+85561 777 090
Logo

Recent Articles

កម្ពុជាត្រូវការភ្នាក់ងារអចលនទ្រព្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តអ្នកវិនិយោគ
កម្ពុជាត្រូវការភ្នាក់ងារអចលនទ្រព្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តអ្នកវិនិយោគ
May 9, 2022, 6:02 a.m.
នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។ទោះយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យនេះ នៅអះអាងថាចំនួនភ្នាក់ងារអចលនទ្រព្យ​ដែលមានជំនាញ​ច្បាស់លាស់នៅតែ​មានកម្រិត ដែលមិនទាន់អាចឆ្លើយតប និងចាប់យកឱកាសនៃតម្រូវការទីផ្សារអចល​នទ្រព្យកម្ពុជាបច្ចុប្បន្នដែលកំពុងមាន​សន្ទុះខ្លាំង​នៅឡើយទេ។ការលើកឡើងរបស់ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅពេលនេះ ត្រូវបានបង្ហាញឡើងនៅ​ក្នុងកិច្ច​ពិភាក្សាអំពីការវិនិយោគលើវិស័អចលនទ្រព្យពីបណ្តាវិនិយោគិនក្នុង និងក្រៅស្រុក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Vtrust Appraisal នាសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទីកាលពីពេលថ្មីៗនេះ។ភ្នាក់ងារមានច្រើន តែអ្នកមានវិជ្ជាជីវៈច្បាស់លាស់មានតិចក្រុមអ្នកជំនាញនៅក្នុងកិច្ចពិភាក្សានោះ បានសង្កត់ធ្ងន់ថា ភាពរីកចំរើននេះ គឺបានមកពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីបុគ្គល និងក្រុមហ៊ុន ពិសេសភ្នាក់ងារអចលនទ្រព្យជាច្រើននៅក្នុងវិស័យពោលគឺសំដៅសំខាន់ដល់់ការផ្តល់សេវាកម្មត្រឹមត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ភាពច្បាស់លាស់ នឹងមានទំនុក​ចិត្តខ្ពស់។ តែយ៉ាងណា បើនិយាយដល់ភ្នាក់អចលនទ្រព្យវិញ នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ ក្រុមហ៊ុន ដែលបានចុះបញ្ជីរួចរាល់ ខណៈចំនួនភ្នាក់ងារ​អចលន​ទ្រព្យ​ទាំងស្របច្បាប់ និងមិនទាន់ស្របច្បាប់ សរុបមានជាង ៣ ម៉ឺន​នាក់ប៉ុណ្ណោះ។បន្ថែមពីនេះ ក្រុមអ្នកជំនាញអះអាងថា ចំនួនភ្នាក់ងារអចលនទ្រព្យនៅតែតិចតួច បើធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង ដែលគេមានភ្នាក់ងារអចលនទ្រព្យច្រើន ហើយសុទ្ធតែជំនាញនិងពោពេញដោយ​វិជ្ជាជីវៈច្បាស់លាស់។ កត្តានេះហើយ ក្រុមអ្នកជំនាញយល់ថា ជាចំណុចខ្វះខាតមួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជា ដែលទាមទារឱ្យមាន​ការបណ្តុះ​បណ្តាលធនធានមនុស្សក្នុងភ្នាក់​ងារអចលន​ទ្រព្យ​បន្ថែមទៀត។យោងតាមការវិភាគ​លើ​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ពី​សុខុមាលភាព​វិស័យ​អចលនទ្រព្យ​ របស់​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​ ដែលបានបង្ហាញនៅថ្ងៃទី២៥ ខែ តុលា ឱ្យដឹងថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាពរឹងមាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ​ ២០១៩នេះ​ ខណៈ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​បន្ត​កើនឡើង​ចន្លោះ​ពី១០ភាគរយ​ ទៅ១៥​ ភាគរយ​ក្នុង​មួយឆ្នាំ​។ ​ទោះយ៉ាងណា ក្នុងកិច្ច​ពិភាក្សាអំពីការវិនិយោគលើវិស័អចលនទ្រព្យពីបណ្តាលវិនិយោគិនក្នុង និងក្រៅស្រុក ក្រុមអ្នកជំនាញនៅតែអះអាងថា វិស័យសំណង់​នៅ​កម្ពុជា​ នឹង​នៅតែ​មាន​សកម្មភាព​មមាញឹក​ដែល​បង្ហាញថា​ វិស័យ​នេះ​នៅតែ​ជាគោល​ដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ។ ហេតុនេះ ក្រុមអ្នកជំនាញយល់ថា នេះជាឱកាសល្អ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ឬអ្នកដែលចាប់អារម្មណ៍ក្លាយខ្លួន ជាភ្នាក់ងារអចលនទ្រព្យ៕ ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
JICA ចុះហត្ថលេខាផ្តល់ហរិញ្ញប្បទានឥតសំណង២៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ
JICA ចុះហត្ថលេខាផ្តល់ហរិញ្ញប្បទានឥតសំណង២៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ
June 4, 2022, 11:27 p.m.
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) នៅថ្ងៃទី១ ខែវិច្ចិកា នេះ បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់បរិញ្ញប្បទានឥតសំណងចំនួន ២.៧៧៧ លានយ៉េនស្មើរនឹងប្រមាណ ២៧ លានដុល្លារដើម្បីឲ្យកម្ពុជាអនុវត្តន៏គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងទីក្រុងភ្នំពេញ។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅកម្ពុជា គឺដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌ ដង្កោ រាជធានីភ្នំពេញនិងបំពង់សម្រាប់បង្ហូរទឹកមិនស្អាត ដែលមានប្រវែង ២,០០០ម៉ែត្រមុខកាត់ ៥០០ មីលីម៉ែត្រ ភ្ជាប់ពីស្ថានីយ៍បូមទឹកកខ្វក់បឹងត្របែក។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ននាព្រឹកថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៩។សេក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងJICA ក៏បានឲ្យដឹងថាការសាងសង់រោងចក្រប្រព្រឹត្តកម្មនេះនិងធ្វើការផ្តល់ជំនួយបច្ចេកទេសសម្រាប់បង្កើតសមត្ថភាពទៅលើការធ្វើប្រតិបត្តិនិងមើលថែទាំរោងចក្រ ជាពិសេសការគ្រប់គ្រងហរិញ្ញវត្ថុផងដែរ។សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញថា៖«ការសាងសង់នេះជាគម្រោងដំបូងក្នងប្រទេសកម្ពុជាដែលនឹងបំពេញបន្ថែមពីលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់JICAនឹងអាចបំពេញភាពត្រូវការចម្បងក្នុងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាដែលនឹងនាំមកនូវការការពារ និងលើកកម្ពស់គុណភាពទឹក ជាពិសេសអនាម័យបរិស្ថាន។»គួរជម្រាប់ថា រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នេះនឹងចាប់ផ្តើមសាងសង់ឡើងនៅចុងឆ្នាំ២០២០ខាងមុខនេះ ដោយមានរយៈពេល ៣២ខែ។ ដោយរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់របស់JICAនេះ មានបច្ចេកទេសនិងសមត្ថភាពខ្ពស់លើការចម្រោះទឹកកខ្វក់ចេញបាន ៥,០០០ ម៉ែត្រគូបក្នុងរយៈពេលមួយថ្ងៃដោយគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកង្វក់នេះនឹងត្រូវធ្វើការចម្រោះទឹកមិនស្អាតមុនពេលធ្វើការបង្ហូរចូលទន្លេ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
របាយការណ៍ក្រសួងដែនដីបង្ហាញថាទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ក្នុងរយៈ ៩ ខែ ឆ្នាំ២០១៩ កើនឡើង ៣៤ ភាគរយ
របាយការណ៍ក្រសួងដែនដីបង្ហាញថាទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ក្នុងរយៈ ៩ ខែ ឆ្នាំ២០១៩ កើនឡើង ៣៤ ភាគរយ
June 7, 2022, 2:48 a.m.
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​លើកឡើង​ថា​ វិស័យ​សំណង់​នៅ​តែ​មាន​សុខុមាលភាព​ល្អនៅក្នុងឆ្នាំ២០១៩នេះ ខណៈ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានដើរតួនាទីជាចលករមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ការរីកចម្រើននៃវិស័យអចលនទ្រព្យនេះ ក្រសួងយល់ថា បានបង្ហាញពីការវិវត្តឈានឡើង នៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថេរភាព និងនិរន្តរភាព ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាការបង្ហាញនូវការជឿជាក់របស់អ្នកអភិវឌ្ឍអចលនវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។ការលើកឡើងនេះត្រូវបានបង្ហាញឡើង តាមរយៈស្តីពី បូកសរុបលទ្ធផលការងារ ៩ ខែ ឆ្នាំ២០១៩ និងទិសដៅការងារបន្តរបស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែលបានចេញផ្សាយ​កាលពី​ពេលថ្មីៗ​នេះ។របាយការណ៍នោះបានឱ្យដឹង ថា គិត​ត្រឹម​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​នេះ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៣,៤៣៣ ​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​ ១៣ ​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ​៦.៤៩៤​ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​រយៈពេល​ ៩ ​ខែ​ដូច​គ្នា​ឆ្នាំ​២០១៨​ មាន​ ២,៥៤១​ គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៤.៨២០ ​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​ ៣៤,៧៣%​។​ក្នុងនោះ​របាយការណ៍​ដដែល​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងទៀត​ថា «​ក្នុង​ចំណោម​គម្រោង​ទាំងអស់​ក្នុង​នោះ​សម្រាប់​សមត្ថកិច្ច​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ប្រមាណ ​២៧៤ ​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៥.៧៥២ ​លាន​ដុល្លារ​អា​មេ​រិ​ក​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ​មាន ២២៤​ គម្រោង មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៤.៤៧៥ ​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​កើនឡើង ​២៨,៥៣%​។ ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត​មាន​ ១៥៩​ គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង​ ៧៤២ ​លាន​ដុល្លា​អា​មេ​រិ​ក ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន ​៣៤៤​ លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក ពោល​កើនឡើង​ជាង​ ១១៥%»​។ស្រប​ពេល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ ​នេះ​កើនឡើង​ជាង ​៣៤% វិស័យ​មួយ​នេះ​ក៏​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ជិត ​១៥ ​ម៉ឺន​នាក់​ក្នុង ​១ ​ថ្ងៃ​។ ​ពាក់ព័ន្ធ​វិស័យ​សំណង់​កម្ពុជា​លោក ជា​សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​មាន​ប្រសាសន៍កាលពីពេលកន្លងទៅ​ថា «​ពី​ឆ្នាំ ២០០០ ​ដល់​ឆ្នាំ​២០០៧​ គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​លើ​វិស័យ​សំណង់​មាន​តែ ​៣.២០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ឆ្នាំ​២០០៨​ ដល់​ ២០១១​ ឡើង​ដល់ ​១.២​ លា​នុ​ដ​ល្លា​រអា​មេ​រិ​ក តែ​មក​ដល់​ឆ្នាំ​២០១២​ដល់​២០១៨ ចាប់ផ្តើម​ឡើង​កំ​ហុ​ក ឡើង​រហូត​ដល់​៥,៧៥៥​ លានដុល្លារ​»​។​លោក​រដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ទៀតថា ក្នុង​វិស័យ​សំណង់​កម្ពុជា ក្រុមហ៊ុន​ចិន​បាន​បោះទុន​វិនិយោគ​ ២.៨៦៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ជាប់​ចំណាត់ថ្នាក​ទី​១ ​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក​ទី​២ បាន​បោះទុន​វិនិយោគ​ ១.៦៥០​ លាន​ដុល្លារ​ និង​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី​៣ បាន​បោះទុន​វិនិយោគ ​៣៨២ ​លាន​ដុល្លារ​​។ ពាក់ព័ន្ធនឹងកំណើនទុនវិយោគក្នុងវិស័យសំណង់នេះដែរ យោងតាមការវិភាគ​លើ​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ពី​សុខុមាលភាព​វិស័យ​អចលនទ្រព្យ​ របស់​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​ បានបង្ហាញឡើងកាលពីពេលថ្មីៗនេះដែរ ថាវិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាពរឹងមាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ​ ២០១៩នេះ​ ហើយ​នឹង​បន្ត​កើនឡើង​ចន្លោះ​ពី ១០ ភាគរយ​ ទៅ ១៥ ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ជា​អត្រាកំណើន​ល្អ​មួយ​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ នៅតែ​មានឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ពី​ការ​រីកចម្រើន​នេះ​៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ការសិក្សា៖ ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ស្ថិ​ត​ក្នុង​ដំ​ណើរ​​​លូត​លាស់​ដោយ​ភាព​រឹង​មាំ​
ការសិក្សា៖ ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ស្ថិ​ត​ក្នុង​ដំ​ណើរ​​​លូត​លាស់​ដោយ​ភាព​រឹង​មាំ​
May 9, 2022, 6:02 a.m.
ការ​វិភាគ​លើ​​​ទិន្ន​ន័យដែល​ប្រើ​ប្រាស់​ជា​មធ្យោ​បាយវាស់​វែង​ពី​សុខុ​មាលភាព​វិ​ស័យ​អចលន​ទ្រព្យ​បាន​បង្ហាញ​ថា​ វិ​ស័យ​អចល​ន​ទ្រព្យ​កម្ពុជា​​នៅ​បន្ត​ភាព​រឹង​មាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ ២០១៩​នេះ​​។​យោងតាម​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ទី​ផ្សារ​អចលន​ទ្រព្យ​របស់​ក្រុម​ហ៊ុន V Trust Appraisal ​ការសាង​សង់​ និង​​ផ្គត់​ផ្គង់​អគារ​ពាណិជ្ជកម្ម​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​លក់ដុំ​ និង​លក់​​រាយរក្សា​បាន​កំ​ណើន​ខ្ពស់នៅ​ឆ្នាំ ២០១៩​នេះ​ ស្រប​ពេល​ការ​ផ្គត់​ផ្គង់​អគារ​ការិ​យា​ល័យ​​​នៅ​​មាន​សន្ទះ​ខ្លាំង​​​​។ បន្ថែម​លើ​នេះ ​ការ​សាង​សង់​និង​ផ្គត់​ផ្គង់​អគារ​លំ​នៅ​ឋាន​​​​ដូ​ច​ជាគម្រោង​ខុន​ដូ និងសំ​ណង់ផ្ទះ​ជាប់​ដី​​​ក៏​សុទ្ធសឹង​មាន​សកម្ម​ភាព​​រស់​រ​វើក​នៅ​ឆ្នាំ ២០១៩​ នេះដែរ​។ក្នុង​រយៈ​ពេល​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ ២០១៩ នេះ ចំ​នួន​ផ្ទះជាប់​ដី​ដែលក្រុម​ហ៊ុន​អភិវឌ្ឍន៍​បាន​​ប្រ​កាសបើក​លក់​​មាន​ចំ​នួនសរុប​ ១៣,៩០០​ ផ្ទះ​ (​​​​ផ្ទះ​ល្វែង​ និង​ផ្ទះ​វី​ឡា) ហើ​យ​ក្នុង​នោះ​​​ផ្ទះ​ចំនួន​ ៤,៦០០ ខ្នង​​​បាន​សាង​សង់ចប់ និង​រួច​រាល់​សម្រាប់​អ្នក​ទិញ​ចូល​នៅ​។ នេះបើ​​យោង​តាម​លោក ហ៊ឹម សី​ហា នា​យក​ផ្នែក​ស្រាវ​ជ្រា​វនៃ​​ក្រុម​ហ៊ុន​ V Trust Appraisal។ លោក​បន្ត​ថា ក្នុង​រយៈ​ពេល​​​ដូច​គ្នា​នេះ​ខុន​ដូ​​ចំនួន ៦,៦០០ យូ​នីត​ត្រូវ​បាន​ប្រកាស​ដាក់​លក់​ដោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ហើយ​​​ក្នុង​នោះ​ខុន​ដូ​​​ចំ​នួន​ ៦,២០០ យូនីតបានសាង​សង់​ចប់​ និង​រួច​រាល់​សម្រាប់​ការ​ចូល​នៅ។ផ្ទះជាប់ដីបន្តមានកំណើនខ្ពស់នៅក្នុងទីផ្សារលោក​ថ្លែង​ថា​៖ ​«​លទ្ធ​ភាព​នៃ​ការ​ស្រូប​យក​របស់​ទី​ផ្សារ​ផ្ទះ​ជាប់​ដី​បាន​កើន​ដល់​ ១០ ភាគរយ​នៅ​ឆ្នាំ ២០១៩ នេះ​ដែល​មាន​ន័យ​ថា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ត្រូវ​ការ​ពេល​ត្រឹម​តែ​ ១២ ខែ​ប៉ុណ្ណោះ​ដើម្បី​​លក់​ចេញ​សំ​ណង់​ផ្ទះ​​របស់​គេឲ្យ​​អស់។ រយៈ​ពេល​ ១២ ខែ​ជា​រយៈ​ពេល​ខ្លី​ ដែល​វា​ឆ្លុះ​បញ្ចាំង​ថា​ទីផ្សារ​ផ្ទះ​ជាប់​ដី​​មាន​ការ​ទិញ​លក់​រឹត​តែល្អ​នៅ​ឆ្នាំ​នេះ ខណៈ​កាល​ពី​ឆ្នាំ​មុន​លទ្ធភាព​នៃ​ការ​ស្រូប​យក​នៅ​លើ​ទី​ផ្សារ​មាន​ចំ​នួន​ត្រឹម​តែ ៨ ភារយ​ប៉ុណ្ណោះ​ ឬ មាន​ន័យ​ថា ក្រុម​ហ៊ុន​សាង​សង់​ត្រូវ​រង់​ចាំ​​​ដល់​ទៅ ១៥ ខែ​ដើម្បី​លក់​ចេញ​សំ​ណង់​ផ្ទះ​របស់​គេ​ឲ្យ​អស់»។លោក​បន្ត​ថា​​ទី​ផ្សារ​ខុន​ដូ ត្រូវ​ការ​ពេល​យូរ​ជាង​ផ្ទះ​ជាប់​ដី​បន្តិច ដែល​ត្រូវ​ការ​​​រយៈ​ពេល ៣២ ខែ​ដើម្បី​ឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​លក់​ចេញ​អស់​។ យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា​ ​​វា​នៅ​តែ​ជា​រយៈ​ពេល​​ដ៏​ល្អ​មួយ​ ដោយ​សារ​ទី​ផ្សារ​ខុន​ដូ​ជា​ទីផ្សារ​ថ្មី​នៅ​កម្ពុជាធៀប​នឹង​ផ្ទះ​ជាប់​ដី។លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា (CVEA) បានមាន​ប្រ​សាសន៍​​​ថា វិស័យ​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជានឹង​បន្តកើន​ឡើង​​ចន្លោះ​ពី ១០ ភាគ​រយទៅ ១៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ ដែល​ជា​អត្រា​កំ​ណើន​ល្អមួយ​ ហើយ​​​​​​ប្រ​ជា​ពល​រដ្ឋ​កម្ពុជានៅ​តែមាន​ឱ​កាស​ល្អ​​ក្នុង​ការ​​វិនិយោគ​ដើម្បី​ទទួល​បាន​ផល​ចំ​ណេញ​ពី​ការ​រីក​ចម្រើន​នេះ។តែ​ទន្ទឹម​នេះ​​លោក​ក្រើន​រំឭកថា ​​អ្នក​វិនិយោគ​​​ត្រូវ​ប៉ាន់​ប្រ​មាណ​ពី​លទ្ធ​ភាព​ទិញផ្ទាល់​ខ្លួនឲ្យ​បាន​ច្បាស់​លាស់​​ ​​​ជា​ពិសេស​គួរ​ចៀស​វាង​ការ​​វិនិយោគ​ច្រើន​ហួស​ពេក​​​​ដែល​ពឹង​លើ​ប្រាក់​កម្ចី។លោក​ថ្លែ​ងថា៖​«​បើ​ទោះ​ជា​ទី​ផ្សារអចន​ទ្រព្យ​​នៅ​ល្អ ហើយ​សង្កេត​​​ឃើញមាន​​ឱ​កាស​ ចំ​ណេញ​ល្អ​​ក៏​ដោយ​ អ្នក​វិនិយោគ​ក៏​​ត្រូវ​​​​​​គិត​គូរពី​​​លំ​ហូ​រ​សាច់​ប្រាក់ ​ផ្ទាល់​ខ្លួនឲ្យ​បាន​ហ្មត់​ចត់​ផង​ដែរ​ និង​ត្រូវ​ចៀស​វាងការ​ប្រ​មូល​ទិញ​​​ហួស​ពី​លទ្ធ​ភាព​ខ្លាំង​ពេក​ ដែល​អាច​បង្ក​ជា​ការ​លំ​បាក​​ទៅ​វិញ»។​របាយការណ៍បច្ចុប្បន្នភាព​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ក្នុងតំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក របស់​ធនាគារពិ​ភព​លោក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១០ តុលា​បាន​បង្ហាញ​ថាប្រ​ទេស​កម្ពុជា​នឹង​រក្សា​បាន​កំ​ណើន​សេដ្ឋ​កិច្ច​រឹង​មាំ​នៅ​ឆ្នាំ ២០១៩ នេះ ដោយ​មាន​អត្រា​កំណើន​ ៧ ភាគរយ​។ ធនាគារ​ពិ​ភព​លោក​បាន​បញ្ជាក់នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​​ថា​ផ្នែក​សំ​ណង់​​នៅ​កម្ពុជា​នឹង​នៅ​តែ​មាន​សកម្ម​ភាព​មមា​​ញឹក​ដែល​បង្ហាញ​​ថា​វិស័យ​នេះ​​​នៅ​តែ​ជាគោលដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់​​ទាញ​ការ​វិនិយោគ៕  ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ទិញផ្ទះពីគម្រោង Morgan EnMaison  បង់មុន ១​ ម៉ឺនដុល្លារ បញ្ចុះតម្លៃ ១ ម៉ឺនដុល្លារ
ទិញផ្ទះពីគម្រោង Morgan EnMaison បង់មុន ១​ ម៉ឺនដុល្លារ បញ្ចុះតម្លៃ ១ ម៉ឺនដុល្លារ
June 7, 2022, 3:41 a.m.
គម្រោង Morgan EnMainson  ជាទីសម្គាល់ថ្មីនៃរាជធានីភ្នំពេញនាសម័យទំនើប។ ក្រុមហ៊ុន Morgan Group កំពុងផ្តល់ជូនការបញ្ចុះតម្លៃ និងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ការទិញយូនីតខុនដូពីគម្រោង Morgan EnMainson ថ្ងៃនេះ។ ប្រញ៉ាប់ឡើង ការផ្តល់ជូនមានកំណត់!ទិញផ្ទះបង់ ១​ ម៉ឺនដុល្លារ បញ្ចុះតម្លៃ ១ ម៉ឺនដុល្លារ ខុនដូចំនួន ១៦​​​ យូនីតនៅក្នុងប្រភេទ ខុនដូស្កាយ នៅក្នុងគម្រោង Morgan EnMaison ឥឡូវនេះត្រូវបានដាក់លក់ជាមួយការផ្តល់ជូនពិសេស។ សម្រាប់ការបង់ដំបូង ១០,០០០ ដុល្លារ Morgan EnMaison នឹងផ្តល់នូវការបញ្ចុះតម្លៃ ១០,០០០ ដុល្លារភ្លាមៗនៃតម្លៃសរុបរបស់យនីត។ ចាប់អារម្មណ៍គម្រោង Morgan EnMaison​ សូមចុចនៅទីនេះ! Morgan EnMainson មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាដែលជាសង្កាត់មួយដែលជាតំបន់ មានភាពរស់រវើក និងរីកលូតលាស់លឿនបំផុត ដែលជារឿយៗត្រូវបានគេហៅថាជាតំបន់ទីក្រុងរណបដ៏ ពេញនិយមនៃរាជធានីភ្នំពេញ។ ចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅតំបន់កណ្តាល ក្រុងបានយ៉ាងងាយស្រួល។បច្ចុប្បន្នតំបន់នេះកំពុងរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីរាប់ម៉ឺនយូនីត ពោលគឺជ្រោយចង្វារនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ជាមួយវត្តមានក្រុមហ៊ុន ក្នុងស្រុក និងអន្តរជាតិធំៗ ជាច្រើន ដែលបានមកតាំងទីការិយាល័យប្រចាំតំបន់របស់ខ្លួន។Morgan EnMainson ក្លាយជាទីសម្គាល់ថ្មីនៅភ្នំពេញMorgan EnMainson គឺជាគម្រោង ដែលមានទឹកប្រាក់ ១៦០ លានដុល្លារ អភិវឌ្ឍដោយក្រុមហ៊ុន Morganford Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសចិន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយនឹងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីក្រុងជាង ២០ នៅទូទាំងទ្វីបអាស៊ី។ សម្រាប់គម្រោងនៅកម្ពុជា ក្រុមហ៊ុននេះមានគោលបំណងធ្វើឱ្យ Morgan EnMainson ក្លាយជាលំនៅដ្ឋានគម្រូសម្រាប់ការរស់នៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ និងតំណាងឱ្យភាពទំនើបនៅក្នុងទីក្រុង ដែលមានការអភិវឌ្ឍលឿនបំផុតក្នុងតំបន់។គម្រោង Morgan EnMainson ឈរលើផ្ទៃដី ២៥,០០០ ម៉ែត្រការ៉េ និងមានទំហំអភិវឌ្ឍន៍សរុប ៤០០,០០០ ម៉ែត្រការ៉េ បែងចែកជា ៥ អគារ​ ក្នុងនោះអគារកម្ពស់ ៤៧ មាន ​២ អគារ​កម្ពស់​ ៥៤ មាន ២ និងអគារកម្ពស់ ៧០ ជាន់ មាន ១ អគារ។ គម្រោងទាំងមូលមាន ៦,០៤៦ យូនីត ក្នុងនោះ ៣៩ ភាគរយនៃអគារនេះត្រូវបានរចនាជាសួនច្បារបៃតង។ គម្រោងនេះត្រូវបានបានរំពឹកថានឹងអាចបញ្ចប់ និងប្រគល់ផ្ទះនៅឆ្នាំ ២០២២ ។លក្ខណៈពិសេសរបស់គម្រោង Morgan EnMainsonគម្រោង Morgan EnMaison មានអគារខ្ពស់ ដែលនឹងភ្ជាប់ជាមួយកន្លែងចតឧទ្ធម្ភាគចក្រលើដំបូល កម្ពស់ ២២០ ម៉ែត្រ និងមានក្លឹបប្រណិតលើអាកាស ដែលអាចផ្តល់ជូននូវបទពិសោធន៍ប្លែកអារម្មណ៍ ដើម្បីបំពេញតាមតម្រូវការរបស់អភិជន និងអ្នកជំនួញ។ បន្ថែមលើសពីនេះទៀត គម្រោងនេះក៏ផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរនូវនាវាកម្សាន្តឯកជនដ៏ស្រស់ស្អាតបំផុតនៅលើទន្លេ ៣ មុខ និងផ្លូវដើរ ២០០ ម៉ែត្រ សម្រាប់ការដើរកម្សាន្ត ឬធ្វើលំហាត់ប្រាណក្រៅផ្ទះ។លើសពីនេះទៅទៀត ម្ចាស់លំនៅដ្ឋាននៅក្នុង Morgan EnMaison ក៏នឹងរីករាយជាមួយមជ្ឈមណ្ឌល ពាណិជ្ជកម្ម  និងសេវាកម្មជាច្រើនទៀតនៅនឹងកន្លែង រួមមាន៖ ផ្សារទំនើបលំដាប់ពិភពលោក អាងហែលទឹក ភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹប បារ កន្លែងហាត់ប្រាណ សូណា សួនច្បារអាកាស និងច្រើនទៀត។ ទីនេះជាលំនៅដ្ឋានភ្ជាប់មកជាមួយជណ្តើរយន្តល្បឿនលឿន សន្តិសុខ ២៤ ម៉ោង និងចំណតរថយន្តដ៏ងាយស្រួល។ គម្រោង Morgan EnMaison សាកសមសម្រាប់អ្នកវណ្ណៈកណ្តាល វណ្ណៈខ្ពស់​ និងវរជននៅក្នុងទីក្រុងភ្នំពេញ ហើយគម្រោងនេះនឹងក្លាយជាសហគមន៍លំនៅដ្ឋានបែបទំនើប ជាមួយទេសភាពល្អបំផុតនៃរាជធានីភ្នំពេញ៕​ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!សម្រាប់ក្រុមហ៊ុនភ្នាក់ងារ ឬភ្នាក់ងារអចលនទ្រព្យដែលចង់ចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩ សូមចុះឈ្មោះដោយឥតគិតថ្លៃនៅឥឡូវនេះ!
News Page Concierge 590x250 KH
ក្រុមហ៊ុន Realestate.com.kh ទើបបន្ថែមមុខងារថ្មីចំនួនពីរនៅលើកម្មវីធីទូរស័ព្ទរបស់ខ្លួនដើម្បីបង្កើន ភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ
ក្រុមហ៊ុន Realestate.com.kh ទើបបន្ថែមមុខងារថ្មីចំនួនពីរនៅលើកម្មវីធីទូរស័ព្ទរបស់ខ្លួនដើម្បីបង្កើន ភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ
June 7, 2022, 4:15 a.m.
ក្រុមហ៊ុន Realestate.com.kh កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការនូវមុខងារថ្មីចំនួនពីរនៅលើកម្មវិធីទូរស័ព្ទរបស់ខ្លួន។ មុខងារថ្មីទំាងពីរនេះអាចប្រើប្រាស់បានទាំងនៅលើគេហទំព័ររបស់ក្រុមហ៊ុន​ និង កម្មវិធីនៅលើទូរស័ព្ទដៃ។ ការបន្ថែមនូវមុខងារថ្មីនេះគឺដើម្បីជួយបង្កើនភាពងាយស្រួលទៅដល់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ក្នុងការស្វែងរកអចលនទ្រព្យ។ក្រុមហ៊ុន Realestate.com.kh គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យ។ ដើម្បីអាចគ្រប់គ្រងដំណែងជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យដែលល្អជាងគេបំផុតនោះ ការខិតខំប្រឹងប្រែងនេះគឺជាអាទិភាពចំបងមួយរបស់ក្រុមហ៊ុនក្នុងការបន្ដការអភិវឌ្ឍន៍ និង នាំយកមកនូវមុខងារថ្មីៗដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ល្អឥតខ្ជោះចំពោះការស្វែងរកអចលនទ្រព្យ។កម្មវិធីប្រើប្រាស់លើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh អាចទាញយកបានតាមបណ្ដាញភ្ជាប់នេះ សម្រាប់ iOS និង Android.មុខងារថ្មីឈានមុខគេចំនួនពីរដែលបម្រើឲ្យទីផ្សារអចលនទ្រព្យមុខងារថ្មីពីរដែលទើបតែត្រូវបានបន្ថែមនៅលើកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh ក៏ដូចជាគេហទំព័ររបស់ក្រុមហ៊ុនផងដែរនោះគឺ Direct Chat និង Home Finder។ ការបន្ថែមមុខងារថ្មីនេះគឺជាកិច្ចខំប្រឹងប្រែងចុងក្រោយរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការជួយធ្វើឲ្យប្រសើរឡើងចំពោះបទពិសោធន៍របស់អ្នកប្រើប្រាស់។លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ​ ៉៉យើងពិតជារំភើបខ្លាំងណាស់សម្រាប់ការដាក់ឲ្យដំណើរការនៃមុខងារថ្មីទាំងពីរនេះ។ ខ្ញុំជឿជាក់ថាមុខងារថ្មីទាំងពីរនេះនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីមួយចំពោះការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ​វាគឺជាអទិភាពរបស់យើងក្នុងការនាំយកមកនូវផលិតផល និង សេវាកម្មល្អៗទៅកាន់អតិថិជនរបស់យើង និង អ្នកស្វែងរកអចលនទ្រព្យទាំងអស់។"មុខងារ​ Direct ChatDirect Chat គឺជាមុខងារថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជជែក (chat) ឬ ចាប់ផ្ដើមសន្ទនាជាមួយភ្នាក់ងារលក់ ឬ ជួលអចលនទ្រព្យនៅលើកម្មវិធីទូរស័ព្ទ ឬ គេហទំព័រដោយផ្ទាល់។ វាមានដំណើរការដូចគ្នាជាមួយកម្មវិធី WhatsApp អញ្ចឹងដែរ។ អ្នកអាចចុះឈ្មោះជាអ្នកប្រើប្រាស់ធម្មតាដើម្បីប្រើប្រាស់វាសម្រាប់ស្វែងរកអចលនទ្រព្យ ឬផ្ទះថ្មីរបស់អ្នក ឬអ្នកអាចចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យដើម្បីទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ។ឧទាហរណ៍ អ្នកកំពុងស្វែងរកអចលនទ្រព្យ ដូចជា ខុនដូ ផ្ទះល្វែង ឬ ការិយាល័យ ឥឡូវនេះអ្នកអាចទំនាក់ទំនងដោយផ្ទាល់ (chat) ទៅកាន់ភ្នាក់ងារណាមួយ ដែលបានផ្សព្វផ្សាយអចលនទ្រព្យដែលអ្នកចាប់អារម្មណ៍ជាងគេបំផុត។អ្នកអាចសួរនាំព័ត៌មានបន្ថែមដែលអ្នកចង់ដឹងអំពីអចលនទ្រព្យទាំងអស់នោះ ហើយ ភ្នាក់ងារទាំងអស់នោះក៏អាចឆ្លើយតបមកអ្នកវិញភ្លាមៗផងដែរ។ អ្នកមិនចាំបាច់ហៅទូរស័ព្ទ ឬ ផ្ញើអ៊ីម៉ែលដូចមុនទៀតទេ។ កាន់តែពិសេសជាងនេះទៅទៀតមុខងារថ្មី (Direct Chat) ក៏អនុញ្ញាតឲ្យអ្នកផ្ញើជា រូបភាព ឯកសារ (Files) និង ព័ត៌មានអចលនទ្រព្យ (Listings) របស់អ្នកទៅកាន់អតិថិជនសក្ដានុពលផងដែរ។ អ្វីទាំំងអស់អាចធ្វើទៅបានតាមរយៈការចុចប៊ូតុងមួយ ឬ ពីរនៅលើទូរស័ព្ទដៃរបស់អ្នកជាការស្រេច។បន្ថែមពីនេះទៅទៀត មុខងារ Direct Chat ក៏មាននូវចំណុចពិសេសៗជាច្រើនទៀតដែលជួយឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរឡើង។ នៅផ្នែកខាងលើនៃផ្ទាំងកញ្ចក់ទូរស័ព្ទរបស់អ្នកអនុញ្ញាតឲ្យអ្នកដឹងអំពីស្ថានការណ៍ (status) របស់អ្នកនៅម្ខាងទៀត ថាតើនាង​ ឬ គាត់កំពុងតែប្រើប្រាស់កម្មវិធី នេះឬក៏អត់ (online or offline)។ ចំណុចពិសេសមួយទៀតគឺប្រសិនបើសាររបស់អ្នកត្រូវបានអាន នោះសញ្ញាគ្រីសពីរនឹងលិចឡើងនៅក្បែរសាររបស់អ្នក។ ចំណុចដែលកាន់តែពិសេសបំផុតសម្រាប់មុខងារថ្មីមួយនេះគឺ ការបកប្រែភាសាដោយស្វ័យប្រវត្ថិ (auto-translation)។ មុខងារនេះដំណើរការដូចគ្នាជាមួយកម្មវិធី WeChat ដែរ។ ប្រសិនបើអ្នកមានការបារម្មណ៍អំពីភាពមិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាបរទេសនោះ ចូរកុំបារម្មណ៍ មុខងារ​បកប្រែភាសាដោយស្វ័យប្រវត្ថិអាចជួយអ្នកបាន។ មុខងារនេះអនុញ្ញាតឲ្យអ្នកបកប្រែរវាងភាសា ខ្មែរ អង់គ្លេស និង ចិន។ មុខងារ Home Finderអ្នកអាចស្វែងរកឧបករណ៍ Home Finder នៅត្រង់ចំណុចក្រោមខាងស្ដាំដៃនៃផ្ទាំងកុំព្យូទ័រ ឬ ផ្ទំាងទំព័រដើមនៃកម្មវិធីលើទូរស័ព្ទរបស់អ្នក។មុខងារនេះអនុញ្ញាតឲ្យអ្នកដែលកំពុងស្វែងរកអចលនទ្រព្យអាចបំពេញនូវព័ត៌មានជាក់លាក់ទៅតាមតម្រូវការរបស់ពួកគេ។ បន្ទាប់ពីពួកគេបំពេញទម្រង់រួចរាល់ហើយនោះ ពួកគេនឹងត្រូវបានណែនាំឲ្យនូវភ្នាក់ងារល្អៗដែលអាចបំពេញនូវតម្រូវការរបស់ពួកគេបាន។មុខងារនេះជួយបង្កើតភាពងាយស្រួលសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ដែលមានគោលបំណងស្វែងរកភ្នាក់ងារដែលគួរឲ្យទុកចិត្តបាន ហើយ ដើម្បីធានាបានថាពួកគេអាចមានឪកាសទៅពិនិត្យមើលអចលនទ្រព្យចុងក្រោយបំផុតដែលកំពុងដាក់ផ្សព្វផ្សាយនៅលើទីផ្សារ។ដើម្បីធ្វើឲ្យប្រាកដថាកម្មវិធីនេះនៅតែបង្កភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់នោះ មុខងារនេះអនុញ្ញាតឲ្យតែភ្នាក់ងារចំនួនបីប៉ុណ្ណោះចាប់យកឪកាសនេះគឺសំដៅទៅលើទម្រង់ដែលអ្នកបានបំពេញ។ ឪកាសនេះនឹងបាត់ទៅវិញនៅពេលមានភ្នាក់ងារចំនួនបីបានឆ្លើយតបទៅកាន់វា។ដូច្នេះអ្នកប្រើប្រាស់កម្មវិធីយើងទាំងអស់មិនចាំបាច់ចំណាយពេលវេលាខ្ជះខ្ជាយជាមួយភ្នាក់ងារជាច្រើនដ៏ទៃទៀតដែលព្យាយាម លក់ ឬ ជួលអចលនទ្រព្យរបស់ពួកគេនោះទេ។ហេតុអ្វីបានជាអ្នកគួរទាញយកកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh?កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh គឺជាកម្មវិធីដែលមានប្រយោជន៍ និង ងាយស្រួលប្រើប្រាស់មួយសម្រាប់ការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ អ្នក​ប្រើប្រាស់ទាំងអស់ អាចស្វែងរកនូវអចលនទ្រព្យគ្រប់ប្រភេទទាំងអស់នៅកម្ពុជាដោយឥតគិតប្រាក់ ទំាំងការជួល និង ទិញ ជាមួយអចលនទ្រព្យច្រើនជាង ១៥០០០ កំពុងដាក់ផ្សាយនៅលើគេហទំព័រ Realestate.com.kh ដែលចំនួននេះគឺច្រើនជាងកម្មវិធីដ៏ទៃផ្សេងទៀត។ លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកន្លែងណាផ្សេងទៀតនោះទេ។ អ្វីគ្រប់យ៉ាងអាចធ្វើបានចេញពីបាទដៃរបស់អ្នកជាមួយកម្មវិធីទូរស័ព្ទសម្រាប់ការស្វែងរកអចលនទ្រព្យដែលល្អជាងគេនៅកម្ពុជា។ទាញយកកម្មវិធីទូរស័ព្ទឥឡូវនេះ នៅលើ iOS និង AndroidRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ៖
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
June 6, 2022, 5:02 p.m.
២៣ តុលា ២០១៩- ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មានសេចក្តីសោមនស្សសូមប្រកាសជូនដំណឹងថា ក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយត្រូវបានតែងតាំងដើម្បីកាន់កាប់សំណង់និងបន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។ដោយហេតុថា យើងមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះរាជាណាចក្រកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និង ជាវិនិយោគិននៃគម្រោងអភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញលិខិតបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ ក្នុងបំណងអនុញ្ញាតឱ្យអ្នកម៉ៅការដ៏សំខាន់ដែលមានសមត្ថភាព និងមានហិរញ្ញវត្ថុអាចបន្តការស្ថាបនាគម្រោងនេះដោយរលូន ដោយមិនមានការបញ្ឈប់ការងារសាងសង់ឡើយ។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Oxley Gem ដែលបានសំរេចអនុវត្តបន្ទាប់ពីការខិតខំរួមគ្នាក្នុងការជួយក្រុមហ៊ុន SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញលទ្ធផលប្រតិកម្មតបមកវិញគួរឱ្យកត់សម្គាល់ទេ។ ក្នុងករណីដែលយើងសម្រេចធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem អាចធានាបានថា គ្មានការពន្យារពេលហួសហេតុពេកណាមួយ ត្រូវកើតឡើងខុសពីផែនការនៃការបញ្ចប់ការសាងសង់គម្រោងនេះ និងការប្រគល់ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិនដែលមានកិត្យានុភាពរបស់យើងផ្ទុយពីកាលបរិច្ឆេទដែលបានចុះក្នុងកិច្ចព្រមព្រៀងឡើយ។បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីណូដើម្បីធានា ថាបុគ្គលិកនិងអ្នកម៉ៅការរងទាំងអស់ទទួលបានប្រាក់ខែត្រឹមត្រូវសម្រាប់ការងារដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem នៅតែស្ថិតជាអាទិភាពខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍របស់ភាគីរងគ្រោះពីផលប៉ះពាល់នានាបើមានជាអាទិ៍។ ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួលការបញ្ជាក់ថា ពីអ្នកម៉ៅការសំខាន់ថ្មីរបស់យើង ថានឹងត្រូវមកជួបជាមួយភាគីរងគ្រោះទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពការងាររបស់ពួកគេ និងចរចាកិច្ចសន្យាការងារថ្មីជាមួយពួកគេក្នុងកម្រិតល្អបំផុត។ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ The Peak យើងខ្ញុំសូមបញ្ជាក់ថាគម្រោងនេះនឹងមិនឲ្យមានផលប៉ះពាល់ការងារ ដោយសារការបញ្ចប់ក្រុមហ៊ុន SINO និងការជំនួសដោយអ្នកម៉ៅការថ្មី ឡើយ។ ហេតុការណ៍ទាំងអស់ វានៅតែជាបេសកកម្មដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការ ផ្តល់ជូនគម្រោងរបស់យើងប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់បំផុត ក្នុងការរក្សានិងទទួលបានការពេញចិត្ត ដូចក្តីរំពឹងទុករបស់លោកអ្នកដដែល។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា
គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា
June 6, 2022, 9:42 p.m.
នៅព្រឹកថ្ងៃទី ២២ ខែតុលា គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ធ្វើពិធីចុះហត្ថលេខារួមគ្នាលើផ្នែកសណ្ឋាគារ និងលំនៅដ្ឋាន ដែលបានធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពី​ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific ក្រុមហ៊ុន KT Pacific Group ក្រុមហ៊ុន  LiXin Group មន្រ្តីរដ្ឋាភិបាលជាច្រើននាក់ និងភ្ញៀវកិត្ដិយសជាច្រើនរូប។ សុន្ទរកថារបស់លោក ជូន អូនអូ នាយកប្រតិបត្តិក្រុមហ៊ុនសណ្ឋាគារ Wyndham ថ្លែងនាឱកាសនេះ លោក  ជូន អូនអូ ប្រធានសណ្ឋាគា Wyndham គឺជាសណ្ឋាគារធំជាងគេ និងមានភាពរីកចម្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសអាមេរិក បានលើកឡើងថា ជាមួយទំនាក់ទំនង និងបទពិសោធន៍ប្រតិបត្តិការអាជីវកម្ម ទូលំទូលាយ យើងធានាថាប្រតិបត្តិការសណ្ឋាគារនេះនឹងដំណើរការ ទៅដោយរលូន។ បើតាមលោក  ជូន អូនអូ បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិការម៉ាកយីហោចំនួន ២៣ និងសណ្ឋាគារជិត ៩,០០០ នៅក្នុងប្រទេសចំនួន ៨០ លើទ្វីបចំនួន ៦ ហើយបានចុះបញ្ជីនៅទីក្រុងញូវយ៉កក្នុងខែមិថុនាឆ្នាំ២០១៨ ។លោកបានបន្ថែមទៀតថាសណ្ឋាគារ Wyndham គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ មានភាពទំនើបបំផុត និង​មានសេវាកម្មល្អបំផុត ប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅបំផុត។ប្រទេសកម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ១៥ លាននាក់នៅឆ្នាំ២០៣០ ជាមួយការនាំមកនូវការងារចំនួន ២ លានកន្លែងដល់ប្រជាជនក្នុងស្រុក។ នៅឆ្នាំ ២០២៨ ប្រទេសកម្ពុជានឹងត្រូវការបន្ទប់សណ្ឋាគារបន្ថែមចំនួន ១០ម៉ឺនបន្ទប់បន្ថែម។ សុន្ទរកថារបស់លោក ស៊ី មីងចាវ នាយកប្រតិបត្តិក្រុមហ៊ុន Lixin Groupលោក  ស៊ី មីងចាវ  នាយកប្រតិបត្តិលោកគម្រោង CEO KT Pacific បាននិយាយថា ជាមួយទីតាំងស្នូលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្នុងតំបន់ខណ្ឌ ៧ មករា តំបន់ទាំងមូលនឹងក្លាយជាទីសម្គាល់សម្រាប់អាជីវកម្មសណ្ឋាគារ អន្តរជាតិនៃក្រុមហ៊ុនលីស៊ីនគ្រុប និងក្រុមហ៊ុនស៊ូជីប៉ាស៊ីហ្វិកគ្រុប ដែលបានចូលមកទីក្រុងភ្នំពេញ។ លោកបានលើកឡើងដែរថាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយគេរំពឹងថាឆ្នាំ២០៣០ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរធុរកិច្ចចំនួន១៥ លាននាក់។  ម្យ៉ាងវិញទៀត ភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទិសដៅវិនិយោគយ៉ាងខ្លាំងរបស់ពិភពលោក។ អំពីគម្រោង  CEO KT Pacificគម្រោងគម្រោង CEO KT Pacific ស្ថិតនៅចម្ងាយតែ ៣០០ ម៉ែត្រប៉ុណ្ណោះពីទីស្តីការនាយករដ្ឋមន្ត្រី។ ស្តិតនៅក្នុងទីតាំងពាណិជ្ជកម្ម និងលំនៅដ្ឋានអន្តរជាតិដំបូងគេនៅទីក្រុងភ្នំពេញ គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ១៣០ ម៉ែត្រ ដែលខ្ពស់ជាងគេតែមួយគត់នៅរាជធានីភ្នំពេញ។លើសពីនេះទៀតគម្រោងនេះត្រូវបានរចនាឡើងសម្រាប់ឥស្សរជនអាជីវកម្មពិភពលោក ដែលមានសេវាកម្មអាជីវកម្មលំដាប់ផ្កាយ ៥ កន្លែងកម្សាន្ត ដូចជា សាលពិធីជប់លៀងអន្តរជាតិ បន្ទប់ញ៉ាំស្រាក្រហម មជ្ឈមណ្ឌលស្ប៉ា កន្លែងរត់ហាត់ប្រាណ​ អាង ហាលទីកស្តង់ដារអន្ដរជាតិរហូតដល់ ៣០ ម៉ែត្រ។  ទីកន្លែងរត់ហាត់ប្រាណលើអាកាសតែមួយប៉ុណ្ណោះប្រវែង ៣៣០ ម៉ែត្រនៅភ្នំពេញ។ គម្រោង CEO KT Pacific មានអាផាតមេនសរុប ១,១៥៦ យូនីត។ អគារ A មាន ៤៨២ យូនីត ទាំងសណ្ឋាគារពាណិជ្ជកម្ម និកន្លែងកម្សាន្ត។ គម្រោងនេះផ្តល់ជូនការជួលត្រឡប់ប្រចាំខែចំនួន ១៨,៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ក្នុងរយៈពេលរហូតដល់ ១០ ឆ្នាំ បើធៀបនឹងទីផ្សារជួលនៅរាជធានីភ្នំពេញបច្ចុប្បន្នជាទូទៅមានរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ។ ការរួមបញ្ចូលគ្នារវាង Wyndham Group និងគម្រោង CEO KT Pacific នឹងបង្កើតគំរូថ្មីសម្រាប់វិស័យសណ្ឋាគារ លំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ ហើយក្នុងពេលតែមួយបង្កើតជម្រើសដំបូងល្ពបំផុតសម្រាប់វិនិយោគិន ដែលផ្តល់ជូនប្រាក់ចំណេញខ្ពស់ និងការជួលរយៈពេលវែងបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយនេះនឹងនាំមកនូវឱកាសគ្មានដ៏ល្អបំភុតនៅក្នុងអាស៊ីអាគ្នេយ៍ទាំងមូល៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
កម្មវិធីពិសេសផ្តល់ជូនក្នុងឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
កម្មវិធីពិសេសផ្តល់ជូនក្នុងឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
June 7, 2022, 6:50 a.m.
ជាវទូរទស្សន៍ស៊ីងម៉ឹងអ៊ីនធើណិត និងទទួលបានទូរទស្សន៍ស៊ីងម៉ឹងដោយឥតគិតថ្លៃក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ SingMeng Telemedia បានក្លាយជាអ្នកផ្គត់ផ្គង់សេវាកម្មទូរទស្សន៍ដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើគម្រោងអចលនទ្រព្យ ប៉ុន្តែក្នុងនោះ ក្រុមហ៊ុនក៍មាន ផ្តល់សេវាកម្មសម្រាប់អ្នកប្រើប្រាស់ឯកជនដែរ។SingMeng Telemedia បានបង្កើតកម្មវិធីពិសេសថ្មីដើម្បីអបអរសាទរ 'ពិធីបុណ្យអុំទូក'។ ការផ្តល់ជូននេះរួមបញ្ចូល ទាំងការសាកល្បងប្រើសប្រាស់ដោយឥតគិតថ្លៃរយៈពេលបីខែ លើសេវាកម្មទូរទស្សន៍របស់ពួកយើង។ការផ្តល់ជូននេះសម្រាប់អតិថិជនទាំងឡាយណាដែលបានកំពុងប្រើប្រាស់សេវាអ៊ីនធើណិតរបស់ក្រុមហ៊ុន ស៊ីងម៉ឹង។ ក្រោយពេលបញ្ចប់ការសាកល្បងសេវាកម្មនេះ លោកអ្នកអាចសម្រេចចិត្តថាគួរភ្ជាប់ ឬមិនភ្ជាប់ សេវាកម្មទូរទស្សន៍នេះ វាជាជម្រើសរបស់លោកអ្នក! ព័ត៌មានលម្អិតបង់លុយសម្រាប់សេវាអ៊ីនធើណិតចាប់ពី ៦ ខែ​ឬ ១ ឆ្នាំទៅ និងទទួលបានការសាកល្បងដោយឥតគិតថ្លៃ រយៈពេល ៣ ខែលើដំណោះស្រាយទូរទស្សន៍របស់ពួកយើង។ជាវ ១ ឆ្នាំទទួលបាន ការសាកល្បងឥតគិតថ្លៃ រយៈពេល ៣ ខែ ដោយមិនចាំបាច់ដាក់ប្រាក់កក់ ជាវ ៦ ខែទទួលបាន ការសាកល្បងឥតគិតថ្លៃ រយៈពេល ៣ ខែ បូករួមនឹងប្រាក់កក់ ៣០ ដុល្លារសម្រាប់ការដាក់ប្រាក់ក្រុមហ៊ុន និងសងវិញ ហើយម្យ៉ាងទៀត អាចប្រើជាសេវាកម្មឥតគិតថ្លៃ ។ការផ្តល់ជូនពិសេសនេះមានសម្រាប់តិថិជនទាំងអស់ ទាំងចាស់ និងថ្មី តើការផ្សព្វផ្សាយនេះមានគោលដៅអ្វី?ទូរទស្សន៍ SingMeng តំណាងឱ្យជំហានថ្មីមួយនៅក្នុង ឧស្សាហកម្មកម្សាន្ត ទូរទស្សន៍ ។ ដំណោះស្រាយទូរទស្សន៍នេះផ្តល់នូវគុណប្រយោជន៍ថ្មីដល់អតិថិជនដូចជា៖ បទពិសោធន៍មើលទូរទស្សន៍ HD ពិតៗប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ជាង ១១០ ប៉ុស្តិ៍ភាពយន្តរាប់រយរឿងនៅតាមតម្រូវការប្រព័ន្ធកម្មវិធីផ្លាស់ប្តូរពេលវេលាចូលប្រើ YouTube YouKu & iQIY Appsអន្តរកម្មវិចារណញាណនិងពហុភាសាទោះយ៉ាងណាប្រជាជនកម្ពុជា ភាគច្រើននៅតែបន្តប្រើប្រាស់ដំណោះស្រាយទូរទស្សន៍ ផ្សេងទៀតដែលការផ្តល់នូវអត្ថប្រយោជន៍តិចតូចសម្រាប់ខ្លួនគេនិងក្រុមគ្រួសារ។ ជាមួយនឹង រយៈពេល ៣ ខែនេះការសាកល្បងដោយឥតគិតថ្លៃលើដំណោះស្រាយទូរទស្សន៍ SingMeng Telemedia ចង់បង្ហាញដល់ទស្សនិកជនរបស់ពួកយើងថា ដំណោះស្រាយទូរទស្សន៍ល្អជាង គេនៅលើទីផ្សារ ហើយដំណោះស្រាយនេះបានត្រៀមរួចរាល់សម្រាប់ពួកគេហើយ!តើមាតិកាប្រភេទណានៅលើទូរទស្សន៍ SingMeng TV?ក្នុងកំឡុងពេលសាកល្បងឥតគិតថ្លៃរយៈពេល ៣ ខែនេះអតិថិជននឹងអាចទទួលបាន នូវរាល់ទូរទស្សន៍ស៊ីធីអិម។បន្ទាប់ពីបាន ផ្តល់ជូននូវ ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ជាភាសាខ្មែរ ទាំងអស់ក្រុមហ៊ុន បាន សម្រេចចិត្តបន្តវិនិយោគនៅក្នុងតំបន់នេះនិងផ្តល់ជូននូវមាតិកាទូទាំងពិភពលោក។ សព្វថ្ងៃ SingMeng TV ផ្តល់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ចំនួន ១០៩ ក្នុងនោះមានប៉ុស្តិ៍ខ្មែរចំនួន ២១ ប៉ុស្តិ៍ទូរទស្សន៍ចិនចំនួន ៣៣ ប៉ុស្តិ៍អន្តរជាតិចំនួន ៥៣ និងប៉ុស្តិ៍លេងហ្គេមចំនួន ៣ ។ ក្នុងរយៈពេលមិនដល់ ៣ឆ្នាំផងក្រុមហ៊ុននេះបានបើកដំណើរការប៉ុស្តិ៍ផ្ទាល់ខ្លួនក៏ដូចជាមានប៉ុស្តិ៍ ជាច្រើន ដូចជា ​Fox Movies Premium,  Warner TV, Fox Sports, Discovery ឬ Natural Geographic ជាដើម។សូមមកទទួលយកយកទូរទស្សន៍ឥតគិតថ្លៃរបស់អ្នក៖ គេហទំព័រ៖ http://smtelemedia.com/ហ្វេសប៊ុក៖ https://www.facebook.com/singmengcambodia/ ទូរសព្ទ័បន្ទាន់ ៖ +៨៥៥ ៩៦ ៦៦៦១ ៨៨៨ / +៨៥៥ ៨៩ ៩៦៦ ៨៨៨។ ប្រសិនបើលោក-អ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់លក់នៅនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ស្ងាត់ៗ ក្រុមហ៊ុន ជីបម៉ុងលែន ទិញយកក្រុមហ៊ុន ហ្គ្រែន ភ្នំពេញបាត់
ស្ងាត់ៗ ក្រុមហ៊ុន ជីបម៉ុងលែន ទិញយកក្រុមហ៊ុន ហ្គ្រែន ភ្នំពេញបាត់
June 7, 2022, 6:42 a.m.
យោងតាមសេចក្តីជូនដំណឹងមួយ ដែលចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.)គឺបានបញ្ជាក់ថាក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ បានលក់ទ្រព្យសម្បត្តិសកម្មទាំងអស់ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី។ នៅថ្ងៃទី១៦ ខែតុលានេះដែរ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ដើម្បី ប្រគល់សិទ្ធិកាន់កាប់ និងសិទ្ធិគ្រប់គ្រងទាំងអស់ពីក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ជូនក្រុមហ៊ុន ជីប ម៉ុងលែន។​យោងតាមការជូនដំណឹងដដែលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ក៏បានជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅដ្ឋាន និងអតិថិជន ទាំងអស់ឲ្យ បានជ្រាបថា ក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ។គួរបញ្ជាក់ដែរថា​ គម្រោង ហ្គ្រេនភ្នំពេញអន្តរជាតិ ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ២៦០ ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហ្គ្រេនភ្នំពេញ គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំជាងគេ នៅប៉ែកខាងជើងទីក្រុងភ្នំពេញ ដែលអភិវឌ្ឍជាទីក្រុងរណបបែបស៊ីវីល័យ លំនៅដ្ឋានបែបសហគមន៍ ដើម្បីបំពេញតម្រូវការអ្នករស់នៅក្នុងរាជធានីភ្នំពេញ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ
បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ
June 7, 2022, 3:19 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិន អ្នកជំនួញ និងជនជាតិចិនជាច្រើនបានសម្រុកចូលមកលេង រស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលកត្តានេះបានជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ឯកឧត្តម គៀត ចាន់ថារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាមកត្រឹមខែ កក្កដា ឆ្នាំ២០១៩ មានជនជាតិចិនប្រមាណជា ២ លាននាក់បានចូលមកដល់ក្នុងប្រទេសកម្ពុជា​ ដែលក្នុងនោះចំនួន ២៥ ម៉ឺននាក់កំពុងរស់នៅ ធ្វើការ និងវិយោគនៅកម្ពុជា។ យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Furi Times Square ​ដែល​បានចេញផ្សាយកាលពីពាក់កណ្តាលឆមាសទី២​ ឆ្នាំ២០១៨  កន្លងទៅបាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ ​៤,០០០​ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ជាពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាលជាទី​តាំង​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង និង​ថ្លៃ​ខ្ពស់​ជាងគេ ពោលគឺ​មាន​តម្លៃ​ពី១,៥០០ ទៅ ២,៥០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ កាលពី​ឆ្នាំ២០១៥ ប៉ុន្តែ​ឆ្នាំ២០១៨ ​កើនឡើងឡើង​ដល់ ២,០០០ ដល់ ៤,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។របាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ចេញផ្សាយនៅឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថាតម្លៃនៅខេត្តព្រះសីហនុបានបន្ត កើនឡើងខ្ពស់គួឲ្យកត់សម្គាល់។ ក្នុងនោះដីសង្កាត់មួយកើនឡើងជិត ៦៥% រីឯសង្កាត់បីកើនឡើងជាង ៩០% ធៀបនឹងឆមាសទី២​ ឆ្នាំ២០១៨។ ក្នុងរយៈពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទល្បែងឌីជីថល ឬកាស៊ីណូអនឡាញនៅ កម្ពុជា។ បន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក អាត់ បូនី បាន​ប្រាប់វិទ្យុ​អាស៊ីសេរី​កាលពីដើមខែ​កញ្ញា កន្លងទៅថា មាន​ជនជាតិ​ចិន​យ៉ាង​ហោច​ណាស់ ជិត ១២​ ម៉ឺន​នាក់​ហើយ​បានចាកចេញពីកម្ពុជាគិតដល់ត្រឹមថ្ងៃទី៥ ខែ​កញ្ញា​​ ឆ្នាំ២០១៩ ​នេះ។អ្នកជំនាញសាទរចំពោះវិធានការបិទល្បែងអនឡាញការបិទល្បែងអនឡាញ និងការហូរចេញនៃជនជាតិចិនបានក្លាយជាក្តីកង្វល់មួយ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែអ្នកជំនាញក៏សាទរចំពោះវិធានការរបស់រដ្ឋាភិបាល ផងដែរ។ អ្នកជំនាញយល់ឃើញដូចៗគ្នាថា វិធានការរបស់រដ្ឋាភិបាលនេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អមួយ សម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាក្នុងរយៈពេលវែង។ ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh កាលពីដើមខែកញ្ញា លោកឧកញ៉ា នួន រិទ្ធី នាយកប្រតិបត្តិរ​បស់ក្រុម​ហ៊ុន Khmer Appraisal Foundation​ បាន​លើក​ឡើង​ថា៖ «​ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេស​ចរ​មក​លេ​ងល្បែង ស៊ីសង ​មិនមែនជា​អ្នកវិនិយោគទេ»។ លោក​ថា៖​«​​ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសង គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះ​​យក​វិនិយោគិនល្អៗ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋ កិច្ចកម្ពុជាក្នុងរយៈពេលវែង»​។ ដូចគ្នានេះដែរ ថ្លែងនៅក្នុងពីព័រណ៍អចលនទ្រព្យឆ្នាំ ២០១៩​ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh កាលពីដើមខែតុលានេះ បណ្ឌិត គីម ហ៊ាង ជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ក៏មើលឃើញពីផលចំណេញរយៈពេលវែងសម្រាប់ សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យអចលនទ្រព្យ។ លោកថាការបញ្ឈប់ការភ្នាល់ល្បែងអនឡាញនឹង​ផ្តល់​ផល​ល្អ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ប្រកបដោយស្ថេភាព និងនិរន្តរភាព។ អចលនទ្រព្យរងផលប៉ះពាល់ បើបិទល្បែងអនឡាញភ្លាមៗទោះយ៉ាងណា បណ្ឌិត គីម ហ៊ាង មើលឃើញថាក្នុងរយៈពេលខ្លី ការហូរចេញដ៏ច្រើននៃជនជាតិចិន ដែលបណ្តាលមកពីការបិទល្បែង អនឡាញនេះ នឹងធ្វើឲ្យប៉ះពាល់[ច្រើន]ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និងក្រុងបាវិត។លោកបានបញ្ជាក់ថា អគារនៅក្នុងព្រះសីហនុ ដែលធ្លាប់ជួល ២ ម៉ឺនដុល្លារពីមុន ឥឡូវធ្លាក់ក្រោម ១ ម៉ឺនដុល្លារ (ប៉ុន្តែគ្មានអ្នកជួល) រីឯដីធ្លីធ្លាប់មានតម្លៃ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់មកត្រឹម ១៥០ ដុល្លារ។ សម្រាប់បញ្ហានេះ បណ្ឌិត គីម ហ៊ាង បានលើកឡើងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ ចុះនៃវិស័យអចលនទ្រព្យគឺត្រូវបន្តការចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការស្រាប់ក្នុងពេលបច្ចុប្បន្នឲ្យបានរយៈពេលមួយឆ្នាំទៀត។  នេះមានន័យថា សម្រាប់ក្រុមហ៊ុន កាស៊ីណូ ដែលមានអជ្ញាប័ណ្ណកំពុងដំណើរការ និងកំពុងជួលអគារស្រាប់គួរត្រូវបានបន្តកិច្ចសន្យាមួយឆ្នាំទៀត ចំណែកបើមានអជ្ញាប័ណ្ណ តែមិនធ្វើប្រតិបត្តិការត្រូវដកយកវិញ ហើយរដ្ឋក៏នឹងមិនផ្តល់អជ្ញាប័ណ្ឌដល់ក្រុមហ៊ុនថ្មីទៀតដែរ។ លោកជឿថា ការធ្វើបែបនេះអាចធ្វើឲ្យស្ថានភាពទីផ្សារអចលនទ្រព្យ [ការទិញលក់-ជួល ការសាងសង់ជាដើម] មានលំនឹងជាធម្មតា។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ឃើញថាការបិទល្បែងអនឡាញអាចផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើវិស័យអចលនទ្រព្យ។ លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CPL បានលើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យដែរថាយើងមិនគួរមានក្តីបារម្ភ ខ្លាំងពេកនោះទេចំពោះការបិទល្បែងអនឡាញ [ពិសេសនៅខេត្តព្រះសីហនុ] ដោយសារទីផ្សារអចលនទ្រព្យកម្ពុជាមិនផុយស្រួយ ដោយសារការចាកចេញនៃជនជនជាតិចិនពីកម្ពុជានោះទេ។ ផ្ទុយទៅវិញ ការធ្វើនេះគឺដើម្បីស្ថេរភាពនៃវិស័យអចលនទ្រព្យរយៈពេលយូរ។» ឧកញ៉ា ចេង ខេង បានបន្តថា “រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍខេត្ត ព្រះសីហនុ”។ បើតាមការអះអាង ក្រុមអ្នកជំនាញសភាពាណិជ្ជកម្មដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងលោក ឧកញ៉ា លី ហួរ ជាសហប្រធាន បានក៏មានរៀបក្រុមការងារ​ ត្រួតពិនិត្យ ដែលបានជជែកជាមួយភាគីរដ្ឋាភិបាលក្នុងការកំណត់ និងវាយតម្លៃហានិភ័យ និងបញ្ហានានាដែលអាចកើតមាននៅខេត្តព្រះសីហនុ។ ជាលទ្ធផល ដោយសារសំណង់អគារ នៅខេត្តព្រះសីហនុកំពុងមានដំណើរការសាងសង់យ់ាងមមារញឺក ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនទាន់សាងសង់រួចរាល់ផងនោះ ដែលទាំងនេះវាបានបង្ករឲ្យមានបញ្ហា ភាពគ្មានសណ្ឋាប់ធ្នាប់ និងសុវត្ថិភាពជាដើម ដល់ការរស់នៅរបស់ប្រជាជន។ បើតាមការពិភាក្សា ទិសដៅបន្ទាប់ រដ្ឋាភិបាលនឹងត្រូវរៀបចំឲ្យមានលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងខេត្តព្រះសីហនុសម្រាប់អ្នកក្នុងស្រុក។​សូមបញ្ជាក់ដែរថា​ បើយោងតាមស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បាន​ប្រាប់សារព័ត៌មានក្នុងស្រុក VOD​ ​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩​ ថា​ អាជីវកម្មស្ទើរតែ ៩០% នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន​ ​ដែលរាប់ចាប់តាំងពី​ផ្ទះសំណាក់​ សណ្ឋាគារ​ ហាង​ម៉ាស្សា​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ជាដើម។ បច្ចុប្បន្នក្រុងព្រះសីហនុមានសណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ ១៥៦ ទីតាំង កាស៊ីណូ​ចំនួន​ ៦២ ​ ​ក្លឹប​កម្សាន្តចំនួន ៤៨ ​ហាងខារ៉ាអូខេ​ចំនួន ៤១  ហាង​ម៉ាស្សា​ចំនួន ៤៦ និងភោជនីយដ្ឋាន​​ ៤៣៦ ទីតាំង៕ ស្វែងរកឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬ អចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ!
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
June 6, 2022, 5:02 p.m.
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គម្រោង អ & អេហ្វ កម្ពុជា  បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍មួយឆ្នាំនៃការដំណើរការគម្រោងនៅក្នុងទីក្រុងភ្នំពេញ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករជាមួយដៃគូសហការសម្ព័ន្ធពាណិជ្ជករជាច្រើន។ ក្រុមហ៊ុន អ & អេហ្វ ក​ម្ពុជា បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅបុរីមជ្ឈមណ្ឌលភ្នំពេញដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកិតិ្ដយសនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដៃគូសហការសម្ព័ន្ធពាណិជ្ជករ និងសំណាក់អ្នកសារព័ត៌មានមកពីអង្គភាពធំៗប្រចាំនៅកម្ពុជាសរុបប្រមាណជាង៣០០នាក់។ កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយ​ និងអ៊ូអរក្រៃលែង ដោយថ្នាក់ដឹកនាំកិតិ្តយសទាំងឡាយបានធ្វើការសំណេះសំណាលជាមួយនឹងដៃគូពាណិជ្ជករនានាដោយសេចក្ដីសោមនស្សរីករាយ ចំណែកឯម្ចាស់ផលិតផលសំខាន់ៗជាច្រើនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាសមាជិកសម្ព័ន្ធពាណិជ្ជកររបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នាឱកាសនោះផងដែរ។រួមគ្នាបង្កើតយុគសម័យថ្មីនៃរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន អ & អេហ្វ កម្ពុជាបើកឆាកកម្មវិធីនេះដោយមានការសម្ដែងរបាំប្រពៃណីបានញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក។ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅ​របស់ក្រុមហ៊ុន អ & ​អេហ្វ បានឡើងថ្លែងសុន្ទរកថាធ្វើការអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ព្រមទាំងធ្វើការជូនពរដល់បណ្ដាដៃគូក្នុងសម្ព័ន្ធពាណិជ្ជករទាំងអស់ឱ្យទទួលបានភាពជោគជ័យ និងរួមដៃគ្នាកសាងអនាគតដ៏ត្រចះត្រចង់ប្រកបដោយសុទិដ្ឋិនិយមផងដែរ។អស់រយៈពេល ២៥ ឆ្នាំមកនេះ ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើននៅជុំវិញពិភពលោក។ ចាប់ផ្ដើមពី “បុរី ប៉ាន់ពិជូជាង ថ្មី” រហូតដល់ការក្ដោបក្ដាប់សិទ្ធិកាន់កាប់សណ្ឋាគារ ប្រណិតៗធំៗនៅជុំវិញសកលលោក ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅតែរក្សាខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកប្រតិបត្តិការទីក្រុងដើម្បីជួយជំរុញការអភិវឌ្ឍទីក្រុង និងលើកកម្ពស់ស្ដង់ដាររស់នៅរបស់ប្រជាជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើងជានិច្ច។ ចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមហ៊ុន អ & អេហ្វ គ្រុប បានឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវគម្រោងសំខាន់ៗចំនួនពីរជាបន្ដបន្ទាប់គឺគម្រោង បុរីមជ្ឈមណ្ឌលភ្នំពេញ និងគម្រោង អ &អេហ្វ ហ័រហ៊្វូ ដែលជាសមិទ្ធផលដំបូងគេបង្អស់ក្នុងការបើកទំព័រគម្រោងលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ និងបង្កើននូវស្ដង់ដារជីវភាពរស់នៅរបស់អ្នកភ្នំពេញឲ្យប្រសើរឡើងមួយកម្រិត ទៀត។ លើសពីនេះទៅទៀត គម្រោងក៏ទទួលបានជ័យលាភីលក់ដាច់ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ក្នុងទីផ្សារកម្ពុជាផងដែរ។ចាប់ផ្តើមដោយយភាពអស្ចារ្យ និងសម្រេចបានភាពជោគជ័យនឹកស្មានមិនដល់នៅក្នុងកម្មវិធីនេះ  អ &អេហ្វ គ្រុប ក៏បានអញ្ជើញតារាចម្រៀងកិត្តិយសដ៏ល្បីប្រចាំកម្ពុជា និងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន អ & អេហ្វ ប្រចាំនៅកម្ពុជា ហើយក៏ជាពាណិជ្ជករមួយរូបផងដែរ គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីចែករំលែកនូវបទពិសោធន៍អស់រយៈកាល ១ ឆ្នាំមកនេះ ចំពោះការចូលជាសមាជិកក្នុងសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា។ នាឱកាសនោះដែរ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានឡើងផ្ដល់ប័ណ្ណសរសើរដល់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងនាមជាទូតសុឆន្ទៈនៃសម្ព័ន្ធពាណិជ្ជករដ៏ឆ្នើមមួយរូប​។ បន្ទាប់មកទៀត បណ្ដាដៃគូសម្ព័ន្ធពាណិជ្ជករ អ&អេហ្វ បានឡើងសម្ដែងចំណាប់អារម្មណ៍ក្រោយពីចូលជាសមាជិករបស់សម្ព័ន្ធជាបន្តបន្ទាប់ ព្រមទាំងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដែលមានកន្លងមកនេះស្ដីពីការអភិវឌ្ឍអនាគតកាលនៃវិស័យពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ ក្នុងនាមជាសមាជិកដែលប្រកបរបរនៅកម្ពុជាព្រមទាំងជាអ្នកចូលរួមបង្កើតអនាគតភ្នំពេញដ៏រុងរឿង។ មិនថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ឬដៃគូពាណិជ្ជករទេ សុទ្ធតែជាចំណែកដ៏សំខាន់មួយក្នុងរង្វង់អេកូឡូ ស៊ីសេដ្ឋកិច្ចភ្នំពេញ គឺត្រូវដើរទន្ទឹមគ្នានឹងដំណើរអភិវឌ្ឍទីក្រុងនៃរាជធានីទាំងមូល។ ការដាក់ដំណើរការវេទិកាសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា និងបណ្ដាពាណិជ្ជករធំៗប្រចាំនៅកម្ពុជា ក្នុងការអនុម័តតាមទំនោរនិយម និងតម្រូវការអភិវឌ្ឍន៍របស់វិស័យពាណិជ្ជកម្មភ្នំពេញ។ ក្រុមហ៊ុន អ &អេហ្វ ជឿថា មានតែអនុវត្តនូវយុទ្ធសាស្ត្ររួមសុខ រួមទុក្ខ យុទ្ធសាស្ត្រចែករំលែក និងយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ក្នុងរង្វង់អេកូឡូស៊ីសេដ្ឋកិច្ចនេះទេ ទើបអាចជំរុញឲ្យមានការរីកចម្រើនដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រសើរឡើងនៅពេលអនាគត។កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយភាពរីករាយ ជាមួយការបន្លឺស្នូរទះដៃយ៉ាងខ្លាំង អមដោយការបាញ់កាំជ្រួចក្រដាស ដើម្បីអបអរសាទរបើកសម្ពោធពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកំពូលនៃម៉ាកអាជីវកម្មសំខាន់ៗ​ និងទូតសុឆន្ទៈសម្ព័ន្ធពាណិជ្ជករ។អ & អេហ្វ កម្ពុជាជឿជាក់លើអនាគតនៃវិស័យអចលនទ្រព្យកម្ពុជាចំពោះ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ឆ្នាំ២០១៩ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យអចលនទ្រព្យ។ ក្នុងនាមជាអ្នកសាងសង់លំនៅដ្ឋានបែបទំនើបនៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា សង្ឃឹមថាក្រៅពីបង្កើនជីវភាពរស់នៅរបស់ប្រជាជន ក្រុមហ៊ុនក៏សង្ឃឹមជឿជាក់ថានឹងអាចបន្តរីកចម្រើនទៅមុខជាមួយគ្នាជាមួយនឹងដៃគូសហការ និងពាណិជ្ជករគ្រប់វិស័យទាំងអស់ ដើម្បីបង្កើតបាននូវគុណតម្លៃការអភិវឌ្ឍទីក្រុងឲ្យប្រសើរឡើង។ លោក វ៉ាង ជីហាវ  អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានមានប្រសាសន៍បង្ហាញថា៖ «ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហដើមរបស់ខ្លួនជានិច្ច ដោយពាំនាំមកនូវឱកាសរួមសហការធុរកិច្ចនានា សម្រាប់រាជធានីភ្នំពេញ និងអ្នកវិនិយោគគ្រប់វិស័យ ហើយយើងនឹងមិនធ្វើឱ្យដៃគូសហការដែលជឿទុកចិត្តលើ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ខកបំណងឡើយ»។  លោកបានបន្ថែមថា ឥឡូវនេះ យើងនៅបន្ដធ្វើការស្វាគមន៍បណ្ដាពាណិជ្ជករ ម្ចាស់ផលិតផល និងអ្នកវិនិយោគពីជុំវិញសកលលោកដែលមានបំណងមកចូលរួមក្នុងសម្ព័ន្ធពាណិជ្ជកររបស់យើង ដើម្បីរួមគ្នាបង្កើតភាពជោគជ័យ និងផលចំណេញសម្រាប់ទាំងអស់គ្នានៅពេលអនាគត៕ តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
June 7, 2022, 1:41 a.m.
អជ្ញាធរខេត្តព្រះសីហនុបានប្រកាសពីការចាប់ផ្តើមដំណើរការជួលជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងការសាងសង់ផ្លូវថ្មីនៅក្នុងទីក្រុង។ គម្រោងនេះរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៨ ខែ។ យោងតាមអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានធ្វើការប្រកាសតាមរយៈ ការបង្ហោះសារលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យនេះ ផ្លូវ​ចំនួន ២៤ ខ្សែ ដែលប្រវែងប្រមាណ ៧៤ គីឡូម៉ែត្រនឹងត្រូវបានជួសជុលឡើងវិញជាមួយនឹងថវិកាចំនួន១០០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា។ ការងារនេះត្រូវបានអនុវត្តក្នុងពេលតែមួយដោយក្រុមហ៊ុនម៉ៅការចំនួន ៧ ផ្សេងគ្នា។គម្រោងជួសជុលត្រូវបានសិក្សា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូប រួមមាន៖ ឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឯកឧត្តមស៊ុន ចាន់ ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នេះបើយោងតាមទំព័រហ្វេកបុកដដែល។ ទឺកប្រាក់ចំនួន១០០ លានដុល្លារនេះត្រូវបានទាញចេញពីថវិកាបម្រុងរបស់ជាតិ ដោយនាយករដ្ឋមន្រ្តី ហ៊ុន​ សែន កាលពីខែសីហា ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការដឹកជញ្ជូនសម្ភារៈសំណង់ធុនធ្ងន់ជាញឹកញាប់ នៅពេលដែលវិស័យអចលនទ្រព្យ និងវិស័យសំណង់មានការរីកចម្រើននៅក្នុងទីក្រុងជាប់មាត់សមុទ្រមួយនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ! កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ!
សំណួរចម្លើយខ្លីៗអំពីពន្ធអចលនទ្រព្យនៅកម្ពុជា
សំណួរចម្លើយខ្លីៗអំពីពន្ធអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 4:39 a.m.
ស្របពេលវិស័យអចលនទ្រព្យកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាទូទៅត្រូវបាន គេមើលឃើញថាមានសន្ទុះកំណើននៅស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។  ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។ចំពោះការបង់ពន្ធអចលទ្រព្យ ប្រហែលជានៅមានសាធារណជនមួយចំនួនតូចប៉ុណ្ណោះដែលពុំទាន់បានយល់ច្បាស់អំពីពន្ធលើអចលនទ្រព្យនេះ ថាតើត្រូវបង់ពន្ធដោយរបៀបណា និងត្រូវបង់យ៉ាងដូចម្តេចជាដើម ​។ល។ ដើម្បីផ្តល់ជាចំណេះដឹងបន្ថែមទៀតដល់លោកអ្នក យើងបានធ្វើការដកស្រង់ និង សង្ខេបពីកិច្ចសម្ភាសន៍របស់ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារស្តីអំពីពន្ធលើអចលនទ្រព្យ។ សំណួរ៖ តើអ្វីទៅជាពន្ធលើអចលនទ្រព្យ?ពន្ធលើអចលនទ្រព្យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ និងត្រូវបានដាក់ឲ្យអនុវត្តនៅ ឆ្នាំ២០១១។ ពន្ធអចលនទ្រព្យនេះប្រមូលជាប្រចាំឆ្នាំលើអចលនទ្រព្យ ដែលស្ថិតនៅក្នុងតំបន់ រដ្ឋបាលថ្នាក់ ខេត្ត/ខណ្ឌ រាជធានីភ្នំពេញ និងរដ្ឋបាលក្រុងនៅតាម បណ្តាខេត្តនានាជាមួយ នឹងអត្រា ០.១% នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការ វាយតម្លៃអចលនទ្រព្យ។ ក្នុងការវាយតម្លៃនោះដែរ ក៏មានការចូលរួមដោយភាគីជាច្រើន រួមទាំងស្ថាប័នឯកជន ដើម្បីធ្វើឲ្យតម្លៃដែលកំណត់នោះអាចទទួលយកបាន។សំណួរ៖ តើពន្ធនេះត្រូវបង់ជារៀងរាល់ឆ្នាំឬទេ?​ចម្លើយ៖ ពន្ធនេះត្រូវបង់ជារៀងរាល់ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះមានន័យថា ម្ចាស់អចលនទ្រព្យ ត្រូវស្វ័យប្រកាសបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ។ ប្រសិនបើម្ចាស់អចលនទ្រព្យមានភាពយឺតយ៉ាវ មិនបានបង់ពន្ធ គាត់នឹងទទួលរងការពិន័យតាមបទបញ្ញត្តិដែលមានជាធរមាន។ បើសិនម្ចាស់អចលនទ្រព្យ មិនទាន់បានចុះបញ្ជី គាត់ក៏ត្រូវទៅចុះបញ្ជី ឬផ្តល់ព័ត៌មានថ្មីៗ ទាក់ទងនឹងការកែសម្រួលអចលនទ្រព្យដែលគាត់មានដើម្បីបង់ពន្ធឲ្យបានត្រឹមត្រូវ។ ក្នុងករណីគាត់វាយអគារគាត់ចោល ហើយគាត់នៅសល់តែដីទទេ គាត់អាចនឹងខាតប្រសិនបើគាត់មិនបានផ្តល់ពត៌មាននោះ។ ជាធម្មតា ការបង់ពន្ធអចលនទ្រព្យ គឺបង់ទាំងដី និងអគារ។ បើគាត់វាយអគារចោល គាត់ត្រូវបង់ត្រឹមតែដីនោះទេ។ ឧទាហរណ៍ បើគាត់មិនផ្តល់ពត៌មានទាក់ទងនឹងការវាយអគារចោលនៅលើដីរបស់គាត់ទេ គាត់ត្រូវមានតួនាទីបង់ពន្ធអគារនោះជានិច្ច ដែលជាកត្តាធ្វើឲ្យគាត់ ខាតបង់។សំណួរ៖ ដោយសារតែប្រព័ន្ធនៃការបង់ពន្ធជារបបស្វ័យប្រកាស ប្រសិនបើក្នុងករណីដែលអ្នកបង់ពន្ធក្លែងបន្លំព័ត៌មានទាក់ទងនឹងអចលនទ្រព្យរបស់គាត់ ដើម្បីបង់ពន្ធតិចតើវាអាចជាបញ្ហាបានដែរឬទេ?ចម្លើយ៖ ជាគោលការណ៍តាមបទបញ្ញត្តិច្បាប់ បើគាត់បង់ពន្ធខ្វះ គាត់នឹងត្រូវបង់បន្ថែម ហើយរងការពិន័យទៀត ដោយសារតែគាត់ប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ដែលមានជាធរមាន។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅទីក្រុងភ្នំពេញ បានចំនួន ១៦ ខណ្ឌ ហើយនឹងបន្តធ្វើបន្ថែមទៀត។ គោលដៅនៃការចុះធ្វើនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានអចលនទ្រព្យ តាមរយៈការប្រកាសព័ត៌មានថ្មីៗ ទាក់ទងនឹងអចលនទ្រព្យរបស់គាត់ ហើយបើសិនជាគាត់ចង់បានកាតបង់ពន្ធ គេអាចជួយធ្វើឲ្យគាត់បាន។ វាអាចបង្កភាពងាយស្រួលដល់គាត់ ប្រសិនបើគាត់ចង់បង់ពន្ធអចលនទ្រព្យ ដែលស្ថិតនៅកំពង់សោម គាត់អាចបង់នៅភ្នំពេញក៏បាន។ ជំហានបន្ទាប់ គាត់អាចបង់តាម E-payment ដែលគាត់អាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចបង់ពន្ធពីផ្ទះដោយមិនចាំបាច់ធ្វើដំណើរទៅអគ្គនាយកដ្ឋានពន្ធដារក៏បាន។សំណួរ៖ ក្នុងករណីដែលម្ចាស់អចលនទ្រព្យមិនអើពើនឹងការបង់ពន្ធទាល់តែសោះ តើវាអាចជាបញ្ហាដែរឬទេ?ចម្លើយ៖ ជាគោលការណ៍ គាត់នឹងត្រូវទទួលរងការពិន័យ។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារមិនទាន់មានការចុះធ្វើសវនកម្មជាប្រចាំ ដូចដែលយើងធ្វើចំពោះក្រុមហ៊ុននោះទេ។ ដូច្នេះគេមានយន្តការមួយនៅពេលដែលគាត់ផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ គេនឹងពិនិត្យមើលប្រវត្តិនៃអចលនទ្រព្យនោះ រួមទាំងប្រវត្តិនៃការបង់ពន្ធអចលនទ្រព្យផងដែរ។ ប្រសិនបើគេឃើញថា គាត់មិនបានបង់ពន្ធទេ គេនឹងតម្រូវឲ្យគាត់បង់ពន្ធ រួមទាំងការពិន័យផងដែរ។ ផ្អែកតាមច្បាប់ការផ្ទេរកម្មសិទ្ធិនៅក្នុងរង្វង់ញាតិ ពន្ធប្រថាប់ត្រាគឺសូន្យ ប៉ុន្តែ ចំពោះពន្ធផ្សេងៗទៀត ដែលតម្រូវឲ្យគាត់បង់គាត់ត្រូវតែបង់។ក្នុងករណីដែលម្ចាស់អចលនទ្រព្យជានីតិបុគ្គល ក៏គេតម្រូវឲ្យគាត់បង់ពន្ធដែរ ប្រសិនបើគាត់ជំពាក់បំណុលពន្ធ។ ប្រសិនបើគាត់មិនមានលទ្ធភាពបង់ពន្ធទាំងអស់ គាត់អាចបង់ជាតំណាក់កាលក៏បាន។សំណួរ៖ ប្រសិនបើម្ចាស់អចលនទ្រព្យយល់ថា អចលនទ្រព្យរបស់គាត់មិនជាប់ពន្ធទេ តើគាត់ត្រូវទៅប្រកាសប្រាប់ខាងពន្ធដារឲ្យដឹងថា អចលនទ្រព្យរបស់គាត់មិនជាប់ពន្ធដែរឬទេ?ចម្លើយ៖ គាត់អាចធ្វើស្វ័យប្រកាស។ គាត់អាចយកព័ត៌មានដើម្បីគណនាមើលថាតើអចលនទ្រព្យរបស់គាត់ត្រូវបង់ពន្ធឬអត់? ជាវិធីគណនា គាត់អាចយកតម្លៃដែលគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យកំណត់ គុណនឹងតម្លៃផ្ទះ (បើមានច្រើនជាន់គុណនឹងចំនួនជាន់នោះ) ហើយគុណនឹង៨០% ដកនឹង ១០០,០០០,០០០ រៀល។ ប្រសិនបើឃើញតម្លៃនេះ ក្រោម ០ ឬស្មើ ០ គាត់មិនចាំបាច់បង់ពន្ធទេ។ ប៉ុន្តែបើសិនជាឃើញលើសពី ០ គាត់ត្រូវយកគុណនឹង ០.១% ដើម្បីរកតម្លៃពន្ធដែលត្រូវបង់។ ក្នុងករណីដែលគាត់គណនាឃើញក្រោមតម្លៃ ១០០ លានរៀល គាត់មិនចាំបាច់ប្រកាស ប្រាប់អគ្គនាយកដ្ឋានពន្ធដារទេ។ ប៉ុន្តែប្រសិនបើគាត់ស្ម័គ្រចិត្តចុះបញ្ជីក៏មិនមានបញ្ហាអ្វីដែរ។សំណួរ៖ តើការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះពន្ធលើអចលនទ្រព្យនេះមានភាពទូលំទូលាយហើយឬនៅ?ចម្លើយ៖ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនហើយ ដោយសារតែប្រជាពលរដ្ឋបានមកបង់ពន្ធច្រើនហើយ។ មានតែអចលនទ្រព្យមួយចំនួនទេដែលមិនទាន់បានបង់ពន្ធ។សំណួរ៖ ការយកពន្ធអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន ធ្វើឡើងនៅតែរាជធានី និងក្រុងតាមបណ្តាខេត្តទេ។ ចំណែកការយកពន្ធលើអចលនទ្រព្យនៅតាមស្រុកភូមិវិញ អាចនឹងធ្វើនៅពេលណាដែរ?ចម្លើយ៖ ចំពោះពន្ធលើអចលនទ្រព្យនេះ ធ្វើតែតាមភូមិសាស្រ្តរដ្ឋបាល និងមិនទាន់ធ្វើដល់ ស្រុកដទៃទៀតទេ ដោយសារតែក្នុងអាណត្តិទី៥ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តកៀងគរ ចំណូលមធ្យម២០១៤ ដល់២០១៨ ហើយក្នុងយុទ្ធសាស្រ្តនេះ មិនមានការតម្លើងពន្ធអ្វីនោះទេ។ ជាមួយនឹងយុទ្ធសាស្រ្តថ្មីមួយទៀត ដើម្បីកៀងគរចំណូលពីឆ្នាំ២០១៩ ដល់២០២៣ ដែលមិនមានការពង្រីកដែននៃការប្រមូលពន្ធដែរ។ អ្វីដែលយើងធ្វើគឹស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!
ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា
ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 2:34 a.m.
ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យ ដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។ ខាងក្រោមនេះគឺជាព័ត៌មានចាំបាច់មួយចំនួនដែលអ្នកជាម្ចាស់អចលនទ្រព្យត្រូវធ្វើការស្វែងយល់ដើម្បីប្រាកដថាអចលទ្រព្យរបស់អ្នកជាប់ពន្ធ ឬមិនជាប់ពន្ធ។តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់ពន្ធ?យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា៖ ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។  ទោះយ៉ាងណាមានអចលន​ទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។តើអចលនទ្រព្យមានតម្លៃប៉ុន្មានត្រូវជាប់ពន្ធ?អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល ​(២៥,០០០ដុល្លារ) ឡើងទៅ។តើអ្នកណាជាអ្នកជាប់បន្ទុកបង់ពន្ធអចលនទ្រព្យ?យោងទៅតាមច្បាប់អ្នកដែលជាប់បន្ទុកបង់ព​ន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយលើអចលនទ្រព្យជាប់ពន្ធ។តើត្រូវបង់ពន្ធនៅឯណា?​សម្រាប់អចលទ្រព្យនៅតាមខេត្តតម្រូវឲ្យបង់ពន្ធតាមសាខាពន្ធដារខេត្តប្រសិនបើអចល​នទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញត្រូវបង់នៅសាខាពន្ធដារខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំ​ដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះអ្នកបង់ពន្ធតម្រូវឲ្យដាក់លិខិតប្រកាសពន្ធ​ និងគណនាពន្ធដោយខ្លួនឯង។ក្រៅពីការបង់ពន្ធតាមសាខាពន្ធដារម្ចាស់អចលនទ្រព្យក៏អាចបង់ពន្ធនៅតាមសាខាធនាគារដៃគូមួយចំនួនដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ាធនាគារ​ អេអិនហ្សិតរ៉ូយ៉ាល់ ឬធនាគារកម្ពុជាសាធារណៈ។តើត្រូវគណនាប្រាក់ពន្ធដូចម្តេច?យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ បានបង្ហាញជារូមបន្តរួមមួួយ ក្នុងការគណនាប្រាក់ពន្ធដោយយកតម្លៃអចលនទ្រព្យ សរុបគុណឲ្យ៨០ភាគរយដកនឹង ១០០លានរៀលរួចគុណនឹង ០,១ ភាគរយ។ឧទាហរណ៍៖ អ្នកមានដីទំហំ ១៥ម x ៣០ម ឬ ៤៥០ ម៉ែត្រការ៉េ ហើយនៅលើដីនោះមានផ្ទះល្វែងទំហំ ៥មx២០ម ឬ  ១០០​ម៉ែត្រការ៉េចំនួន២ជាន់។ បន្ទាប់ពីវាយតម្លៃ ឬផ្នែកលើតារាងតម្លៃរបស់ក្រសួងបង្ហាញថាដីក្នុងតំបន់នោះមានតម្លៃ៣០០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះល្វែងជាន់ផ្ទាល់ដីមានតម្លៃ២៥០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះជាន់ទីមួយមានតម្លៃ២០០​ដុល្លារ/ម៉ែត្រការ៉េ​ និងជាន់ទី២មានតម្លៃ១៧០ដុល្លារ/ម៉ែត្រការ៉េ។សូម​មើលរបៀបគណនា៖តម្លៃដីសរុប គឺ ៤៥០ x ៣០០ ដុល្លារ = ១៣៥,០០០ ដុល្លារផ្ទះជាន់ផ្ទាល់ដី គឺ ១០០ x ២៥០ ដុល្លារ = ២៥,០០០​ ដុល្លារផ្ទះជាន់ទី១ គឺ ១០០ x ២០០ ដុល្លារ = ២០,០០០ ដុល្លារផ្ទះជាន់ទី ២ គឺ ១០០ x  ១៧០ ដុល្លារ = ១៧,០០០ ដុល្លារយើងបានតម្លៃអចលនទ្រព្យសរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារប្រាក់ពន្ធត្រូវបង់គឺ  (១៩៧,០០០ ដុល្លារ x ៨០% - ២៥,០០០ ដុល្លារ) x ០,១% = ១៣២,៦ ដុល្លារដូចនេះ ប្រាក់ពន្ធដែលអ្នកត្រូវបង់គឺ ១៣២,៦ ដុល្លារ ឬ ៥៣០,៤០០ រៀល។តើអាចដឹងពីតម្លៃអចលនទ្រព្យដោយរបៀបណា?​ការកំណត់តម្លៃអចលនទ្រព្យត្រូវធ្វើដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយផ្នែកទៅលើ តម្លៃជាក់ស្តែងលើទីផ្សារ។​​ ចំពោះការកំណត់តម្លៃដី និងតម្លៃអគារ ឬផ្ទះ ក្រសួងមានចេញជាតា រាងតម្លៃទៅតាមទីតាំង ឬតំបន់ផ្សេងៗគ្នាដែលបានបិទផ្សាយនៅតាមសាខាពន្ធដារខេត្ត និងខណ្ឌ។ ក្រៅពីនេះក៏មានការចុះត្រួតពិនិត្យ និងវាស់វែងលើអចលនទ្រព្យដោយផ្ទាល់ ពីគណៈកម្មការវាយតម្លៃអលនទ្រព្យ។ប្រសិនបើអចលន​ទ្រព្យនោះមានទាំងដី​ និងអគារសង់ភ្ជាប់ជាមួយគ្នាអចលនទ្រព្យនោះត្រូវបានរាប់បញ្ចូលថា ជាអចលនទ្រព្យតែមួយ​​ ហើយតម្លៃអចលនទ្រព្យសរុបបាន មកពីបូកបញ្ចូលគ្នារវាងតម្លៃ ដីសរុប និងតម្លៃអគារសរុប។ ប៉ុន្តែសម្រាប់អចលនទ្រព្យស្ថិតនៅលើទីតាំងផ្សេងគ្នាត្រូវរាប់បញ្ចូលជា អចលនទ្រព្យផ្សេងគ្នា និងត្រូវធ្វើ លិខិតប្រកាសពន្ធដាច់ពីគ្នា។តើត្រូវមានឯកសារអ្វីខ្លះនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យ?ឯកសារសំខាន់ៗដែលត្រូវភ្ជាប់មកជាមួយនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យមានដូចជា៖ ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណរួមមាន អត្តសញ្ញាណប័ណ្ណខ្មែរ សំបុត្របញ្ជក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបទេស លិខិតបញ្ជាក់ពីទីលំនៅដូចជាសៀវភៅគ្រួសារ ប័ណ្ណកម្មសិទ្ធិលើ អចលនទ្រព្យ ប្លង់រឹង ឬឯកសារផ្សេងទៀត ដែលបញ្ជាក់ពីកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ចេញដោយអជ្ញាធរឃុំ/សង្កាត់ស្របច្បាប់។តើអ្វីជាប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ?ប័ណ្ណសំគាល់ការបង់ពន្ធអចលនទ្រព្យជាកាតសម្គាល់អចលនទ្រព្យមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃអចលនទ្រព្យ។ កាតនេះមានសុពលភាព ជានិច្ចមិនថាអចលនទ្រព្យនោះត្រូវបានទិញលក់ ឬដូរម្ចាស់កាន់កាប់ក៏ដោយ។​ប័ណ្ណសម្គាល់អចលនទ្រព្យការបង់ពន្ធអចលនទ្រព្យបង្កើតឡើងដើម្បីជួយសម្រួលដល់ការបង់ពន្ធឲ្យកាន់តែមានភាពងាយស្រួលដោយសារម្ចាស់អចលនទ្រព្យអាចបង់ពន្ធតាមសាខាពន្ធដាមួយណាក៏បាន ហើយពន្ធនោះនឹងចូលទៅកាន់សាខាពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ។តើបច្ចុប្បន្ននេះយើងអាចបង់ពន្ធតាមប្រព័ន្ធអនឡាញបានដែរឬទេ?​នៅពេលអនាគតការបង់ពន្ធនឹងកាន់តែងាយស្រួល នាយកដ្ឋានពន្ធដារនឹងដាក់ឲ្យមានការប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-payment) ដែលជួយសម្រួលដល់ម្ចាស់អចលនទ្រព្យថែមទៀតមិនថានៅទីណាប្រទេសណាក៏ពួកគេនៅតែអាចបង់ពន្ធបាន៕ស្វែងយល់អំពីព័ត៌មានអចលនទ្រព្យនៅកម្ពុជាចូលទៅកាន់គេហទំព័រ Realestate.com.kh
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
June 2, 2022, 11:59 a.m.
បច្ចុប្បន្ននេះ ការទិញលក់អចលនទ្រព្យបានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ប្រជាជន កម្ពុជា ពិសេសអ្នកមានបំណងវិនិយោគ អ្នកចង់ទិញលំនៅដ្ឋាន ឬដី និងអ្នកត្រៀមខ្លួនប្រឡូកក្នុងវិស័យអចលនទ្រព្យ។​ នៅពេលលើកឡើងការទិញលក់អចលនទ្រព្យ សម្រាប់អ្នកជំនាញ នៅពេលអនាគតទីផ្សារខុនដូនឹងមានតម្រូវការច្រើន [ច្រើនជាងផ្ទះជាប់ដី] ខណៈផ្ទះជាប់ដី​ (បុរី) នឹងត្រូវអភិវឌ្ឍកាន់តែឆ្ងាយពីទីក្រុង​​​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏លេចធ្លោម្នាក់នៅកម្ពុជា។ ថ្លែងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 ថ្មីៗនេះ នៅឯណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group បានចែករំលែកបទពិសោធន៍នៃការងារវិនិយោគ​ អចលនទ្យដល់អ្នកចូលរួមជាច្រើននាក់។ លោកបានបង្ហាញពីឱកាសវិនិយោគទៅពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រាប់ឲ្យអ្នកទិញត្រូវចេះស្វែងរក ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគណាមួយ។ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវភ្ជាប់ពីនឹងចំណុចនេះ លោក សៀ ឬទ្ធី បានបង្ហាញពីឱកាសវិនិយោគ និងនិន្នាការរស់នៅនៅក្នុងទីក្រុងភ្នំពេញទៅពេលអនគត ដោយលោកសំដៅដល់ការទិញខុនដូ។ លោកបានបង្ហាញពីគន្លឹះសំខាន់ ៣​ ធំៗ ដើម្បីអាចទិញខុនដូបានត្រឹមត្រូវ និងទទួលបានផលចំណេញ។ - ទី១ ទីតាំង៖ តាមការគូសបញ្ជាក់នេះសំដៅដល់កន្លែងគម្រោងមួយណា ដែលស្ថិតនៅតំបន់កណ្តាលក្រុង ឬតំបន់ក្រុង ជិតកន្លែងធ្វើការ សាលារៀន ជាដើម ។ល។ ដែលអាចធានានូវសេវាកម្មចាំបាច់ ដើម្បីបំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ។- ទី២ អ្នកអភិវឌ្ឍន៍៖ ម្ចាស់គម្រោងខុនដូទាំងអស់មិនមែនសុទ្ធតែជាអ្នកអភិវឌ្ឍន៍នោះទេ មានន័យថាពួកគេគ្រាន់តែជាអ្នកមានដើម្បីទុន តែខ្វះបទពិសោធន៍សាងសង់គម្រោងធំៗ។ ជាឧទាហរណ៍ ការវិនិយោគនៅកម្ពុជានៅអំឡុងឆ្នាំ២០០៨ ដែលភាគច្រើនជាជនជាតិកូរ៉េ ដែលមើលឃើញពីឱកាសនៅកម្ពុជា ប៉ុន្តែពួកគេមិនមែនជាអ្នកអភិវឌ្ឍន៍ទេ។ កត្តានេះអាចជំរុញការអភិវឌ្ឍន៍ឲ្យមានការរាំងស្ទះដល់ដំណើរអភិវឌ្ឍន៍ ដោយប្រការណាមួយ។ ដូច្នេះ ការសាកសួរលម្អិតពីប្រវត្តិអ្នកអភិវឌ្ឍន៍គឺមានសារៈសំខាន់ណាស់។​ - ទី៣ ដើមទុនរបស់អ្នកអភិវឌ្ឍន៍៖ ជាការណែនាំ អ្នកទិញត្រូវសិក្សាពីប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ ថាតើពួកគេមានដើម្បីទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងដែរឬទេ ធ្លាប់សាងសង់គម្រោងណាខ្លះ ធ្វើនៅកន្លែងណាខ្លះ  ហើយទទួលបានជោគជ័យដែរឬទេ និងស្តង់ដារគុណភាពបែបណា ជាដើម។ល។បន្ថែមលើចំណុចទាំងបីនេះ អ្នកទិញខុនដូត្រូវដឹងឲ្យច្បាស់ពីគោលបំណងរបស់ខ្លួន ថាតើទិញដើម្បីរស់នៅ ឬទិញដើម្បីវិនិយោគ។ ករណីទិញសម្រាប់រស់នៅ អ្នកទិញអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត និងរបៀបរស់ដ៏ទាន់សម័យ ដែលអាចផ្តល់ភាពសុខដុមសម្រាប់គ្រួសារ។​ ប៉ុន្តែបើទិញសម្រាប់​សម្រាប់ការវិនិយោគត្រូវពិចារណាពីសក្តានុពលពេល និងអត្រាជួលនៅពេលអនាគត៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូត៍ត្រូវត្រៀមខ្លួនលក់បុរី និងខុនដូវិញ ព្រោះដីឡូត៍អាចនឹងអស់ទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំទៀត
ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូត៍ត្រូវត្រៀមខ្លួនលក់បុរី និងខុនដូវិញ ព្រោះដីឡូត៍អាចនឹងអស់ទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំទៀត
June 1, 2022, 4:29 a.m.
នៅក្នុងការធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ កាលពីសប្តាហ៍មុខនេះ លោក បណ្ឌិតគីម ហ៊ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត និងជាប្រធានក្រុមហ៊ុន  Keller Williams  ​ប្រចាំកម្ពុជាបានលើកឡើងពីថាអ្នកលក់ដីឡូត៍ត្រូវតែត្រៀមខ្លួន និងរៀនលក់គម្រោងផ្ទះ បុរី និងខុនដូវិញ ព្រោះទីផ្សារដីឡូត៍អាចនឹងត្រូវបាត់បង់ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ បណ្ឌិតគីម ហ៊ាង បានលើកឡើងថាទីផ្សារដីឡូត៍បានពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកមើលឃើញថាវានឹងថមថយទៅវិញ ដោយសារនៅដីនៅជុំវិញ ឬជិតៗក្រុងមានតម្លៃថ្លៃ និងគ្មានដីទំនេរសម្រាប់ពុះឡូត៍ទៀតនោះទេ។ ហើយដីឡូត៍ដែលបន្តពុះនៅពេលបច្ចុប្បន្នបានចេញកាន់តែឆ្ងាយទៅៗពីតំបន់ជាយក្រុង ដែលវាហាក់ឆ្ងាយពីក្តីស្រមៃរបស់អ្នកទិញ។ ដូច្នេះសម្រាប់និន្នាការថ្មីនៅក្នុងឆ្នាំបន្តបន្ទាប់ បណ្ឌិត គីម ហ៊ាង បានប្រាប់ឲ្យអ្នកលក់ដីឡូត៍ រៀនលក់បុរី និងខុនដូវិញ។ បើតាមអ្នកជំនាញរូបនេះ ឆ្នាំ២០២០ ការលក់បុរីនឹងមាន ៦០ ភាគរយ ខណៈការលក់ខុនដូមាន ៣០ ភាគរយ ​និងលក់ដីឡូត៍ មាន ១០ ភាគរយ។ ចំណែកឆ្នាំ២០២១ ការលក់បុរី​មានពី ៥០ ទៅ ៥៥ ភាគរយ ខុនដូនឹងមាន ៤០ ភាគរយ ហើយដីឡូត៍អាចនៅពី ៥ ភាគរយ។ រីឯឆ្នាំ ២០២០ ការលក់បុរីអាចនៅត្រឹម ៥០ ភាគរយ ការលក់ខុនដូអាចកើនឡើងពី ៤០ ទៅ ៤៥​ ភាគរយ និងដីឡូត៍កាន់តែតិច។ បើតាមការលើឡើងនេះ លោកចង់បញ្ជាក់ថា ការលក់ខុនដូនឹងកើនឡើងខ្ពស់ ចំណែកបុរីនឹងថយបន្តិចម្តងៗ ខណៈដីឡូត៍នឹងត្រូវបាត់បង់ទីផ្សារ។លោករំពឹងថា ក្នុងរយៈពេល ៥​ ឆ្នាំទៅមុខទីផ្សារខុនដូនឹងកាន់តែពេញនិយម។ លោកបានធៀបទីផ្សារកម្ពុជាទៅទីផ្សារថៃកាលពី ២០ មុនថាកាលពី ២០ ឆ្នាំមុនប្រជាជនថៃមិនរស់នៅក្នុងខុនដូទេ ប៉ុន្តែពេលនេះភាគច្រើននៃអ្នករស់នៅខុនដូជាប្រជាជនថៃ ដោយសារពួកគេមានកន្លែងដែលពួកគេចាំបាច់ត្រូវធ្វើដំណើរទៅញឹកញាប់ដូចជា កន្លែងធ្វើការក្នុងក្រុង និង​សាលារៀនជាដើម។ លោកជឿថាកម្ពុជាក៏នឹងមានការវិត្តន៍ដូចគ្នាទៅនឹងប្រទេសថៃដែរ ដោយសារកំណើននៃប្រជាជនក្នុងក្រុងភ្នំពេញ និងការកកស្ទះ​ចរាចរណ៍។ សូមបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗទីក្រុងភ្នំពេញមានកំណើនប្រជាជនប្រមាណ ១០​ ទៅ ១៥ ម៉ឺននាក់ចូលមករស់នៅ និងធ្វើការ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញនមួយយប់មានមនុស្សស្នាក់នៅប្រមាណ ៣ លាននាក់៕ ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានអនុម័តជាផ្លូវការទាំងស្រុង
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានអនុម័តជាផ្លូវការទាំងស្រុង
May 24, 2022, 3:45 p.m.
ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេ សេចក្តីព្រាងច្បាប់ទាំងស្រុង ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ដែលច្បាប់នេះមាន១២ជំពូក និង៦៧មាត្រា។  បើតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh news ថ្ងៃនេះ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តមួយជំពូកម្តងៗ និងបានបញ្ចប់ជាផ្លូវការមកដល់ថ្ងៃទី០៨ ខែតុលានេះ។ គោលដៅនៃការបង្កើតច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» គឹដើម្បីមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ច្បាប់នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដោយធ្វើយ៉ាងណាធានាបាននូវការប្រកបអាជីវកម្មស្របតាមក្របខណ្ឌច្បាប់ ដែលគាំទ្ររាល់សកម្មភាព និងប្រតិបត្តិការអាជីវកម្មគ្រប់ទម្រងតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក និងឌីជីថល។ គេជឿថាការធ្វើបច្ចុប្បន្នភាពនៃទីផ្សារប្រព័ន្ធអេឡិចត្រូនិក គឺអាចបង្កើតទម្រងឌីជីថលដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្រពពេល កម្ពុជាកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្ម ០.៤។ សូមអានលម្អិតទីនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
June 6, 2022, 5:02 p.m.
មនុស្សរាប់ពាន់នាក់ ទាំងអ្នកចូលរួមទស្សនា ​ អ្នកទិញអចលនទ្រព្យ អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នានៅសណ្ឋាគារណាហ្គាវើលកាលពីចុងសប្តាហ៍ថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ ២០១៩នេះ  នៅឯការតាំងពិព័រណ៍អចលនទ្រព្យធំជាងគេបង្អស់ នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ​ក្រុមហ៊ុន Realestate.com.kh។ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយវេទិកានេះមានគោលដៅសំខាន់បំផុតក្នុងការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។ លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍អចលនទ្រព្យមួយនេះជាការតាំងបង្ហាញដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់កម្ពុជានៅឆ្នាំនេះ»។លោក O’Sullivan មានប្រសាសន៍ថា៖«នេះគឺព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន និងក្រុមការងាររបស់ Realestate.com.kh​។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ របស់យើងពិតជាទទួលបានជោគជ័យបំផុតក្នុងការលក់អចលនទ្រព្យ។ ខណៈពេលនេះយើងកំពុងធ្វើការបូកសរុបលទ្ធផលចុងក្រោយ ក៏ប៉ុន្ដែយើងប្រាកដច្បាស់ថាចំនួនអ្នកចូលរួមគឺមានការកើនឡើងទ្វេដងបើប្រៀបធៀបជាមួយព្រឹត្តិការណ៍កាលពីឆ្នាំមុន ហើយវាបានបំបែកកំណត់ត្រានៃការលក់អចលនទ្រព្យដែលមានចំនួន ៣០ លានដុល្លារកាលពីពិព័រណ៍ឆ្នាំ២០១៨​ផងដែរ។ តាមរយៈព័ត៌មានបឋមរបស់យើងបង្ហាញថាចំនួននៃការលក់អចលនទ្រព្យក្នុងកំឡុងពេលពិព័រណ៍នោះគឹមានចំនួនលើសពី ៤០ លានដុល្លារហើយ»។ពិព័រណ៍អចលនទ្រព្យកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងល្អ និងបានទទួលការគាំទ្រកាន់តែខ្លាំងឡើង ដោយសារពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំដោយគម្រោងធំៗ អ្នកជំនាញល្បីៗក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ និងអ្នកទិញផ្ទះជាច្រើននាក់។ អ្នកជំនាញអចលនទ្រព្យ និងអ្នកច្បាប់ជាង ២០ នាក់បានធ្វើបទបង្ហាញអំពីប្រធានបទនានាជុំវិញ ទីផ្សារ និងនិន្នាការបច្ចុប្បន្ននៃវិស័យអចលនទ្រព្យ។ ក្នុងនោះមានដូចជា លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group ដែលបានថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីភីអិល បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate  លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate លោកស្រី Catherine Chan នាយកប្រតិបត្តិរបស់គម្រោង Urban Village និងលោក Li Min នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ជាដើម។ លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE កម្ពុជា ដែលជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលា បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និង​មានអ្នកចូលរួមច្រើន ហើយក្រុមហ៊ុន CBRE កម្ពុជានឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយ»។អចលនទ្រព្យជាច្រើនលក់ដាច់ភ្លាមៗនៅក្នុងពិព័រណ៍ផ្ទាល់លោក Li Yan Jin អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន  Prince Huan Yu Real បានឲ្យដឹងថា ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group បានលក់អចលនទ្រព្យរបស់ខ្លួនចំនួន​ច្រើនជាង ៧០​ យូនីត ដែលមានតម្លៃសរុបជាង ១៥ លានដុល្លារ។លោក Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានលក់ការិយាល័យសរុបចំនួន ៤៨ យូនីតនៃគម្រោង Prince Huan Yu Center នៅឯទីក្រុងភ្នំពេញ និងខុនដូ​ចំនួន ២៤ យូនីតនៃគម្រោង Prince Golden Bay នៅខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានអ្នកចាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួនចំនួន ១៦៨ នាក់ ដែលក្នុងនោះ ៦៨ នាក់ជាប្រជាជនកម្ពុជា។ចំណែកក្រុមហ៊ុន Morgan Groupវិញបានលក់ខុនដូចំនួន ៥០ យូនីតនៃគម្រោង Morgan EnMaison។ ការលក់នេះមានតម្លៃសរុបប្រហែល ៧.៥ លានដុល្លារ ក្នុងនោះខុនដូ ១៧ យូនីត ត្រូវបានទិញដោយប្រជាជនកម្ពុជា​តាមការបញ្ជាក់ដោយ លោក Yao Chao អ្នកគ្រប់គ្រងផែនការរបស់ Morgan Group។គម្រោង Toul Kork Lane ក៏បានលក់ចំនួនពីរដែរ ដែលមានតម្លៃជិត ១៣ ម៉ឺនដុល្លារ។ពិព័រណ៍ Realestate.com.kh ឆ្នាំ ២០១៩ មានការគាំទ្រពីក្រុមហ៊ុន LukFook Jewellery Cambodia ដែលជាក្រុមហ៊ុនគ្រឿងអលង្ការមានមូលដ្ឋាននៅហុងកុងដែលមានហាងលក់រាយរាប់ពាន់កន្លែងនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗទៀតមានដូចជាក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express, ក្រុមហ៊ុន Ezecom គម្រោង LZ Sea View Residence ក្រុមហ៊ុន Cellcard ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Netease​ សណ្ឋាគារ Lumiere Residence ក្រុមហ៊ុនស្ថាបត្យកម្ម YuanDao សណ្ឋាគារ Snowbell Hotel និងហាងទំនិញរួចពន្ធ CDF។ពិព័រណ៍អចលនទ្រព្យនេះមានអ្នកអភិវឌ្ឍន៍ចូលរួមជាច្រើនដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន​ Century 21 Cambodia ក្រុមហ៊ុន Zenearth។ គម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay​ គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និងគម្រោង Wealth Mansion។ ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia, Fresh News, EuroCham, Biz Khmer, Thmey Thmey, KHB Media, Business Cambodia, The Cambodia China Times, Forward Asia, Khmer Times, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Grep Tech, B2B Cambodia, Angkor Today, CTN, 58.com, Khmer Load និង My TV.សូមបញ្ជាក់ដែរ បន្ទាប់ពីពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ២០១៩ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០១៩នេះ។ សម្រាប់ក្រុមហ៊ុនភ្នាក់ងារ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមដាក់ពាក្យចូលរួមដោយឥតគិតថ្លៃឥឡូវនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អ្នកជំនាញ៖ ការ​សាង​សង់​ឃ្លាំងសម្រាប់​ជួល​ដល់​​​វិស័យ​ឧស្សា​ហ​កម្មកំ​ពុង​ក្លាយ​ជា​អាជីវ​កម្ម​ល្អមួយ​​ក្នុងវិ​ស័យ​អចលនទ្រព្យកម្ពុជា​
អ្នកជំនាញ៖ ការ​សាង​សង់​ឃ្លាំងសម្រាប់​ជួល​ដល់​​​វិស័យ​ឧស្សា​ហ​កម្មកំ​ពុង​ក្លាយ​ជា​អាជីវ​កម្ម​ល្អមួយ​​ក្នុងវិ​ស័យ​អចលនទ្រព្យកម្ពុជា​
June 6, 2022, 5:02 p.m.
វិនិយោគិន​កម្ពុជា​ដែល​មាន​បំ​ណង​វិនិយោគ​ក្នុង​វិ​ស័យ​អចលនទ្រព្យ​គួរ​ដាក់ទុន​វិនិយោគ​លើ​​ការ​សាង​សង់​​ឃ្លាំងសម្រាប់​ជួល ដោយ​សារ​​​តម្រូវ​ការ​ទី​តាំង​ស្តុក​ទំ​និញកំ​ពុង​កើន​ឡើង​ ស្រប​ពេល​​វិស័យ​ឧស្សាហកម្មមាន​សកម្ម​ភាព​កាន់តែ​ខ្លាំង​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏​ជោគ​ជ័យ​ម្នាក់​នៅ​កម្ពុជា។ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 កាល​ពី​ថ្ងៃទី ៤ ខែតុលានៅណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានអាជីវកម្មស្នូល​លើ​​វិស័យអចលនទ្រព្យ និងការដឹកជញ្ជូន បាននិយាយថាឃ្លាំង ដែលមានស្រាប់នៅកម្ពុជាភាគច្រើនត្រូវបានវិនិយោគ ដោយជនបរទេស។ ស្រ​ពេល​តម្រូវ​ការ​ឃ្លាំង​កើន​ឡើង​ជា​ប្រ​ចាំ​ឆ្នាំ លោក រិទ្ធី​ បញ្ជាក់​ថា​​គិត​មក​ទល់​ពេល​នេះ​កម្រឃើញ​មាន​ជន​ជាតិ​ខ្មែរ​វិនិយោគ​លើ​អាជីវ​កម្ម​នេះនៅ​ឡើយ​។លោកបញ្ជាក់​ថា​៖​«​​ខ្ញុំអាចធានាបានថាប្រសិនបើយើងមានដើមទុន និងធនធាន ដើម្បីសាងសង់ឃ្លាំងនៅជាយក្រុងយើងនឹងទទួលបានប្រាក់ចំណូលល្អ។ ប្រសិនបើយើងសាងសង់ឃ្លាំងសម្រាប់ជួល យើង​អាច​ទទួលបានប្រាក់ចំណេញយ៉ាង​ហោច​ណាស់​ ៨ ទៅ ១០ ភាគរយ​​ ខណៈ​ដែលការជួលខុនដូអាចបង្កើតចំ​ណូល​ឲ្យ​យើងបានពី ៥ ទៅ ៨ ភាគរយតែប៉ុណ្ណោះ»។តម្រូវការឃ្លាំងត្រូវបានជំរុញមួយផ្នែកដោយសារការកើនឡើងនៃចំនួនរោងចក្រនិងសកម្ម​ភាព​ឧស្សាហកម្ម។យោង​តាម​របាយការណ៍របស់ VTrust Appraisal ចំនួនសហគ្រាសឧស្សាហកម្មនៅភ្នំពេញមានការកើនឡើងយ៉ាងខ្លាំងពីមូលដ្ឋានតូចមួយនៃទំហំផ្ទៃក្រ​លាសរុប​​ត្រឹម​តែ ៣១,០០០ ម៉ែត្រក្រឡាកាល​ពី​ឆ្នាំ​ ១៩៩៨ ដល់ប្រហែល ១,៥៨ លានម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ។នាយក​ផ្នែក​ស្រាវជ្រាវ VTrust Appraisal លោក ហ៊ឹម សីហា បានព្យាករណ៍ថាទំហំផ្ទៃដីសរុបសម្រាប់ឧស្សាហកម្ម​នៅភ្នំពេញនឹងឈានដល់ជិត ២ លានម៉ែត្រក្រឡានៅឆ្នាំ ២០៣០ ពោលគឺស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។លោកបានមានប្រសាសន៍ថា​៖​«​​វិស័យកាត់ដេរ ដែល​រួម​មាន​​សម្លៀកបំពាក់ ស្បែកជើង​ បាននាំមុខគេក្នុង​ការ​ប្រើ​ផ្ទៃ​ក្រ​លា​ច្រើន​ជាង​គេ​នៅក្នុង​ឧស្សាហកម្មនៅ​ភ្នំពេញ»​។ លោកបានបន្ថែមថាវិស័យកាត់ដេរបានស្រូបយកប្រមាណ ៧០ ភាគរយនៃផ្ទៃ​ក្រលា​សរុប​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​ ឧស្សាហកម្ម​ បន្ទាប់​មក​​ការកែច្នៃម្ហូបអាហារនិងភេសជ្ជៈការវេចខ្ចប់ និងវិ​ស័យ​បោះពុម្ព។ លោក​បន្ត​ថា​៖​«​ជាមួយនឹងកំណើននៃវិស័យឧស្សាហកម្មមានឱកាសធ្វើជំនួញជាច្រើនដែល រួមមានការវិនិយោគក្នុងការសាងសង់ឃ្លាំងផង​ដែរ​»។លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់គេហទំព័រ realestate.com.kh ថាការហូរចូលយ៉ាងលឿននៃលំហូរវិនិយោគបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឱ្យមានតម្រូវការឃ្លាំ​ង​ ហើយ​​វិនិយោគិនមួយចំនួនក៏​កំ​ពុង​ប្រឈមនឹងការលំបាក ក្នុងការស្វែងរកទី​តាំង​ឃ្លាំង​នេះ​ផង​ដែរ។លោក​បន្ត​ថា​៖​«​បច្ចុប្បន្នទី​តាំង​​ឃ្លាំងទំ​នេរ​នៅ​ក្នុង​តំ​បន់​សេដ្ឋ​កិច្ច​ពិសេស​លែង​មាន​ហើយ​។ នេះគឺដោយសារតែក្រុមហ៊ុនមួយចំនួនធំបានប្រើទំហំដែលមានស្រាប់រួចហើយ»​។របាយការណ៍ថ្មីមួយដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅដើមខែនេះបានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០១៩។ ADB នៅតែរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសកម្ពុជា ៧ ភាគរយនៅឆ្នាំនេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០ ។របាយការណ៍បានកត់សម្គាល់ថាកំណើនឧស្សាហកម្មមានភាពខ្លាំងក្លាដោយសារកំណើននៃការ ផលិតសម្លៀកបំពាក់ស្បែកជើង និងការ​ផលិត​ទំនិញទាក់​ទង​នឹង​ការ​ធ្វើដំណើរ។លោក ចេង ខេង ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន CPL បានមានប្រសាសន៍ ថាប្រជាជនកម្ពុជាបច្ចុប្បន្នកាន់តែមានការចាប់អារម្មណ៍ក្នុងការដាក់ប្រាក់របស់ពួកគេនៅក្នុងអាជីវកម្មឃ្លាំង។ ខណៈ​ទំ​ហំ​ទឹក​ប្រាក់​ក្នុង​ការ​វិនិយោគ​លើអាជីវកម្មឃ្លាំងមានភាពខុសប្លែកគ្នាអាស្រ័យលើទំហំឃ្លាំង លោក ខេង បាននិយាយថាអ្នកវិនិយោគជាមធ្យមអាចចំណាយចាប់ពី ៨០ ដុល្លារ​ ទៅ ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េដើម្បីសាងសង់ឃ្លាំងនេះ។លោកបានមានប្រសាសន៍ថា៖​«តម្រូវ​ការកន្លែងសម្រាប់រោងចក្រកំពុងកើនឡើងដោយសារតែការកើនឡើងនៃការ​ផ្តូរ​ទី​តាំង​រោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជា។​ បន្ថែម​លើ​នេះ ដោយសាររដ្ឋាភិបាលតម្រូវ​ឲ្យ​មាន​ការផ្លាស់ទី​រោងចក្រពីខាងក្នុងទីក្រុងភ្នំពេញទៅជាយក្រុងនិងព័ទ្ធជុំវិញផ្លូវក្រវ៉ាត់ក្រុង ដូច្នេះ​តម្រូវការកន្លែងស្តុកទុកនឹងកាន់តែធំហើយការវិនិយោគក្នុង អាជីវកម្មឃ្លាំងគឺជាជម្រើសដ៏ល្អមួយ»៕ ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!