+85561 777 090
Logo

Recent Articles

និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
June 7, 2022, 4:18 a.m.
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម ឆ្នាំ២០១៨ បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែធ្នូ ឆ្នាំ២០១៨ ក្រសួងបានសម្រេចការងារវាស់វែងក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋចំនួន ៥,១២៧,៨១៩ ប័ណ្ណ ស្មើនឹង ៧៣.២៥% នៃផែនការសរុបប្រមាន ៧ លានក្បាលដី។ការចុះបញ្ជីក្បាលដីនេះត្រូវបានបែងចែកជា២ផ្នែកផ្សេងគ្នាគឺការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។ និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសូមអានទីនេះ! ​ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ សម្រេចបាន ៤,៥១១,៩៤៣ ប័ណ្ណ។ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបានប្រមាណជា៦១៥,៨៧៦ប័ណ្ណ។  ក្នុងនោះការចុះបញ្ជីដីរដ្ឋមាន១,៧៧៦ប័ណ្ណដីឯកជនមាន៦១៣,៤២៣ប័ណ្ណ និងដី សហគមន៍ជនជាដើមភាគតិចមាន៦៤៨ប័ណ្ណ។អ្វីទៅជាការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ?ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំការជាការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ដែលត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ខាងក្រោមនេះគឺជានិតិវិធី ៥ ដំណាក់កាលនៃការស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖១. ការដាក់ពាក្យស្នើសុំដូចបានលើកឡើងខាងលើស្រាប់ម្ចាស់ដីជាអ្នកស្នើសុំធ្វើប្លង់កម្មសិទ្ធិនេះដោយផ្ទាល់។ ក្នុងការដាក់ពាក្យម្ចាស់ដី​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យសុរិយោដីស្រុក/ខណ្ឌដែល​ដី​នេះ​តាំងនៅ។​  ប៉ុន្តែមុននឹងសុំដល់ថ្នាក់ស្រុក/ខណ្ឌ ម្ចាស់ដីត្រូវធ្វើលិខិតបញ្ជាក់ចេញពីមេឃុំ/ចៅសង្កាត់ ដើម្បីបញ្ជាាក់អំពីអត្ដសញ្ញាណនៃការប្រើប្រាស់ដី​ និងការទទួលស្គាល់ពីថ្នាក់មូលដ្ឋានជាមុនសិន។២. ការវាស់វែងដីបន្ទាប់ពីទទួលបានពាក្យស្នើសុំ និងពិនិត្យឃើញថាមានភាពត្រឹមត្រូវហើយ​​​​​មន្រ្តីជំនាញ​សុរិយោដី​នឹងធ្វើការ​ចុះ​​វាស់វែង ​និងកំណត់​​ព្រំដីដោយមានការចូលរួមពីម្ចាស់ដីដោយផ្ទាល់។ ទោះយ៉ាងណា ការវាស់វែងអាចធ្វើទៅបានប្រសិនបើមិនមានការជំទាស់តវ៉ាពីម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា។ ក្នុងករណីមានវិវាទកើតឡើង ភាគទាំងសងខាងអាចដោះស្រាយគ្នាបាននៅត្រឹមថ្នាក់មូលដ្ឋានដោយមានគណៈកម្មឃុំ/សង្កាត់ ជាអ្នកសម្របសម្រួល។៣. ការផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរ​នឹងធ្វើការបិទផ្សាយ​ជា​សាធារណៈអំពីព័ត៌មាននៃដី (ដូចជា​ឈ្មោះ​ម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុង​រយៈពេល៣០​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់ដី ឬអ្នកពាក់ព័ន្ធអាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។៤. ការវិនិច្ឆ័យ និងសម្រេចប្រសិនមិនមានការជំទាស់ណាមួយទេ មន្ត្រីជំនាញនឹងចុះឈ្មោះម្ខាស់ដីទៅក្ន​ុងសៀវភៅគោលបញ្ជីដីធ្លី និង​​រៀបចំធ្វើរបាយការណ៍សម្រាប់​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង។ បន្ទាប់ពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។៥. ការប្រគល់ប័ណ្ណនេះជាដំណាក់កាលចុងក្រោយនៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។  អាជ្ញាធរនឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូលដល់ពលរដ្ឋ ដែលជាម្ចាស់ដីដោយផ្ទាល់ទៅតាមការបរិច្ឆេទណាមួយ ដែលបានកំណត់។តើការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវបង់ពន្ធប្រថាប់ត្រាដែរឬទេ?ពន្ធប្រថាប់ត្រាចំនួន៤%ត្រូវអនុវត្តចំពោះការស្នើសុំចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ហើយពន្ធ៤%នេះត្រូវបានអនុវត្តរាល់ប្រតិបត្តិការផ្ទេរកម្មសិទ្ធិពីម្ចាស់មួយទៅម្ចាស់មួយផ្សេងទៀត។ទោះយ៉ាងណាជាក់ស្តែងគេមើលឃើញថាការទិញលក់មួយចំនួនត្រូវធ្វើឡើងត្រឹមថ្នាក់មូលដ្ឋាន ហើយម្ចាស់ដីមួយចំនួនមិនទាន់ចុះបញ្ជីដីនៅឡើយ។ តាមច្បាប់រាល់ការទិញលក់ច្រើនដង ហើយមិនមានការបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធទាំងអស់។​ប៉ុន្តែដោយពិនិត្យឃើញថាប្រជាពលរដ្ឋ ដែលជាអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវតម្រូវឲ្យមានការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅមានចំនួនច្រើននៅឡើយ។  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តអនុវត្តន៍គោលការណ៍បង់ពន្ធប្រថាប់ត្រាចំនួនមួយដង នៅក្នុងឆ្នាំ ២០១៩ ចំពោះការផ្ទេរកម្មសិទ្ធិ ឬកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងកម្មសិទ្ធិបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)។រំលឹកផងដែរថា នៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅ មើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
June 6, 2022, 2:44 p.m.
នៅពេលយើងទិញផ្ទះ អ្នកលក់តែងតែងប្រាប់យើងថានេះជាទីតាំងល្អបំផុតក្នុងការរស់នៅដើម្បីទាក់ទាញអោយអ្នកទិញផ្ទះរបស់ពួកគេ។ ដោយឡែកតើយើងដឹងយ៉ាងម៉េចថាតើទីតាំនោះពិតជាល្អឬយ៉ាងណា?ខាងក្រោមនេះជាសញ្ញាណមួយដែលបញ្ជាក់ថាលោកអ្នកកំពុងតែរស់នៅក្នុងទីតាំងល្អបំផុត៖១. ទីតាំងដែលអ្នករស់នៅគឺស្ថិតនៅចំកណ្តាលនៃតំបន់សំខាន់ៗក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា និងជាតំបន់ពាណិជ្ជកម្ម។ តំបន់ខ្លះមានភាពសំបូរបែប តំបន់សំខាន់នៅក្នុងក្រុងគឺភាគច្រើនស្ថិតនៅជិត៖ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងកំសាន្ត តំបន់ពាណិជ្ជកម្មជាពិសេសស្ថិតនៅជិត ការិយាល័យរដ្ឋបាលរបស់ រដ្ឋាភិបាលជាដើម។ ប្រាកដណាស់ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោកជាដើមសុទ្ធតែត្រូវបានគេដឹងថាជាតំបន់ដែលផ្តល់ភាពសំបូរបែបក្នុងការរស់នៅ។២. សប្បាយរីករាយក្នុងការដើរទិញទំនិញ ឬរីករាយជាមួយនឹងការកំសាន្តការដើរកំសាន្ត គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃហើយវាពិតជាញុំាងឲ្យជីវិតរស់នៅកាន់តែមានន័យ។ ដូច្នេះប្រសិនបើអ្នករស់នៅក្នុងទីតាំងមួយដែលស្ថិតនៅជិតផ្សារទំនើបច្រើនវាពិតជាល្អ។ មិនត្រឹមតែប៉ុណ្ណោះស្ថិតនៅជិតមជ្ឈមណ្ឌល សិល្បៈ និងវប្បធម៌កាន់តែប្រសើរ។៣. កន្លែងដែលអ្នករស់នៅអាចមើលឃើញទេសភាពរស់នៅក្នុងលំនៅដ្ឋានមួយដែលអាចអោយយើងមើលឃើញទេសភាពដ៏ស្រស់ស្អាត តួយ៉ាងអ្នកដែលមានលំនៅដ្ឋានតាមមាត់ទន្លេពិតជាធ្វើឲ្យការរស់នៅកាន់តែស្រស់ស្រាយ។ ឬស្ថិតនៅក្នុងតំបន់កណ្តាលក្រុងណាមួយដែលអាចអោយលោកអ្នកមើលទេសភាពនៃទីក្រុងបានយ៉ាងច្បាស់ជាដើម។៤. ស្ថិតនៅជិតទីតាំងដឹកជញ្ជូនរស់នៅជិតស្ថានីយ៍ដឹកអ្នកដំណើរ ឬសេវាដឹកជញ្ជូនសាធារណៈជាដើម ប្រាកដណាស់លំនៅដ្ឋានរបស់លោកអ្នកពិតល្អណាស់។ រស់នៅដោយភាពសំបូរបែប និងងាយស្រួលធ្វើដំណើរទៅមក។៥. បណ្តុំនៃភោជនីយដ្ឋាន និងហាងកាហ្វេធ្វើការអស់កំលាំង ឬចង់បានការជួបជុំមួយប្រកបដោយភាពសប្បាយរីករាយ ដូចនេះរស់នៅជិតទីតាំងដែលសំបូរដោយភោជនីយដ្ឋាន ហាងកាហ្វេវាក៏ជាផ្នែកមួយនៃការរស់នៅផងដែរ។ វាបានបញ្ជាក់ថាទីតាំងល្អគឺសំបូរដោយកន្លែងញុំាអាហារ និងកំសាន្ត។៦. សាលារៀនស្ថិតនៅជិតផ្ទះរបស់លោកអ្នកសម្រាប់គ្រួសារដែលមានកូនតូចត្រូវទៅសាលារៀន ដូចនេះសួរថាតើទីតាំងដែលអ្នកកំពុងរស់ នៅនោះស្ថិតនៅជិតសាលារៀនឬទេ? ប្រសិនបើធ្វើដំណើរតែបន្តិចទៅដល់សាលារៀន បានន័យថាអ្នកពិតជារស់នៅក្នុងទីតាំងមួយដ៏អំណោយផលទាំងការរស់នៅ និងការសិក្សារបស់កូនៗរបស់លោកអ្នក។៧. រស់នៅជិតទីតាំងដែលជាគោលដៅអត្តសញ្ញាណនៃទីក្រុងតើអ្នករស់នៅជិតវិមានឯករាជ្យ ឬវត្តភ្នំពេញមែនទេ? ជាធម្មតាប្រសិនបើអ្នករស់នៅជិតទីតាំងណាមួយ ដែលជាអត្តសញ្ញាណមួយនៃទីក្រុងវាច្បាស់ណាស់វាពិតជាសញ្ញាណមួយដែលទីតាំងរស់នៅរបស់ អ្នកជាទីតាំងល្អបំផុត។ប្រាកដថាអ្នកស្វែងរកលំនៅដ្ឋានណាដែលមានទីតាំងល្អបំផុត ដើម្បីឲ្យការរស់នៅកាន់តែមាន ភាពប្រសើរឡើង៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់ Realestate.com.kh!
កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ក្នុងពេលឆាប់ៗនេះ
កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ក្នុងពេលឆាប់ៗនេះ
June 7, 2022, 5:37 a.m.
នៅខែឧសភាឆ្នាំ២០១៩ខាងមុខនេះកោះរ៉ុង និងកោះរ៉ុងសន្លឹមនឹងក្លាយជាទីក្រុងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះបើយោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកាលពី​ចុងខែមករាកន្លងទៅ។កន្លងមកកោះទាំងនេះជាតំបន់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខណ្ឌមិត្តភាពនៃក្រុងព្រះសីហនុ។ ប៉ុន្តែបើតាមការចេញផ្សាយនាពេលថ្មីៗនេះ កោះទាំងពីរនឹងត្រូវបង្កើតឲ្យទៅជាទីក្រុង មួយដាច់​ដោយឡែកពីក្រុងព្រះសីហនុ។អ្នកជំនាញរំពឹងថាការវិនិយោគនៅក្នុងវិស័យទេសចរណ៍នឹងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីកោះនេះក្លាយទៅជាទីក្រុង។ ទោះយ៉ាងណាពួកគេមានការព្រួយបារម្ភលើស្ថានភាព នៃប័ណ្ណកម្មសិទ្ធិ ដីធ្លីនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម។កោះទាំងពីរមានផ្ទៃដីសរុបជាង ១០០ គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីតំបន់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៤ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណជាង ៤,០០០នាក់។ កោះទាំង២នេះគឺជាទិសដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ​ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ភ្ញៀវទេសចររាប់ពាន់នាក់មកជារៀងរាល់ថ្ងៃលោក ឈឺន ចន្ថា ដែលជាចៅសង្កាត់កោះរ៉ុងសន្លឹមបានស្វាគមន៍ចំពោះគម្រោងនេះ។ លោកបានសម្តែងសេចក្តីសង្ឃឹមថាការអភិវឌ្ឍវិស័យអចលនទ្រព្យ នឹងហូរចូលក្នុងតំបន់នេះ កាន់តែច្រើន ហើយតម្លៃដីនឹងកើនឡើងថែមទៀត។លោក ចន្ថា បានពន្យល់ថានៅពេលក្រុងថ្មីបង្កើតឡើងអគាររដ្ឋបាលជាច្រើននឹងត្រូវបានសាងសង់ ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាក៏នឹងត្រូវសាងសង់ឡើងផងដែរ។លោក ចន្ថា បានអះអាងថា ដីនៅតាមតំបន់មាត់ឆ្នេរសមុទ្រ នៅក្នុងភូមិកោះតូច នៃសង្កាត់កោះរុងសន្លឹមបច្ចុប្បន្នមានតម្លៃជាង១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីដែលស្ថិតនៅឆ្ងាយពីឆ្នេរអាច មានតម្លៃចន្លោះពី១០០ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកមួយចំនួនទៀត ដែលគ្មានប័ណ្ណកម្មសិទ្ធិអាចមានតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។"ជាទូទៅតំបន់នេះមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ក្នុងមួយថ្ងៃជាមធ្យមមានភ្ញៀវទេសចរប្រមាណ២,៥០០នាក់ (រដូវពេញនិយមមានរហូតដល់៥,០០០​នាក់ប៉ុន្តែរដូវស្ងាត់មានតិចតួចប៉ុណ្ណោះ) ។ ប្រហែលជា៧៥%នៃភ្ញៀវទេសចរបានស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើកោះ។" នេះជាការបញ្ជាក់ពីលោក ចន្ថា។ផ្ទះស្នាក់នៅលើកោះនេះមានចាប់ពី ៥ ដុល្លារក្នុងមួយយប់ [ផ្ទះធម្មតារបស់ប្រជាជន] និងមានដល់តម្លៃរាប់រយដុល្លារក្នុងមួយយប់សម្រាប់ផ្ទះប្រភេទបឹងកាឡូប្រណិតៗ។លោក Brad King នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងខេត្តព្រះសីហនុគឺ ក្រុមហ៊ុន Cambodia Real Estate បានឱ្យដឹងថាការសម្រេចដាក់កោះរ៉ុង និងកោះរ៉ុងសន្លឹមជាទីក្រុង នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានលក្ខណៈល្អប្រសើរ។ទោះជាយ៉ាងណាក៏ដោយ លោក King បានកត់សម្គាល់ថាទីផ្សារអចលនទ្រព្យនៅលើកោះទាំងពីរនៅមានកម្រិតនៅឡើយ។ លោកបានសម្តែងការព្រួយបារម្ភអំពី ភាពជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅលើកោះទាំងនេះ​ ដោយលោកបន្ថែមថាម្ចាស់ដីភាគច្រើនទុកដីឲ្យទំនេរ ដោយមិនធ្វើការសាងសង់អ្វីឡើយ។លោកបាននិយាយថា “អ្នកភូមិភាគច្រើនមិនទានមានប្លង់កម្មសិទ្ធិលើដីរបស់ខ្លួននៅឡើយ”។ លោកក៏បានបន្ថែមដែរថា “វិនិយោគិនកំពុងរង់ចាំប្លង់កម្មសិទ្ធិស្របច្បាប់ មុនពេល ពួកគេវិនិយោគគម្រោងធំៗដូចជាសណ្ឋាគារ និងអាផាតមេនជាដើម”។ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកអភិវឌ្ឍន៍ដ៏សំខាន់មួយនៅលើកោះរ៉ុង។ ក្រុមហ៊ុននេះបានបង្កើត រមណីយដ្ឋានដ៏ប្រណិតមួយនៅលើកោះនេះ ដែលមានឈ្មោះថា Royal Sand Resort។'អ្នកវិនិយោគមិនហ៊ានទិញដី'ទាក់ទងនឹងការចេញប្លង់រឹងជូនពលរដ្ឋ  លោក ចន្ថា បានឲ្យដឹងថានៅក្នុងតំបន់គ្រប់គ្រងរបស់លោក  មួយភាគបីនៃប្លង់កម្មសិទ្ធិសរុបត្រូវបានចេញជូនឲ្យពលរដ្ឋរួចរាល់។លោក King ដែលបានអភិវឌ្ឍគម្រោងអាផាតមេនមួយនៅលើកោះរ៉ុងបាននិយាយថា  ការសាងសង់ត្រូវចំណាយពេលយូរ និងមានការពិបាក។ នេះប្រហែលជាមូលហេតុមួយ ដែលម្ចាស់ដីមិនមានបំណងធ្វើការវិនិយោគ និងត្រូវរង់ចាំរហូតដល់មានការចេញប្លង់រឹងស្របច្បាប់ ឲ្យជាមុនសិន។“ខ្ញុំត្រូវចំណាយពេលដឹកសម្ភារៈតាមទឹករហូតដល់៦០ជើង ដើម្បីសាងសង់គម្រោងអាផាតមេនរបស់ខ្ញុំ”។  លោកបានបន្ថែមថាតម្លៃដីក៏ស្រដៀងនឹងក្រុងព្រះសីហនុ ដែរជាក់ស្តែងដីមាត់ឆ្នេរ មានតម្លៃ ២,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបានអះអាងថាប្រសិនបើប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះនឹងមានអ្នកទិញចូលមកកាន់តែច្រើន។ “គ្មាននរណាម្នាក់ចង់ទិញ ឬវិនិយោគលើដីដែលមិនមានកម្មសិទ្ធិស្របច្បាប់ឡើយ”។មានទស្សនៈស្រដៀងលោក King ដែរ លោក ឌិន សកល នាយកប្រតិបត្តិក្រុមហ៊ុន Universal Real Estate បាននិយាយថាការទិញលក់ដីធ្លីនៅលើកោះរ៉ុង ហាក់មានសភាពទ្រឹងក្នុងពេលបច្ចុប្បន្ន។ លោកជឿថាការបង្កើតជាទីក្រុងថ្មី វានឹងជួយបង្កើនសកម្មភាពអចលនទ្រព្យនៅលើតំបន់កោះនេះឡើងវិញ។លោក សកល បាននិយាយថា ក្រុងថ្មីនឹងធ្វើឱ្យវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរតម្លៃជួលនឹងកើនឡើង ចំណែកសេវាកម្មក៏នឹងត្រូវធ្វើឲ្យមានភាពល្អប្រសើរថែមទៀត ដើម្បី បំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរ ដែលកើនឡើង"។លោកចន្ថាបានយល់ស្របចំពោះការព្រួយបារម្ភជុំវិញប្លង់កម្មសិទ្ធិក្រៅពីនេះលោកក៏ពិនិត្យឃើញថាអាទិភាពមួយចំនួនទៀតដូចជា៖ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់ នៅមាន កម្រិត និងការកាប់ឈើ និងការនេសាទខុសច្បាប់គឺជាកត្តាសំខាន់ៗដែលរារាំងដ៏ភាពរីកចម្រើននៅលើកោះទាំងមូល។សូមរំលឹកដែរថា ក្រៅពីការប្តូរកោះរ៉ុងទៅជាទីក្រុង អនុក្រឹត្យក៏បានបន្ថែមខណ្ឌថ្មីចំនួនពីរបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញរួមមាន៖ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ហេតុអ្វី Triple Play Solution ជាសេវាកម្ម ៣ រួមគ្នាតែមួយល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា?
ហេតុអ្វី Triple Play Solution ជាសេវាកម្ម ៣ រួមគ្នាតែមួយល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា?
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន SingMeng Telemedia បានផ្តល់ជូននូវសេវាកម្ម Triple Play Solution  (អ៉ីនធើណិត + ទូរទស្សន៍ + ទូរស័ព្ទ VoIP) ធំបំផុតដំបូងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ការផ្តល់សេវាកម្ម Triple Play Solution  នេះបានទាក់ទាញម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និងខុនដូ ជាច្រើននៅកម្ពុជា។Triple Play Solution  ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដោយបានភ្ជាប់អ៉ីនធើណិត ទូរទស្សន៍ និងទូរស័ព្ទក្នុងដំណោះស្រាយតែមួយ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានខ្សែ កាបពិសេស(Optical Fiber) កំពុងត្រូប្រើជំនួសបណ្តាញដែលមានស្រាប់​ គឺបណ្តាញទូរទស្សន្ទ ខ្សែកាប និងទូរស័ព្ទលើតុ (TV Cable & Fixed Telephony) ដែលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានផ្តល់​ អត្ថប្រយោជន៍ដ៏សំខាន់ដល់ការបម្រើសេវាកម្មល្អប្រណិតដល់អតិថិជនដែលកំពុងស្នាក់ក្នុងសណ្ឋាគារ។ ហើយនេះជាបច្ចេកវិទ្យាថ្មីពីក្រុមហ៊ុន SingMeng Telemedia។​ ការផ្តល់ជូនពី Triple Play  Solution នូវសេវាអ៉ីនធើណិតល្បឿនលឿនគឺសាកសមសម្រាប់អាជីវកម្ម ដូចជា៖ សណ្ឋាគារ កាស៊ីណូ ធនាគារ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ បន្ថែមលើសពីនេះទៀតវាមិនត្រឹមតែផ្តល់ជូនអ៉ីនធើណិតល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយ ដ៏ឆ្លាតវៃមួយ ជាមួយទូរទស្សន៍ដែលមានមុខងារជាច្រើនមានព័ត៌មានដ៏សម្បូណ៍បែបតាមរយៈ បណ្តាញទូរទស្សន៍ចំនួន១២០ប៉ុស្តិ៍រួមជាមួយវីដេអូនានាតាមតម្រូវការ ដោយអាចចូលផ្ទាល់ ទៅកាន់​ YouTube​ និងគេហទំព័រជាច្រើនទៀត។លើសពីនេះទៅទៀត អតិថិជនក៏អាចប្រើកញ្ចប់ពិសេស (គម្រោងធំ Smart Community) របស់ក្រុមហ៊ុន SingMeng ផងដែរ។ ជាមួយនឹងលក្ខណៈពិសេសនេះ អ្នកគ្រប់គ្រងសណ្ឋាគារ ឬលំនៅដ្ឋានធំៗនឹងទទួលបានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកករស់នៅក្នុងសណ្ឋាគារ របស់ពួកគេ និងនេះក៏ជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្តល់សេវាកម្មសម្រាប់អតិថិជនផងដែរ។ចំណុចពិសេស និងមុខងារដ៍អស្ចារ្យបំផុតរបស់ទូរទស្សន៍ដែលមានតែមួយគត់នេះ គឺការផ្តល់ ភាពងាយស្រួលដល់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូតាមរយៈការផ្សព្វផ្សាយសេវាកម្ម និងផ្តល់នូវអ្វីៗ ដែលអតិថិជនត្រូវការបានភ្លាមៗ និងមានប្រសិទ្ធិភាព។ហេតុផលនៃភាពជោគជ័យរបស់​ Triple Play Solution គឺដោយសារសេវាកម្មនេះជាការផ្តល់ជូននូវដំណោះស្រាយទូរគមនាគមន៍តាមរបៀបសាមញ្ញពោលគឺសេវា៣នៅលើអ៉ីនធើណិតខ្សែកាប អុបទិកតែមួយ។យើងផ្តល់ជូននូវឱកាសសម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូ ដើម្បីទទួលបាននូវដំណោះស្រាយ ដែលមានគុណភាពខ្ពស់ហើយចំណាយតិចលើការវិនិយោគ និងការថែទាំក្នុងពេលតែមួយ។ Triple Play Solution និង​ Smart community គឺបង្ហាញថាគ្មានទៀតទេ សម្រាប់ពាក្យថាបច្ចេកវិទ្យាហួសសម័យ។ គំនិតថ្មីនេះបានបើកទ្វារទៅកាន់បទពិសោធន៍ឌីជីថលបែបថ្មី ដែលបង្ករភាពងាយ ស្រួលសម្រាប់សេវាកម្មអ៉ីនធើណិតល្បឿនលឿន អាចទុកចិត្តបាន និងរីករាយជាងមុន។ពេលនេះជាពេលសម្រាប់អតិថិជនត្រូវទទួលយកបទពិសោធន៍ថ្មីនេះដើម្បីធ្វើឲ្យសេវាកម្មបដិសណ្ឋារកិច្ចកាន់តែមានភាពប្រណិត៕ចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិក និងស្វែងរកអចលនទ្រព្យលក់ និងជួលជាមួយនឹងគេហទំព័រ Realestate.com.kh!
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
June 7, 2022, 1:33 a.m.
ឆ្នេរខ្សាច់សិប្បនិម្មិតមួយនឹងត្រូវបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតនៅក្នុងខេត្តកំពត។​តំបន់នេះស្ថិតជាប់នឹងឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត​ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។ គម្រោងឆ្នេរសប្បនិមិ្មតនេះគ្រោងនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២០០ហិកតា។ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បាននិយាថាដំណឹងនៃការបង្កើតឆ្នេរខ្សាច់នៅក្នុងតំបន់កែបថ្មីនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្លាំងក្នុងរយៈជាងមួយឆ្នាំចុងក្រោយ។​លោកគែន បញ្ជាក់ថាតម្លៃដីនៅតំបន់នេះបានកើតឡើងប្រមាណ៣០០ភាគរយ។ ជាក់ស្តែងដីជាប់មាត់សមុទ្រដែលក្នុងឆ្នាំ​២០១៧មានតម្លៃពី៣៥ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េឥឡូវនេះកើនឡើងដល់២០០ដុល្លារទៅ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  សម្រាប់ដីដែលនៅជាប់ផ្លូវជាតិលេខ៣ដែលមានចម្ងាយ១.៥គីឡូម៉ែត្រពីតំបន់ឆ្នេរថ្មីនេះបច្ចុប្បន្ន មានតម្លៃពី៧០ដុល្លារទៅ១០០ដុល្លារដែលពីមុនតម្លៃជាមធ្យមមានខ្ទង់៣០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។​​លោក គែន លើកឡើងដែរថា “កាលពី២​ឆ្នាំមុនតម្លៃដីនៅជិតផ្លូវជាតិថ្លៃជាងដីនៅជិតមាត់សមុទ្រ។​ កែបថ្មីនេះគឺជាតំបន់មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ដោយសារទៅទីនេះក៏មានគម្រោងធំៗ២គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់)  និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១,០០០ហិកតាដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់។​សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ជឿថា ក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខតំបន់នេះមានការពេញនិយមខ្លាំងសម្រាប់ការកំសាន្ត ពាណិជ្ជកម្ម និងការរស់នៅ ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ​​ដែលមានទំហំ ១០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឲ្យកត់សម្គាល់។​បន្ថែមលើលពីនេះទៀតលោកក៏មើលឃើញថា ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និងកំពុងរង់ចាំការវិនិយោគនៅក្នុងជំហ៊ានប​ន្ទាប់។ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់អ្នកប្រជាជនទូទៅនៅក្នុងតំបន់នេះ។គេមើលឃើញថាតាមតំបន់ឆ្នេរមួយនេះនឹងអាចមានអគារខ្ពស់ៗ សណ្ឋាគារធំៗ មន្ទីរពេទ្យ សាលារៀន និងផ្សារ ដែលជាទូទៅវានឹងអាចជួយឲ្យសេដ្ឋកិច្ចក្នុងតំបន់កាន់តែមានភាពប្រសើរ ឡើង។រំលឹកដែរថា មកដល់ពេលបច្ចុប្បន្ននេះខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន ១៧កន្លែង ខុសៗគ្នាទាំងទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និងទេសចរណ៍បែបវប្បធម៌  ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តកំពតតាមរយៈ Realestate.com.kh!
News Page Concierge 590x250 KH
new district of phnom penh
តើការបែងចែកជាខណ្ឌថ្មីនៅភ្នំពេញធ្វើឲ្យតម្លៃអចលទ្រព្យ ប្រែប្រួលដែរឬទេ?
June 6, 2022, 5:02 p.m.
ក្រសួងមហាផ្ទៃ បានប្រកាសថានឹង​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីចំនួន៦បន្ថែម​លើ​ក្រុង ស្រុក ខណ្ឌដែលមាននៅពេលបច្ចុប្បន្ននេះ។ ក្នុងនោះខណ្ឌថ្មីចំនួនពីរនឹងលេចរូបរាងជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញដែលមានដូចជា៖ ​ខណ្ឌ​បឹង​កេងកង ដែលកាត់​ចេញ​ពីខណ្ឌ​ចំការ​មន ចំណែកខណ្ឌ​កំបូលនឹងត្រូវកាត់ចេញ​ពី​ខណ្ឌ​ពោធិ៍សែនជ័យ។ក្នុងនោះខណ្ឌបឹងកេងកងមានសង្កាត់ចំនួន៧រួមមាន៖ សង្កាត់បឹងកេង១ សង្កាត់បឹងកេង២ សង្កាត់បឹងកេង៣ សង្កាត់ទួលស្វាយព្រៃ១ សង្កាត់ទួលស្វាយព្រៃ២ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។ រីឯខណ្ឌកំបូលត្រូវកាត់យក៦ សង្កាត់ពីខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់កំបូល សង្កាត់កន្ទោក​ សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យក ១សង្កាត់ពីដង្កោ គឺសង្កាត់ប្រទះឡាង។​តាមរយៈបទសំភាសន៍ជាមួយវិទ្យុបារាំង (RFI) លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ បាននិយាយថាការ​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីទាំងនេះគឺដើម្បីជួយសម្រួលសេវាសាធារណៈដល់ពលរដ្ឋបន្ទាប់ពីមើល​ឃើញ​ពីកំណើន​ប្រជាជនកាន់តែច្រើនឡើងនៅពីមួយឆ្នាំទៅមួយឆ្នាំ។តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយក្នុងឆ្នាំ២០១៧បានបង្ហាញថាពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។​ របាយការណ៍ក៏បានគូសបញ្ជាក់ដែរថា កំណើននេះនឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើនរហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥​ម៉ឺនខ្នង។លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងថាការបែងចែកទៅជាខណ្ឌថ្មីនេះគឺមិនមានអ្វីប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេតែវាក៏មិនមែនជាកក្តាធ្វើឲ្យវិស័យអចនទ្រព្យកើ់នឡើងនោះដែរ។ទោះយ៉ាងណាលោកយល់ថាវាទំនងជានឹងជួយសម្រួលដល់វិស័យឯកជនឲ្យបានកាន់តែល្អប្រសើរ។ លោក អ៊ុន ខាន់ណារ៉ុន ជានាយកក្រុមហ៊ុន Elevated Realty បានឲ្យដឹងថាបង្កើតជាខណ្ឌថ្មី ឬមិនបង្កើតថ្មី វាហាក់មិនមានអ្វីជាចំណុចព្រួយបារម្ភសម្រាប់ទីផ្សារអចលនទ្រព្យនោះទេ។ លោកថាជាក់ស្តែងទាំងតម្លៃជួល និងលក់អចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងមានកម្រិតខ្ពស់គួរសម្យរួចទៅហើយ ប៉ុន្តែតម្លៃនឹងនៅតែកើនឡើងតាមធម្មតា ដោយសារនៅតែមានការសាងសង់ថ្មីទាំងអគារស្នាក់នៅ និងអគារពាណីជ្ជកម្ម។សម្រាប់តំបន់កំបូលវិញលោកបញ្ជាក់ថាវាមានសក្តានុពលសម្រាប់ការដឹងជញ្ជូនមានតំបន់សេដ្ឋកិច្ចពិសេសតំបន់រោងចក្រ និងឃ្លាំងពិសេសចាប់ពីគីឡូលេខ១៥ឡើងទៅ។“បើតាមមើលទៅលើទិសដៅរបស់រដ្ឋាភិបាលតំបន់នេះអាចជាចំណុចក្តៅមួយសម្រាប់ទីផ្សារអចលនទ្រព្យ។”នៅពេលសួរថាតើប្លង់កម្មសិទ្ធិនឹងត្រូវផ្លាស់ប្តូរដែរឬទេ លោក ខាន់ណារ៉ុន និយាយថាម្ចាស់អចលទ្រព្យដែលមានប្លង់កម្មសិទ្ធិអចល​នទ្រព្យ ស្ថិតក្រោមរដ្ឋបាលចាស់អាចប្រើប្រាស់បានជាធម្មតាលើកលែងមានការទិញលក់ បន្ទាប់រដ្ឋបាលថ្មីប្រកាសជាផ្លូវការ នោះប្លង់កម្មសិទ្ធិ​នឹងតម្រូវឲ្យប្តូរទៅតាមតំបន់រដ្ឋបាលថ្មី។ក្រៅពីខណ្ឌពីរនៅក្នុងទីក្រុងភ្នំពេញ សង្កាត់​កោះ​រ៉ុង និងកោះរ៉ុង​សន្លឹមក៏នឹងត្រូវកាត់ចេញក្រុង​ព្រះសីហនុ ដើម្បីបង្កើតជាក្រុងថ្មីមួយ។ ស្រុកចំនួនបីផ្សេងទៀតនឹងត្រូវបង្កើតឡើងដោយកាត់ចេញពីខេត្តស្ទឹងត្រែងខេត្តកំពង់ធំខេត្តពោធិ៍សាត់​។សូមបញ្ជាក់ថា​បច្ចុប្បន្នក្រសួង​មហាផ្ទៃកំពុងរៀប​ចំ​បែប​បទ​រដ្ឋបាល  ហើយគម្រោងនេះនឹង​ចេញ​រូបរាង​ជា​ផ្លូវ​ការនៅ​ខែ​ឧសភា​ខាង​មុខស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គ្រោងឆ្អឹងអគារហ្គោល ថោវ័រទាំងមូលត្រូវបានបញ្ចប់
គ្រោងឆ្អឹងអគារហ្គោល ថោវ័រទាំងមូលត្រូវបានបញ្ចប់
May 30, 2022, 6:38 p.m.
អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ យើងបានឃើញគ្រោងអគារដ៏ខ្ពស់ត្រដែតនៅកណ្តាលក្រុងភ្នំពេញចេញរូបរាងយ៉ាងពេញលេញហើយ នោះគឺអគារហ្គោលថោវ័រដែលមានកំពស់រហូតដល់៤២ជាន់។ទទួលបានសិទ្ធិសាងសង់បន្តនៅចុងឆ្នាំ២០១៧កន្លងទៅ គ្រោងឆ្អឹងអគារទាំងមូលត្រូវបានបញ្ចប់នៅថ្ងៃទី២៨ មករា ២០១៩ដោយប្រើរយៈពេលអស់ជិតមួយឆ្នាំ។តាមប្រភពផ្លូវការពីក្រុមហ៊ុនវិនិយោគក្រុម​ហ៊ុន​ SHENZHEN HONGTAO DECORATION ដែលជាភាគហ៊ុនធំមួយនៃក្រុមហ៊ុនវិនិយោគអគារនេះបានឲ្យដឹងថាគម្រោងនេះនឹងត្រូវបញ្ចប់ទាំងស្រុងយ៉ាងយូរនៅឆ្នាំក្រោយ ដែលត្រូវចំណាយទឹកប្រាក់សាងសង់ចំនួន២០០លានដុល្លារ។សូមបញ្ជាក់ផងដែរថាអគារហ្គោលថោវ័រនឹងបន្តសាងសង់៥ជាន់បន្ថែមទៀត ហើយត្រៀមលក់ជាផ្លូវការនៅក្នុង ខែឧសភាឆ្នាំនេះ ហើយឈ្មោះថ្មីមួយទៀតអាចនឹងត្រូវជំនួសឈ្មោះចាស់សព្វថ្ងៃក៏ថាបាន។យើងសង្ឃឹមថាអគារដ៏ធំសម្បើមមួយនេះនឹងធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលពោរពេញដោយភាពស៊ីវិល័យនៅក្នុងតំបន់៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
តើចំនួនខុនដូពិតជាមានច្រើនលើសពីតម្រូវការមែនទេ?
តើចំនួនខុនដូពិតជាមានច្រើនលើសពីតម្រូវការមែនទេ?
June 6, 2022, 5:02 p.m.
យោងតាមរបាយការណ៍របស់ CBRE ការផ្គត់ផ្គង់ខុនដូនៅក្នុងទីក្រុងភ្នំពេញមានចំនួនប្រហែល១៥,០០០យូនីតនៅក្នុងឆ្នាំ២០១៨នេះ។ ចំនួននេះត្រូវបានគេសន្មតថានឹងកើនឡើងឱ្យទ្វេដង ​នៅក្នុងឆ្នាំ ២០១៩។ ប៉ុន្តែសួរថាតើខុនដូទាំងនេះមានអ្នកទិញដែរឬទេ? ឆ្លើយនឹងសំណួរនេះ អ្នកជំនាញ ៣ នាក់នៅក្នុងវិស័យនេះបានបង្ហាញពីទស្សនៈយល់ឃើញជុំវិញទីផ្សារខុនដូនៅកម្ពុជា។លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE ប្រចាំកម្ពុជាបានឱ្យដឹងថាលោករំពឹងថានឹងមានការកែតម្រូវតម្លៃនៅក្នុងទីផ្សារខុនដូនៅឆ្នាំ ២០១៩ ។ លោកបានសំដៅដល់អំពីការផ្គត់ផ្គង់ដ៏ច្រើនសម្រាប់ខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់នៅក្នុងទីផ្សារ។លោកបានលើកឡើងថា «អគារខុនដូដែលបញ្ចប់ថ្មីៗមានចំនួន២,២៣៤យូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ដែលបានជំរុញឱ្យការផ្គត់ផ្គង់សរុបកើនឡើង១៨,៩%ពីមួយត្រីមាសទៅមួយ ត្រីមាសក្នុងនោះ ៤០%គឺជាខុនដូកម្រិតធម្យម» ហើយលោកបន្ថែមថាខុនដូកម្រិតខ្ពស់ត្រូវបានរំពឹងថានឹងកើនដល់ ២៤៣%ក្នុងឆ្នាំ២០១៩។ការកើនឡើងយ៉ាងច្រើនទាំងខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់នៅក្នុងទីផ្សារ អាចជំរុញឱ្យមានការ កែតម្រូវទីផ្សារនៃតម្លៃខុនដូនៅក្នុងត្រីមាស​បន្តប​ន្ទាប់»។លោក Joe Phalen ប្រធានផ្នែកសេវាហិរញ្ញវត្ថុនៅធនាគារHong Leong បានបញ្ជាក់ថា ទីផ្សារនៃការផ្គត់ផ្គង់ខុនដូនឹងមានច្រើនលើសតម្រូវការនៅពេលអនាគត។លោក Phalen បាននិយាយថាធនាគារ Hong Leong មិនផ្តល់កម្ចីសម្រាប់ការទិញខុនដូនោះទេ ហើយ លោក​បា​នបន្ថែមថាអ្នកក្នុងស្រុកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើននៃទីផ្សារបុរី។អ្នកអភិវឌ្ឍន៍ [បុរី] ធំៗ បានលក់ដាច់គម្រោងរបស់ពួកគេស្ទើរតែទាំងអស់រួចទៅហើយ បន្ទាប់ពីបានដាក់លក់តែពីរបីសប្តាហ៍ប៉ុណ្ណោះគឺលក់ដាច់លឿនខ្លាំងណាស់។ផ្ទូយពីលោក Phalen លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA ប្រចាំកម្ពុជាមានសុទិដ្ឋិនិយមចំពោះទីផ្សារខុនដូកម្ពុជា​​ដោយលោកថាអ្នកទិញក្នុងស្រុក និងវិនិយោគិនអន្តរជាតិ ជាអ្នកទិញខុនដូ។  លោកគង្គាបាននិយាយថាទោះបីជាអ្នកទិញក្នុងស្រុកមានមិនទាន់ច្រើនក៏ដោយ តែនិន្នាការខុនដូហាក់ទាក់ទាញមនុស្សជំនាន់ថ្មីបានច្រើន ចំណែកអ្នកទិញពីបរទេសវិញគឺជាទីផ្សារដ៏ធំសម្រា​ប់កម្ពុជា។«ខ្ញុំគិតថា​ការនិយាយថាទីផ្សារខុនដូមានការផ្គត់ផ្គង់លើសតម្រូវការ គឺមិនត្រឹមត្រូវទេ។» លោកបានអះអាងថាតម្លៃខុនដូនៅកម្ពុជាទាបជាងតម្លៃខុនដូនៅក្នុងប្រទេស តំបន់អាស៊ី ដូចជាសិង្ហបុរី ថៃ និងវៀតណាមជាដើម។ ជាក់ស្តែងខុនដូ [គិតជាម៉ែត្រការ៉េ] នៅកម្ពុជាមានតម្លៃទាបជាងចិន ៧ ទៅ ៨ ដង ទាបជាងជប៉ុន និងកូរ៉េ ពី ៧ ទៅ​១០ ដង និងទាបជាងសិង្ហបុរី ១០ ដង។»លោកជឿថារាល់ការទិញខុនដូនៅកម្ពុជា វិនិយោគិនអាចទទួលបានផលចំណេញដ៏ច្រើន មិនថាឬការដាក់ជួលត្រលប់ ឬការលក់ចេញវិញនៅពេលអនាគត៕ស្វែងរកខុនដូសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
June 6, 2022, 5:02 p.m.
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដើម្បីអបអរសាទរលោក ច្រឹក​ សុខនីម ដែលត្រូវបានជ្រើសរើសជាប្រធានសមាគម  CVEA ។ ក្រុមហ៊ុន និងសមាគមទាំងពីរបានពិភាក្សាអំពីរបៀបដែលអាចធ្វើការជាមួយគ្នា ដើម្បីជួយអភិវឌ្ឍសមត្ថភាពសមាជិករបស់ CVEA តាមរយៈការបង្កើនការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ប្រធានស​ម​ាគមដែលទើបជាប់ឆ្នោតថ្មីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការនេះ។“សមាគម CVEA ពិតជាកោតសរសើរចំពោះវត្តមានក្រុមហ៊ុន Realestate.com.kh ។ ចាប់តាំងឆ្នាំ ២០១៥ មក Realestate.com.kh នៅកម្ពុជាបានធ្វើជាចំណែកដ៏សំខាន់មួយនៅក្នុងទីផ្សារជាមួយ បច្ចេកវិទ្យានៃការទិញ និងលក់អចលនទ្រព្យអនឡាញ។”លោកសុខនីមក៏មើលឃើញដែរថា “Realestate.com.kh បានបង្កើតបច្ចេកវិទ្យាដែលមានប្រយោជន៍ និងងាយស្រួលប្រើប្រាស់ដែលមិនត្រឹមតែអ្នកទិញក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកទិញអន្តរជាតិអាចស្វែងរក និងទិញអចលនទ្រព្យដែលពួកគេចង់បាន។”លោកសុខនីមបានបន្ថែមថាអ្នកគ្រប់គ្នានៅក្នុងវិស័យនេះគួរតែផ្តោតលើការធ្វើការងារជាក្រុម ក្នុងគោលបំណងដើ​ម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើនឡើង។​ការអភិវឌ្ឍជំនាញក្នុងវិស័យ និងការជំរុញវិស័យអប់រំនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង។ លោកម៉ឹក ចិន្តា ស្ថាបនិកក្រុមហ៊ុន Reaestate.com.kh បាននិយាយថាកិច្ចសហការ គឺជាគន្លឹះនៃការ រីកចម្រើន។យើងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ CVEA ព្រោះយើងជឿជាក់ថាយើងអាចដឹកនាំទីផ្សារឆ្ពោះ ទៅរកការរីកចម្រើនប្រកបដោយចីរភាព។“មកដល់ពេលនេះ យើងបានធ្វើការជាមួយគ្នាអស់រយៈពេលបីបួនឆ្នាំហើយ យើងនៅតែត្រូវការសហការគ្នាបន្តទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ជាលទ្ធផលទីផ្សារអចលនទ្រព្យជាមួយប្រព័ន្ធឌីជីថលនឹងកាន់តែប្រសើរជាងមុន។”​“ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា យើងមានគោលបំណងចង់ជួយអោយអតិថិជនរបស់យើង ផ្លាស់ប្តូរពីអាជីវកម្មប្រពៃណីទៅជាប្រតិបត្តិការទិញលក់ជាមួយរបៀបថ្មីមួយដោយប្រើបច្ចេក វិទ្យាលើប្រព័ន្ធអនឡាញផ្ទាល់របស់ពួកគេ។” នេះបើតាមលោកចិន្តា។គោលដៅដ៏សំខាន់មួយក្នុងអណ្ណត្តរបស់លោកសុខនីមក្នុងនាមជាប្រធាន CVEA លោកចង់អភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យអចលនទ្រព្យឲ្យកាន់តែប្រសើរឡើង។ លោកបានអំពាវនាវឱ្យមានការបណ្ដុះបណ្ដាលកាន់តែច្រើន និងធ្វើឲ្យមានវិជ្ជាជីវៈកាន់តែខ្ពស់។ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
៥ដំណាក់កាលនៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
៥ដំណាក់កាលនៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
June 6, 2022, 5:02 p.m.
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គិតត្រឹមខែមិថុនាឆ្នាំ២០១៨របាយការណ៍បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែមិថុនាឆ្នាំ២០១៨ក្រសួងបានចែកប័ណ្ឌជូនពលរដ្ឋចំនួន ៤,៧៧៧,៧១១ ប័ណ្ណ ស្មើនឹង ៦៨.២៥% នៃផែនការចំនួន៧លានក្បាលដី។ជាទូទៅការចុះបញ្ជីដីធ្លីត្រូវបានបែងចែកជាពីរគឺការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​។ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវធ្វើឡើើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ចំណែកការចុះបញ្ជីដីមានលក្ខណៈជា​​ប្លង់ប្រព័ន្ធត្រូវធ្វើទៅតាមការកំណត់​របស់រដ្ឋាភិបាលដែលត្រូវកំណត់យកតំបន់ណាមួួយ ឬឃុំណាមួយជាតំបន់អាទិភាព។ នៅឆ្នាំ២០០២ធនាគារពិភពលោកបានអនុវត្តគម្រោងមួយ​គឺ Land Management and Administration Project ដើម្បីចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្ទាប់ពីបានបញ្ចប់គម្រោងរបស់ខ្លួនធនាគារពិភពលោកបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេប្រើ និងហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។តើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​មាននិតិវិធីដូចម្តេច?តើពលរដ្ឋមានកាតព្វកិច្ចដូចម្តេចខ្លះនៅក្នុងដំណើរការនេះ?តាមពិតទៅការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ ឬហៅថាប្លង់ LMAP ចាប់ពីឆ្នាំ២០០២មកនោះវាគឺជាការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាលដើម្បីធានាជូននូវភាពស្របច្បាប់នៃកម្មសិទ្ធិប្រជាជនក្នុងការកាន់កាប់ដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ជាបច្ចេកទេសដើម្បីដំណើរការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធឲ្យមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃច្បាប់ រដ្ឋាភិបាលបានបបង្កើតគណៈកម្មការមួយឡើង ហើយគណៈកម្មការនេះមានតួនាទីក្នុងការដឹកនាំ ត្រួតពិនិត្យ វាស់វែង និងកំណត់ពីភាពត្រឹមត្រូវនៃកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ។​សមាសភាពរបស់គណៈកម្មការ​មាន​ចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត/ក្រុង។ អភិបាល​ខេត្ត/ក្រុង មានតួនាទីជាប្រធានគណៈកម្មការ ចំណែកសមាជិកមានដូចជា អភិបាល​ស្រុក/ខ័ណ្ឌ ប្រធានក្រុម​បច្ចេកទេសវាស់វែង មេឃុំ/ចៅសង្កាត់  គ្រប់មេភូមិ​ទាំងអស់ និងចាស់ព្រឹទ្ធាចារ្យចំនួន​ ២រូប ដែល​ស្គាល់​ប្រវត្តិដី​នៅក្នុង​ឃុំច្បាស់លាស់។បើពិនិត្យលើភាពជាក់ស្តែងនៃដំណើរចុះបញ្ជីដីជាប្រព័ន្ធ និតិវិធីសំខាន់ៗចំនួន ៥ជំហ៊ានត្រូវបានកំណត់ជាទូទៅដូចខាងក្រោម៖ជំហ៊ានទី១៖ ការកំណត់តំបន់វិនិច្ឆ័យរដ្ឋាភិបាលនឹងធ្វើការ​កំណត់​តំបន់​វិនិច្ឆ័យ​ជាក់លាក់នៅក្នុងតំបន់ណាមួយ ឬឃុំណាមួយដើម្បី​ធ្វើ​ការ​ចុះបញ្ជីដីធ្លីបន្ទាប់អជ្ញាធរមូលដ្ឋាន​ធ្វើ​ការ​ប្រកាស​ និងជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ឃុំគោលដៅឲ្យ​បាន​ដឹង និងត្រៀមរាល់ឯកសារពាក់ព័ន្ធសម្រាប់​ចូលរួម​ក្នុង​ដំណើរ​ការ​នេះ។ជំហ៊ានទី២៖ ការវាស់វែង​ប្លង់​សុរិយោដី(ប្លង់ដី)មន្រ្តីសុរិយោដីនឹង​ចុះ​ទៅវាស់វែងទៅតាម​ព្រំដី ដែល​ចង្អុល​បង្ហាញ​ដោយ​ម្ចាស់ដី​។ ម្ចាស់ដីគឺ​ជា​អ្នក​ប្រាប់ពី​ព្រំរបស់ខ្លួន នៅពេលវាស់វែង​នេះការ​ចូលរួម​ដោយផ្ទាល់​ពី​ម្ចាស់ដី មាន​សារៈសំខាន់ ​ណាស់។ ក្នុងករណីមានការជំទាស់ពីអ្នក​ ដែលមានព្រំជាមួយគ្នាម្ចាស់ដីទាំងសងខាងត្រូវ សម្របសម្រួល ឬព្រមព្រៀងគ្នាជាមុនសិនទើបមន្រ្តីបច្ចេកទេសវាស់វែងជូន។ជំហ៊ានទី៣៖ ការផ្សព្វផ្សាយជំហ៊ានបន្ទាប់អាជ្ញាធរនឹងធ្វើ​ការ​បិទផ្សាយ​ជា​សាធារណៈ នូវ​ប្លង់​ដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដីក្នុង​រយៈពេល៣០​ថ្ងៃដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។ជំហ៊ានទី៤៖ ការវិនិច្ឆ័យ និង​សម្រេចមន្រ្តី​សុរិយោដីនឹង​ធ្វើ​ការពិនិត្យ ទៅ​លើ​ប្លង់​ដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដីទាំងអស់ បន្ទាប់​​ចុះ​នៅក្នុង​សៀវភៅគោលបញ្ជីដីធ្លី។ ការចុះ​ក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លី គឺសម្រាប់តែដីទាំងឡាយណាដែលមិន​មាន​ទំនាស់ ហើយ​មិនមែន​ចូល​ជាដី​របស់​រដ្ឋ។ ក្រោយពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​ ​ប្រធាន​មន្ទីរ​ភូមិបាល​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។ជំហ៊ានទី៥៖ ការចែកប័ណ្ណបន្ទាប់ពីការ​​ហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរហើយ អាជ្ញាធរ​ចុះមូលដ្ឋាននឹង​ចែក​ប័ណ្ណ​ទាំងនេះជូនដល់​ម្ចាស់ដី។តើម្ចាស់ដីត្រូវមានឯកសារចំបាច់អ្វីខ្លះ?ដើម្បីទទួលបានសិទ្ធិស្របច្បាប់ចុះបញ្ជីក្បាលដីបាន ម្ចាស់ដីត្រូវមាន​ឯកសារ​ចាំបាច់​មួយ​ចំនួន​ដូចជា៖ សំបុត្រ​កំណើត សៀវភៅ​គ្រួសារ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ សំបុត្រ​អាពាហ៍ពិពាហ៍​ បណ្តាំ​មរតក សាលក្រម​តុលាការ និងលិខិត​ទិញ-លក់។ល។ករណីមានវិវាទ តើត្រូវដោះស្រាយដូចម្តេច?នៅ​ក្នុង​ដំណើរ​ការ​ចុះបញ្ជីដីនេះប្រសិន​បើ​កើត​មាន​វិវាទ​ណាមួយកើតឡើង ជាទូទៅជម្លោះបែបនេះនឹងត្រូវដោះស្រាយបានជាមួយគណៈកម្មការដែលបានចាត់តាំងដោយភាគី​ជម្លោះ​​អាច​ស្នើសុំ​ឲ្យអជ្ញាធរពាក់ព័ន្ធនេះ​ជួយដោះស្រាយដោយ​មិនចាំបាច់​ប្តឹងផ្តល់​គ្នាទៅដល់​តុលាការ​នោះទេ។​រំលឹកផងដែរថានៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
June 6, 2022, 5:02 p.m.
អគ្គីភ័យតែងតែបានកើតមានឡើងជាទូទៅនៅទូទាំងប្រទេសកម្ពុជា តែសម្រាប់អគារខ្ពស់ៗគេកម្រនឹងឃើញមានអគ្គីភ័យកើតឡើងណាស់។ ទោះយ៉ាងណាកាលពីដើមខែនេះមានការផ្ទុះឆេះ អគារកាស៊ីណូ មួយកម្ពស់១៨ជាន់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ មួយភាគធំនៃអាគារត្រូវបានបំផ្លាញ តែសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិតទេ។លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sokha Residences Group បានលើកឡើងថា  “ម្ចាស់អគារភាគច្រើនមិនទាន់បានយកចិត្តទុកដាក់ចំពោះការការពារអគ្គីភ័យឲ្យបានខ្ពស់នៅឡើយនៅពេលសាងសង់អគារខ្ពស់ៗ។”​លោក គន្ធា ក៏មានគម្រោងខុនដូមួយនៅក្នុងក្រុងប៉ោយប៉ែតផងដែរ ហើយលោកអះអាងថាអគ្គីភ័យនាពេលថ្មីៗនេះគឺដោយសារតែបច្ចេកទេសនៃការសាងសង់ និងបញ្ហានៃការគ្រប់គ្រង នៅក្នុងអគារ។លោកបាននិយាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះអគ្គីភ័យនៅប៉ោយប៉ែតនេះ ដោយសារវាអាចកើតឡើងគ្រប់ពេលនៅពេលមិនមានការគ្រប់គ្រងមួយត្រឹមត្រូវ។”  ចំពោះបញ្ហានេះលោកបានបន្ថែមថាម្ចាស់អគារត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ សម្រាប់ការការពារអគារខុនដូកម្ពស់២១ជាន់របស់លោក គឺពួកយើងបានទិញសេវាកម្មធានារ៉ាប់រងលើការបាក់ស្រុតអគារ និងការធានារ៉ាប់រងគ្រោះអគ្គីភ័យ។​ នេះជាការបញ្ជាក់របស់លោក គន្ធា។“​ពាក់ព័ន្ធនឹងសុវត្ថិភាពនៃផ្ទៃខាងក្នុងអគារវិញ អគារទាំងមូលបានបំពាក់ដោយប្រព័ន្ធការពារ អគ្គីភ័យលំដាប់ខ្ពស់ស្របតាមស្តង់ដាររបស់សិង្ហបុរី។”​អ្នកនាង Kuang Catherine អ្នកតំណាងរបស់ក្រុមហ៊ុន R & F Properties បាននិយាយថា អគ្គីភ័យ គឺបណ្តាលមកពីកត្តាមនុស្ស ឬគ្រោះធម្មជាតិ។អ្នកនាង Catherine បានបន្ថែមថា «ខ្ញុំជឿថាអគ្គីភ័យភាគច្រើនកើតឡើងដោយសារតែកត្តាមនុស្ស»។ អ្នកនាងចង់សំដៅដល់សកម្មភាពបង្កដូចជាការជក់បារី ការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស ឬការគ្រប់គ្រងសុវត្ថិភាពអគារមិនបានត្រឹមត្រូវ។អ្នកនាងបាននិយាយថា “គម្រោងរបស់ក្រុមហ៊ុន​ R & F Properties ត្រូវបានសាងសង់ឡើងស្របតាម គុណភាពសំណង់របស់ប្រទេសចិន ហើយត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធការពារអគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះ និងកាត់បន្ថយគ្រោះថ្នាក់ចៃដន្យផ្សេងៗ។” អ្នកនាងបានពន្យល់ថាអគារខ្ពស់ៗមានខ្សែភ្លើង និងឧបករណ៍នានាច្រើនជាងអគារធម្មតា។ ដូច្នេះ គេត្រូវបង្កើនសុវត្ថិភាព ឲ្យបានខ្ពស់សម្រាប់សំណង់អគារប្រភេទនេះ។អ្នកនាង Catherine បានអះអាងថាជំហានដំបូងក្នុងការបង្កើនសុវត្ថិភាពអគ្គីភ័យគឺត្រូវទាមទារការ លើកកម្ពស់ការយល់ដឹងពីមូលហេតុ និងការការពារគ្រោះអគ្គីភ័យ។ ក្រៅពីនេះឧបករណ៍ការពារ ភ្លើងឆេះដូចជា៖ បំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធបាញ់ទឹកត្រូវតែថែរក្សាឲ្យបានត្រឹមត្រូវ។ក្រៅពីបំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធទឹកពន្លត់អគ្គីភ័យ អគារថ្មីៗជាច្រើនបានបំពាក់ប្រព័ន្ធសំឡេងរោទិ៍អគ្គីភ័យ។ ប្រព័ន្ធការពារទាំងបីនេះគឺជាផ្នែកមួយដ៏សំខាន់នៃស្តង់ដារសុវត្ថិភាពនៅទូទាំងពិភពលោក។លោក នង ​សាម៉ឺឌី​ ជាស្ថាបត្យករនៃក្រុមហ៊ុន Aerne Architect & Associates បានជំរុញឲ្យធ្វើការយកចិត្តទុកដាក់ខ្លាំងក្នុងពេលដំណាក់កាលនៃការតម្លើងខ្សែភ្លើងនៅក្នុងអគារ។លោក សាម៉ឺឌី ក៏បានជំរុញឱ្យប្រើប្រាស់សម្ភារៈសំណង់ ដែលធន់ទ្រាំនឹងកម្ដៅបានល្អ និងមិនត្រូវអនុញ្ញាតអោយនាំចូលសារធាតុដែលងាយឆាបឆេះចូលទៅខាងក្នុងអគារ។ លើសពីនេះទៀត លោកបានណែនាំថា អគារខ្ពស់គួរតែមានប្រព័ន្ធបំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹក និងទុយោបាញ់ទឹកនៅតាមចំណុចសំខាន់នៃអគារ។ ត្រូវដំឡើងឧបករណ៏ផ្តាច់ចរន្តអគ្គីសនីដើម្បីការពារ នៅពេលមានភ្លើងឆេះ ហើយនៅក្នុងអគារគប្បីមានជណ្តើរអគ្គីភ័យតភ្ជាប់ជាមួយនឹងទ្វារពិសេសការពារផ្សែង និងធន់កំដៅបានយូរដើម្បីឲ្យមនុស្សអាចរត់គេចបាន។ ។លោកបាននិយាយថា “អគារត្រូវសាងសង់ដោយប្រើប្រាស់សម្ភារៈ ដែលមានលក្ខណៈសមស្របចំណែកការតភ្ជាប់បណ្តាញអគ្គិសនីត្រូវធ្វើឡើងតាម​បច្ចេកទេសត្រឹមត្រូវ។”អ្នកនាង ស៊ឹម កល្យាណ អ្នកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសន្តិសុខ Global Security Solutions បាននិយាយថាសុវត្ថិភាពគឺអាទិភាពមុខគេមិនថានៅក្នុងអគារធំ ឬតូចនោះទេ។អ្នកនាងបានអះអាងថាមានកត្តា៣ធំៗ ដែលអាចបង្កជាគ្រោះអគ្គីភ័យបានមានដូចជា៖ ការធ្វេសប្រហែសរបស់មនុស្ស ការប្រើប្រាស់ចរន្តអគ្គិសនីហួសកម្រិត​ ឬមិនមានបច្ចេកទេសត្រឹមត្រូវ ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈហួសកំណត់ដោយមិនមានការគ្រប់គ្រងច្បាស់លាស់។​“ក្រៅពីនេះយើងត្រូវមានផែនការសង្គ្រោះបន្ទាន់នៅនឹងកន្លែង វិធីនេះអាចធានាសុវត្ថិភាពអ្នកគ្រប់គ្នានៅក្នុងករណីដែលមានអគ្គីភ័យ។”​នាយកប្រតិបត្តិរបស់គម្រោងខុនដូ Sokha Residences លោក គន្ធា បាននិយាយថាសុវត្ថិភាពពីគ្រោះអគ្គីភ័យគឺជាក្តីបារម្ភរបស់សហគមន៍ទាំងមូល។ ដោយហេតុថាប្រសិនបើផ្ទះ ឬអគារណាមួយឆេះ វាអាចរាលដាលទៅដល់អចលនទ្រព្យនៅជាប់គ្នានោះបានយ៉ាងងាយស្រួល។ដើម្បីធានាឱ្យបានសុវត្ថិភាពម្ចាស់អគារគួរតែជួលក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានវិជ្ជាជីវៈ ឲ្យទទួលខុសត្រូវមើលថែរក្សា និងការពារអគារទាំងមូល។ “យើងត្រូវជំរុញឱ្យអគារទាំងអស់ មានស្តង់ដារនៃការការពារមួយបានមានភាពត្រឹមត្រូវ៕”ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!
សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល៖ លំនៅដ្ឋានប្រណិតបញ្ចុះតម្លៃ ១៥,០០០ ដុល្លារ!
សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល៖ លំនៅដ្ឋានប្រណិតបញ្ចុះតម្លៃ ១៥,០០០ ដុល្លារ!
June 7, 2022, 12:22 a.m.
តំបន់ជាប់ព្រំដែនកម្ពុជា-ថៃមានសក្តានុពលយ៉ាងខ្លាំងសម្រាប់អចលនទ្រព្យជាមួយនឹងឱកាសទទួលបានផលចំណេញខ្ពស់នៅពេលបន្តបន្ទាប់។ សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល គឺជាគម្រោងលំនៅដ្ឋានឈានមុខគេនៅក្នុងតំបន់ ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ស្នាក់នៅ​ និងការចាប់ផ្តើមអាជីវកម្មរបស់អ្នក។មានទីតាំងស្ថិតនៅលើផ្លូវកាស៊ីណូផ្កាយប្រាំ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលស្ថិតនៅជិតសណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន ធនាគារ ផ្សារ និងមជ្ឈមណ្ឌលកំសាន្តជាច្រើន។លោក លន់ នីន អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៅរបស់គម្រោងសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលបានឱ្យដឹងថាគម្រោងនេះមានសក្តានុពលខ្លាំងសម្រាប់អាជីវកម្មនានា ដោយសារវាស្ថិតនៅ ចំណុចក្តៅនៃទីក្រុងប៉ោយប៉ែត។ សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលស្ថិតជិតកន្លែងដែលប្រមូលផ្ដុំដោយកាស៊ីណូ ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗដទៃទៀត។លោក នីន បាននិយាយថា "គម្រោងនេះមានចម្ងាយតិចជាងមួយគីឡូម៉ែត្រពីគម្រោងផ្សារទំនើបដ៏ធំ មួយមកពីប្រទេសថៃឈ្មោះថាផ្សារ Big C"។លោកបានបន្ថែមថាប៉ោយប៉ែតកំពុងរីកចម្រើនយ៉ាងឆាប់រហ័សពីព្រោះតំបន់នេះមានសេវាកម្មជាច្រើន និងបានតភ្ជាប់ដោយហេដ្ឋារចនាសម្ព័ន្ធរឹងមាំដូចជាផ្លូវថ្នល់ ផ្លូវដែក និងមានរោងចក្រឧស្សាហកម្ម ដែលមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។អ្នកអភិវឌ្ឍន៍ផ្តល់ជូនអ្នកទិញក្នុងស្រុក និងអន្តរជាតិនូវដំណើរទស្សនកិច្ចមកដល់ទីតាំងគម្រោង ដោយផ្ទាល់ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតជនបរទេសអាចទទួលបានការជួលរយៈ ពេលយូររហូតដល់99ឆ្នាំ។លោក នីន បានបញ្ជាក់ថាសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល ត្រូវបានបង្កើតឡើងដើម្បីនាំមកនូវសំណង់ដែលមានគុណភាពខ្ពស់ និងរបៀបរស់នៅដ៏ប្រណិតដល់ម្ចាស់លំនៅដ្ឋាន។ លោកជឿថា ទិញលំនៅដ្ឋានពីសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល ជាការវិនិយោគនានៅពេលអនាគត។លើសពីនេះទៀត សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលបានកំពុងបញ្ចុះតម្លៃរហូតដល់ ៧% (១៥,០០០ ដុល្លារ)។ អ្នកទិញត្រូវបានធានាទទួលបានការជួលត្រលប់់វិញដែលមានអត្រាជួលរហូត ដល់ ១,២០០ ដុល្លារក្នុងមួយខែសម្រាប់រយៈពេល៣ឆ្នាំ។ នេះជាអ្វីដែលអ្នកនឹងទទួលបាន ដោយមិនបាច់ធ្វើអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកដាក់ជួលដោយខ្លួនឯងទៅអោយជនបរទេស អ្នកអាចជួលបាន ៤,៥០០ ដុល្លារក្នុងមួយខែ។ការទូទាត់ប្រាក់គឺមានភាពសាមញ្ញបំផុត។ ការទូទាត់ប្រាក់៣០%ត្រូវធ្វើក្នុងរយៈពេល៥ខែ​ដំបូងហើយគម្រោងនឹងផ្តល់ជូនប្លង់រឹងដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះខាងគម្រោងក៏មានផ្តល់ជូននូវគ្រឿងសង្ហារឹមមួយចំនួនដូចជាទូចង្រ្កានបាយ ទូទូរទស្សន៍ និងទូរដាក់សម្លៀកបំពាក់ជាដើម។ លើសពីនេះម្ចាស់លំនៅដ្ឋាន នឹងទទួលបានអាជ្ញាប័ណ្ណគ្រប់គ្រងកាស៊ីណូអនឡាញ។គម្រោងក៏មានផ្តល់ជូនរង្វាន់ផងដែរ! ប្រសិនបើអ្នកទិញយូនីតថ្ងៃនេះ អ្នកនឹងមានឱកាសឈ្នះជាច្រើនដូចជា៖ ទូរសព្ទ iPhone ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនប៉ោកសម្លៀកបំពាក់ និងផ្សេងៗទៀត។សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្បែរព្រំដែនជាមួយប្រទេសថៃការទិញផ្ទះនៅក្នុងគម្រោងសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលគឺជាជម្រើសដ៏ល្អបំផុត។ អ្នកនឹងអាចបង្កើតប្រាក់ចំណូលបានរយៈពេល២៤ម៉ោង។ លោកនីនបានបន្ថែមថាប៉ោយប៉ែតនឹងក្លាយជាទីតាំងទីពីរ ដែលមាន លក្តានុលខ្លាំងជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា។គម្រោងនេះមានយូនីត ២ ប្រភេទ គឺផ្ទះអាជីវកម្មមានទំហំ ៤,២ ម៉ែត្រគុណ ១៦ ម៉ែត្រ ដែលមាន ៥ បន្ទប់គេង  និង ៦ បន្ទប់ទឹក។ ផ្ទះវីឡាកូនកាត់មានទំហំ ៥ ម៉ែត្រគុណ ១២ ម៉ែត្រ ដែលមាន ៤ បន្ទប់គេង និង ៥ បន្ទប់ទឹក។ គម្រោងទាំងមូលគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ១០ ហិចតា និងមានយូនីតសរុបចំនួន ៥៤០ ខ្នង។ គម្រោងមានកន្លែងចតរថយន្តនៅខាងមុខ និងទំហំខាងក្រោយ ធំទូលាយ ។សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល គឺជាលំនៅដ្ឋាននៃសុភមង្គល!
ប្លង់កម្មសិទ្ធិ និងដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជា
ប្លង់កម្មសិទ្ធិ និងដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជា
May 23, 2022, 6:25 a.m.
ប្លង់កម្មសិទ្ធិលើអចលន​ទ្រព្យនៅតែជាប្រធានបទក្តៅមួយនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ខណៈការទិញលក់អចលនទ្រព្យបានកំពុងធ្វើឡើងយ៉ាងផុសផុលស្ទើរនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ប្លង់កម្មសិទ្ធិអាចជាចំណុចសំខាន់មួយ ដែលអ្នកទិញគ្រប់រូបតែងមានការប្រុងប្រយ័ត្ននៅពេលមានការដោះដូរអចលនទ្រព្យ ប៉ុន្តែទោះយ៉ាងណា​ជាធម្មតាប្លង់កម្មសិទ្ធិនៅតែចោទជាបញ្ហាសម្រាប់ការទិញលក់ជាពិសេសសម្រាប់អ្នកទិញមួយចំនួន ដែលមិនទាន់បានស្វែងយល់ស៊ីជម្រៅ ពោលគឺមិនទាន់មានចំណេះដឹងទូលំទូលាយអំពីប្លង់កម្មសិទ្ធិលើអចលនទ្រព្យនៅកម្ពុជា នៅឡើយ។នៅក្នុងបទសម្ភាសន៍ជាមួយ Realstate.com.kh TV លោក ច្រឹក សុខនីម ជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong បានធ្វើការពន្យល់លម្អិតអំពីចំណុចសំខាន់ៗ ដែលទាក់ទងនឹងប្លង់កម្មសិទ្ធិដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជាក្នុងនោះរួមមាន៖ ប្លង់ដែលនៅមានសុពលភាព និងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ការត្រួតពិនិត្យប្លង់ ការផ្ទេរប្លង់ និងដំណើរការនៃការផ្ទេរប្លង់ និងពន្ធប្រថាប់ត្រា និងថ្លៃសេវាបន្ថែមផ្សេងៗនៅពេលដំណើរការធ្វើប្លង់កម្មសិទ្ធិ។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើចំណុចទាំងនេះអ្នកអាចទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ។រំលឹកផងដែរថា Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
ទូរទស្សន៍ Smart TV ល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា
ទូរទស្សន៍ Smart TV ល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា
June 6, 2022, 5:02 p.m.
ការអភិវឌ្ឍអចលនទ្រព្យថ្មីៗបានរីកដុះដាលយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះកំពុងជំរុញទីផ្សារខុនដូ និងសណ្ឋាគារឲ្យកាន់តែប្រសើរឡើង!លោក Julien Lussiez ប្រធានស្ដីទីផ្នែកទីផ្សារនៃក្រុមហ៊ុន SingMeng Telemedia បាននិយាយថាភាពរីកចម្រើននៃទីផ្សារទាមទារឲ្យមានតម្រូវការថ្មីនៅក្នុងទីផ្សារកម្ពុជា ហើយតម្រូវការថ្មីនេះកំពុងត្រូវការដំណោះស្រាយសមស្របមួយ។ ឆ្លើយតបនឹងតម្រូវការនេះ លោក Lussiez លើកឡើងថាក្រុមហ៊ុន SingMeng Telemedia អាចផ្គត់ផ្គល់រាល់សេវាកម្មទាំងអស់ដែលពួកគេត្រូវការ។ក្នុងបរិបទមួយដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សវាហាក់មិនមានអ្វីគួរអោយភ្ញាក់ ផ្អើលទេ ដែលទីផ្សារខុនដូប្រណីត និងសណ្ឋាគារស្តង់ដារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ស្របពេលជាមួយគ្នានេះការងារមួយដែលត្រូវតែធ្វើឲ្យបានគឺការស្វែងយល់អំពីតម្រូវការពិតប្រាកដ និងផ្តល់ដំណោះស្រាយឲ្យបានត្រឹមត្រូវ។ជាមួយក្រុមហ៊ុន SingMeng Telemedia  យើងអាចបំពេញតាមតម្រូវការរបស់អតិថិជនបាន នេះក៏ដោយសារយើងមានកិច្ចសហការ និងទំនាក់ទំនងល្អរវាងក្រុមការងារផ្នែកលក់ ផ្នែកបច្ចេក ទេស និងផ្នែកទីផ្សារ។នេះគឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់ក្រុមហ៊ុនរបស់យើង ដែលអាចផ្តល់នូវសេវាកម្ម Triple Play Solution  (អ៉ីនធើណេត + ទូរទស្សន៍ + ទូរសព្ទ VoIP) ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាង ណាក៏ដោយ យើងនៅតែបន្តនូវគោលគំនិតមួយថាយើងត្រូវតែផ្តោតការយកចិត្តទុកដាក់បន្ថែម ទៀត ហើយភាពជោគជ័យគឺជាកាបន្តធ្វើជាប់ជានិច្ច។កាលពីពីរឆ្នាំកន្លងទៅនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SingMeng Telemedia លោកស្រី Sarah Wang បានកំណត់ទិសដៅសម្រាប់ក្រុមហ៊ុនថា “ធ្វើជាផ្ទះមួយប្រកបដោយភាពច្នៃប្រឌិត និងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងល្អប្រសើរសម្រាប់ការរស់នៅ”។ ហើយយើងតែងតែខិតខំប្រឹងប្រែងធ្វើឱ្យគំនិតដ៏ល្អមួយនេះកើតជាផ្លែផ្កា។'ទូរទស្សន៍ Smart TV របស់យើងគឺជាជំហានដំបូងនៃគម្រោងធំ (Smart Community)។ សេវាកម្មបដិសណ្ឋារកិច្ចដ៏ឆ្លាតវៃនេះជាចំណុចឆ្លើយតបជាមួយនឹងភាពជាក់ស្តែងនៃការរស់នៅ។ សណ្ឋាគារនិងខុនដូប្រណិតត្រូវការលើសពីដំណោះស្រាយរួមគ្នាមានស្តង់ដារគុណភាព។ មានន័យថាពួកគេចង់ពង្រឹងម៉ាកយីហោរបស់ពួកគេផ្សព្វផ្សាយសេវាកម្មរបស់ពួកគេ និងស្វែងរកមធ្យោបាយថ្មីដើម្បីទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។សណ្ឋាគារ និងខុនដូប្រណិតមួយចំនួនកំពុងស្វែងរកដំណោះស្រាយកម្រិតខ្ពស់នេះ។ ដូចនេះ គឺជាការទទួលខុសត្រូវរបស់យើង ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃសេវាកម្ម ដែលយើងអាចផ្តល់ ជូនបាន។'ទូរទស្សន៍ Smart TV សម្រាប់ខុនដូ និងសណ្ឋាគារ (Hotel-Condominium TV) ដើរតួយ៉ាងសំខាន់លើសពីប៉ុស្តិ៍ទូរទស្សន៍ធម្មតា និងមានរូបភាពដែលមានគុណភាពខ្ពស់។ ជាទូរទស្សន៍ឌីជីថលឈានមុខគេ Smart TV នឹងអាចធ្វើឲ្យភ្ញៀវរបស់អ្នកពេញចិត្តជាមួយការប្រើសេវាកម្មគ្រប់យ៉ាងនៅក្នុង សណ្ឋាគារ និងខុនដូរបស់អ្នក។ ក្រុមការ ងាររបស់យើងមានបទពិសោធន៏ខ្ពស់ក្នុងការរៀបចំប្រព័ន្ធ ទូរទស្សន៍តាមតាមការចង់បាន សម្រាប់​សណ្ឋាគាររបស់អ្នក។ តាមរយៈប៉ុស្តិ៍ណាមួយ ឬប្រភេទ ទូរទស្សន៍ណាមួយ ដែលអ្នកចង់បាន យើងនឹងជួយឲ្យភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររបស់អ្នកទទួលបានបទពិសោធន៍នៃការកំសាន្ត និងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍។ស្វែងយល់បន្ថែមអំពីសេវាកម្មបដិសណ្ឋារកិច្ចដ៏ឆ្លាតវៃនេះ: http://smtelemedia.com/s-hotel/ភ្ជាប់ទំនាក់ទំនងជាមួួយពួកយើងដោយចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានអេឡិចត្រូនិករបស់យើង!ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
គម្រោង Woodland Residence លំនៅដ្ឋានបែបធម្មជាតិនៅក្នុទីក្រុង
គម្រោង Woodland Residence លំនៅដ្ឋានបែបធម្មជាតិនៅក្នុទីក្រុង
June 6, 2022, 5:02 p.m.
នៅពេលនិយាយពីភាគខាងជើង មនុស្សភាគច្រើនប្រាកដជាស្គាល់តំបន់​ទួលគោក ប៉ុន្តែនៅពេលនិយាយពីតំបន់ខាងត្បូងនៃរាជធានីវិញ នៅពេលបច្ចុប្បន្ននេះគេក៏ចាប់ផ្តើមស្គាល់ខណ្ឌមានជ័យ ដែលជាតំបន់មានសក្តានុពលបំផុតសម្រាប់ការស់នៅ និងការធ្វើការ។ ជាការពិតណាស់ ខណ្ឌមានជ័យកំពុងមានកំណើនឡើងគួរឲ្យកត់សម្គាល់ទាក់ទងនឹងការវិនិយោគថ្មីៗ។ គម្រោង Woodland Residences   ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យគឺជាគម្រោងមួយ ដែលនឹងធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។គម្រោង Woodland Residences មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ហ៊ុន​ សែន ដែលនឹងក្លាយ ជាវិថីពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេស។ លើសពីនេះទៀត ទីតាំងទី៣ នៃគម្រោង ផ្សារទំនើបអ៉ីអន ដែលជាផ្សារដ៏មានប្រជាប្រិយភាពនឹងមានបោះទុនវិនិយោគនៅតាមបណ្តោយផ្លូវមួយនេះ។ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៣ផ្សារទំនើបអ៉ីអន៣នឹងមានទំហំធំជាងអ៉ីអន១ និងអ៉ីអន២ នៅទីក្រុងសែនសុខ។សូមកុំបារម្ភអំពីការរង់ចាំការអភិវឌ្ឍសេវាកម្មនានានៅក្នុងតំបន់នេះដោយសារនៅនៅក្នុងខណ្ឌ មានជ័យមានហាងកាហ្វេល្បីៗ ហាងលក់សម្លៀកបំពាក់ និងកន្លែងពាណិជ្ជកម្មតូចធំត្រូវបានបង្កើតឡើងរួចស្រេច ។ ក្នុងនោះក៏មានដូចជាសាលាអន្តរជាតិ ISPP សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ជារួមទៅតំបន់នេះពិតជាកន្លែងដ៏សាកសមបំផុតសម្រាប់ក្រុមគ្រួសារ។គម្រោងបុរីថ្មីនេះជាការអភិវឌ្ឍរបស់ក្រុមហ៊ុន Naki Group ដែលជាអ្នកអភិវឌ្ឍលំនៅដ្ឋានប្រណិត ស្របតាមស្តង់ដារអន្តរជាតិ។ គម្រោង Woodland Residences ធានាផ្តល់ជូនអ្វីគ្រប់យ៉ាង ដែលជា តម្រូវការសម្រាប់ជីវិតបែបទាន់សម័យ។ សេវាកម្មដូចជា អាងហែលទឹក ក្លឹបកម្សាន្ត ហាងកាហ្វេ ហាងទំនិញដ៏ងាយស្រួល និងប្រព័ន្ធសុវត្ថិភាព២៤ម៉ោងសម្រាប់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ក្រុមហ៊ុនស្ថាបត្យកម្មសឹង្ហបុរី Ong & Ong បានបង្កើតកន្លែងដ៏ស្រស់ស្អាតនៅគ្រប់ទីកន្លែង ដែលធ្វើ យ៉ាងណាឲ្យទីនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងពិតប្រាកដ។ លំនៅដ្ឋាន៨៥ខ្នងនៅក្នុងគម្រោងអភិវឌ្ឍន៍នេះមាន៣ប្រភេទខុសៗគ្នាដូចជា វីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាភ្លោះ​និងវីឡាឃ្វីន។ ផ្ទះគ្រប់ប្រភេទមានកម្ពស់៣ជាន់ត្រូវបានបំពាក់ដោយគ្រឿង សង្ហារិម និងគ្រឿងបរិក្ខារ និងមានកន្លែងចតយានយន្តធំទូលាយអាចដាក់រថយន្តបានចំនួន២។គ្រឿងឈើពីខាងក្នុងនិងដើមឈើពីខាងក្រៅនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយភ្ជាប់ជាមួយលក្ខណៈធម្មជាតិ។​ ពន្លឺធម្មជាតិគ្រប់គ្រាន់អាចចូលតាមបង្អួចហើយគ្រប់ជាន់​នីមួយៗត្រូវបានរចនាឡើងអាចឲ្យមានខ្យល់ចេញចូលបានយ៉ាងល្អ។ រស់នៅក្នុងគម្រោង  Woodland Residences ប្រៀបដូចជារស់នៅក្នុងផ្ទះលំហែកាយធម្មជាតិ៕អញ្ជើញទៅទស្សនាផ្ទះគំរូដោយផ្ទាល់ ឬទាក់ទងដោយផ្ទាល់ដោយផ្ទាល់មកក្រុមការងាររបស់យើងដោយផ្ទាល់តាមរយៈលេខទូរសព្ទ ០១៧ ៤៣៦​ ៧៥៦!
វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ
វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ
June 6, 2022, 2:09 a.m.
វគ្គបណ្តុះបណ្តាលពិសេស!!សូមចូលរួមជាមួយនឹងវគ្គបណ្តុះបណ្តាលដ៏ល្អ។វគ្គបណ្តុះបណ្តាលស្ថិតនៅក្រោមប្រធានបទ “គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យ ប្រកបដោយភាពជោគជ័យ”មានការចូលរួមដោយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ និងជំនាញនៅក្នុងវិស័យមួយនេះផងដែរដែលរួមមាន៖ លោក ហោ គន្ធា នាយកប្រតិបត្តិ ក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន លោក ទូច មុនី អភិបាលរងនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក ឡុង វិបុល អ្នកជំនាញលក់ អចលនទ្រព្យ ក៏ដូចជាមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម លី សារីអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យប្រធានកាកបាតក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ និងជាវិស្វករសំណង់។សូមចូលរួម­ឲ្យបានច្រើនកុះករតម្លៃសំបុត្រ៣០ដុល្លារថវិកាដែលនៅសល់ឧបត្ថម្ភជូនកាកបាទក្រហមក​ម្ពុជាខេត្តបន្ទាយមានជ័យ៕ធ្វើការកក់សំបុត្រសូមទាក់ទងមកកាន់លេខទូរសព្ទ៖066 677 699093 677 699095 677 699ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យ សូមចូលទៅកាន់ Realestate.com.kh!
Ladies' Fair ស្រ្តីជាអ្នកសម្រេចចិត្តដ៏សំខាន់មួយ
Ladies' Fair ស្រ្តីជាអ្នកសម្រេចចិត្តដ៏សំខាន់មួយ
June 7, 2022, 3:07 a.m.
តើអ្នកដឹងទេថាអ្នកណាជាអ្នកសម្រេចចិត្តពិតប្រាកដនៅក្នុងការធ្វើអ្វីមួយ?នៅពេលទិញផ្ទះតើអ្នកទៅពិភាក្សាជាមួយអ្នកណាមុនគេ? ហើយអ្នកណាជាអ្នកសម្រេចចិត្ត?  ក្នុងនាមជាមេគ្រួសារ ប្រាកដណាស់ យើងនឹងទៅពិភាក្សាជាមួយនឹងភរិយា ឬ ផ្តល់ជូនការសម្រេចចិត្តមួយផ្នែកធំទៅពួកគាត់។ ដូចនេះក្នុងនាមអ្នកជាម្ចាស់អភិវឌ្ឍន៍គម្រោងសូមកុំឲ្យឱកាសដ៏ល្អមួយនេះរំលងឲ្យសោះ! ចូលរួមជាមួយនឹងការតាំងពិព័រណ៍ Ladies’ Fair!   Ladies' Fair នឹងមានតាំងបង្ហាញ និងលក់ផលិតផលគ្រប់ប្រភេទដែលមានក្រុមហ៊ុនជាច្រើនចូលរួម។ មានស្តង់ចូលរួមតាំងបង្ហាញប្រមាណ ២០០ - ៣០០ ស្ដង់ ក្នុងនោះមានផលិតផលដូចជា៖សម្លៀកបំពាក់ គ្រឿងសំអាង ផលិផលថែរក្សាសម្រស់-សុខភាព សំភារៈកីឡា សម្ភារៈផ្ទះបាយផលិតផលកូនក្មេងជាដើម។ ក៏មានការចូលរូមពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំផងដែរដែលរួមមាន៖ ក្រុមហ៊ុន អ&អេហ្វ ក្រុមហ៊ុនគ្រីដ និងគម្រោងលំនៅដ្ឋានអារ៉ាតា គម្រោងអភិវឌ្ឍន៍ខេមហ៊ូមផងដែរ។ ចំនួនស្តង់សម្រាប់តាំងពិព័រណ៍របស់កម្មវិធី Ladies’ Fair មានកំណត់ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ!ភាសាអង់គ្លេស Tyler Stuart +855 12/81-599-669   tyler.stuart@realestate.com.khភាសាខ្មែរ និងអង់គ្លេស Moek Chenda +855(0)77686077   moek.chenda@realestate.com.kh
ក្រុមហ៊ុន Yuetai បង្កើតគម្រោង Phnom Penh Harbour ជាតំបន់ពាណិជ្ជកម្មបែបវប្បធម៌
ក្រុមហ៊ុន Yuetai បង្កើតគម្រោង Phnom Penh Harbour ជាតំបន់ពាណិជ្ជកម្មបែបវប្បធម៌
June 7, 2022, 3:22 a.m.
គម្រោង  Phnom Penh Harbour​ របស់ Yuetai នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងគេនៅក្នុងតំបន់កំពង់ផែនៃរាជធានីភ្នំពេញ។ ជាការពិតគម្រោងនេះនឹងត្រូវបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌ននៅក្នុងតំបន់។គម្រោងដ៏ស​ម្បើមនេះនឹងមិនត្រឹមតែកែប្រែមុខមាត់តំបន់មាត់ទន្លេនៅក្នុងទីក្រុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាកន្លែង ដែលមានបណ្តុំអគារច្រើនជាងគេនៅក្នុងទីក្រុង។គ្រប់ដណ្តប់លើផ្ទៃដីទំហំ១.០៥លានម៉ែត្រការ៉េ គម្រោង Phnom Penh Harbour មានទីតាំងនៅក្នុងខណ្ឌដូនពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនៃទីក្រុង។គម្រោងទាំងមូលមានការិយាល័យលំដាប់ A សណ្ឋាគារលំដាប់ផ្កាយ៥​ ផ្សារទំនើបក៏ដូចជាសេវាកម្មអាផាតមេន និងអាផាតមេនលំដាប់ខ្ពស់។ គម្រោងនេះមាន២២អគារដែលមានទំហំ ១១៨,៦៨៧ ម៉ែត្រការ៉េ។ គម្រោងនឹងមានមជ្ឈមណ្ឌលដឹកជញ្ជូន ផ្សារពាណិជ្ជកម្ម ការិយាល័យ ហាងទំនិញរួចពន្ធ ទីស្នាក់សេវាកម្មគ្រប់គ្រងលំនៅដ្ឋានមានវិជ្ជាជីវៈ​ ផ្សារទំនើប និងកន្លែងចតរថយន្តចំនួន ៧,០០០ កន្លែង។  គម្រោង Phnom Penh Harbour ទំនងជានឹងដើរតួរជាអគារដែលតំណាងឲ្យភាពឆើតឆាយទីក្រុងភ្នំពេញទាំងមូួល ។ថ្នាក់គ្រប់គ្រងម្នាក់របស់ក្រុមហ៊ុន Yuetai Group បាននិយាយថា "យើងសង្ឃឹមថាប្រជាជនអាចរៀនអំពីវប្បធម៌ និងសិល្បៈខ្មែរតាមរយៈគម្រោង Phnom Penh Harbour"។«នេះជាមូលហេតុដែលយើងដាក់បញ្ចូលក្បាច់រចនា និងគោលគំនិត​មួយចំនួននៃចក្រភពអង្គរនៅក្នុងប្លង់គម្រោងរបស់យើង។ យើងមិនត្រឹមតែបង្កើតគម្រោងបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងសូម្បីតែនៅក្នុងតំបន់អាស៊ីទាំងមូល»។ចាប់តាំងពីឆ្នាំ២០១១ មក ក្រុមហ៊ុន Yuetai Group បានសាងសង់គម្រោងធំៗជាច្រើនរួមមាន៖ គម្រោង East View និងគម្រោង East View និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម East Commercial។ ឆាប់ៗ​នៅពេលអនាគតគម្រោង Phnom Penh Harbour  ដ៏ល្បីល្បាញមួយនេះទៀតនឹងបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងទីក្រុង។ទាំងបួនដំណាក់កាលរបស់គម្រោង Phnom Penh Harbour គម្រោងនឹងបញ្ចប់ក្នុងរយៈពេលប្រាំ៧ឆ្នាំ។ គម្រោង White Swan ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥នឹងត្រូវបានបញ្ចប់ក្នុងដំណាក់កាលដំបូង។ សណ្ឋាគារនេះនឹងក្លាយទៅជាសណ្ឋាគារលំដាប់ប្រណិតមួយនៅក្នុងប្រទេសកម្ពុជា។ការលក់មុនគម្រោងសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលទី១បានទើបបើកដំណើរការសម្រាប់អតិថិជន។ វិនិយោគិនឆ្លាតវៃជាច្រើនទទួលបានឱកាសវិនិយោគល្អបំផុតជាមួយគម្រោង Phnom Penh Harbour។ចង់បានព័ត៌មានបន្ថែមអំពី Phnom Penh Harbour និងសិក្សាបន្ថែមអំពីការអភិវឌ្ឍន៍ថ្មីៗ បំផុតនៅ ក្នុងប្រទេស កម្ពុជា សូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
នៅពេលទិញផ្ទះលើកដំបូងតើត្រូវចំណាយលើសេវាបន្ថែមអ្វីខ្លះ?
នៅពេលទិញផ្ទះលើកដំបូងតើត្រូវចំណាយលើសេវាបន្ថែមអ្វីខ្លះ?
June 6, 2022, 3:31 p.m.
ការទិញផ្ទះថ្មី ដើម្បីរស់នៅគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ ដោយសារភាគច្រើនអ្នកទាំងនេះកំពុងជួលផ្ទះដើម្បីស្នាក់នៅ ប៉ុន្តែពួកគេក៏កំពុងពិចារណាទិញផ្ទះមួយសម្រាប់គ្រួសារទាំងមូលផងដែរ។ទោះជាយ៉ាងណាក៏ដោយការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះនោះទេ ប៉ុន្តែអ្នកក៏ត្រូវចំណាយលើការចំណាយផ្សេងៗបន្ថែមទៀតទាក់ទងនឹងអចលនទ្រព្យនេះ។ ដូច្នេះវាជាការសំខាន់បំផុតដែលអ្នកត្រូវស្វែងយល់អំពីការចំណាយបន្ថែមដែលទាក់ទងនៅពេលទិញអចលនទ្រព្យ ដើម្បីជៀសវាងការខកចិត្តណាមួយ។ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួន ដែលផ្តល់ជូនដោយ Realestate.com.kh នឹងជួយដល់ អ្នកទិញផ្ទះលើកដំបូងអោយធ្វើការគ្រប់គ្រង និងបែងចែកថវិកាសម្រាប់ផ្ទះថ្មីនេះឲ្យបានត្រឹមត្រូវ៖ថ្លៃសេវកម្ចីឥណទាន និងថ្លៃសេវាផ្នែកច្បាប់៖នៅពេលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ អ្នកផ្តល់កម្ចី ឬធនាគារតម្រូវឲ្យអ្នកបង់ថ្លៃសេវាកម្ម នៃការវាយតម្លៃ និងប្រតិបត្តិការប្រាក់កម្ចីមានន័យថាអ្នកត្រូវបង់ ១ ភាគរយ នៃប្រាក់កម្ចីសរុបដល់ធនាគារ។ ដូចគ្នានេះដែរ អ្នកក៏ត្រូវបង់ប្រាក់ចំនួន ២៥០ ដុល្លារទៅឱ្យមេធាវីសម្រាប់ សេវាកម្មផ្នែកច្បាប់​ ពាក់ព័ន្ធនឹងដំបូន្មានផ្នែកច្បាប់ ការត្រួត​ពិនិត្យអចលនទ្រព្យ និងដំណើរការច្បាប់។ថ្លៃសេវាលើការផ្ទេរកម្មសិទ្ធិ៖វាគឺជាថ្លៃសេវាពន្ធប្រថាប់ត្រាដែលត្រូវផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅអ្នកទិញ។ អ្នកទិញផ្ទះត្រូវបង់៤%នៃតម្លៃផ្ទះសរុបដែលត្រូវផ្ទេរកម្មសិទ្ធិ ហើយក៏ត្រូវបង់ប្រាក់ចំនួន១,០០០ដុល្លារសម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ជាធម្មតាដំណើរផ្ទេរប្លង់ត្រូវចំណាយរយៈពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប្លង់រឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងជាលិខិតបញ្ជាក់កម្មសិទ្ធិ ដែលចេញដោយការិយាល័យសុរិយោដីថ្នាក់ជាតិ ដែលជាទម្រង់នៃប័ណ្ណកម្មសិទ្ធិ ដែលមាន សុវត្ថិភាពបំផុត ហើយត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិក៏ដូចជានៅថ្នាក់ស្រុក និងឃុំ។ថ្លៃសេវាធានារ៉ាប់រងផ្ទះ៖ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញ សេវាធានារ៉ាប់រងផ្ទះ ប្រសិនបើពួកគេខ្ចីលុយពីធនាគារ។ ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃនៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង ១០០,០០០ ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់ ១០០ ដុល្លារ ឬខ្ពស់ជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះត្រឹម ១០០,០០០ ដុល្លារ ឬក្រោមនេះ ម្ចាស់ផ្ទះត្រូវតែបង់ប្រាក់ក្រោម ១០០ ដុល្លារក្នុងមួយឆ្នាំ។ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ៖នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន ៣% ពីអ្នកលក់ ហើយមិនគិត សេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះ អ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃ ជើងសារ ៣% ដែរ នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេល ដែលអ្នកលក់មិនមានបំណងលក់ផ្ទះ ប៉ុន្តែអ្នកទិញមានចង់ទិញនោះ ហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។អត្រាការប្រាក់នៃកម្ចីទិញផ្ទះ៖អ្នកទិញភាគច្រើននៅក្នុងប្រទេសកម្ពុជា ជាធម្មតាមិនមានលុយគ្រប់គ្រាន់ ដើម្បីបង់ផ្តាច់នោះទេ។ ដូច្នេះពួកគេជ្រើសរើសយកកម្ចីទិញផ្ទះជាមួយស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ។ មិនថាអ្នកជ្រើសរើសយកការចំណាយជាមួយគម្រោងរបស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារនោះទេអ្នកនៅតែត្រូវចំណាយលើការប្រាក់នៃកម្ចីទិញផ្ទះនោះ។នៅពេលអ្នកស្នើប្រាក់កម្ចីពីធនាគារអ្នកត្រូវមានទ្រព្យធានាដូចជា៖ ប្លង់រឹង និងលិខិតបញ្ជាក់ ប្រាក់ចំណូលជាដើម ទើបទទួលបានការអនុម័តប្រាក់កម្ចី។ លក្ខខណ្ឌប្រាក់កម្ចីរបស់ធនាគារអាចមាន រយៈពេលរហូតដល់ ១៥ ឬ ២០ ឆ្នាំ អាស្រ័យលើលក្ខខណ្ឌ ដែលធនាគារផ្តល់ជូន។ អត្រាការប្រាក់អាចចាប់ពី ៧% ទៅ ១០% ក្នុងមួយឆ្នាំ។ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចីឱ្យអ្នក ១០០% នៃតម្លៃផ្ទះសរុបនោះទេប៉ុន្តែបានត្រឹម ៧០% ប៉ុណ្ណោះ។សេវាផ្ទៀងផ្ទាត់ប្លង់៖នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ ៩៩៥ ដែលចុះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ការត្រួតពិនិត្យមើលប័ណ្ណឯកសិទ្ធិនឹងគិត តម្លៃប្រហែលជា ១២.៥០ដុល្លារ។ពន្ធលើអចលនទ្រព្យ៖គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំ ទោះជាយ៉ាងណាក៏ដោយពន្ធ​នេះនឹងត្រូវបានអនុវត្តន៍ តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី ២៥,០០០ដុល្លារ ឡើងទៅ។យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធអចលនទ្រព្យត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០.១% នៃតម្លៃអចលនទ្រព្យសរុប។ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក ៨០ ភាគរយ នៃតម្លៃអចលនទ្រព្យ សរុបដកនឹងចំនួន ២៥,០០០ដុល្លារ ហើយបន្ទាប់មកគុណនឹង ០.១ ភាគរយ។ តម្លៃ អចលនទ្រព្យអាចទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាល ដោយផ្អែកលើ កត្តាជាច្រើន ក្នុងនោះការប្រមូលទិន្នន័យលើអចលនទ្រព្យគឺទាក់ទងនឹងតម្លៃទីផ្សារ គុណភាព និងទីតាំងរបស់វា។ការចំណាយសេវាផ្សេងៗ៖ថ្លៃសេវាទាំងនេះរួមបញ្ចូលសេវាថែទាំជួសជុល និងសេវាអ៉ីនធើណិត ថ្លៃអគ្គិសនី និងថ្លៃទឹក។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះ សម្រាប់ការថែរក្សាអាគារ។ តម្លៃនេះប្រែប្រួល រវាងផ្ទះក្នុងបុរី និងខុនដូ។សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមាន៖ សេវាអ្នកបោសសំអាត សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ ថ្លៃចំណាយចន្លោះពី២០ដុល្លារទៅ៥០ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃសេវាគ្រប់គ្រងពី ០.៥០ ទៅ ២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូ តម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្ត ដែលមានតម្លៃចាប់ពី ៥០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ដូចគ្នានេះផងដែរ អ្នកគួរតែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារិម និងការជួល ជុលកែលម្អនាពេលអនាគត៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ
June 7, 2022, 6:53 a.m.
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគនៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័នជាង ១០០ នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ផ្តោត​មក​លើគម្រោងតារាសាគរនៃ​ទីក្រុង​រមណីយដ្ឋានឈូងសមុទ្រវែង ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​បញ្ចឹម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ នៅ​ថ្ងៃ​តែមួយ​នោះ​ដែរ ពួក​គេ​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គំរូ​ទេសចរណ៍ពិភពលោក និង​ការ​គូរ​ឡើង​វិញ​នូវ​ផែនទី​ទេសចរណ៍​ពិភព​លោក ដែល​កើត​ចេញ​ពីគំនិត​នៃ​អ្នក​វិនិយោគ​ចិន​ដ៏​គួរ​ឲ្យ​កោត​សរសើរ។ យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមូយ» របស់​ប្រទេស​ចិន កំពុង​តែ​ត្រូវ​បាន​កសាង​ឡើង​តាម​រយៈ​ការ​បង្កើតបណ្តាតំបន់រដ្ឋបាល​ពិសេសនៅ​កម្ពុជា ដែល​តម្រង់សម្រេច​ឲ្យ​បាន​នូវជោគជ័យ​ថ្មីៗ។ ទន្ទឹម​គ្នា​នេះ គម្រោង​តារា​សាគរ​គឺ​ជា​ផ្នែក​ទីមួយ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ខេត្ត​កោះ​កុង ដែល​ត្រូវ​បាន​ប្រគល់សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​វិនិយោគិនចិន​កាល​ពី ១០ ឆ្នាំ​មុន។ បន្ទាប់​ពី​សន្និសីទសម្ភោធ​ជា​សកល និង​ពិធីបញ្ចុះបឋមសិលា គម្រោង​តារាសាគរ​បាន​ចូល​ជា​ផ្លូវការ​ទៅ​ក្នុង​ឆាក​ពិភពលោក។ គម្រោង​ដ៏​សំខាន់​នៃ​ «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» សម្រាប់​មនុស្ស​ទូទាំង​ពិភព​លោក នៅវេលា​ម៉ោង ៥ ល្ងាច​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា គំរូ​កិច្ច​សហប្រតិបត្តិ​ការ ចិន-កម្ពុជា និងគម្រោង​ចម្បង​នៃយុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ Zhengheng Development បាន​នាំ​ឈាន​ទៅ​រកពិធី​សម្ភោធ​ជា​សកល​នូវ​គម្រោងតារាសាគរ-ឈូងសមុទ្រ​វែង ដែល​ជា​គម្រោង​ទីមួយនៃតំបន់សេដ្ឋកិច្ច​ពិសេស​តារាសាគរដែល​ត្រូវ​បាន​បង្ហាញទៅ​ដល់​សាធារណជន។ នេះ​ក៏​ជា​គម្រោង​ទេសចរណ៍​វប្បធម៍​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ សន្និសីទក៏​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ផង​ដែរ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បណ្តាថ្នាក់ដឹកនាំ​ជាតិ។ ដោយ​បាន​មើល​ឃើញ​នូវឱកាស​ដ៏​សំខាន់​ដើរ​ឈាន​ទៅ​រក​កំណើន​សេដ្ឋកិច្ចខ្ពស់ និង​កិច្ច​សហប្រតិបត្តិការជាមួយ​នឹង​យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៨ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងជួលដី និង​អភិវឌ្ឍន៍សម្រាប់​តំបន់រមណីយដ្ឋាន​ទេសចរណ៍​ពិសេស តារាសាគរ។បន្ទាប់​ពី​បាន​កសាង​នូវហេដ្ឋារចនាសម្ព័ន្ត​អស់​រយៈ​ពេល​មួយ​ទសវត្សន៍ គម្រោងតារាសាគរ​ត្រូវ​បាន​បើក​ប្រកាសទៅ​ដល់​ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាវិនិយោគិន​ទូទាំង​សកលលោក។ ថ្នាក់ដឹកនាំ​នៃ​ប្រជាជាតិ​កម្ពុជា ប្រមុខ​ក្រុមហ៊ុន Zhengheng Development បណ្តា​ដៃ​គូសហការ និង​អ្នក​សារព័ត៌មាន​ចិន និង​កម្ពុជា ជាង ១០០​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​កម្មវិធី​ដ៏​អធិកអធម​នេះ។ គោលដៅទេសចរណ៍ និង​លំហែកាយទំហំ ២០០ ហិកតា ព្រមទាំង​តំបន់ឧស្សាហកម្មទំហំ ៥៥ ហិកតានៅវេលាម៉ោង ៥:៣០ ល្ងាច អម​ទៅ​ដោយ​សម្លេង​សូរតន្រ្តី​កំដរ​បរិយាកាស សន្និសីទសម្ភោទ និង​ពិធីបញ្ចុះបឋមសិលាបាន​ចាប់ផ្តើម​ឡើង។ ប្រធានក្រុមហ៊ុន Zhengheng Development និង​ដៃ​គូសហការ​ដទៃទៀត​បាន​ថ្លែងសន្ទរកថា និង​ធ្វើ​បទ​បង្ហាញទៅ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ ស្តី​ពី​គម្រោងនៃ​អាណាចក្រ​សមុទ្រ​ដែល​មាន​ទំហំ ៣៦០ គីឡូម៉ែត្រ​ការេ និងគោលដៅទេសចរណ៍ និងវិស្សមកាល​លំដាប់​ដ្នាក់​ពិភពលោក ដែល​មាន​ទំហំ ២០០ ហិកតា។គម្រោង​តារាសាគរ-ឈូងសមុទ្រវែង មានទីតាំង​ស្ថិត​នៅ​ស្នូល​នៃ​តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។ គម្រោង​នេះ​គ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធ​ដោយភ្នុំ​និងសមុទ្រ។ គម្រោង​នេះ​មាន​ឆ្នេរ​សមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ ហើយ​ឈរ​នៅ​ជា​មជ្ឈមណ្ឌលនៃ​ទេសចរណ៍ ទីក្រុង​រណបតូចៗ និង​ការ​ធ្វើ​ដំណើរដើម្បី​ស្វែងយល់​ពីវប្បធម៍ ក៏ដូចជាដើមទុន​ហិរញ្ញវត្ថុរួម​បញ្ចូល​គ្នា ធនធាន​ក្នុង​ស្រុកនិង​ក្រៅស្រុក និងសេវាកម្មនានាជាដើម។ គម្រោង​នេះ​នឹង​បង្កើត​នូវ​គោលដៅ​ថ្មី​មួយសម្រាប់​ការ​ធ្វើដំណើរ​និង​វិស្សមកាលលំដាប់ថ្នាក់​ពិភពលោក តាមរយៈ​ការ​បង្កើត​ឡើង​នូវឧទ្យាន​ឧស្សាហកម្ម​ឆ្លាតវៃ តំបន់សង្កាត់រចនាបថ​ពាណិជ្ជកម្មដែល​ជា​ផ្នែក តំបន់ស្នូល​នៃទេសចរណ៍វប្បធម៍ អាផាតមែនមើលឃើញ​សមុទ្រ វីឡារីសត រមណីយដ្ឋាន​កំពង់ផែទូកក្តោង តំបន់លំហែកាយ​មាត់សមុទ្រ និងតំបន់​មុជទឹក​សមុទ្រ​ដ៏​ស្ងប់ស្ងាត់។គម្រោងតារាសាគរ-ឆ្នេរសមុទ្រវែង​បានចាប់ផ្តើម​នូវនៃ​តំបន់ឧស្សាហកម្ម​ឆ្លាតវៃ ជា​ផ្នែក​នៃ​តំបន់​ពាណិជ្ជកម្មឆ្លាតវៃដែលរចនា​ឡើងផ្តាច់មុខ​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ ក្រុមការងារ​អភិវឌ្ឍន៍​របស់​យើង​ដែល​បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​ជា​ច្រើនដើម្បី​សិក្សាស្រាវជ្រាវ យល់​យ៉ាង​ច្បាស់​ពីបទបញ្ញត្តិ​ឧស្សាហកម្ម និង​បាន​វិភាគ​នូវ​ចំណុចសំខាន់ៗ​នៃ​ឧស្សាហកម្ម ជា​ពិសេស​«សន្តិសុខ​សុវត្ថិភាព​កំពូល» និង​ «ការ​ផ្គត់​ផ្គង់​គ្រប់​តាម​តម្រូវការ»។ ​គម្រោង​តារាសាគរ-ឈូង​សមុទ្រ​វែងទើប​តែ​បាន​សម្ភោធ ប៉ុន្តែ​បាន ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​វិនិយោគិនបណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​គម្រោង​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចែក​រម្លែក ក្រោម​សាក្ខី​កម្ម​នៃ​ថ្នាក់នាំកម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុនZhengheng Development ព្រម​ទាំងបណ្តា​អ្នក​កាសែត​កម្ពុជា និង​ចិន​ជា​ច្រើនរូប ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោងរបស់បណ្តាវិនិយោគិនបាន​ចាប់​ផ្តើម​ឡើង។​ សន្និសីទសម្ភោធគម្រោង​តារាសាគរ-ឈូងសមុទ្រវែង និង​ពិធី​បញ្ចុះបឋមសិលាគឺ​ជា​ជោគជ័យ​មួយដ៏​ធំ​សម្បើម ដែលបង្ហាញ​ពីពីជោគជ័យនៃគម្រោង​ជាទូទៅ​នៃយុទ្ធសាស្រ្ត​ «ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ» នៅកម្ពុជា។ នេះ​មិន​មែន​ត្រឹម​តែ​ជា​គំរូអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Zhengheng Development ប៉ុណ្ណោះនោះទេ តែ​ក៏ជា​របស់រដ្ឋាភិបាល​ចិនផង​ដែរ។បទពិសោធន៍ដ៏​កម្រ ការ​រុករក និង​ការ​អភិវឌ្ឍ គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​លោក និង​គំរូអភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ ហើយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ទូទាំង​សកល​លោក!ព័ត៌មានបន្ថែម:carina.cai@realestate.com.kh  (+855) 012 426 538 តានដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!ស្វែងរកអចលនទ្រព្យសម្រប់លក់ និងជួលនៅប្រទេសកម្ពុជា