអរនៃកណ្តាលទីក្រុង។ចំណុចរួមនៃភាពមានបាន និងទន្លេទីតាំងរបស់ Vue Aston គឺបានជ្រើសរើសយ៉ាងសំរិទ្ធិសម្រាំងដោយPeninsula Capital ដើម្បីទទួលបានទេសភាពដ៏វិចិត្ររវាងទន្លេបាសាក់ និងទន្លេមេគង្គ។ ជាទិដ្ឋភាពមាត់ទឹកដ៏ស្រស់ស្អាតមួយ បំពេញបន្ថែមដោយការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលធ្វើឲ្យគម្រោងនោះមានការដំណើរការណ៍ទៅមុនមិនចេះ ឈប់ឈរ។ ហើយVue Aston ផ្ដល់ជូនលោកអ្នកនូវអារម្មណ៍ពិសេសជាច្រើន។Vue Aston មិនបញ្ចប់ការខិតខំរបស់គេត្រឹមទីក្រុងភ្នំពេញនោះទេ។ នៅក្នុងកិច្ចព្រមព្រៀងថ្មីមួយរវាងរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា និងវៀតណាម បានបញ្ជាក់ថាចំពោះទីភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ នឹងត្រូវជួយសម្រួលដល់ការស្ថាបនាគម្រោងផ្លូវល្បឿនលឿនរួមគ្នាមួយដែលហៅថា​ “ផ្លូវល្បឿនលឿនពីទីក្រុងហូជិមីញ-ភ្នំពេញ”។ នៅពេលដែលគម្រោងត្រូវបានបញ្ចប់ ត្រូវបានគេរំពឹងថាប្រើប្រាស់រយៈពេលត្រឹម២ម៉ោងប៉ុណ្ណោះក្នុងការធ្វើដំណើរពីVue Aston ទៅទីក្រុងហូជិមីញ។ប្រសិនបើគម្រោងអភិវឌ្ឍន៍នៅជុំវិញVue Astonនិងសំភារៈសំខាន់ៗ នៅមិនទាន់គ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកក្នុងការពិចារណាពីគុណតម្លៃនៃលំនៅដ្ឋានទេ នោះកិច្ចការដ៏ធំធេងរវាងប្រទេសទាំងពីរនឹងអាចធ្វើឲ្យអ្នកកែប្រែគំនិតរបស់អ្នក។ស្នាដៃនៃការរស់នៅបែបប្រណីតទំនើបគម្រោងនេះត្រូវបានសាងសង់ក្នុងបរិវេណប្រមាណជា៥៣៥៨.៤ម៉ែត្រការ៉េ និងសរុប៣៨ជាន់។ វាគឺជាអគារដែលអាចសម្គាល់រាជធានីភ្នំពេញដែលរួមបញ្ចូលទាំងអាផាតមិន​ សណ្ឋាគារ និងអគារជាច្រើន។ ត្រូវបានចូលរួមដោយ US HKS Architects និងក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International វាមានលក្ខណៈបុរាណ និងមិនដែលមាននៅក្នុងរាជធានីភ្នំពេញ។ពីការបោះជំហានចូលបន្ទប់ទទួលភ្ញៀវរហូតដល់ជ្រុងជ្រៅបំផុតនៃផ្ទះ អាផាតមិនVue Aston ត្រូវបានច្នៃមកយ៉ាងល្អិតល្អន់នៅគ្រប់ជ្រុងជ្រូយភាពកក់ក្ដៅសម្រាប់អ្នក​និងគ្រួសារ។ ជាន់ទី៣ ដល់ទី៦នៃគម្រោងគឺជាអាផាតមិនដែល រចនាបែបជាសណ្ឋាគារ,​ ជាន់ទី៧ ​ដល់ទី៣២ គឺមានលក្ខណៈធំទូលាយ និងជាន់ទី៣៥ ដល់ទី៣៨ គឺជាអាផាតមិនដែលប្រណិតទំនើប។ ចំពោះអគារទាំងមូលប្រកាន់ខ្ជាប់នូវស្ទីលរចនាម៉ូតបែប សាមញ្ញជាមួយ នឹងបរិយាកាសទាន់សម័យ។ទាក់ទងនឹងការរចនាទេសភាពវិញ Vue Aston ជ្រើសរើសលំនាំខ្សែកោងដែលបង្កើតដោយការ ជួបគ្នារវាងទន្លេមេគង្គ និងដើមឈើធំៗនៅជុំវិញនោះជាគោលគំនិតនៃប្លង់រចនា និងប្រើ ប្រាស់នូវបច្ចេកទេសដ៏ទំន់ើបដើម្បីសម្រេចគម្រោងនោះឲ្យក្លាយជាគម្រោងដែលល្អប្រណិតមានទេសភាពកំរិតឆ្កាយប្រាំ។ ធាតុរចនានេះបង្កើតការផ្លាស់ប្តូរ និងលទ្ធភាពគ្មានទីបញ្ចប់ នៅពេល ច្បារអំពៅកំពុងមានការរីកចម្រើន។បង្កើតសម្រាប់អ្នកស្វែងរកនូវលំនៅដ្ឋានបែបប្រណិតនៅក្នុងរាជធានីភ្នំពេញច្រកចូលដើរតួយ៉ាងសំខាន់ក្នុងការបែងចែកប្រភេទគម្រោងលំនៅដ្ឋានដែលនឹងផ្ដល់ជូន។ Vue Aston បានផ្ដល់ជូននូវវិធីសម្រាប់អ្នករស់នៅក្នុងការចេញ និងចូលផ្ទះរបស់ពួកគេ គឺកន្លែងទទួលភ្ញៀវ និងច្រកចូលឡាន។​ កន្លែងទទួលភ្ញៀវគឺគ្រប់ដណ្ដប់ដោយស្មៅខៀវខ្ចី ទេសភាពទឹកធ្លាក់ និងដល់ជូនអ្នករស់នៅនូវអារម្មណ៍ជាផ្ទះ។ ចំពោះអ្នកដែលបើកបររថយន្តកាន់ នឹងមានអារម្មណ៍ថាមានសុវត្ថិភាព និងមិនមានការបារម្មណ៍អំពីហានិភ័យដែលអាចកើតមានឡើងនៅពេលយប់។ចំពោះកន្លែងទទួលភ្ញៀវរបស់អាផាតមិនមានទំហំ ២០០ម៉ែត្រការ៉េ និងកំពស់ ៧.៨ម៉ែត្រ វារួមបញ្ជូលទាំងកន្លែងប្រជុំ កន្លែងគិតលុយ និងកន្លែងផ្ដល់ព័ត៌មាន២៤ម៉ោង ហើយការរចនានេះប្រើប្រាស់នូវកម្រាលថ្មម៉ាប ជញ្ជាំងគ្របដណ្តប់ដោយសូត្រពិតៗ ពិដាន កញ្ចក់ដែកអ៊ីណុក និងបង្ហាញពីការបញ្ចូលគ្នារវាងឥទ្ធិពលស្ថាបត្យកម្មលោកខាងកើត និងខាងលិច។ នៅជិតច្រកចូលរបស់អាផាតមិន មានផ្សារដែល២៤ម៉ោង ដើម្បីផ្ដល់ជូននូវសេវាកម្មនានា ជូនអ្នករស់នៅទីនោះ។សួរច្បារដែលមិនអាចប្រៀបផ្ទឹមVue Aston បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការនាំមកនូវការបំពេញចិត្តដ៏ជ្រាលជ្រៅដល់អ្នករស់នៅនិងបញ្ចូលវាយនភាពនិងជម្រៅនៃជីវិតទៅភាពលម្អិតនៃគម្រោងទាំងមូល។ សួរច្បារដែលមាននៅលើជាន់ទី៣៣នៃអគារ បានប្រើប្រាស់ទំហំ៥០០ម៉ែត្រការ៉េ និងដាំនូវរុក្ខជាតិកម្រជាច្រើន។ តំបន់នេះអនុញ្ញាតឱ្យអ្នករំហែកាយជាមួយសួនច្បារនៅលើអាកាសដ៏ស្រស់ ស្អាតនិងភាពទន់ភ្លន់នៃធម្មជាតិ។ស្កាយបារដ៏អស្ចារ្យពីកម្ពស់១០០ម៉ែត្រអ្នកអាចមើលឃើញទេសភាពព្រះអាទិត្យលិច និងទិដ្ឋភាពនាពេលរាត្រីដ៏អស្ចារ្យនៃទីក្រុងភ្នំពេញ។ រីករាយជាមួយការទទួលទានអាហារពេលល្ងាចថែមទាំងនាំអ្នកទៅកាន់ស្កាយបារល្អបំផុតនៅក្នុងទីក្រុង ដោយមើលទេសភាពពេលយប់នៃទីក្រុង។ ដកដង្ហើមជាមួយខ្យល់ដ៏បរិសុទ្ធនៅកំពស់ខ្ពស់ អនុញ្ញាតឲ្យវេលាដើរទៅមកសន្សឹមៗ ជីវិតហាក់បីដូចជាស្ងប់ស្ងាត់ អគារខ្ពស់ៗស្ថិតនៅក្រោមបាតជើងរបស់អ្នក មិនមានការរំខានពីបណ្ដុំមនុស្ស និងសម្លែងរំខាននានា។ គ្រប់សកម្មភាពត្រូវទាំងនោះនឹងផ្ដល់ជូនដោយ Vue Aston។អាំងទឹកឯកជន, ការចាប់ផ្តើមនៃការរស់នៅល្អគុណប្រយោជន៍នៃ Vue Aston គឺផ្តោតទៅលើរបៀបរស់នៅដ៏ល្អដែលរួមមានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងកុនឯកជន ហាងកាហ្វេ សូណា អេស្ប៉ាជាដើម ដូច្នេះអ្នកអាចរីករាយ នឹងភាពងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ។គួរជម្រាបជូនថា Vue Aston ក៏ជាគម្រោងលំនៅដ្ឋានដំបូងគេនៅរាជធានីភ្នំពេញដែលមាននាវាទេសចរណ៍ និងឡានក្រុងឯកជន។ តំបន់មាត់ទន្លេគឺជាកន្លែងបៃតងរាបស្មើរបើកចំហដែលមានផ្ទៃដីប្រមាណ១៥០០ម៉ែត្រការ៉េ។ វាជាឋានសួគ៌សម្រាប់ព្រឹត្តិការណ៍ផ្តាច់មុខណាមួយ និងសកម្មភាពឯកជនផ្សេងៗ។គម្រោងនេះប្រកាន់ខ្ជាប់នូវគំនិតរចនានៃអាងហែលទឹកដែលមិនចេះរីងស្ងួតដូចនៅក្នុងស្កាយហ្គាឌិនរបស់សង្ហបុរី និងផ្តល់ជូនម្ចាស់នូវអាងហែលទឹកដ៏ប្រណិត។ អ្នកមិនត្រឹមតែអាចមើលទេសភាពនៃទីក្រុងភ្នំពេញពីចំណុចខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចមានអារម្មណ៍រំភើបពី មួយថ្ងៃទៅមួយថ្ងៃនៅចុងម្រាមដៃរបស់អ្នកផងដែរ។ ទិដ្ឋភាពបែបឋានសួររបស់ Vue Aston នៅទីក្រុងភ្នំពេញនាំមកនូវការបំពេញចិត្តរបស់អតិថិជនដែលមិនអាចប្រៀបផ្ទឹមបានទៅនឹងដួងចិត្តរបស់មនុស្ស និងការកំណត់និយមន័យនៃការរស់នៅបែបប្រណីត។ជំនាន់នៃការវិនិយោគលើលំនៅដ្ឋានVue Aston គឺជាអាផាតមិនបែបសណ្ឋាគារលំដាប់អន្តរជាតិ​ដែលមានការរចនាម៉ូតជាច្រើនជំនាន់។ គ្រប់ម្ចាស់កម្មសិទ្ធិទាំងអស់ទទួលបានលំនៅដ្ឋានដែលមកជាមួយនឹងយ៉រដែលអាចមើលទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។​ គម្រោងនេះមានការរចនាបង្រួមប្លង់ជាមួយនឹងទីធ្លាមុខបន្ទប់ទទួលភ្ញៀវដ៏ពេញលេញមួយ ចង្ក្រានបាយ បន្ទប់ទឹក និងយ៉រ។ គ្រប់យូនីតទាំងអស់បំពេញតាមតម្រូវការលំនៅដ្ឋាន និងភាពច្នៃប្រឌិតសម្រាប់ម្ចាស់ផ្ទះ។នាបច្ចុប្បន្នគម្រោងនេះមានប្រភេទយូនីតចំនួន​៤ជាក់លាក់។ យូនីតភាគច្រើនមានមកជាមួយនឹងបង្អួចដ៏ធំរហូតដល់ពិដាន ដូច្នេះអ្នកអាចមើលឃើញទេសភាពទន្លេមេគង្គ ទន្លេបាសាក់ និងទិដ្ឋភាពដ៏រុងរឿងរបស់ទីក្រុងភ្នំពេញ។គម្រោង Vue Aston គឺជាវិមានដ៏ល្អប្រណិតទំនើបជាងគេដែលអាចឈរជាសក្ខីភាពនៃភាពរុងរឿងរបស់រាជធានីភ្នំពេញដែលវាត្រូវបានព័ទ្ធជុំវិញដោយទីក្រុងដែលមានកំណើនប្រជាជនកើនឡើងជាលំដាប់ និងការកើនឡើងនៃជីវិតបែបឋានៈអភិជន។
តម្លៃអាផាមិនធំៗត្រូវបានត្រូវបានធ្លាក់ចុះរហូតដល់៣២% ក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំ២០២០
តម្លៃអាផាមិនធំៗត្រូវបានត្រូវបានធ្លាក់ចុះរហូតដល់៣២% ក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំ២០២០
June 6, 2022, 5:01 p.m.
ខណៈពេលដែលប្រទេសកម្ពុជាធ្វើបានយ៉ាងល្អក្នុងការបង្កាការឆ្លងនូវជំងឺCOVID-១៩ ការគំរាមកំហែងនៃជំងឺនេះនៅតែជាឧបសគ្គដល់ការវិលត្រឡប់ចូលទម្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមុនពេលផ្ទុះជំងឺនេះឡើងមក។ វិស័យអចលនទ្រព្យនៅកម្ពុជា ជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការ រីកលូតលាស់របស់ខ្លួននៅក្នុងទសវត្សចុងក្រោយនេះ​ នៅតែមានការធ្លាក់ចុះដោយសារតែការបន្តរឹត បន្តឹង​ការធ្វើដំណើរ និងការស្ទាក់ស្ទើររបស់អតិថិជនអន្តរជាតិដោយសារតែការដាក់ឲ្យនៅដោយឡែក ក្រោយពេលធ្វើដំណើ់រម្ដងៗ។គំនួសពណ៌សំខាន់ៗនៃតម្លៃខុនដូ / អាផាតមិននៅកម្ពុជា៖អាផាតមិនមានបន្ទប់គេង ៣ ធ្លាក់ចុះ ៣២% បើប្រៀបធៀបនឹងតម្លៃខែមករាឆ្នាំ ២០២០អាផាតមិនមានបន្ទប់គេង ២មិនមានការរំខានតម្លៃគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការផ្ទុះឡើងភាពខុសគ្នានៃតម្លៃមេដ្យាននៃបន្ទប់គេង ២ និងបន្ទប់គេង ៣ ឥឡូវធ្លាក់ចុះដល់ ២៦ ភាគរយបើធៀបនឹងតម្លៃមធ្យម ៧៥ ភាគរយនៅខែមករាឆ្នាំ ២០២០។        វិស័យអចលនទ្រព្យនៅកម្ពុជាមានការវិវត្តយ៉ាងខ្លាំង ដែលភាគច្រើនត្រូវបានជំរុញពីបរទេស ប៉ុន្តែនៅអំឡុងពេលនេះCOVID-១៩ វាបានជះឥទ្ធិពលដល់ការធ្វើដំណើរទៅបរទេស ដែលអ្នកវិភាគអចលនទ្រព្យភាគច្រើនបានទទូចជាខ្លាំងដល់ឧស្សាហកម្មនេះ​។នៅខែមករាឆ្នាំ ២០២០ តម្លៃបន្ទប់គេង ៣ បន្ទប់ត្រូវបានចាប់ផ្តើមគិតជាមធ្យមត្រឹម៣២៤.០០០ ដុល្លារ។ តម្លៃជាមធ្យមនៅតែមិនផ្លាស់ប្តូររហូតដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា និងការធ្លាក់ចុះមួយផ្សេងទៀតនៅខែឧសភា។ គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ តម្លៃមធ្យមសម្រាប់ យូនីតទាំងនេះបានធ្លាក់ចុះដល់ ២១២.៥០០ ដុល្លារ។ ការកែតម្រូវទីផ្សារហាក់ដូចជាមានស្ថេរភាពនៅក្នុង តម្លៃសម្រាប់ប្រភេទអចលនទ្រព្យពិសេសនេះ។លើសពីនេះទៀត នេះអាចជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍ចង់ទិញយូនីតធំ ៗ ដោយពិចារណាលើការទិញយូនីតដែលមានបន្ទប់គេង ៣ ជំនួសឱ្យបន្ទប់គេង ២ ព្រោះភាពខុសគ្នា នៃតម្លៃបច្ចុប្បន្នមានរហូតដល់ ២៦% ប៉ុណ្ណោះបើប្រៀបធៀបនឹងតម្លៃខុសគ្នា ៧៥% កាលពីខែមករា ឆ្នាំ ២០២០ ។ម៉្យាងទៀតចំពោះយូនីតដែលមាន ២ បន្ទប់គេងនិង ១ បន្ទប់គេង នៅតែមានស្ថេរភាពដដែល ដោយមានការកែសំរួលបន្តិចបន្តួច។ អាផាតមិនដែលមានតំលៃសមរម្យជាងនេះត្រូវបានគេមើលឃើញ ថាមានកំណើនកើនឡើងគួរឲ្យចាប់អារម្មណ៍ ហើយត្រូវបានគេរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ បំផុតដោយសារតែអវត្តមាននៃទីផ្សារបរទេស និងការសង្កត់ធ្ងន់ដែលជាលទ្ធផលលើការចែកចាយ សម្រាប់ទីផ្សារក្នុងស្រុក។ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា ផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកទិញក្នុងស្រុក ឬវិនិយោគិនបរទេស ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាបគួរឱ្យកត់សម្គាល់។ នៅពេលតម្លៃមធ្យមនៅនឹងផ្កល់នៅឡើយ យូនីតថ្នាក់ប្រណីតអាចនឹងត្រូវលក់ជូនទៅដល់ប្រជាជនកម្ពុជាដែលមានជីវៈភាពពាក់កណ្ដាលខ្ពស់៕
បុរី លន ស៊ីធី ឡូតធឺសសាណា ជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី
បុរី លន ស៊ីធី ឡូតធឺសសាណា ជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី
June 2, 2022, 12:45 p.m.
បន្ទាប់ពីគម្រោង លន ស៊ីធី ទី១ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចដាក់ចេញគម្រោងទី២នេះ ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានដែលកំពុង កើនឡើងនៅក្នុងរាជធានីភ្នំពេញ។ បុរី លន ស៊ីធី ឡូតធឺសសាណា គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបែបសហគមន៍ថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ ដែលមានបទពិសោធន៍យ៉ាងជោគជ៏យមួយនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានសាងស្នាដៃក្នុងការអភិវឌ្ឍគម្រោងបុរីធំៗជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ​។​ ការរចនានៃគម្រោងបុរី លន ស៊ីធី ឡូតធឺសសាណា គឺផ្ដោតសំខាន់ធ្វើយ៉ាងណាធានាបាននូវភាពស្រណុក សុខស្រួលរបស់អ្នករស់នៅ និង ការចង់បានរបស់ពួកគេ ដោយចាប់ផ្ដើមពីការរចនាទីធ្លាខាងក្រៅ រហូតទៅដល់ការរចនាផ្ទះនីមួយៗ​ ធ្វើយ៉ាងណាត្រូវប្រាកដថាគ្រប់ផ្ទះទាំងអស់មានគ្រប់លក្ខណៈសម្បត្តិ និង អាចបំពេញគ្រប់តម្រូវការ ដែលធ្វើឲ្យអ្នករស់នៅទទួលបានភាពសប្បាយរីករាយ និង ទទួលបានបទពិសោធន៍ ល្អសម្រាប់ការរស់នៅក្នុងបុរីនេះ។បុរី លន ស៊ីធី ឡូតធឺសសាណា​ តែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន ដោយសារការយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់ពីការការរចនាម៉ូដ ការចាក់ដី​ ការបុកគ្រឹះ ប្រព័ន្ធទឹកភ្លើង ប្រព័ន្ធលូ​ ភ្លើងបំភ្លឺតាមដងផ្លូវ​​ ក៏ដូចជាគុណភាពសំណង់ ដែលគោរពយ៉ាងខ្ជាប់ខ្ជួន​តាមបទដ្ឋានគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា។ អ្នកអភិវឌ្ឍន៏គម្រោងមានគោលបំណងផ្តល់ឱ្យមនុស្សគ្រប់រូបនូវបរិស្ថានរស់នៅ ប្រកបដោយផា សុខភាព និងរបៀបរស់នៅបែបទំនើប ដោយបញ្ចូលនិន្នាការថ្មីចុងក្រោយ ជាមួយការរចនាប្រកបដោយ សោភ័ណភាពទៅក្នុងគម្រោង។ អ្នកអភិវឌ្ឍន៍ក៏ប្តេជ្ញាផ្តល់ជូននូវគេហដ្ឋានដែលមានគុណភាពខ្ពស់ និងប្រកប ដោយនិរន្តរភាពសម្រាប់បំពេញតាមតម្រូវការលំនៅឋានដ៏ច្រើនដែលកំពុងកើនឡើងយ៉ាង ឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជា។បុរី លន ស៊ីធី ឡូតធឺសសាណា​ នេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3 ក្នុងសង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ ចម្ងាយប្រហែល 500ម៉ែត្រ ពីរង្វង់មូលចោមចៅ ជាប់នឹងទីបញ្ជាការកងពលតូច លេខ70។ លក្ខណៈដ៏ពិសេសមួយរបស់គម្រោងនេះគឺវាមានផ្លូវចូលទៅកាន់ទីក្រុងតាមរយៈមហាវិថីសហព័ន្ធរុស្ស៊ី ហើយវាមានចម្ងាយតែ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។គម្រោងទាំងមូលគ្របដណ្ដប់លើផ្ទៃដី 10 ហិកតា មានផ្ទះសរុបចំនួន 148ខ្នង រួមមាន ផ្ទះអាជីវកម្ម និង ផ្ទះវីឡាកូនកាត់ ដែលមានទំហំ និងការរចនាម៉ូដច្រើនជម្រើសដាច់ដោយឡែកពីគ្នា។ គម្រោងបុរី Lorn City Lotussana ល្អបំផុតសម្រាប់ការរស់នៅ និងប្រកបរបររកស៊ី។គម្រោងបុរី លន ស៊ីធី ឡូតធឺសសាណា មានប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ដោយបែងចែកជា៤ ប្រភេទផ្សេងគ្នារួមមានផ្ទះ ប្រភេទ Cherry Lotussana ដែលមានទំហំផ្ទះ ៥ម៉ែត្រX១៦ម៉ែត្រ, Blue Star Lotussana ដែលមានទំហំផ្ទះ ៤.២ម៉ែត្រX១៦ម៉ែត្រ, Chawan Lotussana ដែលមានទំហំផ្ទះ ៤.៣ម៉ែត្រX១៣.៥ម៉ែត្រ និង Asiatic Lotussana ដែលមានទំហំផ្ទះ ៤.៣ម៉ែត្រX១២ម៉ែត្រ។លក្ខណៈពិសេសនោះគឺរាល់ការបង់មុនត្រឹមតែ 10% តម្លៃចាប់ផ្តើម $86,500 ឬ រំលស់ប្រចាំខែ ត្រឹមតែ $500 អាចបង់រំលស់រហូតដល់ 80% ជាមួយធនាគារដៃគូចម្ងាយត្រឹមតែ 500ម៉ែត្រពីរង្វង់មូលចោមចៅ គម្រោងរួមបញ្ចូលនូវ ផ្សារទំនើប TL Sky Mall និង រោងភាពយន្ត Prime Cineplexកាត់ប្លង់រឹងជូនអតិថិជនដោយឥតគិតថ្លៃ។បុរី វី អាយ ភី គឺពិតជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់អតិថិជន ជាមួយនឹងសោភ័ណភាពនៃការរចនាម៉ូដយ៉ាងទំនើប គុណភាពសំណង់យូរអង្វែង សុវត្ថិភាពនៃការរស់នៅ និងតម្លៃសមរម្យ៕
AMASS Central Tower ផ្ដល់ជូនយូនីតការិយាល័យសម្រាប់ជួលនៅបឹងកេងកង១ ត្រឹមតែ $18/ម៉ែត្រការ៉េ
AMASS Central Tower ផ្ដល់ជូនយូនីតការិយាល័យសម្រាប់ជួលនៅបឹងកេងកង១ ត្រឹមតែ $18/ម៉ែត្រការ៉េ
June 7, 2022, 4:43 a.m.
អគារការិយាល័យកម្រិត B ដ៏កម្រស្ថិតនៅកណ្ដាលរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ទីផ្សារផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញត្រូវបានត្រួតត្រាដោយអគារការិយាល័យលំដាប់ C ដែលមានប្រមាណ ៥១ ភាគរយនៃចំនួនសរុប ខណៈអគារការិយាល័យលំដាប់ B និងលំដាប់ A មានប្រមាណ ៣៥% និង ១៤% រៀងៗខ្លួន។ មជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Central Tower គឺជាអគារការិយាល័យកម្រិត B ដ៏កម្រដែលមានទីតាំងយ៉ាងល្អស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានកម្ពស់ ២៥ជាន់ មានការិយាល័យចំនួន​ ៥០ យូនីត ដែលអាចផ្គត់ផ្គង់ដល់ក្រុមហ៊ុនយ៉ាងហោចណាស់ ៥០ក្រុមហ៊ុន អមដោយបរិក្ខារនិងសេវាកម្មនានាជាច្រើន​ ដើម្បីបំពេញតម្រូវការចំាបាច់របស់បុគ្គលិកការិយាល័យនាសម័យទំនើប។ បរិវេណអគារចំនួន ២៤ ជាន់ដំបូង ត្រូវបានប្រើប្រាស់ជាយូនីតការិយាល័យ ដោយឡែកជាន់ទី ២៥ ត្រូវបានរចនាទៅជាស្កាយបារដ៏ទំនើប ដែលអាចផ្ដល់នូវអារម្មណ៍ដែលជាការិយាល័យលំដាប់អន្តរជាតិ។សង្កាត់បឹងកេងកង១, រាជធានីភ្នំពេញទីតាំងប្រមូលផ្តុំសម្រាប់អ្នកជំនួញមជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Central Tower មានទីតាំងយ៉ាងអំណោយផលស្ថិតនៅកណ្ដាលសង្កាត់បឹងកេងកង១ (ត្រូវបានគេស្គាល់ថាជាតំបន់ស្ថានទូតដ៏មានកិត្យានុភាព) ដែលគេចាត់ទុកថាជាទីតាំងមានភាពរីកចម្រើន និង មានតម្លៃបំផុតក្នុងរាជធានីភ្នំពេញ។ និយាយឱ្យខ្លី វាគឺជាតំបន់ដែលមានចរន្តពាណិជ្ជកម្មល្អបំផុត ពោលគឺប្រជុំទៅដោយសេវាកម្មប្រចាំថ្ងៃយ៉ាងសម្បូរបែប អមដោយការការពារសន្តិសុខយ៉ាងល្អថែមទៀតផង។មជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Central Tower ត្រូវបានហ៊ុមព័ទ្ធដោយមហាវិថីធំៗចំនួន៤ រួមទាំង សណ្ឋាគារ ហាងកាហ្វេ បារ និងផ្សារទំនើបជាច្រើនទៀត។ ចំណែកឯមធ្យោបាយធ្វើដំណើរ អគារលំនៅឋានលំដាប់ខ្ពស់ និងអគារការិយាល័យជាច្រើនទៀត ក៏ស្ថិតនៅមិនឆ្ងាយពីទីនេះដែរ។បរិយាកាសការងារប្រកបដោយផាសុកភាព និងប្រសិទ្ធភាពខ្ពស់ការធ្វើដំណើរទៅមកពីកន្លែងធ្វើការរាល់ថ្ងៃ អាចនឹងប៉ះពាល់ដល់អារម្មណ៍លោកអ្នកនៅពេលណាមួយជាក់ជាមិនខាន។ ការរចនានិងទីតាំងអគារការិយាល័យ AMASS Central Tower បង្កើតបរិយាកាសធ្វើការប្រកបដោយផាសុកភាព ដែលបំផុសគំនិតច្នៃប្រឌិត និងជម្រុញការសហការនិងប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលិកក្នុងក្រុមហ៊ុនឱ្យកាន់តែប្រសើរជាងមុន។បើនិយាយពីគ្រឿងបរិក្ខារវិញ គ្រប់យូនីតសុទ្ធសឹងតែត្រូវបានបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់រួម បណ្ដាញរន្ធដោតភ្លើង (បង្កប់នៅក្នុងកម្រាល) ប្រព័ន្ធការពារសម្លេង ព្រមទាំងប្រព័ន្ធសន្តិសុខយ៉ាងដិតដល់ មានដូចជា ឧបករណ៍គ្រប់គ្រងការចេញចូល ឧបករណ៍បន្លឺសម្លេងនៅពេលមានអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ និងកាមេរ៉ាសុវត្ថិភាព អមដោយសេវាកម្មអចលនទ្រព្យប្រកបដោយគុណភាពខ្ពស់។ សេវាកម្មអចលនទ្រព្យដែលមាន គុណភាពខ្ពស់ធ្វើឱ្យវាសមស្របសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មដែលតម្រូវឱ្យមានមូលដ្ឋានគ្រឹះនៃបរិស្ថានការងារទំនើប។ទីធ្លាការិយាល័យបើកចំហ និងការរចនាបង្អួចពីជាន់រហូតដល់ពិដានផ្តល់ពន្លឺធម្មជាតិពេញលេញនៅក្នុងបន្ទប់។ នៅម៉ោងសម្រាក បុគ្គលិកធ្វើការនៅលើអគារ អាចពិសា និងស្រូបយកក្លិនកាហ្វេដ៏ឈ្ងុយឈ្ងប់ក្រោមពន្លឺភ្លឺថ្លា អមដោយទេសភាពផ្ទៃមេឃដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ ដែលអាចឱ្យអ្នករំសាយភាពនឿយហត់។ចំណតរថយន្តស្វ័យប្រវត្តិមជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Business Center ត្រូវបានបំពាក់ដោយចំណតស្វ័យប្រវត្តិ។ អ្នកបើកបរគ្រាន់តែបង្វែររថយន្តចូលទៅក្នុងប្រអប់ជណ្ដើរយន្ដ នៅពេលនោះ រថយន្តនឹងត្រូវសណ្ដោងទៅកាន់ចំណត ធ្វើឱ្យលោកអ្នកចំណេញពេលវេលាបានយ៉ាងច្រើន។ជម្រើសយូនីតការិយាល័យច្រើនប្រភេទសម្រាប់គ្រប់តម្រូវការរបស់អ្នកយូនីតការិយាល័យប្រភេទ A៤៥.២០-៩៣.២៩ ម៉ែត្រការ៉េ, ១៨ដុលា្លរ/ម៉ែត្រការ៉េការិយាល័យប្រភេទ A ស្ថិតនៅជាន់ទី១ និងមានទំហំចាប់ពី ៤៥.២០ ដល់ ៩៣.២៩ ម៉ែត្រការ៉េ ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មី (ក្រុមហ៊ុន start-up)។។ គ្រប់យូនីតត្រូវបានបំពាក់រួចជាស្រេចនូវ ម៉ាស៊ីនត្រជាក់ ឧបករណ៍បន្លឺសម្លេងអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ បណ្ដាញរន្ធដោតភ្លើងយ៉ាងមានសុវត្ថិភាព បន្ទប់ទទួលទាន អាហារ (រួមបញ្ចូលនូវទូរទឹកកក និងសម្ភារផ្ទះបាយផ្សេងទៀត) អមដោយការរចនាប្លង់ដែលគិតគូរពីសង្វាក់ ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយថ្លៃជួល ត្រឹមតែ ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។យូនីតការិយាល័យប្រភេទ B១១១.៤០-១៨៤.២៨ ម៉ែត្រការ៉េ, ១៨ដុល្លារ/ម៉ែត្រការ៉េការិយាល័យប្រភេទ B ស្ថិតនៅជាន់ទី៤ ដល់ ជាន់ទី១៧ នៃអគារ ដោយមានទំហំយូនីតចាប់ពី ១១១.៤០ ដល់ ១៨៤,២៨ ម៉ែត្រការ៉េ។ យូនីតប្រភេទនេះមានបរិវេណការិយាល័យធំទូលាយ សក្តិសមសម្រាប់ក្រុមហ៊ុនធំៗ ដែលមានបុគ្គលិកច្រើននាក់។ គ្រប់យូនីតត្រូវបានបំពាក់រួចជាស្រេចនូវ ម៉ាស៊ីនត្រជាក់ ឧបករណ៍បន្លឺសម្លេងអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ បណ្ដាញរន្ធដោតភ្លើងយ៉ាងមានសុវត្ថិភាព បន្ទប់ទទួលទាន អាហារ (រួមបញ្ចូលនូវទូរទឹកកក និងសម្ភារផ្ទះបាយផ្សេងទៀត) អមដោយការរចនាប្លង់ដែលគិតគូរពីសង្វាក់ ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពាណិជ្ជករ ដែលជ្រើសរើសយូនីតប្រភេទនេះ មិនត្រឹមតែទទួលបាន គុណប្រយោជន៍ពីបរិយាកាសធ្វើការប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ថែមទាំងអាចសម្រាករំសាយ អារម្មណ៍និងគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាតនៅពេលនឿយហត់ពីការងារ។ ការិយាល័យប្រភេទ B មានតម្លៃជួល ១៨ដុល្លារ/ម៉ែត្រការ៉េ។យូនីតការិយាល័យប្រភេទ C១៦៨.២០-១៨៥.៨៣ ម៉ែត្រការ៉េ,​ ១៨ដុល្លារ/ម៉ែត្រការ៉េការិយាល័យប្រភេទ C ស្ថិតនៅជាន់ទី១៨ ដល់ ជាន់ទី ២៤ នៃអគារ ដោយមានទំហំយូនីតចាប់ពី ១៦៨.២០ ដល់ ១៨៥.៨៣ ម៉ែត្រការ៉េ សក្តិសមសម្រាប់ក្រុមហ៊ុនធំៗដែលត្រូវការទីធ្លាការិយាល័យធំទូលាយ។ អ្នកជំនួញដែល សម្រេចចិត្តតាំងការិយាល័យនៅក្នុងសហគ្រាស អាចទាក់ទងជាមួយការិយាល័យជិតខាង ហើយអាចសម្រាក នៅបន្ទប់សម្រាកសាធារណៈនៅពេលណាដែលមានភាពហត់នឿយ ឬលំបាកពី ការងារ។យូនីតការិយាល័យប្រភេទ D២៨៤.៥៤-៣៥៥ ម៉ែត្រការ៉េ, ១៨ដុលា្លរ/ម៉ែត្រការ៉េការិយាល័យប្រភេទ D ជាជាន់បន្ថែម និងជាជាន់ដែលការិយាល័យមានពេញលេញមិនបែងចែកជាមួយ ការិយាល័យផ្សេងឡើយ។ ទីធ្លាមានទំហំ ២៨២.៥៤-៣៥៥ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅជាន់ឡៅតឺ និងតាមជាន់ណាមួយដែលម្ចាស់ក្រុមហ៊ុនជ្រើសរើស។ ឧបករណ៍បន្លឺសម្លេងអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយ ស្វ័យប្រវត្តិ បណ្ដាញរន្ធដោតភ្លើងយ៉ាងមានសុវត្ថិភាព បន្ទប់ទទួលទានអាហារ (រួមបញ្ចូលនូវទូរទឹកកក និងសម្ភារផ្ទះបាយផ្សេងទៀត) អមដោយការរចនាប្លង់ដែលគិតគូរពីសង្វាក់ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
បុរី វី អាយ ភី (VIP) បើកលក់គម្រោងចំនួន ៤កន្លែង ជាមួយនឹងប្រូម៉ូសិនពិសេសបំផុត
បុរី វី អាយ ភី (VIP) បើកលក់គម្រោងចំនួន ៤កន្លែង ជាមួយនឹងប្រូម៉ូសិនពិសេសបំផុត
June 4, 2022, 12:49 p.m.
លោកអ្នកប្រាកដជាធ្លាប់បានឮមកហើយអំពី បុរី​ វី​ អាយ ភី ដែលល្បីតគ្នាថាជាគម្រោងលំនៅឋាន ដែលមានគុណភាពល្អ រចនាម៉ូដទាន់សម័យ និងតម្លៃសមរម្យ ហើយថែមទាំងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងរំលស់រហូតដល់ ១៧ឆ្នាំ ដែលបង្កភាពងាយស្រួលសម្រាប់អតិថិជនកំពុងស្វែងរកទិញផ្ទះដំបូង។ បុរី វី អាយ ភី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានបទពិសោធយ៉ាងជោគជាំក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានសាងស្នាដៃក្នុងការអភិវឌ្ឍគម្រោងបុរីធំៗជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តនានា ដូចជា ខេត្តព្រះសីហនុ និងខេត្តកំពត ជាដើម។ គម្រោងបុរីនីមួយៗរបស់ក្រុមហ៊ុនមួយនេះ ផ្ដោតសំខាន់លើលំនៅឋានប្រភេទផ្ទះល្វែង​ ផ្ទះអាជីវកម្ម និង ផ្ទះវីឡា ដែលមានគុណភាពល្អ និងតម្លៃសមរម្យសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។​គម្រោងនីមួយៗរបស់ បុរី វី អាយ ភី តែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន ដោយសារការយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់ពីការការរចនាម៉ូដ ការចាក់ដី​ ការបុកគ្រឹះ ប្រព័ន្ធទឹកភ្លើង ប្រព័ន្ធលូ​ ភ្លើងបំភ្លឺតាមដងផ្លូវ​​ ក៏ដូចជាគុណភាពសំណង់ ដែលគោរពយ៉ាងខ្ជាប់ខ្ជួន​តាមបទដ្ឋានគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះទៀត​ ម្ចាស់គម្រោងតែងតែគិតគូរយ៉ាងដិតដល់ពីសន្តិសុខសុវត្ថិភាពរបស់អ្នករស់នៅ ពោលគឺនៅគ្រប់គម្រោងទាំងអស់សុទ្ធសឹងតែមានសន្តិសុខប្រចាំការ ២៤ម៉ោង ពេញមួយសប្តាហ៍ ដែលនាំមកនូវសុវត្ថិភាពផ្លូវចិត្តយ៉ាងពេញលេញ។ដោយសារលក្ខណៈពិសេសទាំងអស់នេះទើបធ្វើឱ្យ បុរី វី អាយ ភី​ ទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន ពិសេសគ្រួសារកម្រិតប្រាក់ចំណូលទាប និងមធ្យម ដែលស្រមៃចង់បានគេហដ្ឋានផ្ទាល់ខ្លួនដ៏សុខដុមរមនាសម្រាប់ទំព័រជីវិតថ្មីរបស់ពួកគេ។ សព្វថ្ងៃ បុរី វី អាយ ភី កំពុងដាក់លក់នូវគម្រោងជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសបំផុត ដែលលោកអ្នកមិនអាចមើលរំលងបានឡើយ។បុរី វី អាយ ភី ថោន (ខេត្តព្រះសីហនុ)បុរី វី អាយ ភី ថោន (Borey VIP TOWN) គឺជាគម្រោងបុរីដំបូងគេ និងធំជាងគេបង្អស់ក្នុងខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦០ហិកតា។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បុរី វី អាយ ភី ថោន មានផ្លូវធំទូលាយ មានបរិយាកាសជុំវិញយ៉ាងស្រស់ស្រាយ ហ៊ុមព័ទ្ធដោយខ្យល់បរិសុទ្ធនិងធម្មជាតិយ៉ាងស្រស់ស្អាត ហើយមានចម្ងាយត្រឹមតែ ១៥នាទីពីឆ្នេរសមុទ្ររាម និង ២០នាទីពីទីរួមខេត្តព្រះសីហនុ។បុរី វី អាយ ភី ថោន រួមបញ្ចូលនូវរចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា ផ្សារវីអាយភី (VIP Market) ដែលមានរហូតដល់ ១,០០០តូប, សាលាអន្តរជាតិ VIP International School, ក្លិបហាត់ប្រាណ VIP Sport Club, សួនច្បារសាធារណៈយ៉ាងស្រស់ស្អាត, និង ហាងកាហ្វេ Amazon ថែមទៀតផង។ ក្រៅពីបរិក្ខារក្នុងគម្រោងយ៉ាងសម្បូរបែប បុរីនេះមានទីតាំងយ៉ាងអំណោយផល ស្ថិតនៅក្បែរ ផ្សារលក់ទំនិញ មន្ទីរពេទ្យ សាលារៀន ធនាគារ និង ទិសដៅកម្សាន្តនានាជាច្រើន ដែលនាំឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានភាពងាយស្រួល និងផាសុកភាព។បុរី វី អាយ ភី ថោន មានផ្ទះល្វែងប្រមាណ ៥,០០០ ល្វែង អមដោយជម្រើសជាច្រើន ចាប់ពី ទំហំ ៤.១ម៉ែត្រ x ១០.៧៥ម៉ែត្រ, ទំហំ ៤.១ម៉ែត្រ x ១៤ម៉ែត្រ, និង ទំហំ ៤.១ម៉ែត្រ x ១៦ម៉ែត្រ។ ផ្ទះនីមួយៗមានបន្ទប់គេង២ និងបន្ទប់ទឹក២ ដែលបានបំពាក់ដោយគ្រឿងបរិក្ខារមានគុណភាពស្របតាមស្តង់ដារ និងការរចនាម៉ូដទាន់សម័យគួរឱ្យចង់រស់នៅ។បុរី វី អាយ ភី ថោន បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយអាចរើចូលនៅភ្លាមៗ។ ផ្ទះក្នុងគម្រោងនេះមានតម្លៃចាប់ផ្ដើមត្រឹមតែ $33,980 និងលក្ខខណ្ឌបង់រំលស់ត្រឹមតែ $188-$270 ក្នុងមួយខែ។ អ្វីដែលពិសេសបំផុតនោះគឺ អតិថិជន ៥០នាក់ដំបូងដែលទិញផ្ទះក្នុងគម្រោងនេះនឹងទទួលបានម៉ូតូ Honda PCX ស៊េរីឆ្នាំ ២០២១ មួយគ្រឿងភ្លាមៗថែមទៀតផង។តម្លៃចាប់ផ្ដើម៖ $33,980បង់រំលស់ប្រចាំខែ៖ $188$-$270 បុរី វី អាយ ភី កំពតបុរី វី អាយ ភី កំពត គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំ និងថ្មីបំផុតមួយរបស់ក្រុមហ៊ុន បុរី វី អាយ ភី ដែលបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ កន្លងទៅនេះ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្តកំពត ហើយមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីរួមខេត្តកំពត។បុរី វី អាយ ភី កំពត លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណ ៣១ហិកតា ដែលមានលំនៅឋានចំនួន ៥០០ខ្នង និងដីឡូត៍ប្រមាណ ១,០០០ប្លង់។ ចំណុចទាក់ទាញបំផុតអំពីគម្រោងនេះ គឺការរួមបញ្ចូលនូវផ្សារទំនើប និងការដាំលម្អសួនដើមសាគូរ៉ាដ៏ល្បីរបស់ប្រទេសជប៉ុន ដែលមិនត្រឹមតែបន្ថែមសោភ័ណភាពរបស់បុរីទាំងមូលប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវបរិយាកាសរស់នៅប្រកបដោយភាពស្រស់ស្រាយ ស្រស់ថ្លា និងស្រស់បំព្រង សម្រាប់ទំព័រថ្មីនៃជីវិតគ្រួសាររបស់អ្នក។គម្រោងនេះមានផ្ទះវីឡាកូនកាត់ចំនួនបីទំហំ រួមមាន ទំហំ ៤.១ x ១២ម៉ែត្រ, ទំហំ ៤.១ x ១៤ម៉ែត្រ, និងទំហំ ៤.១ x ១៦ម៉ែត្រ។ គម្រោង បុរី វី អាយ ភី កំពត មានតម្លៃចាប់ផ្តើមសមរម្យ ត្រឹមតែ ៧,៨០០ដុល្លារ សម្រាប់ដីឡូត៍ និង ៣ម៉ឺនដុល្លារសម្រាប់លំនៅឋាន។តម្លៃចាប់ផ្ដើម៖ $30,000 បុរី វី អាយ ភី ចំការដូងបុរី វី អាយ ភី ចំការដូង គឺជាគម្រោងលំនៅឋានដ៏ទំនើបមួយក្នុងចំណោមគម្រោងជាច្រើននៅក្នុងខណ្ឌដង្កោ ដែលជាតំបន់អភិវឌ្ឍន៍រហ័សនៅជាយក្រុងភ្នំពេញ។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ៧ហិកតា ដែលរួមបញ្ចូលនូវលំនៅឋានចំនួន ១,០០០ខ្នង​។គម្រោងបុរីវីអាយភី ចំការដូង មានទីតាំងយ៉ាងល្អ ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តាមបណ្តោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ដែលជាតំបន់មានការវិនិយោគខ្លាំងសម្បូរទៅដោយរោងចក្រ និងមានចម្ងាយ ៣គីឡូម៉ែត្រពីក្រុមហ៊ុន Khmer Beverages (រោងចក្រស្រាបៀរកម្ពុជា)។គម្រោងនេះផ្ដល់ជូនជម្រើសផ្ទះវីឡាកូនកាត់យ៉ាងប្រណីតចំនួនពីរទំហំ រួមមាន ទំហំ ៤.២ម៉ែត្រ x ៩ម៉ែត្រ និង ទំហំ ៤.២ម៉ែត្រ x ១២ម៉ែត្រ​។ ក្រៅពីនេះ ផ្ទះនីមួយៗមានទំហំដីសល់ខាងមុខ ចាប់ពី៥ម៉ែត្រដល់៩ម៉ែត្រ និងទំហំសល់ខាងក្រោយផ្ទះ ចាប់ពី១.៥ម៉ែត្រដល់២ម៉ែត្រ។​ បុរី វី អាយ ភី ចំការដូង មានតម្លៃចាប់ផ្តើមត្រឹមតែ $32,800 តែប៉ុណ្ណោះ ជាមួយនឹងលក្ខខណ្ឌបង់រំលស់ត្រឹមតែ $241-$426 ក្នុងមួយខែ។តម្លៃចាប់ផ្ដើម៖ $32,800បង់រំលស់ប្រចាំខែ៖ $241-$426 បុរី វី អាយ ភី ទួលពង្របុរី វី អាយ ភី ទួលពង្រ ជាគម្រោងលំនៅឋានដ៏ល្អប្រណីត និងទំនើបបំផុតរបស់ក្រុមហ៊ុន បុរី វី អាយ ភី ដែលមានទីតាំងយ៉ាងល្អឥតខ្ចោះ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាតំបន់អភិវឌ្ឍន៍ថ្មីដ៏ធំ និងទំនើបបំផុតក្នុងទីក្រុងភ្នំពេញ។បុរី​ វី អាយ ភី​ ទួលពង្រ ត្រូវបានរចនាម៉ូដយ៉ាងផ្ចិតផ្ចង់និងល្អប្រណីតតាមរចនាបថសម័យទំនើប ជាមួយនឹងការរចនាខាងក្នុងយ៉ាងស្អាតផូផង់ អមដោយគ្រឿងបរិក្ខារគុណភាពខ្ពស់។ ផ្ទះអាជីវកម្មក្នុងគម្រោងនេះមានទីធ្លាធំទូលាយ មានដីសល់មុខផ្ទះរហូតដល់ ២០ម៉ែត្រ និង ក្រោយផ្ទះរហូតដល់៥ម៉ែត្រ ដែលស័ក្តិសមសម្រាប់ការបើកជាក្រុមហ៊ុនអាជីវកម្ម ឬ លំនៅឋានរស់នៅយូរអង្វែង ដែលនាំនូវផាសុកភាព សុភមង្គល និងសុខដុមរមនា។បុរី​ វី អាយ ភី​ ទួលពង្រ មានជម្រើសផ្ទះអាជីវកម្មចំនួន២ទំហំ។ ជម្រើសទី១ គឺផ្ទះអាជីវកម្មទំហំ ៤.៥ម៉ែត្រ x ២០ម៉ែត្រ ដែលមានបន្ទប់គេងចំនួន១១ បន្ទប់ទឹកចំនួន១២ ផ្ទះបាយចំនួន១ និងបន្ទប់ទទួលទានអាហារចំនួន១។ ជម្រើសទី២ គឺផ្ទះអាជីវកម្មទំហំ ៤.១ម៉ែត្រ x ១៦ម៉ែត្រ ដែលមានបន្ទប់គេងចំនួន៨ បន្ទប់ទឹកចំនួន៩ ផ្ទះបាយចំនួន១ និងបន្ទប់ទទួលទានអាហារចំនួន១។ជាមួយនឹងការរចនាម៉ូដយ៉ាងល្អឥតខ្ចោះ ទីធ្លាធំទូលាយ និងទីតាំងយ៉ាងអំណោយផលសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម បុរី វី អាយ ភី ទួលពង្រ មានតម្លៃចាប់ផ្ដើម $388,880។ អ្វីដែលពិសេសបំផុតនោះគឺ សម្រាប់អតិថិជន ១០នាក់ដំបូងដែលទិញផ្ទះអាជីវកម្មក្នុងគម្រោងនេះនឹងទទួលបានរថយន្ដ Mazda BT 50 ស៊េរីឆ្នាំ ២០២១ ឬ រថយន្ត Mazda CX5 ស៊េរីឆ្នាំ ២០២១ ចំនួនមួយគ្រឿងភ្លាមៗ។ ក្រៅពីនេះ អតិថិជននឹងទទួលបានការថែមជូននូវ ជណ្ដើរយន្តប្រអប់១ឈុត និងទូរតាំងចំនួន២ឈុត ថែមទៀតផង។តម្លៃចាប់ផ្ដើម៖ $388,880 បុរី វី អាយ ភី គឺពិតជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់អតិថិជន ជាមួយនឹងសោភ័ណភាពនៃការរចនាម៉ូដយ៉ាងទំនើប គុណភាពសំណង់យូរអង្វែង សុវត្ថិភាពនៃការរស់នៅ និងតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ ម្ចាស់គម្រោងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល អមដោយជម្រើសបង់រំលស់រហូតដល់១៧ឆ្នាំ​ ជាមួយនឹងអត្រាការប្រាក់ទាប។ សម្រេចក្ដីស្រមៃរបស់អ្នកក្នុងការទទួលបានលំនៅឋានដំបូង ជាមួយនឹង បុរី វី អាយ ភី!ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការសាកសួរព័ត៌មានលម្អិត ឬ ទាក់ទងធ្វើការណាត់ជួបជាមួយនឹងម្ចាស់គម្រោង សូមទាក់ទងមកកាន់ 092 92 1000៕
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា ខាងមុខនេះ
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា ខាងមុខនេះ
June 6, 2022, 5:01 p.m.
ពិព័រណ៍អចលនទ្រព្យដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងនៅទីតាំងផ្ទាល់ និង តាមបណ្ដាញអនឡាញក្រុមហ៊ុន Realestate.com.kh មានក្ដីរំភើបយ៉ាងខ្លាំង សូមប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យលើកទី ៦ របស់យើង។ ក្រុមហ៊ុនយើងខ្ញុំរំពឹងយ៉ាងមុតមំាថា ព្រឹត្តិការណ៍ខាងមុខនេះដែលមានឈ្មោះថា «ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០»​ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពនៃវិស័យអចលនទ្រព្យកម្ពុជា!ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok (ក្បែរផ្សារទំនើបអ៊ីអនម៉លទី២) នាថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា ដោយប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍បុរី ខុនដូ និង គម្រោងអភិវឌ្ឍន៍ចម្រុះឈានមុខគេមកពីទូទាំងប្រទេសកម្ពុជា ក៏ដូចជាភ្នាក់ងារអចលនទ្រព្យ បណ្ដាធនាគារធំៗ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀតក្នុងវិស័យអចលនទ្រព្យ។មិនថាលោកអ្នកកំពុងស្វែងរកទិញអចលនទ្រព្យ ទិញផ្ទះដំបូង ឬ វិនិយោគផ្នែកអចលនទ្រព្យឡើយ អ្នកនឹងទទួលបានការផ្ដល់ជូនពិសេសបំផុតពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាមានឱកាសធ្វើការប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយនឹងអ្នកតំណាងមកពីបណ្ដាធនាគារឈានមុខក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកជំនាញផ្នែកឥណទានដ៏មានបទពិសោធ ដែលសម្រួលដល់ដំណើរការទិញផ្ទះក្នុងក្តីសុបិនរបស់អ្នក។ក្នុងព្រឹត្តិការណ៍នេះផងដែរ លោកអ្នកនឹងមានឱកាសចូលរួមសិក្ខាសាលាស្តីពីបច្ចុប្បន្នភាពក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលនឹងត្រូវផ្សាយផ្ទាល់ទៅកាន់ទស្សនិកជនរាប់ពាន់នាក់ ទាំងនៅក្នុងស្រុក និងជុំវិញពិភពលោក។ចូលរួមនៅទីតាំងដោយផ្ទាល់ ឬ ទស្សនាតាមអនឡាញកាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន Realestate.com.kh ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការរៀបចំព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដំបូងបំផុតក្នុងប្រទេសកម្ពុជា ដែលបានលក់ដាច់អចលនទ្រព្យសរុបជាង ១៥ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៤ម៉ោងតែប៉ុណ្ណោះ! ដោយមើលឃើញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន Realestate.com.kh បានសម្រេចចិត្តក្នុងពាំនាំពិព័រណ៍អចលនទ្រព្យជាថ្មីម្តងទៀត ដោយព្រឹត្តិការណ៍បន្ទាប់នឹងត្រូវរៀបចំនៅមជ្ឈមណ្ឌល The Premier Center Sen Sok ផ្ទាល់ និងតាមបណ្ដាញអនឡាញ ពោលគឺផ្ដល់លទ្ធភាពដល់អតិថិជនទាំងនៅក្នុងស្រុក និងក្រៅប្រទេសក្នុងការទិញអចលនទ្រព្យក្នុងតម្លៃពិសេសបំផុត។អចលនទ្រព្យក្នុងតម្លៃជាង ១១៥លានដុល្លារបានលក់ដាច់ក្នុងអំឡុងពិព័រណ៍កន្លងមករបស់ Realestate.com.khព្រឹត្តិការណ៍ ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ ខាងមុខនេះ នឹងយកគំរូតាមព្រឹត្តិការណ៍កន្លងមករបស់ក្រុមហ៊ុន Realestate.com.kh។ ក្នុងអំឡុងពិព័រណ៍អចលនទ្រព្យចំនួន ៤លើក ដែលត្រូវបានរៀបចំនៅទីតាំងផ្ទាល់ អចលនទ្រព្យសរុបប្រហែល ១០០ លានដុល្លារអាមេរិកត្រូវបានលក់ដាច់ដោយបណ្ដាក្រុមហ៊ុនចូលរួមក្នុងព្រឹត្តិការណ៍ទាំង៤លើកនេះ ខណៈដែលពិព័រណ៍អនឡាញ Black Friday Property Sale លក់ដាច់ជាង ១៥លានដុលា្លរអាមេរិក។ ជារួម ពិព័រណ៍ទាំង៥លើកបានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង ៣៥,០០០នាក់។ក្រុមហ៊ុន Realestate.com.kh រំពឹងថាព្រឹត្តិការណ៍បន្ទាប់នឹងរក្សាសន្ទុះនៃការគាំទ្ររបស់អតិថិជន ហើយ Realestate.com.kh រំពឹងថានឹងអាចទាក់ទាញក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ច្រើនជាង ៥០ ក្រុមហ៊ុន ព្រមទាំងទទួលស្វាគមន៍អ្នកចូលរួមទស្សនាជាង ១ម៉ឺននាក់ ទាំងនៅទីតាំងផ្ទាល់ និងតាមបណ្ដាញអនឡាញ។ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍អចលនទ្រព្យលេចធ្លោបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា តំបន់អាស៊ាន និង ទូទាំងពិភពលោក។ក្រុមហ៊ុនចូលរួមពិព័រណ៍ និងអ្នកឧបត្ថម្ភកម្មវិធីខណៈដែលពិព័រណ៍អចលនទ្រព្យកន្លងមករបស់ក្រុមហ៊ុន Realestate.com.kh អនុញ្ញាតក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ជាង ១០០ ក្រុមហ៊ុនផ្សេងគ្នា ព្រឹត្តិការណ៍នៅចុងឆ្នាំនេះវិញនឹងសម្រិតសម្រាំងយកក្រុមហ៊ុនចូលរួម ក៏ដូចជាអ្នកឧបត្ថម្ភកម្មវិធីក្នុងចំនួនជាក់លាក់មួយ ដើម្បីធានាពីគុណភាព និងការផ្ដល់ជូនពិសេសបំផុតសម្រាប់អ្នកចូលរួមទស្សនា។លើសពីនេះទៀត Realestate.com.kh ជឿជាក់ថាសិក្ខាសាលាដែលនឹងត្រូវរៀបចំឡើងក្នុងពិព័រណ៍ខាងមុខនេះ នឹងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមទស្សនាកាន់តែច្រើនជាងមុន ខណៈដែលអ្នកស្វែងរកទិញអចលនទ្រព្យ និងវិនិយោគិនសុទ្ធសឹងតែចង់ដឹងពីការផ្លាស់ប្តូរសំខាន់ៗនៃផ្នែកច្បាប់អចលនទ្រព្យ គោលនយោបាយរាជរដ្ឋាភិបាល ស្ថានភាពបច្ចុប្បន្ននៃទីផ្សារ ក៏ដូចជាឱកាសថ្មីៗនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ Realestate.com.kh នឹងបម្រុងទុក ១ភាគ៤ នៃបរិវេណព្រឹត្តិការណ៍ទាំងមូលសម្រាប់រៀបចំសិក្ខាសាលាទាំងអស់នេះ។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការជួលស្តង់ ឬ ចូលរួមឧបត្ថម្ភក្នុងពិព័រណ៍នេះ សូមប្រញាប់រួសរាន់ឡើយ ព្រោះចំនួនមានកំណត់!សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបុរី ឬ ដីឡូតិ៍៖កញ្ញា Mey Soun (ភាសាខ្មែរ / ភាសាអង់គ្លេស)mey.soun@realestate.com.kh+855 77 241 285សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ ឬ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ៖លោក Nin Kang (ភាសាខ្មែរ / ភាសាចិន)+855 78 637 323 / +855 93 552 305សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ ឬ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ៖លោក James Whitehead (ភាសាអង់គ្លេស)james.whitehead@realestate.com.kh+855 086 972 061
ពានរង្វាន់ PropertyGuru Cambodia Property Award លើកទី៥ ត្រឡប់មកប្រារព្ធព្រឹត្តិការណ៍រាត្រីស្រមោសនៅរាជធានីភ្នំពេញដោយមានការប្រកាសអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំ២០២០
ពានរង្វាន់ PropertyGuru Cambodia Property Award លើកទី៥ ត្រឡប់មកប្រារព្ធព្រឹត្តិការណ៍រាត្រីស្រមោសនៅរាជធានីភ្នំពេញដោយមានការប្រកាសអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំ២០២០
June 6, 2022, 5:01 p.m.
ក្រុមហ៊ុន MERIDIAN INTERNATIONAL HOLDING (CAMBODIA) LTD បានឈ្នះជាក្រុមហ៊ុន ជ័យលាភីឆ្នើម សម្រាប់ព្រឹត្តិការណ៍រាត្រីស្រមោសប្រចាំប្រទេស សម្រាប់វិស័យអចលនទ្រព្យ• ពានរង្វាន់ប្រមាណច្រើនជាង៣០ ត្រូវបានប្រគល់ជូនក្រុមហ៊ុននិងគម្រោងឆ្នើមទូទាំងប្រទេស• ជាងដប់ក្រុមហ៊ុនទទួលបានកិត្តិយសថ្មី រួមទាំងប្រភេទក្រុមហ៊ុនអភិវឌ្ឍន៍ថ្មី និងរង្វាន់សម្រាប់គម្រោងនៅរាជធានីភ្នំពេញនិងសៀមរាប• វិធានការសុវត្ថិភាព ត្រូវបានយកចិត្តទុកដាក់យ៉ាងតឹងរឹងនៅថ្ងៃនៃព្រឹត្តិការណ៍រាត្រីស្រមោស នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រារាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ពន្លឺដ៏ភ្លឺស្វាងបំផុតនៅក្នុងវិស័យអចលនទ្រព្យប្រចាំប្រទេសនឹងត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ស្ថិតនៅរាជធានីភ្នំពេញ សម្រាប់ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៥ ដែលព្រឹត្តិការណ៍នេះត្រូវបាននាំមកជូនដោយ Hitachi Elevators and Escalators ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រទី៤ ខែកញ្ញា។ ពានរង្វាន់ប្រមាណច្រើនជាង ៣០ និងគោរមងារខ្ពស់បំផុតដែលមានភាពខុសៗគ្នាជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុនស្ទើរតែទាំងអស់ ដែលតំណាងឱ្យក្រុមហ៊ុននិងគម្រោងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងប្រទេស។ក្នុងចំណោមក្រុមហ៊ុនទទួលជ័យលាភីចំនួន ៨ ដែលបានឈ្នះពានរង្វាន់ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ជាក្រុមហ៊ុនដែលបានទទួលពានរង្វាន់ធំបំផុតប្រចាំរាត្រីស្រមោស។ ក្រុមហ៊ុននេះត្រូវបានផ្តល់គោរមងារជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត និងក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Developer and Best Mixed Use Developer) សម្រាប់ការងារឆ្នើមលើគម្រោង Flatiron របស់ខ្លួន, ដោយបានឈ្នះពានរង្វាន់ចំនួន៤ រួមទំាង ការអភិវឌ្ឍន៍អាប់ផាតមិនផ្តល់សេវាកម្មល្អបំផុត និងការរចនាស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត (Best Serviced Apartment Development and Best Mixed Use Architectural Design។ក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់មួយទៀត គឺក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដោយទទួលបានពានរង្វាន់ក្នុងប្រភេទជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត (Best Breakthrough Developer) ។ ក្រុមហ៊ុននេះក៏ទទួលបាននូវរង្វាន់អភិវឌ្ឍន៍ចម្បងចំនួនពីរប្រចាំព្រឹត្តិការណ៍រាត្រីស្រមោស គឺរង្វាន់សម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) និងការអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ) សម្រាប់គម្រោង Urban Village និង Factory Phnom Penh។ក្រុមហ៊ុន ប៉េងហួត គ្រុប (Peng Huoth Group) ដែលបានឈ្នះពានរង្វាន់ចំនួនបួនលើកជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត បានឈ្នះពានរង្វាន់ថ្មីជាក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Lifestyle Developer)។ គម្រោងទីក្រុងដ៏មហិមា ស្តារផ្លាទីនឹមអេកូខូលិចសិនជំហានទី១ (Star Platinum Eco Collection Phase I) បានទទួលរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា)។ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd. ដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះការទទួលបាននូវគោរមងារជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត និងជាក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Breakthrough Developer and Best Lifestyle Developer) បានឈ្នះពានរង្វាន់ចំនួន៣ សម្រាប់គម្រោងអភិវឌ្ឍន៍ខុនដូ អគារ Morgan Tower និងគម្រោងខុនដូ Morgan EnMaison របស់ខ្លួន។ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្សេងទៀតសម្រាប់ទីតាំងស្ថិតនៅក្រៅទីក្រុងភ្នំពេញ ក៏មានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យដ៏មានកិត្យានុភាពក្នុងឆ្នាំនេះផងដែរ។ គម្រោងភូមិបាគង(Bakong Village) និងគម្រោងរូស៍អេបផលស្វែរ(Rose Apple Square) បានឈ្នះពានរង្វាន់ថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត (សៀមរាប) និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប) (Best Township Development (Siem Reap) and Best Residential Development (Siem Reap))។ រង្វាន់ថ្មីផ្សេងមួយទៀតសម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (ជាយក្រុងភ្នំពេញ) បានទៅគម្រោង La Vista One ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Yin Yi Venture Co., Ltd។បុគ្គលឆ្នើមសម្រាប់អចលនៈទ្រព្យកម្ពុជាប្រចាំឆ្នាំ ត្រូវបានប្រគល់ជូនលោក Hok Kang ដែលជាស្ថាបនិកក្រុមហ៊ុន Urbanland Investment Co., Ltd និងក្រុមហ៊ុនស្ថាបត្យកម្ម ហុក កង (Hok Kang Architects)។ ពានរង្វាន់តែមួយគត់គឺមិនត្រូវបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃទេប៉ុន្តែដោយអ្នកកែសំរួលរបាយការណ៍ PropertyGuru Property អ្នកទទួលបានគោរមងារនេះត្រូវបានជ្រើសរើសដោយការអភិវឌ្ឍន៍គំរូរបស់គាត់ដែលបានបង្កើនគុណភាពអគារនិងស្តង់ដាររចនានៅក្នុងប្រទេសកម្ពុជា។ ផលប័ត្រនៃគម្រោងរបស់គាត់ផ្តោតលើការផ្តល់ “កន្លែងជាច្រើនដែលប្តេជ្ញាចំពោះព្រះរាជាណាចក្រ ប្រជាជននិងអនាគត” ពីផ្ទះដែលមានតំលៃសមរម្យដែលអាចអោយប្រជាជននៅជាយក្រុងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរហូតដល់សណ្ឋាគារប្រណីតដែលលើកកម្ពស់ដល់ការយល់ដឹងអំពីបរិស្ថានផងដែរ។វិធានការសុវត្ថិភាពត្រូវបានអនុវត្តនៅនឹងកន្លែងនាថ្ងៃរៀបចំព្រឹត្តិការណ៍រាត្រីស្រមោស ដែលរួមបញ្ចូលទាំងការពិនិត្យកម្តៅ លើភ្ញៀវនិងបុគ្គលិក ការចែកម៉ាសដល់បុគ្គលិកសណ្ឋាគារទាំងអស់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ព្រមទាំងដាក់ឱ្យមានការលាងសម្អាតអនាម័យដៃនៅពេលចុះឈ្មោះ។ ចំនួនតុនៅក្នុងសាលប្រជុំគឺមានចំនួនកំណត់ ដើម្បីធានាឱ្យបាននូវគម្លាតសង្គមសុវត្ថិភាព។លោក Hari V. Krishnan នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា “យើងមានសុទិដ្ឋិនិយមថាអ្នកឈ្នះពានរង្វាន់និងអ្នកទទួលគោរមងារខ្ពស់បំផុត ពី ពានរង្វាន់ PropertyGuru Cambodia Property Awards នឹងឈានមុខគេក្នុងការជួយអ្នកស្វែងរកអចលនទ្រព្យឱ្យកាន់តែប្រសើរ មានជម្រើសកាន់តែទូលំទូលាយក្នុងការស្វែងរកគេហដ្ឋាននិងប្រភេទអចលនទ្រព្យផ្សេងទៀតទូទាំងព្រះរាជាណាចក្រ។ គម្រោងលេចធ្លោទាំងនេះ ពិតជាមានសក្ខីភាពចំពោះភាពរឹងមាំនិងភាពធន់ដោយអ្នកសាងសង់ផ្ទាំងគំនូរអាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ” ។គណៈកម្មការវាយតម្លៃ មានការចូលរួមពី ប្រធានពានរង្វាន់ លោក សន សៀប (Sorn Seap) ជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, លោក David Littlejohn ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនិងផ្នែកលក់នៃក្រុមហ៊ុន Comin Khmere, អ្នកស្រី Jenny Chea Sok You ជានាយកស្ថាបត្យករនិងជានាយកគ្រប់គ្រងក្រុមហ៊ុន CMED Construction លោក Jovany Antonio ជានាយកនិងជាស្ថាបនិកក្រុមហ៊ុន CMS Property Management, លោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជាដៃគូគ្រប់គ្រងនិងជាមេធាវីនៃក្រុមហ៊ុនមេធាវី Vinaya, លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន The Mall Company, លោកបណ្ឌិត Simon Vancliff ជានាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd. និងលោកស្រី Thida Ann ជានាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។ក្រុមហ៊ុន BDO Cambodia បានចូលរួមត្រួតពិនិត្យនិងគាំទ្រដល់ដំណើរការនៃការវិនិច្ឆ័យដោយតម្លាភាពនិងយុត្តិធម៌ ប្រកបដោយក្រមសីលធម៌និងភាពហ្មត់ចត់ ក្រោមការត្រួតពិនិត្យដោយលោក Lim Seng Siew ជាដៃគូ , លោកស្រី Va Dalis ជំនួយការអ្នកគ្រប់គ្រង និងលោក Phan Darasy បុគ្គលិកជាន់ខ្ពស់។ ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៥ ក្នុងឆ្នាំ២០២០នេះ ត្រូវបានគ្រាំទ្រដោយក្រុមហ៊ុន Hitachi Elevators & Escalators ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ platinum sponsor, ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ gold sponsor, ក្រុមហ៊ុន Jotun និងក្រុមហ៊ុន CAM Business Consultancy ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ silver sponsors, ទស្សនាវដ្តីផ្លូវការ PropertyGuru Property, ដៃគូផ្សព្វផ្សាយ Construction & Property, ទស្សនាវដ្តី Southeast Asia Globe, ក្រុមហ៊ុនផ្សព្វផ្សាយ Siemreap.net និងក្រុមហ៊ុន BizKhmer, ដៃគូទំនាក់ទំនងសាធារណៈផ្លូវការនៃក្រុមហ៊ុន Two Way PR ដៃគូសប្បុរសធម៌ Right To Play និងអ្នកគ្រប់គ្រងផ្លូវការនៃក្រុមហ៊ុន BDO។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែល awards@propertyguru.com ឬចូលអានគេហទំព័រផ្លូវការ៖AsiaPropertyAwards.com.បញ្ជីរាយនាមក្រុមហ៊ុននិងគម្រោងដែលឈ្នះពានរង្វាន់ និងគោរមងារ សម្រាប់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៥ ឆ្នាំ២០២០ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត ជ័យលាភី៖ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. 8ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត ជ័យលាភី៖ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. 4 ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត ជ័យលាភី៖ ក្រុមហ៊ុន Peng Huoth Group ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd. ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន The Leedonheights Condominium Co., Ltd.ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត ជ័យលាភី៖ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. គម្រោងឆ្នើម៖ ក្រុមហ៊ុន Parbury Investments Co., Ltd.ពានរង្វាន់សម្រាប់ការអភិវឌ្ឍការអភិវឌ្ឍខុនដូល្អបំផុត (ភ្នំពេញ)   ជ័យលាភី៖ គម្រោង Urban Village និង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltdគម្រោងឆ្នើម៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.ការអភិវឌ្ឍខុនដូល្អបំផុត (ជាយក្រុងភ្នំពេញ) ជ័យលាភី៖ គម្រោង La Vista One របស់ក្រុមហ៊ុន Yin Yi Venture Co., Ltd. គម្រោងឆ្នើម៖ គម្រោង Leedon Heights របស់ក្រុមហ៊ុន The Leedonheights Condominium Co., Ltd.ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ) ជ័យលាភី៖ គម្រោង Star Platinum Eco Collection Phase I របស់ក្រុមហ៊ុន Peng Huoth Groupការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (សៀមរាប) ជ័យលាភី៖ គម្រោង Rose Apple Square របស់ក្រុមហ៊ុន Urban Living Solutions Co., Ltd.ការអភិវឌ្ឍទីក្រុងល្អបំផុត (ភ្នំពេញ) ជ័យលាភី៖ គម្រោង Star Platinum Eco Collection Phase I របស់ក្រុមហ៊ុន Peng Huoth Group ការអភិវឌ្ឍទីក្រុងល្អបំផុត (សៀមរាប) ជ័យលាភី៖ គម្រោង Bakong Village របស់ក្រុមហ៊ុន Bakong Village Co., Ltd.ការអភិវឌ្ឍការប្រើប្រាស់ចម្រុះល្អបំផុត ជ័យលាភី៖ គម្រោង TK Central របស់ក្រុមហ៊ុន Parbury Investments Co., Ltd. គម្រោងឆ្នើម៖ គម្រោង Bakong Village របស់ក្រុមហ៊ុន Bakong Village Co., Ltd. គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. គម្រោងឆ្នើម៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.គម្រោងឆ្នើម៖ គម្រោង Rose Apple Square របស់ក្រុមហ៊ុន Urban Living Solutions Co., Ltd.ការអភិវឌ្ឍការិយាល័យល្អបំផុត ជ័យលាភី៖ គម្រោង Morgan Tower របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd. គម្រោងឆ្នើម៖ គម្រោង Amass Central Tower របស់ក្រុមហ៊ុន GL KO គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. គម្រោងឆ្នើម៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.ការអភិវឌ្ឍអាផាតមិនសេវាកម្មល្អបំផុត ជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.គម្រោងឆ្នើម៖ គម្រោង Le Condé BKK1 របស់ក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd. លំហការិយាល័យរួមល្អបំផុត ជ័យលាភី៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.ពានរង្វាន់ផ្នែករចនាម៉ូដរចនាម៉ូដស្ថាបត្យកម្មខុនដូល្អបំផុតជ័យលាភី៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.រចនាម៉ូដស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុតជ័យលាភី៖ គម្រោង Bakong Village របស់ក្រុមហ៊ុន Bakong Village Co., Ltd. គម្រោងឆ្នើម៖ គម្រោង Star Platinum Eco Collection ជំហានទី១ របស់ក្រុមហ៊ុន Peng Huoth Groupរចនាម៉ូដស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុតជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. រចនាម៉ូដស្ថាបត្យកម្មការិយាល័យល្អបំផុតជ័យលាភី៖ គម្រោង Morgan Tower របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.គម្រោងឆ្នើម៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.រចនាម៉ូដស្ថាបត្យកម្មលក់រាយល្អបំផុតជ័យលាភី៖ គម្រោង PH Eco Mall របស់ក្រុមហ៊ុន Peng Huoth Groupរចនាម៉ូដស្ថាបត្យកម្មអាផាតមិនដែលមានសេវាកម្មល្អបំផុតជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.គម្រោងឆ្នើម៖ គម្រោង Le Condé BKK1 របស់ក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd.គម្រោងឆ្នើម៖ គម្រោង TK Central របស់ក្រុមហ៊ុន Parbury Investments Co., Ltd.រចនាម៉ូដផ្នែកខាងក្នុងអគារប្រើប្រាស់ចម្រុះល្អបំផុត ជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. រចនាម៉ូដផ្នែកខាងក្នុងការិយាល័យល្អបំផុត ជ័យលាភី៖ គម្រោង Morgan Tower របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.រចនាម៉ូដផ្នែកខាងក្នុងអាផាតមិនដែលមានសេវាកម្មល្អបំផុតជ័យលាភី៖ គម្រោង Le Condé BKK1 របស់ក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd.គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. រចនាម៉ូដស្ថាបត្យកម្មទេសភាពខុនដូល្អបំផុត ជ័យលាភី៖ គម្រោង Leedon Heights របស់ក្រុមហ៊ុន The Leedonheights Condominium Co., Ltd.គម្រោងឆ្នើម៖ គម្រោង La Vista One របស់ក្រុមហ៊ុន Yin Yi Venture Co., Ltd.រចនាម៉ូដស្ថាបត្យកម្មទេសភាពលំនៅដ្ឋានល្អបំផុតជ័យលាភី៖ គម្រោង Star Mera Garden របស់ក្រុមហ៊ុន Peng Huoth Groupរចនាម៉ូដស្ថាបត្យកម្មទេសភាពពាណិជ្ជកម្មល្អបំផុត ជ័យលាភី៖ គម្រោង Rose Apple Square របស់ក្រុមហ៊ុន Urban Living Solutions Co., Ltd. គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.គម្រោងឆ្នើម៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.ពានរង្វាន់ល្អបំផុតនៃកម្ពុជាការអភិវឌ្ឍខុនដូល្អបំផុត (កម្ពុជា) ជ័យលាភី៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (កម្ពុជា) ជ័យលាភី៖ គម្រោង Star Platinum Eco Collection Phrase I របស់ក្រុមហ៊ុន Peng Huoth Groupពានរង្វាន់ពិសេសការទទួលស្គាល់ជាពិសេសសម្រាប់ ESG ជ័យលាភី៖ គម្រោង Peng Huoth Group ការទទួលស្គាល់ជាពិសេសសម្រាប់ការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម ជ័យលាភី៖ គម្រោង Meridian International Holding (Cambodia) Ltd. ជ័យលាភី៖ គម្រោង Peng Huoth Groupការទទួលស្គាល់ជាពិសេសសម្រាប់ការរចនាម៉ូដដោយចីរភាពជ័យលាភី៖ គម្រោង Meridian International Holding (Cambodia) Ltd.ការជ្រើសរើសអ្នកផ្សព្វផ្សាយបុគ្គលឆ្នើមប្រចាំឆ្នាំសម្រាប់អចនលទ្រព្យកម្ពុជាជ័យលាភី៖ លោក Hok Kang ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Investment Co., Ltd និងជាស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្ម Hok Kang។សេចក្តីបញ្ជាក់ដល់អ្នកបោះពុម្ពផ្សាយ៖ ការប្រើប្រាស់រូបសញ្ញាពានរង្វាន់នៃ PropertyGuru Cambodia Property ត្រូវបានកំណត់ឱ្យប្រើប្រាស់ចំពោះការផ្សព្វផ្សាយសម្រាប់អត្ថបទនេះតែប៉ុណ្ណោះ។សម្រាប់ព័ត៌មានបន្ថែម ឬការសម្ភាសព័ត៌មាន សូមទាក់ទង៖ ព័ត៌មានបន្ថែមទូទៅ៖លោក Richard Allan Aquinoប្រធានផ្នែកទំនាក់ទំនងសាធារណៈផ្លូវការទូរស័ព្ទលេខ៖ +66 92 954 4154អ៊ីមែល៖ allan@propertyguru.comការឧបត្ថម្ភ៖លោក Kanittha Srithongsukអ្នកគ្រប់គ្រងផ្នែកឧបត្ថម្ភថ្នាក់តំបន់ទូរស័ព្ទលេខ៖ +66 87 708 5237 អ៊ីមែល៖ kanittha@propertyguru.com ការផ្សព្វផ្សាយ & ភាពជាដៃគូ៖លោក Teddy Siuអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងផ្សព្វផ្សាយទូរស័ព្ទលេខ៖ +66 86 359 4858អ៊ីមែល៖ teddy@propertyguru.comភាពជាដៃគូ៖ លោក Piyachanok Raungpaka (Pang) មន្រ្តីប្រតិបត្តិផ្នែកទំនាក់ទំនងផ្សព្វផ្សាយទូរស័ព្ទលេខ៖ +66 94 887 5163ទូរស័ព្ទលេខ៖ piyachanok@propertyguru.comអំពីពានរង្វាន់ PROPERTYGURU ASIA PROPERTY AWARDS ៖ពានរង្វាន់ PropertyGuru’s Asia Property Awards ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ គឺជាកម្មវិធីពានរង្វាន់ដែលមានកិត្យានុភាពនិងល្អដាច់គេនៅក្នុងតំបន់សម្រាប់វិស័យអចលនទ្រព្យ។ ពានរង្វាន់ Asia Property Awards ត្រូវបានទទួលស្គាល់ថាជា និមិត្តសញ្ញាដ៏ឧត្តុង្គឧត្តមនៃភាពល្អឥតខ្ចះនៅវិស័យអចលនទ្រព្យអាស៊ី។ ដោយមានការចូលរួមពីក្រុមឯករាជ្យនៃអ្នកជំនាញក្នុងវិស័យនេះ និងអ្នកគ្រប់គ្រងដែលប្រកបដោយទំនុកចិត្ត ពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលមិនអាចប្រៀបធៀបដោយមានភាពគួរឱ្យទុកចិត្ត យុត្តិធម៌ និងតម្លាភាព។នៅឆ្នាំ២០២០ ពានរង្វាន់ត្រូវបានបើកទូលាយដល់ ១៥ទីផ្សារអចលនទ្រព្យនៅជុំវិញតំបន់ នឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ចម្រុះ ដែលបើកបង្ហាញជូនអតិថិជននិងភ្នាក់ងារអចលនទ្រព្យ ហើយព្រឹត្តិការណ៍រាត្រីស្រមោស ដែលបានទទួលអ្នកចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រមាណ ៥០០នាក់ ដើម្បីទទួលស្គាល់អំពីភាពល្អឥតខ្ចោះនៅក្នុងទីផ្សារអាស៊ីនីមួយៗ ពានរង្វាន់ថ្នាក់តំបន់នីមួយៗ ដែលជាពានរង្វាន់ថ្នាក់កំពូលក្នុងការប្រកួតប្រជែងពានរង្វាន់ PropertyGuru Asia Property Awards ក្នុងវគ្គផ្តាច់ព្រ័ត ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំកំពូលនៃអចលទ្រព្យ PropertyGuru Asia នៅខែធ្នូ ឆ្នាំ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ AsiaPropertyAwards.comអំពីក្រុមហ៊ុន PROPERTYGURU GROUP៖ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងជាគោលដៅជួយអ្នកស្វែងរកអចលនទ្រព្យជាង ២៤.៥លាននាក់ អាចរកបាននូវលំនៅដ្ឋានក្នុងក្តីសុបិនរបស់ពួកគេ។ ជារៀងរាល់ខែ ក្រុមហ៊ុន PropertyGuru Group និងក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ផ្តល់សិទ្ធិដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងជម្រើសដ៏ទូលំទូលាយបំផុត ក្នុងការស្វែងរកលំនៅដ្ឋានជាង ២,៧លាន ការយល់ដឹងស៊ីជម្រៅនិងដំណោះស្រាយដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តលើការទិញអចលនទ្រព្យដែលប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។វេបសាយ PropertyGuru.com.sg ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០០៧ និងជាការផ្លាស់ប្តូរដ៏ធំសម្រាប់ទីផ្សារអចលនទ្រព្យសឹង្ហបូរី តាមរយៈដំណើរការតាមអនឡាញ បានធ្វើឱ្យការស្វែងរកអចលនទ្រព្យប្រព្រឹត្តទៅដោយតម្លាភាព សម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រុមហ៊ុនបានរីកលូតលាស់ពីក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យក្នុងតំបន់ ទៅជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលេខ១ក្នុងវិស័យអចលនទ្រព្យនៅក្នុងទីផ្សាររបស់ខ្លួន, កម្មវិធីទូរស័ព្ទដៃឈ្នះពានរង្វាន់, វេទិកាជំរុញការលក់អចលនទ្រព្យល្អបំផុតដែលមានឈ្មោះថា FastKey និងជាក្រុមហ៊ុនឈានមុខគេសម្រាប់ការរៀបចំការប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ ព្រឹត្តិការណ៍សំខាន់ៗ និងការផ្សព្វផ្សាយក្នុងវិស័យអចលនទ្រព្យនៅទូទាំងទ្វីបអាស៊ី។សម្រាប់ព័ត៌មានបន្ថែម សូមចូលអាន៖ www.PropertyGuruGroup.com; https://www.linkedin.com/company/propertyguru
ពិធីបើកលក់ ប្លុកថ្មីដីឡូតិ៍ជាប់ដងព្រែកធម្មជាតិក្នុងបុរី អាម៉ូរី៧មករា
ពិធីបើកលក់ ប្លុកថ្មីដីឡូតិ៍ជាប់ដងព្រែកធម្មជាតិក្នុងបុរី អាម៉ូរី៧មករា
May 30, 2022, 9:45 a.m.
ភ្នំពេញ៖ ប្លុកថ្មីដីឡូតិ៍ដងព្រែកធម្មជាតិ ក្នុងបុរីអាម៉ូរី៧មករា ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំ អ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារពត័មានកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តបុរីអាម៉ូរី ៧មករា បានមានប្រសាសន៍ថា៖ «បុរីអាម៉ូរី៧មករា ត្រូវបានរចនាឡើងដោយស្ថាបត្យករ និង វិស្វករ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត ដែលមាន បទពិសោធជាច្រើនឆ្នាំក្នុងការសាងសង់ រចនា និង ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវសោភ័ណភាព និងគុណភាពសំណង់របស់យើងអោយមានភាពរឹងមាំស្របទៅតាមបទដ្ឋានស្តង់ដាអន្តរជាតិ។» លោកក៏បានបន្ថែមថា៖ «គិតចាប់ពីថ្ងៃបើកលក់គម្រោងមកទល់បច្ចុប្បន្ន បុរី អាម៉ូរី៧មករា យើងខ្ញុំ បានធ្វើការសាងសង់ជោគជ័យរហូតដល់ ៧០% នៃគម្រោងទាំងមូល ហើយនឹងឈានដល់ការប្រគល់ផ្ទះនិងដីឡូតិ៏វគ្គទី១ ជូនអតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ។»លើសពីនេះទៅទៀត លោកក៏បានបង្ហើបថា បុរីអាម៉ូរី ៧មករា នឹងមានគម្រោងវិនិយោគថ្មីមួយទៀត នៅដើមឆ្នាំថ្មីខាងមុខនេះផងដែរ។លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី អាម៉ូរី៧មករា ក៏បានបន្ថែមទៀតថា៖ «ដើម្បីឆ្លើយតបទៅនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន បុរី អាម៉ូរី៧មករា ក៏បានរៀបចំកម្មវិធីបើកលក់ប្លុកថ្មី ដីឡូតិ៏ដងព្រែក ជាមួយនិងការបញ្ចុះតម្លៃពិសេសរហូតដល់ ១៣% ព្រមទាំងទទួលបានទូរស័ព្ទស៊េរីទំនើបមួយគ្រឿងភ្លាម ដោយគ្រាន់តែមានប្រាក់ត្រឹម ៣០០ដុល្លាប៉ុណ្ណោះ ដែលការផ្ដល់ជូនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែ ៣ថៃ្ងប៉ុណ្ណោះ គឺ ថៃ្ងទី ៥ ៦ និង ៧ ខែកញ្ញា ជាមួយនិងលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលទៅតាមលទ្ធភាពរបស់អតិថិជន។»លោកក៏បានបន្ថែមទៀតថា៖ «បុរី អាម៉ូរី៧មករា ផ្តោតសំខាន់លើការរស់នៅបែបលំហែរ ដោយគម្រោងរបស់យើងមានការរៀបចំជាដងព្រែកធម្មជាតិ លំអដោយដើមឈើធំៗ សួនច្បារបៃតងលាយផ្កាចម្រុះពណ៍ កញ្ចុះសម្រាប់សម្រាកលំហែ ជិះទូក ស្ទូចត្រី  និង សួនកម្សាន្តសម្រាប់កុមារផងដែរ។ ដងព្រែក ក្នុងបុរី អាម៉ូរី៧មករា មានប្រភពទឹកចេញពីដៃទន្លេសាបហូរចាក់ទៅទន្លេមេគង្គ ជាដងព្រែកធម្មជាតិពិតៗ ដែលតែងតែមានទឹកគ្រប់រដូវកាល។ ដងព្រែកធម្មជាតិមួយនេះ មានសួនច្បារធំទូលាយ ដែលជាទីតាំងពិសេស ងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ និង ការជួបជុំគ្រួសារជាលក្ខណៈភិចនិច ដែលមានខ្យល់អាកាសដ៏បរិសុទ្ធ និងបរិយាកាសលំហែយ៉ាងពិសេសបំផុត សម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគ។ សម្រាប់ ដីឡូតិ៏ថ្មីដែលជាទីតាំងនៅជាប់និងដងព្រែកធម្មជាតិនេះមានច្រើនទំហំ ស្របតាមតម្រូវការរបស់អតិថិជន ដែលងាយស្រួលក្នុងការសាងសង់គេហដ្ឋានការរៀបចំជាកន្លែងប្រកបអាជីវកម្ម និង ការវិនិយោគផ្សេងៗ ដែលក្នុងនោះរួមមានដីឡូត៍ទំហំ ៥ម៉ែត្រx២០ម៉ែត្រ, ទំហំ ១០ម៉ែត្រx២០ម៉ែត្រ និង ទំហំ ២០ម៉ែត្រx៣០ម៉ែត្រ ដែលមានតម្លៃត្រឹមតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ។»សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង 077 73 9999។