+85561 777 090
Logo

Recent Articles

ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
June 6, 2022, 5:05 p.m.
Realestate News
លំនៅដ្ឋានប្រណិតដែលរួមមានដូចជា៖ បុរី វីឡា និងខុនដូ ដែលជាតម្រូវការរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ។ ជាក់ស្តែងមានគម្រោងធំៗដែលមានលំនៅដ្ឋានសម្រាប់ដាក់លក់ឬជួលជាច្រើន! ក្រលេកមើលលំនៅដ្ឋានប្រណិតៗទំាងនោះវិញ យើងចាប់អារម្មណ៍ថាអគារខុនដូខ្ពស់ៗក៏មានការកើនឡើងផងដែរ ស្របតាមស្តង់ដាររស់នៅថ្មីរបស់ប្រជាជនក្នុងតំបន់ ជាពិសេសយុវជន និងគ្រួសារសម័យថ្មី។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.khតើប្រជាជនរស់នៅក្នុងតំបន់គិតយ៉ាងណាក្នុងការរស់នៅក្នុងខុនដូ?វាជានិន្នាការមួយថ្មីសម្រាប់ប្រទេសកម្ពុជាអំពីលំនៅដ្ឋានប្រភេទខុនដូ លោក វ៉ន ចាន់ថន នាយក ប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Town City បាននិយាយថា “ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែទៀងទាត់ យើងគួរទិញអចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួលហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារប្រចំាខែ។”មនុស្សសម័យថ្មីពួកគេគិតអំពី ភាពទាន់សម័យ ផាសុកភាព ទំាងទីតំាងអំណោយផលជាពិសេសការស្នាក់នៅប្រកបដោយស្តង់ដាររួមជាមួយនឹងភាពឯកជន។ ទំាងអស់នេះជាអ្វីដែលអ្នកទិញខុនដូមួយបានលើកឡើង លោក ពិន ពិសីជាអ្នកជំនួញម្នាក់យល់ស្របនឹងទស្សនៈនេះ គាត់បាននិយាយថា “ខ្ញុំទិញផ្ទះប្រភេទខុនដូបានរយៈពេលពីរឆ្នំានៅជិតវត្តសន្សំកុសល្យដោយការបង់រំលោះជាមួយធនាគារ ហើយខ្ញុំដូចជាមិនសូវចាប់អារម្មណ៍លើការលក់ដូរដើម្បីចំណេញអ្វីនោះទេ ខ្ញុំចូលចិត្តបរិយាកាសរស់នៅបែបនេះវាមានសុវត្តិភាព និងមានភាពឯកជនផ្ទាល់ខ្លួន”។ការសម្របខ្លួនយ៉ាងលឿនជាមួយនឹងការរស់នៅក្នុងភាពប្រណិតទាន់សម័យបែបនេះ ជាពិសេសការរស់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ អាចនិយាយបានថានេះជាលក្ខខណ្ឌរស់នៅដ៏សមស្រប និងថ្មីស្រឡាងសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ លោក រស់ស្ត្រា ធិបតី ជាអ្នករស់នៅក្នុងខុនដូបានបន្ថែមទៀតថា “ខ្ញុំរស់នៅក្នុង Rose Condo ប្រហែលជាង2ឆ្នំា ហើយពេលថ្មីៗនេះខ្ញុំបានទិញគម្រោងខុនដូ D' Seaview នៅខេត្តព្រះសីហនុ។ និយាយពីការរស់នៅវាពិតជាប្រកបដោយផាសុកភាព សុវត្ថិភាព មានទីតំាងដ៏ល្អដែលស្ថិតនៅទីប្រជុំ់ជន ជាពិសេសវាមានភាពឯកជន និងមានសេវាជាច្រើនរួមគ្នានៅក្នុងអគារខុនដូ ដូចជា៖ ផ្សារទំនើប ក្លឹបហាត់ប្រាណ និងអាងហែលទឹក ស្នាក់នៅខុនដូពិតជាមានភាពងាយស្រួល”។ប៉ុន្តែលោក ម៉ៅ សុវណ្ណ មានមតិផ្ទុយពីនេះទៅវិញ “ទោះបីជាខុនដូជាប្រភេទផ្ទះសម្រាប់ការរស់នៅបែបទំនើបក៏ពិតមែន ប៉ុន្តែវាមិនទាន់សាកសម្យជាមួយនឹងកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅឡើយទេ។ ខ្ញុំមិននឹងមិនទិញខុនដូនោះទេព្រោះថា ខ្ញុំមិនមានជំនឿចិត្តជាមួយនឹងម្ចាស់គម្រោងអភិវឌ្ឍន៍ទំាងនោះទេ ភាគច្រើនពួកគេមិនមែនជាម្ចាស់ដីផ្ទាល់នោះទេ ពួកគេគ្រាន់តែប្រើប្រាស់ប្រាក់របស់អតិថិជនដើម្បីសាងសង់អគារនោះតែប៉ុណ្ណោ ហើយគម្រោងមួយចំនួនមានរយៈពេលកំណត់ត្រឹមតែរយៈពេល៩៩ឆ្នំាទៀតផង បួករួមទំាងតម្លៃសេវាផ្សេងៗប្រចំាខែទោះបីជាអ្នកបានទិញហើយក៏ដោយ។” លោកបានបន្ថែមថា “ពួកយើងចង់បានអចលនទ្រព្យមួយគង់វង្សសម្រាប់បន្សល់ទុកទ្រព្យដល់កូនចៅជំនាន់ក្រោយ ហេតុនេះហើយខ្ញុំសម្រេចទិញផ្ទះធម្មតាមួយដើម្បីយកមកតុបតែងបន្ថែមឲ្យមានភាពទាន់សម័យទៅបានហើយ។ យើងគួរតែទិញអចលនទ្រព្យណាដែលជាកម្មសិទ្ធិផ្តាច់មុខ ជាក់ស្តែងយើងឃើញថាមានដី និងផ្ទះជាច្រើនសម្រាប់ទិញក្នុងប្រទេសកម្ពុជា។"ហាក់បីដូចជាមានការផ្លាស់ប្តូររបៀបរស់នៅថ្មីមួយរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលមករស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា។“ចំនួនភ្ញៀវទិញលំនៅដ្ឋានក៏ដូចជាស្នើប្រាក់កម្ចីសម្រាប់ទិញផ្ទះប្រភេទខុនដូមានចំនួនច្រើនគួរឲ្យកត់សម្គាល់ មានទំាងភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស។  ប្រជាជនក្នុងស្រុកគិតថាមានភាពងាយស្រួសរស់នៅ ជាពិសេសពួកគាត់ចង់សាកល្បងរស់នៅក្នុងផ្ទះប្រភេទខុនដូនេះ តម្លៃអាចទទួលយកបាន ដែលសំខាន់អគារខុនដូភាគច្រើនមានទីតំាងនៅទីប្រជុំជន។ ចំណែកជនបរទេសគាត់ទិញសម្រាប់វិនិយោគ និងសម្រាប់ស្នាក់នៅ” នេះជាការលើកឡើងរបស់ កញ្ញា ហេង ស្រីនាង មន្រ្តីឥណទានផ្នែកលំនៅដ្ឋានរបស់ ធនាគារ កាណាឌីយ៉ា។“គម្រោងខុនដូThe Borey Villa Toul Sangke condoវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
យោងទៅតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារទៅម្ចាស់អចលនទ្រព្យក្នុងការអនុវត្តតាមប្រកាសលេខ ៤៩៣  សហវ.ប្រក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦ ស្តីអំពី “ការប្រកាសប្រមូលព័ន្ធលើអចលនទ្រព្យ” គ្រប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជាត្រូវតែយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំលើអចលនទ្រព្យរបស់ខ្លួន។លោក Anthony Galliano នាយកប្រត្តិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា (Cambodia Investment Management) លើកឡើងថា ទោះបីជាកាតព្វកិច្ចសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវធ្វើការបង់ប្រាក់ប្រចាំឆ្នាំលើពន្ធ អចលនទ្រព្យបានត្រូវពង្រឹងបន្ថែមតាំងពីប្រកាសលេខ ៤៩៣ បានចុះនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១០ ក៏ដោយ  ក៏នៅតែមានករណីមិនអនុលោមតាមច្បាប់ និងការគេចវេសពីការបង់ពន្ធទាំងស្រុងដែរ។ ក្នុងនាមជាអ្នកជាប់ពន្ធដែលមិនមែនជាក្រុមហ៊ុន នេះជាផ្នែកមួយនៃពន្ធផ្ទាល់ខ្លួនដោយផ្ទាល់ ហើយជនជាតិខ្មែរទូទៅនៅតែស្ទាក់ស្ទើរ ដូច្នេះការអនុវត្តច្បាប់ក្នុងចំនួនប្រជាជនទូទៅគឺមានភាពភាពស្មុគស្មាញច្រើន "។ទោះបីជាយ៉ាងណាក៏ដោយ ពន្ធគួរតែត្រូវបានបង់ជូនរដ្ឋ ហើយការមិនអនុវត្តន៍តាមច្បាប់គឺនឹងត្រូវបានផាកពិន័យ។ នៅក្នុង “ការជូនដំណឹង“ អគ្គនាយកដ្ឋានពន្ធដារ(GDT) បញ្ជាក់ថា ខ្លួនបានអង្កេតឃើញថាម្ចាស់អចលនទ្រព្យបានបរាជ័យ ក្នុងការអនុវត្តន៍លើកាតព្វកិច្ចពន្ធប្រចាំឆ្នាំនេះ ហើយ អគ្គនាយកដ្ឋានពន្ធដារ ជម្រុញឲ្យម្ចាស់អចលនទ្រព្យទាំងនោះបង់ ពន្ធលើអចលនទ្រព្យឲ្យបានមុនពេលផុតកំណត់។ មិនអនុវត្តន៍តាមការណែនាំនឹងត្រូវផាកពិន័យតាមច្បាប់។សិក្សាបន្ថែមអំពី ពន្ធលើអចលនទ្រព្យកម្ពុជា ថ្ងៃនេះជាមួយ Realestate.com.kh!
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
June 6, 2022, 5:06 p.m.
Realestate News
រយៈ១៤ឆ្នាំបានកន្លងផុតទៅខ្សែរថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេប្រទេសកម្ពុជាបានផ្អាកដំណើរការសម្រាប់សេវាកម្មដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដោយសារតែសេវាកម្មកាន់តែយ៉ាប់យឺន និងខាតបង់ហិរញ្ញវត្ថុ។ បានលេខមុខជា ថ្មីក្នុងប្រទេស ដោយបានដំណើរការឡើងវិញនៅឆ្នាំ២០១៣សម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង។ ទោះបីជាយ៉ាងណា ផ្លូវរថភ្លើងបានយកមកប្រើប្រាស់ជាថ្មី ដោយបានប្រកាសនៅដើមឆ្នាំថ្មីៗ ក្រុមហ៊ុនកំពុងបើកដំណើរ ការចាប់ផ្តើមជាថ្មីនូវសេវាកម្មអ្នកដំណើររបស់ខ្លួនពីភ្នំពេញ និងក្រុងព្រះសីហនុក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរ។ ឥឡូវ ក្នុងរយៈពេលប៉ុន្មានខែបានកន្លងផុតទៅ របាយការណ៍ទាក់ទងនឹងសេវាកម្មអ្នកដំណើរ បានបង្ហាញពីភាពវិជ្ជមានកាន់តែខ្លាំងឡើង។ ហេតុអ្វីត្រូវដំណើរការពេលឥឡូវនេះ?ទោះបីប្រតិបត្តិការសម្រាប់ផ្លូវរថភ្លើងនេះទើបតែចាប់ផ្តើម  កាលពីខែមេសា មុនក៏ដោយ ដំណើរមានភាពរលូនគួរឲ្យកត់ សម្គាល់ជាមួយនឹងគម្រោងរបស់ ADB និង ជំនួយរបស់ AusAiD សម្រាប់ការសាងសង់ឡើងវិញ និងការធ្វើឲ្យកាន់តែមានភាពប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជាមានប្រភពទុនខាងក្រៅក្នុងការធ្វើប្រតិបត្តិការឡើងវិញនូវផ្លូវរថភ្លើងនេះក្នុងឆ្នាំ២០០៩ ដោយមានការគ្រប់គ្រងទាំងស្រុងទៅឲ្យក្រុមហ៊ុន Toll Royal Railway ដែលមានរយៈពេលា៣០ឆ្នាំ។ គម្រោងបានធ្វើការប៉ាន់ស្មានពីការ ចំណាយការពី២ឆ្នាំមុនថាអស់ប្រមាណជាង១៤៣លានដុល្លារ។ ហើយបើទោះជាខ្សែប៉ែកខាងត្បូង ពីទីក្រុងភ្នំពេញទៅឆ្នេរក្រុងព្រះសីហនុបាន បញ្ចប់រួចរាល់ក៏ដោយ គម្រោងផ្សេងៗទៀត ដែលនៅក្រោមថវិកាជាមួយគ្នា ដែរមានដូចជា៖ ខ្សែផ្លូវប៉ែកខាងជើងភ្ជាប់ទៅប្រទេសថៃតាមព្រំដែនប៉ោយ ប៉ែតគឺសាងសង់ជិតរួចរាល់។  ទីនេះខ្សែនៅតំបន់ប៉ោយប៉ែតគឺរំពឹងថា នឹងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅប្រទេសថៃនៅចុងឆ្នាំ ២០១៧ ដើម្បីបង្កើនទាំង ផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ និងអភិវឌ្ឍន៍តំបន់ប៉ោយប៉ែតដែលជាតំបន់សំខាន់សម្រាប់ការ ដឹកជញ្ជូន និងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម។ ជម្រើសមួយមានការចំណាយតិច សម្រាប់អ្នកធ្វើដំណើរកំសាន្ត និងអ្នកធ្វើការងារ៖វាមានតម្លៃថ្លៃជាងការជិះរថយន្តក្រុងតម្លៃ៤ដុល្លារ និងតម្លៃទាបជាងរថយន្តខ្នាតតូចលឿនលឿន ដែលមានម៉ាស៊ីនត្រជាក់ តម្លៃ១២ដុល្លារ និយាយពីគុណសម្បត្តិមួយនៃការជិះរថភ្លើងគឺដោះស្រាយលើការកក់ស្ទះចរាចរ ពីភាពស្មុគស្មាញ កាត់បន្ថយពេលមួយ ឫពីរម៉ោង អាចធ្វើដំណើរទៅដល់តាកែវ កំពត កែប និងក្រុងព្រះសីហនុ។ វាក៏មានតម្លៃទាបជាងជើងយន្តហោះដែល មានតម្លៃទៅដល់១៤០ដុល្លារ!តាមស្ថានភាពចរាចរបច្ចុប្បន្នតាមផ្លូវជាតិលេខ៣ និងលេខ៤ ទៅក្រុងព្រះសីហនុ ជាធម្មតាមានភាពមមាញឹកខ្លាំង ជាមួយរថយន្តដឹកទំនិញធំៗទៅមកកំពង់ផែក្រុងព្រះសីហនុ នោះផ្លូវរថភ្លើងផ្តល់ជូនជម្រើសដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ យោងតាម អត្ថបទមួយចេញដោយ The Guardian  កាលពីខែមិថុនា សំបុត្រពីភ្នំពេញទៅក្រុងព្រះសីហនុត្រឹមតែ ៧ដុល្លារ ខណៈពេលដែលសំបុត្រតម្លៃ៦ដុល្លារពីទីក្រុងភ្នំពេញទៅខេត្តកំពត តម្លៃទាំងនេះហាក់មិនទាន់មានការផ្លាស់ប្តូរនៅឡើយនោះទេ។ សមត្ថភាព៖ទូរថភ្លើងចំនួន៥ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ និងដាក់ស្រោបក្រណាត់ទន់ក្រាស់លើកន្លែងអង្គុយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ រថភ្លើងអាចផ្ទុកចំនួនមនុស្សរហូតដល់៣០០នាក់។ ទូចំនួនពីរត្រូវធើ្វជាទូម៉ាស៊ីនត្រជាក់ដែលអាចផ្ទុករហូតដល់ទៅ១៧០នាក់ដោយសំគាល់ដោយ "បន្ទាត់ពណ៌ខៀវ" ហើយទូរថភ្លើងពីរផ្សេងទៀតប្រើកង្ហារដែលអាចផ្ទុកមនុស្ស១៣០នាក់សំគាល់ដោយ "បន្ទាត់ពណ៌លឿង" ។ និងទូចុងក្រោយត្រូវបានបម្រុងទុកសម្រាប់ ភ្ញៀវទេសចរដែលចង់បានភាពឯកជនផ្ទាល់ខ្លួន។ ទូរថភ្លើងម៉ាស៊ីនត្រជាក់នឹងធ្វើដំណើរឆ្ពោះទៅរកក្រុងព្រះសីហនុក្នុងអំឡុងពេលថ្ងៃហើយវិលត្រឡប់មកវិញពេលណាមួយក៏បាន ខណៈពេលដែលទូររថភ្លើងដែលបំពាក់ជាមួយកង្ហារធ្វើដំណើរតាមកាលវិភាគរបស់ខ្លួន ផ្ទុយគ្នាវិញ។កាលវិភាគវិលត្រលប់មកវិញ៖បើយោងតាមគេហទំព័រក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរថភ្លើងប្រតិបត្ដិរៀងរាល់ចុងសប្ដាហ៍ សូម្បីតែនៅថ្ងៃឈប់សម្រាកសាធារណៈ។ ពួកគេបានបង្កើតឲ្យមានការិយាល័យនៅក្នុងរាជធានីភ្នំពេញដោយសង្ឃឹមថានឹងបង្កើនការលក់សម្រាប់ទិសដៅទាំងអស់។ ការិយាល័យស្ថិតនៅទីស្នាក់ការកណ្តាលស្ថានីយ៍រថភ្លើងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកពីម៉ោង ៨ៈ០០ ព្រឹកដល់ម៉ោង ៤ៈ៣០ រសៀលនៅពេលថ្ងៃ និងម៉ោង ៦ៈ០០ ព្រឹកដល់ម៉ោង១២ៈ០០ ថ្ងៃត្រង់រៀងរាល់ចុងសប្តាហ៍។ចំពោះព័ត៌មានបន្ថែមពីការធ្វើដំណើររបស់រថភ្លើង ការមកដល់ តម្លៃ និងការកក់សំបុត្រ អ្នកអាចទាក់ទងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរ បានតាមរយៈទូរស័ព្ទលេខ 078 888 582 ឬ 078 888 583 ឬផ្ញើសារទំនាក់ទំនងដោយផ្ទាល់ទៅកាន់ពួកគេ។សិក្សារបន្ថែមទៀតពីសេវាកម្មដឹកជញ្ជូននៅកម្ពុជានៅក្នុង បណ្តុំទីតាំង ពិតច្បាស់លាស់របស់យើង!
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Events & Announcements
Realestate News
មិនថាអ្នកកំពុងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នក ឫក៏ទិញអចលនទ្រព្យសម្រាប់វិនិយោគ លោកអ្នកអាច ស្វែងរកបានជាមួយការតាំងពិពណ៌អចលនទ្រព្យ & ការវិនិយោគកម្ពុជា ឆ្នាំ ២០១៦។ នេះជាព្រឹតិ្តការណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម និង អចលនទ្រព្យកម្ពុជាចុងក្រោយគេសម្រាប់ឆ្នាំ ២០១៦ ដែលមានការដាក់បង្ហាញនូវអចលនទ្រព្យពីអ្នកអភិវឌ្ឍន៍ល្បីៗ ជាងនេះទៅទៀត អ្នកអាចទទួល បានឱកាសដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃ និងការដូរដោយឥតគិតថ្លៃ ដែលមានត្រឹមតែថ្ងៃតាំង ពិពណ៌នេះតែប៉ុណ្ណោះ។ត្រូវបា្រកដកថាអ្នកបានចូលរួមនៅការតាំងពិពណ៌កោះពេជ្រ និងកាជួបជុំនៅជម្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកញ្ញាឆ្នាំ ២០១៦ ដែលជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតនៅក្នុងឆ្នាំនេះ! នៅពេលដែលលោកអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ អ្នកអាចទស្សនាការសាងសង់កម្ពុជាឆ្នាំ ២០១៦ (CAMBUILD’16)   ដែលជាការបង្ហាញពីការសាងសង់តាមបែនអន្តរជាតិ  និងការរចនាតុបតែង ផ្នែកខាងក្នុងនៅក្នុងអាគារ  និងរចនាបទនៃប្រភេទសំណង់នីមួយៗសូមអញ្ជើញចូលរួមទស្សនា ការអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅក្នុងការតាំងពិពណ៌ក្នុងឆ្នាំនេះ ហើយស្វែងរកព័ត៌មានបន្ថែមទៀតសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ!
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
ក្នុងពេលថ្មីនេះ សមាគមន៍អ្នកវាយ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំឲ្យមានវិទិការ សាធារណៈស្តីអំពី “បច្ចុប្បន្នភាព ឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា” សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលវេទិការនេះផ្តល់ផល ប្រយោជន៍ដល់អ្នកពាក់ ព័ន្ធក្នុងវិស័យអចលនទ្រព្យ រួមបានអ្នក អភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ អ្នកលក់ អ្នកទិញ ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអចលន ទ្រព្យជាដើម។យោងទៅតាមលោ ផាត សុខ ដែលជាប្រធាននាយកដ្ឋានសូរិយោដីនៃក្រសួងរៀបចំដែននគរួបនីយកម្ម និងសំណង់ និងលោកស្រី ចាន់ សុជាតា ជាប្រធានការិយល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅ ដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នយើងមិនទាន់មានច្បាប់ ឫបទបញ្ញត្តិក្នុងការគ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍លក់ នោះទេ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើសេចក្តីពង្រាងច្បាប់លើប្រកាសប្រកាសលេខ ១២២២សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ(កែសម្រួល)។  តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការវិនិយោគឥឡូវនេះ!លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានថ្លែងពីផលវិជ្ជមាននៃច្បាប់ក្នុងការគ្រប់គ្រង លើអចលនទ្រព្យ និងជំរុញឲ្យស្ថាប័នរដ្ឋាភិបាលបង្កើតច្បាប់ ទាក់ទងនឹង ការគ្រប់គ្រងដីពុះឡូត៍ឲ្យលឿនបំផុត តាមដែលអាច ធ្វើទៅបាន ដើម្បីបង្កលក្ខណៈងាយស្រួល និងការពារផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលចំណាយថវិកាទិញ ដីពុះឡូត៍។លោកក៏បានលើឡើងផងដែរថា ឥឡូវជាពេលល្អដែលត្រូវស្វែងរកចំណុចអវិជ្ជមានក្នុងវិស័ យអចលនទ្រព្យ ហើយក៏ត្រូវស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះផងដែរ។ នៅពេលនិ យាយពីវិស័យអចលនទ្រព្យ គឺចង់ផ្តោតទៅលើដីឡូតិ៍ និងខុនដូជាដើម ហើយចំណុច ពិសេស គឺត្រូវតែទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងក្រសួងរៀបចំដែនដី ដើម្បីឲ្យ មានលក្ខណៈស្របច្បាប់។នៅក្នុងការពិភាក្សាតុមូលស្តីពីឱកាស និងបញ្ហាប្រឈមនៃការពុះដីឡូតិ៍លក់នៅកម្ពុជា លោក ថាវ លីណា អគ្គនាយកនៃក្រុមហ៊ុន ភី.អូ.ឌី ក្នុងគម្រោងសុរិន្ធភូមិសហគមន៍បៃតង បានមានប្រសាសន៍ថា លោកគាំទ្រឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍ ជាក់ស្តែង ក្រុមហ៊ុនរបស់លោកចង់ បំពេញកាតព្វកិច្ចឲ្យបានគ្រប់ទាំងអស់តាំងពីការសុំម្កល់ប្លង់មេ របស់គម្រោង និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទៅក្រសួងរៀបចំដែនដីជាដើម។លោក ស៊ុយ កុកធាន ជានាយកប្រតិបត្តិនៃអង្គការទស្សនៈវិស័យដើម្បីសង្គមរីកចម្រើន បាននិយាយថា ដោយសារយើងមិនទាន់មានច្បាប់គ្រប់គ្រងលើការពុះដីឡូតិ៍ នេះជាផល  វិបាកមួយសម្រាប់ អ្នកទិញដីឡូតិ៍ ព្រោះថានៅពេលអនាគតតំបន់នោះអាចក្លាយជាតំបន់ អាណាធិបតេយ្យដោយ សារការសាងសង់មិនមានច្បាប់ទំលាប់ ខុសបច្ចេកទេស អាចមាន ផ្ទះវីឡាក្នុងចំណោមខ្ទម ឫអ្នកខ្លះសាងសង់ជាផ្ទះជាជួល ជាដើម។ អាចនិយាយថានេះជាបរា ជ័យសម្រាប់អ្នកដែលចង់ទីតាំងល្អសម្រាប់ការរស់នៅក្នុងលំនៅដ្ឋានសមរម្យរបស់ខ្លួន។ទាក់ទងជាមួយការចង់បង្កើតឲ្យមានច្បាប់ថ្មីនេះដែរ លោក ឧកញ៉ា ចេង ខេង ជាអគ្គនាយក ក្រុមហ៊ុន HUTTONS CPL បានលើកឡើងថា “ការបង្កើត ឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុន ពុះដីឡូតិ៍នេះជាការល្អប្រសើរ ដោយសារ យើងគិតគូតលើផលប្រយោជន៍ និងផលប៉ះពាល់រយៈវែង ហើយបើមាន ច្បាប់ត្រឹមត្រូវគឺអាចការពាររាល់ ជំលោះណាមួយដែលកើតមានឡើងក្រោយ ពេលទិញដី។ ជាក់ស្តែងពេលកន្លង ក្រុមហ៊ុនបាន សន្យាថានឹងធ្វើផ្លូវ ដាក់លូ ឲ្យអតិថិជន តែទីបំផុតមិនធ្វើតាមការសន្យា។ តាមករណីនេះ ប្រសិនយើង មានច្បាប់គ្រប់គ្រងត្រឹមត្រូវ នោះប្រាកដជាអាចគ្រប់គ្រង់លើបញ្ហានេះបាន ។”លោកឧកញ៉ា ក៏បានចោទសួរដោយផ្ទាល់ថា ក្នុងមានលោកជាអ្នកធ្វើការផ្នែក វាយតម្លៃលើ សេវាកម្មដីឡូតិ៍ លោកសង្កេតឃើញពីភាពរីកចម្រើនគួរកត់ សម្គាល់ក្នុងវិស័យនេះ ប៉ុន្តែលោក ក៏មើលឃើញមានចំណុចខ្វះខាតមួយ ចំនួននៃការចូលរួមពីច្បាប់ និងអជ្ញាធរពាក់ព័ន្ធ លើកាអប់រំពលរដ្ឋពីការសង់សង់ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្រុង បញ្ហានៅត្រង់ថាពេលពលរដ្ឋកំពុងសាង់សង់ គឺហាក់ពុំមានការហាមឃាត់ ឫណែនាំពីអាជ្ញាធរនោះទេ ប៉ុន្តែស្រាប់តែ ដល់ពេលសាងសង់រួចទើបប្រាប់ថាខុសច្បាប់។ នេះក៏ជាសំណូមមួយដល់ក្រ សួងដែលពាក់ព័ន្ធក្នុងការពិចារណាឡើងវិញ។  តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការ វិនិយោគឥឡូវនេះ!
J-Tower 3 - News Banner KH
Sino Plaza VVIP ចាប់ផ្តើមនៅថ្ងៃនេះ ដោយមានការបញ្ចុះតម្លៃជូនជាពិសេសសម្រាប់លោក​អ្នក
Sino Plaza VVIP ចាប់ផ្តើមនៅថ្ងៃនេះ ដោយមានការបញ្ចុះតម្លៃជូនជាពិសេសសម្រាប់លោក​អ្នក
June 6, 2022, 5:05 p.m.
Realestate News
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ Sino Plaza VVIP ចាប់ផ្តើមដាក់ដំណើរការលក់នៅក្នុង បន្ទប់តាំង បង្ហាញនៅមហាវិថីព្រះមុនីវង្ស ក្រុងភ្នំពេញ។ ភ្ញៀវកិត្តិយសរាប់រយនាក់ចូលរួមដើម្បីធ្វើជាសាក្សី លើការដាក់លក់ VVIP លក់ខុនដូរបស់ Sino Plaza ពិសេសនេះ។ ការផ្តល់ជូនជាពិសេសសម្រាប់អ្នកទិញ ដែលចូលរួមក្នុងព្រឹត្តិការណ៍នៅថ្ងៃនេះ! យើង សូមស្វាគមន៍ចំពោះអ្នកចូលរួមគ្រប់គ្នា! អតិថិជនទិញយូនីតណាមួួយថ្ងៃនេះនឹងទទួលបានទូរទ្ទស្សន៍ Toshiba ទំហំ ៥០ អ៊ីងមួយ គ្រឿង និងបញ្ចុះតម្លៃ ជូន២% លើការការបង់បា្រក់សរុបទាំងអស់។ អតិថិជនដែលចុះឈ្មោះនៅថ្ងៃនេះ ឫក៏ក្នុង ២ សប្តាហ៍ក្រោយ នឹងទទួលបាន VVIP បញ្ចុះតម្លៃ២% លើការបង់ប្រាក់សរុបទាំងអស់។ អគារខ្ពស់ៗចំនួន ៤ របស់ Sino Plaza នឹងសាងសង់ឡើងជាមួយកម្ពស់ ៤៥ជាន់ ស្ថិតនៅភាគខាង ត្បួងនៃទីក្រុងភ្នំពេញ ជិតផ្លាហ្សាបឹងត្របែក សង្កាត់បឹងត្របែក។ គម្រោងបានចាប់ផ្តើមការសាងសង់នៅដើមឆ្នាំ ២០១៥ និងគ្រឹះសំណង់បានបញ្ចប់ជាមួយនឹងទឹក ប្រាក់ប្រមាណជា ១៥ លានដុល្លារ ។ គម្រោង Sino Plaza គឺចំ ណាយទឹកប្រាក់សរុបជាង ២០០ លានដុល្លារ ហើយនឹងបញ្ចប់ទាំងស្រុង ដែលអាចកាន់កាប់បាននៅឆ្នាំ ២០១៨។ គម្រោងនេះទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltd, ដែលគ្រប់គ្រងទាំងស្រុងដោយ CYTS (China Youth Travel Services) មកពីប្រទេសចិន និងហុងកុង។ សម្រាប់ព័ត៌មានបន្ថែម សូមសួរសំណួរថ្ងៃនេះ
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
June 7, 2022, 3:14 a.m.
Realestate News
ក្រុមហ៊ុន Knight Frank បានទើបតែបង្ហាញពីសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីដ៏ខ្លាំងនៅតំបន់អាស៊ី សម្រាប់ ពាក់កណ្តាលទីមួយឆ្នាំ ២០១៦។ ក្នុងតារាងសន្ទស្សន៍មានបង្ហាញពីតម្លៃដីសម្រាប់ សាងសង់លំនៅ ដ្ឋាន (ដីប្រើ សម្រាប់សាងសង់អាផាតមេន ឫខុនដូ) ដីសម្រាប់ការិយាល័យ ពាណិជ្ជកម្ម និងការិយាល័យ និងដីសម្រាប់អភិវឌ្ឍន៍ដែលមានតម្លៃថ្លៃនៅក្នុងទីក្រុង សំខាន់ៗចំនួន ១៣ នៅតំបន់អាស៊ាន។តម្លៃដីខ្ពស់នៅទីក្រុងភ្នំពេញបានបង្ហាញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ទៅមិញ។ របាយកាណ៍បញ្ជាក់ថា សន្ទស្សន៍តម្លៃដីលំនៅដ្ឋានខ្ពស់នៅទីក្រុងភ្នំពេញ បច្ចុប្បន្នគឺ ៥.៨% នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ យឺតជាងធៀបទៅនឹងពាក់កណ្តាល ទីមួយឆ្នាំ ២០១៥ ដែលពេលនោះគឺ ខ្ពស់ដល់ ១៦.២%។ កំណត់សម្គាល់នេះ ជាការធ្លាក់ចុះនូវតម្លៃនៃដីលំនៅ ដ្ឋាន ដ្ឋាននៅក្នុងទីក្រុង។ ដីការិយាល័យដែលមានតម្លៃថ្លៃបង្ហាញក្នុងរបាយការណ៍ស្រដៀងគ្នាថាមានការធ្លាក់ចុះ។ នៅក្នុងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០១៦ សន្ទស្សន៍តម្លៃដីនៅភ្នំពេញមាន ៥.៦% ធៀបទៅ ១៤.៨% ពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ តម្លៃមិនបានធ្លាក់ចុះទេ ប៉ុន្តែគ្រាន់តែអត្រានៃការកើនឡើងយឺត។តាមតារាងបង្ហាញថាតម្លៃកើន ឡើងសម្រាប់ពាក់កណ្តាលទីមួយនៃឆ្នាំ (កំណើន ៥.៨% សម្រាប់លំនៅដ្ឋាន)និងតម្លៃកើនឡើង អំឡុងឆ្នាំទៅមិញ - ដល់ខែមិថុនាឆ្នាំមុន ដូច្នេះតម្លៃកើនឡើងពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ (១៦.២% សម្រាប់លំនៅដ្ឋាន)។ ដូច្នេះ ប្រសិនបើយើងទ្វេរជាពីរដងនៃ ៥.៨% ផ្តល់ជាការចង្អុលបង្ហាញមួយនៃកំណើនតម្លៃក្នុងឆ្នាំ ២០១៦យើងនឹងទទួលបាន ១១.៦%។ ដូច្នេះ នេះនៅ តែជាកំណើនល្អមួួយ ប៉ុន្តែវាបានបង្ហាញថាទីផ្សារកំពុងធ្លាក់ចុះយឺតៗ តែមិនធ្លាក់ចុះទេ (កំណើន ១១.៦% ធៀបជាមួយកំណើន ១៦.២%)។លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន Knight Frank Cambodia លើកឡើងថា “ទោះបីជាទីក្រុងភ្នំពេញនៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងចំនួន៤ ដែលមានកំណើនតម្លៃដីខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទាំងដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម តួលេខសម្រាប់ពាក់កណ្តាលទីមួយឆ្នាំ ២០១៦ បង្ហាញថាអត្រាកំណើនយឺតដែលជាផ្នែកមួយ អាចចូលរួមធ្វើឲ្យមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការក្នុងរយៈពេលខ្លី ដែលបានជះឥទ្ធពល លើតម្រូវការដីធ្លីក្នុង ទីតាំងសំខាន់ៗ។ ទោះជាយ៉ាងណា  ខណៈ ពេលដែលអត្រានៃកំណើន នៅក្នុងកម្រិតមធ្យម តម្លៃដី នៅតែសង្ឃឹមថាទទួលបានតួលេខនៃកំណើនទេ្វរដងក្នុងអំឡុងឆ្នាំ ២០១៦ ហើយយើងបន្តមើល ឃើញការវិនិយោគហូរចូលមកប្រទេសកម្ពុជា។” ការប្រែប្រួល នៅក្នុងទីក្រុងភ្នំពេញទាំងនេះបង្ហាញ ពីការចុះត្រជាក់ក្នុងតំបន់។ របាយណ៍ការណ៍បានលម្អិតថា ទំហំនៃការវិនិយោគក្នុងការភិវឌ្ឍន៍ដីធ្លីនៅក្នុងអាស៊ីទាំងមូល គឺដូច គ្នាទៅនឹងអំឡុងឆ្នាំ ២០១៥។ សន្ទស្សន៍តម្លៃលំនៅដ្ឋានថយចុះ ១.៩% នៅក្នុងតំបន់ ធៀបទៅនឹង ២.៨%  ក្នុងពាក់កណ្តាលឆ្នាំមុន។ ទោះជាយ៉ាងណាដីអភិវឌ្ឍន៍ការិយាល័យកើនឡើង ៣ ចំណុច ពី ១.៩% ទៅ២.៨%។ ចង់សិក្សាបន្ថែមទៀត ពីរបាយការណ៍ចុងក្រោយបង្អស់ ការសិក្សាពីទីផ្សារជាមួយ Knight Frank  Cambodia
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទីផ្សារសេវាកម្មការិយាល័យនៅក្នុងទីក្រុងភ្នំពេញ គឺជាទីផ្សារអចលនទ្រព្យថ្មីមួយនៅកម្ពុជា ដែលមានឥទ្ធិពលខ្លាំងនៅលើ អាជីវកម្មក្នុងស្រុក ដោយសារចំនួនយូនីតនៃការិយាល័យបានចាប់ផ្តើមកើនឡើង ហើយអាចងាយស្រួលក្នុងការរកជួល បាននៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោក Anthony Galliano ជាប្រធានក្រុមហ៊ុន BG Serviced Offices នៅទីក្រុងភ្នំពេញ លើកឡើងពីបទពិសោធន៍ របស់លោកនៅកម្ពុជាថា មុនឆ្នាំ២០១២ ភ្នំពេញគឺមិនមានសេវាកម្មការិយាល័យ នោះទេ។លោក Galliano បានពន្យល់ថា៖ “ខ្ញុំគិតថាទីផ្សារការិយាល័យបានយកពេលវេលារបស់ខ្លួនដើម្បីយល់ដឹងពីបទពិសោធន៍ ផ្សេងៗប៉ុន្តែនេះជាអាជីវកម្មដ៏អស្ចារ្យមួយ។” លោកបាននិយាយបន្តទៀតថា ឥឡូវនេះមានសេវាកម្មការិយាល័យគឺជាគំរូ អាជីវកម្មមានស្រាប់នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងអ្នកប្រតិបត្តិផ្សេងគ្នាជាច្រើននៅទូទាំងទីក្រុង។ដំណោះស្រាយទាំងអស់រួមគ្នាតែមួយ៖គុណសម្បត្ដិមួយដែលបានធ្វើឱ្យសេវាកម្មការិយាល័យនៅភ្នំពេញមានការពេញនិយមគឺភាពងាយស្រួលដែលមិនចាំបាច់នាំយកឧបករណ៍ការិយាល័យផ្សេងៗទាំងអស់ យកមកដំណើរការអាជីវកម្ម ជំនួសមកវិញគ្រប់តម្រូវការចាំបាច់ត្រូវបានរៀប ចំរួចជាស្រេចសម្រាប់អាជីវកម្មរបស់អ្នក។ លក្ខណៈនេះគឺមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មបរទេស ជាពិសេសអាជីវកម្ម ខ្នាតតូចដែលមើលទៅចង់សាកល្បងជាមួយទីផ្សារកម្ពុជាដោយមិនមានការលំបាកក្នុងការផ្ទេរអាជីវកម្មទាំងមូលពីបរទេស។លោក Galliano បាននិយាយថានេះជាលក្ខណៈល្អប្រសើរពីការរៀបចំទាំងនេះគឺថាអ្នកមិនគ្រាន់តែបង់ប្រាក់សម្រាប់ ការិយាល័យនោះទេ មានន័យថា អ្នកកំពុងចំណាយប្រាក់សម្រាប់ការិយាល័យមួយដែលមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងនៅ ក្នុនោះស្រាប់។ ប៉ុន្តែជាការពិតណាស់អាស្រ័យទៅលំដាប់ថ្នាក់នៃប្រភេទការិយាល័យសំភារៈប្រើប្រាស់ខុសគ្នានឹងត្រូវបានរាប់បញ្ចូល។ការប្រែប្រួល៖លោក Galliano បានបញ្ជាក់ថា បច្ចុប្បន្នអ្នកអាចជួលការិយាល័យទំហំចាប់ពី ១០-៤៦ ម៉ែត្រការ៉េ ហើយអ្នកនឹង ចំណាយប្រហែល ២៥$ ទៅ ២៨ $ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មមួយ ហើយគ្រាន់ តែត្រូវការការិយាល័យតូចមួយយូនីតទំហំពី១០ម៉ែត្រការ៉េអាចគ្រប់គ្រាន់សម្រាប់បុគ្គលិកពីរនាក់។ ប៉ុន្តែតម្លៃនៅតែអាចប្រែប្រួល អាស្រ័យលើប្រភេទលំដាប់នៃការិយាល័យដែលអ្នកជ្រើសរើសយក។ បច្ចុប្បន្ននេះមានសេវា កម្មនៃ ការិយាល័យប្រភេទទី៣ (C-Grade) ជាច្រើននៅជុំវិញរាជធានីភ្នំពេញ។លោក Galliano បានពន្យល់ថានេះគឺដោយសារតែការិយាល័យកម្រិតA មានតម្លៃជួលខ្ពស់ខ្លាំងបើធៀបទៅនឹងបទដ្ឋាន ក្នុងតំបន់។ ប៉ុន្តែដោយសារតែម្ចាស់អចលនទ្រព្យបានយល់ពីអារម្មណ៍របស់អ្នកជួល និងផ្តល់ជូនអត្រាតម្លៃជួលសមរម្យនិង ឥឡូវនេះឃើញថាតម្រូវការមានការកើនឡើងគួរកត់សម្គាល់។លោកបន្ថែមទៀតថាការិយាល័យកម្រិតB មានតម្រូវការយ៉ាងច្រើនសម្បើមនាពេលបច្ចុប្បន្នព្រោះវាមានគុណភាពល្អជាង កម្រិតC ប៉ុន្តែកម្រិតB នៅតែមានតំលៃសមរម្យ។ ហេតុផលមួយផ្សេងទៀតសម្រាប់ការិយាល័យកម្រិតBមានការពេញ និយមគឺដោយសារតែការផ្គត់ផ្គង់ការិយាល័យកម្រិត B មិនមានច្រើនដូចការិយាល័យកម្រិតCឡើយ។ជាភស្តុតាងនៃកំណើនខ្លាំងនៃការិយាល័យកម្រិតខ្ពស់ នំាឲ្យសេវាកម្មការិយាល័យនឹងធ្វើឲ្យមានការទាមទារគុណភាពខ្ពស់ ជាងមុន ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងច្រើន។ ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវ ការដែលកំពុងកើនឡើងច្រើន។ជាការប្រុងប្រយ័ត្នទុកជាមុន លោកGalliano  បានព្រមានថាការិយាល័យកម្រិត C គឺមិនមានបញ្ហាអ្វីទេប៉ុន្តែអ្នក ត្រូវស្វែងរក ម្ចាស់ដីត្រឹមត្រូវ អាចទុកចិត្តបាន ដែលអាចពិភាក្សាអំពីលក្ខខណ្ឌជាមួយពួកគេបានងាយស្រួល។ ដោយសារការិយាល័យ កម្រិត Cគឺជាការរិយាល័យថ្នាក់ទាប ទើបម្ចាស់កម្មសិទ្ធិមិនសូវផ្តល់ការយកចិត្តទុកដាក់ច្រើន។ការជួល ធៀបនឹង ការធ្វើជាម្ចាស់:នៅពេលសួរអំពីការអភិវឌ្ឍដែលបច្ចុប្បន្នត្រូវបានកំណត់ទិសដៅលើប្រភេទវិញ្ញាបនបត្រកម្មសិទ្ធិកាន់កាប់ការិយាល័យដើម្បីអាចផ្តល់ជូននូវឱកាសសម្រាប់អ្នកស្រុក និងវិនិយោគិនបរទេសធ្វើជាម្ចាស់ការិយាល័យ លោក Galliano បាននិយាយ ថាវាជាគំនិតចម្លែកមួយដោយសារតែវាមិនអាចបម្រើផលប្រយោជន៍ល្អបំផុតរបស់ម្ចាស់អាជីវកម្មនោះទេ។លោកពន្យល់ថា នេះអាចបង្កឱ្យមានការលំបាកក្នុងការផ្ទេរពីការិយាល័យមួយទៅមួយទៀត ជាពិសេសសម្រាប់ការពង្រីក ឬការច្របាច់បញ្ចូលគ្នា។ លោកបានលើកឡើងថា “អ្នកមិនចង់ត្រូវបានជាប់ឈ្មោះជាម្ចាស់ទ្រព្យសម្បត្តិ ដែលអ្នក ត្រូវចំណាយឲ្យអចលនទ្រព្យនោះរាល់ខែ "ពីព្រោះអ្នកនឹងចំណាយបន្ថែមលើអាជីវកម្មរបស់អ្នកលើថ្លៃជួលនេះ។ លោកបាន បញ្ជាក់ថាទោះបីវាប្រហែលជាមានសក្តានុពលមួយចំនួន  នៅពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចដែលកំពុងតែមាននេះ មិនមានន័យ អ្វីសម្រាប់លោកនោះទេ។ករណីនេះគ្មានបញ្ហាអ្វីនោះទេ មានការរំពឹងទុកច្បាស់លាស់មួយនៃការបន្តកើនឡើងសម្រាប់វិស័យការិយាល័យនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ ដោយសាររាជធានីភ្នំពេញនៅតែបន្តទាក់ទាញការបណ្តាក់ទុនអាជីវកម្មថ្មីៗបន្ថែមទៀតពីបរទេស។ស្វែងយល់ពីទស្សនៈវិស័យនៃពាណិជ្ជកម្មការិយាល័យនាពេលចុងក្រោយនៅក្នុងរបាយការណ៍ឆមាសទី១ឆ្នំា២០១៦របស់ Knight Frank !
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
June 6, 2022, 5:06 p.m.
Realestate News
នៅក្នុងអត្ថបទសង្ខេបមួយដែលមានឈ្នោះថា ’’ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន និងតំលៃអចលនទ្រព្យMeru County, Kenya’’ និពន្ធដោយ Mbaya Murungi និង James Gatawa ដោយបានរៀបរាប់អំពីហេដ្ឋារចនាសម្ព័ន្ធដូចជាធាតុម្យ៉ាងដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃអចលនទ្រព្យមួយ។ ហើយនេះវាជាភាពងាយស្រួលដែលអាចធ្វើអោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាំអោយមានកត្តាសំខាន់មួយចំនួនដែលនៅក្នុងវិធីសាស្រ្តនៃការលក់អចលនទ្រព្យជាច្រើននៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។ប្រសិនបើទំនាក់ទំនងនេះគឺជាការពិត បន្ទាប់មកនេះគួរកំណត់វាសនាតែមួយដើម្បីអោយមានការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជានាពេលអនាគត និងអាចផ្ដល់យោបល់ទស្សនវិស័យជាវិជ្ជមានទៅកាន់អ្នកទិញដែលកំពុងទទួលបាននៅលើទីផ្សារបច្ចុប្បន្ននេះ។ក្រុមអ្នកវិនិយោគិនមួយចំនួនបាននំាប្រជាជាតិឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ហើយហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតែបន្តការកើនឡើងយ៉ាងឆាប់រហ័សដើម្បីជួយអ្នកវិនិយោគ និងប្រជាជនមានការរីកចំរើននៃសេដ្ឋកិច្ច នេះជាទំនាក់ទំនងរវាងអ្នកវិនិយោគអន្តរជាតិ និងប្រជាជននៅក្នុងស្រុក។ ហើយខណះពេលដែលការទូរទាត់ និងបន្ថែមតម្លៃថ្លៃដើមទៀតសម្រាប់អ្នកទិញ និងអ្នកជួល ក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់ប្រជាជនដែលបានផ្លាស់ប្តូរទីលំនៅមកពីគ្រប់តំបន់ក្នុងប្រទេស។ការរីកចម្រើននៃអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ៖យោងតាមការចុះផ្សាយរបាយការណ៍នៃគេហទំព័រ Property Report បានបង្ហាញអំពីគម្រោងព្រលានយន្តហោះនៅតំបន់ណាមួយ ហើយតម្លៃដីនៅតំបន់នោះក៏កើនឡើង។ ពួកគេបានធ្វើការកត់សំគាល់ទៅលើការកើនឡើងខ្លាំងនៃអ្នកវិនិយោគមួយចំនួនជាមួយនឹងងអចនលទ្រព្យនៅក្នុងស្រុកជាច្រើនដែលនៅជិតព្រលានយន្តហោះអន្តរជាតិ ដោយមានការកើនឡើងការលក់ជុំវិញតំបន់អភិវឌ្ឍន៍នោះ។ខណះពេលដែលការចំណាយប្រាក់វិនិយោគរហូតដល់ទៅ២៣លានដុល្លារអាមេរិចទៅលើព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយក្រុមហ៊ុនម៉ាឡេស៊ីក្នុងឆ្នាំ2015 ដៃគូប្រគួតប្រជែងសារទរខណៈពេលដែលវាត្រូវបានគេរំពឹងថានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន និងវិនិយោគិនយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញវានៅតែមានភាពស្រពិចស្រពិលតាមរយៈ ការផ្សព្វផ្សាយ គម្រោងត្រួវបានបញ្ឈប់ការចាប់ផ្តើមក្នុងការសាងសង់ យោងតាមព័ត៌មានពីការតវ៉ារបស់ប្រជាជនដែលមានទីលំនៅស្ថិតនៅជិតព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ។ក្នុងការឆ្លើយតបវិញនោះ ប្រភពព័ត៌មានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានប្រាប់អំពីគម្រោងអាកាសយាន្តដ្ឋានថ្មីដែលមានទីតំាងស្ថិតនៅតំបន់ជាយក្រុង។ប្រសិនជាផែនកានេះបានជួយជំរុញដោយរដ្ឋាភិបាល ហើយវានឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៥ជាមួយនឹងព្រលានយន្តហោះថ្មីមួយ ដូចគ្នានេះផងដែររដ្ឋាភិបាលនឹងទទួលបានប្រព័ន្ឋដឹកជញ្ជូនយ៉ាងល្អដែលវាធ្វើការតាមដានយ៉ាងឆាប់រហ័សទៅលើការធ្វើដំណើរពីព្រលានយន្តហោះទៅកាន់ទីក្រុង។ជាមួយនេះផងដែរប្រទេសកម្ពុជាក៏មានប្រភេទទិដ្ឋាការថ្មីសម្រាប់ទេសចរណ៍និងអាជីវកម្ម នឹងកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 01 ខែកញ្ញាឆ្នាំ 2016 វាមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគមួយចំនួននិងអ្នកចូលនិវត្ត។កាបញ្ចប់ការសាងសងផ្លូវរថភ្លើងនៅប៉ោយប៉ែតប្រជាជននៅក្បែតំបន់ព្រំដែនកម្ពុជាថៃហើយប្រជាជននៅក្រុងប៉ោយប៉ែតបានធ្វើដំណើរងាយស្រួល ជាមួយចំណុចប្រសព្វនៃផ្លូវឆ្លងកាត់នៃអ្នកធ្វើដំណើរ និងការដឹកជញ្ជុន។ ប៉ុន្តែត្រួវបានខកខានដោយសារផ្លួវតូចៗដែលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារ ទំាងនេះអាចមានផលប៉ះពាល់លើកាធ្វើជំនួញជូនដួរ។មានដំណោះស្រាយមួយដែលត្រូវបានគេរកឃើញហើយនៅពេលថ្មីៗនេះគីអាចឈានទៅដល់ការបង្កើតប្រព័ន្ធផ្លូវដែកថ្មីមួយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ នៅក្នុងប្រព័ន្ឋថ្មីនេះគេបានរំពឹងទុកថានិងអនុញ្ញាតអោយមានការឆ្លងកាត់ដោយផ្ទាល់ពីទីក្រុងបាងកកមករាជធានីភ្នំពេញហើយពីរាជធានីភ្នំពេញទៅទីក្រុងបាងកកវិញផងដែរ។ ប្រវែងផ្លូវតែ៦គីឡូម៉ែតតែប៉ុនណ្ណោះពិផ្លូវជាតិហើយរំពឹងថានិងបញ្ចប់នៅចុងឆ្នាំ២០១៦។បន្ថែមពីនេះទៀតខេត្តព្រះសីហនុត្រូវបានគេរំពឹងទុកផងដែរថានិងមានការជម្រុញដោយវិស័យទេសចរណ៍ និងពាណិជ្ជកម្មតាមរយៈការបើកផ្លូវរថភ្លើងដឹកអ្នកដំណើរដែលតភ្ជាប់ទៅកាន់រាជធានីភ្នំពេញផងដែរ។ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបន្ថែមពីនេះទៀតការកែលម្អកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន នៅក្នុងតំបន់ឆ្នេរនៃខេត្តព្រះសីហនុមានច្រើនទៅលើឱកាស ការងារជាច្រើនត្រូវបានគេដាក់ចូលទៅក្នុងការពង្រីកតំបន់កំពង់ផែ។មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា វាជាចំណុចពិសេសមួយក្នុងការធានានូវការផ្ទុកទំហំទំនិញធំៗ និងការជួញដូរពាណិជ្ជកម្មអន្តរជាតិ។ នេះជាការធ្វើឱ្យប្រសើរឡើងនៃការពង្រីកមុខងារជាច្រើនក្នុងរយៈកាលកន្លងមកនេះ។ វាបាននាំផលប្រយោជន៍ដល់ម្ចាស់អាជីវកម្មជាច្រើនដែលជាកត្តាសំខាន់មួយដែលមានការវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់ខេត្តនេះ។ពហុគម្រោងអភិវឌ្ឍន៍ស្ថានីយកំពង់ផែក្រុងព្រះសីហនុ ដែលប្រទេសជប៉ុនបានផ្តល់មូលនិធិជំនួយ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ 75 លានដុល្លារ ហើយនឹងអាចត្រូវបញ្ចប់គម្រោងនៅចុងឆ្នាំ 2017 ។គោលដៅចុងក្រោយសម្រាប់កំពង់ផែក្រុងព្រះសីហនុនោះគឺថានាវាដឹកទំនិញដែលមានទំហំធំនឹងអាចចតនៅកំពង់ផែក្រុងព្រះសីហនុដែលធ្វើឱ្យការនាំចូលនិងនាំចេញទៅជុំវិញពិភពលោកដែលមានតម្លៃទាប និងឆាប់រហ័ស។  នៅពេលបច្ចប្បន្ននេះខេត្តព្រះសីហនុអាចជាកំពង់ផែដែលមានតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរទៅកាន់កំពង់ផែអន្តរជាតិផ្សេងៗដូចជា៖ ហុងកុងសិង្ហបុរី និងនៅក្នុងតំបន់ផ្សេងទៀតក្នុងគោលបំណងដើម្បីផ្ទេរទំនិញទៅលើនាវាក្នុងរយៈពេលយូរដែលមានទំហំធំ។ នៅពេលអនាគតទំហំនៃការដឹកជញ្ជូននឹងអាចធ្វើដំណើរដោយផ្ទាល់ទៅកាន់គោលដៅនៅទូទាំងពិភពលោក។ផ្លូវនិងការដឹកជញ្ជូនជាមួយនឹងការកើនឡើងនៃប្រជាជនរបស់ប្រទេសកម្ពុជា ហើយជាពិសេសរាជធានីភ្នំពេញដែលអាចធ្វើដំណើរទៅដល់បានយ៉ាងងាយស្រួល ចរាចរណ៍ពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងតម្លៃលំនៅដ្ឋាននិងការជួញដូរអចលនទ្រព្យ។ព័ត៌មាននៃការបរិច្ចាគរថយន្តក្រុងថ្មីរបស់ជប៉ុនចំនួន140គ្រឿង ដែលមានតម្លៃជាង $10លានដុល្លាអាមេរិចត្រូវបានទទួលការស្វាគមន៍ដោយប្រជាជនដែលកំពុងធ្វើការរាជធានីភ្នំពេញ។ រថយន្តក្រុងទាំងនេះត្រូវបានគេរំពឹងថានឹងជួយប្រជាជនបានយ៉ាងច្រើន និងមានប្រសិទ្ធិភាពក្នុងឆ្នាំ 2020 ខ្សែរត់របស់រថយន្ដក្រុងត្រូវបានកំណត់នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នមានខ្សែរត់របស់រថយន្តក្រុងចំនួន១០ខ្សែដែលធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ ប្រព័ន្ធផ្លូវផ្លូវក្នុងតំបន់ត្រូវបានរំពឹងថានឹងជួបប្រទះការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ តាមរយៈវិទ្យាស្ថានHenanប្រទេសចិនដែលជាក្រុមហ៊ុនទំនាក់ទំនង និងរៀបចំផែនការនៃការស្ទង់មតិ និងការរចនាបានធ្វើកា អភិវឌ្ឍទៅលើផ្លូវល្បឿនលឿនមួយខ្សែនៅតាមបណ្តោយផ្លូវជាតិលេខ4 (ភ្នំពេញទៅក្រុងព្រះសីហនុ) ដោយនៅពេលថ្មីៗនេះក្រុមហ៊ុនទទួលគម្រោងសាងសង់ដោយក្រុមហ៊ុនចិនChina Road and Bridge Corporationបានស្នើធ្វើការលើគម្រោងផ្លូវហ្វាយវ៉េនៅពេលថ្មីនេះ។បន្ទាប់ពីខេត្តព្រះសីហនុស្ថិតនៅក្នុងរយៈពេលនៃកំណើន និងមានការអភិវឌ្ឍន៏កាន់តែខ្លាំង ប្រជាជនជាច្រើនបានធ្វើដំណើរទៅលេងឆ្នេរសមុទ្រដោយធ្វើដំណើរតាមផ្លូវ នឹងបានដឹងយ៉ាងទំលំទូលាយនៃការអភិវឌ្ឍន៍នូវតំបន់មួយនេះ។ បន្ថែមពីនេះផងដែរ ផ្លូវជាតិលេខ 5ត្រូវបានគេរំពឹងផងដែរថា នឹងពង្រឹងប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃតាមរយៈការផ្ដល់ជំនួយឥតសំណងថ្មីមួយពីប្រទេសជប៉ុន។ ស្វែងយល់បន្ថែមអំពីកម្ពុជានូវទីតាំងអភិវឌ្ឍន៍ជាច្រើនបន្ថែមទៀត!
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
June 7, 2022, 3:59 a.m.
Realestate News
កម្ពុជាកំពុងក្លាយខ្លួនយ៉ាងឆាប់រហ័សជាគោលដៅដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបាននូវបទពិសោធន៍ដែនដីថ្មី នៅក្នុងវិស័យទេសចរណ៍ជាសកល។ ហេតុអ្វីក៏ដូច្នេះ? កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌ចម្រុះសំបូរបែប និងជាប្រទេសដែលពោរពេញដោយអច្ឆរិយៈ ឆ្នេរធម្មជាតិដែលគ្មានការបំពុល។ ក្នុងខណៈសេដ្ឋកិច្ចកំពុងមាន ការលូតលាស់ កម្ពុជាបានផ្ដល់ជូនភ្ញៀវទេសចរនូវជម្រើសកាន់តែប្រណិត ដើម្បីធ្វើឲ្យការស្នាក់នៅរបស់ពួកគេកាន់តែមាន លក្ខណៈពិសេសថែមទៀត។ យោងតាមអត្ថបទចុះផ្សាយរបស់គេហទំព័រ TripAdvisor.com ស្ដីពី “ពានរង្វាន់ជម្រើសគោលដៅទេសចរណ៍ឆ្នាំ ២០១៥” កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ០២ ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពលោក។ គិតត្រឹមឆ្នាំ ២០១៦ កម្ពុជាមានសណ្ឋាគារប្រមាណជា ៥០០ ប៉ុន្តែក្នុងនោះសណ្ឋាគារប្រមាណជា ៣០ ប៉ុណ្ណោះដែលមានចំនួនបន្ទប់ចាប់ពី ១០០ បន្ទប់ឡើងទៅ ហើយសណ្ឋាគារតែ ៦ ឬ ៧ ប៉ុណ្ណោះ ដែលផ្ដល់ជូននូវសេវាបដិសណ្ឋារកិច្ចស្ដង់ដារអន្តរជាតិ។ ក្នុងវិស័យនេះ SOKHA GROUP (សុខា គ្រុប) គឺជាក្រុមហ៊ុនឈានមុខគេទូទាំងប្រទេស... ក្រុមហ៊ុន SOKHA GROUP មានបទពិសោធន៍ទូលំទូលាយក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដនៅកម្ពុជា ដោយសារបណ្ដាញបម្រើសេវាកម្មលំដាប់ផ្កាយប្រាំទូទាំងប្រទេសរួមមាន ៖ រមណីយដ្ឋានឆ្នេរសុខានៅក្រុងព្រះសីហនុ សណ្ឋាគារសុខាអង្គរនៅខេត្តសៀមរាប រមណីយដ្ឋានឋានសួគ៌បូគោនៅខេត្តកំពត សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នៅជ្រោយចង្វារ រាជធានីភ្នំពេញ និងសណ្ឋាគារសុខាសៀមរាបថ្មីមួយទៀត ដែលនឹងចាប់ផ្តើមបើកសម្ភោធនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯក មិនថាលោកអ្នកចង់ស្នាក់នៅ ០២ ថ្ងៃ ឬ ០២ ឆ្នាំនោះទេ គ្រាន់តែជ្រើសរើសយកសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ យើងខ្ញុំអាចធានាបានថា ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញបានបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ២០១៥ មានកំពស់ ២០ជាន់ មានបន្ទប់សណ្ឋាគារចំនួន ៥៤៩ បន្ទប់ និងសេវាអាផាតតឺមឹន(Serviced Apartment) ចំនួន ១៩៥ បន្ទប់។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានឈ្មោះល្បីល្បាញក្នុងការផ្តល់ជូននូវស្ដង់ដាររស់នៅប្រកបដោយប្រណិតភាព ដោយសារ តែអំណោយផលនៃទីតាំងខ្ពស់ស្ថិតនៅលើដីជ្រោយ ជាចំនុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេបាសាក់។ មិនតែប៉ុណ្ណោះ សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជាកិច្ចប្រជុំ សន្និសិទពាណិជ្ជកម្ម ឬការតាំងពិពណ៌ និងការផ្ដល់ជូននូវចម្រើសដ៏ពេញនិយមក្នុងការទទួលទានអាហារសម្រាប់អភិជននៅក្នុងប្រទេស។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានទេសភាពដ៏ស្រស់ត្រកាលគ្មានផ្ទឹមនៃដងទន្លេមេគង្គ ទេសភាពពណ៏បៃតងស្រស់នៃត្រើយខាងកើត ព្រះបរមរាជវាំងដ៏ល្បីល្បាញរបស់កម្ពុជា ទិដ្ឋភាពទីក្រុងភ្នំពេញ ព្រមទាំងមានបរិយាកាសជាទីមនោរម្យ ដែលពុំអាចមានកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងអាចប្រៀបផ្ទឹមបានឡើយ។ សម្រាប់លោកអ្នកដែលមានបំណងស្នាក់នៅដើម្បីបំពេញការងារ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកកំពុងសម្រាកស្នាក់នៅក្បែរទីតាំងនៃបណ្តុំពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី។ សេវាកម្មផ្សេងទៀតសម្រាប់ភ្ញៀវធុរកិច្ចរួមមាន បន្ទប់ប្រជុំធំសម្រាប់សន្នីសិទអន្តរជាតិ សេវាអ៊ីនធឺណិតមានល្បឿនលឿន និងសេវាកម្មដឹកជញ្ជូនភ្ញៀវពីសណ្ឋាគារ ទៅកាន់ទីកន្លែងសំខាន់ៗ នៃទីក្រុងភ្នំពេញ។ សេវាអាផាតតឺមឹន(Services Apartment) ទាំង ១៩៥ បន្ទប់ ត្រូវបានតុបតែងលំអរដោយកម្រាលឈើប្រណិតរលើបរលោង និងមានបំពាក់គ្រឿងបរិក្ខារជាច្រើនដើម្បីផ្តល់ជូននូវផាសុខភាព និងភាពងាយស្រួលក្នុងការស្នាក់នៅរបស់លោកអ្នក។ បន្ទប់ទន្លេបាសាក់ (ទំហំ ៥២ ម៉ែត្រការ៉េ /៥៦០ ហ្វ៊ីតការ៉េ) ត្រូវបានរចនាឡើងយ៉ាងពិសេសជាបន្ទប់ស្ទូឌីយោ(Studio) ដែលស័ក្ដិសមសម្រាប់ការស្នាក់នៅលំហែដោយភាពស្ងៀមស្ងាត់។ បន្ទប់ទន្លេសាប (ទំហំ ៩០ មែត្រការ៉េ/៩៦៩ ហ្វ៊ីតការ៉េ) គឺជាបន្ទប់គ្រែមួយ មានបន្ទប់ទទួលភ្ញៀវធំទូលាយ ដែលផ្ដល់ជូននូវផាសុខភាព ហើយបន្ទប់នីមួយៗដាច់ដោយឡែកពីគ្នាដូចជាគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកអ្នកដូច្នេះដែរ។ បន្ទប់មេគង្គ មានគ្រែពីរ (ទំហំ ១០៤ មែត្រការ៉េ/ ១,១១៩ ហ្វ៊ីតការ៉េ) រចនាដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់ ជាជម្រើសលំដាប់ទីមួយនៃការរស់នៅប្រកបដោយប្រណិតភាពសម្រាប់ភ្ញៀវទេសចរជាលក្ខណៈគ្រួសារ និងភ្ញៀវធុរកិច្ចដែលស្នាក់នៅរយៈពេលវែង។ បន្ទប់ទាំងនេះ អាចមើលឃើញទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ ទន្លេសាប និងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ តើអ្នកចូលចិត្តហែលទឹកដែរឬទេ? នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកអាចហាត់ប្រាណដោយការហែលទឹក ថែរក្សាសុខភាពរបស់លោកអ្នក នៅអាងហែលទឹកដ៏ធំ ទំហំ ១,៦៥០ មែត្រការ៉េ/ ១៧,៧៦០ ហ្វ៊ីតការ៉េ ។ មិនតែប៉ុណ្ណោះ ភ្ញៀវស្នាក់នៅក្នុងសេវាអាផាតតឺមឹន(Services Apartment) អាចអញ្ជើញទៅកន្លែងហាត់ប្រាណ ស្ប៉ា ស្ទីម ស័រណា និងអាងទឹក Jacuzzi ដ៏ប្រណិត។ ចំណតយានយន្តក្រោមដី មានទីតាំងធំទូលាយ មានភ្លើងបំភ្លឺ ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវស្នាក់ដែលនៅសេវាអាផាតតឺមឹន(Services Apartment)។ បន្ទប់នីមួយៗមានភ្ជាប់អ៊ីនធឺណិតឥតខ្សែ (Wifi) ទូទឹកកក មាស៊ីនបោកគក់/សម្ងួតសំលៀកបំពាក់ បរិក្ខារផ្ទះបាយទំទើប និងមានទូរទស្សន៍ LCD ទំហំ ៤៧ អ៊ីង ដាច់ដោយឡែកនៅបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ ភ្ញៀវស្នាក់នៅក៏អាចប្រើមណ្ឌលពាណិជ្ជកម្ម (Business Centre) របស់សណ្ឋាគារនៅឯកន្លែងទទួលភ្ញៀវ និង ផ្តល់ជូននូវ ទីកន្លែងជប់លៀងសមរម្យជាលក្ខណៈគ្រួសារ អាហារបាប៊ីឃ្យូ(BBQ) នៅ Surkea Rooftop (ទីធ្លាសម្រាប់ទទួលទានអាហារ /ជប់លៀង/គយគន់ទេសភាព) ផងដែរ។ ភ្ញៀវអាចរីករាយជាមួយការទទួលទាននៅភោជនីយដ្ឋានលំដាប់អន្តរជាតិ មានបម្រើ ជូននូវមុខម្ហូបនៅជុំវិញពិភពលោក (ម្ហូបចិន ជប៉ុន អាស៊ី លោកខាងលិច អ៊ីតាលី ជាដើម)។ តើលោកអ្នកចូលចិត្តការជួបជុំមិត្តភក្តិក្រោយសម្រាកពីការងារដែរឬទេ? Wave Club (វេវក្លឹប) នៅជាន់ទី ១៩ និងបន្ទប់ខារ៉ាអូខេ Stardust Karaoke នៅជាន់ក្រោមដីនៃសណ្ឋាគារត្រៀមលក្ខណៈជាស្រេចដើម្បីស្វាគមន៍បម្រើលោកអ្នកចាប់ពី ម៉ោង ៦ល្ងាចទៅ។ ជាមួយនឹងសេវាបដិសណ្ឋារកិច្ចលំដាប់ផ្កាយប្រាំ ការត្រួតពិនិត្យសន្តិសុខ សេវាកម្មបន្ទប់ ២៤ ម៉ោង ការសម្អាត (គ្រែគេង ដូរកន្សែងពោះគោ) និងសេវាដឹកជញ្ជូនភ្ញៀវប្រចាំថ្ងៃពីសណ្ឋាគារទៅកាន់ផ្សារទំនើបអ៊ីអន (AEON Shopping Mall) ភ្ញៀវស្នាក់នៅអាចសម្រាកលំហែ និងរីករាយជាមួយការស្នាក់នៅ ខណៈពេលដែលបុគ្គលិកសណ្ឋាគារសុខាបានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក មិនថាពេលយប់ ឬក៏ពេលថ្ងៃនោះទេ។ សូមសាកសួរព័ត៌មានអំពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញនៅថ្ងៃនេះ ដើម្បីឲ្យការស្នាក់នៅរបស់លោកអ្នកនៅរាជធានីភ្នំពេញក្លាយជាបទពិសោធន៍ដ៏ល្អគួរឲ្យចងចាំដែលមិនអាចបំភ្លេចបាន!
អត្រាការប្រាក់អវិជ្ជមានបានជះឥទ្ឋិពលទៅលើអចលនទ្រព្យកម្ពុជា ដោយលោក Alfred Chia តាមរយះគេហទំព័រ Realestate.com.khTv
អត្រាការប្រាក់អវិជ្ជមានបានជះឥទ្ឋិពលទៅលើអចលនទ្រព្យកម្ពុជា ដោយលោក Alfred Chia តាមរយះគេហទំព័រ Realestate.com.khTv
June 7, 2022, 4:12 a.m.
Realestate News
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំងក្នុងតម្លៃសេដ្ឋកិច្ចក្នុងប្រមាណទសវត្សរ៍កន្លងមកនេះប៉ុន្តែមិនមានជាការគំរាមកំហែងខ្លាំងពេកទេដែលវាត្រួវបានគេត្រួតពិនិត្យបន្ត។អាត្រាការប្រាក់អវិជ្ជមានវាបានលេចឡើងនៅក្នុងបណ្ដាលប្រទេសនៅក្នុងតំបន់អាស៊ានហើយមានភាពយឺយៅតិចតួចពីគោលនយោបាយសេដ្ឋកិច្ចរបស់សហភាពអឺរុបនិងប្រទេសជប៉ុនហើយបានធ្វើប្រតិបត្តិការពីធនាគាកណ្តាលជាច្រើន។នេះគីជាលោក Alfred Chia តាត់ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sing Capital លោកបានពន្យល់ថាគោលគំនិតដែលបានដោះស្រាយវិបត្តសេដ្ឋកិច្ចគីបានពីរដ្ឋាភិបាលរបស់ប្រទេសស្វីសនៅក្នុងឆ្នាំ១៩៧០។ នេះគីជាសេចក្តីថ្លេងការណ៍របស់លោក Alfred Chiaដែលបានធ្វើឡើងនៅពេលដែលសម្ពោភនៅកម្មវិធីអចលនទ្រព្យកម្ពុជានៅក្នុងប្រទេសសង្ហបុរីនៅឆ្នាំនេះ។តើអាត្រាការប្រាក់អវិជ្ជមានគីជាអ្វី?ពាក្សអវិជ្ជមានហាក់ដូចជាមានការប្រើប្រាស់ផ្សេងៗពីគ្នានៅពេលដែលគេបានប្រើវារួមបញ្ចូលគ្នាជាមួយនឹងពាក្យថា "អត្រាការប្រាក់» ប៉ុន្តែគោលគំនិតនេះត្រូវបានគេបញ្ចូលដោយបណ្ដាលប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចកំពុងលូតលាស់។ លោក Chia បានពន្យល់ថា មានគោលគំនិតមួយចំនួនដែលបានប្រឆាំងនិងអ្វីដែលពួកយើងបានយល់ដឹង។ ចំណែកធនាគារវិញបានចំណាយទៅលើការប្រាក់នៅពេលដែលពួកយើងបានផ្ញើនៅធនាគារ ហើយគោលគំនិតនៃអាត្រាការប្រាក់អវិជ្ជមានវិញគីធ្វើការទៅលើរប្រៀបផ្សេងពីនេះវិញ។ មួយវិញទៀតធនាគារអាចនឹងគិតថ្លៃសេវាណាមួយនៅពេលដែលអ្នកបានដាក់ប្រាក់ចូលគណនីធនាគារ ដោយមានការថែរក្សាប្រាក់របស់អ្នក។នេះគឺដូចជាមិនមានការភ្ញាក់ផ្អើលទេ ប៉ុន្តែវាគឺជាការពិតមួយនៃទ្រឹស្តី “unconventional” នេះបើយោងតាម លោក Chia ។ប្រហែលជារឿងធម្មតាមួយ ធនាគារគឺជាអាជីវកម្មដែលរកប្រាក់កម្រៃដើម្បីទ្រទ្រង់អាជីវកម្មរបស់គេ។ហេតុអ្វីបានបណ្ដាលប្រទេសមួយចំនួនរើសយកអាត្រាការប្រាក់អវិជ្ជមាន?គាត់បានបន្តថាប្រទេសមួយចំនួនដែលមានកត្តាជះឥទ្ឋិពល៥យ៉ាងសំខាន់ៗ ចុះហេតុអ្វីបានជាប្រទេសជាច្រើនមានភាពយឺតយ៉ាវក្នុងការជ្រើសរើសនៅគោលគំនិតធម្មតាមួយ។ កត្តាទាំងនេះគីជាផលិតផលក្នុងស្រុកសរុប(GDP)របស់ពិភពលោក ផលប៉ះពាល់អវិជ្ជមានសេដ្ឋកិច្ចរបស់ប្រទេសចិន បញ្ហាប្រេង ទំនិញ រូបិយវត្តុ អត្រាការប្រាក់ និងការភ្ជាប់បណ្ដាញអគ្គីសនីយទាំងអស់។នៅពេលបច្ចប្បន្ននេះចាប់តាំងពីមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលមក ពួកយើងបានរកឃើញថាប្រទេសមួយចំនួនដូចជាប្រទេសចិនកំពុងជួបប្រទះនឹងផលបះពាល់អវិជ្ជមានដោយកើតឡើងនៅទីក្រុងខ្មោចដែលជារបស់ខ្លួនដែលធ្លាប់ជាសហគមន៍ រស់រវើកសម្រាប់កម្មករឧស្សាហកម្ម និងគ្រួសាររបស់គេ។ ដោយមានការនិយាយគ្នាថា ពួកយើងបានឃើញពីការកើនឡើងហើយនិងការធ្លាក់ចុះភាគច្រើនជារូបិយប័ណ្ណដុល្លាអាមេរិចដែលជារូបីយប័ណ្ណដ៏សំខាន់របស់ប្រទេសកម្ពុជា។តើនេះអាចប៉ះពាល់ដល់ប្រទេសកម្ពុជារឺទេ?អ្វីដែលនិងជាការប៉ះពាល់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគីជាភាពខ្លាំងនិងខ្សោយរបស់រូបិយវត្តុអាមេរិចហើយ និងការធ្វើជំនួញរបស់ជនជាតិចិនចាប់តាំងពីជនជាតិចិនបានមកបណ្ដក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។បើទោះបីជាបានដឹងថាវាជាសញ្ញានៃភាពលំបាកមួយក៍ដោយ គោលបំណងនៃអាត្រាការប្រាក់អវិជ្ជមានគីបានបង្ខំឲ្យធនាគាររួចទៅហើយ ក្រុមហ៊ុនអាជីវកម្មនិងបុគ្គលមួយចំនួនបានច្នៃប្រឌិតជាមួយនឹងរបៀបដែលពួកគេអាចបង្កើតនូវកំណើនប្រាក់ចំណួល ធនាគារហាក់ដូចជាបានរកឃើញមធ្យោបាយមួយក្នុងការផ្តល់ប្រាក់កម្ចី។យោងទៅតាមលោក Chia ធនាគារហាក់ដូចជាបានរកឃើញមធ្យោបាយមួយទៅលើទីផ្សារអចលនទ្រព្យ។ តាត់បានយកប្រទេសជប៉ុនជាឧទាហរណ៏ថា៖ ប្រជាជនជប៉ុនស់អាចខ្ចីប្រាក់បានរហូតដល់ទៅ 100 ភាគរយនៃតម្លៃអចលនទ្រព្យចំណែកឯអត្រាការប្រាក់ត្រឹមតែ1ភាគរយប៉ុនណ្ណោះក្នុងមួយឆ្នាំ។ ជាមួយនឹងការវាយតម្លៃដ៏ត្រឹមត្រូវមួយដែលផ្តល់ប្រាក់កម្ចីជួយកាត់បន្ថយហានិភ័យសម្រាប់ប្រជាជនពីព្រោះប្រសិនបើប្រាក់កម្ចីនេះមិនត្រូវបានបង់ប្រាក់ត្រឡប់មកវិញទេនោះ ពួកគេនៅតែមានអចលនទ្រព្យដោយខ្លួនឯងនឹងអាចសងត្រឡាប់មកវិញ។គោលគំនិតនេះគួរតែអនុវត្តក្នុងប្រទេសកម្ពុជា ហើយធនាគាប្រហែលជាអាចរកប្រាក់កម្រៃបានច្រើននៅពេលដែលឧស្សាហកម្ម អចលនទ្រព្យកំពុងរីកចម្រើន។ រៀនបន្ថែមទៀតអំពី ឱកាសវិនិយោគរបស់ប្រទេសកម្ពុជា!
ក្រុមហ៊ុន SHUKAKU INC. ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ DON BOSCO កម្ពុជា
ក្រុមហ៊ុន SHUKAKU INC. ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ DON BOSCO កម្ពុជា
June 6, 2022, 5:04 p.m.
Realestate News
ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នំា២០១៦ ក្រុមហ៊ុន Shukaku Inc. ដែលជាក្រុមហ៊ុនអចលនទ្រព្យមានទីស្នាក់នៅរាជធានីភ្នំពេញ និងជាក្រុមហ៊ុនមេរបស់ភ្នំពេញស៊ីធីសេនធ័រ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ Don Bosco កម្ពុជាដើម្បីបំពាក់ជំនាញដល់យុវជនកម្ពុជាសម្រាប់ចូលរួមស្ថាបនាប្រទេសកម្ពុជានាពេលអនាគត។ក្នុងភាពជាដៃគូនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ មួយនេះនឹងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០នាក់មកពីសាលាបច្ចេកទេស Don Bosco ក្នុងរយៈពេល២ឆ្នំា និងបង្កើតបន្ទប់កុំព្យូទ័រដ៏ថ្មីសន្លាងមួយនៅមូលនិធិ Don Bosco កម្ពុជា។ការហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Shukaku Incជាមួយមូលនិធិ Don Bosco នឹងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០នាក់សម្រាប់រយៈពេល២ឆ្នំាដែលមានទឹកប្រាក់គម្រោងដែលគិតជាថវិការសរុបប្រមាណ៦៩០០០ដុល្លារអាមេរិក។Don Bosco គឺជាអង្គការអប់រំមិនស្វែងរកប្រាក់ចំណេញដែលផ្តល់នូវការបណ្តុះបណ្តាលឥតគិតថ្លៃទៅដល់យុវជនកម្ពុជាមកពីគ្រួសារក្រីក្រ។ លោកឪពុក Roel Soto តំណាងមូលនិធិ Don  Bosco ប្រចំាប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “យើងពិតជាមានក្តីសោមន្ស ដែលក្រុមហ៊ុន Shukaku Inc. បានជួយយើងក្នុងការប្រយុទ្ធ ប្រឆំាងនឹងភាពក្រីក្រ និងការរើសអើងក្នុងសង្គម តាមរយៈការអប់រំ និងការអភិវឌ្ឍន៍ជំនាញ”។លោកមានប្រសាសន៍បន្ថែមថា៖”អាហារូបករណ៍នេះ នឹងជួយឲ្យយុវជនកម្ពុជា បានរៀនសូត្រ ជំនាញបច្ចេកទេស និងជំនាញជាក់ស្តែងដែលជាការសិក្សា និងអភិវឌ្ឍន៍ខ្លួនដ៏មានសារៈសំខាន់ ដែលនឹងចាប់ផ្តើមជួយជម្រុញឲ្យពួកយើងកសាងអនាគតនៃប្រទេសកម្ពុជាបានចាប់ពីពេលនេះតទៅ”។ក្រុមហ៊ុន Shukaku Inc. នឹងបង្កើតបន្ទប់កុំព្យូទ័រដ៏ថ្មីសន្លាងមួយបំពាក់ទៅដោយកុំព្យូទ័រថ្មីៗ ជាង៣០គ្រឿងនៅក្នុងទីស្នាក់ការសាលាខាងលើ ដែលនេះជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Shukaku Inc. ក្នុងការពង្រឹងការយល់ដឹងលើវិស័យបច្ចេកវិទ្យា និងជួយផ្តល់បរិយាកាសរៀន សូត្រដ៏ល្អប្រសើរដល់សិស្សសាលាបច្ចេកទេស Don  Bosco។លោកស្រី Michelle LAU អគ្គនាយិកាក្រុមហ៊ុន Shukaku Inc. មានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺគ្រាន់តែជាការចាប់ផ្តើម ចំពោះអ្វីដែលយើងសង្ឃឹមថានឹងផ្តល់នូវភាពជាដៃគូប្រកបដោយផ្លែផ្កា និងការសហការយូរ អង្វែងជាមួយមូលនិធិ Don Bosco កម្ពុជា។” គុណតម្លៃនៃការមិនរើសអើង សប្បុរសធម៌ និងឧត្តមភាពគឺជាកត្តាជម្រុញចិត្តពួកយើងដែលនឹងបន្តកើតឡើង ហើយយើងមានទំនុកចិត្ត ថាភាពជាដៃគូនេះនឹងកាន់តែរឹងមំា និងសិ្នទ្ធស្នាលនាពេលអនាគតដោយសារតែពួកយើង បង្កើតនូវឱកាសជាច្រើនដើម្បីជួយដល់ប្រជាជនកម្ពុជាឲ្យបង្ហាញនូវសក្តានុពលដល់ប្រទេសកម្ពុជា”។លោកស្រីអគ្គនាយិកា បានសង្កត់ធ្ងន់ថា កិច្ចសហការនេះ ជាកិច្ចសហការដំបូងនៃកិច្ចសហការជាច្រើនទៀតនឹងកើតឡើងនាពេលអនាគត។ហើយស្តិតនៅក្រោម គំនិតផ្តួចផ្តើមដើម្បីរីក ចម្រើនប្រកបដោយចិរភាព ដែលជាកម្មវិធីផ្តល់អំណាច និងទំនាក់ទំនងជាមួយសហគមន៍ របស់ក្រុមហ៊ុន មានគោលបំណងផ្តល់ការចូលរួមចំណែកជារូបវ័ន្តដល់សហគមន៍។ កម្មវិធីនេះនឹងបង្កើតបាននូវទស្សនៈវិស័យរួមគ្នាសម្រាប់វិបុលភាពទំាងអស់គ្នានាពេលអនាគត តាមរយៈគំនិតផ្តួចផ្តួចបង្កើតប្រាក់ចំណូលពហុវិស័យ និងមានគោលដៅវែងឆ្ងាយ៕ស្វែងយល់បន្ថែមអំពីគម្រោង Phnom Penh City Center នៅថ្ងៃនេះ!
ការវិនិយោគនៅកម្ពុជាដោយយកចិត្តទុកដាក់ ជាមួយ Guillaume Massin នៅ Realestate.com.khTV
ការវិនិយោគនៅកម្ពុជាដោយយកចិត្តទុកដាក់ ជាមួយ Guillaume Massin នៅ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនឡើង ៧% ពីមួយឆ្នាំទៅមួយឆ្នាំ និងការផ្ទុះឡើងនៃគម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស វិនិយោគិនជាច្រើនហាក់នៅតែមានភាពភ័យក្លាច ហើយមានការស្ទាក់ស្ទើរនៅពេលវិនិយោគអចលនទ្រព្យកម្ពុជា។ មានទស្សនៈថាការវិនិយោគនៅកម្ពុជាប្រហែលជាអាចបង្ករជាបញ្ហា ឫភាពស្មុគស្មាញ វានឹងមិនកើតឡើងភ្លាមៗ ប៉ុន្តែនឹងកើនឡើងនៅពេលក្រោយ។ លោក Guillaume Massin បានបង្ហាញនូវទស្សនៈផ្សេងមួយនៅក្នុងបទបង្ហាញរបស់លោកនៅក្នុងការសម្ពោធការដាក់តាំងបង្ហាញអចលនទ្រព្យកម្ពុជា (InauguralCambodia Property Show) នៅប្រទេសសិង្ហបុរី  ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh និង PropertyGuru របស់សិង្ហបុរី។ លោក Massin គឺជានាយកប្រតិបត្តិ និងដៃគូនៃ  DFDL Cambodia។ លោក Massin លើកឡើងថាកម្ពុជាបានបង្កើតជម្រើសក្នុងការសាងសង់គម្រោងក្របខ័ណ្ឌស្របច្បាប់មុនពេលការអនុវត្តន៍ច្បាប់បានរួចរាល់ពេញលេញ។ បច្ចុប្បន្នប្រទេសនៅតែបន្តអភិវឌ្ឍន៍ និងការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិ ដែលបានទុកជាសេចក្តីសម្រេចក្នុងឆ្នាំកន្លងទៅយ៉ាងមានប្រសិទ្ធិភាព។ លោក Massin និយាយថាការចាប់ផ្តើមកាលពីឆ្នាំ២០១៣នេះ នៅពេលដែលរដ្ឋាភិបាលបង្កើតច្បាប់ ថ្មីជាច្រើរហូតមកដល់ពេលនេះ ពីរភាគបី នៃច្បាប់ទាំងនេះត្រូវបានអនុវត្តន៍រួចហើយ។នេះជាការពិតណាស់ រួមបញ្ចូលទាំងគោលនយោបាយស្ដីអំពីក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ និងប្រព័ន្ធតុលាការ។ ទោះបីជា "ច្បាប់គឺនៅតែស្ថិតនៅដដែល” លោក Massin លើកឡើងថាឥឡូវនេះគឺកាន់តែអភិវឌ្ឍច្រើន ចំណែកប្រព័ន្ធគឺកាន់តែមានតម្លាភាពច្រើនជាងពេលមុន។ការកែលម្អពាក់ព័ន្ធនឹងប្រព័ន្ធពន្ធដារចំពោះវិនិយោគិនសិង្ហបុរីរួមបញ្ចូលទាំងការព្រមព្រាងពន្ធដារចំនួនពីរដងរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលនឹងកាត់ចំនួន១០%លើពន្ធសម្រាប់ជនបរទេសដែលវិនិយោគក្នុងប្រទេសកម្ពុជា។ ហើយនេះអាចជាគុណសម្បត្តិដោយសារការបង់ពន្ធជាធម្មតានៅក្នុងប្រទេសអាចឡើងដល់១៤%។អត្ថប្រយោជន៍មួយទៀតដែលត្រូវបាននាំយកមកដោយការផ្លាស់ប្តូរទាំងនេះរួមមានវិនិយោគិននៅក្នុងវិស័យឧស្សាហកម្មនេះអាចចុះឈ្មោះក្រុមហ៊ុនរបស់ពួកគេហើយស្វែងរកការលើកទឹកចិត្តពីរដ្ឋាភិបាល។ គម្រោង "មានលក្ខណៈសម្បត្តិគ្រប់គ្រាន់" មានជាមួយអាជ្ញាប័ណ្ណជាចាំបាច់ នឹងអាចទទួល បានការពន្យារពន្ធដែលអាចមានរយៈពេលរហូតដល់ទៅ៩ឆ្នាំ។ពេលធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ការសំខាន់ក្នុងការសំគាល់អ្នកត្រូវតែជ្រើសរើសយក ការចូលរួមជាមួយនឹងអ្នកអភិវឌ្ឍន៍មួយដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់គម្រោងរបស់ពួកគេ។ នេះគឺមានសារៈសំខាន់ព្រោះនៅពេលដែលមានបញ្ហាអ្វីកើតមានឡើង អចលនទ្រព្យ និងទ្រព្យ សម្បត្តិរបស់អ្នកត្រូវបានការពារដោយច្បាប់ ប្រសិនបើអាជ្ញាប័ណ្ណនៅមានសុពលភាព។ លោក Massinលើកឡើងថាអាជ្ញាប័ណ្ណទាំងនេះអាចនិងគួរតែត្រូវបានផ្ទៀងផ្ទាត់តាមរយៈការប្រឹក្សាផ្នែកច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវ។លោក Massin បានមានប្រសាសន៍ផងដែរថា ទោះបីជាមានការរឹតបន្តឹងច្បាប់មួយចំនួន ការវិនិយោគនៅកម្ពុជាគឺនៅតែជាគំនិតល្អ ព្រោះប្រទេសនេះនៅតែមានសេដ្ឋកិច្ចបើកចំហខ្លាំង និងទីផ្សារអាចបត់បែនបាន។ អ្នកថែមទាំងអាចបង្កើតក្រុមហ៊ុនសាជីវកម្មរបស់អ្នកក្នុងរយៈពេលត្រឹមតែពីរទៅបីសប្តាហ៍ ឲ្យតែអ្នកបង្ហាញលក្ខខណ្ឌនៃតម្រូវការស្នាក់នៅបានត្រឹមត្រូវ។ លោក Massin កត់សម្គាល់ផងដែរពីភាពបត់បែននៃវិញ្ញាបនបត្របញ្ជាក់ពីកម្មសិទ្ធិកាន់កាប់លើអចលនទ្រព្យ។ប្រហែលជាការរឹតបណ្តឹងធំបំផុតនៅពេលដាក់ទុនវិនិយោគនៅកម្ពុជាគឺវិនិយោគិនបរទេសមិនអនុញ្ញាតឲ្យទិញដីទេ។ ទោះបីជាយ៉ាងណា លោកបាននិយាយថាការជួលរយៈពេលវែងអាចត្រូវបានប្រើប្រាស់ជាដំណោះស្រាយសម្រាប់ការវិនិយោគប្រភេទនេះ ហើយក៏ជាការសាកល្បងដ៏ល្អផងដែរ។លោកបានផ្តល់អនុសាសន៍ថា មានវិធីពីរបន្ថែមទៀតដែលជាអ្នកវិនិយោគអន្ដរជាតិអាចវិនិយោគជាមួយដី និងទីផ្សារអចលនទ្រព្យ។ ទាំងការទិញតាមរយៈសញ្ជាតិខ្មែរ ឬតាមរយៈការបង្កើតក្រុមហ៊ុនកម្ពុជាដែលមានម្ចាស់ភាគហ៊ុនកម្ពុជាភាគច្រើន។ លោក Massin បាននិយាយថា ប្រសិនបើផ្តល់ជម្រើស នោះជម្រើសទី២ ប្រសើរជាងជម្រើសទីមូយ។ ការធ្វើបទបង្ហាញនេះត្រូវបានបញ្ជប់ដោយ លោក Massin ដោយរំលឹកថា វិនិយោគិនត្រូវពិចារណាលើការវិនិយោគនៅកម្ពុជា ដើម្បីធានាថាអ្នកមានឯកសារគ្រប់គ្រាន់មុននឹងដំណើរការនិងអភិវឌ្ឍន៍ និងវិនិយោគគម្រោងអចលនទ្រព្យ ។ចំណុចមួយអ្នកត្រូវតែធ្វើការត្រួតពិនិត្យពីប្រវត្តិនៃអចលនទ្រព្យ  អ្នកត្រូវតែមានប្លង់ដែលត្រួតពិនិត្យដោយមេធាវី ដែលពួកគេគឺជាមនុស្សតែមួយគត់ត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នេះ។ ចំណុចទីពីរគឺត្រូវដើម្បីពិនិត្យមើលថាតើអាជ្ញាប័ណ្ណនៅមានសុពលភាពឫក៏អត់។ នេះរួមបញ្ចូលទាំងអាជ្ញាបណ្ណ នៃអ្នករអភិវឌ្ឍន៍។ ចំណុចចុងក្រោយអ្នកត្រូវតែពិនិត្យមើលឯកសារចាំបាច់ដូចជាលិខិតសំដែងពី ពីគោលបំណង និងកិច្ចសន្យាទិញលក់។លោក Massion បានបញ្ចប់ថា “នៅមានការខិតខំប្រឹងប្រែងមួយចំនួនទៀតដែលត្រូវធ្វើ មានគម្រោងមួយចំនួនត្រូវបានអនុវត្តនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍស្របច្បាប់ ប៉ុន្តែជាការពិត ណាស់ វាកំពុងស្ថិតក្នុងដំណើរការ។”នេះគឺជាការផ្តោតសំខាន់នៃបទបង្ហាញរបស់លោក Massin:  ទោះបីជាមានចំណុចជាច្រើនមិនទាន់ មានរបៀបរៀបរយត្រឹមត្រូវ ក៏មានចំណុចជាច្រើនដែលគួរមានសុទិដ្ឋិនិយម និងឱកាសដែលមាន ជាយូរមកហើយនៅក្នុងទីផ្សារផ្សេងទៀត។ស្វែងរកបន្ថែមទៀតអំពី កម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា ឥឡូវនេះ!
របាយការណ៍ឆមាសទី១ឆ្នាំ២០១៦ស្តីពីតំបន់ទួលគោក និងសែនសុខ
របាយការណ៍ឆមាសទី១ឆ្នាំ២០១៦ស្តីពីតំបន់ទួលគោក និងសែនសុខ
June 6, 2022, 5:05 p.m.
Special Reports
Realestate News
ការសង្ខេបទីផ្សារខណ្ឌសែនសុខមានកំណើនយ៉ាងឆាប់រហ័ស ជាពិសេសទាក់ទងទៅនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះតម្លៃដីនៅក្នុងខណ្ឌទាំងមូលបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅចុងឆ្នាំ ២០១៣ តម្លៃដីមធ្យមក្នុងទីផ្សារ នៅខណ្ឌសែនសុខត្រឹម ៣៨០ ដុល្លារ/ម២ប៉ុណ្ណោះ នៅពាក់កណ្តាល់ឆ្នាំ ២០១៦ តម្លៃដីមធ្យមក្នុងទីផ្សារកើនឡើងដល់ ៦៩០ដុល្លារ/ម២ ជាមួយនឹងកំណើនមធ្យម ២៧% ពីមួយឆ្នាំទៅមួយឆ្នាំ គិតពីឆ្នាំ២០១៣ដល់ឆ្នំា២០១៥។ ទោះជាយ៉ាងនេះក្តី ទីផ្សារដីនៅខណ្ឌសែនសុខ នៅជាប់គាំងតាំងពីដើមឆ្នាំ ២០១៦ ដោយអនុបាតម្លៃដាក់លក់នៅត្រីមាសទី១ ធៀបនឹងត្រីមាសទី២ធ្លាក់ចុះដល់ ៩៩%។ចំណែកឯខណ្ឌទួលគោកមានកំណើននៃតម្លៃដីកើនតិចតួចនៅក្នុងពេលដូចគ្នានោះ តម្លៃដីជាមធ្យមក្នុងទីផ្សារចាប់ពី ២,១៥០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ ២,៥៣០ដុល្លារ/ម២ នៅដើមឆ្នាំ ២០១៦ ដែលកើនឡើង៦% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងពេលដូចគ្នា។ ទោះបីជាយ៉ាងណា នៅក្នុងខណ្ឌទួលគោក នៅត្រីមាសទី១ ទៅត្រីទី២ ឆ្នាំ២០១៦ ដោយអនុបាតម្លៃដាក់លក់នៅត្រីមាសទី១ ធៀបនឹងត្រីមាសទី២ធ្លាក់ចុះដល់ ៩៩% ដោយសារតែការជាន់គាំងនៃទីផ្សារ អចលនទ្រព្យចាប់តាំងពីដើមឆ្នាំនេះ។ សរុបរួម នៅក្នុងខណ្ឌទាំងពីរនេះ ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងភ្នំពេញបានមានកំណើនដ៏ឆាប់រហ័ស ទាក់ទងនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្ម។ ឧទាហរណ៍៖ តំបន់ជាយក្រុងនៃខណ្ឌសែនសុខបានបង្ហាញឲ្យឃើញពីជំហាន់នៃការអភិវឌ្ឍន៍ដែលគួរឲ្យកត់សម្គាល់ លំនៅដ្ឋានដែលមានដីប្រើប្រាស់ ជាលក្ខណៈចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធ ដែលតម្លៃដីមានការផ្លាស់ប្តូរ និងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល៣ឆ្នាំកន្លងមក។ កំណើននេះនឹងនូវតែបន្តជំហានរបស់ខ្លួនដោយសារអ្នកអភិវឌ្ឍន៍មើលឃើញដោយ សុទិដ្ឋិនិយមចំពោះទីផ្សារក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។  តម្លៃដីនៅលើទីផ្សារខណ្ឌទួលគោកក្នុងទសវត្សកន្លងមក តំបន់ជាយភាគខាងជើងនៃខណ្ឌទួលគោកធ្លាប់ជាទិសដៅសំខាន់ដំបូងគេសម្រាប់ទីតាំង នៃលំនៅដ្ឋាន ដោយសារតែទួលគោកមានចំណែកដីដ៏ធំនៅទំនេរ និងជាន្លែងដែលនៅជិតផ្នែកកណ្តាលនៃទីក្រុង ។ ដូច្នេះ តម្លៃដីនៅក្នុងខណ្ឌចាប់ផ្តើមកើនឡើងតាំងពីពេលនោះមក។ នៅឆ្នាំ ២០០៥ តម្លៃទីផ្សារដីមធ្យមនៅក្នុង ខណ្ឌគឺប្រហែល ១,១០០ ដុល្លារ/ម២ ស្ថិតនៅមុខផ្លូវចូលតាមបណ្តោយផ្លូវទី២មានតម្លៃ ៤៥០ដុល្លារ/ម២ និងស្ថិត នៅផ្លូវទី១តម្លៃ ១,៩០០ ដុល្លារ/ម២។នៅដើមឆ្នាំនេះ តម្លៃដីមធ្យមក្នុងទីផ្សារនៅទួលគោក កើនឡើងដល់ ២,៥៣០ដុល្លារ/ម២ រីឯតបន់ផ្លូវធំដែលអំណោយផលដល់ពាណិជ្ជកម្មអាចលក់បានតម្លៃថ្លៃដល់ ៥,៧៥០ ដុល្លារ/ម២។ ក្នុងរយៈពេលជាងមួយទសវត្សអត្រាកំណើនមធ្យមនៃតម្លៃដីនៅក្នុងខណ្ឌមានប្រហែល ១០% ពីមូយឆ្នាំទៅមួយឆ្នាំ ហើយអំឡុងបីឆ្នាំចុងក្រោយ មានការកើនឡើងប្រហែល៦%។តម្លៃដីកើនឡើងរហ័សគួរកត់សម្គាល់ត្រូវមើលឃើញថាមាននូវបឹងកក់ទីមួយ និងបឹងកក់ទីពីរ ដែលជាសហគមន៍ ស្ថិតនៅភាគខាងជើងរបស់ទួលគោក នៅជិតភ្នំពេញថ្មីនៃខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ត្រង់សង្កាត់ទួលសង្កែដែលមានប្រជាជនរស់នៅច្រើនកុះករ។ ក្នុងឆ្នាំមុនកំណើនមាន ១៧%ពីឆ្នាំ២០១៣ ដល់ ២០១៥ ហើយឆ្នាំបន្ទាប់ កើនដល់១៣%។ សង្កាត់ចំនួនពីរដែលមានកំណើនតម្លៃដីខ្ពស់ ប្រសិនបើធៀបជាមួយនឹងសង្កាត់ផ្សេងទៀតនៅក្នុងខណ្ឌទួលគោក ដែលបានជម្រុញដោយកត្តាចំនួនពីរសំខាន់។ ទីមួយ មូលដ្ឋាននៃតម្លៃទីផ្សារនៅមានកម្រិតទាប(ពីតម្លៃទាបបំផុត៦៥០ដុល្លារ/ម២កាលពីបីឆ្នាំមុន) តម្លៃទាបកើនឡើងដែលអាចមើលឃើញពីអត្រាកំណើន ដ៏សម្បើមពីមួយឆ្នាំទៅមួយឆ្នាំ។ ទី២ដោយសារភាពទាក់ទាញការរួមបញ្ចូលគ្នានៃទីតាំងជាគំនិតល្អប្រើសើរ សម្រាប់ទីក្រុងនៃលំនៅដ្ឋានការអភិវឌ្ឍន៍ដែលមានកំណើនខ្លាំង និងការបង្កើតពាណិជ្ជកម្ម ដែលទាំងអស់នេះ ជម្រុញឲ្យតម្រូវការទីផ្សារកើនឡើង។  ជាលទ្ធផលអ្នកទិញដែលមានបំណងចង់ទទួលយកការផ្តល់ជូន ហើយ តាមរយៈលក្ខខណ្ឌនេះ តម្លៃនៃទីផ្សាបានចាប់ផ្តើមកើនឡើងកាន់តែលឿនក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ម្យ៉ាងវិញទៀត តំបន់មួយចំនួននៅទួលគោក តម្លៃដីហាក់បីដូចជាឈានជិតដល់កម្រិតខ្ពស់បំផុតទៅហើយ ដែលការអភិវឌ្ឍន៍ ក្នុងពេលបច្ចុប្បន្ននៃឱកាសក្នុងការបង្កើតអាជីវកម្មលេចឡើងនៅកន្លែងផ្សេងៗនៃតំបន់ដទៃទៀត និងតំបន់នៅជិតទួលគោក ដែលផ្តល់ជូននូវតម្លៃទាបបំផុត និងសង្ឃឹមថានឹងទទួលបានឱកាសច្រើននាពេលអនាគត។ រីឯតំបន់ដែលដីមានតម្លៃស្ទើរតែថ្លៃខ្ពស់បំផុតគឺ ផ្សារដេប៉ូ តម្លៃដល់ ៥,៧៥០ដុល្លារ/ម២ និងតំបន់ទឹក ល្អក់ ម្លៃដល់៥,២០០ ដុល្លារ/ម២។ ខណ្ឌសែនសុខកាលពីបីឆ្នាំមុនតម្លៃទីផ្សារអចលនទ្រព្យនៅសែនសុខបង្ហាញពីតួលេខនៃកំណើនទ្វេរដង ចំនួន២៧% ពីឆ្នាំ ២០១៣ - ២០១៥។ កាលពីឆ្នាំ ២០១៣ តម្លៃដីមធ្យមនៅក្នុងខណ្ឌគឺ ៣៨០ដុល្លារ/ម២ និងបានកើនឡើងដល់ ៦៩០ដុល្លារ/ម២ នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។សង្កាត់ឃ្មួញ ជាសង្កាត់មួយក្នុងចំណោមសង្កាត់ដែលមានការរីកចម្រើនបំផុតនៅក្នុងខណ្ឌសែនសុខ ដែលទទូលបាននូវការអភិវឌ្ឍន៍ជាទីក្រុងនៃលំនៅដ្ឋានយ៉ាងឆាប់រហ័ស(ដូចជាហ្គ្រេនភ្នំពេញអ៊ីនធើណេស៊ិនណល) និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាមួយផ្លូវហាណូយ (លេខ១០១៩) ដែលសាងសង់ជិតរួចរាល់នៅឆ្នាំនេះ និងផ្លូវទំនប់កប់ស្រូវ(ផ្លូវក្រវ៉ាត់ក្រុង) ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ។ ជាលទ្ធផលកំណើនតម្លៃដីមធ្យមនៅសង្កាត់ឃ្មួញគឺ៣៥%ពីមួយឆ្នាំទៅមួយឆ្នាំ ពី២៣០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ ៤៨០ដុល្លារ/ម២ នៅពាក់កណ្តាលឆ្នាំ២០១៦ ជាមួយនឹងតម្លៃនៃទីផ្សារតាមបណ្តោយផ្លូវធំចាប់ពី ៣០០ដុល្លារ/ម២ទៅ ៧១០ ដុល្លារ/ម២។សង្កាត់ក្រាំងធ្នង់ ដែលស្ថិតនៅជិតសង្កាត់ក្រុងភ្នំពេញថ្មី និងជិតមហាវិថីសហព័ន្ធរុស្ស៊ី និងអាចបង្ហាញផងដែរនូវ កំណើនតួរលេខទ្វេរដងនៃតម្លៃដីជាមធ្យម ២៩% ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃមធ្យមពី ១១០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ២១០ដុល្លារ/ម២ នៅពាក់កណ្តាលទីមួយឆ្នាំ២០១៦នៅក្នុងសង្កាត់។ កំណើនដ៏សម្បើមនៃតម្លៃដីបាន បង្កើនឡើងដោយសក្តានុពលនៃលំនៅដ្ឋាន ដោយសារមានក្បាលដីនៃដីនៅទំនេរជាច្រើន រួមបញ្ចូលដីឡូតិ៍ នៃលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុងដែលកំពុងដំណើរការដូចជា បុរីមហាសែនសុខ ដោយអ្នកអភិវឌ្ឍន៍ជប៉ុន ក្រុមហ៊ុន Creed Group។ភ្នំពេញថ្មីដែលស្ថិតនៅជិតបឹងកកទីមួយ និងបឹងកកទីពីរ ជាសង្កាត់ល្បីឈ្មោះចំនួនពីរក្នុងចំណោម១០ នៅខណ្ឌទួលគោក ក៏មានកំណើនតួលេខទ្វេរដង ដែលឈរក្នុងលំដាប់ខ្ពស់ដោយសារសក្តានុពលនៃការអភិវឌ្ឃន៍ និងស្ថានភាពយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនក្នុងនោះមានគម្រោងអភិវឌ្ឍន៍ដែលគួរឲ្យកត់សម្គាល់មួយចំនួនដូចជា បុរីពិ ភពថ្មី (ឡាសែនសុខ) គម្រោងទី២ នៃផ្សារទំនើបអ៊ីអន និងបុរីជីពម៉ុងលែន គ្រាន់តែរាប់ត្រួសៗ ដោយសារបានដាក់នៅលើផែនទីរួចហើយ។ ដូច្នេះតម្លៃដីកើនឡើងមធ្យម១៩% ក្នុងអំឡុងឆ្នាំ ២០១៣ ដល់ ២០១៥ ដែលតម្លៃ ជាមធ្យមពី ៥៣០ដុល្លារ/ម២ ឆ្នាំ២០១៣ ទៅ៨៣០ដុល្លារ/ម២ ក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ សក្តានុពលដែលគួរឲ្យកត់សម្គាល់នៅសង្កាត់ភ្នំពេញថ្មីបានមើលឃើញបន្ទាប់បញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឧទាហរណ៍ដូចជាផ្លូវឧកញ៉ាម៉ុងឫទ្ធី និងផ្លូវហាណូយ។ប្រតិបត្តិការទីផ្សារខណ្ឌទួលគោកតំបន់ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ខណ្ឌទួលគោកមានការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យតម្រូវការអចលនទ្រព្យ ព្រមទាំងតម្លៃមានការកើនឡើងនៅក្នុងតំបន់កាលពីបីឆ្នាំមុន។ ប៉ុន្តែអនុបាតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់គិតជាមធ្យមនៅក្នុងទីផ្សារអចលនទ្រព្យនៅទួលគោកគឺមានការធ្លាក់ចុះបន្តិចបន្តួច៩៥%នៅឆ្នាំ២០១៥ ទោះបីជាអនុបាតតម្លៃដាក់លក់មធ្យមដំបូងរហូតដល់តម្លៃចុងក្រោយនេះបានធ្លាក់ចុះតិចតួចដល់៩៩%នៅត្រីមាសទី១ទៅត្រីមាសទី២ឆ្នាំ២០១៦។អនុបាតតម្លៃទាបបំផុតដែលគួរឲ្យកត់សម្គាល់នៅសង្កាត់ផ្សារដេប៉ូទីមួយ ដែលអនុបាតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់គិតជាមធ្យមថយចុះដល់៩០% ទាបជាងអត្រាតម្លៃនៅសង្កាត់ផ្សេងទៀតក្នុងខណ្ឌទួលគោក។ អនុបាតតម្លៃទាបបំផុតនៅក្នុងសង្កាត់ចំនួនពីរ អាចធ្លាក់ចុះយឺតៗដោយសារការរំខាននៃដំណើរការសាងសង់ដោយបច្ចេកវិទ្យាសម្រាប់ប្រភេទអគារខ្ពស់ៗ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នៃកន្លែងអាជីវកម្មសំខាន់ៗតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និង កន្លែងដែលនៅជុំវិញទីនោះ ដូច្នេះជាលទ្ធផលគឺមានជម្រើសតិចតួចសម្រាប់អ្នកទិញក្នុងការពិចារណាម៉ត់ចត់លើអចលនទ្រព្យនៅទីនោះ។ ខណ្ឌសែនសុខថ្វីបើមានការពេញចិត្តនឹងកំណើនដ៏ច្រើននៅតំបន់ភាគច្រើននៅក្នុងខណ្ឌក្នុងរយៈពេលបីឆ្នាំមុនក៏ដោយ កំដៅទីផ្សារអចលនទ្រព្យនៅសែនសុខបានចុះត្រជាក់វិញចាប់តាំងពីដើមឆ្នាំ២០១៦ ដោយសារការធ្លាក់ចុះជាទូទៅនៃប្រតិបត្តិការអចលនទ្រព្យ។ ធ្វើឲ្យអនុបាតតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់ធ្លាក់ចុះ៩៣%នៅឆ្នាំ២០១៥ ដែលអត្រានៃការលក់ជាមធ្យមនៅក្នុងសង្កាត់គឺ ៧% ស្ថិតនៅក្រោមតម្លៃដាក់លក់ដើម ទោះបីជាឆមាសទី១ទៅឆមាសទី២ឆ្នាំ២០១៥ អនុបាតតម្លៃដាក់លក់កើនឡើនដល់១០១%។  ទោះបីជាយ៉ាងណាអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ អនុបាតតម្លៃដាក់លក់មធ្យមពីដំបូងដល់ចុងក្រោយគឺ ៩៩%ពីឆមាសទី១ទៅឆមាសទី២។ជាធម្មតាអត្រាតម្លៃដែលជាតម្លៃលក់បានធ្លាក់ចុះដល់៩៣% សម្រាប់ទីផ្សារអចលនទ្រព្យនៅខណ្ឌសែនសុខមានន័យថាមានអចលនទ្រព្យមួយចំនួន ជាពិសេសផ្ទះដែលនៅទំនេរ និងដីដែលនៅទំនេរជាច្រើន ហើយដូច្នេះអ្នកទិញមានឥទ្ធិពលក្នុងការចរចារឲ្យបានតម្លៃទាបថែមទៀត។ ទោះបីជាយ៉ាងណាតម្លៃអចលនទ្រព្យជាមធ្យមនៅក្នុងអត្រាតារាងតម្លៃចុងក្រោយបំផុតបានធ្លាក់ចុះរហូតដល់ ៩៩ភាគរយ ដែលជាសញ្ញាណជាសញ្ញា ដែលអ្នកលក់ត្រូវបានសម្របតម្លៃរបស់អចលនទ្រព្យដើម្បីទប់ទល់នឹងតម្រូវការទីផ្សារតិចតួចក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ 2016 នេះ។ទស្សនៈវិស័យ និងនិន្នាការជាមួយនឹងការផ្លាស់ប្តូរទីលំនៅពីទីក្រុងទៅកាន់តំបន់ជាយក្រុង និងតំបន់ដែលស្ថិតនៅឆ្ងាយពីទីក្រុងគឺដើម្បីដោះស្រាយពីកំណើនតម្លៃដី កំណើនសម្ពាធចរាចរណ៍ និងកំណើនអ្នករស់នៅទីក្រុងកាន់តែច្រើនឡើង មនុស្សជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង ដែលជាកន្លែងដែលពួកគេបង្កើតជាទីក្រុង និងសហគមន៍ថ្មី។ ផ្នែកជាយក្រុងដែលជាកន្លែងដែលពួកគេបានបង្កើតជាទីប្រជុំជន និងទីក្រុងថ្មី គួរឱ្យកត់សម្គាល់នោះគឺតែរយៈពេលប្រាំឆ្នាំ ខណ្ឌសែនសុខជាទាហរណ៍ជាក់ស្តែង។ទំនោរនៃការអភិវឌ្ឍន៍សំខាន់ៗគួរឲ្យកត់សម្គាល់នៅខណ្ឌសែនសុខ ជាពិសេសនៅសង្កាត់ភ្នំពេញថ្មី ដែលស្ថិតនៅទិសពាយ័ព្យនៃតំបន់បឹងកក់ទីមួយនិងបឹងកក់ទី២របស់ខណ្ឌទួលគោក។ សព្វថ្ងៃនេះនៅទូទាំងផ្នែកជាច្រើននៃភ្នំពេញថ្មីមានគម្រោងលំនៅដ្ឋានដែលមានបញ្ចប់ដូចជា (១) គម្រោងបុរីប៉េងហួតដែលមានគម្រោង២៖ Star Emerald និង  Star Quarteria  ដែលគម្រោងទាំងនេះស្ថិតនៅបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី (លេខ១៩២៨) និង (២)គម្រោងពីរទៀតរបស់បុរីពិភពថ្មី ដែលគម្រោងមួយស្ថិតនៅចម្ងាយ១០០ម៉ែត្រពីផ្លូវឧកញ៉ាម៉ុងឫទ្ធី និងគម្រោង មួយទៀតស្ថិតនៅផ្លូវឧកញ៉ា ទ្រី ហេង (លេខ២០១១)។គម្រោងបុរីពិភពថ្មីមួយផ្សេងទៀតកំពុងដំណើរការនៅលើផ្លូវឧកញ៉ាម៉ុងឫទ្ធីបានសាងសង់ជិតរួចរាល់ រីឯហាងលក់ឥវ៉ាន់គឺស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។ ជាងនេះទៅទៀត បុរីផាកលែន(សែនសុខ) ស្ថិតនៅ ផ្លូវជាមួយគ្នា ដែលនឹងបញ្ចប់នៅឆ្នាំក្រោយ។សំខាន់ជាងនេះទៅទៀត គម្រោងទី២របស់ផ្សារទំនើបអ៊ីអន សាងសង់ដោយវិនិយោគិនជប៉ុននៅក្នុងតំបន់ដែលអាចមាន ភាពជោគជ័យបំផុត នៅជិតបុរីពិភពថ្មី( ឡាសែនសុខ) និង មានចំងាយ ៨០០ ម៉ែត្រ ពីកាំកូស៊ីធី(Camko City) ប៉ែកខាងត្បូងឈាងខាងលិច និងបុរីប៉េងហួត(ខាងត្បួង)។ កត្តាទាំងនេះធ្វើឲ្យមានតម្រូវការច្រើនឡើងនៅក្នុងតំបន់ រួមទាំងដីសម្រាប់សាងសង់ផ្ទះ ដូច្នេះទើបជម្រុញឲ្យតម្លៃ ដីកើនឡើងយ៉ាងឆាប់រហ័ស។ភ្នំពេញថ្មីគឺជាទីតាំងដ៏មានប្រជាប្រិយភាព សម្រាប់ការទិញផ្ទះលើកដំបូង ដោយទទួលបានសំលេង ២០% ពីអ្នកមានបំណងទិញផ្ទះ(រកឃើញដោយ VTrust Appraisal)  ដែលមានសំលេងខ្ពស់ជាងតំបន់ផ្សេងទៀតដូចជា ជ្រោយចង្វារ(១៦%) ស្ទឹងមានជ័យ(១១%) ទួលគោក(១១%) តំបន់មិនដែលមិនបានបញ្ជាក់(១៧%) និងតំបន់រួម បញ្ចូលគ្នាផ្សេងៗ(២៥%)។របាយការណ៍ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន V Trust Appraisal
ពានរង្វាន់អចលនទ្រព្យតំ​បន់អាស៊ីអាគ្នេយ៍វិលត្រលប់ មកវិញក្នុងរយៈ ពេល​៦ឆ្នាំជាមួយនឹងប្រភេទពានរង្វាន់ថ្មី
ពានរង្វាន់អចលនទ្រព្យតំ​បន់អាស៊ីអាគ្នេយ៍វិលត្រលប់ មកវិញក្នុងរយៈ ពេល​៦ឆ្នាំជាមួយនឹងប្រភេទពានរង្វាន់ថ្មី
June 6, 2022, 5:05 p.m.
Realestate News
ការជ្រើសរើសបេក្ខភាពនឹងមានដំណើរការរហូតដល់ថ្ងៃទី៩កញ្ញា សម្រាប់ព្រឹត្តិការណ៍អចលនទ្រព្យដែលធំជាគេរបស់ប្រទេសសិង្ហបុរី៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ៈ ឧស្សាហកម្មអចលទ្រព្យរបស់ប្រទេសសិង្ហបុរីនឹងប្រារព្ធធ្វើកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍(ប្រទេសសិង្ហបុរី) សម្រាប់ការអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំឆ្នាំជាព្រឹត្តិការណ៍លំដាប់ អន្តរជាតិដែលរៀបចំដោយ  PropertyGuru Group ដែលជាអនឡាញអចលនទ្រព្យឈានមុខគេនៅតំបន់អាស៊ី។ដំណើរការដោយម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Hansgrohe កម្មវិធីពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ(សិង្ហបុរី) គឺជាសមាសភាពនៃពានរង្វាន់អាស៊ីអាគ្នេយ៍អចលនទ្រព្យប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកាឆ្នាំ២០១៦ នៅសណ្ឋាគារ Shangri-La Hotel Singapore ដ៏ល្បីនៅសិង្ហបុរី។ការស្នើរសុំចូលរួមផ្តល់ជូនរហូតដល់ថ្ងៃទី៩ ខែកញ្ញា។ កម្មវិធីនេះនឹងផ្តល់ជូនចំពោះអ្នក អភិវឌ្ឍន៍ អតិថិជន និងសាធារណៈជនទូទៅ។ បេក្ខភាពចូលរួម ទាំងអស់ និងការវិនិច្ឆ័យនឹងត្រូវធ្វើអធិការកិច្ចដោយក្រុមហ៊ុន BDO ដែលជា ក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំជាងគេបំផុតមួយរបស់ពិភពលោក និងជាអ្នកដឹកនាំលើការវាយតម្លៃពានរង្វាន់អចលនទ្រព្យតំបន់អាស៊ី។សម្រាប់ឆ្នាំនេះគណៈវាយតម្លៃដោយឯករាជ្យនឹងពិនិត្យលើគោលការណ៍ ដែលអាចចូលរួមបាន សម្រាប់លក្ខខណ្ឌថ្មី គឺផ្តោតលើការទទួលពិសេសនៃការភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បន្ថែមទៅលើការទទួលស្គាល់ពិសេសដែលមានស្រាប់ក្នុងការសហការលើទំនួលខុសត្រូវសង្គម ដែលធ្លាប់ជាពានរង្វាន់ដែលបានផ្តល់ ជូនក្នុងចំណោមអ្នកចូលរួមប្រកួតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។“ប្រទេសសិង្ហបុរីបន្តពង្រឹងឲ្យទៅជាការអភិវឌ្ឍន៍លំដាប់ថ្នាក់ពិភពលោក ដែលជាស្តង់ដារល្អបំផុត សម្រាប់ប្រទេសនៅតំបន់អាស៊ី និងជាអ្នកដឹកនាំក្នុងតំបន់ក្នុងការសហការលើទំនួលខុសត្រូវសង្គម (CSR) និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” នេះជាការលើកឡើងរបស់លោក Terry Blackburn ជាស្ថាបនិក និងនាយកគ្រប់គ្រងនៃកម្មវិធីពានរង្វាន់អចលនទ្រព្យយអាស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងឆ្នាំទី ១១ របស់ខ្លួន។“យើងជឿជាក់ថា ពាន់រង្វាន់ប្រភេទថ្មីនឹងទទួលស្គាល់ពីកំណើនសំខាន់នៃនិរន្តរភាពក្នុងចំណោមអ្នកអភិវឌ្ឍន៍  មិនត្រឹមតែនៅសិង្ហបុរីនោះទេ ប៉ុន្តែនៅអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ  ហើយនឹងកំណត់ជាគម្រូនៃគុណភាពសម្រាប់វិស័យអចលន ទ្រព្យនៅតំបន់នេះ”។ពានរង្វាន់ប្រភេទមួយទៀតក្នុងឆ្នាំកន្លងទៅ ជាពាន់សម្រាប់ ការអភិវឌ្ឍន៍ពាណិជ្ជកម្មល្អបំផុត បានពង្រីកបន្ថែមទៀត។ អ្នកចូលរួមត្រូវបានទទួលសម្រាប់ ការអភិវឌ្ឍន៍លើការលក់រាយល្អបំផុត ការអភិវឌ្ឍន៍វិស័យការិយាល័យល្អបំផុត ការអភិវឌ្ឍន៍សណ្ឋាគារល្អបំផុតនិងការអភិវឌ្ឍន៍គម្រោង ចម្រុះ។បន្ថែមទៅលើប្រភេទពានរង្វាន់ថ្មីរបស់សិង្ហបុរី  អ្នកកែសម្រួលនៃក្រុមហ៊ុនទស្សនាវដ្តី Property Report ឈានមុខគេរបស់ អាស៊ីនឹងមានឈ្មោះថា Real Estate Personality ក្នុងឆ្នាំនេះ។ ពានរង្វាន់តែមួយគត់ដែលមិនត្រូវបានជ្រើសរើសដោយ អ្នកគណៈវាយតម្លៃ  ពានរង្វាន់កិត្តិយសនេះនឹងផ្តល់ជូនចំពោះបុគ្គលដែលបានចូលរួមបានច្រើនក្នុងវិស័យអចលនទ្រព្យរបស់ ប្រទេសសិង្ហបុរី។ស្ថាបត្យកម្ម និងអ្នករចនាម៉ូតដែលមានកេរ្តិ៍ឈ្មោះលោក Mink Tan ជានាយកខាងផ្នែករចនាម៉ូតនៅ ក្រុមហ៊ុន MINKKE Pte Ltd បានធ្វើជាប្រធានផ្នែកវាយតម្លៃសម្រាប់ឆ្នាំ២០១៦ ទៅតាមការកាត់សេចក្តីរបស់លោកនៅពេលលោកបានធ្វើជាប្រធានផ្នែកវាយតម្លៃក្នុងឆ្នាំទៅមិញ។លោក Tan និយាយថា “បទពិសោធន៍បានធ្វើឲ្យមានផលចំណេញ និងប្រយោជន៍ នៅពេលដែលខ្ញុំ បានទទួលយក និងរៀនយ៉ាងច្រើនពីអ្នករួមការងាររបស់ខ្ញុំផ្នែកវាយតម្លៃ ដែលពួកគេមានជីវប្រវត្តិផ្សេងគ្នាដូចជា ការអភិវឌ្ឍន៍ ហិរញ្ញវត្ថុ ការវិនិយោគ និងផ្សេងៗទៀត។” “ក្នុងនាមជាអ្នកកាត់ក្តីម្នាក់ ខ្ញុំគិតថាផលនៃពាន់រង្វាន់ច្បាស់ជាផលវិជ្ជមានមួយ ទោះជាយ៉ាងណាអ្នកនឹងមិនឃើញអ្នក អភិវឌ្ឍន៍ទាំងនេះផ្ញើរការស្នើរសុំចូលរួមទៀតទេ ហើយក៏មិនឃើញអ្នកឈ្នះរង្វាន់ លើកបដាផ្សព្វផ្សាយពីពានរង្វាន់នោះនៅក្នុងឆ្នាំបន្ទាប់។ ជាមួយនឹងការផ្សព្វផ្សាយថ្នាក់ជាតិនៃអ្នកជាប់ពានរង្វាន់អចលនទ្រព្យអាស៊ី អ្នកឈ្នះនៅក្នុងប្រទេសសិង្ហបុរីនឹងបន្តទៅប្រកួតប្រជែងនៅជុំល្អក្នុងចំណោមល្អ (Best of the Best) នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏ធំរបស់អាស៊ានសម្រាប់ប្រភេទពានរង្វាន់ផ្សេងៗគ្នា រួមបញ្ចូលទាំង ការអភិវឌ្ឍពាណិជ្ជកម្មល្អបំផុត (អាស៊ីអាគ្នេយ៍) អភិវឌ្ឍន៍ខុនដូល្អបំផុត (អាស៊ីអាគ្នេយ៍)  ការអភិវឌ្ឍន៍បៃតងល្អបំផុត (អាស៊ីអាគ្នេយ៍) និងពានរង្វាន់ធំបំផុតក្នុងតំបន់ សម្រាប់អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ីអាគ្នេយ៍) ។ជោគជ័យនៃកម្មវិធីក្នុងឆ្នាំ ២០១៥ ដែលមានអ្នកចូលរួមជាង ៤០០នាក់ ដែលជាសុទ្ធតែជាភ្ញៀវ លំដាប់ខ្ពស់។ ពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍(សិង្ហបុរី) ឆ្នាំ ២០១៦ នឹងបង្ហាញពីការ អភិវឌ្ឍន៍ដ៏ឆ្នើមក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរី នៅក្នុងពេលមួយដែលវិធានការត្រជាក់បានធ្វើឲ្យប្រតិបត្តិការ និងការជួលធ្លាក់ចុះ។លោក Blackburn បានលើកឡើងថា “ទោះបីជាឆ្នាំដែលមានការយឺតយ៉ាវក្នុងការដាក់ចេញជាថ្មី សិង្ហបុរីនៅតែជាគម្រូ សម្រាប់ការងើប ឡើងនៃទីផ្សារនៅក្នុងតំបន់។ គុណភាព និរន្តរភាព និងអាគារបៃតង គឺជាអាទិភាពចម្បងសម្រាប់ អ្នកអភិវឌ្ឍមួយចំនួន ហើយយើងមិនអាចរងចាំមើលថាគម្រោងមួយណាដែលនឹងអាចជាប់ដល់វគ្គចុងក្រោយក្នុងឆ្នាំនេះ” អ្នកដែលជាប់ដល់ចុងក្រោយនឹងត្រូវផ្សាយនៅសប្តាហ៍ចុងក្រោយ នៃខែតុលានៅក្នុងសន្និសិទសារព័ត៌មាននៅសិង្ហបុរី។ ពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍ (សិង្ហបុរី) ឆ្នាំ២០១៦កម្មវិធីពិសារអាហារពេលល្ងាចនឹងជួយជ្រោមជ្រែងដោយ ប្រព័ន្ធផ្សព្វផ្សាយជាដៃគូរ  Property Report សមាគមន៍អាជីវកម្មដែលមានការទទួលស្គាល់ក្នុងតំបន់មួយចំនួន និងបណ្តាញអ្នកទិញអចលនទ្រព្យចំនួន១៦លាននាក់នៃអ្នករៀបចំក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group ដែលជាគេហទំព័រអនឡាញអចលនទ្រព្យនៅអាស៊ី។សំបុត្រយន្តហោះទៅចូលរួមព្រឹត្តិការណ៍អចលនទ្រព្យរបស់សិង្ហបុរីអាចរកបានឥឡូវនេះ (ផុតកំណត់ រហូតដល់ថ្ងៃទី ២៦ សីហាប៉ុណ្ណោះ) សម្រាប់កញ្ចប់តម្លៃពិសេសជាមួយសន្និបាតរបាយ ការណ៍អចលនទ្រព្យសិង្ហបុរីលើកទី២ ដែលជាសន្និសិទ ដ៏សំខាន់រយៈពេលពីរថ្ងៃសម្រាប់អ្នកដឹកនាំនិងអ្នកមានឥទ្ធិពលលើឧស្សាហកម្មរបស់តំបន់អាស៊ី។ សម្រាប់អ្នកចូលរួមម្នាក់ តម្លៃ ៣៦០ដុល្លារ (តម្លៃពេញ ៨១០ ដុល្លារ) និងសម្រាប់តុ មួយសម្រាប់មនុស្ស១០ នាក់មានតម្លៃ៥,៦៧០ ដុល្លារ (តម្លៃពេញ ៧,៣០០ ដុល្លារ)។ សម្រាប់ការកក់សំបុត្រ និងព័ត៌មានបន្ថែមទៀត សូមទំនាក់ទំនង info@asiapropertyawards.com ឫក៏ទស្សនា គេហទំព័រផ្លូវការ
D’Seaview ផ្ដល់ជូននៅជម្រើសបង់ប្រាក់ថ្មី
D’Seaview ផ្ដល់ជូននៅជម្រើសបង់ប្រាក់ថ្មី
June 6, 2022, 5:04 p.m.
Property Reviews
Realestate News
ក្រៅពីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា គម្រោង D'Seaview គឺជាគម្រោងលំនៅដ្ឋានមានលក្ខណះទំនើបដំបូងរបស់ក្រុមហ៊ុន HLH Group Limited របស់ប្រទេសសឹង្ហបុរី ដែលចាប់ផ្តើមសាងសង់មុនគេបង្អស់នៅក្នុងក្រុងព្រះសីហនុ ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេក្នុងតំបន់ ។ ការសម្ភោធក្រោមស្លាកសញ្ញា Camhomes កាលពីឆ្នាំមុន គឺ ទទួលបានភាពជោគជ័យជាខ្លាំង ដោយបច្ចុប្បន្ននេះការលក់គឺបានសម្រេចរហូតលើសពី 51% នៃ 737 យូនីតនៃអគារលំនៅដ្ឋាន ស្របពេលការបុកគ្រឹះត្រូវបានបញ្ចប់ 100% ចាប់តាំងពីថ្ងៃទី 18 ខែកក្កដាឆ្នាំ 2016 ជាមួយនេះផងដែរ។គម្រោងបង់ប្រាក់តាមតំណាក់កាល៖ការបង់តាមតំណាក់កាលនេះ គឺការផ្ដល់ជូនអតិថិជននូវនំនុកចិត្តដោយអតិថិជនគ្រាន់តែកក់ប្រាក់ចំនួន 5% នៃតំលៃបន្ទប់តែប៉ុណ្ណោះ និង 14ថ្ងៃក្រោយដែលជាថ្ងៃចុះកិច្ចសន្យាទិញលក់អតិថិជនតម្រូវអោយបង់ 25% ហើយចំពោះ 70% បន្ទាប់ទៀតគឺតម្រូវអោយបង់នៅពេលយូនីតនោះត្រូវបានបញ្ចប់ការសាងសង់និងប្រគល់ជូនតែប៉ុណ្ណោះ។ជាមួយគ្នានេះដែរការបង់តាមដំណាក់កាលនេះ អតិថិជនគឺទទួលបាននូវការបំពាក់ជូននូវគ្រឿងសង្ហារឹមជាច្រើន ដែលមានតម្លៃរហូតទៅដល់ 5% នៃយូនីតមួយៗ បន្ថែមជាមួយនឹងការធានាជួលជូនរហូតទៅដល់ 30% រយៈ3ឆ្នាំ (10% ក្នុង 1ឆ្នាំ)។ការបង់រំលោះ៖ ត្រឹមតែ $500 តែប៉ុណ្ណោះ លោកអ្នកនឹង ក្លាយជាម្ចាស់កម្មសិទិ្ធខុនដូដ៏ប្រណិត ដោយគ្មាន ការប្រាក់ គ្មានប្រាក់តម្កល់ និងអាចធ្វើការបង់រំលោះរហូតដល់ 100% ជាមួយក្រុមហ៊ុនផ្ទាល់់ រយៈ 60 ខែ ហើយលោកអ្នកនឹងអាចចូលទៅរស់និងក្លាយជាម្ចាស់ខុនដូនេះនៅចុងឆ្នាំ 2018 បើទោះជាលោកអ្នកមិនទាន់ធ្វើបង់ប្រាក់គ្រប់ក៏ដោយ។ រស់នៅជាមួយលំនៅដ្ឋានដែលមានស្តង់ដារខ្ពស់ជាមួយនឹងភាពរីករាយ និងទេសភាពស្រស់ស្អាតនៃឆ្នេរសមុទ្រដែលអាចមើលឃើញពីលំនៅដ្ឋានរបស់យើង។ចូលទៅកាន់បញ្ជីអចលនទ្រព្យថ្ងៃនេះ!
រស់និយមតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ ជាមួយលោក Anthony Galliano
រស់និយមតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ ជាមួយលោក Anthony Galliano
June 6, 2022, 5:05 p.m.
Realestate News
រាជធានីភ្នំពេញគឺជាតំបន់តូចមួយដែលត្រូវបានកត់សម្គាល់ជាមួយនឹងភាពខុសប្លែកគ្នានៃវប្បធម៏ចម្រុះ។ នេះជាចំណុចមួយដែលធ្វើឱ្យទីក្រុងនូវមានភាពល្អប្រសើរព្រមទាំងមានការស់នៅដ៏សម្បូរបែប ដែពោពេញទៅដោយគុណតម្លៃ។ ហើយបើយោងតាមប្រធានគ្រប់គ្រងក្រុមហ៊ុនវិនិយោគកម្ពុជា លោក Anthony Galliano លើកឡើងថាការងើបឡើងនៃមនោគមនវិជ្ជា ការរៀបចំរចនាសម្ព័ន្ធ និងទំនៀមទំលាប់ប្រពៃណីគឺត្រូវបានគេអង្កេតឃើញថា ជាចំណុចល្អបំផុតសម្រាប់អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ។មានចំណុចច្រើនដែលអ្នកអាចមើលឃើញ ក៏ដូចជាសកម្មភាពជាច្រើននៅក្នុងតំបន់នេះ  លោក Galliano បានរៀបរាប់ត្រួសៗក្នុងអំឡុងពេលសំភាសន៍ជាមួយ Realestate.com.kaTV ក្នុងពេលថ្មីៗ។ ទេសភាពដែលគួរឲ្យទាក់ទាញអារម្មណ៍៖សូមស្រមៃគិតអំពីការជះពន្លឺនៃព្រះអាទិត្យទៅក្នុងទន្លេ នៅទិសខាងលិច គ្រប់ទូកទេសចរណ៍តូចៗទាំងអស់បានឆ្លងកាត់នៃពន្លឺនោះ ឬអ្នកអាចមើលឃើញពន្លឺដ៏ស្រស់ស្អាតនោះពីបង្អួចរបស់អ្នក! នោះគឺពិតជារូបភាពដ៏អស្ចារ្យរបស់តំបន់មាត់ទន្លេ នេះជាការពណ៌នារបស់លោក Galliano ។ការរស់នៅទីនេះមានន័យថាអ្នកនឹងអាចទទួលបានភាពកក់ក្តៅពីពន្លឺថ្ងៃពណ៌មាស ហើយអាចស្រូបយកទេសភាពស្រស់ស្អាតទាំងអស់ដែលនៅជុំវិញខ្លួនអ្នក ដែលរួមបញ្ចូលទាំងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ អ្នកអាចមើលឃើញទេសភាពស្ថាបត្យកម្មចម្រុះ និងទេសភាពដែលបានទទួលរងឥទ្ធិពល ដោយសម័យកាលផ្សេងគ្នា។នៅគ្រប់ទីកន្លែងនៅតំបន់មាត់ទន្លេដែលអ្នកធ្វើដំណើរ អ្នកនឹងមើលឃើញនូវទេសភាពប្លែកៗទាក់ចំណីចក្ខុរបស់អ្នក។ ការប្រារព្ធកម្មវិធីបុណ្យផ្សេងៗ៖គេនិយាយថាអ្នកអាចរៀបរាប់យ៉ាងច្រើនពីទីកន្លែង និងទំនៀមទំលាប់របស់មនុស្សរស់នៅក្នុងតំបន់នោះបាន តាមរយៈប្រភេទពិធីបុណ្យ ប្រពៃណីដែលពួកគេប្រារព្ធធ្វើ។ ហើយមាត់ទន្លេរបស់ទីក្រុងភ្នំពេញពិតប្រាកដណាស់មានពិធីបុណ្យប្រពៃណីជាច្រើនដែលប្រារព្ធនៅទីនោះ។លោក Galliano បានពន្យល់ថាអ្នកមានផលប្រយោជន៍ដែលអ្នកអាចទទួលយកបាន ប្រសិនបើអ្នករស់នៅក្នុងតំបន់នេះ ដោយសារអ្នកស្ថិតនៅចំកណ្តាលនៃព្រឹត្តិការណ៍ទាំងអស់នេះ។ ប៉ុន្តែប្រហែលជាពិធីបុណ្យដែលល្អបំផុតរបស់កម្ពុជាដែលអ្នកអាចចូលរួមគឺ បុណ្យអ៊ំុទូក អកអំបុកនិងសំពះព្រះខែ ម្យ៉ាងវិញទៀត ពិធីបុណ្យនេះជាការបង្ហាញ និងស្វាគមន៍ទៅដល់វដូវនេសាទ។ ក្នុងអំឡុងពេលនេះ អ្នកអាចមានមើលពិធីប្រណាំងទូកប្រចាំឆ្នាំ ដែលពិធីនេះនៅទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់ និងភ្ញៀវទេសចរអន្តរជាតិ។ ទីតាំងដែលមានភាពស្រួល៖នៅតំបន់មាត់ទន្លេគឺជាទីតាំងដ៏ងាយស្រួលនៅជិតតំបន់ពាណិជ្ជកម្មនៃទីក្រុង។ កត្តានេះធ្វើឲ្យមាន ភាពងាយស្រួលបំផុតសម្រាប់កម្មករ និងសម្រាប់គ្រួសារក្នុងការធ្វើដំណើរជុំវិញទីក្រុង ដោយមិន មានក្តីបារម្មណ៍ពីកំណើននៃការកកស្ទះចរាចរនៅក្នុងក្រុង។ហើយក៏នៅជិតកន្លែងសេវាកម្មដូចជា សាលារៀន មន្ទីរពេទ្យ និងហាងលក់គ្រឿងទេស។ អ្នករស់នៅក្នុងតំបន់នោះអាចធ្វើជាសាក្សីបាន នៅពេលអ្នកធ្វើដំណើរទៅផ្នែកនេះនៃប្រទេសកម្ពុជា មានចំណុចតិចតួចដែលត្រូចសួរពីថែមទៀត បាន។ អ្វីដែលប្រហែលជាអ្នកត្រូវការគឺនៅទីនោះ។ អាហារដ៏មានឱជារស៖ដោយសារនៅតំបន់នេះគឺជាកន្លែងបង្កើនចំនួននៃជនបរទេសច្រើនឡើង ក៏មានភោជនីយដ្ឋានជាច្រើនដែលបំរើសេវាកម្មម្ហូបអាហារជុំវិញពិភពលោក ដែលមានម្ហូបដូចជាប្រទេសអាឡឺម៉ង់ អ៊ីតាលី បារាំង កាណាដា សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងសូម្បី តែអូស្រ្តាលី។ ដូចនេះ ការជ្រើសរើសម្ហូប អាហារមិនមែនជាបញ្ហាទៀតទេ ដោយសារតែមានសេវាកម្មផ្តល់ជូនយ៉ាងច្រើន។ សិក្សាបន្ថែមទៀតពីគុណសម្បត្តិនៃការរស់នៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ នៅក្នុងរបាយការណ៍ផ្សេងទៀតរបស់កម្មវិធី Realestate.com.khTVតំបន់មាត់ទន្លេទីក្រុងភ្នំពេញគឺពិតជាទីតាំងមួយល្អបំផុតសម្រាប់រស់នៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងឆ្នាំកន្លងមក ធានាឲ្យមានកន្លែងរស់នៅរបស់អ្នកប្រកបដោយ សេចក្តីសុខ និងផាសុកភាព ជាមួយក្រុមគ្រួសាររបស់អ្នក! ចូលមើលពី អចលនទ្រព្យសម្រាប់ជួលនៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ ឥឡូវនេះ! ឫប្រសិនបើចង់ទិញអចលនទ្រព្យ? សូមើល អចលនទ្រព្យសម្រាប់លក់នៅតាមមាត់ទន្លេនៃ ទីក្រុ ភ្នំពេញ ឥឡូវនេះ!
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
នាពេលថ្មីៗនេះគម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនខណៈដែលគម្រោងនេះមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដែលជាតំបន់អភិវឌ្ឍលឿននិងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងមិននៅឆ្ងាយពីគម្រោងផ្សារទំនើប ឡាយអនម៉ល និងគម្រោងផ្សារទំនើប អ៊ីអនម៉ល២។ត្រឹមតែរយះពេលបួនខែបន្ទាប់ពីការបើកលក់គម្រោងបុរីមហាសែនសុខបានលក់អស់ប្រមាណជា៨០%នៃដំណាក់កាលទីមួយរបស់ខ្លួនដោយសារតែតម្លៃផ្ទះមានតម្លៃចាប់ពី៤៩៥០០ដុល្លារតែប៉ុណ្ណោះ និងការបង់ប្រាក់មានភាពងាយស្រួលរួមទាំងអតិថិជនអាចបង់រំលស់បានថែមទៀតផង។ទាំងអស់នេះជាកម្លាំងចលករដ៏ខ្លាំងក្នុងការជំរុញសន្ទុះការលក់។ បច្ចុប្បន្ន គម្រោងបុរីកំពុងធ្វើការសាងសង់និងរៀបចំប្រព័ន្ទផ្លូវនិងលូបង្ហូរទឹក។គម្រោងបុរីមហាសែនសុខមានផ្ទែដីសរុបទំហំ១២០៦៨៤ម៉ែត្រក្រឡា និងមានផ្ទះសរុបចំនួន៦៨៣ដែលមានប្រភេទជាផ្ទះល្វែងមួយជាន់E0និងប្រភេទផ្ទះល្វែងពីរជាន់E0E1 ហើយក៏មានជាប្រភេទដីឡូត៍វីឡា។ នៅក្នុងគម្រោងបុរីក៏មានបំពាក់ភ្លើងបំភ្លឺផ្លូវប្រើដោយប្រព័ន្ទសូឡាសួនផ្កា សួនច្បារ សួនកុមារ កន្លែងហាត់ប្រាណសាធារណៈ និងផ្លូវម៉ាស្សាបាតជើងនិងផ្លូវក្រាលបន្ទះឈើតាមបែបជប៉ុនរួមទាំងមានកញ្ជុះអង្គុយលេងថែមទៀតផង។យោងតាមប្រសាសន៍របស់លោកស្រី ចេងសុខា ដែលជាជំនួយការអគ្គនាយកផ្នែកលក់និងទីផ្សារបានអោយដឹងថាគម្រោងបុរីមហាសែនសុខបានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនក៏ដោយសារតែអតិថិជនជឿជាក់ទៅលើបុរីដែលជាគម្រោងធំរបស់អ្នកវិនិយោគជប៉ុនដែលមានអាជ្ញាបណ្ណអភិវឌ្ឍនិងឯកសារផ្លូវច្បាប់គ្រប់គ្រាន់។រាល់គុណភាពសំណង់ត្រូវបានត្រួតពិនិត្យដោយវិស្វករជនជាតិជប៉ុន។គួរបញ្ជាក់ផងដែរថាគម្រោងបុរីមហាសែនសុខជាគម្រោងទីពីររបស់ក្រុមហ៊ុនវិនិយោគជប៉ុន គ្រីដគ្រុបដែលបានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាហើយគម្រោងទីមួយនោះគឺគម្រោងខុនដូបូដាយជូរេស៊ីដិនស៍ដែលមានទីតាំងតាមបណ្តោយផ្លូវសហព័ន្ទរុស្សីនិងទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សព្វថ្ងៃគ្រីដគ្រុបមានមូលដ្ឋានធំនៅប្រទេសជប៉ុននិងបានធ្វើការវិនិយោគនៅបណា្តប្រទេសនានាផ្សេងទៀតក្រៅពីប្រទេសកម្ពុជាដូចជាប្រទេសវៀតណាម ប្រទេសបង់ក្លាដេសប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី៕តើកំពុងស្វែងរកគេហដ្ឋានប្រភេទបុរី? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់បរុីមហាសែនសុខថ្ងៃនេះ!ឬចង់ទិញគម្រោងខុនដូទំនើប? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់គម្រោងBODAIJUថ្ងៃនេះ!
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
June 7, 2022, 2:09 a.m.
Realestate News
ជំរាបសួរ! សូមស្វាគមន៍កម្មវិធីសិក្សាពីអចលនទ្រព្យជាមួយRealestate.com.kh. សម្រាប់សប្តាហ៍នេះ យើងកំពុងនៅឯបន្ទប់តាំងបង្ហាញនៅខុនដូ Apennines នៅទីក្រុងភ្នំពេញ ជួបជាមួយ កញ្ញា វត្តី ប្រធានផ្នែកលក់របស់គម្រោងខុនដូ Apennines។សូមមើលពីអចលនទ្រព្យទាំងអស់ និងសាកសួរបន្ថែមថ្ងៃនេះ!សូមប្រាប់ពួកយើងអំពីទីតាំងនៃខុនដូ Apennines៖Apennines ជាខុនដូបែបទាន់សម័យ ស្ថិតនៅក្នុងចំណោមទីតាំងដែលល្អបំផុតនៅទួលគោក ទីក្រុង ភ្នំពេញ។ ពិសេសជាងនេះទៅទៀត ទីតាំងរបស់គម្រោងរបស់យើងនៅផ្ទះលេខ ៤០ ផ្លូវ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។ ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខា ទួលគោក។ គម្រោងខុនដូ Apennines ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយចំ ចំណាយពេលត្រឹមតែ ១០ នាទី និងនៅជិតទីតាំងនេះមាន សាលារៀន ភោជនីយដ្ឋាន ផ្សារទំនើប ក្លឹបកីឡា ហាងកាហ្វេ និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗទៀត។សូមប្រាប់យើងបន្ថែមទៀតពីអ្នកអភិវឌ្ឍន៍៖ខុនដូ Apennines គឺត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI INVESTMENT PTE LTD ជាក្រុមក្រុមហ៊ុន ទទួលបានជ័យលាភីផ្នែក ស្ថាបត្យកម្ម និងសំណង់ ជាមួយបទពិសោធន៍ជាច្រើននៅការសាងសង់ នៅម៉ាឡេស៊ី និងសិង្ហបុរី។ KHSI ប្តេជ្ញាួយ៉ាងមុតមាំក្នុងការធ្វើឲ្យគុណភាពភាពល្អបំផុត និងបង្កើតនូវ ភាពទាន់សម័យ និង គុណភាពនៃការរស់នៅតាមរយៈមធ្យោបាយប្រកបភាពច្នៃប្រឌិត។តើគម្រោងខុនដូនេះមានលក្ខណៈសម្បត្តិប្រភេទណាខ្លះ?ជាមួយអគារដែលមាន ១៧ ជាន់ ផ្តល់ជូនប្រភេទខុនដូមាន ១ ឫ ២ ឫ ៣ បន្ទប់គេង ទៅតាមទំហំ ផ្សេងៗគ្នា ដែលអ្នកត្រូវការ។ គ្រប់យូនីតនីមួយ ផ្ទៃខាងក្នុងត្រូវបានរចនាឡើងដោយអ្នកជំនាញសិង្ហ បុរី និងបំពាក់ដោយបរិក្ខាមានគុណភាពខ្ពស់។ ខុនដូដែលមានសេវាកម្មរួមគ្នារួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងប្រព័ន្ធចំណតរថយន្តល្អឥតខ្ចោះតែមួយគត់ និងចណតប្រើជណ្តើរយន្ត។តើ KHSI ផ្តល់ជូនអតិថិជនអ្វីខ្លះ?ផ្តល់ជូនប្លង់កម្មសិទ្ធិកាន់កាប់ សម្រាប់អ្នកក្នុងស្រុក និងជនបរទេស។សន្តិសុខពេញលេញ (CCTV, បុគ្គលិកសន្តិសុខ ២៤/៧)សេវាកម្មទូទៅដូចជា អាងហែលទឹក មជ្ឍមណ្ឌលហាត់ប្រាណសុខភាព សួនច្បារ និងបាខ្នាត តូច។ការគ្រប់គ្រងអចលនទ្រព្យពេញលេញ និងសេចវាកម្មថែរក្សាអគារ(ទាំងក្នុង និងក្រៅ)ការធានាលើផលចំណេញពីការជួលត្រលប់ចំនួន ៦%ប្រចាំឆ្នាំ។ចំណតរថយន្តប្រើដោយប្រព័ន្ធជណ្តើរយន្តដែលត្រូវបានប្រើលើកដំបូងក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវប្រសិទ្ធិភាព សុវត្ថិភាព ផាសុកភាព និងទំហំធំទូលាយ។តើខុនដូ Apennines មានចំណុចពិសេសអ្វីនៅពេលដែលឈានជើងចូលក្នុងទីផ្សារប្រទេសលំនៅដ្ឋានកម្ពុជា?ម៉ូតស្ថាបត្សកម្មរបស់យើង ទំាងក្នុង និងផ្នែកខាងក្រៅ ពួកយើងបានឈ្នះពានរង្វាន់ ស្ថាបគម្រោងវិស្វកម្មរបស់ពួកយើងត្រូវបានរៀបចំដោយក្រុមហ៊ុនអន្តរជាតិ LSW Consultingគម្រោងសាងសង់អគាររួមទំាងមូលរួមទំាងជញ្ជាំងស៊ីម៉ង់ ការសាងសង់ឡើងជាជាន់នីមួយៗ ត្រូវបានធ្វើឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសុទ្ធសឹងជាស្នាដៃល្អប្រណិត។ហើយគម្រោងដែលស្ថិតនៅក្នុងតំបន់លំនៅដ្ឋានដែលជាតំបន់ទាក់ទាញ និងមានសក្តានុពល ផលចំណេញលើការវិនិយោគ។តើលំនៅដ្ឋានប្រភេទណាដែលកំពុងដាក់លក់?ប្រភេទ A៖ ៨៩.៧២ ម២ ប្រភេទB ១៣២.៦២ ម២ ប្រភេទC ៦៧.៧៤ ម២ ប្រភេទD ១១០.២២ ម២ ហើយតម្លៃលក់ចាប់ពី ១៥០,០០០ ដុល្លារប្រសិនបើអ្នកមានបំណងទទួលព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យតំាងបង្ហាញផ្ទះគំរូ ជួបជាមួយកញ្ញាវត្តីនៅថ្ងៃនេះ ដែលមានទំតំាងនៅទួលគោក ហើយពិនិត្យមើលដំណើរការសាងសង់គម្រោងផងដែរ។សូមអញ្ញើញមើលបញ្ជីអចលនទ្រព្យ និងស្វែងរកព័ត៌មានបន្ថែមនៅថ្ងៃនេះ!
ការវិវត្តន៍នៃអចលនទ្រព្យកម្ពុជាដោយមានលោក Bretton Sciaroni នៅលើ Realestate.com.khTV
ការវិវត្តន៍នៃអចលនទ្រព្យកម្ពុជាដោយមានលោក Bretton Sciaroni នៅលើ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ខណះពេលទីផ្សារបានបង្កើតឡើងនៅទូទាំងពិភពលោក,បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅកម្ពុជាមានលទ្ធផលនៃដំណើរការវិវត្តដែលជាប់ពាក់ព័ន្ធនឹងរឿងជាច្រើន ហើយអ្វីដែលវានឹងក្លាយជាផ្នែកមួយនៃដំណើរការវិវត្តនោះ។លោក Bretton Sciaroni ជឿថានេះគឺជាអ្វីដែលប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM) និងសភាពាណិជ្ជកម្មអន្តរជាតិ (IBC)មានគំនិតដូចគ្នាទៅនឹងអ្វីដែលកើតឡើងនៅកម្ពុជា។ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយនិងវេបសាយ Realestate.com.kh និង Sciaroniបានពិភាក្សាអំពីកត្តាជាច្រើនដែលបាននិយាយអំពីច្បាប់ គោលនយោបាយនិងបរិយាកាសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។អចលនទ្រព្យកម្ពុជាក្នុងអតីតកាល៖លោកSciaroniដែលជាមេធាវីជាជនជាតិបរទេសមានបទពិសោធយ៉ាងច្រើនក្នុងការធ្វើជំនួញ និងច្បាប់នៅក្នុងប្រទេសកម្ពុជា។ជាការពិត គាត់បានចរចារកិច្ចព្រមព្រៀងវិនិយោគបរទេសលើកដំបូងនៅក្នុងឆ្នាំ ១៩៩៣ សម្រាប់ការបណ្តាក់ទុន ៦០ លានដុល្លារទៅលើរោងចក្រផលិតស្រាបៀរ។លោក Sciaroni បានរំឭកថាវាមិនមែនតែងតែមានដំណើរការរលូនទេសម្រាប់ទីផ្សារអចលនទ្រព្យ។ លោកបាននិយាយថាបន្ទាប់ពីរបបប៉ុលពតត្រូវបានដ្ដួលរំលំ រដ្ឋធម្មនុញ្ញកុម្មុយនិស្តបានធ្វើឱ្យមានផលលំបាកសម្រាប់ប្រជាពលរដ្ឋដែលបានត្រឡប់ទៅទឹកដីកំណើតរបស់ពួកគេវិញពីព្រោះឯកសារប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់គឺត្រូវបានបំផ្លាញ។ ប៉ុន្តែនៅក្នុងកំឡុងឆ្នាំ ១៩៨៨ ឬឆ្នាំ 1989 ប្រព័ន្ធផ្ដល់កម្មសិទ្ធិដីធ្លីត្រូវបានរៀបចំយ៉ាងត្រឹមត្រូវហើយបានដាក់ចូលទៅក្នុងកន្លែងរបស់រដ្ឋ។ព្រឹត្ដិការណ៍សំខាន់មួយទៀតដែលមានទាក់ទងនឹងវិស័យអចលនទ្រព្យប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនាពេលបច្ចុប្បន្ននេះគឺជាការបោះឆ្នោតជាតិនៅឆ្នាំ ២០០៨ បើយោងតាមលោកមេធាវី Sciaroni វាជារឿងធម្មតាសម្រាប់សកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យមានការថយចុះកំឡុងរយះពេលមួយឆ្នាំមុនការបោះឆ្នោតជាតិ។ទោះជាយ៉ាងណាក៏ដោយវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានបន្ថែមផងវិបាកមួយផ្សេងទៀតនៃបញ្ហា ដែលរដ្ឋាភិបាលត្រូវដោះស្រាយ។ លោក Sciaroni បានបន្ថែមទៀតថានៅពេលនេះវាគឺជា"ចំហាយក្តៅនៃបរិយ៉ាកាសទីផ្សារអចលនទ្រព្យ"។អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន៖ប្រទេសកម្ពុជាបានកើនឡើងវិញចាប់តាំងពីការលំបាកទាំងនោះបានកន្លងផុតទៅ។នៅពេលសួរអំពីមូលហេតុផលគាត់ស្នាក់នៅទីនោះ, បើទោះបីជាមានការឆ្លងកាត់ឧបសគ្គយ៉ាងលំបាក លោក Sciaronii និយាយថា«មានអត្រាកំណើនមិនគួរឱ្យជឿ» ដូចនេះវាធ្វើឲ្យខ្ញុំមានទឹកចិត្ត។ នេះជាកត្តារួមចំណែកនាពេលបច្ចុប្បន្ននេះរដ្ឋាភិបាលបានបើកចំហយ៉ាងខ្លាំងដល់ការវិនិយោទុនបរទេស និងពលរដ្ឋទាំងអស់មានទំនុកចិត្តបន្ថែមទៀតក្នុងដំណើរការបោះឆ្នោត។ជាភស្តុតាងនៃកំណើននេះ,ការអភិវឌ្ឍថ្មីៗដូចជាការផ្លាស់ប្តូរនៃអគារខ្ពស់ៗ និងមានកិត្យានុភាពដួចជាអគារ Shangri La កំពុងដំណើរការរួចទៅហើយ។តាមរយៈការកត់សម្គាល់របស់លោកមេធាវី Sciaroni "មានគម្រោងការជាច្រើនត្រូវបានធ្វើរួចរាល់ និងមានគម្រោងការជាច្រើនទៀតត្រូវបានកំពុងធ្វើចាប់ដំណើរការ"លោកបាននិយាយថាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះគឺប្រទេសកម្ពុជាត្រូវបានបោះជំហានទៅមុខដ៏លំបាកឈ្ពោះទៅអនាគតមួយប្រកបដោយថាមពលលើសពីនេះទៅទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា និងសង្គមទាំងមូល។ប្រទេសកម្ពុជានាពេលអនាគត៖ កន្លងមកនេះបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាគឺជាកន្លែងធ្វើការសិក្សាដកស្រង់បទពិសោធន៍ល្អឥតខ្ចោះ។ហើយជាមួយនឹងការផ្លាស់ប្តូរជាច្រើនលោក Sciaroni បាននិយាយថា ឯកឧត្តម ជា សុផារ៉ា ទទួលយកតំណែងជារដ្ឋមន្រ្តីថ្មីសម្រាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ វានឹងអាចទទួលបានលទ្ឋិផលល្អប្រសើរ។ ឥឡូវនេះយើងមានប្រព័ន្ធទំនាក់ទំនងមួយដែលធ្វើឱ្យប្រសើរឡើង ដែលជាកន្លែងអ្នកជំនាញផ្នែកឧស្សាហកម្មនិងរដ្ឋាភិបាលអាចមានការពិភាក្សាបើកចំហ។លោក Sciaroni បានជឿថាកន្លងមកនេះមិនត្រូវបានធ្វើឡើងវិញដោយខ្លួនវាផ្ទាល់នោះទេនៅក្នុងរយះពេលថ្មីនេះដោយប្រើវិធីសាស្រ្តថ្មី។ប៉ុន្តែលោកបានបន្ថែមទៀតថានៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវការឱ្យត្រូវបានកំណត់នៅក្នុងគោលដៅដ៏ត្រឹមត្រូវរបស់ពួកគេ។ លោកបាននិយាយថា៖ "ដូច្នេះអ្វីដែលយើងត្រូវធ្វើ យើងត្រូវការការលើកទឹកចិត្តរដ្ឋាភិបាលដើម្បីបន្តការធ្វើឆ្ពោះទៅរកការទទួលបានច្បាប់ និងគោលនយោបាយនៅនឹងគោលដៅរបស់យើង។ យើងពិតជាត្រូវការច្បាប់ និងគោលនយោបាយទាំងនៅក្នុងគោលដៅច្បាស់លាស់ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចបានបន្តទៅមុខកាន់តែប្រសើរ"។កម្ពុជាគឺជាផ្នែកមួយនៃប្រទេសដែលសំបួរទៅដោយធនធាន និងឱកាសនិយម។ វាជាធនធានដែលផ្តល់ឱកាសមួយប៉ុន្តែវាពិតជានឹងផ្តល់ប្រយោជន៍ឡើងប្រសិនបើអ្នកមិនខិតខំប្រឹងប្រែង។ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ!