+85561 777 090
Logo

Recent Articles

ក្រុមហ៊ុន​ Morgan គ្រុបសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វារកាលពីចុង ខែវិច្ឆិកា
ក្រុមហ៊ុន​ Morgan គ្រុបសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វារកាលពីចុង ខែវិច្ឆិកា
June 6, 2022, 3:15 p.m.
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន Morgan គ្រុប បានសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វាររបស់ខ្លួន។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងនៅ ក្នុងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចរបស់ EnMaison ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។នៅក្នុងពិធីនោះត្រូវបានផ្ដល់កត្តិយសចូលរួមដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឧកញ៉ា Lin Caitong អគ្គនាយកក្រុមហ៊ុន Bai Hui គ្រុប, លោក Song Qingxian ប្រធានគ្រប់គ្រងទូទៅ​ក្រុមហ៊ុន Mei Lin Hu គ្រុប ប្រទេសចិន, លោក Zhao Yuanzhao ប្រធានគ្រប់គ្រងទូទៅសាខាក្រុមហ៊ុនកម្ពុជា​​របស់ CDF គ្រុប ប្រទេសចិន, លោក Su Liangsheng អគ្គនាយកក្រុមហ៊ុន Heng He គ្រុប និងភ្ញៀវកិត្តិយសផ្សេងទៀតបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងកម្មវិធីនេះ។(ទិដ្ឋភាពនៃពិធីសូត្រមន្ត)នៅវេលាម៉ោង ៨:៣៥ ពិធីសូត្រមន្តសុំសេចក្តីសុខត្រូវបានចាប់ផ្តើម លោក Ding Yongjun អគ្គនាយក Morgan គ្រុប និងភរិយា, ថ្នាក់ដឹកនាំក្រុមហ៊ុន, អ្នកទទួលបន្ទុកលើគម្រោងនានាបានរួមគ្នារៀបចំ ពិធីសូត្រមន្តសុំសេចក្តីសុខ។(លោកTang Qilong ប្រធានគ្រប់គ្រងក្រុមហ៊ុន Morgan គ្រុប)ថ្លែងបើកកម្មវិធី លោកTang Qilong ប្រធានគ្រប់គ្រងក្រុមហ៊ុន Morgan គ្រុប បានថ្លែងអំណរគុណ និងជូនពរដល់ភ្ញៀវកិត្តិយសដែលបានចូលរួម។ បន្ទាប់មកលោកបានណែនាំអំពីការវិវត្តន៍របស់ Morgan គ្រុប  និងគោលបំណងនៃការជ្រើសរើសតំបន់ជ្រោយចង្វារជាទីតាំងសម្រាប់គម្រោងនេះផ្ទាល់។ លោកក៏បានណែនាំបន្ដអំពីព័ត៌មានលម្អិតអំពីគម្រោង រួមជាមួយលក្ខខណ្ឌនៃការបង់ប្រាក់។(លោក Ding Yongjun អគ្គនាយកនៃ Morgan គ្រុប)ថ្លែងបន្ទាប់គឺ លោក​Ding Yongjun​ អគ្គនាយក MORGANគ្រុប លោកបានបញ្ជាក់ថា លោកពិតជាមានក្តីសោមនស្សក្រៃលែងដែលបានចូលរួមក្នុងការសាងសង់ទីក្រុងថ្មីនៅតំបន់ជ្រោយចង្វារនេះ។ លោកមានប្រសាសន៍ថា “ខ្ញុំមានការទន្ទឹងរង់ចាំនូវភាពស្រស់ត្រកាលនាពេលអនាគតក្នុងតំបន់ជ្រោយចង្វារ។  ខ្ញុំមានជំនឿចិត្ត និងទំនួលខុសត្រូវខ្ពស់សម្រាប់អគារស្នាក់នៅមួយនេះ។ទន្ទឹមនឹងការលើកកម្ពស់កម្រិតអគារស្នាក់នៅក្នុងប្រទេសកម្ពុជា  Morgan គ្រុប ក៏មានទំនួលខុសត្រូវយ៉ាងសកម្មក្នុងសង្គមផងដែរ ដោយបានផ្តល់ឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍ និង ស្ថេរភាពសេដ្ឋកិច្ចកម្ពុជា។” (ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អញ្ជើញសម្ដែងមតិស្វាគមន៍)សំដែងមតិសា្វគមន៍នៅក្នុងពិធីនាពេលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមាន ប្រសាសន៍សរសើរអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជារបស់ក្រុមហ៊ុន Morgan គ្រុប ដែលបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីជាងដប់ឆ្នាំមុន។ ឯកឧត្តមមានប្រសាសន៍ថា “Morgan គ្រុបចូលមកដល់កម្ពុជាមានរយៈពេលជាងដប់ឆ្នាំហើយ និង បានចូលរួមសាងសង់គម្រោងជាច្រើនដែលជាសញ្ញាណសម្គាល់ក្នុងប្រទេសកម្ពុជា ហើយគម្រោងជាច្រើនទទួលបានផ្លៃផ្កាជាទីគាប់ចិត្ត។”ក្រោយមកថ្នាក់ដឹកនាំបានអញ្ជើញទៅទីកន្លែងប្រារព្វពិធីបញ្ចុះបឋមសិលា ភ្ញៀវកិត្តិសជាច្រើនបានអញ្ជើញចូលរួមជាសក្ខីភាព និងបានពូនដីរួមគ្នា។ ការបើកពិធីនេះត្រូវបានធ្វើឡើងជាមួយរបាំតោ និងសំឡេងឃ្មោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានផ្ដល់កិត្តិយសបណ្តក់ភ្នែកតោដែលតំណាងឲ្យសិរីសួស្តី​។ បន្ទាប់មកភ្ញៀវកិត្តិយសបានអញ្ជើញទស្សនាគម្រោង Morgan ក្នុងការិយាល័យលក់ផ្ទាល់ ហើយបានសរសើរអំពីទីតាំង និងការរៀបចំយ៉ាងមានសោភ័ណ្ឌភាពល្អរបស់​គម្រោង Morgan EnMaison ។ភ្ញៀវកិត្តិយសមួយចំនួនបានដើរកម្សាន្តនៅតាមមាត់ទន្លេមេគង្គ និងរីករាយជាមួយនឹងផ្លូវក្រាល ឈើនៅតាមមាត់ទន្លេ ដើម Albizia Julibrissin Durazz  និងរុក្ខជាតិតូចធំខៀវស្រងាត់ នៅក្នុងសួនច្បារ។ខណះពេលនោះក៏មានភ្ញៀវមួយចំនួនទៀតបានចូលរួមដណ្តើមគ្នាទិញ គេហដ្ឋានដែលជាក្តីស្រមៃរបស់ពួកគេ និងសំឡេងត្រេកអរជាមួយសំឡេងឃ្មោះ និង ការវាយបំបែកស៊ុត មាស។ ក្នុងពេលបច្ចុប្បន្ននេះចំនួនគេហដ្ឋានដែលបានដាក់ចេញមកជាងពាក់កណ្តាលត្រូវបានលក់ អស់ហើយ។ លោក Ding Yongjun មានប្រសាសន៍បន្ថែមថា ”យើងជ្រើសរើសតំបន់ជ្រោយចង្វារ ពីព្រោះវាជាកន្លែងស្នាក់នៅដ៏សាកសមបំផុតដែលបានប្រសិទ្ធនាមថាជា Manhattan លោកខាងកើត ដែលជាតំបន់អភិវឌ្ឍថ្មីកម្រិតពិភពលោក និងជាតំបន់ដែលមានភាពប្រកួតប្រជែងផ្នែកលំនៅដ្ឋាន ក្នុងចំណោមអ្នកមានជីវភាពធូរធារក្នុងប្រទេសកម្ពុជា ។ ហើយការអភិវឌ្ឍប៉ុន្មានឆ្នាំនេះ ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។”តាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​បង្ហាញថានៅក្នុងរាជធានីមានទីក្រុងរណបចំនួន៦ ក្នុងនោះតំបន់ជ្រោយចង្វាមានទីក្រុងរណបចំនួន២។ Morgan EnMaison មានទីតាំងក្បែរស្ពានជ្រោយចង្វារ មានន័យថាអ្នកអាចធ្វើដំណើរចូលទៅក្នុង ទីក្រុងដោយប្រើពេលខ្លីបំផុតពី ៥​ ទៅ ១០នាទីប៉ុណ្ណោះ។ តំបន់ជ្រោយចង្វារជាតំបន់ដែលកំពុង ទទួលបានការអភិវឌ្ឍខ្លាំងបំផុត ហើយ វាកំពុងតែវិវត្តខ្លួនទៅជាតំបន់លំនៅស្ថានប្រណីតសម្រាប់ ការរស់នៅបែបស៊ីវិល័យរបស់មនុស្សសម័យថ្មី។ រស់នៅក្នុងMorgan EnMaison នឹងផ្ដល់ឲ្យអ្នកនូវទេសភាពមិនជិនណាយនៃមាត់ទន្លេមេគង្គ រួមជាមួយទេសភាពរបស់​រាជធានីភ្នំពេញ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។បច្ចុប្បន្ន គំរូលំនៅស្ថាន នៅក្នុង EnMaison បង្ហាញពី ទេសភាពល្អឆើតឆាយក្នុងរាជធានីភ្នំពេញ រួមមានទេសភាពមាត់ទឹកដែលល្អដាច់គេ និង ហាងកាហ្វេនៅតាមមាត់ទឹក ដែលបង្កើតបានជាទីកន្លែងដែលអាចផ្ដល់ឲ្យនូវអារម្មណ៍រ៉ូមែនទិចសម្រាប់អ្នករស់នៅ និង អ្នកទៅដើរកំសាន្ដនៅតំបន់នោះ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះសូមចុចត្រង់នេះ។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​២ កន្លែង នៅស្រុក​គងពិសី និង​ខណ្ឌកំបូល
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​២ កន្លែង នៅស្រុក​គងពិសី និង​ខណ្ឌកំបូល
May 20, 2022, 7:42 a.m.
(អគារការរិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, រូបភាពផ្តល់ជូន)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ ទៀត សរុបទុនវិនិយោគជិត ៨ លានដុល្លារអាមេរិក និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។យោងតាមទំព័រ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១៖ SIMAG INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៥៨ កន្លែង។២៖ GREENFIELD (CAMBODIA) INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៦០កន្លែង។គួរបញ្ជាក់ថា យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន ៨៣១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២.៥ ពាន់លានដុល្លារ៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
គម្រោង The Peninsula Private Residences ផ្តល់ជូនជម្រើសបង់ប្រាក់ងាយស្រួល ៤ ប្រភេទ ជនបរទេសក៏អាចស្នើរកម្ចីធនាគារទិញបានដែរ
គម្រោង The Peninsula Private Residences ផ្តល់ជូនជម្រើសបង់ប្រាក់ងាយស្រួល ៤ ប្រភេទ ជនបរទេសក៏អាចស្នើរកម្ចីធនាគារទិញបានដែរ
June 6, 2022, 5:01 p.m.
នៅពេលទិញផ្ទះ អ្នកទិញភាគច្រើនតែងតែស្វែងរកមុនគេនូវទីតាំង បន្ទាប់មកតម្លៃ និងចំណុចបន្ទាប់មកទៀតគឺលក្ខខណ្ឌបង់ប្រាក់ រួមជាមួយនឹងភាពងាយស្រួល និងសេវាកម្មផ្សេងៗទាំងនៅក្នុងគម្រោង និងក្រៅគម្រោង។សម្រាប់អ្នកចង់បានលំនៅដ្ឋានល្អប្រណិត ថែមទាំងបានឆ្លើយតបនឹងចំណុចមួយចំនួនខាងលើនេះ នោះពួកគេនឹងពេញចិត្តជាមួយគម្រោងមួយគឺ គម្រោង The Peninsula Private Residences។គម្រោងនេះស្ថិតនៅក្នុងតំបន់ ក្បែររង្វង់មូលជ្រោយចង្វារ ដែលជាតំបន់ដ៏ពេញនិយមខ្លាំងបំផុតមួយ សម្រាប់អ្នកដែលប្រាថ្នាចង់រស់នៅក្នុងកន្លែងមានលក្ខណៈធម្មជាតិ និងនៅក្បែរក្រុងបំផុត។ អ្វីដែលសំខាន់បំផុតមួយទៀត គឺលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល និងជម្រើសជាច្រើនដែលគម្រោង The Peninsula Private Residences កំពុងផ្តល់ជូន។លោក កាំ ជិន សេង ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences បានប្រាប់ Realestate.com.kh ថា The Peninsula Private Residences មិនត្រឹមតែមានទីតាំងល្អ និងនៅជិតក្រុងជាងគេប៉ុណ្ណោះទេ ប៉ុន្តែគម្រោងក៏ផ្តល់ជម្រើសបត់បែន ជាមួយការទូទាត់ប្រាក់ដ៏ងាយស្រួលសម្រាប់អតិថិជនដែលមានរហូតទៅដល់៤ជម្រើស ដូចជាជាមួយនឹងជម្រើសបង់រំលោះជាមួយធនាគារដៃគូររបស់យើង RHB ដែលផ្តល់កម្ចីជូនអតិថិជនទាំងក្នុងនិងក្រៅស្រុក។ លោកកាំ ជិន សេង ជឿថាការផ្តល់ជម្រើសផ្សេងៗគ្នាបែបនេះនឹងអាចផ្តល់លទ្ធភាពឲ្យអតិថិជនបានទូលំទូលាយបំផុត។ ពាក់ព័ន្ធនឹងនិន្នាការនៃការរស់នៅខុនដូ លោកមើលឃើញថា បច្ចុប្បន្ន ទាំងអ្នកអភិវឌ្ឍន៍ និងអតិថិជនកាន់តែមានភាពចាស់ទុំ។លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍ត្រូវតែផ្តល់នូវផលិតផល [លំនៅដ្ឋាន] មានលក្ខណៈត្រឹមត្រូវ ដែលត្រូវនឹងទីផ្សារ លក់និងជួល ប្រកបដោយភាពឥតខ្ចោះ។ ចំណែកអតិថិជន មានជម្រើសកាន់តែច្រើន និងដឹងពីអ្វីដែលជាជម្រើសនៃការវិនិយោគល្អបំផុតដែលពួកគេចូលចិត្ត។“បច្ចុប្បន្ន មានតែគម្រោងដែលមានបទពិសោធន៍នៅក្រៅប្រទេស និងស្គាល់ច្បាស់ពីវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ ដែលននឹងអាចប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាបាន”។ នេះជាការអះអាងរបស់លោក កាំ ជិន សេង៕ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences ប្រាប់ ៣ ចំណុច ប្រសិនចង់ទិញខុនដូបានចំនេញជាមួយបទពិសោធន៍គ្រប់គ្រងដ៏យូរឆ្នាំក្នុងវិស័យខុនដូនៅក្រៅប្រទេស និងនៅកម្ពុជាផង លោក កាំ ជិន សេង បច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងអចលនទ្រព្យដ៏ធំមួយ គឺគម្រោង The Peninsula Private Residences នៅតំបន់ជ្រោយចង្វារ។ លោកបានចែករំលែកពីបទពិសោធន៍ និងលក្ខណៈវិនិច្ឆ័យ មួយចំនួន ដើម្បីធានាថា ការវិនិយោគលើខុនដូនឹងអាចទទួលបានផលចំណេញ ឆាប់រហ័សក្នុងពេលអនាគត។ក្នុងបទម្ភាសន៍ជាមួយ Realestate.com.kh លោក កាំ ជិន សេង បានលើកឡើង ៣ ចំណុចជាគន្លឹះ ដើម្បីឲ្យអ្នកទិញខុនដូ យកមកពិចារណា។ ទី១ ទីតាំងល្អសម្រាប់ទីប្រជុំជន ដែលផ្តល់ភាពងាយស្រួល និងការកើនឡើងតម្លៃ ទី២ រចនាបថទាក់ទាញ មានពន្លឺធម្មជាតិ លំហូរខ្យល់ចេញចូលល្អ និងទិដ្ឋភាពស្រស់ស្អាត ដែលជួយបង្កើនភាពស្រស់ស្រាយ ផ្តល់នូវអារម្មណ៍ល្អបំផុតសម្រាប់ការរស់នៅ និងទី៣ សេវាកម្មនៅក្នុងគម្រោង រាប់ចាប់ពីការផ្តល់ជូនសេវាកម្ម បរិក្ខារទូទៅ ចំណតរថយន្ត រហូត់ដល់តំបន់សហគមន៍ដែលអាចផ្តល់ជូនកន្លែងកម្សាន្ត និងការទំនាក់ទំនងជាមួយអ្នករស់នៅក្នុងសហគមន៍ជាមួយគ្នា។ល។ចំណុចទាំងនេះត្រូវតែត្រូវបានគ្រប់គ្រងយ៉ាងល្អ ដើម្បីធានាបាននូវភាពងាយស្រួល និងភាពឯកជននៅក្នុងខុនដូ។នៅពេលនិយាយពីទីតាំង លោកបានចាប់អារម្មណ៍តំបន់ជ្រោយចង្វារជាងគេ ដោយលោកមើលឃើញថាទីនេះជាទីតាំងមានសក្តានុពលសម្រាប់ការរស់នៅ និងពាណិជ្ជកម្ម។ លោកបន្ថែមថាជ្រោយចង្វារមានលក្ខណៈធម្មជាតិដែលស្ទើរតែគ្មានតំបន់ណាផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញប្រៀបានឡើយ ដោយទីនេះអាចមើលឃើញជុំវិញបាន ៣៦០ ដឺក្រេ និងអាចមើលឃើញទន្លេ ព្រមទាំងតំបន់កណ្តាល ក្រុង ប្រសិនបើគេឈរនៅលើអគារខ្ពស់ ដូចជាអគារ The Peninsula Private Residences។ លោកជឿថានៅពេលអនាគត ទាំងអ្នកក្នុងស្រុក និងជនបរទេសនឹងកាន់តែពេញចិត្តជាមួយទីក្រុងលំនៅដ្ឋានបែបធម្មជាតិ ដែលមានសេវាកម្មគ្រប់បែបយ៉ាង ដូចជាតំបន់ជ្រោយចង្វារនេះ។គួរបញ្ជាក់ថា បើតាមអ្នកជំនាញផ្សេងៗទៀត នៅពេលនិយាយពីការនិយោគលំនៅដ្ឋាន ពួកគេតែងតែបានលើកឡើងពីកត្តាផ្លូវច្បាប់ ដែលនេះមានន័យថារាល់ពេលមានការពិចារណាទិញលំនៅដ្ឋានពីគម្រោងណាមួយ ដើម្បីធានាបានផលចំណេញ អ្នកទិញត្រូវស្វែងយល់ពីភាពស្របច្បាប់នៃគម្រោងជាមុនសិន៕សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចុចត្រង់នេះ។ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
June 6, 2022, 5:01 p.m.
(វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២​ រៀបចំដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍)​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាកម្ពុជាបានទទួល​ និងអនុម័តគម្រោង​វិនិយោគទុនជាច្រើនលើវិស័យទេសចរណ៍ក្នុងឆ្នាំនេះ។​ ត្រឹមរយៈពេល ៨ ខែដើមឆ្នាំនេះ ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងរហូតដល់ ៩៤​% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។លោករដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ថោង ខុន បានលើកឡើងដូចនេះក្នុងពេលថ្លែងសុន្ទរកថាបើក​វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​ លើក​ទី​២ ​ក្រោម​ប្រធានបទ “​ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​” ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍កាលពីម្សិលមិញ។នៅក្នុង​អង្គ​វេទិកា​វិនិយោគ​ទេសចរណ៍​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​បញ្ជាក់​ថា នៅក្នុង​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​ រដ្ឋាភិបាលកម្ពុជាបាន​អនុម័ត​និង​ឯកភាព​គាំទ្រ​គម្រោង​វិនិយោគទុន​ជាតិ និង ​អន្តរជាតិ​សរុប​​ប្រមាណ​ជា ៨១៣ គម្រោងមាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ២២.៥ ​ពាន់​លាន ​ដុល្លារ។ ក្នុងនោះ​ គម្រោង ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​ ៣៨ ​គម្រោង​ ដែល​មាន​ទុនវិនិយោគ​សរុបចំនួន​ប្រមាណ​ជា​ ៩ ​ពាន់​លាន​ដុល្លា​រ កើនឡើង​៤៧% ។លោក ថោង ខុន បន្តថា ដោយឡែក​បើ​គិត​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ ឆ្នាំ​២០១៩ ​នេះ ​កម្ពុជា ឯកភាព​គម្រោង​វិយោគ​ទុន​សរុប​មាន​ប្រមាណ​ ២២២​ គម្រោងមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប ៦​ ពាន់​លាន​ដុល្លា​រ អា​មេ​រិក ក្នុងនោះ​ វិស័យ​ទេសចរណ៍​មាន​គម្រោង​វិនិយោគ​ចំនួន​ ១៤​ គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង ​៤,២០០​ លាន​ដុល្លារ  ​កើនឡើង ៩៤% បើ​ធៀបជាមួយ​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០១៨​។ឯកឧត្តម ថោង ខុន បន្តថា ទោះជាយ៉ាងណា ​​វិស័យ​ទេសចរណ៍នាពេលបច្ចុប្បន្ននេះ​ បានរួម​ចំណែក​ប្រមាណ​១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បងមួយ។ ការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ “​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​” ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកថាជា “​មាស​បៃតង​” ដែលបានរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​​ និង ​សង្គម ​តាមរយៈការបង្កើត​ឱកាស​មុខរបរ និង​​​ការងារ ​ជួយបង្កើន​ប្រាក់ចំណូល​ លើកកម្ពស់​ជីវភាព​រស់នៅ និងកាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជា​ពលរដ្ឋបាន​យ៉ាង​មានប្រសិទ្ធភាព​។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!អត្ថបទដោយ៖
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
June 6, 2022, 5:01 p.m.
(ការជួសជុលផ្លូវជាតិលេខ៣ ក្នុងឆ្នាំ២០១៧ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន)នៅពេលលោក អាន ច័ន្ទថ្លា បាន​ដឹង​ព័ត៌​មាន​​ក្រៅ​ផ្លូវ​ការ​​កាលពីចុងឆ្នាំ ២០១៧ ថារដ្ឋាភិបាល​គ្រោង​​ពង្រីកផ្លូវជាតិលេខ ៣ ដែលជាផ្លូវ​ប្រវែង ២០២ គីឡូម៉ែត្រតភ្ជាប់ពីភ្នំ​ពេញ​ ទៅ​ខេត្ត​កំ​ពត លោកបាន​គិត​ថា​វា​ជា​ឱ​កាស​មិន​អាច​រំ​លង​បាន​ដែល​​​​លោក​ត្រូវ​ចាប់​យក​ដើម្បី​បង្កើនទ្រព្យ​សម្បត្តិ។ចាប់​ផ្តើម​​ពី​ដើមទុនតិចតួច និងមិន​សូវ​មាន​​បទ​ពិសោធក្នុងវិស័យដីធ្លី លោក ច័ន្ទ​ថ្លា បានសម្រេច​ចូល​ទុន ​ជា​មួយ​មិត្តភ័ក្ត  ហើយ​បណ្តាក់ទុនរួមគ្នាក្នុង​ទឹក​ប្រាក់​ចំ​នួន​ ១៤,០០០ ដុល្លារដើម្បីទិញដីទំហំ ២,៥០០ ម៉ែត្រការ៉េនៅភូមិ​ព្រៃទទឹង ចុះ​ពី​ផ្លូវ​ជាតិលេខ៣ ប្រ​ហែល​ ៥០០ ម៉ែត្រ។តម្លៃដីបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នា​ពេល​នោះ​ ដីដែលក្រុម​លោក​ ច័ន្ទ​ថ្លា​ បានទិញមិន​ទាន់​មាន​តម្លៃ​ខ្ពស់​ទេ។ វា​ត្រូវបានព័ទ្ធជុំវិញដោយវាលស្រែ ហើយអាចធ្វើ​ដំណើរចូល​​បានតែតាមផ្លូវតូច​ ដោយសារតែតម្លៃលក់មានត្រឹមតែ ៥ ឬ​ ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ លោក ច័ន្ទថ្លា សង្ឃឹមថាដីដែល​លោក​ទិញ​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។ប៉ុន្តែសំណាងបានមកដល់ឆាប់ជាងអ្វីដែលគាត់បានរំពឹងទុក។ ពីរបីខែបន្ទាប់ពីការទិញនេះ រដ្ឋាភិបាល បានប្រកាសជាផ្លូវការនូវផែនការដើម្បីជួសជុលនិងពង្រីកផ្លូវជាតិលេខ៣ ។ តម្លៃដីធ្លីនៅជុំវិញផ្លូវធំបានហក់ឡើងស្ទើ​រ​តែ​មួយ​ប៉​ប្រិច​ភ្នែក​​ រួមទាំងដីទំហំ ២,៥០០ ម៉ែត្រការ៉េរបស់លោក ច័ន្ទថ្លា​។លោក​ថ្លែង​ថា​៖​«​​យើងបានលក់ដីនោះ​​វិញក្នុងតម្លៃ ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ខែ យើង​បាន​​ចំណេញជិត ២ ម៉ឺនដុល្លារ​ពីការទិញដី​លើកដំបូងរបស់យើង»។បន្ទាប់ពីបានឃើញភាពជោគជ័យនៃការបណ្តាក់ទុនលើកដំបូងរបស់ពួកគេ ក្រុម​ដៃ​គូ​របស់​លោក ច័ន្ទ​ថ្លា បានព្រមព្រៀងបន្ថែម​ការ​វិនិយោគដោយ​​ទិញដីទំហំធំ​ជាង​មុន​ក្នុង​តម្លៃ ៥ ម៉ឺនដុល្លារដែលមានទំហំរហូតដល់កន្លះហិកតា ហើយ​បន្ត​លក់​ចេញ​ និងទិញ​ចូល​បន្ថែម​រាល់​ពេល​មានឱ​កាស​ចំ​ណេញ។លោក​បន្ត​ថា​៖ ​«​យើងទិញដីធំជាងមុន នៅពេលយើងឃើញសក្តានុពល​។ បច្ចុប្បន្នក្រុមរបស់យើងមាន​ដី​ជិត ៥ ហិកតា។ ក្នុង​​តម្លៃដី​ប្រ​ហែល​ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ​យើង​​មានលុយ​នៅ​ក្នុង​នោះ​ជិត​ ២ លានដុល្លារ [ភាគ​ហ៊ុន​ម្នាក់​មាន​លុយ​ប្រ​ហែល​ ២០ ម៉ឺន​ដុល្លារ​]»​។រឿងរ៉ាវនៃការបណ្តាក់ទុនរកស៊ីរបស់ លោក​ច័ន្ទថ្លា​ ឆ្លុះបញ្ចាំងពីស្ថាន​ភាព​ដែល​បាន​ផ្លាស់​ប្រែ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៣ ក្នុងរយៈពេល ៣ ឆ្នាំចុង​ក្រោយ​នេះ ដែល​ប្រ​ជា​ពល​រដ្ឋ និង​អ្នក​ជំ​នួញ​ដី​ធ្លី​ជា​ច្រើន​នាក់​បាន​ទទួល​​ប្រយោជន៍ពី​ការអភិវឌ្ឍ​នេះ។គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មកើនឡើងយោងតាម លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អេស៊ា រៀលអ៊ីស្ទេត មានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយ​ផ្លូវជាតិលេខ ៣ បានកើនឡើងខ្លាំង នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈផ្លូវជាតិមួយនេះមានចំនួនគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកើនឡើងច្រើន។លោកថាចម្ងាយផ្លូវជាតិលេខ៣ គឺវែង ដូច្នេះការផ្លាស់ប្តូរតម្លៃដីអាចត្រូវបានគេគិតតាមចន្លោះផ្លូវនីមួយៗ ដូចជា ចាប់ពីចោមចៅ រហូតដល់ ស្ពានកំពង់ទួល ដែល​ជា​ព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ តម្លៃដីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មមានចំនួន ២០០ ដុល្លារទៅ ៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។លោក គង់ ថ្លែងបន្តថា ចាប់ពីស្ពានកំពង់ទួលទៅដល់អង់តាសោម ដែលស័ក្តិសមចំពោះឧស្សាហកម្ម តម្លៃដីមានតម្លៃក្នុងរង្វង់ ២០ ទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងចាប់ពីអង់តាសោម ដល់បែកគុស និងទៅដល់ស្ថានីយ៍រថភ្លើងខេត្តកំពត តម្លៃដីមានក្នុងរង្វង់ ១០ ដុល្លារ ទៅ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបន្តថា៖«ហេដ្ឋារចនាសម្ព័ន្ធដែល​ស្ថិតក្នុងការសាងសង់​កំពុងជំរុញ​តម្លៃដីឲ្យកើនឡើងផងដែរ សម្រាប់ ២ ឆ្នាំចុងក្រោយនេះ។ តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ ៣ កើនប្រមាណជា ១០ ភាគរយ រៀងរាល់ឆ្នាំ។ ផ្លូវជាតិលេខ៣ គឺតភ្ចាប់ពីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ខេត្តកំពត និងកំពង់ផែសមុទ្រទឹកជ្រៅ»។លោក គង់បន្តថាការស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះធ្វើឲ្យមានគម្រោងសំណង់អចលនទ្រព្យកើនឡើងច្រើនដូចជាសំណង់ផ្ទះល្វែង បុរី ឧស្សាហកម្ម រោងចក្រ និងឃ្លាំង។  ក្នុងពេលអនាគត លោក គង់ថា ខេត្តកំពតនឹងក្លាយជា សួនឧស្សាហកម្ម ដូច្នេះតម្លៃដីនឹងកើនឡើងបន្តទៀត ដូច្នេះហើយដីនៅខេត្តកំពតប្រាកដជាមានសក្តានុពលសម្រាប់ឧស្សាហកម្ម។ផ្លូវជាតិលេខ ៣ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់យ៉ាងណាមិញ លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ផ្លូវជាតិលេខ៣ គឺតភ្ចាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវដែលមានសក្តានុពលសម្រាប់ឧស្សាហកម្ម និងដឹកជញ្ជូន។ លោកបន្តថា ផ្លូវជាតិលេខ៣ នឹងជំនួសឲ្យផ្លូវជាតិលេខ៤ សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ នៅពេលដែលផ្លូវនេះសាងសង់ចប់ជាស្ថាពរ។  វានឹងមានរោងចក្រ ឃ្លាំងទំនិញទៅសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ។លោក សៀបថា៖«បើសិនជាយើងមើលពីការអភិវឌ្ឍនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាល់រោងចក្រសហគ្រាស ឧស្សាហកម្មថ្មីៗទាំងអស់ត្រូវចាប់សាងសង់នៅលើផ្លូវក្រវាត់ក្រុងទី ៣»។លោកបន្តថាជាធម្មតា តម្លៃដី សម្រាប់រោងចក្រ ឧស្សាហកម្មនៅកម្ពុជា គឺនៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងគម្រោងលំនៅដ្ឋានប៉ុន្តែនៅពេលមានរោងចក្រ សហគ្រាសកើតឡើងច្រើន គម្រោងលំនៅដ្ឋាននឹងចូលទៅកាន់ទីនោះដែរ ដើម្បីបម្រើដល់តម្រូវការ ទៅវិញទៅមករបស់គម្រោងវិនិយោគ។ បើប្រៀបធៀបតំបន់ផ្សេងៗក្រៅពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៣ ក៏មានរោងចក្រច្រើនផងដែរ។ផ្លូវជាតិលេខ៣ គឺជាផ្លូវល្បឿនលឿនមួយយ៉ាងសំខាន់នៅកម្ពុជា ជាមួយនឹងប្រវែង ២០២ គីឡូម៉ែត្រ វាតភ្ចាប់ទីក្រុងភ្នំពេញទៅកាន់ស្រុកវាលរិញ។ ផ្លូវជាតិលេខ៣ កំពុងត្រូវបានជួសជុល ប្រមាណ២០គីឡូ ម៉ែត្រដើម្បីប្រារព្ធពិ​ធី​បុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ ឆ្នាំ ២០១៩ និងទិវាជិះកង់អន្តរជាតិពីខេត្តកោះកុង មកខេត្តកែប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករាឆ្នាំ ២០២០។សម្រាប់ប្រជាជនសាមញ្ញដូចជាលោក អាន ច័ន្ទថ្លា ដែលបានឃើញដីធ្លីរបស់លោក​​មានការកើនឡើង តម្លៃក្នុងរយៈពេលខ្លី​​បែបនេះ លោក​មាន​សុទិដ្ឋិ​និយម​ថា រាល់​​កា​រអភិវឌ្ឍន៍តាមបណ្តោយផ្លូវធំ​ៗរបស់ ប្រទេសកម្ពុជានឹង​ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។លោកបាននិយាយថា៖​«​​យើងអាចគេងលក់ស្រួលនៅពេលយប់ ហើយ​លែង​សូវ​​បារម្ភពីភាព​ស្មុគ្រ​ស្មាញ ក្នុង​ការងាររបស់យើងទៀត​ហើយ»។​លោក​បន្ត​ថា​៖​«​​យើងឃើញ​ភាព​វិជ្ជមាន​សម្រាប់​​អនាគតយើង​ទៅ​មុខ​ ពីព្រោះដីរបស់យើងផ្តល់ក្តីសង្ឃឹមដល់យើង»​៕ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
News Page Concierge 590x250 KH
របាយការណ៍ Knight Frank៖ វិស័យសំខាន់ៗនៃទីផ្សារអចលនទ្រព្យកម្ពុជាបន្តមានកំណើនប្រសើរឡើងក្នងឆ្នាំ២០១៩
របាយការណ៍ Knight Frank៖ វិស័យសំខាន់ៗនៃទីផ្សារអចលនទ្រព្យកម្ពុជាបន្តមានកំណើនប្រសើរឡើងក្នងឆ្នាំ២០១៩
June 6, 2022, 9:38 p.m.
(អគារខ្ពស់កំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ)យោងតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងអត្រាប្រមាណ ៧ % ប្រចាំឆ្នាំ ដោយសារតែការគាំទ្រពីវិស័យចំនួន ៣ សំខាន់ៗ គឺវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។ ស្របពេលនោះដែរ វិស័យកសិកម្មបានចូលរួមចំណែកមួយផ្នែក ប៉ុន្តែហាក់បានថយចុះ។ នៅដើមឆ្នាំ២០១៩ ទុនវិនិយោគមានតម្លៃ ៥.២ លានដុល្លារបានហូរចូលប្រទេសកម្ពុជា។ ប៉ុន្តែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យមានការព្រួយ បារម្ភដល់កម្ពុជា។ ទោះជាយ៉ាងណាបើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា រោងចក្រថ្មីចំនួន ៣៤ ត្រូវបានបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩ ប៉ុន្តែមានរោងចក្រចំនួន ១០ បានបិទ។ នេះជាអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់​ក្រុមហ៊ុន Knight Frank។ Knight Frank បានបញ្ចេញរបាយការណ៍ឆមាសទី១ ២០១៩ ស្ដីពីស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា​ ដោយផ្តោតលើតំបន់សំខាន់ៗ ចំនួនបី គឺ ភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។​ របាយការណ៍បានបង្ហាញពីកំណើនប្រសើរឡើងសម្រាប់វិស័យនីមួយៗ ធៀបទៅនឹងឆ្នាំកន្លងទៅ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន ដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Knight Frank ក្នុងនោះមានពាក់ព័ន្ធនឹង៖ វិស័យការិយាល័យ  វិស័យលក់រាយ វិស័យសណ្ឋាគារ វិស័យអាផាតមិន វិស័យខុនដូ បុរី និងវិស័យឧស្សាហកម្ម។ ១. វិស័យការិយាល័យ(គម្រោងមជ្ឈមណ្ឌលព្រីនហ័នយូ)នៅក្នុងទីក្រុងភ្នំពេញ ការផ្គត់ផ្គង់ការិយាល័យត្រូវបានមើលឃើញថាមានការកើនឡើងចំនួន ១១% ចាប់តាំងពីចុងឆ្នាំ២០១៨ ដោយមានការបញ្ចប់គម្រោងមួយចំនួនដូចជា Diamond Twin, Tower, Elysee Tower and Prince Holding ដែលមានទម្រង់ជាសហកម្មសិទ្ធិ និងផ្តាច់មុខ។ ភាគច្រើននៃគម្រោងទាំងអស់នេះ ស្ថិតនៅក្នុងកម្រិត B និង C ប៉ុន្តែសម្រាប់កម្រិត A គេមិនឃើញមានគម្រោងអ្វីក្នុងដើមឆ្នាំ២០១៩នេះទេ។ ជាក់ស្តែង ការិយាល័យកម្រិត B មានអត្រាចំនួន ៤៥% ហើយ C មានអត្រា ៤៣% ស្របពេលដែលកម្រិត A មានត្រឹមតែ ១២% ប៉ុណ្ណោះ។  មិនតែប៉ុណ្ណោះ គេក៏រំពឹងថាមានគម្រោងចំនួន ៤ ផ្សេងទៀត ដែលនឹងបញ្ចប់នៅក្រោយឆ្នាំ២០២១ ដូចជា Flatiron By Meridian, Golden Tower 322, Prince Haon Yu Centre និងគម្រោង Prince Financial Tower។ លើសពីនេះទៅទៀត ការកាន់កាប់បែរជាមានការធ្លាក់ចុះសម្រាប់កម្រិត B និង C ទៅវិញ ប៉ុន្តែសម្រាប់កម្រិត A អត្រានៃការកាន់កាប់មានការកើនឡើងចំនួន ៣.៣% បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃនៃការិយាល័យកម្រិតទាំង ៣ នេះ មិនមានការប្រែប្រួលច្រើននោះទេ សម្រាប់កម្រិត A តម្លៃចាប់ពី ២៨ ដុល្លារ ទៅ ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់កម្រិត B ចាប់ពី ១៨ ដុល្លារទៅ ២៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសម្រាប់កម្រិត C ចាប់ពី ៩ ដុល្លារទៅ ១៨ ដុល្លារ។២. វិស័យលក់រាយ(គម្រោងផ្សារទំនើបអូឡាំព្យា)នៅទីក្រុងភ្នំពេញ ការផ្គត់ផ្គង់ មានការកើនឡើងដោយសារតែការបញ្ចប់ការសាងសង់ផ្សារទំនើបមួយចំនួនដូចជា ផ្សារអូឡាំព្យា ដែលស្ថិតនៅទីប្រជុំជននៃទីក្រុងភ្នំពេញ​ ផ្សារមីតថោន និងWB Arena។ នៅក្នុងផ្សារអូឡាំព្យា ការលក់លើភេសជ្ជៈមានការកើនឡើងចំនួន ៤០% ហើយការផ្តល់សេវា បែបកម្សាន្តមានចំនួន ៣៥% ។ ជាមួយនឹងគម្រោងជាច្រើនទៀតដូចជាគម្រោងរបស់ជីបម៉ុងគ្រុប ដែលមិនទាន់បានបញ្ចប់ ការផ្គត់ផ្គង់នឹងកើនឡើងខ្លាំងនៅឆ្នាំ២០២១ ចំនួន ១៤៩% ។ គម្រោងអ៊ីអន៣ ក៏ជាគម្រោងមួយដែលធ្វើឲ្យមានការកើនឡើងជាបន្តបន្ទាប់សម្រាប់ឆ្នាំ ២០២៣ ផងដែរ។ ប៉ុន្តែសម្រាប់ការកាន់កាប់នៅក្នុងផ្សារទំនើបវិញ (Occupancy Rate for Shopping Mall) គេសង្កេតឃើញការធ្លាក់ចុះចំនួន ៨.១% ចាប់តាំងពីចុងឆ្នាំ ២០១៨ មកត្រឹម ៨០.៨% នៅក្នុងដើមឆ្នាំ២០១៩។ ការធ្លាក់ចុះនេះក៏ត្រូវបានគេមើលឃើញនៅក្នុងផ្សារលក់រាយថ្នាក់ខ្ពស់ (Occupancy Rate of Prime Retail Malls) និងការកាន់កាប់ផ្សារលំដាប់ថ្នាក់ទី ២ (Secondary Mall’s Occupancy)។ ចំពោះតម្លៃវិញ ហាក់ដូចជាមានសភាពថេរច្រើន ដោយក្នុងមួយម៉ែត្រការ៉េតម្លៃ ៣១ ដុល្លារ ទៅ ៤០ ដុល្លារចំពោះផ្សារថ្នាក់ខ្ពស់ (Prime Shopping Centre) និង ២១ ដុល្លារ ទៅ ៣១.៥០ ដុល្លារចំពោះផ្សារថ្នាក់ទី២។ ជារួមវិស័យនេះហាក់ដូចជាមានសញ្ញាវិជ្ជមានច្រើន ស្របពេលដែលចំណូលកើនឡើង និងកំណើនចំនួនយុវជន។ចំណែកឯនៅខេត្តព្រះសីហនុវិញ ការផ្គត់ផ្គង់នៅក្នុងផ្នែកវិស័យលក់រាយនេះ មានកំណើនខ្ពស់ហួសពីការស្មានដោយសារតែកំណើនភ្ញៀវទេសចរណ៍៍។ កត្តានេះ បានជំរុញឲ្យមានការកើនឡើងនៃតម្រូវការកាន់តែច្រើនចំពោះវិស័យលក់រាយ និងការកើនឡើងនៃទំនិញស្តង់ដាអន្តរជាតិ។ ជាក់ស្តែងគម្រោង Furi Time Square Mall បានចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់របស់ខ្លួននៅចុងឆ្នាំ២០១៩ ហើយការសាងសង់នេះ នឹងផ្តល់កន្លែងសម្រាប់វិស័យលក់រាយចំនួន ១២,០០០ ម៉ែត្រការ៉េ។ ក្រៅពីគម្រោងនេះ គេនៅមានគម្រោងផ្សេងៗជាច្រើនទៀត ដែលកំពុងតែចាប់ផ្តើមផងដែរ។ ប៉ុន្តែយោងតាមការស្រាវជ្រាវបានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍ និងចំនួនប្រជាពលរដ្ឋនៅតំបន់នោះ មិនអាចទ្រទ្រង់វិស័យនេះបានទេនៅឆ្នាំបន្ទាប់។ងាកមកមើលស្ថានភាពនៅខេត្តសៀមរាបវិញ ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយនេះ ហាក់ដូចជាមិនមានអ្វីលេចធ្លោជាដុំកំភួនទេ ប៉ុន្តែការសាងសង់សំណង់ សម្រាប់ផ្គត់ផ្គង់នៅតែឃើញមានការកើនឡើង។ ជាទូទៅ នៅតំបន់នោះ គេច្រើនតែឃើញមានផ្សារជាលក្ខណៈប្រពៃណី ដែលមានលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលជាតម្រូវការរបស់ភ្ញៀវទេសចរណ៍។ ផ្សារទំនើបដែលសាងសង់ដំបូងគេនៅខេត្តសៀមរាប គឺ The Heritage Walk ដែលបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆមាសទី២នៃឆ្នាំ២០១៨។ គេនៅឃើញមានផ្សារម៉ាក្រូ​ដែលវិនិយោគដោយជនជាតិថៃ ក៏ត្រូវបានបើកដំណើរការផងដែរ ហើយគម្រោងផ្សេងៗទៀតនៅតែកើតមានជាបន្តបន្ទាប់ផងដែរ។ វិស័យលក់រាយនៅខេត្តសៀមរាបនេះ ពឹងផ្អែកភាគច្រើនលើតម្រូវការភ្ញៀវទេសចរណ៍នៅតំបន់នោះ។៣. វិស័យសណ្ឋាគារ(សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ)សម្រាប់វិស័យសណ្ឋាគារនៅក្នុងទីក្រុងភ្នំពេញវិញ យោងតាមការសិក្សាស្រាវជ្រាវបានឃើញថា សណ្ឋាគារជាច្រើនត្រូវបានបន្តសាងសង់ និងបើកឲ្យដំណើរការស្របពេលដែលភ្ញៀវទេសចរណ៍បរទេស ជាពិសេសជនជាតិចិនធ្វើដំណើរមកកាន់កម្ពុជា។ ការកើនឡើងនេះ មានចំនួន ៧.៥% នៅរវាងពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៨ និងពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៩។ ចំនួននៃការកើនឡើងនេះ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្តរហូតដល់ ៤០%​ សម្រាប់ប្រភេទសណ្ឋាគារផ្កាយ៥ និង ៣៨% សម្រាប់ប្រភេទសណ្ឋាគារផ្កាយ៤ នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០១៩ និងឆ្នាំ២០២១។ចំនួនភ្ញៀវទេសចរណ៍នៅខេត្តព្រះសីហនុ មានការកើនឡើងខ្លាំង ដោយសារតែការទាក់ទាញផ្នែកទេសចរណ៍ និងកំណើននៃជើងហោះហើរត្រង់ពីប្រទេសចិន ទៅខេត្តព្រះសីហនុ។ កំណើនភ្ញៀវទេសចរណ៍នេះ បានធ្វើឲ្យចំនួនសណ្ឋាគារមានការកើនឡើងចំនួន ៦៩% នៅពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៩។ ប្រភេទសណ្ឋាគារផ្កាយ៥ មានការកើនឡើងចំនួន១៧% ផ្កាយ ៤ ចំនួន ៣៩% និងផ្កាយ ៣ ចំនួន ៣៤% ក្នុងចន្លោះពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ និងពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៩។ ជាការរំពឹងទុក វិស័យសណ្ឋាគារនឹងមានការកើនឡើងបន្ថែមនៅក្នុងពាក់កណ្តាលឆមាសទី២ឆ្នាំ២០១៩ ដល់ក្រោយឆ្នាំ២០២១ ដោយសណ្ឋាគារផ្កាយ៥មានការកើនឡើង៣២% ផ្កាយ៤ ចំនួន៤៦% និងផ្កាយ៣ ចំនួន២២%។ចំណែកឯស្ថានភាពសណ្ឋាគារនៅក្នុងខេត្តសៀមរាបវិញ វាមានសភាពប្រកួតប្រជែងខ្លាំងជាងខេត្តផ្សេងៗ ដោយសារតែសៀមរាបគឺជាតំបន់ទេសចរណ៍។ សណ្ឋាគារបើកថ្មី និងបិទទៅវិញមានជារៀងរាល់ខែ ប៉ុន្តែប្រភេទសណ្ឋាគារដែលមានការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារនោះគឺសណ្ឋាគារប៊ូទិកទំហំតូច។ ការផ្គត់ផ្គង់ចំនួន ៦៣% គឺជាសណ្ឋាគារផ្កាយ៤ សណ្ឋាគារផ្កាយ៥ មានចំនួន ២៣% និងផ្កាយ ៣ ចំនួន ១៤%។ ទោះបីជាយ៉ាងណា គេនៅតែរំពឹងថាមានការកើនឡើងបន្តនៅឆ្នាំបន្តបន្ទាប់ផងដែរ ដោយសណ្ឋាគារផ្កាយ៥ មានចំនួន៥៨% និងផ្កាយ៤ ចំនួន៤២%នៅថ្ងៃអនាគត។៤. វិស័យអាផាតមិន(ទិដ្ឋភាពគម្រោងធំៗកំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ )វិស័យអាផាតមិន បានបង្ហាញឲ្យឃើញមានកំណើននៅក្នុងទីក្រុងភ្នំពេញ។ ជាក់ស្តែង គម្រោងចំនួន៥ បានបញ្ចប់ និងបើកឲ្យដំណើរការនៅពាក់កណ្តាលឆមាសទី១ នៅឆ្នាំ២០១៩នេះ ដូចជា Monorom Apartment, Alpha Residence, Champs Elysees Apartment Khiev, Precious Serviced Apartment and​ Central Town។ នៅក្នុងទីផ្សារទីក្រុងភ្នំពេញ ប្រភេទMid-tier គ្រប់គ្រងទីផ្សារចំនួន ៥៧% ប្រភេទ Affordable មានចំនួន ២២% និងប្រភេទ High-end មានចំនួន២១%។ មូលហេតុដែលធ្វើឲ្យទីផ្សារអាផាតមិនមានការប្រកួតប្រជែងដោយសារតែចំណូលរបស់ប្រជាពលរដ្ឋចិន ដែលមកកាន់ប្រទេសកម្ពុជា។ ចំណែកតម្លៃនៃអាផាតមិនមានលក្ខណៈថេរ ដោយប្រភេទ Affordable មានតម្លៃ ៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល ១ ខែ ប្រភេទ Mid-tier មានតម្លៃ ១៣ ដុល្លារ និងប្រភេទ High-end មានតម្លៃ ២៣ ដុល្លារ។ ចំពោះការកាន់កាប់នៅក្នុងពាក់កណ្តាលឆមាសដំបូងនៃឆ្នាំ២០១៩នេះ មានការកើនឡើងចំនួន ៧៤ ដុល្លារ។ ចំណែកឯនៅខេត្តសៀមរាបវិញ ដោយសារតែកម្រិតនៃការវិនិយោគមានទំហំតូច ការអភិវឌ្ឍខុនដូមិនមានវត្តមាននោះទេ។ ប៉ុន្តែផ្ទះសំណាក់ វីឡា ផ្ទះល្វែង អាផាតមិន និងផ្ទះអាជីវកម្ម គ្រប់គ្រងទីផ្សារនៅខេត្តសៀមរាប។ គម្រោងទាំងនោះ មានដូចជា Borey Tourism City, Urban Living Solution, និង Bakong Village។៥. វិស័យខុនដូ(គម្រោងអគារខ្ពស់ៗនៅតំបន់ចំការមន រាជធានីភ្នំពេញ)ការផ្គត់ផ្គង់នៃវិស័យខុនដូនៅក្នុងទីផ្សារភ្នំពេញ មានការកើនឡើងនៅពាក់កណ្តាលទី១ ឆ្នាំ២០១៩ ដោយសារតែគម្រោងចំនួន៦ បានបញ្ចប់ ហើយគម្រោងទាំង ៦ នេះ បានបន្ថែមការផ្គត់ផ្គង់ចំនួន ១,៥១៨ យូនីត។ គេនៅសង្កេតឃើញគម្រោងចំនួន ១៦ ផ្សេងទៀត ដែលនឹងបើកឲ្យដំណើរការ ដែលមានដូចជា Phnom Penh Star (៤៤៨យូនីត) Royal Park(២៩៣យូនីត) Royal Platinum Condominium (៨៥១យូនីត HCN Mall and Residence (៦៤០យូនីត) និងAgile Sky Residence (៩៦៣យូនីត)។ ចំណែកឯគម្រោង១១ ផ្សេងទៀត មានការដាក់ឲ្យដំណើរការនៅជាយក្រុង។ លើសពីនេះទៅទៀត តម្លៃនៃការលក់ បង្ហាញឲ្យឃើញការកើនឡើងតិចតួចផងដែរ។ ចំណែកឯនៅក្នុងខេត្តសៀមរាបវិញ ដោយសារតែការកើនឡើងនៃចំនួនជនជាតិចិន បានធ្វើឲ្យវិស័យខុនដូនេះរីកដុះដាលយ៉ាងខ្លាំង។ ជាក់ស្តែង ខុនដូជាច្រើនកំពុងតែដំណើរការសាងសង់នៅពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៩ ហើយគេរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៩ និងក្រោយឆ្នាំ២០២១។​ គម្រោងចំនួន ១៨  គឺមានទំហំធំ ដែលមាន ៧១% ជាប្រភេទ High-end និង២០% ជាប្រភេទMid-tier។ នៅក្រោយឆ្នាំ២០២១ ប្រសិនបើគម្រោងដែលរំពឹងទុកនោះបញ្ចប់ការសាងសង់ ការផ្គត់ផ្គង់នឹងឡើងរហូតដល់ ១៨,៥៣៤ យូនីត ដែលឡើងរហូតដល់ ១៦៩% ចាប់តាំងពីឆ្នាំ២០១៨។៦. ផ្ទះបុរីទីផ្សារផ្ទះបុរី នៅទីក្រុងភ្នំពេញ មានចំនួនកើនឡើងនៅពាក់កណ្តាលដំបូងនៃឆ្នាំ២០១៩ ដែលមានចំនួន ៥១,២៧៨ យូនីត ត្រូវជា ១៣១ គម្រោង ពោលគឺកើនឡើង ១១% ពីពាក់កណ្តាលទី២ ឆ្នាំ២០១៨។ ជាទូទៅ ផ្ទះបុរី ច្រើនតែស្ថិតនៅជាយក្រុង ដែលមានចំនួន ៩៦% ហើយមានត្រឹមតែ ៤%ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ ទីតាំងពេញនិយមរបស់ផ្ទះបុរីនេះ មានលក្ខណៈផ្ទុយពីខុនដូ ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងជាជាងជាយក្រុង។ តាមការស្រាវជ្រាវ គេឃើញមានគម្រោងថ្មីៗជាច្រើនទៀត ដែលកំពុងតែដំណើរការ។ ពាក់ព័ន្ធជាមួយនឹងតម្លៃនៃផ្ទះបុរីដែលជាប្រភេទ Mid-tier វិញ តម្លៃចាប់ពី ៨០១ ដុល្លារ ទៅ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រភេទHigh-end មានតម្លៃចាប់ពី ១,៧០១ ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។ ចំណែកឯផ្ទះបុរី Affordable វិញ មានតម្លៃក្រោម ៨០១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។៧. វិស័យឧស្សាហកម្ម នៅខេត្តព្រះសីហនុ វិស័យឧស្សាហកម្ម បានកំពុងក្លាយជាវិស័យអទិភាពនៃខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយនឹងខេត្តស៊ិនជិន ប្រទេសចិន។ ប្រទេសកម្ពុជា ព្យាយាមទាក់ទាញការវិនិយោគទុនពីក្រៅប្រទេសជាច្រើន ជាពិសេសប្រទេសចិន ហើយវិស័យដែលកំពុងតែដំណើរការមានដូចជា វាយនភ័ណ្ឌ ដេរស្បែកជើង រោងចក្រស្រាបៀរ ហាដវែ រោងចក្រម៉ាស៊ីន និងរោងចក្រសំណង់៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
June 7, 2022, 4:10 a.m.
ក្រុមហ៊ុន OCIC គ្រោងបើកដំណើរការផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនមកកាន់ផ្សារទំនើបកាន់តែច្រើន បន្ទាប់ពីផ្សារបានបើកដំណើរជាគម្រោងដំបូងកាលពីខែមិថុនាកន្លងទៅនេះ។​ផ្សារទំនើបដំណាក់កាលទី២ របស់អូឡាំព្យាគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួនក្នុងខែត្រីមាសទី២ ក្នុងឆ្នាំ២០២០ ហើយនឹងបើកដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ក្រោមការវិនិយោគ សាងសង់ដោយក្រុមហ៊ុនវិនិយោគ​ទុន​OCIC។​ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នេះត្រូវបានសាងសង់ឡើងលើផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២,០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤,០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង៧។លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យាបាន និយាយថាការបង្កើតឡើងនេះ គឺឈរលើតម្រូវការរបស់អតិថិជនជាចម្បង។ លើសពីនេះផ្សារទំនើបអូឡាំព្យាមានទីតាំងយុទ្ធសាស្ត្រដ៏ល្អ បំផុត ដែលនៅចំកណ្តាលទីក្រុង។លោក សៅ ម៉ូណាស៊ីមានប្រសាសន៏ថា៖«បន្ទាប់ពីការសាងសង់បញ្ចប់នោះផ្សារទំនើបអូឡាំព្យានឹងរំពឹងថានឹងអាចទាក់ទាញភ្ញៀវប្រចាំថ្ងៃប្រមាណពី ៤ ទៅ ៥ ម៉ឺននាក់»។លោកបានបន្តថា៖ «យើងមានផែនការពង្រីកចំណតយានយន្តហើយនឹងសាងសង់ស្ពានភា្ជប់ចំណត នោះចូលមកកាន់ផ្សារទំនើបអូឡាំព្យាតែម្តង។ ​ដោយទីក្រុងអូឡាំព្យាមានគម្រោងសាងសង់ផ្ទះ ពាណិជ្ជកម្មដែលបែរទៅទៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។»នៅពេលដាក់ឲ្យដំណើរការផ្សារទំនើបអូឡាំព្យានឹងមានហាងសរុបសម្រាប់ជួលប្រមាណជា ២៥០ យូនីត ខណៈបច្ចុប្បន្នមានត្រឹម ១០០ យូនីត។ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ថ្មីនេះនឹងមានរោងកុនសម្រាប់ក្រុមគ្រួសារ មានហាងអាហារ ហាងសំលៀកបំពាក់ ហាងអេឡិចត្រូ និច អាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិ​អូទ្បាំពិក ជាពិសេសក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាទាក់ទាញជាច្រើនបន្ថែមទៀត។ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សារទំនើបក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ និងអគារការិយាល័យប្រណិតកម្រិតA ​ដែលមិនធ្លាប់មានពីពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។គួរំលឹកផងដែរថាផ្សារទំនើបអូឡាំព្យាគឺព័ទ្ធជុំវិញដោយអគារ ៥៣ ជាន់ សណ្ឋាគារ ៣៨ ជាន់ និងអគារលំនៅដ្ឋាន បន្ថែមជាមួយនឹងស្ពានអាកាសថ្មើរជើងភ្ជាប់ចូលមកក្នុងផ្សារ ដែលមិនធ្លាប់មានពីមុនមក ខណៈផ្សារទំនើបនេះស្ថិតក្នុងទីតាំងដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
រដ្ឋាភិបាលដាក់ចេញគោលការណ៍ ៣ ចំណុចសំខាន់ ដើម្បីធានាភាពរឹងមាំដល់ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលដាក់ចេញគោលការណ៍ ៣ ចំណុចសំខាន់ ដើម្បីធានាភាពរឹងមាំដល់ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ
June 3, 2022, 1:09 a.m.
(ស្ថានភាពផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលកំពុងស្ថិតក្ន​ងដំណាក់កាលសាងសង់នៅពេលចប្ចុប្បន្ន)ប្រមុខរដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថាការបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៤ ខ្សែរ  ដែលត្រូវចំណាយថវិការដ្ឋប្រមាណជិត ៣០០ លានដុល្លារសហរដ្ឋអាមេរិកនោះ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងជាការបើកទំព័រសករាជថ្មីសម្រាប់ទឹកដីខេត្តព្រះសីហនុ។ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ មានប្រវែង ៨៤,៥០៥ ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។នាឱកាសនោះ លោក គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា  ស្របជាមួយយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាល ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ហេតុនេះការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេស។លក្ខណៈបច្ចេកទេសចំនួន ៣ ចំណុចសំខាន់ៗរួមមាន៖- ចំណុចទី១ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវដាក់ឲ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។- ចំណុចទី២ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។- និងចំណុចទី៣ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត (detailed design) នៃខ្សែផ្លូវនីមួយៗ ដែលសិក្សាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០ មីលីម៉ែត្រ ក្រាលកៅស៊ូបេទីម (Asphalt Concrete) កម្រាស់ ៧០ មីលីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២ មីលីម៉ែត្រចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង (Concrete Slab)និង ផ្លូវជិះកង់ទទឹង ១,៥០ ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០ មីលីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹកដាំដើមតែ និងរុក្ខជាតិលម្អនៅតាមផ្លូវដែលមានខឿនសួនកណ្ដាលចែកទ្រូងផ្លូវបង្កប់លូទឹកភ្លៀងមុខកាត់ ១ ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តាយសងខាងផ្លូវមានបង្គោលភ្លើងបំភ្លឺសាធារណៈមានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ។តាមរយៈ ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលនឹងត្រូវគោរពតាមគោលការណ៍​សំខាន់​ៗ៣​ចំណុចនេះ រដ្ឋាភិបាលរំពឹងថា ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងពហុបំណងមានសុវត្ថិភាព ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ តាមរយៈ ផ្លូវថ្នល់ធំ ស្អាតទូលាយ រួមជាមួយនឹងអាគារខ្ពស់ៗ រាប់ពាន់ ដែលបានកើតឡើងព្រមៗគ្នាផងដែរ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ!
រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង ១៥០ លានដុល្លារនឹងប្រើរយៈពេលសាងសង ៣៦ ខែ
រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង ១៥០ លានដុល្លារនឹងប្រើរយៈពេលសាងសង ៣៦ ខែ
June 2, 2022, 8:35 p.m.
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា ខ្លួនបានចុះកិច្ចសន្យារួច​ហើយលើគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមាន ទឹកប្រាក់សរុបចំនួន ១៥៦ លានដុល្លារអាមេរិក ដោយមានសមត្ថភាពផលិតបានទឹកស្អាត ១៩៥ ពាន់ម៉ែត្រគូបក្នុង ១ ថ្ងៃ។រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តថាគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ អនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំងនឹងចាប់ផ្តើមដំណើរការសាងសង់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសង្ឃឹមថា គម្រោងនេះនឹងប្រើរយៈពេលសាងសងឱ្យរួចរាល់ត្រឹម ៣៦ ខែ។ចំពោះ ទឹកប្រាក់សរុបចំនួន ១៥៦ លានដុល្លារ  ក្នុងនោះ មានថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ១៣៦ លានដុល្លារ ដែលក្រសួងបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប និងប្រើប្រាស់ថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២០ លានដុល្លារ។ពាក់ប័ន្ធនឹងរោងចក្រផលិតទឹកស្អាតនេះ លោក សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា តាមរយៈការព្យាករណ៍បានបង្ហាញថា តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញនឹងមានរហូតដល់ជាង ៩០០ ពាន់ម៉ែត្រគូបក្នុង ១ ថ្ងៃ នាឆ្នាំ២០២៥ និងជាង ១ លានម៉ែត្រគូបក្នុង ១ ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋប្រមាណ ៥៤០ ពាន់គ្រួសារ។លោក សឹម ណារ៉ា បានបន្ថែមទៀតថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ គឺមានបំណងផ្គត់ផ្គង់ទឹកទៅ «ពហុកីឡាដ្ឋានជាតិមរតកតេជោ» ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និងបម្រើសេចក្តីត្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋ ដែលរស់នៅភាគខាងលិចរាជធានីភ្នំពេញ ប្រមាណ ៥០ ម៉ឺននាក់បន្ថែមទៀត ស្របតាមគោលនយោបាយវិស័យផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា នេះជាគម្រោងសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទី៤ ហើយ បន្ទាប់ពីការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១ នាឆ្នាំ២០១៣ និងជំហានទី២ នាឆ្នាំ២០១៧ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមុន នាឆ្នាំ២០១៩ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខិតខំដើម្បីបានទឹកចែកចាយជូនប្រជាពលរដ្ឋ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន ៥ នឹងផលិតស៊ីម៉ង់ត៍បានជិត ៨ លានតោនក្នុងមួយឆ្នាំៗ
កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន ៥ នឹងផលិតស៊ីម៉ង់ត៍បានជិត ៨ លានតោនក្នុងមួយឆ្នាំៗ
June 6, 2022, 5:01 p.m.
គិតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន ៥  ដែលអាចមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានចំនួន ៨ លានតោនក្នុងមួយឆ្នាំ។ក្រោយឆ្នាំ២០០៨ វត្តមានរោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់សម្រាប់ផលិតស៊ីម៉ង់តិ៍ ដើម្បីបំពេញតម្រូវការ សាងសង់ ដែលរហូតមកដល់ពេលបច្ចុប្បន្នកម្ពុជា បានកាត់បន្ថយការនាំចូលស៊ីម៉ង់តិ៍ពីបរទេសបានយ៉ាងច្រើន។  នេះបើយោងតាមលោក យស់ មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដា្ឋនធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល។លោក មុនីរ៉ាត់ បានឱ្យដឹងថាបច្ចុប្បន្នកម្ពុជាមានរោងចក្រស៊ីម៉ង់តិ៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។  រោងចក្រទាំង៥នេះ ដែលអាចផលិតស៊ីម៉ង់តិ៍បានជិត ៨ លានតោនក្នុងមួយឆ្នាំនោះរួមមាន៖១៖ រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។២៖ រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១ លានតោនក្នុងមួយឆ្នាំ។៣៖ រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២ លានតោនក្នុងមួយឆ្នាំ។៥៖ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ១ លានតោនក្នុងមួយឆ្នាំ៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ក្រសួង​សាធារណៈ​ការ៖​ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ អាចបញ្ចប់មុនពេលកំណត់
ក្រសួង​សាធារណៈ​ការ៖​ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ អាចបញ្ចប់មុនពេលកំណត់
May 31, 2022, 9:34 a.m.
ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣​ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិននឹងត្រូវ​​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ដោយសារពេលនេះការស្ថាបនាបានសម្រេចលទ្ធផលប្រមាណ ៤០ ភាគរយហើយ។​​រាជរដ្ឋាភិបាលកម្ពុជាបាន​រំពឹង​ថាផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣នេះ​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ដោយសារមាន​ការជំរុញ​ពីសំណាក់​របស់​រដ្ឋាភិបាល​ ​និង​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដោយធ្វើ​យ៉ាង​ណា​ធ្វើ​ឱ្យ​បាន​លឿនតាម​ផែនការ​ ឬមុន​ផែនការ​។ នេះបើតាមអ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ គង់​ វិមាន ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីពេល​ថ្មីៗនេះ។លោកបានឱ្យដឹងបន្តថា គម្រោង​ផ្លូវក្រវ៉ាត់ក្រុងទី៣​នេះ​ ត្រូវបានចំណាយ​ថវិកា​សរុប​ប្រមាណ​ ២៧៣ លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​ ហើយសម្រាប់ការស្ថាបនា​នឹង​ប្រើ​រយៈពេល ៤២ ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​។គួរបញ្ជាក់ផងដែរថាផ្លូវក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកអគ្គ​រដ្ឋ​ ទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ផ្លូវនេះ​មាន​ប្រវែង​ជាង​ ៥០ គីឡូម៉ែត្រ​​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍ក្នុង​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន និងអាចកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើរផងដែរ៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។
​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ទី ៥ នៅកម្ពុជាតម្លៃជាង ១០០ លានដុល្លារដាក់ឱ្យដំណើរការជាផ្លូវការ
​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ទី ៥ នៅកម្ពុជាតម្លៃជាង ១០០ លានដុល្លារដាក់ឱ្យដំណើរការជាផ្លូវការ
June 5, 2022, 3:41 p.m.
​រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិកត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃនេះជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០ តោនក្នុងមួយថ្ងៃស្មើនឹងជិត ១ លានតោនក្នុងមួយឆ្នាំ។វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥ នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥ នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។ជាមួយនឹង​កំណើន​នៃ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​កើន​ស្ទុះ​ខ្លាំង​នៅ​ប្រទេស​កម្ពុជារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហេតុនេះ​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺថា​កន្លង​មក​រាល់​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ជា​ច្រើន​ប្រភេទ​នៅ​ទីផ្សារ​កម្ពុជាគឺជា​ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នានា​។យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានបង្ហាញឡើង ក្នុងពិធីដាក់សម្ពោធឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងបានបង្ហាញ​ឱ្យដឹងថាគិតមកដល់ចុងឆ្នាំ២០១៩នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍​ធំៗចំនួន៥នៅកម្ពុជា មានទុនសរុបវិនិយោគ ៨០០ លានដុល្លារ​ដែលអាចផលិតស៊ីស៊ីម៉ង់តិ៍ជិត ៨​ លានតោនក្នុងឆ្នាំ និង​អាច​ផ្តល់ការងារជូនប្រជាពលរដ្ឋបានជាង២,៧០០នាក់ ។របាយការណ៍ដដែលឱ្យដឹងទៀតថា កន្លងមកនៅឆ្នាំ២០១៧  និង២០១៨ កម្ពុជាសម្រេចបាននូវ​ការផ្គត់ផ្គង់ស៊ីម៉ង់តិ៍បានតាមសេចក្តី​ត្រូវការ​ទាំងស្រុង ប៉ុន្តែដោយសារកំណើននៃការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បានកើនឡើងយ៉ាង​គំហុក ក្នុងរយៈកាលឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះ បានធ្វើឱ្យស៊ីម៉ង់តិ៍​ក្នុង​ស្រុក​មិនអាច​ផ្គត់ផ្គង់​តាម​តម្រូវការទីផ្សារ ធ្វើឱ្យមានការនាំចូល​ស៊ីម៉ង​ពីក្រៅប្រទេសក្នុងបរិមាណ​តិចតួច ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
Realestate.com.kh និងសមាគម CVEA  ប្រកាសសម្ពោធជាផ្លូវការកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩
Realestate.com.kh និងសមាគម CVEA ប្រកាសសម្ពោធជាផ្លូវការកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩
June 6, 2022, 5:01 p.m.
កម្មវិធីបានរៀបឡើងចំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បេសកកម្មរបស់ពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់សមិទ្ធិផល និងស្នាដៃរបស់ ភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុន និងបុគ្គល [ភ្នាក់ងារអចលន ទ្រព្យ] ទាំងអស់ចូលរួមប្រកួតប្រជែងដោយមិនគិតពីទំហំ និងទ្រព្យសកម្មនៃប្រតិបត្តិការរបស់ក្រុមហ៊ុន​ ឬភ្នាក់ងារឡើយ។ការបង្កើតកម្មវិធីនេះឡើងគឺដោយផ្នែកលើកត្តាដ៏សំខាន់មួយនោះគឺកំណើននៃភាពរីកចម្រើននៃវិស័យទាំងមូល ដែលបោះជំហានទៅមុខយ៉ាងលឿនរហ័ស ជាមួយការសាងសង់គម្រោង ថ្មីៗដ៏ខ្លាំងក្លានៅទូទាំងប្រទេស ដែលនេះជាសញ្ញាណវិជ្ជមាន និងសក្តានុពលនៃវិស័យ អចលនវត្ថុកម្ពុជាទាំងមូល។​ ទន្ទឹមនឹងនេះ ការហូរចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ អន្ដរជាតិ ដែលទទួលបានសិទ្ធិផ្តាច់មុខ​ និងក្រុមហ៊ុនល្បីៗផ្សេងៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាស​ជាច្រើននៅក្នុងវិស័យនេះផងដែរ។ ទាំងអស់នេះគឺបានមកពីការចូលរួមចំណែក របស់ភ្នាក់ងារម្នាក់ៗ  និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយ ក្រមសីលធម៌ ទំនុកចិត្ត និងភាពជោគ​​ជ័យ។ ការខិតខំប្រឹងប្រែងនឹងត្រូវបានទទួលស្គាល់ជាសកលRealestate.com.kh មានកិត្តយសសូមធ្វើការប្រកាសជាផ្លូវការកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ​២០១៩ ចាប់ពីថ្ងៃនេះតទៅ។  នេះជាពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ ២០១៩ (CREA 2019) ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរដល់អ្នកជំនាញឆ្នើមក្នុងវិស័យអចលនវត្ថុទាំងភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅកម្ពុជា និងដើម្បីលើកស្ទួយវិស័យនេះនៅទូទាំងប្រទេស។នេះជាព្រឹត្តិការណ៍ដ៏ធំលើកទី២ នៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និង ភាពជោគជ័យ នៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួម ប្រកួត ប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ ៣ កម្រិតរួមមាន៖ “ក្រុមហ៊ុនខ្នាតតូច” “ក្រុមហ៊ុនខ្នាតមធ្យម” និង “ក្រុមហ៊ុនខ្នាតធំ” ដែលគ្រប់ដណ្ដប់លើ អាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh មានប្រសាសន៍ថា “ការបង្កើត ឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារ នៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រង អចលនវត្ថុនៅ កម្ពុជាឲ្យកាន់តែប្រសើរឡើង”។លោក Tom O’Sullivan បានបន្ថែមទៀតថា  "មិនថាអ្នកជាក្រុមហ៊ុនតូច ឬធំ អ្នកមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែងនេះ។ ការចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់នេះ គឺមិនគិតថ្លៃ និងមិនមានការចំណាយអ្វីទាំងអស់ទាក់ទងនឹងការឈ្នះរង្វាន់ណាមួយ។ អ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារ អចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំ កម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធ ក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក ​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។ដំណើរការនៃការកាត់សេចក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុម ហ៊ុនគណនេយ្យ និងសវនកម្ម  “Cambodian Investment Management” ដើម្បីធានាថា បាននូវសុក្រិតភាព។នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈ បានធ្វើរួចរាល់ បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យ នឹងត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​ និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរ ដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។លោក Tom O’Sullivan មានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជា​ ដោយផ្តល់ជូននូវ​ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុង វិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លងមក។​ ក្រោមការសហការជាមួយ សមាគម CVEA និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ២០១៩ នឹងបង្កើតឧត្តមភាព​ និងភាពជឿជាក់បន្ថែមទៀត​សម្រាប់ វិស័យអចលនវត្ថុកម្ពុជាទាំងមូល។​”អ្នកជំនាញវាយតម្លៃខ្ពស់ចំពោះពានរង្វាន់នេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជាមាន ប្រសាសន៍ថាពានរង្វាន់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលប្រកបរបរទទួលទាន ក្នុងវិស័យអចលនទ្រព្យ។ យើងចង់បង្កើតការទទួលស្គាល់ដើម្បីផ្តល់តម្លៃនិងផ្តល់ការលើកទឹក ចិត្តដល់ភ្នាក់ងារនិងក្រុមហ៊ុនភ្នាក់ងារដែលបានបម្រើការនៅក្នុងវិស័យនេះ ប្រកបដោយទំនុក ចិត្តនិងតម្លាភាព។ លោក សុខនីម បន្ថែមថា ពានរង្វាន់នេះគឺធានាបាននូវភាពយុត្តិធម៍ជាមួយនឹងការវិនិច្ឆ័យ ដែលធ្វើឡើងដោយគណៈកម្មការឯករាជ្យ។ក្នុងនាមជាប្រធាន CVEA បានជំរុញដល់ភ្នាក់ងារទាំងអស់ឲ្យចូលរួមដាក់ពាក្យប្រកួតប្រជែង៖ «ខ្ញុំសូមលើកទឹកចិត្តដល់ភ្នាក់ងារទាំងអស់ឲ្យចូលរួមប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជាដែលសហការរៀបចំដោយ CVEA និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។  បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុង កម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរដល់ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។​ សំបុត្រចូលរួមនិងការឧបត្ថម្ភសម្រាប់ កម្មវិធីដ៏មានកិត្យានុភាពនេះនឹងចាប់ផ្តើមបើកលក់ហើយ។​កាត់សេចក្តីដោយគណៈកម្មការជំនាញគណៈក​ម្មការវិនិច្ជ័យកាត់សេចក្តីមានដូចជា៖ លោក​ តេង រិទ្ធី  ប្រធានស្ថាបនិកក្រុមហ៊ុន R Investment Group លោក អេឡិច​ ​ឧត្ដម ប្រធានវិនិយោគនៃក្រុមហ៊ុន Belt Road Captial Mangement លោក អោម សេងបូរា ប្រធាន CEO Master Club លោក  Blaise Kalian នាយកប្រតិបត្តិ EuroCham Cambodia និង​អ្នកនាង ហេប សិកា ដៃគូសហការនៃ ឌី អេហ្វឌីអិល។យើងក៏មានអ្នកចូលរួមឧបត្ថម្ភដូចជា៖ ​ក្រុមហ៊ុន Cellcard លូមៀរ រេស៊ីដេន​ ឃេឡឺវីលៀម ខេមបូឌា ត្នោតញូស៏ និង ស៊ី​ អ៉ី អូ ម៉ាសស្ទ័រខ្លឹប។សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Thmey Thmey គេហទំព័រ Fresh News ស្ថាប័ន Euro Cham Cambodia កាសែតខ្មែរថាមស៍ គេហទំព័រ Biz Khmer គេហទំព័រ Fang.com និងគេហទំព័រ Property Area ដែលជាដៃគូផ្សផ្សព្វផ្សាយ របស់យើង នៅក្នុងកម្មវិធីនេះ។ ពានរង្វាន់ជាង ២០ ប្រភេទប្រភេទពានរង្វាន់ជាង ២០ ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។​ពានរង្វាន់ទាំងនេះមានដូចជា៖​​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំឆ្នាំ,​​ ពាន រង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំតំបន់, ពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ ប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ, ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រង អចលនវត្ថុប្រចាំឆ្នាំ,​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលវត្ថុរីកចម្រើនថ្មីប្រចាំឆ្នាំ, ពានរង្វាន់ អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើម, ពានរង្វាន់ភ្នាក់ងារ ឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់អ្នកវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុរីកចម្រើនថ្មី ប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារឆ្នើម, ពានរង្វាន់បុគ្គលឆ្នើមវិស័យអចលនវត្ថុ (Hall of Fame) ឆ្នាំ២០១៩, ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្តរជាតិប្រចាំឆ្នាំ។​ ក្រៅពីនេះមានពានរង្វាន់មួយចំនួនទៀត ដែលនឹងត្រូវដាក់បញ្ចូល។ ការចុះឈ្មោះចូលរួមមានកាលបរិច្ឆេទផុតកំណត់នៅត្រឹមថ្ងៃទី២១​ ខែវិច្ឆិកានេះ។ ការចុះឈ្មោះការចូលត្រូវមានជំហ៊ានងាយៗបីយ៉ាង៖ ១) ជ្រើសរើសប្រភេទរង្វាន់ដែលអ្នកចង់ចូលរួម២) ថតវីដេអូរយៈពេល ២ នាទីទាក់ទងនឹងការចូលរួមប្រកួតប្រជែងរបស់អ្នក ៣) បញ្ជូនវីដេអូ របស់អ្នកទៅក្រុមការងាររបស់ Realestate.com.kh តាមរយៈ info@cambodiarealestateawards.comសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.comការលក់សំបុត្រ និងឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះបានបើកហើយ!សម្រាប់សំបុត្រ៖ សូមទូរស័ព្ទមកលេខ ០៩២ ៩២ ១០០០ ឬអ៊ីម៉ែល info@cambodiarealestateawards.comសម្រាប់ការឧបត្ថម្ភ៖ សូមទាក់ទងTYLER Stuart (អង់គ្លេស)tyler.stuart@realestate.com.kh+៨៥៥ ១២ ៥៩៩ ៦៦៩ | +៨៥៥ ៨១ ៥៩៩ ៦៦៩នីន កាង (ខ្មែរ និងចិន)nin.kang@realestate.com.kh+៨៥៥ ៧៨ ៦៣៧ ៣២៣ ឬ +៨៥៥ ៩៣ ៥៥២ ៣០៥តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! សម្រាប់អ្នកមានបំណងចូលរួមប្រកួតប្រជែង សូមចុះឈ្មោះឲ្យបានមុនថ្ងៃទី២១ ខែវិឆ្ឆិកា នេះ!​អត្ថបទដោយ​
បារាំងចង់វិនិយោគលើគម្រោងទឹកស្អាតនៅខេត្តព្រះសីហនុ
បារាំងចង់វិនិយោគលើគម្រោងទឹកស្អាតនៅខេត្តព្រះសីហនុ
May 9, 2022, 6:02 a.m.
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​បានថ្លែងថា ក្រុមហ៊ុន​បារាំង​មាន​បំណង​វិនិយោគ​ផ្នែក​ទឹកស្អាត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយសារតែគម្រោងវិនិយោគកើនឡើងយ៉ាងគំហុកនៅ​ខេត្តព្រះសីហនុធ្វើឲ្យខេត្តមួយនេះ​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់។ថ្លែងក្នុងជំនួប​ជាមួយនឹង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ លោកស្រី ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​​លឿន។​ លោកស្រី​បន្តថា ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បាន​សហការ​ជាមួយ​កម្ពុជា លើ​គម្រោង​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ហើយក៏​ចង់​មក​វិនិយោគ​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុផងដែរ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង និង​ការអភិវឌ្ឍ​យ៉ាង​លឿន បញ្ហា​ទឹកស្អាត​ក៏​ជា​តម្រូវការ​មួយ​ផងដែរ​។​​បន្ថែមលើនេះ លោកស្រីថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មកកាន់​ខេត្ត​ព្រះសីហនុ គឺដើម្បី​ពិនិត្យមើល​គម្រោងមួយចំនួន ដែលអភិវឌ្ឍន៍ដោយ​សហគ្រាស​បារាំង​ និងពិនិត្យមើលគម្រោង​អភិវឌ្ឍ​មួយចំនួនទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ។វិនិយោគមកពីបារាំងបានរួមចំណែកអភិវឌ្ឍន៍ជាច្រើននៅខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា រួមមានគម្រោង អភិវឌ្ឍន៍តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កោះឫស្សី អាកាសយានដ្ឋានអន្តរជាតិ ខេត្ត​ព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​ន៍មួយចំនួនទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ឆ្លើយតបទៅនឹងការលើកឡើងនេះ​ លោក គួច ចំរើន បាន​ថ្លែងថា សម្រាប់​ខេត្ត​ព្រះសីហនុ មាន​ សមិទ្ធផល​របស់​បារាំង​ ដូចជា​ ទំនប់ ប៊ុល​ឌែ នៅ​ស្រុក​ព្រៃនប់ មាន​សារសំខាន់​ណាស់​សម្រាប់ឱ្យ​ប្រជាកសិករ​ធ្វើ​កសិកម្ម​លើ​ផ្ទៃដី ១៥,០០០​ ហិកតា ដោយសារតែ​រដូវវស្សា​មាន​ជំនន់​ទឹកភ្លៀង​ធ្វើឱ្យ​ទំនប់​នេះ មានការ​ខូចខាត​នៅ​កន្លែង​មួយចំនួន ម្យ៉ាងទៀត​ទំនប់ប៊ុល​ឌែ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ដែល​កន្លងមក​ក្រសួង​ធន​ធន​ទឹកបាន​ធ្វើការ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។​លោកបាន​លើកឡើង​ពី​កត្តា​ភូមិសាស្ត្រ និង​សក្ដានុពលរបស់​ខេត្ត ដែលមាន​ឆ្នេរសមុទ្រ ១៧៥​ គីឡូម៉ែត្រ កោះ ៣២ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គម្រូ​ពហុ​បំណង​ដែលមាន​បណ្ដាញ​គមនាគមន៍​ត​ភ្ជាប់​មាន​កំពង់ផែ​ទឹក​ជ្រៅ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ និង​អាច​រួចរាល់​នៅ​ចុងឆ្នាំ​២០២២ ។ដោយឡែករាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​សម្បទាន​ព្រលាន​យន្តហោះ​អន្តរជាតិខេត្ត​ព្រះសីហនុទៅឱ្យ​ក្រុមហ៊ុន​បារាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ជំរុញ​អភិបាលកិច្ច។ បច្ចុប្បន្ន​មាន​ប្រជពលរដ្ឋ​បារាំង​មកវិនិយោគនៅ​ខេត្ត​ព្រះសីហនុ ដោយ​បង្កើត​ជា​ក្លឹប និងភោជនីយដ្ឋាន ជាដើម ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ!
បារាំងកំពុងសិក្សាពីលទ្ធភាពផលិតអគ្គីសនីដើរដោយថាមពលខ្យល់នៅភ្នំបូកគោ
បារាំងកំពុងសិក្សាពីលទ្ធភាពផលិតអគ្គីសនីដើរដោយថាមពលខ្យល់នៅភ្នំបូកគោ
June 7, 2022, 6:57 a.m.
ស្របពេលដែលតម្រូវការថាមពលអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាលំដាប់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដើរដោយខ្យល់របស់ប្រទេស បារាំង​បង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា។ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នេះមានឈ្មោះថា​ Blue​ Circle ​ មក​ពី​ប្រទេស​បារាំង​ ​ ដែល​មាន​ជំនាញ​ក្នុង​ការផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​បាន​ចាប់អារម្មណ៍​ និង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ជា​ជម្រើស​ដំបូង​អាច​ដាក់​ទីតាំងនៅ​តំបន់​ភ្នំបូកគោ​ ខេត្តកំពត​ បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ពីទី​តាំង​រួច​ម្ដង​ហើយ​កាលពីដើម​ឆ្នាំ​។Blue​ Circle​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មក​ពី​ប្រទេស​បារាំង​ ហើយ​ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​គាត់​ ធ្វើការ​សិក្សា​នៅក្នុង​ខេត្តកំពត​ គឺ​នៅ​បូកគោ​ ហើយនិង​ខេត្តមណ្ឌលគីរី​ ប៉ុន្តែ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​នៅ​តំបន់​បូកគោ​មាន​សក្តា​នុ​ពល​ល្អ​ជាង​ ហើយ​ខាង​ក្រុមហ៊ុន​ អាច​នឹង​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​ ដែលអនុគ្រោះដល់ខេត្តកំពតក្នុងការប្រើប្រាស់។បើតាមលោក​ វ៉ិចទ័រ​ ហ្សូ​ណាអគ្គនាយក​ថាមពល​ ក្រសួង​រ៉ែ​និង​ថាមពល​​ កាលពីពេលកន្លងមកបានឱ្យ​ដឹង​ថា​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​អាច​មានលទ្ធភាព​ក្នុង​ការផលិត​រហូតដល់​ប្រមាណ ៨០ មេ​ហ្គា​វ៉ា​ត នៅក្នុង​ជំហាន​ដំបូង​។ក្រៅពីមានបំណងវិនិយោគលើវិស័យអគ្គិសនីហើយនោះ បារាំងតាមរយៈលោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​បានថ្លែងថា ក្រុមហ៊ុន​បារាំង​មាន​បំណង​វិនិយោគ​ផ្នែក​ទឹកស្អាត​នៅក្នុង​ខេត្តព្រះសីហនុ ដោយសារតែគម្រោងវិនិយោគកើនឡើងយ៉ាងគំហុកនៅ​ខេត្តព្រះសីហនុ ធ្វើឲ្យខេត្តមួយនេះ​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ផងដែរ។បើតាមក្រុមហ៊ុន Blue Circle បាននិយាយថាប្រទេសកម្ពុជាអាចបង្កើតថាមពលរហូតដល់ ៥០០ មេហ្កាវ៉ាត់ពីទួរប៊ីនខ្យល់ ដែលបច្ចុប្បន្នក្រុមហ៊ុននេះមានការវិនិយោគលើកសិដ្ឋានខ្យល់នៅក្នុងប្រទេសថៃ និងវៀតណាម។គួររំលឹកថាកាលពីឆ្នាំ២០១៨ ប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលចំនួន ២,៦៥០ មេហ្កាវ៉ាត់កើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ក្នុងនោះថាមពលអគ្គិសនីចំនួន ៤៤២ មេហ្គាវ៉ាត់ត្រូវបាននាំចូលពីប្រទេសថៃវៀតណាម និងឡាវក្នុងឆ្នាំ២០១៨ ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ ២.៥ ពាន់លានដុល្លារ គិតត្រឹម ៩ ខែដើមឆ្នាំ​២០១៩
ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ ២.៥ ពាន់លានដុល្លារ គិតត្រឹម ៩ ខែដើមឆ្នាំ​២០១៩
May 31, 2022, 1:28 a.m.
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់ជប៉ុនបាននោះឡើយ។ជាក់ស្តែង សម្រាប់ការវិនិយោគវិញ ត្រឹមខែកញ្ញា ឆ្នាំ២០១៩ ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ការលើកឡើងរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៧ ខែ វិច្ចិកា។កិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា បានថ្លែងបន្តថា គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនាដោយផ្ទាល់ រវាងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា សំដៅស្វែងរកដំណោះស្រាយ ដ៏សមស្របជូនអ្នកវិនិយោគជប៉ុន។មិនតែប៉ុណ្ណោះ លោកថា នេះគឺជាកិច្ចប្រជុំលើកទី១៨នេះ បានផ្តោតការពិភាក្សាលើចំណុចចំនួន ៥ សំខាន់ទាក់ទងនឹងបរិយាកាសវិនិយោគ នៅកម្ពុជារួមមាន៖ (១) តម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី (២) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (៣) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា (៤) សេវាឡូជីស្ទិក និងការបញ្ចេញទំនិញពីគយ និង (៥) អាករពិសេសលើទំនិញ និងសេវាមួយចំនួន។លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត ជាដើមដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ លោក ម៉ាសាហ៊ីរ៉ុ មីខាមី លោកឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា កន្លងមករដ្ឋាភិបាលកម្ពុជាតែងតែបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន។ លោកសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំវិនិយោគ ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។លោកឯកអគ្គរដ្ឋទូតជប៉ុនថ្មីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា យើងត្រូវធ្វើការខិតខំទាំងអស់គ្នាបន្ថែមទៀត ធ្វើឱ្យអ្នកវិនិយោគដែលកំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការធុរកិច្ចរបស់ពួកគេ ហើយដែលនេះជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មី ឱ្យមកបណ្តាក់ទុនបន្ថែមទៀត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនជប៉ុន ដែលមានគម្រោងពង្រីកការវិនិយោគរបស់គេ ក៏នឹងពិនិត្យផងដែរ ទៅលើដំណោះស្រាយនៃបញ្ហាប្រឈម ដែលពួកគេបាន និងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។គួររំឮកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
តំបន់​ត្រពាំងរូង​ក្នុងខេត្តកោះកុងចាប់ផ្តើមក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់អ្នកក្នុងស្រុក
តំបន់​ត្រពាំងរូង​ក្នុងខេត្តកោះកុងចាប់ផ្តើមក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់អ្នកក្នុងស្រុក
June 6, 2022, 4:10 a.m.
នៅពេលនិយាយអំពីតំបន់ពេញនិយមសម្រាប់ការវិនិយោគតាមមាត់សមុទ្រភាគច្រើនគេគិតដល់ខេត្តព្រះសីនុមុនគេ បន្ទាប់មកកំពត ឬខេត្តកែប និងបច្ចុប្បន្នខេត្តកោះកុង។ ថ្វីបើអ្នកភាគច្រើនហាក់មិនសូវបានដឹងពីឱកាសវិនិយោគនៅក្នុងខេត្តកោះកុងក៏ដោយ ប៉ុន្តែខេត្តនេះបច្ចុប្បន្ន បានកំពុងបោះជំហានដ៏គួរឲ្យចាប់អារម្មណ៍លើវិស័យអចលន ទ្រព្យ ​និងទេសចរណ៍។ គម្រោងអចលនទ្រព្យដ៏ធំមួយបានចាប់ផ្តើមឈានជើងទៅដល់ខេត្តកោះកុង ដែលមានឈ្មោះថា “គម្រោងដីឡូត៍ឋានសួគ៍ត្រពាំងរូង”។ គម្រោដីឡូត៍ឋានសួគ៍ត្រពាំងរូងស្ថិតនៅស្ថិត​ក្នុង​ឃុំ​ត្រពាំងរូង ស្រុកកោះកុង​ ខេត្តកោះកុង ដែលជានៅបន់អេកូទេសចរណ៍ធម្មជាតិស្អាតបំផុតមួយប្រចាំខេត្ដកោះកុង។ កន្លងមក តំបន់ត្រពាំងរូងក៏ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ផងដែរ ដោយសារតែតំប​ន់នេះមានលក្ខណៈ​​អំណោយផល​បែប​ធនធាន​ធម្មជាតិ​ អមដោយ​ទេសភាព​ស្រស់​ត្រកាល​ ជាមួយព្រែក​អម​សងខាង​  ដែលនេះបាន​ធ្វើឲ្យ​តំបន់​ត្រពាំងរូង​នេះក្លាយជាទិសដៅវិនិយោគដ៏ពេញនិយម។ លោក​ ម៉ម​ សិរី​បញ្ញា​  អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd ​លើកឡើងថា “​” គឺជាគម្រោងដ៏មានសក្តានុពលមួយសម្រាប់ការវិនិយោគនៅពេលអនាគត។ លោកអះអាងថាមុននឹងជ្រើសរើសតំប​ន់នេះជាទីតាំងគម្រោងអភិវឌ្ឍន៍ លោកបាន​សិក្សា​យ៉ាង​ច្បាស់​ពីលក្ខណៈពិសេសរបស់​ទីតាំង សក្តានុពល និងផលចំណេញនៅពេលអនាគត ជាមួយនឹងផែនការនិងប្លង់មេច្បាស់លាស់ រួចទើបសម្រេចបោះទុនបង្កើតគម្រោងដីឡូត៍នេះឡើង។​ គម្រោងរមណីយដ្ឋាន​នេះ​ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Golden​ Pig​ Investment​ Co​, Ltd​  និងគ្រប់ដណ្ដប់ លើផ្ទៃដីជា ៤​ ហិកតា (៤.១៦ ហិកតា)។ លោក​ សិរី​បញ្ញា​ បញ្ជាក់​ថា​ “តំបន់​ត្រាំ​ពាំង​រូង​មាន​លក្ខណៈ​ពិសេស​ដាច់ដោយឡែកពីតំបន់ផ្សេងទៀតនៅក្នុងខេត្ត ដោយសារតែ​តំបន់​នេះ​មាន​ព្រែកធម្មជាតិ​នៅសងខាង​ ដែលផ្តល់ជូនលក្ខណៈល្អបំផុតសម្រាប់វិស័យទេសចរណ៍។បើតាមលោក សិរីបញ្ញា ដីនៅក្នុងគម្រោងនេះមានទំហំ ១០ ម៉ែត្រ គុណ ២០ ម៉ែត្រ និង ១០ ម៉ែត្រ គុណ ៣០ ម៉ែត្រ។ នៅក្នុងគម្រោងនេះក៏មានគម្រោងរមណីយដ្ឋាន ភោជនីយដ្ឋាន ម៉ាត និងកំពង់ផែដឹកទំនិញខ្នាតតូចសម្រា​ប់អ្នកស្រុកដឹកបន្លែ និងគ្រឿងសមុទ្រ ជាដើម។ អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀត ពីគម្រោងនេះគឺលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល និងចំណេញបំផុត ដោយចាប់ផ្តើមពី ២៥០ ដុល្លារ។ ក្រៅពីគម្រោងដីឡូត៍ឋានសួគ៍ត្រពាំងរូង តំបន់នេះក៏មានគម្រោងរមណីយដ្ឋាន កន្លែងកម្សាន្តលម្ហែកាយ និងតំបន់ទេសចរណ៍បែបធម្មជាតិ [អេកូ-ទេចរណ៍] របស់ក្រុមហ៊ុនរដ្ឋ និងឯកជនផងដែរ។ ទាក់ទងនឹងហេដ្ឋារចនាសម័ន្ធវិញ តំបន់នេះត្រូវបានតភ្ជាប់យ៉ាងងាយស្រួលទៅផ្លូវធៗ និងទៅកាន់ទីរួមខេត្ត។ រដ្ឋបាលថ្នាក់មូលដ្ឋាននៅក្នុងឃុំត្រពាំងរូងបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង ធ្វើឲ្យប្រសើរឡើងនៅផ្លូវជាតិលេខ ៤៨ ដោយក្នុងដំណាក់កាលទី១ ផ្លូវនៅក្នុងឃុំត្រពាំងរូង ត្រូវរក្សាទំហំ ១១ ម៉ែត្រដដែល និងនៅដំណាក់កាលទី២ នឹងពង្រីកទៅជា ៤ កន្លង ទំហំ ២១ ម៉ែត្រ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។ រំលឹកដែរថា ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រមួយដែលមានតំប​ន់ទេចរណ៍ធម្មជាតិលាក់ខ្លួន ជាច្រើន ហើយកោះកុងជាខេត្តដែលមានកំពង់ផែរទឹកជ្រៅ [សាងសង់បាន ៩០ភាគរយ] និងគម្រោងព្រលានយន្តហោះដ៏ធំមួយ​កំពុងសាងសង់ ដែលគម្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តកោះកុង​ សូចចូលទៅកាន់ Realestate.com.kh!
អ្នកជំនាញ៖ ការខ្ចីលុយធនាគារទៅបង់រំលស់ដីឡូត៍ទុកចោលអាច​ប្រឈមហានិភ័យខ្ពស់
អ្នកជំនាញ៖ ការខ្ចីលុយធនាគារទៅបង់រំលស់ដីឡូត៍ទុកចោលអាច​ប្រឈមហានិភ័យខ្ពស់
May 20, 2022, 9:19 p.m.
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះសកម្មភាព​ពុះ​ដី​ឡូត៍​​បាន​បន្ត​រីករាល​ដាល​​ខ្លាំង​​ឡើងៗ​​នៅតំបន់ជាយក្រុង និងតាមបណ្តាខេត្តជាច្រើន ​ហើយ​សកម្មភាព​ពុះដីឡូត៍ទាំងនោះទៀតសោធកំពុងតែ​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង និង​ក៏​មាន​តម្រូវការ​ទិញ​ច្រើន​ទៀត​ផងដែរ។ស្របពេល​ចលនា​នៃ​ការទិញ​ដីឡូត៍ និង​ពុះ​ដីឡូត៍​លក់​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែងបែបនេះ បានជំរុញឱ្យ​ប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តទាំងប្រថុយប្រថាន ដោយមិនបានស្វែង​យល់​ពីគម្រោងអភិវឌ្ឍន៍ ដីឡូតិ៍បានច្បាស់ ហើយទៅខ្ចីពីធនាគារទៅបង់រំលោះដីឡូតិ៍អាចនឹងមានហានិភ័យនៅថ្ងៃក្រោយ។ទន្ទឹមសកម្មភាព​នៃ​ការវិនិយោគ​នេះ ឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group និងជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បង្ហាញក្តីព្រួយ​បារម្ភ ​ខណៈប្រជាពលរដ្ឋខ្មែរភាគច្រើន កំពុងចាប់អារម្មណ៍សន្សំលុយ ឬខ្ចីបុលបង់រំលស់ក្នុងរូបភាពផ្សេងៗ សម្រាប់ធ្វើការទិញដូរដីធ្លី ហើយទុកចោលដោយមិនព្រមវិនិយោគលើអាជីវកម្ម​ណា​មួយនោះ។លោកបានផ្តល់អនុសាសន៍ថា ចំពោះអ្នកមានសមត្ថភាពនិងធនធានស្រាប់ ហើយចង់ទិញ​អចលនទ្រព្យដែលអាច​ទាញយកផលចំណេញ​ពីអចលនទ្រព្យនោះបាន លោកលើកទឹកចិត្ត​ឱ្យខ្ចីធនាគារបង់រំលោះអចលនទ្រព្យនោះ  ព្រោះម្ចាស់អាជីវកម្មអាចមានប្រាក់ចំណេញពីការជួល ដើម្បីបង់រំលោះជាមួយធនាគារស្រាប់។ប៉ុន្តែសម្រាប់ អ្នកដែលមិនមានធនធាន ហើយទៅខ្ចីបុលពីធនាគារមកបង់រំលោះដីឡូត៍បែរជា​ទុក​ដីនោះ​ចោល​មិនព្រមអភិវឌ្ឍន៍ដើម្បីទាញប្រយោជន៍ពីដីនោះ លោកថាមិនគួរខ្ចីបុលធនាគារនោះ​ឡើយ ព្រោះអ្នកទិញអាចប្រឈមនឹងបញ្ហាសាច់ប្រាក់បង់រំលោះមានរយៈពេល​វែង ខណៈម្ចាស់​ដីឡូតិ៍មិនបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះឱ្យបានគ្រប់គ្រាន់នៅឡើយ។ម្យ៉ាងទៀតលោកពន្យល់ទៀតថា៖«ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់បាន​ច្រើន និង​យកចំណេញ អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់មួយចំនួន​តែងតែ​ឳ្យ​អតិថិជន បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់។ លោកចាត់ទុកថា នេះ​ជា​ចំណុច​ហានិភ័យ​មួយ ព្រោះ​ទី១ ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ទី២ ការបង់​រំ​លោះ​បែបនេះ ក្រុមហ៊ុន​អាច​ប្រមូលបាន​ប្រាក់​ហើយ​រត់ និង​មិន​ទទួលខុសត្រូវ ម្យ៉ាង​ប្រ​ព័​ន្ឋ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​ខុសច្បាប់»។នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានប្រកាស​ចាត់​ វិធានការ​ទៅ​លើ​​គម្រោង​ពុះ​ដី​ឡូត៍​លក់​ដែល​មិន​មាន​លិខិត​អនុញ្ញាត និង​ពង្រឹង​ការ​សាងសង់ គុណភាព និង​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​សំណង់ នៅ​គ្រប់​ការដ្ឋាន​សំណង់​ទាំង​អស់ [ទាំងគម្រោងលំនៅដ្ឋាន និងគម្រោងដីឡូត៍] ដើម្បី​ធានា​​ការ​​អភិវឌ្ឍ​​វិស័យ​សំណង់​ប្រកប​ដោយ​ចីរភាព និងដើម្បីចៀសវាងការទិញលក់ដីឡូតិ៍ដែលខុសច្បាប់។ទោះយ៉ាងណាក៏ដោយ អ្នកជំនាញអចលនទ្រព្យ នៅតែដាស់តឿនទៅកាន់ពលរដ្ឋថា មុននឹងសម្រេចចិត្ត​ខ្ចីបុលធនាគារទៅទិញដីឡូត៍ ចាំបាច់គួរសិក្សាស្វែងយល់បន្ថែម អំពីឱកាស និងបញ្ហាប្រឈម ទៅថ្ងៃអនាគតខាងមុខ។ លើសពីនេះ ក៏​ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវច្បាប់ ប្លង់កម្មសិទ្ធិត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាព​សង្គម និងទិដ្ឋភាព​សេដ្ឋកិច្ចប្រទេសជារឿងចាំបាច់៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
CDC ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង ១២លានដុល្លារ នៅដើមខែវិច្ចិកានេះ
CDC ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង ១២លានដុល្លារ នៅដើមខែវិច្ចិកានេះ
June 5, 2022, 9:45 p.m.
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ ទៀត មានទុនវិនិយោគសរុបជិត ១២ លានដុល្លារអាមេរិក ដែលអាចផ្តល់ឱកាសការងារថ្មីជាច្រើពាន់កន្លែងជូនប្រជាពលរដ្ឋ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែបានចុះផ្សាយកាលពីថ្ងៃទី៥ ខែ វិច្ចិកា ​ ឱ្យដឹងថា  សម្រាប់ខែវិច្ចិការ ឆ្នាំ២០១៩ ដោយយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១៖ ក្រុមហ៊ុន EHM EASYHOME MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៤៩៧ នាក់។២៖ ក្រុមហ៊ុន YNTEX CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩១៩នាក់៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អ្នកជំនាញបង្ហាញកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនអគារខ្ពស់កើនឡើងនៅទីក្រុង
អ្នកជំនាញបង្ហាញកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនអគារខ្ពស់កើនឡើងនៅទីក្រុង
May 9, 2022, 6:02 a.m.
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យលើកឡើងថាចំនួន​អគារ​ខ្ពស់ៗ​កំពុង​កើន​ឡើង​ជា​លំដាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញរយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​មុខ​មាត់​រាជធានី​ភ្នំពេញ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ការ​លេច​ឡើង​នូវ​សំណង់​អគារ​ខ្ពស់​និង​ធំៗ​ជាច្រើន។ កត្តានេះ ត្រូវបានអ្នកជំនាញលើកឡើងថាមានកត្តាសំខាន់មួយគឺបណ្តាលមកពីកំណើនប្រជាជនមកកាន់កើនឡើងខ្ពស់។ការលើកពីសំណាក់ក្រុមអ្នកជំនាញនៅពេលនេះ ត្រូវបានបង្ហាញឡើងតាមរយៈវេទិការ ស្តីពីការ​វិវត្តន៍​នៃវិស័យ​អចលនទ្រព្យកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន Keller William Realty នាមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ កាលពីថ្ងៃទី៥ ខែវិច្ចិកា។នាយកប្រតិបត្តិក្រុមហ៊ុន KW-កម្ពុជា លោក ភូ សម្បត្តិ បាន​លើក​ឡើង​នាឱកាសនោះ​ថា ក្នុង​រយៈ​ពេល ១០​ ឆ្នាំចុង​ក្រោយ​នេះ​វិស័យសំណង់​នៅ​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដោយ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់ៗច្រើន។ តាម​ធម្មតា​ពេល​ណា​មាន​អគារ​ខ្ពស់ៗ​វា​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ទីក្រុង។កំណើនប្រជាជនជំរុញការអភិវឌ្ឍអគារខ្ពស់លោក​បាន​បន្ថែម​ថា លោក​បាន​បន្ត​ថា ការ​មាន​អគារ​ខ្ពស់ៗ​ច្រើន​វា​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​របស់​ទីក្រុង ហើយ​វា​បង្ហាញ​ពី​សក្តានុពល​នៃ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​មក​បោះ​ទុន​វិនិយោគ​កាន់​តែ​ច្រើន​នៅ​កម្ពុជា។មិនតែប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះ គេក៏សង្កេតឃើញ សំណង់អគារខ្ពស់ជាច្រើនកំពុងបន្តសាងសង់ជាច្រើននៅក្នុងទីក្រុងភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែមានកំណើនប្រជាជនមកកាន់តែក្រុងកាន់តែច្រើនឡើង។ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​លើកឡើង​ថា​ វិស័យ​សំណង់​នៅ​តែ​មាន​សុខុមាលភាព​ល្អនៅក្នុងឆ្នាំ២០១៩ នេះ ខណៈ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាបានដើរតួនាទីជាចលករមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ជាងនេះទៀត តាមរយៈរបាយការណ៍ស្តីពី បូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០១៩ និងទិសដៅ​ការងារ​បន្តរបស់​ក្រសួង​​រៀបចំ​ដែនដីនគរូបនីយកម្ម​និង​សំណង់ ដែលបានចេញផ្សាយ​កាលពី​ពេលថ្មីៗ​នេះបានឱ្យដឹងថា គិត​ត្រឹម​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​នេះ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ​៣.៤៣៣​ គម្រោង​។ចំនួនអគារខ្ពស់ៗនៅក្នុងទីក្រុងបន្ថែមពីនេះ បើនិយាយដល់គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង​ទៅ​នៅ ទូទាំងប្រទេសកម្ពុជា រយៈពេល ៩ ខែ ឆ្នាំ២០១៩ មានចំនួន ៣២៩ អគារ។ ក្នុងមានអគារចាប់ពី ៥ ជាន់ទៅ ៩ ជាន់មានចំនួន ១៦៦ អគារ ពី ១០ ជាន់ទៅ ១៩ ជាន់ មានចំនួន ៩៧ អគារ ពី ២០​ជាន់ទៅ ២៩ ជាន់មានចំនួន ៣៩ អគារពី ៣០ ជាន់ទៅ ៣៩ ជាន់មានចំនួន ១៦ អគារ និងពី ៤០ ​ជាន់ឡើងទៅមានចំនួន ១១ អគារ។ ដោយឡែក សម្រាប់ក្រុងព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងក្នុងរយៈពេល ៩​ ខែឆ្នាំ២០១៩ មានចំនួន ១២៥ អគារ។​ទាំងភាគីក្រសួងដែនដី និងអ្នកជំនាញផ្នែកអចលនទ្រព្យនៅតែចាត់ទុកថាការ​មាន​អគារ​ខ្ពស់ៗ​ច្រើន​នៅ​ភ្នំពេញ​វា​ជា​ការ​ល្អ ហើយ​ស្ថានភាព​អចលន​ទ្រព្យ​ក៏​ល្អ​ផង​ដែរ ព្រោះវានឹងជួយ​ទាក់​ទាញ​អ្នក​វិនិយោគបរទេស​កាន់តែច្រើន ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!