+85561 777 090
Logo

Recent Articles

វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
May 30, 2022, 10:55 p.m.
បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកកាលពីឆ្នាំមុនពិព័រណ៍អចលនទ្រព្យកម្ពុជាបានត្រលប់មកវិញសារជាថ្មីនៅខែតុលា ថ្ងៃទី ១៩-២០ នៅសណ្ឋាគារណាហ្គាវើលទី១។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះ Realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានប្រភេទបុរី ខុនដូ និងមានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនទៀតផងដែរ។ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group ដែលនឹងពាំនាំគម្រោងលំនៅដ្ឋានបុរី ខុនដូជាដើម។ គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palms ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង   Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia គម្រោង Cloud Coast​ ក្រុមហ៊ុន Naki Group គម្រោង Royal Park គម្រោងរីស៊ត New Nordic Group គម្រោង Morgan Tower គម្រោង​​ The Spring Villa គម្រោងរីស៊ត Angkor Grace គម្រោង Skyland Condo គម្រោង VHouse គម្រោង Maison Poly  គម្រោង RS Residence គម្រោងខុនដូ88Suit គម្រោង Prince Huan Yu ជាដើម។ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងលំនៅដ្ឋានចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹងលើកយកប្រធានបទជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹងទីផ្សារអចលនទ្រព្យជាដើម។កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ចុះឈ្មោះដោយសេរី នៅថ្ងៃទី ១៩ & ២០ ខែតុលា ២០១៨ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
June 6, 2022, 8:07 p.m.
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី របស់​​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី២៥ ខែកញ្ញា នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាព អនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​។បច្ចុប្បន្នក្រសួងអនុម័តប្រកាសស្តីពីកាអភិវឌ្ឍដីហើយបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រកាសនេះនឹងអនុវត្តសម្រាប់គ្រប់ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ផងដែរ។ គម្រោងដីឡូតិ៍ តម្រូវឲ្យសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។ជាការក្រើនរំលឹក លោក ប៉ែន សុផល  បានបញ្ជាក់ថា “មន្រ្តី​ជំនាញ​របស់ក្រសួង​រៀប​ចំ​ដែន​ដី នឹង​ចាត់​វិធាន​ការជាក់លាក់តាមផ្លូវច្បាប់លើ​អ្នក​លក់​ដី​ឡូតិ៍​ទាំង​ឡាយក្នុងករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬ​លក់​ដី​ឡូតិ៍​ ដែល​មិន​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​។​”  អ្នកឱកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL  បានស្វាគមន៍ និងគាំទ្រចំ​ពោះវិធានការថ្មីនេះរបស់ក្រសួងដែនដី។ លោកបានមានប្រសាសន៍ថា «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដើម្បីបញ្ឍប់រាល់សកម្មភាពមិនស្របច្បាប់របស់អ្នកលក់ និងគម្រោងដីឡូតិ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា»។លោក បានបន្ថែមទៀតថាវិធាននេះគឺជាប្រយោជន៍ដល់វិស័យទាំងមូល ដើម្បីបន្តភាពរីកចម្រើនទៅមុខជានិច្ចជាមួយនឹងការ ធានាបាននូវការពារដល់គ្រប់ភាគីពាក់ព័ន្ធទាំងអ្នកលក់ អ្នកទិញនិងម្ចាស់គម្រោងស្របច្បាប់។​​ជាមួយគ្នានេះ លោក សន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានមានប្រសាសន៍ថាការចាត់វិធានការ នេះជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លីពិសេសគឺការពុះដីឡូតិ៍ដោយសារបច្ចុប្បន្នវិស័យនេះកំពុងមានកំណើនខ្លាំង ហើយនៅពេលក្រសួងចាប់ផ្តើមងាកមកយកចិត្តទុកដាក់លើការរៀបចំ និងគ្រប់គ្រងទៅតាមស្តង់ដារសមស្រប នោះបញ្ហានឹងត្រូវបានដោះស្រាយ។​លោក សៀប បានបញ្ជាក់ថា កន្លងមក អ្នកទិញដីឡូតិ៍ធ្លាប់ជួបបញ្ហាដោយសារគម្រោងមួយចំនួន មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង និងផ្លូវមិនច្បាស់លាស់ ប្លង់កម្មសិទ្ធិមិនជាក់លាក់ និងមានបញ្ហានៅពេលរដ្ឋាភិបាលចាប់ផ្តើមអភិវឌ្ឍនៅក្នុងតំបន់នោះ។​ លោក ជឿថា វិធានការរបស់ក្រសួង នឹងធ្វើអោយការពុះដីឡូតិ៍លក់កាន់តែមានភាពប្រសើរឡើង។​ទោះយ៉ាងណា អ្នកឱកញ៉ា ចេង ខេង មើលឃើញថាបច្ចុប្បន្នរវាងរដ្ឋ និងវិស័យឯកជននៅតែត្រូវការការពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របមួយជួយឲ្យវិស័យអចលនទ្រព្យនៅតែបន្តភាពរីកចម្រើនប្រកបដោយចីរភាព៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ វិស័យឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យ
លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ វិស័យឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យ
May 26, 2022, 7:14 a.m.
Realestate.com.kh គឺ​ជា​គេហទំព័រ​ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ គេហទំព័រ​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ឹក ចិន្តា ​នៅ​ឆ្នាំ​២០០៩​ហើយ​នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ បច្ចុប្បន្ន​គេហទំព័រ​នេះ​មាន​បី​ភាសា គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនដែលមានជាង ២៥,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួលនិងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និងតាមរយៈកម្មវិធី (APP) របស់ Realestate.com.kh ជារៀងរាល់ខែ។ ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​ជា​មួយ​លោក ម៉ឹក ចិន្តា ​អំពី​អាជីវកម្ម​​ការ​អភិវឌ្ឍន៍​នៃ​អាជីវកម្ម​មួយ​នេះ។​នៅក្នុងរង្វង់នៃការប្រកួត​ប្រជែង​ក្នុងវិស័យបច្ចេកវិទ្យា​យើងត្រូវតែ​ហ៊ានពុះពារ​តស៊ូ និង​ប្រថុយប្រថាន​។ មានឱកាសជាច្រើន​នៅខាងក្រៅ​ដែលយើងត្រូវ​តែ​សម្លឹង​មើល​វា​ និងព្យាយាមចាប់យកឲ្យបានល្អ។​ ដូចពាក្យឡាតាំងមួយឃ្លាពោលថា “សំណាង​កើតពីភាពក្លាហាន”។ក្រុមហ៊ុនយើងកំពុងផ្ដោតជាសំខាន់ទៅលើការ​រក្សាស្ដង់ដារនិង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជា​​​គេហទំព័រផ្នែកអចលនទ្រព្យ​នាំមុខគេក្នុងប្រទេសកម្ពុជា។ Realestate.com.kh មាន​ជាង៤ម៉ឺន​អចលនទ្រព្យ​ដែល​បាន​ដាក់លក់ និង​ជួល​​ហើយ​មាន​អ្នក​ចូលទស្សនាប្រមាណ​ជា​១ម៉ឺននាក់។ យើង​ផ្ដល់ព័ត៌មាន​ដែល​​ទូលំ​ទូលាយ និងដែលអាចទុកចិត្តបានបំផុតគឺមិនគ្រាន់តែផ្ដល់ព័ត៌មានអំពី​អចលន​ទ្រព្យ​របស់​កម្ពុជា​ប៉ុណ្ណោះទេតែរួមបញ្ចូលទាំង ព័ត៌មានអំពីតំបន់កំពុងអភិវឌ្ឍ ​​ការ​ដឹកជញ្ជូន​ គោលដៅទេសចរណ៍តំបន់សេដ្ឋកិច្ចពិសេស ប្រព័ន្ធ​ថែទាំ​សុខភាព សេវាកម្មរបស់រដ្ឋាភិបាលនិងព័ត៌មានជាច្រើនទៀតដែល អ្នកចូលមកវិនិយោគ ឬអ្នកមកទស្សនាប្រទេសកម្ពុជាត្រូវការ។បន្ថែមពីលើភាសាខ្មែរ ពេលនេះយើងកំពុងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេសនិង​ភាសាចិន​ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយ។ ផ្តើមចេញ​ពីបុគ្គលិក​ក្នុងស្រុកពីរបីនាក់ ពេលនេះយើងមានបុគ្គិលិកទាំងក្នុងស្រុក និងបរទេសជាង៣០នាក់។ ពួកយើងកំពុងស្ថិតនៅលើការរីកចម្រើនដ៏វែងឆ្ងាយ និងកំពុងសម្លឹងមើលការធ្លាក់ចុះនៃអាជីវកម្មដទៃៗទៀត។ យើងមានទំនុកចិត្ត​ទៅ​លើការរីកចម្រើនរបស់ក្រុមហ៊ុន​ជាមួយនឹងការគ្រប់គ្រប់ការធ្វើទីផ្សារ និងក្រុម​បង្កើតមាតិការដ៏ល្អរបស់យើង។នៅលើផ្លូវនៃដំណើរការអាជីវកម្មទាំងអស់មាន​​បញ្ហា​ច្រើន​ណាស់​ដែល​ត្រូវ​ប្រឈមហើយ Realestate.com.kh ក៏​ជៀស​មិនផុតដែរ។ បញ្ហាដ៏ចម្បងនោះគឺការស្វែងរកមនុស្សដើម្បីមកគ្រប់គ្រង និងធ្វើការក្នុងក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។ សំណាងល្អដែលខ្ញុំអាចរកដៃគូរដែលត្រឹមត្រូវក្រុមការងារដែលខិតខំប្រឹងប្រែង និងបុគ្គលិកដែលមានការលះបង់ខ្ពស់។ យើងធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះទៅលើបញ្ហាដែលយើងជួបប្រទះកន្លងមក។ធម្មតាទេ! វាកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់យើង និង លទ្ធផលនៃការសហការ និងលះបង់របស់យើង។ យើងមានការអនុវត្តន៍ផ្នែកអាជីវកម្មដ៏ល្អមានយុទ្ធសាស្រ្តច្បាស់លាស់ និងធ្វើវាក្នុងស្ដង់ដារខ្ពស់បំផុត។ ប៉ុន្តែភាពជោគជ័យរបស់យើងក៏អាស្រ័យទៅលើការស្វែងរកដៃគូសហការដ៏ត្រឹមត្រូវផងដែរ។ នៅក្នុងឆ្នាំ ២០១៥ យើងបានសហការជាមួយក្រុមហ៊ុន ​Digital Classifieds Group (DCG) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលីដែលអនុញ្ញាតឲ្យយើងអាចពង្រីកប្រតិបត្តិការរបស់យើងបន្តែមទៀត។ នៅដើមឆ្នាំនេះក្រុមហ៊ុន ​Belt Road Capital Management (BCRM) បានសហការជាមួយ​ដែរ​ដោយ​បាន​បន្ថែម​​ទឹកប្រាក់វិនិយោគ​ប្រមាណ១.៨លានដុល្លា។វិនិយោគិនជាទូទៅជាមនុស្សដែលចង់បង្កើតប្រាក់ចំណេញ​ពីការវិនិយោគរបស់ពួកគេ។ ពួកគេតែងតែស្វែងរកស្ថាប័ន​ ឬក្រុមហ៊ុនណាដែលមានសក្តានុពល​​លើ​ការអភិវឌ្ឍ ឬរីកចម្រើន។ប្រសិនបើ​អង្គភាព​របស់អ្នកដំណើរការល្អ មានការគ្រប់គ្រងប្រកបដោយគុណភាពមានបុគ្គលិក​គ្រប់គ្រាន់ មានគោលដៅច្បាស់លាស់ និងមានផែនការយុទ្ធសាស្រ្តប្រកបដោយសកម្មភាព​និង​ភាព​ច្បាស់​លាស់​នោះវិនិយោគិនជាច្រើននឹងចូលមកវិនិយោគមិនខាន។ការចាប់ផ្តើមអាជីវកម្មដំបូងគឺពិតជាមានការលំបាកជាមួយនឹងដើមទុន។ប៉ុន្តែប្រសិនបើ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នកធ្វើការរួមគ្នាជាធ្លុងមួយនិងអនុវត្តតាមផែនការអាជីវកម្មមួយដ៏ ច្បាស់លាស់នោះអាជីវកម្មរបស់អ្នកនឹងទទួលបានភាពជោគជ័យ។ ចំណុចពិសេសៗទាំងនេះនឹងនាំលោកអ្នកទៅកាន់ដល់ចំណុចកំពូលមួយដ៏ឆាប់រហ័សនៅក្នុងទីផ្សារដ៏មានការប្រកួតប្រជែងមួយនេះ។សូមចងចាំថាសុចរិតភាពការយកចិត្តទុកដាក់និងការខិតខំគឺមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់បានជោគជ័យក្នុងជីវិតចំណុចនេះនៅក្នុងវិស័យអចលនទ្រព្យក៏ត្រូវតែមានដូចគ្នាផង ដែរ។ ឧបសគ្គនិងបញ្ហាប្រឈមគឺវាគ្រាន់តែជារឿងបណ្តោះអាសន្នដោយឡែកភាពជោគជ័យនឹងវិលមករកយើងវិញជាមិនខាន៕ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!​ចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានរបស់យើងថ្ងៃនេះ!​ ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា
គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា
June 2, 2022, 10:57 a.m.
ការអភិវឌ្ឍដីត្រូវគោរពតាមបទបញ្ញត្តិប្រើប្រាស់ដី ឬប្លង់គោលប្រើប្រាស់ដី ឬផែនការប្រើប្រាស់ដីក្នុងរាជធានី ក្រុង ទីប្រជុុំជន ដែលទីតាំងគម្រោងស្ថិតនៅ  និងលក្ខខណ្ឌច្បាប់ជាធរមាន។ក្រសួងដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី កាលពីថ្ងៃ​ទី២៥ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី។ ប្រកាសនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយប្រកាសនេះក៏នឹងតម្រូវឲ្យគ្រប់ការអភិវឌ្ឍដីរួមទាំងគម្រោងពុះដីឡូតិ៍ត្រូវតែអនុវត្តតាម។គម្រោងដីឡូតិ៍តម្រូវឲ្យសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។តាមលក្ខខណ្ឌច្បាប់ខាងក្រោមនេះជាផែនការសម្រាប់ការអភិវឌ្ឍដីដែលអ្នកអភិវឌ្ឍ ត្រូវគោរពតាម៖១. ត្រូវរក្សាទុកផ្ទៃដី ២៥% នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនា ដូចជា​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។២. ត្រូវរក្សាទុកផ្ទៃដី១០%នៃផ្ទៃដីសរុប ឬ១០ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់​ សម្រាប់រៀបចំតំបន់សាធារណៈ និងតំបន់បៃតង ដូចជា៖ សួនច្បារសាធារណៈ កន្លែងលេងសម្រាប់កុមារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងកន្លែងកំសាន្ត។៣. ត្រូវរៀបចំឲ្យមានកន្លែងផ្តល់សេវាជូនសាធារណជនឲ្យបានសមស្របដូចជា៖ សាលារៀន មណ្ឌលសុខភាព អគារដ្ឋបាល និងផ្សារ។៤ . ត្រូវរៀបចំការអភិវឌ្ឍបៃតង ដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។ទាក់ទងនឹងការប្រកាសប្រើប្រាស់ដីនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម ក៏បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាពអនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ដៃគូផ្គត់ផ្គង់សំភារៈកីឡាស្តង់ដាអន្តរជាតិដ៏ល្អសម្រាប់លោកអ្នក
ដៃគូផ្គត់ផ្គង់សំភារៈកីឡាស្តង់ដាអន្តរជាតិដ៏ល្អសម្រាប់លោកអ្នក
June 6, 2022, 5:02 p.m.
ក្រុមហ៊ុនផ្តត់ផ្គង់សំភារៈកីឡា SEARA គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងការចែកចាយសំភារៈកីឡា គ្រប់ប្រភេទមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែពាសពេញតំបន់អាស៊ីអាគ្នេយ៍។ក្រុមហ៊ុនបានបើកដំណើរការរយៈកាលជាង២០ឆ្នាំហើយដែលមានបេសកម្មនាំយកសំភារៈកីឡាដែលស្របតាមស្តង់ដាអន្តរជាតិមកកាន់ទីផ្សារអាស៊ី។ ទោះបីជាមានតម្រូវការទីផ្សារនៃសំភារៈកីឡាដែលមានស្តង់ដានៅមានកម្រិតទាបនៅឡើយក៏ក្រុមហ៊ុន SEARA នៅតែជឿជាក់ថាទីផ្សារមួយនេះនឹងមានតម្រូវការកើនឡើងស្របពេលដែលតំបន់អាស៊ីកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច និងយល់កាន់តែច្បាស់អំពីសុខភាព និងការធ្វើលំហាត់ប្រាណ។  តួយ៉ាងតំបន់អាស៊ីអាគ្នេយ៍យើងឃើញថាទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់។ ចាប់ពីឆ្នាំ២០០០មកម្ចាស់គម្រោងអភិវឌ្ឍន៍បានរៀបចំក្លឹបកីឡាដែលត្រូវការសំភារៈកីឡាដែលមានស្តង់ដារខ្ពស់កាន់តែច្រើនសម្រាប់គម្រោងរបស់ពួកគេ។ ដូចនេះហើយបានជាក្រុមហ៊ុន SEARA ចាប់ផ្តើមត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា SEARA មានកេរ្តិ៍ឈ្មោះល្បីយ៉ាងខ្លាំងដោយសារតែការផ្តល់ជូនសំភារៈកីឡាដែលមានគុណភាពខ្ពស់ក៏ដូចជាការតំឡើងតុបតែងក្លឹបកីឡាសម្រាប់សណ្ឋាគារ រីស៊ត និងគម្រោងលំនៅដ្ឋានប្រណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ការិយាល័យកណ្តាលគឺស្ថិតនៅទីក្រុងបាងកកដែលមានការិយាល័យ និងការិយាល័យតាំងបង្ហាញនៅតាមតំបន់ដូចជា៖ ភូកេត ផាតាយ៉ា​ កោះសាម៉ុយ ខេត្តហ៊ួហីន ទីក្រុងហូជីមិញ ហ៊ាណយ ទីក្រុងយ៉ានហ្គូន ទីក្រុងដាកា និងទីក្រុងភ្នំពេញ។នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន SEARA បានផ្គត់ផ្គត់ និងតំឡើងសំភារៈកីឡាជូនដល់ ស្ថានទូត សណ្ឋាគារ ក្រុមហ៊ុន ក្លឹបកីឡាល្បីៗជាច្រើនដូចជា៖ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ សណ្ឋាគារ និងក្លឹបកំសាន្តណាហ្គាវើល សណ្ឋាគារភូគីត្រា សណ្ឋាគាររ៉ូសវ៉ូដ សណ្ឋាគារ  Marriott Courtyard ភ្នំពេញ និងMarriott Courtyard សៀមរាប សណ្ឋាគារ Intercontinental (ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជា the Great Duke) សណ្ឋាគារ Raffles le Royal សណ្ឋាគារ Le Meridien Angkor  រីស៊តភូមិបៃតង សណ្ឋាគារ Garden City Hotel សណ្ឋាគារភ្នំពេញ សណ្ឋាគារ Sun & Moon គម្រោង Embassy Residences & Embassy Central សាលារៀនអន្តរជាតិភ្នំពេញ ក្លឹបវាយកូនហ្គោល Huione ក្លឹបវាយកូនហ្គោល Cambodian Country Club ក្លឹបហាត់ប្រាណបន្ទាយ ក្លឹបហាត់ប្រាណនៅផ្សារទំនើបអ៊ីអ៊នម៉ល សែនសុខ សណ្ឋាគារ The Royal Sands Koh Rong ក្រុមហ៊ុន DHL Cambodia ក្រុមហ៊ុនស្រា បៀរកម្ពុជា ខុនដូ Sky 31 , Shinta Mani Angkor និងមានជាច្រើនទៀត។ ការិយាល័យតាំងបង្ហាញសំភារៈកីឡាស្ថិត នៅមហាវិថីព្រះនរោត្តមដែលអនុញ្ញាតិឲ្យអតិថិជនសាកល្បងជាមួយនឹងសំភារៈផ្ទាល់តែម្តង មុននឹងពួកគេសម្រេចចិត្តទិញ។ក្រុមហ៊ុន SEARA បានផ្តល់ជូនសម្រាប់អតិថិជនដែលសមស្របនឹងគម្រោងរបស់ពួកគាត់ទាំងខ្នាតតូច និងធំ។ សេវាកម្មផ្គត់ផ្គង់ទាំងនោះផ្តល់ជូនទាំងសេវាកម្មសម្រាប់អតិថិជនបែបពាណិជ្ជកម្ម និងលក្ខណឯកជន។ ផ្តល់ជូនសំភារៈកីឡា ហើយក៏ជួយតំឡើង និងតុបតែងផ្នែកខាងក្នុងដើម្បីឲ្យសមស្របទៅនឹងទំហំកន្លែងរបស់អតិថិជន។ សំភារៈកីឡាទាំងអស់ស្របតាមបទដ្ឋានអន្តរជាតិដែលសាកសមទៅនឹងអតិថិជនដែលមានតម្រូវការសំភារៈកីឡាសម្រាប់គេហដ្ឋាន និងការិយាល័យផងដែរ។ក្រុមហ៊ុន SEARA គឺជាក្រុមហ៊ុនផ្តគ់ផ្គង់សំភារៈកីឡាឈានមុខគេក្នុងដែលផ្តល់ជូនសំភារៈកីឡាទំនើបៗប្រកបដោយស្តង់ដាខ្ពស់ដែលមានម៉ាស៊ីនហាត់ប្រាណដូចជាប្រភេទ៖ Life Fitness, Hammer Strength, Octane Fitness, Power Plate, Vectra Fitness, Balanced Body, Escape Fitness, SCI-FIT, MyEquilibria, HydroMassage និងមានម៉ាស៊ីនហាត់ប្រាណជា ច្រើនទៀត។ ក្រុមហ៊ុន SEARA ក៏បានសហការជាមួយនឹងក្រុមហ៊ុន ICAROS ដែលបានផ្តល់បទពិសោធន៍ជាមួយនឹងការធ្វើលំហាត់ប្រាណ និងការកំសាន្តសប្បាយជាមួយនឹងហ្គេម។ ការបញ្ចូលគ្នារវាងការហាត់ប្រាណនិងបច្ចេកវិទ្យា Virtual reality លើសពីការហាត់ប្រាណតែវាហាក់បីដូចជាការពិត។ ពួកយើងអាចធ្វើឲ្យលោកអ្នកហោះហើរបាន!​ជាអ្នកផ្តល់ប្រឹក្សា ជាអ្នកផ្គត់ផ្គង់ និងរៀបចំសំភារៈកីឡាសម្រាប់លំនៅដ្ឋាន សម្រាប់អាជីវកម្ម ក៏ដូចជាក្លឹបកីឡាជាដើម។ ក្រុមហ៊ុន SEARA ផ្តល់ជូនសេវាកម្ម និងការរៀបចំសំភារៈកីឡា ប្រកបដោយវិជ្ជាជីវៈ ស្របតាមតម្រូវការរបស់អតិថិជន៕  ទាក់ទងមកកាន់៖លោក៖ Anthony S. Gaglardiប្រធានគ្រប់គ្រងប្រចាំកម្ពុជាអ៊ីម៉េល៖ anthony@searasports.comទូរសព្ទ៖  016 577 669អាស័យដ្ឋាន៖ ផ្ទះលេខ142 អគារ Camned ជាន់ទី៤ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន ភ្នំពេញភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រឹត្តិបត្តិអេឡិកត្រូនិករបស់ Realestate.com.kh ឥឡូវនេះដើម្បីទទួលបានព័ត៌មានអំពីអចលនទ្រព្យចុងក្រោយបំផុត!
News Page Concierge 590x250 KH
ក្រុមហ៊ុន Seaps ចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ Realestate.com.kh
ក្រុមហ៊ុន Seaps ចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ Realestate.com.kh
June 6, 2022, 11:48 p.m.
ក្រុមហ៊ុនអចលនទ្រព្យ Seaps គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការផ្តោតលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន Seaps មានភាពលេចធ្លោក្នុងចំណោមក្រុមហ៊ុនស្រដៀងគ្នា សម្រាប់វិជ្ជាជីវៈលំដាប់ថ្នាក់ ស្តង់តា និងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ក្រុមហ៊ុន Seaps ផ្តល់ជូននូវសេវាកម្មអចលនទ្រព្យយ៉ាងទូលំទូលាយរួមមាន៖ សេវាកម្មវាយតម្លៃអចលនទ្រព្យ ការទិញ ការលក់ និងសេវាកម្មជួល។ បច្ចុប្បន្នក្រុមហ៊ុន Seaps បានកំពុងធ្វើប្រតិបត្តិការ ដោយផ្តោតសំខាន់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាមួយសេវាកម្មលក់ និងជួលអចលនទ្រព្យទូទៅ និងអចលនទ្រព្យបែបអាជីវកម្ម គ្រប់ប្រភេទក្នុងនោះរួមមាន៖ លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ និងអាផាតមិន។ ក្រុមហ៊ុនក៏ផ្តល់ជូនការប្រឹក្សាយោបល់ដល់អតិថិជនអំពីទីផ្សារ និងអចលនទ្រព្យដែលសមស្របទៅតាមតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់អតិជន។​បុគ្គលិករបស់ក្រុមហ៊ុន  Seaps មានចំណេះដឹងច្បាស់លាស់អំពីលក្ខខណ្ឌនៃទីផ្សារនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលអាចផ្តល់ជូនអតិថិជននូវការសម្រេចចិត្តដ៏ល្អត្រឹមត្រូវជាមួយលក្ខណ​ៈពិសេសខុសពីដៃគូប្រកួតប្រជែងផ្សេងៗ។ចំណេះដឹងពិសេស រួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់អតិថិជនឲ្យយល់ច្បាស់ពីក្តីស្រមៃពិតប្រាកដរបស់ពួកគាត់តាមរយៈការជួយក្នុងដំណើរការទិញ និងលក់ដើម្បីធានាបាន នូវការជឿជាក់ និងទំនុកចិត្តយូរអង្វែងសម្រាប់អតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់។ គោលដៅរបស់ក្រុមហ៊ុន Seaps គឺ 'ជួយមនុស្សឲ្យមានការអប់រំ និងទទួលបានសុវត្ថិភាពសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់គ្រប់គ្រងរបស់យើង'។ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការងាជាមួយអតិថិជនជាច្រើនក្នុងនោះអតិថិជននីមួយៗមានចំណង់ចំណូលចិត្ត និងតម្រូវខុសៗគ្នាហើយជាមួយលក្ខណៈទាំងនេះក្រុមហ៊ុន Seaps ទទួលបានភាពជោគជ័យដ៏អស្ចារ្យ។ ភាពជោគជ័យរបស់ក្រុមហ៊ុន​គឺបានមកពីប្រព័ន្ធគ្រប់គ្រងការងារដ៏រឹងមាំ និងការធ្វើការងារដ៏ខ្លាំងក្លា។ក្រុមហ៊ុន Seaps មានអ្នកជំនាញការ​ដែលទទួលបានការបណ្តុះបណ្តាជំនាញវិជ្ជាជីវៈច្បាស់លាស់មានការជម្រុញលើកទឹកចិត្ត និងអ្នកជំនាញដែលមានបទពិសោធន៍ធ្វើកាច្រើនឆ្នាំក្នុងការផ្តល់នូវ សេវាកម្មស្តង់ដារអន្តរជាតិ និងការផ្តល់ការណែនាំដល់អតិថិជនឱ្យធ្វើការសម្រេចចិត្តវិនិយោគបានត្រឹមត្រូវ។នៅពេលអនាគតក្រុមហ៊ុន Seaps រំពឹងថានឹងពង្រីកប្រតិបត្តិការការងាររបស់ខ្លួនទៅតំបន់ផ្សេងៗទៀតទាំងនៅក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។ក្រុមហ៊ុន Seaps កំពុងចូលរួមតាំងបង្ហាញសេវាកម្មឯកទេស ជាមួយកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh។  ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របស់ប្រទេសកម្ពុជា៕ស្វែងរកភ្នាក់ងារអចលនទ្រព្យដ៏ល្អនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គម្រោងលំនៅដ្ឋានថ្មីក្នុងក្ដីស្រមៃរបស់អ្នកនៅកណ្តាលទីក្រុងភ្នំពេញ
គម្រោងលំនៅដ្ឋានថ្មីក្នុងក្ដីស្រមៃរបស់អ្នកនៅកណ្តាលទីក្រុងភ្នំពេញ
June 7, 2022, 5:13 a.m.
ទីតាំងល្អគឺជាគុណសម្បត្តិទី១សម្រាប់អ្នកទិញអាផាតមេន ឬខុនដូ ដែលមានសេវាកម្ម​ពេញលេញមិនថាទិញសម្រាប់ការរស់នៅ ឬការវិនិយោគនោះទេ។ នេះគឺជាអ្វីដែលគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាកំពុងផ្តល់ជូន!​គម្រោងទាំងមូលមានចំនួន៥ អគារក្នុងមួយអគារមានចំនួន១២ ជាន់ និងមានទំហំអភិវឌ្ឍន៍សរុប ២០០,០០០ ម៉ែត្រការ៉េ។ អគារនីមួយៗ នឹងត្រុវអភិវឌ្ឍន៍ទៅជា កន្លែងធ្វើពាណិជ្ជកម្ម លំនៅដ្ឋានខុនដូប្រណិត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។  គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងក្លាយទៅគម្រោងលំនៅដ្ឋានចម្រុះទំនើបបំផុតមួយបនៅក្នុង រាជធានីភ្នំពេញ។គម្រោងនេះស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុង ដែលព័ទ្ធជុំវិញដោយតំបន់សេវាកម្មសំខាន់ៗ ជាច្រើន ជាមួយនឹងការផ្តល់ជូនសេវាកម្មល្អបំផុត។គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងមានខុនដូប្រណិតចំនួន ៤៥៦ យូនីត  ជាមួយនឹងចំណតរថយន្តជាង ១,០០០ កន្លែង ហើយគម្រោងគម្រោងនឹងបញ្ចប់ការសាងសង់ និងផ្តល់ជូនអតិថិនជននៅចុងឆ្នាំ ២០២០។ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាមាន ទីតាំងនៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី  ស្ថិតនៅ ត្រង់ចំណុចប្រសព្វរវាងខណ្ឌសំខាន់ៗចំនួនបីរួមមាន៖ ទួលគោក មានជ័យ និងសែនសុខ។ ទីតាំងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេវាកម្ម និងការដឹកជញ្ជូនដ៏មានសក្តានុពលមួយ នៅក្នុងទីក្រុងភ្នំពេញ។​ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងថ្មី និងធំបំផុតមួួយនេះ នឹងជួយជំរុញតំបន់នេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃទីក្រុងថ្មីមួយនៃរាជធានីភ្នំពេញ។អ្នករស់នៅក្នុងគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា អាចស្វែងរកបានដោយងាយស្រួល រាល់សេវាកម្មសំខាន់ៗនៅក្នុងទីក្រុងក្នុងរង្វង់ចម្ងាយ៣ គីឡូម៉េត្រពីគម្រោង ក្នុងនោះមានដូចជា ការដឹកជញ្ជូនក្រៅប្រទេស ផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋាភិបាលដែល​មានដូចជា៖ វិមានសន្តិភាព ក្រសួងពាណិជ្ជកម្ម សាលាក្រុងភ្នំពេញ នាយកដ្ឋានពន្ធដារ និងក្រសួងការពារជាតិ។ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ក៏ស្ថិតនៅជិតអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ និងស្ថានីយ៍រថភ្លើង ដែលអាចធ្វើដំណើរត្រឹមតែរយៈពេល១៥ នាទីប៉ុណ្ណោះ។ក្រៅពីលំនៅដ្ឋានប្រណិតគម្រោងនេះមានអគារពាណិជ្ជកម្មល្អបំផុតគ្របដណ្តប់លើទំហំ៦៣,០០០ម៉ែត្រការ៉េដែលមានទាំងកន្លែងលក់រាយធំៗ និងការិយាល័យ។ ផ្សារទំនើបមានទំហំ៣,០០០ម៉ែត្រការ៉េបែងចែកជា រោងភាពយន្តឌីជីថល IMAX ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងបារ មជ្ឈមណ្ឌលកម្សាន្ត និងកន្លែងលេងសម្រាប់កុមារ។គម្រោងថ្មីនេះមានរចនាបទល្អប្រណិតសាកសមសម្រាប់ការរស់នៅរបស់ឥស្សរជននៅក្នុងប្រទេសកម្ពុជា។ យូនីតនីមួយៗមានចាប់ពី ៥០-១៥៧ ម៉ែត្រការ៉េ។ គ្រប់បន្ទប់ខុនដូត្រូវបានរចនាឡើងជាកន្លែងស្នាក់នៅល្អបំផុតជាមួយប្លង់បន្ទប់ធំទូលាយ និងបំពាក់ដោយបរិក្ខារទាន់សម័យប្រកបដោយផាសុខភាព ជាមួយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់។  ដែលគ្រប់យ៉ាងមានដូចជា នៅក្នុងសណ្ឋាគារផ្កាយប្រាំ។ អ្នករស់នៅក្នុងគម្រោងអាចទទួលបានសេវាកម្មជាច្រើនដូចជា៖ ក្លឹបហាត់ប្រាណ អាងហែលទឹក សេវាកម្មអតិថិជន និងការការពារសន្តិសុខ២៤ម៉ោងដែលធានាសុវត្ថិភាពក្នុងដល់ការរស់នៅរបស់ពលរដ្ឋ។ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានគេចាត់ទុកថាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានបង្កើតគម្រោងធំៗមួយចំនួននៅកម្ពុជា។ ជាមួយភាពជោគជ័យក្នុងការសាងសង់គម្រោងជាច្រើននៅលើរបស់ខ្លួនក្រុមហ៊ុនព្រីនស៍ រៀលអ៊ី ស្ទេត បានក្លាយទៅជាក្រុមហ៊ុនយក្សអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ៣០ និងមានទំហំគម្រោងអភិវឌ្ឍន៍អចលនទ្រព្យសរុបជាង១០លានម៉ែត្រការ៉េ។ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប មានទិសដៅឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងទំនើប ក្រុមហ៊ុនបានអភិវឌ្ឍតំបន់ពាណិជ្ជកម្មប្រណិតដ៏ធំមួយ  “មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ” ដែលមានទំហំសរុបជាងមួយលានម៉ែត្រការ៉េ ដែលនេះបានក្លាយជាគម្រូល្អមួយសម្រាប់វិស័យអចលនទ្រព្យ នៅកម្ពុជា។ ជាគម្រោងកំពុងដំណើរការសាងសង់នៅក្នុងតំបន់ពាណិជ្ជកម្មភ្នំពេញគម្រោងចម្រុះ ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា នឹងធ្វើឲ្យក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរជីវិតរស់នៅនៅក្នុងទីក្រុងភ្នំពេញ។ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន សម្រាប់ជនបរទេស ដែលចង់ទិញលំនៅដ្ឋានល្អប្រណិតនៅចំកណ្តាលទីក្រុងភ្នំពេញជាមួយនឹងសេវាកម្មគ្រប់បែបយ៉ាងដែលផ្តល់ជូននូវផាសុកភាព និងភាពលេចធ្លោនៅក្នុងទីក្រុង។សូមទទួលយកឱកាសដ៏ល្អនេះ ជាមួយគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា!ស្វែងយល់ប​ន្ថែមអំពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨
June 6, 2022, 5:02 p.m.
ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន​ ដៃគូផ្សព្វផ្សាយ និងម្ចាស់ឧបត្ថម្ភដែលមានវត្តមានថ្ងៃនេះសូមស្វាគមន៍មកកាន់សន្និសីទសារព័ត៌មានរបស់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨របស់ក្រុមហ៊ុន Realestate.com.kh។ សូមអរគុណសម្រាប់ការចំណាយពេលវេលា និងការចូលរួមរបស់អស់លោកអ្នក!របៀបវារៈកម្មវិធី៨ៈ៣០ - ៩ៈ០០ ៖ ការមកដល់របស់ភ្ញៀវកិត្តិយល និងការចុះឈ្មោះ៩ៈ១០ - ៩ៈ២៥ ៖ ការថ្លែងសុទ្ទរកថា របស់លោក Thomas O’Sullivan ជានាយកប្រតិបត្តិរបស់ Realestate.com.kh (ភាសាអង់គ្លេស)៩ៈ២៥ - ៩ៈ៤០  លោក Scott ​មកពីក្រុមហ៊ុ​ន Naki Group  (ភាសាខ្មែរ)៩ៈ៤០ - ៩ៈ៥៥ ៖ ការថ្លែងសុទ្ទរកថា​របស់អ្នកនាង Carrie Sun ប្រធានផ្នែកទីផ្សារចិនរបស់ Realestate.com.kh (ភាសាចិន)៩ៈ៥៥ - ១០ៈ០០ ៖ សំនូរ និងចម្លើយសម្រាប់ការទំនាក់ទំនងរកព័ត៌មានបន្ថែម ឬរូបថតផ្សេងៗខ្មែរ/អង់គ្លេស: nara.cheng@realestate.com.kh +855 016 333 717ចិន: carrie.sun@realestate.com.kh +855 010 857 886--------------------------------------------------------------------------------------------------នៅថ្ងៃទី០៤ ខែកញ្ញា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅកម្ពុជាមានមោទនភាពសូមប្រកាសកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នៅថ្ងៃទី ១៩ និង ២០ ខែ តុលា ឆ្នាំ២០១៨នៅសណ្ឋាគារណាហ្គាាវើល រាជធានីភ្នំពេញ។ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ របស់ Realestate.com.kh ជាពិព័រណ៍អចលនទ្រព្យលេខ១របស់ក​ម្ពុជានឹងធ្វើនៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨បន្ទាប់ពីទទួលបានភាគជោគជ័យដ៏ធំនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ កន្លងមក ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨របស់ Realestate.com.kh នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ១៩ និង២០ ខែតុលានៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញដើម្បីផ្តល់វេទិកាអចលនទ្រព្យដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ និងវិនិយោគិនអចលនទ្រព្យអាចទស្សនា និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងតំបន់តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។ពិព័រណ៍ចុងក្រោយបំផុតនៅក្នុងខែតុលា ឆ្នាំ២០១៧ មានអ្នកចូលរួមជាង ៤,០០០នាក់ ហើយក្នុងរយៈពេល២ថ្ងៃ អចលនទ្រព្យបានលក់នៅនឹងកន្លែងស្មើនឹងទឹកប្រាក់ជាង២០លានដុល្លារ។ ភាពជោគជ័យបានជម្រុញឲ្យមានតម្រូវការដ៏ច្រើនពីសំណាក់ភ្នាក់ងារ អភិវឌ្ឍន៍ និងអ្នកស្វែងរកអចលនទ្រព្យដោយធ្វើយ៉ាងណាឲ្យពិព័រណ៍អចលនទ្រព្យវិលត្រឡប់មកវិញសម្រាប់ឆ្នាំ២០១៨នេះ។ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើមជាការពិតណាស់ពិព័រណ៍នេះមិនត្រឹមតែជាយានដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតមួយទៅកាន់ពិភពលោកផងដែរ។ លោក Tom O'Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "មនុស្ស៣,៥០០នាក់បានចុះឈ្មោះរួចរាល់ដើម្បីចូលរួមពិព័រណ៍ឆ្នាំនេះ ហើយយើងព្យាករណ៍ថានឹងអាចទាក់ទាញអ្នកចង់ទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យជាង ៦,០០០ នាក់យ៉ាងតិច"។ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យអន្តរជាតិនៅទូទាំងតំបន់អាស៊ានប្រទេសចិននិងពិភពលោក។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់កម្ពុជាបានផ្តល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្សសម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំណើននៃការវិនិយោគយ៉ាងរឹងមាំ។អ្នករស់នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាក់ទងនឹងវិស័យអចលនទ្រព្យ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងសំខាន់ៗដូចជា៖ ក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប ជនបរទេសជាច្រើនមានការយល់ដឹងតិចតួចនៅឡើយអំពីគុណភាពនៃអចលនទ្រព្យដែលមាននៅក្នុងប្រទេសកម្ពុជា និងសក្តានុពលវិនិយោគសម្រាប់អ្នកទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ដូច្នេះដើម្បីផ្តល់ឱកាស និងបើកមុខទីផ្សារអចលនទ្រព្យកម្ពុជាឲ្យកាន់តែធំក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងមុខ និងអស្ចារ្យជាមុនក្នុងប្រវត្តិសាស្ត្រកម្ពុជា។ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង៣០គម្រោងក្នុងរយៈពេល២ថ្ងៃ "ពិព័រអចលនទ្រព្យកម្ពុជាឆ្នាំ២០១៨" ដែលចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Ezecom ក្រុមហ៊ុន Propease ក្រុមហ៊ុន Bayon Airlines & CDF នឹងបង្ហាញនូវឱកាសវិនិយោគអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេស។ អ្នកចូលរួមទស្សនា និងអ្នកទិញអចលនទ្រព្យទាំងក្នុងស្រុក និងក្រៅស្រុករួមទាំងវិនិយោគិនជាតិ និងអន្តរជាតិនឹងមានវត្តមាននៅក្នុងឱកាសពិសេសនេះ។លោក O'Sullivan ក៏បានលើកឡើងដែរថា "គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី១៩និង២០ខែតុលាគឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងកំពុងប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារកម្ពុជា។ "លោក O’Sullivan បានបន្ថែមទៀតថាក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងមានឱកាសចូលរួមជាមួយវគ្គសិក្ខាសាលាអប់រំជាច្រើនដែលនឹងអាចជួយដល់ពួកគាត់ និងអ្នកវិនិយោគឲ្យយល់ដឹងអំពីទីផ្សារកាតព្វកិច្ចផ្លូវច្បាប់នៃកម្មសិទ្ធិលើអចលនទ្រព្យ និងការជួយអប់រំពួកគាត់ឱ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅពេលទិញអចលនទ្រព្យនៅកម្ពុជា។សិក្ខាសាលានេះនឹងមាន៣ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិនជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវផងដែរ។ ក្នុងរយៈបានទាំងពីថ្ងៃនេះអ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ជាមួយប្រធានបទជាច្រើនដូចជា៖ ការណែនាំអំពីការវិនិយោគអចលនទ្រព្យ ច្បាប់កម្មសិទ្ធិ ច្បាប់ពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាពិសេសគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយការប្រៀបធៀបទីផ្សារ និងទស្សនវិស័យចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការពិភាក្សានិងសំណួរចម្លើយជាមួយអ្នកចូលរួមក៏នឹងជាផ្នែកសំខាន់មួយនៃកាលវិភាគរបស់សិក្ខាសាលានេះផងដែរ។លើសពីនេះទៀត លោក O'Sullivan​ បានបន្តថាពិព័រណ៍អចលនទ្រព្យជួយបង្រួមគម្លាតរវាងវិនិយោគិន និងឱកាសវិនិយោគរបស់ពួកគេ។ នៅពេលអ្នកវិនិយោគិនពីតំបន់នានា និងពិភពលោកមកដល់ទីក្រុងភ្នំពេញដើម្បីចូលរួមពិព័រណ៍អចលនទ្រព្យរបស់យើងពួកគេនឹងបានយល់ដឹងពីការផ្លាស់ប្តូរនៃវិស័យអចលនទ្រព្យ​នៅកម្ពុជាជុំវិញការសាងសង់ និងការអភិវឌ្ឍអចលនទ្រព្យ។ ហើយពួកគេនឹងឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងដែលកំពុងកើតឡើងនៅទីនេះទាក់ទងនឹងវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ។ ពួកគេក៏នឹងបានដឹងពីភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលបានកំពុងផ្លាស់ប្តូរប្រទេសនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ។ ការមើលឃើញពីចំណុចវិជ្ជមានទាំងនេះពួកគេនឹងមានទំនុកចិត្តក្នុងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសនេះ។លោក O'Sullivan ជឿថា "គ្រប់គ្នាទិញអចលនទ្រព្យនៅក្នុងប្រទេសដែលពួកគេស្រលាញ់ហើយជាមួយ Realestate.com.kh យើងមានទំនុកចិត្តថាភ្ញៀវមកពីក្រៅប្រទេសដែលនឹងចូលរួមក្នុងពិព័រណ៍អចលនទ្រព្យរបស់យើងនៅពេលខាងមុខនេះនឹងមានក្តីស្រលាញ់ពេញចិត្តប្រទេសកម្ពុជា"។«យើងមានភាពរីករាយក្នុងការនាំយកអ្វីដែលល្អបំផុតពីពិព័រណ៍លើកមុនព្រមទាំងបទពិសោធន៍ថ្មីៗ និងឱកាសថ្មីៗ សម្រាប់ឆ្នាំថ្មីឆ្នាំ២០១៨ក្នុងនោះមានគម្រោងបុរី និងខុនដូ មានតំលៃសមរម្យជាច្រើនព្រមទាំងអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនមកពីប្រទេសសាយព្រឹស និងអូស្ត្រាលី»។​គម្រោងធំៗមួយចំនួនចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Seara Sports (Sports Engineering and Recreation Asia Cambodia) ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast​ ក្រុមហ៊ុន Naki Group ក្រុមហ៊ុន​ AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower ក្រុមហ៊ុន Thaiyue investment និងក្រុមហ៊ុន PropEase.ដៃគូផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍នេះរួមមាន៖ ទូរទ្ទស្ស CTN, MYTV,  សារព័ត៌មាន Thmey Thmey, Khmer Times, Fresh News, Property Asia, BizKhmer, KHB Media, EuroCham Cambodia, Understand Business, The Cambodia China Times, Forward Asia, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Sing Meng Telemedia, GrepTech, Jian Hua Daily, B2B Cambodia, Angkor Today, and Khmerload.ក្រុមហ៊ុន Realestate.com.kh សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភនៃព្រឹត្តិការណ៍នេះរួមមាន៖ ក្រុមហ៊ុន PropEase ក្រុមហ៊ុន Bayon Airlines សណ្ឋាគារ Lumiere Hotel និងក្រុមហ៊ុនCDF ។មនុស្សរាប់ពាន់នាក់រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។ទីកន្លែង និងកាលវិភាគធ្វើនៅសណ្ឋាគារណាហ្គាវើល សាលធំជាន់ទី២ក្នុងរាជធានីភ្នំពេញ។កម្មវិធីធ្វើនៅពេលណា!កុំភ្លេចចំណាំទុកកាលបរិច្ឆេទនៅលើប្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ១៩ និងទី ២០ ខែតុលាឆ្នាំ ២០១៨ នៅសាលធំ ជាន់ទី២នៃសណ្ឋាគារណាហ្គាវើល១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងដំណើរការចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅថ្ងៃសុក្រក្នុងរយៈពេលពីរថ្ងៃ។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ។សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#pressអង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/ការផ្តល់ជូនពិសេស៖●     គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន​  CDF●     វិនិយោគិនអន្តរជាតិដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះមានតាមគម្រោងប៉ុណ្ណោះ) អំពីក្រុមហ៊ុន Realestate.com.kh៖ បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ Realestate.com.kh មានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ នៅឆ្នាំ២០១៥ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង៤០,០០០អចលនទ្រព្យសម្រាប់ លក់ និងជួល និងមានអ្នកស្វែងរកអចលនទ្រព្យរាប់ម៉ឺននាក់ ដែលចូលទស្សនានៅលើគេហទំព័រ និងលើ App អចលនទ្រព្យនៅលើទូរសព្ទជារៀងរាល់ខែ។ Realestate.com.kh ក៏មានបោះពុម្ពទស្សនាវដ្តី អចលនទ្រព្យប្រចាំត្រីមាសដែលមានឈ្មោះថា "ទស្សនាវដ្ដី អចលនទ្រព្យកម្ពុជា" បោះពុម្ភជាបីភាសា រួមមាន ៖ ខ្មែរ អង់គ្លេស និងចិន។ទាក់ទង់ផ្នែកលក់ និងទីផ្សារ៖កាង នីន (ភាសាខ្មែរ/ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305Tyler Stuart (ភាសាអង់គ្លេស)tyler.stuart@realestate.com.kh+855 12/81 599 669អង់គ្លេស៖https://realestatekh.lpages.co/october-property-expo-2018-attendees/ខ្មែរ៖ https://realestatekh.lpages.co/october-property-expo-2018-attendees-khmer/ចិន៖https://realestatekh.lpages.co/october-property-expo-2018-attendees-chinese/សម្រាប់ព័ត៌មានបន្ថែម៖  https://www.realestate.com.kh/news/Over-20-Million-dollars-of-property-sold-at-the-Cambodia-Real-Estate-Show-2/https://www.realestate.com.kh/news/Borey-Developers-take-Interest-In-the-Cambodia-Real-Estate-Show-2-this-October/https://www.realestate.com.kh/news/Life-and-Vibrancy-at-the-Prince-Modern-Plaza/https://www.realestate.com.kh/news/Star-City-A-New-Phnom-Penh-Landmark-Emerges/https://www.realestate.com.kh/news/Blue-Bay-Sihanoukville-Find-your-personal-paradise-at-the-Cambodia-Real-Estate-Show/https://www.realestate.com.kh/news/Sky-Land-Condos-Where-Peace-and-Luxury-Unite/https://www.realestate.com.kh/news/Creed-Group-a-Japanese-property-development-firm-joins-the-Cambodia-Real-Estate-Show-2/
ការព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំ
ការព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំ
June 7, 2022, 3:44 a.m.
វិស័យអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត បាវិត កែប និងត​ំបន់់ផ្សេងៗទៀតមើលឃើញពីកំណើនឥតឈប់ឈរនៃការសាងសង់ដែលកំពុងដំណើរការស្របពេលដែលការវិនិយោគធំៗភាគច្រើនមកពីប្រទេសចិនដែលបានជួយជំរុញឲ្យមានភាពរីកចំរើនយ៉ាងខ្លាំង។ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍន៍ជាច្រើនទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានបញ្ចប់ការសាងសង់ក្នុងពេលថ្មីៗកំពុងដំណើរ និងស្ថិតនៅក្នុងផែនការសាងសង់ជាដើម។​ជាលទ្ធផលការផ្គត់ផ្គង់ខុនដូ អាផាតមេន និងបុរី និងលំនៅដ្ឋានផ្សេងៗទៀតមានការកើនឡើង។ ប្រជាជនកម្ពុជាកាន់តែច្រើនបានងើបចេញពីភាពក្រីក្រដោយសារកម្ពុជាបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យក៏កំពុងមានកំណើនច្រើនផងដែរ។តម្លៃអចលនទ្រព្យជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍បំផុតនៅក្នុងប្រទេសមានការកើនឡើងខ្លាំងប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅក្នុងប្រទេសជិតខាង។ទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលអនាគតក៏ដោយ តែការឯកភាព ជាទូទៅក្នុងចំណោមអ្នកជំនាញអចលនទ្រព្យក្នុងស្រុកគឺបានបង្ហាញថាវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងដើរតាមទិសដៅត្រឹមត្រូវ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខកំណើននៃវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ខុនដូ និងបុរី ការវិនិយោគផ្ទាល់ពីបរទេសតម្លៃដីតម្រូវការនិងការផ្គត់ផ្គង់។លោក សុត វីរៈ នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ីភីអិល បាននិយាយថាកម្ពុជាទទួលបានផល​ចំណេញច្រើនពីស្ថិរភាពនយោបាយ និងទំនុកចិត្តវិនិយោពីវិនិគិនបរទេស។លោកបាននិយាយថា «ខ្ញុំគិតថាវិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនទៅមុខទៀតក្នុងរយៈ ពេល ៥ ឆ្នាំខាងមុខ»។ លោក វីរៈ បានពន្យល់ថា អ្នកអភិវឌ្ឍន៍ជារឿយៗសម្លឹងមើលពីស្ថានភាព សេដ្ឋកិច្ច និងបច្ចេកវិទ្យា សង្គម និងស្ថិរភាពនយោបាយ នៅពេលវិនិយោគលើទីផ្សារអចលនទ្រព្យ។ លោកបានសង្កត់ធ្ងន់ថា «ស្ថិរភាពនយោបាយគឺជាកត្តាសំខាន់ដែលវិនិយោគិនត្រូវពិនិត្យមើល»។លោក James Hodge នាយករងនៅក្រុមហ៊ុន CBRE Cambodia បាននិយាយថា «រយៈពេលប៉ុន្មានឆ្នាំខាងមុខទីផ្សារអចលនទ្រព្យនឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់គ្រប់លំដាប់នៃអចលនទ្រព្យទាំង អស់ ហើយដែលនឹងអាចប្រកួតប្រជែងគុណភាពជាមួយគម្រោងក្នុងតំបន់លំនៅដ្ឋានផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ាន»។លោកបានសង្កត់ធ្ងន់ថា «ក្រុមហ៊ុនផ្តល់សេវាកម្មអាផាតមិនលំដាប់អន្តរជាតិនឹងកាន់តែមានប្រជា ប្រិយភាពច្រើន ហើយក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំង ថែមទៀតដើម្បីឈរនៅក្នុងទីផ្សារ»។ចំពោះការផ្គត់ផ្គង់ លោក វីរៈ បាននិយាយថាលោករំពឹងថានិន្នាការនៃកំណើននាពេលបច្ចុប្បន្ននឹងបន្ត នៅពេលអនាគត។ លោកបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់នឹងបន្តកើនឡើងជានិច្ចដែលមានប្រហែលជាង ១០ លានម៉ែត្រការ៉េ ដែលនឹងដាក់បញ្ចូលទៅក្នុងទីផ្សារជារៀងរាល់ឆ្នាំ»។លោក James Hodge បានយល់ស្របតាមការព្យាកររបស់លោក វីរៈ។ លោកបាននិយាយថា «ការផ្គត់ ផ្គង់កំពុងកើនឡើងនៅគ្រប់វិស័យ ហើយយើងមិនឃើញមានការធ្លាក់ចុះនៃនិន្នាការនេះទេ ដរាបណាសេដ្ឋកិច្ចនៅតែបន្តកំណើនដូចពេលបច្ចុប្បន្ន»។លោក James បានបន្ថែមថា «គម្រោងអាចមានចំនួនតិចតួចប៉ុន្តែទំហំនៃគម្រោងនឹងកើនឡើងជាពិសេសនៅពេលដែលអ្នកអភិវឌ្ឍន៍ចិនបានចូលមក និងបង្កើតម៉ាកយីហោគម្រោងរបស់ពួកគេ នៅក្នុងទីផ្សារកម្ពុជា»។ដូចគ្នានេះដែរអ្នកជំនាញទាំងពីរយល់ស្របដូចគ្នាដោយលើកឡើងថាតម្រូវការនឹងមិនធ្លាក់ចុះនោះទេក្នុងពេលឆាប់ៗខាងមុខនេះ។ លោក វីរៈ បាននិយាយថាទាំងអ្នកក្នុងស្រុក និងក្រៅស្រុក នឹងបន្តទិញអចលនទ្រព្យនៅកម្ពុជាក្នុងនោះគម្រោងលំនៅដ្ឋានកម្រិតទាបទៅមធ្យមដែលផ្តល់ជូនអត្រាការប្រាក់ទាប ឬគ្មានការប្រាក់នឹងក្លាយជាទីផ្សារដ៏ធំ។យោងតាមលោក James ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះទាំងតម្រូវការ និងការផ្គត់ផ្គង់ដែលគាំទ្រដោយអ្នកក្នុងស្រុក និងជនជាតិចិនទំនងជាកត្តាដ៏មានឥទ្ធិពលបំផុតលើវិស័យអចលនទ្រព្យនៅកម្ពុជា។លោក James និយាយថាទស្សនវិស័យនៃការវិនិយោគរបស់បរទេសសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរដែរ។ លោកបានកត់សម្គាល់ថា «ការវិនិយោគលើវិស័យផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធនឹងនៅតែត្រូវបានគ្របដណ្ដប់យ៉ាងភាគច្រើនដោយភាគីបរទេស»។គាំទ្រលើទស្សនៈនេះដែរលោកវីរៈដែលបាននិយាយថាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ លោករំពឹងថាប្រទេសចិននឹងនៅតែបន្តធ្វើជាវិនិយោគិនឈានមុខគេនៅក្នុងប្រទេសកម្ពុជាហើយឈរបន្ទាប់ដោយប្រទេសជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏៖ នាំយកមកនូវស្តង់ដារស់នៅរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏៖ នាំយកមកនូវស្តង់ដារស់នៅរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា
June 6, 2022, 5:02 p.m.
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏គឺជាគម្រោងលំនៅដ្ឋានទី៣របស់ក្រុមហ៊ុនគ្រីដគ្រុបនៅប្រទេសកម្ពុជា។ គ្រីដគ្រុបគឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងល្បីៗជាច្រើនដែលមានដូចជា៖ គម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីដ៏ធំដែលបង្កើតជាសហគមន៍រស់នៅមួយប្រកបដោយស្តង់ដារស់នៅខ្ពស់នៅក្នុងប្រទេសកម្ពុជា និងគម្រោងខុនដូបូដាយជូដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះមានទីតាំងស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។គ្រីដគ្រុបគឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ជប៉ុនដែលធ្វើការអភិវឌ្ឍន៍ និងវិនិយោគលើវិស័យអចលនទ្រព្យ។ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦បានបញ្ចប់គម្រោងប្រមាណប្រមាណ១០០នៅក្នុងប្រទេសជប៉ុន វៀតណាម កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភូមា ឡាវ និងបង់ក្លាដេសជាដើម។គ្រីដគ្រុបមានបេសកម្មមួយគឺនាំយកមកនូវ “គុណភាពស្តង់ដាប្រទេសជប៉ុនម​កកាន់តំបន់អាស៊ី” ក្រុមហ៊ុនគ្រីដគ្រុបចាប់ផ្តើមវិនិយោគនៅក្នុងវិស័យអចលនទ្រព្យអាស៊ីនៅក្នុងឆ្នាំ២០១២។ការរចនាដ៏ល្អប្រណិតនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិជប៉ុន លោក Hisaya Sugiyama ដែលជាអគ្គនាយក Quincy Studio Inc. បញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតមកពីសាកលវិទ្យាល័យហាវើដផ្នែកការរចនា ហើយក៏បានរចនាគម្រោងមួយចំនួននៅក្នុងប្រទេសអាមេរិក បង់ក្លាដេស ជប៉ុន បារាំង កម្ពុជា និងប្រទេសជាច្រើនទៀត។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ គឺគម្រោងលំនៅដ្ឋានប្រណិតដែលត្រូវបានរចនាឡើងហ៊ុំព័ទ្ធដោយសួនធម្មជាតិបៃតងដែលបង្កើតឲ្យមានបរិស្ថានធម្មជាតិមួយគួរឲ្យចង់រស់នៅ។បង្កើតការរស់នៅជាមួយបរិយាកាសស្រស់ស្រាយ គ្រីដគ្រុបបានធានាថាការរស់នៅប្រកបដោយធម្មជាតិបៃតងដែលព័ទ្ធជុំវិញនៃគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ដែលផ្តល់ជូននូវប្រណិតភាព ផាសុកភាព ដែលសាកសមនឹងស្តង់ដាររស់នៅរបស់មនុស្សសម័យថ្មី។គ្រីដគ្រុបអភិវឌ្ឍន៍លើគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ដែលមានភាពជាដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក Triple Gem Assets Co., Ltd និងក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន Hoosiers Holdings។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ (ដំណាក់កាលទី១) ដែលមាន៥០០យូនីតរួមមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះអាជីវកម្ម (A & B) វីឡាភ្លោះ វីឡាកូនកាត់ (A & B) និងប្រភេទវីឡាប្រណិត។ គម្រោងនេះសាងសង់នៅលើផ្ទៃដីចំនួន៧ហិកតា។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ មានការផ្តល់ជូនដ៏ល្អដែលតបតាមតម្រូវការអ្នករស់នៅទីនោះដែលការផ្តល់ជូននោះរួមមាន៖ កន្លែងសម្រាប់ក្មេងលេង ទីលានវាយសី អាងហែលទឹក (ក៏មានអាងហែលទឹកសម្រាប់កូនក្មេងផងដែរ) ក្លឹបហាត់ប្រាណ ហាងកាហ្វេ សួនច្បារ ហាងទំនិញ សន្តិសុខ និងមានរថយន្តចល័តសម្រាប់ជូនអ្នករស់នៅក្នុងបុរីទៅកាន់ទីកន្លែងផ្សេងដែលបានកំណត់។ចំណាយពេលត្រឹមតែប​ន្តិចប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់ហាងកាហ្វេដើម្បីធ្វើការលំហែកាយ និងអង្គុយជជែកគ្នាលេងបន្ទាប់ពីថ្ងៃដល់រវល់។សម្រាប់ការដើរទិញទំនិញអ្នករស់នៅទីនេះអាចទិញទំនិញនៅមីនីម៉ាតនៅក្នុងនេះតែម្តងឬក៏ធ្វើដំណើរឆ្ពោះទៅកាន់ផ្សារទំនើបដ៏ធំនៅក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបអ៊ីអ៊នម៉ល២។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខដែលជាតំបន់មួយដែលសាកសមបំផុតសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងក្រុងភ្នំពេញ។  ទន្ទឹមនឹងនេះផងដែរគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិននឹងដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងព្រឹត្តិការពិព័រណ៍អចលនទ្រព្យលើកទី៣ដែលនេះជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់គម្រោងខុនដូ បុរី និងវិនិយោគិនជាច្រើនក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍នេះផងដែរ៕ស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានអារ៉ាតា ហ្កាដិន រ៉េស៊ីដិន និងគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ
ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ
June 7, 2022, 1:45 a.m.
ផ្លូវជាតិលេខ៥១តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅទៅផ្សារថ្នល់ទទឹង)។​ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផ្លូវជាតិលេខ៥១នេះ កំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់ជាផ្លូវការ នៅឆ្នាំ២០២០ខាងមុខនេះ។ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។លោក សន សៀប ជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៥១ មានសក្តានុពលខ្លាំងសម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។លោក សៀប បានពន្យល់ថាតំបន់នេះជាតំបន់ខ្ពង់រាប​មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗមានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹងនិងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មីនៃខណ្ឌព្រែកព្នៅដែលចំណុចទាំងនេះបានអំណោយផលសម្រាប់តំបន់ទាំងមូល។“មានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលពីសក្តានុពលនៃទីតាំង និងចាប់ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំសម្រាប់ការវិនិយោគនាពេលអនាគត។” នេះបើតាមលោក សៀប។បន្ថែមលើចំណុចនេះដែរ លោក ម៉ៃ សាមន ប្រធានផ្នែកប្រឹក្សាយោបល់ និងស្រាវជ្រាវអចលនវត្ថុ នៃក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបានឲ្យដឹងថាផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូររោង ចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាននិងការអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង។លោកបន្ថែមថានៅតាមបណ្តោផ្លូវលេខ៥១នេះមានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត។ទាក់ទងនឹងតម្លៃដីធ្លីនៅតាមដងផ្លូវក្នុងតំបន់នេះវិញ លោក សាមន មានបញ្ជាក់ថាតម្លៃដីកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ដីឡូតិ៍មាន ទំហំ ៥ម x ២០ម មានតម្លៃចាប់ពី ២០,០០០ដុល្លារ រហូតដល់ជិត ៤០,០០០ដុល្លារ។សម្រាប់ដីឆៅ(ដីមិនមានការអភិវឌ្ឍន៍ មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រការ៉េ) មានតម្លៃពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងមួយឆ្នាំមុន​ មានតម្លៃពី ៣០ ដុល្លារ ទៅ ៥០ដុល្លារ/ម៉ែត្រការ៉េ។ដីដែលមានទំហំធំចាប់ពីមួយហិចតាឡើងទៅមានតម្លៃ ៣០ ដុល្លារ ទៅ ៤០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ/ម៉ែត្រការ៉េ។ នេះបើតាមការលើកឡើងរបស់លោក សាមន។លោកជឿថាតម្លៃដីនឹងហក់ឡើងខ្លាំងបន្ទាប់ពីការស្ថាបនាផ្លូវជាតិលេខ ៥១ បានបញ្ចប់រួចរាល់៕ស្វែងរកទិញដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
កំពង់​ផែ​ទេសចរ​​អន្តរជាតិតម្លៃជិត១០លានដុល្លារ ​បើកមុខទីផ្សារអចលនទ្រព្យ​ក្នុងខេត្តកំពត
កំពង់​ផែ​ទេសចរ​​អន្តរជាតិតម្លៃជិត១០លានដុល្លារ ​បើកមុខទីផ្សារអចលនទ្រព្យ​ក្នុងខេត្តកំពត
June 7, 2022, 7:08 a.m.
ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅ​​កាត់​ថា​ (A​DB) ខេត្តកំពតបានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់កំពង់​ផែ​ទេសចរ​លំដាប់អន្តរជាតិកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ។កំពង់​ផែ​ទេសចរ​ដ៏​ធំ​មួយនេះគ្រោងនឹងវិនិយោគក្នុងរង្វង់ទឹក​ប្រាក់ប្រមាណជិត​១០លាន​ដុល្លារ​អាមេរិក​ ហើយគម្រោងនេះមានទីតាំង​ស្ថិត​​នៅ​​ក្នុង​ភូមិ​ជំ​គ្រាល ឃុំ​​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្ត​កំព​ត​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា៥ ទៅ ៦គីឡូម៉ែត្រ​ពី​ទី​រួមខេត្តកំពត។ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានស្វាគមន៍ចំពោះគម្រោងដ៏ធំមួយនេះ។សម្រាប់វិស័យអចលនទ្រព្យលោក គែន បានមានប្រសាសន៍ថាគម្រោងនេះជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។លោកបានបញ្ជាក់ថាតំបន់នេះពីមុនគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសមសម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។ពាក់ព័ន្ធនឹងតម្លៃដីវិញ លោក គែន បញ្ជាក់ថា​ដោយសារមានគម្រោងសាងសង់កំពងផែ និងស្ថិតនៅកៀកសមុទ្រផង បច្ចុប្បន្នដីធ្លីនៅទំបន់នេះមានតម្លៃចាប់ពី៨០ដុល្លារទៅ១០០ដុល្លារ ឬខ្ពស់ជាងនេះ។ បើធៀបទៅមួយឆ្នាំមុនដីមានតម្លៃត្រឹមតែ២០​ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ។បច្ចុប្បន្នកំពតមានកំពង់ផែចំនួនបីក្នុងនោះពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួួយចុងក្រោយនេះជាកំពង់ផែទេសចរ។លោក គែន ក៏បានកត់សម្គាល់ឃើញដែរថាខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទទួលបានភ្ញៀវទេសចរណ៍ច្រើនគួរឲ្យកត់សម្គាល់។ ជាមួយវត្តមានកំពងផែថ្មីនេះលោកមើលឃើញថាវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិដែលលក្ខណៈទាំងនេះនឹងជួយឲ្យខេត្តកំពតទទួលបានកំណើនភ្ញៀវទេចរណ៍អន្តរជាតិកាន់តែច្រើនឡើងថែមទៀត។​លោកជឿថា “តម្លៃនៃអចលនទ្រព្យទាំងមូលនឹងបន្តកើនឡើង ហើយការវិនិយោគធំៗ ដ៏ទៃទៀតនឹងបន្តចូលក្នុងខេត្តកំពត។”​  រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ក៏​បាន​ថ្លែង​ថាការ​កសាង​កំពង់​ផែ​ទេសចរណ៍​នឹង​បើក​ច្រក​សមុទ្រ​កម្ពុជាឆ្ពោះ​ទៅ​កាន់​ពិភពលោក និងជំរុញ​ខេត្ត​កំពត​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​គួរ​ឲ្យទាក់ទាញនៅ​ពេលអនាគត​។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលនៅក្នុងខេត្តកំពតតាមរយៈ Realestate.com.kh!
បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត
បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត
June 6, 2022, 5:03 p.m.
ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ ប៉ោយប៉ែត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វាសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្ នុងតំបន់។​ ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។ប៉ោយប៉ែតជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ និងមានផ្ទៃក្រឡា ២,៦២០,០០០  ម៉េត្រការ៉េ បែងចែកជាបីសង្កាត់ រួមមាន ៖ សង្កាត់ប៉ោយប៉ែត្រ សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត។ ក្រុងប៉ោយប៉ែតមានប្រជាជនសរុប ជាង១៤ ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៥ ម៉ឺននាក់។លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បានមានប្រ សាសន៍ថា​ អចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតចាប់ផ្តើមមាន សក្តានុពលខ្លាំងត្រឹមចុងឆ្នាំ ២០១៧ មក។លោកបានកត់សម្គាល់ឃើញថា​​ សង្កាត់ប៉ោយប៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាជាងគេ ខណៈសង្កាត់ពីរផ្សេងទៀតក៏មាន​​ឱកាសវិនិយោគល្អៗជាច្រើនផងដែរ រីឯ តម្លៃអចលនទ្រព្យវិញបាន កើនឡើងជាបន្តបន្ទាប់។លោកបានបន្ថែមទៀតថា មានគម្រោងអភិវឌ្ឍន៍តូចធំបានចូលទៅវិនិយោគនៅក្នុងក្រុងប៉ោយប៉ែត ហើយមួយចំនួនធំទៀតបានកំពុងសំឡឹងរកឱកាស និងទីផ្សារសមស្រប មួយនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងទីក្រុងនេះ។  លោក បានបញ្ជាក់ថា «​វិនិយោគិនជាច្រើនពីខាងក្រៅកំពុងចាប់អារម្មណ៍ ប៉ោយប៉ែត ដែលជាទិសដៅវិនិយោគដ៏ធំមួយនៅ ពេលអនាគត»​។​នៅក្នុងរបាយការណ៍​ទីផ្សារលំនៅដ្ឋានឆ្នាំ២០១៧ របស់ក្រុមហ៊ុ​ន Vtrust Appraisal​ បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន ១៦ បានបញ្ចប់នៅក្នុងឆ្នាំ២០១៧ បានផ្តល់ជូនលំនៅដ្ឋានប្រមាណ ១,៦៩៤ ខ្នង។ ក្នុងនោះ លំនៅដ្ឋានចំនួន ៩០៩ ខ្នងបន្ថែមទៀតត្រូវបានរំពឹងថានឹងបានដាក់បញ្ចូល ទៅក្នុងទីផ្សារត្រឹមពាក់កណ្តាលឆ្នាំ ២០១៨។លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជាពេលវេលាសមស្របសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់​ វិនិយោគក្នុងវិ ស័យអចលទ្រព្យផ្សេងៗជាច្រើនដូចជា​ ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន​ និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរ​បស់ភ្ញៀវទេសចរ។លោកបានបន្ថែមទៀតថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។គម្រោងខុនដូដំបូងគេមួយកំពុងបង្ហាញវត្តមាននៅក្រុងប៉ោយប៉ែត។ គម្រោងលំនៅដ្ឋាននេះអភិឌ្ឍ ដោយក្រុម ហ៊ុន Sokha Residences Group ហើយគម្រោងគ្របដណ្តប់ លើផ្ទៃដីទំហំជិត ៤ ហិចតា និងជាគម្រោងលំនៅដ្ឋានបែបខុនដូទំនើប រួមជាមួយនឹងផ្ទះបុរី។ គម្រោងខុនដូ Sokha Residences នឹងមានកម្ពស់ ២១ ជាន់ ស្នើនឹង ៥៤៣ យូនីតរួមជាមួយហាងលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក បារ ល។​ ចំណែកផ្ទះប្រភេទបុរីមាន ២៨៧ ខ្នង។យូនីតខុនដូមានតម្លៃចាប់ពី ២៧, ៨៦៤ ដុល្លារ ដល់ ១,២៧០,​០០០ ដុល្លារ/យូនីត ចំណែកបុរីមាន តម្លៃចន្លោះ ៣០,០០០ ដុល្លារ និង ៥០,០០០ ដុល្លារ ក្នុងមួយខ្នង។ គម្រោង Sokha Residences  មានទីតាំងនៅក្នុងគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត។រដ្ឋាភិបាលក៏មានផែនការភិវឌ្ឍន៍ក្រុងប៉ោយប៉ែតឲ្យទៅជាតំបន់ទេចរណ៍មានសក្តានុពលមួយផងដែរ។ លោក ស៊ានហូ បានមានប្រសាសន៍ថា «យើងកំពុងរៀបចំផែនការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ថ្មីមួយ លើផ្ទៃដីទំហំជា ៥០០ ហិចតា  ដែលនឹងត្រូវសាងសង់ជាទីលានវាយកូនហ្គោល ទន្លេសិប្បនិមិត្ត សួនច្បារខ្នាតធំ និងផ្សារបណ្តែតទឹក»។ «នៅពេល ដែលគម្រោងបានបញ្ចប់ជាស្ថាពរ យើងរំពឹងថាប៉ោយប៉ែតនឹងអាចស្រូបយកភ្ញៀវទេចររាប់ពាន់នាក់​ក្នុងមួយឆ្នាំៗ​»។ នេះបើតាមលោក ស៊ានហូ។កត្តាខាងលើនេះរួមជាមួយផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកច្រកព្រំដែនបន្ថែមទៀតទៅកាន់ប្រទេសថៃ គម្រោងផ្លូវបណ្តោយព្រំដែនកម្ពុជា - ថៃ ក្រោមជំនួយឧបត្ថម្ភ របស់ប្រទេសចិន និងការបើកដំណើរការឡើងវិញនូវផ្លូវដែករវាងប៉ោយប៉ែត និងភ្នំពេញគឺជាសញ្ញាល្អសម្រាប់ ការអភិវឌ្ឍបន្ថែមទៀត ដើម្បីជំរុញក្រុងប៉ោយប៉ែតទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំ មួយ។«នៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ​»។ នេះបើតាមការបញ្ជាក់រ​បស់លោក ស៊ានហូ។លោកបានសង្កត់ធ្ងន់ថា ទិសដៅជាអាទិភាពរបស់សាលាក្រុងប៉ោយប៉ែត គឺការផ្តល់ផ្លូវដែលមានគុណ ភាពល្អ [ផ្លូវធំ ចាក់បេតុង ចំណែកផ្លូវតូចចាក់ថ្មមិច] គ្រប់តំបន់ គ្រប់កន្លែង នៅក្នុងទីក្រុងទាំងមូល។ការកែលម្អផ្លូវថ្នល់បានជំរុញឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់ក្រុងហក់ឡើងគួរឲ្យកត់សម្គាល់។ លោក Roy បានមានប្រសាសន៍ថា បច្ចុប្បន្នដីនៅតាមបណ្តោយផ្លូវជាតិលេខ ៥ និងនៅជិតរង្វង់មូល ប៉ោយប៉ែតមានតម្លៃចាប់ពី ៨០០ដុល្លារ ទៅ ១,០០០​ ដុល្លារ/ម៉ែត្រការ៉េ។ដីនៅជិតតំបន់កាស៊ីណូ នៅជិតព្រំដែនបច្ចុប្បន្នមានតម្លៃ ១,៣០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃត្រឹមតែ ៣០០ ដុល្លារ ទៅ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ប៉ុណ្ណោះ។ លំហូរចូលនៃជនជាតិចិនក៏ជាកត្តាសំខាន់មួយ ដែលជម្រុញត​ម្លៃដីនៅប៉ោយប៉ែតឲ្យកើនឡើង។ វិនិយោគិនចិន កំពុងសំឡឹងមើលសក្តានុពលវិនិយោគ និងស្វែងរកទិញដីសម្រាប់ការវិនិយោគ នៅពេលអនាគត។​ សព្វថ្ងៃមានជនជាតិជិតដែលកំពុងរស់នៅ ធ្វើការ និងបណ្តាក់ទុកវិនិយោគជាង ១០,០០០ នាក់ នៅក្នុងក្រុងប៉ោយប៉ែត​ ហើយចំនួននេះត្រូវបានគេរំពឹងថាកើនឡើងដល់ ២០,០០០ នាក់នៅឆ្នាំ ២០១៩ ខាងមុខ។​បើតាមការឲ្យដឹងពីលោក ស៊ានហូ «សណ្ឋាគារធំៗភាគច្រើននៅប៉ោយប៉ែតត្រូវបានជួលដោយចិន​»។ ទាំងលោក ស៊ានហូ និងលោក Roy បានបង្ហាញទស្សនៈដូចគ្នាថា វិនិយោគិនចិនបានដើរតួជាផ្នែកដ៏ សំខាន់មួយ សម្រា​ប់កំណើននៃតម្លៃអចលនទ្រព្យ និងវិស័យអចលនទ្រព្យទាំងមូល។លោក Roy បានឲ្យដឹងទៀតថា វត្តមានរបស់ជនជាតិចិនបានធ្វើឲ្យមានតម្រូវការកាន់តែច្រើន ហើយការជួលក៏បានកើនឡើងច្រើន។ លោកថា ផ្ទះល្វែងនៅតាមផ្លូវធំ មួយចំនួន ដែលពីមុនអាចជួលបានក្នុងតម្លៃចន្លោះពី ១៥០​ ដុល្លារ ទៅ ២០០ ដុល្លារ/ខែ បច្ចុប្បន្ននេះអាចជួល បានពី ៦០០ ដុល្លារទៅ ៨០០ ដុល្លារ/ខែ។ ផ្ទះល្វែងតាមបណ្តោយផ្លូវតូចៗ ដែលពីមុនអាចជួលបានក្នុងតម្លៃតិចជាង ១៥០ ដុល្លារ/ខែ បច្ចុប្បន្ននេះអាចជួលបានពី ៣៥០ ដុល្លារ ទៅ ៤០០ ដុល្លារ/ខែ។«បើពិនិត្យជារួម វិស័យអចលនទ្រព្យនៅប៉ោយប៉ែតកំពុងរីកចម្រើនស្រដៀងគ្នានឹងទីក្រុងព្រះសីហនុ»។ នេះជាការបញ្ជាក់ពីលោក Roy។ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែត និងអចលនទ្រព្យសម្រាប់ជួលនៅប៉ោយប៉ែត? សូមចូលទៅកាន់គេហទំព័រ Realestate.com.kh  ថ្ងៃនេះ!
June 6, 2022, 5:03 p.m.
Phnom Penh’s iconic and important Riverside area will soon host a massive development that will change the face of the city and the Kingdom for the better.Phnom Penh Harbour, as the project is known, is a monumental undertaking stretching several kilometers from the Chroy Changvar Bridge to the Night Market, both of which are prominent spots in Riverside.Stretching several kilometers along the Tonle Sap, Mekong, and Bassac Rivers, the Riverside, which has long been an important trading and commercial area in Cambodia’s capital city, has become a popular attraction and hangout for both locals and foreigners of late, mainly drawn by an excellent array of restaurants, hotels, stores, cafes, bars, and entertainment centers.To be built on 11.8 hectares of land facing the Tonle Sap River, Phnom Penh Harbour will comprise of more than twenty buildings of various sizes and features. These will include multiple commercial spaces, condotels, 5-Star Hotels, Grade A office buildings, large shopping malls, duty-free shops, and market-leading serviced and high-end apartments.There would also be French-style commercial streets that will be similar to what people see in Paris and other major cities of France.The development will also include a jetty and 7,000 parking spaces for people wishing to visit restaurants, retail shops, hotels, etc. in the Riverside area.The buildings and facilities within Phnom Penh Harbour will be built to international standards and are being primed to become the gold standard for such developments, not only in Cambodia, but other parts of Southeast Asia, as well.Phnom Penh Harbour has invited comparisons to Singapore’s own Orchard Road, an iconic development that is both a major shopping belt and prime tourist attraction in the island state.Phnom Penh Harbour had its launching last month. It is being developed by Yuetai Cambodia, one of the country’s most successful and respected property developers. Yuetai Cambodia is the local subsidiary of Guangzhou based and Shanghai listed Guangzhou Yuetai Group.Yuetai Cambodia has several iconic projects under its belt since its entry into the Kingdom in 2011. These include The Garden, East One, East View, and East Commercial Center.Sam Yang, Yuetai Cambodia CEO, said their aim is to make Phnom Penh Harbour unique and stand out among the rest. He said the ultimate goal is to make it a city symbol that will bring what is not known of Phnom Penh or Cambodia to the world.“We want others to know Angkor culture and art through Yuetai. That’s the reason who we put all these elements- cultural, touristic, artistic, and historical elements- together in the project. Instead of making it into a purely commercial space, we actually want to make it one of the best tourist attractions in Cambodia, and even in Asian countries,” he said.Phnom Penh Harbour will be built in four phases and is targeted to be completed in 7 years. The first phase will include the building of the 5-Star White Swan Hotel, which will join the long line of iconic hotels in the country.With Phnom Penh Harbour’s imminent appearance, the Cambodian Government is preparing measures to ensure the smooth flow of traffic in the area. To ease the expected traffic congestion, Sisowath Quay, the road that runs parallel with the Tonle Sap River, will be widened to four lanes.Phnom Penh Harbour is currently in the pre-sales stage.Get more information about Phnom Penh Harbour and learn more about Cambodia’s newest developments by visiting Realestate.com.kh!
ដីជាយក្រុងកាន់តែមានទីផ្សារពេលកំពូលតារាចំរៀងចេញមុខលក់ដោយផ្ទាល់
ដីជាយក្រុងកាន់តែមានទីផ្សារពេលកំពូលតារាចំរៀងចេញមុខលក់ដោយផ្ទាល់
June 5, 2022, 4:57 a.m.
ដីឡូតិ៍តម្លៃទាបបានក្លាយជាទីផ្សារដ៏មានសក្តានុពលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីគម្រោងខុនដូ អាផាតមេន និងផ្ទះតម្លៃថ្លៃនៅ កណ្តាលទីក្រុង បុរីទំនើបៗ គម្រោងដីឡូតិ៍គឺជាជម្រើសល្អបំផុតសម្រាប់អ្នកមានលទ្ធភាពតិចតួចអ្នកមានជីវភាពទាប ឬធម្យមដែលមានបំណងចង់រស់នៅក្នុងទីក្រុង។កត្តាទាំងនេះបានជំរុញតម្លៃដីនៅតំបន់ជាយក្រុងឲ្យហក់ឡើងជាលំដាប់។ ស្របពេលដែលនិន្នាការទិញលក់ដីឡូតិ៍កាន់តែមានការចាប់អារម្មណ៍បច្ចុប្បន្នកំពូលតារាចម្រៀងរបស់កម្ពុជា ដូចជា៖ លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សេរីមន្ត ក៏បានងាកមកបោះ ទុនវិនិយោគ និងថែមទាំងជាអ្នកផ្សព្វផ្សាយលក់គម្រោងដីឡូតិ៍ដោយផ្ទាល់ទៀតផង។​ជាមួយនឹងភាពល្បីល្បាញក្នុងអាជីពជាតារាចម្រៀងស្រាប់វាបានជម្រុញល្បឿននៃការលក់ គឺដាច់លឿនជាងការរំពឹងទុក។ ជាក់ស្តែងដូចជាគម្រោងដីឡូតិ៍របស់ លោក ព្រាប សុវត្ថិក្នុងរយៈពេលជាង២ខែបានលក់អស់៣គម្រោងធំៗហើយគ្រោងនឹងបញ្ចេញគម្រោងយក្សដែលទំនងជាមានទំហំខ្ទង់ជិតរយហិកតានៅក្នុងពេលឆាប់ៗខាងមុខ។ចំណែកថ្មីៗនេះដែរលោក ខេមរៈ សេរីមន្ត ក៏ទើបតែប្រកាសលក់ដីឡូតិ៍លើកដំបូងដែល មានទីតាំង ផ្លូវជាតិលេខ៣ ដែលមានចង្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។ បរិបទថ្មីនៃបុគ្គលល្បីក្នុងវិស័យសិល្បៈដែលបានបោះទុនវិនិយោគលើវិស័យដីធ្លីនេះបានកំពុងទាញការចាប់អារម្មណ៍ច្រើនពីសាធារណៈជនទូទៅ។​ដីដែលនៅជិតតំបន់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ទាំងនេះបានឡើងថ្លៃភ្លាមៗនេះបើតាមការឲ្យដឹងពីភ្នាក់ងារដីឡូតិ៍ (សុំមិនបញ្ចេញឈ្មោះ)។ ដីស្រែដែលពីមុនមានតម្លៃក្រោម១០ដុល្លារបច្ចុប្បន្នបានកើនដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យតាមតំបន់និមួយៗទំហំដី និងសណ្ឋានផ្លូវនៅតំបន់នេះ។លោក សំ វុទ្ធី ជាប្រជាពលរដ្ឋម្នាក់ដែលមានដីជាង២ហិកតានៅជិតផ្លូវជាតិលេខ៣បានឲ្យដឹងថាលោកបានដាក់លក់ដីក្នុងតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុន្តែបច្ចុប្បន្នបន្ទាប់ពីដឹងថា ដីរបស់លោកស្ថិតនៅក្បែរគម្រោងដីឡូតិ៍លោកបានបង្កើនតម្លៃលក់ខ្ពស់ជាងនេះ។យោងទៅតាមរបាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត សម្រាប់ឆមាសទីមួយឆ្នាំ២០១៨នេះបានបង្ហាញថាដីលំនៅដ្ឋាននៅក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បច្ចុប្បន្នមាន តម្លៃជាមធ្យមជិត​ ១០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េចំណែកដីមានសក្តានុពលសម្រាប់អាជីវកម្ម ឬពាណិជ្ជកម្មមានតម្លៃខ្ទង់ ១២០ ទៅ ១៣០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ដីលំនៅដ្ឋាននៅក្នុងសង្កាត់ពងទឹកវិញ បច្ចុប្បន្នមានតម្លៃជាមធ្យម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកដីមានសក្តានុពលសម្រាប់អាជីវកម្ម ឬពាណិជ្ជកម្ម មានតម្លៃខ្ទង់ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ដដែល។ទាក់ទងនឹងការបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាល្បីៗ ទាំងពីនាក់នេះនៅក្នុងវិស័យ អចលនទ្រព្យគឺបានសរបញ្ជាក់ឲ្យឃើញថា ទីផ្សារដីធ្លីពិតជាកំពុងមានសក្តានុពលខ្លាំង សម្រាប់អ្នកវិនិយោគ ហើយអ្នកទិញក្នុងស្រុកពិតជាមានតម្រូវការច្រើន។អ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយម និងមានការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើន និងភាពឆាប់រហ័សបំផុតនៃការលក់គម្រោងដីឡូតិ៍របស់ លោកព្រាប សុវត្តិុ។​ ក្នុងនោះក៏មានលើកឡើង ដែរថាការទុកចិត្តរបស់អតិថិជនពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកលក់ដីឡូតិ៍។ការលើកឡើងដូចនេះ គឺក៏មានន័យដែរថា អ្នកទិញដីឡូតិ៍ គឺទិញភាពស្របច្បាប់ ទិញអត្ថប្រយោជន៍ ទិញផលចំណេញ ក្នុងនោះទំនុកចិត្តចំណុចដំបូងនៃការចាប់ផ្តើម។អ្នកជំនាញជឿថា តំបន់ជាយក្រុង និងតំបន់ក្រុងនឹងតភ្ជាប់គ្នាយ៉ាងឆាប់រហ័ស នៅពេលដែល គម្រោងដីឡូតិ៍មានដំណើរការល្អ រួមផ្សំនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលតាមរយៈការផ្តល់់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមស្រប។ គិតជារួមតម្លៃអចលនទ្រព្យនឹងបន្តកើនឡើងជានិច្ច នៅពេលគ្រប់ភាគីពាក់ព័ន្ធបានគិតគូច្បាស់លាស់ពីអនាគតនៃវិស័យទាំងមូល។ស្វែងរកដីឡូតិ៍សម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នាំមកជូនដោយ Realestate.com.kh ធ្វើនៅថ្ងៃទី ១៩-២០ ខែតុលា
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នាំមកជូនដោយ Realestate.com.kh ធ្វើនៅថ្ងៃទី ១៩-២០ ខែតុលា
June 7, 2022, 6:34 a.m.
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាទាំងពីរលើកនៅក្នុងឆ្នាំ២០១៧មានគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុននានាជាង១០០បានចូលរួមដាក់តាំងបង្ហាញក្នុងនោះមានអ្នកទស្សនាជាង ១០,០០០នាក់ ហើយអចលនទ្រព្យដែលបានលក់នៅនឹងកន្លែងសរុបជាទឹកប្រាក់ខ្ទង៣០លានដុល្លារ។ សម្រាប់ពិព័រណ៍ចុងក្រោយនៅក្នុងខែតុលាឆ្នាំ២០១៧ទទួលបានអ្នកចូលរួមជាង៥,០០០នាក់ ហើយលំនៅដ្ឋានចំនួន ១៣៣ យូនីបានលក់ភ្លាមៗ។​ដោយបានក្លាយជាវេទិកាពិព័រណ៍អចលនទ្រព្យជោគជ័យនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាទាក់ទងនឹងទំហំនៃការលក់អចលនទ្រព្យដ៏សម្បើមជាមួយជាមួយការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍​ភ្នាក់ងារអចលនទ្រព្យ ព្រមទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក Realestate.com.kh នឹងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ដែលនឹងប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារណាហ្គាវើលទី១នៅថ្ងៃទី ១៩ និង ២០ ខែតុលា។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ យើងនឹងមានគម្រោងអចលនទ្រព្យល្អប្រណិតទាំងខុនដូ និងបុរី ក្រៅពីនេះក៏ក្រុមហ៊ុនភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យជាច្រើនទៀតចូលរួមដាក់តាំងបង្ហាញ។វគ្គសិក្ខា​សាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជាទីតាំងវិនិយោគសក្តានុពល​ ច្បាប់វិនិយោគ និងកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជាដោយវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។សូមចូលរួមដើម្បីស្វែងយល់ចូលរួមដើម្បីទទួលយកការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក​​ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង:ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
ទិដ្ឋភាពទូទៅក្នុងការជួលផ្ទះតម្លៃទាបនៅរាជធានីភ្នំពេញ
ទិដ្ឋភាពទូទៅក្នុងការជួលផ្ទះតម្លៃទាបនៅរាជធានីភ្នំពេញ
June 6, 2022, 5:03 p.m.
ភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាកំពុងមានកំណើនប្រជាពលរដ្ឋកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាច្រើនមកពីគ្រប់ខេត្តក្រុងបានមកប្រមូលផ្តុំគ្នារស់នៅទីនេះ។ប្រជាជនទាំងនេះដែលភាគច្រើនជាប្រជាជនដែលមានជីវភាពថ្នាក់កណ្តាលនិងថ្នាក់ទាបភាគច្រើនមកភ្នំពេញដើម្បីស្វែងរកឱកាសការងារនិងការអប់រំ។យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹងថាចំនួនប្រជាជននៅរាជធានីភ្នំពេញនឹងកើនឡើងដល់៤ទៅ៧លាននាក់នៅត្រឹមឆ្នាំ២០៣០។ យោងតាមរបាយការណ៍ផ្សេងទៀតបានបង្ហាញថាចំនួនប្រជាជននៅរាជធានីភ្នំពេញមានចំនួនកើនឡើងដល់៧.៩លាននាក់ក្នុងរយៈពេលដូចគ្នា។ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថាដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងកើនឡើងប្រជាជនកម្ពុជាត្រូវការសាងសង់ផ្ទះចំនួន១លានបន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ដោយមិនបញ្ជាក់អំពីប្រភេទផ្ទះជួល ផ្ទះល្វែង និងអផាតមេនអ្វីនោះទេ -ល-។លោក ពេជ្រ សុវណ្ណ នាយកក្រុមហ៊ុនអចលនទ្រព្យភ្នំពេញដេលី បានមានប្រសាសន៍ថាចំនួនកម្មករចំណាកស្រុកដ៏ច្រើននៅរាជធានីភ្នំពេញបានបង្កើតទីផ្សារធំសម្រាប់លំនៅដ្ឋាសម្រាប់ជួលដែលមានតម្លៃទាប។ ពលករចំណាកស្រុកទាំងនេះភាគច្រើនជាកម្មករដែលធ្វើការនៅក្នុងរោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរនៅក្នុងរាជធានីភ្នំពេញ។ រោងចក្របានបើកដំណើរការប្រមាណ១,៧០០នៅទូទាំងរាជធានីភ្នំពេញដែលមានកម្មករបម្រើការងារជិត១លាននាក់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនិងតំបន់ជាយក្រុង។ប្លុកផ្ទះល្វែងដែលមានបន្ទប់ជាច្រើនសម្រាប់ជួលគឺភាគច្រើនស្ថិតនៅជុំវិញតំបន់រោងចក្រទាំងនេះ។ ការជួលជាធម្មតាមិនមានផ្តល់ជូនគ្រឿងសង្ហារឹមនោះទេគឺមានតែកង្ហាមួយតែប៉ុណ្ណោះ។ តម្លៃជួលទូទៅ​មានតម្លៃតិចជាង១០០ដុល្លារក្នុងមួយខែ។ លោក សុវណ្ណបានសង្កត់ធ្ងន់ថា “ដោយសារប្រភេទផ្ទះជួលនោះវាមានតម្លៃថោកសមរមហើយនៅជិតកន្លែងធ្វើការទើបវាពេញនិយមសម្រាប់កម្មកររោងចក្រ។”កម្មកររោងចក្រអាចរកប្រាក់ចំណូលចន្លោះពី១៧០ទៅ៣០០ដុល្លារក្នុងមួយខែ ហើយការចំណាយប្រាក់សម្រាប់ថ្លៃឈ្នួលផ្ទះមានតម្លៃចន្លោះពី៨០ទៅ៥០ដុល្លារ។ ហើយពេលខ្លះពួកគាត់ជួលផ្ទះមួយរួមគ្នាជាមួយមិត្តភក្តិរបស់គាត់ដោយជួយចែករំលែកនៃថ្លៃឈ្នួលផ្ទះផងដែរ។លោកសុវណ្ណបានលើកឡើងថាតម្លៃជួលផ្ទះដែលមានតម្លៃទាបភាគច្រើនស្ថិតនៅតំបន់ជាយក្រុងដែលមានទីតាំងស្ថិតនៅ បឹងទំពុន ស្ទឹងមានជ័យ ពោធិ៍សែនជ័យ និងចោមចៅជាដើម។ ប៉ុន្តែពេលខ្លះមានផ្ទះដែលមានតម្លៃជួលទាបផងដែរនៅជិតនឹងទីក្រុងផងដែរ។អ្នកស្រី តាំង ហ៊ួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យអមតៈប្រភើធីស័រវីសបានកត់សម្គាល់ថាការជួលផ្ទះដែលមានតម្លៃទាបគឺពេញនិយមសម្រាប់សិស្សនិស្សិត បុគ្គលិក កម្មករជាដើម ដែលបម្រើការងារតាមសណ្ឋាគារ ភោជនីយដ្ឋាន និងនៅតាមមជ្ឈដ្ឋានពាណិជ្ជកម្មនានា ដែលអាចរកប្រាក់ចំណូលចន្លោះពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយខែ។រាជធានីភ្នំពេញគឺជាទីកន្លែងដែលប្រមូលផ្តុំដោយសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពជាច្រើន និងអាជីវកម្មនានានៅទូទាំងរាជាធានី ដែលទាំងនេះបានស្រូប យកអ្នកស្នាក់នៅបណ្តោះអាសន្នជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ជាមួយគ្នានេះដែរ អ្នកស្រី តាំង ហ៊ួរ បានលើកឡើងអំពីបញ្ហាអនាម័យ និងសន្តិសុខនៅក្នុងតំបន់ ដែលប្រមូលផ្តុំដោយផ្ទះជួលតម្លៃទាប។ លោកស្រីបានសង្កត់ធ្ងន់ថា "ទីតាំងផ្ទះជួលមួយចំនួន ដែលស្ថិតនៅជាយក្រុងត្រូវការការកែលម្អអនាម័យ និងសន្តិសុខឲ្យបានប្រសើរ ដើម្បីធានាសុវត្តិភាព និងសុខភាពរបស់អ្នកជួល។ក្រៅពីផ្ទះជួលដែលមានតម្លៃក្រោម ១០០ ដុល្លារ នៅក្នុងទីក្រុង ឬតំបន់ជាប់នឹងតំបន់កណ្តាល ក្រុងមួយចំនួនក៏មានផ្ទះជួល ប្រភេទ ផ្ទះល្វែង ឬអាផាតមេន ដែលមានតម្លៃទាបគួរសមដែរ ប៉ុន្តែមិនមានបំពាក់គ្រឿងសង្ហារិមសព្វគ្រប់នោះទេគ្រាន់តែមានបំពាក់គ្រឿងបរិក្ខារបន្តិចបន្តួចប៉ុណ្ណោះ ហើយខ្លះមិនមានបំពាក់គ្រឿងសង្ហារឹមអ្វីទាល់ទាំងអស់។លោក សុត វីរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huttons CPL បានមើលឃើញថា ផ្ទះជួលតម្លៃទាបគឺជាទីផ្សារមួយដ៏ធំនៅក្នុងប្រទសកម្ពុជា។ លោកថា ចំនួនប្រជាជនភាគច្រើនគឺមានអាយុក្រោម ៣៩ ឆ្នាំ ហើយពួកគេត្រូវការលំនៅដ្ឋានសមរម្យសម្រាប់ការរស់នៅ។លោក វីរៈ បានបញ្ជាក់ថាអ្នកទាំងនេះជ្រើសរើសយកការជួលផ្ទះ និងអាផាតមេនដែលមានតម្លៃជួលទាប ខណៈពេល ដែលពួកគាត់ត្រូវសន្សំប្រាក់ទិញផ្ទះផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ លោក វីរៈ បានផ្តោតសំខាន់ទៅលើការជួលផ្ទះបែបវិនិយោគ។លោកបានបន្ថែមទៀតថា អ្នកដែលមានប្រាក់ចំណូល ៥០០ដុល្លារឡើងទៅក្នុងមួយខែ អាចជួលបន្ទប់មួយក្នុងតម្លៃចន្លោះពី១០០ដុល្លារទៅ២០០ដុល្លារក្នុងមួយខែបាន។ ប៉ុន្តែអ្នកមួយចំនួនមានប្រាក់ខែខ្ពស់ ប៉ុន្តែនៅតែជ្រើសរើសផ្ទះជួល ដែលមានតម្លៃជួលទាបដដែល។ជារួមទៅ សម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជា គ្រប់គ្នាអាចជ្រើសរើសបានជាមួយកម្រិតនៃការចំណាយតិចតួចប៉ុណ្ណោះ នេះក៏ដោយសារតែ ការចំណាយលើថ្លៃសេវាកម្មនាននៅ ក្នុងប្រទេសនេះនៅមានកម្រិតតិចតួចនៅឡើយ។ កម្ពុជាក៏ជាប្រទេសមួយ ដែលមានអត្រា ថ្លៃជួលផ្ទះទាបទាបបំផុត នៅក្នុងពិភពលោក៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!
ទឹកប្រាក់ចំនួន២.១៥ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨
ទឹកប្រាក់ចំនួន២.១៥ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន១,៦៤៣នៅក្នុងសញ្ញាណមួយបានបង្ហាញថាការកើនឡើងនៃសំណង់អគារនេះនឹងមិនធ្លាក់ចុះនាពេលអនាគនោះឡើយ។ វិស័យសំណង់និងអចលនទ្រព្យរបស់ប្រទេសកម្ពុជាគឺជាគ្រឹះសេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមគ្រឹះសេដ្ឋកិច្ចធំៗទាំង៤នៃសេដ្ឋកិច្ចប្រទេសកម្ពុជាដែលវិស័យនេះមានទឹកប្រាក់វិនិយោគសរុប២.១៥ពាន់លានដុល្លារនៅក្នុងពាក់កណ្តាលនៃឆ្នាំដំបូង។ គ្រឹះសេដ្ឋកិច្ចចំនួន៣ផ្សេងទៀតរួមមាន៖ វិស័យកាត់ដេរ វិស័យទេសចរ និងវិស័យកសិកម្ម។នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ក្រសួងមានមុខងារតាមដាននឹងស្រង់ស្ថិតិនៃចំ​នួនគម្រោងអភិវឌ្ឍនដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។របាយការណ៍ដដែលបានបញ្ជាក់ថាចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០១៨ក្រសួងបានអនុម័តគម្រោងសរុបចំនួន១,៦៤៣នៅលើផ្ទៃដីចំនួន៥.៣៥លានម៉ែត្រការ៉េ។ជាមួយនឹងនិន្នាការនាពេលបច្ចុប្បន្ននេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងបានដឹងថាតួលេខឆ្នាំនេះគឺបានវាដាច់ពីចំនួនតួលេខកាលពីឆ្នាំមុន។ នៅឆ្នាំ២០១៧គម្រោងសរុបចំនួន៣,០៥២នៅលើផ្ទៃដីទំហំ១០.៧៤លាន ម៉ែត្រការ៉េដែលមានតម្លៃសរុប៦.៤២ពាន់លានដុល្លារ។ប្រទេសចិនគឺជាប្រទេសវិនិយោគអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ចំណែកឯប្រទេសដទៃទៀតមានដូចជា៖ សិង្ហបុរី ម៉ាឡេស៊ី និងតៃវ៉ាន់ក៏មានការវិនិយោគអចលនទ្រព្យច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។អ្នកអភិវឌ្ឍអចលនទ្រព្យនិងអ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដែលមានដូចជា៖ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Guangzhou Yuetai Group, ក្រុមហ៊ុនអចលនទ្រព្យ Guangzhou R & F និងក្រុមហ៊ុន Jiayuan International Group មានគម្រោងអចលនទ្រព្យសំខាន់ៗកំពុងដំណើរការឬស្ថិតនៅក្នុងគម្រោងផែនការដែលស្ថិតនៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។វិនិយោគិនអចលនទ្រព្យមកពីកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជារួមមាន៖ Booyoung Town, Yon Woo Co. , Ltd. និង World City Co. ចំណែកឯប្រទេសជប៉ុនមានដូចជា៖  CREED និង Arakawa ។លោក​ សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាការអភិវឌ្ឍន៍លំនៅដ្ឋានការអភិវឌ្ឍន៍បែបអាជីវកម្ម និងការអភិវឌ្ឍន៍ចម្រុះបានលេចឡើងស្ទើរគ្រប់តំបន់នៃផ្ទៃប្រទេសក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ លោកបានមានប្រសាសន៍ថាទាំងនេះរួមមានអគារខ្ពស់ៗទីក្រុងថ្មីនិងគម្រោងលំនៅដ្ឋានធំៗជាច្រើន។គម្រោងអភិវឌ្ឍន៍មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេគម្រោងជាច្រើនផ្សេងទៀតក៏មាននៅក្នុងខេត្តសៀមរាបនិងខេត្តព្រះសីហនុផងដែរ។ គម្រោងអភិវឌ្ឍន៍មួយចំនួនទៀតក៏នឹងគម្រោងទៅកាន់តំបន់ផ្សេងៗនៃផ្ទៃប្រទេសផងដែររួមមាន៖ ខេត្តកោះកុង កែប បាត់ដំបង ប៉ោយប៉ែតដែលជាប់ព្រំប្រទល់ថៃជាដើម។កាលពីប្រាំឆ្នាំមុនលោក សេង ឡូត បានកត់សម្គាល់ថាបច្ចុប្បន្នប្រទេសកម្ពុជាមានអគារខ្ពស់ៗដែលមានចំនួនជិត១,០០០អគារ (កំពស់៥-៥៤ជាន់) ហើយគម្រោងអភិវឌ្ឍន៍នេះស្ថិតនៅទីតាំងជិត២០០កន្លែងនៃគម្រោងទីក្រុងថ្មី គម្រោងលំនៅដ្ឋានធំៗជាច្រើន។ អគារខ្ពស់ៗត្រូវបានកំពុងតែបន្តដែលជាសញ្ញាណមួយបង្ហាញពីវិស័យសំណង់អគារកាន់តែបន្តអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ការអភិវឌ្ឍន៍អចលនទ្រព្យសំខាន់ៗដែលបានបញ្ចប់ឬកំពុងដំណើរការនៅរាជធានីភ្នំពេញរួមមាន៖ The Palm, Prince Central Plaza, Parkway, CEO KT Pacific និង The Bridge ។ នៅក្នុងខេត្តព្រះសីហនមាន៖ D’Seaview, Blue Bay និង SeaGate Suite ។ នៅខេត្តសៀមរាបមានគម្រោងផ្សារទំនើបដ៏ធំបំផុតរួមមាន៖ Heritage Walk និងគម្រោងបុរីជាច្រើនផងដែរ។លោក សេង ឡូត បានសំដែងការលើកទឹកចិត្តថាប្រទេសមានសន្តិភាពស្ថិរភាពនយោបាយ ដែលធ្វើឲ្យបរិយាកាសអាជីវកម្មកាន់តែប្រសើរ។ វិនិយោគិនមិនភ័យខ្លាចក្នុងការវិនិយោគទឹកប្រាក់រាប់លានដុល្លារនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ មតិខ្លះ ទៀតលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាដែលជាហេតុផលមួយទៀតសម្រាប់ទំនុកចិត្តវិនិយោគិននៅកម្ពុជា។ដោយសារវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវាយណភ័ណ្ឌ និងវិស័យសំណង់/អចលនទ្រព្យបានជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើងជាមធ្យមរហូតដល់៧ភាគរយនៅក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះដែលជាតួលេខកើនឡើងដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។កាលពីឆ្នាំមុនវិស័យកាត់ដេរដែលមានតម្លៃ២២ពាន់លានដុល្លារបន្ទាប់មកវិស័យសំណង់ និងអចលនទ្រព្យស្មើរនឹង២៩ភាគរយវិស័យកសិកម្មស្មើរនឹង២៥ភាគរយ និងវិស័យទេសចរណ៍១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប្រទេសកម្ពុជា និងព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh!
ផ្លូវក្រវ៉ាតក្រុងទី៣នឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខ
ផ្លូវក្រវ៉ាតក្រុងទី៣នឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខ
June 5, 2022, 9:45 p.m.
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិកដើ​ម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ គម្រោងផ្លូវក្រវ៉ាត់ក្រុងថ្មីទី៣នេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាក្រុមហ៊ុនសំណង់សៀងហៃចិនជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះនិងដោយមានការត្រួតពិនិត្យបច្ចកទេសពីក្រុមហ៊ុនក្វាងចូវវ៉ាន់អានមកពីប្រទេសចិន។គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះនឹងមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រជាប្រភេទផ្លូវ៤គន្លងមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។​ ផ្លូវរថយន្ត​មាន៤គន្លងដែលមួយគន្លងមានទទឹង៣.៥០ម៉ែត្រចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២.២៥ម៉ែត្រ។ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។សម្រាប់វិស័យអចលនទ្រព្យការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះគឺបានបញ្ជាក់ថាវិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លាដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀតដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះនឹងជម្រុញទាំងចំនួននិងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យកើនឡើងផងដែរ។​​សម្រាប់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងការស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន​ផ្តល់សេវាកម្មអាផាតមលំដាប់ពិភពលោកបានមកបោះទុនវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន​ផ្តល់សេវាកម្មអាផាតមលំដាប់ពិភពលោកបានមកបោះទុនវិនិយោគនៅកម្ពុជា
June 6, 2022, 5:03 p.m.
សេវាកម្មអាផាតមេនចំនួន២ដំបូងគេដោយក្រុមហ៊ុន Oakwood នឹងចាប់ផ្តើមនៅភ្នំពេញក្នុងឆ្នាំក្រោយនេះហើយOakwood Worldwide ជាក្រុមហ៊ុនផ្តល់សេវាកម្មអាផាតមេនលំដាប់ពិភពលោកក្រុមហ៊ុននេះនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខនេះ។តាមប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថាក្រុមហ៊ុននេះមានគម្រោងបើកគម្រោងចំនួន៣នៅក្នុងឥណ្ឌូចិននៅឆ្នាំក្រោយជាផ្នែកមួយនៃការពង្រីកក្នុងតំបន់។  មួយក្នុងចំណោមទាំងនេះនឹងមាននៅក្នុងប្រទេសវៀតណាមខណៈដែលនៅសល់ផ្សេងទៀតនឹងស្ថិតនៅក្នុងប្រទេសកម្ពុជា។លោក Dean Schreiber នាយកគ្រប់គ្រង Oakwood Worldwide (អាស៊ីប៉ាស៊ីហ្វិក) បានកត់សម្គាល់ពីដំណើរការដ៏រឹងមាំរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិននិងជប៉ុនហើយបាននិយាយថាពួកគេមានក្តីរំភើបចំពោះវត្តមានកាន់តែច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ក្រុមហ៊ុននេះក៏បានមើលឃើញពីឱកាសវិនិយោគមាសជាមួយប្រទេសទាំងពីរជាមួយផ្នែកបដិសណ្ឋារកិច្ចនិងអាជីវកម្មលំនៅដ្ឋាន។ សេដ្ឋកិច្ចប្រទេសវៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ជាទូទៅការវិនិយោគដ៏ធំស្ថិតនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យផលិតកម្មបានធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជិត ៧% នៅក្នុងទសវត្សចុងក្រោយ។លោក Schreiber បានសង្កត់ធ្ងន់ថា "ប្រទេសកម្ពុជានិងវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចដែលមានសុខភាពល្អហើយនេះគឺជាឱកាសល្អមួយសម្រាប់ Oakwood ដើម្បីបង្កើតខ្លួនដោយយើងមើលឃើញពីតម្រូវការកើនឡើងសម្រាប់កន្លែងស្នាក់នៅរយៈពេលវែង" ។គម្រោងទាំងពីររបស់ Oakwood ដែលមានគម្រោងនៅក្នុងប្រទេសកម្ពុជាមានដូចជា៖ Premier Phnom Penh និង Oakwood Hotel & Residence ភ្នំពេញ។ គម្រោងទាំងពីរត្រូវបានគេគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៩។ការអភិវឌ្ឍទាំងពីរនេះមានយូនីតសរុបចំនួន៣៨៨យូនីត(២២០យូនីត សម្រាប់ Oakwood Premier រាជធានីភ្នំពេញនិង១៦៨យូនីតសម្រាប់ Oakwood Hotel & Residence) មានការផ្តល់ជូនប្រភេទបន្ទប់ដូចជា៖ បន្ទប់លក្ខណៈសណ្ឋាគារ ផេនហ៊ោស ប្រភេទស៊ូឌីយូ ប្រភេទបន្ទប់១ ប្រភេទបន្ទប់២ ប្រភេទបន្ទប់៣។ ការមានការផ្តល់ជូនគ្រឿងសំភារៈបរិក្ខារទំនើបៗដែលមានដូចជា៖ អាងហែលទឹក ភោជនីយដ្ឋាន បន្ទប់ប្រជុំ និងកន្លែងក្មេងលេងជាដើម។ការអភិវឌ្ឍទាំងពីរនេះនឹងត្រូវស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ One Park។ One Park គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយនៅចំកណ្តាលក្រុងភ្នំពេញដែលមានទាំងគម្រោងសម្រាប់លំនៅដ្ឋាន (ខុនដូ និងសេវាកម្មអាផាតមេន) ការិយាល័យ និងកន្លែងសម្រាប់កន្លែងលក់រាយជាដើម ឱសថស្ថាន និងសាលារៀនអន្តរជាតិ។គម្រោង Oakwood និងចូលមកទីផ្សារសេវាកម្មអាផាតមេន និងទីផ្សារសណ្ឋាគារនៅក្នុង ភ្នំពេញដែលនៅក្នុងទីផ្សារយើងបច្ចុប្បន្នមានដៃគូប្រកួតប្រជែងស្រាប់រួមមាន៖ ហ៊ីមាវ៉ារី ស៊ិនត្រល់ម៊េនស៊ិន អ៊េមបាស៊ីផាលេស និងមេផលលីវ។Oakwood Worldwide ត្រូវបានទិញកាលពីឆ្នាំមុនដោយក្រុមហ៊ុន Mapletree Investments ដែលជាក្រុមហ៊ុនអចលនទ្រព្យវិនិយោគនិងគ្រប់គ្រងមូលធនឈានមុខគេរបស់សិង្ហបុរី។ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ ក្រុមហ៊ុនមានវត្តមាននៅសហរដ្ឋអាមេរិកនិង៥៥ប្រទេសផ្សេងទៀត៕ស្វែងរកសេវាកម្មអាផាតមេននៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!