+85561 777 090
Logo

Recent Articles

ព្រីនស៍ ធាន ស៊ី វ៉ាន ផ្តល់ជូនលំនៅដ្ឋានសេវាកម្មកម្សាន្តចម្រុះដំបូងគេនៅតំបន់ឆ្នេរ
ព្រីនស៍ ធាន ស៊ី វ៉ាន ផ្តល់ជូនលំនៅដ្ឋានសេវាកម្មកម្សាន្តចម្រុះដំបូងគេនៅតំបន់ឆ្នេរ
June 6, 2022, 7:08 p.m.
នៅជុំវិញពិភពលោក មានអគារខ្ពស់ជាងគេលំដាប់ពិភពលោកដូចជា អគារ Burj Khalifa មានផ្សារទំនើបដ៏ធំបំផុត​ដូចជា ផ្សារទំនើបឌូបៃ មានសួនតន្ត្រីទឹករាំដ៏អស្ចារ្យបំផុត ដូចជា តន្រ្តីទឹករាំឌូបៃ ...ដែលជាទូទៅ ឌូបៃដែលស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃឈូងសមុទ្រពែក្ស ត្រូវបានគេស្គាល់ថាជា​អាណាចក្រនៃ ‘ភាពទាន់សម័យ’ បំផុតនៅលើពិភពលោក។រឿងស្រដៀងគ្នានេះមិនមែនមាននៅតែកោះឌូបៃនោះទេ ប៉ុន្តែក៏លេចរូបរាងនៅទីក្រុងផ្សេងៗ ទៀតផងដែរ តួយ៉ាងដូចនេះនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់ គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ។ គម្រោងដ៏ទំនើបមួយនេះមានទីតាំងនៅតាមមាត់សមុទ្រនៃឆ្នេរជ័យជំនះ នៅក្បែរអគារខេត្ដព្រះសីហនុ ដែលនឹងទាក់ទាញចំណាប់អារម្មពិភពលោក ជាមួយស្លាកសញ្ញាតែមួយ គត់ថា “អគាររមណីយដ្ឋានឆ្នេរខ្សាច់លំដាប់ទំនើបគ្មានពីរលើលោក”។សណ្ឋាគារលំដាប់ផ្កាយដ៏ទំនើបមានតែមួយគត់នៅក្រុងព្រះសីហនុដោយមានគោលបំណងជួយអភិវឌ្ឍទីក្រុងដែលកំពុងរីកចម្រើនឲ្យប្រែក្លាយទៅជាទិសដៅទេសចរណ៍ លំដាប់ពិភពលោក គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  នឹងផ្តល់ជូនសណ្ឋាគារលំដាប់ផ្កាយប្រាំ តែមួយគត់សម្រាប់ភ្ញៀវ មកពីជុំវិញពិភពលោក។ ជាសណ្ឋាគារមាន ៣៩៣ បន្ទប់លាតសន្ធឹងលើផ្ទៃដីសាងសង់ប្រមាណ ៤៨,០០០ ម៉ែត្រការ៉េ។ ទីនេះមានរួមបញ្ចូលជាមួយសេវាកម្មដ៏ឥតខ្ចោះ ដូចជា សេវាកម្មបម្រើម្ហូបអាហារ អាងហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា និងការកម្សាន្តផ្សេងៗទៀត ដែលនឹងផ្តល់នូវភាពរីករាយយ៉ាងពិសេស សម្រាប់ការស្នាក់នៅ។លើលពីនេះ មានសេវាកម្មរៀបចំបន្ទប់ ២៤ ម៉ោងនឹងបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនយ៉ាងល្អបំផុត។ ការដាក់បញ្ចូលទាំងអស់នេះ គឺជាអ្វីដែលគម្រោងចង់ឲ្យទីនេះក្លាយជាកន្លែងដ៏ល្អសម្រាប់ការជួបជុំ ប្រមូលផ្ដុំដោយអាជីវកម្ម និងជាកន្លែងវិស្សមកាលលម្ហែកាយដ៏ទាក់ទាញបំផុតនៅក្រុងព្រះសីហនុ។ចាប់អារម្មណ៍គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន សូមចុចទីនេះ! ហាងទំនិញមិនគិតពន្ធធំជាងគេនៅក្រុងព្រះសីហនុ"ពិភពលោកគឺពិតជាធំណាស់ អ្នកចង់ឃើញវាខ្លាំងបំផុត"។ នេះជាពាក្យដែលជនជាតិជាច្រើន បាននិយាយ ដែលនេះមានន័យថា ពួកគេតែងត្រៀមខ្លួនធ្វើដំណើរដើម្បី ស្វែងរកបទពិសោធន៍ជីវិត កាន់តែប្រសើរ។ ដូច្នេះទើបហាងទំនិញមិនគិតពន្ធ ដែលផ្តល់ជូនម៉ាកយីហោធំៗ និងផលិតផលល្បីៗ នៅទូទាំងពិភពលោកគឺជាកត្តាចាំបាច់សម្រាប់ភ្ញៀវជនជាតិចិន។គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  នឹងមានទីកន្លែងធំជាងគេមួយដែលផ្តល់ជូនជាប្រភេទទំនិញ និងផលិតផលក្នុងស្រុក។ គ្រប់គ្នាអាចមកទទួលយក និងរីករាយនូវបទពិសោធន៍បែបទាន់សម័យ នៅហាងទំនិញមិនគិតពន្ធស្តង់ដារអន្តរជាតិរបស់ ព្រីនស៍ ធាន ស៊ី វ៉ាន  ។រោងភាពយន្ត IMAX ទំនើបជាងគេនៅក្រុងព្រះសីហនុតើអ្វីខ្លះដែលល្អបំផុតអំពីរោងភាពយន្តនៅ ព្រីនស៍ ធាន ស៊ី វ៉ាន  វាជារោងភាពយន្ត ដែលត្រូវបានបំពាក់ ដោយប្រព័ន្ធអូឌីយ៉ូ និងវីដេអូកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង យ៉ាងល្អទាំងទំហំ ទម្រង់ និង រូបរាង [អ័ក្សជម្រាល]​ ដែលអាចផ្តល់ជូនសំឡេង ​និងរូបភាពដ៏ត្រជាក់ភ្នែក។ឧទ្យានកម្សាន្តឆ្នេរខ្សាច់ដំបូងគេនៅក្រុងព្រះសីហនុអ្នកអាចរិករាយជាមួយឧទ្យានកម្សាន្តនៅក្នុងគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ។ ទីនេះមានអាងហែលទឹក  កីឡាលើទឹក សួនកុមារ និងការលេងហ្គេមលក្ខណៈគ្រួសារ ពិតជាអាចបង្កើនភាពសប្បាយរីករាយរបស់ លោកអ្នកនៅលើឆ្នេរ ដែលមានតែមួយគត់នៅក្នុងទីក្រុង។ ឬអ្នកអាចមុជទឹកមើលបាតសមុទ្រ ឬអង្គុយលេងជាមួយខ្សាច់ពណ៌ស ព្រមទាំងងូតទឹកលេងដោយសុវត្ថិភាព និងភាពងាយស្រួល។ ផ្សារទំនើបដំបូងគេនៅក្រុងព្រះសីហនុនៅពេលអ្នកដើរទិញទំនិញនៅផ្សារទំនើបៗធំៗលំដាប់ពិភពលោកមានដូចជា ដូចជា ផ្សារ Champs Elysees ផ្សារ Fifth Avenue និងផ្សារ Bond Streetអ្នកប្រាកដជាមានអារម្មណ៍ថាពេញចិត្តបំផុតជាមួយ បទពិសោធន៍ដ៏អស្ចារ្យនេះ។ អ្នកក៏នឹងមានអារម្មណ៍ដូចគ្នានៅពេលនៅក្នុងគម្រោងផ្សារទំនើបរបស់  ព្រីនស៍ ធាន ស៊ី វ៉ាន ។ វាមានជម្រើសជាច្រើនជាមួយទំនិញម៉ាកល្បីៗជាច្រើន មាន​ ត្បូង គ្រឿងអលង្ការ ជាដើម។ ទីនេះនឹងក្លាយជាទិសដៅទេសចរណ៍ដ៏ធំមួយនៅក្នុងក្រុងព្រះសីហនុ។ ទូកកម្សាន្តឯកជនដំបូងគេនៅក្រុងព្រះសីហនុគម្រោង​ ព្រីនស៍ ធាន ស៊ី វ៉ាន  មានផ្តល់ជូនកន្លែងជិះទូកកម្សាន្ត ដែលមានសេវាកម្ម និងសកម្មភាពជាច្រើន។ មិនត្រឹមតែមានទូកកម្សាន្តប៉ុណ្ណោះទេ... ប៉ុន្តែទីនេះអាចរៀបចំពិធី ជប់លៀងផ្តាច់មុខដែលអាចរៀបចំជូនល្អបំផុត ដើម្បីធ្វើឱ្យបទពិសោធន៍នៃការកម្សាន្តលើទូករបស់លោកអ្នកកាន់តែប្រសើរឡើង។សម្រាប់អ្នកដែលប្រាថ្នាចង់បានជីវិតមានន័យ និងប្រកបដោយភាពស្រស់ថ្លា នោះ ព្រីនស៍ ធាន ស៊ី វ៉ាន  គឺជាលំនៅដ្ឋានក្នុងសុបិន្តមួយដ៏ស្រស់ស្អាតនៅឯឆ្នេរសមុទ្រ។ ​ការចូលរួមនៅក្នុងគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  គឺជាការចាប់ផ្តើមភាពរីករាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ជ្រើសរើសយកលំនៅដ្ឋានដ៏ស្រស់ស្អាតមួយនៅ ព្រីនស៍ ធាន ស៊ី វ៉ាន គឺជ្រើសរើសយកការរស់នៅដោយភាពរីករាយ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។
រមណីយដ្ឋានធម្មជាតិថ្មីមួយនឹងបង្ហាញខ្លួននៅក្នុងស្រុកឈូកខេត្តកំពត
រមណីយដ្ឋានធម្មជាតិថ្មីមួយនឹងបង្ហាញខ្លួននៅក្នុងស្រុកឈូកខេត្តកំពត
June 3, 2022, 9:29 a.m.
កំពត់ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយ​របស់កម្ពុជា។ ជាមួយនឹងលក្ខណៈធម្មជាតិ និងលក្ខណៈពិសេសដោយឡែកនៃតំបន់ ខេត្តបានក្លាយទីតាំងដ៏លេចធ្លោមួយ សម្រាប់ការវិនិយោគធំៗ។ បច្ចុប្បន្ននេះវិនិយោគិនធំៗ ទាំងវិស័យអចលនទ្រព្យ និងទេសចរណ៍ កំពុងសំឡឹងមើលពីឱកាសវិនិយោគ ដែលមានទាំងរមណីដ្ឋាន លំនៅដ្ឋាន បុរី សណ្ឋាគារ និងមជ្ឍមណ្ឌលពាណិជ្ជកម្ម។អ្នកជំនាញធ្លាប់បានអះអាងថាដីនៅជុំវិញក្រុងកំពតក្នុងរង្វង់ ៣០ គីឡូម៉ែត្រត្រូវបានគេមើលឃើញថា មានសក្តានុពលសម្រាប់ការវិនិយោគផ្សេងៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំងនីមួយៗ។គម្រោងរមណីយដ្ឋានទេចរណ៍ដ៏ធំមួយត្រូវបានចាប់ផ្តើមអភិវឌ្ឍនៅក្នុងស្រុកឈូកខេត្តកំពត ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីរង្វង់មូលធូរេនក្រុងកំពត។លោក Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន Chamreun Sambath Construction Co. , Ltd បានប្រាប់កាសែតខ្មែរថាមស៍ក្នុងពេលថ្មីៗថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមអភិវឌ្ឍដីនៅក្នុង ខេត្តកំពត ដើម្បីបង្កើតជារមណ៏ដ្ឋានធម្មជាតិដ៏ធំមួយឈ្មោះថា KC Advancture Resort។ គម្រោងនេះបានចាប់ផ្តើមសាងសង់រយៈពេល ៦ ខែហើយ  ហើយគម្រោងទាំងមូលគ្រោងនឹងចំណាយ ទឹកប្រាក់ប្រមាណ ២០ លានដុល្លារ។ ដោយត្រូវសាងសង់ជាដំណាក់កាល ក្នុងនោះដំណាក់កាលទី ១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នេះបើតាមការអះអាងរបស់លោក Alexander។ លោកថាទីតាំងគម្រោងមានលក្ខណៈពិសេសណាស់ ដោយមានភ្នំ ទន្លេ និងព្រៃដែលហូរកាត់ចំគម្រោង ដែលបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គម្រោងបែបនេះ។ រមណីយដ្ឋាន KC Advancture Resort នឹងមានកសិដ្ឋានផ្លែឈើ ផ្ទះវីឡា កន្លែងចុះចតឧទ្ធម្ភាគចក្រ ក្លឹបកំសាន្ត កន្លែងហែលទឹក កន្លែងបោះជំរុំ ភោជនីយដ្ឋាន កសិដ្ឋានចិញ្ចឹមគោក្របី រថយន្តខ្សែកាប សួនផ្កា ទីលានបាល់ទាត់ កន្លែងលេងកូនហ្គោល ឧទ្យានដាយណូស័រ កសិដ្ឋានចិញ្ចឹមត្រី និងកន្លែងកម្សាន្តសេវាកម្មផ្សេងៗទៀត។តម្លៃដីក្នុងតំបន់ស្រុកឈូកលោក សុខ គែន ស្ថាបនិកក្រុមហ៊ុន​ Kamport Property បានប្រាប់ឲ្យដឹងថា ដីនៅក្នុងស្រុកឈូកមិនទាន់មានសន្ទុះកំណើនខ្លាំងនៅឡើយ។ ទោះយ៉ាងណា លោកមើលឃើញថា តំបន់នេះមានសក្តានុពលសម្រាប់ទេចរណ៍ ព្រោះវាត្រូវបានអមដោយភ្នំ មានព្រៃ និងប្រភពទឹក ដែលអំណោយផលដល់ការកម្សាន្តបែបធម្មជាតិ។ តម្លៃដីបានកើនឡើងតិចតួចបើធៀបនឹងឆ្នាំកន្លងទៅ ដីភ្នំត្រូវបានគេលក់ចន្លោះពី ២ ទៅ ៣ ដុល្លារឆ្នាំមុន។ ខណៈបច្ចុប្បន្នបានកើនដល់ ៥ - ៧ ដុល្លារក្នុងម៉ែត្រការ៉េ។ លោក គែន បញ្ជាក់ថា តម្លៃនេះនៅមានអត្រាទាបនៅឡើយ ធៀបទៅនឹងតំបន់សក្តានុពលទេចរណ៍ផ្សេងទៀតនៅក្នុងខេត្ត៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តកំពតនៅថ្ងៃនេះ!
របាយការណ៍ VTrust៖ បុរីសាង​សង់​ថ្មី​នៅភ្នំ​ពេញនឹង​កើន​ដល់​កន្លះ​លាន​ខ្នង​​​នៅឆ្នាំ២០៣០
របាយការណ៍ VTrust៖ បុរីសាង​សង់​ថ្មី​នៅភ្នំ​ពេញនឹង​កើន​ដល់​កន្លះ​លាន​ខ្នង​​​នៅឆ្នាំ២០៣០
June 6, 2022, 5:02 p.m.
ចំ​នួន​ផ្ទះ​​​សង់​ថ្មីនៅតាម​បុរីធំ​ៗនៅ​​​​​ភ្នំពេញ​នឹង​កើន​ដល់​ជិតកន្លះ​លាន​ខ្នង​នៅ​ឆ្នាំ២០៣០ ដែល​ជា​ការ​កើន​ឡើង​​​បី​ដងធៀប​នឹង​​ចំ​នួននា​ពេល​​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​របាយការណ៍ ​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​វាយ​តម្លៃអចល​ន​ទ្រព្យ V-Trust Appraisal។កំ​ណើន​ដ៏​ខ្លាំង​នេះ​ ដោយ​សា​រ​ការ​កើន​ឡើង​​​ចំ​នួន​ប្រ​ជា​ជន​នៅ​ទី​ក្រុង​ និង​​កំណើន​លទ្ធភាព​ទិញ​ដោយ​មាន​ការ​បង់​រំ​លស់​​។បុរីកើនឡើង ៩% ក្នុងមួយឆ្នាំរបាយ​ការណ៍​ V-Trust Appraisal ដែល​ព្យា​ករណ៍​ពី​ទីផ្សារ​អចល​ន​ទ្រព្យ​នៅ​កម្ពុជា​សម្រាប់​ ១០ ឆ្នាំ​ទៀត​​​មាន​ចំ​ណង​ជើង​ថា «​ភ្នំពេញ​ឆ្នាំ ២០៣០» បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨ ចំ​នួន​ផ្ទះ​នៅ​ក្នុង​បុរី​នៅ​ភ្នំពេញ​មាន​ចំនួន​សរុប ១៥ ម៉ឺន​ផ្ទះ។ របាយ​ការណ៍​ដ​ដែល​បញ្ជាក់​ថា​ ការ​ផ្គត់​ផ្គង់​ផ្ទះ​នៅ​តាម​បុរី​បាន​បន្ត​កើន​ឡើង​ជា​មធ្យម​ ៩ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ដែល​ស្មើនឹង​ចំ​នួន​ផ្ទះ​ ២៥,០០០ ខ្នងក្នុង​មួយ​ឆ្នាំ​។ តាម​រយៈ​អត្រា​កំ​ណើន​នេះ នៅ​ឆ្នាំ ២០៣០ ចំ​នួន​ផ្ទះ​នៅ​តាម​បុរី​នៅ​ភ្នំពេញ​នឹង​កើន​ដល់ ៤៥ ម៉ឺន​​ខ្នង​​។លោក ហ៊ឹម សី​ហា​ នាយ​ក​ផ្នែក​ស្រាវ​ជ្រាវ​របស់​ V-Trust Appraisal និង​ជា​អ្នក​និ​ពន្ធ​របាយ​ការណ៍​ «​ភ្នំពេញ​ឆ្នាំ២០៣០» បាន​លើក​ឡើង​ថា​ ទី​ក្រុង​ភ្នំពេញកំ​ពុង​មាន​​កំ​ណើន​ចំ​នួន​ប្រជា​ជន ​​ប្រ​មាណ ៤ ភាគរយ​ជា​ប្រចាំឆ្នាំ និង​មាន​កំ​ណើន​អ្នក​ចំ​ណូល​ថ្មី​ពីខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រ​ទេស ជា​ពិ​សេស​ខេត្ត​ជាប់​ភ្នំ​ពេញ។លោក​បន្ថែម​ថា​៖​ «​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ដែល​មាន​​​លក្ខខណ្ឌងាយ​ស្រួល បាន​ផ្តល់​ឱ​កាស​ដល់ ​​​ប្រ​ជា​ជន​ឲ្យ​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​បាន​ ហើយ​កត្តា​នេះ​បាន​ជំ​រុញ​កំណើន​ការ​សាង​សង់​ និង​ផ្គត់​ផ្គង់​បន្ត​ទៀត​»។ចំនួនផ្ទះនៅតាមខណ្ឌនីមួយៗនឹងបន្តកើនឡើងខណ្ឌ​សំខាន់​ៗ​ចំនួន ៧ នៅ​ភ្នំពេញ ដែល​ជា​តំ​បន់កំ​ពុង​មាន​កំណើ​នលំនៅដ្ឋានច្រើននៅ​ពេល ​បច្ចុប្បន្ន​នឹង​បន្ត​កើនឡើង​​ខ្លាំង​ថែមទៀត​​សម្រាប់​រយៈ​ពេ​ល​ ១០ ឆ្នាំ​បន្ទាប់។ ខណ្ឌ​ ពោធិ​សែន​ជ័យ ខណ្ឌ​ដង្កោ និង​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​មាន​កំ​ណើន​ចំ​នួន​ផ្ទះ​សាង​សង់​ថ្មី​៤ ដង​នៅ​ឆ្នាំ  ២០៣០ ធៀបនឹង​ចំ​នួន​បច្ចុប្បន្ន ខណៈ​ខណ្ឌ ឬស្សី​កែវ ខណ្ឌសែន​សុខ និង​ ខណ្ឌ​ច្បារអំ​ពៅ នឹង​មាន​កំណើន​ ៣​ដង​ដូច​គ្នា។ ខណ្ឌ​មាន​ជ័យ​នឹង​មាន​កំ​ណើន ២ ដង​។ឈ្មោះ​ខណ្ឌចំនួន​ផ្ទះ​ដែល​សាង​សង់​រួច​គិត​ត្រឹម​ឆ្នាំ២០១៨​​​ការ​ព្យា​ករ​ពី​កំ​ណើន ប្រ​ចាំ​ឆ្នាំ ​ការ​ព្យា​ករ​ណ៍​សម្រាប់​ឆ្នាំ២០៣០​ពោធិ​សែន​ជ័យ៤៥,០០០៦ ភាគរយ៧៧,០០០ ផ្ទះ​ដង្កោ២១,០០០១២ ភាគរយ៩៨,០០០ ផ្ទះជ្រោយ​ចង្វារ​​៦,៥០០១២ ភាគរយ២៥,០០០ ផ្ទះឬស្សី​កែវ​១៥​,០០០១០ ភាគរយ៤៨,០០០ ផ្ទះសែន​សុខ២៣,០០០០១០ ភាគរយ៧៧,០០០ ផ្ទះច្បារ​អំ​ពៅ​១៤,៥០០០១០ ភាគរយ៤៥,០០០ ផ្ទះមាន​ជ័យ១២,០០០៩ ភាគរយ៣២,០០០ ផ្ទះប្រ​ភព៖ របាយ​ការណ៍ V Trust ព្យា​ករណ៍​ពី​ទីផ្សារ​អចល​ន​ទ្រព្យ​ «​ភ្នំពេញ​ឆ្នាំ២០៣០»ខណ្ឌទាំង ៧ ខាង​លើ​គឺជា​ទី​តាំ​ង​ដែល​សំ​ណង់​ផ្ទះ​ល្វែង​ ពី​គម្រោង​​អភិវឌ្ឍន៍លំនៅដ្ឋានកំពុង​កើន​ឡើង។​ ក្នុងចំណោមខណ្ឌទាំងនេះ ខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នមានការផ្គត់ផ្គង់ធំជាងគេដែលមានផ្ទះជិត ៥០,០០០។ ខណ្ឌសែនសុខនិងខណ្ឌដង្កោ​មានការ​ផ្គត់​ផ្គង់​​ជាង ២ ម៉ឺនដូច​គ្នា​។​ ទោះយ៉ាងណារបាយការណ៍របស់ V Trust ព្យាករណ៍ថាមានការរីកចម្រើនយ៉ាងខ្លាំងនៅខណ្ឌដង្កោ។ ការព្យាករណ៍បានបញ្ជាក់​ថា ខណ្ឌ​ដង្កោ​​នឹងមានផ្ទះជិត ១០០,០០០ ខ្នងនៅឆ្នាំ ២០៣០។របាយ​ការណ៍​របស់​ V Trust គឺសំ​ដៅ​ត្រឹម​ផ្ទះ​ថ្មី​ដែល​សាង​សង់​ពី​បុរី ឬ សំណង់​ផ្ទះ​ល្វែង​ដែលមាន​ចាប់​ពី ២០ ផ្ទះ​ឡើង​ទៅប៉ុណ្ណោះ។ ការ​សាង​សង់​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ឬ បណ្តុំ​ផ្ទះ​ល្វែង​បី​បួន​ល្វែង​ជាប់​គ្នា​មិន​បាន​រាប់​បញ្ចូល​ក្នុង​របាយ​ការណ៍​នេះ​នោះ​ទេ។លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ឯក​រាជ្យ​ផ្នែក​អចលន​ទ្រព្យ និង​ការ​វិនិយោគ បាន​ឲ្យ​ដឹង​ថា​ កំណើន​តម្រូវ​ការបាន​ធ្វើ​ឲ្យ​តម្លៃអចលនទ្រព្យនៅ​ក្នុង​ប្រ​ទេស​​កម្ពុជាមានសន្ទុះខ្លាំង។ លោក​បន្ត​ថា បណ្តាអ្នកជំនាញបានព្យាករណ៍ថាតម្លៃនឹងមានការកើនឡើងក្នុង ១ ឆ្នាំប្រមាណ ៧ ទៅ ១០ ភាគរយ​ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយ​​ការព្យាករណ៍នេះទំនងជាអាចទៅរួចព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី។លោក​លើក​ឡើង​ដោយ​ផ្អែក​លើ​​ទិន្នន័យរបស់ Global Property Guide ថា​​តម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជាមានតម្លៃប្រមាណ ២,៩០០ ដុល្លារអាមេរិកក្នុង ១ ម៉ែត្រការ៉េ។ នៅថៃតម្លៃ ៣,៩០០ ដុល្លារ នៅឥណ្ឌាតម្លៃ ១០,៩០០ ដុល្លារ នៅចិនតម្លៃ ១១,៨០០ ដុល្លារ នៅសិង្ហបុរីតម្លៃ ១៣,៧០០ ដុល្លារ និង នៅហុងកុងតម្លៃ ២៨,៥០០ ដុល្លារ​។យ៉ាង​ណា​ក៏​ដោយ លោក ជូ បាន​លើក​ឡើង​ជា​ការ​បារម្ភ​ថា កំ​ណើន​តម្លៃអចល​ន​ទ្រព្យ​ជា​ប្រ​ចាំ អាច​បង្កើត​ជា​វិ​បត្តិ​ទៅ​ថ្ងៃ​ អនាគត​សម្រាប់​អ្នក​មាន​ចំ​ណូល​ទាប។លោក​ថ្លែងថា​៖​ «​អ្វីដែលគួរអោយបារម្ភ​គឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានចំណូលទាបនាពេលអនាគត។ ការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជានា ពេលបច្ចុប្បន្នមិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃ យ៉ាងហោច​ណាស់ដ៏ ២៥,០០០ ដុល្លារ​ដែរ​»​។ លោក​បន្ត​ថា​៖​«​​វិបត្តិនេះបានកើតឡើងរួចហើយ នៅហុងកុង ដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយអោយបានល្អ»៕  ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
ច្បាប់៖ ស្វែងយល់ពីការស្នើសុំលិខិតអនុញ្ញាតសាងសង់់
ច្បាប់៖ ស្វែងយល់ពីការស្នើសុំលិខិតអនុញ្ញាតសាងសង់់
June 7, 2022, 7:08 a.m.
បច្ចុប្បន្ននេះវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យមានកំណើននៃការសាងសង់យ៉ាងមាមារញឹកនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមតំបន់សក្តានុពលសំខាន់ៗ ទីក្រុងធំៗ និងតំបន់រីកចម្រើនថ្មី រាប់ចាប់ពីទីប្រជុំជនដល់ទីក្រុង។ ទទឹមនឹងពេលរីកចម្រើន ភាពសកម្មនៃមួយចំនួនក៏បានកំពុងកើតឡើងនៅក្នុងដំណើរផ្លូវច្បាប់ ពាក់ព័ន្ធនឹងការស្នើសុំការអនុញ្ញាតសាងសង់ពីអជ្ញាធរ។ នេះមានន័យថាសំណង់មួយចំនួនត្រូវបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដើម្បីទទួលបានច្បាប់អនុញ្ញាត ម្ចាស់គម្រោង ឬអ្ន​កតំណាង​ស្របច្បាប់រ​បស់ម្ចាស់​គម្រោង​ត្រូវដាក់ស្នើសុំសិទ្ធិសាងសង់ ឬលិខិតអនុញ្ញាតសាងសង់ពីពីអជ្ញាធរមូលដ្ឋាន ឬក្រសួងពាក់ព័ន្ធ។ ខាងក្រោមនេះជាការណែនាំមួយចំនួនពាក់ព័ន្ធនឹងការស្នើសុំលិខិតអនុញ្ញាតសាងសង់នៅកម្ពុជា។ តើសំណង់បែបណាខ្លះ ដែលត្រូវសុំការអនុញ្ញាតសាងសង់?យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃព្រះ រាជាណា​ចក្រកម្ពុជា ចុះថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់​ដែលតម្រូវ​ឱ្យមា​នលិខិតអនុញ្ញាត​សាង​សង់ ជាមុនគឺរាល់ការសាងសង់ថ្មី ឬសាង​សង់ឡើ​ងវិញលើអគារដែលមានស្រាប់នៅក្នុង​ទីក្រុង និងទី​ប្រជុំជន។​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ការអនុញ្ញាតសាងសង់យោងតាមមាត្រា៩ នៃ​អ​នុក្រឹត្យ ស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ ដើម្បីអាចស្នើសុំការអនុញ្ញាតបាន ម្ចាស់អចលនទ្រព្យត្រូវភ្ជា់ប់មកជាមួយនឹងឯកសារដូចខាងក្រោម៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្នសលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្មអត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន)។ តើលិខិតអនុញ្ញាតសាងសង់មានប៉ុន្មានប្រភេទ? លិខិត​អនុញ្ញា​តសាងសង់ត្រូវបានកំណត់​ចំនួន ៣ ថ្នាក់ផ្សេងគ្នា ទៅតាមទំហំនៃការសាងសង់ គម្រោងនីមួយៗ។ទី១ គឺថ្នា​ក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែល​មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុបតូច​ជាង ឬស្មើ ៥០០​ ម៉ែត្រការ៉េ។ ទី២ គឺ​ថ្នាក់រា​ជធានី ខេ​ត្ត ចំពោះ​សំណង់​ដែលមានផ្ទៃ​ក្រឡាក​ម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ​។ ទី៣ គឺ​គម្រោង​សាងសង់​ណាដែលមា​នផ្ទៃក្រឡាកម្រាលសំ​ណង់ធំ​ជាង ៣,០០០ ម៉ែត្រកា​រ៉េ ត្រូវមកសុំការអនុញ្ញាត​សាងសង់​នៅក្រសួង​រៀបចំដែន​ដី នគរូបនី​យកម្ម និង​សំណង់​ផ្ទាល់​តែម្តង។រយៈពេលនៃការស្នើសុំបើយោងតាម​អនុក្រឹត្យ​ខាងលើ​នេះដដែល រយៈ​ពេល​សម្រាប់ពិនិត្យសំ​ណុំ​លិខិតអ​នុញ្ញាត​សាងសង់ ត្រូវបា​នកំណ​ត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះគិតចា​ប់ពីថ្ងៃ ដែលរាល់​លិខិ​តស្នាម ភ្ជាប់ជា​មួយនឹ​ង​ពាក្យ​សុំលិ​ខិត អនុញ្ញាត​សាងស​ង់បាន​បំពេញស​ព្វគ្រប់។ នៅចុង​រយៈពេល​កំណត់នេះ អ្ន​ក​ស្នើសុំនឹង​ទទួលបាន​ដំណឹង​អំពី​សេចក្ដីស​ម្រេច​ជាលាយ​លក្ខអក្សរ ស្ដីពី​ការអនុ​ញ្ញាត ការមិន​អនុញ្ញាត ឬកា​រអនុញ្ញាត​ដែរ តែស្នើ​សុំ​ឱ្យកែ​សម្រួល​បន្ថែម។យោងទៅតាមប្រកាស​អន្តរ​ក្រសួង​រវាង ​ក្រសួងសេ​ដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦។​តើត្រូវចំណាយថ្លៃសេវាកម្មប៉ុន្មាន? ការបង់​ថ្លៃក្នុងការស្នើ​សុំគឺ​គិតទៅ​លើទំហំផ្ទៃក្រឡា និងប្រភេទ​គម្រោង​សាងស​ង់នោះ។ឧទាហរណ៍៖ សម្រាប់​គម្រោង​សំណង់លំនៅដ្ឋាន ដែលមា​នផ្ទៃក្រឡាសា​ងសង់​ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោ​ហ៊ុយ​សេវា​គឺប្រែប្រួលទៅ​តាម​ប្រភេទផ្ទះ​ដូចជា ភូមិគ្រឹះត្រូ​វបង់សេ​វាចន្លោះពី ៦ សែន​រៀល ដល់ ១.៨ ​លានរៀល។ សម្រាប់​ផ្ទះល្វែង​ ថ្លៃសេវា​ចន្លោះ​ពី ៤ សែ​នរៀល ដល់ ១,២ លានរៀល និង​សម្រាប់ផ្ទះ​ថ្មក្រោមឈើ​លើមា​ន​តម្លៃចន្លោះពី ១៤ ​ម៉ឺនរៀល ទៅ ២២ម៉ឺ​នរៀល។តើមានបញ្ហាអ្វីកើតឡើង បើសាងសង់ដោយមិនសុំការអនុញ្ញាត? រាល់​សំណង់​ដែលសាងសង់​ដោយគ្មាន​លិខិ​តអនុញ្ញាត សំណង់នោះនឹងនឹងត្រូ​វចាត់ទុក​ជាសំណង់ ខុសច្បាប់ (បទល្មើស) ហើយការដ្ឋាន​សាងសង់នឹ​ងត្រូវបា​នប​ញ្ឈប់ជាបន្ទាន់។លើសពីនេះ បុគ្គលរំលោភច្បាប់ប្រឈមមុខនឹងផ្លូវច្បាប់ ហើយឧបករណ៍​ទាំងអស់​នៅក្នុង ការដ្ឋាននឹងត្រូ​វបានរឹ​បអូស។ នេះបើយោង​តាម​មាត្រា​២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និង​យោងតាម ប្រកាស​អន្តរក្រ​សួងស្ដីពី នីតិវិធី​និង​បែបបទនៃ​ការធ្វើអធិការ​កិច្ច​សំណង់លេខ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។ តើក្នុងលក្ខខណ្ឌណាខ្លះ ដែលពុំចាំបាច់ស្នើសុំលិខិតសាងសង់ដែរទេ?ពិតណាស់គឺមាន! សំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ​ដែលស្ថិត​នៅទីជនបទ ឬតំបន់ឆ្ងាយ​ពីផ្លូវជាតិ ឆ្ងាយពីផ្លូវដែក និងឆ្ងាយពី​តំបន់រមណីយដ្ឋាន​ទេសចរណ៍ តំបន់បេតិក​ភណ្ឌជាតិ ឬតំបន់អភិរក្សជាដើម គឺមិនតម្រូវឲ្យ​មានលិខិតអនុញ្ញាត​សាងសង់​នោះឡើយ៕ប្រភព Fresh Newsស្វែងយល់ពីច្បាប់ក្នុងវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ ហើយ
នៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ ហើយ
May 9, 2022, 6:02 a.m.
ព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំនឹងដំណើរការជាផ្លូវការក្នុងរយៈពេល ១ ខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩​ ខាងមុខនេះ។ នេះគឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតមួយ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងរបស់ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ហើយព្រឹត្តិការណ៍ ប្រចាំឆ្នាំបន្តបន្ទាប់កន្លងមកមានការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់អ្នកវិនិយោគិនជាតិ និងអ​ន្តរជាតិ គម្រោងអភិឌ្ឍន៍ធំៗ អ្នកទិញ និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀត។ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាវេទិកាដែលប្រមូលផ្ដុំគម្រោងធំៗ និងជំរុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព ពោលគឺទទួលបានភាពជោគជ័យបំផុតនៅក្នុងប្រវត្តិនៃការទិញលក់អចលនទ្រព្យកម្ពុជា។ តួយ៉ាងពិព័រណ៌ឆ្នាំ២០១៨ មានអ្នកចូលរួមជាង​ ១ ម៉ឺននាក់ គម្រោងតាំងបង្ហាញជិត ១០០ គម្រោង ជាពិសេសអចលនទ្រព្យបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ៣០ លានដុល្លារ។ គម្រោងធំៗចូលរួមតាំងបង្ហាញសម្រាប់ឆ្នាំនេះវិញ គម្រោងធំៗ ទាំងបុរី ខុនដូ ដីឡូតិ៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម និងតុបតែងនឹងចូលរួមតាំងបង្ហាញសេវាកម្មជាច្រើនរបស់ពួកគេ។​ក្រុមហ៊ុនទាំងនេះមានដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុនMAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) រី​ឯគម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village និងគម្រោង Victory Bay។ម្ចាស់់ឧបត្ថម្ភកម្មវិធី ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ  ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន និងក្រុមហ៊ុនEZECOM ជាអ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធើណិតដ៏ធំបំផុតនៅកម្ពុជាបានចូលរួមជាមួយវេទិកានេះ និងធ្វើជាម្ចាស់ឧបត្ថម្ភសម្រាប់ពិព័រណ៌អចលនទ្រព្យក្នុងឆ្នាំនេះ។ ហេតុអ្វីត្រូវចូលរួមក្នុងពិព័រណ៌នេះ? ឱកាសល្អបំផុតក្នុងការស្វែងរកលំនៅដ្ឋានប្រណិតៗ ច្រើនជម្រើសក្នុងពេលតែមួយមានការតាំងបង្ហាញគម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ នៅនឹងកន្លែងស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា និងឱកាសវិនិយោគថ្មីៗផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ ចូលរួមសិក្សាស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។ ពិព័រណ៍ធ្វើនៅកន្លែងណា?​ពិព័រណ៍លំនៅដ្ឋាកម្ពុជានឹងធ្វើនៅក្នុងសណ្ឋាគារណាហ្គាវើល សាលធំ ជាន់ទីពីរ ដែលជាទីតាំងដ៏ងាយស្រួល និងល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លើសពីនេះលោកអ្នកក៏នឹងអាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើន!ប្រសិនបើអ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ​ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
News Page Concierge 590x250 KH
គម្រោងអភិវឌ្ឍទីក្រុងទំនើបនៅក្នុងតំបន់បឹងទំពុន និងជើងឯកនឹងចាប់ផ្តើមឆ្នាំ២០២០
គម្រោងអភិវឌ្ឍទីក្រុងទំនើបនៅក្នុងតំបន់បឹងទំពុន និងជើងឯកនឹងចាប់ផ្តើមឆ្នាំ២០២០
June 7, 2022, 5:27 a.m.
គម្រោង អ៊ីង ស៊ីធី (ING City) ជាការអភិវឌ្ឍន៍ដ៏ធំមួយនៅប៉ែកខាងត្បូងទីក្រុងភ្នំពេញ លាតសន្ធឹងតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន។​ អ៊ីង ស៊ីធី ជាគម្រោងទីក្រុងរណបដ៏ធំមួយ  ដែលនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានទំនើប និងចម្រុះ ដើម្បីធានាផ្តល់ជូនរបៀបរស់នៅដ៏មានផាសុខភាព។ ថ្មីៗនេះ ក្រុមហ៊ុន ING Holdings សហការដៃគូជាមួយក្រុមហ៊ុន Causeway Bay Group និង ក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុងហុងកុង ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ ឈ្មោះថា «ទីក្រុងនាគ» ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក។  ទីក្រុងទំនើបនេះគ្រោងនឹងអភិវឌ្ឍលើផ្ទៃដី ៥.៤ ហិកតាក្នុងតំបន់ទីក្រុងរណបបឹងទំពុន និងជើងឯង តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ហើយការសាងសង់នឹងចាប់ផ្តើមក្នុងឆ្នាំ២០២០ ខាងមុខនេះ។ គម្រោងទាំងមូលនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥ ហិកតា។ថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅភ្នំពេញ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ  ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ING Holdings បានលើកឡើងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទីក្រុងរណប ING City ដែលបានអនុវត្តទៅតាមគោលការណ៍រប​ស់រដ្ឋាភិបាល ដើម្បីជំរុញភាពរីកចម្រើននៅប៉ែកខាងត្បួងនៃទីក្រុង។  «ក្រុមហ៊ុន ING Holdings បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុង ING City នៅភាគខាងត្បូងនេះ»។«ចក្ខុវិស័យរបស់យើង គឺឲ្យភ្នំពេញមានភាពសម្បូរ៍បែប ជាមួយសេវាកម្មប្រើប្រាស់ចម្រុះ ដូចជាហាងទំនិញ ការិយាល័យធ្វើការ កន្លែងស្នាក់នៅ លំនៅដ្ឋាន និងទីកន្លែងលម្ហែកាយ និងការកំសាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានធម្មជាតិល្អប្រសើរបំផុត»។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា។ លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Causeway Bay Group ជឿជាក់ថាកិច្ចព្រមព្រៀងនេះនឹងរួមចំណែកកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការឆ្លើយតប នឹងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញ៕ប្រភព (Fresh News)  ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
ស្វែងយល់ពី SingMeng TV កម្រិត HD នៅកម្ពុជា
ស្វែងយល់ពី SingMeng TV កម្រិត HD នៅកម្ពុជា
June 7, 2022, 7:00 a.m.
សាកល្បងប្រើប្រាស់ទូរទស្សន៍ SingMeng កម្រិត HD ត្រជាក់ភ្នែកបំផុត មិនថានៅពេលណាឬកន្លែងណា។សព្វថ្ងៃបច្ចេកវិទ្យាអ៊ីនធើណិតហ្វាយនែនកាន់តែមានឥទ្ធិពលជាងពេលណាទាំងអស់។ SingMeng TV គឺជាដំណោះស្រាយទូរទស្សន៍ដំបូង ដែលធ្វើការដោយផ្ទាល់ជាមួយការតភ្ជាប់អ៊ីធឺណិតហ្វាយនែន។ ទូរទស្សន៍ជំនាន់ថ្មីនេះនឹងផ្តល់ជូនអ្នកនូវបច្ចេកវិទ្យាបទពិសោធន៍និងភាពងាយស្រួលចុងក្រោយបំផុតនៅលើទីផ្សារ។តើអ្វីដែលធ្វើឱ្យ SingMeng TV ខុសគ្នាពីអ្នកផ្តល់សេវាទូរទស្សន៍ផ្សេងទៀត?- រមើលទូរទស្សន៍ HD ផ្តល់បទពិសោធន៍ដ៍អស្ចារ្យ និងគ្រប់ពេលគ្រប់ទីកន្លែងជាមួយខ្សែកាប្លិ៍អុបទិក។  - ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ច្រើនជាង ១២០+ និង ភាពយន្តរាប់រយ និងរឿងភាគតាមតំរូវការសម្រាប់គេហដ្ឋានរបស់អ្នកជាមួយនឹងការកម្សាន្តដ៏ល្អបំផុតទាំងបែបខ្មែរនិងអន្តរជាតិ។ - ប្រព័ន្ធកម្មវិធីផ្លាស់ប្តូរពេលវេលាដែលអនុញ្ញាតឱ្យអ្នកមើលកម្មវិធីកន្លងមករហូតដល់ ៧ ថ្ងៃ!         - ចូលប្រើ YouTube, YouKu & iQIY និងApps ពីទូរទស្សន៍របស់អ្នកដោយផ្ទាល់។         - អន្តរកម្មវិចារណញាណពហុភាសា។តើវាដំណើរការយ៉ាងដូចម្តេច?SingMeng TV គឺអាចដំណើរការជាមួយក្រុមហ៊ុនផ្តល់អ៊ីនធើណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា។អ្នកគ្រាន់តែត្រូវការតភ្ជាប់ អ៊ីនធើណិត Fiber ទៅប្រអប់ Set Top Box * ក្រុមហ៊ុននឹងផ្ដល់ឱ្យអ្នកនូវការគាំពារយ៉ាងពេញលេញសម្រាប់ការដំឡើង។ដំណោះស្រាយ SingMeng TV ដោយគ្មាន Set Top Box អាចរកបានសម្រាប់សណ្ឋាគារនិងខុនដូលំដាប់ខ្ពស់។ SingMeng TV មានតម្លៃប៉ុន្មាន?SingMeng TV អាចរកបានក្នុង តម្លៃ ៨.៨ ដុល្លារ ក្នុងមួយខែ (បូកពន្ធអាករ) ។ អ្នកនឹងទទួលបានការដំណើរការពេញលេញទៅវីដេអូរបស់យើងតាមតម្រូវការ ស្ទ្រីម និងមុខងារជាច្រើន ព្រមទាំងប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ជាង ៨០។សម្រាប់កញ្ចប់ពិសេសបន្ថែម មានដូចជាប៉ុស្តិ៍ចិន HD ឬប៉ុស្តិ៍កីឡា។អំពី SingMeng TelemediaSingMeng Telemedia គឺជាអ្នកផ្តល់សេវាអ៊ីនធើណិតដែល មានគុណភាពខ្ពស់នៅកម្ពុជាផ្តល់ជូននូវដំណោះស្រាយអ៊ីនធើណិតល្បឿនលឿន (Home, Business and Corporate) ដំណោះស្រាយចម្រុះ (OTT TV, Smart community, Mobile TV App) និងដំណោះស្រាយសំលេង (VoIP) ក៏ដូចជាដំណោះស្រាយជាច្រើននៃការតភ្ជាប់អ៊ីនធើណិត ដែលមានគុណភាពខ្ពស់សម្រាប់អាជីវកម្ម។សេវាកម្មអតិថិជន៖ ០៩៦ ៦៦៦១ ៨៨៨ / ០៨៩ ៩៦៦ ៨៨៨។សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ http://smtelemedia.com/ ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
គម្រោង និងក្រុមហ៊ុនធំៗនឹងចូលរួមតាំងបង្ហាញក្នុងពិព័រណ៌អចលនទ្រព្យកម្ពុជា២០១៩
គម្រោង និងក្រុមហ៊ុនធំៗនឹងចូលរួមតាំងបង្ហាញក្នុងពិព័រណ៌អចលនទ្រព្យកម្ពុជា២០១៩
June 6, 2022, 5:02 p.m.
គេហទំព័រអចលនទ្រព្យដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាបានប្រកាសធ្វើការតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំនៅសណ្ឋាគារណាហ្គាវើល ក្នុងរាជធានីភ្នំពេញ។រៀបចំឡើងដោយ Realestate.com.kh  ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩នេះនឹងធ្វើនៅថ្ងៃទី ៤ និងទី ៥ ខែតុលាខាងមុខនេះ។ ក្នុងពិព័រណ៍ប្រចាំឆ្នាំកន្លងមក លំនៅដ្ឋានរាប់រយយូនីតត្រូវបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ១០០ លានដុល្លារ ក្នុងនោះទឹកប្រាក់ជាង ៣០ លានដុល្លារត្រូវបានប្រតិបត្តិការក្នុងព្រឹត្តិការណ៍ភ្លាមៗនៅក្នុងពិព័រណ៍ឆ្នាំ​២០១៨។  នេះគឺជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ដែលត្រូវបានចាត់ទុកថាជាវេទិកាគម្រូក្នងប្រវត្តិសាស្ត្រនៃការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានដោយមានការឧបត្ថម្ភពី ក្រុមហ៊ុនដឹក ជញ្ចូនអន្តរជាតិ  ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន។ គម្រោងធំៗ ទាំងបុរី ខុនដូ ដីឡូតិ៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម និងការតុបតែងផ្ទះនឹងចូលរួមតាំងបង្ហាញគម្រោង និងសេវាកម្មជាច្រើនរបស់ពួកគេ។​ ក្រុមហ៊ុន និងគម្រោងជាច្រើននឹងចូលរួមក្នុងពិព័រណ៍ដ៏ធំនេះក្នុងនោះមានដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន CPZY Development ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International  ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន​ R&F Cambodia ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុនMAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) រី​ឯគម្រោងធំៗមានដូចជា៖  Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark មជ្ឈមមណ្ឌល TCC គម្រោង Toul Kork Lane គម្រោង Urban Village និងគម្រោង Victory Bay។ ហេតុអ្វីចូលរួមចូលរួមតាំងបង្ហាញក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩? ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងនាំយកអ្នកទិញអចលនទ្រព្យទាំងអ្នកស្រុក និងវិនិយោគិនអន្តរជាតិរាប់ពាន់នាក់ឲ្យកចូលរួមនៅក្នុងវេទិកានេះ។ ម្ចាស់គម្រោងនឹងប្រមូលបានទិន្នន័យនៃអ្នកចង់ទិញអចលនទ្រព្យ (leads) ហើយតាមរយៈទិន្នន័យនេះ ពួកគេរំពឹងថានឹងអាចបិទការលក់បន្ថែមទៀតធ្វើបន្ទាប់ពីពិព័រណ៌បានបញ្ចប់។ ធ្វើទីផ្សារ ផ្សព្វផ្សាយពីយីហោក្រុមហ៊ុន និងគម្រោង។ នេះគឺជាហេតុផលសំខាន់មួយទៀត ដែលអ្នកអភិវឌ្ឍន៍ត្រូវចូលរួមក្នុងកម្មវិធីនេះ។ គម្រោងទាំងអស់ដែលដាក់បង្ហាញគឺបានចូលរួមចំណែកដាក់តាំងបង្ហាញពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យ ហើយគម្រោងនីមួយៗក៏នឹងត្រូវបានគេទទួលស្គាល់ថាជាអ្នកនាំមុខគេនៅក្នុងទីផ្សារ អចលនទ្រព្យក្នុងស្រុក។ ជាការពិតកម្មវិធីនេះនឹងនាំមកនូវឱកាស និងការបង្កើតទំនាក់ទំនងដ៏មានប្រសិទ្ធិភាព។ ដៃគូផ្សព្វផ្សាយ៖ ប្រព័ន្ធផ្សព្វផ្សាយនានាបានសហការជាដៃគូផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះ។ ក្នុងយុទ្ធនាការទីផ្សារដ៏ធំរបស់ខ្លួន Realestate.com.kh បានជ្រើសរើសយកដៃគូធំៗ ដើម្បីជួយផ្សព្វផ្សាយអំពីកម្មវិធីនេះ។ គេហទំព័រដ៏ធំរបស់ចិនរួមមាន 58.com និង Fang.com គឺជាដៃគូដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិរាប់ពាន់នាក់ឱ្យចូលរួមក្នុងកម្មវិធីនេះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលមិនអាចខ្វះបានក្នុងការស្រូបយកជនបរទេស និងប្រជាជនកម្ពុជារាប់រយនាក់ ដើម្បីឲ្យមកចូលរួម និងទិញអចលនទ្រព្យនៅក្នុងវេទិកានេះ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះមានដូចជា៖ សារព័ត៌មាន Fresh News Asia, EuroCham, គេហទំព័រ Biz Khmer សារព័ត៌មាន Thmey Thmey ការសែត The Cambodia China Times គេហទំព័រ Forward Asia កាសែត Khmer Times គេហទំព័រ Gold Zone Media គេហទំព័រ Business Cambodia គេហទំព័រ Grep Tech គេហទំព័រ B2B Cambodia គេហទំព័រ Property Area Asia គេហទំព័រ Angkor Today គេហទំព័រ Khmer Load និង ទូរទស្សន៍ Nice TV និង CTN  My TV.ចាប់អាម្មណ៍ចូលរួមតាំងបង្ហាញគម្រោង ធ្វើជាម្ចាស់ឧបត្ថម្ភ ឬចូលរួមផ្សព្វផ្សាយ សូមប្រញាប់ទាក់ទង៖ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh​​​​  ឬទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣អង់គ្លេស៖ tyler.stuart@realestate.com.kh  ឬទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យសម្រាប់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ក្រសួងសេដ្ឋកិច្ចរំលឹកម្ចាស់អចលនទ្រព្យឲ្យបង់ពន្ធប្រចាំឆ្នាំមុន ពេលផុតកំណត់
ក្រសួងសេដ្ឋកិច្ចរំលឹកម្ចាស់អចលនទ្រព្យឲ្យបង់ពន្ធប្រចាំឆ្នាំមុន ពេលផុតកំណត់
June 7, 2022, 2:58 a.m.
ថ្មីៗនេះ នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ ឲ្យប្រញ៉ាប់ទៅបង់ឲ្យបានមុនថ្ងៃផុតកំណត់។ បើយោងតាមសេចក្តីជូនដំណឹង ការប្រមូលពន្ធអចលនទ្រព្យ និងការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ២០១៩ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។   ការជូនដំណឹងត្រូវបានធ្វើជាលើកទី២ បន្ទាប់ការប្រកាសលើកទី១ នៅក្នុងខែមេសា កន្លងទៅ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអចលនទ្រព្យមានកំណើនខ្លាំង ក្នុងនោះ ការទិញលក់ដីធ្លី  និងផ្ទះជាដើមមានភាពផុសផុលនៅគ្រប់ទីកន្លែង។ ទាំងនេះគឺបានបង្ហាញពី សក្ដានុពលនៃទីផ្សារអចលនទ្រព្យ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!
តម្លៃជួលអចលនទ្រព្យនៅប៉ោយប៉ែតបន្តកើនឡើង
តម្លៃជួលអចលនទ្រព្យនៅប៉ោយប៉ែតបន្តកើនឡើង
June 5, 2022, 3:06 p.m.
បច្ចុប្បន្នអ្នកជំនាញជាច្រើនបានមើលឃើញសក្តានុពលនៃតំបន់មួយចំនួ​ននៅទូទាំងប្រទេសកម្ពុជា ហើយប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាទីតាំងថ្មីមួយបន្ទាប់ពីក្រុងព្រះសីហនុ ឬសៀមរាប។  នេះក៏ដោយសារតែតំបន់ប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ និងក៏ជាទិសដៅតំបន់កាស៊ីណូសម្រាប់ជនបរទេសផងដែរ។កំណើនសាងសង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ោយប៉ែតទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ សំណង់អគារតូចធំបានរីកដុះដាលច្រើនគួរឲ្យកត់សម្គាល់។ លោក ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថាការសាងសង់បានកំពុងដំណើរយ៉ាងច្រើននៅក្នុងតំបន់ប៉ោយប៉ែតក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះមានទាំងគម្រោងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារខ្ពស់។ លោកបាននិយាយថា «ឥឡូវនេះគម្រោងដែលកំពុងតែបុកគ្រឹះសាងសង់មានខ្ទង់ ២០ គម្រោង ជាអគារដែលមានកម្ពស់ចន្លោះពី ៨ ទៅជាង ២០ ជាន់  ដែលគម្រោងទាំងនេះជាសណ្ឋាគារ ផ្ទះជួល និងខុនដូ»។ លោកបានពន្យល់ថា កំណើននៃការសាងសង់ច្រើនបែបនេះ គឺដើម្បីបំពេញតាមតម្រូវការ កន្លែងស្នាក់នៅកំពុងកើនឡើង។ មូលហេតុចម្បងមួយកំណើនឡើងនៃវិនិយោគិន និងបរទេស ពិសេសជនជាតិចិនដែលបានកំពុងផ្លាស់ប្តូរទៅកាន់តំបន់ប៉ោយប៉ែត។​តម្លៃជួលកើនឡើងនៅពេលនិយាយពីការជួល លោក គន្ធា បញ្ជាក់ថាតម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ លោកថាផ្ទះប្រភេទ E0, E1 ដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារកើនឡើងដល់ ១,៥០០ ទៅ ២,០០០ ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ។ ក​ន្លងមករដ្ឋាភិបាលបានកំពុងប្រែក្លាយទីក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ ច្រកព្រំដែនសំខាន់មួយទៀតគឺច្រកអន្តរជាតិស្ទឹងបត់ ត្រូវបានឲ្យបើកដំណើរជាផ្លូវការ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជកម្មដល់ការទិញលក់អចលនទ្រព្យអចលនទ្រព្យ និងតម្លៃដីនៅក្នុងតំបន់។ ដីនៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ កើនឡើងពី ក្រោម ១,០០០​ ដុល្លារ/ម៉ែត្រការ៉េទៅ ១,៥០០ ដុល្លារ/ម៉ែត្រការ៉េ។ នេះជាការលើកឡើងរបស់លោក គន្ធា។ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែត ឬអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ!
កម្ចី​អចល​ន​ទ្រព្យ​​កើន​ដល់ជាង ៣.៤២ ពាន់​លាន​ដុល្លារ​ ខណៈនិន្នាការនៃការរស់នៅកាន់តែប្រសើរឡើង
កម្ចី​អចល​ន​ទ្រព្យ​​កើន​ដល់ជាង ៣.៤២ ពាន់​លាន​ដុល្លារ​ ខណៈនិន្នាការនៃការរស់នៅកាន់តែប្រសើរឡើង
June 6, 2022, 5:02 p.m.
កម្ចី​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​អចល​ន​ទ្រព្យ​​ដែល​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជាបន្ត​មាន​​​កំណើន​ខ្លាំង​​​នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​​ ដោយ​សារ​កំណើន​ការ​វិ​និយោគ និង​ភា​ព​រឹង​មាំ​​នៃ​វិ​​ស័យ​អចលន​ទ្រព្យ​កម្ពុជា។យោង​តាម​របាយ​ការណ៍​​ចុង​ក្រោយ​របស់​ការិយា​ល័យ​ឥណទាន​កម្ពុជា​ (CBC)​ ទំ​ហំ​​​កម្ចី​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​ឲ្យ​ទៅ​វិ​ស័យ​​អចលនទ្រព្យ​បាន​កើន​ដល់​​ជិត ៣.៤២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំ​ណាច់​ខែ​មិ​ថុនា​​ឆ្នាំ​ ២០១៩ នេះ គឺ​កើន​ឡើង​ ៣០ ភាគរយ​ពី​ត្រឹម​ ២.៤៩ ពាន់​លាន​ដុល្លារ​ពី​កាល​ពី​ដំ​ណាច់​ខែមិថុនា​​ឆ្នាំ២០១៨។​ទិន្ន​ន័យ​ទឹក​ប្រាក់​នៃ​កម្ចី​នេះគឺ​យោង​តាម​ទិន្ន​ន័យ​​​​សន្ទស្សន៍​ឥណទានប្រើ​ប្រាស់​​លក្ខណៈ​បុគ្គល​របស់​ CBC ដែល​ផ្តោត​លើ​ឥណ​ទាន​បី​ប្រ​ភេទ​រួម​មាន​ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Loans) កម្ចីអចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)។​ CBC បង្ហាញ​ថា កម្ចី​អចល​ន​ទ្រព្យមាន​ ៤៧.៨ ភាគរយ​នៃកម្ចីប្រើ​ប្រាស់​លក្ខណៈ​បុគ្គលសរុប​ចំ​នួន ៧.១៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំ​ណាច់​ខែ​មិ​ថុនា​ឆ្នាំ​នេះ។គិត​ត្រឹម​ដំ​ណាច់​ខែ​មិថុនា​ដ​ដែល ចំ​នួន​គណ​នី​សម្រាប់កម្ចី​ទិញ​អចល​ន​ទ្រព្យ​មាន​សរុប ១៣១,៣៧៦ គណនីគឺកើន​ឡើង ១៩ ភាគរយ​ពី ១១០,៣០២ កាល​ពី​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ២០១៨។លោកស្រី សូ ផន​ណារី អនុ​ប្រ​ធាន​នាយក​ប្រតិ​បត្តិ​ និង​ជា​ប្រ​ធាន​នាយិ​កា​ប្រ​តិ​បត្តិ​ការ ធនាគារអេស៊ីលីដាបាន​លើក​ឡើង​​​កំណើនប្រាក់កម្ចីក្នុង​វិ​ស័យ​អចលន​ទ្រព្យដែល​សម្រេច​បាន​អត្រា ៣០ ភាគរយ​គឺជាការវិ​វត្តន៍​​ល្អដែលបង្ហាញថាស្ថាប័នផ្តល់ប្រាក់កម្ចីនិងប្រជាជនកម្ពុជាមើលឃើញឱកាសកាន់តែច្រើននៅក្នុងវិស័យនេះ។អ្នក​ស្រី បន្ថែមទៀតថាការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់កម្ចីទិញផ្ទះដោយប្រជាជនកម្ពុជាក្នុង ប៉ុន្មានឆ្នាំចុង​ក្រោយ​​នេះគឺដោយសារ​ប្រាក់ចំណូលរបស់ប្រជាជនរួម​ផ្សំ​នឹង​កំ​ណើន​ ចំណេះដឹងអំពីសេវា កម្មហិរញ្ញវត្ថុនិងកំ​ណើន​​លទ្ធភាពទិញផ្ទះផ្ទាល់ខ្លួន។អ្នក​ស្រី​បញ្ជាក់​ថា​៖​«​កំណើន​កម្ចី​អចលន​ទ្រព្យ​​ឆ្លុះបញ្ចាំងពីការ​យល់​ឃើញ​ជា​​វិជ្ជមានរបស់អ្នកផ្គត់ផ្គង់សេវា​ហិរញ្ញវត្ថុ​ និង​អ្នក​ទទួល​ ទៅលើ​​ស្ថេរភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា»​។ អ្នក​ស្រី​បន្ត​ថា​៖​«​មាន​​ឱកាសអភិវឌ្ឍន៍​ក្នុងវិស័យនេះ ប៉ុន្តែយើងតែងតែមាន​ការ​ប្រុង​ប្រ​យ័ត្ន​​​ខ្ពស់​ និង​តាម​ដាន​វិ​ស័យ​នេះ​យ៉ាង​យកចិត្ត​ទុក​ដាក់​​ដែរ ​​ដើម្បីកាត់បន្ថយហានិភ័យ»។យោងតាមអ្នក​ស្រី​ ណារី ប្រាក់កម្ចីអចន​ទ្រព្យ​របស់អេស៊ីលីដា​មានចំនួនសរុប ២៧៣ លានដុល្លារនៅចុងខែមិថុនាឆ្នាំនេះ ស្មើរ​នឹង​​ចំនួនអតិថិជនមានចំនួន ៧,៩១៣ នាក់។កម្ពុជាចាប់ផ្តើមផ្តោតលើការរស់នៅប្រកបដោយផាសុកភាពលោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុម​ហ៊ុន​សេវា​អចន​ទ្រព្យ​ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរកំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។​លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយ​កំ​ពុង​ងាក​ទៅ​រក​បែប​បទនៃ​ការ​រស់នៅថ្មី ដោយ​គូរ​ស្រ​ករ​វ័យក្មេងចង់​រស់​នៅ​ដោយ​ឯក​រាជ្យ​ពី​ឳពុក​ម្តាយ ហើយ​អាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់​ខ្លួន​​។លោកបន្ត​​ថា៖​«​​នៅពេលដែលប្រជាជនមានប្រាក់ចំណូលទាប ពួកគេយកចិត្តទុកដាក់ខ្លាំង​បំផុតតែ​លើ​អាហារហូប​ចុក​​សម្រាប់បរិភោគ»​។ លោក​បន្ថែមថា ប្រាក់ចំណូលប្រ​ជា​ជន​​កម្ពុជាកំពុង​កើនឡើងហើយពួកគេចង់​បាន​​កន្លែងរស់នៅ​មានផាសុខភាព។ លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បាន​​របៀបរស់នៅល្អ​ជាង​មុន​​។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម​ បាន​ប្តូរ​ទៅ​រក​​កម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរ​មក​​កំរិតមធ្យម»​។ក្តីបារម្ភចំពោះកម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ខ្ពស់ចំនួនប្រាក់កម្ចីទិញផ្ទះមានចំនួន ៣.៤២ ពាន់លានដុល្លារគឺជាប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុហើយ CBC មិនទាន់រាប់បញ្ចូលប្រាក់កម្ចីដែលអ្នកទិញទិញផ្ទះដោយបង់រំលស់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរីទេ។ ប្រសិនបើការបង់រំលស់សម្រាប់ផ្ទះពីបុរីនឹងត្រូវបានបន្ថែមនៅក្នុងរបាយការណ៍ នោះតួលេខនេះអាចនឹងកាន់តែធំឡើងនៅពេលដែលមាននិន្នាការកើនឡើងនៃការទិញផ្ទះពីការបង់ រំលស់ពីបុរី។កំ​ណើន​​ការទទួល​កម្ចី​ដោយ​ផ្ទាល់​ពីម្ចាស់​បុរី ឬ​​​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ ​បានធ្វើ​ឲ្យ​​មន្រ្តីជាន់​ខ្ពស់​ពីធនាគារកណ្តាល​កម្ពុជាបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ ហើយ​​​បាន​ក្រើន​រំ​ឭក​ដល់​អ្ន​កទិញផ្ទះ​ឲ្យ​បង្កើន​ការ​​​ប្រុងប្រយ័ត្ននិងពិចារណាឲ្យ​បាន​ហ្មត់​ចង់​ពី​ អត្រាការប្រាក់​។ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពី​លទ្ធផលឆមាស​ទី​មួយ​ឆ្នាំ ២០១៩ របស់​ធនាគារជាតិនៃកម្ពុជាកាលពី​ចុង​ខែ​កក្ក​ដា​ លោកស្រី ជា សិ​រី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយ​តម្រូវ​ការ​​ប្រាក់កម្ចីទិញផ្ទះក៏​កំ​ពុង​កើន​ឡើង​។ លោក​ស្រី​បាន​បន្ត​ថា គូស្រករ​​វ័យក្មេងកាន់តែច្រើន តែង​ចង់​បាន​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ដោយ​​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ឱពុកម្តាយ​តាម​រយៈ​ការ​មាន​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​ការ​ទទួល​កម្ចី។​តាម​រយៈ​និន្នា​ការ​នេះ លោក​ស្រី សិរី ​បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យ​បាន​លម្អិត​មុនពេលសម្រេច​ចិត្ត​ ដោយ​សារ​ថា​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុ​រី ដោយ​ផ្ទាល់​តែង​មាន​​អត្រាការប្រាក់ខ្ពស់ជាងឆ្ងាយ​ធៀ​បនឹង​ការ​ទទួល​កម្ចី​ពី​ធនាគារ​៕ ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
តើការបង្កើតទីក្រុងឆ្លាតវៃរបស់កម្ពុជាត្រូវចាប់ផ្តើមពីចំណុចណាទៅ?
តើការបង្កើតទីក្រុងឆ្លាតវៃរបស់កម្ពុជាត្រូវចាប់ផ្តើមពីចំណុចណាទៅ?
June 7, 2022, 3:24 a.m.
ចាប់ពីពេលនេះទៅកម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍជាសកល។ អ្នកជំនាញជាច្រើនបានមើលឃើញពីសក្តានុពលរបស់កម្ពុជា និងដាក់ការវាយតម្លៃខ្ពស់ថាឥឡូវនេះជាដំណាក់កាលចាំបាច់ដែលកម្ពុជាត្រូវផ្លាស់ប្តូរទៅជាទីក្រុងឆ្លាតវៃ។​ក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន  គេបានកំណត់ថាទីក្រុងឆ្លាតវៃជាទីក្រុងមួយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងព័ន្ធឌីជីថលបួករួមនឹងមធ្យោបាយមិនមែនបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ពោលគឺធ្វើឲ្យយ៉ាងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ និងបង្កើតឱកាសថ្មីៗ។នៅក្នុងខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន ដែលគាំទ្រដល់ការបង្កើតតំបន់ក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា​​ ក្នុងនោះទីក្រុងចំនួនបីត្រូវបានជ្រើសរើសរួមមាន៖ ក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គេបានកំណត់ដាក់សាកល្បងទីក្រុងទាំងអស់ចំនួន ២៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់កម្ពុជា ដើម្បីឲ្យសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ កម្ពុជាត្រូវទាមទាជាដំបូងឲ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។​ គម្រោងនៅទន់ខ្សោយ ហើយអ្នកវិនិយោគតិចកង្វះខាតការរៀបចំប្លង់មេ ក្នុងការកំណត់ពីតំបន់អភិវឌ្ឍន៍ជាក់លាក់ និងការរៀបចំអគារឲ្យ សាងសង់មានរបៀបរៀបរយ និងស្តង់ដារនៅតែជាបញ្ហា សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅកម្ពុជា។ ជាក់ស្តែងនៅក្នុងតំបន់ខ្លះនៃក្រុងភ្នំពេញ តំបន់ឧស្សាហកម្ម និងលំនៅដ្ឋាន ត្រូវបានអភិវឌ្ឍនៅជាមួយគ្នា ក្នុងនោះគេឃើញមានរោងចក្រ សាងសង់នៅជិតសាលារៀនជាដើម។ ថ្លែងនៅក្នុងកិច្ច​ពិ​ភា​ក្សាស្តីពី “ទី​ក្រុង​វៃឆ្លាត និង​អនាគត​នៃ​ការ​អភិវឌ្ឍ​ទី​ក្រុង” ​ត្រូវ​បាន​រៀប​ ចំ​ឡើង​នៅ​ភ្នំពេញ ដែល​ជា​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​គ្រប់​គ្រង​អចល​ន​ទ្រព្យ CBRE ក្រុម​ហ៊ុន​ប្រឹក្សា​វិនិយោគ DFDL និង​ ក្រុម​ហ៊ុន​ផ្នែក​សំ​ណង់ Archetype កាលពីខែមិថុនាថ្មីៗនេះ  លោក Guillaume Massin សហ​អគ្គ​នាយក​ក្រុម​ហ៊ុន DFDL បានកត់សម្គាល់នូវភាពមិនច្បាស់លាស់មួយ ទាក់ទងនឹងកញ្ចប់ថវិកាសម្រាប់គម្រោងទីក្រុងឆ្លាតវៃ និងថាតើគម្រោងនេះ នឹងដឹកនាំដោយរាជរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន ឬដោយការសហការគ្នារវាងឯកជន និងរដ្ឋ។​ទោះយ៉ាងណា ការអភិឌ្ឍក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមដើរតាមគម្រោងអភវិឌ្ឍដ៏ឆ្លាត វៃជាបណ្តើរៗ ពោលគឺមានកំណើនលឿន​រហ័ស និង​ត្រូវ​បាន​ផ្លាស់​ប្តូរជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏​រស់​រវើក​មួយ។ លោក​លើក​ឡើង​ថា​៖​ «​កាល​ពី​១០ ឆ្នាំ​មុន យើង​ស្ទើរ​តែ​មិន​ដែល​ស្រ​មៃ​ផង​ថា សំ​ណង់​ផ្សារ​ទំ​នើប​ធំៗ និង​អគា​ខ្ពស់​ៗ​នឹង​លេច​រូប​រាង​ដូច​ពេល​នេះ»។ លោក​បន្ត​ថាការ​អភិវឌ្ឍ​គម្រោង​​ថ្មី​ និងការ​សាង​សង់​អាកាសយាន្ដ​ដ្ឋាន​អន្តរជាតិ​ថ្មី​ជា​ដើមសុទ្ធ​សឹង​ធ្វើ​តាម​គោល​គំ​និត​ទី​ក្រុង​ឆ្លាត​វៃ។ ​លោកជឿថា ៖​«​​គម្រោងជា​ច្រើន​ទៀតនឹង​ចូល​មក ប៉ុន្តែ​កម្ពុ​ជា​ត្រូវ​តែ​ខិត​ខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រហាក់ប្រហែល​នឹង​ប្រ​ទេស​ផ្សេង។ «ខ្ញុំ​គិត​ថា​ កម្ពុជា​មានភាព​ប្រ​កួត​ប្រ​ជែង​ទាក់​ទង​នឹង​ការ​រៀប​ចំ​ ទី​ក្រុង​»។កម្ពុជាទទួលបានការគាំទ្រផ្នែកបច្ចេទេស និងបច្ចេកវិទ្យានៅក្នុងកិច្ចប្រជុំថ្មីរវាងកម្ពុជា និងវៀតណាម ភាគីទាំងពីបានយល់ព្រមដោះស្រាយបញ្ហារួមគ្នានូវបញ្ហាមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ ការគ្រប់គ្រងសំរាម ការបំពុលបរិស្ថាន និងបទឧក្រិដ្ឋជាដើម។ ប្រទេសបរទេសផ្តល់ជំនួយទីក្រុងឆ្លាតវៃដល់ប្រទេសកម្ពុជា។នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជា និងកូរ៉េបានឯកភាពគ្នាធ្វើសហប្រតិបត្តិការ និងប្រែក្លាយទីក្រុងកំពង់ផែក្រុងព្រះសីហនុទៅជាទីក្រុងដ៏ឆ្លាតវៃមួយ។ ដោយផ្នែកលើបច្ចេកវិទ្យាកូរ៉េ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកបែបទំនើប ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្រុងព្រះសីហនុ។ កាលពីខែមីនាក្រុមហ៊ុនរបស់សិង្ហបុរីមួយបានបញ្ជាក់ថានឹងធ្វើការជាមួយប្រទេសកម្ពុជាដើម្បីកសាងទីក្រុងឆ្លាតមួយទំហំមួយគីឡូម៉ែត្រការ៉េមួយនៅរាជធានីភ្នំពេញដែលផ្តោតសំខាន់ បណ្តាញចែកចាយអគ្គិសនី និងប្រព័ន្ធផ្លូវចរាចរណ៍។ នៅក្នុងខែកម្ភះ អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន បានលើកឡើងនៅក្នុងវេទិកាអភិវឌ្ឍទីក្រុងនៅទីក្រុងភ្នំពេញថា ដោយផ្នែកលើ បទពិសោធន៍កន្លងមករបស់ខ្លួន ជប៉ុននឹងជួយប្រទេសកម្ពុជាបង្កើតទីក្រុងឆ្លាតវៃ ដោយបញ្ចៀសពីកំហុសឆ្គងនានា ដែលជប៉ុនបានជួបប្រទះពាក់ព័ន្ធនឹងវិស័យលំនៅដ្ឋាន ចរាចរណ៍ និងបរិស្ថាន៕ (ប្រភព The Asean Post) ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Huangshan International គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ពិសេសនៅកណ្ដាលរាជធានីភ្នំពេញ
Huangshan International គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ពិសេសនៅកណ្ដាលរាជធានីភ្នំពេញ
June 7, 2022, 7:09 a.m.
គម្រោង Huangshan International គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ល្អប្រណីតនៅកណ្ដាលរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន Huibang International Investment Group។ គម្រោងមួយនេះផ្តល់ជូននូវអាផាតមិនប្រណីតលំដាប់ថ្នាក់ខ្ពស់ ការិយាល័យទំនើបស្តង់ដារពិភពលោក មជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្ម រួមជាមួយសេវាបម្រើម្ហូបអាហារដ៏មានគុណភាព ព្រមទាំងសណ្ឋាគារលំដាប់ផ្កាយ ដែលធ្វើឱ្យ Huangshan International ក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជា។គម្រោង Huangshan International គឺជាជម្រើសដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងភ្ញៀវទេសចរ ដែលកំពុងស្វែងរកគេហដ្ឋានប្រកបដោយផាសុកភាព ឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ និងបទពិសោធនៃការកំសាន្តដែលមិនអាចបំភ្លេចបាន ជាមួយនឹងការបម្រើសេវាកម្មដ៏ល្អឥតខ្ចោះ សម្បូរបែប និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។ទន្ទឹមនឹងនេះ Huangshan International ត្រូវបានអ្នកជំនាញចាត់ទុកជាគម្រោងអចលនទ្រព្យដ៏មានសក្តានុពលដែលនឹងនាំផលចំណេញខ្ពស់សម្រាប់វិនិយោគិន ដ្បិតគម្រោងនេះមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃតំបន់ទន្លេបាសាក់ ដែលគេចាត់ទុកថាជា "Marina Bay" របស់រាជធានីភ្នំពេញ​ និងជាពិភពកំសាន្តនាពេលរាត្រីដ៏ទាក់ទាញបំផុតសម្រាប់ជនបរទេស ភ្ញៀវទេសចរ និងពិសេសគឺយុវវ័យកម្ពុជាតែម្តង។ចំណែកឯទីតាំងនៃអគារកម្ពស់៤៧ជាន់នេះវិញគឺស្ថិតនៅតាមបណ្តោយវិថីរដ្ឋសភា​ ដែលហ៊ុមព័ទ្ធដោយអគាររដ្ឋសភាជាតិផ្ទាល់​ និងស្ថានទូតបរទេសជាច្រើនទៀត។ វាមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីព្រះបារមរាជវាំង វិមានឯករាជ្យ និងតំបន់មាត់ទន្លេ ដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងការដើរលេងកំសាន្ត និងរំសាយអារម្មណ៍នៅពេលធុញថប់។ ក្រៅពីនេះនៅជុំវិញអគារ Huangshan International ក៏សម្បូរទៅដោយសណ្ឋាគារប្រណីតៗ ទីតាំងកំសាន្តសំខាន់ៗ ក៏ដូចជាផ្សារទំនើប AEON Mall ផងដែរ។ចំពោះយូនីតនៃគម្រោងនេះវិញ ត្រូវបានបែងចែកទៅជាច្រើនប្រភេទដើម្បីតម្រូវដល់គ្រប់ទំហំគ្រួសារ ចាប់ពីយូនីតស្ទូឌីយោ អាផាតមិន រហូតដល់ ផែនហៅស៍ដ៏ល្អប្រណីត ដែលមានទំហំចាប់ពី ៤៦ ដល់ ២២៧ ម៉ែត្រការ៉េ។ យូនីតនីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមគុណភាពខ្ពស់ ហើយមានតម្លៃចាប់ពី ២,៥៤៧ដុល្លារ ក្នុង១ម៉ែត្រការេ។ក្រៅពីលក្ខណៈពិសេសខាងលើ គម្រោង Huangshan International ប្រើប្រាស់បច្ចេកទេសវិស្វកម្មបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវគុណភាពនិងសុវត្ថិភាព ព្រមទាំងរចនាកម្ពស់ពិដានដ៏ទូលាយរហូតដល់ ៣.៣ម៉ែត្រ ដែលនាំឱ្យយូនីតនីមួយៗមានភាពបត់បែនខ្ពស់និងអាចប្រើប្រាស់សម្រាប់គ្រប់តម្រូវការរបស់ម្ចាស់យូនីត។ ទន្ទឹមនឹងនេះ ការចេញចូលក្នុងអគារត្រូវបានសម្រួលយ៉ាងរលូន ជាមួយនឹងជណ្តើរប្រអប់ល្បឿនលឿនចំនួន៦គ្រឿងសម្រាប់អ្នករស់នៅក្នុងអគារ និងភ្ញៀវទូទៅ ព្រមទាំងជណ្តើរយន្ត១គ្រឿងទៀតសម្រាប់រថយន្ត។កាន់តែពិសេសជាងនេះទៅទៀត នៅជាន់កំពូលនៃអគារមានក្លិបកម្សាន្តបែប VIP មួយ ដែលរចនាឡើងយ៉ាងសម្រិតសម្រាងតាមស្ថាបត្យកម្មបុរាណ Huizhou របស់ប្រទេសចិន ដែលជារចនាបទថ្មីសន្លាងក្នុងរាជធានីភ្នំពេញ។ ក្លិបកម្សាន្តនេះផ្តល់ជូននូវសេវាកម្មដូចជាបន្ទប់សម្អាង កន្លែងពិសាតែ ផ្ទះបាយ និងរោងកុនកម្រិតស្តង់ដារថែមទៀតផង។ ក្រៅពីនេះ លោកអ្នកក៏អាចក្រេបយកបទពិសោធថ្មីពីប្រពៃណីរស់នៅបែបតំបន់ច្រាំងខាងត្បូងនៃទន្លេយ៉ង់សេ តាមរយៈសួនឧទ្យានដ៏ស្រស់សោភា និងទីតាំងព្យាបាលបែបប្រពៃណីចិននៅក្នុងអគារផ្ទាល់។ សម្រាប់ការគ្រប់គ្រងទូទៅនិងសុវត្ថិភាពនៅក្នុងអគារវិញ នឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Huipai Golden Key ដែលបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍នេះផ្ទាល់។ Huipai Golden Key ផ្តល់ជូនសេវាកម្មថែទាំគេហដ្ឋាន សន្តិសុខ២៤ម៉ោង កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធរោទិ៍សុវត្ថិភាព ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅក្នុងអគារ តាមគំរូរបស់សណ្ឋាគារ Fairmont Peace Hotel នៅក្នុងទីក្រុងសៀងហៃ។គម្រោង Huibang Huangshan International មានយូនីតអាផាតមេនសរុបចំនួន៦៧០យូនីត និងជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huibang International Real Estate Development Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huibang International Investment Group។ គម្រោងនេះផ្តល់ជូននូវអាផាតមិនចំនួន៩ប្រភេទដាច់ដោយឡែកពីគ្នា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៣!លោកអ្នកអាចអញ្ជើញមកទស្សនាអាផាតមិនគំរូនៅការិយាល័យរបស់គម្រោង Huibang Huangshan International ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៨ វិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ (ជាប់នឹងសណ្ឋាគារ Huangshan)។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៩២​​ ៩២ ១០០០ឬ info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
គោលគំនិតសំខាន់ៗចំនួន ៣ សម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ
គោលគំនិតសំខាន់ៗចំនួន ៣ សម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:02 p.m.
រាជធានីភ្នំ​ពេញជាទីក្រុងដែលមានភាពចម្រុះ និងសក្តានុពល​ដែលមានផ្តល់ជូន​សេវា​ម្ម​ យ៉ាងច្រើន។ ទោះយ៉ាងណាក៏ដោយ ច្បាស់ណាស់ថារាជធានីមួយ​នេះកំពុងខ្វះខាតសួន និងទីធ្លាសាធារណៈផ្សេងទៀត។ក្នុងទីក្រុង​មានតំបន់មួយចំនួនប៉ុណ្ណោះដែលមនុស្សអាចប្រមូលផ្តុំ និងទំនាក់ទំនងសង្គមបាន។ ទាំងនេះរួមមានផ្លូវ​តាមបណ្តោយមាត់ទន្លេ មហាវិថីព្រះសុរាម្រឹត និងមហាវិថីសហព័ន្ធរុស្ស៊ី។ កន្លែងទាំងនេះមាន​មនុស្ស​ច្រើន​នៅពេលដែលព្រះអាទិត្យចាប់ផ្តើ​ម​លិច។ មានក្មេងៗមកដើរ​លេង ក្មេងជំទង់ជិះក្តារស្គីលេង រីឯមនុស្សពេញវ័យវិញ​ហាត់ប្រាណ ដោយ​ការ​លេងវាយសី ឬរាំតាមចង្វាក់រាំរែកជាដើម​។តាមពិតប្រជាប្រិយភាពនៃតំបន់ទាំងនេះនៅក្នុងរាជធានីភ្នំពេញបង្ហាញថាមានតម្រូវការខ្ពស់។ មនុស្សចង់ចេញក្រៅហើយចូលរួមក្នុងសកម្មភាពផ្សេងៗ។ អាចនិយាយបានថាសួនកុមារ និងសួនសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅ​របស់សហគមន៍ក្នុង​មូលដ្ឋាន។ កន្លែងទាំងនោះ​ជួយ​លើកកម្ពស់ទាំងសុខុមាលភាពផ្លូវចិត្ត និងរាងកាយ។ទីធ្លាសាធារណៈ​ទៅ​ជារបស់​ឯកជនជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងដាក់បញ្ចូលទីធ្លារួមនៅក្នុងការរចនាគម្រោងរបស់ពួកគេ។ ការអភិវឌ្ឍន៍ដែលពេញនិយមបំផុតនៅក្នុងរាជធានីរួមមានទីធ្លាសម្រាប់លក់រាយ និងផ្លាហ្សា។គេអាចឃើញមានដូចជាគម្រោង Urban Village ដែលបានបង្កើតសួនធម្មជាតិនៅក្នុងនោះដែរ  រួមទាំងសួនកុមារ និងកន្លែងសកម្មភាពនានានៅក្នុងបរិវេណគម្រោងនេះ។ ការដាក់បន្ថែមគំនិតថ្មីនេះជាធម្មតាមាននិន្នាការផ្តោតលើសហគមន៍រស់នៅបែបធម្មជាតិ។ គម្រោងដែលមានភាពច្នៃប្រឌិតពិតប្រាកដកំពុងផ្តល់នូវទីធ្លាសាធារណៈ អតិបរមាដើម្បីធានាបាននូវលទ្ធផលល្អបំផុតសម្រាប់អ្នករស់នៅ និងអាជីវកម្ម នៅក្នុងគម្រោងទាំងមូល។ ទោះបីមានភាពខ្វះខាតទីធ្លាសាធារណៈក៏ដោយ ក៏តំបន់ដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជននៅ ក្នុងរាជធានីភ្នំពេញកំពុងបោះជំហានទៅមុខដើម្បីរៀបចំការអភិវឌ្ឍទីក្រុង។ ទីធ្លាទាំងនេះ កំពុងបំពេញតម្រូវការសម្រាប់​ប្រជាជនក្នុងការធ្វើទំនាក់ទំនងសង្គម និងជួយបង្កើត សហគមន៍នៅក្នុងទីក្រុងរបស់ពួកគេ។ ហើយមិនត្រឹមតែការអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើន​ផងដែរ។ ផ្សារទំនើបកំពុងរីកចម្រើន​ដោយបង្កើតទីធ្លា សាធារណៈនៅជាប់នឹងហាងលក់រាយ។ តំបន់ចំនួនពីរ TK Avenue ទួលគោក និងផ្សារទំនើប​ណូរ៉ូ ដែល​នឹង​បង្កើត​ឡើង​ឆាប់​ៗក៏​ជាផ្នែក​មួយ​សំខាន់​ផងដែរ។យើងគ្រប់​គ្នាបានដឹងអំពីទឹកជំនន់ដ៏ធំដែលបានវាយប្រហារខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រីឯប្រទេស​ជិតខាង​វិញ ទីក្រុងបាងកករបស់​ប្រទេសថៃ សួន​សាធារណៈជាឆ្អឹងខ្នង​នៃយុទ្ធសាស្ត្រការពារទឹកជំនន់របស់ពួកគេ។ ការសិក្សាបង្ហាញថាដើមឈើជួយ​កាត់បន្ថយផលប៉ះពាល់កំដៅនៃទីក្រុងបានច្រើន និងអាចកាត់បន្ថយសីតុណ្ហភាពព័ទ្ធជុំវិញបានដល់ ១៥ អង្សាសេ។គោលគំនិតសំខាន់ៗចំនួនបីសម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញក្រុមហ៊ុន COLE  ជាក្រុមហ៊ុន​ស្ថាបត្យកម្ម និងឌីហ្សាញ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលបានចាប់អារម្មណ៍ក្នុងការជំរុញការអភិវឌ្ឍទីធ្លា​សាធារណៈនៅក្នុងទីក្រុង។ ជាមួយនឹងបញ្ហាទាំងអស់ខាងលើនេះ ក្រុមហ៊ុន COLE បានបំផុសនូវគំនិតចំនួនបី (ប្លែកគេបន្តិច) សម្រាប់បង្កើតទីធ្លាបៃតង បន្ថែមទៀតនៅក្នុងរាជធានី៖១. ដាំដើម​ឈើ​ជារបងវត្តសាកស្រមៃមើលបើយើងរុះរបងជុំវិញវត្ត​សំខាន់ៗទាំងនេះចេញ​ហើយដាក់​ជំនួសមកវិញ​ដោយដើមឈើ តើល្អកម្រិតណា។ ការធ្វើបែបនេះ​អាចផ្តល់កន្លែង​​ដ៏អស្ចារ្យសម្រាប់​មនុស្ស​អង្គុយលេង និងរីករាយជាមួយ​ជីវិតតាមដងផ្លូវ​ដែល​មានសភាពអ៊ូអរ។សូមពិនិត្យមើលផែនទីខាងលើដែលយើងបានដៅ​វត្តសំខាន់ៗ​មួយចំនួននៅក្នុងទីក្រុង។ ការដាំដើមឈើ​ជារបងវត្ត​​​តាម​សង្កាត់ភាគច្រើន​នាំឲ្យ​មានទីធ្លា​សាធារណៈផ្ទាល់ខ្លួន។២. បង្កើតផ្លូវថ្មើរជើងផ្លូវលេខ ២៤០ នឹងក្លាយជាតំបន់អាទិភាពសម្រាប់អ្នកថ្មើរជើង។ អាចធ្វើទៅបានដោយបង្កើតផ្លូវថ្មើរជើងបៃតងរវាងព្រះបរមរាជវាំង និងវិមានឯករាជ្យ។ អ្នកទេសចរ និងភ្ញៀវក្នុងស្រុកអាចឆ្លៀតឱកាសដើរលម្ហែបានតាមផ្លូវសងខាងនេះ។៣. ការបង្កើតតំបន់រួមសម្រាប់ស្ថានទូតការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតនឹងជួយរំដោះដីសំខាន់ៗដែលមានទេសភាពស្រាប់។ ការធ្វើបែបនេះអាចបន្ថែមទាំងសួនតូចៗ និងសួនទីតាំងនៅកណ្តាលក្រុងធំៗសម្រាប់អ្នករស់នៅភ្នំពេញទាំងអស់ទទួលបានភាពរីករាយ។គុណប្រយោជន៍មួយទៀតនៃការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតគឺការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញនៃតំបន់ដាច់ស្រយាលមួយនៃទីក្រុង ដែលនឹងនាំឱ្យមានមនុស្សកាន់តែច្រើនហើយអាជីវកម្មនៅទីនោះនឹងរីកចម្រើនផងដែរ៕ ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
ប្រតិបត្តិការទិញ-លក់ និងជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ
ប្រតិបត្តិការទិញ-លក់ និងជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ
June 4, 2022, 5:48 a.m.
លំហូរនៃការវិនិយោគជំរុញដល់សកម្មភាពអភិវឌ្ឍគម្រោងធំៗនៅក្នុងទីក្រុងឲ្យពុះកញ្ជោលឡើងខ្លាំងក្នុងឆ្នាំបន្តបន្ទាប់ក្នុងរយៈជិតមួយទស្សវត្សរ៍ចុងក្រោយ។ ត្រឹមឆមាសទី១ ឆ្នាំ២០១៩ គម្រោងដែលមានទឹកប្រាក់វិនិយោគចំនួន ៥.២ ពាន់លានដុល្លារត្រូវបានអនុម័ត។ ចំនួននេះកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ជាការពិតណាស់ កំណើនសកម្មភាពវិនិយោគបែបនេះ វាបញ្ជាក់ថាវិនិយោគិនមើលឃើញពីសក្តាពលនៃតម្រូវការអចលនទ្រព្យ ឬអាចនិយាយបានថាវិសាលភាពនៃការទិញ-លក់ និងជួលអចលនទ្រព្យ នៅក្នុងប្រទេសកំពុងមានដំណើរការប្រសើរឡើងជាងមុន។ លោក ឡុង គឹមសួគ៌ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property ដែលជាក្រុមហ៊ុនផ្តោតលើទិញ-លក់ និងជួលនៅក្នុងក្រុងបានឲ្យដឹងថា ការទិញលក់អចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅពេលបច្ចុប្បន្នមានដំណើរប្រសើរឡើងជាបន្តបន្ទាប់។ លោកមើលឃើញថា អ្នកទិញមកក្រៅប្រទេសបានបន្តហូរចូលមកកម្ពុជារួមមាន ចិន កូរ៉េ សិង្ហបុរី និងអឺរ៉ុបជាដើម។ ចំណែកអ្នកក្នុងស្រុកក៏មានតម្រូវការកាន់តែច្រើន។ ការទិញលក់អចលនទ្រព្យមិនទៀតទាត់ទោះយ៉ាងណាលោកកត់សម្គាល់ឃើញថាការទិញលក់ ឬជួលពីអតិជនថិជនមិនមែនតែងតែកើនឡើងជានិច្ចនោះទេ។ មានន័យថាការឡើងចុះគឺអាស្រ័យទៅតាមកត្តាជះឥទ្ធិពលផ្សេងៗ។  លោក បញ្ជាក់បន្ថែមថា ជាក់ស្តែងនៅរយៈពេលចុងក្រោយ ការជួលអចលនទ្រព្យហាក់ថមថយបន្តិច [សម្រាប់ក្រុមហ៊ុនរបស់លោក] ដោយលោកបានពន្យល់ថាប្រការនេះប្រហែលអាចបណ្តាលមកពីកត្តាតម្លៃ ជួលថ្លៃនៅក្នុងក្រុង ខណៈអ្នកស្នាក់នៅជាជនជាតិបរទេស ពិសេសប៉ែកអឺរ៉ុបបានធ្លាក់ចុះ។ លោកគឹមសួគ៌ជឿថាការទិញលក់ និងជួលកើនឡើង ឬថយចុះ [មិនទៀតទាត់] វាជានិន្នាការទូទៅនៅ ក្នុងទីផ្សារ។​ លើកឡើងជាគោលការណ៍រួមលោកគឹមសួគ៌បានបង្ហាញពីមូលហេតុសំខាន់ៗមួយចំនួន ដែលមានជះឥទ្ធិពលលើប្រតិបត្តិការទីផ្សារ ដូចជា កត្តានយោបាយ និងសេដ្ឋកិច្ច ដែលជារឿងត្រូវយកបានចិត្តទុកដាក់ខ្ពស់ពីអ្នកវិនិយោគ និងអ្នកទិញអចលនទ្រព្យ។បើនិយាយដោយចំពោះវិញ គម្រោងនីមួយៗ អាចទទួលបានអ្នកទិញ-ជួលច្រើន ឬ​តិចអាស្រ័យទៅលើ ទីតាំង ឬតំបន់វិនិយោគថាឆ្ងាយ ឬជិតក្រុង ការហូរចូលគម្រោងថ្មីៗ ដែលបន្ថែមការផ្គត់ផ្គង់ ផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកទិញ និងការអភិវឌ្ឍន៍ធំ ដែលមានឥទ្ធិពលស្រូបយកចំនួនប្រជាជន [តួយ៉ាងផ្សារអ៊ីអន]។ នេះជាការបញ្ជាក់របស់លោក គឹមសួគ៌។ អ្នកស្រី តាំង ហួរ ជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ក៏មើលឃើញប្រហាក់ ប្រហែលនឹងលោក គឹមសួគ៌ដែរ។ អ្នកស្រីនិយាយថាបើមើលជារួមការទិញលក់​ និងជួលនៅក្នុងក្រុង នៅពេលបច្ចុប្បន្នបានថយចុះបន្តិចធៀបនឹងឆ្នាំមុន។ ហើយការបន្ថែមចំណែកទីផ្សារ[ កាផ្គត់ផ្គង់]កាន់ តែច្រើនអាចមូលហេតុចម្បងមួយ ធ្វើឲ្យការទិញលក់​ និងជួលអចលនទ្រព្យនីមួយៗ នៅក្នុងក្រុងថយចុះ។ ទោះយ៉ាងណាសម្រាប់ក្រុមហ៊ុនរបស់លោកស្រី ប្រតិបត្តិការនៅតែមានដូចធម្មតា និងពេលខ្លះមិនអាចរកអចលនទ្រព្យបានតាមតម្រូវការនោះទេ។ អ្នកស្រីលើកឡើងថា “មានអតិថិជនស្វែងរកអចលនទ្រព្យនៅក្នុងក្រុងជាដីធំៗនៅតំបន់បឹងកេងកង១ ទន្លេបាសាក់ ផ្លូវមុនីវង្ស និងជិតសណ្ឋាគារណាហ្គាវើលជាដើម ប៉ុន្តែខ្ញុំមិនមានដីអោយអតិថិជនទេ ម្យ៉ាងទៀតដីក្នុងក្រុងក៏ មានតម្លៃថ្លៃខ្ពស់គួរសមដែរ។”  ស្របពេលប្រតិបត្ដិការហាក់ថយចុះបន្តិចនៅក្នុងក្រុង ប៉ុន្តែនៅក្រៅក្រុងវិញ ការទិញលក់នៅតែមាន ច្រើន។ អ្នកស្រីតាំងហួរ មើលឃើញថាគម្រោងបុរី វីឡា ផ្ទះអាជីវកម្មនៅតាមជាយក្រុងកំពុងត្រូវប៉ាន់។ តម្រូវការសម្រាប់ផ្ទះទាំងនេះនៅមានអតិថិជនទិញយ៉ាងផុសផុល ពិសេសតាមរយៈផែនការបង់រំលស់ ផ្ទាល់ជាមួយគម្រោង វាជាកត្តាជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើងនៅពេលបច្ចុប្បន្ននេះ៕  ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
តម្លៃឥដ្ឋ​​ចាប់ផ្តើមមាន​ស្ថិរ​ភាពវិញ ​បន្ទាប់ពីបាន​​ឡើងយ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៨
តម្លៃឥដ្ឋ​​ចាប់ផ្តើមមាន​ស្ថិរ​ភាពវិញ ​បន្ទាប់ពីបាន​​ឡើងយ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៨
June 6, 2022, 10:56 p.m.
តម្លៃឥដ្ឋនៅកម្ពុជាបាន​រក្សា​ស្ថិរ​ភាព​​​នៅ​ជាង​មួយ​ឆ្នាំ​ចុង​​ក្រោយ​នេះ បើ​ទោះ​បី​ជា​តម្រូវ​ការ​សម្រាប់​វិ​ស័យ​សំ​ណង់​នៅ​បន្ត​កើន​ឡើង ដោយសារ​អ្នក​ផលិត​បាន​បង្កើន​ផលិត​កម្ម ហើយ​អាច​ឆ្លើយ​តប​នឹង​កំ​ណើន​តម្រូវ​ការ​​។ នេះ​បើ​យោង​តាម​ពាណិជ្ជ​ករ​​​​ក្នុង​ឧស្សា​ហ​កម្ម​នេះ។យោងតាមលោក ឈាង ស៊ុយហ៊ាង​ ​តំណាងសហ​គម​អ្នក​ផលិត​ឥដ្ឋជាង ១០០ សហ​គ្រាស​នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាល​ខេត្ត​កណ្តាល​ តម្លៃឥដ្ឋ​បានរក្សា​កម្រិត​ប្រ​ហាក់​ប្រហែល​នៅ​ជាង ១ ឆ្នាំ​កន្លះ​ចុង​ក្រោយគិត​ចាប់​ពី​ខែ​មី​នា​ឆ្នាំ​២០១៨ មក។លោក ស៊ុយហ៊ាង បាននិយាយថាតម្លៃ​ឥដ្ឋនា​ពេល​នេះ​​មានតម្លៃ ៤០០ ដុល្លារក្នុងមួយម៉ឺន​ឥដ្ឋ​ គឺ​មិន​មាន​ការប្រែ​ប្រួល​ទេ​ធាប​នឹង​ដើម​ឆ្នាំ ២០១៨មក។ តម្លៃ​ឥដ្ឋ​នៅ​កម្ពុជា​បានចាប់​ផ្តើម​កើន​ឡើង​ខ្លាំង​នៅ​ចាប់​ពី​ដើម​ឆ្នាំ​២០១៧ ដែល​កាល​នោះ ឥដ្ឋ​មួយ​ម៉ឺន​ដុំ​មាន​តម្លៃ ១៨០ ដុល្លារ។ តម្លៃ​នេះ​បាន​កើន​ដល់ ៣០០ ដុល្លារ​នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ត្រឹម​តែ​ ៣ ខែ​បន្ទាប់​ដែល​ធ្វើ​ឲ្យ​តម្លៃ​ឥដ្ឋ​មួយ​ម៉ឺន​ដុំ​បាន​កើន​ដល់ ៤០០ ដុល្លារ។យោង​តាម​លោក ស៊ុយ​ហ៊ាង កំ​ណើន​តម្រូវការឥដ្ឋ​នៅ​តែ​ខ្លាំង​នៅ​ឆ្នាំ​នេះ ដែល​ការ​បញ្ជា​ទិញ​ភាគ​ច្រើន​បានមកពី​ខេត្ត​​ព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ជា​ទី​ដែល​វិ​ស័យ​សំ​ណង់​កំ​ពុង​មាន​សកម្ម​ភាព​ខ្លាំង។លោក​បន្ត​ថា​៖​«​​ម្ចាស់ឡ​ឥដ្ឋ​ជា​ច្រើន​បាន​ពង្រីក​ការ​ផលិត​។ អ្នក​ដែល​ធ្លាប់​មាន​តែ​ ២ ដំ​បូល​ (ឡ​ផលិត​ឥដ្ឋ​) កាល​ពី​មុន បាន​ដំ​ឡើង​ដល់៤ ដំ​បូង។ អ្នក​មាន​ ៤ កើន​ដល់​ ៦ ដំ​បូល អ៊ីចឹង​ទៅយើង​ផលិត​បាន​ច្រើន​ជាង​មុន​ ហើយ​ទាន់​តម្រូវ​ការ​ដែល​កើន​ឡើង​»។ លោក​បន្ត​ថា៖​«តម្រូវ​ការ​នៅ​បន្ត​កើន​ ហើយ​ពេល​ខ្លះ​ក៏​យើង​ពិ​បាក​ផ្គត់​ផ្គង់​ឲ្យ​ទាន់​ពេល​ដែរ តែ​យើង​សម្រេច​មិន​ដំ​ឡើង​ថ្លៃ​ទេ​ដោយ​សារ​យើង​បង្ការ​កុំ​ឲ្យ​មាន​​ការ​នាំ​ចូល​ឥដ្ឋ​ពី​វៀត​ណាម​មកជំ​នួស​»។លោកស៊ុយហ៊ាងប៉ាន់ស្មានថាបច្ចុប្បន្ននេះមានឡឥដ្ឋប្រមាណ ៣០០ ឡនៅក្នុងប្រទេសកម្ពុជា (បូក​បញ្ចូល​ទាំង​ម្ចាស់​សិប្ប​កម្ម​នៅ​ក្នុង​សហ​គម​របស់​លោក)។ សម្រាប់​សមាជិក​ក្នុង​សហ​គម​អ្នក​ផលិត​ឥដ្ឋ​ស្រុក​មុខ​កំ​ពូល និង​ ស្រុក​ខ្សាច់​កណ្តាល សិប្ប​កម្ម​​នីមួយៗមានសមត្ថភាពធ្វើឥដ្ឋបានយ៉ាងតិច ១០ ម៉ឺន​​ឥដ្ឋក្នុងមួយថ្ងៃ អ៊ីចឹង​អ្នក​ផ្គត់​ផ្គង់​ពី​សហ​គម​នេះ​អាច​ផ្គត់​ផ្គង់​យ៉ាង​ហោច​ណាស់ ១០ លាន​ដុំ​ក្នុង​មួយ​ថ្ងៃ។កម្ពុជានៅតែពឹងផ្អែកលើការនាំចូលសម្ភារៈសំណង់ប្រទេសកម្ពុជាបានមើលឃើញការហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលជាង​មួយ​ទសវត្យ​ចុង​ក្រោយ ហើយ​​វិ​ស័យ​អចលនទ្រព្យ សំណង់ និងបដិសណ្ឋារកិច្ចគឺជាវិស័យ​ដែល​ទទួល​បាន​លំ​ហូរ​ចូល​វិនិយោគ​ដ៏​ខ្លាំង​ក្លា​។ផលិ​ត​កម្មឥដ្ឋបាន​ទទួល​អត្ថប្រយោជន៍ពីការរីកដុះដាលនៃសំ​ណង់​អគារ​ផ្សារទំនើប អគារ​ការិយាល័យ ​អគារខុនដូ និងគម្រោង​​ជាច្រើនទៀត។ក្នុងរយៈពេល ៦ ខែដំ​បូង​ឆ្នាំនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) បានអនុម័តគម្រោងសាងសង់ចំនួនជាង ២,០០០ គម្រោងដែលមានទឹកប្រាក់វិនិយោគប្រមាណជាង ៣,៣ ពាន់លានដុល្លារ។លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃចន្ទថាស្ថិរភាពសេដ្ឋកិច្ច កំ​ណើន​ការវិនិយោគផ្ទាល់ពីបរទេស និងវឌ្ឍនភាពអចលនទ្រព្យបានរួមចំណែកធ្វើឱ្យមានតម្រូវ​ការ​សម្ភារៈ​​សំណង់​កាន់តែច្រើនឡើង។ទោះយ៉ាងណាលោកបានកត់សម្គាល់ថាប្រទេសកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសម្ភារៈសំណង់ផ្សេងៗទៀតដូចជាដែកថែប និងផលិត​ផល​តុប​តែង​ផ្នែកខាងក្នុង។លោក​ថ្លែង​ថា​៖​«​យើងរំ​ពឹង​ថា​ផលិតកម្មក្នុងស្រុករបស់យើងនឹង​រីកចម្រើន​ជាងនេះ​ ដូច្នេះយើងនឹង​អាចរក​ផលិត​ផល​​ក្នុងស្រុកបានកាន់តែច្រើនសម្រាប់​វិ​ស័យ​សំ​ណង់​ និងកាត់​បន្ថយ​ការ​ពឹងផ្អែក​លើការនាំចូល»៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
ប្រញាប់ឡើង! គម្រោង The Gateway ជិតបញ្ចប់ការសាងសង់ ផ្តល់ជូនការបញ្ចុះតម្លៃចុងក្រោយ
ប្រញាប់ឡើង! គម្រោង The Gateway ជិតបញ្ចប់ការសាងសង់ ផ្តល់ជូនការបញ្ចុះតម្លៃចុងក្រោយ
June 6, 2022, 5:02 p.m.
គម្រោង The Gateway​ ដែលស្ថិតនៅក្នុងតំបន់ទួលគោកនៃទីក្រុងភ្នំពេញបានកំពុងឈាន ដល់ចំណុចរបត់ថ្មីមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ។ ថ្មីៗនេះជាន់លើបង្អស់នៃអគារត្រូវបានសាងសង់រួចរាល់​។ ចំណែកការប្រគល់ផ្ទះរំពឹងថានឹងធ្វើនៅក្នុងខែធ្នូចុងឆ្នាំនេះ ហើយអគារ ៨០% នៃយូនីតត្រូវបានលក់រួចរាល់។ ដើម្បីរំលឹកដល់ការបញ្ចប់ការសាងសង់ដំណាក់កាលចុងក្រោយនេះ គម្រោង The Gateway ផ្តល់ជូន ការបញ្ចុះតម្លៃពិសេសរហូតដល់ ៣% ចំពោះអតិថិជនដែលមកកាន់ការិយាល័យលក់ដោយផ្ទាល់​ ហើយការបញ្ចុះតម្លៃនេះមានរហូតដល់ចុងខែសីហានេះ។​ សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ!អគារអភិវឌ្ឍន៍ចម្រុះដ៏សម្បូរបែបនេះស្ថិតនៅតំបន់ប្រជុំជនក្នុងទីក្រុងមានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី ដែលជាតំបន់បណ្តុំទៅដោយអភិជនប្រកបទៅដោយជីវិតរស់នៅស៊ីវីល័យលំដាប់អន្តរជាតិ។គម្រោងThe Gateway មានអគារលំនៅដ្ឋានកម្ពស់ ៣៩ ជាន់ ជាមួយលំនៅដ្ឋានសរុប ៥៧២ យូនីត និងអគារការិយាល័យកម្ពស់ ៣៦ ជាន់ ដែលមានការិយាល័យសរុបចំនួន ២៩៩ យូនីត។ យូនីតខុនដូមានចាប់ពី ១ ​ទៅ ៣ បន្ទប់គេង ក្នុងនោះមានទំហំចាប់ពី ៥២ ម៉ែត្រការ៉េ ទៅ ១១០ ម៉ែត្រការ៉េ​។ ចំណែកតម្លៃមានចាប់ពី​ ១៦៧,០០០ ដុល្លារឡើងទៅ។  ម្ចាស់លំនៅដ្ឋានអាចទទួលបាន សេវាកម្មដែលមានស្រាប់​ដូចជា ផ្សារទំនើប ២ ជាន់ អគារការិយាល័យ និងផ្សេងៗទៀត។ ជាមួយសេវាកម្មទាំងនេះ The Gateway នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នក។ អគារ Gateway ​ជិតបញ្ចប់ការសាងសង់តាមរយៈសកម្មភាពជាពេលកន្លងមក The Gateway កំពុងសម្រេចបានការបញ្ចប់គម្រោងសាងសង់ដូចដែលធ្លាប់បាននិយាយ។​ ការសាងសង់ជាន់លើបង្អស់ត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ ហើយការសាងសង់ផ្ទៃខាងក្នុងនឹងបញ្ចប់ឆាប់ៗ។ ការដាក់កញ្ចក់ផ្នែកខាងក្រៅរួចរាល់បានពាក់កណ្តាល ដោយឡែកការរចនាផ្ទៃខាងក្នងនឹងត្រូវសំរេចឲ្យបានឆាប់រហ័ស។ គ្រឿងបរិក្ខារទាំងអស់មានលក្ខណៈទំនើប និងទាន់សម័យ។ នៅក្នុងគម្រោងនេះមានកន្លែងហាត់ប្រាណ អាងហែលទឹក​ កន្លែងអង្គុយលេង កន្លែងសូណា សួនច្បារ និងន្លែងកម្សាន្តជាច្រើនទៀត។ជាការពិតណាស់ គម្រោង The Gateway នឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ រីឯការប្រគល់ផ្ទះនឹងធ្វើនៅខែធ្នូក្នងឆ្នាំនេះ។ អតិថិជននឹងទទួលបានសិទ្ធិកាន់កាប់ពេញលេញនៅបន្ទាប់ពី​ការប្រគល់ផ្ទះរយៈពេល ៣ ខែ។ យូនីតនៅក្នងគម្រោង Gateway លក់ដាច់លឿនបំផុតមនុស្សជាច្រើនបានមើលឃើញអត្ថប្រយោជន៏នៃគម្រោងដ៏អស្ចារ្យនេះ។ The Gateway លក់អស់ ៨០% នៃយូនីតសរុប ហើយមកទល់ពេលនេះនៅសល់ជាង ១០០ យូនីតទៀតទេ ដែលនេះជាចំនួនតិចបំផុត។​ ឥឡូវនេះជាឱកាសពិសេសរបស់អ្នកក្នុងការទទួលយកការបញ្ចុះតម្លៃពិសេសពីគម្រោងដ៏អស្ចារ្យមួយនេះ។​បន្ទាប់ពីការផ្សព្វផ្សាយពីកាលបរិច្ឆេទប្រគល់ផ្ទះនេះទៅ  ខុនដូដែលនៅសល់នឹងត្រូវបានលក់ដាច់យ៉ាងឆាប់រហ័ស។ សូមមកកាន់ការិយាល័យលក់របស់ Gatewayដោយផ្ទាល់ ដើម្បីទទួលយកព័ត៍មានលម្អិតទាក់ទងបញ្ចុះតម្លៃដ៏អស្ចារ្យនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលក់អស់ជាង ៦០% ហើយ
ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលក់អស់ជាង ៦០% ហើយ
June 6, 2022, 5:02 p.m.
រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អភិឌ្ឍន៍ធំៗជាច្រើនបានចាប់អារម្មណ៍ និងទិញស្តង់ ដើម្បីដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩។ គិតមកដល់ពេលនេះស្តង់តាំងបង្ហាញគម្រោងប្រមាណជាង ៦០%  ត្រូវបានកក់ទុករួចរាល់ ហើយចំនួនដែលនៅសល់រំពឹងថានឹងអាចលក់អស់ក្នុងរយៈពេលខ្លីទៀតប៉ុណ្ណោះ។  ស្តង់តាំងបង្ហាញនឹងឡើងថ្លៃ ៣០% ក្នុងពេលឆាប់ៗនេះ! ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាវេទិកាគម្រូក្នងប្រវត្តិសាស្ត្រនៃការទិញលក់អចលនទ្រព្យនៅក្នុងប្រទេស កម្ពុជា។ ហើយពិព័រណ៍អចលនទ្រព្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ - ០៥ ខែតុលា ខាងមុខ ដែលមានទីតាំងនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ ក្នុងរាជធានីភ្នំពេញ។ ហេតុអ្វីគម្រោងជាច្រើនគាំទ្រព្រឹត្តិការណ៍ដ៏ធំនេះ? គ្រប់គ្នាបានទទួលស្គាល់ពីភាពជោគជ័យរបស់ពិព័រណ៍មួយនេះនាពេលកន្លងមក [ពិព័រណ៍ អចលនទ្រព្យឆ្នាំ២០១៨] ជាក់ស្តែង ពិព័រណ៍នេះធ្លាប់មានអ្នកចូលរួមទស្សនាជាង ១ ម៉ឺននាក់ គម្រោងជាង ៥០ បានចូលរួម តាំងបង្ហាញ ជាពិសេសការទិញ-លក់បានធ្វើនៅក្នុងពិព័រណ៍នេះ គិតជាទឹកប្រាក់ជិត ៣០ លានដុល្លារ។ គម្រោង La Vista One បានចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ ហើយនៅក្នុងពិព័រណ៍ឆ្នាំ ២០១៩ នេះវិញ​    La Vista One ក៏នឹងដាក់តាំងបង្ហាញគម្រោងនៅក្នុងវេទិកានេះបន្តទៀតដែរ។ អ្នកនាង Wendy Deng ប្រធានផ្នែករៀបចំផែនការរបស់គម្រោង La Vista One បាននិយាយថា “ខ្ញុំជឿជាក់លើពិព័រណ៍អចលនទ្រព្យកម្ពុជាថានឹងអាចជួយជំរុញដល់ការធ្វើទីផ្សារ ​ជាពិសេសការលក់តែម្តង។” អ្នកនាងបានបន្ថែមថា តាមរយៈពិព័រណ៍បទពិសោធន៍ដ៏ល្អដែលបាន ពីការចូលរួមជាមួយពិព័រណ៍ឆ្នាំ២០១៨កន្លងមក នេះជាមូលហេតុ ដែលជំរុញឲ្យគម្រោង  La Vista One ត្រូវតែចូលរួមម្តងទៀតនៅក្នុងឆ្នាំនេះ។ សម្រាប់ឆ្នាំ ២០១៩ វិញ ខ្ញុំចង់ដាក់តាំងបង្ហាញគម្រោង​​ La Vista One ទៅដល់សារណៈជន អ្នកទិញ អ្នកវិនិយោគ និងអ្នកនៅក្នុងវិស័យអចលនទ្រព្យទាំងមូលឲ្យបានឃើញពីលក្ខណៈពិសេសរបស់គម្រោង និងការផ្តល់ជូនដ៏សម្បូរបែបសម្រាប់អតិថិជននៅក្នុងពិព័រណ៍នេះ។ នេះជាកាអះអាងរបស់ អ្នកនាង  Wendy។ លោក Scott Kang ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ណាគីគ្រុប ពេញចិត្តជាមួយការធ្វើការងារជាមួយ Realestate.com.kh  នាពេលកន្លងមក និងពិតជាពេញចិត្តពិព័រណ៍នេះបំផុត។ លោក Scott បានលើកឡើងថា គម្រោងមានអ្នកចាប់អារម្មណ៍ទិញច្រើននៅក្នុងពិព័រណ៍នេះ។ “យើងមើលឃើញមានលទ្ធផលច្រើន មានគម្រោងជាច្រើន និងអ្នកទស្សនាដ៏ច្រើនចូលរួមក្នុងវេទិកានេះ។”  គម្រោងជាច្រើនបានទិញកន្លែងពិព័រណ៍រួចរាល់គម្រោងជាច្រើនបានចូលរួមក្នុងពិព័រណ៍ដដ៏ធំនេះ ដែលមានដូចជា គម្រោង Creed Urban Village, La Vista One,  M-Residence, Prince Real Estate Group, Pafilia Cyprus, Victory Bay, Prince Jin Jaa, Morgan Tower, Bel Air, Prince Huan Yu, CPZY Development, R&F Group, និងគម្រោង Orkide Villa។ ​ បន្ថែមពីគម្រោងលំនៅដ្ឋានក្រុមហ៊ុនអចលទ្រព្យធំៗដូចជា  ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន​ Lucky Property ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន ARU ME METAL Co.,Ltd និង Pearl Bay Consulting​ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួម។​ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការ ទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោងវេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ! ចុះឈ្មោះទីនេះ៖ ​https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh​​​​  ឬទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣អង់គ្លេស៖ tyler.stuart@realestate.com.kh  ឬទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩
ព្រឹត្តិការណ៍ប្រចាំឆ្នាំ៖ ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងធ្វើនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩
ព្រឹត្តិការណ៍ប្រចាំឆ្នាំ៖ ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងធ្វើនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩
June 7, 2022, 12:26 a.m.
ក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩ នេះ ឬហៅថា​ “ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩”។ ពិព័រណ៍ឆ្នាំនេះនឹងធ្វើនៅថ្ងៃទី ០៤ - ០៥ ខែតុលា ជាមួយនឹងការតាំងបង្ហាញគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុនអចលនទ្រព្យចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។ពិព័រណ៍អចលនទ្រព្យពិត បង្ហាញគម្រោងពិត ជួបគ្នាជាមួយអតិថិជនពិត បានជំរុញការទិញ-លក់ នៅនឹងកន្លែងភ្លាមៗ  សរុបជាទឹកប្រាក់រាប់សិបលានដុល្លារ។ សម្រាប់ឆ្នាំនេះ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកនេះនឹងធ្វើនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ រយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។ ពិព័រណ៍អចលទ្រព្យកម្ពុជា ជាវេទិកាប្រចាំឆ្នាំល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគ៖ ឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយគម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍  មានតាំងបង្ហាញនៅនឹងកន្លែងល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ ក្រៅពីការតាំងបង្ហាញគម្រោងលំនៅដ្ឋានដ៏ប្រណិត និងជួបគ្នារវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍ដ៏ធំនេះនឹងមាន វគ្គសិក្ខា​ សាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរការពីរថ្ងៃពេញផងដែរ ជាមួយប្រធានក្តៅៗ ល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ! សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh​​​​  ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស៖ tyler.stuart@realestate.com.kh  ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
គម្រោង New Landmark  ធានាជួលត្រលប់ក្នុងអត្រាខ្ពស់រហូតដល់ ២៤% រយៈពេល ២ ឆ្នាំ
គម្រោង New Landmark ធានាជួលត្រលប់ក្នុងអត្រាខ្ពស់រហូតដល់ ២៤% រយៈពេល ២ ឆ្នាំ
June 2, 2022, 9:54 p.m.
ខេត្តព្រះសីហនុបានក្លាយជាជម្រុកនៃគម្រោងអភិវឌ្ឍន៍ធំៗ ទាំងគម្រោងលំនៅដ្ឋាន ខុនដូ អគារពាណិជ្ជកម្ម អគារអភិវឌ្ឍន៍ចម្រុះ និងគម្រោងបែបលម្ហែកាយដ៏សម្បូរ៍បែប។ គិតមកដល់ពេលនេះមានគម្រោងតិចតួចនៅឡើយ ដែលបានបញ្ចប់ការសាងសង់ ប៉ុន្តែគម្រោងភាគច្រើននឹងត្រូវបញ្ចប់នៅចាប់ពីឆ្នាំ ២០២១ ទៅ។ គម្រោង New Landmark គឺជាអគារអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ ដែលមានរហូតដល់ ៤ អគារ ហើយអគារ (B) គ្រោងនឹងបញ្ចប់នៅត្រឹម ឆ្នាំ២០២១ ខាងមុខ។ New Landmark មានលំនៅដ្ឋានសរុបចំនួន ៤,០០៩ យូនីត ចែកជាអាផាតមេន ៣,៥៤៥ យូនីត និងសណ្ឋាគារចំនួន ៤៦៤ បន្ទប់។ គម្រោងទាំងមូលមាន ផ្ទៃដីសាងសង់ទំហំ ២០ ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីក្រុង ជាប់នឹងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុង ព្រះសីហនុ។ ភាពអស្ចារ្យមិនមែនជាអ្វីតែម្យ៉ាង ដែលមាននៅក្នុងគម្រោង New Landmark  ប៉ុណ្ណោះទេ ប៉ុន្តែជាមួយការគិតគូពីឱកាសវិនិយោគ និងផលចំណេញសម្រាប់អ្នកទិញគឺជាផ្នែកដ៏សំខាន់ ដែលម្ចាស់គម្រោងបានផ្តោតលើជាចម្បង។  ធានាជួលត្រលប់ក្នុងអត្រា ២៤ % រយៈពេល ២ ឆ្នាំលោក Fei Lu ជានាយកផ្នែកលក់របស់គម្រោង  New Landmark ​បានមានប្រសាសន៍ថា ដើម្បីដើម្បីអបអរសាទរដល់គម្រោងថ្មីនេះ New Landmark សម្រេចផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ឲ្យទទួលបានការធានាជួលត្រលប់់ក្នុងអត្រា ២៤% ក្នុងរយៈពេល ២ ឆ្នាំ។ លោកបានបន្ថែមថា ចាប់តាំងពីមានការផ្តល់ជូនការជួលត្រលប់ខ្ពស់មក អតិថិជនទាំងចាស់​ទាំងថ្មីបានចាប់អាម្មណ៍ច្រើនលើម្រោងនេះ ដូច្នេះហើយដើម្បីឆ្លើយតបការស្នើសុំរបស់អតិថិជនជាបន្តបន្ទាប់ គម្រោង New Landmark នឹងនៅតែបន្តផ្តល់ជូនការធានាជួលត្រលប់ដ៏ល្អបំផុត។ លោក Fei បានលើកឡើងពីគុណសម្បត្តិ ៩ ចំណុចរបស់គម្រោង New Landmark៖ ១) អគាររបស់ New Landmark ឈរនៅលើតំបន់ស្នូលនៃក្រុងព្រះសីហនុ ដែលមានចម្ងាយតែ ១ នាទីប៉ុណ្ណោះពីរង្វង់មូលតោពីរ និងនៅជិតផ្លូវលេខ៣០០ (ផ្លូវពូលូវៃ)។២) ជាប់មាត់សមុទ្រ អមដោយទិដ្ឋភាពសមុទ្រ ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក គឹ"ឆ្នេរអូឈើទាល"។៣) ផ្តល់ទំនុកចិត្តដោយសារគម្រោងត្រូវបានសាងសង់ដោយក្រុមហ៊ុនលំដាប់កំពូលនៅលើពិភពលោក "ក្រុមហ៊ុនចិន China Construction Group"។ ៤) ផ្តល់ជូនផលចំណេញពីការជួលត្រលប់ក្នុងអត្រាខ្ពស់ចាប់ពី ១០% -១៥% ដែលអត្រាជួលត្រលប់នេះខ្ពស់ជាគម្រោងផ្សេងៗនៅអាស៊ីអាគ្នេយ៍។ ៥) បូទីកអាផាតមេនបំពាក់ដោយបរិក្ខារ និងគ្រឿងសង្ហារិមប្រណិត។៦) សេវាកម្មនៅក្នុងគម្រោងមានដូចជា៖ រួមទាំងកាស៊ីណូធំជាងគេនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំ ១ ម៉ឺនម៉ែត្រការ៉េ  ក្លឹបហាត់ប្រាណ ហាងទំនិញ ក្លឹបកំសាន្ត អាងហែលទឹក កន្លែងបើកបរជាដើម ។ល។៧) ក្នុងពេលជាមួយគ្នានេះដែរ New Landmark នឹងមានកន្លែងទឹករាំដំបូងនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំជិត ២ ពាន់ម៉ែត្រការ៉េ។ ៨) សហគមន៍អេកូវ័យឆ្លាតដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធ QR ក្នុងការត្រួតពិនិត្យ ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រព័ន្ធអ៊ីនធើណិតឥតគិតថ្លៃ ទឹកបរិសុទ្ធ ដែលមានគុណភាពល្អ។៩) ផ្តល់កម្មសិទ្ធិកាន់កាប់រហូត (Freehold) បើនិយាយអំពីតម្លៃវិញ New Landmark ក៏ជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយដែរ ដែលយូនីតរបស់វាមានតម្លៃត្រឹមតែចាប់ពី​ ៤​ ម៉ឺនដុល្លារប៉ុណ្ណោះ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh!