+85561 777 090
Logo

Recent Articles

តើអ្នកគួរទិញផ្ទះក្នុងគម្រោងបុរី ឬទិញខុនដូ?
តើអ្នកគួរទិញផ្ទះក្នុងគម្រោងបុរី ឬទិញខុនដូ?
June 5, 2022, 4:53 p.m.
ប្រជាជនខ្មែរភាគច្រើនបានពេញចិត្ត និងជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ និន្នាការនេះនៅកំពុងបន្តយ៉ាងរឹងមាំក្នុងបរិបទ ទីផ្សារលំនៅដ្ឋានកម្ពុជា។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ ខុនដូ ដែលជាបរិបទថ្មីមួយទៀតបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក ពិសេសមនុស្ស​វ័យក្មេង។តាមពិតទៅ លំនោដ្ឋានទាំងពីរនេះ មានលក្ខណៈពិសេសដូចគ្នា និងផ្តល់នូវលក្ខណៈងាយស្រួល ក្នុងការរស់នៅដូចគ្នា ប៉ុន្តែវាមានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចពិសេសមួយចំនួនដូចជា៖​ ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម​ ការចំណាយបន្ថែមផ្សេងៗ ជាដើម។ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹងជាមុន និងត្រូវមានភាពរួចរាល់មុននឹងទិញលំនៅដ្ឋានណាមួយ!  ខាងក្រោមជាចំណុច មួយចំនួនចំណុចពិសេស និងលក្ខណដោយឡែកពីគ្នានៃបុរី និងខុនដូ៖ទីតាំង៖សម្រាប់បុរី នៅពេលបច្ចុប្បន្ននេះ ការសាងសង់បុរី (ផ្ទះល្វែង) ភាគច្រើនមានទីតាំងនៅ ជាយក្រុង ឬនៅក្រៅក្រុង។ ភាគច្រើននៃបុរីនៅជាយក្រុងមានភាពស្ងប់ស្ងាត់ កន្លែងមិនសូវចង្អៀត មានលក្ខណៈធម្មជាតិ ជាមួយសួនច្បារ ឬតំបន់បៃតង។ ជាពិសេស​ អ្នកអាចគេចចេញពីការកកស្ទះចរចរណ៍នៅក្នុងក្រុង។ ប៉ុន្តែបញ្ហាមួយត្រង់ថា អ្នកទិញរស់នៅឆ្ងាយពីតំបន់កណ្តាលក្រុងបន្តិច ហើយអ្នកត្រូវធ្វើដំណើរយូរ​បន្តិច ប្រសិនបើអ្នកធ្វើការនៅកណ្តាលក្នុងក្រុង សាលារៀននៅក្នុងក្រុង ឬត្រូវការការលម្ហែនៅក្នុងតំបន់កណ្តាលក្រុង។រីឯខុនដូវិញ ស្ទើរតែគ្រប់គម្រោងខុនដូគឺមានទីតាំងនៅតំបន់ក្រុង និងតំបន់កណ្តាលក្រុង ដែលនេះបានឆ្លើយតបទៅនឹងអ្វីដែលអ្នកទិញភាគច្រើនចង់បាន។​ ជាទូទៅទីតាំងខុនដូ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងស្ថាបនឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា យូនីតខុនដូរបស់មិនមានទំហំធំ​ដូចជាផ្ទះផ្ទះក្នុងបុរីទេ។ ​កម្មសិទ្ធិកាន់កាប់៖បុរីជាអចលនទ្រព្យតាំងជាប់ដីដោយផ្ទាល់ វាមានប្លង់រឹងដាច់ពីគ្នា រវាងអចលនទ្រព្យមួយទៅមួយទៀតផ្សេងទៀត។​​ចំណែកខុនដូវិញ ជាប្រភេទអចលនទ្រព្យប្លង់រួម (អគារសហកម្មសិទ្ធិ) ដែលមានន័យថា អ្នកទិញ អាចកាន់កាន់លើអចលនទ្រព្យរបស់ខ្លួនរៀងខ្លួនបាន (ចំណែកឯកជន) តែមិនមានឈ្មោះដាច់តែឯងលើអគារទាំងមូលនោះទេ (ចំណែករួម)។ នេះបើតាមមាត្រា ៤ នៃច្បាប់គ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ។ តម្លៃបុរីតម្លៃសមរម្យបានកំពុងរីកដុះដាលយ៉ាងខ្លាំង នៅពេលបច្ចុប្បន្ន ហើយផ្ទះល្វែងក្នុងបុរីអាចមានចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ ដូចជាគម្រោង បុរី វីអាយភី បុរីប៊ុន ជេស្ឋ បុរីរតនៈភ្នំពេញជាដើម។ គេមើលឃើញថា ដោយសារការផែនការពង្រីកក្រុងកំពុងដំណើរការយ៉ាងល្អ ដូច្នេះ ការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបបុរីបានរីកលូតលាស់ខ្លាំង ដែលធ្វើឲ្យមានការកើនឡើងតម្លៃ គួរឲ្យកត់សម្គាល់។​ម្យ៉ាងវិញទៀត យើងសង្កេតឃើញថាបុរីផ្ទះល្វែង ដែលសង់រួចមានអ្នករស់នៅ តែងតែជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជាផ្សារទំនិញ ឬសូម្បីតែផ្សារទំនើបផងដែរ។ ដូចនេះ វាអាចជាកត្តាមួយ អ្នកគួរទិញបុរី។​បើនិយាយពីខុនដូ ខុនដូអាចមានតម្លៃចាប់ពីជាង ៣ ម៉ឺន ដុល្លារ​ តួយ៉ាងដូចជាគម្រោង​ New Land mark និងគម្រោង 88 Residence ជាដើម។សេវាកម្មការរស់នៅក្នុងគម្រោងបុរី អ្នកអាចទទួលបានសេវាកម្មមួយចំនួន ដូចជា កន្លែងកំសាន្ត សួនច្បារ … ប៉ុន្តែបុរីខ្នាតតូច ឬបុរីតម្លៃទាបគឺមិនផ្តល់ជូនសេវាកម្មទាំងនេះទេ។​ ចំណុច នេះជាអ្វីដែលធ្វើឲ្យការរស់នៅក្នុងខុនដូ ហាក់មានភាពលេចធ្លោ និងភាពស៊ីវីល័យជាង។ ខុនមានសេវាកម្មដូចជា៖ ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលម្ហែលើដំបូល ក្លឹប និងសេវាគ្រប់គ្រងអចលនទ្រព្យ រួមជាមួយសេវាផ្សេងៗទៀត។ការចំណាយបន្ថែមបុរីមានភាពសមញ្ញជាងខុនដូ។ ដូចនេះ ការចំណាយទូទៅប្រចាំខែលើវាកម្មនានារបស់បុរីក៏អស់តិចជាងខុនដូដែរ។ ការចំណាយក្នុងខុនដូ អាចមានដូចជា៖ ថ្លៃសំអាត ថ្លៃភ្លើង ថ្លៃអ៊ីធើណិត ថ្លៃសន្តិសុខ ថ្លៃចំណតរថយន្ត ថ្លៃសម្រាម និងរួមទាំងថ្លៃសេវាកម្មប្រចាំថ្ងៃ។ ប៉ុន្តែសូមចងចាំថាកញ្ចប់សេវាកម្មខ្លះត្រូវបានដាក់បញ្ចូលក្នុងសេវាកម្មជាកញ្ចប់រួចហើយ។សរុបមក ការទិញផ្ទះក្នុងបុរី ឬខុនដូសុទ្ធតែជាការវិនិយោគដ៏ឆ្លាតវៃ។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកទិញខ្លួនឯង​ត្រូវស្វែងយល់ពីតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដើម្បីជៀសវាងពីហានិភ័យណាមួយ។ ជាការណែនាំប្ រសិនបើអ្នកមានភាពក្មេងខ្ចីក្នុងវិស័យនេះ អ្នកអាចស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញជាមុនសិន។៕តើអ្នកកំពុងស្វែងរកបុរីសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាមែនទេ? សូមចូលទៅកាន់ Realestate.com.kh។ អ្នកក៏អាចតាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យកម្ពុជា នៅទីនេះ!
People sit at last year's Cambodia Real Estate Awards
ពានរង្វាន់អចលនវត្ថុកម្ពុជានឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៩ នេះហើយ!
June 6, 2022, 5:01 p.m.
តើអ្នកជាភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅក្នុងប្រទេសកម្ពុជាដែរឬទេ? ព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុដ៏ធំបំផុតប្រចាំឆ្នាំបានមកដល់ទៀតហើយ! ការចុះឈ្មោះចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩ កំពុងដំណើរការចាប​ពីថ្ងៃនេះតទៅ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។នេះគឺជាព្រឹត្តិការណ៍លើកទី២  និងដោយមានការសហការជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា (CVEA) ដើម្បីរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏សម្បើមសម្រាប់ទីផ្សារអចលនទ្រព្យ និងអ្នកជំនាញអចលនទ្រព្យកម្ពុជា ។ភ្នាក់ងារលក្ខណៈជាបុគ្គល និងក្រុមហ៊ុនអចលនទ្រព្យជាង ២០  នឹងទទួលបានពានរង្វាន់នៅក្នុងពិធីជួបជុំអបសារទរដ៏ធំបំផុតនៅពេលរាត្រី។​ ការវិនិច្ឆ័យ ដាក់ពិន្ទុ និងកាត់សេចក្តីនឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញសំខាន់ៗនៅក្នុងវិស័យនេះ ហើយលទ្ធផលនឹងត្រូវបានធ្វើសវនកម្មដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលជាភាគីទី៣។ឈ្នះពានរង្វាន់អចលនវត្ថុឆ្នើមឆ្នាំ២០១៩ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះកិត្តិយស និងភាពជោគជ័យសម្រាប់ការខិតខំ​ប្រឹងប្រែងធ្វើការងារក្នុងវិស័យអចលនទ្រព្យ។ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងនូវភាពជាគម្រូរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអតីតស្ថាបត្យករឆ្នើមជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះពានរង្វាន់នេះនឹងកត់សម្គាល់នឹងបង្ហាញថា អ្នកក្រុមហ៊ុនរបស់អ្នកជាអ្នកជំនាញអចលនទ្រព្យដ៏កំពូលនៅក្នុងប្រទេស។ប្រសិនបើអ្នកគិតថាភ្នាក់ងាររបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នកសាកសមនឹងទទួលបានការទទួលស្គាល់ថាជាភ្នាក់ងារល្អបំផុតនៅកម្ពុជា សូមកុំស្ទាក់ស្ទើរក្នុងការចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍ឆ្នាំនេះនឹងក្លាយជាវេទិកាពានរង្វាន់ដ៏ធំបំផុតសម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០១៩ ។ ប្រសិនបើអ្នកឈ្នះ ​នោះកេរ្តិ៍ឈ្មោះរបស់អ្នក និងក្រុមហ៊ុនទាំងមូលនឹងល្បីល្បាញទូទាំងប្រទេស។សូមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សូមទាក់ទងមកយើងថ្ងៃនេះ ដើម្បីសាកសួរអំពីការដាក់ពាក្យ។ការប្រគល់ពានរង្វាន់នឹងប្រព្រឹត្តិទៅនៅខែធ្នូ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័ររបស់យើង ឬតាមរយៈទូរស័ព្ទលេខ ០៧០ ៨០០ ៦៣៩។ចុះឈ្មោះចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ នៅថ្ងៃ​នេះ!
North Park Condominium
គម្រោង​ខុន​ដូ​ North Park បញ្ចុះ​តម្លៃ​ ៨,៨៨៨ ដុល្លារ ជាមួយកម្មវិធី "​ជួល-ក្លាយ​ជា​ម្ចាស់"
June 6, 2022, 5:02 p.m.
គម្រោង​ខុន​ដូ​ North Park ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​​កម្ម​វី​ធី ប្រូ​ម៉ូ​សិន​ ថ្មី​​មួយ​ដែល​អាច​បង្កើត​ឱ​កាស​ដល់​​លោក​អ្នកសម្រេច​ក្តី​ប្រា​ថ្នា​ក្នុង​ការ​​ទទួល​​យក​​សំ​ណាង​​បាន​យ៉ាង​​ងាយ​ស្រួល​​តាម​រយៈ​​​គម្រោង​ខុនដូរ​ North Park សែន​សុខ។ខណ្ឌសែន​ សុខ​គឺ​ជា​តំ​បន់​អភិវឌ្ឍន៍​ថ្មី​មួយ​​ដែល​ពោ​ពេញ​ដោយ​គម្រោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា ផ្សារ​ទំនើប អគា​ពាណិជ្ជ​កម្ម និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ហើយ​ក៏​ជា​ទី​តាំង​ដែល​ខុន​ដូ​របស់​ North Park ដាក់​ទី​តាំង​នៅ​ផង​ដែរ។ កម្ម​វិ​ធី​ ប្រូមូ​សិន​ថ្មី​របស់​យើង នឹង​ចាប់​ផ្តើម​ដំ​ណើរ​ការ​ចាប់​ពីពេល​នេះ​ ដែល​លោក​អ្នក​អាច​នឹង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ តាម​រយៈ​ការ​ទិញ​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ពិ​សេស។​ សូម​បន្ត​អាន​ព័ត៌មាន​ខា​ង​ក្រោម​ ដើម្បី​ស្វែង​យល់​ពី​លក្ខខណ្ឌ​​​លម្អិត។គម្រោងខុនដូ​​ North Park មាន​ទី​តាំង​នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ ១.២ ហិចតា ហើយត្រូវ​ការ​​ធ្វើ​ដំណើរ​ត្រឹម​តែ​ពីរ​ទៅ​បី​នា​ទី​ប៉ុណ្ណោះ​ពី​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ។ ចំ​ណុច​សំ​ខាន់​របស់​គម្រោងខុនដូ​​ North Park គឺ​ទាក់​ទង​នឹង ការ​រច​នា​តុប​តែង​ ជាមួយទំហំធំទូលាយ ដែល​លោក​អ្នក​មិន​អាច​រក​បា​ន​នៅកណ្តាលទី​ក្រុង។ រាប់​ចាប់​តាំង​ពីការ​រចនា​ក្នុង​ផ្ទះ​បាយដ​ល់កន្លែង​ស្នាក់​នៅ និង​ការ​តុបតែង​កន្លែងផ្សេងៗ​ខាង​ក្រៅជំ​វិញ​អគារ។ គម្រោងខុនដូ​​ North Park គឺ​ជា​ទី​តាំង​ដ៏​ស័ក្ក​សម​បំ​ផុត​សម្រាប់ក្រុម​​គ្រួសារ​របស់​អ្នក​ក្នុង​ការ​ស្នាក់​នៅ និងលម្ហែ​។ភាពទាក់​ទាញ​ខ្លាំង​បំ​ផុត​របស់គម្រោង​ខុន​ដូ​ North Park គឺ​ការ​រចនា​តុបតែង​បែប​ទំ​នើប​ជាមួយជម្រើសផ្សេងៗគ្នា ដែលមាន​ដូចជា៖ ​​ខុន​ដូ​ ១ បន្ទប់គេង ខុនដូ ២ បន្ទប់គេង  ឬ​ ៣​ បន្ទប់​គេង​។ ការ​សាង​សង់​​បាន​បញ្ចប់​រួច​រាល់ ហើយ​បន្ទប់​ខុន​ដូ​ទាំង​នេះ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ស្វា​គមន៍លោក​អ្នក​ដែល​ជា​ម្ចាស់​ថ្មី​​។អ្វី​ដែល​ពិសេស​នោះ​គឺ​ថា យូនីតខុនដូនៅក្នុងអគារ​ B ​នៅ​សល់​តែ ៥ យូនីត​ប៉ុណ្ណោះ ហើយ​ប្រ​សិន​បើ​លោក​អ្នក​ទិញ​ឥលូវ​នេះ លោក​អ្នក​នឹង​បាន​ទទួល​ការ​បញ្ចុះ​តម្លៃ​ ៨,៨៨៨ ដុល្លារ ក្នុង​មួយ​យូ​នីត។ សូម​ចាំ​ថា លេខ​ប្រាំ​បីជា​លេខនាំ​សំ​ណាង​ដល់​លោក​អ្នក​ណា!!!!​ជួល​ ហើយ​ក្លាយ​ជា​ម្ចាស់​ខុន​ដូ North Parkបន្ថែម​លើ​នេះ North Park បើក​កម្ម​វិ​ធី​ប្រូមូ​សិនឈ្មោះ «​​ពី​ជួល​ ក្លាយ​ជា​ម្ចាស់​» ហើយ​តាម​រយៈ​កម្ម​វិ​ធី​នេះ​ លោក​អ្នក​អាច​ចូល​មក​រស់​នៅ​ខុន​ដូ​ដំ​បូង​តាម​រយៈ​ការ​ជួលដោយ​គ្រាន់​តែ​ចុះ​កុង​ត្រា​ជួល​រយៈ​ពេល​មួយ​ឆ្នាំ។ បន្ទាប់​ពី​លោក​អ្នក​ស្នាក់​នៅ​ខុនដូ​ទំ​នើប​នេះ​រយៈ​ពេល​ ៦ ខែ  លោក​អ្នក​មាន​​​​​ជម្រើស​​ក្នុង​ករណី​ប្តូរ​ចិត្ត​ចង់​​ក្លាយ​ជា​ម្ចាស់​​វិញ​។ កម្ម​វី​ធី​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​សម្រាប់​លោក​​​អ្នក​ដែល​ពេល​ខ្លះ​លោក​អ្នក​មិន​ទាន់​មាន ​គម្រោង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​នា​ពេល​នេះទេ​ តែ​បន្ទាប់​ពី​ស្នាក់​នៅ​បាន​មួយ​រយៈ​ក៏​ប្តូរ​ចិត្ត​ចង់រស់​នៅ​អចិន្ត្រៃ​យ៍​វិញ។ប្រ​សិន​បើ​ចុង​ក្រោយ​ទៅ​លោក​អ្នក​ ចង់​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​វិញ​ លោក​អ្នក​អាច​ចាប់ផ្តើម​ធ្វើ​ការ​បង់​ប្រាក់​សម្រាប់​ថ្លៃ​ជួល​ក្នុង​រយៈ​ពេល​ដែល​សេស​សល់។ បន្ទាប់​មក​ពេល​លោក​អ្នក​បង់​ផ្តាច់​អស់​ហើយ លោក​អ្នក​នឹង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ដ៏​ប្រ​ណិត​ ដែល​លោក​អ្នក​អាច​លក់​វិញ​ក្នុង​តម្លៃ​ថ្លៃ​ជា​ង​ពេល​ទិញ​ យ៉ាង​ពិត​ប្រា​កដ ​ក្នុង​រយៈ​ពេល​ខ្លី។យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​បើ​លោក​អ្នក​ចង់ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ឥលូវ​នេះ លោក​អ្នក​អាច​ធ្វើ​បាន​ភ្លាម។​ គម្រោង​អគារ ខុន​ដូ North Park អគារ B​ បាន​សា​ងសង់​រួច​រាល់​ហើយ។​ មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​ខុន​ដូ​មួយ​ក្នុង​ចំ​ណោម​ខុន​ដូ​ទាំង​ប្រាំ​ លោក​អ្នក​អាច​ចូល​ស្នាក់​នៅ​បាន​ភ្លាមៗ។ ឬ​ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​វិនិយោគផ្នែក​អចល​ន​ទ្រព្យ​ លោក​អ្នក​អាច​គួរ​ទិញ​ដើម្បី​ទទួល​បាន​ចំ​ណូល​ពី​ការ​ជួល​សិន។ សែន​សុខ គឺ​ជា​ទី​តាំង​ដ៏​ស័ក្ក​សម​បំ​ផុត។​វា​ជា​រឿង​ដែល​គ្រប់​គ្នា​ដឹង​រួច​ហើយ​ថា សែន​ សុខ គឺ​ជា​តំបន់​ដែល​រីក​ចម្រើន​ខ្លាំង​ជាង​គេ​នៅ​ភ្នំពេញ។ មាន​សា​លា​ជា​ច្រើន សា​ខា​ធនាគារ ​ស្ថា​ប័ន​រដ្ឋា​ភិ​បាល​ ភោជនីយដ្ឋាន បាន​ដាក់​ទី​តាំង​នៅ​ទី​នេះ។ប្រាកដ​ណាស់ ផ្សារ​ទំនើប​អ៊ី​អន​២ ផ្សារ​លក់​ឥវ៉ាន់​បោះ​ដុំ ម៉ា​ក្រូ សុទ្ធ​សឹង​ដាក់​ទី​តាំង​ និង​អភិវឌ្ឍន៍​នៅ​ទី​នេះ​រួច​ស្រេច​ទៅ​ហើយ។ North Park គឺ​​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​របស់​តំ​បន់​នេះ។ ទិញ​ខុន​ដូ​របស់​យើង​នៅ​តំ​បន់​ដែល​មាន​វិ​ស័យ​អចល​ន​ទ្រព្យ​លូត​លាស់​និង​មាន​ភាព​រស់​រ​វើក​ តំបន់​រស់​នៅ​មាន​សុវត្ថិ​ភាពខ្ពស់ និង​មាន​ភាព​ងាយ​ស្រួល​នៅ​កម្ពុជា។ទាក់​ទង​មក​យើង​ថ្ងៃ​នេះ​ ហើយ​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​មួយ​គម្រោង One Park! ឬ ចង់បានទិញអចលនទ្រព្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា!
ហេតុអ្វីបានជាខ្សែកាប្លិ៍អុបទិកមានល្បឿនអ៊ីនធើណិតលឿន?
ហេតុអ្វីបានជាខ្សែកាប្លិ៍អុបទិកមានល្បឿនអ៊ីនធើណិតលឿន?
June 6, 2022, 5:02 p.m.
បច្ចុប្បន្ននេះនៅកម្ពុជាមានតែ ក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា តែមួយគត់ដែលអាចផ្តល់សេវាកម្ម អេឡិចត្រូនិក​ ជាច្រើនតាមរយះ​ខ្សែកាប្លិ៍អុបទិក។ ស៊ីងម៉ឹងអាចផ្តល់នូវដំណោះស្រាយអ៊ីនធើណិតទាំងអស់ រួមជាមួយសេវាទូរទស្សន៍ OTT ទូរសព្ទ និងសហគមន៍ឆ្លាតវៃផងដែរ។ តើអ្វីដែលធ្វើឱ្យបណ្តាញខ្សែកាប្លិ៍អុបទិកល្អប្រសើរជាងបណ្តាញផ្សេងទៀត? ឆ្នាំនេះនឹងក្លាយជាឆ្នាំចុងក្រោយសម្រាប់បណ្តាញឥតខ្សែនិង DSL។ប៉ុន្មានឆ្នាំចុងក្រោយនេះការតភ្ជាប់សេវាអ៊ីនធើណិតបានទទួលនូវប្រជាប្រិយភាពជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ការកើនឡើងដ៏ច្រើននេះ ដោយសារម្ចាស់អាជីវកម្ម និងសហគ្រិនចង់ផ្សព្វផ្សាយអំពីសេវាកម្ម និងផលិតផលរបស់ពួកគេបានងាយស្រួលនិងរហ័ស។ ដោយសារតែការភ្ជាប់អ៊ីនធើណិតល្បឿនលឿន ការទាញយកឯកសារ ការបង្ហោះវីដេអូឬរូបភាព និងការជជែកលេងបានក្លាយជារឿងងាយស្រួល។ម្យ៉ាងទៀតដោយសារតែបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើអោយអ្នកប្រើប្រាស់មិនស្គាល់ឡើយពាក្យថាល្បឿនអ៊ីនធើណិតដើរយឺត។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាញខ្សែកាប្លិ៍អុបទិកបានដើរតួយ៉ាងល្អបំផុតក្នុងការតភ្ជាប់អ៊ីនធើណិត សម្រាប់យុគសម័យថ្មី ។ប្រព័ន្ធឥតខ្សែ (ADSL Wireless)ខ្សែកាប្លិ៍និងខ្សែកាប្លិ៍អុបទិកគឺជាបច្ចេកទេសខ្លះៗដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅពិភពអ៊ីនធើណិត។ ទោះបីជាយ៉ាងណាក៏ដោយ  ខ្សែកាប្លិ៍អុបទិកបានផ្លាស់ប្តូររបៀបដែលមនុស្ស ប្រើអ៊ីនធើណិតកាលពីអតីតកាល។មុខងាររបស់សសៃខ្សែកាប្លិ៍អុបទិកផលិតពីកញ្ចក់នេះគឺសម្រាប់បញ្ជូនទិន្នន័យនិងឯកសារទាំងឡាយ។ សសៃខ្សែកាប្លិ៍អុបទិកផលិតពីកញ្ចក់មុខងាររបស់វាគឺជួយកាត់បន្ថយភាពរាំងស្ទះ និងឧបសគ្គទាំងឡាយ ហើយវាមានប្រសិទ្ធិភាពខ្ពស់សម្រាប់ប្រព័ន្ធទូរគមនាគមន៍ ។ ឥឡូវនេះសូមបរិយាយថាហេតុអ្វីបានជាវាត្រូវបានគេមើលឃើញថាជាការតភ្ជាប់ល្បឿនលឿនសម្រាប់ ខុនដូ និងកន្លែងពាណិជ្ជកម្មនានា៖ ល្បឿនលឿនបំផុត៖   វាគឺជាការតភ្ជាប់អ៊ីនធើណិតដែលផ្តល់នូវល្បឿនលឿនបំផុត។ ការប្រើប្រាស់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនិងបច្ចេកវិទ្យាចុងក្រោយបំផុត  ការតភ្ជាប់នេះនិងធានាអ្នកប្រើប្រាស់នូវអ៊ីនធើណិតល្បឿនលឿនដើរដូចជារង្វង់នាឡិកា ហើយអាចឱ្យពួកគេផ្ញើអ៊ីម៉ែលនិងឯកសារក្នុងល្បឿនលឿនបំផុត។នៅពេលប្រៀបធៀបខ្សែកាប្លិ៍អុបទិកនឹងខ្សែកាប្លិ៍ធម្មតានិងខ្សែអេឡិចត្រូនិច (DSL) នោះគេនឹងដឹងថាការបញ្ជូនទិន្នន័យឬឯកសារគឺលឿនជាងបណ្តាញខ្សែកាប្លិ៍ធម្មតា ។ ទាំងការផ្សាយវីដេអូបន្តផ្ទាល់និងការទាញយកវីដេអូ គឺគ្រប់យ៉ាងលឿនរហ័ស និងងាយស្រួលបំផុត។ភាពជឿជាក់បន្ថែមទៀត៖   បណ្តាញខ្សែកាប្លិ៍អុបទិកធានាគុណភាពល្អ បើប្រៀបធៀបទៅនឹងការតភ្ជាប់ខ្សែកាប្លិ៍ធម្មតានិងខ្សែបណ្តាញឌីជីថល (DSL)។ ទោះបីជាក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីក៏ដោយក៏ចរន្តតភ្ជាប់នៅតែមានដដែលព្រោះវាត្រូវបានបង្កើតឡើងពីកញ្ចក់ដែលមិនត្រូវការអគ្គីសនី។ វាក៏មានការពិបាកសម្រាប់អ្នកផ្សេងទៀតក្នុងការ hack ទោះបណ្តាញភាគច្រើនជាប្រព័ន្ធដែលបានដំឡើងនៅក្នុងផ្ទះអ្នកប្រើក៍ដោយ។ការប្រែប្រួលសីតុណ្ហភាព៖  រឿងដែលល្អបំផុតជាមួយការភ្ជាប់ខ្សែកាប្លិ៍គឺថាវាអាចទប់ទល់នឹងការប្រែប្រួលសីតុណ្ហភាពកាន់តែច្រើនបើប្រៀបធៀបទៅនឹងខ្សែកាប្លិ៍ធម្មតានិងខ្សែអេឡិចត្រូនិច (DSL) ។ ម្យ៉ាងវិញទៀតបណ្តាញខ្សែកាប្លិ៍អុបទិក ទោះបីជាលិចចូលក្នុងទឹក វាក៍គ្មានបញ្ហាអ្វីឡើយ។តម្លៃ៖   វាច្បាស់ណាស់ថានៅពេលដែលអ្នកទទួលបានសេវាល្អប្រសើរជាងមុន គឺអ្នកត្រូវចំណាយលើសតិចតួចជាងមុន។ បណ្តាញខ្សែកាប្លិ៍អុបទិក ក៏មានតំលៃថ្លៃតិចជាងបើប្រៀបធៀបទៅនឹងការតភ្ជាប់ជាមួយខ្សែកាប្លិ៍ធម្មតាផ្សេងទៀត។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកប្រើទទួលបានល្បឿនលឿននោះការចំណាយបន្ថែមតិចតួច មិនមែនជារឿងខុសនោះទេ។ បច្ចុប្បន្ននេះ អាជីវកម្មទាំងឡាយគឺកំពុងដំណើរការជាមួយ សេវាអ៊ីនធើណិត ហើយប្រាកដណាស់ថា ពួកគេនិងទទួលបានជោគជ័យនៅពេលដែលមាន ល្បឿនអ៊ីនធើណិតលឿននិងមានការតភ្ជាប់ល្អជាងមុន។  ដូច្នេះសូមចងចាំរាល់ចំណុចទាំងអស់ថា វាពិតជាត្រឹមត្រូវក្នុងការនិយាយថាបណ្តាញខ្សែកាប្លិ៍អុប ទិកល្អបំផុតសម្រាប់អ្នកដែលចង់បាន ការតភ្ជាប់ដែលមានល្បឿនលឿន ប្រកបដោយ សុវត្ថិភាពនិងស្ថេរភាព។បច្ចុប្បន្ននេះមានតែ ក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា តែមួយគត់ដែលអាចផ្តល់សេវាកម្មជាច្រើន នៅលើបណ្តាញខ្សែកាប្លិ៍អុបទិកនៅកម្ពុជា។ស៊ីងម៉ឹងអាចផ្តល់នូវដំណោះស្រាយសេវាអ៊ីនធើណិតទាំងអស់ រួមជាមួយ សេវាទូរទស្សន៍ OTT ទូរសព្ទ និងសហគមន៍ឆ្លាតវៃផងដែរ។  ស្វែងយល់បន្ថែមពី ក្រុមហ៊ុន SingMeng: http://smtelemedia.com/តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!
Cambodia Architect and Decor Expo
ពិព័រណ៍ដេគ័រ និងសំណង់ស្ថាបត្យកម្មកម្ពុជាចាប់ផ្តើមនៅថ្ងៃនេះហើយ
June 6, 2022, 5:02 p.m.
បរិបទរស់នៅសម្រាប់មនុស្សសម័យថ្មីកាន់តែមានភាពរីកច្រើនទៅមុខ រៀបរបបរស់នៅកាន់តែទំនើប លំនៅដ្ឋានក៏កាន់តមានភាពឆ្លាតវៃជាមួយការរចនាតុបតែងទៅតាមនិន្នាការរបស់ប្រជាជននៅពេល បច្ចុប្បន្នុ។ ជាមួយគ្នានេះ វិស័យសំណង់រីកដូចផ្សិត ដែលទាំងនេះបានឆ្លុះបញ្ចាំងតាមរយៈ ព្រឹត្តិការណ៍ពិព័រណ៍ដេគ័រ និងស្ថាបត្យកម្មឆ្នាំ២០១៩នេះ។ធ្វើនៅកោះពេជ្រ មានរយៈពេល ៣ ថ្ងៃ ពិធីពិព័រណ៍ផ្នែកដេគ័រ និងស្ថាបត្យកម្មកម្ពុជាលើកទី ៤ នេះ ចាប់ផ្តើមជាផ្លូវការថ្ងៃទី ៦ ទី៧ និងទី៨ ខែមិថុនានេះ ដែលរៀបចចំដោយដោយក្រុមហ៊ុន ICVeX និងសមាគមស្ថាបត្យករកម្ពុជា (CSA) ។យោងតាមសេចក្ដីប្រ្កកាសព័ត៌មានរបស់ក្រុមហ៊ុនពិព័រណ៍រយៈពេល ៣ ថ្ងៃនេះ មានក្រុមហ៊ុនចូលរួមតាំង បង្ហាញទាំងក្នុងស្រុក និងអន្តរជាតិមកពី ១៩ ប្រទេស ដែលមានផលិតផលតាំងបង្ហាញរហូតដល់ ១៨០ យីហោ។ថ្លែងបើកសម្ពោធកម្មវិធីនៅនេះ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញមោទនភាពចំពោះភាពរីកចម្រើនៃវិស័យសំណង់កម្ពុជា។លោកបានបន្ថែមថាកម្ពជាបានស្វាគមវិនិយោគិនបរទេសពីគ្រប់តំបន់មកស្វែងរកឱកាសវិនិយោគ ហើយជាក់ស្តែងក្រុមហ៊ុនជាច្រើនបានបោះជំហានចូលមកកម្ពជា​ ដោយបានវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យសំណង់នេះឯង។លោកបញ្ជាក់ថា ពិព័រណ៍ដេគ័រ និងសំណង់ស្ថាបត្យកម្មកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ ដែលបានបង្ហាញឲ្យឃ់ើញកាន់តែច្បាស់ពីភាពរីកចម្រើនរបស់វិស័យទាំងមូល។លោក ឈីណាគីត វីផាវាគីត ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនឈ្មោះ ICVeX មានប្រសាសន៍ថា  ក្រោយពីទទួលបានជោគជ័យសម្រាប់ពិព័រណ៍ឆ្នាំមុនៗ យើងមានក្តីសោមនស្សរីករាយក្នុងប្រកាស ធ្វើពិព័រណ៍លើកទី៤នេះ ក្រោមប្រធានបទ៖ «ការរចនាការិយាល័យ និងលំនៅដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។»លោកបន្ថែមទៀតថា៖ «យើងជឿជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សយើង ក្នុងការទទួលបានបទពិសោធន៍រស់នៅ និងធ្វើការប្រកបដោយផាសុកភាព និងបរិស្ថានជុំវិញល្អ។»សមាគមស្ថាបត្យករកម្ពុជាក៏រៀបឲ្យមានការប្រកួតស្នាដៃរចនារបស់និស្សិត ដែលមានការចូលរួមពីនិស្សិត ៦ ក្រុម និងការធ្វើបទបង្ហាញលើប្រធានបទ «ទីក្រុង និងជីវិត» ម្ចាស់ជ័យលាភីនៃការប្រកួតនេះត្រូវបានទទួលស្គាល់ និងបានទទួលរង្វាន់ក្នុងកម្មវិធីបណ្តាញពាណិជ្ជករនាពេលល្ងាច និងប្រគល់ដោយអ្នកតំណាងមកពីក្រុមហ៊ុនសហការឧបត្ថម្ភផ្លូវការគឺ Kohler និងសមាគមស្ថាបត្យករកម្ពុជា។លើសពីនេះទៀត កម្មវិធីសិក្ខាសាលាត្រូវបានរៀបចំឡើងរយៈពេល ៣​ ថ្ងៃ ដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍នានា ដល់អ្នកចូលរួម ទាក់ទងនឹងការអភិវឌ្ឍ ការរចនាតុបតែង ដេគ័រ និងគន្លឹះសំខាន់ៗជាច្រើនទៀត។​សូមចូលរួមដោយសេរី​ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់​ទី ៨ ខែមិថុន ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ!តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
News Page Concierge 590x250 KH
CBRE៖ វិស័យការិយាល័យកម្រិត A កាន់តែបង្ហាញសញ្ញាណវិជ្ជមាននៅក្នុងទីផ្សារ
CBRE៖ វិស័យការិយាល័យកម្រិត A កាន់តែបង្ហាញសញ្ញាណវិជ្ជមាននៅក្នុងទីផ្សារ
May 16, 2022, 4:06 a.m.
ទំហំទឹកប្រាក់វិនិយោគមានការធ្លាក់ចុះបន្តិចរយៈពេល ៣ ខែចុងក្រោយក្នុងឆ្នាំ២០១៨ ប៉ុន្តែឆ្នាំបីខែដំបូង ឆ្នាំ២០១៩ នេះ ការវិនិយោគក្នុងវិស័យសំណង់មើលឃើញថាវានឹងកើន ឡើងវិញជាមួយនឹងទំហំទឹកប្រាក់ចំនួន ១.៨ ពាន់លាន ដុល្លារ នេះបើតាមរបាយការណ៍ទីផ្សារ ការិយាល័យត្រីមាសទី១ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន CBRE។ទោះបីជាបរិបទនៃការសាងសង់ការិយាល័យទំនើបនៅមានលក្ខណៈក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជាក៏ ដោយ ប៉ុន្តែគេសង្កេតឃើញថានិន្នាការនៃការផ្គត់ផ្គង់មានកំណើនឡើង ហើយតម្រូវការក្នុងរយៈពេលថ្មីៗនេះក៏កើនឡើងផងដែរ។បើយោងតាមការស្រាវជ្រាវេរបស់ CBRE បានឲ្យដឹងថា គេបានបែងចែកការផ្គត់ផ្គង់ការិយាល័យ ជា ៣ កម្រិត រួមមាន “A” “B” និង“C”។ ការផ្គត់ផ្គង់កម្រិត “c” បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០៨ ហើយវា មានការកើនឡើងជាលំដាប់រហូតដល់ឆ្នាំ ២០១៨។ ទោះបីជាការផ្គត់ផ្គង់នេះ មានការធ្លាក់ចុះបន្តិចនៅអំឡុងឆ្នាំ ២០១៨ តែតួលេខ បានបង្ហាញពីការកើនឡើងវិញនៅដើមឆ្នាំ២០១៩។ចំណែកឯការផ្គត់ផ្គង់កម្រិត “B” ចាប់ផ្តើមមានវត្តមាននៅក្នុងឆ្នាំ ២០០៩ ហើយកម្រិត “A” នៅឆ្នាំ២០១៤ ហើយបន្តកើនឡើងជាលំដាប់ផងដែរ។ ប៉ុន្តែគួរបញ្ជាក់ផងដែរថា ទោះបីជាការផ្គត់ផ្គង់កំរិត “B” និង “A” កើនឡើងក្តី ការប្រើប្រាស់ការិយាល័យកម្រិត “C” នៅតែមានប្រជាប្រិយភាពខ្លាំង ដែលជាមធ្យមមានការកាន់កាប់រហូតដល់ ៨៥.៩៦%។ទោះយ៉ាងណា លោក James Hewson ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE បង្ហាញពីភាពវិជ្ជមាននៃការិយាល័យ កម្រិត A នៅពេលអនាគត។​ លោកលើកឡើងថាទោះបីជាក្នុងពេលបច្ចុប្បន្ន ការផ្គត់ផ្គង់កម្រិត “B” និង “C” កំពុងមានលក្ខណៈនាំមុខក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់កម្រិត “A” នឹងកើនឡើងច្រើនក្នុងថ្ងៃអនាគត ដោយសារតែកំណើននៃទំនោរថ្មីនេះ បានចាប់ផ្តើមរួចហើយនៅពេលបច្ចុប្បន្ន។​លោកបានបន្ថែមទៀតថា ការផ្គត់ផ្គង់ការិយាល័យកម្រិត “A” ថែមទៀត នឹងហក់ចូលក្នុងទីផ្សារនៅក្នុងឆ្នាំ ២០២០ ដែលមានទីតាំងនៅកោះពេជ្រ។ បច្ចុប្បន្ន គម្រោងការិយាល័យចំនួន ២ ផ្សេងទៀត ដែលមានឈ្មោះថា Chief Tower និង Maritime Tower កំពុងបន្តសាងសង់​ ហើយគេរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ២០២២ និង២០២៣ខាងមុខ។ក្រុមហ៊ុន CBRE រំពឹងទុកថាចាប់ពីត្រីមាសទី២ ឆ្នាំ២០១៩ រហូតដល់ ២០២៣ ការផ្គត់ផ្គង់ការិយាល័យកម្រិត A និង B និងមានដល់ ៣០ គម្រោង (ការិយាល័យកម្មសិទ្ធិផ្តាច់មុខ ១៦  និងការិយាល័យសហកម្មសិទ្ធិ ១៤ គម្រោង) ដែលមានផ្ទៃសាងសង់សរុបរហូតដល់ជាង ៦៤០,០០០ ម៉ែត្រការ៉េ។​ដោយសារមើលឃើញកំណើនយ៉ាងផុសផុលក្នុងការសាងសង់គម្រោងការិយាល័យនេះនៅក្នុងទី ក្រុង អ្នកជំនាញមានការរំពឹងទុកជាវិជ្ជមានចំពោះអនាគតនៃវិស័យមួយនេះ៕តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!
Realestate.com.kh links up with Fang.com
គេហទំព័រអចលនទ្រព្យកម្ពជាចាប់ដៃគូជាមួយគេហទំព័រអចលនទ្រព្យចិន Fang.com
June 6, 2022, 5:02 p.m.
គេហទំព័រ Realestate.com.kh ដែលផ្តល់សេវាកម្មផ្សព្វផ្សាយអចលនទ្រព្យធំបំផុតនៅកម្ពុជាបានសហការជាដៃគូជាមួយគេហទំព័រអចលនទ្រព្យដ៏ធំមួយរបស់ចិឈ្មោះថា Fang.com។ Fang.com គឺជាគេហទំព័រ​ឈានមុខគេមួយផ្នែកឧស្សាហកម្មអចលនទ្រព្យនៅប្រទេសចិនដីគោក។ ដែលផ្តោត​លើការច្នៃប្រឌិតតាមអ៊ីនធើចំពោះផ្ទះថ្មីៗ ផ្ទះសម្រាប់លក់បន្ត ការជួលផ្ទះ ការតុបតែងផ្ទះ ការស្រាវជ្រាវផ្នែកឧស្សាហកម្មអចលនទ្រព្យ​ ។ល។ ហើយវាបានក្លាយជាកម្មវិធី​អនឡាញ​ផ្នែកអចលនទ្រព្យ ឈានមុខគេកម្រិតខ្ពស់បំផុតសម្រាប់កុំព្យូទ័រ  និងទូរស័ព្ទដៃដែលជំរុញទីផ្សារកាន់តែទូលំទូលាយ។ចាប់តាំងពីការបង្កើតគេហទំព័រនេះមក ក្រុមហ៊ុន Fang បានបញ្ចេញភាពខ្លាំងរបស់ខ្លួនទៅលើបច្ចេកវិទ្យាទំនើប ដូចជាទិន្នន័យធំ និងបច្ចេកវិទ្យា AI (artificial intelligence) ។ នៅដើមឆ្នាំ ២០១៨ ក្រុមហ៊ុនបានបង្កើតកម្មវិធី cloud ចំនួនបីដូចជា ៖ “Agent Cloud”, “Development Cloud” និង “Home Cloud” ដែលអនុញ្ញាតឱ្យអ្នកប្រើ អាចប្រើកម្មវិធីសំខាន់ៗទាំងបីនេះបាន។ ការវិភាគទិន្នន័យដ៏ធំនេះគឺដើម្បីជួយដល់ដៃគូក្នុងការកំណត់ សក្តានុពលទីផ្សារតាមរយៈការភ្ជាប់អតិថិជនដែលជាអ្នកផ្គត់ផ្គង់ និងជាអ្នកប្រើប្រាស់ និងផ្តល់ឱ្យពួកគេនូវ ប្រព័ន្ធសេវាកម្មដែលមានប្រសិទ្ធភាព និងឆ្លាតវៃដែលនាំមកនូវលទ្ធផលគ្រប់គ្រង និងបទពិសោធន៍ កាន់តែល្អជាងមុន។ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខទៀត ក្រុមហ៊ុន Fang.com នឹងប្រកាន់ខ្ជាប់ការចែករំលែកនូវ គុណសម្បត្តិបច្ចេកវិទ្យាជាមួយដៃគូនៅក្នុងឧស្សាហកម្មគេហដ្ឋានដើម្បីលើកកម្ពស់ទីផ្សារបន្ថែម។យោងតាមទិន្នន័យដែលពាក់ព័ន្ធ បច្ចុប្បន្ននេះ Fang.com គ្របដណ្តប់នៅក្នុងទីក្រុងចំនួន ៦៥៨ មាន ២៤ ប្រទេសជុំវិញពិភពលោក។ មានអ្នកចូលមើល ១២០ លាននាក់ជារៀងរាល់ខែ អ្នកចុះឈ្មោះប្រើប្រាស់ ១១០ លាននាក់ អ្នកប្រើប្រាស់បង់ប្រាក់ ៣០ លាននាក់ និងអ្នកប្រើញឹកញាប់ ១. ពាន់លាននាក់។ជាពិសេសចំនួននៃអ្នកប្រើក្នុងការទិញ និងចូលប្រើសេវាកម្មម្តងទៀតមានចំនួនជាមធ្យម ៤៥ លាននាក់។ ចំនួនអ្នកប្រើអាជីវកម្មដូចជាភ្នាក់ងារ និងអ្នករចនាគេហដ្ឋានមានចំនួន ៥.៦៧ លាននាក់ខណៈដែលចំនួន អ្នកប្រើប្រាស់ដែលចូលរួមក្នុងការទិញ ឬចូលប្រើម្តងទៀតមានចំនួន ៩៨ លាននាក់។Fang.com បានសម្រេចនូវការអភិវឌ្ឍដ៏ទូលំទូលាយមួយនៅក្នុងបច្ចេកវិទ្យាទូរស័ព្ទចល័ត ផលិតផល និងការធ្វើទីផ្សារ ដែលក្តោបក្តាប់លើទីផ្សារអចលនទ្រព្យនៅក្នុងផ្នែកទូរស័ព្ទចល័ត។ រហូតមកដល់ពេលនេះ ចំនួនអ្នកប្រើប្រាស់កម្មវិធី (APP) នៅក្នុងពិភពលោកមានលើសពី ២០០ លាននាក់ ហើយរយៈពេលប្រើប្រាស់ ជាមធ្យមរបស់ APP មានចំនួន ៤.០៤ លានម៉ោងក្នុងមួយខែដែលមានន័យថាមានអ្នកទិញគោលដៅមានចំនួន ១៣ លាននាក់ជារៀងរាល់ថ្ងៃ។យោងតាមទិន្នន័យពី iResearch នៅខែមករា - កុម្ភៈ ឆ្នាំ ២០១៨ ចំនួននៃ MAUs (អ្នកប្រើប្រាស់សកម្មប្រចាំខែ) របស់គេហទំព័រ Fang.com នៅលើកុំព្យូទ័រមានគំលាតឆ្ងាយជាងដៃគូប្រជែងរបស់ខ្លួន។      យោងតាមទិន្នន័យពី iResearch ខែកុម្ភៈ ឆ្នាំ ២០១៨ ចំនួនអ្នកចូលមើល និងរយៈពេល (ម៉ោង) នៃការរុករកដែលមានប្រសិទ្ធភាពប្រចាំខែនៅលើគេហទំព័រ Fang.com តាមរយៈកុំព្យូទ័រ គឺលើសពីដៃគូប្រកួតប្រជែងរបស់ពួកគេឆ្ងាយ។មានអ្វីនៅលើគេហទំព័រ Fang.com?កាតាឡុក៖ - គម្រោងថ្មីៗ- លក់បន្ត និងភតិសន្យា- ទិញ និងជួល- អគារជួសជុលឡើងវិញ- តម្លៃមធ្យម (តាមតំបន់ និងកន្លែងស្នាក់នៅ)- កន្លែងសម្រាប់ការិយាល័យ- កន្លែងសម្រាប់ហាងទំនិញផ្ទាំងមុខងារ៖- ប្រអប់ឧបករណ៍សម្រាប់អ្នកទិញ- វេទិកាសម្រាប់ម្ចាស់អចលនទ្រព្យ- ប្រជាប្រិយភាព និងការវាយតម្លៃ- គោលការណ៍ណែនាំ និងការអប់រំ- ព័ត៌មាន និងទំនោរក្នុងវិស័យអចលនទ្រព្យ- ហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធ- ទីផ្សារអន្តរជាតិ- វិចិត្រសាល (រូបភាពគម្រោងពីលើអាកាស និងវីដេអូ)កម្មវិធីរបស់ Fang.comប្រព័ន្ធផ្សព្វផ្សាយសង្គមFang.com បានបង្កើត និងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យនៃការចុះបញ្ជីអចលនទ្រព្យក្នុងស្រុកនៅ ប្រទេសចិន។ លើសពីនេះទៅទៀតក្រុមហ៊ុនបានដើរតាមទំនោរទីផ្សារអនឡាញ​ដោយ យកចិត្តទុកដាក់ តាមរយៈការដាក់ឱ្យប្រើ WeChat, Weibo បានលឿន។ ទាំងមាតិកា និងកម្មវិធីចរាចរសំខាន់ៗដទៃទៀត នាពេលបច្ចុប្បន្ន ព្រមទាំងបានចេញផ្សាយនូវមាតិកាដែលមានគុណភាពខ្ពស់ជាច្រើននាំឱ្យបង្កើតបាន ម៉ាកយីហោដ៏រឹងមាំរបស់ខ្លួន។ រហូតមកដល់ពេលនេះ Fang.com បានទទួលការចូលមើលជាមធ្យមប្រចាំថ្ងៃជាង ៧ លាននាក់ និងអ្នកគាំទ្រច្រើនជាង ៥ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ វាបានក្លាយជាកម្លាំង ដ៏ខ្លាំងក្លាមួយដើម្បីជំរុញឱ្យមានទិន្នន័យដ៏ធំនៃឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន។ហេតុអ្វីវាមានសារៈសំខាន់ក្នុងការធ្វើការជាមួយ Fang.com?Fang.com Overseas Real Estate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ។ ការចុះបញ្ជីអចលនទ្រព្យរបស់ពួកគេ មាននៅសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស សិង្ហបុរី ក្រិក ម៉ាឡេស៊ី កាណាដា ។ល។ បានផ្តល់ភាព ជោគជ័យដល់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនៅបរទេសច្រើនជាង ២០០ មកហើយ។ ផ្តល់ជូននូវសេវាកម្ម ជាច្រើនដូចជាការប្រឹក្សាយោបល់ ការស្វែងរកផ្ទះ ការលក់និងការជួល។ សំខាន់ជាងនេះទៀតជួយអតិថិជនក្នុង​ ការចរចារជាមួយអ្នកទិញជនជាតិចិនដោយមិនចាំបាច់ចាកចេញពីប្រទេសរបស់ពួកគេតាមរយៈកម្មវិធីគេហទំព័រទូលំទូលាយរបស់ខ្លួន និងការផ្សព្វផ្សាយតាមអនឡាញសម្រាប់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារដែលចង់បានផលចំណេញ ពីទីផ្សារធំនៅក្នុងប្រទេសចិន ឬប្រតិបត្ដិការប្រកបដោយវិជ្ជាជីវៈជំនួសដៃគូដែលមិនចង់បើកអាជីវកម្ម​ផ្ទាល់ នៅប្រទេសចិន។​​​ ថ្មីៗនេះក្រុមហ៊ុន Fang.com បានក្លាយជាដៃគូរតែមួយគត់ជាមួយក្រុមហ៊ុន Realestate.com.kh ដើម្បីពង្រីកអាជីវកម្ម និងសេវាកម្មរបស់ខ្លួនទៅក្នុងទីផ្សារអចលនទ្រព្យនាពេលខាងមុខនៅប្រទេសកម្ពុជា ដែលវិនិយោគិនចិនបានដើរតួនាទីឈានមុខគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ អាចនិយាយបានថាភាពជាដៃគូរវាងគេហទំព័រអចលនទ្រព្យទាំងពីរនេះនឹងក្លាយជាការចងភ្ជាប់ដ៏រឹងមាំសម្រាប់ អ្នកដែលកំពុងប្រតិបត្តិការ ឬកំពុងរៀបចំផែនការប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យ SinoCam ។តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!
PM Hun Sen says tax revenue up
ត្រឹម ៥ ​ខែកម្ពុជា​ប្រមូល​ចំ​ណូល​ពន្ធ​បាន​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ផែន​ការ​ឆ្នាំ ២០១៩
June 6, 2022, 5:02 p.m.
កម្ពុជា​បាន​ប្រ​មូល​ចំ​ណូល​កើន​ឡើង​ខ្លាំង​​​នៅ​ដើម​ឆ្នាំ​នេះ ដោយ​ចំ​ណូល​ពី​ពន្ធដា និង​ពន្ធ​គយ ក្នុង​​​រយៈ​ប្រាំ​ខែ​ដំ​បូង​ឆ្នាំ២០១៩នេះ សុទ្ធ​តែ​សម្រេច​បាន​លើស​ពាក់​កណ្តាលនៃ​ផែន​ការ​មួយ ​ឆ្នាំ​ពេញ​​​។នេះ​បើយោងតាម​ការ​ប្រ​កាស​របស់​លោក​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​ថ្លែង​ប្រាប់​​​និសិ​ត្យ​បញ្ចប់​ការ​សិក្សា​ពី​សក​ល​វិ​ទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​លើក​ឡើង​ថា​ ចំ​ណូលប្រ​​មូល​​បាន​ពី​ពន្ធ​ដា​ក្នុង​រយៈ​ពេល​ពីខែ​មក​រា ដល់​ខែ​ឧស​ភា ឆ្នាំ​នេះ​សម្រេច​បាន​ ៥៨ ភាគ​រយ​រួច​ហើយ​នៃ​ផែន​ការ​ថវិកាជាតិ​​ឆ្នាំ ២០១៩ នេះ។ លោក​បន្ត​ថា ចំ​ណូល​ពី​ពន្ធ​គយ​វិញ ក៏​បាន​លើស​ពាក់​កណ្តាល​ដែរ​សម្រាប់​រយៈ​ពេល​ប្រាំ​ខែ​ដំ​បូង​ឆ្នាំ​នេះ ដោយ​សម្រេច​បាន ៥៤ ភាគ​រយ​នៃ​ផែន​ការ។លោក​បន្ត​ថា​៖​«​វប្ប​ធម​នៃ​ការ​បង់​ពន្ធ​ក្នុង​ចំ​ណោម​ប្រ​ជា​ជន​យើង​ឥលូវ​មាន​ភាព​ប្រ​សើ​ឡើង​ច្រើន​»។ លោក​បញ្ជាក់​ថា កត្តា​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​កំណើន​ប្រាក់​ចំ​ណូល​ពន្ធ​របស់​រដ្ឋា​ភិ​បាល​​ បើ​ទោះ​បី​ជា​រដ្ឋា​ភិ​​បាល​បាន​សម្រេច​ឈប់​យក​ពន្ធ​មួយ​ចំ​នួន​ដើម្បី​ លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ និង​ សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក៏​ដោយ។លោក​នាយក​រដ្ឋ​មន្រ្តី​មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំ​នួន​ទឹក​ប្រាក់​ដែល​ប្រ​មូល​បាន​ពី​ពន្ធ​ដា និង ពន្ធ​គយ​ជា​ក់​ស្តែង​នោះ​ទេ។ យ៉ាង​នេះ​ក្តីយោង​តាម​ច្បាប់​ថវិការ​ជាតិ​​ឆ្នាំ ២០១៩ រដ្ឋា​ភិ​បាល​គ្រោង​ប្រ​មូល​ចំ​ណូល​ចរន្ត (ដែល​សំ​ដៅ​លើ​ចំ​ណូល​ពី​ពន្ធ​ដា​ និង​ ពន្ធ​គយ​) ឲ្យ​បាន​ ៤.៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ នេះ។កាល​ពី​សប្តាហ៍​មុន លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​សម្រេច​លើក​លែង​ ពន្ធអប្បបរមា ដែល​មាន​អត្រា ១ ភាគរយ ចំ​ពោះ​គ្រប់​សហ​គ្រាស​ដែល​​ជា​អ្ន​ក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រ​កាស ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​បន្ថែម។ ពន្ធអប្បបរមា ជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។កាល​ពី​ឆ្នាំ ២០១៨ កម្ពុជា​ប្រ​មូល​ចំ​ណូល​ពី​ពន្ធ​ដា​បាន ២.១៩​ ពាន់​លាន​ដុល្លារ ខណៈ​ចំ​ណូល​ពី ពន្ធ​គយ​មាន​ ២.៥ ពាន់​លាន​ដុល្លារ។តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!
គម្រោង ​Baoli Mansion៖ លំនៅដ្ឋានគុណភាពខ្ពស់តែមួយគត់នៅរាជធានីភ្នំពេញ
គម្រោង ​Baoli Mansion៖ លំនៅដ្ឋានគុណភាពខ្ពស់តែមួយគត់នៅរាជធានីភ្នំពេញ
June 7, 2022, 12:04 a.m.
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសថាពន្ធកាត់ទុក ១% នឹងត្រូវលុបចោល។ គេជឿជាក់ថាការផ្លាស់ប្តូរនេះនឹងទាក់ទាញក្រុមហ៊ុនបរទេសជាច្រើន បន្ថែមទៀតឲ្យមកបង្កើតរោងចក្រ ឬអាជីវកម្មរបស់ពួកគេនៅប្រទេសកម្ពុជា ដែលនេះជំរុញឲ្យមានតម្រូវការលំនៅដ្ឋាន និងការិយាល័យព្រមទាំងជំរុញទីផ្សារអចលនទ្រព្យផងដែរ។ច្បាស់ណាស់ថារាជធានីភ្នំពេញស្ថិត​នៅក្នុង​ក្រសែភ្នែក​ដំបូងគេបង្អស់របស់ជនជាតិចិនដែលចូលចិត្តវិស័យអចលនទ្រព្យនៅកម្ពុជាដោយសារតែធនធានអាជីវកម្មដ៏ល្អ​របស់ខ្លួន។ នៅត្រីមាសទី ១ ឆ្នាំ ២០១៩ ទីផ្សារអចលនទ្រព្យបានប្រែក្លាយជាមុខមាត់ថ្មីដ៏អស្ចារ្យ​ជាមួយនឹងអគារថ្មី ខ្ពស់ៗ ដែលកំពុងរីកដុះដាលជាខ្លាំង។ អ្វីដែលអ្នកឃើញពីលើនៃរាជធានីភ្នំពេញគឺជាទីក្រុងនៃអគារដ៏អស្ចារ្យ។អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺតំបន់កម្ពុជាក្រោមជាមជ្ឈមណ្ឌលរដ្ឋបាលដ៏សំខាន់បំផុតនៃរដ្ឋធានីភ្នំពេញបានទាក់ទាញវិនិយោគទុនបរទេសជាមួយនឹងគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងភាពរុងរឿងនៃទីផ្សារអចលនទ្រព្យដែលគម្រោង Baoli Mansion កំពុងឈរជើងនៅទីនោះ។តើអ្វីដែលធ្វើឲ្យគម្រោង Baoli Mansion មានភាពលេចធ្លោក្នុងចំណោមការអភិវឌ្ឍដទៃទៀត? មិនត្រឹមតែដោយសារតែទីតាំងសំខាន់នៅជិតការិយាល័យនាយករដ្ឋមន្ត្រី ឬតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្តេជ្ញាចិត្តចំពោះគុណភាព និងស្ថិរភាពផងដែរដែលតម្លៃនោះហើយចាត់ទុកជាស្តង់ដារលំនៅដ្ឋានដ៏ប្រណីតមួយ។ក្រុមហ៊ុនម៉ៅការដ៏ល្អឥតខ្ចោះផ្តោតលើគុណភាពខ្ពស់ថ្មីៗនេះអចលនទ្រព្យនៅកម្ពុជាទទួលបានផលិតផលវិនិយោគ និងការវិនិយោគដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមិនសូវយកចិត្តទុកដាក់លើគុណភាពនៃរចនាសម្ព័ន្ធនោះឡើយដោយផ្តោតតែលើផលចំណេញឲ្យបានឆាប់រហ័សតែប៉ុណ្ណោះ។ បើនិយាយពីផលចំណេញដែលល្អគឺគេផ្តោតទៅលើនិរន្តរភាពនៃអចលទ្រព្យ។Baoli Mansion មានទស្សនៈវិទ្យារឹងមាំចំពោះជីវភាពរស់នៅខ្ពង់ខ្ពស់ដែលធ្វើឲ្យអ្នករស់នៅអាចរីករាយនឹងភាពសុខដុមរមនា និងស៊ីវិល័យ។ដើម្បីធានានូវគុណភាពសំណង់ក្នុងការទប់ស្កាត់កំហុសឆ្គងណាមួយដែលកើតឡើង អ្នកអភិវឌ្ឍន៍បានសហការជាក្រុមហ៊ុនម៉ៅការសាងសងគ្រប់គ្រងដោយរដ្ឋចិនដើម្បីប្រតិបត្តិការ ដែលជាសហគ្រាសមានបទពិសោធន៍លំដាប់ថ្នាក់ 4A ធានាផ្តល់នូវគុណភាព និងសុវត្ថិភាពដល់អតិថិជនដែលបានចូលរួមនៅក្នុងគម្រោងសំខាន់ៗដោយជោគជ័យនៅប្រទេសចិនដូចជាអាកាសយានដ្ឋានអន្តរជាតិនៅរាជធានី ស្នាក់ការកណ្តាលនៃអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ រោងមហោស្រពជាតិ ភូមិអូឡាំពិក  ។ក្រុមអ្នកសាងសង់មានជំនាញ និងប្រសិទ្ធភាពក្រៅពីគុណភាព ការសាងសង់ក៏ផ្តោតទៅលើ "សណ្ដាប់ធ្នាប់ និងភាពរហ័ស" ដែលត្រូវបានដំណើរការដោយក្រុមការងារដ៏អស្ចារ្យមួយ។ ពួកគេធានាថាអ្នកទិញអាគារនេះមិនមានការព្រួយបារម្ភដូចជាការបាត់បង់ពី "ការគូរនៅលើនំខេក" ទេ។Baoli Mansion បានកសាងនៅលើគ្រឹះនៃការជឿទុកចិត្តមួយដែលទទួលបាននូវកេរ្តិ៍ឈ្មោះសម្រាប់ការប្រតិបត្តិដ៏មានឥទ្ធិពលរបស់អ្នកអភិវឌ្ឍន៍របស់ខ្លួននៅគ្រប់ទិដ្ឋភាពទាំងអស់មានទាំងបុគ្គលិក គ្រឿងបរិក្ខានិងសម្ភារៈ។ នេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃការអនុវត្តគម្រោងសាងសង់អគារនៅរាជធានីភ្នំពេញ។◆ ការវិឌ្ឍអំពីការសាងសង់ចាប់ពីថ្ងៃទី ៩ ខែឧសភាដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩គម្រោង Baoli Mansion ជិតត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ បច្ចុប្បន្ន​នេះ​បានឈានដល់ដំណាក់កាលសាងសង់ជាន់ស្តង់ដារមួយ ដែលតាមពេលវេលានៃគម្រោងត្រូវបញ្ចប់ឲ្យបានប្រាំជាន់​ជារៀងរាល់ខែ។ ដូច្នេះ​នៅត្រឹមថ្ងៃទី ៥ អាចចូលដល់ជាន់ទីដប់ ហើយបន្ទាប់មករចនាសម្ព័ន្ធសំខាន់នឹងត្រូវអនុវត្ត​នៅចុងខែកញ្ញា។ក្រុមហ៊ុនធានាជូននូវការប្តេជ្ញាចិត្ត និងគុណភាពដូចដែលបានសន្យាដល់វិនិយោគិនទាំងឡាយ។Baoli Mansion គឺជាផ្ទះក្នុងក្តីសុបិន្តមួយនៅលើផ្លូវកម្ពុជាក្រោមជាតំបន់​រដ្ឋបាល និងការអប់រំដែលមានភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម​ដូចជា៖ សាលារៀនល្បីៗ មន្ទីរពេទ្យ និងនាយកដ្ឋានរដ្ឋាភិបាលជាដើម។ ហើយ Mansion ក៏ផ្តល់ជូន​លោកអ្នក​នូវ​កន្លែងដ៏គួរឲ្យរំភើបដូចជា៖ ស្កាយបារ សាលសន្និសីទ​ បន្ទប់សម្រាប់ជប់លៀង ហាងកាហ្វេ កន្លែងរត់ កន្លែងហាត់ប្រាណ អាងហែលទឹក ស្បា... សបភីងម៉ល ហាងលក់ទំនិញ​ ម្ហូបអាហារ និងភេសជ្ជះ ២៤ ម៉ោង សម្រាប់បំពេញការកំសាន្តរបស់លោកអ្នក និងភាពចាំបាច់ផ្សេងៗ។ព័ត៌មានលម្អិតអំពីគម្រោង៖ផលិតផល៖ អាផាតមិន​ជួលអគារ៖ ៤០,០០០ ម៉ែត្រការ៉េ កម្ពស់ ១០២ ម៉ែត្រ មាន ២៨ ជាន់ផ្ទៃក្រឡាក្នុងមួយយូនីត៖ ៤៧-៥៧ ម៉ែត្រការ៉េអ្នកអភិវឌ្ឍន៍៖ ក្រុមហ៊ុន Baoli (Cambodia) Real Estate Development Co., Ltd.តម្លៃលក់៖ ជាមធ្យម ២,២០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េផលចំណេញពីការជួល៖ ផលចំណេញ ៨ ភាគរយក្នុងមួយឆ្នាំ អតិប្បរមាពីរឆ្នាំ Baoli Mansion ផ្តល់ជូនលោកអ្នកនូវកញ្ចប់ទ្រព្យសម្បត្តិ និងការវិនិយោគផ្នែកសុខភាព​ដើម្បីទទួលបានឱកាស និងដំណោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាឆ្នាំ២០១៩ ។ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ខុនដូ Treasure Bay បញ្ចុះតម្លៃ ៧ ភាគរយ បន្ថែមលើការផ្តល់ជូនពិសេស
ខុនដូ Treasure Bay បញ្ចុះតម្លៃ ៧ ភាគរយ បន្ថែមលើការផ្តល់ជូនពិសេស
June 6, 2022, 5:02 p.m.
ដើម្បីអបអសាទរដល់ការបើកលក់គម្រោង Treasure Bay នៅក្នុងខេត្តព្រះសីហនុ រាល់ការទិញ ឬកក់ យូនីតណាមួយជាមួយ Treasure Bay នឹងទទួលបានការផ្តល់ជូនដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧ ភាគរយ ភ្លាម។ ការផ្តល់ជូនេះមានរយៈពេលកំណត់! ហេតុអ្វីត្រូវវិនិយោគនៅក្នុងខេត្តព្រះសីហនុ? កោះ ឆ្នេរសមុទ្រ និងតំបន់ឆ្នេរ តែងតែជាទិសដៅសម្រាប់ថ្ងៃឈប់សម្រាករបស់ប្រជាជន ដែលរស់នៅតាម មាត់សមុទ្រ។ ប៉ុន្តែតើហេតុអ្វីបានជាបែបនេះ? តើនេះជាអារម្មណ៍ដ៏រំជើបរំជួលពិតមែនទេ? ទោះបីជាបែបណាក៏ដោយ អារម្មណ៍ពិតប្រាកដគឺពិតជាមានភាពរស់រវើកនៅខេត្តព្រះសីហនុ នៅក្នុងគម្រោង Treasure Bay ។ខេត្តព្រះសីហនុប្រហែលជាមិនទាន់មានឈ្មោះឈ្បីដូចជាកោះ Boracay នៅក្នុងប្រទេសហ្វីលីពីន កោះម៉ាល់ឌីវ ឬកោះហាវ៉ៃនៅឡើយទេ។ ប៉ុន្តែក្រុងអភិវឌ្ឍន៍ថ្មីនេះនឹងមានការផ្លាស់ប្តូរមុខមាត់នៅក្នុងរយៈ​ប៉ុន្មានឆ្នាំឆាប់ៗ ខាងមុខនេះ ជាការពិតមានមនុស្សកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់ពីភាពអស្ចារ្យរបស់ឆ្នេរសមុទ្រកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកទេសចរមកពីប្រទេសចិនបានលឺព័ត៌មានរួចហើយ ហើយបានមកទស្សនានៅគ្រប់ថ្ងៃបុណ្យធំៗទាំងអស់។អ្វីដែលធ្លាប់ជាទីក្រុងស្ងប់ស្ងាត់ ពេលនេះត្រូវបានផ្លាស់ប្តូរទៅជាត្បូងមួយគ្រាប់នៅលើឆ្នេរសមុទ្រ។ សេដ្ឋកិច្ចកំពុងរីកចម្រើនដល់បរិបទថ្មី ដែលជំរុញដោយវិស័យទេសចរណ៍ កំពង់ផែទឹកជ្រៅតែមួយគត់ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ។ ថ្មីៗនេះក្រុមអ្នកអភិវឌ្ឍន៍បាននាំយកលំនៅដ្ឋានលំដាប់ខ្ពស់បែបលម្ហែកាយទៅកាន់ខេត្តព្រះសីហនុ។ គម្រោង Treasure Bay ស្ថិតជាគម្រោងបែបលម្ហែកាយ ហើយមានគោលដៅបញ្ចូលបច្ចេកវិទ្យា និងស្តង់ដារខ្ពស់ទៅក្នុងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ។Treasure Bay  មិនមែនគ្រាន់តែជាលំនៅដ្ឋានឈ្មោះនេះគឺល្អបំផុត ចំណែកអគារដ៏ទំនើប និងទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត នឹងធ្វើឱ្យអ្នកមាន ភាពកក់ក្តៅបំផុត។ វាមានទីតាំងស្ថិតនៅកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ដែលជាទីក្រុងលេចធ្លោ ដែលរួមបញ្ចូលគ្នានូវសម្រស់ត្រូពិក ជាមួយសេវាកម្មលំដាប់ពិភពលោក។គម្រោងនេះមានអាផាតមិនចំនួន ៥៣៦ យូនីត។ អគារលាតសន្ធឹងតាមបណ្តោយរមណីយដ្ឋានឆ្នេរប្រណិត ត្រឹមតែពីរបីរយម៉ែត្រពីសណ្ឋាគារ Xihu International Hotel និងកាស៊ីណូ។ លើសពីនេះទៀត វាមានចម្ងាយតែ ២ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតោពីរនៅកណ្តាលក្រុង។ នេះមានន័យថា គម្រោង Treasure Bay ស្ថិតនៅជិតតំបន់សេវាកម្មសំខាន់ៗនៅក្នុងទីក្រុង។មានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរសមុទ្រប៉ុណ្ណោះ Treasure Bay អាចមើលឃើញយ៉ាងច្បាស់នូវទេសភាព ដ៏អស្ចារ្យនៃឈូងសមុទ្រថៃ។ អគារខ្ពស់ ដែលជាទីសម្គាល់ថ្មីនេះនឹងមានតែមួយគត់ ជាមួយនឹងមុខកោង និងរចនាទាន់សម័យ។លក្ខណៈពិសេសដំណាក់កាលទី ១ Treasure Bay នឹងមានកម្ពស់ ៣០ ជាន់។ យូនីតនីមួយៗមានទំហំខុសៗគ្នា និងប្លង់ផ្សេងៗគ្នា។ យូនីតមានទំហំចាប់ពី ២៣ ទៅ ៩៨ ម៉ែត្រការ៉េ។ ខុនដូទាំងនេះគឺល្អឥតខ្ចោះសម្រាប់ អ្នកជំនួញ គូស្វាមីភរិយា ឬគ្រួសារតូច ឬផ្ទះលម្ហែ។ គ្រប់ផ្នែកទាំងអស់ត្រូវបានតុបតែងប្រកបដោយវិជ្ជាជីវៈ និងបំពាក់ជាមួយឧបករណ៍ប្រើប្រាស់យីហោល្បីៗ ដូចជា៖ ផលិតផលបន្ទប់ទឹក Toto  ម៉ាស៊ីនត្រជាក់ Gree ទូរទឹកកក Haier ទូរទស្សន៍ TCL និងផ្សេងៗទៀត។អាផាតមេននេះក៏ផ្តល់ជូននូវដំណោះស្រាយសន្សំសំចៃថាមពលដ៏មានប្រសិទ្ធភាព ដោយប្រើលោហធាតុអាលុយមីញ៉ូមពីម៉ាក Dykeban របស់អាឡឺម៉ង់ ក៏ដូចជាកែវកញ្ចក់ការពារកំដៅ​ និង សំឡេងប្រភេទ Low-E សម្រាប់បង្អួច ឬទ្វារ។ ទាំងនេះគឺអស្ចារ្យបំផុតសម្រាប់អ៊ីសូឡង់ និងលំហូរខ្យល់។ នៅក្នុងគម្រោង Treasure Bay អ្នកនឹងទទួលបានផ្ទះលម្ហែមួយ ដែលមានលក្ខណៈពិសេសលើសគម្រោងផ្សេងទៀត ជាមួយតម្លៃទាបជាងគេ។ Treasure Bay ផ្តល់ភាពរីករាយនៅគ្រប់កន្លែងកន្លែងល្អៗ នៅទីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ដោយសារតែបន្ទប់ទទួលភ្ញៀវ បើករហូតដល់បន្ទប់ទទួលទានពេលល្ងាច វាបានធ្វើឲ្យបន្ទប់ទាំងមូលមើលទៅមានភាពធំទូលាយ។ ខ្យល់ និងភ្លើងមានល្អឥតខ្ចោះ តាមរយៈច្រករបៀងសំខាន់។ ជាការពិត ទិដ្ឋភាពនៃមហាសមុទ្រនឹងធ្វើឱ្យអ្នកភ្ញាក់ ផ្អើល។ ជាមួយកញ្ចក់ពីរជាន់រហូតដល់ពិដានធានាថាអ្នកអាចទទួលយកភាពស្រស់ស្អាតគ្រប់ពេលវេលា។អ្នករស់នៅក្នុងគម្រោង Treasure Bay នឹងទទួលបានសេវាកម្មជាច្រើនតាមបំណងប្រាថ្នារបស់ពួកគេ។ ជាន់ខាងលើមានអាងហែលទឹក មជ្ឈមណ្ឌលហាត់ប្រាណ បារ ភោជនីយដ្ឋានអាហារប៊ូហ្វេ ដែលមាន បម្រើអាហារចិន និងអាហារលោកខាងលិច​ កន្លែងទទួលភ្ញៀវ មជ្ឈមណ្ឌលសេវាកម្មពហុមុខងារ និងកន្លែងចតរថយន្តដ៏ធំជាច្រើន។ ភាពសប្បាយរីករាយមាននៅគ្រប់ផ្នែក គ្រប់ជ្រុងទាំងអស់។គម្រោង Treasure Bay ក៏ផ្តល់នូវសេវាគ្រប់គ្រងអចលនទ្រព្យបែបសណ្ឋាគារ និងសេវាកម្មបម្រើអតិថិជន ដែលគួរឱ្យទុកចិត្តទាំងស្រុង។ សមាជិក VIP នឹងទទួលបាននូវសេវាកម្មប្រណិតពេញលេញក៏ដូចជា សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។អចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុ អាចស្វែងរកបានលើគេហទំព័រ Realestate.com.kh!
Vaun Property's Australia 108
ក្រុមហ៊ុនអចលនទ្រព្យ Vaun Property បង្ហាញឱកាសវិនិយោគជាមួយគម្រោង Australia 108 នៅអូស្រ្តាលី
June 6, 2022, 5:02 p.m.
ក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោកបានឈានជើងចូលមកដល់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Vaun Property ខ្នាតអន្តរជាតិ ដែលជាក្រុមហ៊ុនបង្កើតឡើងថ្មីៗរួមគ្នារវាងក្រុមហ៊ុនដ៏ធំនៅប្រទេសអូស្ត្រាលី Crown Realty International និងក្រុមហ៊ុន Verve Real Estate បានចាប់ផ្តើមបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Vaun Property បច្ចុប្បន្នបានក្លាយជាភ្នាក់ងារលក់ដ៏ធំសម្រាប់គម្រោងលំនៅដ្ឋាន Australia 108 នៅក្នុងទីក្រុងមែលប៊ន។អគារខ្ពស់កប់ពពក ដែលត្រូវបានគេចាត់ទុកថាជាលំនៅដ្ឋានខ្ពស់បំផុតនៅអឌ្ឍគោលខាងត្បូង មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី។ ជាការពិតប្រទេសអូស្រ្តាលីតែងតែស្ថិតនៅលើរ៉ាដារបស់អ្នកវិនិយោគ ផ្នែកអចលនទ្រព្យនៅក្នុងតំបន់អាស៊ី។ សម្រាប់កម្ពុជាវិញ ប្រទេសអូស្ត្រាលីត្រូវបានគេមើលឃើញថា ជាកន្លែងមួយដើម្បីបន្តការអប់រំ ទិញផ្ទះទីពីរ ធ្វើចំណាក់ស្រុក ឬចូលនិវត្តន៍ថែមទៀតផង។ទីក្រុងមែលប៊នជាទីក្រុងល្បីល្បាញទូទាំងពិភពលោក។ ទីក្រុងនេះបានឈ្នះពានរង្វាន់ Mercer ដែលមានកិត្យានុភាពជា “ទីក្រុងល្អបំផុតសម្រាប់រស់នៅ”។ គម្រោង  Australia 108 ស្ថិតនៅក្នុងតំបន់ដ៏ពេញនិយម Southbank បត់ស្ដាំឆ្លងទន្លេពីតំបន់ពាណិជ្ជកម្មកណ្តាលក្រុង។ នេះមានន័យថាប្រជាពលរដ្ឋនៅទីនោះអាចចេញចូលទៅកាន់ភោជនីយដ្ឋាន បារ ហាងលក់រាយ ឧទ្យានកម្សាន្ត និងទីកន្លែងវប្បធម៌ដ៏ល្អឥតខ្ចោះដែលមាននៅក្នុងទីក្រុង។ឱកាសក្នុងការវិនិយោគគម្រោង Australia 108 ផ្តល់ជូនឱកាសវិនិយោគល្អបំផុត សម្រាប់វិនិយោគិនអន្តរជាតិ។​ លោក Luke Vaughan នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Vaun Property បាននិយាយថាប្រជាជនអូស្ត្រាលីបានត្រៀមរួចរាល់ក្នុងការទិញនៅទីនោះ។"យើងកំពុងរកឱកាសដ៏កម្រនេះ សម្រាប់អតិថិជនអន្តរជាតិរបស់យើង ដើម្បីឲ្យពួកគេទទួលយកឱកាសពិសេសនេះ ... វាមានតែម្តងគត់ក្នុងមួយជំនាន់។"លោកបានបន្ថែមថាពាក់ព័ន្ធនឹងច្បាប់វិនិយោគបរទេសរបស់អូស្ត្រាលីវិញ ច្បាប់ បានអនុញ្ញាតឱ្យអ្នកទិញជាជនបរទេសអាចទិញពីគម្រោង  Australia 108 និងទិញបានតែម្តងគត់។តំបន់សេវាកម្មគម្រោង Australia 108 ជាគម្រោងខ្ពស់ជាងគេ និងមានលក្ខណៈពិសេសប្រណីតបំផុត។ អគារមានរចនាបថដ៏ទាក់ទាញជាមួយនឹងលក្ខណៈពិសេសនៃការតុបតែខាងក្នុងយ៉ាងឆើតឆាយ។ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត គម្រោងអគារនេះបានបង្ហាញពីទេសភាពដ៏លេចធ្លោរបស់ខ្លួននៅ ក្នុងទីក្រុង។កន្លែងអង្គុយលេង (Sky lobby)នៅជាន់ទី ៧០ គឺអស្ចារ្យបំផុត។ ក្នុងនាមជាអគារលំនៅដ្ឋានខ្ពស់បំផុត នៅអឌ្ឍគោលខាងត្បូងមានន័យថាវាមានទេសភាពដ៏ល្អបំផុតក្នុងពិភពលោក។ សួនច្បារនៅលើអគារ ខ្ពស់គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកស្នាក់នៅ។ វាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំគ្នា ការសម្រាកលម្ហែកាយ ការមើលសៀវភៅល្អ ឫការញ៉ាំទឹកតែជជែងគ្នាលេង។នៅទីនេះក៏មានរោងកុន កន្លែងស្ប៉ាបែបរមណីយដ្ឋាន និងបន្ទប់លេងកូនហ្គោលផងដែរ។ នៅរៀងរាល់ចុងសប្តាហ៍ទីនេះអាចជាកន្លែងវិស្សមកាលសម្រាប់អ្នករស់នៅកន្លែងនេះ។ លើសពីនេះទៀត នៅទីនេះមានកន្លែងទទួលទានអាហារលំដាប់ផ្កាយប្រាំទៀតផង។ កន្លែងហាត់ប្រាណបានបំពាក់ដោយឧបករណ៍ទំនើបបំផុត ដើម្បីជួយបំពេញតាមតម្រូវការ សុខភាពរបស់អ្នករស់នៅក្នុងគម្រោង។ទិញគម្រោងនេះ ឥឡូវនេះ!ទាក់់ទងនឹងគម្រោង Australia 108 នេះ ការផ្តល់ជូននឹងមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ជារួមវាសាក សមបំផុតសម្រាប់វិនិយោគិនធំៗនៅក្នុងតំបន់ ដែលត្រូវចាប់យកឱកាសវិនិយោគនៅក្នុងគម្រោង ដ៏ធំមួយនេះ។ក្រុមហ៊ុន Vaun Property បានធ្វើសិក្ខាសាលាជាច្រើននៅក្នុងប្រទេសវៀតណាម និងបានលក់អាផាតមេន ២០ យូនីត។ ជាការពិតណាស់ ពួកគេជាអ្នកជំនាញដែលមានឯកទេសខាងអចលនទ្រព្យនៅក្នុងប្រទេសអូស្រ្តាលី ជាមួយនឹងបទពិសោធន៍ការងារច្រើនឆ្នាំនៅក្នុងទីក្រុងធំៗជាច្រើនដូចជា៖ ទីក្រុងមែលប៊ន ទីក្រុងស៊ីដនី ប្រ៊ីសប៊េន និងគ្រប់តំបន់នៅទូទាំងប្រទេស។ សូមកុំរង់ចាំអ្នកវិនិយោគមកពីតំបន់ផ្សេងៗទៀតក្នុងពិភពលោក មកទិញអចលនទ្រព្យនេះមុនអ្នក។ដូច្នេះប្រសិនបើអ្នកចង់បានអចលនទ្រព្យណាមួយនៅក្នុងប្រទេសអូស្ត្រាលី បើអ្នកចង់វិនិយោគនៅក្នុងប្រទេសដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក ប្រសិនបើអ្នកចង់មានលំនៅដ្ឋានមួយខ្ពស់បំផុតនៅអឌ្ឍគោលខាងត្បូង អ្នកចាំបាច់ត្រូវចាប់យកឱកាសឥឡូវនេះ។សូមទាក់ទង Vaun Property Cambodia ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Australia 108 និងសូមកុំភ្លេពិធីសម្ពោធបើកក្រុមហ៊ុន Vaun Property នៅប្រទេសកម្ពុជានៅថ្ងៃទី ៨ ខែមិថុនា នៅឯសណ្ឋាគារ Rosewood ក្នុងរាជធានីភ្នំពេញ។សូមចូលទៅកាន់ Realestate.com.kh ដើម្បីស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅកម្ពុជា!
ខេត្តបាត់ដំបង៖ វិស័យអចលនទ្រព្យដើរយឺតបន្តិច ប៉ុន្តែមា​នសក្តានុពលខ្លាំងផ្នែកពាណិជ្ជកម្ម
ខេត្តបាត់ដំបង៖ វិស័យអចលនទ្រព្យដើរយឺតបន្តិច ប៉ុន្តែមា​នសក្តានុពលខ្លាំងផ្នែកពាណិជ្ជកម្ម
June 7, 2022, 7:10 a.m.
ខេត្តបាត់ដំបនមានផ្ទៃដីចំនួន ១១,៧៤៨ គីឡូមែត្រការ៉េ និងមានប្រជាជនចំនួន​ ១,២៨៣,២២៣ នាក់។ ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាល មានបំណងប្រែក្លាយខេត្តនេះឲ្យទៅជាតំបន់ សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០។អ្នកតំណាងរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបងបានឲ្យថា ខេត្តបាត់ដំបងមាន ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែហាក់នៅមានភាពយឺត​យ៉ាវជាងតំបន់ដ៏ទៃ។ បើទោះបីជាយ៉ាងណាលោកបញ្ជាក់ថាបាត់ដំបងមាន​សក្តានុពលសម្រាប់ពាណិជ្ជកម្ម​នៅពេលអនាគត។ ផែនការអភិវឌ្ឍន៍ដីខេត្តបាត់ដំបងដីនៅក្នុងខេត្តបាត់ដំបងត្រូវបានបែងចែកជា ៥ តំបន់ផ្សេងគ្នាដូចជា៖ នគរូបនីយកម្ម តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម តំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្ត និងសមាហរណកម្មចំរុះ បើយោងតាមអនុក្រឹត្យស្តីពីការដាក់ឲ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តបាត់ដំបង។ ស្ថានភាពវិស័យទេសចរណ៍ និងវិស័យសណ្ឋាគារដោយសារតែជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ ទាំងតំបន់ប្រវត្តិសាស្រ្តនិងធម្មជាតិ ដូចជាសំណង់ប្រវត្តិសាស្រ្ត រូងប្រជៀវ និងរថភ្លើងឬស្សី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។ ការទាក់ទាញទេសចរនេះ បានធ្វើឲ្យវិស័យបដិសណ្ឋាកិច្ច ដូចជាសណ្ឋាគារ ផ្ទះសំណាក់មានការរីកលូតលាស់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផ្នែកទេសចរណ៍។ ជាក់ស្តែងតម្លៃបន្ទប់ដែលខ្ពស់បំផុតនៅខេត្តបាត់ដំបង ដែលមានប្រដាប់ទៅដោយបរិក្ខារដូចជា៖ អាងហែលទឹកជាដើមមានតម្លៃពី ៨០ ដុល្លារ ទៅ ១២០ ដុល្លារ ហើយតម្លៃកណ្តាលមានពី ៣០ ដុល្លារទៅ ៧០ ដុល្លារក្នុងមួយយប់។ទោះយ៉ាងណាន ភ្ញៀវទេសចរក៏អាចរកបាននូវបន្ទប់ដែលមានតម្លៃត្រឹមតែ ១០ ដុល្លារផងដែរ។ដូច្នេះ គេរំពឹងថា ផែនការអភិវឌ្ឍន៍ក្រុងនឹងធ្វើឲ្យវិស័យសណ្ឋាគារ និងផ្ទះសំណាក់រីកមុខមាត់ថ្មី ដោយវាជាការលើកទឹកចិត្តដល់អ្នកវិនិយោគទុនលើសណ្ឋាគារទំនើបឲ្យបោះទុនប្រកបអាជីវកម្មក្នុងតំបន់នោះផងដែរ។ ជាភ័ព្ទសំណាងល្អភ្ញៀវទេសចរកាន់តែច្រើនឡើងបានកំពុងតែជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅកំសាន្ត ហើយគម្រោងផែនការអភិឌ្ឍន៍នេះ នឹងផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបងនៅពេលឆាប់ៗខាងមុខនេះ។អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺអចលនទ្រព្យនៅខេត្តបាត់ដំបង នឹងមានការប្រែប្រួលខ្លាំងផងដែរ។ ទស្សនវិស័យនៃផែនការអភិវឌ្ឍន៍នេះ នឹងជាកតាលីករជំរុញឲ្យមានការបោះទុនវិនិយោគចូលក្នុងខេត្តនេះ​ ដោយសារតែតែតំបន់នេះខេត្តដែលអំណោយផលលើគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ថ្មីៗនេះក្រុមហ៊ុនចិនបានបន្ថែមទុនបន្ថែមនៅក្នុងខេត្តបាត់ដំបងផងដែរ។ តម្លៃអចលនទ្រព្យទាក់ទងនឹងតម្លៃដីវិញ បើតាមអ្នកតំណាងភ្នាក់ងារវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបង់បានឲ្យដឹងថាដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឲ្យកត់ សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ។នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតា រហូតដល់ផ្ទះវីឡាប្រណិត ដែលមានទំហំផ្សេងៗ គ្នា។ ភាគច្រើនស្ថិតនៅតាមជាយក្រុង​ ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ។អានព័ត៌មានបន្ថែមពីខេត្តបាត់ដំបង  ឬចង់រកអចលនទ្រព្យនៅបាត់ដំបង។ អ្នកក៏អាចស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅកម្ពុជាលើគេហទំព័រ Realestate.com.kh
គម្រោងបុរីដ៏ធំមួយប្រាប់ពីគន្លឹះដែលខ្លួនអាចលក់ផ្ទះជាង ២,០០០ ល្វែងក្នុងរយៈពេលត្រឹមតែ ៤ ខែ
គម្រោងបុរីដ៏ធំមួយប្រាប់ពីគន្លឹះដែលខ្លួនអាចលក់ផ្ទះជាង ២,០០០ ល្វែងក្នុងរយៈពេលត្រឹមតែ ៤ ខែ
June 4, 2022, 12:48 a.m.
សំណង់អចលនទ្រព្យប្រភេទលំនៅដ្ឋានយ៉ាងសម្បូរបែបត្រូវបានគេឃើញមានការសាងសង់ឡើងយ៉ាងគំហុកទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ស្របពេលដែលកំណើន និងចំណូលរបស់ប្រជាជនក៏មានការកើនឡើងដូចគ្នា ដែលនិន្នាការមួយនេះបានធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋានការកើនឡើងគួរឱ្យកត់សម្គាល់។មិនថាលំនៅដ្ឋានប្រភេទខុនដូ បុរី ឬដីឡូដ៍សុទ្ធតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារតែអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកសុទ្ធតែបានសម្លឹងឃើញពីឳកាសវិនិយោគមួយនេះ។ តួយ៉ាងដូចជានៅរាជធានីភ្នំពេញតែមួយ មានបុរីមិនក្រោម ១០០ គម្រោងនោះទេ ដែលបានបើកទ្វារចាំបំពេញតម្រូវការរបស់អ្នកស្វែងរកទិញលំនៅដ្ឋាន។ ក្នុងនោះ​ បុរី វី អាយ ភី ដែលជាបុរីតម្លៃសមរម្យបានលេចមុខមាត់ និងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុង ស្រុក។ជាមួយនឹងល្បឿននៃការលក់ដ៏មិនគួរឱ្យជឿ បុរី វី អាយ ភី បានលក់ផ្ទះគម្រោងទី២របស់ខ្លួនរហូត ដល់ទៅ ២,០០០ខ្នង ដោយប្រើប្រាស់ពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។ តាមរយៈការសម្ភាសន៍ផ្ទាល់ពីក្រុមការងារជាមួយនឹងលោក ស៊ុម ស៊ីដែត ប្រធានផ្នែកទីផ្សារ និងផ្នែកលក់របស់បុរី វី អាយ ភី ដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រ និងគន្លឹះ ដែលធ្វើឱ្យបុរីមួយនេះអាចលក់បានដាច់ខ្លាំងបែបនេះ។  ខាងក្រោមនេះគឺជាចំណុចគន្លឹះសំខាន់ៗ ដែលលោក ស៊ុម ស៊ីដែតបានលើកឡើងដោយផ្នែកទឡើងស្ថានភាពជាក់ស្តែងនៃការងាររបស់លោក។១. កេរ្តិ៍ឈ្មោះបុរីដើម្បីលក់អចនលទ្រព្យបានជោគជ័យ លោកស៊ីដែនជឿថា ទំនុកចិត្តពីអតិថិជនគឺជារឿងសំខាន់បំផុត។ ដោយសម្លឹងឃើញពីចំំណុចនេះហើយ ទើបបុរី វី អាយ ភី បានព្យាយាមយ៉ាងស្វះស្វែងនៅក្នុងការពង្រឹងរ្តិ៍ឈ្មោះរបស់គម្រោងឱ្យបានល្អប្រសើរតាមរយៈការផ្តល់ជូនបុរីដែលមានស្តង់ដារ និងតម្លៃសមរម្យ។ ជាក់ស្តែងភ្ញៀវមួយចំនួនរបស់គម្រោងបុរី វី អាយ​ ភី នៅកំពង់សោម គឺជាភ្ញៀវដែលមានទិញផ្ទះនៅបុរី វី អាយ ភី នៅភ្នំពេញរួចទៅហើយ ដោយសារពួកគាត់មានការជឿជាក់ចំពោះក្រុមហ៊ុនមួយនេះ។ ស្វែងយល់ពីឯកសារផ្លូវច្បាប់ពេលទិញផ្ទះក្នុងបុរី! ២. ទីតាំងដោយសារតែខេត្តព្រះសីហនុពេលនេះកំពុងមានការបោះជំហានយ៉ាងលឿនបំផុតក្នុងវិស័យអចលនទ្រព្យ ដូច្នេះហើយការជ្រើសយកទីតាំងមកសាងសង់បុរីនេះ គឺពិតជាដោយមើលឃើញលើសក្តានុពល និងអនាគតនៃតំបន់នេះ។ ម្យ៉ាងវិញទៀត បុរី វី អាយ ភី ស្ថិតនៅក្បែរទីប្រជុំជនទៀតផង ដោយចំណាយមិនដល់ ២០ នាទីនោះឡើយ ដើម្បីធ្វើដំណើរទៅកាន់ឆ្នេរអូរឈើទាល។ រីឯនៅឯទីតាំងផ្ទាល់ ក៏មានផ្សារសហគមន៍ផ្ទាល់ខ្លួនក្នុងបុរី ក៏ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើននៅក្បែរនោះដែរ។​៣. តម្លៃបើនិយាយពីតម្លៃវិញ លោក លោក ស៊ីដែត បញ្ជាក់ថា បុរី វី អាយ ភី ផ្តល់ជូននៅតម្លៃយ៉ាងសមរម្យបំផុត ដែលផ្តល់ឱកាសឱ្យអតិថិជនគ្រប់រូប ជាពិសេសអ្នកមានចំណូទាប និងមធ្យមក៏អាចក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនបានដែរ។ លើសពីនេះទៀត ខាងក្រុមហ៊ុនផ្ទាល់ក៏មានជាការបង់រំលោះរយៈពេលយូររហូតដល់ទៅ ១៥ ឆ្នាំសម្រាប់អតិថិជនចង់បង់ប្រាក់ផ្ទាល់ជាមួយគម្រោង។៤. គុណភាពសំណង់លើកឡើងពាក់ព័ន្ធនឹងគុណភាព លោកបានបញ្ជាក់ថាគម្រោងនីមួយៗត្រូវធានាពីគុណភាព ត្រឹមត្រូវដល់អ្នកទិញ។ គម្រោងបុរី វី អាយ​ ភីបានសាងសង់ផ្ទះរាប់ពាន់ខ្នងហើយដើម្បីធានាបានគុណភាពយូរអង្វែង គម្រោងបានជ្រើសរើសក្រុមអ្នកអភិវឌ្ឍន៍សុទ្ធតែជាវិស្វករជំនាញដែលមានបទពិសោធន៍ក្នុងការសាងសង់លំនៅដ្ឋានជាច្រើនឆ្នាំមកហើយ។ បន្ថែមលើនេះទៀត ក្រុមវិស្វករជំនាញទាំងអស់បានយកចិត្តទុកដាក់យ៉ាងសកម្មបំផុតទៅលើការត្រួតពិនិត្យលើការសាងសង់ និងគុណភាពសំណង់ផ្ទាល់ខ្លួនឯង ដើម្បីធានាថារៀងរាល់ផ្ទះរបស់បុរី វី អាយ​ ភី នីមួយៗសុទ្ធតែធ្វើទៅតាមស្តង់ដារផ្លូវការដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។​៥. បណ្តាញនៃភ្នាក់ងារលក់ក្រៅពីចំណុចទាំងឡាយខាងលើ ការរៀបចំបណ្តាញភ្នាក់ងារលក់គម្រោងរបស់បុរី វី អាយ ភី ក៏បានរៀបចំយ៉ាងយកចិត្តទុកដាក់ផងដែរ ពោលគឺបុគ្គលិកផ្នែកលក់ម្នាក់ៗសុទ្ធតែត្រូវបានហ្វឹកហ្វឺនបង្ហាត់ប​ង្ហាញពីយុទ្ធសាស្ត្រនៃការលក់ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ លើសពីនេះទៅទៀត បុរី វី អាយ ភី​ ក៏មានរៀបចំទីតាំងលក់គម្រោងនៅកន្លែងផ្សេងៗគ្នា ដើម្បីងាយស្រួលឱ្យអតិថិជនស្វែងរក និងសាកសួរព័ត៌មាន។៦. យុទ្ធសាស្ត្រទីផ្សារចុងក្រោយ ក៏ជាចំណុចសំខាន់មិនអាចខ្វះបានដែរនោះ គឺការផ្តោតទៅលើយុទ្ធសាស្ត្រទីផ្សារ។ បុរី វី អាយ ភីតែងតែ​ដាក់ចេញជាយុទ្ធសាស្ត្រដ៏ទាក់ទាញជាច្រើនដូចជាការសម្រួលលក្ខខណ្ឌបង់ប្រាក់ ការចូលរួមពិពណ៌ធំៗ ការផ្សព្វផ្សាយតាមបណ្តាញសង្គម គេហទំព័រអចលនទ្រព្យដូចជានៅលើ Realestate.com.kh និងការផ្សព្វផ្សាយក្រៅប្រព័ន្ធអ៉ីនធើណិតផងដែរ។ទាំងអស់នេះគឺជាគន្លឹះសង្ខេបខ្លីៗដែលបុរី វី អាយ ភីបានចែករម្លែក និងបង្ហាញពីចំណុចខ្លាំងនៅពីខាងក្រោយភាពជោគជ័យនៃការលក់គម្រោងបុរីរបស់ខ្លួន។​ អត្ថបទនេះអាចចាត់ទុកជាគន្លឹះមួយសម្រាប់បណ្តាក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក៏ដូចជាបុគ្គលក្នុងវិស័យពាក់ព័ន្ធមួយនេះ ក្នុងការតម្រង់យុទ្ធសាស្ត្រនៃការលក់របស់ខ្លួន ដើម្បីឱ្យទទួលបានលទ្ធផលផ្លែផ្កាដូចជាបុរី វី អាយ ភី នេះដែរ៕ចង់ទិញផ្ទះនៅក្នុងទីក្រុងភ្ណំពេញ ឬខុនដូនៅក្នុងក្រុងភ្នំពេញ ឬអចលនទ្រព្យទ្រព្យនៅក្នុងខេត្តព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh!
ស្ងាត់ៗ! អាកាសយានដ្ឋាននៅខេត្តកោះកុង ជិតបញ្ចប់ការសាងសង់ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិហើយ
ស្ងាត់ៗ! អាកាសយានដ្ឋាននៅខេត្តកោះកុង ជិតបញ្ចប់ការសាងសង់ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិហើយ
May 29, 2022, 5:38 p.m.
កំណើនភ្ញៀវអន្តរជាតិពីបណ្តាប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជា ដើម្បីមកទេសចរណ៍កំសាន្ត ក៏ដូចជាដើម្បីវិនិយោគ បានធ្វើឱ្យខេត្តជាច្រើនដែលធ្លាប់តែមានភាពស្ងៀមស្ងាត់ប្រែក្លាយមានភាពមមារញឹកជាមួយនឹងការអភិវឌ្ឍជាច្រើន ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវថ្នល់ ស្ពាន និងអាកាសយានដ្ឋានជាដើម។តួយ៉ាងនៅក្នុងខេត្តកោះកុងដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដាច់ឆ្ងាយពីតំបន់ផ្សេងៗដោយព្រៃប្រឹក្សា និងជ្រលងភ្នំអាចនឹងក្លាយជាអ៊ូរអរមិនខាននៅពេលខាងមុខនេះ ដោយសារតែពេលនេះអាកាសយានដ្ឋាននៅក្នុងខេត្តនេះកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង អាកាសយានដ្ឋានក្នុងខេត្តកោះកុងនេះស្ថិតក្រោមការវិនិយោគសាងសង់ដោយក្រុមហ៊ុនចិនមួយនោះថា Union Development Group (UDG) ដោយក្នុងនោះមានជនជាតិខ្មែរ និងចិនរាប់សិបនាក់ដែលកំពុងមមាញឹកសាងសង់ ព្យាយាមយ៉ាងណាឱ្យអាកាសយានដ្ឋាននេះអាចបញ្ចប់ឱ្យបាននៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ។​ព្រលានយន្តហោះខេត្តកោះកុងតម្លៃ ៣.៨ ពាន់លានដុល្លារ និងមានប្រវែងវែងជាងព្រលានយន្តហោះនៅភ្នំពេញ ដោយផ្លូវយន្តហោះរបស់ព្រលាននេះមានប្រវែងបណ្តោយរហូតដល់ទៅ ៣.២ គីឡូម៉ែត្រ ជាមួយនឹងទទឹង ៦០ ម៉ែត្រ។នៅពេលដែលដាក់ដំណើរការព្រលាននេះអាចនឹងទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីក្រៅប្រទេសបានជាច្រើន ដោយសូម្បីតែយន្តហោះប្រភេទធំៗ (ប្រភេទបូអ៉ីញ ៧៧៧ ប្រភេទបូអ៉ីន ៧៨៧ និងប្រភេទ Airbus A340-600) ដែលពិបាកចុះចតនៅព្រលានយន្តហោះពោធិចិនតុងក៏អាចចុះចតនៅព្រលានយន្តហោះនេះបានដែរ។​ក្រៅពីនោះ ព្រលានយន្តហោះឯស្រុកបុទុមសាគរនេះ ក៏បើកឱ្យមានការហោះហើរត្រង់ទៅមក ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិចផងដែរ។ បន្ថែមលើនេះ បើតាមការបង្ហាញពីសារ ពត៌មានថ្មីៗ ក៏បានឱ្យដឹងថា “នៅ​ឆ្នាំ​២០៣០ អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ចំនួន ​៧៥​ ម៉ឺន​នាក់ ហើយ​ការដឹក​ទំនិញ​ប្រចាំ​ឆ្នាំមាន​ចំនួន ​៩ ​លាន​តោន​។ ចំណែក​ក្នុង​ឆ្នាំ​២០៥០ អ្នកដំណើរ​ឆ្លងកាត់ មាន​ចំនួន ​៤៤​ លាន​នាក់ ហើយ​ការដឹកជញ្ជូន​ប្រចាំ​ឆ្នាំមាន​ចំនួន​៣៦​លាន​តោន​។”​វត្តមានរបស់គម្រោងព្រលានយន្តហោះននេះបានជំរុញតម្លៃដីធ្លីនៅខេត្តកោះកុងឲ្យហហក់ឡើងថ្លៃជាមុន ក្នុងនោះគម្រោងវិនិយោគនានាបានបន្តចូលទៅទីនេះ ជាំពិសេសវិនិយោគិនមកពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើព្រលានយន្តហោះក្នុងខេត្តកោះកុងនេះ ត្រូវបានវិនិយោគនៅលើដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដែលមានទំហំសរុបជាង ៤ម៉ឺន ៥ ពាន់ហិចតា ដោយគ្របបណ្តប់លើស្រុកធំៗចំនួន ២ ដែលមានដូចជាស្រុកបុទុមសាគរនិងស្រុកគីរីសាគរ។ សព្វថ្ងៃដោយឃើញពីសក្តានុពលដែលខេត្តកោះកុងនេះអាចនាំវិនិយោគិនបរទេសជាច្រើនមករួចដែលបានងាកទៅវិនិយោគនៅតំបន់ទាំងនេះ ក្នុងនោះមានការវិនិយោគបានផ្តោតសំខាន់លើអាជីវកម្មប្រភេទសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលានវាយកូនគោល តំបន់កំសាន្តនៅតាមឆ្នេរសមុទ្រ និងកំពង់ផែកសមុទ្រទឹកជ្រៅសម្រាប់នាវាដឹកទំនិញខ្នាតយក្សជាដើម៕ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តកោះកុង ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា សូមចូល ទៅកាន់ Realestate.com.kh!
ជប៉ុនចាប់ផ្តើមជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន
ជប៉ុនចាប់ផ្តើមជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន
May 30, 2022, 9:35 p.m.
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើទស្សនកិច្ចនៅ ប្រទេសជប៉ុន។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបជាមួយលោក ម៉ាសាហ៉ីរ៉ូ អីម៉ាមូរ៉ា អ្នកតំណាងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដើម្បីជួបពិភាក្សាការងាររវាងប្រទេសទាំងពីរ។សមាជិកសភារបស់ជប៉ុនបានអបអរសាទរដល់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀត។បើតាមប្រភពព័ត៌មាន Fresh News ភាគីជប៉ុនបានបង្ហាញជំហរក្សាទំនាក់ទំនងជប៉ុន-កម្ពុជាឲ្យន់តែល្អប្រសើរឡើងនៅពេលអនាគត។ ជាពិសេសបានប្រកាសប្តេជ្ញាចិត្តជំរុញឱ្យអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀតមកបណ្តាក់ទុករកស៊ីនៅកម្ពុជា។ សមាជិកសភាទាំងអស់នេះបានលើកពីភាពអំណោយផលជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។ភាគីជប៉ុនហាក់មានជំនឿជាក់លើសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហេតុនេះហើយសមាជិកសភារបស់ ប្រទេសនេះបានលើកឡើងថាខ្លួននឹងជំរុញឱ្យអ្នកវិនិយោគជប៉ុនបន្តចូលមកបណ្តាក់ទុនឲ្យកាន់តែខ្លាំងក្លាថែមទៀត។លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគោលបំណងនៃដំណើរទស្សនកិច្ច មកកាន់ប្រទេសជប៉ុនពេលនេះ គឺដើម្បិជាមួយវិនិយោគិន អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនផ្សេងៗរបស់ជប៉ុនផងដែរ ដើម្បីបង្ហាញពីគេឱកាសវិនិយោគ​នៅកម្ពុជា។រំលឹកផងដែរថា បច្ចុប្បន្នទំនាក់ទំនងកម្ពុជាជប៉ុនកាន់តែមានភាពល្អប្រសើរហើយជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា។ ជាមួយគ្នានេះដែទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីមានការកើនឡើងគួរឲ្យកត់សម្គាល់​ ចំណែកការវិនិយោគវិញគិតមកដល់ត្រឹមឆ្នាំ ២០១៨ ជប៉ុនបានដាក់ទុនវិនិយោគគិតជាទឹកប្រាក់សរុបប្រមាណជាង ២ ពាន់លានដុល្លារ៕ចង់វិនិយោគលើវិស័យដីធ្លីនៅកម្ពុជាមែនទេ? លោកអ្នកអាចតាមដានព័ត៌មានថ្មីៗអំពីវិស័យ អចលនទ្រព្យនៅកម្ពុជានៅលើ Realestate.com.kh!
តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា
តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា
June 7, 2022, 3:34 a.m.
កំណើននៃការវិនិយោគពីបរទេសបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចកាន់តែច្រើនឡើង។ កំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេសគឺជា សញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាជាបច្ច័យមួយពាក់ព័ន្ធនឹងកំណើនវិស័យអចលនទ្រព្យផងដែរ។បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៦ និង នៅតាមបណ្តាខេត្តដូចជា៖​ ខេត្តព្រះសីហនុ កោះកុង និងស្វាយរៀង។ ក្រុមហ៊ុនដែលបោះទុនវិនិយោគទាំងនោះ ភាគច្រើនសុទ្ធតែជាក្រុមហ៊ុនបរទេសដូចជា៖ ក្រុមហ៊ុនចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងថៃជាដើម។ សម្រាប់តំបន់សេដ្ឋកិច្ចនៅក្នុងក្រុងព្រះសីហុ ភាគច្រើនត្រូវបានវិនិយោគ ដោយក្រុមហ៊ុនចិន ក្នុងនោះមនាក្រុមហ៊ុនចំនួន ១៣១ កំពុងប្រតិបត្តិការ និងផ្តល់ការងារដល់មនុស្សចំនួន ២២,០០០ នាក់។ការបណ្តាក់ទុកវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានរដ្ឋភិបាលលើកទឹកចិត្តខ្ពស់។  វាល្អត្រង់ថាមានការអនុគ្រោះពន្ធ ឬយកពន្ធតិច និងមានតម្លៃពលកម្មទាប ដែលជាកត្តាអំណោយផលដល់ប្រតិបត្តិការពាណិជ្ជកម្ម។លក្ខណៈពិសេសរបស់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនអាចគ្រប់គ្រងដោយខ្លួនឯង ហើយគ្រប់សេវាកម្មទាំងអស់មាននៅមួយកន្លែង ដែលអតិថិជនអាចរកបាន និងមានសុវត្ថិភាព។ដើម្បីទាក់ទាញឲ្យមានការវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រដ្ឋបានអនុគ្រោះពន្ធ និងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ដល់អ្នកវិនិយោគទុនថែមទៀត។ នេះជាមូលហេតុចម្បង ដែលទាក់ទាញក្រុមហ៊ុនជាច្រើនឲ្យមកបោះទុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន និងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។​ទោះយ៉ាងណាអ្នកជំនាញបាន លើកឡើងពីបញ្ហាពីរដែលរាំងស្ទះដល់កំណើនរោងចក្រឧស្សាហកម្មនៅកម្ពុជាពោលគឺកង្វះកំលាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។មានមតិជាច្រើនពីក្រុមហ៊ុនបរទេសបានលើកឡើងថាប្រទេសកម្ពុជាគួរតែដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទើបអាចធ្វើឲ្យប្រតិបត្តិការពាណិជ្ជកម្មមានភាពរលូន។ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលបានកំពុងព្យាយាមផ្តល់ហេដ្ឋារចនាសម័ន្ធល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។  លើសពីនេះទៅទៀតរដ្ឋបានបញ្ចុះតម្លៃការដឹកជញ្ជូន និងតម្លៃអគ្គីសនី ដែលមានកម្រិតខ្ពស់ជាងប្រទេសជិតខាងដូចជា៖ ថៃ និងវៀតណាម។ទាក់ទងនិងវិស័យអចលនទ្រព្យ តំបន់សេដ្ឋកិច្ចពិសេសបាននដើរតួរជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍអចលនទ្រព្យ ហើយទីផ្សារអចលនទ្រព្យត្រូវបានគេមើលឃើញថានឹងបន្តមានកំណើនឡើងថែមទៀត ជាពិសេសនៅតាមទីតាំង ដែលមានតំបន់សេដ្ឋកិច្ចពិសេស ដូចជានៅក្នុងក្រុងព្រះសីហនុ៕តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីជាង ៧ លានដុល្លារសាងសង់រោងចក្រថាមពលសូឡានៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីជាង ៧ លានដុល្លារសាងសង់រោងចក្រថាមពលសូឡានៅកម្ពុជា
May 26, 2022, 4:42 a.m.
ក្នុងមួយរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានកំពុងជួបប្រទះវិបត្តិកង្វះថាមពលអគ្គីសនី ដោយសារតែកំណើននៃតម្រូវការក្រុងស្រុកបានកើនឡើងខ្លាំង និងកង្វះទុនវិនិយោគ ដើម្បីបម្លែងថាមពលធម្មជាតិផ្សេងៗ​មកជាថាមពលអគ្គីសនី។ឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់កម្ពុជានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីដល់កម្ពុជា ដើម្បីសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) នៅពេលខាងមុខនេះ។បើផ្អែកតាមការចេញផ្សាយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា ADB បានផ្តល់ជំនួយចំនួនជាង ៧ លានដូល្លា ដើម្បីគាំទ្រដល់ការកសាងឧទ្យានថាមពលព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់នៅកម្ពុជា។គេសង្កេតឃើញថា កន្លងមកការទាញយកថាមពលអគ្គីសនីរបស់កម្ពុជាបានពឹងផ្អែកខ្លាំងទៅ លើការទាញយកដោយទឹក (៦២%) និងឥន្ទនៈផូសីល (៣៦%)។ ចំណែកឯការទាញយកដោយ ថាមពលពន្លឺព្រះអាទិត្យវិញមានចំនួនត្រឹមតែ ១០% ប៉ុណ្ណោះ។ តាមការសិក្សារបស់ ADB កម្ពុជាអាចបន្ថែមថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យទៅក្នុងបណ្តាញអគ្គិសនីបានប្រហែល ២០០ មេហ្កាវ៉ាត់ ត្រឹមឆ្នាំ ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់​​ និងមិនប៉ះពាលដល់បណ្តាញចែកចាយអគ្គិសនីឡើយ។ការបង្កើតឧទ្យានថាមពលព្រះអាទិត្យនេះអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ ចំណុចដែលគួរកត់សម្គាល់ដំបូងបំផុតនោះ គឺការបង្កើតឲ្យមានភាពចំរុះនៃប្រភពថាមពល អគ្គីសនី។ ការធ្វើដូច្នេះ វាអាចបញ្ជៀសកម្ពុជាពីការពឹងផ្អែកទាំងស្រុងលើប្រភពថាមពលតែមួយ ដែលអាចនាំឲ្យមានកង្វះថាមពលអគ្គីសនី។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យមានការប្រកួតប្រជែងគ្នាក្នុងការផ្គត់ផ្គង់ថាមពលអគ្គីសនី ដែលអាចធ្វើឲ្យតម្លៃអគ្គីសនីធ្លាក់ទាបផងដែរ។ចំណុចដែលគួរពិនិត្យទីពីរនោះ គឺវានឹងជួយកាត់បន្ថយការរាំងស្ទះផលិតកម្មដោយថាមពល អគ្គីសនី។ អ្នកជំនាញជឿថាកម្ពុជាខាតបង់ចំណូលចំនួន ៦ លានដុល្លាអាមេរិច ប្រសិនបើ កម្ពុជាដាច់រន្តអគ្គសនីមួយថ្ងៃពេញ។ ដូច្នេះ ការជំរុញផលិតថាមពលអគ្គសនីបន្ថែមទៀតនេះជាកត្តាសមប្រកបមួយ ដែលអាចជួយដល់វិស័យឧស្សាហកម្ម និងរោងចក្រក្នុងការបន្តសង្វាក់ផលិតកម្មដ៏មានប្រសិទ្ធភាព។ចំណុចទីបីនោះ គឺ ការផ្គត់ផ្គង់នេះ អាចជួយដល់ការបណ្តាក់ទុនវិនិយោគពីបរទេសផងដែរ។ វិនិយោគិនបរទេស ជាទូទៅតតែងតែពិនិត្យមើលលក្ខខណ្ឌផ្សេងៗ ដែលផ្តល់ផលចំណេញដល់ ការប្រកបមុខរបររកស៊ីរបស់ពួកគេ។ ជាមួយនឹងការខាតបង់យ៉ាងច្រើនរបស់ ក្រុមហ៊ុនឯកជន ដោយសារតែកង្វះថាមពលអគ្គីសនីកន្លងមកបានធ្វើឲ្យវិនិយោគិនខ្លះរារែកក្នុងការបោះទុនចូលក្នុងប្រទេសកម្ពុជា។ ដូច្នេះ គេរំពឹងថាការបង្កើតថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យថ្មីនេះនឹងជួយយ៉ាងច្រើនដល់វិស័យវិនិយោគរបស់កម្ពុជាផងដែរ៕រំលឹកផងដែរថា ក្រោមជំនួយឧបត្ថម្ភពីប្រទេសចិនកម្ពុជាអាចសាងសង់បានទំនប់វារីអគ្គីសនីសេសានក្រោម ២ ដែលផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនចិនក៏ធ្លាប់បានបង្ហាញពីគោលដៅវិនិយោគលើរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងពេលថ្មីៗនេះ។ ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
តើការអភិវឌ្ឍដីឡូត៍មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
តើការអភិវឌ្ឍដីឡូត៍មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
June 6, 2022, 1:21 a.m.
ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៧% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ជាក់ស្តែង ធនាគារពិភពលោកបានលើកឡើងថា កម្ពុជាមានកំណើនដល់ទៅ ៧.៥% ក្នុងឆ្នាំ ២០១៨ និងថយចុះក្រោម​ ៧% នៅឆ្នាំ ២០១៩ នេះ។ជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យក៏ត្រូវបានគេមើលឃើញថាកំពុងតែរីកចម្រើនខ្លាំងក្នុង រយៈពេលមួយទសវត្សរ៍ចុងក្រោយ។ វិស័យដីធ្លីជាផ្នែកមួយដែលទទួលបានការអភិវឌ្ឍនច្រើនពី វិនិយោគិនជាតិ និងអន្តរជាតិ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក។ ក្នុងនោះការអភិវឌ្ឍដ៏ឡូត៍បានកំពុងតែមានសន្ទុះខ្លាំងនៅគ្រប់ទីកន្លែងក្នុងប្រទេស កម្ពុជា។ តើការវិនិយោគលើគម្រោងដីឡូត៍នេះបានផ្តល់ផលចំណេញចំណេញដូចម្តេចដល់វិស័យអចលនទ្រព្យ?​ ប៉ុន្តែវាអាចមានផលអវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍វិស័យនេះដែរឬទេ?បើមើលលើទិដ្ឋភាពជាក់ស្តែង គម្រោងដីឡូតិ៍បានផ្តល់ផលវិជ្ជមានដូចជា៖ជំរុញសកម្មភាពសេដ្ឋកិច្ចយើងសង្កេតឃើញថាគម្រោងដីឡូត៍ជាច្រើនមាននៅតំបន់ជាយក្រុង ហើយការវិនិយោគលើគម្រោងអភិវឌ្ឍន៍ដីឡូតិ៍នេះបានចាប់យកអតិថិជនក្នុងស្រុក ដែលមានបំណងចង់បានដីមួយ កន្លែងសម្រាប់សាងសង់គេហដ្ឋានមួយ និងធ្វើអាជីវកម្មនៅតំបន់នោះ។ ដូច្នេះ វាជំរុញឲ្យមានការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅតំបន់ដែលមានដីឡូតិ៍ផងដែរ។ ឱកាសវិនិយោគរបស់អ្នកចំណូលទាបអ្នកចំណូលទាបមិនមានទ្ធភាពទិញផ្ទះ ឬដីធំៗនោះទេ ប៉ុន្តែពួកគេអាចសន្សំប្រាក់ជាមួយ ការវិនិយោគដីធ្លី (ដីដែលមានភាពស្របច្បាប់)។ ការអភិវឌ្ឍដីឡូតិ៍ជាឱកាសល្អសម្រាប់អ្នក ចំណូលទាប ក្នុងការវិនិយោគបើទោះបីជាតំបន់ដីឡូតិ៍ស្ថិតនៅតំបន់ឆ្ងាយពីទីក្រុងបន្តិចក្តី។ ដោយសម្លឹងឃើញផលចំណេញនៃការវិនិយោគ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ល្មមអាចនឹងវិនិយោគបាននាំគ្នាសំរុកទិញដី ដែលជាហេតុធ្វើឲ្យតម្រូវការកើនឡើង ហើយវាក៏ជំរុញដល់ដល់តម្លៃអចលនទ្រព្យនៅតំបន់នោះផងដែរ។ ហេតុអ្វីទិញដីនៅជិតរោងចក្រ?ធ្វើឲ្យទីក្រុងរីកធំឆាប់រហ័សការអភិវឌ្ឍដីឡូតិ៍មានលក្ខណៈពិសេសមួយត្រង់ថា វាបានតភ្ជាប់តំបន់ជាយក្រុងទៅនឹងតំបន់ក្រុង និងបានប្រែក្លាយតំបន់ស្ងប់ស្ងាត់ឲ្យប្រែក្លាយជាតំបន់មានសក្ដានុពល។ បច្ចុប្បន្នទីក្រុងភ្នំពេញត្រូវបានពង្រីកកាន់តែធំជាមុន ក្នុងនោះវត្តមានគម្រោងដីឡូតិ៍នេះឯងដែលបានទាញយកប្រជាជនកាន់តែច្រើនឡើងឲ្យទៅតាំងទីលំនៅ និងសាងសង់លំនៅដ្ឋាននៅតាម ជាយក្រុង ពោលគឺទីក្រុងរីកទៅគ្រប់ទិស ពិសេសប៉ែកខាងលិច និងខាងត្បូងនៃទីក្រុង។បើទោះបីជាយ៉ាងណាស្របពេលដែលវិស័យដីធ្លីកំពុងរីកចម្រើនបញ្ហាមួយចំនួនត្រូវបានគេមើលឃើញថាកំពុងកើតឡើង ដែលបានបង្ករការរាំងស្ទះដល់វិស័យទាំងមូល។ ការអភិវឌ្ឍន៍ដីឡូតិ៍បានផ្តល់ផលអវិជ្ជមានមួយចំនួនដូចជា៖ការឆបោកស្របនឹងកំណើននៃការអភិវឌ្ឍ និងតម្រូវការទិញពីប្រជាពលរដ្ឋខ្មែរ ជនទុច្ចរិតមួយចំនួនបានឆបោក ឬកេងប្រវ័ញ្ចអតិថិជនក្នុងរូបភាពផ្សេងៗគ្នាដូចជា៖ ការលក់ដីឡូតិ៍ខ្យល់ ប្លង់រឹងក្លែងក្លាយ ដីមានវិវាទ ម្ចាស់ក្លែងក្លាយ និងការបង់ប្រាក់មុនគម្រោងជាដើម។ ថ្មីៗនេះក្រសួងបានចេញសេចក្តីប្រកាសណែនាំអ្នកទិញដី និងផ្ទះកុំឲ្យចាញ់បោកគេ!កត្តារាំងស្ទះដល់ការអភិវឌ្ឍក្រុងអនាគតជាក់ស្តែងយើងឃើញថា ការអភិវឌ្ឍដីឡូតិ៍ច្រើនតែមាននៅតំបន់ជាយក្រុង ហើយការពុះដីឡូតិ៍មួយចំនួនពុំបានធ្វើតាមស្តង់ដារត្រឹមត្រូវនោះទេដូចជា៖ ការធ្វើផ្លូវតូចពេក ប្រព័ន្ធលូតូចពេក (ខ្លះមិនមានប្រព័ន្ធលូ) គ្មានប្រពន្ធទឹក និងជាពិសេសគម្រោងមិនបាន កំណត់ឲ្យសាងសង់ផ្ទះប្រភេទណានោះទេ ពោលគឺសាងសង់បែបណាក៏បាន។  ​ស្វែងយល់ពីច្បាប់នៃការអភិវឌ្ឍដីនៅកម្ពុជា។ អ្នកជំនាញជាច្រើនបានបង្ហាញពីកង្វក់ថា នៅពេលរដ្ឋាភិបាលចង់ប្រែក្លាយតំបន់ទាំងនេះទៅជាតំបន់លំនៅដ្ឋានស្អាត និងមានសណ្ដាប់ធ្នាប់នៅពេលអនាគត នោះរដ្ឋាភិបាលនឹងប្រឈមមុខនឹងបញ្ហា។ លើសពីនេះទៀតពួកគេព្រមានថា​តំបន់ដីឡូតិ៍អាចក្លាយតំបន់លំនៅដ្ឋានអនាធិបតេយ្យ និង​រហូតដល់អ្នកជំនាញមួយចំនួនប្រើពាក្យថាវាជា “មហារីកអចលនទ្រព្យ” ទៀតផង៕ស្វែងរកព័ត៌មានថ្មីៗអំពីវស័យអចលនទ្រព្យ ឬចង់វិនិយោគដីធ្លី ផ្ទះក្នុងបុរី ឬខុនដូនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ខុនដូលំដាប់ខ្ពស់នឹងធ្លាក់ថ្លៃ ស្របពេលកំណើននៃការផ្គត់ផ្គង់មានច្រើន
ខុនដូលំដាប់ខ្ពស់នឹងធ្លាក់ថ្លៃ ស្របពេលកំណើននៃការផ្គត់ផ្គង់មានច្រើន
May 23, 2022, 7:32 a.m.
នៅដើមឆ្នាំនេះ ក្រុមហ៊ុន CBRE Cambodia បានចេញផ្សាយរបាយការណ៍នៃការព្យាករណ៍ អំពីទីផ្សារអចលនទ្រព្យប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩ ។ របាយការណ៍​នេះមានឈ្មោះថា "Fearless Forecast" បានផ្តោតសំខាន់លើស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូល ក្នុងនោះមានបង្ហាញទាំង ពីវិស័យលំនៅដ្ឋាន និងវិស័យពាណិជ្ជកម្ម ព្រមទាំងកំណើននៃវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា។ការព្យាករណ៍នេះបានផ្តោតលើប្រធានបទជាច្រើន ជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រៀបធៀប ទៅនឹងការរកឃើញនៅក្នុងឆ្នាំកន្លងមក។ វាបានដាក់បញ្ចូលផ្នែកសំខាន់ៗមួយចំនួន រួមមាន៖ កំណើននៃការសាងសង់ តម្លៃជួល និងតម្លៃទិញលក់អចលនទ្រព្យ ភាពរីកចម្រើននៃក្រុង​សំខាន់ៗ និងព័ត៌មាននៃការវិវត្តន៍ចុងក្រោយនៃទីផ្សារ។បើតាមរបាយការណ៍នេះ អ្វីដែលគួរឲ្យចាប់អាម្មណ៍ជាងគេគឺការអភិវឌ្ឍខុនដូ ដែលបានកើនឡើង ច្រើនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងកំណើនដ៏សម្បើមនេះ ខុនដូកម្រិតខ្ពស់ ត្រូវបានព្យាករណ៍ថានឹងថយចុះតម្លៃបន្តិច។​របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថាការផ្គត់ផ្គង់នឹងកើនឡើងនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។ ចំណែកចំនួនអ្នកចូលរួមក្នុងវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជាបានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០១៨។ទាក់ទងនឹងវិស័យការិយាល័យ របាយការណ៍របស់ CBRE បង្ហាញថាវិស័យនេះមានភាពរីកចម្រើន ច្រើននៅរាជធានីភ្នំពេញ។ អគារការិយាល័យប្រភេទ A ដែលជាបរិបទថ្មីសម្រាប់កម្ពុជានៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ឆ្នាំទៀត។នៅក្នុងកិច្ចពិភាក្សាជាមួយទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV កញ្ញា គឹម គិនកេសា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE បានបកស្រាយ លម្អិតពីរបាយការណ៍នៃការព្យាករណ៍អំពីទីផ្សារអចលនទ្រព្យប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០១៩ នេះ។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើរបាយការណ៍នេះ សូមទស្សនាវីដេអូទាំងស្រុងរបស់យើង។​រំលឹកផងដែរថាទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យ កម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានថ្មីៗទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
2019 Real estate survey
ការស្ទង់មតិអំពីទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដំណើរការតាមប្រព័ន្ធអនឡាញ
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន​ Realestate.com.kh កំពុងធ្វើការស្ទង់មតិអំពីវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៩ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះការយល់ឃើញរបស់អ្នកទីញ អ្នកវិនិយោគ និងប្រជាជនទូទៅទាក់ទងនឹងចំណុចសំខាន់ៗដូចជា៖​ភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យការកើនឡើងតម្លៃអចលនទ្រព្យលទ្ធភាពក្នុងការទិញអចលនទ្រព្យការជ្រើសរើសទីតាំងតម្រូវការកម្ចីទិញអចលនទ្រព្យការស្វែងរកអចលនទ្រព្យការរំពឹងទុកសម្រាប់វិស័យអចលនទ្រព្យនៅពេលអនាគតរាល់មតិយោលបល់របស់អ្នក វាមានសារៈសំខាន់ក្នុងការឆ្លុះបញ្ជាំងស្ថានភាពទូទៅនៃទីផ្សារអចលនទ្រព្យ និងបម្រែបម្រួលនៅក្នុងទីផ្សារទាំងមូល។ ការស្ទង់មតិនេះនឹងក្លាយទៅជាប្រភពទិន្នន័យអចលនទ្រព្យដ៏ល្អបំផុតមួយប្រចាំឆ្នាំ២០១៩។ សូមចំណាយពេល ពីបី នាទី ដើម្បីបំពេញតាមសំណួរខ្លីៗរបស់យើង។អ្នកអាចបំពេញការស្ទង់មតិនេះជាភាសាភាសាខ្មែរ ឬអង់គ្លេស។ជាមួយនឹងការស្ទង់មតិនេះអ្នកក៏អាចមានឱកាសឈ្នះរង្វាន់សម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងសណ្ឋាគារ Lumiere ឬសណ្ឋាគារ Snowbell​ នៅក្នុងទីក្រុងភ្នំពេញ។សូមបំពេញចុចនៅទីនេះដើម្បី ចូលរួមបំពេញការស្ទង់មតិនេះ!ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!