+85561 777 090
Logo

Recent Articles

ក្រុមហ៊ុន CPL ធ្វើការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន
ក្រុមហ៊ុន CPL ធ្វើការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន
June 6, 2022, 5:04 p.m.
ទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងដ៏ខ្លាំង។ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងបែបនេះ ក្រុមហ៊ុន CPL Cambodia Properties Limited កំពុងព្យាយាមនាំមកនូវតម្លាភាព និរន្តរភាពនិងការពេញចិត្ត​ តាមរយៈការផ្តល់សេវាកម្ម ដែលមានតម្លៃសម្រាប់អតិថិជនរបស់ខ្លួន។CPL គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានវ័យចំណាស់ក្នុងចំនោមក្រុមហ៊ុនអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ក្រោមកិច្ចសហការគ្នារវាងអ្នកជំនាញអចលនទ្រព្យជនជាតិអាមេរិកម្នាក់ជាមួយនិងលោកឧកញ៉ា ចេង ខេង ដែលជាអ្នកមានបទពិសោធនន៍យ៉ាងច្រើនក្នុងវិស័យទិញលក់ជួលក៏ដូចជាការវាយតម្លៃអចលនទ្រព្យ។ ជាមួយនឹងការរីកចម្រើន និងការជឿទុកចិត្តពីសំណាក់អតិថិជនក្រុមហ៊ុន CPL បានក្លាយទៅជាសមាជិក និងជាដៃគូរបស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា៖ ក្រុមហ៊ុន Pacific Appraisal Co., Ltd (របស់កូរ៉េ) និង សមាគមន៏ VPC Asia Pacific, និងបានចូលរួមសហការជាមួយក្រុមហ៊ុន Cluttonsផងដែរ។ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុននេះ Realestate.com.kh  បានពិភាក្សាជាមួយ លោក សុត សុខហេងដែលជាប្រធានគ្រប់គ្រងប្រតិបត្តិការនៃក្រុមហ៊ុន CPL Cambodia Properties Limited ។តើមានអ្វីជាចំណុចខ្លាំងរបស់ក្រុមហ៊ុន CPL? លោក សុខហេង បាននិយាយថា “ក្រុមហ៊ុន CPL ផ្តល់ជូននូវសេវាកម្មជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះយើងមានជំនាញក្នុងការ ទិញ​ លក់ ឬជួលអចលនទ្រព្យដែលមានលក្ខណៈជាលំនៅដ្ឋាន បែបពាណិជ្ជកម្ម បែបឧស្សាហកម្មព្រមទាំងការផ្តល់សេវាកម្ម ផ្នែកវាយតម្លៃអចលនទ្រព្យទូទៅផងដែរ។ ក្រុមហ៊ុន CPL ត្រូវបានអតិថិជនទទួលស្គាល់ថាជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មអចលនទ្រព្យល្អប្រសើរមួយដោយសារក្រុមហ៊ុនមានក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ និងអាចទុកចិត្តបានដែលបច្ចុប្បន្នក្រុមហ៊ុនបន្តប្រតិបត្តិការរបស់ខ្លួនក្នុងកម្រិតស្តង់ដារខ្ពស់បំផុត” ។លោកបានបន្ថែមថា “ដោយផ្អែកលើបទពិសោធន៍ដ៏ជំនាញរបស់យើង​ក្រុមហ៊ុន CPL ទទួលបានការជឿទុកចិត្តពីស្ថាប័នហិរញ្ញវត្ថុអ្នកអភិវឌ្ឍន៍ និងវិនិយោគិនអន្ដរជាតិនៅទូទាំងសកលលោក”។​លោក សុខហេង បានបន្តថាក្រុមហ៊ុនCPLកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការងារបែបទំនើបមួយហៅថា “Portal”  ដែលប្រព័ន្ធនេះដើរតួរយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនការធ្វើទីផ្សារ​ ការស្រាវជ្រាវនិងការប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាដ៏សម្បូរបែបដែលបុគ្គលិកអាច​ប្រើប្រាស់បានគ្រប់ពេលវេលា។ ​ជាមួយសេវាកម្មអនឡាញរបស់ក្រុមហ៊ុនក៏បានធ្វើអោយអតិថិជន មានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យទៅតាមតម្រូវការរបស់ខ្លួនក៏ដូចជាអាចធ្វើការទំនាក់ទំនងជាមួយភ្នាក់ងាររបស់យើងបានគ្រប់ពេលផងដែរ។ទាក់ទងទៅនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា លោក សុខហេង​ បាននិយាយថា “ចំពោះការសាងសង់លំនៅដ្ឋានគឺនៅតែមានការកើនឡើងជានិច្ច។ តួយ៉ាងដូចយើងឃើញមានការផុសឡើងនូវគម្រោងថ្មីៗជាច្រើនដែលសំដៅទៅរកអតិថិជនដែលមានប្រាក់ចំណូលមធ្យម។ គម្រោង សាងសង់ថ្មីៗមាននៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ លេខ៣​ លេខ៤និងលេខ៥ត្រូវបាន ទទួលការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលមានប្រាក់ចំណូលចាប់ពី២៥០ដុល្លាក្នុងមួយខែ។​ទន្ទឹមនឹងនេះដែរទីផ្សារសម្រាប់អ្ន​កដែលមានប្រាក់ចំណូលខ្ពស់ហាក់ដូចជានៅទ្រឹងមួយកន្លែងអាស្រ័យដោយការផ្គត់ផ្គង់គឺ លើសតម្រូវការ​ទោះយ៉ាងណាក៏ដោយចំណុចនេះមិនបានបណ្តាលឲ្យតម្លៃរបស់លំនៅដ្ឋានមានការធ្លាក់ចុះនោះទេ។ជាក់ស្តែងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះគឺមិនបានធ្លាក់ចុះឡើយ។  គ្រាន់តែទីផ្សារបានធ្វើការផ្លាស់ប្តូរទិសដៅពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ទៅគ្រួសារដែលមានប្រាក់ចំណូលមធ្យម។ដូច្នេះវាក៏ជាឱកាសល្អមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យធ្វើការផ្លាស់ប្ដូរទិសដៅពីធ្វើការជាមួយអ្នកដែលមានប្រាក់ចំណូលខ្ពស់ មកធ្វើការជាមួយអ្នកដែល មានប្រាក់ចំណូលមធ្យមដើម្បីទទួលបានភាពជោគជ័យទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ចំណុចពិសេសរបស់ក្រុមហ៊ុន CPL គឺភ្នាក់ងារទាំងអស់មានការប្តេជ្ញាក្នុងការជួយ និងធានាដល់អតិថិជនឬម្ចាស់អាជីវកម្មឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។ លោក សុខ ហេង បាននិយាយថា“យើងដឹងថាអតិថិជនចង់បានការពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ដែលមានចំណេះដឹងច្បាស់លាស់មានជំនាញនិងមានភាពស្មោះត្រង់។ យើងប្តេជ្ញាយ៉ាងមុតមាំដើម្បីសម្រេចបាននូវកិច្ចការទាំងអស់នេះសម្រាប់អតិថិជនរបស់យើង។”លោកបានបន្ថែមទៀតថា“យើងយល់ឃើញថាអតិថិជនចង់ជួបពិភាក្សាជាមួយភ្នាក់ងារដែលមានបទពិសោធន៏និងចំណេះដឹងពិតប្រាកដ។ នោះហើយជាមូលហេតុដែលយើងផ្តោតសំខាន់លើការបង្កើតទំនាក់ទំនងដ៏រឹងមាំ និងដើម្បីទទួលបានការជឿទុកចិត្តពីអតិថិជនទាំងអស់របស់យើង។ នេះជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលអាចជួយយើងឲ្យសម្រេចបាននូវការពេញចិត្តការលើកទឹកចិត្តខ្ពស់និងភាពជោគជ័យ។លោក សុខហេង បានបន្តទៀតថា យើងហៅខ្លួនយើងថាជា “ភ្នាក់ងារអចលនទ្រព្យដំបូងដែលអតិថិជនធ្វើការជ្រើសរើស” (THE FIRST AGENCY OF CHOICE)។ យើងក៏ធ្វើការដើម្បីឲ្យក្លាយជាក្រុមហ៊ុននាំមុខគេដោយផ្តល់នូវការលក់ ការជួលនិងសេវាកម្មវាយតម្លៃល្អបំផុតក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។“ក្រុមហ៊ុន CPL ក៏ចង់ប្រកាសដល់សាធារណជនដែលថា ក្រុមហ៊ុននឹងប្រារព្ធខួបលើកទី២០របស់ខ្លួននៅថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០១៧ខាងមុខ។ កម្មវិធីនេះនឹងបង្ហាញពីការខិតខំធ្វើការងាររបស់យើងដែលបាននាំយើងពីចំណុចសូន្យរហូតដល់បច្ចុប្បន្ននេះ។ យើងសូមគោរពអញ្ជើញឯកឧត្ដម លោកជំទាវ លោកឧកញ៉ា​ លោក​ លោកស្រី និងអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយ ពួកយើងក្នុងឱកាសនេះនេះបើតាមលោកសុខហេងបានលើកឡើង។សូមស្វែងរកអចលនទ្រព្យល្អៗជាមួយ CPLតាមរយៈ  Realestate.com.kh
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
វិស័យអចលនទ្រព្យរបស់កម្ពុជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនយ៉ាងខ្លាំងមកពីជុំវិញតំបន់ និងជុំវិញពិភព លោក។ ទីផ្សារអចលនទ្រព្យបានកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មាន៥ឆ្នាំកន្លងមកនេះហើយទីក្រុងសំខាន់ៗជាច្រើនកំពុងតែបង្ហាញពីការអភិវឌ្ឍន៍ ​និងអត្រាកំណើនប្រជាជននៅក្នុងតំបន់។បើទោះបីជាកម្ពុជាមាន “ទីផ្សារទើបនឹងងើបឡើងក៏ដោយ” ក៏ប្រទេសកម្ពុជាបានកំពុងបង្ហាញហា និភ័យទាបជាងសញ្ញាណទីផ្សារដែលបានបង្ហាញ។ ការបង្ហាញផលចំណេញច្រើនសម្រាប់អ្នកវិនិយោគិនអចលនទ្រព្យក៏ដូចជាទិន្នផលខ្ពស់លើការវិនិយោគកំពុងតែបានទាក់់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិជា ច្រើនមកពីជុំវិញពិភពលោកដើម្បីចាប់ផ្ដើមគម្រោងរបស់គេនៅក្នុងប្រទេសកម្ពុជា៖ហេតុអ្វីបានជាត្រូវវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា? អត្ថប្រយោជន៍សំខាន់ៗ៖ការវិនិយោគដោយប្រើប្រាស់ប្រាក់ដុល្លារអាមេរិក៖ គឺជារូបិយប័ណ្ណដែលចរាចរជុំវិញពិភពលោកខណៈដែលកម្ពុជាក៏បានប្រើប្រាស់ប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ហើយវានឹងនៅបន្តប្រើប្រាស់រូបិយប័ណ្ណនេះដដែល។ដែនវិនិយោគសុទ្ធសាធ៖ សក្ដានុពលសេដ្ឋកិច្ចបានកើនឡើងគួរឱ្យកត់សម្គាល់ និងមានបម្រែបម្រួលជាវិជ្ជមាននាប៉ុន្មានឆ្នាំកន្លងមកនេះ។ផលិតផលក្នុងស្រុកសរុបមានការកើនឡើងខ្លាំង និងថេរ៖ ផលិតផលក្នុងស្រុកសរុបកើនឡើងជាមធ្យម៥%កាលពី៥ឆ្នាំកន្លងទៅ និងឆ្នាំបន្ទាប់ៗមកនេះ។ កម្ពុជាជាប្រទេសមានកំណើនផលិតផលក្នុងស្រុកសរុបចំណាត់ថ្នាក់លេខ២១នៅលើពិភពលោក ហើយចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់។អចលនទ្រព្យដ៏មានសុវត្ថិភាព៖ មានច្បាប់ស្ដីពីការកាន់កាប់អចលនទ្រព្យដោយស្របច្បាប់របស់ជនបរទេសដែលបានគាំទ្រយ៉ាងខ្លាំងដល់វិនិយោគិនចាប់តាំងពីឆ្នាំ២០១០មក។ទីតាំងភូមិសាស្រ្តល្អ៖ ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំពីររវាងប្រទេសថៃ និងប្រទេសវៀតណាមហើយក៏ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចធំនិងលូតលាស់ខ្លាំងបំផុត ប្រទេសចិន និងឥណ្ឌាដែលស្ថិតនៅចន្លោះរវាងប្រទេសអូស្រ្តាលី និងអាស៊ី ហើយមានកិច្ច ព្រមព្រៀងពាណិជ្ជកម្មរវាងគ្នានិងគ្នាផងដែរ។ស្ថេរភាពនយោបាយ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានស្ថានភាពនយោបាយល្អប្រសើរបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។មានពាណិជ្ជកម្មរួមនិងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់៖ ចូលរួមក្នុងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីបង្កើនទំនាក់ទំនងទីផ្សាររួមក្នុងតំបន់។ សកម្មភាពពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះពន្ធនាំចេញទៅទីផ្សារបរទេសមានដូចជាទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយក្នុងគោលនយោបាយរបស់ចិន “ខ្សែ​ក្រវ៉ាត់មួយផ្លូវមួយ”។បង្កើនការដឹកជញ្ជូន៖ មានផែសមុទ្រទឹកជ្រៅ ផ្លូវដែក បណ្ដាញទំនាក់ទំនងផ្លូវអាកាស និងផ្លូវគោគទូទាំងប្រទេស និងបង្កើនទំនាក់ទំនងក្នុងតំបន់អាស៊ី។និវត្តន៍ជន៖ គឺជាប្រទេសតែមួយគត ដែលមានតម្លៃនៃការរស់នៅទាប សាកសមបំផុតសម្រាប់អ្នកដែលចូលនិវត្តន៍។លំហូសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច៖ លំហូសាច់ប្រាក់ខាងក្នុង និងខាងក្រៅប្រទេសកម្ពុជាគឺជារឿងសាមញ្ញហើយផ្តល់ផលវិជ្ជមានសម្រាប់វិនិយោគិនអន្តរជាតិ។ការអភិវិឌ្ឍន៍គ្រប់វិស័យកំពុងតែកើនឡើងពាសពេញប្រទេសដែលផ្ដល់ជូនដល់អ្នកទិញនូវជម្រើសជាច្រើនដើម្បីជ្រើសរើសជាមួយនឹងអចលនទ្រព្យសម្រាប់វិនិយោគដែលស្របទៅនឹងគម្រោងថវិកា និងតម្រូវការអ្នកទិញ។ ទោះជាយ៉ាងណាក្ដីការទិញអចលនទ្រព្យដ៏ត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការស្រាវជ្រាវនិងស្ថានភាព ហិរញវត្ថុដែលត្រូវវិនិយោគ ក៏ប៉ុន្តែវាអាចជាផលលំបាកសម្រាប់វិនិយោគិនដែលរស់នៅក្រៅប្រទេសកម្ពុជា។ចំពោះហេតុផលនេះ Realestate.com.kh ដែលជាគេហទំព័រមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រទេស និងជាគេហទំព័រដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។ ពិព័រណ៍អចលនទ្រព្យកម្ពុជានេះត្រូវបានរៀបចំដោយ Realestate.com.kh នឹងធ្វើឡើងនៅថ្ងៃទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៧នៅឯសណ្ឋាគារ NagaWorld។កម្មវិធីនេះគឺជាពិព័រណ៍មួយដែលអ្នកទិញអាចស្វែងយល់បន្ថែមនូវអចលនទ្រព្យដែលមានសក្ដានុពលនៅក្នុងប្រទេស និងធ្វើការស្វែងយល់ពីព័ត៌មានលំអិត ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគឲ្យមានសុវត្ថិភាពក្នុងប្រទេសកម្ពុជា។អ្នកទស្សនាទាំងអស់នឹងរីករាយជាមួយនឹងអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក៏ដូចជាក្រុមហ៊ុនផ្សេងៗជាង៣០ក្រុមហ៊ុនដែលតាំងបង្ហាញអំពីគម្រោងអភិវឌ្ឍន៍របស់ពួកគេ។ មានដូចជា៖ ក្រុមហ៊ុន The Creed Group ក្រុមហ៊ុនHLH Group/Camhomes ក្រុមហ៊ុន Graticity Real Estate Development (GRED) គម្រោងខុនដូ Habitat ក្រុមហ៊ុនអចលនទ្រព្យ NC Max World ក្រុមហ៊ុន J&L Property Development គម្រោងខុនដូ EASTLAND គម្រោងអភិវឌ្ឍន៍ចម្រុះ CORE PPSEZ ក្រុមហ៊ុនDH3 ក្រុមហ៊ុន Royal HM trading គម្រោងខុនដូ Sky 31 និងគម្រោងអភិវឌ្ឍន៍ចម្រុះ Vikirirom។ ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖  LASTMILE WORKS Co., Ltd និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systemsសិក្ខាសាលា និងការជជែកពិភាក្សាដោយអ្នកប្រឹក្សាក្នុងស្រុកនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ ផងដែរដើម្បីឱ្យមានការយល់កាន់តែច្បាស់ពីបរិយាកាសច្បាប់ក្នុងប្រទេសកម្ពុជា និងវិធីសាស្រ្តមួយចំនួនសម្រាប់វិនិយោគិនដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេក្នុងប្រទេស។ សិក្ខាសាលាទាំងនោះមានគោលបំណងផ្ដល់នូវចំណេះដឹងនិងបង្កើនទំនុកចិត្តក្នុងការទិញអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា។គឺជាដៃគូតែមួយគត់ជាមួយនឹងបណ្ដាញផ្សព្វផ្សាយដូចជា៖ PropertyGuru Group (ដែលជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យដ៏ធំបំផុត និងជាគេហទំព័រដែលមានអ្នក ចូលទស្សនាច្រើនបំផុតក្នុងទ្វីបអាស៊ី) និងគេហទំព័រ Juwai.com (ជាគេហទំព័រលេខ១ក្នុង ប្រទេសចិនសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យក្រៅប្រទេស) នឹងទាក់ទាញអ្នកទិញអន្តរជាតិ ជាច្រើនក្នុងរយៈពេលពិព័រណ៍ពីរថ្ងៃនេះ។ ការធ្វើទីផ្សារក្នុងស្រុកក៏សំខាន់ផងដែរដើម្បីទាក់ទាញ ទាំងវិនិយោគិនក្នុងស្រុក និងវនិយោគិនបរទេស។ ពិព័រណ៍អចលនទ្រព្យនេះនឹងត្រូវបានធ្វើឡើងនៅសណ្ឋាគារ NagaWorld ដែលជាសណ្ឋាគារដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញសម្រាប់ វិនិយោគិនអាស៊ាន ឥស្សរជន និងអ្នកជំនួញ។សូមកំណត់ចំណាំពិព័រណ៍អចលនទ្រព្យក្នុងប្រត្តិទិនរបស់អ្នកនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ឥឡូវនេះ។ ប្រញាប់កក់សំបុត្រយន្តហោះរបស់លោកអ្នកប្រសិនបើអ្នកនៅក្រៅប្រទេស។ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជានេះ។ប្រព័ន្ធផ្សព្វផ្សាយជាដៃគូសម្រាប់កម្មវិធីពិព័រណ៍នេះមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អ៊នឡាញ Bizkhmer, Khmernavi,​ សារព័ត៌មានភាសាចិន Sin Chew Daily  ទស្សនាវដ្តីពាណិជ្ជកម្ម B2B, សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមអ្នកសាងសង់កម្ពុជា គេហទំព័រអចលនទ្រព្យ PropertyGuru គេហទំព័រអចលនទ្រព្យ PropertyGuru អន្តរជាតិ  គេហទំព័រអចលនទ្រព្យ Juwai កាសែតខ្មែរថាម និងកាសែតឡារ៉ែន។សម្រាប់ការឧបត្ថម្ភ ឬឱកាសពិព័រណ៍សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ +855 98 67 67 82ស្វែងរកព័ត៌មានថ្មីៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ចម្ងាយ២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥
គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ចម្ងាយ២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥
June 6, 2022, 5:04 p.m.
កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ ​២០១៧ កន្លងទៅនេះក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្ម និង​សំណង់បាន​រៀចំ​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាងអគ្គ​នាយក​ដ្ឋាន​លំ​នៅ​ដ្ឋាន​នៃ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់។អនុស្សរណៈ​យោគ​យល់គ្នានេះធ្វើលើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ន៍គម្រោង​លំនៅដ្ឋានមាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋទូទៅដែល​មាន​ប្រាក់ចំណូល​ទាបនិង​​មធ្យម និង​ជនងាយ​រងគ្រោះនៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងត្រូវទទួលខុសត្រូវក្នុងការចាត់ចែង រៀបចំ និងចាប់ផ្តើម ដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យនេះនៅថ្ងៃទី១ ខែ​ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។ ហើយនេះក៏ជាគម្រោងតម្លៃសមរម្យលើ​កទីមួយរបស់ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅក្នុងប្រទេសកម្ពុជា។​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប មានបទពិសោធន៍ក្នុងការសាងសង់ជាច្រើនឆ្នាំនិងបានបញ្ចប់គម្រោងជាច្រើននៅកម្ពុជាដូចជា៖ Toul Kork Warehouse, គម្រោង Town Houses- Mekong,​ គម្រោង Mekong View Tower និងមានគម្រោងផ្សេងៗទៀត។គម្រោងលំនៅដ្ឋាននេះមានចំនួនសរុប ៥៣៤០​ខ្នង ដែលចែកចេញជា ពីរទំហំផ្សេងគ្នាគឺ ប្រភេទ​លំនៅដ្ឋាន​ទំហំ​ ៥,១ម  x ១៣ ម  ចំនួន៨៦៤ខ្នង និង​ប្រភេទ​លំនៅដ្ឋាន ៥,១ ម x៧,២ ម ចំនួន ៤៤៧៦ខ្នង។រីឯគម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយដែលមានចម្ងាយ១៧គីឡូម៉ែត្រពីក្រុងភ្នំពេញ បានបើកដំណើរការការដ្ឋានសាង សង់របស់ខ្លួន កាលពីថ្ងៃទី​៧​ ខែមករា ឆ្នាំ ២០១៧​កន្លងទៅ។គម្រោងនេះបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ២០​ហិចតា។ ក្នុងនោះផ្ទៃដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅមានទំហំ១០​ហិចតា ហើយដីសម្រាប់សាងសង់ជាផ្លូវថ្នល់ និងសួនកំសាន្តមានទំហំជាង ៧ហិចតា។  គម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយនេះត្រូវសាងសង់ឡើងចំនួន២,៤០០ខ្នងសម្រាប់អ្នកមានប្រាក់ណូលទាប និងមធ្យម ចាប់ពី២៥០​ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។ ហើយតម្លៃផ្ទះក្នុងមួយខ្នងអាចមានតម្លៃចាប់ពី២០,០០០ដុល្លារ ទៅដល់ ២៥,០០០ ដុល្លារ។សូមរំលឹកផងដែរថាចំណែកឯគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យថ្មីចុងក្រោយនេះមិនទាន់បានបញ្ជាក់អំពីតម្លៃលក់ជា សាធារណៈនៅឡើយទេ។សរុបសេចក្តីមក​ទាំងគម្រោងលំនៅដ្ឋានតម្លៃមធ្យមលើកទីមួយ​​ និងគម្រោងថ្មីនេះ គឺមានគោលបំណងក្នុងការផ្តល់លំនៅដ្ឋានសមរម្យមួយសម្រាប់ពលរដ្ឋកម្ពុជាពិសេសអ្នកដែលមានកម្រិតជី​វ ភាពមធ្យម​៕ស្វែងរកព័ត៌មានអំពីអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh
ផ្ទះជួលក្នុងទីក្រុងភ្នំពេញ៖ ទីតាំងល្អៗសម្រាប់អ្នកដែលមានបំណងជួល
ផ្ទះជួលក្នុងទីក្រុងភ្នំពេញ៖ ទីតាំងល្អៗសម្រាប់អ្នកដែលមានបំណងជួល
June 6, 2022, 5:01 p.m.
អ្នកហាក់ដូចជាមានភាពលំបាកបន្តិចក្នុងការស្វែងរកលំនៅដ្ឋានសម្រាប់ជួលក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រសិនបើអ្នកជាអ្នកទើបមករស់នៅក្នុងទីក្រុងភ្នំពេញ។ ថ្មីៗនេះតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញបានកំពុងតែកើនឡើងជាមួយនឹងលំនៅដ្ឋានសម្រាប់ជួលជាច្រើនដូចជា៖ វីឡាដែលមានទំហំធំៗ អាផាតមេនដែលមានសេវាកម្មគ្រប់ប្រភេទ ផ្ទះអាជីវកម្ម និងផ្ទះល្វែង ដែលយើងអាចកែកុនទៅជាហាងលក់ទំនិញ ឬរចនាទៅជាឱ្យទៅជាលំនៅដ្ឋានបែបទាន់សម័យបាន។ ក្នុងចំណោមខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញ សក្ដានុពលនៃតំបន់នីមួយៗអាស្រ័យលើទីតាំងភូមិសាស្រ្ត តម្លៃដីនិងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញដែលគាំទ្រដល់ការរស់នៅរបស់ម្ចាស់លំនៅដ្ឋាន។ ដោយសារតែកិច្ចសន្យាជួលយ៉ាងហោចណាស់មានរយៈពេល១ឆ្នាំអ្នកត្រូវប្រាកដថាអ្នកបានស្រាវជ្រាវច្បាស់លាស់មុននឹងចុះហត្ថលេខាក្នុងកិច្ចសន្យាថ្មីមួយ។ Realestate.com.kh បានធ្វើការដ៏ស្មុកស្មាញមួយនេះដើម្បីជាជំនួយដល់លោកអ្នកដោយធ្វើការប្រមូលព័ត៌មានទាំងអស់ដែលលោកអ្នកត្រូវការនៅក្នុងតំបន់សំខាន់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ។ ខណ្ឌចំការមន បច្ចុប្បន្នខណ្ឌចំការមនគឺជាតំបន់លំនៅដ្ឋានដ៏ពេញនិយមមួយបើសិនបើយើងនិយាយអំពីជីវិតបែបទាន់សម័យ និងភាពងាយស្រួល។ ក្នុងខណ្ឌចំការមនមានសង្កាត់ចំនួន១២។ ក៏ប៉ុន្តែសង្កាត់ចំនួន៤ដែលពេញនិយមនោះគឺមានសង្កាត់បឹងកេងកង១ បឹងកេងកង២​ បឹងកេងកង៣និងទួលទំពូង។ សង្កាត់បឹងកេងកង១គឺជាសង្កាត់ដែលមានប្រជាប្រិយភាពនិងមានសក្ដានុពល ជាងគេទាំងសម្រាប់ជនបរទេស និងប្រជាជនក្នុងស្រុក។ តើនៅក្នុងខណ្ឌចំការមនមានប្រភេទលំនៅដ្ឋានសម្រាប់ជួលអ្វីខ្លះ? បើយោងតាមលោក រឿន វេហា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Pin Point Real Estate បាននិយាយថាមានផ្ទះ៣ប្រភេទសម្រាប់ជួលក្នុងខណ្ឌចំការមន ផ្ទះទាំងនេះរួមមានផ្ទះល្វែង អាផាតមេន និងវីឡា។ តើអចលនទ្រព្យសម្រាប់ជួលទាំងនេះមានតម្លៃប៉ុន្មានក្នុងមួយខែ?  តម្លៃជួលនៃផ្ទះល្វែងក្នុងបឹងកេងកង១ មានចន្លោះពី ៧០០ ទៅ ១,៨០០ ដុល្លារក្នុងមួយខែ។ តម្លៃនេះគឺ ជាតម្លៃ ដែលខ្ពស់ជាងសង្កាត់សំខាន់ៗដ៏ទៃទៀត។ ផ្ទះល្វែងជួលនៅបឹងកេងកង២ បឹងកេងកង៣ និងទួលទំពូងមានតម្លៃចាប់ពី ៣០០ ដុល្លារទៅទៅ ១,៣០០ ដុល្លារក្នុងមួយខែ។ ផ្ទះល្វែងដែលមានទីតាំងនៅខាងក្នុងនិងផ្ទះដែលនៅតាមបណ្ដោយផ្លូវធំៗតម្លៃអាចមានការប្រែប្រួលផ្សេងៗគ្នា។   អាផាតមេនដែលមានមួយបន្ទប់គេង ក្នុងបឹងកេងកង១មានតម្លៃប្រហែល ៨០០ ដុល្លារក្នុងមួយខែ  អាផាតមេន​ដែលមាន២បន្ទប់គេងមានតម្លៃជាង ១,០០០ ដុល្លារក្នុងមួយខែ ហើយអាផាតមេនដែលមាន៣បន្ទប់គេងមានតម្លៃពី ២,៥០០ ទៅ ៣,០០០ ដុល្លារក្នុងមួយខែ។ ខណៈដែលបឹងកេងកង២ បឹងកេងកង៣និងទូលទំពូងតម្លៃជួលសម្រាប់អាផាតមេនដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយខែ។ វីឡាក្នុងបឹងកេងកង១ ជាពិសេសតាមបណ្ដោយផ្លូវ៥១ និង៦៣​ មានតម្លៃចាប់ពី១,៥០០ ទៅ ១០,០០០ដុល្លារក្នុងមួយខែ។ ខណៈដែលក្នុងសង្កាត់បឹងកេងកង២ និង៣ ឬទួលទំពូងមានតម្លៃចន្លោះពី ១,០០០ ទៅ ៦,០០០ ដុល្លារនេះបើតាមលោកវេហាបានលើកឡើង។ ហេតុអ្វីបានជាតំបន់ទាំងនេះមានលក្ខណៈល្អប្រសើរសម្រាប់ការជួល? នៅក្នុងសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ និងទួលទំពូងគឺជាសង្កាត់ដែលមានពោរពេញ  ភោជនីយដ្ឋាន ហាងកាហ្វេដែលមានយីហោល្បីៗ បារ ខារ៉ាអូខេ ក្លឹប ផ្សារទំនើប សូណា ស្ប៉ារ កន្លែងហាត់ប្រាណ សាលារៀនជាតិ និងសាលាអន្តរជាតិ ឃ្លីនិកដែលមានស្តង់ដាខ្ពស់ និងមន្ទីរពេទ្យជាច្រើនទៀត។ ដូច្នេះប្រសិនបើអ្នកចង់រស់នៅចំកណ្ដាលទីក្រុងភ្នំពេញ និងជាកន្លែងដែលមានអ្វីៗ គ្រប់យ៉ាង អ្នកគួតែជ្រើសរើសតំបន់​ទាំងនេះ។ សូមស្វែងយល់បន្ថែមអំពីតំបន់បឹងកេងកងនៅទីនេះ។  ខណ្ឌដូនពេញ៖ ខណ្ឌដូនពេញមានសង្កាត់ចំនួន១១ ក្នុងនោះសង្កាត់៤ក្នុងចំណោមសង្កាត់ទាំងអស់មានជនបរទេសនិងប្រជាជនក្នុងស្រុកកំពុងតែជួលរស់នៅទាំងក្នុងរយៈពេលវែង និងរយៈពេលខ្លី។ ក្នុងតំបន់ទាំងនេះមានសង្កាត់ផ្សារចាស់ ផ្សារកណ្ដាល១ ផ្សារកណ្ដាល២ និងជ័យជំនេះ។ តើមានផ្ទះជួលប្រភេទផ្ទះអ្វីខ្លះក្នុងខណ្ឌដូនពេញ?  ផ្ទះល្វែង និងអាផាតមេនអាចរកជួលបានក្នុងខណ្ឌដូនពេញ។ ផ្ទះជួលក្នុងតំបន់នេះភាគច្រើនជាប្រភេទផ្ទះជាន់ទី២ដែលបានកែប្រែពីផ្ទះចាស់ៗ ឬកែប្រែពីផ្ទះល្វែងដែលមានលក្ខណៈសមរម្យសម្រាប់ជួល។ តើផ្ទះជួលក្នុងតបន់នេះតម្លៃមធ្យមប៉ុន្មាន? កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ តំណាងផ្លែកលក់របស់ក្រុមហ៊ុន Yong Yap Property បាននិយាយថាតម្លៃ ជួលក្នុងសង្កាត់សំខាន់ទាំង៤នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា។ តម្លៃជួលសម្រាប់ផ្ទះល្វែងដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣៥០ ទៅ ៨០០ ដុល្លារក្នុងមួយខែ ផ្ទះល្វែងដែលមាន២បន្ទប់គេងមានតម្លៃចាប់ពី ៤៥០ ទៅ ១,៥០០ ដុល្លារក្នុងមួយខែ ហើយផ្ទះល្វែង ដែលមាន៣បន្ទប់គេងមានតម្លៃចាប់ពី ១,៥០០ ទៅ ២៥,០០០ ដុល្លារក្នុងមួយខែ។ នៅទីតំបន់នេះក៏មានសេវាកម្មអាផាតមេនជាច្រើនសម្រាប់ជួលដូចជា Season Apartments & Residence Co, Ltd និង Kiwi apartment។ បើយោងតាមកញ្ញាស្រីល័ក្ខបានឱ្យដឹងថាអាផាតមេនដែលមានមួយបន្ទប់គេងមានតម្លៃចាប់ពី ៦០០ ទៅ ១,២០០ ដុល្លារក្នុងមួយខែអាផាតមេនដែលមាន២បន្ទប់គេងមានតម្លៃ ១,៨០០ ដុល្លារក្នុងមួយខែ ហើយអាផាតមេនដែលមាន ៣បន្ទប់គេងមានតម្លៃរហូតដល់ពី ២,៨០០ ដុល្លារក្នុងមួយខែ។ ហេតុអ្វីបានជាតំបន់ទាំងនេះមានសក្ដានុពលសម្រាប់ការជួល? តំបន់ទាំងនេះស្ថិតនៅតាមបណ្ដោយមាត់ទន្លេ និងនៅជិតព្រះបរមរាជវាំង។ ហើយក៏មានហាង លក់ទំនិញជាច្រើនដែលស្ថិតនៅក្នុងតំបន់នេះផងដែរដូចជា ភោជនីយដ្ឋាន បារ ហាងកាហ្វេ ផ្សាររាត្រី និងមានច្រើនទៀត។ ទាំងអស់នេះហើយដែលធ្វើឱ្យតំបន់នេះទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង។ ខណ្ឌទួលគោក៖ អ្នកជំនាញអចលនទ្រព្យរំពឹងថាខណ្ឌទួលគោនឹងក្លាយជាសង្កាត់បឹងកេងកងទីមួយទៀតនាពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ននេះមនុស្សជាច្រើនបានចាប់អារម្មណ៏ទៅរស់នៅក្នុងតំបន់នេះ ជាពិសេសនោះពីព្រោះវានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងភ្នំពេញក្នុងពេលអនាគត។ លំនៅដ្ឋានក្នុងតំបន់ទាំងនេះក៏មានសក្ដានុពលសម្រាប់ទាំងគោលបំណងលំនៅដ្ឋាន និងគោលបំណងពាណិជ្ជកម្មផងដែរ។ តើមានប្រភេទអចលនទ្រព្យអ្វីខ្លះសម្រាប់ជួលក្នុងតំបន់នេះ?​ ក្នុងខណ្ឌទួលគោកមានអចលនទ្រព្យចំនួន៣ប្រភេទដែលអាចរកជួលបាន។ អចលនទ្រព្យទាំងនោះរួមមាន ផ្ទះវីឡា អាផាតមេន និងផ្ទះល្វែង តម្លៃជួលសម្រាប់ប្រភេទអចលនទ្រព្យទាំង នេះមានការប្រែប្រួល។ ស្វែងរកបន្ថែមអំពីផ្ទះសម្រាប់ជួលក្នុងខណ្ឌទួលគោក! តើតម្លៃជួលសម្រាប់អចលនទ្រព្យទាំងនេះមានតម្លៃប៉ុន្មានក្នុងមួយខែ? តម្លៃជួលសម្រាប់ផ្ទះល្វែងអាចមានតម្លៃចាប់ពី ៣០០ ទៅ ១,៥០០ ដុល្លារក្នុងមួយខែ។ អាផាតមេនដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣០០ ទៅ ៦០០ ដុល្លារក្នុងមួយខែ។ ហើយអាផាតមេនដែលមាន ២ បន្ទប់គេងមានតម្លៃចាប់ពី៨០០ ទៅ១០០០ដុល្លារក្នុងមួយខែ។ តម្លៃជួលសម្រាប់វីឡាក្នុងខណ្ឌទួលគោកជាទូទៅមានតម្លៃចាប់ពី ៨០០ ដុល្លារឡើងទៅហើយអាចឡើងដល់ ៦,០០០ ដុល្លារក្នុងមួយខែ។ ហេតុអ្វីបានជាតំបន់ទាំងនេះមានសក្ដានុពលសម្រាប់ជួល? ខណ្ឌទួលគោកគឺជាតំបន់អភិវឌ្ឍន៍ថ្មីមួយនៃទីក្រុងភ្នំពេញ។ មានគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងតំបន់ទាំងនេះ។ ទីផ្សារលំនៅដ្ឋានក៏កំពុងតែបង្វែទិសទៅតំបន់នេះផងដែរ។ ជាងនេះទៅទៀតតំបន់នេះមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ស្វែងយល់បន្ថែមអំពីខណ្ឌទួលគោគ! តើអ្នកគឺជាអ្នកចរចាដ៏ល្អម្នាក់មែនទេ? នៅពេលដែលអ្នកចង់ជួលផ្ទះក្នុងទីក្រុងភ្នំពេញមិនថានៅក្នុងខណ្ឌដែលមានប្រជាប្រិយភាពដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោក ឬក៏តំបន់ផ្សេងទៀតនោះទេ អ្នកត្រូវតែប្រាកដថាអ្នកមានប្រាក់ប៉ុន្មានហើយតម្លៃប៉ុន្មានដែលអ្នកចង់ស្វែងរក។ ជាទួទៅម្ចាស់ផ្ទះតែងតែទាមទាតម្លៃជួលខ្ពស់។ ក៏ប៉ុន្តែអ្នកត្រូវតែចេះចរចារ! ត្រូវបង្កើនការទំនាក់ទំនងល្អនិងស្នើសុំបញ្ចុះតម្លៃ ឬព្យាយាមស្នើសុំសេវាកម្ម ឬគ្រឿងសង្ហារឹមផ្សេងៗបន្ថែម។ តើអ្នកអាចស្វែងរកអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបានដោយរបៀបណា?  ប្រសិនបើលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ អ្នកអាចប្រើប្រាស់គេហទំព័រអចលនទ្រព្យ Realestate.com.kh ដើម្បីស្វែងរក និងប្រៀបធៀបតម្លៃអចលនទ្រព្យមួយណាដែលអ្នកពេញចិត្ត។ អ្នកក៏អាចពិចារណាដោយផ្អែកលើភ្នាក់ងារអចលនទ្រព្យវាអាចជួលដល់អ្នកបាន។ គ្រាន់តែលោកអ្នកត្រូវមានភាពច្បាស់លាស់ខ្លួន​ឯងថាអ្នកបានស្រាវជ្រាវ និងស្វែងរកភ្នាក់ងារជំនាញណាមួយ! ប្រសិនបើមិនដឹងថាត្រូវស្វែងរកដោយរបៀបណាទេ? ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ ស្វែងយល់បន្ថែមអំពីផ្ទះសម្រាប់ជួលទាំងអស់ក្នុងទីក្រុងភ្នំពេញ! លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! អត្ថបទដោយ 
ភាពស្មោះត្រង់ជាអ្វីដែល Key real estate ផ្តល់ជូនអតិថិនជន
ភាពស្មោះត្រង់ជាអ្វីដែល Key real estate ផ្តល់ជូនអតិថិនជន
June 6, 2022, 5:04 p.m.
នៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពិតជាទីផ្សារមួយដែលផ្តល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគក៏ដូចជាភ្នាក់ ងារអចលនទ្រព្យផងដែរ។ ទន្ទឹមនឹងភាពជោគជ័យការងារជាភ្នាក់ងារអចលនទ្រព្យពិតជាមានការប្រកួតប្រជែងយ៉ាងខ្លំាង។ក្រុមការងារ Realestate.com.kh បានជួបជជែកដោយផ្ទាល់ជាមួយ លោក ស៊ន សៀប នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estateលោក ស៊ន សៀប បានប្រលូកនៅក្នុងវិស័យអចលនទ្រព្យជាង១០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា លោកបានចាប់ដំណើរការក្រុមហ៊ុន Key Real Estate នៅក្នុងឆ្នាំ២០១០។ លោកបាននិយាថា “ខ្ញុំចាប់អារម្មណ៍ការរងារនៅក្នុងវិស័យអចលនទ្រព្យចាប់តាំងពីខ្ញុំរៀននៅមហាវិទ្យាល័យមកម្លេះវាគឺជាមុខរបរមួយដែលមានអនាគតវែងឆ្ងាយដែលអាចក្លាយជាជំនួញមួយដ៏ធំ ហើយសព្វថ្ងៃក្រុមហ៊ុនអចលនទ្រព្យរបស់យើងបានដំណើរការយ៉ាងរលូន”។ ទន្ទឹមនឹងភាពជោគជ័យការចាប់ផ្តើមពីដំបូងវាពិតជាពិបាកដោយសារប្រជាជនខ្មែរយើងនៅពេលនោះមិនទាន់បានដឹងថាអ្វីជាភ្នាក់ងារអចលនទ្រព្យនៅឡើយ។ ប៉ុន្តែសព្វថ្ងៃអ្វីៗកាន់តែប្រសើរដោយសារភ្នាក់ងារអចលនទ្រព្យត្រូវបានស្គាល់យ៉ាងទូលំទូលាយ។លោកបានបន្ថែមថា “ក្រុមហ៊ុនយើងដំបូងគ្រាន់តែផ្តល់សេវាវាយតម្លៃអចលនទ្រព្យតែប៉ុណ្ណោះ បន្ទាប់មកនៅពេលដំណើរការបានបន្តិចពួកយើងបានបន្ថែមសេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាលក់ឬជួល។”នៅក្នុងប្រទេសកម្ពុជាជាទីផ្សារសេរីដូច្នេះអាជីវកម្មទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការប្រកួតប្រជែងដោយឡែកយើងក៏ឃើញមានការប្រកួតប្រជែងគ្នាដោយអនាធិបតេយ្យដូចជាការយកតម្លៃសេវាទាបពេក ការធ្វើការដោយខ្វះវិជ្ជាជីវៈជាពិសេសមានបុគ្គលឯកជនដែលតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ ឬភាសាសាមញ្ញហៅថាអ្នកគួកជេ។លក្ខខណ្ឌទទួលស្គាល់អាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអ​ចលនទ្រព្យហាក់បីដូចជាមិនមានភាពតឹងរឹងដែលជាហេតុធ្វើឱ្យគ្រប់គ្នាអាចបង្កើតក្រុមហ៊ុនអចលនទ្រព្យបានយ៉ាងងាយស្រួល។ បរិយាកាសនេះបានធ្វើឲ្យអ្នកប្រកបរបរអាជីវកម្មនៅក្នុងវិស័យនេះមួយចំនួនមិនបានគោរពវិជ្ជាជីវៈរបស់ខ្លួនឡើយ ជាក់ស្តែងករណីនេះបានធ្វើឲ្យអតិថិនជនបាត់បង់ទំនុកចិត្តដោយសារការបំប៉ោងតម្លៃជាដើម។ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យមួយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Key Real Estate បានរក្សានូវគុណតម្លៃ និងវិជ្ជាជីវៈរបស់ខ្លួនក្នុងវិស័យមួយនេះ។ ប្រាកដណាស់ក្រុមហ៊ុនដែលបានបោះជំហានចូលក្នុងវិស័យនេះពិតជាខ្វះការបណ្តុះបណ្តាលច្រើនមែន ដោយគ្រាន់តែប្រកបរបនេះដោយគិតតែទទួលប្រាក់ចំណេញហើយមិនបានគិតគូដល់ក្រមសីលធម៌អ្វីឡើយ។ ពួកយើងតែងតែផ្តល់នូវលទ្ធផលជូនដល់អតិថិជនដែលបានមករកពួកយើង ទាំងគុណភាពសេវាកម្ម តម្លៃសមរម្យជាពិសេសភាពស្មោះត្រង់ដើម្បីរក្សាទំនាក់ទំនងយូរអង្វែងជាមួួយអតិថិជន។ដើម្បីទទួលបានស្តង់ដារមួយមានភាពច្បាស់លាស់ចាំបាច់ណាស់ត្រូវមានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈនិងស្តង់ដាររួមគ្នាមួយ។ នៅពេលថ្មីនេះៗក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីបើកវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា។ នេះជាវគ្គបណ្តុះបណ្តាល លើកដំបូងនៅក្នុងប្រទេស នៅពេលដែលមានការបណ្តុះបណ្តាលមួយដ៏ពិតប្រាកដធ្វើឲ្យអតិថិជនក្នុងតំបន់ និងជនបរទេសមានទំនុកចិត្តកាន់តែខ្លាំងចំពោះភ្នាក់ងារអចលនទ្រព្យ ជាពិសេសចំណេះដឹងទាំងនេះអាចយកទៅប្រកួតប្រជែងយ៉ាងត្រឹមត្រូវនៅក្នុងទីផ្សារ។លោក ស៊ន សៀប​មានគំនិតគាំទាំ្រយ៉ាងខ្លំាងជាមួយនឹងវគ្គបណ្តុះបណ្តាលទៅដល់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យ។ នៅពេលដែលយើងមានការបណ្តុះបណ្តាលមួយប្រកបដោយភាពច្បាស់លាស់ យើងទាំងអស់គ្នាស្ថិតនៅលើផ្លូវតែមួយដូចនេះយើងត្រូវជួយគ្នាដើម្បីឲ្យវិស័យមួយនេះដើរទៅរកការអភិវឌ្ឍន៍។ លោកបានបន្តទៀតថា “នេះជាការរួមគ្នាមួយដ៏ល្អសម្រាប់ការបង្កើនទីផ្សារដែលមានស្តង់ដារមួយ និងការពង្រឹងភាពខ្លាំងក្នុងទីផ្សារអចលនទ្រព្យហេតុនេះហើយបានជាខ្ញុំសម្រេចចិត្តធ្វើជាសមាជិករបស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។”យើងឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរក្សាកំណើន៧ភាគរយដដែលតួយ៉ាងវិស័យអចលនទ្រព្យក៏ជាផ្នែកមួយនៃការ ជួយជម្រុញផ្នែកសេដ្ឋកិច្ចផងដែរ។ វិស័យសេដ្ឋកិច្ចកាន់តែឆ្ពោះទៅមុខហើយយើងឃើញថាគម្រោងអភិវឌ្ឍន៍ធំៗមានវត្តមាននៅក្នុងកម្ពុជាយ៉ាងច្រើន។ ជាក់ស្តែងកម្មវិធី Cambodia Property Awards ឆ្នាំ ២០១៧ ខាងមុខនេះ លោក ស៊ន សៀប ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានត្រូវជ្រើសរើសជាគណកម្មការក្នុងកម្មវិធីដ៏ធំមួយ​នេះ។ លោកបានបន្ថែមថា “នេះជាមោទនភាពដែលខ្ញុំត្រូវបានគេជ្រើសរើសធ្វើជាគណកម្មការក្នុងកម្មវិធីមួយនេះ។​ ខ្ញុំគិតថាកម្មវិធីនេះវាពិតជាជម្រុញឲ្យវិស័យអចលនទ្រព្យ និងវិស័យសាងសង់របស់ប្រទេសកម្ពុជាយើងវិវត្តន៍ទៅរកភាពល្អប្រសើរឡើង៕”ស្វែងរកអចលនទ្រព្យជាមួយក្រុមហ៊ុន Key Real Estate តាមរយៈ Realestate.com.kh
J-Tower 3 - News Banner KH
អ្វីដែលអ្នកត្រូវដឹងមុនពេលអ្នកទិញអចលនទ្រព្យណាមួយ
អ្វីដែលអ្នកត្រូវដឹងមុនពេលអ្នកទិញអចលនទ្រព្យណាមួយ
June 6, 2022, 5:04 p.m.
ការពិនិត្យមើលអចលនទ្រព្យជាលើកដំបូងអាចជាកិច្ចការដ៏លំបាកមួយសម្រាប់លោកអ្នក។ អ្នកត្រូវក្រឡេកមើលទិដ្ឋភាព និងលក្ខណៈពិសេសរបស់លំនៅដ្ឋាននោះឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះគ្មាននរណាម្នាក់ចង់ទិញផ្ទះក្នុងក្ដីសុបិន្តរបស់ពួកគេជាផ្ទះដែលមានតម្លៃថ្លៃតែប្រែក្លាយជាមានរឿងមិនល្អនោះទេ! ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់ហើយមើលអត្ថប្រយោជន៍រយៈពេលវែងទៅពេលអនាគត។ យើងសូមណែនាំឱ្យលោកអ្នកស្វែងរកអ្នកជំនាញផ្នែកត្រួតពិនិត្យអគារដើម្បីពិនិត្យមើលអចលនទ្រព្យនោះជូនលោកអ្នក!ទោះជាយ៉ាងណាក៏ដោយនៅខាងក្រោមនេះជាវិធីសាស្រ្តពិនិត្យមើលអចលនទ្រព្យទូទៅមួយចំនួនដែល លោកអ្នកអាចត្រួតពិនិត្យមើលបានដោយខ្លួនឯង៖ តើអ្នកមើលឃើញទឹកជ្រាប ឬស្រក់លើជញ្ជាំងជុំវិញបន្ទប់ទឹកឬអាងទឹកដែរឺទេ? ឬតើមានសញ្ញាសើមណាមួយជុំវិញអាងឬបន្ទប់ទឹកដែរឺទេ? នេះអាចជាសញ្ញាមួយនៃការលេចចេញដែលអាចជា បន្ទុកលើការជួសជុលបន្ថែម។តើពិដានមានជ្រាបទឹកដែរឬទេ? នៅពេលដែលលោកអ្នកធ្វើការត្រួតពិនិត្យលអចលនទ្រព្យ      របស់អ្នកសូមយកពិលបញ្ចាំងមើលជុំវិញពិដាន ការធ្វើដូចនេះអាចមើលឃើញការខ្វះចន្លោះមួយចំនួនបាន។ តើពិដានត្រូវបានជួសជុលយ៉ាងល្អដែរឬទេ ឬតើវាមានភាពខ្វះចន្លោះណាមួយកើត ឡើងដែរឬទេ?ត្រូវត្រួតពិនិត្យមើលទុយោបង្ហូទឹកចុះទាំងអស់ថាតើវាធ្លាក់ចូលក្នុងអាងដែរឬយ៉ាងណាឬវាហូរដល់ដីឬទេ។ ប្រាកដណាស់ថាលោកអ្នកមិនចង់ឱ្យផ្ទះរប​ស់អ្នកមានទឹកហូរចូលនៅរដូវភ្លៀវធ្លាក់នោះទេ។ហើយផងដែរនោះត្រូវស្វែងរកមើលសញ្ញាមួយចំនួននៃការស្រក់ទឹកកន្លងមកនៅជុំវិញទុយោនៅលើពិដាន។ នេះអាចបង្ហាញថាអាងទឹកមិនមានទំហំត្រឹមត្រូវនោះឡើយឬត្រូវការសម្អាតចេញដែលវាអាចជាតម្លៃបន្ថែមលើកការថែទាំ។ ក៏ប៉ុន្តែប្រសិនបើអចលនទ្រព្យនោះមិនមានប្រព័ន្ធលូ បង្ហូរទឹកត្រឹមត្រូវទេនោះការដំឡើងស្តុកទឹកអាចមានតម្លៃថ្លៃខ្លាំង។ការត្រួតពនិត្យមើលអចលនទ្រព្យមួយលោកអ្នកត្រូវស្វែងរកមើើលស្មាមប្រេះនៅលើជញ្ជាំង។ ជាពិសេសជញ្ជាំងខាងក្នុង និងខាងក្រៅត្រូវតែពិនិត្យមើលស្នាមប្រេះចន្លោះពី២មីលីម៉ែត្រម្ដង។ ប្រសិនបើអ្នករកឃើញថាមានស្នាមប្រេះលើជញ្ជាំងណាមួយអ្នកត្រូវតែហៅអ្នកត្រួតពិនិត្យអគារ មកដើម្បី ពិនិត្យមើថាតើគ្រោងអចលនទ្រព្យនោះមានលក្ខណៈយ៉ាងណា។សូមត្រួតពិនិត្យមើលលក្ខណៈខាងក្នុងជាពិសេសកន្លែងដែលសើមទាំងអស់។ ត្រូវបើកមើលទូដាក់ចានទាំងអស់ដើម្បីសង្កេតមើលថាតើមានក្លិនស្អុយនិងដុះផ្សិតដែររឺទេ។ ប្រសិនបើមានក្លិនស្អុយណាមួយនោះបង្ហាញថាមានការជ្រាបទឹក ហើយនេះជាបញ្ហាដែលអាក្រក់បំផុតនៅក្នុងលំនៅ ដ្ឋានទាំងអស់។អត្ថបទដោយលោក James Whitehead នាយកផ្នែកអត្ថបទនៅក្រុមហ៊ុន Realestate.com.khចង់ស្វែងយល់បន្ថែម សូមចូលមើលគេហទំព័រ Realestate.com.khថ្ងៃនេះដែលជាគេហទំព័រប្រភពព័ត៌សម្រាប់អ្នកទិញ និងលក់អចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា។ស្វែងយល់បន្ថែមអំពីអចលនទ្រព្យសម្រាប់លក់និងជួលតាមរយៈ Realestate.com.kh
អ្នកជំនាញមានសុទិដ្ឋិនិយមចំពោះទីផ្សារការិយាល័យក្នុងឆ្នាំ២០១៧
អ្នកជំនាញមានសុទិដ្ឋិនិយមចំពោះទីផ្សារការិយាល័យក្នុងឆ្នាំ២០១៧
June 6, 2022, 5:04 p.m.
អគារ Exchange Square អភិវឌ្ឍន៍ដោយក្រុមហ៊ុន Hong Kong Land ដែលជាអគារការិយាល័យប្រភេទ A ថ្មីនឹងត្រូវបានសម្ពោធក្នុងទីក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរអ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា តម្រូវការទីផ្សារការិយាល័យនឹងកើនឡើងក្នុងឆ្នាំ២០១៧នេះ។កញ្ញា អាន សុធីតា អគ្គនាយករបស់ក្រុមហ៊ុន CBRE Cambodia និងភ្នាក់ងារជួលសម្រាប់អគារ Exchange Square បាននិយាយថាអគារការិយាល័យដែលមានកម្ពស់២០ជាន់នឹងបើកសម្ពោធជាផ្លូវការនៅដើមត្រីមាសទី១ក្នុងឆ្នាំ២០១៧នេះ។ អគារ នេះត្រូវបានបែងចែកជា២ផ្នែកទី១មាន៤ជាន់សម្រាប់ហាងលក់រាយនិងហាងលក់ទំនិញ។ អគារការិយាល័យមានទំហំសរុប១៨,០០០ម៉ែត្រការ៉េ។កញ្ញាបាននិយាយបន្តថា “ក្រុមហ៊ុនដែលបានអភិវឌ្ឍន៍ផែនការនេះគឺជាក្រុមហ៊ុនជំនាញមួយ និងមានភាពជោគជ័យក្នុងវិស័យនេះរួចមកហើយ ដូច្នេះគឺមិនមានការព្រួយបារម្ភអំពីការប្រកួតប្រជែងឡើយ។” កញ្ញាបានបន្ថែមទៀតថា“គម្រោងស្ថិតនៅទីតាំងល្អពីព្រោះវាស្ថិតនៅជិតទាំងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។”អគារការិយាល័យ និងហាងលក់ទំនិញនៃអគារ Exchange Square មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។កញ្ញាបាននិយាយថា រហូតមកដល់បច្ចុប្បន្នអគារត្រូវបានកក់អស់ប្រមាណ៦០%រួមមានហាងទំនិញ  និងការិយាល័យ។ កញ្ញាបានបន្តថា “ទីផ្សារនៃអគារនឹងមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០១៧ ដោយសារមានអាជីវកម្មធំៗការពង្រីកទីផ្សារ និងវិនិយោគិនអន្តរជាតិកំពុងឈានចូលក្នុងប្រទេសកម្ពុជា។លោក ភិន ភារុន នាយគ្គគ្រប់គ្រងទូទៅរបស់អគារកាណាឌីយ៉ាបាននិយាយថាតម្រូវការអគារការិយាល័យក្នុងចុងឆ្នាំនេះហាក់បីដូចជាមានតិចតួចបើធៀបទៅកាលពីដើមឆ្នាំ។ ក៏ប៉ុន្តែរហូតមកដល់់ពេលនេះ តម្រូវការការិយាល័យត្រូវបានគេមើលឃើញថាមានការកើនឡើង១០%បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ លោកនៅតែមានសុទដ្ឋិនិយមថាក្នុងឆ្នាំតម្រូវការអគារការិយាល័យនឹងកើនឡើងខ្ពស់ដូចដែលលោកបានឃើញមានវិនិយោគិនចិនជាច្រើនបានចូលមកវិនិយោគក្នុងទីផ្សារកម្ពុជា។  លោក​ ភារុន បាននិយាយថា “ចំពោះអគារការិយាល័យកាណាឌីយ៉ាមានការិយាល័យសរុបប្រហែល១៧,០០០ ម៉ែត្រការ៉េហើយអត្រាជួលកន្លងមកនេះមានប្រហែល៩០%។ ការិយាល័យក្នុងអគារកាណាឌីយ៉ាគឺគិតចាប់​ពីជាន់ទី១៦ទៅជាន់ទី២៧និងជាន់មួយចំនួនទៀតនៅផ្នែកខាងក្រោម។”លោកបាននិយាយថា ការិយាល័យនេះត្រូវបានជួលក្នុងតម្លៃ២៥ ដុល្លារបូកនឹងតម្លៃសេវាកម្មគ្រប់គ្រង៥ដុល្លារក្នុងមួយម៉ែត្រ ការ៉េ។អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ VTRUST PROPERTY Co, Ltd លោក ហុក ម៉េងហ៊ាង បាននិយាយថាតម្រូវការការិយាយល័យក្នុងឆ្នាំនេះត្រូវបានគេមើលឃើញថាពិតជាមានការកើនឡើងយឺតបើធៀបទៅដើមឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែកន្លងមកនេះ តម្រូវការអគារការិយាល័យក្នុងអគារ VTRUST TOWER ត្រូវបានគេមើលឃើញថាបាន កើនឡើងប្រហែល១៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ លោកបានបន្ថែមថាអគារ VTRUST TOWER មានកម្ពស់១៥ជាន់ ហើយមានទំហំសរុបប្រមាណ១៨,០០០ម៉ែត្រការ៉េហើយមានតម្លៃចាប់ពី១៦ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េបូកនឹងតម្លៃសេវាគ្រប់គ្រង៤ដុល្លារ ឬច្រើនជាងនេះ។លោកបាននិយាយទៀតថា​ “សម្រាប់ឆ្នាំ២០១៧លោកមានសុទិដ្ឋិនិយមអំពីតម្រូវការអគារការិយាល័យហើយខ្ញុំរំពឹងថាអត្រាជួលនឹងកើនឡើងដល់៩០%។”អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68ទទួលព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh
វេទិកាស្ថាបនាធនធានកម្ពុជា៖ ការចាប់ផ្តើមអាជីវកម្មថ្មីនិងការពង្រឹងបណ្តាញទំនាក់ទំនង
វេទិកាស្ថាបនាធនធានកម្ពុជា៖ ការចាប់ផ្តើមអាជីវកម្មថ្មីនិងការពង្រឹងបណ្តាញទំនាក់ទំនង
June 6, 2022, 5:04 p.m.
Realestate News
ភាពជាដៃគូអាចជាគន្លឹះដ៏មានសក្តានុពលសម្រាប់ភាពជោគជ័យនៃការធ្វើអាជីវកម្ម! ក្រុមហ៊ុន 360 Ads & Events បានរៀបចំវេទិកាសាធារណៈមួយដោយមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិនៅក្នុងគោលបំណងដើម្បីឲ្យមានការជួបជុំគ្នាឆ្ពោះទៅរកការសហការគ្នាឲ្យកាន់តែល្អ ប្រសើរឡើង សម្រាប់អាជីវកម្មកម្ពុជា។កាលពីថ្ងៃទី ១៦-១៧ ខែកុម្ភៈឆ្នាំ ២០១៧ ក្រុមហ៊ុន 360 Ads & Events​ បានធ្វើវេទិកាសាធារណៈមួយហៅថា "ស្ថាបនាធនធាន" នៅសណ្ឋាគារសុខាភ្នំពេញ។វេទិកានេះគឺជាវេទិកាលើកទីមួយនៅក្នុងប្រទេសកម្ពុជាដែលមានគោលបំណងដើម្បីជួយដល់ក្រុមផ្សេងគ្នាដូចជា៖ យុវជន សិស្សនិស្សិត អ្នកចាប់ផ្ដើមអាជីវកម្មថ្មី អ្នកជំនាញវិស័យអចលនទ្រព្យ និងសាធារណជនទូទៅ។ គោលដៅគឺដើម្បីអប់រំមនុស្សទាំងនេះឲ្យយល់ដឹងកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងកត្តាហិរញ្ញវត្ថុ និងអាជីវកម្ម ដើម្បីឱ្យពួកគេអាចឈានដល់គោលដៅអាជីវកម្មរបស់ ខ្លួននៅក្នុងរបៀបដែលមានភាពងាយស្រួលបំផុត។កញ្ញា Dary Dek នាយកគ្រប់គ្រងនៃក្រុមហ៊ុន 360 Ads & Events បាននិយាយថាកម្មវិធី “ស្ថាបនាធនធាន” គឺជាព្រឹត្តិការណ៍ដែលបានរួមបញ្ចូលពិព័រណ៍បីរួមគ្នាក្នុងវេទិការតែមួយមួយរួមមាន៖ ស្ថាបនាធនធានធ្វើទីផ្សារការចាប់ផ្ដើមអាជីវកម្មថ្មី។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបង្កើតជាវេទិកាថ្មីមួយសម្រាប់ការអប់រំហិរញ្ញវត្ថុសម្រាប់សាធារណៈជនដើម្បីបង្ហាញពី សក្តានុពលនៃការចាប់ផ្តើមអាជីវកម្មថ្មីនិងពង្រឹងបណ្តាញទំនាក់ទំនងក្នុងចំណោមដៃគូអាជីវកម្មនិងវិនិយោគិន។ វេទិកាក៏មានគោលបំណងដើម្បីនាំយកមកនូវការពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងសមាគមន៍ ក្រុមហ៊ុនអាជីវកម្ម និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។វេទិការយៈពេលពីរថ្ងៃត្រូវបានគេបែងចែកទៅជាប្រាំបីវគ្គដើម្បីផ្តល់នូវទស្សនៈនិងគំនិតខុសគ្នាៗពីវាគ្មិនជាច្រើនរូប។ ប្រធាន បទនៃវេទិកានេះរួមមានដូចជា៖ “អ្នកគួរតែឈប់ពីការងាររបស់អ្នក និងចាប់ផ្តើមអាជីវកម្មមួយដែរឬទេ?” “តើធ្វើដូចម្តេចដើម្បីបង្កើតប្រាក់ចំណូលច្រើនជាងមួយមុខរបរ?” “តើធ្វើដូចម្តេចដើម្បីជ្រើសរើសបុគ្គលិកលក់ត្រឹមត្រូវ”  “ការធ្វើអាជីវកម្មអនឡាញ និងរបៀបបង្កើតផលចំណេញពីអាជីវកម្មអនឡាញ” “មូលដ្ឋាននៃការវិនិយោគលើអចលនទ្រព្យ” របៀបដែលវិនិយោគិនទួលបានអត្ថប្រយោជន៍ពីចាប់ផ្តើមអាជីវកម្មថ្មី”  “គន្លឹះក្នុងការបង្កើតក្រុមការ ងារទីផ្សាររឹងមាំ” និងការបង្កើតកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម”។វាគ្មិននីមួយៗបានជម្រុញទឹកចិត្ត និងលើកទឹកចិត្តល្អបំផុតដល់សិស្សនិស្សិតនិង សហគ្រិនវ័យក្មេងក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួននិងបង្កើតផែនការអាជីវកម្ម។លោក ផល ពុទ្ធី ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Small World Cambodia បានលើកឡើងថា“ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មមួយដំបូងត្រូវប្រាកដថាអ្នកបានដឹងនូវអ្វីដែលអ្នកចង់ធ្វើហើយអ្វីដែលចង់ធ្វើនោះគឺជាអ្វីមួយដែលអ្នកចូលចិត្តបំផុត។ នៅពេលដែលអ្នកដឹងថាអ្នកចូល ចិត្តធ្វើអ្វីហើយ អ្នកអាចព្យាយាមធ្វើអាជីវកម្មនោះ "។    លោក ជី សិលា​ នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay Digital Corporatio ក៏បានចែករំលែកនូវគំនិតស្រដៀងគ្នាដែរ។ លោកនិយាយថា “ប្រសិនបើអ្នកកំពុងគិតពីការចាប់ផ្តើមអាជីវកម្មមួយធ្វើឱ្យប្រាកដថាសមនឹងនឹងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកបើមិនដូច្នេះទេអ្នកអាចនឹងធ្លាក់ចូលរកការបរាជ័យ”។អ្នកចូលរួមវ័យវ័យក្មេងនៅក្នុងព្រឹត្តិការណ៍នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទដែលបានពិភាក្សារបស់វាគ្មិននីមួយៗ។ លោកសុខ​ ស៊ីណាត ម្នាក់ក្នុងចំណោមនិស្សិតជាច្រើនដែលបានចូលរួមវេទិកានេះជាមួយមិត្តភក្តិរបស់គាត់។ គាត់និយាយថា “ខ្ញុំចង់ចូលរួមក្នុងវេទិកាប្រភេទនេះខ្ញុំគិតថាគឺវាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំដោយសារខ្ញុំអាចរៀនអ្វីដែលថ្មីដែលជាទូទៅមិនត្រូវបានបង្រៀននៅក្នុងថ្នាក់រៀននោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតវាអាចជួយខ្ញុំក្នុងការទទួលបានចំណេះដឹងអំពីទីផ្សារនាពេលបច្ចុប្បន្ន គំនិតអាជីវកម្មថ្មីៗ និងឱកាសផ្សេងៗ។”បុគ្គលិកម្នាក់មកពីក្រុមហ៊ុនអចលនទ្រព្យមួយ  លោក វ៉ាន់ វិចិត្រ និយាយថា “វេទិកានេះបានជួយខ្ញុំឱ្យយល់ពីរបៀបក្នុងការបង្កើតអាជីវកម្មថ្មីយល់ពីគន្លឹះនៃការលក់ និងក្រុមអ្នកលក់ល្អ។ ខ្ញុំក៏បានមានឱកាសដើម្បីជួបជាមួយសហគ្រិនអាជីវកម្មទទួលបានជោគជ័យ ដែលបានចែករំលែកគំនិត និងគន្លឹះអំពីអាជីវកម្មរបស់ពួកគេ។”សរុបសេចក្តីមកថាវេទិកានេះបានបញ្ចប់ដោយជោគជ័យក្នុងដំណើរការរយៈពេលពីរថ្ងៃរបស់ខ្លួនដោយមានអ្នកចូលរួមជាង 200នាក់ និងមានអ្នកចូលរួមទស្សនាកន្លែងតាំងបង្ហាញអាជីវកម្មដែលមានស្តង់ចំនួន40 កន្លែងនៅក្នុងវេទិកានេះ។ ក្រុមហ៊ុន 360 Ads & event នឹងមានព្រឹត្តិការណ៍ និងវេទិកាជាច្រើនទៀតក្នុងពេលប៉ុន្មានខែខាងមុខនេះ។តាមដានព័ត៌មានបន្ថែមអំពីការណែនាំវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ខុនដូក្នុងទីក្រុងភ្នំពេញ៖ គម្រោងល្អៗសម្រាប់ការអភិវឌ្ឍន៍​និងការរស់នៅ
ខុនដូក្នុងទីក្រុងភ្នំពេញ៖ គម្រោងល្អៗសម្រាប់ការអភិវឌ្ឍន៍​និងការរស់នៅ
June 6, 2022, 5:04 p.m.
កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឲ្យកត់សំគាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស។ តួយ៉ាងក៏មានកំណើនជនបរទេសមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនដោយសារការចាយវាយនៅក្នុងប្រទេសមានកម្រិតទាប ហើយជាទិសដៅក្នុងការវិនិយោគ។ទីក្រុងភ្នំពេញគឺជាទីក្រុងនៃទីផ្សារលំនៅដ្ឋានថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគេមើលឃើញថាការអភិវឌ្ឍន៍ខុនដូមានការកើនឡើង។ ដែលក្នុងនោះបានផ្លាស់ពីអគារសំណង់អគារទាបទៅជាអគារខ្ពស់ៗដែលមានលក្ខណៈទំនើប និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញជាដើម។បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៏ខុនដូថ្មីៗមួយចំនួនក្នុងទីក្រុងដែលអ្នកទិញអាចរកទិញបាន។ត្រឹមតែត្រីមាសទី៣ក្នុងឆ្នាំ២០១៦មានគម្រោងអភិវឌ្ឍន៍ខុនដូប្រហែលជាង៧៤គម្រោងដែលមានជាង៣០,១៣០យូនីតក្នុងទីក្រុងភ្នំពេញ នេះបើតាមរបាយការណ៍របស់ក្រុងមហ៊ុន (CBRE Cambodia report.)។ មានការកើនឡើងប្រហែល៨.៣%ពីត្រីមាសមុនៗ។ គម្រោងអភិវឌ្ឍន៏ថ្មីនឹងបន្ថែមដល់២២,៣៦៦យូនីតហើយការផ្គត់ផ្គង់ខុនដូកើនឡើងប្រហែល៨៤២%នៃការផ្គត់ផ្គង់សរុបនៅចុងឆ្នាំ២០១៨។ ខណៈដែលក្រហ៊ុន CBRE Cambodiaក៏បានពន្យល់ដែរថាគម្រោងខុនដូភាគច្រើនរបស់កម្ពុជាមានជាគម្រោងខុនដូ “កម្រិតមធ្យម” និង “កម្រិតខ្ពស់”។ប៉ុន្តែដោយសារតែខុនដូមានច្រើនលំដាប់ តើអ្នកគួរតែជ្រើសរើសប្រភេទណាមួយដើម្បីវិនិយោគ?ដើម្បីឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល realestate.com.kh បានជ្រើសរើសគម្រោងអភិវឌ្ឍន៏ល្អៗមួយចំនួននៅក្នុងទីក្រុងដូចខាងក្រោម៖គម្រោងខុនដូ One Parkតើអ្វីជាលក្ខណៈពិសេសរបស់គម្រោងខុនដូ One Park?គម្រោងខុនដូ One Park ត្រូវបានរចនាឡើងដោយក្រុមហ៊ុន GRED សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់សិង្ហបុរីឈ្មោះ DPA Singapore។ គម្រោងមានការរចនាម៉ូតបែបអឺរ៉ុបប្រើប្រាស់ឈើក្រាលធ្វើផ្លូវដើរយ៉ាងធំទូលាយព័ទ្ធជុំវិញហាងលក់ទំនិញ បារ ហាងកាហ្វេ និងភោជនីយដ្ឋាននៅក្នុងបរិវេណអគារ។ នៅចំកណ្តាលនៃអគារគម្រោងនឹងធ្វើផ្សារផ្លាហ្សាដែលឆ្លងកាត់រវាង គម្រោងលំនៅដ្ឋានភ្លោះទាំងនោះ។តើគម្រោងខុនដ One Park ស្ថិតនៅតំបន់ណា? គម្រោងខុនដូ One Park នឹងប្រើប្រាស់ដីជាង៧.៩ហិចតា ហើយស្ថិតនៅចំកណ្ដាល នៃមជ្ឍមណ្ឌលទីក្រុងភ្នំពេញ។ គម្រោងនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ ហើយក៏ស្ថិតនៅជិតស្ថាប័នរដ្ឋ និងស្ថាប័នហិរញវត្ថុនៅតាមបណ្ដោយមហាវិថីសហព័ន្ធ រុស្សី។តើយូនីតខុនដូរបស់ One Park មានតម្លៃប៉ុន្មាន? ខុនដូ One Park មានតម្លៃ​១៧០,០០០ដុល្លារក្នុងមួយយូនីតបំពាក់ដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់។ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ One Park!គម្រោងខុនដូ Axis Residencesតើអ្វីជាលក្ខណៈពិសេសរបស់គម្រោង Axis Residences?គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន SPRING CJW Development Pte Ltd ជាមួយក្រុមការងារមកពីប្រទេសសិង្ហបុរី។ អ្នករស់នៅក្នុងគម្រោងអាចរីករាយជាមួយសេវាកម្មដូចជាប្រព័ន្ធសូឡាPVចំណតរថយន្តចំនួន៦ជាន់ដែលអាចផ្ទុករថយន្តបាន៥៦៦គ្រឿងប្រព័ន្ធសុវត្ថិភាព៣ជាន់មាន កន្លែងហាត់ប្រាណទាំងខាងក្នុង និងខាងក្រៅការអភិវឌ្ឍន៍ចម្រុះមានដូចជា៖ សម្រាប់ប្រជុំ និងស្វ័យសិក្សា​ ហាងទំនិញ ភោជនីយដ្ឋាន កន្លែងអាំងសាច់ កន្លែងក្មេងលេង សួនច្បារ អាងហែលទឹកទំហំ៥០ម៉ែត្រនឹងសម្ភារៈហាត់ប្រាណជាច្រើនទៀតនៅនឹងកន្លែង។តើគម្រោង Axis Residences មានទីតាំងស្ថិតនៅកន្លែងណា? Axis Residences ស្ថិតនៅតាមបណ្ដោយផ្លូវ ដួង ងៀបលេខ៣ បត់ពីផ្លូវ២០០៤ នៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។តើគម្រោង Axis Residences មានតម្លៃប៉ុន្មានក្នុងមួយយូនីត? តម្លៃក្នុងមួយយូនីតរបស់គម្រោង  Axis Residences ចាប់ពី ១០០,០០០ដុល្លារ។ស្វែងយល់បន្ថែមអំពីគម្រោង Axis Residences!គម្រោងខុនដូ The Gateway Cambodiaតើអ្វីជាលក្ខណៈពិសេសរបស់គម្រោង The Gateway?គម្រោង The Gateway ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន TACC (C.R) Ldt,. វាគឺជាគម្រោងអភិវឌ្ឍន៏ចម្រុះ ដែលមាន លំនៅដ្ឋាន យូនីតពាណិជ្ជកម្ម និងយូនីតការិយាល័យ។ គម្រោងអភិវឌ្ឍន៍នេះមានអគារការិយាល័យកម្ពស់៣៦ជាន់ ដែលអគារការិយាល័យ ២៩៩ យូនីត ភ្ជាប់ជាមួយប្លង់កម្មសិទ្ធិរួម យូនីតលំនៅដ្ឋានមានកម្ពស់ ៣៩ជាន់ មាន៥៧២យូនីត ហើយមានហាងលក់ទំនិញចំនួនពីរជាន់។ គម្រោងមានរួមបញ្ចូលសេវាកម្មជាច្រើនដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងអាំងសាច់ ចំណតរថយន្ត និងមានផ្សេងៗទៀត។តើគម្រោង the The Gatewayមានទីតាំងនៅកន្លែងណា?គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីុ និងជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងតំបន់ពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ គម្រោងមួយនេះក៏ស្ថតិនៅជិតផ្សារទំនើបផាកសិនហើយក៏ស្ថិតនៅជិតទីស្ដីការគណៈរដ្ឋមន្រ្តី គ្រឹះស្ថានហិរញវត្ថុ ស្ថានទូត មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ និងអាជីវកម្មផ្សេងផេ្សងៗ ទៀត។គម្រោង Axis Residences មានតម្លៃប៉ុន្មានក្នុងមួយយូនីត?​គម្រោង Axis Residences ជាទូទៅក្នុងមួយយូនីតមានតម្លៃចាប់ពី ១៥០,០០០ដុល្លារ។ស្វែងយល់បន្ថែមអំពីគម្រោង The Gateway!គម្រោង East One Apartmentតើគម្រោង East One Apartment មានលក្ខណៈពិសេសអ្វីខ្លះ?គម្រោង East One គឺជាគម្រោងអគារខ្ពស់២៣ជាន់ដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុន Guangzhou Yuetai Group Co., Ltd.។ គម្រោងផ្ដល់នូវសេវាកម្មដូចសណ្ឋាគារដែរមានដូចជា៖ អាងហែលទឹក នៅដំបូល ហាងកាហ្វេ ចំណតរថយន្ត និងសេវាកម្មថែទាំ។ ហើយមានអាជីវកម្មសំខាន់ៗមួយចំនួននៅជិតនោះផងដែរមានដូចជា ធនាគារ ផ្សារទំនើប  KFC ហាងកាហ្វេ Brown Coffee ការិយាល័យអាកាសចរណ៍ ក្លឹបកំសាន្ត និងបារជាច្រើនក៏ស្ថិតនៅតាមបណ្តោយផ្លូវដ៏ពេញនិយមរបស់ទីក្រុងនៅតាមបណ្ដោយផ្លូវ៥១។តើគម្រោង East One Apartment មានទីតាំងស្ថិតនៅកន្លែងណា? គម្រោង East One Apartment មានទីតាំងស្ថិតនៅកែងផ្លូវ២១៤និងផ្លូវ៥១ស្ថិតនៅចន្លោះវិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង និងផ្សារថ្មី។ វាគឺជាទីតាំងដ៏សំខាន់ដែលស្ថិតនៅជិតស្ថានទូត ស្ថានប័នក្រសួង និងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មទៀតផង។តើគម្រោង East One Apartment មានតម្លៃប៉ុន្មានក្នុងមួយយូនីត? ក្នុងមួយយូនីតមានតម្លៃចាប់ពី ៩០,០០០ដុល្លារឡើងទៅ។ស្វែងយល់បន្ថែមអំពីគម្រោង East One Apartment!គម្រោង 88 Suitesតើគម្រោង 88 Suites មានលក្ខណៈពិសេសអ្វីខ្លះ?គម្រោង 88 Suites គឺជាគម្រោងលំនៅដ្ឋានជាមួយការិយាល័យ(SoHo)ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ គម្រោង 88Suites ផ្ដល់ជូនដល់អតិថិជនរបស់ខ្លួននូវភាពជាឯកជន និងភាពងាយស្រួល។ វាមានសេវាកម្មដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងអង្គុយលេង បន្ទប់ប្រជុំ សាលសន្និសិទ្ធ និងមជ្ឈមណ្ឌលពាណិជ្ជកម្មគម្រោងនេះក៏ផ្ដល់នូវប្រព័ន្ធសុវត្ថិភាពចំនួន៤ជាន់ផងដែរ។តើគម្រោង 88 Suites មានទីតាំងស្ថិតនៅកន្លែងណា? គម្រោងថ្មីនេះមានទីតាំងស្ថិតនៅក្នុងបឹងកេងកង១ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ហើយនៅជិតមហាវិថីព្រះនរោត្តមតើគម្រោង 88 Suites មានតម្លៃប៉ុន្មានក្នុងមួយយូនីត? គម្រោង 88 Suites មានតម្លៃចាប់ពី ១០០,០០០ដុល្លារក្នុងមួយយូនីត។ ស្វែងយល់បន្ថែមអំពីគម្រោង 88 Suites!គម្រោងខុនដូ HABITATតើគម្រោង Habitat Condo មានលក្ខណៈពិសេសអ្វីខ្លះ?គម្រោងខុនង Habitat គឺជាគម្រោងថ្មីមួយក្នុងទីក្រុងភ្នំពេញដែលមានត្រឹមតែ១៣យូនីតប៉ុណ្ណោះ។ យូនីតនីមួយៗត្រូវបានរចនាម៉ូតឡើងដើម្បីផ្ដល់ភាពជាឯកជននិងរបៀបរស់នៅបែបទំនើប។ អតិថិជននឹងរីករាយជាមួយសេវាកម្មដូចជា៖ អាងហែលទឹកទំហំ ១០ម X ៤​ម នៅលើដំបូល កន្លែងហាត់ប្រាណបំពាក់ដោយសម្ភារៈគ្រប់គ្រាន់កន្លែងអាំងសាច់ និងកន្លែងកម្សាន្តនៅខាងលើដំបូល។ គម្រោងខុនដូ Habitat មានប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិដែលអាចចំណេញពេលវេលា។ គម្រោងមានផ្ដល់ជូននូវចំណតរថយន្តឯកជន និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន។តើគម្រោងខុនដូ Habitat មានទីតាំងស្ថិតនៅកន្លែងណា?គម្រោងខុនដូ​ Habitat ស្ថិតនៅខាងក្រោយមហាវិថីព្រះសុធារសក្នុងសង្កាត់ទន្លេបាសាក់តាមបណ្ដោយផ្លូវម៉ៅសេទុង។ វាស្ថិតនៅជិតតំបន់បឹងកេងកង១ចំកណ្ដាលនៃទីក្រុងភ្នំពេញនិងក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ Habitat ស្ថិតនៅជិតសាកវិទ្យាល័យសាលារៀន បារ ភោជនីដ្ឋាន គ្រឹះស្ថានមីក្រូហិរញវត្ថុ និងអាជីវកម្មផ្សេងៗទៀត។តើគម្រោងខុនដូ Habitat មានតម្លៃប៉ុន្មានក្នុងមួយយូនីត? ក្នុងមួយយូនីតមានតម្លៃចាប់ពី២៣៥,០០០ដុល្លារ។ស្វែងយល់បន្ថែមអំពីគម្រោង Habitat Condo!គម្រោង The Edgeគម្រោងគម្រោង The Edge មានលក្ខណៈពិសេសអ្វីខ្លះ? គម្រោង The Edge គឺជាគម្រោងដែលមានបរិបទមួយហៅថា Retail Office Versatile Office  (ROVO)។ ក្រុមហ៊ុន Shukaku Inc បានចាប់ដៃគូជាមួយក្រុមហ៊ុន GRED ដើម្បីនាំមកនូវរបៀបរស់នៅថ្មី រួមជាមួយការធ្វើអាជីវកម្មសម្រាប់មនុស្សសម័យថ្មីក្នុងប្រទេសកម្ពុជា។ យូនីត ROVO គឺត្រូវបានរចនាឡើងដោយមានភាពបត់បែនបំផុតដោយផ្ដល់កន្លែងធ្វើអាជីវកម្ម ទៅតាមការចង់បានរបស់អតិថិជន។ គម្រោងមួយនេះស្ថិតនៅជិត ហាងកាហ្វេ ភោជនីដ្ឋាន ការិយាល័យពាណិជ្ជកម្ម ធនាគារ សណ្ឋាគារ ហាងទំនិញ បន្ទប់ប្រជុំ ឬស្ទូតយូតន្រ្តីជម្រើសគឺមានផ្តល់ជូនគ្មានដែនកំណត់។តើគម្រោង The Edge មានទីតាំងស្ថិតនៅកន្លែងណា? គម្រោងអភិវឌ្ឍន៍ចម្រុះមួយនេះមានទីតាំងស្ថិតនៅកណ្ដាលមជ្ឈមណ្ឌលទីក្រុងភ្នំពេញ ដែលជា គម្រោងអភិវឌ្ឍន៍ទីក្រុងដំបូងគេរបស់ប្រទេសកម្ពុជា ហើយវានឹងក្លាយជាតំបន់ពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញនាពេលអនាគត។ ក្នុងតំបន់នេះក៏មានសេវាកម្មជាច្រើនរួមមាន ផ្សារទំនើប ផ្សាររាត្រី ហាងលក់ម្ហូបអាហារ និងភេសជ្ជៈ សាលារៀន ស្ថាប័នរដ្ឋ និងមានច្រើនទៀត។ស្វែងយល់បន្ថែមអំពីគម្រោង The Edge!គម្រោងខុនដូ TK Royal Oneតើគម្រោងខុនដូ TK Royal One មានទីតាំងស្ថិតនៅកន្លែងណា?​គម្រោងខុនដូ TK Royal One មានបំណងផ្ដល់នូវភាពប្រណិត សុវត្ថិភាព និងភាពជាឯកជន។ វាគឺជាគម្រោងអភិវឌ្ឍន៏ចម្រុះគម្រោងទាំងមូលមានយូនីតការិយាល័យ៤ជាន់យូនីតលំនៅដ្ឋាន ១៤ជាន់ ចំណតរថយន្ត៤ជាន់ និងមានផ្តល់ជូនសេវាកម្មទូទៅដូចជាអាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងអង្គុយលេងនៅលើដំបូល។តើគម្រោងខុនដូ TK Royal One មានទីតាំងស្ថិតនៅកន្លែងណា?គម្រោងខុនដូ TK Royal One មានទីតាំងស្ថិតនៅចំកណ្ដាលនៃទីក្រុងភ្នំពេញ នៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សីនិងទល់មុខសាកលវិទ្យាល័យភូមិនភ្នំពេញ។ នេះគឺជាគម្រោងដ៏ល្អបំផុតមួយពីព្រោះវាព័ទ្ធជុំវិញដោយសេវាកម្មដូចជា៖ ហាងលក់ទំនិញ ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញវត្ថុ សាលារៀនជាតិ និងអន្តរជាតិ និងមន្ទីរពេទ្យ។ ជានេះទៅទៀត យើងអាចចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះធ្វើដំណើទៅព្រលានយន្តហោះ អន្តជាតិភ្នំពេញ។តើគម្រោងខុនដូ TK Royal One មានតម្លៃប៉ុន្មានក្នុងមួយយូនីត?​ តម្លៃក្នុងមួយយូនីតចាប់ពី ១៩៤,០០០ដុល្លារឡើងទៅ។ យូនីតទាំងអស់មាន៣ប្រភេទ ដែលមានចាប់ពី ១ទៅ៣បន្ទប់គេង។ស្វែងយល់បន្ថែមអំពីគម្រោង TK Royal One!គម្រោង The Peak Residencesតើគម្រោង The Peakមានលក្ខណៈពិសេសអ្វីខ្លះ?គម្រោង The Peak មានបីអគារខ្ពស់ៗជាមួយអគារភ្លោះពីរនឹងសាងសង់ជាលំនៅដ្ឋាន។ អគារទីបី២០ជាន់ខាងលើសម្រាប់ប្រើប្រាស់ជាអគារលំនៅដ្ឋាន ហើយយូនីតដែលនៅសល់សម្រាប់ទុកធ្វើជាការិយាល័យ។ គម្រោងនេះត្រូវបានអភិវឌ្ឍន៏ដោយក្រុមហ៊ុនអន្តរជាតិ Oxley International របស់សិង្ហបុរី និងក្រុមហ៊ុនក្នុងស្រុក Cambodia’s Worldbridge Land។តើគម្រោង The Peak មានទីតាំងស្ថិតនៅឯណា?គម្រោង The Peak ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ គម្រោងនេះក៏ស្ថិតនៅជិតណាហ្គាវើល១ និងណាហ្គាវើល២ ផ្សារទំនើបអ៊ីអន និងសាលសន្និសិទ្ធតំបន់ពាណិជ្ជកម្មកោះពេជ្រ។តើគម្រោងនេះមានតម្លៃប៉ុន្មានក្នុងមួយយូនីត? គម្រោងនេះមានតម្លៃចាប់ពី ៧៩,០០០ឡើងទៅ។ស្វែងយល់បន្ថែមអំពីគម្រោង The Peak!គម្រោងខុនដូ East View Residenceតើគម្រោង East View Residence មានលក្ខណៈពិសេសអ្វីខ្លះ?គម្រោង​នេះគឺជាគម្រោងអភិវឌ្ឍន៍បែបទាន់សម័យមួយដែលមានការរួមបញ្ចូលគ្នាទាំងរចនាបទបែបខ្មែរបុរាណនិងស្ថាបត្យកម្មសម័យទំនើប។ គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៏ចម្រុះសម្រាប់ទាំងលំនៅដ្ឋាននិងអាជីវកម្ម គម្រោងអគារលំនៅដ្ឋាននឹងមាន៣៨ជាន់និងមានយូនីតសរុប៧៣៦យូនីត។ គម្រោងត្រូវបានរចនាឡើងដើម្បីផ្ដល់នូវកន្លែងមានភាពស្ងប់ស្ងាត់ និងកន្លែង សម្រាកលំហែកាយ។ អ្នករស់នៅក្នុងគម្រោងនេះនឹងត្រូវបានធានាសុវត្ថិភាពកម្រិតខ្ពស់ និងមានបម្រើសេវាកម្មដូចជា៖ ភោជនីយដ្ឋានកន្លែងហាត់ប្រាណដែលបំពាក់ដោយសម្ភារៈគ្រប់គ្រាន់ហាងលក់ទំនិញនិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។គម្រោង East View Residence មានទីតាំងស្ថិតនៅឯណា?គម្រោងខុនដូ East View មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមហើយស្ថិតនៅជិតអគ្គកុងស៊ុលនិងតំបន់ពាណិជ្ជកម្មដ៏មមាញឹក។ វាគឺជាកន្លែងបណ្ដាញសេដ្ឋកិច្ចនិងដឹកជញ្ជូនដ៏មានភាពងាយស្រួល។ យើងអាចធ្វើដំណើរត្រឹមតែពីរបីនាទីប៉ុណ្ណោះទៅផ្សារទំនើបអ៊ីអនម៉ល វិមានឯករាជ្យ និងកន្លែងសំខាន់ៗជាច្រើនទៀត។តើមានតម្លៃប៉ុន្មានក្នុងមួយយូ​នីត? សម្រាប់គម្រោង East View តម្លៃក្នុងមួយយូនីតមានចាប់ពី៧០,០០០ដុល្លារឡើងទៅ។ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ East View Residence!ជម្រើសក្នុងការវិនិយោគមានច្រើនក្នុងទីក្រុងភ្នំពេញហើយតម្លៃវិញមានទំហំផ្សេងៗគ្នា។ ប្រសិនបើអ្នកពិតជាចង់វិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា សូមស្វែងបន្ថែមអំពីច្បាប់ទាក់ទងនឹងអចលនទ្រព្យឥឡូវនេះ។ស្វែងយល់បន្ថែមអំពីគម្រោងខុនដូទាំងអស់ក្នុងទីក្រុងភ្នំពេញ!
ខេត្តព្រះសីហនុនឹងក្លាយជាតំបន់អចលនទ្រព្យដ៏មានសក្ដានុពលបន្ទាប់ពីទីក្រុងភ្នំពេញ
ខេត្តព្រះសីហនុនឹងក្លាយជាតំបន់អចលនទ្រព្យដ៏មានសក្ដានុពលបន្ទាប់ពីទីក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
វិនិយោគិនចិន និងក្រុមហ៊ុនជាង១០០បានមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុដែលប្រែក្លាយជាតំបន់អភិវឌ្ឍនចម្រុះហើយបានទាក់ទាញវិនិយោគិនអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើនដើម្បីសាងសង់គម្រោងវិនិយោគរបស់ពួកគេក្នុងតំបន់ឆ្នេរមួយនេះ។វាមានទេសភាពស្រស់ត្រកាលបណ្តុំកោះតូចៗជាច្រើនជាមួយនឹងឆ្នេរខ្សាច់សក្បុសលាតសណ្ឋឹងយ៉ាងវែង ហើយត្រូវបានគេចាត់ចំណាត់ថ្នាក់ជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។ នេះធ្វើឱ្យកើនឡើងចំនួនភ្ញៀវទេសចរបរទេសជាច្រើនកំពុងចូលមកទស្សនាខេត្តនេះប្រហែល១០%ជារៀងរាល់ឆ្នាំ ហើយក៏បានបង្កើនចំនួននៃការហោះហើរនៅក្នុងតំនប់ផងដែរ។អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន  FURI Real Estate លោក លី សែនលៀប បាននិយាយថាខេត្តព្រះសីហនុមានសក្ដានុពលដោយសារចំនួននៃការភ្ជាប់ជើងហោះហើរពីប្រទេសចិន និងខេត្តសៀមរាប។ លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែលលោកបានឃើញភ្ញៀវទេសចរចិនជាច្រើនមកទស្សនានិងវិនិយោគក្នុងខេត្តមួយនេះ។ លោកបាននិយាយថាខេត្តមួយនេះមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យពីព្រោះវាជាដីទំនេរដែលជាជម្រើសសម្រាប់អ្នកអភិវឌ្ឍន៍។“ជាមួយការសាងសង់ខុនដូក្នុងខេត្តព្រះសីហនុ យើងនឹងមានសំណួរមួយចោទសួរឡើងថាតើអ្នកអភិវឌ្ឍន៍គួរតែផ្តោតទៅលើគោលដៅមួយឬយ៉ាងណា! ប្រសិនបើវិនិយោគិនផ្ដោតទៅលើអតិថិជនក្នុងស្រុកខ្ញុំមានទំនុកចិត្តតិចណាាស់” នេះបើតាមសំដីលោកសែនលៀប។  លោកបានបន្ថែមថា “ប្រជាជនក្នុងខេត្តព្រះសីហនុភាគច្រើនមិនចាប់​អារម្មណ៍លើខុនដូនោះទេ។ ក៏ប៉ុន្តែពួកគេនៅតែចាប់អារម្មណ៍លើលំនៅដ្ឋានឯកជនជាប់ដីក្នុងខេត្តដែលមានដីទំនេរ។ ជាមួយតម្លៃដែលពួកគេអាចទទួលយកបាន។”ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងសំខាន់ទីពីរបន្ទាប់ពីទីក្រុងភ្នំពេញជាទីកន្លែងដែលវិនិយោគិនបរទេសកំពុងតែអភិវឌ្ឍន៍ គម្រោងខុនដូដូចជា៖ គម្រោងខុនដូ D’Seaview គម្រោង Sunshine Bay គម្រោងខុនដូ Bayview និងគម្រោងខុនដូផ្សេងៗជាច្រើនទៀតដែលកំពុងតែត្រូវបានសាងសង់។លោកច្រឹក សុខនីម អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន  Century21 Mekong បាននិយាយថាពីព្រោះខេត្តព្រះសីហនុគឺជាតំបន់ទេសចរ ហើយរាជរដ្ឋាភិបាលកំពុងតែរៀបចំខេត្តមួយនេះឱ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត ហើយវិនិយោគិនក៏កំពុងតែគ្រោងនឹងវិនិយោគលើការវិនិយោគរយៈពេលវែងក្នុងតំបន់មួយនេះដែរពីព្រោះវាជាខេត្តមួយដែលមានសក្ដានុពេលនៅពេលអនាគត។លោកបាននិយាយថា “រាជរដ្ឋាភិបាលបានផ្ដោតទៅលើតំបន់នេះដោយរៀបចំតំបន់ឆ្នេរមួយនេះជាកន្លែងដ៏ស្រស់ស្អាតមួយ។ ដោយដាក់នូវគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយពីទីក្រុងភ្នំពេញទៅព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ និងកំណើនៃភ្ញៀវទេសចរដែលជាកត្តាសំខាន់សម្រាប់វិនិយោគិនក្នុងការសាងសង់ខុនដូក្នុងខេត្តមួយនេះ។” “នៅពេលដែលមានការរៀបចំកម្មវិធីម្ដងៗក្នុងខេត្តតួយ៉ាងបុណ្យសមុទ្រវាពិតជាលំបាកក្នុងការស្វែងរកផ្ទះសំណាក់  និងសណ្ឋាគារសម្រាប់ស្នាក់នៅខ្លាំងណាស់ ដូចនេះការទិញខុនដូសម្រាប់លំហែកាយអាចជាជម្រើសដ៏ល្អមួយ។”ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេឈ្មោះវិនិយោគិនម្នាក់ដែលបានវិនិយោគលើគម្រោងខុនដូនៅក្នុងខេត្តព្រះសីហនុនេះបាននិយាយថា “ឆ្នេរខ្សាច់ខេត្តព្រះសីហនុគឺជាទិសដៅទេសចរដ៏ស្រស់ស្អាតបំផុតមួយចំណាត់ថ្នាក់លេខ២បន្ទាប់ពីខេត្តសៀមរាប។ ដូចនេះខ្ញុំគិតថាវាជាជម្រើសល្អមួយសម្រាប់ការសាងសង់ខុនដូពីព្រោះខេត្តមួយនេះមិនទាន់មានខុនដូប្រណិត និងសណ្ឋាគារប្រណិតៗនៅឡើយទេ។”គាត់បានបន្ថែមទៀតថា “យើងកំពុងតែសាងសង់គម្រោងខុនដូដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកប្រទេសរបស់យើង។ ហើយនៅក្នុងឆ្នាំ២០១៨ការបូមប្រេងចេញពីសមុទ្ររបស់យើងនិងជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញវិនិយោគិនកាន់តែច្រើនឡើងដើម្បីមកវិនិយោគនៅទីនេះ។”លោក ហូ វាន់ឌីអគ្គលេខាធិការនៃសម្ព័ន្ធភាពជាតិទេសចរណ៍កម្ពុជាបាននិយាយថាបច្ចប្បន្នមាន ក្រុមហ៊ុនហោះហើរពីរដូចជា ក្រុមហ៊ុន កម្ពុជាអង្គរ និងក្រុមហ៊ុន បាយ័នអ៊ែរដែលបានកំពុងតែហោះហើរវាងពីខេត្តសៀមរាប និងទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀង រាល់ថ្ងៃ។ ហើយក៏មានជើងហោះហើពីក្រៅប្រទេសដែលចុះចត និងទស្សនាម្ដងម្កាលផងដែរ។លោកបានបន្ថែមថា “ខេត្តមួយនេះនឹងមានសក្ដានុពល និងការរីកចម្រើនកាន់តែខ្លាំងឡើងប្រសិនបើនៅតែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសល្អទាំងធម្មជាតិលើដី និងក្នុងទឹក។” លោកបន្ថែមថា “ភាពជោគជ័យនៃការសាងសង់ខុនដូ និងអចលនទ្រព្យនៅទីនេះអាស្រ័យលើការថែរក្សានៃធនធានធម្មជាតិ និងការរៀបចំតំបន់នោះឱ្យកាន់តែទាក់ទាញខ្លាំងឡើង។”លោក យន់ មៀន អភិបាលខេត្តព្រះសីហនុបាននិយាយថាបច្ចុប្បន្នមានគម្រោងខុនដូ៣ដែលកំពុងតែសាងសង់ក្នុងខេត្តមួយនេះដែលមានទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស។ លោកបាននិយាយបន្តទៀតថាខេត្តព្រះសីហនុបានបន្តអភិវឌ្ឍនន៍យ៉ាងឆាប់រហ័សដោយសារតែរដ្ឋាភិបាលបានរៀបចំខេត្តឱ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មចម្រុះ ហើយពីព្រោះវាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែមួយគត់ក្នុងប្រទេសកម្ពុជា។ ហើយមានជើងហោះហើរដោយផ្ទាល់ឆ្ពោះទៅខេត្តមួយនេះផងដែរ។លោយ យន់ មៀន បាននិយាយថា“សន្តិភាពធ្វើឱ្យមានអ្វីៗគ្រប់យ៉ាងក្នុងខេត្តតួយ៉ាងប្រជាជនក៏មានចំណាប់អារម្មណ៍ លើគម្រោងខុនដូក្នុងខេត្តគួរឲ្យកត់សម្គាល់ផងដែរ៕”សូមពិនិត្យមើលគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ៖អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ក្រុមហ៊ុន  SEARA ផ្គត់ផ្គង់សម្ភារៈកីឡាប្រកបដោយគុណភាពខ្ពស់
ក្រុមហ៊ុន SEARA ផ្គត់ផ្គង់សម្ភារៈកីឡាប្រកបដោយគុណភាពខ្ពស់
June 6, 2022, 5:04 p.m.
SEARA ផ្ដល់ជូននូវការផ្គត់ផ្គង់ឧបករណ៍ហាត់ប្រាណឈានមុខគេមិនត្រឹមតែក្នុងប្រទេស​កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ក្រុមហ៊ុន SEARA ត្រូវបានបង្កើតឡើងជាង១៧ឆ្នាំមកហើយជាមួយនឹងបេសកកម្មដើម្បីផ្ដល់ជូននូវឧបករណ៏ហាត់ប្រាណស្តង់ ដារអន្តរជាតិមួយនៅក្នុងទីផ្សារអាស៊ី។ ខណៈដែលតម្រូវការឧបករណ៍ហាត់ប្រាណដែលមានគុណភាពខ្ពស់នៅមានកម្រិតតិចតួចនៅឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង។​ ក្រុមហ៊ុន SEARA នៅតែមានទំនុកចិត្តថាទីផ្សារនឹងត្រូវការសម្ភារៈហាត់ប្រាណ និងសម្ភារៈកីឡាស្តង់ដារអន្តរជាតិស្របពេលដែលតំបន់អាស៊ីកំពុងតែមានការរីកចម្រើនផ្នែកធនធាន និងចំណេះដឹងពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឧបករណ៍ហាត់ប្រាណ។ខណៈដែលទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍បានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ២០០០កន្លងមកហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានចាប់ផ្តើមសម្លឹងមើលការរៀបចំកន្លែងហាត់ប្រាណនិងទីលានលេងកីឡានៅក្នុងគម្រោងរបស់ពួកគេពេលនោះកេរ្តិ៌ ឈ្មោះរបស់ SEARA គឺចាប់ផ្ដើមមានការទទួលស្គាល់យ៉ាងលេចធ្លោទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ក្រុមហ៊ុន SEARA ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដ៏ឆាប់រហ័សដោយបានទទួលភាពជោគជ័យក្នុងការរចនាក្លឹបហាត់ប្រាណ ការផ្គត់ផ្គង់ និងការដំឡើងសម្ភារៈលំហាត់ប្រាណដល់សណ្ឋាគារល្បីៗ រម្មណីយដ្ឋានមួយចំនួន និងគម្រោងអភិវឌ្ឍន៍ប្រណិតៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបានពង្រីកខ្លួនយ៉ាងឆាប់រហ័សក្រៅពីការិយាល័យកណ្ដាលក្នុងទីក្រុងបាងកកដែលមានការិយាល័យ និងបន្ទប់តាំងបង្ហាញនៅក្នុងខេត្តភូកេត ផាតាយ៉ា កោះសាម៊ុយ ហ៊ួហ៊ីន ទីក្រុងហូជីមិញ ទីក្រុងហាណូយ ទីក្រុងរ៉ងហ្គូន​​ ទីក្រុងដាកា និងទីក្រុងភ្នំពេញ។ក្នុងប្រទេសកម្ពុជាក្រុមហ៊ុន SEARA សម្រេចបាននូវគម្រោងជាច្រើនគួរឱ្យកត់សម្គាល់រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ សណ្ឋាគារ Sofitel Phokeethra សណ្ឋាគារ Rosewood Hotel សណ្ឋាគារ Marriott Courtyard Hotels (ភ្នំពេញ និងសៀមរាប) សណ្ឋាគារ Hotel Intercontinental សណ្ឋាគារ  Raffles le Royal សណ្ឋាគារ Le Meridien Angkor រមណីយដ្ឋានភូមិបៃតង សណ្ឋាគារ Garden City Hotel សណ្ឋាគារភ្នំពេញ សណ្ឋាគារ Sun & Moon Hotel លំនៅដ្ឋាន Embassy Residences សាលាអន្តរជាតិភ្នំពេញ (ISPP)  ក្លឹបវាយកូនហ្គោល City Golf ក្លឹបវាយកូនហ្គោល Huione Golf Club ក្លឹប Cambodian Country Club ក្លឹបហាត់ប្រាណពិសេស Banteay Athletics Training Center និងមានជាច្រើនទៀត។ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈលំហាត់ប្រាណ SEARA ផ្ដល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មពេញលេញទាំងខ្នាតតូច និងខ្នាតធំដើម្បីឱ្យសកម្មភាពលំហាត់ប្រាណក្លាយទៅជាទំលាប់ប្រចាំថ្ងៃរបស់ពួកគាត់។ សេវាកម្មពេញលេញរបស់ក្រុមហ៊ុន SEARA ​​​ទាំងនេះ រួមមាន ការរចនាប្លង់កន្លែងហាត់ប្រាណ ការអភិវឌ្ឍន៍គម្រោង ការផ្គត់ផ្គង់ជាសម្ភារៈហាត់ប្រាណ រហូតដល់ការដំឡើងបញ្ចប់ នៃកន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តជាលក្ខណៈអាជីវកម្ម​ និងលក្ខណៈឯកជន។ ហើយក្រុមហ៊ុនក៏ផ្ដល់ជូនជម្រើសយ៉ាងច្រើននៃសម្ភារៈហាត់ប្រាណដែលមានគុណភាពខ្ពស់ដ៏សាកសម្យសម្រាប់អ្នកដែលចង់ហាត់ប្រាណប្រកបដោយផាសុកភាពក្នុង គេហដ្ឋាន ឬនៅការិយាល័យរបស់ពួកគាត់។ក្រុមហ៊ុន SEARA គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ផ្តាច់មុខនៃសម្ភារៈហាត់ប្រាណដែលមានយីហោល្បីឈានមុខគេក្នុងនោះរួមមាន យីហោ Life Fitness, Hammer Strength, Brunswick, Octane Fitness, Power Plate, Vectra Fitness, Balanced Body, SCI-FIT, InMovement និងមានម៉ាកច្រើនទៀត។ ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Escape Fitness និង Reebok ដើម្បីផ្គត់ផ្គង់សម្ភារៈកីឡាដែលមានភាពពេញនិយម និងមានគុណភាពខ្ពស់ សម្រាប់ការធ្វើលំហាត់ប្រាណ និងការហ្វឹកហ្វឺនប្រភេទ functional fitness។មិនថាជាការប្រឹក្សារបច្ចេកទេស ការច្នៃម៉ូតសម្រាប់កន្លែងហាត់ប្រាណនៅគេហដ្ឋាន ឬកន្លែងហាត់ប្រាណលក្ខណៈអាជីវកម្មនោះទេ ក្រុមហ៊ុន SEARA មានការផ្គត់ផ្តង់ទាំងសម្ភារៈនិងជំនាញការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយ៉ាងរហ័សទាន់ចិត្ត។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh
គម្រោងអភិវឌ្ឍន៍ថ្មីៗដែលល្អបំផុតនៅកម្ពុជាដែលបង្ហាញពីការវិនិយោគដ៏ពិតប្រាកដ
គម្រោងអភិវឌ្ឍន៍ថ្មីៗដែលល្អបំផុតនៅកម្ពុជាដែលបង្ហាញពីការវិនិយោគដ៏ពិតប្រាកដ
June 6, 2022, 5:04 p.m.
កម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសដែលមានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល៨.១%ក្នុងរយៈពេល២ទសវត្សមកនេះ ការកើនឡើងនេះត្រូវបានសាធារណៈជនសាទរយ៉ាងខ្លាំង។ ធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ថែមទាំងហៅកម្ពុជាថាជាកូនខ្លាសេដ្ឋកិច្ចរបស់អាស៊ីក្នុងឆ្នាំ២០១៦ វិស័យមួយដែលមានការរីកចម្រើនខ្លាំងនោះគឺវិស័យអចលនទ្រព្យ។យោងតាមសារព័ត៌មានខ្មែរថាមស៍ការកើនឡើងនៃការវិនិយោគកាលពីឆ្នាំកន្លងទៅត្រឹមតែវិស័យសំណង់មួយទឹកប្រាក់វិនិយោគបានកើនឡើងដល់៨.៥ពាន់លានដុល្លារដែលបានអភិវឌ្ឍន៍លើទំហំផ្ទៃដីប្រហែល១៣លានម៉ែត្រការ៉េ។ ទំហំនេះគឺគ្រាន់តែជាផ្នែកតូចមួួយប៉ុណ្ណោះ មានប្រហែល០.០០៧%នៃផ្ទៃដីរ​បស់ប្រទេសកម្ពុជា ដែលអាចបញ្ជាក់បានថា​ឱកាសនៃការ វិនិយោគនៅមានជាច្រើនទៀតក្នុងនៅពេលអនាគត។បច្ចុប្បន្នយើងបានទទួលស្គាល់ថាវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាគឺកំពុងតែកើនឡើងយ៉ាងខ្លាំងប៉ុន្តែតើការអភិវឌ្ឍន៍ថ្មីដ៏ល្អបំផុតអ្វីខ្លះនៅកម្ពុជាដែលយើងមើលឃើញថាមានចង្ខុវិស័យពិតប្រាកដ?មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC)មជ្ឈមណ្ឌលរាជធានីភ្នំពេញ(PPCC)នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ទីក្រុងនៅពេលដែលតំបន់នេះបានបញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០៣៥។ វាស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ហើយត្រូវបានរំពឹងថានឹងប្រែក្លាយរាជធានីរបស់កម្ពុជាទៅជាទីក្រុងដ៏ធំមួយនាពេលអនាគត។ មជ្ឈមណ្ឌលទីក្រុងភ្នំពេញនឹងបម្រើដល់ជនបរទេស និងប្រជាជនក្នុងស្រុកដែលកំពុងតែស្វែងរកបរិបទនៃការរស់នៅនិងការធ្វើអាជីវកម្មប្រកបដោយភាពប្រឌិតដោយមានរចនា សម្ព័ន្ធស្តង់ដាអន្តរជាតិ។ តំបន់នេះត្រូវបានរំពឹងថានឹងអភិវឌ្ឍន៍ជាគម្រោងលំនៅដ្ឋាជា​​ច្រើនប្រភេទដែលអាចឱ្យមនុស្សរស់នៅបានជាង ៥៦,០០០នាក់ ហើយមានអ្នកមកលេងកំសាន្តមានចំនួនដល់ ១៩០,០០០ជារៀងរាល់ថ្ងៃ។វិនិយោគិនមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនប្រភេទនៅក្នុងតំបន់នេះដែលពួកគេអាចទិញសម្រាប់បើកជាហាងទំនិញ ទិញសម្រាប់វិនិយោគ ឬសម្រាប់ទុកដាក់ជួលនៅពេល​អនាគត។ ក្នុងចំណោមគម្រោងល្អបំផុតទាំងនោះមានដូចជាគម្រោងខុនដូ One Park  គម្រោងខុនដូ The EDGE និងគម្រោងលំនៅដ្ឋាន Residence 90។គម្រោង One Parkគម្រោងខុនដូ One Park គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានភាពទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងបានរចនាឡើងសម្រាប់ដង់ស៊ីតេប្រជាជនបានយ៉ាងត្រឹមត្រូវ និងបានកសាងឡើងទៅតាមស្តង់ដាហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត។ គម្រោងមានអគារទល់មុខគ្នាខាងត្បូង-ខាងជើង ដែលត្រូវបានរចនាឡើងឆ្លងកាត់តាមការស្រាវជ្រាវហើយត្រូវបានយកតាមលក្ខណៈធម្មជាតិ ដែលធ្វើឲ្យមានម្លប់ និងមានខ្យល់អាកាសចេញចូលបានយ៉ាងល្អ។គម្រោងខុនដូ One Park មានសោភ័ណភាពបែបអឺរ៉ុប និងមានសេវាកម្មដូចជា៖ អាងហែលទឹក កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណជាដើម។ ផ្ទះអាជីវកម្មក្នុងគម្រោងត្រូវបានសាងសង់រួចរាល់ហើយនឹងក៏ត្រូវបានប្រគល់ឱ្យអតិថិជនអាចចូលទៅស្នាក់នៅឬប្រកបរបរអាជីវកម្មផងដែរ។ យូនីតទាំងនេះត្រូវបានលក់អស់ស្ទើតែ១០០%ហើយដែលមានតម្លៃចាប់ពី ១៧០,០០០ដុល្លារក្នុងមួយយូនីត។ស្វែងយល់បន្ថែមអំពីគម្រោង One Park តាមរយៈ Realestate.com.kh!គម្រោងខុនដូ The EDGEគម្រោង The Edge គឺជាគម្រោងអភិវឌ្ឍន៍ដែលមាន៩៣យូនីតមានកម្ពស់ចាប់ពី៤ទៅ៥ជាន់។ អ្វីដែលធ្វើឱ្យគម្រោងកាន់តែមានការចាប់អារម្មណ៏គឺយូនីតប្រភេទការិយាល័របស់វា។  ប្រភេទការិយាល័យ(ROVO)​យូនីតត្រូវបានរចនាឡើងដើម្បីភាព បត់បែនសម្រាប់អាជីវកម្មទៅតាមប្រភេទអាជីវកម្មរបស់អ្នក។ ដែលទាំងនេះរួមមាន៖ ហាងកាហ្វេ ភោជនីដ្ឋាន ការិយាល័យ ធនាគារ សណ្ឋាគារបូទីក ស្ទូដយូ និងបន្ទប់ប្រជុំ។ យូនីតប្រភេទការិយាល័យ ROVO​ មានរចនាបទមានភាពសម័យ ដែលមានរួមបញ្ជូលរចនាបទខ្មែរ ជញ្ជាំងធ្វើពីឥដ្ឋនិងមានក្បាច់ចាប់ជ្រីនៃសំណង់យ៉ាងស្រស់ស្អាតហើយនៅក្នុងយូនីតនីមួយៗមានពន្លឺគ្រប់គ្រាន់ចេញពីចំណាំងផ្ទាំងកញ្ចក់។ស្វែងយល់បន្ថែមអំពីគម្រោង The Edge តាមរយៈ Realestate.com.kh!គម្រោង Residence 90គម្រោងលំនៅដ្ឋាន The Residence 90 គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ល្អមួយដែលព័ទ្ធជុំវិញ ដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងលេងកីឡា និងមានផ្លូវសម្រាប់ធ្វើចរាចរធំទូលាយ។ ហើយក៏មានគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ទៃទៀតដែលនឹងមាននៅក្នុងតំបន់នេះនាពេលខាងមុខ និងគម្រោងលំនៅដ្ឋានផ្សេងៗទៀតគម្រោងមួយនេះស្ថិតនៅជាប់មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។គម្រោងលំនៅដ្ឋាន Residence 90 មានវីឡាជាច្រើនដែលក្នុងនោះមានសេវាកម្មដូចជា៖ ក្លឹបហោស ដែលមានអាងហែលទឹក កន្លែហាត់ប្រាណ កន្លែងអាំងសាច់ និងកន្លែងក្មេងលេង។ស្វែងយល់បន្ថែមអំពីគម្រោង The Residence 90 តាមរយៈ Realestate.com.kh!ខេត្តព្រះសីហនុការរីកចម្រើននៃទីក្រុងភ្នំពេញបានទាក់ទាញចំណាប់អារម្មណ៍អ្នកអភិវឌ្ឍន៍ដែលកំពុងស្វែងរកតំបន់ដែលមានសក្ដានុពលផ្សេងទៀតសម្រាប់វិស័យអចលនទ្រព្យ តាមរយៈការស្រាវជ្រាវរបស់ពួកគេបានធ្វើឱ្យពួកគេងាកទៅរកខេត្តព្រះសីហនុបន្តទៀត។ ទោះបីជាខេត្តព្រះសីហនុមិនមែនជាទីផ្សារថ្មីសម្រាប់វិស័យអចលន​ទ្រព្យក៏ដោយ ក៏ប៉ុន្តែបច្ចប្បន្នមានការប្រែប្រួលដូចជាមានការអភិវឌ្ឍន៍ គម្រោងផ្លូវដែក the Royal Railways និង ការចែកចំណាត់ថ្នាក់ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសដែលបានផ្ដល់ឱ្យអ្នកអភិវឌ្ឍន៍នូវទំនុកចិត្តកាន់តែខ្លាំងឡើងដើម្បីស្វែង រកឱកាសអភិវឌ្ឍន៍នៅទីនេះ។ក្នុងខេត្តមួយនេះក៏មានការកើនឡើងភ្ញៀវទេសចរណ៍ប្រមាណ១៧%កាលពីឆ្នាំកន្លងទៅ ហើយ មិនមានសញ្ញានៃការធ្លាក់ចុះវិញនោះទេ។ ក្នុងនោះភ្ញៀវទេសចរណ៍សរុបជាង១លាននាក់ បានមកទស្សនាខេត្តមួយនេះក្នុងពាក់កណ្ដាលឆ្នាំ២០១៦។តាមការសន្និដ្ឋានបានបង្ហាញថាខេត្តព្រះសីហនុនឹងមានភាពទាក់ទាញយ៉ាងខ្លាំង ដែលអនុញាតឱ្យជនបរទេសអាចទិញអចលនទ្រព្យដោយស្របច្បាប់ក្នុងតំបន់នោះបាននាពេលឆាប់ៗខាងមុខ។អ្នកអភិវឌ្ឍន៍មួយដែលបានមើលឃើញឱកាសជាច្រើនក្នុងខេត្តព្រះសីហនុមុនគេ តួយ៉ាងគម្រោងខុនដូD’Seaviewជាដើមបានបោះជំហានមកកាន់ខេត្តមួយនេះដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន។គម្រោងខុនដូ D’Seaviewគម្រោងខុនដូ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដំបូងរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុដែលជាខេត្តទិសដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា និងតំបន់ពាណិជ្ជកម្មដែលរីកចម្រើនបំផុតក្រៅពីទីក្រុងភ្នំពេញ។ គម្រោងព័ទ្ធជុំវិញដោយភោជនីយដ្ឋានខ្មែរ កន្លែងរាំកម្សាន្តផ្សាររាត្រី បារ ហាងលក់អីវ៉ាន់ និងកន្លែងថែរក្សាសម្រស់ជាដើម។ក្រុមអ្នកអភិវឌ្ឍន៍បានផ្ដល់នូវជម្រើសការបង់ប្រាក់ដោយធ្វើការបង់ប្រាក់រំលស់រយៈពេលវែងដែលវិនិយោគិនអាចទិញយូនីតមួយដោយបង់ប្រាក់មុនត្រឹមតែ៣០% និងបង់រំលស់ប្រាក់ដែលនៅសល់៧០%រហូតដល់គម្រោងត្រូវបានបញ្ចប់។  នេះមានន័យ ថាអ្នកទិញអាចចំណេញប្រហែល៥%នៃតម្លៃដែលបានទិញ។ គម្រោងនឹងមានការធានា៣០%នៃការជួលត្រឡប់ក្នុងរយៈពេល៣ឆ្នាំដែលស្មើ១០%ក្នុងមួយឆ្នាំ។ស្វែងយល់បន្ថែមអំពីគម្រោង D’Seaview តាមរយៈRealestate.com.kh!ប្រទេសកម្ពុជានៅតែស្ថិតនៅដំណាក់កាលដំបូងនៃកំណើនក្នុងទីផ្សារអចលនទ្រព្យនៅឡើយ។ ហើយនៅពេលឆ្នាំ២០១៧ចូលមកដល់ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញលើការវិនិយោគកាន់តែខ្លាំង។ នេះបើយោងតាមលោក Simon Griffiths អគ្គនាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE Cambodia។លោកបានពន្យល់ថា “ជាមួយការប្រកួតប្រជែងដ៏ខ្លាំងក្លា អ្នកអភិវឌ្ឍន៍គួរតែផ្ដល់ការធានាលើផលចំណេញឱ្យកាន់តែប្រសើរឡើង និងផ្តោតសំខាន់ដល់ជនបរទេស និងអ្នកទិញក្នុងស្រុក។ នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចមានការរីកចម្រើនត្រូវមានការធានាលើផលចំណេញ៥% ឬច្រើនជាងនេះ ដើម្បីបង្កើននូវតម្លៃអចលនទ្រព្យ ប្រសើរជាងការយកលុយទៅទុកក្នុងធនាគារ។ដូច្នេះប្រសិនបើអ្នកបានស្រាវជ្រាវរួចរាល់ហើយ ហើយអ្នកកំពុងតែស្វែងរកឱកាសវិនិយោគក្នុង ប្រទេសកម្ពុជាសូមស្វែងរកមើលអចលនទ្រព្យដែលបានលើកឡើងខាងលើពីព្រោះតែបច្ចុប្បន្នគឺជាពេលដ៏ល្អសម្រាប់វិនិយោគ។សម្រាប់គម្រោងអភិវឌ្ឍន៍ល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់  Realestate.com.kh
ខេត្តកំពតបង្ហាញពីសក្ដានុពលរបស់ខ្លួន
ខេត្តកំពតបង្ហាញពីសក្ដានុពលរបស់ខ្លួន
June 6, 2022, 5:01 p.m.
ខេត្តកំពតធ្លាប់តែមានសភាពស្ងប់ស្ងាត់ប៉ុន្តែបច្ចុប្បន្នវាបង្ហាញពីសក្ដានុពលរបស់ខ្លួនដល់ទាំងក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិដែលទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារនៅទីនោះ។​ ខេត្តកំពតត្រូវបានគេចាត់ទុកថាជាខេត្តមួយក្នុងចំណោមខេត្តដែលជាប់តំបន់សមុទ្រទាំងបួនដែលមានសក្តានុពល។ លោក ពីង សិរី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodia Angkor Real Estate បាននិយាយថាខេត្តកំពតមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជកម្មពីព្រោះទីតាំង និងបរិយាកាសរបស់វាជាកន្លែងដែលមានលំហូទន្លេប្រសព្វទៅនឹងសមុទ្រ នេះបើធៀបទៅខេត្តដែលជាប់ឆ្នេរសមុទ្រដ៏ទៃទៀត។ លោកបាននិយាយទៀតថាទីផ្សារនៃការពុះចែកដីលក់នៅក្នុងខេត្តក៏មានលក្ខណៈប្រសើរពីព្រោះវាស្ថិតនៅជិតសមុទ្រហើយការលក់គម្រោងកើនឡើងដល់ប្រមាណ៩០%ដែរ។ ក្រុមហ៊ុន Cambodia Angkor Real Estate មានដីឡូត៏ពុះលក់នៅទីនោះដែលទំហំដីគម្រោងសរុបមាន ចំនួន ៤ ហិចតាក្នុងទំហំទឹកប្រាក់វិនិយោគជិត៤លានដុល្លារ។ គម្រោងដីនេះមានទីតាំងស្ថិតនៅឃុំចង់គ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ពួកគេក៏មានដីឡូត៏លក់សម្រាប់សាងសង់វីឡាផងដែរដែលមានតម្លៃ ៥២,០០០ ដុល្លារក្នុងមួយឡូត៏។ ក្នុងតំបន់ដែលមានសក្ដានុពលនេះក្រុមហ៊ុនរបស់លោកបានសហការជាមួយក្រុមហ៊ុនដៃគូមកពីប្រទេសម៉ាឡេស៊ីហើយបានសម្រេចវិនិយោគរួមគ្នាក្នុងទឹកប្រាក់ប្រហែល១លានដុល្លារលើគម្រោងការពុះដីឡូត៏លក់ក្នុងគម្រោងថ្មីនេះក្នុងតម្លៃចន្លោះពី ៣,៨៦១ ដុល្លារឡើងទៅ។ ក្រៅពីគម្រោងខាងលើក្រុមហ៊ុន Pallas Group របស់លោក ឧកញ៉ា ទ្រី ភាព ក៏បានចាប់ផ្ដើមសាងសង់ផែអន្តរជាតិមួយក្នុងខេត្តមួយនេះផងដែរក្នុងការសហការជាមួយអាជ្ញាធរខេត្តកំពតនិងក្រសួងទេសចរ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៏អាស៊ីហើយក៏កំពុងតែ សាងសង់ផែទេសចរណ៍មួយក្នុងទឹកប្រាក់ប្រហែល១០លានដុល្លារក្នុងតំបន់នោះផងដែរដែលគម្រោងនោះមានឈ្មោះថា “ត្រើយកោះ” ដែលសាងសង់ឡើងដើម្បី ទាក់ទាញភ្ញៀវទេសចរបរទេសរវាងប្រទេសកម្ពុជា វៀតណាម និងថៃ។ កាលពីខែតុលាកន្លងទៅរដ្ឋាភិបាលបានសម្រេចចិត្តផ្ដល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៏មួយដែលមានទំហំទឹកប្រាក់ប្រហែល ២៣,២រយលានដុល្លារលើគម្រោងមួយដែលមានឈ្មោះថា “ French Riviera Marina” ដើម្បីអភិវឌ្ឍន៏ក្នុងខេត្តកំពត និងកែបដើម្បីឱ្យខេត្តពីរនេះក្លាយជាតំបន់ដែលមានសក្ដានុពលសម្រាប់​ទីផ្សារលំនៅដ្ឋាន ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៏មជ្ឈមណ្ឌលពាណិជ្ជកម្ម។ លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បាននិយាយថ្មីៗនេះថាក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៏ក្នុងខេត្តកំពត និងកែបដែលរួមមាន លំនៅដ្ឋាន អាជីវកម្ម និងវិស័យទេសចរ និងអគារ រម្មណីយដ្ឋានដូចជា រោងភាពយន្ត កន្លែងជិះសេះនិងមានច្រើនទៀត។ គម្រោងទាំងនេះត្រូវបានរដ្ឋាភិបាលអនុញ្ញាតរួចរាល់ហើយកាលពីថ្ងៃទី ១២ ខែតុលាកន្លងទៅ ហើយការ សាងសង់នឹងចាប់ផ្ដើមនៅខែមិនាខាងមុខនេះ។ លោកបាននិយាថា “មានគម្រោងថ្មីជាច្រើនទៀតដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជាគម្រោងទាំងនោះមានស្តង់ដាអន្តរជាតិ ហើយស្វាគមន៏ដល់អតិថិជនទាំងអស់ពីជុំវិញពិភពលោក។” បើយោងតាមឯកសារបស់ក្រុមហ៊ុន Pallas Group ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យអន្តរជាតិមួយនោះក្រុមហ៊ុនបានវិនិយោគក្នុងទំហំដីប្រមាណ ៤,១៥៨ ហិចតាក្នុងខេត្តកំពត និង១៤៤ហិចតាក្នុងខេត្តកែប។ ខេត្តកំពតមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៤៨គីឡូម៉ែត្រ ហើយកែប ប្រហែល១៧០គីឡូម៉ែត្រពីទីក្រុង ភ្នំពេញ។ ខេត្តកំពតមានស្រុកចំនួន ៧ ក្រុង១ដែលស្រុកទាំនោះមានដូចជា៖ ស្រុកកំពត ស្រុកទឹកឈូ ស្រុកជុំគីរី ស្រុកកំពង់ត្រាច ស្រុកអង្គរជ័យ ស្រុកអង្គរមាស និងក្រុងកំពតដែលប្រជាជននសរុបក្នុងខេត្តប្រមាណ៦០០,០០០នាក់។ ប្រជាជនសរុបក្នុងក្រុងប្រហែល៧០,០០០នាក់។ លោកស្រី Siriluck Choochart អគ្គនាយកក្រុមហ៊ុន Pallas Group បាននិយាយថាគម្រោង “French Riviera Marina” ក្នុងខេត្តកំពត និងខេត្តកែបនឹងក្លាយជាទិសដៅសម្រាប់ការរស់នៅអន្តរជាតិការធ្វើអាជីវកម្ម ទេសចរ និងផលិតកម្មភាពយន្ត។ ក្រុមហ៊ុន Pallas Group នឹងបង្កើតការងារប្រហែល ៥០,០០០កន្លែងអំឡុងពេលនៃការសាងសង់ ការអភិវឌ្ឍន៏ និងការងាររាប់ពាន់ទៀតបន្ទាប់ពីគម្រោងត្រូបានសាងសង់រួច។ អ្នកស្រីបានបន្ថែមថា “គម្រោងនឹងសាងសង់ឡើងដោយភ្ជាប់ជាមួយបរិកាសដ៏ស្រស់ស្អាតដោយប្រើប្រាស់ឧបករណ៏សំណង់ដែលមានគុណភាពខ្ពស់ហើយវានឹងក្លាយជាគម្រោងសំណង់ដ៏ធំ និងប្រណិតបំផុតក្នុងខេត្តទាំងនេះ។” លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានមានប្រសាសន៍តាមទូរស័ព្ទថា គម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Pallas Group មិនទាន់បានចាប់ផ្ដើមសាងសង់នៅឡើយទេ ហើយគម្រោងកំពុងតែស្ថិតក្នុងការសិក្សា។ បន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា លោកបាននិយាយទៀតថាគម្រោងស្ថិតនៅក្នុងឃុំជុំគ្រៀល និងឃុំត្រពាំងអូសង្កែ ស្រុកទឹកឈូ។ វាមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រពីក្រុងកំពតហើយក៏ជាប់ក្នុងទឹកដីខេត្តកែបផងដែរ។ គម្រោងនេះស្ថិតនៅតាមបណ្ដោយមាត់សមុទ្រពីខេត្តកំពតទៅខេត្តកែប ទស្សននៃការអភិវឌ្ឍន៍មិនបានចាក់លុបដីលើផ្ទៃសមុទ្រនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនយកខ្សាច់មកពីសមុទ្រដើម្បីបង្កើតកោះសិប្បនិម្មិតដែលអាចមើលឃើញទាំងការអភិវឌ្ឍន៍ និងការអភិរក្សនេះបើយោងតាមប្រសាសន៏របស់លោក ចាន់ ចេស្ដា។ លោកបានបន្ថែមថា “ប្រសិនបើគម្រោងធ្វើទៅតាមផែនការវានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកទស្សនាក្នុងខេត្តមួយនេះ។ ហើយខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុន​ឯកជនទាំងអស់ឱ្យមកវិនិយោគលើសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្ត។ លោកបានបន្ថែមថា “អ្វីដែលអាជ្ញាធរខេត្តខិតខំប្រឹងប្រែងនោះគឺ ព្យាយាមអភិវឌ្ឍន៏នូវធនធានដ៏អស្ចារ្យក្នុងខេត្តមួយនេះ។” អាជ្ញាធរខេត្តក៏មានផែនការអភិវឌ្ឍន៏ដោយធ្វើការជាមួយក្រសួងទេសចរលើទំហំដីចំនួន២០០ហិចតា ដើម្បីសាងសង់តំបន់ទេសចរថ្មីផងដែរដែលគម្រោងនោះមានឈ្មោះថា“កំពតថ្មី”។ គម្រោងបាន ទៅដល់គណៈកម្មកាឆ្នេរសមុទ្រហើយក៏ប៉ុន្តែគម្រោងនេះនឹងត្រូវសិក្សាបន្ថែមជាមួយគម្រោងអភិវឌ្ឍន៏ដ៏ទៃទៀតដើម្បីឱ្យដឹងថាតើពួកគេអាចធ្វើការួមគ្នាបានដែរឬទេ នេះបើយោងតាមប្រសាសន៏របស់លោក ចេស្ដា។ អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។ Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68 ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តកំពតនៅថ្ងៃនេះ! 
ចូលរួមព្រឹទ្ធិការណ៍ទស្សនាខុនដូ Habitat នៅថ្ងៃទី៩​ - ថ្ងៃទី១០ ខែកុម្ភៈ នៅសង្កាត់ទន្លេបាសាក់
ចូលរួមព្រឹទ្ធិការណ៍ទស្សនាខុនដូ Habitat នៅថ្ងៃទី៩​ - ថ្ងៃទី១០ ខែកុម្ភៈ នៅសង្កាត់ទន្លេបាសាក់
June 6, 2022, 5:06 p.m.
Events & Announcements
Property Reviews
Realestate News
គម្រោងខុនដូ Habitat គឺជាគម្រោងមួយនៃគម្រោងអភិវឌ្ឍន៏ខុនដូប្រណិតៗជាច្រើនក្នុងទីក្រុងភ្នំពេញ ដោយមាន១៣យូនីតនិងកម្ពស់១៤ជាន់ស្ថិតនៅលើផ្លូវ២១ក្នុងសង្កាត់ទន្លេបាសាក់។ វាជាសង្កាត់មួយដែលមានការអភិវឌ្ឍន៍ គម្រោងលំនៅដ្ឋានជាច្រើនក្នុងតំបន់ហើយមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្សារទំនើបអ៊ីអនម៉លនិង Bassac Lane ដែលមានបារ និងភោជនីដ្ឋានជាច្រើននៅទីនោះ។ដើម្បីប្រារព្ធពិធីបិទការសាងសង់ និងការផ្ដល់ជូនយូនីតទៅដល់អ្នកទិញទាំងអស់នៅថ្ងៃព្រហស្បត៏ ទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះអ្នកអភិវឌ្ឍន៏គម្រោងខុនដូHabitat។  សូមអញ្ជើញអតិថិជនទាំងអស់ដើម្បីទស្សនាគម្រោងដែលបានសាងសង់រួច រាល់ហើយ។កម្មវិធីបើកសម្ភោធនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់៨ល្ងាចនៅប្រហស្បត៏ទី៩និងទី១០ខែកុម្ភៈខាងមុខ នៅសង្កាត់ទន្លេបាសាក់។មានតែអតិថិជនតែប៉ុណ្ណោះដែលបានស្វាគមន៏ចូលរួមក្នុងកម្មវិធីនេះ (កម្មវិធីនេះមិនមែនសម្រាប់ភ្នាក់ងារអចលនទ្រព្យឡើយ)។ តម្លៃយូនីតដែលបានសាងសង់រួចរាល់ហើយមានតម្លៃចាប់ពី២៣២,០០០ដុល្លារ(ត្រឹមតែ២៦,០០ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ) គម្រោងខុនដូ Habitat គឺជាគម្រោងវិនិយោគមួយដែលពិសេសដែលផ្តល់ទំនុកចិត្តដល់ការវិនិយោគយ៉ាង ច្បាស់លាស់។ យូនីតនីមួយៗលោកអ្នកអាចចូលទៅរស់នៅបានហើយ ដោយមានការធានាក្នុងភាពជាជាម្ចាស់នៅពេលដែលអ្នកទិញចុះហត្ថលេខា និងដំណើការកាន់កាប់ប័ណ្ណកម្មសិទ្ធិត្រូវបានធ្វើរួចរាល់។វិនិយោគិននឹងទទួលបានប្រាក់ចំណេញពីការជួលត្រឡប់ចន្លោះពី៧% ទៅ៩%ក្នុងមួយឆ្នាំ ដោយសារតែ លក្ខណៈពិសេសរបស់យូនីតកំពុងតែឆ្លើយតបទៅនឹងភាពប្រណិតរចនាបែបទាន់សម័យ ទំហំនិងសម្ភារៈទំនើបយ៉ាងល្អប្រណិត ទាំងអស់នេះធ្វើឱ្យខុនដូមានភាពល្អដាច់គេក្នុងទីក្រុងភ្នំពេញ។ គម្រោងខុនដូ Habitat ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដា និងគុណភាពតាមបែបអន្តរជាតិ ហើយវាក៏ឆ្លើយតបទៅនឹងស្តង់ដាររស់នៅសម្រាប់បុគ្គលិកស្ថានទូតទាំងអស់ផងដែរដោយមាន៖ ប្រព័ន្ធភ្លើង សន្តិសុខ និងស្តង់ដាសំណង់នៃគុណភាពតែមួយ និងសុវត្ថិភាពតែមួយលើពិភពលោក។ គ្រប់យូនីតទាំងអស់មានមានការ៉ូឈើយ៉ាងស្រស់ស្អាតនាំចូលដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីឈ្មោះដែលអាចជឿទុកចិត្តបាន។ ប្រព័ន្ធសោអេឡិចត្រូនិចមានស្តង់ដាខ្ពស់មានកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធពន្លត់អគ្គីភ័យ និងលេខកូដសម្ងាត់ដែលធ្វើឡើងដោយបណ្ដាញទូរទស្សន៏ smart TV ហើយពិដានបំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់យូនីតទាំងអស់។ មានផ្តល់ជូនសេវាកម្មដូចជា៖ អាងហែលទឹកនៅលើដំបូលដែលជាទឹកប្រៃ កន្លែងហាត់ប្រាណ និងកន្លែងអាំងសាច់នៅលើដំបូលទៀតផង។ យូនីតជាន់ខាងលើផ្ដល់នូវទេសភាពដ៏ស្រស់ស្អាត និងទទួលបានការកម្សាន្តលក្ខណៈឯកជនយ៉ាងសប្បាយរីករាយ។ ទេសភាពដ៏ឆើតឆាយនៃទីក្រុងភ្នំពេញសង្កាត់ទន្លេបាសាក់គឺជាតំបន់ដែលអចលនទ្រព្យមានតម្លៃខ្ពស់ខ្លាំងពីព្រោះតែមានទីតាំងនៅជិតផ្សារទំនើបអ៊ីអនម៉ល សណ្ឋាគារណាហ្គាវើល ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋាន បារ និងការអភិវឌ្ឍន៏ប្រណិតៗជាច្រើនទៀត។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់នៅថ្ងៃព្រហស្សត៏ ទី៩ និងទី១០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច៖ធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់៖លោក Matthew Tippetts: Matthew.tippetts@m-invest.capital - 010 927 450ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ Habitat Condos ថ្ងៃនេះ!
គម្រោងបុរីដ៏មានប្រជាប្រិយភាពទាំង១០នៅក្នុងក្រុងភ្នំពេញ
គម្រោងបុរីដ៏មានប្រជាប្រិយភាពទាំង១០នៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:01 p.m.
Realestate News
យើងសង្កេតឃើញថាបរិបទរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែទាមទារនូវភាពទាន់សម័យជាក់ស្តែងគម្រោងអភិវឌ្ឍន៍ដូចជា៖ ខុនដូ គម្រោង​បុរីនៅក្នុងប្រទេសកម្ពុជាពិត​ជាមាន​សន្ទុះ​អភិវឌ្ឍន៍​គួរឲ្យកត់សម្គាល់ជាពិសេស​នៅក្នុងក្រុងភ្នំពេញ។ វាពិតណាស់យើងត្រូវមានការប្រុងប្រយ័ត្នបំផុតនៅពេលជ្រើសរើសទិញគម្រោងណាមួយយើងត្រូវប្រាកដថាគម្រោងដែលយើងមានបំណងទិញត្រូវតែមានភាពស្របច្បាប់ដែលទទួលអាជ្ញាប័ណ្ឌត្រឹមត្រូវពីក្រសួងដែលជាប់ពាក់ព័ន្ធ។ ​ជាក់ស្តែងមានគម្រោងបុរីមួយចំនួន​ត្រូវបានប្រកាសថាមិន​មានភាពស្រប​ច្បាប់នោះឡើងហើយអ្នកទិញទំាងអស់ត្រូវមានការប្រុងប្រយ័ត្ន  ការប្រកាសនេះត្រូវបានធ្វើ​ឡើងដោយក្រសួងសេដ្ឋកិច្ច។ ដោយឡែកគម្រោងមួយចំនួនមានភាពពេញនិយម និងផ្តល់ជូនទំនុកចិត្តដល់សាធារណជនយ៉ាងខ្លំាងស្របតាមបទពិសោធន៍ គុណភាពសាងសង់ទីតំាង និងឱកាសវិនិយោគបានធ្វើឲ្យគម្រោងបុរីទំាងនោះនៅតែជាគម្រោងដ៏ពេញនិយមដដែល។ គម្រោងបុរីល្អៗបំផុតទំាង ១០ ដែលមានតម្លៃចាប់ពី ៣០,០០០ ដុល្លារ​ ខាងក្រោមនេះ Realestate.​com.khបានបង្ហាញ៖១. បុរី ប៉េងហួត ជាបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយូរណាស់មកហើយមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ដូចជា៖ ប៉េងហួតឧកញ្ញាម៉ុង ឬទ្ធី ប៉េងហួត ផ្សារ PC ប៉េងហួតស្ទឹងមានជ័យ និងប៉េងហួតផ្លូវជាតិ6អា។ គម្រោងបុរី ប៉េង ហួតមានតម្លៃចាប់ពី ៦០,០០០ ដុល្លារឡើងទៅអាស្រ័យទៅតាមប្រភេទលំនៅដ្ឋាន បុរីប៉េងហ៊ួតបានឈ្នះពានរង្វាន់ការអភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៦។ អស់រយៈពេល ១០ ឆ្នាំកន្លងមកទៅលើគុណភាពសំណង់ និងការរចនាម៉ូតគេហដ្ឋានទាន់សម័យជាមួយបទពិសោធន៍យូរឆ្នាំមកហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សំណង់អគារលំនៅដ្ឋានទទួលបានទំនុកចិត្តពីអតិថិជន។ ដូចរៀបរាប់ខាងលើក្រុមហ៊ុនបុរីប៉េង ហ៊ួត បានសម្រេចគម្រោងជាច្រើនហើយពេលថ្មីៗនេះក៏មានគម្រោងដូចជាគម្រោង The Star Premier ស្ថិតតាមបណ្តោយផ្លូវជា សុផារ៉ា និងគម្រោង The Star Premier ស្ថិតតាមបណ្តោយផ្លូវ ៦ អា។ លោកអ្នកអាចធ្វើការទំនាក់ទំនងដើម្បីសាកសួរព័ត៌មានបន្ថែមដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃមានការផ្តល់ជូនប្រភេទផ្ទះផ្សេងៗគ្នាតាមតម្រូវការនិងទំហំដែលលោកអ្នកពេញចិត្ត។២. បុរី មេគង្គរ៉ូយ៉ាល់គម្រោងបុរីឌឹមេគង្គរ៉ូយ៉ាល់ជាគម្រោងស្ថិតនៅក្រោមការអភិវឌ្ឍន៍មេគង្គភ្នំពេញឌីវើឡុបមេនខូភើរេ សិនគីជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ។ គម្រោងបុរីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦អានៅជិតសាលាកសិកម្មព្រែកលាភ។  ជាគ​ម្រោងបុរីដែលមានទីតំាងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​6អាមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះល្វែង វីឡាទោលវីឡាកូនកាត់ និងផ្ទះអាជីវកម្មហើយតម្លៃលក់ចាប់ពី ១០០,០០០ ដុល្លារ។ គម្រោងបុរីនេះវាសាកសមបំផុតសម្រាប់ប្រជាជនខ្មែរវាជាបរិបទរស់នៅប្រកបដោយសុវត្ថិភាព និងស្តង់ដាររស់នៅបែបទាន់សម័យ ដូច្នេះហើយបានជាក្រុមហ៊ុនយើងបានសម្រេចចិត្តអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី។ គម្រោងបុរីនេះពិតជាពិសេសវាមានទីតាំងរស់នៅដ៏មានភាពប្រសើរនៅតាមបណ្តោយផ្លូវជាតិ៦អាដែលទក្រុងរណបថ្មី និងជាផ្លូវជាតិសម្រាប់ឆ្លងកាត់ទៅខេត្តធំៗមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាបជាដើមអមដោយទេសភាពមាត់ទន្លេដ៏ស្រស់ស្អាតរស់នៅប្រកបដោយសុភមង្គល និងឱកាស វិនិយោគដ៏ធំសម្បើមជាមួយនឹងបុរីឌឺមេគង្គរ៉ូយ៉ាល់។៣. បុរី ពិភពថ្មី ជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ១០ឆ្នាំមកហើយ ក្នុងការសាងសង់លំនៅដ្ឋានប្រមាណ ១០,០០០ យូនីត។  ក្រុមហ៊ុ​ននេះបានផ្តល់ទំនុកចិត្ត និងគុណភាពសម្រាប់អ្នកទិញយ៉ាងពិតប្រាកដ។ គម្រោងបុរីពិភពថ្មីមានទីតាំងដូចជា៖ បឹងឈូក ផ្សារប៉េ សេ កាំប៊ូល ចំការដូង ហើយថ្មីៗនេះក៏មានគម្រោងសាងសង់ដ៏មានសក្តានុពលសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ដែលមានទីតាំងស្ថិតនៅផ្លូវ ជា សុផារ៉ា និងក្រុងតាខ្មៅ។ គម្រោងលំនៅដ្ឋានរបស់បុរីពិភពថ្មីពិតជាសាកសមអ្នកដែលមានជីវភាពមធ្យមតម្លៃលក់ចាប់ពី ៦០,០០០ ដុល្លារ។៤. បុរី ភ្នំពេញថ្មី មានគម្រោងជាច្រើនដែលមានទីតាំងជាច្រើននៅក្នុងក្រុងភ្នំពេញជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍បុរីភ្នំពេញមានគម្រោងសរុបចំនួន៨។ នៅពេលថ្មីៗនេះដែលមានទីតាំងនៅតាមបណ្តោយផ្លូវជា សុផារ៉ា ហើយមានប្រភេទវីឡា ផ្ទះល្វែងដែលមានទំហំ និងប្រភេទផ្ទះច្រើនប្រភេទ។ តម្លៃលក់ចាប់ពី១០០,០០០ដុល្លារទៅ ៥០០,០០០ ដុល្លារគម្រោងចុងក្រោយនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៦ហិកតាចំណែកឯការបញ្ជាទិញនិងកក់បានធ្វើឡើងបណ្តើរៗហើយ។៥. បុរី មហាសែនសុខ ជាគម្រោងលំនៅដ្ឋានស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនជប៉ុនដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Creed Group។ មានលំនៅដ្ឋានប្រមាណ៦៨៣ខ្នងដែលសាងសង់លើផ្ទៃដី១១៤,០០៥ម៉ែត្រការ៉េ។ គម្រោងលំនៅដ្ឋានដែលផ្តល់ជូននៅស្តង់ដាររស់នៅយ៉ាងល្អប្រសើរផ្តល់ជូននូវប្រភេទលំនៅដ្ឋានជាច្រើនប្រភេទដូចជា៖ ផ្ទះល្វែង វីឡាទោល វីឡាឃីង វីឡាឃ្វីន និងផ្ទះល្វែងអាជីវកម្ម លើសពីនេះមានសួនកំសាន្ត អាងហាងទឹក ក្លឹបហាត់ប្រាណជាដើម។ រស់នៅជាមួយជីវិតដ៏ ស្រស់បំព្រងក្នុងគម្រោងបុរីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ជប៉ុនដែលមានតម្លៃលក់ចាប់ពី ៤០,០០០ដុល្លារ។៦. បុរី អង្គរភ្នំពេញបានសាងសង់លំនៅដ្ឋានស្នាក់នៅសម្រាប់ប្រជាជនលក្ខណៈបុរីដែលផ្តល់ជូននូវស្តង់ដាររស់នៅខ្ពស់។ រាល់ការសាងសង់គម្រោងនីមួយៗធ្វើឡើងប្រកបដោយគុណភាព សោភ័ណ្ឌភាពហើយប្រភេទលំនៅដ្ឋានមានដូចជា៖ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះវីឡាជាច្រើនប្រភេទទៀត។ រាល់គម្រោងលំនៅដ្ឋានដែលសាងសង់ដោយក្រុមហ៊ុនបុរីអង្គរភ្នំពេញបានបញ្ចប់តែងតែទទួលបានការ គាំទ្រពីអ្នកទិញ។ លោកអ្នកអាចស្វែងរកទិញ និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះអំពីគម្រោងបុរីអង្គរភ្នំពេញIគម្រោងបុរីអង្គរភ្នំពេញ II និងគម្រោងបុរីអង្គរភ្នំពេញIII ដែលតម្លៃលក់លំនៅដ្ឋានចាប់ពី ១០០,០០០ ដុល្លារ។៧. បុរី ហាយទិក ជាគម្រោងបុរីដ៏មានប្រជាប្រិយភាពមួយដែរក្នុងចំណោមគម្រោងបុរីធំៗនៅក្នុងក្រុងភ្នំពេញ។ មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខមួយចំងាយ ៨០០ ម៉ែត្រពីស្ពានព្រះមន្នីវង្ស ភូមបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លំនៅដ្ឋានទាំងឡាយត្រូវបានស្ថាបនាឡើងដោយគុណភាព និងបានត្រួតពិនិត្យយ៉ាងល្អឥតខ្ចោះ ទាំងវីឡាទោលនិងវីឡាភ្លោះដែលមានតម្លៃលក់ប្រមាណ ៣០០,០០០ដុល្លារ . . .។៩. បុរី អរគីដេវីឡា ជាលំនៅដ្ឋានប្រកបដោយស្តង់ដារខ្ពស់លំនៅដ្ឋានឯកជនប្រណិតរបស់គម្រោងបុរីអរគីដេវីឡា។ មានទីតាំងស្ថិតនៅសែនសុខទឹកថ្លានិងគម្រោងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។ លំនៅដ្ឋានលក់ក្នុងតម្លៃចាប់ពី ១៥០,០០០ដុល្លារឡើងទៅ រស់នៅក្នុងលំនៅដ្ឋានដែលប្រកបដោយភាពសុខសាន្តលើសពីការស្នាក់នៅគម្រោងនេះក៏បានផ្តល់ជូនជីវិតរស់នៅយា៉ងសំបូរបែបមានដូចជា៖ អាងហែលទឹក សួនកំសាន្ត កន្លែងក្មេងលេង ក្លឹបកីឡាជាដើម។៩. បុរី ហ្រ្គេនភ្នំពេញ បានចេញគម្រោងក្នុងការសាងសង់លំនៅដ្ឋានដែលស្ថិតនៅទីក្រុងរណបទៅកាន់ ក្រុងភ្នំពេញគម្រោងនេះវាពិតជាទីតាំងដែលសម្រាប់ធ្វើការពង្រីកការរស់នៅថ្មីរបស់ប្រជាជនពិតប្រាកដតួយ៉ាជាទីក្រុងអភិវឌ្ឍន៍ថ្មីមួយផងដែរ។ គម្រោងហ្គ្រេនភ្នំពេញផ្តល់ជូនលំនៅដ្ឋានឯកជនច្រើនប្រភេទផ្សេងៗគ្នាដូចជាវីឡា និងផ្ទះល្វែងជាដើមមានទំហំខុសៗគ្នាផងដែរ។ ដែលមានតម្លៃចាប់ពី ១០០,០០០ ដុល្លារទៅ ២០០,០០០ ដុល្លាឡើងទៅរស់នៅប្រកបដោយភាពទាន់សម័យ និងសុវត្ថិភាពជាមួយនឹងលំនៅដ្ឋានដែលធ្វើឲ្យគ្រួសាររបស់លោកអ្នកមានភាពកក់ក្តៅ។10. បុរី លឹម ឈាងហាក់ ជាក្រុមហ៊ុនសាងសង់គម្រោងលំនៅដ្ឋានដែលបានបង្កើតនៅឆ្នាំ ១៩៩០ យើងគឹជាអ្នកនាំមុខក្នុងការសាងសង់ផ្ទះល្វែងប្រកបដោយភាពទាក់ទាញនិងគួរអោយចង់រស់នៅសម្រាប់គ្រប់ក្រុមគ្រួសារក្នុង​ភ្នំពេញដោយគិតទៅលើតម្រូវការនៃអតិថិជន។ យើងកំពុងតែបន្តការលូតលាស់និងទទួលបាននូវកិតិ្តសព្ទជាអ្នកដឹកនាំនៅក្នងសហគ្រាសសាងសង់នៅក្នុងទីក្រុងភ្នំពេញកម្ពុជា។ មានគម្រោងជាច្រើនដែលបានសាងសង់រួច និងកំពុងសាងសង់គម្រោងទាំងនោះមានទីតាំងស្ថិតនៅចោមចៅ ចំការដូង ស្ទឹងមានជ័យ វាលស្បូវ ភ្នំពេញថ្មីជាដើម ហើយមានប្រភេទផ្ទះវីឡា ផ្ទះល្វែង ផ្ទះល្វែងអាជីវក​ម្មដែលមានតម្លៃលក់ប្រមាណ ៦០,០០០ដុល្លារ។គម្រោងបុរីក្នុងក្រុងភ្នំពេញពិតជាឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យមានការប្រកួតប្រជែងយ៉ាខ្លាំងក្នុងទីផ្សារដូចនេះទាំងគុណភាព និងស្តង់ដារការសាងសង់កាន់តែមានភាពប្រសើរឡើង។ ចំណែកឯការផ្តល់ជូនពិសេសក៏មានភាពសម្បូរបែបដែលផ្តល់ភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អតិថិជន៕ស្វែងយល់បន្ថែមគម្រោងបុរីជាច្រើនតាមរយៈ Realestate.com.kh
អចលនទ្រព្យប្រទេសកម្ពុជា៖ ទីផ្សារដ៏មានតម្លាភាពមួយជាមួយក្រុមហ៊ុន NC Max World Co. Ltd
អចលនទ្រព្យប្រទេសកម្ពុជា៖ ទីផ្សារដ៏មានតម្លាភាពមួយជាមួយក្រុមហ៊ុន NC Max World Co. Ltd
June 6, 2022, 5:04 p.m.
Realestate News
នៅក្នុងទីផ្សារដែលប្រកួតប្រជែងខ្ពស់ និងមានការផ្លាស់ប្តូរលឿនដូចជាទីផ្សារប្រទេសកម្ពុជា បានធ្វើឲ្យ ភ្នាក់ងារអចលនទ្រព្យមួយចំនួនកំពុងតែខិតខំធ្វើការយ៉ាងសកម្មនៅក្នុងវិស័យអចលនទ្រព្យ តួយ៉ាងដូច ជាក្រុមហ៊ុន NC Max World Co., Ltd។ ក្រុមហ៊ុននេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យ អចលនទ្រព្យ ដោយបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានជួបពិភាក្សាជាមួយលោក Toko Kobayashi ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន NC Max World Co. Ltd។ លោក Kobayashi មកពីប្រទេសជប៉ុនបានធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យអស់រយៈពេលជាង៣០ឆ្នាំមកហើយដោយទទួលបានបទពិសោធន៏មិនអាចកាត់ថ្លៃបាននៅក្នុងទីផ្សារសំខាន់ៗដូចជា៖ សហរដ្ឋអា មេរិក ជប៉ុន ម៉ាកាវ ថៃ អឺរ៉ុប និងប្រទេសកម្ពុជា។នៅពេលដែលយើងសួរថាហេតុអ្វីបានជាលោកជ្រើសរើសធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា លោក Kobayashi បាននិយាយថា៖ “កម្ពុជានាពេលបច្ចុប្បន្នកំពុងតែផ្ដល់នូវឱកាសវិនិយោគដ៏សំខាន់មួយ សម្រាប់វិនិយោគិន” ហើយលោកជឿជាក់យ៉ាងមុតមាំថាឱកាសនេះនៅតែបន្តកើនឡើងនៅឆ្នាំខាងមុខៗទៀត។ការរីកចម្រើននៃទីផ្សារអចលនទ្រព្យត្រូវបានបញ្ជាក់ដោយរបាយការណ៏វិនិយោគសមាគមអាស៊ានបានថ្លែងថាចន្លោះខែមករានិងខែសីហាឆ្នាំ២០១៦ការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអចលន ទ្រព្យកម្ពុជាបានកើនឡើងដល់៧.២ពាន់លានដុល្លារ។ លោក Kobayashi ក៏បានបង្ហើបឱ្យដឹងដែរថាកម្ពុជាមានទាំងលំនៅដ្ឋានប្រណិត និងលំនៅដ្ឋានមាន តម្លៃសមរម្យដែលបានទាក់ទាញជនបរទេសដែលស្វែងរកជីវិតរស់នៅបែបទាន់សម័យកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបានឆ្លុះបញ្ចាំងផងដែរតាមរយៈរបាយការណ៍នៃការស្ទង់មតិរបស់ Global Retirement Index ដែលប្រទេសកម្ពុជាឈរក្នុងលំដាប់លេខ១ក្នុងចំណោម ប្រទេសចំនួនទាំង២៣ដែលមានតម្លៃទាបក្នុងការចាយវាយសម្រាប់ការរស់នៅ។ដោយសារតែបទពិសោធន៏ដ៏ទូលំទូលាយនៅក្នុងទីផ្សារអន្តរជាតិយើងបានសួរលោក Kobayashi ថាតើគាត់យល់យ៉ាងណាអំពីទីផ្សារក្នុងប្រទេសកម្ពុជា! លោកបាននិយាយថា “ប្រទេសកម្ពុជាមានច្បាប់ទន់ខ្សោយនៅឡើយក្នុងវិស័យអចលនទ្រព្យបើធៀបនឹងប្រទេសដទៃទៀតដែលខ្ញុំធ្លាប់បានធ្វើការ។”     ក្នុងប្រទេសកម្ពុជាក្នុងលក្ខខណ្ឌទទួលស្គាល់អាជ្ញាប័ណ្ណហាក់បីដូចជាមិនមានភាពតឹងរឹងប៉ុន្មាននោះទេដែលជាហេតុធ្វើឱ្យគ្រប់គ្នាអាចបង្កើតក្រុមហ៊ុនអចលនទ្រព្យបានយ៉ាងងាយស្រួល។ នេះបានបង្ហាញនូវបរិយាកាសគួរឲ្យភ័យខ្លាចនូវការធ្វើអាជីវកម្មដែលមិនគោរពវិជ្ជាជីវៈ ជាក់ស្តែងជនបរទេសតែងតែ ត្រូវបានគេបោកប្រាស់ដោយធ្វើការបំប៉ោងតម្លៃ។ លោក Kobayashi បាននិយាយទៀតថា “មនុសជាច្រើនបានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យដោយគិតថាពួកគេនឹងក្លាយជាអ្នកមានឆាប់ៗ ប៉ុន្តែពួកគេមិនបានយល់ទេថាជាក់ស្តែងរយៈពេល ជាមធ្យមដែល ភ្នាក់ងារអចលនទ្រព្យចំណាយពេលលក់អចលនទ្រព្យដំបូងគឺប្រហែលពី ៦ ទៅ ១២ខែ។ ការចំណាយពេលនេះភ្នាក់ងារអចលនទ្រព្យមិនទទួលបានកំរៃជើងសារអ្វីនោះទេ នេះជាហេតុធ្វើឲ្យ ពួកគេចាប់ផ្តើមធ្វើការងាររបស់ខ្លួនដោយគ្មានសេចក្តីទៀងត្រង់។” លោកក៏បានផ្តល់យោបល់បន្ថែមទៀតថា សម្រាប់អ្នកដែលចង់វិនិយោគក្នុងប្រទេសកម្ពុជាទាំងអស់គឺត្រូវពិនិត្យមើលឱ្យបាន ម៉ត់ចត់មុននឹងចុះហត្ថលេខាក្នុងកិច្ចសន្យា ឬក៏បង់ប្រាក់ណាមួយ។ ក្នុងនាមជាអ្នកមានជំនាញវិជ្ជាជីវៈជាមួយបទពិសោធន៏រាប់សិបឆ្នាំ លោក Kobayashi ចាត់ទុកថាវាជាកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់លោកដើម្បីធ្វើការងារដោយភាពស្មោះត្រង់។  ក្រុមហ៊ុន NC Max World Co. Ltd​ មានក្រុមការងារអាចជួយជនបរទេសក្នុងការស្វែងរកអចលនទ្រព្យដ៏ត្រឹមត្រូវដោយ ផ្អែកលើតម្រូវការផ្ទាល់ខ្លួននិងហិរញវត្ថុដែលពួកគេមាន។ទោះបីជាលក្ខណៈនេះមិនមានអ្វីថ្មីសម្រាប់ទីផ្សារអន្តរជាតិក៏ដោយអ្វីដែលធ្វើឲ្យលោល Kobayashi ខុសពីភ្នាក់ងារអចលនទ្រព្យដទៃទៀតដែលកំពុងតែប្រតិបត្តិការក្នុងប្រទេសកម្ពុជាគឺថាក្រុមការងាររបស់គាត់ធ្វើការយ៉ាងម៉ត់ចត់ទៅតាមព័ត៌មានក្នុងនាមជាអតិថិជនរបស់ខ្លួនដើម្បីធានាឱ្យការងារ សម្រេចបានដោយសុវត្ថិភាពនិងផ្តល់នូវទំនុកចិត្តខ្ពស់។លោក Kobayashi បានបន្តទៀតថា “ខ្ញុំមិនរំពឹងថាទទួលបានផលចំណេញឆាប់នោះទេយុទ្ធសាស្រ្តរបស់ខ្ញុំតែងតែផ្ដោតទៅលើការបង្កើតទំនាក់ទំនងរយៈពេលវែងនិងផ្អែកទៅលើសម្ដីស្មោះត្រង់របស់ខ្ញុំ។ ការទិញអចលនទ្រព្យគឺជាការទិញទ្រព្យដ៏សំខាន់មួយក្នុងជីវិតរបស់យើង ដូច្នេះហើយយើងមានកាតព្វកិច្ចមួយដើម្បីបង្ហាញពីភាពស្មោះត្រង់និងសុចរិតភាពចំពោះអតិថិជនរបស់យើងទាំងអស់ បន្ទាប់មកនោះអតិថិជននឹងសប្បាយចិត្តពួកគេនឹងមករកយើងទៀតពេលក្រោយ។”     ក្រុមការងាររបស់ក្រុមហ៊ុន NC Max World Co. Ltd មានក្រមសីលធម៌ក្នុងអាជីវកម្មរបស់ខ្លួន ក្នុងការងារជាក់ស្តែងពួកគេផ្តោតសំខាន់ទៅលើតម្លាភាពនិងការធ្វើការងារមួយក្នុងទីផ្សារដែលមានភាពច្បាស់ លាស់។ ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យដើម្បីវិនិយោគ ហើយចង់បានការទិញដោយសុវត្ថិភាព សូមចូលទៅកាន់គេហទំព័រ http://realestate.com.kh/max-world-real-estate/
ការណែនាំសម្រាប់វិនិយោគិន៖ ការវិនិយោគលើខុនដូនៅទីក្រុងភ្នំពេញ
ការណែនាំសម្រាប់វិនិយោគិន៖ ការវិនិយោគលើខុនដូនៅទីក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
Realestate News
ការវិនិយោគលើខុនដូ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អ្នកអភិឌ្ឍន៍បានចាប់ផ្តើមផ្លាស់ប្តូរនូវទិសដៅវិនិយោគរបស់ខ្លួនទៅរកការ​វិនិយោគជាប្រភេទលំនៅដ្ឋានខុនដូដើម្បីបំពេញទៅតាមតម្រូវការរបស់មនុស្យសម័យថ្មី។ខុនដូគឺជាប្រភេទលំនៅដ្ឋានបែបទំនើបនិងមានលក្ខណៈប្រណិត។ ខុនដូមានលក្ខណៈពិសេសខុសពីប្រភេទ លំនៅដ្ឋានផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។​ ខុនដូបានផ្តល់ផលចំណេញច្រើនសម្រាប់អ្នកធ្វើការងារនៅក្នុងក្រុងដោយផ្តល់ជូនភាពងាយស្រួលក្នុងការធ្វើដំណើរដោយសារតែចរាចរណ៍កាន់តែមានការលំបាកខ្លាំងឡើង។ ជាងនេះទៅទៀតខុនដូជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រស់នៅក្នុងបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងរួមមាន៖ សាលារៀន អគារពាណិជ្ជកម្ម និងសេវាកម្មល្អៗជាច្រើនទៀតដែលធ្វើឲ្យជីវិតរស់នៅរបស់អ្នកកាន់តែមានភាពទាន់សម័យ។ ការវិនិយោគលើអចលនទ្រព្យប្រកបដោយភាពជោគជ័យ គឺជាជំហានដ៏ធំមួយដែលវិនិយោគិនត្រូវពិចារ ណាឲ្យបានច្បាស់លាស់ និងសម្រេចចិត្តវិនិយោគឲ្យបានត្រឹមត្រូវដើម្បីការពារការខាតបង់ការចំណាយលើសកំណត់ ឫក៏ចំណាយពេលឥតប្រយោជន៍លើបញ្ហាដែលមិនចង់បាន។ ប្រសិនបើកំពុងពិចារណាលើការវិនិយោគខុនដូនៅភ្នំពេញអ្នកត្រូវពិចារណាលើចំណុចមួយចំនួន។ ទោះបីជាការវិនិយោគក្នុងវិស័យ អចលនទ្រព្យជាប្រធានបទដ៏ធំមួយក៏ដោយ អត្ថបទខាងក្រោមនេះជាព័ត៌មានប្រយោជន៍មួយចំនួនដែលយើងចង់ឲ្យវិនិយោគិនពិ​ចារណា។ តើតំបន់ណាខ្លះដែលមានសក្តានុពលសម្រាប់វិនិយោគខុនដូនៅភ្នំពេញ?នៅពេលដែលនិយាយតំបន់ដែលមានសក្តានុពលសម្រាប់ខុនដូ សម្រាប់បច្ចុប្បន្នគេមិនអាចមើល រំលងពីខណ្ឌចំការមន ដែលមានសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ និងទួលទំពូង។ ជាក់ស្តែងក្នុងតំបន់បឹងកេងកង១មានគម្រោងខុនដូ ដូចជា៖ ខុនដូ Imperial Crown, គម្រោងខុនដូ 88 Suite។ នៅក្នុងខណ្ឌចំការមនមានគម្រោងខុនដូផ្សេងទៀតដូចជាខុនដូ East View  គម្រោងខុនដូ  East commercial Centre គម្រោងខុនដូ​ The Penthouse Residence គម្រោងខុនដូ The Bridge គម្រោខុនដូ Habitat និងផ្សេងៗ ទៀត។ស្វែងយល់អំពីបឹងកេងកង១! តើទួលគោលជាតំបន់មានសក្តានុពលសម្រាប់វិនិយោគខុនដូដែរឫទេ? ​ហើយចំណែកខណ្ឌដទៃទៀតមាន លក្ខណៈដូចម៉េចដែរ? បច្ចុប្បន្នទួលគោកបានក្លាយជាគោលដៅអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន និងពាណិជ្ជកម្មរបស់ទីក្រុងបើទោះបីជា តំបន់នេះមិនទាន់មានលក្ខណៈដូចនៅខណ្ឌចំការមនក៏ដោយ។ ប៉ុន្តែអ្នកអភិវឌ្ឍន៍រំពឹងថាថ្ងៃអនាគតដ៏ខ្លីខាង មុខទួលគោកក៏នឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍន៍វិស័យលំនៅដ្ឋានជាពិសេសខុនដូ។គេឃើញមានគម្រោងខុនដូធំៗមួយចំនួនបានចាប់ដំណើរការ ហើយនឹងបញ្ចប់ការសាងសង់នៅពេលខាងមុខ នៅតំបន់នេះរួមមាន៖ គម្រោងខុនដូ TK Royal One ដែលស្ថិតនៅទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោងខុនដូ Apennines នៅបឹងកក់ទី២  គម្រោង The Gateway ដែលស្ថិតនៅជាប់ជាមួយនឹងគម្រោង Parkson Mall ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។ ស្វែងយល់ពីតំបន់ទួលគោក!តើអតិជនបែបណាដែលចង់រស់នៅខុនដូ?ការរស់នៅក្នុងខុនដូ គឺជាជីវិតរស់នៅបែបទំនើបផ្តោតសំខាន់លើភាពឯកជន ភាពងាយស្រួល ផាសុកភាព និងសុវត្ថិភាព។ ខុនដូភាគច្រើនត្រូវបានកាន់កាប់ដោយជនបរទេសខណៈពេលដែលជនជាតិខ្មែរចូលចិត្តរស់នៅបែបប្រពៃណី ហើយចូលចិត្តរស់នៅជាមួយក្រុមគ្រួសារមានសមាជិកច្រើននៅក្នុងផ្ទះជាប់ដីដែលងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ជាច្រើនជាមានការរំពឹងទុកថាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀតជនជាតិខ្មែរនិងផ្លាស់ប្តូរនិន្នាការនេះ ហើយនឹងចាប់ផ្តើមផ្លាស់ប្តូរពីការរស់នៅ ក្នុងផ្ទះបុរី ឫផ្ទះល្វែង ទៅកាន់ខុនដូវិញ។  អានអត្ថបទបន្ថែមនៅទីនេះ! តើតំបន់ណាខ្លះដែលជនបរទេសចូលចិត្តរស់នៅ? ខណ្ឌចំកាមន៖ សង្កាត់ពេញនិយមបំផុតចំនួន៤ដូចជា៖ សង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣និងសង្កាត់ ទួលទំពូង។ សង្កាត់ទាំងនេះមានការពេញនិយមដោយសារតែ នៅតំបន់ទាំងនេះនៅចំកណ្តាលរាជធានីភ្នំពេញនិងមានបណ្តុំនៃអាជីវកម្មគ្រប់ប្រភេទដូចជា៖ ហាងកាហ្វេ ហាងស្រា បារ ខារ៉ាអូខេ ក្លឹបកំសាន្ត ស្ទីម សូណា កន្លែងហាត់ប្រាណ ភោជនីដ្ឋាន និងសេវាកម្មចម្រុះសព្វបែបយ៉ាងមានទាំងអស់នៅក្នុងតំបន់ទាំងនេះ។  ខណ្ឌដូនពេញ៖ខណ្ឌដូនពេញគឺជាតំបន់មួយទៀត ដែលមានការពេញនិយមសម្រាប់ការរស់នៅរបស់ជនបរទេសនៅក្នុង ភ្នំពេញ។  តំបន់នេះក៏មានកន្លែងកំសាន្តមួយចំនួនផងដែរជាពិសេសតំបន់ទេសចរណ៍ មាត់ទន្លេដ៏ស្រស់ស្អាត និងព្រះបរមរាជវាំង។ មានសង្កាត់ចំនួនដែលមានជនបរទេសចូលចិត្តរស់នៅច្រើនដូចជា៖ សង្កាត់ផ្សារ កណ្តាល១ ផ្សារកណ្តាល២ ផ្សារចាស់ និងសង្កាត់ជ័យជំនះ។សិក្សាពីតំបន់ដូនពេញនៅទីនេះ! តើអ្នកត្រូវស្វែងរកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានវិជ្ជាជីវៈត្រឹមត្រូវសម្រាប់ការវិនិយោគខុនដូ របស់អ្នកដែរឬទេ? ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យគឺជាក្រុមហ៊ុនដែលទទួលខុសត្រូវលើប្រតិបត្តិការការថែទាំ ការគ្រប់គ្រងទូទៅលើអចលនទ្រព្យ។ ការគ្រប់គ្រងនេះត្រូវធ្វើឡើងលើផ្នែកទូទៅទាំងអស់លើអចលនទ្រព្យជំនួស ឲ្យម្ចាស់អចលនទ្រព្យ។ នៅពេលសម្រេចចិត្តវិនិយោគលើខុនដូត្រូវប្រាកដថាអ្នកបានធ្វើការសិក្សាពីក្រុមហ៊ុន គ្រប់គ្រងអចលនទ្រព្យឲ្យទទួលខុសត្រូវលើ គម្រោងអភិវឌ្ឍន៍របស់អ្នក។ សូមចាំថាក្រុមហ៊ុននឹងយកចិត្តមើលការខុសត្រូវនិងគ្រប់គ្រងលើ​តំបន់ទូទៅហើយសេវាកម្មនេះត្រូវធ្វើឡើងសម្រាប់សេវាកម្មខុនដូ ដូច្នេះជាការចាំបាច់អ្នកត្រូវស្វែងរកក្រុមហ៊ុនមួយដែលមានសមត្ថភាពនិងបទពិសោធន៍ច្បាស់លាស់។​ សិក្សាបន្ថែមពីភាពខ្វះខាតគុណភាពនៃការគ្រប់គ្រងអចលនទ្រព្យអាចធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងទីផ្សារអភិវឌ្ឍន៏គម្រោងថ្មី!តើអ្នកជាជនបរទេសដែលចង់វិនិយោគលើខុនដូដែរឬទេ? នេះជាកម្មសិទ្ធិកាន់កាន់លើអចលនទ្រព្យ នៅកម្ពុជា៖ជនបរទេសគឺមិនមានសិទ្ធិទិញដី ឬអចលនទ្រព្យជាប់ដីនៅក្នុងប្រទេសកម្ពុជាបានទេ នេះបើ​យោងទៅតាមច្បាប់ភូមិបាលឆ្នាំ២០០១និងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ទោះជាយ៉ាងណាជនបរទេសអាចកាន់កាប់លើក្រុមហ៊ុន ឬអចលនទ្រព្យបានក្នុងករណីបង្កើតក្រុមហ៊ុនដែលមានភាគហ៊ុនជាមួយជនជាតិខ្មែរ។ ភាគីតំណាង៖ ទម្រង់នេះត្រូវបានប្រើប្រាស់ដោយជនរទេសមួយចំនួនដើម្បីកាន់កាប់លើដីធ្លី ឬអចលនទ្រព្យដែលជាប់ដីនៅក្នុងប្រទេស។ វិធីនេះមានភាពងាយស្រួលឆាប់រហ័សនិងចំណាយតិច។ ជាទូទៅជន បរទេសតែងតែទិញអចលនទ្រព្យនៅកម្ពុជា។ សិទ្ធិកាន់កាប់ត្រូវផ្ទេរពីប្លង់អចលនទ្រព្យទៅជាឈ្មោះរបស់ភាគីតំណាង។ នៅពេលដែលទទួលបានប្លង់កាន់កាប់ដែលបានចុះឈ្មោះនៅការិយាល័យសង្កាត់គឺ​អាចដាក់ជាអ៊ីប៉ូតែកនិងជួលបានរយៈពេលវែង។ ឯកសារផ្លូវច្បាប់់គឺត្រូវចុះហត្ថលេខាទាំងភាសាខ្មែរនិងភាសាអង់គ្លេសបន្ទាប់មកជនបរទេស អាចត្រូវរក្សាទុកនូវប្លង់អចលនទ្រព្យនោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីភាគីតំណាងសូមស្វែងយល់ពីការណែនាំពីទម្រង់ភាគីតំណាងនៅទីនេះ! ប្លង់កម្មសិទ្ធិរួម៖ ប្លង់កម្មសិទ្ធិរួមជាទម្រង់នៃវិញ្ញាបនបត្រកម្មសិទ្ធិសម្រាប់យូនីតនីមួយៗនៅក្នុងអគារ សហ កម្មសិទ្ធិ។ ក្នុងនោះមានច្បាប់គោលនយោបាយ និងការធ្វើវិសោធនកម្មលើច្បាប់នៅកម្ពុជាដើម្បីការពារលើការកាន់កាប់ខុនដូ និងយន្តកម្មនៃការចេញប្លង់កម្មសិទ្ធិរួម។ ជនបរទេសគឺមិនអនុញ្ញាតឲ្យកាន់កាប់លើយូនីតនៅជាន់ផ្ទាល់ដីនៅឡើយ​ ម្យ៉ាងវិញទៀតជនបរទេសក៏មិនអនុញ្ញាតឲ្យកាន់កាប់លើសពី៧០%នៃយូនីតនៅក្នុងអគារទាំងមូលដែរ។សម្រាប់ព័ត៌មានលំអិតអំពីប្លង់កម្មសិទ្ធិរួម សូមមើលនៅទីនេះ! កាតព្វកិច្ច៖ ការផ្ទេរប្លង់សហកម្មសិទ្ធិមួយត្រូវចំណាយប្រមាណ៤%នៃតម្លៃអចលនទ្រព្យសរុបដែលបានវាយតម្លៃនិងកំណត់ដោយមន្រ្តីសុរិយោដី។ តើការលក់គម្រោងខុនដូមុនគម្រោង ជាការវិនិយោគមានសក្តានុពលដែលឬទេ? ការលក់មុនគម្រោងសំដៅដល់ការទិញយូនីតខុនដូមុនពេលបញ្ចប់ការសាងសង់។​ យូនីតដែលបានលក់មុនគម្រោងទាំងអស់ជាធម្មតាបានបង្ហាញពីគុណសម្បត្តិមួយចំនួនដូចជា៖ ការបញ្ចុះតម្លៃនិងអាចផ្តល់ត្រលប់មកវិញផលចំណេញពីការវិនិយោគយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ជារឿយៗមានបំណង​ពន្យារពេលសាងសង់របស់ខ្លួនរីឯអ្នកទិញត្រូវបានផ្តល់យោបល់ឲ្យមានការប្រឹក្សាយោបល់ជាមួយមេធាវី និងដាក់បញ្ចូលនូវលក្ខខណ្ឌរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងជាពិសេសទាក់ទងជាមួយនឹងកាលបរិច្ឆេទនៃ ការបញ្ចប់ការសាងសង់ និងចំនួនប្រាក់កក់។ ហេតុអ្វីអ្នកគួរសម្រេចចិត្តលើការវិនិយោគខុនដូនៅភ្នំពេញ?វិនិយោគិនអន្តរជាតិកំពុងតែសម្រុកចូលមកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជាដើម្បីស្វែងរកភាគហ៊ុនក្នុងទីផ្សារអចនលទ្រព្យថ្មីចុងក្រោយនៅក្នុងតំបន់អាស៊ី។ការប្រៀបធៀបតម្លៃទៅនឹងប្រទេសជិតខាង៖​ប្រទេសកម្ពុជាផ្តល់ជូននៅប្រភេទលំនៅដ្ឋានប្រណិតៗជាច្រើនប្រភេទ។ ប្រភេទលំនៅដ្ឋានទាំងនេះក៏ផ្តល់ ជូនស្តង់ដារគុណភាពនៃការរស់នៅសមរម្យ​​បើធៀបទៅនឹងប្រទេសជិតខាង។​ របាយការណ៍នៃការស្ទង់មតិ របស់ Global Retirement Index បានបង្ហាញថាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោម២៣ប្រទេសដែលមានការចំណាយតិចសម្រាប់ការរស់នៅ។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេដែលមានចំនួនជនបរទេសកាន់តែច្រើនឡើងចូលមកកម្ពុជា ដើម្បីស្វែងរកការរស់នៅបែបទាន់សម័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។យើងទៅតាមក្រុមហ៊ុន Bonna Realty បង្ហាញថាសម្រាប់ខុនដូប្រភេទAមានតម្លៃចន្លោះ២,៣០០ដុល្លារទៅ ៥,៧៩១ ដុល្លារក្នុង១ម៉ែត្រការ៉េ ប្រភេទBមានតម្លៃចាប់ពី១, ៧១៨ ដុល្លារទៅ៣,៧២៥ដុល្លារក្នុង១ម៉ែត្រការ៉េ និងប្រភេទCដែលមានតម្លៃចាប់ពី៧៨៩ដុល្លារទៅ១,៧០០​ដុល្លារក្នុង​១ម៉ែត្រការ៉េ។ ធៀបទៅនឹងប្រទេសវៀតណាមយោងទៅតាមរបាយការណ៍ក្រុមហ៊ុន​ CBRE Vietnam ខុនដូត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម២,០៤៦ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំណែកនៅទីក្រុងបាងកកមានខុនដូចំនួន៦ប្រភេទ៖ ប្រភេទ Super Luxury មានតម្លៃខ្ពស់ជាង៧,០៥៨ដុល្លារក្នុង១ម៉ែត្រការ៉េប្រភេទLuxuryមានតម្លៃ៤,៧៩៩ដុល្លារទៅ៧,០៥៧ដុល្លារ ក្នុង១​ម៉េត្រការ៉េប្រភេទ High End មានតម្លៃពី៣,៣៨៧ដុល្លារទៅ៤,៧៩៨ដុល្លារក្នុង១ម៉ែត្រការ៉េប្រភេទ Upper-Mid-range មានតម្លៃ​២,៥៤១ដុល្លារទៅ៣,៣៨៨ដុល្លារក្នុង១ម៉ែត្រការ៉េប្រភេទ Mid-range មានតម្លៃ១,៩៧៦ដុល្លារ ទៅ២,៥៤០ដុល្លារក្នុង១​ម៉ែត្រការ៉េ និងប្រភេទ Entry Level មានតម្លៃទាបជាង១,៩៧៤ម៉ែត្រការ៉េនេះបើតាមរបាយការណ៍ CBRE Thai ។  អនាគតនៃការផ្គត់ផ្គង់ខុនដូនៅភ្នំពេញ៖យោងទៅតាម របាយការណ៍សិក្សាទីផ្សាររបស់ CBRE Cambodia ត្រឹមត្រីមាសទី២បានព្យាករណ៍ថា បន្ថែមលើ២២,៤៦៤យូនីតនឹងកើនឡើងដល់២៥,២៥០យូនីតត្រឹមឆ្នាំ២០១៨ដែលកើនឡើងចំនួន៨០៦%។ លើសពីនេះទៅទៀតក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា​ត្រឹមឆ្នាំ២០២០មានខុនដូ៧៤គម្រោងដែលនឹងមានដល់២៤,៥៣៣យូនីតនៅក្នុងទីផ្សារលំនៅដ្ឋានដែលកើនឡើង៧ដងនៃចំនួនផ្គតផ្គង់សរុបដែលកើនឡើងដល់៧២៣.៥%។ ការព្យាករណ៍មួយធំជាងនេះទៀតដោយក្រុមហ៊ុន  Century21 Cambodia បានបង្ហាញថានៅឆ្នាំ២០២០ ការផ្គត់ផ្គង់ខុនដូនឹងកើនដល់ប្រមាណជា៣៧,៥៧០យូនីត។ការព្យាករណ៍ទាំងនេះមើលឃើញថា កម្ពុជាកំពុងតែអភិវឌ្ឍន៍យ៉ាងឆា​​ប់រហ័ស ហើយវិនិយោ​ គិនកំពុងតែមានទំនុកចិត្តខ្លាំងនៅក្នុងទីផ្សារ។ បច្ចុប្បន្នមានចំនួនជនបរទេសកាន់តែច្រើនឡើងបានផ្លាស់ប្តូរគោលដៅរស់នៅមកកាន់តំបន់អាស៊ី។ តើអ្នកជាម្នាក់ក្នុងចំណោមជនបរទេសទាំងនោះដែរឬទេ? សូមមើលគម្រោងខុនដូទាំងអស់នៅទីនេះ! ពិនិត្យមើលគម្រោងខុនដូជាច្រើននៅក្នុងប្រទេសកម្ពុជា៖
គម្រោងខុុនដូ The Apennines នឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខ...
គម្រោងខុុនដូ The Apennines នឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខ...
June 6, 2022, 5:06 p.m.
Realestate News
គម្រោងខុនដូ The Apennines នាំមកជូននូវភាពទាន់សម័យ និងផាសុកភាពសម្រាប់អ្នករស់នៅរបស់ខ្លួននៅពេលអនាគត ជាមួយគ្នានេះដែរគម្រោងនេះបានសាងសង់រួចរាល់១០០%ហើយ។ ឥឡូវនេះវាគឺជាពេលដែលអ្នកអភិវឌ្ឍន៏ត្រូវយកចិត្តទុកដាក់ចំពោះធនធានរបស់ខ្លួនក្នុងការតុបតែងរចនាម៉ូត ការបំពាក់គ្រឿងសង្ហារឹមការជ្រើសរើសនិងការបណ្ដុះបណ្ដាលបុគ្គលិកដើម្បីបម្រើសេវាកម្មដល់ល្អបំផុតសម្រាប់អ្នករស់នៅក្នុងខុនដូថ្មីមួយនេះ។ សម្រាប់អតិថិជនទាំងឡាយណាដែលទិញគម្រោងខុនដូ The Apennines នឹងមានជម្រើសក្នុងការទិញអាផាតមេនដែលមិនទាន់មានគ្រឿងសង្ហារឹម ឬទិញអាផាតមេនដែលមានបំពាក់គ្រឿងសង្ហារឹម និងតុបតែងរួចជាស្រាច់អាស្រ័យលើគំរូរចនាដែលបានផ្ដល់ជូនដោយក្រុមហ៊ុនអភិវឌ្ឍន៍ KHSI Investment។ គ្រឿងសង្ហារឹមទាំងអស់ត្រូវបាននាំចូលពីក្រៅប្រទេសហើយត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីផ្ដល់នូវផាសុកភាព និងភាពទាន់សម័យ។ទោះបីជាគម្រោងបានកំណត់ថាសាងសង់រួចរាល់នៅខែមករាឆ្នាំ២០១៨យ៉ាងណាក្ដី ជាក់ស្តែងការសាងសង់បានធ្វើឡើងយ៉ាងលឿនជាងអ្វីដែលបានរំពឹងទុកដែលការសាងសង់នឹងត្រូវបញ្ចប់ក្នុងខែកញ្ញាឆ្នាំ២០១៧។ជាង៥០%នៃគម្រោងនេះត្រូវបានលក់រួចរាល់ហើយ ក្នុងពេលបច្ចុប្បន្នគម្រោងកំពុងតែផ្ដល់ការបញ្ចុះតម្លៃ៦%ដល់អ្នកដែលមានបំណងទិញយូនីតណាមួយ។ ជាងនេះទៅទៀតមានអតិថិជនអន្តរជាតិសំខាន់ៗជាច្រើនបានចាប់អារម្មណ៍លើគម្រោងនេះតួយ៉ាងជនជាតិសង្ហបុរីនិងជនជាតិខ្មែរមួយចំនួនផងដែរ។ គម្រោងអភិវឌ្ឍន៏នេះមានកម្ពស់១៧ជាន់ដែលមានតម្លៃចាប់ពី១៧០,០០០ដុល្លារសម្រាប់យូនីតដែលមាន១បន្ទប់គេង និងតម្លៃ៣៣០,០០០ដុល្លារសម្រាប់យូនីតអាផាតមេនដែលមាន៣បន្ទប់គេង។តើគម្រោង Apennines មានអ្វីខ្លះទៀតក្រៅពីនោះ? គម្រោងអភិវឌ្ឍន៏ The Apennines ជាគម្រោងដែលឈានមុខគេដែលផ្តល់ជូននូវភាពពិសេសដូចជា៖ គុណភាពសំណង់​ហើយគឺជាខុនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធជណ្ដើរយន្តសម្រួលដល់ការចតយានយន្ត។  គុណសម្បត្តិនៃការប្រើប្រាស់ជណ្ដើរយន្តនេះគឺវាមានចំណតរៀងៗខ្លួនសម្រាប់ម្ចាស់លំនៅដ្ឋាននីមួយៗ ហើយវាគឺជាជណ្ដើយោងតែមួយគត់ដែលម្ចាស់លំនៅដ្ឋានអាចដាក់ឡានរបស់គាត់ទៅកន្លែងចំណតយ៉ាងងាយស្រួល ដែលអាចចំណេញពេលវេលានិងថាមពលបានយ៉ាងច្រើន។ លក្ខណៈពិសេសមួយផ្សេងទៀតនៃអគារគឺសំណង់អគារតែមួយគត់របស់វា​ពីព្រោះវាមានសរសរគ្រឹះពីជាន់ទី១ដល់ជាន់ទី៦តែប៉ុណ្ណោះក្រៅពីនោះមិនមានសរសរគ្រឺះទៀតទេ។ ការសាងសង់អផាតមេនជាមួយវិធីសាស្រ្តដូច្នេះអាចឱ្យយូនីតនីមួយៗមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។​សរុបសេចក្ដីមកអ្នកអភវិឌ្ឍន៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើយូនីតនីមួយៗ និងគ្រប់ផ្នែកនៃសំណង់ទាំងអស់ដើម្បី ធានាបាននូវភាពរឹងមាំគ្រប់យូនីតទាំងអស់។ គោលបំណងរបស់អ្នកអភិវឌ្ឍន៏គឺដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៏ថាពួកគេនៅក្នុងផ្ទះដ៏មានភាពកក់ក្តៅដែលមិនមានបញ្ហាអ្វីកើតឡើង។ សម្រាប់ហេតុផលនេះវិស្វករជំនាញបានខិតខំយ៉ាងយកចិត្តទុកដាក់យ៉ាងមុតមាំដោយសម្រិតសម្រាំងជ្រើសរើសគ្រឿងបរិក្ខារស្តង់ដារអន្តរជាតិដើម្បីធានានូវគុណភាពនៃអគារឲ្យមានភាពរឹងមាំគង់វង្សយូរអង្វែង។ទោះបីជាមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងការសាងសង់នៅក្រៅប្រទេសក្ដី ប៉ុន្តែនេះគឺជាគម្រោងទីមួយក្នុងប្រទេសកម្ពុជាសម្រាប់ KHSI Investment PTE LTD ហេតុនេះហើយបេសកម្មនេះត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីបង្កើននូវទំនុកចិត្ត និងការទទួលស្គាល់ស្នាដៃរបស់ខ្លួននៅក្នុងប្រទេស៕ ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ The Apennines ថ្ងៃនេះ!
គម្រោងអគារដ៏ធំស្កឹមស្កៃនៅកណ្តាលទីក្រុងភ្នំពេញ
គម្រោងអគារដ៏ធំស្កឹមស្កៃនៅកណ្តាលទីក្រុងភ្នំពេញ
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោង The Bridge ជាឈ្មោះនៃគម្រោងសាងសង់ដ៏ធំបំផុតចុងក្រោយបង្អស់ដែលនឹងក្លាយជាគម្រោងមួយដែលតំណាងឱ្យទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខ។ ប្រាកដណាស់គម្រោង The Bridge នឹងជាគម្រោងអភិវឌ្ឍន៏ចម្រុះដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ហើយពេលថ្មីៗនេះមានការប្រារព្ធកម្មវិធីបូកសរុបលទ្ធផលសាងសង់ប្រចាំខែធ្នូឆ្នាំ២០១៦នៅឯសណ្ឋាគារផ្កាយប្រាំសូហ្វីទែលភ្នំពេញកាលពីថ្ងៃសុក្រកន្លងទៅ។គម្រោង The Bridge គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នាកម្ពុជា-សិង្ហបុរីរវាងក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridgeLand កម្ពុជា។ វិនិយោគិនទាំងនេះបានសម្រេចចិត្តបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់៣០០លានដុល្លារសម្រាប់បញ្ចប់ការសាងសង់ទាំងស្រុងលើគម្រោងអគារភ្លោះទាំងពីរនេះ។ គម្រោងរំពឹងថាបញ្ចប់ការសាងសង់និងប្រគល់ជូនអតិថិជនរបស់ ខ្លួននៅក្នុងឆ្នាំ២០១៨។បើទោះបីជាមានគម្រោងអភិវឌ្ឍន៏ជាច្រើនកំពុងបានសាងសង់ឡើងក្នុងទីក្រុងក៏ដោយ ក៏គម្រោងអភិវឌ្ឍន៏ចម្រុះ The Bridge នៅតែជាគម្រោងដ៏ល្អមួយដែលមានទីតាំងស្ថិតនៅជិតកោះពេជ្រ ដែលអាចមើលឃើញទេសភាពទន្លេបាសាក់យ៉ាងស្រស់ស្អាត ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញផងដែរ។ គម្រោងនេះត្រូវបានសាងសង់ឡើងរួមផ្សំគ្នារវាងភាពទាន់សម័យភាពប្រណិត និងផាសុកភាពសម្រាប់អតិថិជនរបស់ខ្លួនជាពិសេសក៏បានសាសង់ឡើងដោយពិនិត្យពិច័យទៅលើក្បួនហ៊ុងស៊ុយផងដែរទាំងអស់នេះពិតជាការផ្តល់ជូនគ្រប់បែបយ៉ាងសម្រាប់អ្នករស់នៅ និងអ្នកប្រកបរបរអាជីវកម្ម។គម្រោង  The Bridge ត្រូវបានសាងសង់ឡើងស្ថិតនៅកណ្តាលក្រុងភ្នំពេញ ទល់មុខស្ថានទូតអូស្រ្តាលីក្នុងសង្កាត់ទន្លេបាសាក់។ គម្រោងខុនដូបំពាក់ដោយសម្ភារៈ ការិយាល័យនិងផ្សារទំនើបហើយវាស្ថិតនៅតំបន់ដ៏មានសក្តានុពលដែលផ្ដល់ឱ្យអ្នករស់នៅ និងអ្នកធ្វើអាជីវកម្មនូវជម្រើសដ៏ល្អក្នុងការរស់នៅធ្វើការនិងកម្សាន្តនៅក្នុងអគារមួយនេះ។ អ្នកអភិវឌ្ឍន៏កំពុងតែបានធ្វើការលើគម្រោងទីពីររបស់ខ្លួនដែលមានឈ្មោះថា The Peak ជាគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះស្ថិតនៅចម្ងាយប្រហែលជា១០០ម៉ែត្រពីគម្រោង The Bridge។ គម្រោង The Peak នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ និងផ្តល់ជូនរសនិយមបែបទាន់សម័យទាំងការរស់នៅនិងបំពេញការងារនៅក្នុងទីក្រុង។ សូមរកមើលព័ត៌មានគម្រោងថ្មីៗរបស់ក្រុងមហ៊ុន Oxleyនៅទីនេះ! សម្រាប់អ្នកដែលចាប់អារម្មណ៏លើគម្រោង The Bridge ឬ The Peak សូមមកមើលសំណង់គំរូរបស់យើងនៅផ្លូវសម្តេចហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភូមិ១៤ ភ្នំពេញ (ទល់មុខសណ្ឋាគារ Toyoko Inn) ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩២​ ៧៧៧ ៩២៥/ ០៩២ ៩២៦ ៩២៧ ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ឥឡូវនេះ!
The Second Cambodia Property Awards
The Second Cambodia Property Awards
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
Although relatively small, Cambodia’s real estate market scene is filled with industry-related events. It is that time of the year again when developers get the chance to see (or not) the payoff of their efforts and work, reassembled in the form of an award. For the second year in a row, the PropertyGuru Group is organizing the Cambodia Property Awards, which is set to be the biggest and most exclusive real estate awards event in the Kingdom.Last year, the debut event saw over 300 guests and VIPs, and was broadcast live on CTN’s Cambodia News Channel.Bringing together all the biggest developers in town and award them without upsetting anyone must be not an easy task. In order to find out more Realestate.com.kh met with Mr Terry Blackburn, Managing Director of PropertyGuru Asia Property Awards.The Cambodia Property Awards was launched in late 2015 as part of the then 10-year-old Asia Property Awards programme that began in Thailand in 2005 (which later on expanded to other seven countries across South East Asia and in China). Cambodia held its first gala dinner in February 2016, becoming the latest addition to the awards programme last year, which Terry described as “one of the last pieces of the puzzle.”Mr Terry believes that due to the Awards’ long history and earned credibility, they are in the right position to set a benchmark for quality within real estate, on a regional level.Developers of contemporary projects that will be completed within the next 18 months are now eligible to apply. Currently 22 categories are set for this year and each project will be evaluated by an independent panel of judges formed by top experts of the industry. The panel will be supervised by BDO, one of the world’s largest accounting and auditing firms, to ensure full transparency and conflict-free evaluations. But how can the Cambodia Property Awards set the benchmark for quality?Mr Terry explained that each project goes through a thorough onsite inspection, where the panel of experts reviews the viability of the construction and their quality, based on a verified checklist that covers different crucial aspects. This process – from nominations to choosing the winners – takes up to six months. Every real estate development is scrutinised, giving an extra assurance to future buyers. More importantly, based on existing rules of the Awards, developers who eventually win but fail to complete their projects by the established deadline, risk to have their award withdrawn. This gives assurance not only in terms of quality and design of a given development, but as well as its economic viability.Due to his familiarity with other Southeast Asian real estate markets, we have also asked Mr Terry’s thoughts on Cambodia compared to other countries where the Awards operate in, as well as the possibility of a real estate bubble: “In the upcoming months , when majority of the developments will be completed, we should have a better overview of what is being sold for occupation and what for investments. Of course a healthy market implies a high number occupants rather than speculative investments; if this will be the case for Cambodia, then a new wave of investments will come in, if not it might take a while before these projects are sold or rented out. In the latter case however, I do not see an imminent drop in price, since developers often work on tight margins.”When comparing Cambodia to other countries in Asia, Mr Terry stated: “I must say that Cambodia is small but certainly a fast-moving market, with plenty of room for everyone: I particularly see a big potential in the affordable housing, given that the Cambodian finance sector is more consolidated compared to other countries, such as for instance Myanmar, where all the payments still happen in cash and a proper mortgage system is not yet in place.”For developers who are interested in entering their properties in the Cambodia Property Awards, nominations will close on 27 January and entries on 3 February.Find more  real estate news on Realestate.com.kh