+85561 777 090
Logo

Recent Articles

តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
June 6, 2022, 5:06 p.m.
Realestate News
សញ្ញាបង្ហាញថាទីក្រុងភ្នំពេញមានការរីកចម្រើនខាងទីផ្សារអចលនទ្រព្យយ៉ាងខ្លាំង ទន្ទឹមនឹងនេះផងដែរវិនិយោគិននិងអ្នកអភិវឌ្ឍន៏ជាច្រើនក៏កំពុងតែក្រឡេកទៅមើលឆ្នេសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុផងដែរ។ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានពិភាក្សាជាមួយលោក Ross Wheble ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន  Knight Frank Cambodia ទាក់ទងទៅនឹងកត្តាខ្លះៗដែលធ្វើឱ្យមានកំណើនក្នុងវិស័យនេះនាពេលបច្ចុប្បន្ន។តើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធបែបណាបានជាធ្វើឱ្យមានការអភិវឌ្ឍន៏វិស័យអចនទ្រព្យក្នុងខេត្តព្រះសីហនុ? កត្តាសំខាន់ដែលជម្រុញឱ្យមានការអភិវឌ្ឍន៏អចលនទ្រព្យ និងការវិនិយោគគ្រប់ទីកន្លែងនៅលើពិភពលោកគឺហេដ្ឋារចនាសម្ព័ន្ធ។ ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនាពេលថ្មីៗគឺកំពុងតែបង្កើនទំនុកចិត្តវិនិយោគិនឱ្យមកវិនិយោគក្នុងភាគខាងត្បូងនៃប្រទេសកម្ពុជាកាន់តែច្រើនឡើង។ព្រលានយន្តហោះខេត្តព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតរបស់កម្ពុជា នេះបើយោងតាមប្រភពជាច្រើនបានរាយការណ៍ឲ្យដឹង។ នេះមានន័យថាក្រុមហ៊ុនអាកាសចរណ៏ជាច្រើនឹងហោះហើរដោយផ្ទាល់ពីតំបន់អន្តរជាតិមួយចំនួនទៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន Grand Union Group ជាក្រុមហ៊ុនអភិវឌ្ឍន៏គម្រោង  Dara Sakor នៅខេត្តកោះកុងដែលជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្តានុពលតំណាងឱ្យចំណុចពិសេសមួយដែលស្ថិតនៅមិនឆ្ងាយពីខេត្តមួយនេះ។នាពេលកន្លងមកនេះក្រុមហ៊ុនអាកាសចរណ៏ជាច្រើនបានស្ទាក់ស្ទើរក្នុងការហោះហើរទៅខេត្តព្រះសីហនុរហូតដល់មានបន្ទប់សណ្ឋាគារជាច្រើនបាននៅសល់។ ដូច្នេះហើយអ្នកអភិវឌ្ឍន៏មិនគួរសាងសង់ និងម្ចាស់សណ្ឋាគារមិនគួរធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុនោះទេពីព្រោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមិនដឹកអ្នកដំណើទៅកាន់ទីនេះដោយផ្ទាល់នោះទេ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះមានជើងហោះហើរថ្មីដោយផ្ទាល់ទៅក្រុងព្រះសីហនុ ដូច្នេះហើយមានសណ្ឋាគារប្រណិតៗជាច្រើនកំពុង​តែ​សាង​សង់ឡើង។ ជាក់ស្ដែងលោក  Alila ដែលសហស្ថាបនិក និងជាអតីតអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុនៃសណ្ឋាគារ  Aman Resorts ដោយមានផ្តល់សេវាកម្មបដិសណ្ឋារកិច្ចជាច្រើនដែលកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសជាង២០លើពិភពលោក នឹងសម្ភោធសណ្ឋារគារលំដាប់ផ្កាយ៥មួយនៅក្នុងខេត្តព្រះសីហនុ។ ចំណែកឯកោះក្របីផងដែរក៏នឹងត្រូវសាងសង់សណ្ឋាគារប្រណិតនៅក្នុងឆ្នាំ២០១៧ដែលមានការវិនិយោគដ៏ធំពីប្រទេសថៃ។ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរួចរាល់ហើយ នេះក៏ជាតំបន់សេដ្ឋកិច្ចដែលធំបំផុតក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយការបង្កើតរោងចក្រជាង៣០០នៅឆ្នាំ២០២០។ ជើង​ហោះ​ហើរថ្មីពីប្រទេសចិនមកកាន់ក្រុងព្រះសីហនុបានសម្ភោធនាពេលថ្មីៗនេះផងដែរ ដោយសារមានកិច្ចសហប្រតិបត្តិពិសេសទាក់ទងទៅនឹងជំនួញក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ ការបន្តពង្រីកផែសមុទ្រទឹកជ្រៅគឺជាកាត់បន្ថយតម្លៃដឹកជញ្ជូនតាមជើងទឹកសម្រាប់ឧស្សាហកម្មខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុគឺតំបន់សេដ្ឋពិសេស​ក្នុងស្រុកស្ទឹងហាវដែលមានអាជ្ងាប័ណ្ណក្នុងការសាងសង់កំពង់ផែទី២នាពេលឆាប់ៗនេះ។ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបានគ្រោងរួចរាល់ហើយ ហើយរំពឹងថានឹងសាង​សង់រួចដោយក្រុមហ៊ុន​សាងសង់ចិននៅក្នុងឆ្នាំ២០២០។ នេះមិនមែនត្រឹមតែជួយឲ្យមានភាពងាយស្រួលដល់អ្នកធ្វើដំណើនោះទេ ប៉ុន្តែនេះជាគន្លឹះពង្រឹងដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងរោងចក្រក្នុងទីក្រុងភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុផងដែរ។ តើរដ្ឋាភិបាលគួរតែមានផែនការអភវិឌ្ឍន៍តំបន់ឆ្នេរយ៉ាងដូចម្ដេចដើម្បីឱ្យត្រូវនឹងគម្រោងទាំងនេះ?តាមរយៈការវិនិយោគឯកជន រាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្រៀងផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់ឆ្នេរដោយមានធាតុសំខាន់ៗ​​ដែលកំពុងតែត្រូវបានពង្រឹងទាក់ទងនឹងការការពារ និងការថែរក្សាសម្បត្តិធម្មជាតិអេកូឡូស៊ីដូចជា៖ ច្រាំងសមុទ្រ និងព្រៃកោងកាង។ នៅពេលដែលគម្រោងទាំងនេះកំពុងតែគំរាមកំហែងដល់អាជីវកម្មមួយចំនួននាពេលបច្ចុប្បន្នជាពិសេសឆ្នេរអូឈើទាល ដោយមានការកែលំអនាពេលខាងមុខដើម្បីជាការទ្រទ្រង់ដល់ទេសចរណ៍ធម្មជាតិ។ ចំណែកផ្លូវតាមឆ្នេរសមុទ្រតភ្ជាប់ពីក្រុងព្រះសីហនុទៅខេត្តកំពត និងកែបផងដែរក៏ត្រូវបានប្រកាសថានឹងសាងសង់។តើគម្រោងអ្វីខ្លះដែលបានកំពុងតែសាងសង់នៅខេត្តមួយនេះ?មានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនបានសម្ភោធក្នុងខេត្តព្រះសីហនុ ទាំងនេះហើយបង្ហាញថាទីផ្សារខុនដូក្នុងខេត្តព្រះសីហនុកំពុងតែលូតលាស់។ គម្រោងអភិវឌ្ឍន៏ទាំងនោះមានដូចជា៖ គម្រោង D’Seaview គម្រោង Sunshine Bay គម្រោងខុនដូ  Blue Bay គម្រោងខុនដូ Royal Bayview គម្រោង The Scarlett  និងគម្រោង Blue Sky Tower។ ដូច្នេះហើយ ចាប់តាំងពីដើមឆ្នាំ២០១៦ទំហំវិនិយោគរាប់រយលានដុល្លារបានបោះទុនវិនិយោគក្នុងក្រុងព្រះ​សីហនុ រួមមានការវិនិយោគលើសណ្ឋាគារ កាស៊ីណូ និងការកំសាន្ត។ ដូចដឹងស្រាប់ហើយតួលេខនៃការផ្តល់អាជ្ញាប័ណ្ណកាស៊ីណូសង្កេតឃើញថាមាន កំណើនគួរឲ្យកត់សំគាល់ វាជាការវិនិយោគដ៏ច្រើនសម្បើមពីវិនិយោគិនចិន។ទន្ទឹមគ្នានេះដែរឆ្នេររាមដែលត្រូវបានគេដឹងថាជាផ្នែកមួយនៃខេត្តព្រះសីហនុដែលជាដីសម្បទានសេដ្ឋកិច្ចដ៏ធំប្រហែលជា ៣,៣០០ហិចតាកំពុងតែត្រូវបានអភិវឌ្ឍន៏ដោយវិនិយោគិនក្នុងស្រុកដោយមានការចូលរួមពីវិនិយោគិនបរទេស។ មានកិច្ចព្រមព្រៀងប្រមាណ១៥ដែលបានចុះហត្ថលេខាជាមួយទស្សនវិស័យរយៈពេលវែងនៃការបង្កើនគុណភាព និងប្រណិតភាពនៃវិស័យបដិសណ្ឋារកិច្ច រួមទាំងកន្លែងវាយកូនហ្គោល សណ្ឋាគារប្រណិតៗ កន្លែងកម្សាន្ត និងកន្លែងអេកូទេសចរណ៏។ កំពង់ផែដែលជួយដល់ការដឹកជញ្ជូនតាមសមុទ្រក៏នឹងត្រូវបានសាងសង់នៅទីនោះផងដែរ ដែលអាចទទួលបានការដឹកជញ្ជូនពីកន្លែងផ្សេងៗដូចជា៖ ប្រទេសចិន និងហុងកុង។ តើក្រុងព្រះសីហនុផ្ដោតទៅលើអ្វីខ្លះបើធៀបទៅនឹងទីក្រុងភ្នំពេញ?នៅពេលដែលយើងមើលទៅលើចំនួននៃខុនដូធៀបទៅនឹងចំនួនប្រជាជនគឺហាក់បីដូចជាមិនមានការផ្គត់ផ្គង់លើសតម្រូវការនោះទេ។ ប៉ុន្តែការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារខុនដូប្រណិតៗគឺមានពិតមែន  ហើយបច្ចុប្បន្នយើងកំពុងមើលឃើញពីការផ្លាស់ប្តូរទៅជាគម្រោងខុនដូដែលមានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុក។ កត្តាដែលជម្រុញឱ្យមានការទិញនិងមានទំនោរទៅរកទីផ្សារក្នុងស្រុកពីព្រោះ​តែមានតម្រូវការជួលច្រើន ចំណែកឯខុនដូប្រណិតៗគឺតែសម្រាប់ជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ វាអាចមានឱកាសសម្រាប់ទទួលប្រាក់ចំណេញពីការជួលរហូតដល់ពេលគម្រោងនោះបាន​សាងសង់រួចរាល់។ខេត្តព្រះសីហនុគឺជាតំបន់មួយផ្តល់ជូននូវតម្រូវការសម្បូរបែប ដែលមានមូលដ្ឋានច្រើនបែបសម្រាប់ការអភិវឌ្ឍន៍៖ ទេសចរណ៍គឺបានស្រូបយកទាំងជនបរទេស និងអ្នកក្នុងស្រុក ​ប៉ុន្តែក្នុងពេលដំណាលគ្នានេះវាក៏ជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់មួយដែលបានទាក់​ទាញ​ក្រុមហ៊ុនអន្តរជាតិជាច្រើនឲ្យមកវិនិយោគក្នុងខេត្តនេះផងដែរ។ ចំនួនជនបរទេសលំដាប់អ្នកមានរួមជាមួយនឹងកំណើននៃភ្ញៀវទេសចរណ៍ដែលនឹងបន្តកើនឡើងសម្រាប់ពេលអនាគត ទំាងអស់នេះជាកត្តាដែលអាចទាញចំណាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍ និងវិនិយោគិនយ៉ាងខ្លំាង។  ហេតុអ្វីមិនមែនជាខេត្តសៀមរាប? បើប្រៀបធៀបនឹងខេត្តសៀបរាប ខេត្តព្រះសីហនុផ្ដល់នូវសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែងជាងខេត្តសៀមរាប។​ ខេត្តសៀមរាបមានកន្លែងទេសចរណ៏ និងបន្តរីកចម្រើនដូចគ្នាប៉ុន្តែខេត្តព្រះសីហនុគឺមជ្ឍមណ្ឌលសេដ្ឋកិច្ចដែលវានឹងក្លាយជាខេត្តដែលមានតម្រូវការលំនៅដ្ឋានរយៈពេលវែងពីព្រោះប្រជាជនកំពុងតែកើនឡើង។ ជាងនេះទៅទៀតខេត្តសៀមរាបក៏ទាក់ទាញភ្ញៀវទេសចរផងដែរ ខេត្តនេះមានប្រាសាទអង្គរវត្តដែលជាបេតិកភ័ណ្ឌពិភពលោក ទោះជាយ៉ាងណានៅពេលដែលអ្នកទេសចរណ៍បានឃើញប្រាសាទនេះម្តងហើយ មើលទៅពួកគេអាចមិនត្រលប់មកមើលវាម្តងទៀតនោះទេ។ ក្រលេកមើលរម្មណីយដ្ឋានឆ្នេរសមុទ្រប្រសិនបើមានការអភិវឌ្ឍនឱ្យល្អវានឹងធ្វើឲ្យភ្ញៀវទេសចរណ៏មកទស្សនាម្តងហើយម្ដងទៀត ជាមួយនឹងការកើនឡើងភ្ញៀវទេសចរណ៏ពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាមួយផ្សេងទៀតដែលត្រូវយល់ដឹងនោះគឺទោះបីជាមិនអាចសម្រេចបានផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែវាមានធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ដែលនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តព្រះសីហនុនៅពេលដែលមានការបូមយករ៉ែទាំងនោះនាពេលអនាគត។និពន្ធដោយលោក James Whitehead នាយកផ្នែកអត្ថបទប្រចំាក្រុមហ៊ុន  Realestate.com.khអត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។ស្វែងរកអចលនទ្រព្យជាច្រើននៅក្នុងខេត្តព្រះសីហនុ តាមរយៈ Realestate.com.kh
Housing Market and Outlook Report 2016: Q & A with Hoem Seiha, director of research at VTrust Appraisal
Housing Market and Outlook Report 2016: Q & A with Hoem Seiha, director of research at VTrust Appraisal
June 6, 2022, 5:06 p.m.
Special Reports
Realestate News
Property Buyers & Sellers Advice
The housing market has risen sharply within these five years, with noticeable trends seen as an influx of new launches of condominium and cluster landed housing units that seems to flood the market at the moment.This offers even more options for prospective buyers to tour around looking for a new home that suits their style, preference and budget. In the marketplace, most still prefer landed properties; a few look onto high-rise condos; and many seek ones at which they could afford to pay with some short of finance scheme. Yet there remains a lot more to learn about the Phnom Penh Housing Market.Coming this December, VTrust Appraisal, a local firm specialized in property valuation, research and consultancy, is going to launch the first-ever and in-depth report on cluster landed housing market, unveiling every detailed statistics and indicator about the market, including current and historical supply, demand and sales performance, development and completion status, and all other crucial indicators stratified by home types and locations within the capital.To get insights into the launch of the report as well as some views on the housing market here in Phnom Penh, Realestate.com.kh sat down Mr. Hoem Seiha, director of research at VTrust Appraisal, to discuss the topic:ReakhNews: As we recall, VTrust Appraisal has just recently released a housing market report that covers the market views on cluster landed housing in Ruessei Kaev district, one of the 12 districts of the capital. For the whole market view here, could you tell us in brief how it is going now?Hoem Seiha: In general, the market trends still hold onto the positive line. However, 2016 sees a y-o-y drop in new launches of cluster landed housing supply if compared to 2015 - but still more than other years in the history. But the good news is that there will be a big increase in housing completion if compared to 2015. By 2017, many projects with a lot more units will be finished and ready for buyers to move in. However, the result of overall market slowdown has impeded the speed of constructions at some development projects, especially the smaller or nascent ones who tended to rely on presale budget to cover their construction spending.ReakhNews: You have mentioned that 2016 sees a small decrease in new launches and increase in completion, so could you give the figure and why it is so compared to other years?Hoem Seiha: We have collected all market data across the capital, but let us give an account of Ruessei Kaev district as an example. There, the figure of new sale launches of cluster landed housing supply was almost 2,500 units in 2015, but only 1,000 new units were launched during 2016. The supply has slowed because the new entries accumulated on the market inventory over these few years have outpaced the current demand. Therefore, most of developers have been busier selling off their existing inventory rather than challenging themselves by adding new units to the inventory. Nevertheless, in Ruessei Kaev district, about 2,800 of new units have been finished this year, and 3,300 others are slated to be completed by 2017. While this could be a small case, the scenario may apply across the capital. ReakhNews: You have mentioned that 2017 will see a lot of housing completion within the district, and this may apply across the market here in Phnom Penh. If so, how will be the take-up rate or the speed of people moving to live in the completed houses?Hoem Seiha: A lot of new families will move in for sure, but the relocation speed is not so fast here. Further, there are also a number of to-be completed housing units still listed on the market inventory. In Ruessei Kaev district, for example, some projects still have their partially-finished units listed on pre sale inventory, be it 17 percent in general.ReakhNews: Is there any possibility of pricing drop within the housing market here in Phnom Penh? Hoem Seiha: No sign yet. The general pricing may not increase because of slow market absorption and overwhelming supply, but the price will not drop at the moment through to 2017. However, if the slow market absorption rate still persists until 2018 given the current large volume of supply and rapid completion rate by 2017, some of weak developers who struggle to finish their units but underperform sales of their completed units will consider selling them off below the market prices to recover their spending.ReakhNews: It is so interesting to learn about this market view, and there seems a lot more to learn from your report on this subject. If I were someone who wishes to learn more in greater details about your cluster landed housing market report, where should I go?Hoem Seiha: As we mentioned earlier, we are going to launch our market report entitled “Housing Market and Outlook Report 2016 – Phnom Penh, or HMOR 2016-Phnom Penh” on 16 December at Raffles Hotel Le Royal from 8:30am onwards. The report will provide in-depth figures and statistics regarding cluster landed housing market here in Phnom Penh. Register for the conference now:Ms. Chhoeurn Sonita, General Manager, Entrepreneur Consulting,  Tel: (855)-12-90-63-40/ (855)-86-777-734/ (855)12642466 | email: entrepconsulting@gmail.com hsrealestateconference@gmail.com | Website: hmor-pp.weebly.com | office: #113 (Parkway Square), 2nd floor, Mao Tse Tung Blvd, Tuol Svay Prey 1, Phnom Penh, Kingdom of Cambodia
បទបញ្ញត្តិស្ដីពីអចលនទ្រព្យ និង​ការរៀបចំផែនការក្នុងប្រទេសកម្ពុជាដែលវិនិយោគិនគួរយល់ដឹង...
បទបញ្ញត្តិស្ដីពីអចលនទ្រព្យ និង​ការរៀបចំផែនការក្នុងប្រទេសកម្ពុជាដែលវិនិយោគិនគួរយល់ដឹង...
June 6, 2022, 5:05 p.m.
Realestate News
វិស័យសំណង់បានរីកចម្រើននិងបានក្លាយជាកត្តាលីករតែមួយគត់នៃកំណើនសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយម្ចាស់ភាគហ៊ុនជាច្រើនបានស្នើឱ្យមានការការពារស្របច្បាប់ក្នុងវិស័យនេះ តួយ៉ាងការរៀបចំដែនដីជាមួយការការពារបន្ថែម និងគោលនយោបាយរយៈពេលវែងដើម្បីឱ្យមានស្ថិរភាពនៃការវិនិយោគក្នុងវិស័យនេះចាំបាច់ត្រូវតែមាន។ផែនការមេរៀបចំទីក្រុងភ្នំពេញក្នុងឆ្នាំ២០៣៥សំដៅទៅលើការការរៀបចំគម្រោងទីក្រុងទំាងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័នថ្មីដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននាពេលបច្ចុប្បន្ន។ សម្រាប់នៅពេលបច្ចុប្បន្ននេះផែនការមេអភិវដ្ឍន៍ទីក្រុងមិនបានកំណត់នូវតំបន់អភិវឌ្ឍន៏​ជាក់លាក់ណាមួយឡើយ។ការអនុវត្តន៍ផែនការមេមានភាពយឺតយ៉ាវដែលធ្វើឲ្យមានការព្រួយបារម្មណ៏ ជាក់ស្តែងការកកស្ទះចរាចរនិងគុណភាពហេដ្ឋារចនាសម្ព័ន្ធទូទៅនៅក្នុងខណ្ឌសំខាន់ៗមួយចំនួន ស្របពេលដែលខណ្ឌទំាងនោះត្រូវបានគេមើលឃើញថាកំពុងតែមានការអភិវឌ្ឍន៍​នូវគម្រោង​ខុនដូជាច្រើន។លោក Ross Wheble នាយកគ្រប់គ្រងនៃក្រុមហ៊ុន Knight Frank ​ បានលើកឡើងថា “ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៏ និងនៅតែប្រឈមនឹងបញ្ហាក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៏ដែលស្ថិតនៅក្នុងការរំពឹងទុកនៅឡើយ។ ទោះជាយ៉ាងនេះក្ដីប្រទេសកំពុងអភិវឌ្ឍន៏កត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់គឺហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ផ្លូវថ្នល់ ប្រព័ន្ធរថភ្លើង ប្រព័ន្ធរថយន្តសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចម្រុះ៖ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធហិរញវត្ថុ។ ទំាងអស់នេះវាគឺជាការចងក្រងឯកសារមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍។ ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់មិនត្រឹមតែធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងកាត់បន្ថយភាពក្រីក្រផងដែរ ជាងនេះទៅទៀតថែមទាំងបង្កើនតម្រូវការអចលនទ្រព្យរយៈពេលវែងទៀតផង។លោកបានបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំធ្វើឱ្យមានការរីកចម្រើនក្នុងវិស័យនេះផងដែរដោយបានអភិវឌ្ឍន៏​​នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន។ សំណង់ដែលបានសាងសង់រួច និងសំណង់ដែលកំពុងតែសាងសង់ ឬស្ថិតនៅក្នុងផែនការសាងសង់កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែទាំងនេះតម្រូវឱ្យមានគោលការណ៍រៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់មួយដើម្បី​ឱ្យមានគុណភាព និងគុណតម្លៃ។”លោក Wheble បានបន្ថែមថា “មានវិធីមួយដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងទាក់ទងនឹងការអភិវិឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងរវាងការអភិវឌ្ឍន៍ និងការវិនិយោគ។ មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះគឺត្រូវរៀបចំផែនការដែលជាចំនុចសំខាន់មួយ នៅពេលម្ចាស់គម្រោងអភិវឌ្ឍន៍បានអភិវឌ្ឍន៍នៅកន្លែងណាមួយ ម្ចាស់គម្រោងត្រូវតែរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។ ធ្វើបែបនេះដើម្បីបង្កើនតម្លាភាពនៅក្នុងទីផ្សារ ជាធម្មតានៅក្នុងទីផ្សារអភិវឌ្ឍន៍ អ្នកអភិវឌ្ឍន៍ត្រូវតែបែងចែកឱ្យបានច្បាស់លាស់ចំពោះការស្តារឡើងវិញ ឬសាងសង់ថ្មីដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍នោះ។ ក៏ដូចជាធានាពីភាពប៉ះពាល់នៃគោលដៅអភិវឌ្ឍន៍ទៅលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ ជាមួយកំណើននៃគម្រោងអភិវឌ្ឍន៏ដែលបានមកបោះទុន​វិនិយោគ​​ក្នុងទីក្រុងត្រូវតែគិតគូរពីបញ្ហានេះ។”លោក Sunny Soo​ ជាអគ្គនាយក្រុមហ៊ុន Keystone Property Consultants Co., Ltd., ដែលមានការសហការអន្តរជាតិជាមួយក្រុមហ៊ុន Savills លោកបានបន្ថែមថា “ច្បាប់ និងគោលនយោបាយនៃទីក្រុង និងការរៀបចំផែនការឲ្យបានត្រឹមត្រូវចាំបាច់ត្រូវអនុវត្តន៏ឱ្យបានលឿន ហើយត្រូវតែបង្កើនការអនុវត្តន៏ដោយឥតឈប់ឈរ។ តម្លាភាពនៅក្នុងទីផ្សារ និងការពង្រឹងផែនការច្បាប់វានឹងធ្វើឱ្យចង្ខុវិស័យធំទូលាយនៅពេលអនាគត។  មិនមានជម្រើសដទៃក្រៅពីនេះទេផែនការច្បាស់លាស់ និងការពង្រឹងច្បាប់ដ៏ល្អមួយវាពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យទីផ្សារកាន់តែឆ្ពោះទៅរកការអភិវឌ្ឍន៏ដ៏រុងរឿង។ នៅពេលដែលមានការអភិវឌ្ឍន៍ទីក្រុងរណបកាន់តែមានការកើនឡើងវិស័យហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែរីកចម្រើន ហើយថែមទំាងជួយបង្កើនឲ្យទីផ្សារអចលនទ្រព្យកាន់តែមានភាពរឹងមាំទៀតផង។ តំបន់ផ្សេងទៀតដែលត្រូវបង្កើនហេដ្ឋារចនាសម្ព័ន្ធចម្រុះផងដែរ មានន័យថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសត្រូវធ្វើឱ្យមានភាពងាយស្រួក្នុងការរស់នៅដូចជា៖ ស្ថាប័ណ្ណអប់រំ មណ្ឌលសុខភាព និងផ្សារជាដើម។ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះកំពុងតែរីកចម្រើននៅក្នុងប្រទេសកម្ពុជា ស្របនឹងរចនាបថរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងដែលអាចជាហេតុធ្វើឲ្យវិនិយោគិនងាកមកកាន់ប្រទេសកម្ពុជា។លោក Marc Townsend​ ជាអគ្គនាយកក្រុមហ៊ុន CBRE កម្ពុជា និងវៀតណាមបាននិយាយថា កម្ពុជាគឺជាប្រទេសដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ។ នេះក៏ព្រោះតែប្រទេសកម្ពុជាមានតម្លៃនៃការរស់នៅទាបជាងប្រទេសកំពុងអភិវឌ្ឍន៏មួយចំនួន។ ប៉ុន្តែលោកបានព្រមានថាប្រទេសកម្ពុជានៅតែត្រូវពង្រឹងរាល់ក្តីបារម្ភដូចជា៖ ផ្នែកវេជ្ជសាស្រ្ត ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងដើម្បីប្រកួតប្រជែងនឹងប្រទេសដែលមានភាពចាស់ទុំដូចជាប្រទេសម៉ាឡេស៊ីជាដើម។ លោកបានថ្លែងទៀតថា “យើងមិនបានព្យាយាមដើម្បីបញ្ជាក់ពីចំណុចអវិជ្ជមាននោះទេ យើងគ្រាន់តែព្យាយាមរកឲ្យឃើញថាតើមានទីផ្សារដែល​មាននិរន្តរភាពដែរឬទេ? ប្រទេសម៉ាឡេស៊ីបានមានបទពិសោធន៍ជាយូរមកហើយក្នុងការទាក់ទាញនិវត្តជនជាមួយទិដ្ឋាការ​សម្រាប់មនុស្សចាស់។ ហើយប្រទេសកម្ពុជាកំពុងចាប់ផ្តើមធ្វើបែបនេះដែរ ដើម្បីទាក់ទាញនិវត្តជនដោយប្រើប្រាស់វិធីសាស្រ្តមួយសម ស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់។”លោកបានពន្យល់ថាការចំណាយលើការរស់នៅគឺជាផ្នែកមួយនៃចំណុចពិសេសសម្រាប់ជនបរទេសទូទៅឲ្យងាកមកចាប់អារម្មណ៍​ប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនគ្រប់ករណីទាំងអស់សម្រាប់មនុស្សគ្រប់វ័យនោះទេ លោកបាននិយាយថា “យើងគ្រប់គ្នាមិនអាចជៀសផុតពីការឈឺថ្កាត់បាននោះទេ។ ជាក់ស្តែងនៅពេលអ្នកឈឺអ្នកត្រូវទៅមន្ទីរពេទ្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ហើយអ្នកត្រូវដឹងថាឱសថដែលអ្នកទិញនៅកន្លែងណាមានសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ថានេះគឺជាបញ្ហាមួយដែលកម្ពុជាមិនទាន់បានដោះស្រាយនៅឡើយ។”ស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា!
កិច្ចសន្ទនាអំពីស្រ្តីនិងការងារនៅក្នុងវិស័យស្ថាបត្យកម្ម
កិច្ចសន្ទនាអំពីស្រ្តីនិងការងារនៅក្នុងវិស័យស្ថាបត្យកម្ម
June 6, 2022, 7:39 p.m.
Realestate News
ក្នុងវិស័យស្ថាបត្យកម្មក្នុងប្រទេសកម្ពុជាបច្ចុប្បន្នយើងឃើញថាយុវជនសម័យថ្មីបានខិតខំប្រឹងប្រែង​ច្នៃបង្កើតស្នាដៃរបស់ខ្លួនយ៉ាងខ្លាំង។ ជាក់ស្តែងការប្រកួតប្រជែងក្នុងវិស័យនេះក៏មានភាពស្វិតស្វាញ​ជាង​មុនផងដែរ។ ក្រលេកមើលធនធានមនុស្សនៅក្នុងវិស័យស្ថាបត្យកម្មសព្វថ្ងៃវិញយើងឃើញថា​ស្រ្តីក៏បានរួមចំណែកក្នុងការងារនេះផងដែរ។ ខាងក្រោមនេះជាមតិយោបល់របស់ស្រ្តីដែលធ្វើការពាក់ព័ន្ធនៅក្នុងវិស័យស្ថាបត្យកម្ម។Realestate.com.kh  បានជជែកជាមួយស្រ្តីទំាង៣នាក់ដែលស្ថិតនៅក្នុងវិស័យស្ថាបត្យកម្ម ពួក​គាត់​នឹងចូលខ្លួនមកចែករំលែកបទពិសោធន៍ផ្ទាល់នៅក្នុងវិស័យនេះតែម្តង៖ កញ្ញា សូ សុផា អតីតនិសិត្សនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ សព្វថ្ងៃជាបុគ្គលិកផ្នែកស្ថាបត្យករនៅក្នុងក្រុមហ៊ុន Archetype Group  កញ្ញា ទេព សុធី និសិត្សឆ្នំាទី៥ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ និងកញ្ញា ទ្រី លីដា បុគ្គលិកផ្នែករចនា និងស្ថាប្យតកម្មនៅក្នុងក្រុមហ៊ុន Re-Edge Architecture & Designរៀបរាប់ត្រួសៗអំពីជីវប្រវត្តិរបស់អ្នក! ហេតុអ្វីអ្នកសម្រេចចិត្តឈានជើងចូលក្នុងវិស័យស្ថាបត្យកម្ម?សុផា៖ ការពីជំនាន់នៅរៀនត្រូវចំណាយពេលយ៉ាងច្រើនជាមួយគម្រោងសាលាពេលខ្លះត្រូវ​ចំណាយ​ពេល​រហូតទល់ភ្លឺក៏មាន។ ប្រាកដណាស់ការងារស្ថាបត្យកម្មត្រូវចំណាយ​ពេលវេលា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើនដោយហេតុតែចិត្តស្រលាញ់ការងារច្នៃប្រឌិតទើបបានជាខ្ញុំមិនរុញរានឹងការឈាន​ជើង​ចូល​វិស័យ​ស្ថាបត្យកម្មមួយនេះ។សុធី៖ កាលពីឆ្នំា២០១២ទើបតែប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់យុវនារីពួកគាត់តែងតែជ្រើសរើសមុខវិជ្ជាគណនេយ្យ  ធនាគារ ហិរញ្ញវត្ថុ ឧសថស្ថាន ហើយមិត្តភក្តិរបស់ខ្ញុំភាគច្រើនជ្រើសរើសមុខវិជ្ជាទំាងអស់នេះ។  ទីបំផុតខ្ញុំបានជ្រើសរើសមុខវិជ្ជាស្ថាបត្យកម្មដែលគ្រប់គ្នាគិតថាជាជំនាញរបស់បុរសហើយពុំមានទីផ្សារការងារច្រើននោះទេ ប៉ុន្តែវាជាការងារច្នៃប្រឌិតដែលខ្ញុំចូលចិត្តបំផុតដូច្នេះ​ស្ថាបត្យកម្មវាសាកសម្យនឹងខ្ញុំបំផុត។​លីដា៖ នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះពីព្រោះកាលពីតូចខ្ញុំចូលចិត្តគូររូប និងប្រើប្រាស់ការស្រមើស្រមៃរបស់ខ្ញុំជាមួយនឹងមនុស្សជុំវិញខ្លួន។ ខ្ញុំចូលចិត្តការងារបែបសិល្បៈនិងការរចនាបែបច្នៃប្រឌិតវាអាចនិយាយបានថាខ្ញុំចង់ឲ្យការស្រមើស្រមៃរបស់ខ្ញុំក្លាយជាការពិតហើយខ្ញុំចង់បង្កើតអ្វីដែលថ្មីៗ។តើស្ថាបត្យករណាម្នាក់ដែលអ្នកចូលចិត្ត? តើស្ថាបត្យកម្មប្រភេទណាដែលអ្នកចូលចិត្ត?សុផា៖ អ្នកស្រី Zaha Hadid ជាស្ថាបត្យករស្រ្តីដែលត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយខ្ញុំចូលចិត្តស្នាដៃរបស់គាត់មានដូចជា៖ Galaxy Soho Beijing និងគម្រោងនៅក្នុងប្រទេសកម្ពុជា​យើងផងដែរ​នោះគឺមជ្ឈមណ្ឌលស្លឹករឹត។  ប្រភេទស្ថាបត្យកម្មបែបបៃតងធម្មជាតិជាប្រភេទស្ថាបត្យកម្មដែលខ្ញុំចូលចិត្តបំផុតវាផ្តល់នូវភាពស្រស់ស្រាយ និងបរិស្ថានធម្មជាតិយ៉ាងពិតប្រាកដ។សុធី៖ លោក  Tadao Ando ដែលជាស្ថាបត្យករជប៉ុនដែលមានបែបផែនស្ថាបត្យកម្មជាមួយព​​ន្លឺ និង​ប៉េ​តុង​វាជាស្នាដៃដែលប្រកបដោយភាពសិល្បៈបែបស្រទន់ ហើយស្នាដៃដែលខ្ញុំចូលចិត្តបំផុតនោះ​មាន​ដូចជា៖ ព្រះវិហារ The Church of the Light និងមជ្ឈមណ្ឌលសិល្បៈ The Pulitzer Foundation for the Arts ។សំណង់ស្ថាបត្យកម្មដែលខ្ញុំចូលចិត្តមានដូចជា៖ សំណង់ប្រាសាទតាព្រហ្ម សំណង់សម័យទំនើបអំឡុងទស្សវត្សរិ៍ទី៦០ សំណង់អគារសម័យ​អា​ណា​និគម​បារំាងសំណង់ពហុកីឡាដ្ឋានជាតិអ៊ូឡំាពិក និងផ្ទះឬស្សីនៅតាខ្មៅ​ដែលសាងសង់ឡើង​នៅ​ឆ្នំា​២០១៥។លីដា៖ ស្ថាបត្យករដែលខ្ញុំចូលចិត្ត និងយកជាគំរូមានដូចជា៖ លោក Jean Nouvel Jean Nouvel ជាស្ថាបត្យករជនជាតិបារំា និងលោក វណ្ណ ម៉ូលីវណ្ណ ជាបិតាស្ថាបនិកស្ថាបត្យកម្មខ្មែរសម័យទំនើប។ ស្ថាបត្យកម្មដែលខ្ញុំចូលចិត្តគឺស្តាតអូឡាំពិកដែលស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ព្រោះរាល់សំណង់របស់គាត់ជាសំណង់ដែលមានការ រចនាស្រស់ស្អាតមានការរួមបញ្ចូលជាមួយរចនាបថខ្មែរ ការយកធម្មជាតិមកបំលែងដែលមានបរិយាកាសខ្យល់ចេញចូល ពន្លឺនៅក្នុងអគារបានល្អ យើងអាចទទួលអារម្មណ៏ថាមានផាសុកភាព។តើមានភាពលំបាក និងមានភាពរីករាយក្នុងវិស័យស្ថាបត្យកម្មដូចម្តេចដែរ?សុផា៖ ប្រាកដណាស់ការងារនេះវាពិតជាលំបាកនិងចំណាយពេលវេលាយ៉ាងច្រើន ប៉ុន្តែខ្ញុំ​ពិត​ជា​សប្បាយ​ចិត្តនៅពេលដែលខ្ញុំបានច្នៃបង្កើតអ្វីដែលថ្មីជាពិសេសនៅពេលដែលអតិថិជនពេញចិត្តនឹងស្នាដៃ​របស់ខ្ញុំ ទំាងនេះបានបញ្ជាក់ថាខ្ញុំបានធ្វើឲ្យពួកគាត់រស់នៅក្នុងបរិបទប្រកបដោយស្តង់ដារសមរម្យ។ ភាគច្រើនការងារមួយនេះត្រូវបានគេសន្មត់ថាជាការងាររបស់មនុស្សប្រុស ហើយកម្រមានម​នុស្សស្រីចូលធ្វើការក្នុងវិស័យនេះណាស់ ប៉ុន្តែបច្ចុប្បន្នវាដូចជារឿងធម្មតានៅពេលដែលមនុស្សស្រីចូលធ្វើការក្នុងការ ងារស្ថាបត្យកម្ម។  ជាក់ស្តែងខ្ញុំមិនដែលមានការរើសអើងអ្វីទាល់តែសោះនៅពេលដែលខ្ញុំធ្វើការងារនេះ។សុធី៖ នៅពេលរៀនជំនាញនេះនៅឆ្នំាដំបូងខ្ញុំយល់ឃើញថាស្ថាបត្យកម្មវាពិតជាទាក់ទងនឹងអ្វីគ្រប់បែបយ៉ាងនៅជុំវិញខ្លួនយើង។ មុខវិជ្ជានេះត្រូវចំណាយពេលយ៉ាងច្រើនជាមួយគម្រោងសាលា ហើយត្រូវប្រើប្រាស់ការច្នៃប្រឌិតថ្មីៗ ម្យ៉ាងវិញទៀតយើងត្រូវចំណាយពេលយ៉ាងច្រើនចុះទៅការដ្ឋានសាងសង់ដោយផ្ទាល់ នេះជាហេតុ​ផលដែលការងារនេះគេច្រើននិយាយថាជាការងារសម្រាប់បុរស។ចំណែកឯភាពរីករាយនៅក្នុងការរៀនជំនាញក៏ដូចជាការងារផ្នែកស្ថាបត្យកម្មវិញ វាពិតជាផ្តល់ឲ្យខ្ញុំនូវគំនិតច្នៃប្រឌិតនិងទូលាយជាងមុន។ ម្យ៉ាងទៀតការងារនេះវាជាការងារប្រមូលផ្តុំដោយបែបផែន​សិល្បៈ រសនិយម បច្ចេកទេសទំនើប ជាពិសេសការបញ្ចូលគ្នារវាងវប្បធម៌ចម្រុះ។ បច្ចុប្បន្នឆ្នំាសិក្សាទី ៥នេះខ្ញុំបានសិក្សាអំពីការរៀបចំនគរូបនីយកម្មកាន់តែធ្វើឲ្យចំណេះដឹងរបស់ខ្ញុំកាន់តែធំទូលាយ និងយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃវិស័យមួយនេះ។លីដា៖ បើយើងនិយាយក្នុងវិស័យស្ថាបត្យកម្មជាដំបូងវាពិតជាលំបាកសម្រាប់នាងខ្ញុំ ប៉ុន្តែក្នុង​នាម​ជាមនុស្ស​ស្រីម្នាក់ដែល​រៀនខាងវិស័យនេះ​ ខ្ញុំអាចនិយាយបានថាទាំង​ការលំបាកនិង​សប្បាយ​វាលាយលំគ្នា​​។ ជាមួយអារម្មណ៍ដែលមិនបានគេងគ្រប់គ្រាន់និងពុំសូវមានពេលជាមួយនឹងគ្រួសារព្រោះត្រូវមានការងារជាច្រើនដែលត្រូវធ្វើ វាមានអារម្មណ៍តាងតឹងបន្តិច។  ស្ថិតក្នុងជំនាញសា្ថបត្យកម្មនេះគឺ​វាតម្រូវឲ្យនាងខ្ញុំត្រូវមានទំនួលខុសត្រូវ​ និងមានការតាំងចិត្តខ្ពស់​ទៅលើការងារ​ថែមទាំងមានជំនឿទុកចិត្តលើខ្លួនឯង​កាន់តែខ្លំាងឡើង។​ ជាការពិតណាស់ប្រសិនបើយើងគ្មានការតាំងចិត្ត និងស្រលាញ់ទៅលើជំនាញមួយនេះទេខ្ញុំជឿថាគឺមិនអាចធ្វើវាបានទេ។ ចំពោះចំណុចនេះដែរអ្វីដែលធ្វើអោយខ្ញុំមានការសប្បាយចិត្តទៅលើជំនាញសា្ថបត្យកម្មមួយនេះ គឺខ្ញុំអាចមានឱកាសបញ្ចេញនូវគំនិតដែលខ្ញុំចង់រចនា ទៅលើសំណង់អ្វីមួយ ហើយវាក៏អាចនឹងក្លាយជាសមទ្ធិផលរបស់ខ្ញុំផ្ទាល់ផងដែរ។ ជាពិសេសធ្វើ​ឲ្យ​អតិថិជន​មានភាពរីករាយផងដែរ វាបានផ្តល់អោយខ្ញុំនូវស្នាមញញឹម អនុស្សាវរីយ៍ និងភាពរីករាយជាច្រើនក្នុងការងារមួយនេះ។ ខ្ញុំបានស្គាល់នូវមិត្តភាព និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនក្នុងសង្គម។តើអ្នកធ្លាប់ជួបប្រទះការរើសអើងនៅក្នុងវិស័យមួយនេះដែរឬទេ? ប្រសិនបើជួបតើអ្នកដោះស្រាយ បញ្ហានេះយ៉ាងដូចម្តេច?សុផា៖ ខ្ញុំមិនដែលជួបនឹងការរើសអើងអ្វីឡើងនៅក្នុងវិស័យនេះក៏ដូចជានៅកន្លែងការងារ។សុធី៖ ចំណែកឯការរើសអើងភេទក្នុងវិស័យមួយនេះភាគច្រើនបានចេញមកពីមជ្ឈដ្ឋានខាងក្រៅដោយពួក​គេនៅតែមានផ្នត់គំនិតមួយគិតថាការងារនេះគឺសម្រាប់តែបុរស។ សម្រាប់នៅក្នុងមជ្ឈដ្ឋានការងារ នេះវិញវានៅតែមានមតិតូចមួយនៅតែគិតថាស្រ្តីមិនអាចធ្វើការងារបែបនេះទេ ពួកគេគិត​ថា​ការងារនេះត្រូវចុះការដ្ឋានសាងសង់ទំាងថ្ងៃទំាងយប់ដោយផ្ទាល់។ ចំណែកឯ​ស្រ្តីជាភេទទន់ខ្សោយ​មិនសាកសម្យទៅចុះធ្វើការងារបែបនេះទេ សម្រាប់ខ្ញុំវិញការងារនេះជាការងារដោយប្រើប្រាស់គំនិតច្នៃប្រឌិតដូច្នេះវាគ្មានហេតុផលណាដែលស្រ្តីមិនអាចធ្វើការងារនេះបានឡើយ។លីដា៖ ប្រាកដណាស់ក្នុងជំនាញមួយនេះវាតែងតែមានពាក្យតិចតួចដែលនិយាយពីអសម្ថតភាពជាមួយពាក្យ បង្អាប់ផងដែរប៉ុន្តែចំពោះបទពិសោធន៍ដែលខ្ញុំមាននៅក្នុងវិស័យស្ថាបត្យកម្មមួយនេះគឺមិនដែលជួបនឹងបញ្ហារើសអើងពីសំណាក់អ្នករួមអាជីពដូចគ្នានោះទេ។  ដូចជាសព្វថៃ្ងនេះខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Re-Edge Architecture & Design ​​ មួយនេះគឺមានទាំងបុគ្គលិកប្រុស  បុគ្គលិកស្រី ពួកគាត់មិនដែលមានការរើងអើង ទៅលើពួកខ្ញុំដែរជាបុគ្គលិកស្រីនោះប៉ុន្តែគាត់ថែមទាំងផ្តល់នូវឧកាសទៅលើ ពួកខ្ញុំក្នុងការបញ្ចេញនូវគំនិតក្នុងការរចនា និងធើ្វការងារដែរពួកខ្ញុំពេញចិត្តថែមទាំងមានការចែករំលែកនូវបទពិសោធន៍ល្អៗ ទៅវិញទៅមក ពីគ្នាថែមទៀតផង ប៉ុន្តែប្រសិនបើខ្ញុំបានជួបប្រទះនូវបញ្ហារើងអើង ពីសំណាក់អ្នករួមអាជីពជាមួយគ្នា ខ្ញុំគិតថាដំណោះស្រាយដំបូងយើងត្រូវធ្វើយ៉ាងណាបង្ហាញនូវ សមត្ថភាពអោយពួកគេ ឃើញថាអ្វីដែលពួកគេធ្វើបាន យើងក៏អាចធ្វើបានហើយធ្វើបានល្អជាងពួកគេថែមទៀតផង។ប្រសិនបើអ្នកមានគ្រួសារហើយអ្នកចាប់អាជីពជាស្ថាបត្យករវាពិតជាបញ្ហាប្រឈមរវាងអាជីព និងគ្រួសារ តើអ្នកមានវិធីសាស្រ្តយ៉ាងដូចម្តេចដើម្បីសម្របសម្រួលបញ្ហាដែលអាចនឹងកើតមានឡើង?សុផា៖ ប្រាកដណាស់ការងារប្រភេទនេះវាពិតជាត្រូវចំណាយពេលយ៉ាងច្រើន ហើយការចំណាយពេលជាមួយក្រុមគ្រួសារក៏មានតិចតួចបំផុត។ ដូច្នេះការរៀបចំពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារត្រូវតែកំណត់ឲ្យបានច្បាស់លាស់។ ខ្ញុំទទួលស្គាល់ថាវាពិតជាមានការលំបាកក្នុងការរៀបចំពេលវេលាផ្ទាល់ខ្លួនជាមួយនឹងការងារប្រភេទនេះពិតមែន!សុធី៖ ថ្វីបើខ្ញុំមិនទាន់រៀបការនៅឡើយ ប៉ុន្តែខ្ញុំបានគិតថារឿងនេះត្រូវតែមានការយោគ​យល់គ្នា​ ហើយវាពិតជាត្រូវការការរៀបចំពេលវេលា​ឲ្យបានត្រឹមត្រូវរវាងការងារ និងគ្រួសារ។ យើងត្រូវស្វែងរកពេលវេលាកំសាន្តផ្ទាល់ខ្លួនជាមួយគ្រួសារការចំណាយពេលផ្ទាល់ខ្លួនវាពិតជាមិនអាចខ្វះបាន។លីដា៖ ខ្ញុំមិនទាន់រៀបការមានគ្រួសារនៅឡើយទេ ប៉ុន្តែខ្ញុំគិតថាបញ្ហានេះត្រូវតែកើតមានឡើងជាមិនខាន ដូច្នេះការបែងចែកពេលវេលាផ្ទាល់ខ្លួនពិតជាសំខាន់ យ៉ាងណាក៏ដោយខ្ញុំនឹងបែងចែកឲ្យច្បាស់នូវពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ និងការងារ។ស្វែងរកព័ត៌មានសំខាន់ៗតាមរយៈ Realestate.com.kh!
J-Tower 3 - News Banner KH
គម្រោង The Gateway រូបរាងថ្មីនៃទីក្រុងភ្នំពេញ
គម្រោង The Gateway រូបរាងថ្មីនៃទីក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
Property Reviews
Realestate News
ប្រជាជន និងវិនិយោគិនក្នុងប្រទេសនាពេលឆាប់ៗនេះនឹងអាចបំពេញការងារ កម្សាន្ត និងរស់នៅក្នុងអគារ The Gateway  កម្ពុជាដែលជាគម្រោងអភិវឌ្ឍន៏អចលនទ្រព្យថ្មីមួយដែលអាចផ្លាស់ប្ដូរមុខមាត់នៃទីក្រុងភ្នំពេញ។The Gateway គឺជាគម្រោងអភិវឌ្ឍន៏ចម្រុះដោយអ្នកទិញមានសិទ្ធិកាន់កាប់ពេញលេញដែលរួមមាន៖ លំនៅដ្ឋាន ហាងលក់ទំនិញ និងការិយាល័យសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។គម្រោងអភិវឌ្ឍន៏នេះរួមមានចំណតរថយន្តចំនួន៧ជាន់ ហើយមានហាងលក់ទំនិញចំនួន២ជាន់ អគារលំនៅដ្ឋានកំពស់៣៩ជាន់ និងអគារការិយាល័យកំពស់៣៦ជាន់។ គម្រោងនេះនឹងមានរួមបញ្ចូលទាំងជាន់សម្រាកលំហែកាយ និងចំណតរថយន្តនៅជាន់ផ្ទាល់ដីសម្រាប់ម្ចាស់លំនៅដ្ឋាននីមួយៗផងដែរ។ គម្រោងទាំងមូលនឹងមានការិយាល័យសរុបចំនួន២៩៩យូនីត និងលំនៅដ្ឋានសរុបចំនួន៥៧២យូនីត។ចំពោះយូនីតលំនៅដ្ឋានមានប្រភេទបន្ទប់ចាប់ពី១ទៅ៣បន្ទប់គេងជាមួយកន្លែងហាត់ប្រាណដ៏ល្អប្រណិត និងមានយ៉រអង្គុយលេងជាលក្ខណៈឯកជនផងដែរ។ យូនីតទាំងនេះមានការផ្ដល់នូវការធានាលើការជួលត្រឡប់៦%ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ឆ្នាំ។ សម្រាប់អ្នកដែលចង់ទិញនៅពេលបច្ចប្បន្នមានការផ្តល់ជូនពិសេសមួយដែលមានឈ្មោះថា “Star Buy Promotion”ការផ្តល់ជូនមានចំនួនកំណត់នៃយូនីតលំនៅដ្ឋាន ដែលយូនីតមួយបន្ទប់គេងមានតម្លៃចាប់ពី១៣០,០០០ដុល្លារ យូនីតដែលមានពីរបន្ទប់គេងតម្លៃ ចាប់ពី២០០,០០០ដុល្លារ ហើយយូនីតដែលមានបីបន្ទប់គេងមានតម្លៃ ចាប់ពី២៥០,០០០ដុល្លារ។សម្រាប់អគារការិយាល័យនឹងមានចំណតឧទ្ធម្ភាគចក្រមួយអាចចុះឡើងបានអគារមាន ជញ្ជាំងដែលមានកញ្ចក់ពីរជាន់សម្រាប់កាត់បន្ថយកម្ដៅ មានជណ្ដើរយន្ត ចំនួន៨ និងមានជណ្ដើរយន្តការពារអគ្គីភ័យដាច់ដោយឡែកមួយផ្សេងទៀតផងដែរ។ គម្រោង The Gateway ផ្ដល់ជូននូវការិយាល័យកម្រិតAសម្រាប់លក់ក្នុងតំបន់ពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ យូនីតនៃការិយាល័យទាំងនេះមានការធានាលើការជួលត្រឡប់មកវិញចំនួន៨%ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ឆ្នាំ។  គម្រោងក៏មានសក្ដានុពលក្នុងការវិនិយោគសម្រាប់ប្រាក់ចំណេញ ដោយសារតែមានតម្រូវការការិយាល័យច្រើនក្នុងទីផ្សារក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។ ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នកំពុងតែផ្លាស់ប្ដូរទៅជាទីផ្សារពាណិជ្ជកម្ម និងផលិតកម្មអន្តរជាតិប្រចំាតំបន់អាស៊ាន។អ្នកជំនាញជាតិ និងអន្តរជាតិដែលជាអ្នកគ្រប់គ្រងលើការសាងសង់គម្រោង The Gateway កម្ពុជា បានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់។    ក្រុមហ៊ុនអភិវឌ្ឍន៏  TACC (C.R.) Ltd., បានសម្រេចផ្តល់សិទ្ធិដល់ក្រុមហ៊ុន 2nd Edition Pte Ltd សម្រាប់ការរចនាតុបតែងផ្នែកខាងក្នុង។ ចំណែកឯក្រុមហ៊ុន Park + Associates Pte Ltd គ្រប់គ្រងលើផ្នែករចនាស្ថាបត្យកម្មដែលមានលោក Lim Koon Park ជាអ្នកជំនាញការដែលបានឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មល្អបំផុត ក្រុមហ៊ុន KCL Consultants Pte គ្រប់គ្រងផ្នែកវិស្វកម្មសំណង់ ហើយក្រុមហ៊ុន United Project Consultants Pte Ltd ត្រូវបានទទួលសិទ្ធិលើផ្នែកវិស្វកម្មមេកានិចនិងអគ្គីសនី។ អ្នកអភិវឌ្ឍន៏លើគម្រោងនេះមានបទពិសោធន៏ជាង៤០ឆ្នាំលើវិស័យសំណង់ និងបទពិសោធន៏ ១៥ឆ្នាំលើវិស័យអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី ហើយបច្ចប្បន្នក្រុមហ៊ុនត្រូវបានដាក់ចូល ក្នុងផ្សារភាគហ៊ុនក្នុងប្រទេសសិង្ហបុរីផងដែរ។ គម្រោង The Gateway កម្ពុជា គ្រោងនឹងសាងសង់រួចរាល់ក្នុងខែធ្នូឆ្នាំ២០១៩។ គម្រោងនេះមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី។ មហាវិថីនេះជាផ្លូវធំដ៏សំខាន់មួយក្នុងប្រទេសកម្ពុជាមានទិសដៅចេញពីព្រលានយន្តហោះទៅកាន់ទីក្រុងភ្នំពេញហើយវាជាផ្លូវមួយដែលមិនមានទឹកលិចនោះទេ។ ជាផ្លូវដែលមានការអភិវឌ្ឍន៏ហើយរក្សានូវគុណភាពល្អបំផុតក្នុងចំណោមផ្លូវធំៗនៅក្នុងទីក្រុងនេះគឺជាចំណុចឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចនៃប្រទេសនៅទសវត្សខាងមុខ។យើងអាចធ្វើដំណើត្រឹមតែ១៥នាទីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់គម្រោង The Gateway វាគឺជាគម្រោងអគារខ្ពស់បំផុតដែលស្ថិតនៅតាមបណ្តោយផ្លូវធ្វើដំណើពីព្រលានយន្តហោះដល់ទីស្ដីកាគណៈរដ្ឋមន្រ្តី។ គម្រោងនេះផងដែរស្ថិតនៅជិតកន្លែងសំខាន់ៗមួយចំនួនដូចជា៖ ក្រសួងការពារជាតិ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាលារៀនលំដាប់អន្តរជាតិនិងសាកលវិទ្យាល័យជាច្រើនទៀត ចំណែកឯផ្សារទំនើបផាកសាន់ក៏ស្ថិតនៅតាមបណ្ដោយមហាវិថីតែមួយផងដែរ។គម្រោងនេះក៏ស្ថិតនៅជិតគម្រោងអភិវឌ្ឍន៏ភ្នំពេញស៊ីធីសិនធើដែលជាគម្រោងអភិវឌ្ឍន៍លើតំបន់បឹងកក់ ដែលជាតំបន់តែមួយគត់ដែលមានផែនការមេសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍។បើយោងទៅលើប្រភពអ្នកអភិវឌ្ឍន៏នៅពេលអនាគតស្ថានីយ៏រថភ្លើងMRTនឹងត្រូវបានសាងសង់ឡើងនៅជិតគម្រោង The Gatewayផងដែរ។ការស្រាវជ្រាវរបស់អ្នកអភិវឌ្ឍន៏បង្ហាញឱ្យឃើញថាគម្រោងនេះបង្ហាញពីសក្តានុពលខ្លាំងលើផលចំណេញត្រលប់មកវិញ ហើយតម្លៃអាចកើនឡើងទ្វេរដងរាល់រយៈពេល៥ឆ្នាំ ដោយសារតែមានការវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា តួយ៉ាងមានដូចជាប្រទេស៖ ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងប្រទេសចិន។ ហើយសម្រាប់គម្រោងនឹងមានការធានាលើផលចំណេញពី ៦% ទៅ៨% ក្នុងមួយឆ្នាំ។សូមស្វែងរកគម្រោងរបស់យើងប្រសិនបើអ្នកចង់ស្វែងរកលំនៅដ្ឋានសមរម្យ មានភាព ងាយស្រួលមានផាសុកភាព និងមានភាពប្រណិតក្នុងទីក្រុងដែលកំពុងតែរីកចម្រើនក្នុងតំបន់អាស៊ាន។ អ្នកមិនចាំបាច់ក្រឡេកមើលទៅណាឆ្ងាយក្រៅពីគម្រោង The Gateway នោះទេ៕ទទួលព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ភ្នាក់ងារលក់របស់គម្រោង The Gatewayនៅថ្ងៃនេះ!
ការពារសុវត្ថិភាពលំនៅដ្ឋាន និងការជ្រើសរើសក្រុមហ៊ុនសន្តិសុខ
ការពារសុវត្ថិភាពលំនៅដ្ឋាន និងការជ្រើសរើសក្រុមហ៊ុនសន្តិសុខ
June 6, 2022, 5:06 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន ឫអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់អា ជីវកម្ម   ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព១០០%។អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh  និងបានពិភាក្សាអំពីប្រធានបទនៃការការពារសន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាការណែនាំអំពីលក្ខណៈទូ ទៅនៃហានិភ័យ និងការប្រុងប្រយ័ត្នទុកជាមុនសម្រាប់ការការពារលំនៅដ្ឋាន។តើការជ្រើសរើសយកក្រុមហ៊ុនសន្តិសុខណាមួយត្រូវពឹងផ្នែកលើលក្ខណៈសម្បត្តិអ្វីខ្លះ? អ្នកនាងកល្យាណបាននិយាយថាយើងត្រូវពិនិត្យលើប្រវត្តិនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនសន្តិសុខនោះ ជាពិសេសពិនិត្យលើប្រវត្តិរបស់នាយកគ្រប់គ្រង ថាតើគាត់មានបទពិសោធន៍កម្រិតណា មាន គោលការណ៍សម្រាប់បុគ្គលិកបែបណា (បើកប្រាក់ខែឲ្យបុគ្គលិកទៀងទាត់ដែរឫទេ ប្រាក់ខែសន្តិសុខអាចចាយគ្រប់គ្រាន់ដែរឫទេ) ព្យាយាមសាកសួរព័ត៌មានពីក្រុមហ៊ុនដែលធ្លាប់ជួលពីមុនមកថាតើសេវា កម្មមានលក្ខណៈយ៉ាងម៉េចដែរ។ចំណុចមួយទៀតដែរគឺត្រូវពិនិត្យទៅលើថាតើក្រុមហ៊ុនសន្តិសុខនោះបានចុះបញ្ជីអាជីវកម្មមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឫទេ ជាក់ស្តែងមានក្រុមហ៊ុនសន្តិសុខជាង២០០នៅកម្ពុជាខ្លះមាន និងខ្លះគ្មានអាជ្ញាប័ណ្ណនោះទេ។និយាយអំពីការការពារសុវត្ថិភាពផ្ទាល់ខ្លួនវិញម្តង តើយើងគួរមានការប្រុងប្រយ័ត្នដូចម្តេច? ចោរឆក់ ឬចោរប្លន់ជាហានិភ័យដែលគួរយកចិត្តទុកដាក់បំផុត អ្នកនាងកល្យាណបានណែនាំថាដើម្បីជៀសវាងបញ្ហាចោរឆក់យើងមិនគួរពាក់គ្រឿងអលង្ការច្រើនចេញទៅខាងក្រៅនោះទេ។ យើងត្រូវតែមានការប្រុងប្រយ័ត្នដោយខ្លួនឯងដោយដាក់កាបូប ប្រើកាបូបតូចៗដាក់ជាប់ខ្លួនឲ្យបានល្អយកល្អគួរពាក់អាវធំពីខាងក្រៅទៀត។ ទាក់ទងនឹងការការពារចោរប្លន់ សម្រាប់អ្នកមានលុយគឺមានអង្គរក្សសម្រាប់ការពារវាមិនអីទេ។ ប៉ុន្តែបើយើងមិនមានអង្គរក្សទេ យើងគួរធ្វើដំណើរមានគ្នាចាប់ពីពីនាក់ឡើងទៅ។ គួរមានការប្រុងប្រយ័ត្នពេលនៅកន្លែងមានមនុស្សច្រើន ព្រោះអាចមានការចាប់ជម្រិត ដោយសារមិនសូវមានអ្នកចាប់អារម្មណ៍ហើយសម្រាប់ការអង្គុយវិញយើងក៏គួរដឹងថា តើត្រូវអង្គុយក្នុងទីតាំងបែបណាដែលអាចមើលបានគ្រប់ជ្រុងជ្រោយ។ ក្នុងករណីយើងកំពុងធ្វើដំណើរ ហើយយើងដឹងថាមានចោរតាមយកល្អមិនគួរចូលផ្ទះទេត្រូវទៅកន្លែងណាដែលមានមនុស្សច្រើនដូចជា៖ មន្ទីរពេទ្យ ឬប៉ុស្តិ៍ប៉ូលីសជាដើម។ ការធ្វើដំណើរប្រចាំថ្ងៃយើងក៏ត្រូវចេះអង្កេតមើលកន្លែងសំខាន់ៗសម្រាប់ដោះខ្លួនពេលមានភាពចាំចាច់កើតឡើង។អ្នកនាងកល្យាណបានលើកឡើងទៀតថាករណីចាំបាច់មួយទៀតប្រសិនបើយើងចេញក្រៅរហូតដល់យប់ជ្រៅយល់ល្អមិនគួរត្រលប់មកផ្ទះវិញទេ។  ហើយប្រសិនបើវិលត្រលប់មកវិញត្រូវឲ្យដំណឹងអ្នកផ្ទះឲ្យបានដឹងជាមុនទូរស័ព្ទដៃក៏មិនគួរដាក់លេខសំងាត់នោះទេ។ ប្រសិនខ្ញុំជួលក្រុមហ៊ុនសន្តិសុខរួចហើយ តើខ្ញុំគួរប្រើប្រាស់សេវាកម្មធានារ៉ាប់រងទៀតដែរឫទេ? ក្រុមហ៊ុនសន្តិសុខមានការធានាសងលើការខូតខាតត្រឹមចំនួនកំណត់ណាមួយប៉ុណ្ណោះក្នុងករណីមានបញ្ហាអ្វីកើតឡើង។ ការជ្រើសរើសយកសេវាកម្មធានារ៉ាប់រងគឺជាជម្រើសល្អមួយសម្រាប់ការ ការពាររាល់ការបាត់បង់ដែលកើតមានឡើង។ អ្នកនាងកល្យាណបានណែនាំថា សម្រាប់អ្នកដែលរបស់មានតម្លៃច្រើនគួរប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកសេវាកម្មធានារ៉ាប់រងឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ។ ការទិញធានារ៉ាប់រងយើងគ្រាន់តែបង់ប្រចាំខែក្នុងចំនួនកំណត់ណាមួយ ប៉ុន្តែពេលមានបញ្ហាអ្វីកើតឡើងយើងអាចទទួលបានសំណងសម្រាប់ការជួសជុលនូវអ្វីដែលបានបាត់បង់ អាចនិយាយបានធានារ៉ាប់រងគឺជាជម្រើសដ៏ល្អបំផុត។កត្តាដែលគួរយល់ដឹងផ្សេងទៀតអ្នកនាងកល្យាណបានបន្ថែមទៀតថាប្រសិនបើយើងដឹងថាមានអ្នកតាមឃ្លាំមើលយើងគ្រប់ពេលវេលា ដូច្នេះយកល្អយើងមិនគួរចេញពីកន្លែងធ្វើការទៀតទាត់ពេកនោះទេហើយមិនគួរជិះពីកន្លែងធ្វើការទៅផ្ទះនៅលើផ្លូវតែមួួយនោះដែរ។ ធ្វើដូចនេះគឺដើម្បីបង្វែងការតាមឃ្លាំមើល ពីពួកក្រុមចោរ ឲ្យពួកគេមិនអាចដឹងច្បាស់លាស់។ក្រៅពីនេះការប្រើប្រាស់យុទ្ធសាស្ត្របីមាន រត់ វាយតទល់ និងលាក់ខ្លួន។ យុទ្ធសាស្រ្តទាំងបីអាចឲ្យយើងគេចផុតពីគ្រោះថ្នាក់បាន ប៉ុន្តែយើងត្រូវដឹងថាក្នុងកាលៈទេសៈមួយណាគួរយកវិធីមួយណាមកប្រើ។ អានអត្ថបទបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋាន តាមរយៈ Realestate.com.kh!
Knight Frank Asia-Pacific Prime Office Rental Index
Knight Frank Asia-Pacific Prime Office Rental Index
June 6, 2022, 5:04 p.m.
Special Reports
Realestate News
Outcome of Trans-Pacific Partnership presents uncertainties and opportunities for flight-to-quality activities30 November 2016, Singapore – Knight Frank, the independent global property consultancy, today launches the Asia-Pacific Prime Office Rental Index for Q3 2016. The index monitors prime office rents in 19 cities across Asia-Pacific. For Q3 2016, eight cities registered positive rental growth, down from 10 in the previous quarter.Results for Q3 2016Knight Frank Asia-Pacific Prime Office Rental Index grew 0.6% in Q3 2016 compared to the previous quarter as a result of rising rents in eight markets and rental declines in six markets.Tokyo continues to experience the highest rental growth, although demand is expected to taper off as a strong supply pipeline looms.Singapore sees the largest decline in rental due to slowing global economy.Going forward, we expect rents in 14 cities to remain steady or increase, unchanged from last quarter’s forecast.While it is still early days, the results of the US election is likely to lead to more uncertainty across the region, with the likely end of the Trans-Pacific Partnership (TPP) a blow to export-dependent economies.   Mr Nicholas Holt, Head of Research for Asia-Pacific, says, “The outlook for the regional economy is uncertain as the future of the TPP hangs. We expect a knock-on effect on office demand when export-driven economies are dealt a blow should the TPP be dissolved.“Given the significant amount of supply coming into a number of markets, we do see opportunities for occupiers to upgrade into superior space, as the pendulum swings from landlord to tenant-friendly conditions.”Download the full Knight Frank Report
ក្រុមហ៊ុន CBRE កម្ពុជាបំភ្លឺពីភាពទាក់ទងគ្នាសម្រាប់កម្ពុជា ​បន្ទាប់ពីជ័យជំនះរបស់លោកត្រាំ
ក្រុមហ៊ុន CBRE កម្ពុជាបំភ្លឺពីភាពទាក់ទងគ្នាសម្រាប់កម្ពុជា ​បន្ទាប់ពីជ័យជំនះរបស់លោកត្រាំ
June 6, 2022, 5:06 p.m.
Realestate News
ដូណាល់ ត្រាំ(Donald Trump) ធ្វើឲ្យមានភាពចំរូងចំរាស់នៅគ្រប់ទីកន្លែង។ វាមិនមានបញ្ហានោះទេមិនថាជាការពិតជាក់ស្តែង ឫក៏នៅក្នុងនយោបាយនោះទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងដែរថា លោកគាំទ្រលោកត្រាំទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតលើកនេះ ដោយសារវានឹងអាចកាត់បន្ថយភាពតានតឹងរវាងប្រទេសរុស្ស៊ី និងពង្រឹងកិច្ចសហប្រត្តិការអន្តរជាតិ។ លោក ដូណាល់ ត្រាំបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកដែលជាប្រទេសដែលមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក។ តើនឹងមានឥទ្ធិពលយ៉ាងដូចម្តេចសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍? លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន CBRE កម្ពុជានិងវៀតណាម បានពិភាក្សាលើភាពជំពាក់ជំពិនគ្នានៅក្នុងការធ្វើបទបង្ហាញរបស់លោកក្រោមប្រធានបទ “តើទីផ្សារលំនៅដ្ឋានកម្ពុជាជាគោលដៅវិនិយោគដែរឫទេ?” ការផ្លាស់ប្តូរ៖លោក Townsend លើកឡើងថាប្រទេសកម្ពុជាប្រហែលជាមិនទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីជ័យជំនះរបស់លោកត្រាំនោះទេ។ ប៉ុន្តែលោកព្រមានថាកម្ពុជាអាចនៅតែមានការព្រួយបារម្ភដោយសារលទ្ធផលនេះ។ ភាពជាដៃគូជាមួយតំបន់ប៉ាស៊ីហ្វិកបានប្រតិបត្តិការក្នុងក្រោមការដឹកនាំរបស់លោកអូបាម៉ា ដោយបង្កើនការធ្វើពាណិជ្ជកម្មសេរីនៅក្នុងចំណោមប្រទេសចំនួន១២ក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះអាចប្រហែលជាស្លាប់ទៅវិញខណៈពេលដែលលោកត្រាំបានបង្ហាញពីការប្រឆាំងលើផែនការមួយនេះ ប្រហែលជាមានការផ្លាស់ប្តូរក្នុងការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាក់លាក់មួយវិញ។ ទោះជាយ៉ាងណាមិនមានការសម្រេចចិត្តណាមួយបានធ្វើឡើងទៅលើបញ្ហានេះនៅឡើយទេ។ លោក Townsend ពន្យល់ថា “វាគឺគួរឲ្យចាប់អារម្មណ៍ និងចង់ដឹងថាតើចំណុចទាំងអស់នេះនឹងកើតមានឡើងដែរឫក៏អត់។ ជាក់ស្តែងកម្ពុជាគឺមិនបានចូលរួមខ្លាំងក្លាលើចំណុចនេះនោះទេ ប៉ុន្តែរលកនៃឥទ្ធិពលរបស់ប្រទេសមហាអំណាចនេះពិតជាគួរឲ្យចាប់អារម្មណ៍។ តាមពិតទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃអនាគតក្រោមការដឹកនំារបស់លោកត្រាំនឹងកាន់តែឃ្លាតឆ្ងាយ។ រលកនៃការជះឥទ្ធិពល៖ការដោះស្រាយប្រឈមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ នឹងជាមធ្យោបាយមួយដើម្បីផ្តោតលើផែនការមេ “ជនជាតិអាមេរិកជាអាទិភាព (Americans First)”។ នេះជានយោបាយមួយក្នុងការផ្តល់ការងារបន្ថែមដល់ជនជាតិអាមេរិក ដោយដកចេញឧស្សាហកម្មដែលមិនទាមទារកម្លាំងពលកម្មច្រើន។ លោកត្រាំប្រហែលយកពន្ធខ្ពស់ជាងមុននៅលើការនាំចូលផងដែរ។ សារព័ត៌មាន Fortune បានលើកឡើងថា“ការផ្លាស់ប្តូរអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញនៅតំបន់អាស៊ី ដែលមួយភាគធំបាននាំចេញទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលពាណិជ្ជកម្មសកលបានធ្លាក់ចុះ។” ការសំខាន់គឺថាប្រទេសភាគច្រើន នឹងត្រូវបានរងផលប៉ះពាល់ដោយសាការផ្លាស់ប្តូរនេះ ចំណែកប្រទេសកម្ពុជាដែលមានវិនិយោគិនធំៗជាច្រើន។ ការធ្លាក់ចុះខ្សោយនៃគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមួយអាចបង្កបញ្ហាសម្រាប់ប្រទេសដែលពឹងផ្អែកសំខាន់ទៅលើការនាំចេញផ្នែកឧស្សាហកម្ម។ តារាងទិន្និន័យ៖លោក Townsend និយាយថា “យើងដាក់តារាងទិន្និន័យ ជាមួយគ្នាជារៀងរាល់ខែ។ ហើយអ្នកអាចឃើញនៅទីនេះជាពិសេស វាជាការសំខាន់ដោយមានការចង់ដឹងថាយើងមកពីណាការវិនិយោគផ្ទាល់ពីបរទេសមកពីណា ពួកគេនឹងត្រូវទៅណា។” ក្នុងបទបង្ហាញរបស់លោកបង្ហាញថាមិនមានការប៉ាន់ស្មានពីអនាគតនៃការវិនិយោគផ្ទាល់ពីបរទេស យើងអាចតាមដានទំាងអស់គ្នានៃលទ្ធផលក្រោមការដឹកនាំរបស់លោកត្រាំនឹងទៅជាយ៉ាងណា។  ទោះជាយ៉ាងណាពួកគេសង្ឃឹមថាមានស្ថេរភាពនៃកំណើននៃផលិតផលក្នុងស្រុកសរុប។ It is difficult to see how Trump’s going to play the presidency out until he reaches his first 100 days. But many are still hopeful that his making America great again will include better foreign trade agreements with nations such as Cambodia.វាជាការលំបាកក្នុងការមើលថាតើលោកត្រាំនឹងធ្វើអ្វីខ្លះក្នុងអណត្តិជាប្រធានាធិបតីក្នុងរយៈពេល១០០ថ្ងៃនៃការដឹកនាំរបស់លោក។ ប៉ុន្តែមនុស្សជាច្រើននៅតែសង្ឃឹមថាការធ្វើឲ្យសហរដ្ឋអាមេរិកខ្លាំងម្តងទៀតនោះ នឹងរួមបញ្ចូលទាំងការធ្វើឲ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេស ជាមួយប្រទេសផ្សេងទៀតក៏ដូចជាកម្ពុជាជាដើម។ ស្វែងរកព័ត៌មានបន្ថែមអំពីការណែនំាវិនិយោគនៅក្នុងប្រទេសកម្ពុជា!
ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ខុនដូ៖ វិនិយោគិនត្រូវយល់ដឹង……...
ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ខុនដូ៖ វិនិយោគិនត្រូវយល់ដឹង……...
June 6, 2022, 5:05 p.m.
Realestate News
អ្នកជំនាញអចលនទ្រព្យកម្ពុជាបានរំលឹកឡើងកាលពីឆ្នាំ២០០៨–២០១០ថាតម្លៃអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះ៤០% ហើយការធ្លាក់ចុះនេះរហូតដល់ចុងឆ្នាំ២០១៤។ ប្រជាជនក្នុងស្រុកជឿថាការធ្លាក់ចុះទីផ្សារអំឡុងពេលនោះជាការធ្លាក់ចុះតម្រូវការ ហើយនេះក៏ព្រោះតែការធ្លាក់ចុះទីផ្សារសេដ្ឋកិច្ចសកល។ អំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនេះត្រូវបានគេមើលឃើញថាមិនមានលំហូរវិនិយោគដោយផ្ទាល់ពីបរទេសចូលក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជានោះទេ។ការបង្ហាញស្ថានភាពបច្ចុប្បន្ននៃទីផ្សារគឺកំពុងជម្រុញឲ្យអ្នកវិនិយោគវិស័យខុនដូពិចារណាទៅលើការវិនិយោគរយៈពេលវែង ហើយការវិនិយោគប្រាក់ចំណេញច្រើនលឿនក្នុងរយៈពេលខ្លីវាហាក់បីដូចជាមិនសូវមានផលល្អក្នុងការវិនិយោគនោះឡើយ។ ស្ថានភាពបច្ចុប្បន្ននៃទីផ្សារបានធ្វើឲ្យអ្នកវិនិយោគវិស័យខុនដូត្រូវតែពិចារណាទៅលើការវិនិយោគរយៈពេលវែងដែលមានភាពប្រាកដនិយមថាការវិនិយោគទំាងអស់ប្រកបដោយភាពយូរអង្វែង ជាជាងការវិនិយោគដែលទទួលបានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។ក្នុងឆ្នាំ២០១៦យើងឃើញថាមានការអភិវឌ្ឍន៏ទីផ្សារថ្មីមួយ(ទីផ្សារលំនៅដ្ឋានខុនដូ)ដែលជាការវិនិយោគដ៏ធំសម្បើមដែលមានគោលដៅសម្រាប់ទីផ្សារវិនិយោគបរទេសជាមួយតម្លៃខ្ពស់ ដែលជាកត្តារារំាងមួយសម្រាប់អ្នកទិញក្នុងតំបន់។ ការព្យាករណ៏មួយបានលើកឡើងថាការកើនឡើងការផ្គត់ផ្គង់ខុនដូហាក់បីដូចជាកើនឡើងក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ ចំពោះអត្រានៃការជួល ហាក់បីដូចជាមិនមានសន្ទុះកើនឡើងនោះទេបើធៀបនឹងចំនួននៃគម្រោងខុនដូចន្លោះឆ្នំា២០០៨-២០២០។ សំនួរមួយបានចោទសួរឡើងថាតើគួរធ្វើការកែប្រែតម្លៃ ឬរក្សាតម្លៃឲ្យនៅដដែលឬយ៉ាងណាចំពោះតម្លៃខុនដូដែលសាងសង់នៅកណ្តាលក្រុងភ្នំពេញ។សម្រាប់វិនិយោគិនអាចឃើញមានសញ្ញាណវិជ្ជមានកើតមានឡើងនៅពេលដែលមានតម្លៃលក់ជាឯកត្តាកើនឡើងខ្លាំងជាងលំហូរសាច់ប្រាក់។ ក្រឡេកមើលទិដ្ឋភាពមួយទៀតអំពីទីផ្សារលក់បន្ត(ទីផ្សារទី២)ចំពោះការផ្គត់ផ្គង់ខុនដូបានបង្ហាញការព្រួយបារម្មណ៏ពីសំណាក់អ្នកវិនិយោគ។ការអភិឌ្ឍន៏ខុនដូជាច្រើនបានផ្ដល់នូវការធានាពីប្រាក់ជួលនូវរយៈពេលជាក់លាក់មួយ។ ការទទួលបានប្រាក់ចំណេញនេះទទួលអត្រាចាប់ពី ៦% ទៅ ៧%ក្នុងមួយឆ្នាំ ហើយមួយចំនួនទៀតអាចទទួលបានរហូតដល់២០%។ អត្ថប្រយោជន៏ទទួលបានត្រឡប់នូវការជួលត្រលប់មកវិញនោះជាធម្មតាត្រូវបានធានារយៈពេល៣ឆ្នាំដោយអ្នកអភិវឌ្ឍន៏ ដោយមិនគិតអំពីថាតើអចលនទ្រព្យនោះត្រូវបានគេជួល ឬមិនជួលឡើយអ្នកអភិវឌ្ឍន៏មានកាតព្វកិច្ចក្នុងការចេញនូវប្រាក់ចំណេញទាំងនោះឱ្យអ្នកទិញ។នៅពេលដែលការធានាលើការជួលត្រឡប់ដល់កាលកំណត់នៃកិច្ចសន្យា ម្ចាស់អចលនទ្រព្យអាចសម្រេចចិត្តលក់ចេញដោយសារការខ្វះនៃការជួល វាអាចបង្ហាញឲ្យឃើញថាការផ្គត់ផ្គង់ហួសតម្រូវការក្នុងទីផ្សារផងដែរ។ កង្វះខាតនៃចំណូលពីការជួលនេះអាចធ្វើឱ្យអ្នកទិញត្រូវជំពាក់បំណុល នោះគឺគ្មានជម្រើសផ្សេងទេក្រៅពីការលក់ចេញ។ ក្តីបារម្ភគឺថាប្រសិនបើភាគច្រើននៃការធានាបានអស់សុពលភាពក្នុងពេលតែមួយ ក្រឡេកមើលទៅក្នុងទីផ្សារក្នុងឆ្នាំ២០១៨-២០២០បញ្ហានេះអាចបានជម្រុញឲ្យតម្លៃខុនដូធ្លាក់ចុះ។ការជួលទៅឲ្យជនបរទេសគឺអាចទទួលបានប្រាក់កម្រៃច្រើន ការកើនឡើងខ្លាំងលើការផ្គត់ផ្គង់ខុនដូក្នុងរយៈពេល២ទៅ៤ឆ្នាំទៀតនឹងកើតមានឡើង ដោយមានជំនឿមួយថាទីផ្សារបន្ទាប់បន្សំនឹងបន្តកើនឡើងសម្រាប់ការផ្គត់ផ្គង់តម្រូវការ។ប៉ុន្តែស្ថិតិប្រជាជនមិនបានឆ្លើយតបទៅនិងការព្យាករណ៏នេះទេ។ ខណៈដែលចំនួនជនបរទេសក្នុងប្រទេសកម្ពុជាបច្ចប្បន្នមានចំនួនរហូតដល់៨០,០០០នាក់ ប៉ុន្តែយោងតាមបាយការណ៏របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជនបរទេសត្រឹមតែ ៣៥,០០០ នាក់ប៉ុណ្ណោះដែលបានសុំការអនុញ្ញាតធ្វើការក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៥ ហើយមានតែ២៥,០០០នាក់នៃអ្នកទាំងនេះត្រូវបានផ្ដល់ការអនុញ្ញាត។មធ្យោបាយដទៃទៀតដែលទីផ្សារលក់និងជួលអាចកើនឡើងគឺតាមរយៈមធ្យោបាយក្នុងតំបន់ ដើម្បីបង្កើនការវិនិយោគខុនដូ ប៉ុន្តែទាំងនេះក៏ស្ថិតនៅក្នុងដែនកំណត់មួយ។ តម្រូវការក្នុងស្រុកក៏គឺជាគន្លឹះសំខាន់នៃភាពជោគជ័យលើគម្រោងខុនដូសម្រាប់អ្នកអភិវឌ្ឍន៏ក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែភាពជាម្ចាស់របស់ជនបរទេសនៃអគារនីមួយៗ (ច្បាប់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យរួម) កំពុងតែត្រូវបានរឹតបន្ដឹងដោយច្បាប់តម្រូវឲ្យមានសិទ្ធិកាន់កាប់ត្រឹមតែ៧០%។ នេះមានន័យថា៣០%ទៀតត្រូវតែលក់ទៅឱ្យប្រជាជនកម្ពុជា។ទោះបីជាចំនួនប្រជាជនមានកំណើនក៏ដោយធនាគារពិភពលោកបានលើកឡើងថាសម្រាប់អត្រា៤%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកទិញនៅតែខ្វះថវិការដើម្បីទិញខុនដូ។  អ្នកទិញភាគច្រើនជ្រើសយកការបង់រំលស់លើយូនីតខុនដូលំដាប់មធ្យមទៅប្រណិតដែលធ្វើឲ្យសមាមាត្រកាផ្គត់ផ្គង់មានការកើនឡើង។ក្នុងឆ្នាំ២០១៤ ការស្ទង់មតិអតិថិជនក្នុងហាងកាហ្វេ Park Café បានបង្ហាញថាប្រជាជនត្រឹមតែ១%ប៉ុណ្ណោះដែលមានប្រាក់ចំណូលចន្លោះពី២,០០១ដុល្លារទៅ៥,០០០ដុល្លារក្នុងមួយខែ ហើយប្រជាជនត្រឹមតែ៦%ប៉ុណ្ណោះដែលមានប្រាក់ចំណូលចាប់ពី១,០០១ ដុល្លារ ទៅ២,០០០ដុល្លារក្នុងមួយខែ។ឆ្លើយតបចំពោះស្ថិតិនេះការស្ទង់មតិទីផ្សារលំនៅដ្ឋានរបស់ក្រុមហ៊ុន VTrust កាលពីឆ្នាំ២០១៥បានបង្ហាញថា៥៤%ចង់ទិញលំនៅដ្ឋានដែលមានតម្លៃចន្លោះពី៣០,០០០ដុល្លារទៅ៧០,០០០ដុល្លារក្នុងមួយយូនីត។ ក្នុងការប្រៀបធៀបក្រុមហ៊ុនVTrust បានកត់សម្គាល់ឱ្យឃើញថា៤០%នៃការផ្គត់ផ្គង់ទីផ្សារខុនដូបច្ចុប្បន្នគឺមានតម្លៃតិចជាង៧០,០០០ដុល្លារក្នុងមួយយូនីត។ជាងនេះទៅទៀត អតិថិជននៅតែផ្ដោតខ្លាំងទៅលើទីផ្សារលំនៅដ្ឋានជាមួយដី។ ការស្ទង់មតិ របស់ក្រុមហ៊ុន VTrustបាន រកឃើញថាមានតែ៩%នៃអ្នកទិញទាំងនេះប៉ុណ្ណោះចង់ទិញខុនដូ។ ក្រឡេកមើលតាមទំលាប់សម្រាប់អចលនទ្រព្យប្រជាជនក្នុងស្រុកចូលចិត្តទិញប្រភេទអចលនវត្ថុជាដីធ្លីជាង។ស្ថានភាពនៃការផ្គត់ផ្គង់លើសនេះបើធៀបទៅនឹងតម្រូវការដែលបានបង្ហាញឡើងដោយសារការធ្លាក់ចុះសេដ្ឋកិច្ចចិន និងប្រទេសជាសមាជិកអាស៊ាននាពេលបច្ចុប្បន្ន លើសពីនេះទៅទៀតការធ្លាក់ចុះនៃតម្រូវការលើការវិនិយោគអចលនទ្រព្យកម្ពុជាពីទីផ្សារអ្នកវិនិយោគក្នុងតំបន់អាស៊ី។ទាក់ទងទៅនឹងទីផ្សាខុនដូសម្រាប់វិនិយោគិនបរទេស លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងកម្ពុជារបស់ក្រុមហ៊ុនCBREបានលើកឡើងនៅក្នុង ការធ្វើបទបង្ហាញរបស់លោកថា “ទីផ្សារមានលក្ខណៈតូចចង្អៀតនាពេលបច្ចុប្បន្ននេះ។ ហើយប្រាកដណាស់ចំនុចមួយចំនួនស្ថិតនៅក្នុងការចាប់អារម្មណ៏របស់មនុស្សជាច្រើន។” នៅពេលដែល កម្ពុជាឈានចូលជាអ្នកវិនិយោគក្នុងពិភពលោកទីផ្សារកម្ពុជាមានសក្ដានុពលក្នុងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែក្នុងឆ្នាំ២០១៦នេះការយល់ដឹងហាក់បីដូចជាមានភាពតូចចង្អៀតនៅឡើយ។លោក Townsend បានបន្ថែមទៀតថាតម្រូវការនៃភាពច្បាស់លាស់នៃវិនិយោគិនបានច្រានចោលហាននិភ័យក្នុងទីផ្សារ នេះជាចំនុចដែលត្រូវបានបង្ហាញដោយការធ្លាក់ចុះទីផ្សាររបស់ប្រទេសចិន “យើងត្រូវការវិនិយោគិនមកពីគ្រប់តំបន់។ មិនចាំបាច់តែមកពីកន្លែងតែមួយនោះទេ ត្រូវតែធ្វើឱ្យមានតុល្យភាព។” មិនដូច្នោះទេនៅពេលដែលអ្នកវិនិយោគមួយចំនួនធ្វើពហិការមិនចូលវិនិយោគក្នុងទីផ្សារ ឬបាត់បង់ឥទ្ធិពល ក៏ទីផ្សារអាចនៅតែមានលំនឹងដោយសារមានអ្នកវិនិយោគមកពីច្រើនប្រទេស។ ជាក់ស្តែងជនជាតិតៃវ៉ាន់បានក្លាយជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យធំមួយក្នុងចំណោមវិនិយោគបរទេសដទៃទៀតក្នុងកម្ពុជានាពេលបច្ចុប្បន្ន។ ប្រសិនបើទីផ្សារតៃវ៉ាន់ផ្ដាច់ខ្លួនចេញពីប្រទេសកម្ពុជាពីព្រោះតែខ្វះនូវទំនុកចិត្តលើទីផ្សារ ឬដោយសារភាពតានតឹងនយោបាយកើនឡើងក្នុងការបោះឆ្នោតឆ្នាំ២០១៨ទីផ្សារទាំងមូលរបស់កម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំង។ លោក Sam Yang ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Eastland Development HK Co. Ltd និងជាអ្នកអភិវឌ្ឍន៏ដ៏សកម្មមួយជាមួយគម្រោងចំនួន៣ធំៗក្នុងទីក្រុងភ្នំពេញបានលើកឡើងថា “ការអប់រំនៃអ្នកវិនិយោគិនគឺជាកត្តាដ៏សំខាន់ដែលត្រូវការរក្សានូវស្ថេរភាពទីផ្សាររយៈពេលវែង។” លោក Yang បានបន្តទៀតថា “នេះគឺព្រោះតែអ្នកវិនិយោគដែលមិនមែនជាជនជាខ្មែរជាច្រើនមិនបានយល់ច្បាស់អំពីទីផ្សារកម្ពុជា។ សម្រាប់ប្រជាជនក្នុងស្រុកពួកគេមិនពេញចិត្តចំពោះអត្ថប្រយោជន៏នៃការរស់នៅក្នុងខុនដូនោះទេ។ ខ្ញុំហ៊ាននិយាយថា ប្រទេសនេះមានតម្រូវការខ្លាំងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយនៅក្រៅប្រទេស   ដោយណែនាំអំពីសោភ័ណភាពរបស់ប្រទេសនេះ។ ហើយនោះជាអ្វីដែលរដ្ឋាភិបាលអាចដឹកនាំ និងសម្របសម្រួលជាមួយវិស័យឯកជនដើម្បីឱ្យទទួលបានភាពជោគជ័យ។”តួយ៉ាងការផ្ដល់ភាពឯករាជទាំងមូលដល់កម្ពុជាលើឧស្សាហកម្មកាត់ដេរ និងស្បែកជើងបច្ចុប្បន្នប្រសិនបើលក្ខណ្ឌទីផ្សារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផលិតផលទាំងនេះនិឹងផ្លាស់ប្ដូរពីកន្លែងមួយដែលឈ្មួញភាគច្រើនសម្រេចចិត្តផ្លាស់ទីប្រតិបត្តិការរបស់ពួកគេចេញពីប្រទេសកម្ពុជាទៅកន្លែងដែលមានទីផ្សារប្រកួតប្រជែងជាងនេះទៀត នោះអាចធ្វើឱ្យបង្អាក់ការវិនិយោគអន្តរជាតិដ៏ធំមួយបានផងដែរ។ជាការពិតណាស់ទោះបីជាមានហានិភ័យទាំងនេះក៏ដោយនៅក្នុងដំណើរការយូរអង្វែង ទីផ្សារខុនដូគួរតែប្រសើរឡើងដោយខ្លួនឯង ដោយផ្តល់នូវលំនឹងមួយជាមួយតម្លៃនិងគុណភាពខុនដូ ក៏ដូចជាមានការផ្គត់ផ្គង់មួយដោយមសមស្របទៅតាមតម្រូវការអ្នកទិញ ឫលទ្ធភាពដែលអាចទិញបាន ឫការចង់បានសម្រាប់ទាំងជាតិ និងអន្តរជាតិ ហើយតម្លៃនឹងសមស្របទៅជាមួយនឹងសក្ដានុពលពិតសម្រាប់លើតម្លៃនៃការជួលដែលមានការប្រកួតប្រជែងគ្នា។លោក Marc Townsend ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBREនៅក្នុងបទបង្ហាញនាពេលថ្មីៗ បាននិយាយថានេះគឺជាភាពចាស់ទំនៃទីផ្សារ “ប្រែក្លាយពីផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៏ទៅជាផលប្រយោជន៍របស់អ្នកទិញ។”លោក យិន លាងគង់ ជានិពន្ធនាយករបស់ទស្សនាវដ្ដី Property View ជាអ្នកធ្វើបទបង្ហាញ និងជានិពន្ធនាយកផ្នែកអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ទូរទស្សន៏ BTV បានបង្ហាញក្នុងបទ សម្ភាសន៏កាលពីពេលថ្មីៗ ថាយើងនឹងមិនមានវិបត្តិហិរញ្ញវត្ថុដូចក្នុងឆ្នាំ២០០៨នោះទេជាក់ស្តែង “វាមិនអាចទៅរួចនោះទេ!តាមពិតទៅវិបត្តិអចលនទ្រព្យក្នុងឆ្នាំ ២០០៨ មិនបានបង្កើតឡើងដោយកម្ពុជានោះទេ។ វាគឺជាវិបត្តិសេដ្ឋកិច្ចសកលលោកដែលកើតឡើង ក្នុងទីផ្សារសហរដ្ឋអាមេរិក។ ហើយទោះបីជាទីផ្សារអចលនទ្រព្យធ្លាក់ចុះក៏ដោយសម្រាប់ វិនិយោគិនដែលឆ្លាតវៃ និង មានបទពិសោធន៏ក្នុងវិស័យអចលទ្រព្យ គឺពួកគេបានចាត់វិធាន ការរួចរាល់ទៅហើយ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបាន ចេញបទបញ្ញត្តិ ដើម្បីការពារវិបត្តិ ក្នុងវិស័យនេះរួចរាល់ហើយដែរ។”លោក Matthew Rendall នៃក្រុមហ៊ុនច្បាប់ ZICO law បានឱ្យដឹងក្នុងបទសម្ភាសន៏ថ្មីៗជាមួយ Realestate.com.kh ថា“អ្វីដែលជាតម្រូវការសំខាន់សម្រាប់អ្នក អភិវឌ្ឍន៏ដើម្បីរៀបចំយុទ្ធសាស្រ្តធ្វើការនោះគឺការគ្រប់គ្រងរយៈពេលវែង នៃប្លុកអាផាត មេននៅពេលដែលគម្រោអភិវឌ្ឍន៏ត្រូវបានបញ្ចប់ ហើយបានលក់រួចរាល់។ ត្រូវមានការ អភិវឌ្ឍន៏ដោយសហការគ្នា (ដែលម្ចាស់មកជាមួយគ្នាក្នុង នាមជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រង ប្រាក់ដែលបានបាត់បង់)។ បើធ្វើមិនបានទេ អ្នកអភិវឌ្ឍន៏មិនអាចគ្រប់គ្រងប្លុកអាផាតមេន បើមានហានិភ័យក៏មិនអាចដោះស្រាយបានដែរ។  អ្នកទិញនឹងងាកមកមើល ការអភិវឌ្ឍន៏ ដែលមានកន្លងមក និងវិនិច្ឆ័យទៅលើការគ្រប់គ្រងរបស់ពួកគេថាល្អកម្រិតណា (នៅពេលដែលសម្រេចចិត្តថាតើត្រូវទិញគម្រោងអភិវឌ្ឍន៏បន្ដបន្ទាប់ឬយ៉ាងណា) លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank ដែលបានធ្វើ បទសម្ភាសន៏ឱ្យកាសែតភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗថា អ្នកអភិវឌ្ឍន៏អចលនទ្រព្យទើបតែចាប់ ផ្ដើមយល់អំពីការផ្លាស់ប្ដូរដែលទីផ្សារខុនដូបានបង្ហាញកាលពីពីរបីឆ្នាំកន្លងទៅ។លោក Wheble បានព្យារករណ៏ថា “នឹងមានភាពប្រាកដប្រជាមួយនៃការរួមបញ្ចូលគ្នា ជាពិសេសនៅពេលដែលអ្នកប្រៀបធៀបតម្លៃជួលក្នុងវិស័យផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញជាមួយទីក្រុងសំខាន់ៗដូចជា កូឡាឡាំពួ និងបាងកក យើងឱ្យដំបូន្មានដល់អ្នកវិនិយោគថា ពួកគេត្រូវតែត្រួតពិនិត្យលើទស្សនរយៈពេលវែងដែលផ្ទុយទៅនឹងការរំពឹងទុករយៈពេលខ្លី។”លោកបានបន្តទៀតថា “តម្រូវការពីវិនិយោគិនបរទេសត្រូវបានធ្លាក់ចុះអំឡុងពេល៦ខែកន្លងមក ដូច្នេះអភិវឌ្ឍន៏ត្រូវតែមានភាពច្នៃប្រឌិតដែលធ្វើឲ្យផលិតផលដែលពួកគេផ្ដល់ឱ្យគឺសមនឹងតម្លៃទីផ្សារបច្ចុប្បន្ន។” លោក Sunny Soo ជាអគ្គនាយកក្រុមហ៊ុន Keystone Property Consultants Co., Ltd ដែលសមាជិកនៃសមាគមអន្តរជាតិ Savills បានលើកឡើងថា “ជាធម្មតាមានអ្នកឈ្នះ និងអ្នកចាញ់ក្នុងការប្រកួតប្រជែង គ្រប់គ្នាបានដឹងស្រាប់ហើយថាទីផ្សារជាកន្លែងដែលមានការអភិវឌ្ឍន៏ហើយក៏មានហានិភ័យខ្ពស់ផងដែរ។ ប្រសិនបើការៀបចំជាមុនលើការអភវឌ្ឍន៏របស់អ្នកអភិវឌ្ឍន៏គឺមិនមែនជាការរីកចម្រើនទីផ្សារនោះទេ ប៉ុន្តែប្រសិនបើអ្នកអភិវឌ្ឍន៍គិតចំណុចវិជ្ជមានដើលពឹងផ្អែកលើគោលការណ៍តែម្នាក់ឯងដោយមិិនពឹងផ្អែកលើការស្រាវជ្រាវជាសកលនេះជាសញ្ញាណអវិជ្ជមាននៅក្នុងទីផ្សារ។ចំណុចចុងក្រោយ គឺថាអ្នកអភិវឌ្ឍន៏បច្ចុប្បន្នកំពុងតែសំឡឹងរកទីតំាងថ្មីនៅក្នុងទីផ្សារក្រៅពីទីក្រុងភ្នំពេញ។ ការភ័យខ្លាចលើការការផ្គត់ផ្គង់លើសតម្រូវការក្នុងទីក្រុងភ្នំពេញជាធម្មតាជម្រុញឱ្យអ្នកអភិវឌ្ឍន៍ស្វែងរកទីផ្សារថ្មី តំបន់ទំាងនោះមានដូចជា ក្រុងព្រះសីហនុ ក្រុងសៀមរាប ក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត។សិក្សាអំពីឱកាសទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា!
ផ្សារពេញនិយមនៅក្នុងរាជធានីភ្នំពេញ
ផ្សារពេញនិយមនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ដែលជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់ បានចូលរួមជាមួយកម្មវិធី Realestate.com.kh ជជែកអំពីផ្សារដែលពេញនិយមក្នុងរាជធានីភ្នំពេញ។តើផ្សារអ្វីខ្លះដែលមានការពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ? សម្រាប់ផ្សារនៅរាជធានីភ្នំពេញគឺមានពីរដែលមានការពេញនិយមបំផុត មានផ្សារទួលទំពូង  និងផ្សារធំថ្មី។ ទាំងជនបរទេស និងអ្នកក្នុងស្រុកចូលចិត្តដើរផ្សារទិញអីវ៉ាន់នៅក្នុងទីផ្សារទាំងពីរនេះខ្លំាងណាស់។ហេតុអ្វីបានជាផ្សារទាំងនេះមានការពេញនិយម?ផ្សារទាំងពីរទទួលបានការពេញនិយមដូច្នេះ ដោយសារតែនៅទីនោះមានផលិតផលក្នុងស្រុករបស់ខ្មែរ៖ ដូចជា ក្រម៉ា ក្រណាត់សូត្រ គ្រឿងអលង្ការធ្វើពីដៃ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀតអាច រកទិញបាននៅទីនេះដែរ។ ភាគច្រើននៃជនបរទេសគឺមកទិញអីវ៉ាន់នៅក្នុងផ្សារទាំងនេះ មុនពេលដែលពួកគេត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។តើអាហារវិញមានការពេញនិយមដូចម្តេចដែរ?សម្រាប់ម្ហូបអាហារនៅក្នុងទីផ្សារទាំងពីរនេះគឺពិតជាឆ្ងាញ់ហើយមានរសជាតិគួរជាទីពេញចិត្ត និយាយអំពីតម្លៃរបស់វាគឺមានភាពសមរម្យ។ យើងអាចរកបាននូវជម្រើសអាហារច្រើនប្រភេទដូចជា ត្រីអាំង សាច់ជ្រូកអាំង ស៊ុប គុយទាវ   បាយឆា មីឆា បបរមាន់ បបរសាច់ជ្រូកនិងនំបញ្ចុកនិង មានច្រើនមុខច្រើនទៀត។តំបន់នៃផ្សារទួលទំពូងយើងមើលឃើញថាមាន បា  ភោជនីយដ្ឋាន ហាងលក់ទំនិញជាច្រើន។ តើកញ្ញាយល់ឃើញដូចម្តេច?ដោយសារតែបច្ចុប្បន្ននៅក្នុងតំបន់នៃផ្សារទួលទំពូងមានជនបរទេសជាច្រើនបានមករស់នៅ ចំណែកភ្ញៀវទេសចរក៏បានមកដើរកំសាន្តនៅតំបន់នេះផងដែរ ពួកគេអាចមកទិញវត្ថុអនុស្សាវរីយ៍ និងញ៉ាំអាហារច្រើនប្រភេទ។  មានអាហារបែបខ្មែរ ហើយក៏មានភោជនីយដ្ឋានបែបអឺរ៉ុប ដែលមានជម្រើសច្រើនបែបងាយស្រួលសម្រាប់ជនបរទេសដែលមិនចេះញ៉ាំអាហារខ្មែរ ហើយពួកគេក៏អាចរីករាយជាមួយការទទួលទានស្រាបៀរបានទៀតផង។ ទាំងអស់នេះបានធ្វើឱ្យផ្សារទួលទំពូងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ស្វែងយល់បន្ថែមអំពីជីវិតរស់នៅក្នុងតំបន់ទួលទំពុង!
ការបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា
ការបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់ បានចូលរួមជាមួយកម្មវិធី Realestate.com.kh និយាយអំពីការបង្កើតគណនីធនាគារនៅក្នុងប្រទេសកម្ពុជា។ តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីបើកគណនីធនាគារនៅក្នុងប្រទេសកម្ពុជា?សម្រាប់ពលរដ្ឋកម្ពុជាតម្រូវឱ្យមានដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ ធនាគារមួយចំនួនតម្រូវឱ្យអ្នកដាក់ប្រាក់តម្កល់ដំបូងចាប់ពី ១០០ដុល្លារទៅ ៥០០ដុល្លារ ហើយធនាគារមួយចំនួនតម្រូវឱ្យអ្នកដាក់១០ដុល្លារសម្រាប់ការដាក់ប្រាក់តម្កល់លើកដំបូង។សម្រាប់ជនបរទេសវិញគឺមានភាពខុសគ្នាតែបន្តិចប៉ុណ្ណោះ។ ជនបរទេសតម្រូវឲ្យមានលិខិតឆ្លងដែន ឬទិដ្ឋាការ ដែលមានសុពលភាពរយៈពេល៦ខែ ឬកិច្ចសន្យាការងារ។ លក្ខខណ្ឌតម្រូវខុសគ្នាទៅតាមតម្រូវការរបស់ធនាគារផ្សេងគ្នា។ ទាក់ទងទៅនឹងការដាក់ប្រាក់តម្កល់គឺចាប់ពី ១០ដុល្លារទៅ៥០០ដុល្លារ អាស្រ័យទៅលើធនាគារផ្សេងគ្នា។ខ្ញុំចង់ដឹងពីការប្រើប្រាស់កាត អេធីអ៊ឹមវាគឺជាការល្អក្នុងការប្រើកាតអេធីអ៊ឹមប៉ុន្តែអ្នកនឹងត្រូវបង់ថ្លៃសេវាប្រចាំខែ។ ហើយអ្នកត្រូវប្រើប្រាស់កាតអេធីអ៊ឹម។ ករណីបើអ្នកមិនមានសកម្មភាពក្នុងការប្រើប្រាស់កាតអេធីអ៊ឹមក្នុងរយៈពេលកំណត់ណាមួយរបស់ធនាគារ ករណីលើការស្នើប្រើប្រាស់ដំណើរការកាតអេធីអ៊ឹមនេះឡើងវិញនឹងមានការគិតកម្រៃសេវា។ សូមចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីដឹងព័ត៌មានបន្ថែមអំពីធនាគារនៅក្នុងប្រទេសកម្ពុជា!
ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា
ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់បានចូលរួមជាមួយកម្មវិធី Realestate.com.kh និយាយអំពីការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។តើមានតម្រូវការអ្វីខ្លះសម្រាប់ការតភ្ជាប់ប្រព័ន្ធអ៊ីនធើណិត?យើងអាចមានជម្រើសជាច្រើនក្នុងការជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។ ហើយភាគច្រើននៃក្រុមហ៊ុនទាំងនោះគឺមានលក្ខខណ្ឌប្រហាក់ប្រហែលគ្នាសម្រាប់ការភ្ជាប់ប្រព័ន្ធអ៊ីធើណិតសម្រាប់ជនជាតិខ្មែរ និងជនបរទេស។ ដើម្បីទទួលបានការតភ្ជាប់អ៊ីនធើណិត អ្នកត្រូវទាមទារឱ្យមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការ។  តើយើងគួរធ្វើខ្លះដើម្បីទទួលបានការតភ្ជាប់អ៊ីនធើណិត? តើមានដំណើរការតភ្ជាប់យ៉ាងដូចម្តេចដែរ?នៅពេលដែលអ្នកដឹងថាក្រុមហ៊ុនអ៊ីនធើណិតណាមួយដែលអ្នកចង់ប្រើហើយនោះអ្នកអាចហៅទូរស័ព្ទទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ បន្ទាប់មកអ្នកត្រូវបំពេញឯកសារនៅក្នុងក្រុមហ៊ុននោះ ឬអ្នកក៏អាចស្នើសុំឲ្យក្រុមហ៊ុនមកផ្ទះរបស់អ្នកឲ្យអ្នកបំពេញឯកសារក៏បាន។តើលក្ខខណ្ខនៃការបង់ប្រាក់បមានលក្ខណៈដូចម្តេច?អ្នកត្រូវការដាក់ប្រាក់តម្កល់ជាមុន ហើយសម្រាប់ក្រុមហ៊ុនមួយចំនួននឹងយកថ្លៃសេវាកម្ម ៣៥ដុល្លារទៅ១៥០ដុល្លារ។ សម្រាប់រយៈ ពេលតម្លើងអ៊ីនធើណិតវិញចាប់ពី៣ថ្ងៃដល់មួយសប្តាហ៍។ ទាក់ទងទៅនឹងថ្លៃសេវាប្រចាំខែវិញមានចាប់ពីកម្រិតទាបបំផុតចំនួន ១២ ដុល្លារក្នុងមួយខែទៅ១៥០ដុល្លារក្នុងមួយខែ។ បើអ្នកចង់បានអ៊ីនធើណិតមានល្បឿនលឿនអ្នកក៏កាន់តែចំណាយថ្លៃសេវាកម្មខ្ពស់ទៅតាមនោះដែរ។ស្វែងរកអចលទ្រព្យជាមួយភ្នាក់ងារអចលនទ្រព្យYong Yap Properties
ប័ណ្ណកម្មសិទ្ធិរួមនៅកម្ពុជា៖​ ច្បាប់ និងបំណុល
ប័ណ្ណកម្មសិទ្ធិរួមនៅកម្ពុជា៖​ ច្បាប់ និងបំណុល
June 6, 2022, 5:04 p.m.
Realestate News
Property Buyers & Sellers Advice
ខុនដូគឺជាពាក្យសំដៅលើអចលនទ្រព្យមួួយក្រៅផ្លូវការ។ ពាក្យនេះពណ៌នាពីប្រភេទកម្មសិទ្ធិនៃអចលនទ្រព្យឯកជន (អគារដែលមានកម្មសិទ្ធិរួមគ្នា) ដែលមានការកាន់កាប់ចែកដាច់ពីគ្នារវាងយូនីត ផ្ទាល់ខ្លួន និងការកាន់កាប់រួមគ្នាលើកន្លែងទូទៅ។ ប័ណ្ណកម្មសិទ្ធិរួមគ្នាសំដៅលើវិញ្ញាបនបត្រនៃកម្មសិទ្ធិសម្រាប់យូនីតផ្ទាល់ខ្លួន(បើនិយាយពីអគារទំាងមូលគឺជាកម្មសិទិ្ធកាន់កាប់រួមគ្នា)។ មានច្បាប់មួយចំនួន គោលនយោបាយមួយចំនួន និងការធ្វើវិសោធនកម្មច្បាប់នៅកម្ពុជាដើម្បីការពារសុវត្ថិភាពខុនដូ និងយន្តការនៃប័ណ្ណកម្មសិទ្ធិរួម។ ច្បាប់់មួយចំនួនទាំងនេះត្រូវបានពិភាក្សាអំឡុងពេលកម្មវិធី breakfast briefing ក្នុងពេលថ្មីៗ ដែលរៀបចំដោយក្រុមហ៊ុន VDB Loi ដោយសហការជាមួយក្រុមហ៊ុន PYT & Associates និង IPS Real Estate។ វាគ្មិនរួមមានលោក Lucas Vosch ជាអ្នកជំនាញជាន់ខ្ពស់ផ្នែកអចលនទ្រព្យ និងលោក Robert Porter ជានាយកនៃក្រុមហ៊ុន VDB Loi Taxation លោក Grant Fitzgerald ជាអ្នកគ្រប់គ្រង និងអ្នកជំនាញផ្នែកខុនដូរបស់ក្រុមហ៊ុន IPS Real Estate និងលោក Desmond Yap ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Yong Yap Properties។ ច្បាប់ភូមិបាលឆ្នាំ ២០១១៖ ច្បាប់ភូមិបាលឆ្នាំ ២០១១ ដែលជាច្បាប់បានកែប្រែលើច្បាប់ដែលមានតាំងពីឆ្នាំ ១៩៨៩ នៃច្បាប់ភូមិ បាលកម្ពុជា។ ការកែប្រែច្បាប់នេះបានបង្កើតបទបញ្ញត្តិមួយសម្រាប់កម្មសិទ្ធិឯកជនលើដីធ្លី។ នេះក៏ បានក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតប្រព័ន្ធចុះបញ្ជីដីធ្លី ដែលបានចេញប្លង់ដីធ្លីនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។ មាត្រា១ នៃច្បាប់ភូមិបាលលើកឡើងថា “ច្បាប់នេះមានគោលបំណងក្នុងការកំណត់អំពីរបបកម្ម សិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតដែលទាក់ទងទៅនឹងអចលនវត្ថុនេះ បើយោងតាមបទប្បញ្ញត្តិនៃ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។”ច្បាប់នេះមានរួមបញ្ចូលទាំងបទបញ្ញត្តិទៅលើដីសាធារណៈ និងឯកជន គោលការណ៍នៃភាពជាម្ចាស់កម្មសិទ្ធិ កម្មសិទ្ធិសមូហភាព លទ្ធកម្មនៃកម្មសិទ្ធិ ដីសម្បទាន សិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិ ដែនកំណត់នៃកម្មសិទ្ធិ កម្មសិទ្ធិដែលមិនបែងចែក សហកម្មសិទ្ធិ ភាពជាម្ចាស់រួមគ្នា អចលនវត្ថុ ប្រាក់កម្ចី រដ្ឋបាលសុរិយោដី និងបទបញ្ញត្តិលើការផាកពិន័យ។ច្បាប់ នស/រកម / ០៥១០/០០៦៖ច្បាប់នេះជាទូទៅ “បានផ្ដល់ឲ្យជនបរទេសនូវសិទ្ធិជាម្ចាស់កម្មសិទ្ធិលើផ្នែកឯកជន និងសិទ្ធិក្នុងការប្រើប្រាស់ចំណែករួមនៃអគារសហកម្មសិទ្ធិ។”  ច្បាប់នេះកំណត់ភាពជាកម្មសិទ្ធិរបស់ជនបរទេសចាប់ពីជាន់ខាងលើនៃជាន់ផ្ទាល់ដីឡើងទៅ និងភាគរយនៃអគារនេះត្រូវបានកំណត់ខុសៗពីគ្នាទៅតាមអនុក្រឹត្យ (យោងទៅលើអនុក្រឹត្យលេខ៨២ខាងក្រោម)។ ច្បាប់នេះមានប្រធានបទស្តីពីបទបញ្ញត្តិទូទៅគោលការណ៍ទូទៅ លទ្ធកម្មសហកម្មសិទ្ធិពិសេស សិទ្ធិនិងកាតព្វកិច្ចពិសេសរបស់សហកម្មសិទ្ធិ នីតិវិធីសម្រាប់ការចុះបញ្ជី និងចេញវិញ្ញាបនបត្រ  ការផាកពិន័យនិងបទបញ្ញត្តិអន្តរកាល។អនុក្រឹត្យលេខ ៨២៖យោងតាមឯកសារផ្លូវការ “អនុក្រឹត្យនេះគឺដើម្បីកំណត់សមាមាត្រ និងការគណនាជាភាគរយនៃយូនីតឯកជនដែលអាចត្រូវបានគ្រប់គ្រងដោយជនបរទេសនៅក្នុងអគារសហកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។អនុក្រឹត្យនេះចែងថា “ជនបរទេសដែលមានលក្ខណៈសម្បត្តិស្របច្បាប់ អាចមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិនៅក្នុងយូនីតឯកជននៃអគារសហកម្មសិទ្ធិ ដោយមិនឲ្យលើសពី ៧០ ភាគរយនៃផ្ទៃសរុប នៃទំហំយូនីតឯកជនទាំងអស់នៃអគាររួមគ្នានោះ។” ច្បាប់ក៏បានបានបញ្ជាក់ដែរលើ “ការចេញ វិញ្ញាបនបត្រនៃភាពជាម្ចាស់នៃយូនីតឯកជននៃអគារសហកម្មសិទ្ធិដល់ម្ចាស់របរទេស។ អាជ្ញាធរ សុរិយោដីគួរសរសេរនៅលើវិញ្ញាបនបត្រអំពីសមាមាត្រនៃទំហំផ្ទៃយូនីតឯកជន ធៀបទៅនឹងផ្ទៃ ទំហំសរុបនៃយូនីតឯកជនទាំងអស់នៅក្នុងអគារសហកម្មសិទ្ធិ។”អនុក្រឹត្យលេខ ១២៦៖គោលដៅនៃអនុក្រឹត្យលេខ១២៦ នេះគឺដើម្បី “កំណត់ការគ្រប់គ្រង និងការប្រើប្រាស់អគារសហកម្មសិទ្ធិព្រមទាំងយន្តការ និងនីតិវិធីសម្រាប់ការចុះបញ្ជី យូនីតឯកជននៃអគារសហកម្មសិទ្ធិ។”បើយោងតាមឯកសារនៃច្បាប់ដដែលនេះ “វិសាលភាពនៃអនុក្រឹត្យនេះគ្របដណ្តប់គ្រប់ប្រភេទនៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់ស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានតែមនុស្សដែលស្របច្បាប់ ឬជាបុគ្គលដែលមានសញ្ជាតិខ្មែរទើបអាចជាម្ចាស់យូនីតឯកជនលើអគារសហកម្មសិទ្ធិបាន ប្រសិនបើពួកគេមិនមានបទបញ្ញត្តិជាក់លាក់ទៅតាមលក្ខខណ្ឌពិសេស និងផ្ទុយពីចំណុចទាំងនេះ
ការប្រកួតគូរគំនូរអំពីធម្មជាតិជាមួយ AXIS Residences & សាលាអន្តរជាតិ CIA First International School
ការប្រកួតគូរគំនូរអំពីធម្មជាតិជាមួយ AXIS Residences & សាលាអន្តរជាតិ CIA First International School
June 6, 2022, 5:06 p.m.
Realestate News
ការធ្វើកិច្ចការរួមគ្នាគឺជាឥទ្ធិពលមួយក្នុងការផ្លាស់ប្តូរសង្គម តួយ៉ាងគម្រោង Axis Residences បានធ្វើជាដៃគូជាមួយ សាលាអន្តរជាតិ CIA First International School និងមជ្ឍមណ្ឌលគាំពារកុមារកម្ពុជា (Cambodia Care Centre)  ដោយបានសហការគ្នាបង្កើតកម្មវិធីមួយដើម្បីជាសារក្នុងការជួយដល់សង្គម។វត្ថុបំណងក្នុងការច្នៃប្រឌិត៖ការបង្ហាញពីទេព្យកោសល្យជំនាញ និងចំណង់ចំណូញចិត្តរបស់សិស្សមកពីសាលាអន្តរជាតិ CIA First International School ក្នុងការបង្កើតស្នាដៃសិល្បៈគំនូររូបភាពជាមួយនឹងអត្ថន័យសម្រាប់ប្រធានបទគម្រោង Axis Residences ជាមួយនឹងបរិស្ថានធម្មជាតិ។ សកម្មភាពទាំងនេះគឺស្របជាមួយនឹងទស្សនវិស័យក៏ដូចជាយុទ្ធនាការរបស់ក្រុមហ៊ុនដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍បរិស្ថានធម្មជាតិ។ នោះក៏មានន័យថាជាកាអប់រំនិងការបណ្តុះគំនិតឲ្យអ្នកជំនាន់ក្រោយឲ្យចេះថែរក្សាភពផែនដីរបស់យើង។ស្នាដៃល្អបំផុតចំនួន១០ជ្រើសរើសចេញពីមួយពាន់បេក្ខភាពប្រលងគូរគំនូរ ឆ្លងតាមរយៈការបោះឆ្នោតតាមប្រព័ន្ធអនឡាញដោយបានរៀបចំដោយអ្នកអភិវឌ្ឍន៍ និងសាលារៀនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ហើយក៏មានកម្មវិធីការដេញថ្លៃទិញរូបគំនូរផងដែរ ដោយមានការចូលរួមពីសិស្សសាលា នាយកប្រតិបត្តិរបស់គម្រោង Axis Residences និងរួមមានភ្ញៀវកិត្តិយសមួយចំនួនដូចជា៖ លោកឧកញ៉ា Tay Heang Ly។ ក្នុងនោះក៏មានការធ្វើបទបង្ហាញដោយកុមារមកពីមជ្ឈមណ្ឌល Cambodia Care Centre។ សម្រាប់អ្នកដែលជាប់ពាក់ពាន់រង្វាន់នេះគឺបានទទួលដំណើរកំសាន្ត ៣យប់២ថ្ងៃ ទៅប្រទេសសិង្ហបុរី។គំនិតច្នៃប្រឌិតដើម្បីគោលបំណងដ៏ល្អ៖កម្មវិធីនេះបានផ្តួចផ្តើមឡើងដោយគម្រោង Axis Residences ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មជ្ឈមណ្ឌលគំាពា  Cambodia Care Centre។  Cambodia Care Centre គឺជាអង្គការមិនរកប្រាក់កម្រៃរបស់គ្រិស្តសាសនា ដែលបានបង្កើតឡើងនៅក្នុងខែឧសភាឆ្នាំ២០១៦។ វាមានគោលបំណងដើម្បីផ្តល់ជំនួយដល់កុមារដែលស្ថិតនៅក្នុងភាពក្រីក្រ តាមរយៈការផ្តល់ការអប់រំជាមូលដ្ឋាន។ នេះជាផ្នែកមួយនៃការជួយដល់សហគមន៍ កម្មវិធីសិក្សា សកម្មភាពកីឡា និងសុខុមលភាព។ រូបគំនូរដែលគូរដោយកុមារទំាងនោះត្រូវបានលក់ដេញថ្លៃ ហើយប្រាក់ចំនួន១០០%នៃប្រាក់បានមកពីការលក់ដេញថ្លៃនេះនឹងផ្ទេរទៅកាន់កម្មវិធីដែលកំពុងដំណើរការដោយអង្គការមួយនេះ។ ជាងនេះទៅទៀតគម្រោង Axis Residences បានបរិច្ចាកអង្ករចំនួន ១០តោនទៅដល់ជនក្រីក្រ និងអ្នកជួបការខ្វះខាត ក្នុងខណ្ឌសែនសុខ ក្នុងអំឡុងពេលពិធីបុណ្យអ៊ំទូកផងដែរ។គំនិតច្នៃប្រឌិតប្រកបដោយតម្លៃស្នូល៖គម្រោង Axis Residences ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Spring CJW Development Pte. Ltd ក្រុមហ៊ុនអភិវឌ្ឍន៍នេះគឺជាក្រុមហ៊ុនមួយប្រកបដោយភាពច្នៃប្រឌិត។ ក្រុមហ៊ុនបង្ហាញពីតម្លៃមួយរបស់ខ្លួនរួមជាមួយនឹងពេលវេលា និងភាពសក្ដិសមបំផុតក្នុងការរស់នៅ។ គម្រោង Axis Residencesធ្វើការអភិវឌ្ឍន៍ជាមួយផែនការមេមួយយ៉ាងច្បាស់លាស់។ ការរចនាបែបសហសម័យដែលប្រើបានទាំងលក្ខណៈទំនើប និងអេកូ-បរិស្ថាន សម្រាប់ភាពស្រស់ស្អាតនិងគុណភាព។ អ្នកអភិវឌ្ឍន៍បានរៀបរាប់ពីគម្រោងនេះថាជា “លំនៅដ្ឋានដ៏មានភាពប្រណិត និងក្សេមក្សាន្តបំផុត” និងជាកន្លែងដ៏មានភាពស្ងប់សុខសាកសម្យធ្វើឲ្យជីវិតរស់នៅក្នុងទីក្រុងមានភាពរស់រវើក។ស្វែងយល់អំពីព័ត៌មានបន្ថែមនៃគម្រោង Axis Residences!
ការកើនឡើងហានីភ័យឥណទាននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា៖ អ្នកវិនិយោគត្រូវយល់ដឹង...
ការកើនឡើងហានីភ័យឥណទាននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា៖ អ្នកវិនិយោគត្រូវយល់ដឹង...
June 6, 2022, 5:05 p.m.
Realestate News
មានប្រជាជនកម្ពុជាជាច្រើនមានការខ្វះខាតដើមទុនក្នុងការវិនិយោគលើលំនៅដ្ឋានប្រភេទដូចជា៖ ផ្ទះធម្មតា ខុនដូ បុរី ឫផ្សេងៗទៀត បច្ចុប្បន្ននេះកម្ចីទិញផ្ទះគឺកំពុងទ្រទ្រង់ទីផ្សារទំាងមូល។ ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងក្នុងពេលថ្មីៗនេះថា អ្នកទិញនៅក្នុងទីផ្សារកម្ពុជាបានជ្រើសរើសយកសេវាកម្មឥណទានកាន់តែច្រើនឡើងសម្រាប់ទិញអចលនវត្ថុ ហើយចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយបាយការណ៍ស្ថាប័នរូបិយវត្ថុអន្តរជាតិបានលើកឡើងថាអត្រានៃតម្លៃប្រាក់កម្ចីបានកើនឡើងពី ៧០-៨០% នៅឆ្នាំ២០១៦។ ម្ចាស់អចលនទ្រព្យបានខ្ចីប្រាក់ទិញអចលនទ្រព្យ ពួកគេទំាងនោះជាអ្នកលក់ដំបូងបន្ទាប់ពីទីផ្សារបានឡើងដល់ចំណុចកំពូល វាជាហេតុនៃការកើនឡើងនៃហានិភ័យនៃ "ការបំប៉ោងតម្លៃ" បានផ្ទុះនៅក្នុងទីផ្សារ។ស្ថានភាពនេះអាចកាន់តែរីកធំឡើងកាលណាអត្រាការប្រាក់នៃប្រាក់កម្ចីទាំងនោះកើនឡើង ចំណែកការជួលប្រចាំឆ្នាំសម្រាប់អចលនទ្រព្យទាំងមូលបានធ្លាក់ចុះទាបជាងការរំពឹងទុក។ អ្នកផ្តល់ប្រាក់កម្ចីបានលក់ខុនដូទំាងនោះវិញនៅពេលដែលកូនបំណុលគ្មានសមត្ថភាពបង់ប្រាក់ត្រលប់ទៅវិញ ដែលធ្វើឲ្យមានការផ្តត់ផ្គង់លើសតម្រូវការ ដែលបង្ករឲ្យមានគ្រោះថ្នាក់កាន់តែធំឡើងសម្រាប់ទីផ្សារ។ នៅពេលដែលបំណុលបន្តកើនឡើងចុងក្រោយហានិភ័យនៃឥណទានធ្វើឲ្យកាន់តែមានក្តីបារម្ភនៅក្នុងប្រទេសកម្ពុជា។នៅពេលដែលប្រាក់កម្ចីកើនឡើងឥណទាននៅក្នុងទីផ្សារកើនឡើងបន្ទាប់មកនឹងមានលំហូរសាច់ប្រាក់សម្រាប់ពលរដ្ឋ និង សេដ្ឋកិច្ច។ វាជាការប្រើសើរសម្រាប់ពលរដ្ឋនៅពេលដែលពួកគេប្រើប្រាស់នូវប្រាក់ទាំងនេះទៅក្នុងអាជីវកម្មដោយបង្កើតផែនការអាជីវកម្មច្បាស់លាស់។ ហើយវាក៏មានសារៈសំខាន់សម្រាប់ការពង្រីកអាជីវកម្មផងដែរ ។ល។ សកម្មភាពទាំងនេះនឹង បង្កើតមុខរបរយ៉ាងច្រើនសម្រាប់ប្រជាជន។ ប៉ុន្តែក៏មានគុណវិបត្តិផងដែរ...លោក ហ៊ឹម សីហា នៃក្រុមហ៊ុន VTrust បានបញ្ជាក់ថាហានិភ័យឥណទានកំពុងកើនឡើងក្នុងទីផ្សារឆ្នាំ២០១៦នៅពេលដែល អ្នកវិនិយោគផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់ដើម្បីជម្រុញដល់កំណើននៃការលក់នៅក្នុងទីផ្សារជាពិសេសសម្រាប់ទីផ្សារក្នុងស្រុក៖ “សម្រាប់ការជម្រុញទីផ្សារពេលបច្ចុប្បន្ន អ្នកអភិវឌ្ឍន៍បានផ្តល់ជូននូវជម្រើសអាចបត់បែនសម្រាប់អ្នកទិញផ្ទះ និងដីឡូតិ៍ ដោយមិនបាច់បង់ប្រាក់កក់ (០%នៃប្រាក់កក់) ដើម្បីជម្រុញការលក់ហើយនៅក្នុងរយៈពេលខ្លីយើងមើលឃើញថាមានលក្ខណៈល្អប្រសើរនិងផលណេញច្រើនសម្រាប់ទីផ្សារ។ ប៉ុន្តែខណៈពេលដែលធនាគារមានការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទៅឲ្យអតិថិជន។ អ្នកអភិវឌ្ឍន៍ភាគច្រើនមិនបានសិក្សាច្បាស់លាស់អំពីអតិថិជនមុនពេលផ្តល់កិច្ចសន្សាបង់រំលស់ ដើម្បីបញ្ជៀសពីបញ្ហាពេលអនាគត។ ប្រសិនបើមិនមានការគ្រប់គ្រងច្បាស់លាស់អាចក្នុងរយៈពេលមធ្យម ទៅវែងធ្វើឲ្យមានការជំពាក់បំណុលចំណោមអតិថិជនដែលខ្វះលទ្ធភាព ហើយទាំងនេះអាចធ្វើឲ្យមានវិបត្តិប្រាក់កម្ចី និយតករគួរសិក្សាពីចំណុចទាំងនេះឲ្យបានច្បាស់លាស់។ ហានិភ័យសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាគឺការបោះឆ្នោតឆ្នាំ២០១៨!អំឡុងពេលបោះឆ្នោតនៅកម្ពុជាធ្លាប់មាន “ការដកប្រាក់ចេញ” ដោយក្រុមហ៊ុនចម្រុះជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋនិងអ្នកមានក្នុងស្រុកបានដកយកប្រាក់របស់ពួកគេពីធនាគារក្នុងប្រទេសកម្ពុជា។ សកម្មភាពទំាងនេះត្រូវបានគេមើលឃើញថាជាការការពារក្នុងអំឡុងគ្រានៃភាពមិនច្បាស់លាស់ផ្នែកនយោបាយ។ ព្រឹត្តិការណ៍បោះឆ្នោតនាពេលខាងមុខនិងការផ្គត់ផ្គង់ខុនដូនៅពេលអនាគត គឺមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ កត្តាទាំងពីរនេះអាចនឹងបង្កើនផលប៉ះពាល់ទៅវិញទៅមក។ អ្នកនាង ម៉ី កល្យាណ ជាអ្នកប្រឹក្សានៃក្រុមប្រឹក្សាជាន់ខ្ពស់សេដ្ឋកិច្ចជាតិ បានលើកឡើងថាឥណទានទូទៅនៅទូទាំងប្រទេសកម្ពុជាបានកើនឡើងប្រមាណជា៣០%។ ក្រុមប្រឹក្សាជាន់ខ្ពស់សេដ្ឋកិច្ចជាតិដឹងថាហានិភ័យនេះកើនឡើង ជាពិសេសកើនឡើងនៅក្នុងទីផ្សារអចលនទ្រព្យ។ យោងទៅតាមរបាយការណ៍ភ្នំពេញប៉ុស្តិ៍ អ្នកនាងកល្យាណនិយាយថា “ឥណទានគឺដូចជាខ្លាញ់នៅក្នុងរាងកាយយើងអញ្ចឹង។ យើងត្រូវការខ្លាញ់ឲ្យធ្វើឲ្យមុខងារក្នុងរាងកាយមានសកម្មភាព ប៉ុន្តែយើងក៏មិនត្រូវការវាច្រើនពេកដែរ។” ដំណោះស្រាយលើរាល់ក្តីបារម្ភទាំងនេះ IMF ថា ត្រូវដោះស្រាយតម្រូវការសម្រាប់អ្នកដាក់ប្រាក់កម្ចីកម្ពុជាឲ្យដាក់តម្រូវការដើម ទុនខ្ពស់គ្រប់ហិរញ្ញវត្ថុអចលនទ្រព្យទាំងអស់ បន្ទុកហានិភ័យសម្រាប់ធនាគារទាក់ទងទៅនឹងកម្ចីទិញផ្ទះ ហើយត្រូវធានាថា រាល់ការអភិវឌ្ឍន៍អចលនទ្រព្យ គឺ “ស្ថិតក្រោមបទបញ្ញត្តិតឹងតែង និងការគ្រប់គ្រងត្រឹមត្រូវ។ លោក យិន លាងគង់ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាអ្នកនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍ BTV បានលើកឡើងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ បានឲ្យដឹងថាស្ថាប័នផ្តល់ប្រាក់កម្ចីគួរតែនៅបន្តផ្តល់ប្រាក់កម្ចីដល់អតិថិជន ប៉ុន្តែត្រូវមានការកំណត់ចំនួន និងលក្ខខណ្ឌច្បាស់លាស់។ នៅពេលផ្តល់ប្រាក់កម្ចីដល់អតិថិជន បា្រកដថាអ្នកបានជួយធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើង។ សម្រាប់កម្ចីទិញផ្ទះគួរផ្តល់ទៅឲ្យអ្នកមានជីភាពមធ្យមឡើងទៅ ប្រាក់កម្ចីនឹងផ្តល់ទាំងការរស់នៅ ដោយជួយផ្តល់ឲ្យប្រជាជនមានជីវភាពរស់នៅសមរម្យហើយវាក៏ជាផលចំណេញសម្រាប់ធនាគារ ឫស្ថាប័នហិរញ្ញវត្ថុផងដែរ។អនុសាសន៍ទាំងនេះហាក់មានឥទ្ធិពលនៅក្នុងទីផ្សារនៅឆមាសទី២ឆ្នាំ២០១៦។ បទបញ្ញត្តិសម្រាប់គ្រប់គ្រងអ្នកអភិវឌ្ឍន៍ចាប់ផ្តើមកើតមានឡើងក្នុងពេលថ្មីៗនេះ ដោយតម្រូវឲ្យបង្កើតច្បាប់បញ្ញាតិ្ត និងការបញ្ជាក់អាជ្ញាប័ណ្ណពីគម្រោងអភិវឌ្ឍន៍ទំាងអស់ឲ្យបានច្បាស់លាស់។ ក្នុងពេលជាមួួយគ្នាអ្នកផ្តល់ប្រាក់កម្ចីឯកជន ហាក់មានការរឹងបណ្តឹងលើកម្ចីទិញអចលនទ្រព្យ ជាពិសេស ការទិញដោយបង់ប្រាក់ជាមុនពេលគម្រោងចាប់ផ្តើមសាងសង់។ ស្វែងយល់បន្ថែមអំពីចំណេះដឹងនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា!
កម្មវិធីពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦
កម្មវិធីពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦
June 6, 2022, 5:05 p.m.
Events & Announcements
Realestate News
កិច្ចពិភាក្សា និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជានៅឆ្នាំ២០១៦នៅសល់តែប៉ុន្មានសប្ដាហ៏ទៀតតែប៉ុណ្ណោះ ហើយគេហទំព័រអចលនទ្រព្យ Realestate.com.kh មានមោទនភាពក្នុងការធ្វើជាដៃគូផ្សព្វផ្សាយក្នុងព្រឹត្តិការណ៏នេះ។ មានឧស្សាហកម្មជាច្រើនមកពីទូទាំងពិភពលោកនឹងប្រមូលគ្នាដើម្បីធ្វើផែនការពិភាក្សា ការសិក្សា និងភ្ជាប់ទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ ព្រឹត្តិការនេះផងដែរត្រូវបានចូលរួមដោយក្រុមហ៊ុនសំណង់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបត្យករ និងក្រុមហ៊ុនធានារ៉ាប់រងដើម្បីបង្ហាញពីទំនាក់ទំនង និងសេវាកម្មក្នុងវិស័យនេះ។ ព្រឹត្តិការណ៏ដ៏ពិសេសមួយនេះត្រូវបានគាំទ្រដោយស្ថាប័នជាច្រើនដូចជា៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាវិស្វករកម្ពុជា ក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា សហព័ន្ធសំណង់អាស៊ាន សមាគមសហព័ន្ធសំណង់អន្តរជាតិនៃអាស៊ីប៉ាស៊ីហ្វិក និងក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មផ្គត់ផ្គង់សំភារៈសំណង់ចិន -អាស៊ាន។ សកម្មភាពផ្សេងៗ៖កិច្ចពិភាក្សាឧស្សាហកម្មសំណង់កម្ពុជានឹងផ្ដល់នូវរបាយការណ៏ និងការថ្លែងសុន្ទរកថាពីភ្ញៀវកិត្តិយសសំខាន់ៗដូចជា៖ ប្រធានសមាគមអ្នកសាងសង់នៅកម្ពុជា អ្នកឧកញ្ញ៉ា ពុង ខៀវសែ     លោក Nattaphorn Bhromsuthi ប្រធានសហព័ន្ធសំណង់អាស៊ាន លោក Xu Ningning ជាប្រធានក្រុមប្រឹក្សាអាជីវកម្មចិន-អាស៊ាន លោក បណ្ឌិត តាន់ មុន្នីវ៉ាន់ ជាតំណាងរបស់អ្នកឧញ្ញ៉ា ម៉ុង ឬទ្ធី លោក Datuk Matthew Tee ជាអគ្គនាយករងសមាគមសហព័ន្ធសំណង់អន្តរជាតិនៃអាស៊ីប៉ាស៊ីហ្វិក លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  និងឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដីនគរូបីយកម្ម និងសំណង់។កិច្ចប្រជុំពិភាក្សានេះនឹងពិនិត្យមើលទៅលើការស្នើសុំពីគណៈប្រិតិភូអមដំណើរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ។ពិធីតំាងពិព័ណ៌នេះមានការធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនដូចជា៖ ក្រុមហ៊ុន Cambodian Investment Corporation, Tem Trading M & E Product Co. Ltd., UC Design Build Co. Ltd., KHI Brand, Meng Leng Eav Co. Ltd., Smart Dragons Group Co. Ltd., Camcona Trading (Cambodia) Co. Ltd., CCW Co. Ltd., and Omura Concrete Co. Ltd.ហើយប្រាកដណាស់ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh និឹងធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៌មួយនេះទាំងស្រុង! យើងនឹងផ្ដល់ជូននូវទស្សនាវដ្ដីចុងក្រោយបំផុតរបស់យើង និងបង្ហាញនូវផលិតផល Virtual Reality Tour ដែលបង្ហាញអំពីសោភ័ណ្ឌភាពស្រស់ស្អាតនៃលំនៅដ្ឋានរបស់អ្នកតាមរយៈឧបករណ៍មួយនេះ!អ្នកណាខ្លះដែលបានអញ្ជើញឱ្យចូលរួម?អ្នកចូលរួមមានដូចជា៖ អ្នកអភិវឌ្ឍន៏ វិនិយោគិន អ្នកសាងសង់ អ្នកច្នៃម៉ូត អ្នកគ្រប់គ្រង អ្នកទិញ វិស្វករ ស្ថាបត្យករ អ្នកចែកចាយ និងសិស្សានុសិស្សជាច្រើននាក់ទៀតបានទទួលស្វាគមន៏ចូលរួមក្នុងពិធីតំាងពិព័ណ៌។ អ្នករៀបចំកម្មវិធីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ប្រព័ន្ធរៀបចំទឹក និងទុយយោ តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងពិព័ណ៌នេះផងដែរ។ អ្នកអភិវឌ្ឍន៏អចលនទ្រព្យភ្នាក់ងារអចលនទ្រព្យ ឈ្មួញកណ្ដាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបត្យករ អ្នកច្នៃម៉ូត ក្រុមហ៊ុន ធានារ៉ាប់រង និងវិស្វករក៏បានបង្ហាញក្នុងពិព័ណ៌នេះផងដែរ។កម្មវិធីពិព័ណ៌នេះនិឹងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ៕ស្វែងយល់ព័ត៌មានបន្ថែម និងចូលរួមចុះឈ្មោះនៅថ្ងៃនេះ!
គម្រោងថ្មី Somerset Meridian Square Phnom Penh
គម្រោងថ្មី Somerset Meridian Square Phnom Penh
June 6, 2022, 5:06 p.m.
Realestate News
ក្រុមហ៊ុន The Ascott Limited ក្នុងពេលថ្មីៗនេះបានលេចមុខជាថ្មីម្តងទៀតក្នុងទីផ្សារអចលនទ្រព្យ និងទីផ្សារបដិសណ្ឋារកិច្ចជាមួយនឹងការចាប់ផ្តើមនូវគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសផ្សេងៗគ្នាដូចជា៖ វៀតណាម ថៃ និងហ្វីលីពីន។ ក្នុងនោះក៏មានរួមបញ្ចូលទាំងគម្រោងថ្មី Somerset Meridian Square Phnom Penh នៅប្រទេសកម្ពុជាផងដែរ។ អំពីម្ចាស់កម្មសិទ្ធិ៖ក្រុមហ៊ុន The Ascott Limited ត្រូវបានចាត់ទុកជាក្រុមហ៊ុនប្រតិបត្តិការអន្តរជាតិធំបំផុតមួយក្នុងការផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានទទួលទុនជំនួយពីក្រុមហ៊ុន CapitaLand ដែលជាឈ្មោះក្រុមហ៊ុនដ៏ធំមួយក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន The Ascott Limited  បានបំបែកឯតទគ្គកម្មដោយមានចំនួនយូនីតច្រើនជាងគេបំផុតនៅក្នុងទីផ្សារអចលនទ្រព្យ។លោក Lee Chee Koon ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានពន្យល់ថា “ជាមួយនឹងការបន្ថែមចំនួនយូនីតច្រើនបំផុតចុងក្រោយទាំងនេះ សព្វថ្ងៃក្រុមហ៊ុន Ascott មានជាង៥២,០០០យូនីតដែលសម្រេចបាន។ នៅឆ្នាំ២០១៦យើងទទួលបាន ១០,០០០ យូនីតដែលធ្វើឱ្យចំនួនយូនីតរបស់ក្រុមហ៊ុន Ascott មានការកើនឡើងខ្ពស់បំផុតនៅក្នុងបញ្ជីសារពើភ័ណ្ឌនៅក្នុងឆ្នាំតែមួយ។ គម្រោងថ្មីៗទំាងនោះ៩០ភាគរយមានទីតំាងស្ថិតនៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ា។ លោក Koon បន្តទៀតថា “ឆ្នាំនេះក្រុមហ៊ុន Ascott បានបើកដំណើរការគម្រោងអចលនទ្រព្យចំនួន២០ ដែលមានជាង៣,៧០០ យូនីតនេះជាជំហានលឿនបំផុតរបស់យើង។ ដោយសារគម្រោងអចលនទ្រព្យថ្មីជាច្រើនបានព្រមព្រៀងដំណើរការសាងសង់ យើងអាចរំពឹងថានឹងមានការជម្រុញបន្ថែមទៀតសម្រាប់ការគ្រប់គ្រងលើប្រាក់ចំណូលរបស់យើង។” គម្រោងថ្មី Somerset Meridian Square Phnom Penh៖គម្រោង Somerset Meridian Square Phnom Penh នឹងក្លាយជាគម្រោងទីពីរ នៅកម្ពុជាដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន The Ascott Limited បន្ទាប់ពីគម្រោង Somerset Norodom Phnom Penh របស់ខ្លួនកន្លងមក។ គម្រោង Somerset Meridian Square Phnom Penh គឺជាគម្រោងសេវាកម្មអាផាតមេន។ គម្រោងនេះនឹងជាផ្នែកមួយនៃការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍ហាងលក់ទំនិញ និងខុនដូ។ ហើយវាក៏នឹងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មជានៃទីក្រុងក៏ដូចជាស្ថិតនៅក្នុងគម្រោងភ្នំពេញស៊ីធីសិនធើផងដែរ។ គម្រោងនេះក៏នឹងមានទីតាំងស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលជាតំបន់ដែលមានក្រុមហ៊ុនសាជីវកម្មអន្តរជាតិដូចជា៖ តូយូតា យ៉ាម៉ាហា និងកូកាកូឡា ដែលសុទ្ធសឹងតែជារោងចក្រអន្តរជាតិ។ គម្រោងផ្សារទំនើប ហើយស្ថានីយរថភ្លើងកម្ពុជាក៏ស្ថិតនៅជិតគម្រោងនេះដែរ។គម្រោង Somerset Meridian Square Phnom Penh នឹងមានអាផាតមេនប្រមាណជា២៦៦យូនីត។ ហើយមានចាប់ពីប្រភេទបន្ទប់ស្ទីតយ៉ូ ទៅប្រភេទយូនីតមានបីបន្ទប់គេង។ សម្រាប់សេវាកម្មផ្សេងៗទៀតមានដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់សម្រាប់ក្មេងលេង កន្លែងអង្គុយលេង និងបន្ទប់ទទួលភ្ញៀវ។ ក្រុមហ៊ុន Ascott បានការវិនិយោគទឹកប្រាក់ជាច្រើនលើគម្រោង Somerset Norodom និង Somerset Meridian Square Phnom Penh នៅក្នុងរាជធានីភ្នំពេញ។ តើយើងនឹងឃើញគម្រោងអភិវឌ្ឍន៍ផ្សេងទៀតរបស់ក្រុមហ៊ុននេះនៅក្នុងទីក្រុងភ្នំពេញដែរឫទេ ឫក៏ក្រុមហ៊ុន Ascott នឹងផ្លាស់ប្តូរគម្រោងរបស់ខ្លួនទៅតាមបណ្តាខេត្តដែលមានប្រជាប្រិយវិញដូចជា៖ ខេត្តព្រះសីហនុ និងសៀមរាប។ នោះប្រហែលជាមិនមែនគំនិតមួយដែលឃ្លាតឆ្លាយនោះទេ ប្រសិនបើសេដ្ឋកិច្ចប្រទេសនេះនៅតែបន្តកើនឡើងនៅក្នុងទីក្រុងសំខាន់ៗទាំងនោះ។ អានអត្ថបទបន្ថែមទាក់ទងនឹងព័ត៌មានអចលនទ្រព្យ
វិធីសាស្រ្ត២យ៉ាងសម្រាប់ការពារលំនៅដ្ឋានរបស់លោកអ្នក
វិធីសាស្រ្ត២យ៉ាងសម្រាប់ការពារលំនៅដ្ឋានរបស់លោកអ្នក
June 6, 2022, 5:04 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន និងអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព ១០០%។ អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh  និងបានពិភាក្សាអំពីប្រធានបទនៃការការពារ សន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាដំណោះស្រាយ២យ៉ាងណែនាំសម្រាប់ការពារលំនៅដ្ឋាន និងអាជីវកម្មរបស់អ្នក៖១. ដំណោះស្រាយមានតម្លៃទាប៖អ្នកនាង កល្យាណ បានលើកឡើងថាសម្រាប់គ្រួសារដែលមានជីវភាពមធ្យម ឫមានអាជីវកម្មតូចអាចជ្រើសរើសយកដំណោះស្រាយដែលមានតម្លៃទាបទៅតាមលទ្ធភាពជាក់ស្តែង។ ហើយអ្នកនាងបានលើកឡើងពីចំណុចមួយចំនួនដែលត្រូវត្រួតពិនិត្យ៖ ទ្វារ របង សោរផ្ទះ បង្អួច៖ ត្រូវត្រួតពិនិត្យថាតើទ្វារបងផ្ទះ និងច្រកចូលមានភាពរឹងមាំគ្របគ្រាន់និងសុវត្ថិភាពដែរឫទេ!ទោះបីជាមិនសូវមានប្រាក់ច្រើន តែរបងផ្ទះក៏គួតែសាកសមជាមួយនឹងតម្លៃទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងអស់។ ដើម្បីឲ្យកាន់តែរឹងមាំអ្នកអាចប្រើប្រាស់បំបែងដបដាក់នៅលើរបងផ្ទះ ឬអ្នកគួរប្រើប្រាស់ចម្រឹងដែកពីជាន់ដើម្បីការពារការឲ្យកាន់តែមានភាពប្រសើរ។ ធ្វើដូចនេះគឺបានបង្អាក់ ឬរំខានដល់ដំណើរការលួចរបស់ចោរ។ចម្រឹងដែក៖ម្យ៉ាងទៀតដើម្បីធានាថាផ្ទះរបស់អ្នកមានសុវត្ថិភាពគ្រប់គ្រាន់អ្នកក៏ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយតាំងពីលក្ខណៈនៃទ្វារក្រៅ ទ្វារផ្ទះ គុណភាពសោរទ្វារ បង្អួច និងចម្រឹងដែក គ្រប់ទ្វារបង្អួចទាំងអស់។ ប៉ុន្តែទាក់ទងនឹងចំណុចនេះអ្នកនាងក៏បានណែនាំឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាអគ្គីភ័យ។ វាជាការសំខាន់ដែលអ្នកត្រូវតែធ្វើបង្អួចឲ្យមានភាពរឹងមាំតែក៏សូមធ្វើទ្វារនៅលើបង្អួចបន្ថែមទៀតដើម្បីអាចរំដោះខ្លួនឯងបានក្នុងករណីមានអគ្គីភ័យកើតឡើង។ប្រើអំពូលពន្លឺសេនសឺរ៖អ្នកក៏អាចប្រើអំពូលភ្លើង(Light Motion Sensor) ដែលអាចមានពន្លឺពេលមនុស្សចេញចូល អ្នកអាចដាក់នៅត្រង់ផ្លូវចេញចូល នៃរបងផ្ទះ ប៉ុន្តែប្រហែលជាអ្នកមិនចាំបាច់ដំណើរការគ្រប់២៤ម៉ោងឡើយនោះអ្នកក៏មិនចាំបាច់ចំណាយប្រាក់់ច្រើនដែរ។  វិធីសាស្រ្តផ្សេងៗទៀត៖ អ្នកនាងកល្យាណបានពន្យល់បន្ថែមទៀតពីចំណុចដែលគួរប្រើប្រាស់ក្នុងការការពារលំនៅដ្ឋានពីការចូលលួចយករបស់របរមានតម្លៃពីក្នុងផ្ទះ ដោយអ្នកស្រីបានណែនាំឲ្យប្រើប្រាស់វិធីមួួយចំនួនដូចជា៖  ប្រើប្រាស់រូបភាពក្រដាសបន្លំភ្នែក គួរបើកភ្លើងឲ្យភ្លឺពេលមិននៅផ្ទះ ដាក់ខ្នើយអោបធ្វើដូចជាមនុស្សគេង ដាក់ឧបករណ៍ណាដែលមានសំឡេងនៅក្នុងថតតុ ឫទូ  មានទំនាក់ទំនងល្អជាមួយអ្នកជិតខាង  ហើយមួយទៀតប្រសិនបើទិញទំនិញអ្វីមួួយមិនត្រូវ ឲ្យមានអ្នកផ្សេងដឹងឡើយ (ឧទាហរណ៍មិនត្រូវបោះសំបកឡាំងទំនិញនោះខាងក្រៅឲ្យគេឃើញជាដើម គេនឹងដឹងថានៅក្នុងផ្ទះរបស់អ្នកមានអ្វីខ្លះ) ។ ២. ដំណោះស្រាយដែលមានតម្លៃខ្ពស់៖អ្នកនាងកល្យាណបានលើកឡើងថាមិនថាអ្នកជ្រើសរើសយកដំណោះស្រាយមួយណាទេ ចំណុចត្រូវតែត្រួតពិនិត្យដូចគ្នានោះគឺ បញ្ហាខាងក្រៅ និងបញ្ហាខាងក្នុង ។ ប៉ុន្តែសម្រាប់អ្នកមានលទ្ធភាពគឺពួកគេមានជម្រើស និងភាពងាយស្រួលជាងធម្មតាចំណុចទាំងនោះមានដូចជា៖ទ្វារ និងរបងប្រើដោយប្រព័ន្ធអេឡិចត្រូនិច៖អ្នកអាចដាក់ខ្សែលួសដែលមានចរន្តអគ្គិសនីបន្ថែមនៅលើចម្រឹងដែកនៃរបងផ្ទះករណីនេះគឺមិនធ្វើឲ្យឆក់នោះទេប៉ុន្តែមិនធ្វើឲ្យស្លាប់ទេ។ប្រើអំពូលភ្លើងដែលមានសេនស៊រពេលមានមនុសឆ្លងកាត់៖អាចប្រើប្រាស់អំពូលភ្លើងនេះដើម្បីការពារផ្ទះរបស់អ្នកដោយអាចបើកដំណើរការ២៤ម៉ោង ហើយម្យ៉ាងទៀតអ្នកត្រូវចេះមើលថាតើនៅជុំវិញផ្ទះ អាចមានកន្លែងណាដែលមនុស្សអាចឆ្លងចូលបានដែរតួយ៉ាងដើមឈើជាដើម។ជួលសន្តិសុខ និងបំពាក់កាំមេរ៉ា៖អ្នកអាចជួលសន្តិសុខ និងធ្វើជាបន្ទប់ CMS room  ឲ្យពួកគេនៅមើលតែឲ្យមើលតែបរិវេណខាងក្រៅផ្ទះប៉ុណ្ណោះ។ ករណីមានមនុស្សលួចចូលពួកគេអាចចាត់វិធានការបានភ្លាមៗ។ដាក់សារ៉ែន៖ សារ៉ែនរោទិ៍ជាឧបករណ៍ផ្តល់សញ្ញាល្អបំផុតសម្រាប់អ្នក ក្នុងករណីមានជនចំលែកចូលលុកលុយក្នុងផ្ទះរបស់អ្នក។ការប្រកាសអាសន្នតាមប្រព័ន្ធម៉ាញ៉េទិក៖ដាក់ប្រព័ន្ធម៉ាញ៉េទិក Magnetic Contact Door or Magnetic Break Door នៅជាប់ទ្វារ ឫបង្អួច នៅពេលមានការគាស់បំបែកទ្វារ ឫបង្អួចនោះវានឹងមានសំឡេងរោរិ៍ ឫអាចបញ្ជូនសញ្ញាទៅកាន់ទូរស័ព្ទ ស្មាតហ្វូន។ សម្រាប់ប្រភេទឧបករណ៍សំឡេងរោរិ៍ច្រើនទៀតដូចជា Motion Sensor ប្រតិកម្មទៅនឹងបំលាស់ទីដោយចលនា និង photo beam protector មានសំលេងរោរិ៍ពេលដើរចូលក្នុងបរិវេណទំាងនោះ។ការប្រើប្រាស់ប្រព័ន្ធសោរសុវត្ថិផាព៖សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់គឺមិនចាំបាច់ប្រើប្រាស់សោរធម្មតានោះទេ។ Safe Control ជាជម្រើសល្អបំផុតដោយតម្រូវឲ្យប្រើ Card Reader ទើបអាចបើកទ្វារបាន ឬដោយប្រើប្រាស់ក្រយ៉ៅដៃ។ប្រយ័ត្នឆ្កែកាច!ចំពោះចំណុចនេះមិនថាជាជម្រើសយកដំណោះស្រាយមានតម្លៃទាប ឫដំណោះស្រាយមានតម្លៃខ្ពស់គឺគួតែដាក់ផ្លាកថាប្រយ័ត្នឆ្កែកាច។ វិធីនេះក៏អាចទទួលបានប្រសិទ្ធិភាពល្អដែរ!ស្វែងរកព័ត៌មានបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋានតាមរយៈRealestate.com.kh
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
June 6, 2022, 5:06 p.m.
Realestate News
ពួកយើងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទំាងអស់គ្នាសម្រាប់ការគំាទ្រក្នុងកម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជា លេខ២ ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា នៅក្លឹបកំសាន្ត EPIC!ភ្ញៀវកិត្តិយសដែលបានចូលរួម៖កម្មវិធីនេះត្រូវបានដំណើរការយ៉ាងរលូនប្រកបដោយភាពជោគជ័យដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៦៥០នាក់មកពីគ្រប់ស្ថាប័នរួមមាន៖ ភ្នាក់ងារអចលនទ្រព្យចំនួន៥១ក្រុមហ៊ុន ម្ចាស់គម្រោងអភិវឌ្ឍន៍ចំនួន៣៧ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន២១ ភ្នាក់ងារផ្សព្វផ្សាយចំនួន១៦ ក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ចំនួន៦០ ក្រុមហ៊ុនច្បាប់ចំនួន៧ សភាពាណិជ្ជកម្មចំនួន១៤ ស្ថានទូតនិងមន្រ្តីរដ្ឋាភិបាលជាដើម!ដូចជម្រាបជូនខាងលើមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករមកពីគ្រប់ស្ថាប័ន ដែលញ្ញុំាងឲ្យបរិយាកាសកាន់តែអធិកអធម ហើយភ្ញៀវកិត្តិយសប្រមាណ១១២នាក់គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ៣០នាក់ជានាយកប្រតិបត្តិ ៣៣នាក់ជាអគ្គនាយក ២៣នាក់ជាស្ថាបនិកក្រុមហ៊ុន ៣៤៥នាក់ជាបុគ្គលិកក្រុមហ៊ុនទូទៅ មន្រ្តីរដ្ឋាភិបាលចំនួន២នាក់ ជាពិសេសភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់គឺ ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។កម្មវិធីនេះអាចដំណើរការបានយ៉ាងរលូនក៏ដោយសារមានការចូលរួមពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីមានដូចជា៖ Imperial Crown, Ford, The Piano Shop, Cellcard, Kilat Events, E-Design Photography, Image Printing និង BOSE ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីចាប់រង្វាន់ផ្សងសំណាងក្នុងរាត្រីនោះផងដែរ។ពួកយើងត្រេកអរយ៉ាងខ្លំាងក្នុងការបង្កើនចំនួនបោះពុម្ពទស្សនាវដ្តីដែលកើនឡើងដល់ចំនួន១៥,០០០ក្បាល។  ទស្សនាវដ្តីអចលនទ្រព្យកម្ពុជាអាចរកបាននៅតាមទីតំាងប្រមាណ៨០០កន្លែងនៅទូទំាងប្រទេស។ ទីតំាងទំាងនោះមានដូចជា៖ ផ្ទះគម្រូរបស់គម្រោងអចលនទ្រព្យផ្សេងៗ ក្រុមហ៊ុនអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ស្ថានទូត ហាងកាហ្វេ ភោជនីយដ្ឋាន និងមានជាច្រើនទៀត។ លោកអ្នកអាចអានទស្សនាវដ្តីអ៊នឡាញតាមរយៈគេហទំព័រ ប្រព័ន្ធសារអេឡិកត្រូនិក និងបណ្តាញទំនាក់ទំនងសង្គមដែលមានអ្នកអានជាតិ និងអន្តរជាតិជាង១០,០០០នាក់។រូបភាពនៅក្នុងកម្មវិធី៖ចូលមើលកម្រងរូបភាពទំាងអស់ក្នុងកម្មវិធីនេះ! សូមជួយធ្វើការចែកផ្សាយបន្ត!ប្រញាប់ឡើងសូមធ្វើការកក់ទំព័រពាណិជ្ជកម្មរបស់អ្នកនៅក្នុងទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣!ពួកយើងមានក្តីសោមនស្សរីករាយជម្រាបដំណឹងអំពីទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣នឹងចេញនៅខែមករាឆ្នំា២០១៧។ ពួកយើងបានត្រៀមអត្ថបទសម្រាប់ទស្សនាវដ្តីលេខបន្ទាប់នេះបណ្តើរៗហើយ ក៏ដូចជាម្ចាស់ឧបត្ថម្ភក៏នៅតែគំាទ្រសម្រាប់ទស្សនាវដ្តីលេខ៣នេះផងដែរ។ប្រសិនបើលោកអ្នកចង់ធ្វើការផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីលេខ៣នេះ សូមធ្វើការកក់ទំព័រណាមួយដែលលោកអ្នកពេញចិត្ត សូមបញ្ជាក់ថាទំព័ររពាណិជ្ជកម្មរបស់យើងមានកំណត់។ សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈអ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782សូមអរគុណម្តងទៀតចំពោះការគំាទ្រ! ពួកយើងនឹងរងចំាលោកអ្នកចូលរួមកម្មវិធីសម្ពោធទស្សនាវដ្តីលេខ៣នៅក្នុងខែមករា២០១៧។ កុំខកខានជាមួយកម្មវិធីផ្សេងទៀតរបស់ពួកយើង…សូមរួសរាន់ឡើងធ្វើការទំនាក់ទំនងមកកាន់ពួកយើងដើម្បីធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីបន្ទាប់! ប្រសិនបើអ្នកចាប់អារម្មណ៍ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់លោកអ្នកទៅកាន់ភ្ញៀវកិតិ្តយសសំខាន់ៗនៅក្នុងវិស័យអចលនវត្ថុកម្ពុជា សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈ អ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782Click here to download your free copy!