+85561 777 090
Logo

Recent Articles

កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឫស្សីកែវ
កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឫស្សីកែវ
June 6, 2022, 5:04 p.m.
ខណ្ឌឫស្សីកែវត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងតម្រូវការ និងការផ្គត់ផ្គងលំនៅដ្ឋានដែលធ្វើឱ្យខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានដ៏សំខាន់ក្នុងឆ្នាំ២០១៦។ នេះគឺព្រោះតែការពង្រីកក្រុងនៃតំបន់ជាយក្រុងជាច្រើនដើម្បីឱ្យឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនដែលបានកើនក្នុងទីក្រុង។ក្នុងឆ្នាំ២០១៦ត្រូវបានគេមើលឃើញថាមានការកើនឡើងយូនីតលំនៅដ្ឋានជាង១,១៧៤ក្នុងខណ្ឌឫស្សីកែវដែលផ្ទះទាំងនោះ ភាគច្រើនគឺផ្ទះអាជីវកម្ម។ វាត្រូវបានគឹសន្និដ្ឋានថាប្រហែល៩៦.៧ភាគរយ ឬស្មើ១,១៣៥យូនីតនៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋាន នេះបើយោងតាមរបាយការណ៏វាយតម្លៃរបស់ក្រុមហ៊ុន VTrust ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៏ក៏បង្ហាញដែរថាផ្ទះវីឡាជាប់គ្នាត្រូវបានគេមើលឃើញថាប្រហែល១០.២%ឬស្មើ(២៧៩យូនីត) ខណៈដែលផ្ទះវីឡាទោលមានប្រហែល២% ឬស្មើ(៥៤យូនីត) នៃផ្ទះដែលបានសាងសង់រួចទាំងអស់ក្នុងឆ្នាំដដែលនោះ។ក្នុងរបាយការណ៏ក៏បានបង្ហាញក្នុងឆ្នាំ២០១៦ដែរថាសង្កាត់ច្រាំងចំរេះទី១មាន២១% ឬស្មើប្រហែល២,៥៤៤យូនីតនៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានសរុបសង្កាត់ច្រាំងចំរេះទី២មានប្រហែល៤% ឬស្មើរ៤៦៤យូនីត សង្កាត់គីឡូម៉ែត្រលេខ៦មានប្រហែល២៥% ឬស្មើ ៣,០៨៥ យូនីត សង្កាត់ឫស្សីកែវមាន ២៩% ឬស្មើ៣,៥៧៤យូនីត សង្កាត់ស្វាយប៉ាកមាន៥% ឬស្មើ៥៩៧យូនីតនិងសង្កាត់ទួលសង្កែមាន១៦% ឬស្មើ២,០០៤​យូនីត។របាយការណ៍បង្ហាញថា “បច្ចុប្បន្នខណ្ឌឫស្សីកែវមានលំនៅដ្ឋានផ្គត់ផ្គង់សរុបប្រហែល១២,២០០នៃយូនីតជាប់ដីសរុបដែលស្មើ ៨៦%បានសាងសង់រួច ហើយមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុង ការសាងសង់ក្នុងសង្កាត់ផ្សេងៗគ្នា។”លោក ហ៊ឹម សីហានាយកគ្រប់គ្រងនៃផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisal Co., Ltd បាននិយាយថាចំនួនសរុបនៃយូនីតដែលបានលក់រួចរាល់ហើយមានប្រហែល៨៤%ហើយយូនីតដែលនៅសេសសល់កំពុងតែដាក់លក់ក្នុងទីផ្សារ។លោកសីហាបាននិយាយថា “ទីផ្សារលំនៅដ្ឋានជាប់ដីក្នុងខណ្ឌឫស្សីកែវបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ មានការផ្គត់ផ្គង់លំនៅដ្ឋានប្រហែល១,៦០០យូនីតក្នុងទីផ្សារជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ ២០១៦ឆ្នាំមកនេះ។ ក្នុងពេលឆាប់ខាងមុខនេះនឹងមានយូនីតលំនៅដ្ឋានប្រហែល២,៨០០ទៅ៣,៣៨០​យូនីតនឹងសាងសង់រួចក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧នេះ។”ការស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust បានរកឃើញថាតម្លៃជាមធ្យមចំពោះផ្ទះអាជីវកម្មក្នុងខណ្ឌឫស្សីកែវប្រហែល១៦១,១០០ ដុល្លារប្រហែល១៦១,១០០ដុល្លារក្នុងមួយយូនីត ហើយតម្លៃដែលត្រូវបានលក់ជាមធ្យមប្រហែល១៥៥,៦០០ដុល្លារក្នុងមួយយូនីត។ ចំពោះផ្ទះអាជីវកម្មវិញមានតម្លៃជាមធ្យម១០៩,៨០០ដុល្លារក្នុងមួយយូនីត ហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល ១០៥,៤០០ដុល្លារក្នុងមួយយូនីត។ ចំពោះផ្ទះវីឡាភ្លោះមានតម្លៃជាមធ្យមប្រហែល ១៩៥,៧០០ដុល្លារក្នុងមួយយូនីត ហើយត្រូវបាន លក់ជាមធ្យមក្នុងតម្លៃ១៧៨,៨០០ក្នុងមួយយូនីត។ ផ្ទះវីឡាទោលមានតម្លៃជាមធ្យម៦៤៣,០០០ដុល្លារហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល៥៩៥,៥០០ដុល្លារ ក្នុងមួយយូនីត។លោក ច្រឹក សុខនីម អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Mekong បាននិយាយថាហេតុផលដែលទីផ្សារលំនៅដ្ឋាននៅតែកំពុងកើនឡើងពីព្រោះតែទីផ្សារមួយនេះត្រូវបានគាំទ្រដោយវិស័យធនាគារ។ តម្រូវការទីផ្សារត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងសម្រាប់អ្នកដែលមានគ្រួសារថ្មីថ្មោងនិងអ្នកមានប្រាក់ចំណូលមធ្យមផងដែរ។លោក សុខនីម បានមានប្រសាសន៏ថា “ដោយសារតែខណ្ឌឫស្សីកែវស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរាជធានីដូច្នេះហើយបានជាខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងសំខាន់ដែលអ្នករស់នៅទីនោះអាចប្រកបអាជីវកម្មក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងងាយស្រួល នេះបើធៀបទៅខណ្ឌផ្សេងទៀតនៅភាគខាងលិចនៃទីក្រុង។បុរីប៉េងហួត បុរីពីភពថ្មី និង បុរី រិទ្ធិ គឺជាទីផ្សារដ៏ធំទី២ក្នុងខណ្ឌមួយនេះមានប្រហែល៩.១% ៨.៩% និង៨.៤% ជាមធ្យមមាន១,១២០យូនីត ១,១០២យូនីតនិង១,៣៥​យូនីត។ ជាងនេះទៅទៀតក្នុងខណ្ឌនេះមានគម្រោងជាច្រើនដែលមានតិចជាង៤០០យូនីតដែលស្មើ៣៩%ឬ៤,៧៨៧ យូនីតនៃការផ្គត់ផ្គងទីផ្សារលំនៅដ្ឋានសរុប។ គម្រោង៨៤នៃគម្រោងទាំងនោះត្រូវ បានសាងសង់រួចរាល់ហើយខណៈដែលចេញរបាយការណ៏នេះ។ខណ្ឌឫស្សីកែវគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញ ខណ្ឌឫស្សីកែវត្រូវបានបែងចែកចេញជា៦សង្កាត់ មានសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់គីឡូត ម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែ។សូមបញ្ជាក់ផងដែរថាខណ្ឌឫស្សីកែវបច្ចុប្បន្នគឹជាខណ្ឌមួយដែលមានចំនួ​នប្រជាជនសរុបប្រមាណ ១៨០,០០០ នាក់។អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68ទទួលព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh
Preserving Heritage in times of Development
Preserving Heritage in times of Development
June 6, 2022, 8:24 p.m.
Realestate News
Vann Molyvann, considered the founder of the modern Khmer architecture, completed nearly 100 projects both nationally and abroad between 1956 and 1970. The impact of his architecture is felt around numerous corners of the Kingdom - with many still applauding his architectural style.Ms. Tri Lida from Re-Edge Architecture & Design refers to Molyvann as “the father of Cambodian architecture” - holding a “unique ability to incorporate Khmer style with natural elements, creating sustainable buildings where the air and sunshine flow from the inside out.”Some of Molyvann’s most significant projects are the Independence Monument, the National Olympic Stadium, the Royal University of Phnom Penh, the Chaktomuk Conference Hall, Preah Suramarit National Theater, the Council of Ministers building and the State Palace in Chamkarmon – now the place of the Senate.There are also several of his projects which are less known by the general public; such as the stupas within the Royal Palace, the Kantha Bopha Hospital, the first Siem Reap airport and the pavilions and temples for the 2,500th anniversary of the Buddha.Aside from the many projects he completed within the Kingdom, Molyvann also worked on projects abroad such as the Exhibition Hall for the International Trade Fair in Osaka, Japan, the Exhibition Hall For the International Trade Fair of Zagreb, the Exhibition Hall at the International Trade Fair of Brno, Czechoslovakia, and the Exhibition at the Galleries Lafayette in Paris.However, when asked his most loved architectural projects, these are all national - although not all are still in existence: “The ones I love the most is the National Olympic Stadium and Preah Suramarit National Theater on Bassac in Phnom Penh. There are many other projects I was fond of, but unfortunately some of them have been replaced​ by new buildings or were destroyed,” said Mr Molyvann.The demolition of old architecture is a recurrent issue in Cambodia, which the photo expert and owner of the “Amazing Cambodia” photo archives, Mr Srin Sokmean, has likewise noted: “It is a great pain to witness those architectural heritages disappear one by one. I always question myself why they are destroyed and not suitably renovated.”This is what pushed him to produce a vintage photo collection book named “Cambodia: Half Century Then & Now” which aims to enable people to visualize the beauty of Cambodia in the past and how the current landscape has been modified. On top of this, Sokmean has a popular facebook page and blog demonstrating his collections of photography. “I strongly believe that redecoration is the best option, because each building has its own attractive point. Development and architectural conservation need to go together” he added.“Old buildings are not always useless; instead they can be perfectly converted into museums, art galleries, boutique hotels or other amenities,” he concludes.And Sokmean is not the only one trying to preserve national heritage via media platforms. Mrs. Teav Bandol of Image Printing also shares a similar concern that, “during development, many countries face the dilemma of whether to preserve or replace heritage buildings to give space for new development; sadly most countries choose the latter. Cambodia is no exception.”She continued, “It should not be destroyed but preserved. Both old and new architectural work must be kept in its place in order for the public to witness the evolution from one generation to another. Doing so will help us to preserve the national identity and maintain sustainable development.”With that in mind, Image Printing is planning to re-publish some books detailing Vann Molyvann’s works in order to ensure his contributions reach the next generation.Bandol mentioned that the publication of these books are not just for the purpose of preserving Van Molyvann’s buildings – but it’s also “a demonstration of intelligence, knowledge and innovation in the architecture industry - which is a good example for the new generation to follow.”“Moreover, we cannot regain a building that was destroyed, but we can save every document for next generations,” she concludes.Find the latest real estate news on Realestate.com.kh
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
June 6, 2022, 5:04 p.m.
Home & Living
ស្របពេល “ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករពីកំណើនគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៧” អ្នកអភិវឌ្ឍន៍ត្រូវបានឈានជើងចូលក្នុងទីផ្សារបណ្តើរៗដើម្បីចាប់យកឱកាស សម្រាប់ទាំងផលចំណេញ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ជាមួយនឹងការផ្លាស់ប្តូរនៃស្ថានភាពរបស់ ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប អ្នកនឹងទទួលបានបរិបទថ្មី និងទទួលបានការអភិវឌ្ឍន៍បែបប្រណិត! ហើយគម្រោងមួយក្នុងចំណោមទាំងនេះគឺគម្រោងអរគីដេវីឡា ប៉ុន្តែតើអ្វីដែលពិតជាធ្វើវីឡានេះមានមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងគម្រោងផ្សេងទៀតជាច្រើនដែលបានកំពុងសាងសង់? Realestate.com.kh នឹងបង្ហាញអ្នកចំណុចពិសេសទាំងនោះ!ការកំណត់ឈ្មោះគម្រោងកើតឡើងពីគំនិតច្នៃប្រឌិតគម្រោង Orkide បានបង្កើតគម្រោងថ្មីនៅតំបន់ជ្រោយចង្វារ “Botanic City” ដោយប្រើនូវលក្ខណៈពិសេសនៃការសាងសង់ដែលមានទាំងភាពច្នៃប្រឌិត និងទាក់ទាញសម្រាប់អតិថិជនដែលមានបំណងចង់ ទិញយូនីតពីគម្រោងនេះ។ រចនាបទរបស់គម្រោងគឺបានរចនាទៅតាមស្ថាបត្យកម្មទំនើប​ដែលទាក់ទងគ្នាជាមួយលក្ខណៈធម្មជាតិនៃប្រទេសកម្ពុជាអាចនិយាយថាវាផ្តល់ជូននូវជីវិតរស់នៅបែបធម្មជាតិ។ គម្រោងក៏មានជាសួនច្បារដែលមានដាំដើមឈើធំៗដែលស្រដៀងគ្នាការរៀបចំឆ្នេរនៅសិង្ហបុរី។ ទន្ទឹមនឹងនេះដែរការរៀបចំផ្ទៃខាងក្នុងក៏នឹងត្រូវបានតុបតែងយ៉ាងឥតខ្ចោះជាមួយនឹងគ្រឿងតុបតែង គ្រឿងសង្ហារិម និងពណ៌យ៉ាងស្រស់ស្អាត ហើយបន្ថែមជាមួួយពណ៌តុបតែងលំអដូចជាពណ៌ខ្មៅ ត្នោត មាស បៃតង និងពណ៌ស។គម្រោងនេះនឹងមានវីឡាចំនួនពីរប្រភេទដែលមានប្រភេទវីឡាទោល និងវីឡាភ្លោះ។ វីឡាទោលមានចំនួន៣ជាន់មានបន្ទប់គេងធំ១ បន្ទប់គេងធម្មតា៥ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទានអាហារ១ ផ្ទះបាយមួយ១ បន្ទប់អ្នកបំរើ២ បន្ទប់ដាក់ឥវ៉ាន់១ បន្ទប់បោកគក់១ ចំណតរថយន្ត១ កន្លែងក្មេងលេង និងបន្ទប់ទឹក៩។ ទន្ទឹមនឹងនេះវីឡាភ្លោះមានបន្ទប់គេងធំ១ បន្ទប់គេង៣ បន្ទប់ទឹក៦ បន្ទប់ទទួលទានពេលល្ងាច១ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឥវ៉ាន់ បន្ទប់បោកគក់ និងចំណតរថយន្ត២។វីឡាអរគីដេមានទីតាំងស្ថិតនៅក្នុងតំបន់មានសុវត្ថិភាពដែលជាកន្លែងដែលមានទាំងការថែរក្សាសន្តិភាព និងសន្តិសុខ២៤ ម៉ោង។ សាលារៀន ហាងទំនិញ និងអាជីវកម្មថ្មីក៏មាននៅក្នុងតំបន់នេះដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅក្នុងគម្រោង។  ទាំងនេះរួមមាន ស្ថានីយចាក់សាំងកាល់តិច ហាងលក់ទំនិញចិន្តា  ផ្សារទំនើប VegeFresh, ហាងកាហ្វេUnicaffee, Sdok  Pravoek កន្លែងហាត់កីឡា Dary Sports, គាំទ្រដោយស្វ័យប្រវត្តិ, Pro’s Auto, Heng Siden និង មីក្រូហិរញ្ញវត្ថុBamboo Finance PLC។គម្រោងនេះនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងតំបន់ដោយសារស្ថិតនៅជិតផ្លូវធំតួយ៉ាងតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញហាណូយ។ចំណុចចុងក្រោយគម្រោងអរគីដេវីឡាបានទទួលការសរសើរយ៉ាងខ្លាំងថាជាអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៅក្នុងរាជធានីភ្នំពេញ​ ដែលបានទទួលបានពានរង្វាន់កម្ពុជាអចលនទ្រព្យឆ្នាំ ២០១៦ បន្ថែមទៀតគម្រោងនេះក៏ជាការវិនិយោគអចលនលទ្រព្យល្អបំផុតក្នុងប្រទេសកម្ពុជា។ដូច្នេះប្រសិនបើអ្នកកំពុងតែព្យាយាមស្វែងរកទាំងការវិនិយោគ ឬទិញលំនៅដ្ឋានក្នុងរយៈពេលវែងគម្រោងអរគីដេវីឡាជាជម្រើសល្អបំផុត!ស្វែងរកគម្រោងអភិវឌ្ឍន៍ល្អៗតាមរយៈ Realestate.com.kh!
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
June 6, 2022, 5:04 p.m.
Special Reports
Events & Announcements
Realestate News
Property Buyers & Sellers Advice
ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។អ្នកអភិវឌ្ឍន៍ល្បីៗនៅក្នុងប្រទេសបានទទួលផលប្រយោជន៍ជាច្រើនពីអ្នកចង់ទិញ និងដែលចាប់អារម្មណ៍ទិញរាប់ពាន់នាក់ក្នុងរយៈពេលពីរថ្ងៃនេះហើយក្នុងនោះមានរហូតដល់៣០​កិច្ចសន្យាទិញបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុបស្នើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។ម្ចាស់គម្រោងអភិវឌ្ឍន៍ក៏ទទួលបានអ្នកចូលមើលគម្រោងយ៉ាងច្រើនក៏ដូចជាមើលលើផ្ទះគម្រូផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានអតិថិជនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើននាក់ ដែលនៅតែជាឱកាសលក់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះបន្ទាប់ពីព្រឹត្តិការណ៍នេះ។  អតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេស ពីក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។អ្នកចូលរួមប្រមាណ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគជាបរទេសចំរុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយជាជនជាតិខ្មែរ។ ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសបានជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh    និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។បើតាមការឲ្យដឹងរបស់អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុតដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទា​ប់គឺ Arata Garden Residences។”អ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែងពួកយើងបានលក់ខុនដូចំនួនមួយយូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”“យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍អាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។ យើងទន្ទឹមរងចាំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះលើកក្រោយទេៀតដែលរៀបចំដោយ Realestate.com.kh” យោងតាមសម្តីរបស់ លោក Laurence Hamilton នាយករងនៃក្រុមហ៊ុន  NC Max World Real Estate Development/Brokerage ដែលបានចូលរួមដាក់តាំងបង្ហាញគម្រោងដូចជា៖ គម្រោង The View និងគម្រោង East One Apartments។លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះគឺទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់យើង” Realestate.com.kh បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពលក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនជាតាមការចង់បានរបស់យើង។ យើងប្រាកដណាស់ថាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត។"លើសពីនេះទៀតពិព័រណ៍ក៏មានសិក្ខាសាលាសំខាន់ៗដែលពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកបទបង្ហាញជាវីដេអូតាមរយៈគេហទំព័រ www.realestate.com. kh/newsរថយន្តម៉ាក Porsche និង Mercedes Benz ក៏បានចូលរួមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយផ្តល់ឱកាសឱ្យភ្ញៀវបានសាកល្បងបើកបររថយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញធ្វើដំណើរចេញពីចំណត រថយន្តសណ្ឋាគារណាហ្គាវើល។ព្រឹត្តិការណ៍តាំងពិព័រណ៍នេះអាចដំណើរការបានដោយរលូនដោយមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Last Mile Works VR ក្រុមហ៊ុនផ្គត់ផ្តង់សំភារៈកីឡា Seara ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូរផ្សព្វផ្សាយរបស់យើងរួមមាន៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer កាសែត Khmernavi/Enjoy Cambodia, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍អ្នកសាងសង់កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine “ពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិន កាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.kh លោក Thomas O'Sullivan។” លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកពីគ្រប់ទិសទីបានមកដល់រាជធានីភ្នំពេញសម្រាប់ការចូលរួមជាមួយពិព័រណ៍អចលនទ្រព្យរបស់យើង។ ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ហើយពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ការអភិវឌ្ឍន៍ទាំងនេះបានបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”បន្ទាប់ពីទទួលបានភាពជោគជ័យដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា។ Realestate.com.kh មានគម្រោងរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលកាន់តែធំ និងកាន់តែពិសេសជាងមុនសម្រាប់ក្នុងឆ្នាំ២០១៧៕ស្វែងរកព័ត៌មានល្អបំផុតទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមនៅសប្តាហ៍នេះ!ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍ ទី៥ និងទី៦ ខែ ឧសភា នៅសណ្ឋាគារណាហ្គាហ្វើល (សាលធំជាន់ទី២) វេលាម៉ោង ១០ៈ០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច+ មានគម្រោងអភិវឌ្ឍន៍ចូលរួមប្រមាណ ២០គម្រោង+ សិក្ខាសាលាដែលមានការចូលរួមពីអ្នកជំនាញ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញផ្នែកច្បាប់+ ឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះពីក្រុមហ៊ុនខេមបូឌៀរអង្គរអ៊ែរ+ ការបើកបរសាកល្បងជាមួយរថយន្តម៉ាក Porsche និង Mercedesចូលរួមដោយសេរី ដោយមិនមានការចុះឈ្មោះអ្វីឡើយសូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ លោកអ្នកអាចចូលរួមជាមួួយមិត្តភក្តិ និងក្រុមគ្រួសារបាន ភ្ជាប់ទំនាក់ទំនង និងស្វែងយល់អំពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនាំមកជូនដោយ Realestate.com.kh!សូមចុឈ្មោះនៅទីនេះ និងទទួលយកព័ត៌មានថ្មីៗគោលបំណងនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧នេះគឺដើម្បីផ្សព្វផ្សាយ​ពីប្រទេសកម្ពុជា និងវិស័យអចលនទ្រព្យកម្ពុជាទៅក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យមកក្នុងការតាំងបង្ហាញនេះ។ក្នុងអំឡុងពេល២ថ្ងៃនៃព្រឹត្តិការណ៍នេះ (ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) អ្នកចូលរួមទាំងអស់ក៏មានឱកាសចូលរួមជាមួយសិក្ខាសាលាអប់រំផ្សេងៗគ្នាដែលនឹងជួយដល់អ្នកទិញអចលនទ្រព្យ និងវិនិយោគិនឲ្យបានស្វែងយល់អំពីទីផ្សារកាតព្វកិច្ចស្រ​បច្បាប់នៃកម្មសិទ្ធិកាន់កាប់អចលន ទ្រព្យ និងក៏ដូចជាជួយដល់អ្នក​ទិញឲ្យមានភាពច្បាស់លាស់នៅពេលដែលទិញអចលនទ្រព្យនៅកម្ពុជា។ប្រធានបទនឹងត្រូវធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះរួមមាន៖ ច្បាប់អចលនទ្រព្យ កម្មសិទ្ធិកាន់កាប់កាតព្វកិច្ចពន្ធ ការវិភាគពីការវិនិយោគក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា​ការពិចារណាពីការគ្រប់គ្រងអចលនទ្រព្យ និងប្រធានបទសំខាន់ៗផ្សេងៗទៀត។សិក្ខាសាលានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនេះគឺអាចចូលរួមដោយសេរីសម្រាប់អ្នកចូលរួមទាំងអស់។ អ្នកចូលរួមក៏អាចចោទជាសំនួរទៅកាន់វាគ្មិននីមួយៗដែលបានធ្វើបទបង្ហាញ។កាលវិភាគលម្អិតសម្រាប់វគ្គសិក្ខាសាលានៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍​ មានដូចខាងក្រោម៖កាលវិភាគសម្រាប់ថ្ងៃទី១ ថ្ងៃសុក្រ ទី៥ ខែឧសភា៖ទស្សនលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការឈានចូលទីផ្សារ​សមាគមន៍អាស៊ាន (១២:៣០ – ១:០០រសៀល)លោក​ បណ្ឌិត​ សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ ZicolawCambodia, Transition from ‘Live Era’ to ‘Life Era’ (1:00PM - 1:15PM)Anita Cui អនុប្រធានចាត់ការទូទៅក្រុមហ៊ុន GREDvKirirom Project Development (1:15PM - 1:45PM)លោក Takeshi Izuka នាយកគ្រប់គ្រងគម្រោង vKiriromកម្មសិទ្ធិកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តន៍) (២:៣០ – ៣:១៥រសៀល)លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolawការពង្រឹងសុវត្ថិភាពដើម្បីបង្កើនតម្លៃអចលនទ្រព្យ (៣:១៥ – ៣:៤៥រសៀល)លោក Athanasius Pang នាយកគ្រប់គ្រងនៃក្រុមហ៊ុន Trivox Global Security Group និងជាប្រធានសាខានៃ DL Edvanceទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (៣:៤៥ – ៤:៣០រសៀល)លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Groupពន្ធសម្រាប់វិនិយោគិន៖ ការពិចារណាលើពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា (៤:៣០ – ៤:៤៥រសៀល)លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Managementការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យនៅភ្នំពេញ (៤:៤៥ – ៥:១៥រសៀល)លោក Benny Tan ប្រធានប្រឹក្សានៃក្រុមហ៊ុន SC Capitalកាលវិភាគសម្រាប់ថ្ងៃទី២ ថ្ងៃសៅរិ៍ ទី៦ ខែឧសភា៖និន្នាការរបស់អតិថិជននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (១:៣០ – ២:០០រសៀល)លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.khអចលនទ្រព្យ​ផ្នែក​ឧស្សាហកម្មជាមួយនឹង​ការវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេសក្នុង​ទីផ្សារងើបឡើង​ថ្មី និង​ផលប្រយោជន៍​នៃ​រោងចក្រ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ​(២:០០ – ២:៣០រសៀល)លោក Edmond Lim ប្រធានគម្រោងរបស់ក្រុមហ៊ុន Cambodia Propnexឱកាស​វិនិយោគ​នៅក្នុង​តំបន់​ជ្រោយចង្វារ​  ​(២:៣០ – ២:៤៥រសៀល)លោក Leang Ki ប្រធានផ្នែកលក់របស់គម្រោង Highland Condominiumឱកាសសម្រាប់វិនិយោគជាមួយគម្រោង vKirirom  ​(២:៤៥ – ៣:០០រសៀល)លោក Takeshi Izuka ប្រធានគម្រោង vKiriromការរីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​៖ ការវិនិយោគ​តំបន់ឆ្នេរ​ក្នុង​ប្រទេសកម្ពុជា ​​(៣:៣០ – ៤:១៥រសៀល)លោក Christophe Forsetti ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន KC JSMស្វែងយល់ពីសក្តានុពលដែលមិនទាន់ប្រើប្រាស់នៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌូចិន (៤:១៥ – ៤:៣០រសៀល)លោក Johnny Chan ប្រធានទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន Creed Groupការគ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក​៖ ការពិចារណា​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​ (៤:៣០ – ៥:០០រសៀល)លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ  Metro Globalការស្វែងយល់ពីទិន្នន័យក្រៅប្រទេសនៅក្នុងទីផ្សារអចលនទ្រព្យ ​(៥:០០ – ៥:៣០រសៀល)លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capitalទាញយកកាលវិភាគទាំងស្រុងនៅទីនេះព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យគឺចាប់ផ្តើមនៅសប្តាហ៍នេះ!ព្រឹត្តិការណ៍​នេះ​នឹងចាប់ផ្តើម​ឡើង​នៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​រិ៍ --​ ថ្ងៃទី​៥ និង​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល (សាលធំជាន់ទី២) ហើយ​កម្មវិធី​នេះ​ចាប់ផ្តើម​ពីម៉ោង​១០ ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​+ មានគម្រោងអភិវឌ្ឍន៍ថ្មីជាង២០ នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះ+ សិក្ខាសាលាអប់រំពីអ្នកសេដ្ឋកិច្ច​ ភ្នាក់ងារអចលនទ្រព្យ និងអ្នកច្បាប់+ ឈ្នះសំបុត្រយន្តហោះទៅក្រៅប្រទេសពីក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ+​ សាកល្បងបើកជាមួយរថយន្តម៉ាក Porsche និង Mercedes.អាច​ចូលរួម​ដោយ​សេរី និង​មិនចាំបាច់​មានការ​ចុះឈ្មោះ​អ្វី​ឡើយ​!ឬអាចចុះឈ្មោះ​ដើម្បីទទួលបានព័ត៌មានថ្មីៗ​!សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង +855 17 436 756 / +855 69 436 756 info@realestate.com.khស្វែងរកព័ត៌មានថ្មីៗបំផុតជាមួយ Realestate.com.kh!
J-Tower 3 - News Banner KH
គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ
គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ
June 6, 2022, 5:04 p.m.
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមលោក Truong Quang Nghia និង លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី២៥ខែមេសាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការសាងសង់នៃផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញកាត់តាមច្រកអន្តរជាតិក្រុងម៉ុកបៃទៅកាន់ទីក្រុងភ្នំពេញកាត់តាមច្រកអន្តរជាតិក្រុងបាវិត។អនុស្សរណៈនេះគឺជាផ្នែកមួយនៃឯកសារសំខាន់ចំនួនបួនដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការដោយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមេសា។ ចម្ងាយ៦៥គីឡូម៉ែត្រពីក្រុងហូជីមិញទៅកាន់ច្រក អន្តរជាតិក្រុងម៉ុកបៃនឹងត្រូវសាងសង់ឡើងដោយភាគីវៀតណាម ខណៈពេលដែលប្រទេសកម្ពុជានឹងសាងសង់ផ្លូវចំងាយ១៣០គីឡូម៉ែត្រភ្នំពេញទៅក្រុងបាវិតដែលត្រូវបានផ្តល់ជំនួយថវិកាដោយប្រទេសជប៉ុន។រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានយល់ព្រមរួមគ្នាវិនិយោគនៅក្នុងការភ្ជាប់ផ្លូវល្បឿនជាមួយទីក្រុងហូជីមិញ និងរាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផ្លូវគោករវាងប្រទេសទាំងពីរ។ផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ច ហើយជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិនិងជាពិសេសតំបន់សហគមន៍អាស៊ាន។សូមបញ្ជាក់ផងដែរថាប្រទេសទាំងពីរបានយល់ព្រមលើសំណើភាពជាដៃគូក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនរវាងប្រទេសទាំងពីរ។ក្នុងពេលថ្មីៗនេះប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសហការគ្នាលើការសាងសង់ស្ពានតភា្ជប់ប្រទេសទាំងពីរ ដែលស្ពានទាំងពីរនោះមានឈ្មោះថាស្ពានជ្រៃធំ និងស្ពានឡុងប៊ិញ៕តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ!
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ!
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជាគឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបានកើតឡើងទាក់ទងទៅ នឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ចំណែកឯអន្តរជាតិជាច្រើនមានការយល់ដឹងតិចតួចអំពីគុណភាពនៃអចលនទ្រព្យដែលមាន នៅក្នុងប្រទេសកម្ពុជាកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។ដូច្នេះដើម្បីជួយសម្រួលដល់កំណើននៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh រៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតមួយដែលពុំធ្លាប់ មានពីមុនមកនៅកម្ពុជា។ការតាំងពិព័រណ៍រយៈពេល២ថ្ងៃដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០​ចួលរួមដាក់បង្ហាញ "ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា" គឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន  Last Mile Works Co. Ltd ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Seara ហើយក្រុមហ៊ុន Ezecom ហើយពិព័រណ៍នឹងបង្ហាញពីឱកាសវិនិយោគអចលនទ្រព្យដ៏ល្អបំផុតដែលមាននៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh បាននិយាយថា “គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៧នេះគឺដើម្បីបង្ហាញពីប្រទេសកម្ពុជា និងសក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ទាំងក្នុងស្រុក និងអន្តរជាតិ។ ពួកយើងបាននាំមកជូននូវគម្រោងអភិវឌ្ឍន៍ថ្មីៗ​ ដែលប្រកដោយស្តង់ដារគុណភាពខ្ពស់ ​និងអាជីវកម្មផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារ។លោក O'Sullivan បានលើកឡើងថា “ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកចូលរួមក៏នឹងអាច ចូលរួមជាមួយសិក្ខាសាលាអប់រំនានាដែលនឹងជួយដល់អ្នកទិញ និងវិនិយោគិនឲ្យបានយល់ដឹងពីទីផ្សារអចលនទ្រព្យ និងដើម្បីជួយធ្វើឱ្យការសម្រេចចិត្តបានកាន់តែប្រសើរនៅពេលដែលពួកគេចង់ទិញ "។លោក O’Sullivan បាននិយាយថា “លើពីនេះទៀតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានេះនឹងនាំអ្នកវិនិយោគឲ្យកាន់តែមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា។ នៅពេលដែលវិនិយោគិនមកពីក្នុងតំបន់ និងពិភពលោកបានមកដល់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះពួកគេនឹងដឹងកាន់តែច្បាស់អំពីទិដ្ឋភាពផ្ទាល់នៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ បន្ថែមពីនេះពួកគេ នឹងយល់កាន់តែច្បាស់អំពីការប្រែប្រួលសេដ្ឋកិច្ចទាំងមូលនៅក្នុងប្រទេស។ ការតាំងពិព័រណ៍នេះនឹងធ្វើឲ្យពីកាន់តែមានទំនុកចិត្តក្នុងការវិនិយោគនៅក្នុងប្រទេសនេះ។​លោកបានបន្ថែមថា “ប្រជាជនអាចទិញអចលនទ្រព្យក្នុងប្រទេសដែលពួកគេពេញចិត្តហើយជាមួយ Realestate.com.kh យើងជឿថាអ្នកចូលរួមក្នុងពិព័រណ៍របស់យើងដែលមកពីក្រៅប្រទេស​នឹងពេញចិត្តជាមួយប្រទេសកម្ពុជា។នៅក្នុងព្រឹត្តិការណ៍នេះ​នឹងមានសិក្ខាសាលាក្នុងអំឡុងពេល២ថ្ងៃនេះ។ ​វាគ្មិននឹងចែករំលែកព័ត៌មានគន្លឹះទៅដល់អ្នកចូលរួម វាគ្មិនទាំងនោះរួមមាន៖ លោក បណ្ឌិត សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw  លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុនZicoLaw លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management លោក Athanasius Pang  នាយកខាសាក្រុមហ៊ុន DL Edvance លោក Jasper Shin ជាម្ចាស់គម្រោងអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ    លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina  លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Metro Global Pte Ltd  លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ vikirirom  លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Group ​លោកBenny Tan ទីប្រឹក្សាជាន់ខ្ពស់នៃលក្រុមហ៊ុន SC Capital  លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh  និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។​អ្នកអភិវឌ្ឍន៍ដែលចូលរួមដាក់បង្ហាញពីគម្រោងរបស់ពួកគេមានដូចជា៖ ក្រុមហ៊ុន The Creed Group, ក្រុមហ៊ុន Camhomes/HLH Group  គម្រោង Parkway Condo, គម្រោង Royal HM Trading  គម្រោងSky31 Condo គម្រោងHabitat Condo គម្រោង Core PPSEZ   គម្រោង vKirirom គម្រោង HighLand Condo ក្រុមហ៊ុន GRED/ One Park គម្រោង The Elements Condo គម្រោង The Skyline គម្រោងGolden One គម្រោងSC Capital គម្រោង SkyTree Condominium, ក្រុមហ៊ុន NC Maxworld Real Estate & Development, ក្រុមហ៊ុន Sing Meng Telemedia​, ក្រុមហ៊ុន Porsche ក្រុមហ៊ុន Mercedes-Benz, គម្រោងEastland Development, ក្រុមហ៊ុន Cambodian Investment Management គម្រោង The Penthouse Residences, គម្រោង J Villa ក្រុមហ៊ុន South East Asia Property Services (SEAPS) និង គម្រោង Vital Water.ដៃគូផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិគឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍នេះរហូតមកដល់ពេលនេះ ព្រឹត្តិការណ៍អចលនទ្រព្យកម្ពុជាទទួលបានអ្នកចុះឈ្មោះជាង ៣,០០០​នាក់ ដែលជឿជាក់ថាពួកគេនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយយើងមានដៃគូផ្សព្វផ្សាយសម្រាប់កម្មវិធីនេះរួមមាន ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍សាងអ្នកសង់ កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine និងកាសែត Khmernavi/Enjoy Cambodia.Realestate.com.kh សូមថ្លែងនូវអំណរគុណដោយស្មោះចំពោះម្ចាស់ឧបត្ថម្ភដល់ព្រឹត្តិការណ៍របស់យើងមានដូចជា ក្រុមហ៊ុន  Last Mile Works Co. Ltd ក្រុមហ៊ុនការងារ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Seara ហើយក្រុមហ៊ុន Ezecomសម្រាប់អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ហើយទិញអចលនទ្រព្យទ្រព្យនៅថ្ងៃនោះក៏នឹងមានឱកាសចាប់រង្វាន់ដែលអាចឈ្នះរង្វាន់ជាច្រើន។ សូមអរគុណដល់ក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ដៃគូផ្លូវការសម្រាប់ការតាំងពិព័រណ៍អចលនទ្រព្យនេះដែលយើងនឹងទទួលបានការហោះហើរដោយឥតគិតថ្លៃពីប្រទេសចិន និងវៀតណាម។សូមចំណាំកាលបរិច្ឆេទនៃកម្មវិធី! ការតាំងពិព័រណ៍នឹងចាប់ធ្វើនៅថ្ងៃទី ៥ និងទី ៦ ខែឧសភាឆ្នាំ ២០១៧ នៅសាលធំជាន់ទីពីរនៃសណ្ឋាគារណាហ្គាវើលក្នុងរាជធានីភ្នំពេញ។​ ហើយព្រឹត្តិការណ៍នេះចាប់ផ្តើម ពីម៉ោង ១០​ព្រឹក ដល់ម៉ោង ៦ ល្ងាយ រយៈពេលពីថ្ងៃ(ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) ចូលរួមដោយសេរី និងឥតគិតថ្លៃ មិនបាច់មានសំបុត្រ ឬការចុះឈ្មោះទេ។ចុះឈ្មោះដោយឥតគិតថ្លៃ៖https://realestatekh.leadpages.co/cambodia-real-estate-show-2017-attendees/ស្វែងរកព័ត៌មានអចលនទ្រព្យមានប្រយោជន៍តាមរយៈ Realestate.com.kh
ចំណុចសំខាន់ៗដែលត្រូវយល់ដឹងអំពីការឆបោកនៅក្នុងវិស័យអចលនទ្រព្យ
ចំណុចសំខាន់ៗដែលត្រូវយល់ដឹងអំពីការឆបោកនៅក្នុងវិស័យអចលនទ្រព្យ
June 6, 2022, 5:04 p.m.
ទោះបីជាកម្ពុជាមានកំណើនវិស័យអចលនទ្រព្យកើនឡើងយ៉ាងខ្លាំងក៏ដោយប៉ុន្តែនៅតែមានអ្នកអភិវឌ្ឍន៍មួយចំនួន បានកេងបន្លំក្នុងវិស័យផងដែរជាមួយការផ្តល់នូវរាល់ព័ត៌មានដែលមិនមានភាពច្បាស់លាស់ដើម្បីកេងយកផលចំណេញក្នុងរយៈ ពេលខ្លី។ ដោយសារតែមានភាពធូរលុងនៃបទបញ្ញត្តិក៏ដូចជាស្តង់ដារអាជីវកម្មមានភាពច្របូកច្របល់ក្នុងវិស័យអចលនទ្រព្យដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់។ វាយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នវាអាចធ្វើឱ្យអ្នកខាតបង់ហិរញ្ញវត្ថុដោយឥតប្រយោជន៍!ចំណុចខាងក្រោមនេះអ្នកត្រូវតែយល់ដឹងដើម្បីជៀសវាងពីការឆបោក៖ម្ចាស់ក្លែងក្លាយ៖ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរ​បស់អ្នកលក់យ៉ាងដូចម្តេច។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់ប្រសិនបើម្ចាស់មិនអាចទទួលបានប្លង់កម្មសិទ្ធិនោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថាតើពួកគេគឺជាម្ចាស់ពិតប្រាកដ  ឬមិនមែនមុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។ផ្ទះដាក់លក់មុនគម្រោងចេញជាផ្លូវការ៖មានគម្រោងមួយចំនួនបានដាក់លក់មុនពេលចាប់បើកដំណើរការសាងសង់ ដែលការដាក់លក់នេះអាចជាការប្រមូលថវិការ សម្រាប់យកទៅផ្គត់ផ្គង់ការសាងសង់ ឬភាសាសាមញ្ញគេហៅថាធ្វើនំអត់ម្សៅ។ គម្រោងលំនៅដ្ឋានមួយចំនួនដែលធ្វើការលក់មុនពេលប្រកាសលក់ជាផ្លូវការមានដូចជា៖ គម្រោងបុរី គម្រោងដីពុះឡូតិ៍ និងគម្រោងអភិវឌ្ឍន៍ខុនដូ។ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះអ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់របស់អ្នកអភិវឌ្ឍន៍ដែលលោកអ្នកមាន បំណងទិញ។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អរួចទៅហើយ សូមចងចាំថានេះមិនមែនមាន ន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ពីការផ្សាយព័ត៌មានធំៗ និងអាចទុកចិត្តបាន។ អត្ថបទភាគច្រើនបានបង្ហាញពីសមិទ្ធិផលកន្លងមករបស់អ្នកអភិវឌ្ឍន៍ថាតើគម្រោងត្រូវបានគេអនុម័តព្រមព្រៀងឲ្យសាងសង់ឬក៏អត់។ សូមកត់សម្គាល់ពីប្រព័ន្ធផ្សព្វផ្សាយដែលមានភាពត្រឹមត្រូវមិនគួរពឹងផ្អែកលើអ្វីតែម្ខាងៗទេដោយសារវាមិនអាចបង្ហាញពីភាពត្រឹមត្រូវទាំងស្រុងបានទេ។អ្នកអាចផ្ទៀងផ្ទាត់ជាមួយក្រសួងពាក់ព័ន្ធផងដែរដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថាតើមានការយល់ព្រមណាមួយនិងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍ដែរឬទេ! ពួកគេត្រូវតែទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។ ពួកគេត្រូវតែមានប្លង់រឹងមេលើដីដែលពួកគេកំពុងអភិវឌ្ឍន៍ត្រូវមានអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេនៃការអភិវឌ្ឍពេញលេញចាប់តំាងពីការចាប់ផ្តើមរហូតដល់បញ្ចប់ហើយពួកគេត្រូវតែមានអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍន៍នេះមិនបង្ហាញនូវឯកសារច្បាស់លាស់អ្វីទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញឡើយ។ ប្រសិនបើអ្នកទិញដោយមិនបានទទួលប្លង់រឹង​ ឬប្លង់កាន់កាប់រួមគ្នាសម្រាប់យូនីតនៃអគារខ្ពស់ៗនេះគឺជាសញ្ញានៃគ្រោះថ្នាក់មួយយ៉ាងច្បាស់លាស់៕ស្វែងយល់អំពីការវិនិយោគ និងចំណេះដឹងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រអចលនទ្រព្យ​ Realestate.com.khថ្ងៃនេះ។ ប្រមូលផ្តុំព័ត៌មានអចលនទ្រព្យដែលជាព័ត៌មានដ៏មានប្រយោជន៍សម្រាប់អ្នកលក់ និងអ្នកទិញនៅក្នុងប្រទេសកម្ពុជា។ស្វែងរកអចលនទ្រព្យល្អៗនៅក្នុងប្រទេសកម្ពុជានៅទីនេះ!
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់
June 6, 2022, 5:04 p.m.
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ក្នុងខែមីនាឆ្នាំនេះ ការសាងសង់គ្រឹះរបស់អគារខុនដូលំដាប់ផ្កាយ៥ The Penthouse Residence ត្រូវបានបញ្ចប់ហើយកំពុងបន្តលើការសាង សង់ជាន់ក្រោមដីនិងរចនាសម្ព័ន្ធគ្រឿងបង្គុំរបស់អគារ។មានទីតាំងស្ថិតនៅក្នុងតំបន់ដងទន្លេ ដែលមានការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញដោយស្ថិតនៅតាមបណ្តោយ មហាវិថីសុធារសទល់មុខសណ្ឋាគារ Sofitel Phokeethra និងផ្សារទំនើបអ៊ីអន។ The Penthouse ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដារអន្ដរជាតិជាមួយសម្ភារ និងបច្ចេកវិទ្យាសាងសង់ដែលប្រកបដោយភាពច្នៃប្រឌិដ្ឋ និងទំនើបៗបំផុត។ ចំណុចទាំងនេះគឺដើម្បីធានានូវគុណភាព សោភ័ណភាព និងការផ្តល់ជូននូវបែបបទរស់នៅដែលប្រកបដោយផាសុកភាពដល់អតិថិជន។ ផ្ទុយពីគម្រោងអភិវឌ្ឍន៍ផ្សេងៗដែលមិនបង្ហាញនូវព័ត៌មានលម្អិតស្តីពីការសាងសង់ និងសម្ភារដែលប្រើប្រាស់គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ១១០លានដុល្លារនេះមានគោលបំណងបង្ហាញពីតម្លាភាពនៃព័ត៌មានពាក់ព័ន្ធនឹងសំណង់ដើម្បីទទួលបាននូវទំនុកចិត្តពីអតិថិជន។បើយោងតាមក្រុមហ៊ុនអភិវឌ្ឍ The Penthouse Residence Co., Ltd. ប្លង់ស្ថាបត្យកម្មរបស់គម្រោងកម្ពស់៣៦ជាន់នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន HOKO Design and Build Co., Ltd. ក្រោមការសិក្សាយ៉ាងលំអិតរបស់ស្ថាបត្យករជនជាតិខ្មែរ បារាំង កាណាដា និងអាមេរិកចំណែកឯការរចនាផ្នែកខាងក្នុងធ្វើឡើងដោយក្រុមហ៊ុន Sangiorgio ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី។ ដោយអនុលោមតាមកូដអគារនៃស្តង់ដារបេតុងរបស់វិទ្យាស្ថានបេតុងរបស់អាមេរិក (ACI) អគារនេះនឹងប្រើប្រាស់ខ្នាតបេតុងដ៏រឹងមាំសម្រាប់រចនាសម្ព័ន្ធគ្រឿងបង្គុំអគារខណៈដែលជញ្ជាំងនឹងត្រូវបានតម្លើងផ្សំគ្នាដោយបេតុងអារម៉េឥដ្ឋបាយអ និងឥដ្ឋស្រាល ឬកញ្ចក់ដើម្បីកាត់បន្ថយបន្ទុកទម្ងន់លើអគារ។អតិថិនដែលស្នាក់នៅក្នុងខុនដូរដែលមាន៤៥៨យូនីតនេះនឹងរីករាយជាមួយនិងការរស់នៅប្រកបដោយផាសុកភាពដោយបន្ទប់មានកម្ពស់ពិដានយ៉ាងទូលាយពី២,៦ម៉ែត្រទៅ២,៨ម៉ែត្រដែលបំពាក់នូវពិដានម្នាងសីលាគុណភាពខ្ពស់ជាមួយនឹងស្រទាប់ Skim Coat និងថ្នាំលាបប្រភេទEmulsion។ ខណៈដែលបង្អួចនឹងត្រូវបំពាក់ដោយស៊ុមអាលុយមីញ៉ូមដែលស្រោបស្រទាប់ថ្នាំការពារច្រែះហើយទ្វារវិញគឺប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ជាច្រើន។ សម្រាប់ច្រកទ្វារធំនឹងត្រូវរចនាឡើងពី ឈើដុំធម្មជាតិជាមួយនិងការលំអដោយបន្ទះឈើ MDF (Medium Density Fibreboard។ ចំពោះទ្វារឈើបន្ទះខ្យល់ខាងក្នុងត្រូវបានរចនាឡើងសម្រាប់បន្ទប់គេង និងបន្ទប់ទឹក។ ចំពោះទ្វារនៅរានហាល និងទ្វារផ្សេងៗទៀតនឹងបំពាក់ដោយស៊ុមអាលុយសមិនច្រែះ ជាមួយនិងកញ្ចក់រុញរំកិល ឬបិទបើក។កម្រាលគឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗនៅក្នុងលំនៅដ្ឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍បានផ្ដល់អាទិភាពជាពិសេស។ កម្រាលឥដ្ឋប្រភេទផ្សេងៗគ្នានឹងត្រូវបានរៀបតម្រូវយ៉ាងល្អឥតខ្ចោះនៅក្នុងទីតាំងផ្សេងៗគ្នាក្នុងបរិវេណលំនៅដ្ឋាន។ សម្រាប់ច្រកចូលបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ច្រករបៀងខាងក្នុង និងកន្លែងប្រើប្រាស់ផ្សេងទៀត និងមានបំពាក់នូវឥដ្ឋការ៉ូ (homogeneous tiles with skirting) ចំណែកផ្ទះបាយក៏ត្រូវបានរចនាឡើងដោយប្រើឥដ្ឋការ៉ូ (homogeneous tiles) ផងដែរ ដែលដូចគ្នាទៅនឹងបន្ទប់ទឹក និងរានហាលក៏ត្រូវប្រើនូវឥដ្ឋការ៉ូ (homogeneous tiles with skirting) និងជាប្រភេទឥដ្ឋការ៉ូសេរ៉ាមិចជាមួយប្រព័ន្ធការពារជម្រាបទឹកសម្រាប់បន្ទប់ទឹក។ ដោយឡែកកម្រាលឥដ្ឋសេរ៉ាមិចដែលមានផ្ទៃបែបកម្រាលឈើ ត្រូវបានរចនាឡើងជាពិសេសសម្រាប់បន្ទប់គេង។ចំពោះជញ្ជាំងនឹងលំអបញ្ចប់ដោយថ្នាំលាបដែលមានស្រទាប់ថ្នាំ Skim coat emulsion ការពារបាននូវការកាន់ស្លែស្នាមប្រឡាក់ ងាយសម្អាត និងមិនប៉ះពាល់ដល់ខុសភាពទាំងជញ្ជាំងនៅច្រកចូលបន្ទប់ទទួលភ្ញៀវបន្ទប់បរិភោគអាហារបន្ទប់គេងទាំងអស់ ច្រកផ្លូវដើរខាងក្នុង និងកន្លែងទុកដាក់សម្ភារនៃបន្ទប់ខុនដូ។ ដោយសារថាឥដ្ឋការ៉ូ (homogeneous tiles) នឹងត្រូវបានប្រើប្រាស់សម្រាប់ពេញផ្ទៃបន្ទប់ទឹកទាំងអស់ដូចនេះឥដ្ឋការ៉ូប្រភេទនេះ និងឥដ្ឋការ៉ូសេរ៉ាមិចនឹងត្រូវបានប្រើសម្រាប់ជញ្ជាំងផ្ទះបាយ និងតុរៀបម្ហូបអាហារ និងទូចង្ក្រានខាងលើផងដែរ។ម៉ាស៊ីនត្រជាក់ដែលបំពាក់ជាប់ជញ្ជាំងនឹងត្រូវដំឡើងនៅក្នុងបន្ទប់ខុនដូនីមួយៗ។ សម្រាប់បរិក្ខារបន្ទប់ទឹកនឹងបំពាក់នូវអាង ងូតទឹកមួយឈុត ក្បាលផ្កាឈូកងូតទឹកជាមួយដងកាន់ដៃមួយឈុត និងឡាវ៉ាបូលាងដៃមួយឈុតតុដាក់សម្ភារសំអាងជាមួយនិងកញ្ចក់ឆ្លុះមួយឈុត ចានបង្គន់មួយឈុត ទម្រដាក់កន្សែង ឬទំពក់អាវសម្រាប់បន្ទប់ទឹកមេ (អាស្រ័យទៅតាមប្រភេទបន្ទប់ខុនដូនីមួយៗ)។ក្រៅពីនេះមានលក្ខណៈពិសេសបន្ថែមទៀតដូចជាទូផ្ទះបាយត្រូវបានរួមបញ្ចូលគ្នាទៅនឹងបំពង់ និងគម្របម៉ាស៊ីនកំដៅទឹកអគ្គិសនី។ជាមួយការងារសាងសង់ដ៏លឿនគម្រោងនេះត្រូវបានគេរំពឹងទុកថានឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ២០១៨ទៅតាមកាលកំណត់របស់ខ្លួន។ អចលនទ្រព្យនេះផ្តល់ជូននូវបន្ទប់ខុនដូបួនប្រភេទដូចជា៖ បន្ទប់ (Studio) ចំនួន២៤២យូនីត មានតម្លៃចាប់ពី ៩២.០០០ ដុល្លារក្នុងមួយយូនីតបន្ទប់ (Suite) ប្រភេទ (បន្ទប់គេង ២-៣) ចំនួន៩២យូនីតមានតម្លៃចាប់ពី១២៩,០០០ដុល្លារ បន្ទប់ប្រភេទ Embassy (បន្ទប់គេង ២-៣) មាន៩៤យូនីតមានតម្លៃចាប់ពី ១៧២,០០០ ដុល្លារ និងបន្ទប់ប្រភេទ President (បន្ទប់គេង៣) មាន១៤យូនីតតម្លៃចាប់ពី២៧២,០០០ដុល្លារ ។ ចុងក្រោយគឺបន្ទប់ប្រភេទ Richmond Penthouse (បន្ទប់គេង ២,​ ៣, ៤) មានចំនួន ១៦ យូនីត និងតម្លៃចាប់ពី ២៩០,០០០ដុល្លារ។ប្រមាណ៦៥%នៃយូនីតត្រូវបានលក់ជាមួួយនឹងការរំពឹងទុកនឹងអាចលក់បានដល់រហូត៨៥%នៅចុងឆ្នាំនេះ យោងតាមកញ្ញា Sunna Lee ប្រធានផ្នែកទីផ្សារនៃគម្រោងលំនៅដ្ឋាន  The Penthouse Residence។គម្រោង The Penthouse Residence គឺជាគម្រោងខុនដូមួយក្នុងចំណោមគម្រោងខុនដូដែលលក់ដាច់ជាងគេបំផុតនៅទីក្រុងភ្នំពេញក្នុងរយៈពេលកន្លងមកដល់ពេលនេះគម្រោងនេះផ្តល់ជូននូវគុណភាពដែលល្អបំផុត និងតម្លៃសមរម្យ។ The Penthouse Residence នឹងផ្តល់ជូនទាំងគុណភាព និងតម្លៃដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យដែលមានអាហារដ្ឋានដ៏ប្រណីតនៅជាន់ដំបូលអគារ និងចំណតរថយន្តចំនួន១០ជាន់។ សម្រាប់ពេលឥឡូវនេះក្រុមហ៊ុនមានការលក់បញ្ចុះតម្លៃ៣ភាគរយហើយមានភោជនីយដ្ឋាននៅលើដំបូល និងមានការធានាលើការជួលត្រលប់ដែលផ្តល់ជូន៦%ក្នុងមួយឆ្នាំឬ១៨%សម្រាប់រយៈពេល៣ឆ្នាំ។ ការរស់នៅប្រកបដោយភាពប្រណិត និងឱកាសវិនិយោគដ៏សមប្រកបជាមួយនឹងគម្រោងលំនៅដ្ឋានមួយនេះ៕សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង  The Penthouse សូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន DCG ទិញភាគហ៊ុនពីគេហទំព័រ Yula.la របស់ឡាវ
ក្រុមហ៊ុន DCG ទិញភាគហ៊ុនពីគេហទំព័រ Yula.la របស់ឡាវ
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
ក្រុមហ៊ុន Digital Classifieds Group (DCG) រីករាយក្នុងការប្រកាសដំណឹងពីការទទួលបានភាគហ៊ុនពីគេហទំព័រ  www.Yula.la ដែលជាគេហទំព័រឈានមុខគេនៅក្នុងប្រទេសឡាវ។​គេហទំព័រwww.Yula.la បានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១២ ដោយលោក Christophe Eyquem ជាជនជាតិបារាំង និងប្រពន្ធរបស់គាត់គឺអ្នកស្រី Kimthong Luangvilay ដែលជាជនជាតិឡាវ។ គេហទំព័រនេះបានរីកចម្រើនឡើងនៅក្នុងប្រទេសឡាវ ហើយទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ការទិញទំនិញតាមប្រព័ន្ធអនឡាក្នុងប្រទេស ហើយក៏ជាគេហទំព័រ ដែលទទួលបានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងទីផ្សារទិញលក់តាមប្រព័ន្ធអនឡាញ។ គេហទំព័រនេះប្រមូលផ្តុំយ៉ាងច្រើននូវផលិតផលផ្សេងៗគ្នាដូចជា៖ អចលនទ្រព្យ រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលទូទៅជាច្រើនដែលបានកំពុងដាក់លក់តាមអនឡាញក្នុងប្រទេសឡាវ។ក្រុមហ៊ុន DCG ទទួលបានភាគហ៊ុនភាគច្រើនពីគេហទំព័រ Yula.la នៅក្នុងខែមិនាឆ្នាំ២០១៧ខណៈដែលស្ថាបនិក លោក Eyquem និងលោកស្រី Luangvilay បានរក្សាទុកតែភាគហ៊ុនមួយចំណែកតូចប៉ុណ្ណោះនៃគេហទំព័រ Yula.la ហើយនឹងនៅតែបន្តចូលរួមធ្វើការងារជាមួយនឹងចំណេះដឹងផ្នែកទីផ្សារ និងបច្ចេកទេសចំពោះអាជីវកម្មមួយនេះ។លោក Mathew Care នាយកប្រត្តិបត្តិ និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន DCG Group បានបញ្ជាក់ថាប្រទេសឡាវគឺជាទីផ្សារថ្មីដ៏ល្ពបំផុតសម្រាប់យើង ដោយសារមានកំណើនអត្រាជ្រៀត ចូលនៃអ៊ីនធើណិតយ៉ាងឆាប់រហ័ស កំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ថេរ និងស្ថិតនៅជិតគ្នាជាមួយប្រទេសកម្ពុជា ហើយជាទីផ្សារថ្មីមួយផ្សេងទៀតដែលជម្រុញនិងពង្រីកខ្លួនឲ្យកាន់តែខ្លាំងក្លាក្នុងទីផ្សារអនឡាញ។លោក Mathew បានបន្តថា “លើសពីនេះទៅទៀតយើងពិតជាមានភាពរីករាយបំផុតក្នុងការសហការដៃគូថ្មីជាមួយលោក Christophe និងអ្នកស្រី Kimthong ក្នុងការអភិវឌ្ឍន៍ឲ្យគេហទំព័រ Yula.la កាន់តែរីកចម្រើនទៅមុខ។ ជាមួយនឹងការធ្វើការងារក្នុងទីផ្សារមួយនេះ យើងយល់យ៉ាងច្បាស់ពីគុណសម្បត្តិជាយុទ្ធសាស្ត្រនៃការធ្វើការងារយ៉ាងជិតស្និទជាមួយនឹងដៃគូនៅក្នុង ស្រុក។”លោក Eyquem ដែលជាសហស្ថាបនិកនៃគេហទំព័រ  Yula.la បាននិយាយថា “ខ្ញុំមានភាពរីករាយក្នុងការចូលរួមជាមួយនឹងក្រុមហ៊ុនដ៏មានសក្តានុពលដូចជាក្រុមហ៊ុនDCG ហើយខ្ញុំគិតថាខ្ញុំបានរកបានដៃគូដ៏ត្រឹមត្រូវមួយជាមួយនឹងបុគ្គលដែលមាន បទពិសោធន៍ហើយគាត់ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកគ្រប់គ្រង។ ការធ្វើការងារជាមួយនាយកគ្រប់គ្រងដូចជា លោក Tim White ដែលជាអតីតនាយកប្រតិបត្តិនៃគេហទំព័រអចលនទ្រព្យឈានមុខគេនៅប្រទេសអូស្ត្រាលី www.allhomes.com.au គឺជាការរំពឹងទុកដ៏មានភាពរីករាយបំផុត។លោក Eyquem បន្ថែមថា “ ខ្លួនខ្ញុំផ្ទាល់ និងប្រពន្ធរប​ស់ខ្ញុំបានបង្កើតគេហទំព័រ Yula.la ដើម្បីផ្តល់ជូនសេវាកម្មរហ័សងាយស្រួល និងវិធីសាមញ្ញសម្រាប់ប្រជាជនក្នុងប្រទេសឡាវក្នុងការទិញ​ និងលក់តាមប្រព័ន្ធអនឡាញ។​ចាប់តាំងពីដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១២មក យើងមើលឃើញថាមានកំណើនឡើងសន្សឹមៗនៃអ្នកចូលមើល និងអ្នកប្រើប្រាស់ហើយយើងតែងតែចង់ឃើញគេហទំព័រ Yula.la រីកធំធាត់បន្តទៅមុខទៀត។ ខ្ញុំមានទំនុកចិត្តថាបទពិសោធន៍ និងការផ្គត់ផ្គង់ផ្នែកដើមទុនរបស់ក្រុមហ៊ុន DCG នឹងជួយដល់គេហទំព័រ Yula.la ក្នុងការបោះជំហាន និងរក្សាភាពនាំមុខគេនៅក្នុងទីផ្សារអនឡាញប្រទេសឡាវ”។លោក James Whitehead ជនជាតិនូវែលហ្សេឡង់ដែលបច្ចុប្បន្នជានាយកផ្នែកអត្ថបទនៃក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជារបស់ DCG Group នឹងធ្វើការដោយផ្ទាល់ទៅលើប្រតិបត្តិការការងាររបស់ គេហទំព័រ Yula.la ក្នុងប្រទេសឡាវដោយធ្វើការពីភ្នំពេញ ទៅទីក្រុងវៀងច័ន្ទនៅក្នុងឆ្នាំ២០១៧។ក្រុមហ៊ុន Digital Classifieds Group (DCG) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលីជាមួយនឹងបទពិសោធន៍ដ៏ច្រើនជាមួយគេហទំព័រអនឡាញឈានមុខគេ និងរីកចម្រើនឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអ្នកប្រើប្រាស់ជាង៣០​លាននាក់ក្នុងមួយឆ្នាំៗ ទាំងនៅក្នុងគេហទំព័រទូទៅ និងគេហទំព័រអចលនទ្រព្យ។ស្វែងរកព័ត៌មានអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់
ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់
June 6, 2022, 5:04 p.m.
Events & Announcements
Property Reviews
Realestate News
កាលពីថ្ងៃសុក្រ ទី៧ ខែមេសាកន្លងទៅ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridge Land (Cambodia) Co., Ltd., ដែលជាក្រុមហ៊ុនដៃគូរវាងសិង្ហបុរី និងកម្ពុជាបានអភិវឌ្ឍន៍រួមគ្នាលើគម្រោង “The Peak” និងគម្រោង “The Bridge”  ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅទន្លេបាសាក់បានប្រារព្ធ​កម្មវិធីអបអរសាទរមួយដើម្បីប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយឆ្នាំនៅសណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញ។លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Oxley (Gem) Cambodia Co., Ltd., បាននិយាយនៅក្នុងពិធីកាលពីល្ងាចថ្ងៃសុក្រថា“ក្នុងឆ្នាំកន្លងទៅនេះយើងបានសម្រេចសមិទ្ធិផលធំៗជាច្រើនសម្រា​​​ប់ក្រុមហ៊ុនរបស់យើង។ កម្មវិធីលើកដំបូង “topping out”​ របស់គម្រោងធំមួយនៅក្នុងប្រទេសកម្ពុជាគឺគម្រោង The Bridge ដែលជាគម្រោងដែលទទួលបានការលក់ដ៏ខ្លាំងក្លាបំផុត ហើយចំណែកឯដំណើរការសាងសង់របស់ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំទី២រប​ស់យើងគឺគម្រោង The Peak”។លោកឧញ៉ា ឬទ្ធី បានបន្តទៀតថា “សម្រាប់ហេតុផលនេះយើងបានសម្រេចចិត្តរៀបចំកម្មវិធីមួយដើម្បីអបអរសាទរដល់រដូវបុណ្យទានរបស់កម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដ៏អ្នកគ្រប់គ្នាដែល​មានវត្តមានក្នុងកម្មវិធីនេះ និងសូមជូនពរឲ្យមានសុខភាពល្អ និងមានភាពសំបូរសប្បាយក្នុងឆ្នាំថ្មីពេញមួយឆ្នាំ”។​គម្រោង The Bridge បានប្រារព្ធពិធី “topped-out” កាលពីខែធ្នូ ឆ្នាំ២០១៦ ផ្តោតសំខាន់លើការបញ្ចប់ការសាងសង់ក្នុងដំណាក់កាលដ៏ធំចុងក្រោយរបស់គម្រោង។ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន Cambodia’s WorldBridgeLand បានវិនិយោគលើទឹកប្រាក់ទំហំប្រមាណជាង៣០០លានដុល្លារ លើគម្រោង The Bridge ដែលរំពឹងយ៉ាងមុតមាំថានឹងបញ្ចប់ និងប្រគល់ជូនឲ្យអតិថិជនរបស់ខ្លួនទាន់ពេលនៅត្រឹមឆ្នាំ២០១៨។អគាររ​ប​ស់ The Bridge មានទីតាំងស្ថិតនៅជិតកោះពេជ្រ និងទន្លេបាសាក់គម្រោងនេះជាគម្រោងខុនដូដែលឈានមុខគេ និងពេញនិយមនៅក្នុងទីក្រុងភ្នំពេញ ដែលមានផ្តល់ជូនកន្លែងធ្វើពាណិជ្ជកម្ម និងទីផ្សារលក់រាយ ហើយបានទទួលបានទំហំនៃការលក់ក្នុងចំនួនយ៉ាងច្រើន។ ហើយក្នុងពេលជាមួយគ្នាក្នុងពេលបច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍បានកំពុងអភិវឌ្ឍន៍លើគម្រោងទីពីររបស់ពួកគេគឺគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak ស្ថិតនៅចម្ងាយប្រហែល៥០​ម៉ែត្រប៉ុណ្ណោះពីគម្រោង The Bridge។ ​គម្រោង The Peak គ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២០ខាងមុខ៕សិក្សាបន្ថែមអីពីគម្រោងអភិវឌ្ឍន៍  The Peak  តាមរយៈ Realestate.com.kh
គម្រោងផ្សារទំនើបអ៊ីអន២បានជម្រុញតម្លៃអចលនទ្រព្យក្នុងតំបន់ទួលគោកកើនឡើង
គម្រោងផ្សារទំនើបអ៊ីអន២បានជម្រុញតម្លៃអចលនទ្រព្យក្នុងតំបន់ទួលគោកកើនឡើង
June 6, 2022, 5:04 p.m.
ការវិនិយោគបរទេសបានកំពុងតែហូរចូលយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ ហើយអ្នកអភិវឌ្ឍន៍និងវិនិយោគិនអន្តរជាតិភាគច្រើនហាក់បីដូចជាចាប់អារម្មណ៍ក្នុងវិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម។ខណ្ឌទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័យនៅក្នុងទីក្រុងភ្នំពេញជាពិសេទាក់ទងទៅនឹងទីផ្សារលំនៅដ្ឋាន និងពាណិជ្ជកម្ម។ បើធៀបទៅនឹងខណ្ឌផ្សេងៗទៀតនៅតំបន់កណ្តាលទីក្រុងអ្នកវាយតម្លៃអចលនទ្រព្យមួយចំនួនបាននិយាយថាតំបន់មួយនេះនឹងក្លាយជាបឹងកេងកង១ទី២នៅេពេលអនាគតឆាប់ៗខាងមុខ។ ខណ្ឌទួលគោក បច្ចុប្បន្នកំពុងតែប្រែក្លាយទៅជាតំបន់ដែលមានផ្សារទំនើបថ្មីៗចម្រុះគ្នាដែលនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។ផ្សារទំនើបអ៊ីអនម៉ល២ក៏កំពុងតែត្រូវបានសាងសង់ក្នុងតំបន់នេះផងដែរគម្រោងនេះមានទីតាំងស្ថិតនៅតំបន់គម្រោង ពោង ពាយស៊ីធីខណ្ឌទួលគោកតំបន់ជាយនៃទីក្រុងភ្នំពេញ។ គម្រោងដ៏ធំមួយនេះបានសាងសង់ប៉ុន្មានឆ្នាំបន្ទាប់ពីគម្រោងអ៊ីអនទី១ ត្រូវបានសាងសង់នឹងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្ដាលឆ្នាំ២០១៤នៅតាមបណ្ដោយមហាវិថីព្រះសុធារសជិតនឹងសណ្ឋាគារសូហ្វីតែល និងស្ថានទូតរុស្ស៊ី។តួយ៉ាងការមកដល់នៃផ្សារទំនើបអ៊ីអនម៉លទី១ធ្វើឱ្យមានបម្រែបម្រួលវិជ្ជមានជាច្រើនទាក់ទងទៅនឹងផ្សារលក់ទំនិញ និងបរិស្ថានថ្មីនៃការដើរផ្សាររបស់អតិថិជន  ហើយជាពិសេសនោះគឺកំណើននៃតម្លៃអចលនទ្រព្យនៅក្នុងតំបន់។ ការសាងសង់ផ្សារទំនើបអ៊ីអនម៉ល២ក្នុងខណ្ឌទួលគោគក៏រំពឹងផងដែរថានឹងធ្វើឱ្យតំបន់នេះមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ពាណិជ្ជកម្ម អាជីវកម្មថ្មីៗ អ្នកអភិវឌ្ឍន៍ក្នុងស្រុក  និងជាពិសេសតម្លៃអចលនទ្រព្យក្នុងតំបន់។លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal បាននិយាយថាផ្សារទំនើបអ៊ីអនម៉លគឺជាមជ្ឍមណ្ឌលពាណិជ្ជកម្ម និងជាទីផ្សារពាណិជ្ជកម្មដ៍ធំមួយដែលត្រូវបានគេស្គាល់ថាជា “anchored tenant” ដែលមានន័យថាវានឹងទាក់ទាញ គម្រោងថ្មីៗផ្សេងទៀត មកអភិវឌ្ឍន៍ជុំវិញតំបន់នេះយ៉ាងពិតប្រាកដ។លោក ម៉ម សិរីបញ្ញា អគ្គនាយករបស់ក្រុមហ៊ុន Easy Property Investment បាននិយាយថា “ការសាងសង់ គម្រោងផ្សារទំនើបអ៊ីអនម៉ល២ នៅតំបន់នេះនឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនចំពោះ វិស័យអចលនទ្រព្យ។ លោកបានបន្ថែមថា វាក៏នឹងជម្រុញឱ្យមានកំណើនតម្លៃអចលនទ្រព្យជម្រុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យ និងចូលរួមជម្រុញដល់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ទើរតែ១០០% ។ជាក់ស្ដែងដូចជាបុរីពីភពថ្មី និងបុរីអង្គរភ្នំពេញដែលមានទីតាំងជិតនឹងផ្សារទំនើបអ៊ីអនម៉ល២គឺមានការប្រែប្រួលយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងតម្លៃផ្ទះ។ តម្លៃកើនឡើងរហូតដល់ពីរដងក្នុងមួយខ្នង ដោយសារតែមនុស្សជាច្រើនកំពុងតែសំរុកទៅទិញលំនៅដ្ឋានក្នុងតំបន់នេះបើតាមការលើកឡើងរបស់លោក សិរីបញ្ញា។លោកបានបន្ថែមផងដែរថាដោយសារតែសក្ដានុពលនៃតំបន់នេះ ហើយដីក្នុងតំបន់នៅទំនេរច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍បុរីបន្ថែមទៀត ជាពិសេសគម្រោងដែលមានស្រាប់បានកំពុង ពង្រីកយូនីត របស់ខ្លួនដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ពួកគេ។ទាក់ទងទៅនឹងតម្លៃដីវិញ លោក សិរីបញ្ញា បាននិយាយថា “កាលពី៣ឬ៤ឆ្នាំមុនពេលដែលគេដឹងថាមានគម្រោងអ៊ីអនចូលមកតម្លៃដីក្នុងតំបន់មានកម្រិតទាបនៅឡើយ។ ក៏ប៉ុន្តែឥឡូវវិញតម្លៃដីទាំងនោះបានកើនឡើងទ្វេដងឫបីដង។ ដីនៅតាមបណ្ដោយ ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី​ (ដែលនៅជិតផ្សារទំនើបអ៊ីអនម៉ល) ពីមុនមានតម្លៃទាបត្រឹមតែពី ៦០០ដុល្លារ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក៏ប៉ុន្តែឥឡូវដីនេះមានតម្លៃកើនឡើងដល់ជាង ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមបណ្ដោយផ្លូវ ជា សុផារ៉ា ពីមុនមានតម្លៃពី ៤០០ដុល្លារ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នបានកើនឡើងដល់ និង១០០០ដុល្លារទៅ ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីផ្លូវធំ និងចូលទៅក្នុង ជ្រៅបន្តិច មានតម្លៃជាងជាង ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក សីហាក៏បានបន្ថែមដែរថាទាក់ទងទៅនឹងតម្លៃដីការមកដល់នៃគម្រោងផ្សារទំនើបអ៊ីអនម៉លទី២បានធ្វើឱ្យតម្លៃអចលនទ្រព្យកើនយ៉ាងឆាប់រហ័ស។ លោកបានរកឃើញថាចាប់តាំងពីឆ្នាំ២០១៣ដល់ពាក់កណ្ដាលឆ្នាំ២០១៦តម្លៃដីក្នុងសង្កាត់ភ្នំពេញថ្មីបានកើនឡើងប្រហែល១៩%ក្នុងមួយឆ្នាំ។ជប៉ុនជាវិនិយោគិនដែលវិនិយោគលើផ្សារទំនើបអ៊ីអនម៉ល២ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់របស់កូរ៉េ ក្រុមហ៊ុន HYUNDAI Engineering (Cambodia) Co., Ltd ហើយក្រុមហ៊ុនកូរ៉េបានព្រមព្រៀងផ្តល់ផ្នែកខ្លះដល់ក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា SOMA Construction & Development Co., Ltd, ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SOMA Group Co., Ltd ឲ្យទទួលខុសត្រូវការកសាងនិងអភិវឌ្ឍន៍គម្រោងនេះ។គម្រោងនេះគ្រប់ដណ្ដប់លើទំហំផ្ទៃដីសរុបប្រមាណ១៥១,០០០ម៉ែត្រការ៉េ ខណៈដែលគម្រោងទី១មានទំហំត្រឹមតែ៦៨,០០០ ម៉ែត្រ ការ៉េ។ គម្រោងផ្សារទំនើបអ៊ីអនម៉ល ទី២កន្លែង មានទំហំធំដែលរួមមានតូបលក់ទំនិញប្រណិតៗ រោងកុន កន្លែងបោះប៊ូលីង ភោជនីយដ្ឋាន ទាមស្រា និងកន្លែងលក់អាហារ។ ទីផ្សារខាងក្រៅធ្វើជាចំណតរថយន្តយ៉ាងធំទូលាយដែលអាចផ្ទុករថយន្តបាន២,៥០០គ្រឿង និងម៉ូតូជាង២,០០០គ្រឿង។គម្រោងនេះរំពឹងថានឹងសាងសង់រួចរាល់ហើយបើកឱ្យដំណើការនៅខែ ឧសភា ឆ្នាំ២០១៨ ខាងមុខ។ក្រៅពីផ្សារទំនើបអ៊ីអនម៉ល២ក៏មានផ្សារទំនើបផ្សេងៗទៀតដែលគ្រោងនឹងបើកក្នុងឆ្នាំនេះនៅក្នុងខណ្ឌទួលគោកដូចជាផ្សារទំនើប ផាកសិនម៉ល ក្រុមហ៊ុនផ្សារទំនើបប្រទេសថៃ Central Group ក៏នឹងវិនិយោគក្នុងតំបន់ទួលគោកផងដែរ។តំបន់ទួលគោកនឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយ! ស្វែងរកអចលនទ្រព្យនៅទីនេះ
ខេត្តព្រះសីហនុកំពុងតែរីកចម្រើនលើគ្រប់វិស័យ
ខេត្តព្រះសីហនុកំពុងតែរីកចម្រើនលើគ្រប់វិស័យ
June 6, 2022, 5:04 p.m.
ខេត្តព្រះសីហនុត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទេសភាពថ្ងៃលិចដ៏ឆើតឆាយ និងទឹកសមុទ្រខៀវស្រងាត់។ បច្ចុប្បន្នជាតំបន់ដែលទាក់ទាញបំផុតសម្រាប់ទេសចរហើយក៏ត្រូវបានចាត់ទុកជាតំបន់ដែលមានការអភិវឌ្ឍន៍គ្រប់វិស័យជាពិសេសការឆ្ពោះទៅមុខឥតឈប់ឈរវិស័យឧស្សាហកម្មជាច្រើនប្រភេទ។ ហើយខេត្តមួយនេះត្រូវបានគេចាត់ទុកថាជាទីក្រុងថ្មីមួយទៀតនាពេលអនាគតបន្ទាប់ពីទីក្រុងភ្នំពេញ ខេត្តព្រះសីហនុកំពុងតែមានការកើនឡើងនូវគម្រោង និងការអភិវឌ្ឍន៍ជាច្រើនពីគ្រឹះសេដ្ឋកិច្ចចំបង រួមមាន៖ ទេសចរ ប្រេង និងកំពង់ផែ។ក៏ប៉ុន្តែតើមានផែនការអភិវឌ្ឍន៍ថ្មីៗអ្វីខ្លះ ហើយហេតុអ្វីមនុស្សជាច្រើនកំពុងតែផ្លាស់ទី និងវិនិយោគទៅក្នុងខេត្តព្រះសីហនុ? Realestate.com.kh សូមផ្ដល់ព័ត៌មានទាំងនេះជូនលោកអ្នកដូចខាងក្រោម៖ទេសចរមិនមានហេតុផលណាដែលបញ្ជាក់ថាខេត្តមួយនេះមិនមានការកើនឡើងវិស័យទេសចរនោះទេ។ ខេត្តព្រះសីហនុជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានការរីកចម្រើនយ៉ាងខ្លាំងបំផុត។ ជាក់ស្ដែងមានភ្ញៀវទេសចរជាង១.៥លាននាក់បានទៅទស្សនាខេត្តមួយនេះគិតត្រឹមតែឆ្នាំកន្លងទៅប៉ុណ្ណោះ។ហើយគម្រោងព្រលានយន្តហោះខេត្តព្រះសីហនុក៏នឹងក្លាយជាព្រលានយន្តហោះដែលធំបំផុតក្នុងប្រទេស ហើយជើងហោះហើរក្នុងស្រុកជាច្រើននឹងហោះហើរដោយផ្ទាល់ទៅខេត្តព្រះសីហនុ និងពីព្រលានហោះអន្តរជាតិជាច្រើនផងដែរ។គម្រោងព្រលានយន្តហោះមួយផ្សេងទៀតដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងក៏នឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Grand Union Group ដែលជាក្រុមហ៊ុនទើបតែទទួលបានការអនុញ្ញាតិការសាងសង់គម្រោងនេះនាពេលថ្មីៗនេះផងដែរ។ជាមួយនឹងការបន្ថែមគម្រោងហោះហើរថ្មីៗ ទន្ទឹមនឹងនេះផងដែរចំនួននៃគម្រោងសណ្ឋាគារប្រណិតៗក៏កំពុងតែមានការកើន ឡើងផងដែរ។ គម្រោងទាំងនោះមានដូចជា៖ គម្រោងសណ្ឋាគារនៅកោះ  Six Senses Krabey Island ដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ២០១៧នេះហើយ។ក្រៅពីគម្រោងហោះហើរតាមផ្លូវអាកាស ក៏មានគម្រោងផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅង​ខេត្តព្រះសីហនុផងដែរ។ គម្រោងផ្លូវនេះនឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ចិនមួយ ហើយគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០។ គម្រោងនេះនឹងក្លាយជាផ្លូវដ៏ល្អមួយសម្រាប់អ្នកធ្វើដំណើរទៅទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដើម្បីសម្រាកលំហែកាយ។ក៏ប៉ុន្តែបើទោះបីជាមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែកើនឡើងយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន ទេសចរនៅតែស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើនភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើងនៅក្នុងខេត្តមួយនេះផងដែរ។ ហេតុដូចនេះហើយបានជាក្រសួងបានចាប់ដៃគូរជាមួយធនាគាអភិវឌ្ឍន៍អាស៊ីដើម្បីសុំជំនួយស្រាវជ្រាវអំពីសង្គមនិងបរិស្ថានដើម្បីពង្រឹង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៅក្នុងតំបន់ឲ្យកាន់មានភាពទាក់ទាញភ្ញៀវទេសចរបានច្រើនជាងនេះក៏ដូចជាការការពារបរិស្ថានផងដែរ។ជាមួយនឹងសកម្មភាពស្រាវជ្រាវ និងពង្រឹងការទាក់ទាញភ្ញៀវទេសចរឲ្យកើនឡើងអគ្គនាយកដ្ឋានទេសចររំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០នេះ១លាននាក់ជាភ្ញៀវអន្តរជាតិ និង២លាននាក់ជាភ្ញៀវក្នុងតំបន់។រឿងមួយផ្សេងទៀតដែលមានក្នុងខេត្តព្រះសីហនុគឺការអន្តរាគមរបស់រដ្ឋាភិបាលដើម្បីឱ្យមានស្ថេរភាពតម្លៃជាពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងដឹកជញ្ជូន។ ផ្នែកមួយចំនួនទៀតនៃដំណើរការនេះស្ថិតនៅក្នុងការពិភាក្សាជាមួយម្ចាស់ និងបុគ្គលិកសណ្ឋាគារ និងគុណភាពស្នាក់នៅផ្សេងៗទៀង និងសារសំខាន់មួយទៀតគឺការកំណត់តម្លៃដ៏សមរមមួយ។បន្ថែមលើការស្នាក់នៅរបស់ភ្ញៀវទេសចរត្រូវបានកាត់បន្ថយឱ្យមានតម្លៃទាបគឺដើម្បីធ្វើឱ្យមានស្ថេរភាព រដ្ឋាភិបាលក៏បានបញ្ជារឱ្យប្រតិបត្តិករ និងម្ចាស់អាជីវកម្មទេសចរណ៍តាមសមុទ្រទាំងអស់ឱ្យកាត់បន្ថយសំបុត្រលក់ពី២០ដុល្លារមកត្រឹម១៥ដុល្លារវិញដើម្បីជម្រុញឱ្យអាជីវកម្មកើនឡើងនិងមានស្ថេរភាព។ទីផ្សារលំនៅដ្ឋានក៏មានការពាក់ព័ន្ធយ៉ាងសំខាន់ផងដែរជាមួយនឹងទេសចរតួយ៉ាងយើងឃើញថាគម្រោង D’Seaview  ជាគម្រោងលំនៅដ្ឋានដ៏ទំនើបមួយក៏មានវត្តមាននៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះផងដែរ។ នេះជាឳកាសដ៏ធំមួយដែលពួកគេបានបង្កើតនៅក្នុងខេត្តមួយនេះ គម្រោងលំនៅដ្ឋានប្រភេទខុនដូ នេះមានមានចំងាយប្រមាន១គីឡូម៉ែត្រពីឆ្នេរសុខាដែលជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយចំណោមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដទៃទៀតប្រចាំខេត្តព្រះសីហនុ។ អ្នកដែលស្នាក់នៅក្នុងគម្រោងលំនៅដ្ឋាននេះពិតជាទទួលបានការរស់នៅដោយភាពសុខស្រួលជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃតំបន់មាត់សមុទ្រផងដែរ។ការអភិវឌ្ឍន៍លំនៅដ្ឋានពិតជាផ្នែកមួយជួយឲ្យវិស័យទេសចរនៅក្នុងខេត្តព្រះសីហនុរីកចម្រើនដោយអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការជួលលំនៅដ្ឋាន។ ជាមួយនឹងអត្រាកំណើននៃការជួលកើនឡើងរហូតដល់៣០ភាគរយក្នុងរយៈពេល៣ឆ្នាំជាក់ស្តែង១០ភាគរយក្នុងមួយឆ្នាំ។ ស្វែងយល់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍ D’Seaview សម្រាប់ទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់លោកអ្នក!កំពង់ផែក្រៅពីផ្លូវល្បឿនលឿនតភ្ជាប់ពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរនោះវានឹងធ្វើឱ្យមានក្រុមហ៊ុនជាច្រើនដឹកជញ្ជូនសម្ភារៈពីកំពង់ផែទឹកជ្រៅយ៉ាងមានប្រសិទ្ធិភាពទៀតផង។ទាក់ទងទៅនឹងកំពង់ផែទឹកជ្រៅត្រូវបានគេប្រកាសក្នុងខែធ្នូ ឆ្នាំ២០១៦ថាកំពង់ផែស្វ័យ័តខេត្ត ព្រះសីហនុទទួលបានការដឹកជញ្ជូនដំបូងរបស់ខ្លួនជាមួយឧបករណ៍ស្ទួចថ្មីស្រលាងមកពីប្រទេសជប៉ុន។ តម្លៃនៃដើមទុនសរុបនៃការវិនិយោគមានសរុប ២២លានដុល្លារហើយនឹងជួយឱ្យការដឹកជញ្ជូនមានភាពសកម្មជាងមុនប្រមាណ៨០%។នាយកគ្រប់គ្រងកំពុងផែស្វ័យ័ត្តក្រុងព្រះសីហនុលោក លូ គីមឈុនបានពន្យល់ថា “គ្រឿងចក្រថ្មីនឹងបង្កើនចំនួន ហើយសមត្ថភាពកំពង់ផែអាចធ្វើការផ្ទុកកើនដល់ ៧០០,០០០ TEUs។”បច្ចុប្បន្នដោយសារតែសមត្ថភាពកំពង់ផែត្រូវបានគេរំពឹងថានឹងកើនឡើងរាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានជំនួយពីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដើម្បីសិក្សាពីសមត្ថភាពនៃការរចនាសម្ព័ន្ធកំពង់ផែថ្មីសម្រាប់ពហុគោលបំណង។ នៅពេលដែលមានការព្រមព្រៀងមួយត្រូវបានសម្រេចរដ្ឋាភិបាលមានផែនការចំណាយទឹកប្រាក់ប្រហែល៣០០លានដុល្លារសម្រាប់គម្រោងដ៏ធំមួយនេះ។ប្រេង និងឧស្ម័នហ្គាសកាលពីដើមឆ្នាំកន្លងទៅមួយក្នុងចំណោមក្រុមហ៊ុនវិនិយោគដ៏ធំរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Royal Group បានជជែកពិភាក្សាជាមួយក្រុមហ៊ុនប្រេងភាគីបរទេស Indonesia-based Petramina និងក្រុមហ៊ុនមួយចំនួនទៀតរបស់ប្រទេសចិន ទាក់ទងទៅនឹងលទ្ធភាពចំពោះទុយោបង្ហូរប្រេងដែលរត់កាត់ពីខេត្តព្រះសីហនុ ទៅទីក្រុងភ្នំពេញ។ទោះបីជាការធ្វើឱ្យមានភាពកាន់តែទំនើបយ៉ាងណាក្តីក៏យើងនៅតែត្រូវពង្រឹងសមត្ថភាពគម្រោងអភិវឌ្ឍទៅមុខរហូតនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនេះនឹងអនុញ្ញាតឱ្យបង្កើតរោងចក្រចម្រាញ់ប្រេងនិងរោងចក្រផលិតអគ្គិសនី។ក៏ប៉ុន្តែការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់របស់ប្រទេសនឹងធ្វើឡើងឆាប់ៗនាពេលខាងមុខ ប្រសិនបើអ្វីៗទាំងអស់ដំណើរការបានយ៉ាងរលូន។ រោងចក្រចម្រាញ់ប្រេងដែលមានទំហំទឹកប្រាក់៣០០លានដុល្លារកំពុងតែត្រូវបានសាងសង់រួចរាល់ហើយក្នុងទំហំដីសរុប៣៩០ហិចតាក្នុងខេត្រព្រះសីហនុ។ រោងចក្រនេះរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ វាគឺជាការសហការមួយក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering and the Cambodian Petrochemical Company (CPC)។លោកបន្តថាកាកសំណល់ដែលនៅសល់ផលិតដោយរោងចក្រចម្រាញ់ប្រេងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតកម្មផ្សេងៗដូចជា៖ សំបកកង់ ជី និងផលិតផលផ្សេងទៀតសម្រាប់វិស័យឧស្សាហកម្ម។ លើសពីនេះតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវផងដែរត្រូវបានផ្តល់អាជ្ញាប័ណ្ណដើម្បីសាងសង់កំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនាពេលអនាគត។ផែនការពង្រីក និងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅវាពិតជាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយថ្លៃដើមដល់វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុបានយ៉ាងពិតប្រាកដមែន។ មើលទៅខេត្តព្រះសីហនុពិតជាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងវាត្រូវបានក្លាយជាតំបន់ដ៏មានសក្តា នុពលថ្មីមួយសម្រាប់ការវិនិយោគ។ ជាក់ស្តែងយើងឃើញថាគម្រោងខុនដូ D’Seaview  គឺជាគោលដៅវិនិយោគមួយគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ គម្រោងនេះនឹងត្រូវក្លាយជាអគារលំនៅដ្ឋានដ៏ខ្ពស់មួយនៅក្នុងខេត្តជាមួយរចនាបថស្ថាបត្យកម្មបែបផែនសិល្បៈយ៉ាងស្រស់ស្អាតប្រកបដោយគុណភាព និងស្នាដៃប្រកបដោយស្តង់ដាអន្តរខ្ពស់។ ឳកាសវិនិយោគបានមកដល់ហើយនៅក្នុងខេត្តព្រះសីហនុ អ្នកវិនិយោគជាច្រើនបានកំពុងតែបញ្ជាទិញ អចលនទ្រព្យយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ នៅខេត្តព្រះសីហនុនៅតែជាឳកាសវិនិយោគដែលមិន អាចរំលងបានយ៉ាងពិតប្រាកដ។កុំខកខានឳកាសវិនិយោគជាមួយនឹងគម្រោងខុនដូ D’Seaview!ប្រសិនប់ើអ្នកត្រៀមខ្លួនក្លាយជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះហើយ នេះជាព័ត៌មានដ៏ល្អសម្រាប់លោកអ្នកដោយធនាគារ Maybank ផ្តល់ជូនដល់អតិថិជនដែលមានបំណងទិញគម្រោង D’Seaview អាចស្នើសុំប្រាក់កម្ចីបានដល់៧០ភាគរយសម្រាប់ជនជាតិខ្មែរ សម្រាប់ជនជាតិបរទេសអាចស្នើសុំប្រាក់កម្ចីរហូតដល់៥០ភាគរយ។ ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌកម្ចីសូមចុចនៅទីនេះ!មើលទៅហាក់បីដូចជាខេត្តព្រះសីហនុកំពុងតែបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឲ្យមកកាន់ទីនេះកាន់តែច្រើន!សម្រាប់អបអរពិធីបុណ្យប្រពៃណីខ្មែរគម្រោង D’Seaview នឹងប្រារព្ធកម្មវិធីពិសេសចាប់ពីថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ ២០១៧ដែលកម្មវិធីនេះធ្វើឡើងនៅរង្វង់មូលរូបសំណាកតោ២ ផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! សូមស្វាគមន៍អ្នកទាំង គ្នាចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយគម្រោង D’Seaview ទន្ទឹមនឹងនេះលោកអ្នកក៏មានឱកាសទទួលបាន ការផ្តល់ជូនពិសេសពីគម្រោងនេះផងដែរ។ ទទួលបានព័ត៌មានថ្មីៗអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
តើសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន​ UBER បានមកដល់កម្ពុជាហើយឬនៅ?
តើសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន​ UBER បានមកដល់កម្ពុជាហើយឬនៅ?
June 6, 2022, 5:04 p.m.
Realestate News
ជាមួយនឹងកំណើននៃសេដ្ឋកិច្ចដែលទើបនឹងងើបឡើងថ្មីរបស់ប្រទេសកម្ពុជានៅក្នុងទីផ្សារសាកលលោក វាជៀសមិនរួចទេសម្រាប់បច្ចេកវិទ្យាទំនើបដែលនឹងត្រូវជ្រាបចូលក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសជាពិសេសវិស័យដឹកជញ្ជូន។នរណាខ្លះហានប្រឈមនឹងហានិភ័យ?ទោះបីជាប្រព័ន្ធបច្ចេកវិទ្យា UBER​ ជាបច្ចេកវិទ្យាសាកលលោកមួយសម្រាប់ជួយសម្រួលដល់មនុស្សរាប់សិបលានអ្នកនៅទូទាំងសាកលលោកក៏ដោយ ប៉ុន្តែវាមិនមែនបច្ចេកវិទ្យាដំបូងគេដែលបានចូលមកក្នុងប្រទេសកម្ពុជានោះទេ។ កន្លងមកអាជីវកម្មថ្មីៗជាច្រើនបានបាននាំយកនូវប្រព័ន្ធបច្ចេកវិទ្យាចូលមកដែរ រួមមានដូចជា៖ Choice Taxi, Exnet Taxi Cambodia, PassApp Tax, និង iTsumo។ ប៉ុន្តែក្រុមហ៊ុន UBER គឺហាក់មិនមានភាពរុញរាក្នុងការចាប់ផ្តើមដំណើរការអាជីវកម្មឡើយ។ទើបតែពេលថ្មីៗនេះ,​ លោក David Van ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Bower Group Asia បាននាំអ្នកដំណាងរបស់ក្រុមហ៊ុន UBER ឲ្យជួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីចូលរួមពិភាក្សាគ្នាលើសំណើរនៃការដាក់ចេញឲ្យប្រើប្រាស់ លើបច្ចេកវិទ្យារបស់ក្រុមហ៊ុន UBER  នៅពេលអនាគត។  បើទោះបីជាមិនទាន់មានព័ត៌មានច្បាស់ការទាក់ទងទៅនឹងការបរិច្ឆេទនៃការសម្ពោធជាផ្លូវការក៏ដោយ ក៏គេមើលឃើញថាក្រុមហ៊ុនពិតជាមានទំនុកចិត្តច្បាស់លាស់ក្នុងការអនុវត្តន៍ការងារនេះក្នុងពេលឆាប់ៗដោយសារដំណឹងបានមកដល់កម្ពុជាត្រឹមតែរយៈពេលពីរខែបន្ទាប់ពីមានកិច្ចប្រជុំដំបូងរបស់ក្រុមហ៊ុន UBER ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។​តើក្រុ​មហ៊ុន UBER នឹងរីកចម្រើនខ្លាំងនៅកម្ពុជាដែរឬទេ?ក្រុមហ៊ុនប្រហែលជានឹងចូលមកក្នុងទីផ្សារដោយភាពជឿជាក់បំផុត​ ប៉ុន្តែក៏មានការបារម្ភថាចុងក្រោយ ក្រុមហ៊ុន UBER នឹងអាចបរាជ័យ ជាពិសេសមានដំណឹងថាក្រុមហ៊ុនបានដកចេញមកពី​ ប្រទេសចិន  ដោយយល់ព្រមទទួលភាគហ៊ុន២០%ជាមួយក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Didi។ ​សារព័ត៌មាន  CNN ក៏បានបង្ហាញដែរថា​ក្រុមហ៊ុន UBER ក៏បានដកចេញពីប្រទេស ដាណឺម៉ាក ផងដែរ។ អាចមានសញ្ញាណណាមួយដែលបង្ហាញថា ក្រុមហ៊ុន UBER ប្រហែលអាចមានបញ្ហាជាមួយ ទីផ្សារកម្ពុជា។ទោះបីជាយ៉ាងនេះក្តីការបង្ហាញមួយរបស់ទំព័រហ្វេសបុករ​ប​ស់ក្រសួងពាណិជ្ជកម្មបាននិយាយថា លោក Chan Park និងលោក Brian Shroder ដែលជាអ្នកតំណាងរ​​បស់ក្រុមហ៊ុនដឹកជញ្ជូនតាមអនឡាញទូទាំងសាកលរបស់អាមេរិក ឬហៅថា UBER បានលើកឡើងថាក្រុមហ៊ុនមានការពេញចិត្តជាមួយនឹងទីផ្សារថ្មីរ​បស់កម្ពុជា។ ប៉ុន្តែជាមួយគ្នានេះក្រុមហ៊ុនត្រូវការស្វែងយល់បន្ថែមទៀតពីស្ថាន ភាពសេដ្ឋកិច្ច ស្តង់ដាររស់នៅរ​ប​ស់ប្រជាជន និងការប្រឈមផ្សេងៗទៀតជាមុនសិន។តើប្រជាជនខ្មែរគិតដូចម្តេចចំពោះក្រុមហ៊ុន UBER?បើតាមការលើកឡើងរបស់ Masahito Ambashi សេដ្ឋកិច្ចវិទូរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន UBER គឺជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះជាសាកលរួមបញ្ចូលទាំងកម្ពុជាផងដែរ។ អតិថិនជនប្រហែលជានឹងសាកល្បងជាមួយសេវាកម្មមួយនេះ ដោយសារពួកគេសេវាកម្មនេះមានភាពខុសប្លែកពីសេវាកម្ម​ក្នុងស្រុក។ ប្រសិនបើមាននិន្នាការបែបនេះបានកើតឡើងអាចរំពឹងថានឹងមានការចូលរួមច្រើន។ ទីបំផុតវានឹងធ្វើឲ្យក្រុមហ៊ុន UBER ទទួលបានភាពជោគជ័យ។ស្របជាមួយគ្នានេះ Ambashi បន្ថែមថា អ្នកដែលមានកម្រិតជីវភាពរស់នៅមធ្យមដែលអាចប្រើប្រាស់សេវាកម្មនេះគឺមានច្រើននៅក្នុងប្រទេសកម្ពុជា។ ​នេះមានន័យថា ចំនួនអ្នកដែលអាចប្រើប្រាស់ជាមួយសេវាកម្មក្រុមហ៊ុន UBER ក៏នឹងកើនឡើងដែរ។នៅមានសំណួរផ្សេងទៀតចោទសួរថាតើ ក្រុមហ៊ុន UBER អាចប្រកួតប្រជែងជាមួយទីផ្សារ តុតុ (ម៉ូតូកង់បី) ក្នុងស្រុកដែរឬទេ? តុតុមាននៅគ្រប់ទីកន្លែងក្នុងតំបន់សំខាន់ៗក្នុងទីក្រុង ហើយតុតុមានច្រើន​និងនៅជិត​ៗដែលអ្នកដំណើរងាយស្រួលស្វែងរក ចំណែកការដឹកជញ្ចូនមានភាពងាយស្រួល និងចំណាយតិច។ចំណុចខ្លាំងរបស់ទីផ្សារទើបងើបឡើងថ្មី គឺសក្តានុពលរបស់ខ្លួនសម្រាប់ភាពរីកចម្រើន។  ប៉ុន្តែរួមជាមួយគ្នានេះ វិនិយោគិនក៏ត្រូវគិតអំពីហានិភ័យ ដោយសារបទបញ្ញត្តិ និងច្បាប់ គឺមិនទាន់បានកំណត់ពេញលេញនៅឡើយ។ ដូច្នេះថាតើក្រុមហ៊ុន UBER ទទួលបានជោគជ័យ ឬក៏អត់នឹងពឹងផ្អែកទាំងស្រុងលើកម្រិតនៃការសិក្សាទីផ្សាររបស់ក្រុមហ៊ុនបានល្អកម្រិតណា ហើយថាតើពួកគេបានបង្កើតទីផ្សារបានល្អកម្រិតណាទៅដល់ប្រជាជនកម្ពុជា។តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
June 6, 2022, 7:23 p.m.
Events & Announcements
Property Reviews
Realestate News
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្របានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd មហាវិថីនេះភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ដែលឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។  មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ហើយនឹងក្លាយជាផ្លូវដែលបានដើរតួនាទីធ្វើឲ្យចរាចរកាន់តែប្រសើរឡើង និយាយជារួមបានធ្វើឲ្យការធ្វើដំណើរពីខណ្ឌ​ដង្កោនិងក្រុង​តាខ្មៅមកកាន់រាជធានីភ្នំពេញកាន់ តែ​ជិត​ជាង​មុន។ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធជា​ចំណុច​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍន៍ទាក់ទងនឹងវិស័យអចលនទ្រព្យតួយ៉ាង​តម្លៃ​ដីនៅទីនោះក៏មានការកើនឡើងផងដែរ។ លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យwww.cambodia21.com បានមានប្រសាសន៍ថា៖ “តម្លៃដីនៅទីនោះពិតជាមានការកើនឡើងបើធៀបទៅនឹងកាលពីប៉ុន្មាឆ្នាំមុន ដែលគ្រាន់តែជាតំបន់ដីបឹងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាបានប្រែក្លាយជាតំបន់ដ៏មានសក្តានុពល។ តម្លៃដីចាប់ពីផ្លូវ២៧១រហូតដល់ផ្លូវដែលមានគម្រោងសាលាអន្តរជាតិISPPតំាងនៅ នោះមានតម្លៃចាប់ពី៧៥០ដុល្លារទៅដល់៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើតម្លៃដីចាប់ពីផ្លូវកែងនៅម្តុំគម្រោង សាលាអន្តរជាតិISPP រហូតដល់ផ្លូវជាតិលេខ២មានតម្លៃដីចាប់ពី២០០ដុល្លារទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”លោកបានបន្ថែមថា៖ “ដោយសារតែមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អនេះហើយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានក៏បានមកអភិវឌ្ឍន៍នៅទីនេះកាន់តែច្រើនមានដូចជាគម្រោងខុនដូ The Element គម្រោងបុរីដូនពេញ គម្រោងលំនៅដ្ឋាន Woodland ក៏ដូចជាគម្រោងបុរី ប៉េង ហួត និងគម្រោងបុរីជីប ម៉ុងជាដើមដែលគម្រោងទាំងនោះបានត្រៀមខ្លួនរួចជាស្រេច។”ការអភិវឌ្ឍន៍ទៅទិសខាងត្បូងគឺជាការអភិវឌ្ឍន៍ដ៏ប្រសើរមួយសម្រាប់ក្រុងភ្នំពេញជាក់ស្តែងការអភិវឌ្ឍន៍ហេដ្ឋារចនាពិតជា ជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែច្រើនឡើងតួយ៉ាង៖ ចរាចរណ៍កាន់ តែមានភាពងាយស្រួលជាពិសេសធ្វើឲ្យជីវភាពអ្នករស់នៅជុំវិញតំបន់កាន់តែប្រសើរ។ សរុបទៅវាជាការអភិវឌ្ឍន៍ឆ្ពោះទៅកាន់ចីរភាពប្រែក្លាយជាតំបន់ដីបឹងដាច់ស្រយាលទៅជាតំបន់ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់៕តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
តំបន់ជ្រោយចង្វារអាចនឹងក្លាយជាទីតាំងថ្មីសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
តំបន់ជ្រោយចង្វារអាចនឹងក្លាយជាទីតាំងថ្មីសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
June 6, 2022, 5:04 p.m.
បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារបានក្លាយជាតំបន់មួយមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារលំនៅដ្ឋាន​នៃតំបន់ជាយក្រុងភ្នំពេញ។ ដែលជាទីតាំងមួយអាចទទួលខ្យល់អាកាសបរិសុទ្ធមានភាពធំទូលាយ​ និងស្ថានភាពចរាចរប្រសើរជាងតំបន់កណ្តាលទីក្រុង។ តំបន់នេះកាន់តែមានភាពទាក់ទាញទាំងពីសំណាក់អតិថិជនក្នុងស្រុកនិងក្រៅស្រុក។​ គម្រោងលំនៅដ្ឋានក្នុងតំបន់នេះបានបើកដំណើរការឥតដាច់។ ចំណែកការផ្តល់ជូលលំនៅដ្ឋានជូនអតិថិជនក៏មានសកម្មភាពយ៉ាងខ្លំាងផងដែរ ហើយចំណែកតម្លៃដីវិញក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សំគាល់។កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទិវាវប្បធម៌ជាតិលើកទី១៩បានលើកឡើងពីគម្រោងផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានទីតាំងនៅជាប់សារៈមន្ទីរជាតិកម្ពុជានៅក្នុងសង្កាត់ដូនពេញទៅកាន់ទីតាំងថ្មីនៅតំបន់ជ្រោយចង្វារ។ លោក​នាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ១២​​លានដុល្លារ។សម្រាប់ទីតាំងដែលនឹងត្រូវប្រើប្រាស់ជាទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង៣​ហិចតា។ បន្ថែមលើលពីនេះទៀតរដ្ឋាភិបាលក៏នឹងប្រើបាស់ទំហំដីមួយហិចតាផ្សេងទៀតនៅជាប់នឹងសាកលវិទ្យាល័យដើម្បី សាងសង់ជាមជ្ឈមណ្ឌលវប្បធម៌ សាលប្រគុំតន្រ្តី និងរោងមហោស្រព។លោក ណយ សំណាង​ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា​ “ខ្ញុំបានចាប់ផ្តើមរៀននៅទីនេះ ហើយក៏កំពុងរៀននៅទីនេះ​ដែរ ប្រសិនបើសាលារៀនរបសខ្ញុំត្រូវផ្លាស់ប្តូរទីតាំងមែននោះខ្ញុំពិតជាសោកស្តាយខ្លាំងបំផុត ព្រោះនៅទីនេះខ្ញុំទទួលបានអនុស្សាវរីយ៍យ៉ាងច្រើន ចំណែកទីតាំងថ្មីវិញគឺទាំងឆ្ងាយ​ទាំងថ្មីដែលខ្ញុំចំណាយពេលសម្របខ្លួន។ទោះជាយ៉ាងណារដ្ឋាភិបាលវិញលើកឡើងថាដោយសារតែ​សកលវិទ្យា​ល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នមាន​សភាព​តូចចង្អៀត ហើយរដ្ឋមានផែនការប្រើប្រាស់ទីតាំងរបស់សាលាដើម្បីពង្រីកសារៈមន្ទីរជាតិឲ្យមានទំហំធំជាងនេះ។លោក នង សាមឌី ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឲ្យដឹងថា លោកមានការសោកស្តាយប្រសិនបើ សាលាមួយនេះពិតជាត្រូវបានផ្លាស់ប្តូរទៅតំបន់ជ្រោយចង្វារពិតមែនដោយមូលហេតុថាសាលានេះជាសាលាដ៏ចំណាស់ជាងគេមួយក្នុងប្រទេស មានអាយុកាល១០០ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ។ទោះបីយ៉ាងណាលោកសាមឌីបាននិយាយថាប្រសិនបើរដ្ឋាភិបាលពិតជាប្រើប្រាស់ទីតាំងនេះធ្វើជាសារៈមន្ទីរ ហើយរក្សា​ទុករាល់សំណង់អគារទាំងអស់នៅដដែលនោះលោកគាំទ្រលើការផ្លាស់ប្ដូរនេះដែរ។ លោកសាមឌីបន្ថែមថាការផ្លាស់ប្តូរអាចជារឿងល្អប្រសិនបើសាលាថ្មីមានសម្ភារៈសិក្សាគ្រប់គ្រាន់មានទីធ្លាធំទូលាយ និងសេវាកម្មផ្សេងៗទៀតមានការផ្គត់ផ្គង់គ្រប់គ្រាន់។លោក អ៊ិន ស៊ីថា ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Property Co., Ltd.​ បានលើកឡើងថា​ប្រសិនបើយើងពិនិត្យមើលក្នុងវិស័យអចលនទ្រព្យនេះជាសញ្ញាណល្អមួយដែលអាចជម្រុញសក្តានុពលទីផ្សារអចលនទ្រព្យឲ្យកាន់តែរីកចម្រើនឡើងនៅក្នុងតំបន់។ជាក់ស្តែងសាកលវិទ្យាល័យន័រតុនក៏មានទីតាំងនៅតំបន់ជ្រោយចង្វារ លោកស៊ីថាបានលើកឡើងថាមុនពេលន័រតុនទៅដល់ទីនេះ  តំបន់នេះគ្មានអាជីវកម្ម​នោះទេ ហើយមានពលរដ្ឋរស់នៅតិចនៅឡើយ ប៉ុន្តែក្រោយពេលដែលមានសាកលវិទ្យាល័យមក​ អាជីវកម្ម​ និងសកម្មភាពសេដ្ឋកិច្ចជាច្រើនបានរីកដុះដាលឡើងយ៉ាងច្រើន។លោក ស៊ីថា បានលើកឡើងដែរថា​សម្រាប់វិស័យលំនៅដ្ឋានវិញការផ្លាស់ប្តូរសាលានេះក៏នឹងជម្រុញទិសដៅលំនៅដ្ឋានមកកាន់តំបន់ក្រៅក្រុងឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារកាន់តែច្រើនឡើងដោយសារតែជាតំបន់នេះមានលំនៅដ្ឋាន និងដីនៅមានតម្លៃសមរម្យនៅឡើយសម្រាប់អ្នកក្នុងស្រុក។លោកជំទាវ ភឿង សកុណា រដ្ឋម​ន្ត្រី​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្ប:បានឲ្យដឹងថាគម្រោងនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងខែមេសាខាងមុខ ហើយការសាងសង់នឹងត្រូវចំណាយពេលប្រមាណ៣ឆ្នាំដើម្បីបញ្ចប់ការដ្ឋានសំណង់មួយនេះ។សូមជម្រាបផងដែរថា នៅថ្ងៃទី ២៣​ ដល់ទី ២៥ ខែមីនា ឆ្នាំ ២០១៧ សាលារចនានឹងប្រារព្ធខួប១០០ឆ្នាំ និងពិព័រណ៌ការសិក្សា ដែលនឹងដាក់បង្ហាញដល់សិស្សនិស្សិតពីជំនាញនៃមហាវិទ្យាល័យទាំងប្រាំរបស់សាលារួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យសិល្បះសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងមហាវិទ្យាល័យតូរ្យតន្រ្តី៕   ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទនៅតំបន់ជ្រោយចង្វាតាមរយៈ Realestate.com.kh
រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ទាបត្រឹមតែ១៨%ក្នុង១ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ទាបត្រឹមតែ១៨%ក្នុង១ឆ្នាំ
June 6, 2022, 5:04 p.m.
យោងទៅតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៧ ធនាគារជាតិបានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន(ឬប្រាក់កម្ចី)​ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យមានកម្រិតទាបត្រឹមតែ១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ។​ការកំណត់លើអត្រាការប្រាក់ឲ្យមានកម្រិតទាបមកត្រឹម១៨%ក្នុងមួយឆ្នាំឬ១.៥% ក្នុងមួយខែគឺដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋ​​ក្រីក្រទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមាន​ការប្រុងប្រយ័ត្នខ្ពស់ជាងមុន។កន្លងមកអត្រាការប្រាក់គឺមិនមានការកំណត់ច្បាស់លាស់នោះទេហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានកំណត់អត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ ៣%​ ក្នុងមួយខែ ឬ ៣៦%ក្នុងមួយឆ្នាំ​​ដែលនេះជាកត្តាមួយដែលបានធ្វើឲ្យពលរដ្ឋជំពាក់បំណុលឯកជនកាន់តែច្រើន។ពិនិត្យទៅតាមការប្រកាសថ្មីនេះវាជាសញ្ញាណដ៏ល្អមួយនៃការដោះស្រាយក៏ដូចជាការកាត់បន្ថយលើការជំពាក់បំណុលរបស់ពលរដ្ឋ ហើយវាក៏នឹងក្លាយជាប្រយោជន៍ដ៏ធំមួយសម្រាប់អាជីវកម្មខ្នាតតូច និងសកម្មសភាពសេដ្ឋកិច្ចផ្សេងៗទៀតជាច្រើននៅក្នុងប្រទេស។ប្រកាសរបស់ធនគារជាតិនៃកម្ពុជានេះនឹងត្រូវនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧តទៅជាកំហិត។មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងដែរថាសេចក្តីប្រកាសនេះគឺអនុវត្តន៍សម្រាប់តែអតិថិជនថ្មីតែប៉ុណ្ណោះ ដោយ ឡែកដោយសម្រាប់អតិថិជនចាស់គឺរក្សាតាមគោលការណ៍អត្រាការប្រាក់ដដែល។ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យសំខាន់តាមរយៈ Realestate.com.kh
ជប៉ុនតាំងបង្ហាញស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើបដល់យុវជនកម្ពុជា
ជប៉ុនតាំងបង្ហាញស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើបដល់យុវជនកម្ពុជា
June 6, 2022, 5:04 p.m.
ស្ថាបត្យកម្មខ្មែរបានទទួលភាពល្បីល្បាញយ៉ាងខ្លាំងក្នុងអំឡុងទសវត្សឆ្នាំ៦០ក្រោមស្ថាដៃនៃការសាងសង់ដ៏ ល្អប្រណិតរបស់លោក វណ្ណ ម៉ូលីវណ្ណ។ លោក​បានកសាងនូវស្នាដៃស្ថាបត្យកម្មជាច្រើនក្នុងសម័យដែលលោកទទួលភារៈកិច្ចជាអ្នកគ្រប់គ្រងការសាងសង់ និងជាអ្នករចនាប្លង់សម្រាប់គម្រោងជាច្រើនទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។នៅពេលគេនិយាយពីការសាងសង់របស់លោក វណ្ណ ម៉ូលីវណ្ណ គេតែងតែកោតសរសើរពីលក្ខណៈ​ពិសេសនៃសំណង់ដែលរំលេចចេញពីបែបផែនរបស់ខ្មែររួមផ្សំជាមួយនឹងលក្ខណៈធម្មជាតិដែលក្នុងពេលនោះត្រូវបានគេទទួលស្គាល់ថាជា “ស្ថាបត្យកម្មខ្មែរសម័យទំនើប”។ជប៉ុនជាប្រទេសមួយដែលបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងផ្នែកស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជានាសម័យនោះ ផងដែរ។​ក្នុងពេលថ្មីៗនេះក្រោមកិច្ចសហប្រតិបត្តិការរៀបចំរវាងសាកលវិទ្យាល័យ Kyushu របស់ជប៉ុន និងក្រសួងវប្បធម៌​​​ និងវិចិត្រសិល្បៈ សារៈមន្ទីរជាតិកម្ពុជា និងភ្នាក់ងារជប៉ុន The Japan Foundation ជាមួយនឹងការជ្រោមជ្រែងរបស់សាកលវិទ្យាល័យរដ្ឋរបស់កម្ពុជាបានរៀបចំការតាំងពិព័រណ៍មួយស្តីអំពី New Khmer Architecture and Japan ឫស្ថាបត្យកម្មខ្មែរសម័យទំនើប និងជប៉ុន។ការតាំងពិព័រណ៍នេះត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦​ ខែមិនា ឆ្នាំ ២០១៧​ នៅសារៈមន្ទីរជាតិ​ភ្នំពេញ។ ការតាំងពិព័ណ៍នេះគឺដើម្បីបង្ហាញពីស្ថាបត្យកម្មខ្មែរ និងជប៉ុន​ក្នុងអំឡុងទសវត្សឆ្នាំ១៩៥០​ដល់៦០ដែលក្នុងនោះចង់បង្ហាញថា អ្នកជំនាញការជប៉ុន​បានធ្វើការសហការគ្នាជាមួយលោក វណ្ណ ម៉ូលីវណ្ណ ក្នុងសកម្មភាពនៃការសាងសង់សំណង់សំខាន់ៗមួយចំនួននៃស្ថាបត្យកម្មកម្ពុជាចាប់តាំងពីការបង្កើតប្លង់​នៃគម្រោង ការសិក្សាគម្រោង ការធ្វើផែនការសម្រាប់ទីក្រុងរហូតទៅដល់ការសាងសង់ គម្រោងទាំងមូល។​ យើងបានឃើញគម្រោងជាច្រើនដែលបានសហការជាមួយជប៉ុនដោយគម្រោងខ្លះបានបញ្ចប់ ខ្លះមិនទាន់បានបញ្ចប់ យោងទៅតាមឯកសារដើមដែលបានរកឃើញនៅប្រទេសជប៉ុន។ឆ្លើយតបទៅនឹងគោលបំណងនៃការតាំងពិព័រណ៍ស្នាដៃស្ថាបត្យកម្មនេះ លោក Masaaki Iwamoto, បាននិយាយថានេះជាពិព័រណ៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយការតាំងពិព័រណ៍នេះគឺចង់ឲ្យយុវជន និងសិស្សនិស្សិតខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកដែលសិក្សាផ្នែកជំនាញស្ថាបត្យកម្មបានស្វែងយល់ពី លក្ខណៈពិសេសនៃស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរក្នុងទសវត្សកន្លងមក។លោកបានបន្តថា ទាំងនេះជាស្នាដៃជំនាន់មុនរ​បស់កម្ពុជាប៉ុន្តែវាក៏នៅតែជាអ្វីដែលថ្មីបំផុតដែលប្រជាជនខ្មែរជំនាន់ក្រោយមិនដឹងទាល់តែសោះ។នៅក្នុងការពិព័រណ៍នេះមានគម្រោងសរុបទាំងអស់ចំនួន៩ ដែលក្នុងនោះរួមមានគម្រោងចំនួន៧​បានបញ្ចប់ការសាងសង់ដែលមានដូចជា៖ គម្រោងពន្លារបស់ប្រទេសកម្ពុជាក្នុងពិព័រណ៍អូសាកា គម្រោងស្ពានជ្រោយចង្វារ គម្រោងមជ្ឍមណ្ឌលកសិកម្មនិងវេជ្ជសាស្ត្រ គម្រោងសាលមហាស្រពព្រះសុរាម្រិត ប្លង់មេមាត់ទន្លេបាសាក់ (អគារប៊ូឌិញ) ប្លង់មេក្រុងព្រះសីហនុ និងសាលសន្និសីទចតុមុខ។គម្រោងចំនួនពីរមិនបានដំណើរការសាងសង់ឡើយគម្រោងដែលមិនបានសាងសង់នោះមានដូចជា៖សភាកម្ពុជានៅទួលគោក ដែលបានសហការជាមួយក្រុមហ៊ុនសាជីវកម្មអូបាយ៉ាស៊ី និងគម្រោងពហុកីឡាដ្ឋានអូឡាំពិក (ពេលនោះប្លង់គម្រោងពហុកីឡាដ្ឋានអូឡាំពិកមានពីរមួយគូរជាមួយជប៉ុន មួយគូរជាមួយបារាំង ហើយប្លង់ដែលគូរជាមួយបារាំងត្រូវបានជ្រើសយក មក សាងសង់)។អ្នកចូលរួមក្នុងការតាំងពិព័រណ៍នេះមានសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន សាធារណៈជនទូទៅនិងមានជនបរទេសផងដែរ។ លោក​ កែវ ស៊ីថា ជា​និស្សិតឆ្នាំទី៣ជំនាញស្ថាបត្យកម្មបាននិយាយដោយភាពរីករាយថានេះជាឱកាសដ៏ល្អមួយដែលលោកបានឃើញប្លង់នៃគម្រោងផ្សេងៗគ្នារបស់លោក វណ្ណ ម៉ូលីវណ្ណ។ នេះគឺជាលើកដំបូងរបស់ខ្ញុំដែលបានឃើញប្លង់គម្រោងទាំងនេះដោយផ្ទាល់វាពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំមានការចាប់អារម្មណ៍ស្ទើរតែគ្រប់គម្រោង​នីមួយៗគឺនៅត្រង់ថាវាត្រូវ​បានគូរយ៉ាងលម្អិតនិងមានភាព​ស្មុគស្មាញបំផុត។ បើមើលទៅលើប្លង់ខ្ញុំគិតថាលោក វណ្ណ ម៉ូលីវណ្ណ ចេះយ៉ាងច្បាស់ទាំងជំនាញក្នុងការគូរប្លង់​ និងជំនាញនៃការសាងសង់ (Architecture and Engineer)។”មួយវិញទៀតលោកបានលើកឡើងដែរថានៅសាលាមួយចំនួនគឺមិនបានបង្រៀនយ៉ាងលម្អិតបែបនេះឡើយដោយលោកបញ្ជាក់ ថាកម្រិតនៃការបង្រៀនគូរប្លង់គឺមានលក្ខណៈងាយស្រួលជាងនេះ។លោក សំ សុម៉ាណិត ជានិស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥ នៅសាលាភូមិន្ទវិចិត្រសិល្បៈ បានលើកថាតាមការពិតទៅនៅសាលាដែលលោករៀនគឺមានបង្រៀនការគូរប្លង់លក្ខណៈលម្អិតបែបនេះដែរ ហើយវាពិតជាមានការលំបាកក្នុងការស្វែងយល់ខ្លាំងណាស់។ តែទោះយ៉ាងណា ការយល់ ឬ មិនយល់លើចំណុចដ៏ស្មុកស្មាញមួយនេះគឺអាស្រ័យការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ប៉ុណ្ណោះ។លោក សុម៉ាណិតបាននិយាយថាអ្វីដែលខ្ញុំកោតសរសើរចំពោះលោក វណ្ណ ម៉ូលីវណ្ណគឺការគូរប្លង់ទាំងអស់នេះដោយដៃផ្ទាល់ខ្ញុំប្រើប្រាស់កុំព្យូទ័រនៅតែមានអារម្មណ៍ពិបាក។ ខ្ញុំចាប់អារម្មណ៍បំផុតនោះគឺការចនាម៉ូត​ និងទម្រង់នៃសំណង់ដែលទាំងនេះបានកើតចេញពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ។នេះពិតជាការតាំងពិព័រណ៍ល្អមួយសម្រាប់អ្នកដែលរៀនជំនាញស្ថាបត្យកម្ម។ ខ្ញុំចូលចិត្តការតាំងពិព័រណ៍នេះខ្លំាងណាស់លោក ហ៊ុន ចាន់សាន ជានាយកនៃក្រុមហ៊ុន Re-edge architecture and design​​ បានចូលរួមក្នុងពិព័រណ៍នេះផងដែរ។ លោកបាននិយាយថា “ខ្ញុំមានការភ្ញាក់ផ្អើលដែលជប៉ុនក៏បានចូលរួមជាមួយការងាររបស់ លោក វណ្ណ ម៉ូលីវណ្ណ ដែលនៅពេលនោះដែរ វាប្រហែលដោយសារឥទ្ធិពលនយោបាយ និងការធ្វើជំនួញ។លោកបន្ថែមទៀតថា​ខ្ញុំគិតថានេះជាពិព័រណ៍ដ៏ល្អមួយដែលបានបង្ហាញពីការសហការគ្នាក្នុងវិស័យស្ថាបត្យកម្ម​យើងអាចរៀនសូត្របន្ថែមពីប្លង់នីមួយៗដែលបានដាក់បង្ហាញទាំងនេះ។ ហើយស្របពេលនេះខ្ញុំក៏មានគំនិតក្នុងការរចនាគម្រោងរបស់ខ្ញុំទៅតាមលក្ខណៈបែបនេះផងដែរ៕”ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យសំខាន់តាមរយៈ Realestate.com.kh
ប្រាក់ចំណេញត្រលប់មកវិញពីការវិនិយោគលើការជួលក្នុងទីក្រុងភ្នំំពេញ
ប្រាក់ចំណេញត្រលប់មកវិញពីការវិនិយោគលើការជួលក្នុងទីក្រុងភ្នំំពេញ
June 7, 2022, 2:01 a.m.
មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែត្រូវបានសាងសង់ក្នុង និងជុំវិញទីក្រុងភ្នំពេញហើយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងនេះមានឱកាសវិនិយោគល្អៗជាច្រើន។  ជាមួយនឹងគុណភាពដ៏គួរឱ្យទាក់ទាញជាច្រើននៃគម្រោងអភិវឌ្ឍន៍ថ្មីៗទាំងនេះដែលមានការផ្តល់ជូនការធានានៃការជួលត្រឡប់ដែលអាចទទួលបានប្រហែល២០%ក្នុងរយៈពេលពី២ទៅ៥ឆ្នាំបន្ទាប់ពីការ ទិញ។ ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនដូចជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL លោក Sharon Liew បានពន្យល់ថា “ជាទូទៅនៅពេលមានការធានាលើការជួលត្រឡប់ច្រើនជាង២០%គឺហាក់បីដូចជាមិនពិតនោះទេ។”ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដីវាពិតជាងាយស្រួលខ្លាំងណាស់ដើម្បីស្វែងរកអត្រាទាបជាងនេះ និងមានការធានាលើការជួលត្រឡប់ពិតនៅលើទីផ្សារបច្ចប្បន្ន។ ដូច្នេះប្រសិនបើលោកអ្នកកំពុងតែស្វែងរកទិញការិយាល័យសម្រាប់ជួលសម្រាប់ផលចំណេញនាពេលអនាគត តើលោកអ្នកត្រូវគិតលើអ្វីជាដំបូងហើយតើអ្នកសន្និដ្ឋានយ៉ាងដូចម្ដេចថាតើការធានាលើផលនៃការជួលត្រឡប់នោះពិតឬយ៉ាងណា?តើអ្វីជាគុណសម្បត្តិសម្រាប់ផលចំណេញនៃការវិនិយោគ?អ្នកអភិវឌ្ឍន៍សន្យានឹងផ្ដល់ឱ្យអត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគជាច្រើន។ ក៏ប៉ុន្តែនេះគ្រាន់តែជាការសន្យាតែប៉ុណ្ណោះដូច្នេះការប្រុងប្រយ័ត្នត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអ្នកអាចការពារការវិនិយោគរបស់អ្នកកុំឱ្យមានការខាតបង់។ការស្រាវជ្រាវ៖ ជាដំបូងអ្វីដែលអ្នកត្រូវធ្វើមុននឹងជជែកជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងអចលនទ្រព្យ គឺត្រូវប្រាកដថាការធានាលើផលជួលត្រឡប់គឺស្របទៅនឹងលក្ខខណ្ឌទីផ្សារ។ ដូច្នេះ ទីតាំង តម្លៃ លក្ខខណ្ឌ និងការព្យាករណ៍អចលនទ្រព្យនឹងធ្វើឱ្យមានភាពស្មើគ្នា។ ប្រសិនបើមានតម្រូវការណាមួយកើនឡើងនៅពេលអនាគតក្នុងកន្លែងជាក់លាក់ណាមួយនោះគឺជាការវិនិយោគដ៏ល្អមួយ។ ក៏ប៉ុន្តែប្រសិនបើអ្នកអភិវឌ្ឍន៍សន្យាថាមានកាធានាលើផលជួលត្រឡប់ខ្ពស់ហើយអ្វីៗដែលទាក់ទងនឹងទិន្នន័យហាក់បីដូចជាមានអត្រាខ្ពស់ខ្លាំងពេកចូរសិក្សាស្រាវជ្រាវបន្ថែម។  ហើយចូរមើលបម្រែបម្រួលលើអត្រាការជួលលើទីផ្សារឲ្យបានច្បាស់លាស់។ពិនិត្យមើលកិច្ចសន្យា៖ នៅពេលដែលលោកអ្នកប្រាកដថាការធានាលើកផលជួលត្រឡប់អាចជឿទុកចិត្តបានហើយអ្នកត្រូវធ្វើការជាមួយភ្នាក់អារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ ឬអ្នកតំណាងគ្រប់គ្រងអចលនទ្រព្យដើម្បីស្នើសុំមើលនូវគំរូនៃកិច្ចសន្យា។ ចូរពិនិត្យមើលឯកសារទាំងអស់ ហើយរកមើលថាតើមានការ លើក ឡើង ផលជួលត្រឡប់ក្នុងកិច្ចសន្យាដែរ ឬយ៉ាងណា។ ដូច្នេះអ្នកមិនចាំបាច់មានអ្វីមួយដើម្បីឱ្យពួកគេរងចាំនោះទេ។ ប្រសិនបើអាចចូររកអ្នកប្រឹក្សាហិរញ្ញវត្ថុនិងអ្នកប្រឹក្សាច្បាប់ដើម្បីត្រួតពិនិត្យមើលរាល់ឯកសារទាំងអស់នោះ។សួរៈ ត្រូវប្រាកដផងដែរថាត្រូវពិនិត្យមើលសមត្ថភាពរបស់អ្នកគ្រប់គ្រងអចលនទ្រព្យ ប្រសិនបើអាចស្នើសុំពួកគេអំពីការព្យាករណ៍ហិរញវត្ថុរបស់ពួកគេ និងផែនការអចលនទ្រព្យនោះវាជារឿងមួយដ៏ប្រសើរ។ ជាងនេះទៅទៀតជាទូទៅការគ្រប់គ្រង រយៈពេលប៉ុន្មានឆ្នាំដំបូងគឺល្អបន្ទាប់មកហិរញ្ញវត្ថុរបស់ពួកគេ​ និងគុណភាពបានក្លាយជាយ៉ាប់យឺននេះជាចំណុចដែលត្រូវចាប់អារម្មណ៍។ ត្រូវប្រាកដថាពួកគេមានផែនការសម្រាប់សេណារីយូផ្សេងៗគ្នា ដែលបង្ហាញថាពួកគេបានស្រាវជ្រាវដោយពួកគេផ្ទាល់ផងដែរ។  តើខ្ញុំត្រូវគណនាផលចំណេញនៃការវិនិយោគដោយរបៀបណា?រហូតមកទល់ពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើរួចរាល់ហើយ នេះជាពេលដែលអ្នកត្រូវគណនាផលចំណេញ នៃការវិនិយោគរបស់អ្នកហើយ។ ក៏ប៉ុន្តែតើត្រូវគណនាដោយរបៀបណា? មានមធ្យោបាយជាទូទៅពីរដើម្បីគណនាហើយវាអាស្រ័យទៅលើថាតើអ្នកនឹងចំណាយវាជាសាច់ប្រាក់ ឬតាមរយៈផែនការហិរញវត្ថុ។តើខ្ញុំត្រូវគណនាផលចំណេញត្រឡប់នៃការវិនិយោគដោយរបៀបណាប្រសិនបើខ្ញុំទិញជាសាច់ប្រាក់?នេះគឺជាមធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីគណនាផលចំណេញលើការវិនិយោគការជួល។ អ្វីដែលលោកអ្នកត្រូវធ្វើគឺបែងចែង ផលចំណេញដែលបានរំពឹងទុកប្រចាំឆ្នាំលើការវិនិយោគសុទ្ធ។ ត្រូវចងចាំថាផលចំណេញដែលរំពឹងទុកប្រចាំឆ្នាំគឺជាចំនួនមួយបន្ទាប់ពីកាត់ពន្ធរួចហើយចំនួននៃការវនិយោគសរុបរួមបញ្ចូលទាំងថ្លៃដើមដូចជាការរចនាម៉ូតឡើងវិញជាដើម។ជាឧទាហរណ៍ប្រសិនបើអ្នកទិញយូនីតមួយដែលមានតម្លៃ២៣៥,០០០ដុល្លារហើយបានសម្រេចចិត្តថាបន្ថែមសម្ភារៈមួយចំនួន។ ដូច្នេះវាអាចកើនតម្លៃដល់២៤៥,០០០ដុល្លារ។ ប្រសិនបើអ្នកជួលឱ្យអ្នកជួលក្នុងតម្លៃ១,៨០០ដុល្លារក្នុងមួយខែ អ្នកនឹងទទួលបាន២១,៦០០ដុល្លារក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែលោកអ្នកត្រូវបង់ពន្ធអចលនទ្រព្យ០.១% ហើយពន្ធលើប្រាក់ចំណូលពីការជួលចំនួន ១៤%។ ចំនួននោះប្រហែលជា ៣ ២៥៩ ដុល្លារ ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះនៅសល់ប្រហែល១៨,៣៤១ដុល្លារក្នុងមួយឆ្នាំ។ដូច្នេះផលចំណេញនៃការវិនិយោពីការជួលអចលនទ្រព្យត្រូវបានគណនាដោយបែងចែកជា១៨,៣៤១ ដុល្លារនៃ២៤៥​,០០០ដុល្លារ លោកអ្នកទទួលបានប្រហែល ៧.៤% នៃផលចំណេញក្នុងមួយឆ្នាំ។តើខ្ញុំត្រូវគណនាផលចំណេញត្រឡប់នៃការវិនិយោដោយរបៀបណាប្រសិនបើខ្ញុំទិញជាតាមរយៈប្រាក់កម្ចី? ការខ្ចីប្រាក់ ឬកម្ចីអ៊ីប៉ូតែកធ្វើឱ្យដំណើការនៃការគណនាផលចំណេញនៃការវិនិយោគមានលក្ខណៈស្មុគស្មាញក៏ប៉ុន្តែនៅតែអាចធ្វើបាន។ យកតាមការឧទាហរណ៍ខាងលើសន្និដ្ឋានថាអ្នកទិញយូនីតដូចគ្នា។ ក្នុងលក្ខខណ្ឌ ធានាគារបានបង្ហាញថាអ្នកអាចកម្ចីបាន៧០%ជាមួយនឹងអត្រាការប្រាក់៨.២៥%ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំ។ ចាត់ទុកថាអ្នកបានបង់ជាលើកដំបូង ៣០%រួចហើយទៅចុះការបង់ប្រាក់ជាលើកដំបូងរបស់អ្នកគឺ៧០,៥០០ដុល្លារ។ ហើយសន្នត់ថាអ្នកបន្ថែមសម្ភារៈមានតម្លៃប្រហែល១០,០០០ដុល្លារទៅចុះដូចនេះតម្លៃដែលលោកអ្នកត្រូវបង់ជាលើកដំបូងគឺ៨០,៥០០ដុល្លារ។បន្ទាប់មកត្រូវពិចារណាលើតម្លៃបន្ថែមដែលពាក់ព័ន្ធជាមួយប្រាក់កម្ចី។ ប្រសិនបើអ្នកកម្ចីរយៈពេល ២០ឆ្នាំដោយមានអត្រាការប្រាក់ថេរ ៨.២៥%។ នេះមានន័យថាអ្នកត្រូវបង់ប្រហែល ១ ៤០២ដុល្លារក្នុងមួយខែហើយង ១៦,៨២៤ដុល្លារ ក្នុងមួយឆ្នាំ។សម្រាប់ជំនួយគណនាប្រាក់កម្ចី អ្នកអាចប្រើប្រាស់ការគណនាប្រាក់កម្ចីរបស់យើងនៅទីនេះ!មានការបន្ថែមពន្ធប្រចាំឆ្នាំដែលលោកអ្នកត្រូវចំណាយប្រហែល៣,២៥៩ដុល្លារ ទៅ១៦,៨២៤ដុល្លារដែលអ្នកត្រូវចំណាយប្រចាំឆ្នាំ។ ឥឡូវសន្និដ្ឋានថាអ្នកត្រូវបង់ប្រហែល១,៨០០ដុល្លារក្នុងមួយខែ ហើយដកប្រាក់ដែលអ្នកបានចំណាយប្រចាំឆ្នាំដូច្នេះអ្នកនៅសល់ប្រហែល១,៥១៧ដុល្លារក្នុងមួយឆ្នាំ។អ្វីដែលនៅសល់យើងត្រូវបែងចែកប្រាក់ចំណេញប្រចាំឆ្នាំនៃតម្លៃសរុបត្រូវបានសន្នមត់ថាផលចំណេញ នៃការវិនិយោគគឺ១ ៥១៧ដុល្លារនៃ៨០,៥០០ដុល្លារស្មើរនឹង១.៩%ក្នុងមួយឆ្នាំ។ដូច្នេះតើការទិញដោយប្រាក់សុទ្ធ ល្អជាងការទិញដោយប្រាក់កម្ចីលើការវិនិយោគនៃការជួលឬយ៉ាងណា?មានភាពខុសគ្នាយ៉ាងខ្លាំងបន្ទាប់ពីប្រៀបធៀបអត្រាជួលនៃការវិនិយោគដោយប្រើប្រាស់វិធីសាស្រ្តទាំងពីរ នៃការបង់ខាងលើ។ ក៏ប៉ុន្តែការជ្រើសរើសរវាងជម្រើសហិរញវត្ថុពីររអាចធ្វើឱ្យមានការធ្លាក់ចុះបញ្ហានៃការពេញចិត្តនោះបាន។ ប្រសិនបើលោកអ្នកទិញអចលនទ្រព្យគ្រាន់តែចង់បានផលចំណេញពីការជួលដូច្នេះការទិញជាសាច់ប្រាក់អាចចំណេញបានច្រើនជាង។ ក៏ប៉ុន្តែចំពោះវិនិយោគិនដែលទិញសម្រាប់លក់បន្តទៅអនាគតនៅពេលដែលតម្លៃកើនឡើង ដូចនេះវិធីសាស្រ្តទី២អាចមានលក្ខណៈល្អប្រសើរជាង។ក៏ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនខ្ញុំមានគម្រោងជួលឱ្យនរណាម្នាក់កាន់កាប់វាជាបណ្ដោះអាសន្ន?ប្រសិនបើលោកអ្នកមានគម្រោងក្នុងការធ្វើបែបនេះ ហើយមានការបង់សាច់ប្រាក់ផ្សេងៗគ្នាផលចំណេញនៃការវិនិយោគគឺនឹងទទួលបានដូចលោកអ្នកលក់វានៅពេលអនាគតដែរ។ រឿងតែមួយគត់ប៉ុណ្ណោះដែលនឹងកើតឡើងគឺនៅពេលដែលអ្នកទទួលបានផលចំណេញត្រឡប់។ ប្រសិនបើអ្នកធ្វើដូចនេះនៅពេលដែលអ្នកមានកម្ចីអ៊ីប៉ូតែកអ្នកជួលនឹងចេញថ្លៃប្រាក់កម្ចី ហើយចេញតម្លៃផ្ទះជាប្រចាំខែដែលប្រាក់ចំណេញរបស់អ្នកអាចយកទៅបង់ប្រាក់កម្ចីប្រចាំខែបាន។ចូរប្រើប្រាស់វិធីស្វែងរករបស់យើងតាមរយៈគេហទំព័រ Realestate.com.kh ដើម្បីជួយអ្នកស្វែងរកអចល នទ្រព្យសម្រាប់វិនិយោគល្អៗឥឡូវនេះ!តើមានវិធីណាមួយដែលងាយស្រួលក្នុងការគណនាដែរឬទេ?ចម្លើយគឺមាន! ប្រសិនបើលោកអ្នកកម្ចីប្រាក់ពីធនាគារដូច្នេះធនាគារដែលលោកអ្នកខ្ចីនោះប្រហែលជាបានវាយតម្លៃលើអចលនទ្រព្យនោះរួចរាល់ហើយ។ នេះមានន័យថាពួកគេបានវាយតម្លៃលើតម្លៃអត្ថប្រយោជន៍និងហានិភ័យរួចរាល់ហើយដើម្បីធានាថាពួកគេនឹងមិនបាត់បង់ប្រាក់ចំណេញ ឬមិនមានហានិភ័យណាមួយកើតឡើងនោះទេ។ ដូច្នេះប្រហែលជាលោកអ្នកចង់ដឹងហានិភ័យដែលនឹងកើតឡើងលើសក្ដានុពលរបស់អចលនទ្រព្យ ហើយថាតើអ្នកនឹងទទួលបានប្រាក់ចំណេញប៉ុន្មានពីវា។ ដូចនេះលោកអ្នកអាចប្រើប្រាស់សេវាកម្មវាយតម្លៃសម្រាប់គោលបំណងបុគ្គលបានផងដែរ។យើងមិននិយាយថាការគណនាផលចំណេញនៃការវិនិយោគខាងលើមិនមានប្រយោជន៍នោះទេ ក៏ប៉ុន្តែត្រូវមានការវាតម្លៃទៅលើកត្តាជាច្រើនជាជាងគ្រាន់តែពន្ធប្រាក់ចំណេញ និងតម្លៃដើមប៉ុណ្ណោះទេ។ វាផ្ដល់នូវភាពច្បាស់លាស់នៃអ្វីដែលលោកអ្នកបានធ្វើដោយខ្លួនឯងដោយវាយតម្លៃលើទីតាំងភូមិសាស្រ្តភាពចាស់ទុំនៃអចលនទ្រព្យការប្រើប្រាស់នាពេលបច្ចុប្បន្ន និងអ្វីដែលអាចប្រើប្រាស់បានកត្តាគ្រោះថ្នាក់ ការធានា គុណភាពសំណង់ អាយុកាលរបស់សំណង់ឯកសារពាក់ព័ន្ធដែលបានអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងការថែទាំអចលនទ្រព្យ។ទាំងអស់នេះ ពួកគេនឹងអាចផ្ដល់ឱ្យអ្នកនូវទិដ្ឋភាពជាក់ស្ដែងរបស់អចលនទ្រព្យ និងអ្វីដែលអាចកើតឡើងនាពេលអនាគតបាន ក្នុងករណីដែលអ្នកមានបំណងលក់អចលនទ្រព្យនោះ ឬរស់នៅវា។ ពេលខ្លះនេះអាចជាដំណើការរបស់វិនិយោគិន ក៏ប៉ុន្តែពីព្រោះសេវាកម្មវាយតម្លៃត្រូវបានធ្វើដោយអ្នកជំនាញរួចរាល់ហើយពួកគេអាចប្រាប់លោកអ្នកថាថាតើលោកអ្នកអាចធ្វើឱ្យវាទៅជាការវិនិយោគដ៏ល្អ មួយឬយ៉ាងណា!មានឱកាសវិនិយោគជាច្រើនដើម្បីវិនិយោគអចលនទ្រព្យក្នុងទីក្រុងភ្នំពេញក៏ប៉ុន្តែត្រូវដឹងថាតើត្រូវវិនិយោគលើអ្វីហើយថាតើត្រូវវិនិយោគដោយរបៀបណាដើម្បីឱ្យទទួលបានផលចំណេញច្រើនពីការវិនិយោគ។ ដូច្នេះចូរស្វែងរកវាហើយស្វែងយល់មើលអចលនទ្រព្យឱ្យបានច្រើន។សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានស្ដីពីការវាតម្លៃសូមចូលមើល Realestate.com.kh ឥឡូវនេះ!
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅក្នុងរាជធានីភ្នំពេញ
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:04 p.m.
នៅពេលដែលការអភិវឌ្ឍបែបទំនើបកាន់តែមានការកើនឡើងនៅក្នុងរាជធានីភ្នំពេញ បញ្ហាទំហំ នៃទីក្រុង និងការធ្វើដំណើរបានកើតមានឡើង។ ហើយនៅខណៈពេលដែលអាគារខ្ពស់បានក្លាយជាអគារសំខាន់នៅក្នុងរាជធានីចរាចរនៅតែជាបញ្ហាចោទសម្រាប់អ្នករស់នៅក្នុងក្រុង។ ចាប់តាំងពីមានបញ្ហាទាំងនេះកើតមានឡើងរដ្ឋាភិបាលបានសំលឹងទៅរកមធ្យោបាយផ្សេងៗមួយចំនួនដើម្បីសម្រួលដល់ការធ្វើចរាចរ។ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកពួកគេបានសំលឹងទៅមើលតំបន់ផ្ទៃទឹកដែលនឹងអាចក្លាយជាមធ្យោបាយដឹក ជញ្ជូនមួយដ៏ប្រសើរ។ដូច្នេះអ្វីទៅដែលរដ្ឋាភិបាលកំពុងជួបប្រទះ និងកំពុងរៀបចំគម្រោងជាមួយនឹងទំហំផ្ទៃទឹកយ៉ាងធំនោះ? អ្នកអាចនឹងមានការភ្ញាក់ផ្អើលអំពីអ្វីដែលមានរៀបរាប់បន្ត។ចរាចរណ៍ក្នុងពេលថ្មីៗនេះសាលារាជធានីភ្នំពេញបានចាត់វិធានការដើម្បីគ្រប់គ្រងលើការកើនឡើងនៃចរាចរណ៍នៅក្នុងតំបន់នេះ។ ក្នុងនោះមានការអនុវត្តច្បាប់តឹងរ៉ឹងលើការងារសាងសង់ដែលមិនមានអនុញ្ញាតដោយក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗដើម្បីការពារ ការ ខូចខាតដែលអាចបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ពួកគេបានដំឡើងកាមេរ៉ាសម្រាប់តាមដានតាមដងផ្លូវមានចំនួនប្រហែល៦០០ និងភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវប្រមាណ60តាមបណ្តោយផ្លូវធំៗនៅក្នុងរដ្ឋធានីដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍តាមដែលអាចធ្វើបាន។ប៉ុន្តែលើសពីនេះទៅទៀតទឹកនៅរាជធានីភ្នំពេញមានប្រព័ន្ធទឹកគ្រប់គ្រាន់ និងមានលក្ខណៈល្អសម្រាប់រដ្ឋាភិបាលក្នុងការធ្វើអ្វីមួយជាមួយប្រព័ន្ធដ៏ត្រឹមត្រូវមួយហើយសាលារាជធានីភ្នំពេញមិនទុកឱ​កាសនេះចោលឡើយ។ នេះជាមូលហេតុដោយមានជំនួយពីក្រុមហ៊ុន LYP Group ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងដោយឯកឧត្តម លី យ៉ុងផាត សមាជិកសភាគណបក្សប្រជាជនកម្ពុជាពួកគេកំពុងសម្លឹងរកមើលការស្តាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកតាមរយៈការប្រើប្រាស់តាក់ស៊ីទឹកដើម្បីជួយ សម្រួលស្ថានភាពចរាចរណ៍ក្នុងរាជធានី។ការដឹកជញ្ជូនពេលដែលក្រុមហ៊ុន LYP បានផ្ដល់នូវការសិក្សាពេញលេញលើផលប៉ះពាល់នៃតាក់ស៊ីទឹកទៅលើភូមិអណ្តែត និងកំណត់ថាវានឹងមិនបង្កគ្រោះថ្នាក់ណាមួយ​ នោះគម្រោងដែលមានទឹកប្រាក់២២លានដុល្លារនឹងត្រូវ បើកដំណើរការនៅដើមឆ្នាំ២០១៨។នៅក្នុងកិច្ចសម្ភាសន៍ជាមួយខ្មែរថាមស៍នាយកនៃនាយកដ្ឋានសាធារណៈការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ លោក សាំង ពិសិដ្ឋបានពន្យល់ថាផ្លូវដែលបានស្នើឡើងនេះនឹងគ្របដណ្តប់ចំនួន៩ស្ថានីយ៍លើផ្លូវទឹកប្រវែង២៥គីឡូម៉ែត្រ។ នេះនឹងរួមបញ្ចូលទីតាំងចាប់ពីស្ពានព្រែកព្នៅតាមផ្លូវទៅដល់ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ជើងតាក់ស៊ីទឹកនេះនឹងរត់តាមទន្លេសាប និងទន្លេបាសាក់។ទីប្រឹក្សាជាន់ខ្ពស់របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាល លោក ម៉ី កល្យាណ ក៏បានពន្យលដែរថាការប្រើប្រាស់ផ្លូវទឹកនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនក៏ដូចជាការតភ្ជាប់នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថាសេវានេះនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេស ដោយការបញ្ចុះថ្លៃដឹកជញ្ជូនសម្រាប់ឧស្សាហកម្មជាច្រើន។គម្រោងនេះនឹងផលិតទូកប្រហែល២០ទូកដែលនឹងធ្វើដំណើរប្រមាណ​៣០គីឡូម៉ែត្រក្នុងមួយម៉ោងអាចដឹកធ្វើដំណើរបានរហូតដល់ទៅ៩០​ក្នុងមួយជើង។ នៅពេលដែលការងារបានបញ្ចប់ទាំងស្រុងការដឹកជញ្ជូននេះនឹងរត់ពីម៉ោង៦ព្រឹកដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃ។វិស័យទេសចរណ៍លើសពីការកាត់បន្ថយបញ្ហាចរាចរណ៍ និងការផ្តល់នូវប្រព័ន្ធដឹកជញ្ជូនមួយដែលកាន់តែមានប្រសិទ្ធិភាពតាក់ស៊ីទឹកនឹងជួយដល់វិស័យទេសចរណ៍។អគ្គលេខាធិការសម្ព័ន្ធជាតិទេសចរណ៍ជាតិកម្ពុជា លោកហូ វណ្ឌី បានថ្លែងថា “អ្នកដំណើរនិងភ្ញៀវ ទេសចរអាចរីករាយនឹងការធ្វើដំណើរកម្សាន្ត។ វានឹងក្លាយជារបៀបថ្មីមួយផ្សេងទៀតដែលលើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យមកទស្សនាទីក្រុងមួយនេះ។”​  លោកបានបន្តថាទីភ្នាក់ងារទេសចរណ៍ នឹងសប្បាយចិត្តដែលឃើញរាជធានីភ្នំពេញមានការដឹកជញ្ជូនតាមផ្លូវទឹកដូច្នេះពួកគេមាន ជម្រើសមួយផ្សេងទៀតដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរ។”បើទោះបីជាផែនការបានដាក់ចេញហើយក៏ដោយ  ក៏នៅមានភាពមិនច្បាស់លាស់មួយចំនួនចំពោះ គម្រោងនេះដូចគ្នាទៅនឹងគម្រោងផ្សេងទៀតដែរ។ ប៉ុន្តែចំណុចមួយដែលពិតប្រាកដនោះ វាជាឱកាសមួយដែលនឹងផ្តល់សម្រាប់វិស័យឯកជននិងក្រុមហ៊ុនសម្រាប់ឧស្សាហកម្មនានា។ មិនថាវាបានជោគជ័យឬមិនទទួលបានជោគជ័យសម្រាប់ក្តីសង្ឃឹមច្រើនរបស់ពលរដ្ឋនោះទេ  គម្រោងនេះគឺតែនៅតែបោះជំហានទៅមុខមួយឆ្ពោះទៅរកភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Realestate.com.kh ឥឡូវនេះ!