+85561 777 090
Logo

Recent Articles

កម្ពុជាទទួលបានទឹកប្រាក់ប្រមាណចំនួន៧លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
កម្ពុជាទទួលបានទឹកប្រាក់ប្រមាណចំនួន៧លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
May 20, 2022, 8:08 a.m.
រូបភាព៖ Mekong Eyeកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាបានកើតមានជារឿយៗ ហើយកាន់តែឃើញមានវត្តមានច្បាស់បំផុតក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងកាលពីថ្ងៃនេះទី១៤ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានទទួលជំនួបជាមួយនឹងលោក វ៉ាង វិនធៀន ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយស្តីអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ​-​ឡាន​ឆាង។ការចុះព្រមព្រៀងនេះត្រូវបានប្រព្រឹត្តនៅឯទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានសម្រេចយល់ព្រមក្នុងទឹកប្រាក់ចំនួន ៧,៦៦៤,៥៥៦.៣០ដុល្លារអាមេរិច។ ថវិការនេះត្រូវបានគាំទ្រ និងអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋាភិបាលចិន ដើម្បីគាំទ្រទៅដល់គម្រោងចំនួន១៩របស់កម្ពុជាស្របតាមកិច្ចសហប្រតិបត្តិការមេគង្គ​-​ឡាន​ឆាងទី៤​ដែលបានប្រព្រឹត្តឡើងនៅទីក្រុងហ្លួង ប្រាបាង្គ កាលពីថ្ងៃទី ១៦-១៧ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។កញ្ចប់ថវិការនេះដែរ ត្រូវបានគេផ្តោតសំខាន់ដើម្បីប្រើប្រាស់លើសកម្មភាពនានាដែលពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការអប់រំ និងកម្មសិក្សាផ្លាស់ប្តូរជាងដើម។ ស្របពេលជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានប្រសាសន៍បន្តថា “កិច្ចសហប្រតិបត្តិការមេគង្គ​-​ឡាន​ឆាងនេះកំពុងតែធ្វើការបោះជំហានទៅមុខយ៉ាងខ្លាំងជាពិសេសខណះពេលដែលមានការសហការយ៉ាងជិតស្និតពីបណ្តាប្រទេសដែលជាសមាជិកនេះ។ លើសពីនេះទៅទៀត លោកបានបន្ថែមថា “បើទោះបីជាកិច្ចសហប្រតិបត្តិការនេះមានទំហំតូច ប៉ុន្តែវាបានផ្តល់ជាផលប្រយោជន៍យ៉ាងច្រើនទៅដល់អនុតំបន់ទន្លមេគង្គដែលមានកម្ពុជាជាដើម។​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅក្នុង​បរិបទ​នៃ​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ទិន្នន័យ និង​ការច្នៃប្រឌិត​ថ្មី​របស់​ពិភពលោកសមត្ថភាព​នៃ​ការចែករំលែកចំណេះដឹង​ថ្មី ចំណេះធ្វើ និង​បទពិសោធន៍របស់​ប្រទេស​មេគង្គ និង​ចិនដែល​ខ្ញុំ​អាច​ហៅថា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទន់បាន​ជួយ​បំពេញ​យ៉ាង​ល្អ​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ​រឹងដែល​ត្រូវបាន​អនុវត្ត​ក្រោម​គម្រោង​ទ្វេភាគី និង​ពហុភាគី​ដទៃទៀត​។​ សម្រាប់​រូបខ្ញុំតម្លៃពិត​ប្រាកដ​នៃ​គម្រោង​ខ្នាតតូច​ទាំងនេះគឺ​វា​អាចបង្កើត​នូវ​លទ្ធផល​រូបីក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​រួមចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាជន​»​។​​បន្ថែម​កម្ពុជាបន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ ដោយ​ផ្អែកលើ​សកម្មភាព​អនុវត្ត​ជាក់ស្តែងដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា និង​តំបន់​មេគង្គ​។ ចំណែក​ស្ថាប័ន ឬ​ភា្ន​ក់​ងារ​អនុវត្ត​គម្រោង​នានាត្រូវ​សហការ និង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធជាមួយ​លេខាធិការដ្ឋាន​ជាតិ​កម្ពុជា​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាងក្នុងការ​អនុវត្ត​គម្រោង​ទាំងនេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន​។​​គូសបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១នោះទេដែលប្រទេសចិនបានគាំទ្រកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ​-​ឡាន​ឆាងនេះ ពោលគឺកាលពី​ឆ្នាំ២០១៧រដ្ឋាភិបាល​ចិន​ក៏អនុម័តថវិការ​គាំទ្រ​ដល់​គម្រោង​ចំនួន​១៦របស់​កម្ពុជាដែរ។ ចាប់តាំងពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ប្រទេស​កម្ពុជា​បានទទួល​គម្រោង​សរុប​ចំនួន៣៥ ហើយដោយក្នុងនោះគឺមានការផ្តោតសំខាន់លើសកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម បច្ចេកទេស​ព័ត៌មានវិទ្យា ​ អប់រំ​និង​ស្រាវជ្រាវធនធានទឹក អភិវឌ្ឍន៍ជនបទ ទេសចរណ៍​ ការតភ្ជាប់​ផ្លូវអាកាសការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​សាសនា​។ ក្នុងនោះមានគម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀតកំពុង​ជិត​បញ្ចប់ដែលគម្រោងទាំងនោះសុទ្ធតែមាន​វឌ្ឍនភាព​គួរ​ឲ្យ​សម្គាល់​។ នេះ​បើតាម​ការបង្ហាញបន្ថែមពីរដ្ឋមន្ត្រី​ក្រសួងការបរទេស​៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
ក្រសួងបង្ហាញពីរបៀបមើលព័ត៌មានតាម QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មី
ក្រសួងបង្ហាញពីរបៀបមើលព័ត៌មានតាម QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មី
June 7, 2022, 4:48 a.m.
ការសម្រេចដាក់ឲ្យប្រើប្រាស់សន្លឹកវិញ្ញាបនបត្របញ្ជាក់អចលនវត្ថុថ្មីត្រូវបានធ្វើឡើងក្នុងអំឡុងឆ្នាំ២០១៨។ សន្លឹកប័ណ្ណថ្មីត្រូវបានភ្ជាប់មកជាមួយនឹងQRកូដ ដើម្បីធ្វើឲ្យប័ណ្ណកម្មសិទ្ធិកាន់តែមានសុវត្ថិភាពហើយនេះក៏ជាបច្ចេកវិទ្យាថ្មីមួយដែលអាចផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យលើព័ត៌មាន និងភាពស្របច្បាប់នៃអចលនទ្រព្យ។តើត្រូវប្រើប្រាស់ QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីដូចម្តេច?ដើម្បីឲ្យអាចមើលបានវាទាមទាឲ្យមានទូរស័ព្ទស្មាតហ្វូនភ្ជាប់ជាមួយអ៊ីនធើណិត។​ នៅក្នុងទូរស័ព្ទត្រូវដំឡើងកម្មវិធីដែលអាចអាន QR កូដបានដូចជាកម្មវិធី QR Reader កម្មវិធី QR cord Scanner ឬ កម្មវិធី Line។ កម្មវិធីទាំងនេះអាចទាញបានពី App store  ប្រសិនបើទូរស័ព្ទប្រភេទ iOS និង Play Store សម្រាប់ទូរស័ព្ទ ប្រភេទ Android។ជាមួយកម្មវិធីទាំងនេះម្ចាស់ដីអាចធ្វើការស្គែនលើ QR កូដ បន្ទាប់ពាក្យ OK ឬ Allow (មានន័យថា យល់ព្រម) សូមចុចលើពាក្យនេះ បន្ទាប់មកអ្នកនឹងអាចមើលឃើញគ្រប់ ព័ត៌មានរបស់ដី ដែលមានដូចជា៖ លេខក្បាលដី ទំហំដី ព្រំប្រទល់ ឈ្មោះ​ម្ចាស់ដី និងអត្តសញ្ញាណរបស់ម្ចាស់ដី។តើអាចមានការក្លែងបន្លំប័ណ្ណ QR កូដ ដែរឬទេ?តាមរយៈការបញ្ជាក់ពីមន្ត្រីជំនាញកន្លងមកការបន្ថែម QR កូដគឺដើម្បីធានាការពារសុវត្ថិភាព ក៏ដូចជាការបញ្ជៀសពីការបោកប្រាស់ក្លែងបន្លំប្លង់ក្នុងរូបភាពណាមួយ។ ដូច្នេះការសម្រេចប្រើប្រាស់ QR កូដគឺជាជំហ៊ានឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ប្លង់ក្លែងក្លាយ ឆបោកក្នុងវិស័យអចលនទ្រព្យ៕មានបំណង់ទិញ ឬលក់ដីបានឆាប់រហ័សសូមចូលទៅកាន់ Realestate.com.kh!
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
June 5, 2022, 3:59 p.m.
កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅតែមានសន្ទុះកើនឡើងខ្ពស់មិនប្រែប្រួលក្នុងរយះពេលជិតមួយទស្សវត្សចុងក្រោយនេះដោយរក្សាបានជាមធ្យមដល់ទៅ៧%ឯណោះក្នុងមួយឆ្នាំ ដោយកំណើននេះត្រូវបានសេដ្ឋវិទូមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាវាអាចកើនបានបន្ថែមទៀតដល់​​ទៅ ៧.១%នៅក្នុងឆ្នាំ២០១៩នេះ។ដោយសារតែកំណើនសេដ្ឋកិច្ចមានការលូតលាស់គួរ​ឱ្យគត់សម្គាល់ដូចនេះហើយ ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាជនមានការអភិវឌ្ឍន៍ប្រសើរជាងមុន។ ក្នុងនោះផងដែរ  “កំណើនប្រជាជនក្នុងរាជធានីភ្នំពេញនឹងកើនពី ៤,៣លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាននាក់នៅឆ្នាំ២០៣០” នេះបើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។ កំណើនប្រជាជនក្នុងអត្រានេះបានជម្រុញឲ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនទៅៗ ដែលតម្រូវការលំនៅដ្ឋានជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នាំ២០៣០។ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើននៅទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច។ តួយ៉ាងដូចជាគម្រោងបុរី ប៊ុន ជេស្ឋជាដើម ដែលបុរីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ព្រោះបុរីនេះមានផ្តល់នូវស្តង់ ដាររស់ខ្ពស់ជាមួយនឹងតម្លៃយ៉ាងសមរម្យបំផុត។គម្រោង បុរី ប៊ុន ជេ ស្ឋ   មាន៣គម្រោងធំៗ ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ល្អៗជាប់ផ្លូវជាតិជាតិ និងទីប្រជុំជនងាយស្រួលសម្រាប់ការរស់នៅ និងវិនិយោគក្នុងពេលតែមួយ។ ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្រុមហ៊ុននេះមានការប្តេជ្ញាយ៉ាងខ្ពស់ក្នុងការផ្តល់ជូនលំដ្ឋានបែបទំនើបសម្រាប់ប្រជាជនក្នុងស្រុកដោយជ្រើសរើយកផ្លូវជាតិលេខ៥ និង ៦ជាទីតាំងអាទិភាពរបស់គម្រោង។សព្វថ្ងៃ គម្រោងទី១ របស់គម្រោងប៊ុន ជេស្ឋ (ប៊ុន ជេស្ឋ ភូមឌួង) ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ក្បែររោងចក្រម៉ែន សារុន ក្នុងភូមិឌួង ព្រែកព្នៅ ខណ្ឌព្រែកព្នៅក្រុងភ្នំពេញ។ គម្រោងទី២ (ប៊ុន ជេស្ឋ ព្រែកលៀប) ស្ថិតនៅលើផ្លូវជាតិលេខ ៦A ភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។ រីឯគម្រោងទី៣ (ប៊ុន​ ជេស្ឋ ព្រែកព្នៅ ផ្សារព្រែកព្នៅ) ស្ថិតនៅលើផ្លូវផ្សារព្រែកព្នៅ បន្ទាប់ពីបត់ចូលតាមផ្លូវជាតិលេខ ៥ ឬ ផ្លូវ លី យ៉ុងផាត់ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ប្រាកដណាស់នៅពេលអ្នកទិញផ្ទះ អ្នកពិតជាត្រូវគិតគូយ៉ាងខ្លាំងអំពីទីតាំង និងលក្ខណៈពិសេសនៃតំបន់ទាំងមូល។ លំនៅដ្ឋាន ប៊ុន ជេស្ឋ ​មិនត្រឹមតែមានទីតាំងអំណោយផលល្អប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពភូមិសាស្រ្តកាន់តែល្អ ដោយសារនៅទីនេះមិនមែនជាប្រភេទដីលិចទឹកនៅពេល មានភ្លៀងខ្លាំង និងមានប្រព័ន្ធបង្ហូរទឹកធំៗរួចជាស្រេច។ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ គម្រោងលំនៅដ្ឋាន ប៊ុន ជេស្ឋ ​ផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលដោយអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់ (ការប្រាក់០%) រយះពេលយូរជាមួយ​ម្ចាស់គម្រោង​​។ លើសពីនេះទៅទៀតម្ចាស់គម្រោងធានាទិញយកវិញក្នុងតម្លៃដើម ដែលអតិថិជនអាចលក់ឲ្យម្ចាស់គម្រោងវិញនៅពេលណាមួយ​​ក៏បាន។​ ចង់រស់នៅក្នុងទីតាំងល្អងាយស្រួលធ្វើអាជីវកម្មគម្រោងទាំង៣របស់លំនៅដ្ឋានប៊ុន ជេ ស្ឋ គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារផ្ទាល់!
អ្នកជំនាញជនជាតិថៃ៖ “វិស័យអចលនទ្រព្យកម្ពុជាដើរក្រោយថៃមួយជំហាន”
អ្នកជំនាញជនជាតិថៃ៖ “វិស័យអចលនទ្រព្យកម្ពុជាដើរក្រោយថៃមួយជំហាន”
June 7, 2022, 6:31 a.m.
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យល្អប្រសើរជាមួយកំណើននៃការសាងសង់​រីកដុះដាលនៅទូទាំងប្រទេស ប៉ុន្តែវិស័យនេះក៏នៅតែមើលឃើញថាមានគម្លាតឆ្ងាយនៅឡើយពីទីផ្សារនៅប្រទេសជិតខាង។ប្រទេសថៃមានទីផ្សារអចលនទ្រព្យដែលមានភាពចាស់ទុំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ទីផ្សារប្រទេសនេះត្រូវបានគេមើលឃើញថាអាចធានាបានស្ថេរភាពមានទំហំនៃការវិនិយោគ និងចំនួនគម្រោងអភិវឌ្ឍន៍ថ្មីៗដ៏ច្រើន។នៅពេលបច្ចុប្បន្នវិនិយោគិនជាច្រើននៅតែយល់ឃើញថាការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានហានិភ័យខ្ពស់។ ប៉ុន្តែគេក៏ជឿថាកម្ពុជាជាទីតាំងល្អការវិនិយោគនឹងទទួលបានផល ចំណេញលឿន ជាមួយអត្រាចំណេញខ្ពស់ជាងប្រទេសថៃ ហើយតម្លៃអចលនទ្រព្យថែមទាំងនៅមាន កម្រិតទាបជាងប្រទេសជិតខាងនៅឡើយ។  ប៉ុន្ដែតើទីផ្សារទាំងពីរមានលក្ខណៈខុសគ្នាដូចម្តេច?ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយលោក Sopon Pornchokchai ដែលជាប្រធាន ក្រុមហ៊ុន Fiabci-Thai និងជាសមាជិកក្រុមប្រឹក្សាអចលនទ្រព្យ Asean Real Estate Network Alliance។ លោកក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Agency for Real Estate Affairs នៅប្រទេសថៃផងដែរ។តើអ្វីជាចំណុចដូចគ្នា និងភាពខុសគ្នារវាងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា? តើប្រទេសកម្ពុជាកំពុងដើរតាមលំនាំនៃការអភិវឌ្ឍរបស់ថៃកាលពីអតីតកាលមែនឬទេ?ចម្លើយ៖ នៅក្នុងឆ្នាំ២០០៩ខ្ញុំបានធ្វើការស្ទង់មតិមួយនៅរាជធានីភ្នំពេញ។ ខ្ញុំបានរកឃើញថាប្រភេទផ្ទះអាជីវកម្មគឺជាទីផ្សារលំនៅដ្ឋានដ៏ធំដែលវាមានលក្ខណៈស្រដៀងនឹងប្រទេសថៃក្នុងឆ្នាំ​ ១៩៨២ ។នៅឆ្នាំ២០១៥ខ្ញុំបានធ្វើការស្រាវជ្រាវមួយទៀត ហើយបានរកឃើញថាខុនដូមានរហូតដល់មួយភាគបីនៃទីផ្សារលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ ចំណែកនៅទីក្រុងបាងកកចំនួនខុនដូមានពាក់កណ្តាលនៃទីផ្សារលំនៅដ្ឋានទាំងមូល។ប៉ុន្តែសព្វថ្ងៃនេះខុនដូនៅកម្ពុជាអាចនឹងមានប្រហែល៥០%នៃទីផ្សារលំនៅដ្ឋានជាផ្លូវការ។ ចំណែកនៅទីក្រុងបាងកកវិញខ្ញុំគិតថាខុនដូមានប្រហែល៦០%។ ជាក់ស្តែងប្រទេសកម្ពុជាកំពុងតែមានភាពស្រដៀងគ្នាទៅនឹងទីក្រុងបាងកកដែរ ប៉ុន្តែកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីជំរុញកំណើន។តើអ្វីជាភាពខ្លាំង និងភាពខ្សោយនៃទីផ្សារអចលនទ្រព្យកម្ពុជា?ចម្លើយ៖ ចំណុចខ្លាំងរបស់កម្ពុជាគឺកម្ពុជាមានសេដ្ឋកិច្ច​រឹងមាំជាងមុន។ អចលនទ្រព្យមានតម្លៃសមរម្យដែលធ្វើឲ្យប្រជាជនមានលទ្ធភាពទិញបាន។ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគពីក្រៅប្រទេសជាច្រើនជាពិសេសវិនិយោគិនពីប្រទេសចិន។ជាការពិតណាស់វិនិយោគិនចិនប្រហែលជានឹងគ្របដណ្ដប់លើទីផ្សារទាំងមូលហើយខ្ញុំគិតថានេះអាចជាការគំរាមកំហែងដល់លទ្ធភាពចំណាយក្នុងរយៈពេលវែង។ ចំណុចនេះមានន័យថាតម្លៃអចលនទ្រព្យអាចឡើងខ្ពស់ដែលធ្វើឲ្យអ្នកក្នុងស្រុកមិនមានលទ្ធភាពទិញបាននៅពេលអនាគត។តើលោកយល់បែបណា ចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងរយៈ ៥ ទៅ ១០ ឆ្នាំខាងមុខ?ចម្លើយ៖ ប្រទេសកម្ពុជា និងបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ានគឺពឹងផ្អែកលើការវិនិយោគយ៉ាងច្រើនពីប្រទេសចិន។ ប្រសិនបើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តនោះប្រទេសកម្ពុជាអាចមានផលប៉ះពាល់មួយចំនួនដែរ។ទោះយ៉ាងណាក៏ដោយប្រសិនបើប្រទេសចិននៅមានសេដ្ឋកិច្ចរឹងមាំនោះមានន័យថាប្រទេសកម្ពុជានឹងបន្តមានភាពរីកចម្រើនរបស់ខ្លួនបន្ថែមទៀត។ កក្តាដ៏សំខាន់មួយទៀតគឺវិស័យទេសចរណ៍កម្ពុជាមានកំណើនភ្ញៀវទេសចរដ៏ច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ រី​ឯជើងហោះហើរដោយផ្ទាល់បានពង្រីកថែមនៅកម្ពុជាយើងអាចរំពឹងថាវានឹងផ្តល់ការងារកាន់តែច្រើនថែមទៀតនៅក្នុងវិស័យនេះ។តើលោកអាចអាចប្រាប់បានទេ ថាតើទីផ្សារអចលនទ្រព្យនៅប្រទេសថៃមានលក្ខណៈដូចម្ដេច?ចម្លើយ៖ ទីផ្សារអចលនទ្រព្យនៅប្រទេសថៃនៅតែមានកំណើន ប៉ុន្តែហាក់មានភាពមិនច្បាស់លាស់​មួយចំនួនដោយសារតែស្ថានភាពនយោបាយមិនអំណោយផល។ វិស័យទេសចរណ៍គឺជាផ្នែកមួយ ដ៏សំខាន់បំផុតសម្រាប់ថៃ។ អ្នកទិញដែលជាជនបរទេសគឺជាផ្នែកមួយដ៏ធំនៃទីផ្សារ ដែលគ្របដណ្ដប់ប្រមាណ២០%នៃតម្រូវការទាំងអស់។ផ្សារទំនើប ហាងលក់ទំនិញ និងសណ្ឋាគារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ។ អចលនទ្រព្យបែបឧស្សាហកម្មក៏កំពុងតែរីកដុះដាលនៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងកើតនៃ ប្រទេសនេះ។អចលនទ្រព្យបែបលំនៅដ្ឋានមានចំនួនច្រើន ដែលគ្រប់គ្រងរហូតដល់ ៧០% នៃទីផ្សារ។ បច្ចុប្បន្ននេះ ផ្ទះជាង ៤៥០,០០០ ខ្នង មាននៅក្នុងទីផ្សារ ដែលមានតម្លៃសរុបខ្ទង់ ៤១ ពាន់លានដុល្លារ។ ទាក់ទងតម្លៃផ្ទះនៅក្នុងទីក្រុងបាងកក ផ្ទះមានតម្លៃជាមធ្យម ១៣៧,០០០ ដុល្លារក្នុងមួយយូនីត។តើលោកមើលឃើញថាទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃនឹងផ្លាស់ប្តូរដូចម្តេចក្នុងរយៈពេល ៥ ទៅ ១០ ខាងមុខ?ទាក់ទងនឹងការផ្គត់ផ្គង់លំនៅដ្ឋានខ្ញុំរំពឹងថាការផ្គត់ផ្គង់អាចកើនឡើងជាមធ្យម៣%ក្នុងមួយឆ្នាំ។ ចំណែកតម្លៃវិញ​តម្លៃខុនដូខ្ពស់អាចកើន៥%ឬ៦%ក្នុង​​មួយឆ្នាំ។ ប៉ុន្តែសម្រាប់អគារ លំនៅដ្ឋានកម្ពស់ទាបអាចផលចំណេញអាចមានត្រឹម២%ប៉ុណ្ណោះ។ សម្រាប់អចលនទ្រព្យបែបពាណិជ្ជកម្មខ្ញុំយល់ថាតំបន់ជិតព្រំប្រទល់ជាមួយប្រទេសកម្ពុជា​នឹងមានសក្តានុពលក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ
June 6, 2022, 5:02 p.m.
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចង្ខុវិស័យឆ្នាំ ២០៣០ បានសម្រេចដាក់ឲ្យអនុវត្តន៍តាមអនុក្រឹត លេខ ៨១ អនក្រ. បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ចង្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុគឺរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយនឹងទីផ្សារអាស៊ាន និងទីផ្សារសកល និងមជ្ឈមណ្ឌលឧស្សាហកម្មផលិផលបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ” ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គោលនយោបាយជាតិស្តីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល៕​អានព័ត៌មានបន្ថែមអំពី៖ កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង”!​
News Page Concierge 590x250 KH
និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
June 7, 2022, 4:18 a.m.
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម ឆ្នាំ២០១៨ បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែធ្នូ ឆ្នាំ២០១៨ ក្រសួងបានសម្រេចការងារវាស់វែងក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋចំនួន ៥,១២៧,៨១៩ ប័ណ្ណ ស្មើនឹង ៧៣.២៥% នៃផែនការសរុបប្រមាន ៧ លានក្បាលដី។ការចុះបញ្ជីក្បាលដីនេះត្រូវបានបែងចែកជា២ផ្នែកផ្សេងគ្នាគឺការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។ និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសូមអានទីនេះ! ​ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ សម្រេចបាន ៤,៥១១,៩៤៣ ប័ណ្ណ។ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបានប្រមាណជា៦១៥,៨៧៦ប័ណ្ណ។  ក្នុងនោះការចុះបញ្ជីដីរដ្ឋមាន១,៧៧៦ប័ណ្ណដីឯកជនមាន៦១៣,៤២៣ប័ណ្ណ និងដី សហគមន៍ជនជាដើមភាគតិចមាន៦៤៨ប័ណ្ណ។អ្វីទៅជាការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ?ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំការជាការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ដែលត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ខាងក្រោមនេះគឺជានិតិវិធី ៥ ដំណាក់កាលនៃការស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖១. ការដាក់ពាក្យស្នើសុំដូចបានលើកឡើងខាងលើស្រាប់ម្ចាស់ដីជាអ្នកស្នើសុំធ្វើប្លង់កម្មសិទ្ធិនេះដោយផ្ទាល់។ ក្នុងការដាក់ពាក្យម្ចាស់ដី​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យសុរិយោដីស្រុក/ខណ្ឌដែល​ដី​នេះ​តាំងនៅ។​  ប៉ុន្តែមុននឹងសុំដល់ថ្នាក់ស្រុក/ខណ្ឌ ម្ចាស់ដីត្រូវធ្វើលិខិតបញ្ជាក់ចេញពីមេឃុំ/ចៅសង្កាត់ ដើម្បីបញ្ជាាក់អំពីអត្ដសញ្ញាណនៃការប្រើប្រាស់ដី​ និងការទទួលស្គាល់ពីថ្នាក់មូលដ្ឋានជាមុនសិន។២. ការវាស់វែងដីបន្ទាប់ពីទទួលបានពាក្យស្នើសុំ និងពិនិត្យឃើញថាមានភាពត្រឹមត្រូវហើយ​​​​​មន្រ្តីជំនាញ​សុរិយោដី​នឹងធ្វើការ​ចុះ​​វាស់វែង ​និងកំណត់​​ព្រំដីដោយមានការចូលរួមពីម្ចាស់ដីដោយផ្ទាល់។ ទោះយ៉ាងណា ការវាស់វែងអាចធ្វើទៅបានប្រសិនបើមិនមានការជំទាស់តវ៉ាពីម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា។ ក្នុងករណីមានវិវាទកើតឡើង ភាគទាំងសងខាងអាចដោះស្រាយគ្នាបាននៅត្រឹមថ្នាក់មូលដ្ឋានដោយមានគណៈកម្មឃុំ/សង្កាត់ ជាអ្នកសម្របសម្រួល។៣. ការផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរ​នឹងធ្វើការបិទផ្សាយ​ជា​សាធារណៈអំពីព័ត៌មាននៃដី (ដូចជា​ឈ្មោះ​ម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុង​រយៈពេល៣០​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់ដី ឬអ្នកពាក់ព័ន្ធអាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។៤. ការវិនិច្ឆ័យ និងសម្រេចប្រសិនមិនមានការជំទាស់ណាមួយទេ មន្ត្រីជំនាញនឹងចុះឈ្មោះម្ខាស់ដីទៅក្ន​ុងសៀវភៅគោលបញ្ជីដីធ្លី និង​​រៀបចំធ្វើរបាយការណ៍សម្រាប់​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង។ បន្ទាប់ពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។៥. ការប្រគល់ប័ណ្ណនេះជាដំណាក់កាលចុងក្រោយនៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។  អាជ្ញាធរនឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូលដល់ពលរដ្ឋ ដែលជាម្ចាស់ដីដោយផ្ទាល់ទៅតាមការបរិច្ឆេទណាមួយ ដែលបានកំណត់។តើការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវបង់ពន្ធប្រថាប់ត្រាដែរឬទេ?ពន្ធប្រថាប់ត្រាចំនួន៤%ត្រូវអនុវត្តចំពោះការស្នើសុំចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ហើយពន្ធ៤%នេះត្រូវបានអនុវត្តរាល់ប្រតិបត្តិការផ្ទេរកម្មសិទ្ធិពីម្ចាស់មួយទៅម្ចាស់មួយផ្សេងទៀត។ទោះយ៉ាងណាជាក់ស្តែងគេមើលឃើញថាការទិញលក់មួយចំនួនត្រូវធ្វើឡើងត្រឹមថ្នាក់មូលដ្ឋាន ហើយម្ចាស់ដីមួយចំនួនមិនទាន់ចុះបញ្ជីដីនៅឡើយ។ តាមច្បាប់រាល់ការទិញលក់ច្រើនដង ហើយមិនមានការបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធទាំងអស់។​ប៉ុន្តែដោយពិនិត្យឃើញថាប្រជាពលរដ្ឋ ដែលជាអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវតម្រូវឲ្យមានការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅមានចំនួនច្រើននៅឡើយ។  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តអនុវត្តន៍គោលការណ៍បង់ពន្ធប្រថាប់ត្រាចំនួនមួយដង នៅក្នុងឆ្នាំ ២០១៩ ចំពោះការផ្ទេរកម្មសិទ្ធិ ឬកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងកម្មសិទ្ធិបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)។រំលឹកផងដែរថា នៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅ មើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
June 6, 2022, 2:44 p.m.
នៅពេលយើងទិញផ្ទះ អ្នកលក់តែងតែងប្រាប់យើងថានេះជាទីតាំងល្អបំផុតក្នុងការរស់នៅដើម្បីទាក់ទាញអោយអ្នកទិញផ្ទះរបស់ពួកគេ។ ដោយឡែកតើយើងដឹងយ៉ាងម៉េចថាតើទីតាំនោះពិតជាល្អឬយ៉ាងណា?ខាងក្រោមនេះជាសញ្ញាណមួយដែលបញ្ជាក់ថាលោកអ្នកកំពុងតែរស់នៅក្នុងទីតាំងល្អបំផុត៖១. ទីតាំងដែលអ្នករស់នៅគឺស្ថិតនៅចំកណ្តាលនៃតំបន់សំខាន់ៗក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា និងជាតំបន់ពាណិជ្ជកម្ម។ តំបន់ខ្លះមានភាពសំបូរបែប តំបន់សំខាន់នៅក្នុងក្រុងគឺភាគច្រើនស្ថិតនៅជិត៖ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងកំសាន្ត តំបន់ពាណិជ្ជកម្មជាពិសេសស្ថិតនៅជិត ការិយាល័យរដ្ឋបាលរបស់ រដ្ឋាភិបាលជាដើម។ ប្រាកដណាស់ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោកជាដើមសុទ្ធតែត្រូវបានគេដឹងថាជាតំបន់ដែលផ្តល់ភាពសំបូរបែបក្នុងការរស់នៅ។២. សប្បាយរីករាយក្នុងការដើរទិញទំនិញ ឬរីករាយជាមួយនឹងការកំសាន្តការដើរកំសាន្ត គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃហើយវាពិតជាញុំាងឲ្យជីវិតរស់នៅកាន់តែមានន័យ។ ដូច្នេះប្រសិនបើអ្នករស់នៅក្នុងទីតាំងមួយដែលស្ថិតនៅជិតផ្សារទំនើបច្រើនវាពិតជាល្អ។ មិនត្រឹមតែប៉ុណ្ណោះស្ថិតនៅជិតមជ្ឈមណ្ឌល សិល្បៈ និងវប្បធម៌កាន់តែប្រសើរ។៣. កន្លែងដែលអ្នករស់នៅអាចមើលឃើញទេសភាពរស់នៅក្នុងលំនៅដ្ឋានមួយដែលអាចអោយយើងមើលឃើញទេសភាពដ៏ស្រស់ស្អាត តួយ៉ាងអ្នកដែលមានលំនៅដ្ឋានតាមមាត់ទន្លេពិតជាធ្វើឲ្យការរស់នៅកាន់តែស្រស់ស្រាយ។ ឬស្ថិតនៅក្នុងតំបន់កណ្តាលក្រុងណាមួយដែលអាចអោយលោកអ្នកមើលទេសភាពនៃទីក្រុងបានយ៉ាងច្បាស់ជាដើម។៤. ស្ថិតនៅជិតទីតាំងដឹកជញ្ជូនរស់នៅជិតស្ថានីយ៍ដឹកអ្នកដំណើរ ឬសេវាដឹកជញ្ជូនសាធារណៈជាដើម ប្រាកដណាស់លំនៅដ្ឋានរបស់លោកអ្នកពិតល្អណាស់។ រស់នៅដោយភាពសំបូរបែប និងងាយស្រួលធ្វើដំណើរទៅមក។៥. បណ្តុំនៃភោជនីយដ្ឋាន និងហាងកាហ្វេធ្វើការអស់កំលាំង ឬចង់បានការជួបជុំមួយប្រកបដោយភាពសប្បាយរីករាយ ដូចនេះរស់នៅជិតទីតាំងដែលសំបូរដោយភោជនីយដ្ឋាន ហាងកាហ្វេវាក៏ជាផ្នែកមួយនៃការរស់នៅផងដែរ។ វាបានបញ្ជាក់ថាទីតាំងល្អគឺសំបូរដោយកន្លែងញុំាអាហារ និងកំសាន្ត។៦. សាលារៀនស្ថិតនៅជិតផ្ទះរបស់លោកអ្នកសម្រាប់គ្រួសារដែលមានកូនតូចត្រូវទៅសាលារៀន ដូចនេះសួរថាតើទីតាំងដែលអ្នកកំពុងរស់ នៅនោះស្ថិតនៅជិតសាលារៀនឬទេ? ប្រសិនបើធ្វើដំណើរតែបន្តិចទៅដល់សាលារៀន បានន័យថាអ្នកពិតជារស់នៅក្នុងទីតាំងមួយដ៏អំណោយផលទាំងការរស់នៅ និងការសិក្សារបស់កូនៗរបស់លោកអ្នក។៧. រស់នៅជិតទីតាំងដែលជាគោលដៅអត្តសញ្ញាណនៃទីក្រុងតើអ្នករស់នៅជិតវិមានឯករាជ្យ ឬវត្តភ្នំពេញមែនទេ? ជាធម្មតាប្រសិនបើអ្នករស់នៅជិតទីតាំងណាមួយ ដែលជាអត្តសញ្ញាណមួយនៃទីក្រុងវាច្បាស់ណាស់វាពិតជាសញ្ញាណមួយដែលទីតាំងរស់នៅរបស់ អ្នកជាទីតាំងល្អបំផុត។ប្រាកដថាអ្នកស្វែងរកលំនៅដ្ឋានណាដែលមានទីតាំងល្អបំផុត ដើម្បីឲ្យការរស់នៅកាន់តែមាន ភាពប្រសើរឡើង៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់ Realestate.com.kh!
កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ក្នុងពេលឆាប់ៗនេះ
កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ក្នុងពេលឆាប់ៗនេះ
June 7, 2022, 5:37 a.m.
នៅខែឧសភាឆ្នាំ២០១៩ខាងមុខនេះកោះរ៉ុង និងកោះរ៉ុងសន្លឹមនឹងក្លាយជាទីក្រុងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះបើយោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកាលពី​ចុងខែមករាកន្លងទៅ។កន្លងមកកោះទាំងនេះជាតំបន់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខណ្ឌមិត្តភាពនៃក្រុងព្រះសីហនុ។ ប៉ុន្តែបើតាមការចេញផ្សាយនាពេលថ្មីៗនេះ កោះទាំងពីរនឹងត្រូវបង្កើតឲ្យទៅជាទីក្រុង មួយដាច់​ដោយឡែកពីក្រុងព្រះសីហនុ។អ្នកជំនាញរំពឹងថាការវិនិយោគនៅក្នុងវិស័យទេសចរណ៍នឹងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីកោះនេះក្លាយទៅជាទីក្រុង។ ទោះយ៉ាងណាពួកគេមានការព្រួយបារម្ភលើស្ថានភាព នៃប័ណ្ណកម្មសិទ្ធិ ដីធ្លីនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម។កោះទាំងពីរមានផ្ទៃដីសរុបជាង ១០០ គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីតំបន់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៤ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណជាង ៤,០០០នាក់។ កោះទាំង២នេះគឺជាទិសដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ​ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ភ្ញៀវទេសចររាប់ពាន់នាក់មកជារៀងរាល់ថ្ងៃលោក ឈឺន ចន្ថា ដែលជាចៅសង្កាត់កោះរ៉ុងសន្លឹមបានស្វាគមន៍ចំពោះគម្រោងនេះ។ លោកបានសម្តែងសេចក្តីសង្ឃឹមថាការអភិវឌ្ឍវិស័យអចលនទ្រព្យ នឹងហូរចូលក្នុងតំបន់នេះ កាន់តែច្រើន ហើយតម្លៃដីនឹងកើនឡើងថែមទៀត។លោក ចន្ថា បានពន្យល់ថានៅពេលក្រុងថ្មីបង្កើតឡើងអគាររដ្ឋបាលជាច្រើននឹងត្រូវបានសាងសង់ ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាក៏នឹងត្រូវសាងសង់ឡើងផងដែរ។លោក ចន្ថា បានអះអាងថា ដីនៅតាមតំបន់មាត់ឆ្នេរសមុទ្រ នៅក្នុងភូមិកោះតូច នៃសង្កាត់កោះរុងសន្លឹមបច្ចុប្បន្នមានតម្លៃជាង១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីដែលស្ថិតនៅឆ្ងាយពីឆ្នេរអាច មានតម្លៃចន្លោះពី១០០ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកមួយចំនួនទៀត ដែលគ្មានប័ណ្ណកម្មសិទ្ធិអាចមានតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។"ជាទូទៅតំបន់នេះមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ក្នុងមួយថ្ងៃជាមធ្យមមានភ្ញៀវទេសចរប្រមាណ២,៥០០នាក់ (រដូវពេញនិយមមានរហូតដល់៥,០០០​នាក់ប៉ុន្តែរដូវស្ងាត់មានតិចតួចប៉ុណ្ណោះ) ។ ប្រហែលជា៧៥%នៃភ្ញៀវទេសចរបានស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើកោះ។" នេះជាការបញ្ជាក់ពីលោក ចន្ថា។ផ្ទះស្នាក់នៅលើកោះនេះមានចាប់ពី ៥ ដុល្លារក្នុងមួយយប់ [ផ្ទះធម្មតារបស់ប្រជាជន] និងមានដល់តម្លៃរាប់រយដុល្លារក្នុងមួយយប់សម្រាប់ផ្ទះប្រភេទបឹងកាឡូប្រណិតៗ។លោក Brad King នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងខេត្តព្រះសីហនុគឺ ក្រុមហ៊ុន Cambodia Real Estate បានឱ្យដឹងថាការសម្រេចដាក់កោះរ៉ុង និងកោះរ៉ុងសន្លឹមជាទីក្រុង នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានលក្ខណៈល្អប្រសើរ។ទោះជាយ៉ាងណាក៏ដោយ លោក King បានកត់សម្គាល់ថាទីផ្សារអចលនទ្រព្យនៅលើកោះទាំងពីរនៅមានកម្រិតនៅឡើយ។ លោកបានសម្តែងការព្រួយបារម្ភអំពី ភាពជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅលើកោះទាំងនេះ​ ដោយលោកបន្ថែមថាម្ចាស់ដីភាគច្រើនទុកដីឲ្យទំនេរ ដោយមិនធ្វើការសាងសង់អ្វីឡើយ។លោកបាននិយាយថា “អ្នកភូមិភាគច្រើនមិនទានមានប្លង់កម្មសិទ្ធិលើដីរបស់ខ្លួននៅឡើយ”។ លោកក៏បានបន្ថែមដែរថា “វិនិយោគិនកំពុងរង់ចាំប្លង់កម្មសិទ្ធិស្របច្បាប់ មុនពេល ពួកគេវិនិយោគគម្រោងធំៗដូចជាសណ្ឋាគារ និងអាផាតមេនជាដើម”។ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកអភិវឌ្ឍន៍ដ៏សំខាន់មួយនៅលើកោះរ៉ុង។ ក្រុមហ៊ុននេះបានបង្កើត រមណីយដ្ឋានដ៏ប្រណិតមួយនៅលើកោះនេះ ដែលមានឈ្មោះថា Royal Sand Resort។'អ្នកវិនិយោគមិនហ៊ានទិញដី'ទាក់ទងនឹងការចេញប្លង់រឹងជូនពលរដ្ឋ  លោក ចន្ថា បានឲ្យដឹងថានៅក្នុងតំបន់គ្រប់គ្រងរបស់លោក  មួយភាគបីនៃប្លង់កម្មសិទ្ធិសរុបត្រូវបានចេញជូនឲ្យពលរដ្ឋរួចរាល់។លោក King ដែលបានអភិវឌ្ឍគម្រោងអាផាតមេនមួយនៅលើកោះរ៉ុងបាននិយាយថា  ការសាងសង់ត្រូវចំណាយពេលយូរ និងមានការពិបាក។ នេះប្រហែលជាមូលហេតុមួយ ដែលម្ចាស់ដីមិនមានបំណងធ្វើការវិនិយោគ និងត្រូវរង់ចាំរហូតដល់មានការចេញប្លង់រឹងស្របច្បាប់ ឲ្យជាមុនសិន។“ខ្ញុំត្រូវចំណាយពេលដឹកសម្ភារៈតាមទឹករហូតដល់៦០ជើង ដើម្បីសាងសង់គម្រោងអាផាតមេនរបស់ខ្ញុំ”។  លោកបានបន្ថែមថាតម្លៃដីក៏ស្រដៀងនឹងក្រុងព្រះសីហនុ ដែរជាក់ស្តែងដីមាត់ឆ្នេរ មានតម្លៃ ២,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបានអះអាងថាប្រសិនបើប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះនឹងមានអ្នកទិញចូលមកកាន់តែច្រើន។ “គ្មាននរណាម្នាក់ចង់ទិញ ឬវិនិយោគលើដីដែលមិនមានកម្មសិទ្ធិស្របច្បាប់ឡើយ”។មានទស្សនៈស្រដៀងលោក King ដែរ លោក ឌិន សកល នាយកប្រតិបត្តិក្រុមហ៊ុន Universal Real Estate បាននិយាយថាការទិញលក់ដីធ្លីនៅលើកោះរ៉ុង ហាក់មានសភាពទ្រឹងក្នុងពេលបច្ចុប្បន្ន។ លោកជឿថាការបង្កើតជាទីក្រុងថ្មី វានឹងជួយបង្កើនសកម្មភាពអចលនទ្រព្យនៅលើតំបន់កោះនេះឡើងវិញ។លោក សកល បាននិយាយថា ក្រុងថ្មីនឹងធ្វើឱ្យវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរតម្លៃជួលនឹងកើនឡើង ចំណែកសេវាកម្មក៏នឹងត្រូវធ្វើឲ្យមានភាពល្អប្រសើរថែមទៀត ដើម្បី បំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរ ដែលកើនឡើង"។លោកចន្ថាបានយល់ស្របចំពោះការព្រួយបារម្ភជុំវិញប្លង់កម្មសិទ្ធិក្រៅពីនេះលោកក៏ពិនិត្យឃើញថាអាទិភាពមួយចំនួនទៀតដូចជា៖ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់ នៅមាន កម្រិត និងការកាប់ឈើ និងការនេសាទខុសច្បាប់គឺជាកត្តាសំខាន់ៗដែលរារាំងដ៏ភាពរីកចម្រើននៅលើកោះទាំងមូល។សូមរំលឹកដែរថា ក្រៅពីការប្តូរកោះរ៉ុងទៅជាទីក្រុង អនុក្រឹត្យក៏បានបន្ថែមខណ្ឌថ្មីចំនួនពីរបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញរួមមាន៖ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ចក្ខុវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសមាគម CVEA
ចក្ខុវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសមាគម CVEA
June 4, 2022, 11:01 p.m.
នៅចុងឆ្នាំ ២០១៨ សមាគមអ្ន​កវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីសម្រាប់អណត្តិឆ្នាំ ២០១៩ និង ២០២០។ជាលទ្ធផលលោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគម និងបានទទួលដំណែងជាផ្លូវការនៅក្នុងដើមខែមករា ឆ្នាំ២០១៩ កន្លងមក។សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានដើរតួជាផ្នែកដ៏សំខាន់មួយក្នុងការសម្របសម្រួល និងប្រមូលរាល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យឲ្យចូលរួមសហការ និងធ្វើការរួមគ្នា ក្នុងគោលបំណងរួមដើម្បីសម្រេចទិសដៅរួមដែលអាចធានាបាននូវភាពរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់វិស័យអចល​នទ្រព្យកម្ពុជាទាំងមូល។  នៅក្នុងកិច្ចពិភាក្សាជាមួយទូរទស្សន៍អចលនទ្រព្យ Realstate.com.kh TV លោក ច្រឹក សុខនីម បានបញ្ជាក់ពីចក្ខុវិស័យរបស់លោកក្នុងការដឹកនាំសមាគមឲ្យមានការអភិវឌ្ឍទៅមុខប្រកបដោយតម្លាភាពដោយផ្នែកលើគោលគំនិតសំខាន់ៗចំនួនបីគឺ៖ទី១៖ ការជជែកពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះ​ និងការប្រឹក្សាយោបល់សម្រាប់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ។ ត្រង់ចំណុចនេះតាមការគូសបញ្ជាក់ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ និងជំនួយបច្ចេកទេសផ្នែកអាជីវកម្មគឺជាបង្អែកដើម្បីធានាការពារដល់ផលប្រយោជន៍ និងភាពរីកលូតលាស់របស់សមាជិកទាំងអស់នៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។ទី២៖ ការកំណត់ផែនការហិរញ្ញវត្ថុ និងការប្រមូលទុន​តាមរយៈការស្វែងរកអ្នកឧបត្ថម្ភដើម្បីធានា​លើលទ្ធភាពចំណាយចាំបាច់នានារបស់សមាគម។ទី៣៖ ការធ្វើការងារជាក្រុមដែលនេះសំដៅដល់ការចូលរួមធ្វើកិច្ចការនានាទាំងក្នុង និងក្រៅស្រុកប្រកបដោយភាពស៊ីចង្វាក់គ្នា។​  ក្រៅពីនេះលោក សុខនីម ក៏បានលើកឡើងដែរអំពីកិច្ចសហការល្អជាមួយសមាគមអចលនទ្រព្យធំៗមួយចំនួននៅក្រៅប្រទេសដើម្បីពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិជាមួយទិសដៅអភិវឌ្ឍន៍ ដ៏ជាក់លាក់មួយពីអ្នកខាងក្នុង។ម្យ៉ាងទៀតលោកជឿជាក់ថាធនធានមនស្សធាតុផ្សំសំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់សមាគម ដូច្នេះទិសដៅបន្តដែលយើងត្រូវតែធ្វើចាំបាច់គឺជាការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ភ្នាក់ងារគឺជាចំណុចអាទិភាពដែលត្រូវអនុវត្ត។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើកិច្ចពិភ្សាទាំងមូលសូមទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ៕រំលឹកផងដែរថាទូរទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយ៖ Realestate.com.kh!
ហេតុអ្វី Triple Play Solution ជាសេវាកម្ម ៣ រួមគ្នាតែមួយល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា?
ហេតុអ្វី Triple Play Solution ជាសេវាកម្ម ៣ រួមគ្នាតែមួយល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា?
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន SingMeng Telemedia បានផ្តល់ជូននូវសេវាកម្ម Triple Play Solution  (អ៉ីនធើណិត + ទូរទស្សន៍ + ទូរស័ព្ទ VoIP) ធំបំផុតដំបូងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ការផ្តល់សេវាកម្ម Triple Play Solution  នេះបានទាក់ទាញម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និងខុនដូ ជាច្រើននៅកម្ពុជា។Triple Play Solution  ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដោយបានភ្ជាប់អ៉ីនធើណិត ទូរទស្សន៍ និងទូរស័ព្ទក្នុងដំណោះស្រាយតែមួយ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានខ្សែ កាបពិសេស(Optical Fiber) កំពុងត្រូប្រើជំនួសបណ្តាញដែលមានស្រាប់​ គឺបណ្តាញទូរទស្សន្ទ ខ្សែកាប និងទូរស័ព្ទលើតុ (TV Cable & Fixed Telephony) ដែលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានផ្តល់​ អត្ថប្រយោជន៍ដ៏សំខាន់ដល់ការបម្រើសេវាកម្មល្អប្រណិតដល់អតិថិជនដែលកំពុងស្នាក់ក្នុងសណ្ឋាគារ។ ហើយនេះជាបច្ចេកវិទ្យាថ្មីពីក្រុមហ៊ុន SingMeng Telemedia។​ ការផ្តល់ជូនពី Triple Play  Solution នូវសេវាអ៉ីនធើណិតល្បឿនលឿនគឺសាកសមសម្រាប់អាជីវកម្ម ដូចជា៖ សណ្ឋាគារ កាស៊ីណូ ធនាគារ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ បន្ថែមលើសពីនេះទៀតវាមិនត្រឹមតែផ្តល់ជូនអ៉ីនធើណិតល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយ ដ៏ឆ្លាតវៃមួយ ជាមួយទូរទស្សន៍ដែលមានមុខងារជាច្រើនមានព័ត៌មានដ៏សម្បូណ៍បែបតាមរយៈ បណ្តាញទូរទស្សន៍ចំនួន១២០ប៉ុស្តិ៍រួមជាមួយវីដេអូនានាតាមតម្រូវការ ដោយអាចចូលផ្ទាល់ ទៅកាន់​ YouTube​ និងគេហទំព័រជាច្រើនទៀត។លើសពីនេះទៅទៀត អតិថិជនក៏អាចប្រើកញ្ចប់ពិសេស (គម្រោងធំ Smart Community) របស់ក្រុមហ៊ុន SingMeng ផងដែរ។ ជាមួយនឹងលក្ខណៈពិសេសនេះ អ្នកគ្រប់គ្រងសណ្ឋាគារ ឬលំនៅដ្ឋានធំៗនឹងទទួលបានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកករស់នៅក្នុងសណ្ឋាគារ របស់ពួកគេ និងនេះក៏ជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្តល់សេវាកម្មសម្រាប់អតិថិជនផងដែរ។ចំណុចពិសេស និងមុខងារដ៍អស្ចារ្យបំផុតរបស់ទូរទស្សន៍ដែលមានតែមួយគត់នេះ គឺការផ្តល់ ភាពងាយស្រួលដល់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូតាមរយៈការផ្សព្វផ្សាយសេវាកម្ម និងផ្តល់នូវអ្វីៗ ដែលអតិថិជនត្រូវការបានភ្លាមៗ និងមានប្រសិទ្ធិភាព។ហេតុផលនៃភាពជោគជ័យរបស់​ Triple Play Solution គឺដោយសារសេវាកម្មនេះជាការផ្តល់ជូននូវដំណោះស្រាយទូរគមនាគមន៍តាមរបៀបសាមញ្ញពោលគឺសេវា៣នៅលើអ៉ីនធើណិតខ្សែកាប អុបទិកតែមួយ។យើងផ្តល់ជូននូវឱកាសសម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូ ដើម្បីទទួលបាននូវដំណោះស្រាយ ដែលមានគុណភាពខ្ពស់ហើយចំណាយតិចលើការវិនិយោគ និងការថែទាំក្នុងពេលតែមួយ។ Triple Play Solution និង​ Smart community គឺបង្ហាញថាគ្មានទៀតទេ សម្រាប់ពាក្យថាបច្ចេកវិទ្យាហួសសម័យ។ គំនិតថ្មីនេះបានបើកទ្វារទៅកាន់បទពិសោធន៍ឌីជីថលបែបថ្មី ដែលបង្ករភាពងាយ ស្រួលសម្រាប់សេវាកម្មអ៉ីនធើណិតល្បឿនលឿន អាចទុកចិត្តបាន និងរីករាយជាងមុន។ពេលនេះជាពេលសម្រាប់អតិថិជនត្រូវទទួលយកបទពិសោធន៍ថ្មីនេះដើម្បីធ្វើឲ្យសេវាកម្មបដិសណ្ឋារកិច្ចកាន់តែមានភាពប្រណិត៕ចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិក និងស្វែងរកអចលនទ្រព្យលក់ និងជួលជាមួយនឹងគេហទំព័រ Realestate.com.kh!
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
June 7, 2022, 1:33 a.m.
ឆ្នេរខ្សាច់សិប្បនិម្មិតមួយនឹងត្រូវបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតនៅក្នុងខេត្តកំពត។​តំបន់នេះស្ថិតជាប់នឹងឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត​ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។ គម្រោងឆ្នេរសប្បនិមិ្មតនេះគ្រោងនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២០០ហិកតា។ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បាននិយាថាដំណឹងនៃការបង្កើតឆ្នេរខ្សាច់នៅក្នុងតំបន់កែបថ្មីនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្លាំងក្នុងរយៈជាងមួយឆ្នាំចុងក្រោយ។​លោកគែន បញ្ជាក់ថាតម្លៃដីនៅតំបន់នេះបានកើតឡើងប្រមាណ៣០០ភាគរយ។ ជាក់ស្តែងដីជាប់មាត់សមុទ្រដែលក្នុងឆ្នាំ​២០១៧មានតម្លៃពី៣៥ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េឥឡូវនេះកើនឡើងដល់២០០ដុល្លារទៅ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  សម្រាប់ដីដែលនៅជាប់ផ្លូវជាតិលេខ៣ដែលមានចម្ងាយ១.៥គីឡូម៉ែត្រពីតំបន់ឆ្នេរថ្មីនេះបច្ចុប្បន្ន មានតម្លៃពី៧០ដុល្លារទៅ១០០ដុល្លារដែលពីមុនតម្លៃជាមធ្យមមានខ្ទង់៣០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។​​លោក គែន លើកឡើងដែរថា “កាលពី២​ឆ្នាំមុនតម្លៃដីនៅជិតផ្លូវជាតិថ្លៃជាងដីនៅជិតមាត់សមុទ្រ។​ កែបថ្មីនេះគឺជាតំបន់មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ដោយសារទៅទីនេះក៏មានគម្រោងធំៗ២គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់)  និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១,០០០ហិកតាដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់។​សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ជឿថា ក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខតំបន់នេះមានការពេញនិយមខ្លាំងសម្រាប់ការកំសាន្ត ពាណិជ្ជកម្ម និងការរស់នៅ ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ​​ដែលមានទំហំ ១០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឲ្យកត់សម្គាល់។​បន្ថែមលើលពីនេះទៀតលោកក៏មើលឃើញថា ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និងកំពុងរង់ចាំការវិនិយោគនៅក្នុងជំហ៊ានប​ន្ទាប់។ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់អ្នកប្រជាជនទូទៅនៅក្នុងតំបន់នេះ។គេមើលឃើញថាតាមតំបន់ឆ្នេរមួយនេះនឹងអាចមានអគារខ្ពស់ៗ សណ្ឋាគារធំៗ មន្ទីរពេទ្យ សាលារៀន និងផ្សារ ដែលជាទូទៅវានឹងអាចជួយឲ្យសេដ្ឋកិច្ចក្នុងតំបន់កាន់តែមានភាពប្រសើរ ឡើង។រំលឹកដែរថា មកដល់ពេលបច្ចុប្បន្ននេះខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន ១៧កន្លែង ខុសៗគ្នាទាំងទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និងទេសចរណ៍បែបវប្បធម៌  ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តកំពតតាមរយៈ Realestate.com.kh!
new district of phnom penh
តើការបែងចែកជាខណ្ឌថ្មីនៅភ្នំពេញធ្វើឲ្យតម្លៃអចលទ្រព្យ ប្រែប្រួលដែរឬទេ?
June 6, 2022, 5:02 p.m.
ក្រសួងមហាផ្ទៃ បានប្រកាសថានឹង​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីចំនួន៦បន្ថែម​លើ​ក្រុង ស្រុក ខណ្ឌដែលមាននៅពេលបច្ចុប្បន្ននេះ។ ក្នុងនោះខណ្ឌថ្មីចំនួនពីរនឹងលេចរូបរាងជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញដែលមានដូចជា៖ ​ខណ្ឌ​បឹង​កេងកង ដែលកាត់​ចេញ​ពីខណ្ឌ​ចំការ​មន ចំណែកខណ្ឌ​កំបូលនឹងត្រូវកាត់ចេញ​ពី​ខណ្ឌ​ពោធិ៍សែនជ័យ។ក្នុងនោះខណ្ឌបឹងកេងកងមានសង្កាត់ចំនួន៧រួមមាន៖ សង្កាត់បឹងកេង១ សង្កាត់បឹងកេង២ សង្កាត់បឹងកេង៣ សង្កាត់ទួលស្វាយព្រៃ១ សង្កាត់ទួលស្វាយព្រៃ២ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។ រីឯខណ្ឌកំបូលត្រូវកាត់យក៦ សង្កាត់ពីខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់កំបូល សង្កាត់កន្ទោក​ សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យក ១សង្កាត់ពីដង្កោ គឺសង្កាត់ប្រទះឡាង។​តាមរយៈបទសំភាសន៍ជាមួយវិទ្យុបារាំង (RFI) លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ បាននិយាយថាការ​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីទាំងនេះគឺដើម្បីជួយសម្រួលសេវាសាធារណៈដល់ពលរដ្ឋបន្ទាប់ពីមើល​ឃើញ​ពីកំណើន​ប្រជាជនកាន់តែច្រើនឡើងនៅពីមួយឆ្នាំទៅមួយឆ្នាំ។តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយក្នុងឆ្នាំ២០១៧បានបង្ហាញថាពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។​ របាយការណ៍ក៏បានគូសបញ្ជាក់ដែរថា កំណើននេះនឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើនរហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥​ម៉ឺនខ្នង។លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងថាការបែងចែកទៅជាខណ្ឌថ្មីនេះគឺមិនមានអ្វីប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេតែវាក៏មិនមែនជាកក្តាធ្វើឲ្យវិស័យអចនទ្រព្យកើ់នឡើងនោះដែរ។ទោះយ៉ាងណាលោកយល់ថាវាទំនងជានឹងជួយសម្រួលដល់វិស័យឯកជនឲ្យបានកាន់តែល្អប្រសើរ។ លោក អ៊ុន ខាន់ណារ៉ុន ជានាយកក្រុមហ៊ុន Elevated Realty បានឲ្យដឹងថាបង្កើតជាខណ្ឌថ្មី ឬមិនបង្កើតថ្មី វាហាក់មិនមានអ្វីជាចំណុចព្រួយបារម្ភសម្រាប់ទីផ្សារអចលនទ្រព្យនោះទេ។ លោកថាជាក់ស្តែងទាំងតម្លៃជួល និងលក់អចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងមានកម្រិតខ្ពស់គួរសម្យរួចទៅហើយ ប៉ុន្តែតម្លៃនឹងនៅតែកើនឡើងតាមធម្មតា ដោយសារនៅតែមានការសាងសង់ថ្មីទាំងអគារស្នាក់នៅ និងអគារពាណីជ្ជកម្ម។សម្រាប់តំបន់កំបូលវិញលោកបញ្ជាក់ថាវាមានសក្តានុពលសម្រាប់ការដឹងជញ្ជូនមានតំបន់សេដ្ឋកិច្ចពិសេសតំបន់រោងចក្រ និងឃ្លាំងពិសេសចាប់ពីគីឡូលេខ១៥ឡើងទៅ។“បើតាមមើលទៅលើទិសដៅរបស់រដ្ឋាភិបាលតំបន់នេះអាចជាចំណុចក្តៅមួយសម្រាប់ទីផ្សារអចលនទ្រព្យ។”នៅពេលសួរថាតើប្លង់កម្មសិទ្ធិនឹងត្រូវផ្លាស់ប្តូរដែរឬទេ លោក ខាន់ណារ៉ុន និយាយថាម្ចាស់អចលទ្រព្យដែលមានប្លង់កម្មសិទ្ធិអចល​នទ្រព្យ ស្ថិតក្រោមរដ្ឋបាលចាស់អាចប្រើប្រាស់បានជាធម្មតាលើកលែងមានការទិញលក់ បន្ទាប់រដ្ឋបាលថ្មីប្រកាសជាផ្លូវការ នោះប្លង់កម្មសិទ្ធិ​នឹងតម្រូវឲ្យប្តូរទៅតាមតំបន់រដ្ឋបាលថ្មី។ក្រៅពីខណ្ឌពីរនៅក្នុងទីក្រុងភ្នំពេញ សង្កាត់​កោះ​រ៉ុង និងកោះរ៉ុង​សន្លឹមក៏នឹងត្រូវកាត់ចេញក្រុង​ព្រះសីហនុ ដើម្បីបង្កើតជាក្រុងថ្មីមួយ។ ស្រុកចំនួនបីផ្សេងទៀតនឹងត្រូវបង្កើតឡើងដោយកាត់ចេញពីខេត្តស្ទឹងត្រែងខេត្តកំពង់ធំខេត្តពោធិ៍សាត់​។សូមបញ្ជាក់ថា​បច្ចុប្បន្នក្រសួង​មហាផ្ទៃកំពុងរៀប​ចំ​បែប​បទ​រដ្ឋបាល  ហើយគម្រោងនេះនឹង​ចេញ​រូបរាង​ជា​ផ្លូវ​ការនៅ​ខែ​ឧសភា​ខាង​មុខស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គ្រោងឆ្អឹងអគារហ្គោល ថោវ័រទាំងមូលត្រូវបានបញ្ចប់
គ្រោងឆ្អឹងអគារហ្គោល ថោវ័រទាំងមូលត្រូវបានបញ្ចប់
May 30, 2022, 6:38 p.m.
អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ យើងបានឃើញគ្រោងអគារដ៏ខ្ពស់ត្រដែតនៅកណ្តាលក្រុងភ្នំពេញចេញរូបរាងយ៉ាងពេញលេញហើយ នោះគឺអគារហ្គោលថោវ័រដែលមានកំពស់រហូតដល់៤២ជាន់។ទទួលបានសិទ្ធិសាងសង់បន្តនៅចុងឆ្នាំ២០១៧កន្លងទៅ គ្រោងឆ្អឹងអគារទាំងមូលត្រូវបានបញ្ចប់នៅថ្ងៃទី២៨ មករា ២០១៩ដោយប្រើរយៈពេលអស់ជិតមួយឆ្នាំ។តាមប្រភពផ្លូវការពីក្រុមហ៊ុនវិនិយោគក្រុម​ហ៊ុន​ SHENZHEN HONGTAO DECORATION ដែលជាភាគហ៊ុនធំមួយនៃក្រុមហ៊ុនវិនិយោគអគារនេះបានឲ្យដឹងថាគម្រោងនេះនឹងត្រូវបញ្ចប់ទាំងស្រុងយ៉ាងយូរនៅឆ្នាំក្រោយ ដែលត្រូវចំណាយទឹកប្រាក់សាងសង់ចំនួន២០០លានដុល្លារ។សូមបញ្ជាក់ផងដែរថាអគារហ្គោលថោវ័រនឹងបន្តសាងសង់៥ជាន់បន្ថែមទៀត ហើយត្រៀមលក់ជាផ្លូវការនៅក្នុង ខែឧសភាឆ្នាំនេះ ហើយឈ្មោះថ្មីមួយទៀតអាចនឹងត្រូវជំនួសឈ្មោះចាស់សព្វថ្ងៃក៏ថាបាន។យើងសង្ឃឹមថាអគារដ៏ធំសម្បើមមួយនេះនឹងធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលពោរពេញដោយភាពស៊ីវិល័យនៅក្នុងតំបន់៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
ជួបអ្នកលក់ និងអ្នកទិញដោយផ្ទាល់ក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩
ជួបអ្នកលក់ និងអ្នកទិញដោយផ្ទាល់ក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩
June 6, 2022, 5:02 p.m.
លោកអ្នកកំពុងតែធ្វើអាជីវកម្មនៅលើទីផ្សារកម្ពុជា ដូច្នេះហើយលោកអ្នកច្បាស់ជាធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍របស់យើងកន្លងមកហើយ ដែលវាជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យមួយដ៏អស្ចារ្យ និងមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យមួយនេះ។Realestate.com.kh នឹងនាំមកជូននូវព្រឹត្តិការណ៍ពិព័រណ៍កាន់តែធំជាងមុន ដែលនេះជាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅសាលពិព័រណ៍កោះពេជ្រដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែ មេសា ថ្ងៃទី ២៦-២៧ នាពេលខាងមុខនេះហើយ។ យើងរំពឹងថានឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងមុនទ្វេដង។ជាមួយគ្នានេះផងដែរមានអ្នកដាក់តាំងបង្ហាញគម្រោងអភិវឌ្ឍន៍នៅក្នុងពិព័រណ៍នេះប្រមាណ 200ស្តង់រួមមានអ្នកអភិវឌ្ឍន៍ខុនដូអ្នកអភិវឌ្ឍន៍បុរី ភ្នាក់ងារអចលនទ្រព្យ និងក៏ដូចជាវិស័យដែលពាក់ព័ន្ធជាច្រើនរួមមាន៖ វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់គ្រឿងសិង្ហារឹម យានយន្ត ល-ល។ នេះជាឱកាសដ៏ល្អក្នុងការជួបអ្នកទិញ និងអ្នកលក់ដ៏មានសក្តានុពលដោយផ្ទាល់ផងដែរ។លើសពីនេះទៀតក្នុងនាមជាភ្នាក់ងារអចលនទ្រព្យក៏អាចធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមរបស់យើងទៀតផង។ យើងស្វាគមន៍ភ្នាក់ងារទាំងអស់ដើម្បីចូលរួម និងបង្ហាញសក្តានុពលនៃក្រុមហ៊ុនរបស់ខ្លួនទៅកាន់ម្ចាស់គម្រោងអភិវឌ្ឍន៍ និងសាធារណជនផងដែរ។ ចំណុចពិសេសរបស់កម្មវិធីនេះគឺផ្តោតទៅលើគម្រោងលំនៅដ្ឋានចាប់ពីប្រភេទគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យទៅដល់គម្រោងលំនៅដ្ឋានប្រណិត។មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ជាង១០,០០០នាក់ ដែលភាគច្រើនជាអ្នកដែលមានបំណងទិញផ្ទះដើម្បីបំពេញក្តីស្រម៉ៃ អ្នកខ្លះជាអ្នកដែលទិញផ្ទះលើកដំបូង ហើយក៏មានអ្នកដាក់តាំងបង្ហាញគម្រោងដែលជាវិនិយោគិនជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ។ ពិព័រណ៍នេះពិតជាបានពាំនាំឱកាសវិនិយោគដ៏ធំសម្បើមសម្រាប់វិនិយោគិន ក៏ដូចជា អ្នកដែលមានបំណងទិញផ្ទះ។ ពួកយើងរំពឹងថាមានការលក់អចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះប្រមាណ២០លានដុល្លារ។ការលក់ស្តង់បានកំពុងតែចាប់ផ្តើមហើយ ហើយពួកយើងនឹងធ្វើការទំនាក់ទំនងលោកអ្នកក្នុងពេល ឆាប់ៗនេះដើម្បីពន្យល់បន្ថែមអំពីពិព័រណ៍ដ៏អស្ចារ្យនេះ។ ស្តង់លក់ចាប់ពីតម្លៃ 1,500 ដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍តាមរយៈការធ្វើយុទ្ធនាការទីផ្សាររបស់យើងដោយផ្ទាល់។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសាដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។ រួសរាន់ឡើង ចាប់ផ្តើមធ្វើការកក់ស្តង់ពីឥឡូវនេះ ដើម្បីធ្វើឲ្យមុខជំនួញរបស់អ្នកកាន់តែមានភាពជោគជ័យ។សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
រួសរាន់ចុះឈ្មោះចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដើម្បីទទួលបានឱកាសទិញផ្ទះក្នុងតម្លៃពិសេស
រួសរាន់ចុះឈ្មោះចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដើម្បីទទួលបានឱកាសទិញផ្ទះក្នុងតម្លៃពិសេស
June 6, 2022, 5:02 p.m.
នៅថ្ងៃទី ២៦ - ២៧ ខែមេសាខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រនឹងមាន ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដែលជាឱកាសម្រាប់លោកអ្នកស្វែងរកគម្រោងលំនៅដ្ឋានណាមួយដែលជាតម្រូវការរបស់លោកអ្នក។មានការចូលរួមពីគម្រោងលំនៅដ្ឋានជាង១០០ក៏ដូចជាវិស័យដែលពាក់ព័ន្ធជាច្រើនរួមមាន វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសិង្ហារឹម ល-ល។សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជានេះពិតជាបានផ្តល់ឱកាសដល់បងប្អូន ដែលមានបំណងស្វែងរកលំនៅដ្ឋានថ្មីជាពិសេសសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលមានបំណងចង់បានផ្ទះនៅក្នុងក្តីស្រមៃអ្នកដែលមានប្រាក់ចំណូលមធ្យម ឬសម្រាប់អ្នកដែលចង់ស្វែងរកលំនៅដ្ឋានដើម្បីធ្វើការវិនិយោគជាដើម។សម្រាប់ម្ចាស់គម្រោងលំនៅដ្ឋានដែលចង់ដាក់តាំងបង្ហាញអំពីគម្រោងរបស់ខ្លួនក៏ដូចជាអាចផ្តល់ព័ត៌មាន និងឱកាសលក់ដោយផ្ទាល់ទៅកាន់អ្នកមកទស្សនានេះក៏ជាឱកាសដ៏ល្អផងដែរ សូមទំនាក់ទំនងមកកាន់យើងឥឡូវនេះ។សូមរំលឹកផងដែរថាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយនេះនាំមកជូនដោយ Realestate.com.kh។ កាលពីឆ្នាំកន្លងទៅអចលនទ្រព្យតម្លៃជាង២០លានដុល្លារលក់ដាច់ក្នុងពិធីពិព័រណ៍តែម្តង!រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស។សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
ក្លឹបស្ទែមបណ្តុះគំនិតយុវតីកម្ពុជាជំនាន់ក្រោយឱ្យចាប់អារម្មណ៍អាជីពក្នុងវិថីស្ទែម
ក្លឹបស្ទែមបណ្តុះគំនិតយុវតីកម្ពុជាជំនាន់ក្រោយឱ្យចាប់អារម្មណ៍អាជីពក្នុងវិថីស្ទែម
June 6, 2022, 5:02 p.m.
គម្រោងស្ទែមដើម្បីស្រ្តីកម្ពុជា គឺជាគម្រោងរបស់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាដែលជាដៃគូរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា និងក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ ក្រសួងអប់រំ យុវជន និងកីឡា ។ដើម្បីបំផុសគំនិតយុវតីឱ្យពិចារណាចាប់យកអាជីពក្នុងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គម្រោងស្ទែមដើម្បីស្រ្តីកម្ពុជាបានដាក់ឱ្យដំណើរការសកម្មភាពក្លឹបស្ទែមចំនួន៨សប្ដាហ៍ដែលដឹកនាំដោយយុវតី ហើយបច្ចុប្បន្នបានដំណើរការនៅតាមបណ្ដាសាលាមួយចំនួននៅកម្ពុជារួចមកហើយ។ក្លឹបស្ទែមផ្ដល់ឱកាសដើម្បីស្វែងយល់អំពីអាជីពការងារលើវិថីស្ទែមយ៉ាងពិតប្រាកដដែលស្រ្តីកម្ពុជាអាចជ្រើសរើសបាន។ ទន្ទឹមនឹងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំយុវតីដឹកនាំក្លឹបក៏នឹងជួបជាមួយស្រ្តីជំនាញអាជីពលើការងារស្ទែមនៅកម្ពុជាផងដែរ តាមរយៈវីដេអូសំភាសន៍ព្រមទាំងរីករាយជាមួយនឹងសកម្មភាពស្ទែមសប្បាយៗ និងធ្វើការស្វែងយល់អំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ឯកសារ ឬធនធានសម្រាប់ប្រើក្នុងក្លឹបគឺអាចទាញយកដោយឥតគិតថ្លៃសម្រាប់វិទ្យាល័យសិក្សានានានៅកម្ពុជា ហើយស័ក្តិសមប្រើសម្រាប់ថ្នាក់ទី៨ដល់ទី១០។ប្រធានបទប្រចាំសប្ដាហ៍នីមួយៗផ្ដោតសំខាន់ទៅលើអាជីពផ្សេងៗគ្នានៅក្នុងវិស័យស្ទែម ហើយសមាជិកក្លឹបនឹងទទួលបានការបំផុសគំនិតតាមរយៈវីដេអូសំភាសន៍ជាមួយស្រ្តី ដែលជាអ្នកជំនាញអាជីពនៅក្នុងផ្នែកផ្សេងៗគ្នានៃស្ទែម។ យើងផ្ដល់នូវសកម្មភាពសិក្សាដ៏រីករាយនិងចំទិសដៅ ជាមួយនឹងសម្ភារ ឬធនធានប្រើប្រាស់ដែលអាចងាយរកបាន មិនថានៅខេត្ត ឬទីក្រុងនោះឡើយ។ដោយឡែកការដឹកនាំក្លឹបមានលក្ខណៈសាមញ្ញ ហើយទាំងបុរស និងស្រ្តីសុទ្ធតែអាចចូលរួមធ្វើជាសមាជិកក្លឹបបានប្រសិនបើមានចំណាប់អារម្មណ៍ក្នុងដឹកនាំក្លឹបនៅសាលារបស់អ្នក សូមចុះឈ្មោះតាមរយៈតំណនេះ ដើម្បីទទួលបានឯកសារសម្រាប់ដឹកនាំក្លឹបប្រចាំសប្ដាហ៍។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាតាមរយ៖អ៊ីមែល ៖ stemsisters@stemcambodia.ngo ទូរស័ព្ទលេខ ៖ 023 72 72 62 ទំព័រវេប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ឬទំព័រហ្វេសប៊ុក https://www.facebook.com/CambodiaSTEMSisters/ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
June 6, 2022, 5:02 p.m.
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដើម្បីអបអរសាទរលោក ច្រឹក​ សុខនីម ដែលត្រូវបានជ្រើសរើសជាប្រធានសមាគម  CVEA ។ ក្រុមហ៊ុន និងសមាគមទាំងពីរបានពិភាក្សាអំពីរបៀបដែលអាចធ្វើការជាមួយគ្នា ដើម្បីជួយអភិវឌ្ឍសមត្ថភាពសមាជិករបស់ CVEA តាមរយៈការបង្កើនការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ប្រធានស​ម​ាគមដែលទើបជាប់ឆ្នោតថ្មីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការនេះ។“សមាគម CVEA ពិតជាកោតសរសើរចំពោះវត្តមានក្រុមហ៊ុន Realestate.com.kh ។ ចាប់តាំងឆ្នាំ ២០១៥ មក Realestate.com.kh នៅកម្ពុជាបានធ្វើជាចំណែកដ៏សំខាន់មួយនៅក្នុងទីផ្សារជាមួយ បច្ចេកវិទ្យានៃការទិញ និងលក់អចលនទ្រព្យអនឡាញ។”លោកសុខនីមក៏មើលឃើញដែរថា “Realestate.com.kh បានបង្កើតបច្ចេកវិទ្យាដែលមានប្រយោជន៍ និងងាយស្រួលប្រើប្រាស់ដែលមិនត្រឹមតែអ្នកទិញក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកទិញអន្តរជាតិអាចស្វែងរក និងទិញអចលនទ្រព្យដែលពួកគេចង់បាន។”លោកសុខនីមបានបន្ថែមថាអ្នកគ្រប់គ្នានៅក្នុងវិស័យនេះគួរតែផ្តោតលើការធ្វើការងារជាក្រុម ក្នុងគោលបំណងដើ​ម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើនឡើង។​ការអភិវឌ្ឍជំនាញក្នុងវិស័យ និងការជំរុញវិស័យអប់រំនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង។ លោកម៉ឹក ចិន្តា ស្ថាបនិកក្រុមហ៊ុន Reaestate.com.kh បាននិយាយថាកិច្ចសហការ គឺជាគន្លឹះនៃការ រីកចម្រើន។យើងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ CVEA ព្រោះយើងជឿជាក់ថាយើងអាចដឹកនាំទីផ្សារឆ្ពោះ ទៅរកការរីកចម្រើនប្រកបដោយចីរភាព។“មកដល់ពេលនេះ យើងបានធ្វើការជាមួយគ្នាអស់រយៈពេលបីបួនឆ្នាំហើយ យើងនៅតែត្រូវការសហការគ្នាបន្តទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ជាលទ្ធផលទីផ្សារអចលនទ្រព្យជាមួយប្រព័ន្ធឌីជីថលនឹងកាន់តែប្រសើរជាងមុន។”​“ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា យើងមានគោលបំណងចង់ជួយអោយអតិថិជនរបស់យើង ផ្លាស់ប្តូរពីអាជីវកម្មប្រពៃណីទៅជាប្រតិបត្តិការទិញលក់ជាមួយរបៀបថ្មីមួយដោយប្រើបច្ចេក វិទ្យាលើប្រព័ន្ធអនឡាញផ្ទាល់របស់ពួកគេ។” នេះបើតាមលោកចិន្តា។គោលដៅដ៏សំខាន់មួយក្នុងអណ្ណត្តរបស់លោកសុខនីមក្នុងនាមជាប្រធាន CVEA លោកចង់អភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យអចលនទ្រព្យឲ្យកាន់តែប្រសើរឡើង។ លោកបានអំពាវនាវឱ្យមានការបណ្ដុះបណ្ដាលកាន់តែច្រើន និងធ្វើឲ្យមានវិជ្ជាជីវៈកាន់តែខ្ពស់។ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
៥ដំណាក់កាលនៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
៥ដំណាក់កាលនៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
June 6, 2022, 5:02 p.m.
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គិតត្រឹមខែមិថុនាឆ្នាំ២០១៨របាយការណ៍បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែមិថុនាឆ្នាំ២០១៨ក្រសួងបានចែកប័ណ្ឌជូនពលរដ្ឋចំនួន ៤,៧៧៧,៧១១ ប័ណ្ណ ស្មើនឹង ៦៨.២៥% នៃផែនការចំនួន៧លានក្បាលដី។ជាទូទៅការចុះបញ្ជីដីធ្លីត្រូវបានបែងចែកជាពីរគឺការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​។ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវធ្វើឡើើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ចំណែកការចុះបញ្ជីដីមានលក្ខណៈជា​​ប្លង់ប្រព័ន្ធត្រូវធ្វើទៅតាមការកំណត់​របស់រដ្ឋាភិបាលដែលត្រូវកំណត់យកតំបន់ណាមួួយ ឬឃុំណាមួយជាតំបន់អាទិភាព។ នៅឆ្នាំ២០០២ធនាគារពិភពលោកបានអនុវត្តគម្រោងមួយ​គឺ Land Management and Administration Project ដើម្បីចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្ទាប់ពីបានបញ្ចប់គម្រោងរបស់ខ្លួនធនាគារពិភពលោកបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេប្រើ និងហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។តើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​មាននិតិវិធីដូចម្តេច?តើពលរដ្ឋមានកាតព្វកិច្ចដូចម្តេចខ្លះនៅក្នុងដំណើរការនេះ?តាមពិតទៅការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ ឬហៅថាប្លង់ LMAP ចាប់ពីឆ្នាំ២០០២មកនោះវាគឺជាការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាលដើម្បីធានាជូននូវភាពស្របច្បាប់នៃកម្មសិទ្ធិប្រជាជនក្នុងការកាន់កាប់ដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ជាបច្ចេកទេសដើម្បីដំណើរការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធឲ្យមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃច្បាប់ រដ្ឋាភិបាលបានបបង្កើតគណៈកម្មការមួយឡើង ហើយគណៈកម្មការនេះមានតួនាទីក្នុងការដឹកនាំ ត្រួតពិនិត្យ វាស់វែង និងកំណត់ពីភាពត្រឹមត្រូវនៃកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ។​សមាសភាពរបស់គណៈកម្មការ​មាន​ចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត/ក្រុង។ អភិបាល​ខេត្ត/ក្រុង មានតួនាទីជាប្រធានគណៈកម្មការ ចំណែកសមាជិកមានដូចជា អភិបាល​ស្រុក/ខ័ណ្ឌ ប្រធានក្រុម​បច្ចេកទេសវាស់វែង មេឃុំ/ចៅសង្កាត់  គ្រប់មេភូមិ​ទាំងអស់ និងចាស់ព្រឹទ្ធាចារ្យចំនួន​ ២រូប ដែល​ស្គាល់​ប្រវត្តិដី​នៅក្នុង​ឃុំច្បាស់លាស់។បើពិនិត្យលើភាពជាក់ស្តែងនៃដំណើរចុះបញ្ជីដីជាប្រព័ន្ធ និតិវិធីសំខាន់ៗចំនួន ៥ជំហ៊ានត្រូវបានកំណត់ជាទូទៅដូចខាងក្រោម៖ជំហ៊ានទី១៖ ការកំណត់តំបន់វិនិច្ឆ័យរដ្ឋាភិបាលនឹងធ្វើការ​កំណត់​តំបន់​វិនិច្ឆ័យ​ជាក់លាក់នៅក្នុងតំបន់ណាមួយ ឬឃុំណាមួយដើម្បី​ធ្វើ​ការ​ចុះបញ្ជីដីធ្លីបន្ទាប់អជ្ញាធរមូលដ្ឋាន​ធ្វើ​ការ​ប្រកាស​ និងជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ឃុំគោលដៅឲ្យ​បាន​ដឹង និងត្រៀមរាល់ឯកសារពាក់ព័ន្ធសម្រាប់​ចូលរួម​ក្នុង​ដំណើរ​ការ​នេះ។ជំហ៊ានទី២៖ ការវាស់វែង​ប្លង់​សុរិយោដី(ប្លង់ដី)មន្រ្តីសុរិយោដីនឹង​ចុះ​ទៅវាស់វែងទៅតាម​ព្រំដី ដែល​ចង្អុល​បង្ហាញ​ដោយ​ម្ចាស់ដី​។ ម្ចាស់ដីគឺ​ជា​អ្នក​ប្រាប់ពី​ព្រំរបស់ខ្លួន នៅពេលវាស់វែង​នេះការ​ចូលរួម​ដោយផ្ទាល់​ពី​ម្ចាស់ដី មាន​សារៈសំខាន់ ​ណាស់។ ក្នុងករណីមានការជំទាស់ពីអ្នក​ ដែលមានព្រំជាមួយគ្នាម្ចាស់ដីទាំងសងខាងត្រូវ សម្របសម្រួល ឬព្រមព្រៀងគ្នាជាមុនសិនទើបមន្រ្តីបច្ចេកទេសវាស់វែងជូន។ជំហ៊ានទី៣៖ ការផ្សព្វផ្សាយជំហ៊ានបន្ទាប់អាជ្ញាធរនឹងធ្វើ​ការ​បិទផ្សាយ​ជា​សាធារណៈ នូវ​ប្លង់​ដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដីក្នុង​រយៈពេល៣០​ថ្ងៃដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។ជំហ៊ានទី៤៖ ការវិនិច្ឆ័យ និង​សម្រេចមន្រ្តី​សុរិយោដីនឹង​ធ្វើ​ការពិនិត្យ ទៅ​លើ​ប្លង់​ដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដីទាំងអស់ បន្ទាប់​​ចុះ​នៅក្នុង​សៀវភៅគោលបញ្ជីដីធ្លី។ ការចុះ​ក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លី គឺសម្រាប់តែដីទាំងឡាយណាដែលមិន​មាន​ទំនាស់ ហើយ​មិនមែន​ចូល​ជាដី​របស់​រដ្ឋ។ ក្រោយពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​ ​ប្រធាន​មន្ទីរ​ភូមិបាល​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។ជំហ៊ានទី៥៖ ការចែកប័ណ្ណបន្ទាប់ពីការ​​ហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរហើយ អាជ្ញាធរ​ចុះមូលដ្ឋាននឹង​ចែក​ប័ណ្ណ​ទាំងនេះជូនដល់​ម្ចាស់ដី។តើម្ចាស់ដីត្រូវមានឯកសារចំបាច់អ្វីខ្លះ?ដើម្បីទទួលបានសិទ្ធិស្របច្បាប់ចុះបញ្ជីក្បាលដីបាន ម្ចាស់ដីត្រូវមាន​ឯកសារ​ចាំបាច់​មួយ​ចំនួន​ដូចជា៖ សំបុត្រ​កំណើត សៀវភៅ​គ្រួសារ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ សំបុត្រ​អាពាហ៍ពិពាហ៍​ បណ្តាំ​មរតក សាលក្រម​តុលាការ និងលិខិត​ទិញ-លក់។ល។ករណីមានវិវាទ តើត្រូវដោះស្រាយដូចម្តេច?នៅ​ក្នុង​ដំណើរ​ការ​ចុះបញ្ជីដីនេះប្រសិន​បើ​កើត​មាន​វិវាទ​ណាមួយកើតឡើង ជាទូទៅជម្លោះបែបនេះនឹងត្រូវដោះស្រាយបានជាមួយគណៈកម្មការដែលបានចាត់តាំងដោយភាគី​ជម្លោះ​​អាច​ស្នើសុំ​ឲ្យអជ្ញាធរពាក់ព័ន្ធនេះ​ជួយដោះស្រាយដោយ​មិនចាំបាច់​ប្តឹងផ្តល់​គ្នាទៅដល់​តុលាការ​នោះទេ។​រំលឹកផងដែរថានៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
June 6, 2022, 5:02 p.m.
អគ្គីភ័យតែងតែបានកើតមានឡើងជាទូទៅនៅទូទាំងប្រទេសកម្ពុជា តែសម្រាប់អគារខ្ពស់ៗគេកម្រនឹងឃើញមានអគ្គីភ័យកើតឡើងណាស់។ ទោះយ៉ាងណាកាលពីដើមខែនេះមានការផ្ទុះឆេះ អគារកាស៊ីណូ មួយកម្ពស់១៨ជាន់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ មួយភាគធំនៃអាគារត្រូវបានបំផ្លាញ តែសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិតទេ។លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sokha Residences Group បានលើកឡើងថា  “ម្ចាស់អគារភាគច្រើនមិនទាន់បានយកចិត្តទុកដាក់ចំពោះការការពារអគ្គីភ័យឲ្យបានខ្ពស់នៅឡើយនៅពេលសាងសង់អគារខ្ពស់ៗ។”​លោក គន្ធា ក៏មានគម្រោងខុនដូមួយនៅក្នុងក្រុងប៉ោយប៉ែតផងដែរ ហើយលោកអះអាងថាអគ្គីភ័យនាពេលថ្មីៗនេះគឺដោយសារតែបច្ចេកទេសនៃការសាងសង់ និងបញ្ហានៃការគ្រប់គ្រង នៅក្នុងអគារ។លោកបាននិយាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះអគ្គីភ័យនៅប៉ោយប៉ែតនេះ ដោយសារវាអាចកើតឡើងគ្រប់ពេលនៅពេលមិនមានការគ្រប់គ្រងមួយត្រឹមត្រូវ។”  ចំពោះបញ្ហានេះលោកបានបន្ថែមថាម្ចាស់អគារត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ សម្រាប់ការការពារអគារខុនដូកម្ពស់២១ជាន់របស់លោក គឺពួកយើងបានទិញសេវាកម្មធានារ៉ាប់រងលើការបាក់ស្រុតអគារ និងការធានារ៉ាប់រងគ្រោះអគ្គីភ័យ។​ នេះជាការបញ្ជាក់របស់លោក គន្ធា។“​ពាក់ព័ន្ធនឹងសុវត្ថិភាពនៃផ្ទៃខាងក្នុងអគារវិញ អគារទាំងមូលបានបំពាក់ដោយប្រព័ន្ធការពារ អគ្គីភ័យលំដាប់ខ្ពស់ស្របតាមស្តង់ដាររបស់សិង្ហបុរី។”​អ្នកនាង Kuang Catherine អ្នកតំណាងរបស់ក្រុមហ៊ុន R & F Properties បាននិយាយថា អគ្គីភ័យ គឺបណ្តាលមកពីកត្តាមនុស្ស ឬគ្រោះធម្មជាតិ។អ្នកនាង Catherine បានបន្ថែមថា «ខ្ញុំជឿថាអគ្គីភ័យភាគច្រើនកើតឡើងដោយសារតែកត្តាមនុស្ស»។ អ្នកនាងចង់សំដៅដល់សកម្មភាពបង្កដូចជាការជក់បារី ការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស ឬការគ្រប់គ្រងសុវត្ថិភាពអគារមិនបានត្រឹមត្រូវ។អ្នកនាងបាននិយាយថា “គម្រោងរបស់ក្រុមហ៊ុន​ R & F Properties ត្រូវបានសាងសង់ឡើងស្របតាម គុណភាពសំណង់របស់ប្រទេសចិន ហើយត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធការពារអគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះ និងកាត់បន្ថយគ្រោះថ្នាក់ចៃដន្យផ្សេងៗ។” អ្នកនាងបានពន្យល់ថាអគារខ្ពស់ៗមានខ្សែភ្លើង និងឧបករណ៍នានាច្រើនជាងអគារធម្មតា។ ដូច្នេះ គេត្រូវបង្កើនសុវត្ថិភាព ឲ្យបានខ្ពស់សម្រាប់សំណង់អគារប្រភេទនេះ។អ្នកនាង Catherine បានអះអាងថាជំហានដំបូងក្នុងការបង្កើនសុវត្ថិភាពអគ្គីភ័យគឺត្រូវទាមទារការ លើកកម្ពស់ការយល់ដឹងពីមូលហេតុ និងការការពារគ្រោះអគ្គីភ័យ។ ក្រៅពីនេះឧបករណ៍ការពារ ភ្លើងឆេះដូចជា៖ បំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធបាញ់ទឹកត្រូវតែថែរក្សាឲ្យបានត្រឹមត្រូវ។ក្រៅពីបំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធទឹកពន្លត់អគ្គីភ័យ អគារថ្មីៗជាច្រើនបានបំពាក់ប្រព័ន្ធសំឡេងរោទិ៍អគ្គីភ័យ។ ប្រព័ន្ធការពារទាំងបីនេះគឺជាផ្នែកមួយដ៏សំខាន់នៃស្តង់ដារសុវត្ថិភាពនៅទូទាំងពិភពលោក។លោក នង ​សាម៉ឺឌី​ ជាស្ថាបត្យករនៃក្រុមហ៊ុន Aerne Architect & Associates បានជំរុញឲ្យធ្វើការយកចិត្តទុកដាក់ខ្លាំងក្នុងពេលដំណាក់កាលនៃការតម្លើងខ្សែភ្លើងនៅក្នុងអគារ។លោក សាម៉ឺឌី ក៏បានជំរុញឱ្យប្រើប្រាស់សម្ភារៈសំណង់ ដែលធន់ទ្រាំនឹងកម្ដៅបានល្អ និងមិនត្រូវអនុញ្ញាតអោយនាំចូលសារធាតុដែលងាយឆាបឆេះចូលទៅខាងក្នុងអគារ។ លើសពីនេះទៀត លោកបានណែនាំថា អគារខ្ពស់គួរតែមានប្រព័ន្ធបំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹក និងទុយោបាញ់ទឹកនៅតាមចំណុចសំខាន់នៃអគារ។ ត្រូវដំឡើងឧបករណ៏ផ្តាច់ចរន្តអគ្គីសនីដើម្បីការពារ នៅពេលមានភ្លើងឆេះ ហើយនៅក្នុងអគារគប្បីមានជណ្តើរអគ្គីភ័យតភ្ជាប់ជាមួយនឹងទ្វារពិសេសការពារផ្សែង និងធន់កំដៅបានយូរដើម្បីឲ្យមនុស្សអាចរត់គេចបាន។ ។លោកបាននិយាយថា “អគារត្រូវសាងសង់ដោយប្រើប្រាស់សម្ភារៈ ដែលមានលក្ខណៈសមស្របចំណែកការតភ្ជាប់បណ្តាញអគ្គិសនីត្រូវធ្វើឡើងតាម​បច្ចេកទេសត្រឹមត្រូវ។”អ្នកនាង ស៊ឹម កល្យាណ អ្នកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសន្តិសុខ Global Security Solutions បាននិយាយថាសុវត្ថិភាពគឺអាទិភាពមុខគេមិនថានៅក្នុងអគារធំ ឬតូចនោះទេ។អ្នកនាងបានអះអាងថាមានកត្តា៣ធំៗ ដែលអាចបង្កជាគ្រោះអគ្គីភ័យបានមានដូចជា៖ ការធ្វេសប្រហែសរបស់មនុស្ស ការប្រើប្រាស់ចរន្តអគ្គិសនីហួសកម្រិត​ ឬមិនមានបច្ចេកទេសត្រឹមត្រូវ ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈហួសកំណត់ដោយមិនមានការគ្រប់គ្រងច្បាស់លាស់។​“ក្រៅពីនេះយើងត្រូវមានផែនការសង្គ្រោះបន្ទាន់នៅនឹងកន្លែង វិធីនេះអាចធានាសុវត្ថិភាពអ្នកគ្រប់គ្នានៅក្នុងករណីដែលមានអគ្គីភ័យ។”​នាយកប្រតិបត្តិរបស់គម្រោងខុនដូ Sokha Residences លោក គន្ធា បាននិយាយថាសុវត្ថិភាពពីគ្រោះអគ្គីភ័យគឺជាក្តីបារម្ភរបស់សហគមន៍ទាំងមូល។ ដោយហេតុថាប្រសិនបើផ្ទះ ឬអគារណាមួយឆេះ វាអាចរាលដាលទៅដល់អចលនទ្រព្យនៅជាប់គ្នានោះបានយ៉ាងងាយស្រួល។ដើម្បីធានាឱ្យបានសុវត្ថិភាពម្ចាស់អគារគួរតែជួលក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានវិជ្ជាជីវៈ ឲ្យទទួលខុសត្រូវមើលថែរក្សា និងការពារអគារទាំងមូល។ “យើងត្រូវជំរុញឱ្យអគារទាំងអស់ មានស្តង់ដារនៃការការពារមួយបានមានភាពត្រឹមត្រូវ៕”ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!
គម្រោងបុរីហេងមានជ័យ៖ ទិញភ្លាមបានចូលនៅភ្លាម!
គម្រោងបុរីហេងមានជ័យ៖ ទិញភ្លាមបានចូលនៅភ្លាម!
May 9, 2022, 5:59 a.m.
នៅពេលទិញបុរីមិនត្រឹមតែចង់បានគម្រោងមួយដែលផ្តល់ឲ្យយើងនូវផាសុកភាព គុណភាព សុវត្ថិភាព ប៉ុណ្ណោះទេប៉ុន្តែជាធម្មតាយើងតែងតែចង់រស់នៅក្នុងផ្ទះនោះឱ្យបានកាន់តែលឿនតែម្តង។ ជាធម្មតាគម្រោងបុរីមួយចំនួនត្រូវការរយៈពេលយូរមួយដើម្បីបញ្ចប់គម្រោងរប​ស់ខ្លួន ដូច្នេះប្រសិនបើសិនជាអ្នកដែលបានទិញផ្ទះនោះមុនពេលគម្រោងបានបញ្ចប់យើងត្រូវចាំរហូតដល់គម្រោងនោះបានបញ្ចប់ដែលជាមធ្យមអាចឈានដល់ទៅ១ឆ្នាំកន្លះ រឺ២ឆ្នាំឯណោះ។​ដូចបានរៀបរាប់ខាងដើមគម្រោងបុរីហេងមានជ័យបានបញ្ចប់ការសាងសង់១០០%ហើយលោកអ្នកអាចទិញភ្លាមចូលរស់នៅបានភ្លាម។ គ្រាន់តែមានប្រាក់ចំនួន១២​,៥០០ដុល្លារនៅក្នុងដៃអាចក្លាយជាម្ចាស់ផ្ទះដែលពោរពេញទៅដោយគុណភាព និងសោភណ្ឌភាពនៅបុរីហេងមានជ័យនេះ។ គម្រោងនេះមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចម្ងាយប្រមាណត្រឹមតែ​​១គីឡូម៉ែត្រចុះពីស្ពានច្បាអំពៅ បត់ចូលខាងស្ដាំដៃចម្ងាយ៤០០មពីផ្លូវជាតិលេខ១តាមបណ្តោយផ្លូវធ្វើលិខិតឆ្លងដែន។បុរីហេងមានជ័យមានផ្ទះល្វែងសម្រាប់លក់ ដែលមានកំពស់ ២ជាន់ ២ជាន់កន្លះ និង៣ជាន់កន្លះ​ដោយក្នុងនោះមានបន្ទប់គេងចាប់ពី៤ដល់៦បន្ទប់ជាមួយតម្លៃលក់ដ៏សមរម្យ។ គម្រោងនេះសាកសមបំផុតសម្រាប់លោកអ្នកដែលចង់បានលំនៅដ្ឋាននៅក្នុងទីប្រជុំជនដែលកំពុងមានសក្តានុពលបូករួមជាមួយបរិស្ថានរស់នៅប្រកបដោយធម្មជាតិ និងភាពស្ងប់ស្ងាប់ពីការរំខាននូវសម្លេងចរាចរណ៍ផ្សេងៗ។​ការសាងសង់របស់គម្រោងបុរីនេះគឺមានការយកចិត្តទុកដាក់ផ្ទាល់ពីម្ចាស់បុរីតែម្តង ដោយធានាឱ្យបាននូវសម្ភាៈ និងម៉ូតផ្ទះទំនើបទាន់សម័យប្រកបដោយស្តង់ដាអន្តរជាតិ។ ចំណែកឯការរៀបចំ និងការរចនា ម៉ូតនៅក្នុងផ្ទះវិញគឺចូលទៅធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាតែម្តងដោយសារតែផ្ទះនីមួយត្រូវបានតុបតែងជាមួយនឹងក្បាច់ស្អាតៗជាមួយបន្ទប់ធំទូលាយ។ រីឯគ្រឿងបរិក្ខាក្នុងផ្ទះទៀតសោតរួមមានដូចជាអំពូលភ្លើង អិដ្ឋការ៉ូ បរិក្ខារបន្ទប់ទឹក បន្ទប់គេង និងផ្ទះបាយជាដើមសុទ្ធតែនាំចូលមកពីបរទេសដើម្បីធានាអាយុកាលនៃការប្រើប្រាស់។ក្រៅពីនេះលក្ខណៈពិសេសរបស់បុរីហេងមានជ័យនោះគឺត្រង់ថាបុរីនេះស្ថិតនៅក្នុងទីប្រជុំដែលកំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះអ្នកដែលស្នាក់នៅបុរីនេះមិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយនោះឡើយព្រោះថាភោជនីយដ្ឋាន សាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងហាត់ប្រាណ ​និងកន្លែងកំសាន្តនានាសុទ្ធតែនៅជុំវិញបុរីនេះ។កាន់តែពិសេសជាងនេះទៅទៀតម្ចាស់គម្រោងក៏៏មានការបង់ប្រាក់ជាច្រើនជម្រើសដែលអាចផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅក្នុងគម្រោងដែលកំពុងមានសក្តានុពលមួយនេះ។ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់ក្រុមការងាររបស់យើងឥឡូវនេះ!