+85561 777 090
Logo

Recent Articles

គម្រោងថ្មី Somerset Meridian Square Phnom Penh
គម្រោងថ្មី Somerset Meridian Square Phnom Penh
June 6, 2022, 5:06 p.m.
Realestate News
ក្រុមហ៊ុន The Ascott Limited ក្នុងពេលថ្មីៗនេះបានលេចមុខជាថ្មីម្តងទៀតក្នុងទីផ្សារអចលនទ្រព្យ និងទីផ្សារបដិសណ្ឋារកិច្ចជាមួយនឹងការចាប់ផ្តើមនូវគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសផ្សេងៗគ្នាដូចជា៖ វៀតណាម ថៃ និងហ្វីលីពីន។ ក្នុងនោះក៏មានរួមបញ្ចូលទាំងគម្រោងថ្មី Somerset Meridian Square Phnom Penh នៅប្រទេសកម្ពុជាផងដែរ។ អំពីម្ចាស់កម្មសិទ្ធិ៖ក្រុមហ៊ុន The Ascott Limited ត្រូវបានចាត់ទុកជាក្រុមហ៊ុនប្រតិបត្តិការអន្តរជាតិធំបំផុតមួយក្នុងការផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានទទួលទុនជំនួយពីក្រុមហ៊ុន CapitaLand ដែលជាឈ្មោះក្រុមហ៊ុនដ៏ធំមួយក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន The Ascott Limited  បានបំបែកឯតទគ្គកម្មដោយមានចំនួនយូនីតច្រើនជាងគេបំផុតនៅក្នុងទីផ្សារអចលនទ្រព្យ។លោក Lee Chee Koon ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានពន្យល់ថា “ជាមួយនឹងការបន្ថែមចំនួនយូនីតច្រើនបំផុតចុងក្រោយទាំងនេះ សព្វថ្ងៃក្រុមហ៊ុន Ascott មានជាង៥២,០០០យូនីតដែលសម្រេចបាន។ នៅឆ្នាំ២០១៦យើងទទួលបាន ១០,០០០ យូនីតដែលធ្វើឱ្យចំនួនយូនីតរបស់ក្រុមហ៊ុន Ascott មានការកើនឡើងខ្ពស់បំផុតនៅក្នុងបញ្ជីសារពើភ័ណ្ឌនៅក្នុងឆ្នាំតែមួយ។ គម្រោងថ្មីៗទំាងនោះ៩០ភាគរយមានទីតំាងស្ថិតនៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ា។ លោក Koon បន្តទៀតថា “ឆ្នាំនេះក្រុមហ៊ុន Ascott បានបើកដំណើរការគម្រោងអចលនទ្រព្យចំនួន២០ ដែលមានជាង៣,៧០០ យូនីតនេះជាជំហានលឿនបំផុតរបស់យើង។ ដោយសារគម្រោងអចលនទ្រព្យថ្មីជាច្រើនបានព្រមព្រៀងដំណើរការសាងសង់ យើងអាចរំពឹងថានឹងមានការជម្រុញបន្ថែមទៀតសម្រាប់ការគ្រប់គ្រងលើប្រាក់ចំណូលរបស់យើង។” គម្រោងថ្មី Somerset Meridian Square Phnom Penh៖គម្រោង Somerset Meridian Square Phnom Penh នឹងក្លាយជាគម្រោងទីពីរ នៅកម្ពុជាដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន The Ascott Limited បន្ទាប់ពីគម្រោង Somerset Norodom Phnom Penh របស់ខ្លួនកន្លងមក។ គម្រោង Somerset Meridian Square Phnom Penh គឺជាគម្រោងសេវាកម្មអាផាតមេន។ គម្រោងនេះនឹងជាផ្នែកមួយនៃការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍ហាងលក់ទំនិញ និងខុនដូ។ ហើយវាក៏នឹងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មជានៃទីក្រុងក៏ដូចជាស្ថិតនៅក្នុងគម្រោងភ្នំពេញស៊ីធីសិនធើផងដែរ។ គម្រោងនេះក៏នឹងមានទីតាំងស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលជាតំបន់ដែលមានក្រុមហ៊ុនសាជីវកម្មអន្តរជាតិដូចជា៖ តូយូតា យ៉ាម៉ាហា និងកូកាកូឡា ដែលសុទ្ធសឹងតែជារោងចក្រអន្តរជាតិ។ គម្រោងផ្សារទំនើប ហើយស្ថានីយរថភ្លើងកម្ពុជាក៏ស្ថិតនៅជិតគម្រោងនេះដែរ។គម្រោង Somerset Meridian Square Phnom Penh នឹងមានអាផាតមេនប្រមាណជា២៦៦យូនីត។ ហើយមានចាប់ពីប្រភេទបន្ទប់ស្ទីតយ៉ូ ទៅប្រភេទយូនីតមានបីបន្ទប់គេង។ សម្រាប់សេវាកម្មផ្សេងៗទៀតមានដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់សម្រាប់ក្មេងលេង កន្លែងអង្គុយលេង និងបន្ទប់ទទួលភ្ញៀវ។ ក្រុមហ៊ុន Ascott បានការវិនិយោគទឹកប្រាក់ជាច្រើនលើគម្រោង Somerset Norodom និង Somerset Meridian Square Phnom Penh នៅក្នុងរាជធានីភ្នំពេញ។ តើយើងនឹងឃើញគម្រោងអភិវឌ្ឍន៍ផ្សេងទៀតរបស់ក្រុមហ៊ុននេះនៅក្នុងទីក្រុងភ្នំពេញដែរឫទេ ឫក៏ក្រុមហ៊ុន Ascott នឹងផ្លាស់ប្តូរគម្រោងរបស់ខ្លួនទៅតាមបណ្តាខេត្តដែលមានប្រជាប្រិយវិញដូចជា៖ ខេត្តព្រះសីហនុ និងសៀមរាប។ នោះប្រហែលជាមិនមែនគំនិតមួយដែលឃ្លាតឆ្លាយនោះទេ ប្រសិនបើសេដ្ឋកិច្ចប្រទេសនេះនៅតែបន្តកើនឡើងនៅក្នុងទីក្រុងសំខាន់ៗទាំងនោះ។ អានអត្ថបទបន្ថែមទាក់ទងនឹងព័ត៌មានអចលនទ្រព្យ
វិធីសាស្រ្ត២យ៉ាងសម្រាប់ការពារលំនៅដ្ឋានរបស់លោកអ្នក
វិធីសាស្រ្ត២យ៉ាងសម្រាប់ការពារលំនៅដ្ឋានរបស់លោកអ្នក
June 6, 2022, 5:04 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន និងអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព ១០០%។ អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh  និងបានពិភាក្សាអំពីប្រធានបទនៃការការពារ សន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាដំណោះស្រាយ២យ៉ាងណែនាំសម្រាប់ការពារលំនៅដ្ឋាន និងអាជីវកម្មរបស់អ្នក៖១. ដំណោះស្រាយមានតម្លៃទាប៖អ្នកនាង កល្យាណ បានលើកឡើងថាសម្រាប់គ្រួសារដែលមានជីវភាពមធ្យម ឫមានអាជីវកម្មតូចអាចជ្រើសរើសយកដំណោះស្រាយដែលមានតម្លៃទាបទៅតាមលទ្ធភាពជាក់ស្តែង។ ហើយអ្នកនាងបានលើកឡើងពីចំណុចមួយចំនួនដែលត្រូវត្រួតពិនិត្យ៖ ទ្វារ របង សោរផ្ទះ បង្អួច៖ ត្រូវត្រួតពិនិត្យថាតើទ្វារបងផ្ទះ និងច្រកចូលមានភាពរឹងមាំគ្របគ្រាន់និងសុវត្ថិភាពដែរឫទេ!ទោះបីជាមិនសូវមានប្រាក់ច្រើន តែរបងផ្ទះក៏គួតែសាកសមជាមួយនឹងតម្លៃទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងអស់។ ដើម្បីឲ្យកាន់តែរឹងមាំអ្នកអាចប្រើប្រាស់បំបែងដបដាក់នៅលើរបងផ្ទះ ឬអ្នកគួរប្រើប្រាស់ចម្រឹងដែកពីជាន់ដើម្បីការពារការឲ្យកាន់តែមានភាពប្រសើរ។ ធ្វើដូចនេះគឺបានបង្អាក់ ឬរំខានដល់ដំណើរការលួចរបស់ចោរ។ចម្រឹងដែក៖ម្យ៉ាងទៀតដើម្បីធានាថាផ្ទះរបស់អ្នកមានសុវត្ថិភាពគ្រប់គ្រាន់អ្នកក៏ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយតាំងពីលក្ខណៈនៃទ្វារក្រៅ ទ្វារផ្ទះ គុណភាពសោរទ្វារ បង្អួច និងចម្រឹងដែក គ្រប់ទ្វារបង្អួចទាំងអស់។ ប៉ុន្តែទាក់ទងនឹងចំណុចនេះអ្នកនាងក៏បានណែនាំឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាអគ្គីភ័យ។ វាជាការសំខាន់ដែលអ្នកត្រូវតែធ្វើបង្អួចឲ្យមានភាពរឹងមាំតែក៏សូមធ្វើទ្វារនៅលើបង្អួចបន្ថែមទៀតដើម្បីអាចរំដោះខ្លួនឯងបានក្នុងករណីមានអគ្គីភ័យកើតឡើង។ប្រើអំពូលពន្លឺសេនសឺរ៖អ្នកក៏អាចប្រើអំពូលភ្លើង(Light Motion Sensor) ដែលអាចមានពន្លឺពេលមនុស្សចេញចូល អ្នកអាចដាក់នៅត្រង់ផ្លូវចេញចូល នៃរបងផ្ទះ ប៉ុន្តែប្រហែលជាអ្នកមិនចាំបាច់ដំណើរការគ្រប់២៤ម៉ោងឡើយនោះអ្នកក៏មិនចាំបាច់ចំណាយប្រាក់់ច្រើនដែរ។  វិធីសាស្រ្តផ្សេងៗទៀត៖ អ្នកនាងកល្យាណបានពន្យល់បន្ថែមទៀតពីចំណុចដែលគួរប្រើប្រាស់ក្នុងការការពារលំនៅដ្ឋានពីការចូលលួចយករបស់របរមានតម្លៃពីក្នុងផ្ទះ ដោយអ្នកស្រីបានណែនាំឲ្យប្រើប្រាស់វិធីមួួយចំនួនដូចជា៖  ប្រើប្រាស់រូបភាពក្រដាសបន្លំភ្នែក គួរបើកភ្លើងឲ្យភ្លឺពេលមិននៅផ្ទះ ដាក់ខ្នើយអោបធ្វើដូចជាមនុស្សគេង ដាក់ឧបករណ៍ណាដែលមានសំឡេងនៅក្នុងថតតុ ឫទូ  មានទំនាក់ទំនងល្អជាមួយអ្នកជិតខាង  ហើយមួយទៀតប្រសិនបើទិញទំនិញអ្វីមួួយមិនត្រូវ ឲ្យមានអ្នកផ្សេងដឹងឡើយ (ឧទាហរណ៍មិនត្រូវបោះសំបកឡាំងទំនិញនោះខាងក្រៅឲ្យគេឃើញជាដើម គេនឹងដឹងថានៅក្នុងផ្ទះរបស់អ្នកមានអ្វីខ្លះ) ។ ២. ដំណោះស្រាយដែលមានតម្លៃខ្ពស់៖អ្នកនាងកល្យាណបានលើកឡើងថាមិនថាអ្នកជ្រើសរើសយកដំណោះស្រាយមួយណាទេ ចំណុចត្រូវតែត្រួតពិនិត្យដូចគ្នានោះគឺ បញ្ហាខាងក្រៅ និងបញ្ហាខាងក្នុង ។ ប៉ុន្តែសម្រាប់អ្នកមានលទ្ធភាពគឺពួកគេមានជម្រើស និងភាពងាយស្រួលជាងធម្មតាចំណុចទាំងនោះមានដូចជា៖ទ្វារ និងរបងប្រើដោយប្រព័ន្ធអេឡិចត្រូនិច៖អ្នកអាចដាក់ខ្សែលួសដែលមានចរន្តអគ្គិសនីបន្ថែមនៅលើចម្រឹងដែកនៃរបងផ្ទះករណីនេះគឺមិនធ្វើឲ្យឆក់នោះទេប៉ុន្តែមិនធ្វើឲ្យស្លាប់ទេ។ប្រើអំពូលភ្លើងដែលមានសេនស៊រពេលមានមនុសឆ្លងកាត់៖អាចប្រើប្រាស់អំពូលភ្លើងនេះដើម្បីការពារផ្ទះរបស់អ្នកដោយអាចបើកដំណើរការ២៤ម៉ោង ហើយម្យ៉ាងទៀតអ្នកត្រូវចេះមើលថាតើនៅជុំវិញផ្ទះ អាចមានកន្លែងណាដែលមនុស្សអាចឆ្លងចូលបានដែរតួយ៉ាងដើមឈើជាដើម។ជួលសន្តិសុខ និងបំពាក់កាំមេរ៉ា៖អ្នកអាចជួលសន្តិសុខ និងធ្វើជាបន្ទប់ CMS room  ឲ្យពួកគេនៅមើលតែឲ្យមើលតែបរិវេណខាងក្រៅផ្ទះប៉ុណ្ណោះ។ ករណីមានមនុស្សលួចចូលពួកគេអាចចាត់វិធានការបានភ្លាមៗ។ដាក់សារ៉ែន៖ សារ៉ែនរោទិ៍ជាឧបករណ៍ផ្តល់សញ្ញាល្អបំផុតសម្រាប់អ្នក ក្នុងករណីមានជនចំលែកចូលលុកលុយក្នុងផ្ទះរបស់អ្នក។ការប្រកាសអាសន្នតាមប្រព័ន្ធម៉ាញ៉េទិក៖ដាក់ប្រព័ន្ធម៉ាញ៉េទិក Magnetic Contact Door or Magnetic Break Door នៅជាប់ទ្វារ ឫបង្អួច នៅពេលមានការគាស់បំបែកទ្វារ ឫបង្អួចនោះវានឹងមានសំឡេងរោរិ៍ ឫអាចបញ្ជូនសញ្ញាទៅកាន់ទូរស័ព្ទ ស្មាតហ្វូន។ សម្រាប់ប្រភេទឧបករណ៍សំឡេងរោរិ៍ច្រើនទៀតដូចជា Motion Sensor ប្រតិកម្មទៅនឹងបំលាស់ទីដោយចលនា និង photo beam protector មានសំលេងរោរិ៍ពេលដើរចូលក្នុងបរិវេណទំាងនោះ។ការប្រើប្រាស់ប្រព័ន្ធសោរសុវត្ថិផាព៖សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់គឺមិនចាំបាច់ប្រើប្រាស់សោរធម្មតានោះទេ។ Safe Control ជាជម្រើសល្អបំផុតដោយតម្រូវឲ្យប្រើ Card Reader ទើបអាចបើកទ្វារបាន ឬដោយប្រើប្រាស់ក្រយ៉ៅដៃ។ប្រយ័ត្នឆ្កែកាច!ចំពោះចំណុចនេះមិនថាជាជម្រើសយកដំណោះស្រាយមានតម្លៃទាប ឫដំណោះស្រាយមានតម្លៃខ្ពស់គឺគួតែដាក់ផ្លាកថាប្រយ័ត្នឆ្កែកាច។ វិធីនេះក៏អាចទទួលបានប្រសិទ្ធិភាពល្អដែរ!ស្វែងរកព័ត៌មានបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋានតាមរយៈRealestate.com.kh
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
June 6, 2022, 5:06 p.m.
Realestate News
ពួកយើងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទំាងអស់គ្នាសម្រាប់ការគំាទ្រក្នុងកម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជា លេខ២ ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា នៅក្លឹបកំសាន្ត EPIC!ភ្ញៀវកិត្តិយសដែលបានចូលរួម៖កម្មវិធីនេះត្រូវបានដំណើរការយ៉ាងរលូនប្រកបដោយភាពជោគជ័យដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៦៥០នាក់មកពីគ្រប់ស្ថាប័នរួមមាន៖ ភ្នាក់ងារអចលនទ្រព្យចំនួន៥១ក្រុមហ៊ុន ម្ចាស់គម្រោងអភិវឌ្ឍន៍ចំនួន៣៧ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន២១ ភ្នាក់ងារផ្សព្វផ្សាយចំនួន១៦ ក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ចំនួន៦០ ក្រុមហ៊ុនច្បាប់ចំនួន៧ សភាពាណិជ្ជកម្មចំនួន១៤ ស្ថានទូតនិងមន្រ្តីរដ្ឋាភិបាលជាដើម!ដូចជម្រាបជូនខាងលើមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករមកពីគ្រប់ស្ថាប័ន ដែលញ្ញុំាងឲ្យបរិយាកាសកាន់តែអធិកអធម ហើយភ្ញៀវកិត្តិយសប្រមាណ១១២នាក់គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ៣០នាក់ជានាយកប្រតិបត្តិ ៣៣នាក់ជាអគ្គនាយក ២៣នាក់ជាស្ថាបនិកក្រុមហ៊ុន ៣៤៥នាក់ជាបុគ្គលិកក្រុមហ៊ុនទូទៅ មន្រ្តីរដ្ឋាភិបាលចំនួន២នាក់ ជាពិសេសភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់គឺ ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។កម្មវិធីនេះអាចដំណើរការបានយ៉ាងរលូនក៏ដោយសារមានការចូលរួមពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីមានដូចជា៖ Imperial Crown, Ford, The Piano Shop, Cellcard, Kilat Events, E-Design Photography, Image Printing និង BOSE ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីចាប់រង្វាន់ផ្សងសំណាងក្នុងរាត្រីនោះផងដែរ។ពួកយើងត្រេកអរយ៉ាងខ្លំាងក្នុងការបង្កើនចំនួនបោះពុម្ពទស្សនាវដ្តីដែលកើនឡើងដល់ចំនួន១៥,០០០ក្បាល។  ទស្សនាវដ្តីអចលនទ្រព្យកម្ពុជាអាចរកបាននៅតាមទីតំាងប្រមាណ៨០០កន្លែងនៅទូទំាងប្រទេស។ ទីតំាងទំាងនោះមានដូចជា៖ ផ្ទះគម្រូរបស់គម្រោងអចលនទ្រព្យផ្សេងៗ ក្រុមហ៊ុនអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ស្ថានទូត ហាងកាហ្វេ ភោជនីយដ្ឋាន និងមានជាច្រើនទៀត។ លោកអ្នកអាចអានទស្សនាវដ្តីអ៊នឡាញតាមរយៈគេហទំព័រ ប្រព័ន្ធសារអេឡិកត្រូនិក និងបណ្តាញទំនាក់ទំនងសង្គមដែលមានអ្នកអានជាតិ និងអន្តរជាតិជាង១០,០០០នាក់។រូបភាពនៅក្នុងកម្មវិធី៖ចូលមើលកម្រងរូបភាពទំាងអស់ក្នុងកម្មវិធីនេះ! សូមជួយធ្វើការចែកផ្សាយបន្ត!ប្រញាប់ឡើងសូមធ្វើការកក់ទំព័រពាណិជ្ជកម្មរបស់អ្នកនៅក្នុងទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣!ពួកយើងមានក្តីសោមនស្សរីករាយជម្រាបដំណឹងអំពីទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣នឹងចេញនៅខែមករាឆ្នំា២០១៧។ ពួកយើងបានត្រៀមអត្ថបទសម្រាប់ទស្សនាវដ្តីលេខបន្ទាប់នេះបណ្តើរៗហើយ ក៏ដូចជាម្ចាស់ឧបត្ថម្ភក៏នៅតែគំាទ្រសម្រាប់ទស្សនាវដ្តីលេខ៣នេះផងដែរ។ប្រសិនបើលោកអ្នកចង់ធ្វើការផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីលេខ៣នេះ សូមធ្វើការកក់ទំព័រណាមួយដែលលោកអ្នកពេញចិត្ត សូមបញ្ជាក់ថាទំព័ររពាណិជ្ជកម្មរបស់យើងមានកំណត់។ សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈអ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782សូមអរគុណម្តងទៀតចំពោះការគំាទ្រ! ពួកយើងនឹងរងចំាលោកអ្នកចូលរួមកម្មវិធីសម្ពោធទស្សនាវដ្តីលេខ៣នៅក្នុងខែមករា២០១៧។ កុំខកខានជាមួយកម្មវិធីផ្សេងទៀតរបស់ពួកយើង…សូមរួសរាន់ឡើងធ្វើការទំនាក់ទំនងមកកាន់ពួកយើងដើម្បីធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីបន្ទាប់! ប្រសិនបើអ្នកចាប់អារម្មណ៍ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់លោកអ្នកទៅកាន់ភ្ញៀវកិតិ្តយសសំខាន់ៗនៅក្នុងវិស័យអចលនវត្ថុកម្ពុជា សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈ អ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782Click here to download your free copy!
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យ៖ មួយក្នុងចំណោមមួយរយ
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យ៖ មួយក្នុងចំណោមមួយរយ
June 6, 2022, 5:00 p.m.
Realestate News
Property Buyers & Sellers Advice
ការលក់ផ្ទះពិតជាត្រូវចំណាយពេលក៏ដូចជាពេលវេលាផងដែរ ហើយសំណួរមួយបានចោទសួរឡើងថាតើអ្នកត្រូវជ្រើសរើសភ្នាក់ងារអចលនទ្រព្យរឺក៏អត់ ឬផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា។ វាពិតជាត្រឹមត្រូវណាស់នៅពេលដែលអ្នកចង់លក់អចលនទ្រព្យរបស់អ្នកឱ្យបានឆាប់រហ័ស ទោះជាដោយហេតុផលណាក៏ដោយ។ទាំងនេះមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលអ្នកលក់អាចពិចារណាបានមុនពេលសម្រេចចិត្ត។ផ្សព្វផ្សាយតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា៖ ប្រសិនបើអ្នកចង់លក់ឱ្យបានឆាប់រហ័សនោះការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យហាក់បីដូចជាជម្រើសដ៏ល្អសម្រាប់អ្នក។ មានហេតុផលល្អមួយសម្រាប់អ្នកលក់ អ្នកអាចទទួលបានការផ្សព្វផ្សាយយ៉ាងច្រើន។ ការផ្សព្វផ្សាយអាចធ្វើតាមវិធីជាច្រើនផ្សេងៗគ្នាដូចជាតាមរយៈកាសែត ការបោះពុម្ពផ្សព្វផ្សាយអចលនទ្រព្យ និងតាមរយៈអ៊ីនធើណិត ដើម្បីបញ្ជ្រាបឲ្យមានការការចូលមើលច្រើន។ ផ្សព្វផ្សាយច្រើនមានន័យថាទទួលទទួលបានការចាប់អារម្មណ៏ជាច្រើនពីអតិថិជន។ជម្រើសនេះមានន័យថាព័ត៌មានទាំងអស់អំពីអចលនទ្រព្យរបស់អ្នកត្រូវបានផ្សាយដល់អតិថិជន។ អ្នកទិញអាចយល់ដឹងអំពីអចលនទ្រព្យរបស់អ្នកកាន់តែខ្លាំងឡើង។ ភ្នាក់ងារអចលនទ្រព្យជាច្រើនបច្ចុប្បន្នកំពុងតែប្រើប្រាស់វិធីសាស្រ្ត និងវិធីសាស្រ្តជាច្រើនដើម្បីទាក់ទាញអតិថិជនគោលដៅឱ្យបានកាន់តែច្រើឡើង។គុណសម្បត្តិនៃការប្រើប្រាស់នូវភ្នាក់ងារអចលនទ្រព្យច្រើនគឺមានន័យថាអ្នកកំពុងតែធ្វើការជាមួយមនុស្សជាច្រើន រីឯយុទ្ធសាស្រ្តលក់ក៏មានច្រើនប្រភេទផ្សេងៗពីគ្នា។ វាជាចំណុចសំខាន់អំពីកម្រិតនៃការយល់ដឹងជាច្រើនក៏មានផ្សេងៗគ្នាអំពីវិធីសាស្រ្តនៃការលក់ដែលសាកសមជាមួយអ្នកទិញ។  មានភ្នាក់ងារអចលនទ្រព្យឯកជនដែលមានវិជ្ជាជីវៈផ្ទាល់ខ្លួន ក្នុងការលក់អចលនទ្រព្យរបស់អ្នកដើម្បីឲ្យមានប្រសិទ្ធិភាព។ការជួលការផ្សព្វផ្សាយតាមបណ្ដាភ្នាក់ងារអចលនទ្រព្យមានន័យថាការចរចារទិញបានធ្វើឡើងដាច់ដោយឡែកពីគ្នា។ អ្នកដែលប្រកួតប្រជែងគ្នាមិនមែនជាអ្នកទិញនោះទេ ប៉ុន្តែគឺភ្នាក់ងារអចលនទ្រព្យតែម្ដង។ ហេតុផលនេះអាចធ្វើឲ្យអ្នកខកចិត្តនៅពេលអ្នកសម្រេចចិត្តលក់អចលនទ្រព្យរបស់អ្នកស្របពេលដែលមានអ្នកទិញផ្សេងទៀតឲ្យតម្លៃខ្ពស់ជាង។ផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យដែលឈានមុខគេ៖ចំណុចអំពីភ្នាក់ងារអចលនទ្រព្យដែលឈានមុខគេគឺជាយុទ្ធសាស្រ្តនៃការលក់ ហើយប្រសិនបើមានយុទ្ធសាស្រ្តលក់ត្រឹមត្រូវ អ្នកអាចចំណេញពេលវេលានិងកម្លាំងកាយជាច្រើន។ ការផ្ដោតសំខាន់គឺត្រូវបា្រកដថាអ្នកអាចទទួលបានកិច្ចព្រមព្រៀងល្អមួយដោយមិនទាមទារអ្វីច្រើន។ លក្ខណៈនេះគឺជាការធ្វើឲ្យភ្នាក់ងារអចលនទ្រព្យអាចបត់បែនបានដើម្បីសម្របសម្រួលយុទ្ធសាស្រ្តរបស់ពួកគេដោយផ្អែកទៅលើតម្រូវការរបស់អ្នក និងមតិយោបល់របស់អ្នកទិញ។អ្នកអាចជួលអ្នកអាជីពម្នាក់ដែលមានជំនាញសម្រាប់ប្រភេទអចលនទ្រព្យរបស់អ្នកផងដែរ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ឲ្យឃើញថាមនុស្សម្នាក់មានសមត្ថភាពអាចធ្វើបានល្អជាង។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានយ៉ាង ត្រឹមត្រូវ។ការមានភ្នាក់ងារអចលនទ្រព្យល្អធ្វើឱ្យមានភាពងាយស្រួលដល់អ្នកទិញ ពួកគាត់ពិចារណាអំពីតម្រូវការផ្ទាល់ខ្លួនរបស់គេជាជាងអ្វីទំាងអស់។ ត្រូវប្រាកដធ្វើឲ្យអ្នកទិញមានភាពច្បាស់លាស់ និងផ្តល់ទំនុកចិត្តក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទិញ។ភ្នាក់ងារអចលនទ្រព្យដែលល្អពេលខ្លះពួកគេផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យខ្លះវិញមិនមានការផ្តល់ជូនសេវាបែបនេះឡើយ។ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យតែមួយវាក៏មានផលអវិជ្ជមានផងដែរ នៅពេលដែលអ្នកជ្រើសរើសតែភ្នាក់ងារតែមួយក្រុមហ៊ុន ការផ្សព្វផ្សាយព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកវាមិនសូវទូលាយ។ មួយវិញទៀតការគិតប្រាក់កម្រៃជើងសារភ្នាក់ងារអចលនទ្រព្យខ្លះអាចគិតថ្លៃពីអ្នកតាមតែចិត្តដែលគ្មានតម្លៃមួយច្បាសលាស់ ទំាងអស់នេះជាផ្នែកមួយនេៃហានិយភ័យនៃការជ្រើសរើស ភ្នាក់ងារអចលនទ្រព្យតែមួយ។សូមចងចាំថាអ្នកក៏មានតួនាទីសំខាន់នៅក្នុងដំណើរការលក់នេះផងដែរ មិនថាអ្នកជ្រើសរើសយកជម្រើសយកភ្នាក់ងារអចលនទ្រព្យណាមួយ តើវិធីសាស្រ្តមួយណាដែលអ្នកគិតថានឹងអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក ហើយថាតើការខិតខំប្រឹងប្រែងកម្រិតណាក្នុងការងារមួយនេះគឺអាស្រ័យទៅលើអ្នក។ សូមជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យមួយណាដែលអ្នកចង់បាន! ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh!
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ
June 7, 2022, 5:48 a.m.
Realestate News
ក្រុងព្រះសីហនុកំពុងតែទាក់ទាញចំណាប់អារម្មណ៏ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនពីព្រោះតែខេត្តមួយនេះមានឆ្នេរសមុទ្រស្រស់ស្អាត។ ប៉ុន្តែវាមិនត្រឹមតែមានឆ្នេរស្រស់ស្អាត់ប៉ុណ្ណោះទេវាថែមទាំងមានទេសភាពដ៏ទាក់ទាញដែលធ្វើឱ្យភ្ញៀវទេសចរមកកំសាន្តឥតឈប់ឈរផងដែរ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញ ជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើងក្នុងខេត្តព្រះសីហនុត្រូវបានចាត់ទុកជាអាទិភាព តួយ៉ាងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គម្រោងសាងសង់ផ្លូវនិងស្ពានចំនួនបីកន្លែង។ គម្រោងសាងសង់ផ្លូវ១ដែលនឹងត្រូវបានសាងសង់ក្នុងភាពជាដៃគូគឺផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងផ្លូវនេះត្រូវបានគេដាក់ឈ្មោះថាផ្លូវជាតិលេខ១១ហើយមានទំហំទឹកប្រាក់ប្រមាណ១,៩ពាន់លានដុល្លារ។ក្នុងខេត្តនេះផងដែរក៏មានព្រលាយន្តហោះអន្តរជាតិព្រះសីហនុដែលជាព្រលានយន្តហោះដែលធំបំផុតក្នុងប្រទេសនាពេលបច្ចុប្បន្ន។ នេះបើយោងតាមលោក លោក ស៊ីន ចាន់សិរីវុត្ថា ដែលជាអគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ គម្រោងសាងសង់ផ្លូវរថភ្លើងThe Royal Railways ផងដែរក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យនេះតាមយយៈសេវាកម្មរថភ្លើងរបស់ខ្លួន ដែលគម្រោងផ្លូវរថភ្លើងនេះតភ្ជាប់ពីខេត្តព្រះសីហនុទៅកំពត កែប និង ភ្នំពេញ។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖  ខុនដូការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ក្នុងខេត្តមួយនេះពីព្រោះតែមានលំហូរភ្ញៀវទេសចរជាច្រើនក្នុងតំបន់នេះ បច្ចុប្បន្នខេត្តមួយនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាជម្រើសទីតំាងអភិវឌ្ឍន៏ខុនដូដ៏ល្អប្រសើរ។ហើយគម្រោងមួយទៀតដែលនឹងចាប់ផ្ដើមសាងសង់ឆាប់ៗក្នុងខេត្តព្រះសីហនុគឺគម្រោងខុនដូរប្រណិត D’Seaview វាមានចម្ងាយធ្វើដំណើរប្រហែលជាង១ម៉ោងពីឆ្នេរសុខា។ គម្រោងអភិវឌ្ឍន៏ចម្រុះដែលមានទំាងលំនៅដ្ឋាន និងប្រភេទលំនៅដ្ឋានពាណិជ្ជកម្ម។ ខុនដូនេះផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ សួនផ្កាខៀវខ្ចី សន្តិសុខ២៤ម៉ោង និងមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត់ទៀតផង។ ហើយក៏មានគម្រោងខុនដូដទៃទៀតរួមមាន៖ គម្រោង Blue Bay និង Royal Bayview គម្រោង Royal Bayview រំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០១៩។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុគឺជាកម្លាំងសេដ្ឋកិច្ចរបស់ខេត្តនិងប្រទេស។ វាជាគោលដៅអភិវឌ្ឍន៍ស្របតាមនយោបាយអភិវឌ្ឍន៍របស់ចិនដែលមានឈ្មោះថា “ក្រវ៉ាត់មួយផ្លូវមួយ” ដែលគម្រោងផ្លូវនេះគឺជាផ្លូវសូត្រពាណិជ្ជកម្មអន្តរជាតិក្នុងសតវត្សរ៍ទី២១ គម្រោងនេះត្រូវបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងព្រះសីហនុ និងក្រុងWuxiរបស់ប្រទេសចិនដែលជាទីក្រុងភ្លោះ។ ប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន SSEZ លោក Chen Jiangang បាននិយាយថា “ជំហានដំបូងនៃគម្រោងរបស់យើងត្រូវបានបញ្ចប់ហើយយើងបានសាងសង់ក្នុងផ្ទៃដីទំហំ៥គីឡូម៉ែត្រការ៉េ ដោយមានហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ និងការផ្គត់ផ្គង់ភ្លើង ក៏ដូចជាសម្ភារៈបរិក្ខា និងប្រព័ន្ធទូរគមនាគមន៏។ តំបន់ពាណិជ្ជកម្មរបស់យើងឆ្លើយតបតាមស្តង់ដាអន្តរជាតិ ក៏ដូចជាការរស់នៅ  ផលិតកម្ម និងបរិស្ថានជុំវិញ។ ជាមួយគ្នាផងដែរនោះវាក៏ជាតំបន់ពាណិជ្ជកម្មធំបំផុតក្នុងប្រទេសកម្ពុជា តំបន់ពាណិជ្ជកម្មនោះរួមមាន ១០២ក្រុមហ៊ុនហើយដែលអាចផ្ដល់ការងារដល់ប្រជាជនជាង១៦ពាន់នាក់។” គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ Smart Cityរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានទៅទីក្រុងសេអ៊ូលប្រទេសកូរ៉េត្បូងកាលពីខែសីហាកន្លងទៅនេះដើម្បី ចុះហត្ថលេខលើអនុស្សរណៈយោគយល់ ជាមួយប្រទេសកូរ៉េខាងត្បូងស្តីអីពីការអភិវឌ្ឍន៍ក្រុងព្រះសីហនុប្រែក្លាយទៅជា “Smart City”។ គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ កំពង់ផែទឹកជ្រៅ កំពង់ផែក្រុងព្រះសីហនុត្រូវបានចាត់ទុកជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា ថ្មីៗនេះក្រុមមន្រ្តីកំពង់ផែបាន ទៅចូលរួមក្នុងកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៣៧ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តនិងប្រព័ន្ធគ្រប់គ្រងនិងវិធីសាស្រ្តកែលម្អនៃការធ្វើពាណិជ្ជកម្មតាមសមុទ្រ។អគ្គនាយកប្រតិបត្តិនៃកំពង់ផែស្វយ័តព្រះសីហនុ លោក លូ គីមឈុន បានពន្យល់ថា “យើងចង់ឱ្យមាននិតិវិធីពាណិជ្ជកម្មងាយស្រួលចំពោះកំពង់ផែទាំងអស់ក្នុងប្រទេសជាសមាជិកអាស៊ាន ហើយបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងនាវា។”លោកក៏បានលើកឡើងដែរថាការប្រើប្រាស់ម៉ាស៊ីនទំនើបៗអាចជួយឱ្យមានភាពងាយស្រួលដល់ប្រតិបត្តិការកំពង់ផែ។ លោកបាននិយាយថា “ចំណតកំពង់ផែកម្ពុជាត្រូវតែចាប់ផ្ដើមប្រើប្រាស់ទិន្នន័យអេឡិចត្រូនិច និងបង្កើនគុណភាពចំណតរបស់ខ្លួនដើម្បីកាត់បន្ថយប្រតិបត្តិការដែលមិនមានប្រសិទ្ធិភាព ហើយទាក់ទាញនាវាកាន់តែច្រើនឡើងមកចតក្នុងផែរបស់យើង។”កំពង់ផែជើងទឹកអន្តរជាតិព្រះសីហនុធ្លាប់ទទួលបានប្រាក់ចំណូលយ៉ាងច្រើនទោះបីជាមានការថយចុះការចូលចតក៏ដោយ កំណើនពី១០ទៅ១៥% ក្នុងមួយឆ្នាំនេះបើយោងតាមរបាយការណ៏កាលពីឆ្នាំ២០១៥។សម្រស់ទេសភាពក្រុងព្រះសីហនុធ្វើឱ្យមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លំាង កំណើនទេសចរបានកើនឡើងយ៉ាងច្រើនជាពិសេសនៅក្នុងទីក្រុង។  ទីក្រុងមាត់សមុទ្ររបស់ប្រទេសកម្ពុជាដ៏ស្ងាត់ច្រងំមួយនេះនឹងប្រែខ្លួនទៅជាទីក្រុងឋានសួគ៌មួយយ៉ាងពិតប្រាកដ៕ស្វែងយល់បន្ថែមអំពីគ្រាប់គុជរបស់កម្ពុជា៖ ក្រុងព្រះសីហនុClick here to download your free copy!
J-Tower 3 - News Banner KH
ការណែនាំស្តីពីសន្តិសុខលំនៅដ្ឋាន និងអាជីវកម្ម
ការណែនាំស្តីពីសន្តិសុខលំនៅដ្ឋាន និងអាជីវកម្ម
June 6, 2022, 5:05 p.m.
Realestate News
សន្តិសុខលំដៅដ្ឋាន ឫអាជីវកម្មគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្ម ហើយចំណុចទាំងនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាទៅតាមលក្ខណៈបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាថារាល់អចលនទ្រព្យរបស់អ្នកគឺពិតជាមានសុវត្ថិភាព១០០%។ អ្នកនាង ស៊ឹម កល្យាណ ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Global Security Solution(GSS) បានចូលរួមនៅក្នុងកម្មវិធី Realestate.com.kh និងបានពិភាក្សាអំពីប្រធានបទនៃការការពារសន្តិសុខលំនៅដ្ឋាន និងអាជីវកម្មទៅតាមវិជ្ជាជីវៈត្រឹមត្រូវ។ ខាងក្រោមជាការណែនាំអំពីលក្ខណៈទូ ទៅនៃហានិភ័យ និងការប្រុងប្រយ័ត្នទុកជាមុនសម្រាប់ការការពារលំនៅដ្ឋាន។ អ្វីទៅជាភាពប្រថុយប្រថាន?អ្នកនាង កល្យាណ បាននិយាយថាភាគច្រើនបញ្ហាដែលម្ចាស់លំនៅដ្ឋាន និងអាជីវកម្មដែលបានជួបប្រទះមានដូចជា៖ ចោរលួចគាស់ផ្ទះ ចោរប្លន់ និងចាប់ជំរិត និងអគ្គិភ័យជាដើម។ អ្នកស្រីពន្យល់ទៀតថាសម្រាប់ចោរប្លន់អាចជាការប្លន់នៅនឹងមាត់របងចូលក្នុងផ្ទះ ឫក្បែរផ្ទះ ចំណែកឯការចាប់ជម្រឹតវិញអាចនៅក្នុងផ្ទះ ឫនៅកន្លែងផ្សេងៗទៀតដើម្បីទាមទារយកទ្រព្យសម្បត្តិុ ទាំងនេះអាចបង្កគ្រោះថ្នាក់ដែលអាចឈានដល់អាយុជីវិតជាដើម។ តើយើងអាចធ្វើដូចម្តេចដើម្បីដឹងពីការការពារផ្ទះ ឫអាជីវកម្មរបស់យើង?ទាក់ទងជាមួយចំណុចនេះអ្នកនាងបានណែនាំថា សម្រាប់ដំណោះស្រាយដែលល្អបំផុតគឺយើងត្រូវស្វែងរកអ្នកដែលមានជំនាញពីក្រុមហ៊ុនសន្តិសុខឯកជនត្រួតពិនិត្យលំនៅដ្ឋាន និងកន្លែងអាជីវកម្មដោយផ្ទាល់ ជំហានបន្ទាប់នោះយើងនឹងទទួលបានដំបូន្មានណែនាំពីការរៀបចំការការពារ។ ដំណោះស្រាយមួយទៀត គឺយើងអាចទាក់ទងទៅកាន់សមត្ថកិច្ចបើអាចធ្វើបានព្រោះសមត្ថកិច្ចសុទ្ធ តែជាអ្នកទទួលបានការហ្វឹកហ្វឺនជំនាញពីការការពារយ៉ាងច្បាស់លាស់។ ជាមួយគ្នានេះដែរលោកស្រីក៏បានលើកឡើងពីដំបូន្មានមួយចំនួនក្នុងការត្រួតពិនិត្យលំនៅដ្ឋាន ដើម្បីឲ្យការការពារលំនៅដ្ឋានកាន់តែមានប្រសិទ្ធិភាព។ អ្នកនាងបានបង្ហាញពីចំណុចគួរយល់ដឹងចំនួន២ដែលលោកអ្នកអាចធ្វើការត្រួតពិនិត្យបានដោយខ្លួនឯង។បញ្ហាខាងក្រៅ៖ អ្នកនាងបានពន្យល់ថាបញ្ហាខាងក្រៅសំដៅទៅដល់ទិដ្ឋភាពខាងក្រៅនៃលំនៅដ្ឋានរួមមានទីតាំងថាតើជាតំបន់អសុវត្ថិភាព មានចោរលួច ចោរប្លន់ ឫចោរឆក់ដែរឫទេ។ យើងក៏អាចពិនិត្យលើផ្លូវចេញចូលផ្ទះថាតើមានព្រៃមានភាពងងឹតឫក៏អត់! ចំណុចមួយទៀតត្រូវពិនិត្យទៅលើរបងផ្ទះថាតើមានភាពរឹងមាំគ្រប់គ្រាន់ដែរឫទេ។! បើនិយាយពីបរិវេណតួផ្ទះវិញអ្នកនាងនិយាយថាត្រូវតែពិនិត្យទៅលើទ្វា និងបង្អួចក្រោមថាតើមានភាពរឹងមាំដែរឫទេ ហើយសម្រាប់ជាន់ទីមួយឡើងទៅត្រូវប្រយ័ត្នជាមួយទ្វារបង្អួចនៅជាប់រានហាល។ បញ្ហាខាងក្នុង៖ចំពោះបញ្ហាខាងក្នុងអ្នកនាងកល្យាណបានលើកឡើងថាត្រូវយកចិត្តចិត្តទុកដាក់ជាមួយមនុស្សខាងក្នុងដែលជាអ្នករស់នៅជាមួយយើង រួមមានអ្នកបម្រើ និងបើករថយន្ត នេះមានន័យថាយើងត្រូវត្រួតពិនិត្យពីប្រវត្តិរបស់អ្នកទាំងនេះឲ្យបានច្បាស់លាស់។អ្នកនាងបានបន្ថែមថា "យើងត្រូវមានភាពច្បាស់លាស់ ឫឲ្យដំណឹងជាមុនឲ្យបានច្បាស់លាស់នឹងអនុញ្ញាតឲ្យមានអ្នកថ្មីចូលក្នុងផ្ទះដូចជាអ្នកផ្ញើអីវ៉ាន់ ជាងជួសជុល ឫអ្នកតខ្សែកាបជាដើម។ ចំណុចមួយផ្សេងទៀតយើងត្រូវមានបញ្ជីលេខទំនាក់ទំនងសង្គ្រោះបន្ទាន់បិទនៅកន្លែងណាដែលងាយស្រួលរក។ "អានអត្ថបទបន្ថែមអំពីការការពារសន្តិសុខលំនៅដ្ឋានក្នុងប្រទេសកម្ពុជា!Click here to download your free copy!
ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា
ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា
June 6, 2022, 11:03 p.m.
Realestate News
ការឃ្លាតឆ្ងាយពីផ្ទះអាចមានអារម្មណ៏ស្រងូតស្រងាត់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែស្នាក់នៅក្នុងលំនៅដ្ឋានដែលមានភាពប្រណិតអាចជួយឱ្យពួកគេមានអារម្មណ៏ស្រស់ស្រាយជាងមុន។ មនុស្សមួយចំនួនចូលចិត្តបន្ទប់ធំទូលាយ មួយចំនួនចង់បានកន្លែងមានសេវាកម្មល្អ មួយចំនួនចង់បានកន្លែងមានទេសភាពទីក្រុងស្អាត ហើយមួយចំនួនទៀតគ្រាន់តែចង់បានកន្លែងដែលមានទេសភាពស្រស់ស្អាតនៅជុំវិញពួកគេប៉ុណ្ណោះ។សម្រាប់ Angelina Jolie វិញចូលចិត្តរស់នៅកន្លែងដែលនាងអាចសម្របខ្លួនរបស់នាងជាមួយនឹងវប្បធម៌នោះបាន។ ហើយនោះជាហេតុផលដែលធ្វើឲ្យអ្នកនាងជ្រើសរើសយកភូមិបៃតងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zannier Hotels។តើវាចាប់ផ្តើមដោយរបៀបណា៖នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនលើកមកហើយ ថ្ងៃមួយនាងបានចាប់អារម្មណ៍នឹងផ្ទះលំហែកាយបែបខ្មែរដែលមានឈ្មោះថាភូមិបៃតងតាមរយៈទស្សនាវដ្តី។ វាជាពេលវេលាដ៏ល្អបំផុតនាងបានមកសម្រាកលំហែនៅទីនេះបន្ទាប់ពីបានថតភាពយន្តដែលមានចំណងជើងថា First They Killed My Father។ នាងបានចំណាយពេលវេលាផ្ទាល់ខ្លួនជាឯកជនជាមួយក្រុមគ្រួសារប្រមាណ៣ទៅ៤ខែនៅក្នុងផ្ទះលំហែកាយដ៏ប្រណិតមួយនេះ។លោក Arnaud Zannier ដែលជាស្ថាបនិកសណ្ឋាគារ Zannier Hotels បានលើកឡើង រឿងមួយគឺ Shiloh ដែលជាកូនម្នាក់ក្នុងចំណោមកូនរបស់អ្នកនាង Jolie បានដាក់តង់មួយក្នុងសួនច្បារ។ ក្នុងពេលជាមួយគ្នានោះដែរនាង Jolie បាននិយាយថា “ភូមិបៃតគឺជាកន្លែងដែលល្អបំផុតរបស់ប្រទេសកម្ពុជាសម្រាប់អ្នកចង់បានភាពស្ងប់សុខ និងជាកន្លែងពិសេសតែមួយគត់ក្នុងប្រទេស។”លោក Zannier បានបន្តទៀតថា “នាងJolieពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារតែ ភាពសាមញ្ញ ស្រស់ស្អាត និងពោរពេញដោយមនោសញ្ចេតនា។  ពួកយើងបានព្យាយាមនាំយកភាពដើមរបស់កម្ពុជាមករំលេចក្នុងបរិវេណនៃសណ្ឋាគារនេះ។”អំពីសណ្ឋាគារ៖ភូមិបៃតងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាប្រភេទវីឡាលំហែកាយលំដាប់ផ្កាយប្រំា ប៉ុន្តែកត្តាមួយដែលធ្វើឲ្យអ្នកនាង Angelina Jolie ពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារទេសភាពវាលស្រែ និងកសិករ។ ជាងនោះទៅទៀតរមណីយដ្ឋាននេះមានផ្ទៃដីទំហំជាង៣ហិចតា ជាមួយនឹងទេសភាពបៃតងខៀវស្រងាត់។ មានវីឡាសរុបចំនួន៤៥ដែលជាស្ថាបត្យកម្ម និងរចនាបទរបស់ខ្មែរយើងពិតៗ មានវីឡាចំនួន២៥មានដំបូលដែលមានរានហាលខាងមុខលក្ខណៈឯកជន និងវីឡាចំនួន២០ផ្សេងទៀតមានអាងហែលទឹកឯកជន។ភូមិបៃតងក៏ផ្ដល់ជូននូវកន្លែងសម្រាប់លំហែកាយដោយមានផ្តល់ជូនសេវាកម្មម៉ាស្សា និងស្ប៉ា រួមមានចំនួន៧បន្ទប់ បន្ទប់ស្ទីម១ សូណា១  ក្នុងសណ្ឋារគារនោះផងដែរក៏មានកន្លែងហាត់យូហ្កា អាងហែលទឹកទំហំ ៥០ម៉ែត្រ និងកន្លែង ហាត់ប្រាណ១។ អ្នកកំពុងតែស្វែងរកសណ្ឋាគារមែនទេ? ស្វែងរកអចលនទ្រព្យពាណិជ្ជកម្មសម្រាប់ជួល និងលក់ក្នុង ប្រទេសកម្ពុជាឥឡូវនេះ! Click here to download your free copy!
តើនឹងមានវិបត្តិឥណទាននៅក្នុងវិស័យអចលនទ្រព្យកើតមានឡើងដែរឬទេ?
តើនឹងមានវិបត្តិឥណទាននៅក្នុងវិស័យអចលនទ្រព្យកើតមានឡើងដែរឬទេ?
June 6, 2022, 5:05 p.m.
Realestate News
មានការជជែកពិភាក្សាអំពីវិបត្តិឥណទានក្នុងប្រទេសកម្ពុជាហើយសំនួរដដែលៗបានចោទសួរឡើងថាតើនឹងមានវិបត្តិឥណទានកើតមានឡើងដែរឬទេ? ក្នុងកម្មវិធី Realestate.com.khTV បានពិភាក្សាជាមួយលោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍ BTV អំពីប្រធានបទនេះ។មានមតិមួយចំនួនលើកឡើងពីក្តីបារម្ភជុំវិញកំណើនឥណទានហួសកំណត់នៅក្នុង ឧស្សាហកម្មអចលលនទ្រព្យប្រទេសកម្ពុជាជាមួយនឹងការភ័យខ្លាចលើវិបត្តិឥណទាននៅពេលអនាគត។ ស្ថាប័នហិរញ្ញវត្ថុក្នុងពេលថ្មីៗបង្ហាញថាកំណើនឥណទានគឺមានជាមធ្យម ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងនេះគឺផ្តោតសំខាន់ក្នុងវិស័យអចលនទ្រព្យ តើអ្នកមានមតិយោបល់អ្វីខ្លះពាក់ព័ន្ធចំណុចនេះ?នៅពេលដែលមានការកើនឡើងឥណទាន យើងឃើញថាមានចំណុចវិជ្ជមានផងចំណុចអវិជ្ជមានផង។ ចំណុចវិជ្ជមាននោះគឺថានៅពេលដែលឥណទានកើនឡើងនោះនឹងមានលំហូរសាច់ប្រាក់ទៅកាន់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ នៅពេលដែលពលរដ្ឋប្រើប្រាសសាច់ប្រាក់ចំគោលដៅ ដោយបង្កើតអាជីវកម្មមួយដែលមានផែនការច្បាស់លាស់ក៏ដូចជាការពង្រីកអាជីវកម្មឲ្យកាន់តែធំជាងមុនជាដើម  សកម្មភាពទំាងនេះគឺបានបង្កើនការងារជូនប្រជាពលរដ្ឋ។ យោងទៅតាមភាសាសេដ្ឋកិច្ចនៅពេលដែលសាច់ប្រាក់ធ្វើចរាចរចុះឡើងវាបង្ហាញអំពីផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច។ចំណែកឯផលអវិជ្ជមានវិញនៅក្នុងលក្ខខណ្ឌមួយដែលអត្រាកំណើនឥណទានឡើងលឿនពេកនោះវានឹងបង្កឲ្យមានវិបត្តិ ជាក់ស្តែងអត្រាកំណើនទំហំឥណទានរាប់បញ្ចូលទំាងធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានកើនឡើងរហូតដល់ប្រមាណ៦៥%ក្នុងឆ្នំា២០១៥ នៃកំណើនផលិតផលក្នុងស្រុកសរុបដែលបង្ហាញសញ្ញាណគ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិ។ដំណឹងល្អមកវិញទំហំឥណទានរបស់យើងបានថយមកវិញក្នុងឆ្នំា២០១៦វាបានកាត់បន្ថយហានិភ័យរួចទៅហើយ។ ការផ្តល់កម្ចីត្រូវបានកាត់បន្ថយពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការស្នើប្រាក់កម្ចីត្រូវបានរឹតបណ្តឹងលក្ខខណ្ឌយ៉ាងខ្លំាងនៅពេលថ្មីៗនេះ។អ្នកគិតថានឹងអាចមានការដួលរលំទីផ្សារអចលនទ្រព្យម្តងទៀតដូចកាលពីឆ្នាំ ២០០៨ ដែរឫទ?ចំលើយយ៉ាងខ្លីគឺមិនអាចទៅរួចទេ! ជាក់ស្តែងវិបត្តិអចលនទ្រព្យឆ្នំា២០០៨មិនមែនផ្តើមចេញពីកម្ពុជានោះទេវាជាវិបត្តិសកលផ្តើមចេញពីសហរដ្ឋអាមេរិក។ ទោះបីជាទីផ្សារអចលនទ្រព្យ ប្រទេសកម្ពុជាមានភាពយឺតយ៉ាងណាក្តី ប៉ុន្តែអ្នកវិនិយោគមានភាពវ័យឆ្លាត និងមានបទពិសោធន៍យ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យ ពួកគាត់មានការប្រុងប្រយ័ត្នជាងមុន និងមានគោលដៅច្បាស់លាស់ក្នុងការវិនិយោគ។ មួយវិញទៀតរដ្ឋាភិបាលបានចេញច្បាប់មួយចំនួនដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានវិបត្តិហិរញ្ញវត្ថុនៅក្នុងវិស័យអចលនទ្រព្យ។ តើស្ថាប័នហិរញ្ញវត្ថុគួរបន្តផ្តល់ឥណទានជូនប្រជាពលរដ្ឋឬយ៉ាងណា? ខ្ញុំគិតថាគួរតែបន្តផ្តល់ឥណទានជូនប្រជាពលរដ្ឋប៉ុន្តែការផ្តល់ជូនត្រូវមានកម្រឹតនិងលក្ខណ្ឌច្បាស់លាស់។ នៅពេលផ្តល់ឥណទានដល់ប្រជាពលរដ្ឋវាក៏ជាការរួមចំណែកជួយដល់កម្រឹតជីវភាពរបស់ពួកគាត់។ ហើយសម្រាប់កម្ចីទិញផ្ទះវាសាកសម្យនឹងប្រជាជនដែលមានកម្រឹតជីវភាពមធ្យម។ ការផ្តល់ជូនឥណទានបែបនេះគឺជាការផ្តល់ជូននូវការរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋឲ្យប្រសើរឡើង ហើយគ្រឹះស្ថានហិរញ្ញវត្ថុក៏ទទួលបានប្រាក់ចំណេញផងដែរ។ប៉ុន្តែក្នុងករណីកំណើនប្រាក់កម្ចីកើនច្រើនពេក នោះអាចបង្កឲ្យមានវិបត្តិកាន់តែច្រើនជាក់ស្តែងដូចវិបត្តិសេដ្ឋកិច្ចពិភពលោកផ្តើមចេញពីសហរដ្ឋអាមេរិក។ ដើមហេតុដោយសារតែការផ្តល់ប្រាក់កម្ចីទិញអចលនទ្រព្យច្រើនហួសកំណត់ដោយមានលក្ខខណ្ឌធូររលុងពេក ប្រជាពលរដ្ឋទិញផ្ទះមិនត្រឹមតែស្នាក់នៅប៉ុណ្ណោះទេ ពួកគេទិញដើម្បីយកវិនិយោគដល់ដំណាក់កាល ឥណទានទំាងនោះជាប់គំាងមិនអាចសងត្រលប់មកវិញបាន ធ្វើឲ្យវិស័យអចលនទ្រព្យជួបវិបត្តិរាលដាលដល់វិស័យសេដ្ឋកិច្ច ទំាងមូលផងដែរ។ដូចនេះស្ថាប័នហិរញ្ញវត្ថុទំាងនោះត្រូវគិតគូរឲ្យដិតដល់មុននឹងផ្តល់ប្រាក់កម្ចី ការផ្តល់ជូនត្រូវមានកម្រឹត និងមានលក្ខខណ្ឌច្បាស់លាស់ដើម្បីធានាសុវត្ថិភាពក្នុងការសងត្រលប់មកវិញ។ ស្ថាប័នហិរញ្ញវត្ថុមិនអាចបិទការផ្តល់ប្រាក់កម្ចីភ្លាមៗបានទេ ដូចនេះត្រូវធ្វើការថ្លឹងថ្លែងអំពីការផ្គត់ផ្គង់ តម្រូវការ និងទំហំប្រាក់កម្ចីឲ្យមានតម្លាភាព  ដើម្បីជួយទៅដល់ស្ថាប័នហិរញ្ញវត្ថុផង ប្រជាពលរដ្ឋផង ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនៃម៉ាក្រូសេដ្ឋកិច្ចទំាងមូល៕អានបន្ថែមអំពីព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.khClick here to download your free copy!
គម្រោងសាងសង់អគារប៊ូឌីញថ្មីក្នុងតម្លៃ៨០លានដុល្លារ
គម្រោងសាងសង់អគារប៊ូឌីញថ្មីក្នុងតម្លៃ៨០លានដុល្លារ
June 6, 2022, 5:05 p.m.
Realestate News
យើងសង្កេតឃើញថាអំឡុងពេលជាង២ទស្សវត្សរ៍ចុងក្រោយអគារចាស់ៗនៅក្នុងទីក្រុងភ្នំពេញជាច្រើនត្រូវបានផ្លាស់ប្តូរ និងកំទេចចោលក្រោមរូបភាពអភិវឌ្ឍន៍។ អគារប៊ូឌីញដែលត្រូវបានប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាក្នុងក្រុងភ្នំពេញបានស្គាល់ ហើយក៏ជាអគារមួយក្នុងចំណោមអគារចាស់មួយចំនួនដែលអាចនៅតែមានវត្តមាននៅកណ្តាលទីក្រុងភ្នំពេញ។ គ្រប់គ្នាតែងតែរងចំាមើលពីអនាគតនៃអគារដ៏ចំណាស់មួយនេះ! យោងតាមប្រភពព័ត៌មានពីវិទ្យុបារំាងអន្តរជាតិបានឲ្យដឹងថា អគារប៊ូឌីញនឹងត្រូវរៀបចំសាងសង់ឡើងវិញជាមួយទឹកប្រាក់ ៨០លានដុល្លារដែលជាគម្រោងរបស់ក្រសួងរៀបចំដែនដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយនឹងក្រុមហ៊ុនជប៉ុនArakawa។ ដោយមានការលើកឡើងពីសភាពចាស់ទ្រុឌទ្រោមរបស់សំណង់អគារប៊ូឌីញ ដែលអាចនឹងបង្កផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋរស់នៅទីនោះ ទើបក្រសួងដែនដីនគរូបនីយកម្ម និងសំណង់សហការជាមួយនឹងក្រុមហ៊ុនជប៉ុនបានផ្តួចផ្តើមគម្រោងសាងសង់អគារនេះជាថ្មី។ នៅថ្ងៃព្រហស្បតិ៍ទី២៧តុលាប្លង់មេរបស់គម្រោងត្រូវបានបង្ហាញនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីភាគីតំណាងសហគមន៍ប៊ូឌីញ និងអង្គការសង្គមស៊ីវិលជាប់ពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ជា សុផារ៉ាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីនៃក្រសួងរៀចចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្តែងនូវភាពជឿជាក់លើគម្រោងនេះថានឹងអាចផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញយ៉ាងពិតប្រាកដ។ គម្រោងអគារប៊ូឌីញថ្មីនឹងមានកម្ពស់២១ជាន់ មានចំណតរថយន្ត៣ជាន់ កន្លែងលក់ដូរ១ជាន់ កន្លែងស្នាក់នៅ៥ជាន់ ហើយចាប់ពីជាន់ទី៩ឡើងទៅជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន។ ប្រសិនបើប្រជាពលរដ្ឋយល់ព្រមតាមសំណើរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ អគារប៊ូឌីញថ្មីនឹងលេចចេញជារូបរាងឡើងក្នុងរយៈពេល៤ឆ្នំាខាងមុខ។ សូមជម្រាបផងដែរថាអគារប៊ូឌីញជាអគារចំណាស់មួយដែលបានសងសង់ឡើងក្នុងសម័យសង្គមរាស្រ្តនិយមដែលមានឈ្មោះដើមថាអគារស្នាក់នៅសាលាក្រុង។ អគារនេះត្រូវបានរចនាដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ ដែលសហការជាមួយនឹងស្ថាបត្យកររុស្ស៊ី ឡាឌីម៊ា បូឌៀនស្គី (Vladimir Bodiansky) ដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅក្នុងឆ្នំា១៩៦៣៕ អានអត្ថបទទាក់ទងនឹងព័ត៌មានអចលនទ្រព្យដែលកើតឡើងនៅពេលថ្មីៗនេះ!Click here to download your free copy!
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
June 7, 2022, 5:07 a.m.
Realestate News
Property Buyers & Sellers Advice
អគ្គនាយកដ្ឋានពន្ធដារ(GDT)បានពន្សារពេលនៃការបង់ពន្ធមុនសម្រាប់ម្ចាស់អចលនទ្រព្យទាំង អស់ឲ្យបានបង់ពន្ធមុនពេលកំណត់។  កាលបរិច្ឆេទជាទូទៅធ្វើនៅថ្ងៃទី ៣០ ខែកញ្ញា រាល់ឆ្នាំ។ ដោយឡែកឆ្នាំរយៈពេលបង់ពន្ធបានពន្យារទៅដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ យូរជាងមុន រយៈពេលមួយខែ។  “អចលនវត្ថុ”គឺសំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នៅលើដីនោះ។ អគ្គនាយកដ្ឋានពន្ធដារបានចេញសារាចរណ៏ណែនាំជាផ្លូវការចំនួនពីរគឺសារចរណ៏លេខ១២៧២៣ និង១៣៤៦៦ដោយបញ្ជាក់ថាម្ចាស់អចលនវត្ថុទាំងអស់ត្រូវបញ្ជូនឯកសារពាក់ព័ន្ធបង់ពន្ធ និងប្រាក់បង់ពន្ធរបស់ខ្លួនទៅតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។សារាចរណ៏លេខ ១៣៤៦៦ បានបង្គាប់ឱ្យម្ចាស់អចលនវត្ថុវដែលបានចុះបញ្ជីបង់ពន្ធឆ្នាំ២០១៦នៅតាមសាខាឬការិយាល័យណាមួរបស់អគ្គនាយកដ្ឋានពន្ធដារទាំងអស់ដែលត្រូវបង់ពន្ធអចលនទ្រព្យរបស់ពួកគេតាមរយៈធនាគារកាណាឌីយា ឬធនាគារអេស៊ីលីដា ដោយប្រើប្រាស់វិក័យបត្របង់ពន្ធឆ្នាំ ២០១៥។ ហើយប្រសិនបើទំហំនៃអចលនទ្រព្យរបស់ពួកគេផ្លាស់ប្ដូរត្រូវបានពុះ ចែក រុះរើ ឬផ្លាស់ប្ដូរម្ចាស់កាន់កាប់ត្រូវតែផ្ដល់ព័ត៌មានជូនទៅអគ្គនាយកដ្ឋានពន្ធដារដើម្បីឱ្យអគ្គនាយកដ្ឋានអាចផ្លាស់ប្ដូរ ការកត់ត្រារបស់ខ្លួននិងផ្ដល់នូវការបង់ពន្ធបន្ថែម។ចងចាំថាអចលនវត្ថុណាដែលមិនបានចុះបញ្ជីបង់ពន្ធនឹងត្រូវបានពិន័យទៅតាមបទបញ្ជារផ្ទៃក្នងរបស់អគ្គនាយកដ្ឋានពន្ធដារ។គោលបំណងនៃច្បាប់នេះដើម្បីឱ្យម្ចាស់អចលនវត្ថុទទួលស្គាល់នូវការប្រើប្រាស់ដីនិងកាតព្វកិច្ចចំពោះការបង់ពន្ធ ក៏ដូចជាអត្ថប្រយោជន៏នៃចំណូលថវិកាថ្នាក់ក្រោមជាតិផងដែរ។ អចលនទ្រព្យដែលជាប់កាតព្វកិច្ចពន្ធគឺអចលនទ្រព្យដែលមានតម្លៃចាប់ ពី១០០,០០០,០០០លានរៀលឡើងទៅ អជ្ញាធរក្រុងនិងខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងការបង់ពន្ធអចលនទ្រព្យទាំងអស់ឲ្យបានត្រឹមត្រូវ។មូលដ្ឋានពន្ធអចលនទ្រព្យពន្ធត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ការគណនាពន្ធអចលទ្រព្យ៖ នេះជាឧទាហរណ៏ពីក្រុមហ៊ុន Cam Accounting & Tax Limited  ជាក្រុមហ៊ុនឈានមុខក្នុងការ ផ្តល់សេវាកម្មផ្នែកគណនេយ្យ ពន្ធដារ សវនកម្ម ការផ្តល់យោបល់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។លោក ហេង ដែលមានអគារបីជាន់ (E0 E1 និងE2) ទំហំ៤x១៦ម៉ែត្រនៃទំហំដីសរុបមាន ១០x៤០ម៉ែត្រ។ តម្លៃដីលើទីផ្សារក្នុងមួយម៉ែត្រការ៉េដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃមានដូចខាងក្រោម៖តម្លៃដី៖ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ផ្ទាល់ដី (E0)៖ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ទី១ (E1)៖ ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជាន់ទី២ (E2)៖ ៦៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃដី៖ ៤០០ដុល្លារ x ៤០០ដុល្លារ = ១៦០,០០០ដុល្លារ ជាន់ផ្ទាល់ដី (E0)៖ ៦៤ដុល្លារ x ១២០ដុល្លារ = ៧,៦៨០ដុល្លារ ជាន់ទី១ (E1)៖ ៦៤ដុល្លារ x ៨០ដុល្លារ = ៥,១២០ដុល្លារ ជាន់ទី២ (E2)៖ ៦៤ដុល្លារ x ៦៥ដុល្លារ = ៤,១៦០ដុល្លារ តម្លៃអចលនទ្រព្យសរុបគឺ៖ ១៧៦,៩៦០ដុល្លារពន្ធអចលនទ្រព្យ = (៨០%នៃតម្លៃអចលនទ្រព្យ – ២៥,០០០ដុល្លារ) x ០,១% = (១៤១,៥៦៨ដុល្លារ – ២៥,០០០ដុល្លារ)x ០,១% = ១១៦,៥ដុល្លារព័ត៌មាននៅក្នុងអត្ថបទនេះត្រូវបានផ្ដល់ជូនដោយ Mr. Keat Heng ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Cam Accounting & Tax Limited។ទំនាក់ទំនងក្រុមហ៊ុន Cam Accounting & Tax Limited សម្រាប់ទាក់ទងនឹងព័ត៌មានពន្ធដារ។ ក្រុមហ៊ុនជួយសម្រួលនិងធ្វើការបង់ពន្ធទៅតាមតម្រូវការរបស់អ្នក  ការគណនាចំនួនពន្ធយ៉ាងត្រឹមត្រូវលើអចលនទ្រព្យដែលត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់: Cam Accounting & Tax Limited ការិយាល័យ: បន្ទប់លេខ ៥០៨ ជាន់ទី ៥ ផ្សារបាយ័ន លេខ ៣៣ -៣៤ ផ្លូវ ១១៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញទូរស័ព្ទលេខៈ ០៩៧ ៥៥៥៥ ២៩៨ , - E‐mail:partner@cam‐at.com សិក្សាបន្ថែមអំពីពន្ធអចលនទ្រព្យកម្ពុជាសូមទស្សនាវីដេអូតាមរយៈRealestate.com.khClick here to download your free copy!
គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ២៣,២ពាន់លានដុល្លារនៅតំបន់ឆ្នេរខេត្តកំពត និងកែបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នំា២០១៧
គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ២៣,២ពាន់លានដុល្លារនៅតំបន់ឆ្នេរខេត្តកំពត និងកែបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នំា២០១៧
June 6, 2022, 5:05 p.m.
Events & Announcements
Realestate News
Location Profiles
លោក ឈាង សុផាន់ណា ជាប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បានឲ្យដឹងថាក្រុមហ៊ុនរបស់លោកគ្រោងនឹងចាប់ផ្តើមដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនដែលស្ថិតនៅតំបន់មាត់សមុទ្រនៅក្នុងខេត្តកំពត និងកែប នៅក្នុងខែមិនា ឆ្នាំ២០១៧ ខាងមុខលើគម្រោងសាងសង់ដែលគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគរហូតដល់ទៅ ២៣,២ ពាន់លានដុល្លារអាមេរិក នេះបើយោងទៅតាមសារព័ត៌មានក្នុងស្រុករបស់ទូរទ្ទស្សន៍ BTV។រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ឌសាងសង់ឲ្យក្រុមហ៊ុនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។លោក ឈាង សុផាន់ណា បានឱ្យដឹងបន្តទៀតថាគម្រោងអភិវឌ្ឍន៍នេះគឺសម្រាប់ធ្វើជាលំនៅដ្ឋានសម្រាប់រស់នៅតំបន់ធុរកិច្ច តំបន់ទេសចរណ៍ និងលំនៅដ្ឋានលម្ហែកាយជាដើម។ នេះជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិដែលមិនធ្លាប់មានពីមុនមក ហើយនឹងអាចទទួលភ្ញៀវបរទេសមកពីគ្រប់តំបន់ជុំវិញពិភពលោក។Pallas Group គឺជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដែលនឹងវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ហិចតា នៅខេត្តកំពត និង ១៤៤ហិចតានៅក្នុងខេត្តកែប ហើយក្នុងពេលជាមួយគ្នានេះដែរក្រុមហ៊ុនកំពុងសម្លឹងមើលទៅប្រទេសថៃ និងវៀតណាមសម្រាប់គម្រោងស្រដៀងគ្នានេះផងដែរ។ សូមបញ្ជាក់ថាទីរួមខេត្តកំពតមានចម្ងាយប្រមាណជា១៤៨គីឡូម៉ែត្រ ចំណែកខេត្តកែបមានចម្ងាយ១៧០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ កញ្ញា Siriluck Choochart ដែលជាប្រធានក្រុមហ៊ុន Pallas Group បាននិ់់យាយថាគម្រោងនៅក្នុងខេត្តទាំងពីរនេះមានឈ្មោះថា French Riviera Marina។សម្រាប់គម្រោង French Riviera Marina ខេត្តកែបនឹងក្លាយជាគោលដៅអន្តរជាតិសម្រាប់ការរស់នៅ ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតភាពយន្ត។ កញ្ញា Siriluck បានលើកឡើងទៀតថាគម្រោងរបស់ក្រុមហ៊ុននេះគឺនឹងបង្កើតការងារជាង៥០,០០០កន្លែងក្នុងអំឡុងពេលកំពុងសាងសង់ និងរាប់ពាន់នាក់ក្រោយពេលការអភិវឌ្ឍន៍បានបញ្ចប់។  ហើយគម្រោងនីមួយៗធ្វើយ៉ាងណាឲ្យសមស្របទៅជាមួយនឹងបរិស្ថានដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកម្រិតខ្ពស់បំផុតហើយសំណង់នៃគម្រោងទាំង នេះនឹងក្លាយជាសំណង់់ដែលមានគុណភាពល្អប្រណិតជាងគេបង្អស់នៅកម្ពុជា។ចំណែក French Riviera Marina នៅខេត្តកំពតនឹងក្លាយជាតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព និងប្រណិតបំផុត ក្នុងនោះរួមមានសណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យាន អាងហែលទឹក ឆ្នេរសមុទ្រសិប្បនិមិ្មត ឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល កំពង់ផែ ឧទ្យានសម្រាប់លេងកម្សាន្ត ហាងលក់សម្លៀកបំពាក់ និងកន្លែងកំសាន្តជាច្រើនទៀត។តាមដានព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យចុងក្រោយបំផុត!Click here to download your free copy!
បង្កើនគុណភាពអចលនទ្រព្យ​របស់​អ្នកឲ្យលក់​ដាច់​លឿន​ជាង​មុននៅលើគេហទំព័រ Realestate.com.kh
បង្កើនគុណភាពអចលនទ្រព្យ​របស់​អ្នកឲ្យលក់​ដាច់​លឿន​ជាង​មុននៅលើគេហទំព័រ Realestate.com.kh
June 6, 2022, 9:00 p.m.
Realestate News
គឺមានភាពងាយស្រួលបំផុតដើម្បីដាក់បញ្ជីអចលនទ្រព្យថ្មីនៅលើ Realestate.com.kh មិនថាអ្នកជាអ្នកលក់ឯកជន ជាម្ចាស់ផ្ទះ ឫក៏ជាភ្នាក់ងារអចលទ្រព្យក៏ដោយ។ទោះបីជាយ៉ាងណាមានវិធីសាមញ្ញមួយចំនួនដែលអ្នកអាចបង្កើនគុណភាពអចលនទ្រព្យរបស់អ្នក ដូចយើងដឹងស្រាប់ហើយថាអចលនទ្រព្យនៅលើ Realestate.com.kh មានអ្នកចូលមើលយ៉ាងច្រើន។ អចលនទ្រព្យដែលមានព័ត៌មានពេញលេញត្រឹមត្រូវនឹងមានអ្នកចូលមើលច្រើន ហើយនឹងទទួលបានអ្នកចង់ទិញច្រើននោះអ្នកនឹងអាចលក់ដាច់ ឫក៏ជួលអចលនទ្រព្យបានលឿន។ ដើម្បីធានាថាអ្នកស្វែងរកអចលនទ្រព្យនៅលើ Realestate.com.kh ទទួលបានប្រភេទអចលនទ្រព្យដែលមានគុណភាព យើងបានដាក់បង្ហាញអចលនទ្រព្យដោយស្វ័យប្រវត្តិនូវរូបភាពពី ០-១ រូបនៅក្រោមនៃបញ្ជីអចលនទ្រព្យ។ អចលនទ្រព្យមានគុណភាពនឹងមានការចាប់អាម្មណ៍ច្រើននៅក្នុងគេហទំព័ររបស់យើង ហើយនៅពេលមានការស្វែងរកអចលនទ្រព្យទាំងអស់នោះនឹងបង្ហាញនៅលើគេបង្អស់។ គន្លឹះដើម្បីបង្កើនគុណភាពអចលនទ្រព្យ៖១.ដាក់រូបភាពមានគុណភាពលើសពី៣សន្លឹក៖អ្នកទិញមូយចំនួននៅឆ្ងាយពីក្រុងភ្នំពេញ ឫបរទេសដែលស្វែងរកអចលនទ្រព្យតាមគេហទំព័រ  Realestate.com.kh គេមិនអាចទៅមើលអចលនទ្រព្យដោយផ្ទាល់បានទេ ឫក៏មានបញ្ហាក្នុងការរកទិសដៅនៅក្នុងទីក្រុង។ ដូច្នេះពួកគេត្រូវពឹងផ្អែកលើរូបថតច្រើនជាងស្វែងរកផ្ទាល់។ ដូចនេះជាការប្រសើរសម្រាប់អ្នក ឬ(ភ្នាក់ងាររអចលនទ្រព្យបស់អ្នក) ត្រូវប្រាកដថារូបថតត្រូវមានគុណភាព និងថតឲ្យបានច្រើនសន្លឹក។ ជាងនេះទៅទៀតក្នុងករណីភាគច្រើនអ្នកប្រើប្រាស់នៅលើ Realestate.com.kh គ្រាន់តែចង់ត្រួតពិនិត្យលើររូបរាងរបស់អចលនទ្រព្យប៉ុណ្ណោះ ប្រសិនបើពួកគេពិតជាចង់មើលអចលនទ្រព្យតាមរូបថត។ មានអចលនទ្រព្យជាច្រើនដែលអ្នកអាចជ្រើសរើសបាននៅលើ Realestate.com.kh សូមបញ្ជាក់ផងដែរថាអ្នកស្វែងរកផ្ទះនឹងមិនខ្ចះខ្ជាយពេលវេលាមើលរូបថតអចលនទ្រព្យដែលមិនមានគុណភាព ឫរូបភាពផ្ទះមានភាពរញ៉េរញ៉ៃ។រូបថតច្រើនកាន់តែល្អ៖ រូបថតមួយសន្លឹកស្មើនឹងនិយាយ១០០០ពាក្យ។ ទិន្នន័យខាងក្នុងរបស់ Realestate.com.kh បង្ហាញថាឱកាសរបស់អ្នកក្នុងការលក់អចលនទ្រព្យអាចកើនដល់៨៥%ប្រសិនអ្នកដាក់រូបថតបញ្ចូលច្រើនជាង៣សន្លឹក។ រូបថតពិត៖ មានសារៈសំខាន់ណាស់សម្រាប់រូបថតដែលអ្នកដាក់ចូលជារូបថតអចលនទ្រព្យពិតបា្រកដែលត្រូវលក់ ដែលរូបទាំងនេះនឹងបង្ហាញដល់អ្នកទិញពីលក្ខណៈជាក់ស្តែងរបស់អចលនវត្ថុសម្រាប់លក់។គុណភាពនៃរូបថត៖ ប្រើកាមេរ៉ាសម្រាប់ថតរូប មិនត្រូវប្រើទូរស័ព្ទថតទេ!សំអាតផ្ទះ៖ សំអាចផ្ទះឲ្យបានស្អាតនិងដកចេញរបស់របរដែលរញ៉េរញ៉ៃដើម្បីធ្វើឲ្យមានចន្លោះទំនេរឲ្យបានធំ(តាមជាក់ស្តែង)។ដកចេញសំភារៈផ្ទាល់ខ្លួន និងសំភារៈដាក់តាំង៖ ដកសំភារៈមួយចំនួនចេញដោយសារគ្រប់គ្នាស្រម៉ៃថាសំភារៈរបស់ពួកគេនៅក្នុងផ្ទះនោះមិនមែនរបស់អ្នកទេ។ពន្លឺ៖ ថតរូបនៅពេលថ្ងៃនៅពេលមានពន្លឺគ្រប់គ្រាន់! ធ្វើឲ្យអចលនទ្រព្យមើលទៅដូចជា មានពន្លឺ និងរស់រវើកតាមតែអាចធ្វើទៅបាន។ ផ្ទៀងផ្ទាត់រូបថត៖ ថតរូបគ្រប់បន្ទប់ និងព្យាយាមដាក់បញ្ចូលទស្សនីយភាពលក្ខណៈពិសេសមួយដែលធ្វើឲ្យអ្នកមើលចាប់អារម្មណ៍លើអចលនទ្រព្យ។គិតពីមុខងារ៖ ថតយករូបភាពដែលបង្ហាញពីលក្ខណៈមុខងារនៃផ្ទះផងដែរ ឧទាហរណ៍រូបភាពត្រូវបង្ហាញផ្លូវដែលបង្ហាញថាច្រកចូលមានសុវត្ថិភាពល្អ ម៉ាស៊ីនបោកសំលៀកបំពាក់ និងទំហំនៃកន្លែងចតរថយន្តជាដើម។ ទាំងនេះប្រហែលមិនមែនជារូបដែលទាក់ទាញបំផុតនោះទេប៉ុន្តែចំពោះអ្នកទិញ ឫអ្នកជួលវិញរូបទាំងនេះមានគុណតម្លៃដ៏សម្បើម។ដាក់បញ្ចូលរូបថតផ្ដេក៖ ដាក់បញ្ចូលរូបថតច្បាស់និងមានទំហំស្របតាម realestate.com.kh ប្រាកដថារូបភាពទាំងនោះច្បាស់ល្អ។ រូបភាពដាក់បញ្ចូលត្រូវតែជារូបផ្តេកវែងមើលទៅស្អាតទោះបីនៅពេលដាក់ក្នុងវែបសាយក៏ដោយ។ ដូច្នេះសូមកែតម្រូវរូបភាពមុនដាក់បញ្ចូលក្នុងវែបសាយប្រសិនបើរូបភាពដាក់បញ្ចូលនោះបញ្ឈរវែង។២. ចំណាយពេលសរសេរការពិពណ៌នាអចលនទ្រព្យដែលមានគុណភាពផ្តល់ព័ត៌មានឲ្យបានច្រើនបំផុត នៅពេលសរសេរការពិពណ៌នាពីអចលនទ្រព្យ  ត្រូវដឹងថាតើលក្ខណៈពិសេសអ្វីខ្លះដែលអតិថិជនចាប់អារម្មណ៍លើអចលនទ្រព្យរបស់អ្នក។ សូមចងចាំថាមិនត្រូវសរសេរឡើងវិញនូវតម្លៃ និងទំហំនៃអចលនទ្រព្យ ចំនួនបន្ទប់គេង ចំនួនបន្ទប់ទឹក អ៊ីម៉ែល និងលេខទូរស័ព្ទជាដើមនៅក្នុងការពិពណ៌នាពីអចលនទ្រព្យ ដោយសារតែទាំងនេះអាចធ្វើឲ្យមានការច្រឡំ។ ភាសាអង់គ្លេស និងខ្មែរ៖  ភាសាអង់គ្លេស និងខ្មែរក្នុងទំព័រលើនៃអចលនទ្រព្យ និងរៀបរាប់នៅតាមផ្នែកនីមួយៗឲ្យច្បាស់លាស់។ សូមសរសេរឲ្យងាយយល់ដើម្បីឲ្យអ្នកចូលមើលមានភាពងាយស្រួលអាន។ ដើម្បីឲ្យអចលនទ្រព្យរបស់លោកអ្នកមានអ្នកចូលមើលច្រើនសូមសរសេរភាសាទាំងពីរនៅក្នុងការពណ៌នា។អចលនទ្រព្យរបស់អ្នកមានប្លង់បែបណា៖ ជាប្លង់ទុន ប្លង់រឹង  ប័ណ្ណកម្មសិទ្ធិរួម (Strata Title)? ប្រាប់ទៅអតិថិជននៅក្នុងការពណ៌នានៅក្នុងអចលនទ្រព្យ។លក្ខណៈសម្បត្តិអចលលនទ្រព្យ៖ ប្រសិនបើមានអ្វីពិសេសផ្សេងទៀតសូមរៀបរាប់ឲ្យអស់!បច្ចុប្បន្នអចលនទ្រព្យប្រើធ្វើអ្វី៖ តើអចលនទ្រព្យរបស់លោកអ្នកមានសក្តានុពលអ្វី? តើមានការរឹតបណ្តឹង ឬជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីអ្វីទេ? ទីតំាងនៅជិតកន្លែងសំខាន់ៗ៖ អចលនទ្រព្យនោះមានទីតាំងនៅជិតតំបន់សំខាន់ៗណាខ្លះតួយ៉ាង៖ សាលារៀន មន្ទីរពេទ្យ ហាងលក់ឥវ៉ាន់ ស្ថាប័នរដ្ឋាភិបាល និងកន្លែងដឹកជញ្ជូនផ្សេងៗ។ការសាងសង់៖ ទីតាំងរបស់អចលនទ្រព្យមានការដ្ឋានកំពុងសាងសង់នៅជិតដែរឫទេ? នៅពេលដែលទីក្រុងសំខាន់របស់កម្ពុជាមើលឃើញថាមានសន្ទុះខ្លាំងលើការសាងសង់អចលនទ្រព្យដែលមិនមានសំឡេងរំខានពីការការដ្ឋានសាងសង់គឺជាលក្ខណៈពិសេសដែលគួរឲ្យទាក់ទាញ។ផ្លូវ៖ តើលក្ខណៈផ្លួវធ្វើដំណើរ និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅជិតអចលនទ្រព្យ នោះមានសភាពបែបណា? ការកែកុនឡើងវិញ៖ តើអចលនទ្រព្យមានការកែកុនអ្វីខ្លះទេក្នុងពេលថ្មីៗ? តើសេវាផ្សេងៗគិតថ្លៃដូចម្តេចដែរ? ចំណាំ៖ តម្លៃអាចចរចាបានទេ? រយៈពេលកិច្ចសន្យាអាចបត់បែនទេ? មានផលប្រយោជន៍ពីកិច្ចសន្យាជួលដែលឫទេ (ប្រសិនបើមានការជួល)?អ្នកជួយផ្តល់ព័ត៌មាន៖ ប្រសិនបើមានអ្នកផ្តល់ព័ត៌មានតាមអនឡាញដែលអាចណែនាំពីសេវាកម្មរបស់អ្នក ឫអតីតអ្នកជួលដែលមានមតិយោបល់ជាវិជ្ជមានអំពីអចលនទ្រព្យ ឬអ្នកមានគណនី (LinkedIn) ផ្ទាល់ខ្លួនត្រូវដាក់បញ្ចូលចំណុចទាំងនេះទៅក្នុងការពណ៌នាពីអចលនទ្រព្យរបស់អ្នក នៅគណនីផ្នែកលក់នៅក្នុង Realestate.com.kh កត្តាទាំងនេះនឹងបង្កើតការទុកចិត្តរវាងអ្នក និងអ្នកទិញ/អ្នកជួល។៣. ផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នកឲ្យល្អបំផុតប្រសិនបើគេមិនអាចទំនាក់ទំនងជាមួយអ្នក នោះជាការចំណាយពេលឥតបានការជាមួយអចលនទ្រព្យរបស់អ្នក ដូច្នេះត្រូវប្រាកដថាលេខទំនាក់ទំនងមានភាពត្រឹមត្រូវ។ដាក់លេខទូរស័ព្ទ២ខ្សែ និង អ៊ីម៉ែល២ខ្សែ៖ ប្រសិនបើដឹងថាពេលខ្លះរវល់ខ្លាំងមិនអាចលើកទូរស័ព្ទបាន។ចំណាយពេលដើម្បីពង្រឹង “គណនីផ្ទាល់ខ្លួន” ឫ”គណនីភ្នាក់ងារអចលនទ្រព្យ” នៅលើគេហទំព័រ Realeastat.com.kh. គណនីនេះអនុញ្ញាតឲ្យអ្នកផ្តល់នូវព័ត៌មានបន្ថែមអំពីខ្លួនអ្នក និង/ឫក៏ពី ភ្នាក់ងារងអចលនទ្រព្យ។ បំពេញព័ត៌មានក្នុងគណនីមុនពេលចុះឈ្មោះគឺជាវិធីល្អបំផុតដើម្បីបង្កើតទំនុកចិត្តរវាងអ្នក និងអ្នកទិញ/អ្នកជួលលំនៅដ្ឋាន។ មានមនុស្សកាន់តែច្រើនស្គាល់គណនីរបស់អ្នក នោះនឹងមានមនុស្សកាន់តែច្រើននឹងឃើញថាអ្នកជា អ្នកលក់/អ្នកជួលស្របច្បាប់។ប្រសិនបើអ្នកជាភ្នាក់ងារមួយអ្នកគួរតែដាក់បញ្ចូលឈ្មោះភ្នាក់ងាររបស់អ្នក និងដាក់បញ្ចូល ផ្លាកសញ្ញាអាជីវកម្មចូលក្នុងគណនីរបស់អ្នក៖ នៅពេលណាដែលយីហោ (Logo) បង្ហាញនៅលើអចលនទ្រព្យអ្នកទិញនឹងដឹងភ្លាមថាអ្នកជានរណាក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ភ្នាក់ងាររបស់អ្នក។ ការទទួលស្គាល់នេះនឹងធានាថាអ្នកទទួលផលពីភាពល្បីល្បាញនៃឈ្មោះរបស់ភ្នាក់ងាររបស់អ្នកក៏ដូចជាកសាងទំនាក់ទំនង និងផលចំណេញយូរអង្វែង ។ប្រសិនបើអ្នកជាភ្នាក់ងារអចលនទ្រព្យ សូមដាក់បញ្ចូលរូបថតរបស់អ្នកផង រូបថតរបស់អ្នកដែលស្អាត និងអាចបន្ថែមភាពជឿជាក់លើអចលនទ្រព្យរបស់អ្នកថែមទៀត។ត្រូវប្រាកដថាអ្នកបានចុះឈ្មោះជាមួយrealestate.com.kh“ស្វែងរកទំព័រភ្នាក់ងារអចលនទ្រព្យ” និងបំពេញព័ត៌មានក្នុងគណនីនេះជាកន្លែងដែលអ្នកប្រើប្រាស់ ស្វែងរកភ្នាក់ងារ ដូច្នេះត្រូវបា្រដកថាអ្នកបានចុះឈ្មោះរួចរាល់។៤.ធ្វើឱ្យអចលនទ្រព្យលើទំព័រមុខរបស់អ្នកមានតម្លៃ!អចលនទ្រព្យនៅលើទំព័រមុខទាំងភាសាខ្មែរ និងអង់គ្លេស និងធ្វើឲ្យមានប្រយោជន៍។ ប្រសិនបើជាភាពសាមញ្ញ និងច្បាស់លាស់នោះនឹងមានអ្នកស្វែងរកអចលនទ្រព្យរបស់មុនពេលមើលចូលទៅគេហទំព័រផ្សេង។ Realestate.com.kh មានអចលនទ្រព្យរាប់ពាន់ដូច្នេះអ្នកត្រូវប្រាដកថាចំណង ជើងខ្លីតាមអ្វីដែលចង់ឲ្យគេដឹង! ធ្វើSEOឲ្យបានល្អ៖ ត្រូវគិតពីអ្វីដែលគេចង់ស្វែងរកនៅក្នុង Google ឫ realestate.com.kh ហើយប្រើពាក្យគន្លឹះសម្រាប់អចលនទ្រព្យរបស់អ្នកឲ្យតិចងាយស្រួលស្វែងរក។ ជ្រើសយកឈ្មោះខ្លីសាមញ្ញទាក់ទងនឹងអចលនទ្រព្យ ឧទាហរណ៍ “វីឡាដាក់លក់នៅទួលគោក” ឬ “ខុនដូមួយយូនីតជាន់ទី១០នៅផ្លួវ៥១”! ទាំងនេះជាឈ្មោះល្អៗគួរជ្រើសរើស។ដាក់ត្រឹមតែចំណងជើង! រក្សាទុកការពិពណ៌នាសម្រាប់ដាក់ជាសញ្ញាឲ្យចុចចូលទៅមើល ព័ត៌មានពេញលេញបន្ថែមទៀត។៥.ដាក់តម្លៃ៖ កុំដាក់តម្លៃនៅលើ Application (POA)នៅលើគេហេទំព័រ realestate.com.kh យើងដឹងថាអ្នកទិញដែលមានសក្តានុពលជាទូទៅចូលមើលការពណ៌នាពីលក្ខណៈលំនៅស្ថាន និងចង់ដឹងពីតម្លៃពិតប្រាកដ។ បែបនេះហើយ យើងសូមផ្តល់យោបល់ថា ត្រូវដាក់តម្លៃនៅលើអចលនទ្រព្យ។កុំធ្វើអ្នកទិញភ័យខ្លាច៖ ប្រសិនលក្ខណៈពិសេសរបស់លំនៅដ្ឋានមានព័ត៌មានលំអិតប៉ុន្តែមិនមានតម្លៃ អ្នកទិញនឹងគិតថាផ្ទះទំនងជាមានតម្លៃថ្លៃ។ ត្រូវធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកមើលដោយមានព័ត៌មានលម្អិតរួមទាំងតម្លៃជាមួយគ្នា។ ប្រសិនតម្លៃអាចចរចាបាន៖ សូមបញ្ជាក់នៅក្នុងការពិពណ៌នាក្នុងបញ្ជីអចលនទ្រព្យ។៦. តាមដានការសាកសួរនូវការលក់របស់អ្នកឲ្យបានយ៉ាងរហ័សនិង មានជំនាញវិជ្ជាជីវ៖នៅពេលអ្នកទទួលទូរស័ព្ទទំនាក់ទំនង ឬអ៊ីម៉ែលសាកសួរព័ត៌មានអំពីអចលនទ្រព្យរបស់លោកអ្នកតាមរយៈ realestate.com.kh វាជាការចំាបាច់ឲ្យលោកអ្នកត្រូវធ្វើការទំនាក់ទំនងជាបន្ទាន់ទៅកាន់អតិថិជនដែលចង់បានព័ត៍មានបន្ថែម។ ប្រសិនបើអ្នកមិនធ្វើការទាក់ទងទៅកាន់ពួកគាត់ជាបន្ទាន់នោះទេលោកអ្នកនឹងបាត់បង់អតិថិជនដែលមានបំណងទិញទំាង ហើយអ្នកអតិថិជននឹងទៅរកអ្នកលក់ផ្សេងទៀត។ ធ្វើការទំនាក់ទំនងទៅកាន់អ្នកដែលមានបំណងចង់ដឹងពីព័ត៍មានបន្ថែមយឺតយ៉ាវគេនឹងចាត់ទុកអ្នកគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ។  សម្រាប់ការសាកសួរព័ត៍មានជាលក្ខណៈអន្តរជាតិ៖ ការទាក់ទងទៅកាន់ពួកគាត់តាមរយៈអ៊ីម៉ែលជាវិធីមួយដ៏ល្អបំផុតបន្ទាប់មកអ្នកត្រូវធ្វើការទាក់ទងតាមទូរស័ព្ទជាភាសាអង់គ្លេស ឬភាសាដទៃទៀតសម្រាប់អតិថិជនបរទេស។ ភាសា៖ ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេសនោះទេ ឬអតិថិនជនិយាយភាសាដ៏ទៃ ដូចជា៖ ភាសាបារំាង ចិន ជប៉ុន ថៃ និងអាឡឺម៉ង់ លោកអ្នកគួរស្វែងរកបុគ្គលិកដែល និយាយភាសាទំាងនោះស្ទាត់ជំនាញមកធ្វើការឲ្យអ្នក។ ត្រូវចងចំាថា៖  អ្នកប្រើប្រាស់នៅជនបរទេសដែលស្វែងរកព័ត៌មានបន្ថែមតាមបណ្តាញគេហទំព័រ អចលនទ្រព្យជាអ្នកប្រើប្រាស់ដែលមានសក្តានុពល សូមយកចិត្តទុកដាក់ជាមួយពួកគេ។ អ្នកប្រើប្រាស់បរទេសយល់ដឹងពីប្រភេទបណ្តាញគេហទំព័រអចលនទ្រព្យបែបនេះ ពួកគេធ្វើការសាកសួរព័ត៌មានបន្ថែមលុះត្រាតែគេចាប់អារម្មណ៍។ អ្នកទិញក្នុងស្រុក៖ សម្រាប់ការសាកសួរព័ត៌មានបន្ថែមរបស់អតិថិជនក្នុងស្រុក អ្នកគួរតែទំនាក់ទំនងភ្លាមៗតាមទូរស័ព្ទដោយផ្ទាល់។ ដឹងពីផលិតផលរបស់អ្្នក! អ្នកត្រូវតែមានជំនាញដោយយល់ដឹងព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកឲ្យច្បាស់លាស់ មុនពេលធ្វើការទំនាក់ទំនងទៅកាន់អតិថិជន។ប្រសិនបើអ្នកមានការភ័ន្តច្រឡំក្នុងការផ្តល់ព័ត៌មានលម្អិតពេលទាក់ទងទៅអ្នកទិញឫអ្នកជួលនោះពួកគេនឹងបាត់បង់ទំនុកចិត្តលើអ្នក។ សម្រាប់ភ្នាក់ងារដែលមានអចលនទ្រព្យចាស់ៗ៖ ប្រសិនបើអ្នកទិញ ឫអ្នកជួលសក្តានុពល ចង់ដឹងពីអចលនទ្រព្យដែលអ្នកបានដឹងថាបានលក់  ឫជួលរួចហើយសូមប្រាប់ការពិតពីពេលវេលាដែលអ្នកអាចផ្តល់ចម្លើយតបទៅវិញ។ ភាពស្មោះត្រង់របស់អ្នកអាចបង្កើតទំនុកចិត្តជាមួយនឹងអតិថិជនដែលនាំឲ្យអចលនទ្រព្យរបស់លោកអ្នកឆាប់លក់ ឬជួលបានយ៉ាងឆាប់រហ័ស។៧.អាប់គ្រេដបញ្ជីអចលនទ្រព្យរបស់អ្នក (Upgrade)៖អ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួលរបស់អ្នកឲ្យប្រសើរឡើងដោយដាក់ក្នុងហ្វីធើ“featured”នៅក្នុង Realestate.com.kh ដោយចំណាយត្រឹមតែ១ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ! នេះបានន័យថាអចលនទ្រព្យរបស់អ្នកនឹងស្ថិតនៅលើគេ ហើយទទួលបានការមើល និងការសាកសួរច្រើនជាងមុន។ គ្រាន់តែចុចលើពាក្យអាប់គ្រេដ “upgrade” នៅលើអចលនទ្រព្យដែលអ្នកចង់ធ្វើឲ្យប្រសើរ ជាងមុននៅក្នុងអូហ្វីសoffice របស់អ្នកលក់ ហើយពួកយើងនឹងចាត់ចែងជូនអ្នកជាទីគាប់ចិត្ត។៨.រីហ្រ្វេសបញ្ជីអចលនទ្រព្យ៖ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅតែដាក់លក់ ឬជួលអ្នកអាចរីហ្រេសបញ្ជីអចលនទ្រព្យរបស់អ្នករាល់ប្រាំពីរថ្ងៃម្តង ដូច្នេះអចលនទ្រព្យរបស់លោកអ្នកនឹងស្ថិតនៅលើបញ្ជីអចលនទ្រព្យទាំងអស់។ នៅពេលដែលអ្នកចុច “refresh” អចលនទ្រព្យនោះនឹងឡើងមកខាងលើនៃបញ្ជីដែលអ្នកទិញអាចមើលឃើញ!ការសិក្សាបន្ថែម៖ប្រសិនបើអ្នកជាភ្នាក់ងារ អ្នកសាងសង់ ម្ចាស់ដីឬអ្នកលក់ឯកជនមានបំណងចង់ដាក់អចលទ្រព្យរបស់អ្នកនៅលើ Realestate.com.kh សូមទាក់ទងមកយើងនៅថ្ងៃនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ 017 436 756។ ពួកយើងរង់ចាំជួយលោកអ្នកគ្រប់ពេលវេលា!ដាក់បញ្ចូលអចលនទ្រព្យរបស់លោកអ្នកឥឡូវនេះ!ការផ្លាស់ប្តូរទីផ្សារទៅកាន់ប្រព័ន្ធអនឡាញដែលមាននៅក្នុងប្រទេសកម្ពុជាពិតជាផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នក សូមធ្វើការដាក់អចលនទ្រព្យរបស់លោកអ្នកនៅលើ Realestate.com.kh នៅថ្ងៃនេះ។ គេហទំព័រ Realestate.com.kh ជាបណ្តុំអចលនទ្រព្យដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា!បង្កើតបញ្ជីអចលនទ្រព្យឥឡូវនេះ! រហ័ស ងាយស្រួល ឥតគិតថ្លៃ និងមិនគិតកម្រៃសេវាបន្ថែម!
ក្រុមហ៊ុន Century21 Cambodia បង្ហាញគម្រោង Forest Cityដល់ពិភពលោកជាមួយទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារ
ក្រុមហ៊ុន Century21 Cambodia បង្ហាញគម្រោង Forest Cityដល់ពិភពលោកជាមួយទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារ
June 6, 2022, 5:06 p.m.
Realestate News
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ ក្រុមហ៊ុន Century21 Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Country Garden Group ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ និងមានទីស្នាក់ការនៅខេត្តក្វាងទុងប្រទេសចិន។ Country Garden បានចុះឈ្មោះនៅក្នុងផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) តាំងពីខែមេសាឆ្នាំ ២០០៧ ហើយបច្ចុប្បន្ននេះមានបុគ្គលិកសរុបចំនួន ៧០,០០០ នាក់ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៣៨របស់ខ្លួន។អនុស្សរណយោគយល់នេះផ្តល់ឲ្យ Century 21 Cambodia ទទួលបាននូវសិទ្ធិអាជីវកម្មផ្តាច់មុខក្នុងការលក់គម្រោង Forest City នៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាញគ្រួសារអន្តរជាតិនៃ Century 21 ទូទាំងសកលលោក។ តាមរយះអនុស្សរណយោគយល់នេះ Century 21 Cambodia  នឹងជួយអោយក្រុមហ៊ុន Country Garden Group ទទួលបាននូវឱកាសចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ គម្រោង Forest City គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Country Garden Group  និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាល រដ្ឋចរហ៊រ (Johor) ប្រទេសម៉ាឡេស៊ី។ ជារួមគម្រោងដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីដែលមានផ្ទៃដីប្រហែល៥,០០០អា គឺប្រហែលពីរភាគបីនៃទំហំទីក្រុងម៉ាកាវ។ ក្នុងតម្លៃវិនិយោគ១០០ពាន់លានដុល្លារអាមេរិក Forest City នឹងប្រើពេល ៣០ ឆ្នាំក្នុងការអភិវឌ្ឍន៍នេះហើយវានឹងបង្កើតឱកាសការងារ ២២០,០០០ កន្លែងសម្រាប់ប្រជាជនម៉ាឡេស៊ី។ កំឡុងពេលដែលការអភិវឌ្ឍន៍កំពុងបន្តមិនទាន់ចប់ក្តី តែអតិថិជនអាចនឹងចាប់ផ្តើមកាន់កាប់អចលនៈទ្រព្យខ្លះទៅតាមដំណាក់កាលផ្សេងៗនៃគម្រោង។រហូតមកដល់ពេលនេះប្រទេសចិន និងប្រទេសសិង្ហបុរីគឺជាវិនិយោគិនបរទេសដ៏សំខាន់នៃតំបន់អ៊ីសកាន់ដាម៉ាឡេស៊ី( Iskandar Malaysia) ដោយសារតែភាពងាយស្រួលក្នុងការចេញចូលទៅកាន់ប្រទេសសិង្ហបុរី។ គម្រោង Forest City ស្ថិតនៅចម្ងាយតែពីរគីឡូម៉ែត្រប៉ុណ្នោះពីប្រទេសសិង្ហបុរី ហើយជាមួយនឹងច្រកព្រំដែនផ្លូវគោក និងផ្លូវសមុទ្រ វាធ្វើឱ្យការតភ្ជាប់រវាងគម្រោងនេះ និងប្រទេសសិង្ហបុរីកាន់តែងាយស្រួល។ ជាក់ស្តែងយើងអាចរីករាយជាមួយនឹងសេវាកម្មឡានក្រុង ២៤ម៉ោង ទៅមកប្រទេសសិង្ហបុរី។ ការសាងសង់ផ្លូវហាយវ៉េបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួរ(Kuala lumpur) និងចរហ៊របារូ (Johor Bahru) ។លោក គុយ វ៉ាត ជាប្រធាន និងជានាយកប្រតិបត្តិរបស់ Century21 Cambodia បានថ្លែងថា Century21 Cambodia មានជំនឿយ៉ាងខ្លាំងលើគម្រោង Forest City  របស់ Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំជាងគេរបស់ប្រទេសចិន និងមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកធំៗទាំង៥០០។  Country Garden Group  មានជាង៥០០គម្រោងនៅជុំវិញពិភពលោក និងមានប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំបានជាង២០ពាន់លានដុល្លារ។"លោក គុយ វ៉ាត បាននិយាយថា "កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងគម្រោងនេះបានធ្វើឱ្យមានភាពងាយស្រួលដល់ Century21 Cambodia សម្រាប់ភាពជាដៃគូជាមួយគ្នា។" លោក Seraj Sutton នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍន៍ពាណិជ្ជកម្មសកល (GSBD) នៅក្រុមហ៊ុន Century21 Cambodia កម្ពុជាបានឱ្យដឹងថា “គោលដៅចម្បងរបស់យើងគឺផ្តោតសំខាន់ជាលក្ខណៈសាកល។ នេះមានន័យថាមិនត្រឹមតែជាការលើកកម្ពស់ឱកាសវិនិយោគពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឱកាសវិនិយោគអចលនទ្រព្យពីទូទាំងពិភពលោកមកវិនិយោគក្នុងស្រុកផងដែរ។ លើសពីនេះទៅទៀតយុទ្ធសាស្រ្តនេះថែមទាំងផ្តល់ឱកាសវិនិយោគអចលនទ្រព្យនៅបរទេសទៅដល់វិនិយោគិនអន្តរជាតិផងដែរ។”លោក Caleb Loh នាយកនៃផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ Country Garden Pacificview SDN BHD  បានថ្លែងថា "អាថ៌កំបាំងនៃភាពជោគជ័យដ៏ធំសម្បើមរបស់ក្រុមហ៊ុនរបស់យើងនៅជុំវិញពិភពលោកគឺគុណភាពរបស់ដៃគូយើង។ ដូច្នេះហើយ Century21 Cambodia គឺជាក្រុមហ៊ុនគម្រូសម្រាប់យើងក្នុងការធ្វើការងារជាមួយនឹងគម្រោងនេះ។”Forest City ត្រូវបានប្រកាសដោយរដ្ឋាភិបាលម៉ាឡេស៊ីថាជាតំបន់អភិវឌ្ឍន៍ដែលមិនជាប់ពន្ធដូចជា៖ ពន្ធនាំចូល ពន្ធទំនិញ និងសេវាកម្មផ្សេងៗ។ វិស័យទេសចរណ៍ ការអប់រំ និងការថែទាំសុខភាព នឹងទទួលបានការលើកលែងពន្ធសម្រាប់៥ឆ្នាំដំបូង។តំបន់អ៊ីសកាន់ដា ម៉ាឡេស៊ី (Iskandar Malaysia) គឺជាតំបន់ដ៏ជោគជ័យបំផុត និងជាទីតំាងគម្រោង Forest City។ ក្រៅពីច្រករបៀងសេដ្ឋកិច្ចទាំងប្រាំនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០១៤ នាយករដ្ឋមន្រ្តីប្រទេស   ម៉ាឡេស៊ី លោក Najib Razak បានប្រកាសថា “សេដ្ឋកិច្ចនៅក្នុងតំបន់ចរហ៊រ (Johor) បានធានានូវចំនួនទឹកប្រាក់វិនិយោគចំនួន ៤៧ ពាន់លានដុល្លារ ដែល ៥១% ឬ ២៣,៨ ពាន់លានដុល្លាបានសំរេចវិនិយោគរួចទៅហើយ។សម្រាប់អ្នកទិញលំនៅដ្ឋានក្នុងគម្រោងនេះនឹងទទួលបាននូវភាពសោយសុខនៃការរស់នៅជាប់ឆ្នេរសមុទ្រ និងការផ្តល់សិទ្ធិកាន់កាប់រៀងរហូតសម្រាប់ដី និងអាផាតមេន( Apartment)  ដែលមានតម្លៃត្រឹមតែមួយភាគបួន (១/៤) ប៉ុណ្នោះបើធៀបទៅនឹងតំលៃអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី។ គម្រោង Forest City ហ៊ុំព័ទ្ធដោយព្រៃកោងកាងដែលមានទំហំធំជាងគេលំដាប់ទីពីរក្នុងពិភពលោក និងរួមមានទាំងតំបន់ដីសើមអេកូឡូស៊ី និងធនធានធម្មជាតិផ្សេងទៀតព្រមទាំងមានតំបន់ឆ្នេរខៀវស្រងាត់ប្រវែង១០គីឡូម៉ែត្រទៀតផង។  Forest City បានលក់ចេញនូវដី និងអាផាតមេន ( Apartment)  ប្រភេទពីរបន្ទប់គេងដល់បួនបន្ទប់គេង ដែលអាចមើលឃើញទេសភាពមាត់សមុទ្រមានទំហំទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ ក្នុងរយះពេលតែ ៦ខែប៉ុណ្ណោះ។គម្រោង Forest City នឹងក្លាយជាទីក្រុងលំដាប់ពិភពលោកដំបូងគេដែលជាកន្លែងសាកវប្បកម្ម (បច្ចេកទេសក្នុងការដាំដុះរុក្ខជាតិ) គ្របដណ្តប់ផ្នែកខាងក្រៅនៃអគារបង្កើតបានជារបាំងអេកូ-បរិស្ថានធម្មជាតិដែលមានការការពារថាមពល ការបន្សុតខ្យល់ និងកាត់បន្ថយការបំពុលសំឡេង។ វាគឺជាគំនិតច្នៃប្រឌិតមួយក្នុងការរៀបចំផែនការទីក្រុងតាមលក្ខណៈមួយដែលមានសួនច្បារ និង កន្លែងកំសាន្តនៅជុំវិញក្រុងជាង២០គីឡូម៉ែត្រការ៉េ។ មិនមានរថយន្តឆ្លងកាត់ទីក្រុងនោះទេគឺត្រូវជំនួសដោយផ្លូវរថភ្លើងលើអាកាសតភ្ជាប់ទីក្រុងទាំងមូល ហើយជាពិសេសផ្លូវរថយន្ត និងកន្លែងចតរថយន្តត្រូវបានធ្វើនៅក្រោមដី ដែលមានន័យថាការធ្វើដំណើរថ្មើរជើងត្រូវបានបែងចែកដាច់ដោយឡែកពីរថយន្ត។ទស្សនៈវិស័យ និងយុទ្ធសាស្រ្តសកលដ៏អស្ចារ្យរបស់យើង។"លោក Seraj Sutton បានលើកឡើងថាវិនិយោគិនជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ កំពុងស្វែងរកការវិនិយោគចម្រុះរបស់ពួកគេ។ នេះហើយជាមូលហេតុដែល Century21 Cambodia កំពុងបង្កើតឱកាសសម្រាប់វិនិយោគិនអចលនទ្រព្យក្នុងការ វិនិយោគក្នុងគម្រោងលំដាប់ថ្នាក់ពិភពលោកនេះ។" លោក Seraj Sutton និយាយថា Forest City សាកសមឥតខ្ចោះនៅក្នុង  "ទស្សនៈវិស័យ និងយុទ្ធសាស្រ្តសកលដ៏អស្ចារ្យរបស់យើង។"ដើម្បីស្វែងរកវិនិយោគិនសម្រាប់គម្រោង Forest City ក្រុមហ៊ុន Century21 Cambodia មានគោលបំណងពង្រីកភាពជាដៃគូជាមួយប្រទេសនានាដូចជា៖ កម្ពុជា ចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ជប៉ុន កូរ៉េ ថៃ បារាំង ឥណ្ឌា អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។ស្វែងរកព័ត៌មានបន្ថែមអំពីឱកាសវិនិយោគនៅថ្ងៃនេះជាមួយ Century21 CambodiaClick here to download your free copy!
ខេត្តព្រះសីហនុអាចនឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទំនើបដូចទីក្រុងសិនជិន
ខេត្តព្រះសីហនុអាចនឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទំនើបដូចទីក្រុងសិនជិន
June 7, 2022, 7:13 a.m.
Realestate News
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ជាតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលបានចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុន  Jiangsu Taihu Cambodia International Economic Cooperation Investment Co., Ltd និងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd.តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានទីតាំងស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីព្រលានយន្តហោះក្រុងព្រះសីហនុ និង ១២គីឡូម៉ែត្រពីកំពង់ផែទឹកជ្រៅអន្ដរជាតិក្រុងព្រះសីហនុ។ ហើយតំបន់នេះក៏ស្ថិតនៅជិតផ្លូវជាតិលេខ៤ និងមានចម្ងាយ ២១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុជាទីក្រុងកំពង់ផែអន្ដរជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា។យោងទៅតាមសារព័ត៌មានកោះសន្តិភាពកម្ពជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ លោក Jack Chen ដែលជាអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងប្រែក្លាយជាទីក្រុងសិនជិនប្រទេសកម្ពុជា ដែលមានលក្ខណៈជឿនលឿន មានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ។តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានផ្ទៃដីសរុបចំនួន ១១,១៣ គីឡូម៉ែត្រការ៉េក្នុងនោះមាន៥,២៨គីឡូម៉ែត្រការ៉េ ជាតំបន់ឧស្សាហកម្មធំៗ។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រជាច្រើនដូចជា៖ រោងចក្រវាយនភ័ណ្ឌសម្លៀកបំពាក់ រោងចក្រគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀតជាច្រើន។លោក Jack Chen បាននិយាយថា ឆ្លងកាត់ការអភិវឌ្ឍន៍រយៈពេល៨ឆ្នាំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានបង្កើតជាសួនឧស្សាហកម្មអន្តរជាតិស្រូបយកសហគ្រាស ការវិនិយោគ និងមានវិនិយោគិនមកពីប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសមួយនេះមានសហគ្រាសចំនួន១០៣ ក្នុងនោះ៨៨សហគ្រាស កំពុងដំណើរការ និងដោះស្រាយជីវភាពការងារជូនកម្មករ កម្មការិនីបានជាង១៦ម៉ឺននាក់ ។ជាមួយគ្នានេះដែរលោក Chen បានថ្លែងថា៖ “ទិសដៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានរោងចក្រចំនួន៣០០សហគ្រាសមកវិនិយោគដែលអាចស្រូបយកកម្លាំងពលកម្មចំនួន២០ម៉ឺននាក់។”ក្រៅពីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋតំបន់សេដ្ឋកិច្ចពិសេសបានជួយបណ្តុះបណ្តាលភាសាចិនដល់កម្មករ កម្មការិនី សិស្សានុសិស្ស និងជួយសាងសង់សាលារៀនក្នុងឃុំបិតត្រាំង ហើយនៅថ្ងៃខាងមុខតំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្ហាត់បង្រៀនជំនាញជូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែច្រើនដើម្បីប្រកួតប្រជែងសមាហរណកម្មក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះដែរតំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មន្ទីរពេទ្យមានស្តង់ដាដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនី។ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីងពីង មកកម្ពុជាកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីក៏បានលើកឡើងពីការរីកចម្រើនយ៉ាងពិតប្រាកដនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុព្រមទាំងបានចង្អុលបង្ហាញពីគម្រោងអនុវត្តន៍កិច្ចសហប្រតិបត្តិការល្អក្នុងតំបន់សេដ្ឋកិច្ចដែលជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងកម្ពុជា ដោយផ្តើមពីគំនិតបង្កើតកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយផ្លូវមួយ” ។"តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងជួយបង្កើនឱកាស និងបង្កើនជីវភាពសម្រាប់ពលរដ្ឋក្នុងតំបន់។ គម្រោងក៏នឹងបម្រើជាផលប្រយោជន៍ជូនប្រទេសជាតិទាំងមូលផងដែរ"  នេះជាការលើកឡើងរបស់លោក Chen។អានបន្ថែមពីគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ នៅលើ Realestate.com.khClick here to download your free copy!
គម្រោងខុនដូ North Park ប្រណិតភាព និងស្តង់ដានៃការស់នៅទាន់សម័យ
គម្រោងខុនដូ North Park ប្រណិតភាព និងស្តង់ដានៃការស់នៅទាន់សម័យ
June 6, 2022, 5:05 p.m.
Realestate News
គម្រោងខុនដូ North Park ត្រូវបានរចនាឡើងទៅតាមសហសម័យថ្មីយ៉ាងល្អប្រណិតជាមួយ នឹងសេវាកម្មរស់នៅតាមបែបទាន់សម័យ មានលក្ខណៈបរិយាកាសធម្មជាតិខៀវស្រងាត់មានសោភ័ណភាពស្រស់ស្អាត។ លក្ខណៈពិសេសបំផុតមួយជាមួយនឹងគម្រោង North Park គឺមានទីធ្លាធំទូលាយផ្តល់នូវផាសុកភាពយ៉ាងសម្បូរបែប។ ជាមួយផ្ទៃដី១,២ហិចតាធ្វើជាសួនច្បារដ៏ស្រស់ស្អាត គម្រោងខុនដូ North Park មានបំណងចង់រួមបញ្ចូលគ្នារវាងទំហំបរិវេណខាងក្នុង និងបរិវេណជុំវិញគម្រោងឲ្យមានភាពកាន់តែមានភាពទាក់ទាញ។ គម្រោងនេះត្រូវបានធ្វើឡើងសម្រាប់របៀបរស់នៅលំដាប់ពិភពលោកមិនដូចគម្រោងដទៃឡើយគម្រោង North Park មានសោភ័ណភាពទាំងខាងក្នុងនិងខាងក្រៅជាមួយសេវាកម្មបែបរីស៊តលំដាប់ផ្កាយប្រាំ។គម្រោងមានរួមជាមួយនឹងអាងហែលទឹក ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ កន្លែងក្មេងលេងដ៏ស្រស់ស្អាត និងមានសន្តិសុខ២៤ម៉ោងធ្វើឱ្យជីវិតនៃការរស់នៅរបស់អ្នកប្រកបដោយអារម្មណ៏ស្រស់ស្រាយ។ហិរញ្ញវត្ថុ៖៣៥%នៃ៥៥យូនីតរបស់អគារ Sapphire ដែលមាន៥៥យូនីតត្រូវបានលក់អស់មុននឹងប្រគល់គម្រោងឲ្យអតិថិជននៅក្នុងខែមេសាឆ្នាំ២០១៨។ បច្ចុប្បន្ននេះមានកម្មវិធីពិសេសមួយដែលហៅថា “North Parkធានាជូនពិសេស” (North Park Guarantee) ដែលផ្តល់ផលចំណេញច្រើនជូនអតិថិជន។ ការបញ្ចុះតម្លៃនេះគឺមានរយៈពេលកំណត់ត្រឹមតែ៧យូនីតប៉ុណ្ណោះ ហើយផ្តល់ជូន១៤%លើតម្លៃជួលត្រលប់រយៈពេល២ឆ្នាំ និងទទួលបានការផ្ទេរកម្មសិទ្ធិកាន់កាប់ដោយឥតគិតថ្លៃ។ក្រុមហ៊ុន Royal Group៖គម្រោងខុនដូ North Park គឺជាគម្រោងមួយរបស់ក្រុមហ៊ុន Royal Group កម្ពុជា។ ក្រុមហ៊ុន Royal Group កម្ពុជាត្រូវបានទទួលស្គាល់ថាជា “ក្រុមហ៊ុនសាជីវកម្មមួយមានសក្តានុពលប្រមូលផ្តុំដោយអាជីវកម្មច្រើនប្រភេទ”។ Royal Group កម្ពុជាគឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៏ដែលទទួលខុសត្រូវលើការអភិវឌ្ឍន៏ដូចជា៖ គម្រោងពាណិជ្ជកម្ម Yeng Sheng Global គម្រោងសាលារៀនអន្តរជាតិ Northbridge គម្រោងឆ្នេរខ្សាច់កោះរ៉ុង (The Royal Sands Koh Rong) និងគម្រោងសណ្ឋាគារកាំបូឌីយ៉ាណា។ គម្រោងទាំងនេះត្រូវបានគេទទួលស្គាល់ថាជាគម្រោងអភិវឌ្ឍន៏ដែលមានទ្រង់ទ្រាយធំបើធៀបនឹងគម្រោងក្នុងវិស័យដ៏ទៃទៀតដូចជា តួយ៉ាងគម្រោងផ្លូវរថភ្លើង Royal Railways។ ល្អប្រណិតភាពរបស់គម្រោង North Park៖គម្រោងខុនដូ North Park គឺជាគម្រោងអភិវឌ្ឍនដែលស្របតាមដង់ស៊ីតេប្រជាជនដែលរស់នៅក្នុងសហគមន៍នោះ ផ្តោតសំខាន់សម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ។ គម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអន្តរជាតិ ដោយធ្វើតាមស្តង់ដាអន្តរជាតិតាំងពីអំឡុងពេលធ្វើផែនការ និងការសាងសង់។ គម្រោងខុនដូមានបន្ទប់ចាប់ពី១បន្ទប់គេងទៅ៣បន្ទប់គេងហើយមានទំហំចាប់ពី៥៥ម៉ែត្រការ៉េទៅ២៤៥ម៉ែត្រការ៉េ។  បន្ទប់ទាំងនេះមានស្តង់ដាល្អហើយមានរានហាលដែលអាច គយគន់មើលទេសភាពសួន ច្បារដ៏ស្រស់ស្អាត។គម្រោងនេះមានផ្តល់ជូននូវសេវាកម្មដូចជា៖ អាងហែលទឹក អាងហែលទឹកសម្រាប់កុមា កន្លែងហាត់ប្រាណទាន់សម័យ  បឹងធម្មជាតិ កន្លែងក្មេងលេង ភោជនីយដ្ឋាន និងកន្លែងអាំងសាច់(BBQ) សម្រាប់សមាជិកគ្រួសារផ្សេងគ្នា។ គម្រោងខុនដូនេះមានផ្ដល់នូវសន្តិសុខ២៤ម៉ោង និងមានប្រព័ន្ធ ទូរទស្សន៏CCTVទៀតផង។គម្រោងខុនដូមានទីតំាងតាមបណ្ដោយផ្លូវ២០០៤ក្នុងតំបន់ Northbridge ក្នុងរាជធានីភ្នំពេញ។ កន្លែងសំខាន់ៗក្នុងតំបន់នោះរួមមាន៖ សាលាអន្តរជាតិ Northbridge សាលាអន្តរជាតិ CIA FIRST ខេមបូឌេៀខន់ទ្រីក្លឹប និងផ្សារទំនើបផ្លាហ្ស៊ា។សម្រាប់ភាពល្អប្រណិត និងភាពទាន់សម័យជាលំនៅដ្ឋានសម្រាប់អ្នក និងគ្រួសាររបស់អ្នក គម្រោងខុនដូ North Park គឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ North Park ឥឡូវនេះ!Click here to download your free copy!
ការសិក្សាពីទីផ្សារអចលនទ្រព្យក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រីមាសទី៣ ឆ្នាំ២០១៦ របស់VTRUST
ការសិក្សាពីទីផ្សារអចលនទ្រព្យក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រីមាសទី៣ ឆ្នាំ២០១៦ របស់VTRUST
June 7, 2022, 5:23 a.m.
Realestate News
ខណៈដែលទីក្រុងបានរីកឥតឈប់ឈរ សង្កាត់ចោមចៅ សង្កាត់កាកាប ត្រូវបានគេមើលឃើញថាមានផ្ទះធំៗ និងឧស្សាហកម្មលូតលាស់យ៉ាងខ្លាំង។សេចក្ដីផ្ដើមស្ថិតនៅភាគខាងលិចនៃទីក្រុង ខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នជាខណ្ឌធំជាងគេមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងរាជាធានីភ្នំពេញ ហើយមានលំនៅដ្ឋានចំនួន១៨៤,០០០។ បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ ត្រូវបានបែងចែកជាសង្កាត់ចំនួន១០មានដូចជា៖ សង្កាត់ បឹងធំ សង្កាត់ចោមចៅ សង្កាត់កាកាប សង្កាត់កំបូល សង្កាត់ឱឡោក សង្កាត់ ភ្លើងឆេះរទេះ សង្កាត់សម្រោងក្រោម សង្កាត់ស្នោរ និងសង្កាត់ ត្រពាំងក្រសាំង។ ខណ្ឌពោធិ៍សែនជ័យជាប់ព្រំប្រទល់ជាមួយនឹងខណ្ឌចំនួនបួនមានដូចជា៖ ខណ្ឌព្រែកភ្នៅ ស្ថិតនៅភាគខាងជើង ខណ្ឌសែនសុខ និងខណ្ឌ មានជ័យស្ថិតនៅភាគខាងកើត និងខណ្ឌដង្កោស្ថិតនៅភាគខាងត្បូងនៃខណ្ឌពោធិ៍សែនជ័យ។ការសង្ខេបអំពីទីផ្សារខណ្ឌពោធិ៍សែនជ័យរយៈពេលមួយទស្សវត្សចុងក្រោយនេះត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសគឺវិស័យលំនៅដ្ឋាន វិស័យពាណិជ្ជកម្ម និងអនុវិស័យឧស្សាហកម្មដែលធ្វើឱ្យតម្លៃដីកើនឡើង។ ខណ្ឌ ពោធិ៍សែនជ័យត្រូវបានគេសង្កេតរយៈពេល៣ឆ្នាំឃើញថា ខណ្ឌនេះមានកំណើនតម្លៃដីជាមធ្យម៣១ភាគរយចាប់ពី ១១០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦កើនដល់ជាមធ្យមក្នុងខណ្ឌប្រហែល១៧០ដុល្លារក្នុងមួួយម៉ែត្រការ៉េគិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៦។ ក្នុងរយៈពេល៣ឆ្នាំ២០១៤និង២០១៥ ត្រូវបានគេកត់សម្គាល់ថាជាឆ្នាំដែលតម្លៃដីឡើងខ្លាំងបំផុត ប៉ុន្តែអំឡុង៣ត្រីមាសក្នុងឆ្នាំ២០១៦តម្លៃក៏ធ្លាក់ចុះ នេះធ្វើអោយមានការផ្លាស់ទីពីស្ថានភាពមួយដែលទីផ្សារអចលនទ្រព្យរួមបានធ្លាក់ចុះជាលំដាប់គិតចាប់តាំងពីចុងឆ្នាំ២០១៥ មក។ផ្ទុយទៅវិញទីផ្សារលំនៅដ្ឋាននិងការពុះដីឡូត៏ដែលត្រូវបានធ្វើឡើងដោយអ្នកអភិវឌ្ឍន៏ត្រូវបានគេមើលឃើញថាជា កត្តាជម្រុញឱ្យទីផ្សារងើបឡើងវិញម្ដងទៀតប៉ុន្តែមានការកើនឡើងយឺតដែលការផ្លាស់ប្តូរនេះនៅតែបន្តជួយជម្រុញ ឱ្យមានតម្រូការទីផ្សារ ហើយកត្តានេះអាចរក្សាតម្លៃអចលនទ្រព្យពីការធ្លាក់ចុះយ៉ាងខ្លាំងមកធម្មតាវិញ។ទីផ្សារដីនឹងតម្លៃជាទូទៅតម្លៃដីក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើង៣១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៣រហូតដល់ឆ្នាំ ២០១៥ ខណៈដែលសង្កាត់ចំនួន២សង្កាត់កាកាប និងសង្កាត់ចោមចៅ កើនឡើងតិចជាង១០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះតម្លៃដីក្នុងសង្កាត់២នេះបានឡើងរួចទៅហើយបើធៀបទៅនឹងសង្កាត់ផ្សេងទៀតក្នុងខណ្ឌពោធិ៍សែនជ័យ។ប៉ុន្តែជាងនេះទៅទៀតក្នុងការឱ្យតម្លៃដីធ្លីនិងតំបន់ពាណិជ្ជកម្ម សង្កាត់កាកាប និងសង្កាត់ចោមចៅ ជាសង្កាត់ដែលលេចធ្លោជាងសង្កាត់ផ្សេងទៀតវាក៏ជាទីតំាងដ៏ល្អសម្រាប់ទិសដៅអាជីវកម្ម។ សង្កាត់កាកាបស្ថិតនៅជាប់សង្កាត់ទឹកថ្លានៃខណ្ឌសែនសុខប៉ុន្តែសង្កាត់ចោមចៅស្ថិតនៅភាគខាងលិច។ក្នុងសង្កាត់ចោមចៅតម្លៃដីក្នុងសង្កាត់ប្រហែល៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់មិនទាន់អភិវឌ្ឍន៏នៅតាមផ្លូវសំខាន់ៗ មានតម្លៃ១,៨០០ដុល្លាក្នុងមួយម៉ែត្រការ៉េ (ជាក់ស្ដែងតាមបណ្ដោយមហាវិថីសហព័ន្្ធរុស្សី) និងតំបន់ពាណិជ្ជកម្មមួយចំនួន ទៀត។ តម្លៃដីជាមធ្យមក្នុងសង្កាត់ ចោមចៅមានតម្លៃ ៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣ឆ្នាំ២០១៦ដែលកើនឡើងពី៣២០ដុល្លារកាលពីឆ្នាំ២០១៣ កំណើនជាមធ្យមសម្រាប់តម្លៃដីនៅលើទីផ្សារប្រហែល៨ភាគរយពីមួយ ឆ្នាំទៅមួយឆ្នាំ។ សង្កាត់ចោមចៅស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយស្ថិតនៅជិតផ្លូវនៃរាជធានីមួយចំនួនផងដែរដូចជា៖ មហាវិថីសហព័ន្ធរុស្សី ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាងនេះទៅទៀត វាស្ថិតនៅជាប់បណ្ដោយមហាវិថីវ៉េងស្រេង ទៀតផង។បើយោងទៅលើទីតាំងភូមិសាស្រ្តសង្កាត់កាកាប មានលក្ខខណ្ឌទីផ្សារដូចសង្កាត់ចោមចៅដែរប៉ុន្តែស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរបស់រាជធានីជាងសង្កាត់ចោមចៅដែលធ្វើឱ្យសង្កាត់កាកាបមានភាពលេចធ្លោដែលធ្វើឲ្យដីមានតម្លៃខ្ពស់និងតម្រូវការពាណិជ្ជកម្មជាងសង្កាត់ចោមចៅ។ តម្លៃដីនៅសង្កាត់កាកាបកើនឡើង១០ភាគរយជារៀងរាល់ឆ្នាំពីមធ្យម៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅឆ្នាំ២០១៣ ទៅ ៤៩០ ដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦។ តម្លៃដីរបស់ទីផ្សារដីនៅសង្កាត់កាកាបមានតម្លៃទាបបំផុតចាប់ពី ៧០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយនៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៏នៅតាមបណ្ដោយមហាវិថីសំខាន់ៗនិងតំបន់ពាណិជ្ជកម្មសំខាន់ៗ មួយចំនួនទៀតមានតម្លៃប្រហែល ២,០៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ជាងនេះទៅទៀតកំណើនតម្លៃដីគួឱ្យកត់សម្គាល់បានបង្ហាញថាក្នុងសង្កាត់ដែលអភិវឌ្ឍន៏តិចតួចថាហាក់បីដូចជាប្រកួតប្រជែង ជាមួួយតម្លៃក្នុងតំបន់សំខាន់ៗនិងបណ្ដោយផ្លូវសំខាន់ៗ  ការយល់ឃើញនេះមានឥទ្ធិពលទៅលើតំបន់ដែលមិនទាន់អភិវឌ្ឍន៏មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ។ ជាក់ស្ដែងចំពោះឃុំដែលមានការអភិវឌ្ឍន៏តិចតួចដូចជា៖ សង្កាត់សម្រោងក្រោម សង្កាត់ កំបូលសង្កាត់ស្នោរ និងសង្កាត់ត្រពាំងក្រសាំងដែលតម្លៃដីធ្លាប់កើនឡើងប្រហែល៤០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសពីតម្លៃទាបទៅតម្លៃខ្ពស់ដោយការអភិវឌ្ឍន៏ទាន់សម័័យដោយការពុះដីឡូត៏លក់។ សង្កាត់សម្រោងក្រោមដែលស្ថិតនៅជិតផ្លូវទំនប់កប់ស្រូវត្រូវបានគេមើលឃើញថាតម្លៃកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈការអភិវឌ្ឍន៏ផ្លូវថ្នល់ដែលកំពុងតែសាងសង់ជិតនឹងរួចរាល់។ ក្នុងឆ្នាំ២០១៣តម្លៃដីក្នុងទីផ្សារជាមធ្យមក្នុងសង្កាត់សម្រោងក្រោមប្រហែលជា៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េហើយក្នុងត្រីមាសទី៣ឆ្នាំ២០១៦ តម្លៃដីជាមធ្យមឡើងដល់១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ កំណើនជាមធ្យមប្រចាំឆ្នាំកើនឡើងក្នុងសង្កាត់សម្រោងក្រោមប្រហែលជា៨០ភាគរយក្នុងរយៈពេល ៣ឆ្នាំ។ស្រដៀងគ្នានេះដែរសង្កាត់កំបូលសង្កាត់ស្នោរ និងសង្កាត់ត្រពាំងក្រសាំងតម្លៃដីធ្លាប់ឡើងយ៉ាងខ្លាំងគឺដោយសារ (១)ការកើនឡើងការអភិវឌ្ឍន៏ដោយពុះដីឡូត៏លក់(២) កើនឡើងតម្រូវការចំពោះដីដែលមានតម្លៃទាប និងតំបន់ជាយក្រុងនៃរាជធានី និង (៣) ការពង្រីកជាយក្រុងជាពិសេសនៅដើមទស្សវត្សនេះ។  ផ្លូវសំខាន់ៗនិងតម្លៃសង្កាត់ចោមចៅសង្កាត់ចោមចៅស្ថិតនៅខាងលិចឈាងខាងត្បូងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាតំបន់ពាណិជ្ជកម្មនិង លំនៅដ្ឋានពិសេសគឺស្រដៀងនឹងសង្កាត់កាកាបដែរ។ ទីក្រុងលំនៅដ្ឋាននិងសកម្មភាពពាណិជ្ជកម្មផ្ដោតតែទៅលើតែតាមបណ្ដោយផ្លូវសំខាន់ៗដូច្នេះធ្វើឱ្យតម្លៃអចលនទ្រព្យនៅជិតផ្លូវថ្លៃជាងតំបន់ដែលមានការអភិវឌ្ឍន៏តិច និងជាយក្រុងដែលមិនទាន់អភិវឌ្ឍន៏។ ក្នុងត្រីមាសទី៣ឆ្នាំ២០១៦តម្លៃដីជាមធ្យមតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីក្នុងសង្កាត់ចោមចៅប្រហែល១,៥២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េដែលតម្លៃដីមានចន្លោះពី ១,៤០០ ដុល្លារទៅ១,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ផ្លូវជាតិលេខ៤ជាផ្លូវភ្ជាប់ជាមួយមហាវិថីសហព័ន្ធរុស្សីដែលដីនៅតាមបណ្ដោយផ្លូវនេះមានតម្លៃជាមធ្យម៤៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃជារួមចាប់ពី១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅភាគខាងលិចនៃសង្កាត់ហើយដីមានតម្លៃ១,៣០០ដុល្លារ ក្នុងមួយម៉ែតការ៉េក្នុងតំបន់ជិតរង្វង់មូលចោមចៅ។នៅតាមបណ្ដោមហាវិថីវ៉េងស្រេងតម្លៃដីចន្លោះពី៦០០ដុល្លាក្នុងមួយម៉ែត្រការ៉េក្នុងតំបន់ដែលមានការអភិវឌ្ឍន៏តិចទៅ១,៥៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់ពាណិជ្ជកម្មពិសេសដែលតម្លៃនៅលើទីផ្សារជាមធ្យម៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។សង្កាត់កាកាបសង្កាត់កាកាបស្ថិតនៅជិតទីក្រុងនិងជាសង្កាត់ដែលនៅជិតព្រលានយន្នហោះអន្តរជាតិភ្នំពេញ។ សង្កាត់នេះជាប់នឹងផ្លូវធំៗចំនួន៤ដែលជាទីកន្លែងធ្វើអាជីវកម្មសំខាន់ៗដូច្នេះហើយវាធ្វើឱ្យតម្លៃដីនៅតំបន់នេះមានតម្លៃខ្ពស់។តំបន់ដីដែលមានតម្លៃខ្ពស់ក្នុងសង្កាត់កាកាបគឺតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលតាមបណ្ដោយផ្លូវនេះដីមានតម្លៃ ប្រហែល១,៦៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ តម្លៃជាមធ្យមប្រហែល៨៥០ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ ជាធម្មតាដីដែលទំនេរធំៗមានតម្លៃ ២,០៨០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗ។នៅតាមបណ្ដោយផ្លូវដែលដីមានតម្លៃថ្លៃនៅសង្កាត់កាកាបគឺផ្លូវ២០០៤ក្រៅពីមហាវិថីសហព័ន្ធរុស្សីនៅតាមផ្លូវវត្ដអង្គតាមិញ។ តាមបណ្ដោយផ្លូវ ២០០៤ តម្លៃដីនៅលើទីផ្សារជាមធ្យមគឺ ១,៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េហើយតម្លៃជាមធ្យមពី៨០០ដុល្លារ ទៅ ១,៨៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។បន្ទាប់មកតាមបណ្ដោយផ្លូវឧកញា ទ្រី ហេង (ផ្លូវ ២០១១) ដែលជាតំបន់ដីក្រៅពីមហាវិថីសហព័ន្ធរុស្សីឆ្លងកាត់ផ្លូវរថភ្លើង តម្លៃដីជាមធ្យម៧៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃទាបបំផុតចាប់ពី ៥៧០ ដុល្លារ ទៅ១,២០០ដុល្លា ក្នុងមួយម៉ែត្រការ៉េ។ ក្រៅពីនេះ នៅតាមបណ្ដោយផ្លូវ១០៥កា តម្លៃដីមានការប្រកួតប្រជែងទាបជាង។ នៅត្រីមាសទី៣ក្នុងឆ្នាំ២០១៦ តម្លៃដីលើទីផ្សារជាមធ្យមនៅតាមបណ្ដោយផ្លូវនេះគឺ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើទោះបីជាតំបន់ពេញនិយមមួយចំនួនមានតម្លៃរហូតដល់៧៥០ ដុល្លារក្នុងមួួយម៉ែត្រការ៉េក៏ដោយ។ទស្សនៈនិងការប្រែប្រួលទីផ្សារនឹងបម្រែបម្រួលតម្លៃការកើនឡើងតម្លៃដីនៅខណ្ឌពោធិ៍សែនជ័យហាក់បីដូចជានៅថេរតាំងពីដើមឆ្នាំកន្លងទៅ ហើយវាត្រូវបានគេព្យាករណ៏ថានឹងកើនឡើងបន្តិចបន្តួចនៅពីរឆ្នាំក្រោយដែលចាប់ពីឆ្នាំ២០១៨ទៅ។ ជាទូទៅការកើនឡើងតម្លៃដីនៅខណ្ឌពោធិ៍សែនជ័យធ្លាក់ចុះ០,២ភាគរយនៅត្រីមាសទី៣ក្នុងឆ្នាំ២០១៦ទោះបីជាយ៉ាងនេះក្ដីវាមិនបណ្ដាលឱ្យប៉ះពាល់កំណើនតម្លៃដីទាំងមូលនៅក្នុងខណ្ឌឡើយ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតម្លៃដីក៏ដូចជាតម្លៃអចលនទ្រព្យដទៃទៀតនៅទីក្រុងភ្នំពេញ នឹងកើនឡើងម្ដងទៀតនៅឆ្នាំ ២០១៩។ការពង្រីកក្រុងដោយសារតែដីដែលមានការអភិវឌ្ឍន៏និងអចលនទ្រព្យដីធ្លីជាមួយនិងការប្រៀបធៀបតម្លៃដីទាបៗ ខណ្ឌពោធិ៍សែនជ័យត្រូវបានគេមើលឃើញថាជាឱកាសល្អសម្រាប់ការពង្រីកក្រុងនិងការផ្លាស់ទីលំនៅឬ ការផ្ដល់នូវសេវាកម្មជាច្រើនទៀតនៅតំបន់នោះ។លំនៅដ្ឋាន មានប្រភេទជាច្រើនក៏ដូចជាការពង្រីកតំបន់ពាណិជ្ជកម្មត្រូវបានធ្វើឡើងក្នុងផ្នែកផ្សេងៗនៃខណ្ឌ ជាពិសេស សង្កាត់ដែលមានប្រជាប្រិយភាពគឺសង្កាត់កាកាប និងសង្កាត់ចោមចៅ ដែលជាសង្កាត់ដ៏ពេញនិយមនៅក្នុងខណ្ឌហើយធ្វើឱ្យមានកំណើនតម្រូវការលំនៅដ្ឋានថ្មីៗនិងជាប់ទាក់ទងការពង្រីកហេដ្ឋារចនាសម្ព័ន្ធផងដែរ។មានឱកាសជាច្រើននៅទីនោះជាច្រើនឆ្នាំមកហើយចំពោះខណ្ឌពោធិ៍សែនជ័យ ពីព្រោះតែតំបន់នៅទីនោះ ដែលជាតំបន់ជាប់និងផ្លូវសំខាន់ៗ ហើយជាខណ្ឌដែលមានសក្តានុពលសម្រាប់ពង្រីកទីក្រុង ហើយក៏ដូចជាការបង្កើនកំណើនប្រជាជន ឧស្សាហកម្ម និងទឹសដៅពាណិជ្ជកម្ម។ លើសពីនេះទៅទៀតជួយបង្កើនតម្រូវការអភិវឌ្ឍន៏ជាមួយតម្លៃដីទាប ហើយក៏ដូចជាការផ្ដល់ឱកាសអោយខណ្ឌមានការរីកចម្រើន។ចាប់តាំងពីពេលថ្មីៗនេះខណ្ឌពោធិ៍សែនជ័យត្រូវបានគេកត់សម្គាល់ថាមានការអភិវឌ្ឍន៏ជាច្រើនបានផ្ដោតទៅលើសង្កាត់ កាកាបនិង សង្កាត់ចោមចៅ ពីព្រោះសង្កាត់ទាំងពីរជាប់នឹងផ្លូវសំខាន់ៗ និងសកម្មភាពពាណិជ្ជកម្មដើម្បីបំពេញតម្រូវការនៃការកើនឡើងចំនួនសហគមន៏នៅតបន់នោះ។ផ្លូវទំនប់កប់ស្រូវគឺជាផ្លូវក្រវ៉ាត់ក្រុងមួយដែលនឹងត្រូវបានសាងសង់រួចរាល់ ខណៈដែលមហាវិថីវ៉េងស្រេងត្រូវបានស្ដារឡើងវិញដោយកំពុងតែត្រូវបានពង្រីកជាផ្លូវប៉េតុងដែលមានទទឹង២២ម៉ែត្រ។ ផ្លូវទាំងពីរឆ្ពោះទៅសង្កាត់ចោមចៅ និងផ្នែកដទៃទៀតនៃទីក្រុងភ្នំពេញ។ សមិទ្ធផលទាំងនេះបង្កើតឱ្យមានឱកាសជាច្រើនដែលធ្វើឱ្យអចលនទ្រព្យកើនតម្លៃ និងធ្វើឱ្យមានសក្ដានុពលអភិវឌ្ឍន៏នៅតំបន់នោះជាពិសេសនៅតាមបណ្ដោយផ្លូវទាំងនោះ។ក្នុងសង្កាត់កាកាបការអភិវឌ្ឍន៏ថ្មីៗលើវិស័យលំនៅដ្ឋាន និងអនុវិស័យពាណិជ្ជកម្ម។ ការអភិវឌ្ឍន៏គួរឱ្យកត់សម្គាល់ ដែលកំពុងតែសាងសង់គឺគម្រោងលំនៅដ្ឋាន Budaiju (ជាគម្រោងខុនដូ) និងគម្រោងLion Mall (ជាគម្រោងពាណិជ្ជកម្ម និងផ្សារទំនើប) នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក៏ដូចជាគម្រោងលំនៅដ្ឋានជាច្រើនផ្សេងទៀតដែលគម្រោងទាំងនេះខ្លះសាងសង់រួច និងខ្លះទៀតកំពុងសាងសង់។បម្រែបម្រួលពាណិជ្ជកម្មកាកើនឡើងតម្លៃដី និងតម្លៃជួលក្នុងតំបន់នៅជិតទីក្រុង នឹងជម្រុញឱ្យរោងចក្រដែលពឹងផ្អែកទៅលើការជួលពិចារណា ផ្លាស់ទីទៅតំបន់ជាយក្រុងដូចជា ភាគខាងលិចនៃខណ្ឌពោធិ៍សែនជ័យ ដែលតម្លៃឈ្នួល និងតម្លៃនៃការរស់នៅរបស់កម្មករនិយោជិតទាបជាង។ ម្យ៉ាងវិញទៀតមានភាពងាយស្រួលឆ្លងកាត់ផ្លូវជាតិលេខ៤ហើយជាប់នឹងកំពង់ផែដែលធ្វើឱ្យវិនិយោគិនពិចារណាផ្លាស់ប្តូរទឹសដៅសាងសង់រោងចក្រ និងទិសដៅពាណិជ្ជកម្មទៅតំបន់នោះ។បច្ចប្បន្នខណ្ឌពោធិ៍សែនជ័យជាតំបន់ដែលមានរោងចក្រចំនួន៤០ភាគរយនៃរោងចក្រសរុបក្នុងរាជធានីភ្នំពេញខ្ពស់ជាងខណ្ឌដង្កោ(២២ ភាគរយ) និងខណ្ឌមានជ័យ(១៥ ភាគរយ)។ស្វែងយល់បន្ថែមអំពីកម្ពុជាបច្ចុប្បន្នជាមួយនឹងព័ត៌មានលម្អិតនៃទីតំាង!Click here to download your free copy!
ទស្សនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការប្រែប្រួលផលិតផលក្នុង ស្រុកសរុប ការវិនិយោគដោយផ្ទាល់ពីបរទេស និងការ សាងសង់ ក្នុងឆមាសទី១ ឆ្នាំ២០១៦
ទស្សនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការប្រែប្រួលផលិតផលក្នុង ស្រុកសរុប ការវិនិយោគដោយផ្ទាល់ពីបរទេស និងការ សាងសង់ ក្នុងឆមាសទី១ ឆ្នាំ២០១៦
June 6, 2022, 5:04 p.m.
Realestate News
ការប្រែប្រួលសំខាន់ៗមាន៖កំណើនផលិតផលក្នុងស្រុកសរុប៧ភាគរយសម្រាប់ឆ្នាំ២០១៦ ហើយត្រូវគេបានរំពឹងថានឹងកើនឡើង៧.១ភាគរយក្នុងឆ្នាំ២០១៧។អត្រាផលិតផលសរុបខ្ពស់ជាងអត្រាផលិតផលក្នុងសរុបជាមធ្យមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏ប្រហែល ២.៥ ភាគរយ។ប្រភពចម្បងនៃកំណើនផលិតផលក្នុងស្រុកសរុបរួមមាន វិស័យកសិកម្ម វិស័យកាត់ដេរនិងស្បែកជើង វិស័យសំណង់និងទេសចរណ៏។វិស័យសំណង់ជាកត្តាលីករដ៏សំខាន់ក្នុងការជម្រុញឱ្យផលិតផលក្នុងស្រុកកើនឡើងក្នុងឆ្នាំ២០១៦។៨ខែដំបូងក្នុងឆ្នាំ២០១៦ កំណើនការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យកើនឡើងប្រហែល៧០០ភាគរយបើធៀបទៅនឹង ឆ្នាំ២០១៥មានទឹកប្រាក់សរុបជាង៧,២ពាន់លានដុល្លារ។ចំពោះអតិផរណាវិញមានកម្រិតមធ្យមប៉ុណ្ណោះ។ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ពី ១០០ ដុល្លារទៅ ១,២១៦ ដុល្លារក្នុងឆ្នាំ២០១៥ ហើយត្រូវបានគេព្យាករណ៏ថានឹងកើនឡើងដល់១,៣២៥ ដុល្លារក្នុងឆ្នាំ២០១៦។ប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូល “មធ្យមកម្រឹតទាប” គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ការចាយលុយដុល្លារបង្ហាញឱ្យឃើថាចិននិងសភាពអ៊ឺរ៉ុបមានការរុញរាក្នុងការវិនិយោគក្នុងទិផ្សារកម្ពុជា។   ការប្រែប្រួលផលិតផលក្នុងស្រុកសរុប៖លោក Rami Sharaf ដែលជាសមាជិក្រុមប្រឹក្សាពីគ្រោះយោបល់អន្តរជាតិ និងជាសមាកជិក APCO Worldwide បាននិយាយថា “កត្តាទាក់ទាញដ៏សំខាន់ដែលនាំអោយវិនិយោគិនបរទេសពិចារណាថាតើពួកគេគួរវិនិយោគក្នុងប្រទេសកម្ពុជាដែរឬទេ ស្របពេលដែលប្រទេសនេះជាសមាជិកសមាគមអាស៊ាន និងសេដ្ឋកិច្ចកម្ពុជាកើនឡើង៧.៥ភាគរយក្នុងរយៈពេល៥ឆ្នាំកន្លងទៅ និងមានកំណើនកើនឡើងពីមួួយឆ្នាំទៅមួយឆ្នាំ។ កំណើននេះធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនខ្លាំងជាងគេបំផុតក្នុងសតវត្យរ៏ទី២១។ ទោះបីជាអត្រានៃផលិតផលក្នុងស្រុុកសរុបបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០១៦ ប៉ុន្តែវានៅតែស្ថិតនៅកម្រិតកំណើនល្អជាងគេនៅតំបន់អាស៊ី ដែលមានផលិតផលក្នុងស្រុកសរុបប្រហែ២,៥ភាគរយ នេះបើយោងទៅលើរបាយការណ៍ អចលនទ្រព្យកម្ពុជាឆមាសទី១ ឆ្នាំ២០១៦ របស់Knight Frank Cambodia ដែលបានចេញក្នុងពេលថ្មីៗនេះ។នៅក្នុងឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៏អាស៊ី(ADB) បានព្យាករណ៏ថា នៅឆ្នាំ ២០១៦ កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនឡើង ៧,២ភាគរយ។ ប៉ុន្តែជាក់ស្ដែងធនាគារអភិវឌ្ឍអាស៊ីបានរកឃើញថាអត្រាកំណើននេះមានការថយចុះបន្តិច មានត្រឹមតែ៧,០ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ២០១៦នេះ ហើយ ថាឆ្នាំ២០១៧ត្រូវបានរំពឹងថាកើនឡើងដល់៧,១ភាគរយ។ធនាគារពិភពលោកយល់ស្របជាមួយនឹងការព្យាករណ៏សន្ទស្សន៏របស់ធនាគារអភិវឌ្ឍន៏អាស៊ីសម្រាប់ឆ្នាំ២០១៦។ ធនាគារពិភព លោកអះអាងថា “ វិស័យវាយនភណ្ឌ រួមទាំងសំណង់ និងសេវាកម្មផ្សេងទៀតគឺដើរតួរយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចម្ពុជា។ ការកើនឡើងនៅតែរំពឹងថាខ្លាំងដដែលក្នុងឆ្នាំ២០១៦ ដោយសារការងើបលើងវិញនូវតម្រូវការក្នុងស្រុក និងសកត្តានុពលនៃការនាំចេញវិស័យកាត់ដេរ ដែលអាចទប់ទល់ជាមួយការជាប់គាំងវិស័យកសិកម្ម និងការធ្លាក់ចុះនៃវិស័យទេសចរណ៏។”ធនាគារពិភពលោកអះអាងថាហានិភ័យអាក្រក់រួមមាន “បញ្ហាកម្លាំងពលកម្ម ការបន្តប្រើប្រាស់លុយដុល្លារ ការងើបឡើងវិញយឺតនូវសេដ្ឋកិច្ចសហគមន៏ អ៊ឺរ៉ុប និងផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន។”ដោយផ្នែកសេដ្ឋកិច្ចពឹងផ្អែកខ្ពស់លើវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង ក្រុមហ៊ុន Knight Frankកម្ពុជាបានលើកឡើងថា "មានគឺជាតម្រូវការកំពុងកើនឡើងដើម្បីបង្កើនគុណភាព និងផលិតភាពនៃកម្លាំងពលកម្មសម្រាប់កម្ពុជា ដើម្បីរក្សាកំណើនផលិតផលក្នុងស្រុកសរុបនៅកម្រិតថេរដូចពេលបច្ចុប្បន្ន" ។ប្រសិនបើកម្ពុជាមិនបន្តគាំទ្រគុណភាព តម្លៃ និងផលិតភាពឲ្យមានប្រសិទ្ធិភាពលើវិស័យកាត់ដេរ និងឧស្សាហកម្មស្បែកជើង ក្រុមអ្នកវិនិយោគិនសំខាន់ៗនឹងផ្លាស់ប្ដូរប្រតិបត្តិការរបស់ពួកគេទៅប្រទេសដទៃទៀតដែលអាចមានការប្រកួតប្រជែងខ្លាំងជាងប្រទេសកម្ពុជា។ ប្រសិនបើចំណុចនេះកើតឡើងមែន នោះផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំង។ការធ្វើពិពិធកម្មនៃវិស័យឧស្សាហកម្មជាយន្តកម្មមួយផ្សេងទៀតដែលកម្ពុជាអាចប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យធំៗនៃកាថយចុះចំណែកទីផ្សារនៃឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើង ហើយនេះជាបញ្ហាចំរូងចម្រាស់មួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា(CDC) លើគោលនយោបាយអភិវឌ្ឍន៏ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ - ២០២៥។ធនាគារពិភពលោកបានលើកឡើងទៀតថា តម្រូវការសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវចាត់វិធានកាឱ្យមានប្រសិទ្ធិភាពសម្រាប់គោលនយោបាយសេដ្ឋកិច្ចរយៈពេលវែង ដោយធ្វើឲ្យផលចំណេញនៃសម្ព័ន្ធភាពសហគមន៍អាស៊ាន អាចជះឥទ្ធិពលដោយផ្ទាល់ដល់កំណើនផលិតផលក្នុងស្រុក៖ “ការធ្វើឱ្យប្រសើឡើងនូវបរិយាកាសអាជីវកម្មនឹងអាចជម្រុញការប្រកួតប្រជែងគ្រប់វិស័យ ការគាំទ្រលិតផល និងការធ្វើពិពិធកម្មទីផ្សារ ហើយក៏ដូចជាជួយឱ្យសហគ្រាសក្នុងាកររៀបចំឲ្យបានល្អ ដើម្បីទទួលយកអត្ថប្រយោជន៏ពីទីផ្សារ និងផលិតផលតែមួយដោយផ្អែកទៅលើគោលដៅរបស់សហគមន៏សេដ្ឋកិច្ច អាស៊ាន ។”ជាងនេះទៅទៀត ទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៏អាស៊ីបានយល់ស្របជាមួយបម្រែបម្រួលកំណើនសេដ្ឋកិច្ចនាពេលបច្ចប្បន្ន និងការបន្តអតិផរណាកម្រិតមធ្យម ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាគួរតែបន្តកើនឡើងប្រចាំឆ្នាំ កំណើននៃការផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុក(ម្ហូបអាហារ) និងការកែលម្អស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង។ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុកម្ពុជាបានលើកឡើងថា ផលិតផលក្នុងស្រុកសសរុបសម្រាប់មនុស្សម្នាក់គឺ១,១៣៥ដុល្លាក្នុងឆ្នាំ ២០១៤ កើនឡើងដល់ ១,២១៦ក្នុងឆ្នាំ២០១៦ ហើយ ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ១,៣២៥សម្រាប់ឆ្នាំ២០១៦។ក្នុងពេលជាមួយគ្នានេះដែរ ដោយសារកម្ពុជាត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ជាប្រទេសដែលមាន “ប្រាក់មានចំណូលទាប” ទៅជាប្រទេសដែលមាន "ប្រាក់ចំណូលមធ្យមកម្រិតទាប” គិតត្រឹមថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦ មានសក្តានុពលសម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្នុងការផ្តល់ជំនួយ និងការគាំទ្រការអភិវឌ្ឍន៍ និងការថយចុះការបង់ពន្ធដោយមានការលើកលែងពន្ធពាណិជ្ជកម្ម។និតិវិធីនៃការវាយតម្លៃលើប្រាក់ចំណូលមធ្យមកម្រិតទាប ដែលបច្ចុប្បន្នមានចំណូលជាតិសរុប(GNI) ក្នុងមនុស្សម្នាក់ចន្លោះ១,០២៦ ដុល្លារ និង៤,០៣៥ ដុល្លារ ហើយធៀបនឹងប្រទេសដែលមានប្រាក់ចំណូលទាប ដែលមានទាបជាង១,០២៥ដុល្លារ។ធនាគារក៏បានបញ្ជាក់ដែរថា "ការកែលម្អក្របខ័ណ្ឌគ្រប់គ្រងការវិនិយោគសាធារណៈដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានសាធារណៈនឹងអាចធ្វើទៅបាន បើទោះបីជាមានការធ្លាក់ចុះការផ្តល់ហិរញ្ញប្បទាននៃម្ចាស់ជំនួយក៏ដោយ”។ការចាត់ថ្នាក់ជាថ្មីនេះអាចជះឥទ្ធិពលទៅលើកតាព្វកិច្ចពន្ធ និងពន្ធនាំចូលពីប្រទេសកម្ពុជាទៅទីផ្សារសំខាន់ៗមួួយចំនួនទៀត ហើយនេះក៏ត្រូវបានអំពាវនាវ ឲ្យបន្តការពង្រឹងជំនាញ និងប្រសិទ្ធិភាពរបស់វិស័យកាត់ដេរ និងឧស្សាហកម្មស្បែកជើង (ដូចបានលើកឡើងខាងដើម)។ ឧបសគ្គធំៗសម្រាប់ការធ្វើពាណិជ្ជកម្មនឹងមានន័យថា ការចំណាយនៃការផលិតនឹងត្រូវថយចុះនៅក្នុងគោលបំណងដើម្បីរក្សាការប្រកួតប្រជែងជាអន្តរជាតិរបស់វិស័យនេះ។ចំនែក ការចាត់ថ្នាក់ថ្មីនេះនឹងបង្ហាញពីភាពសំខាន់នៃជំនួយបរទេសសម្រាប់កម្ពុជា  ការកើនឡើងនៃអ្នកដែលមានប្រាក់ចំណូលទាបហាក់ដូចជាទទួល បានផលប្រយោជន៍ពីផ្សារលក់ទំនិញ និងវិស័យអចលនទ្រព្យលើផ្សារទំនិញ ការកើនឡើងប្រាក់ចំណូល  និងកើនឡើងការចំណាយ។ វាក៏នឹងមានផលវិជ្ជមានលើទីផ្សារលំនៅដ្ឋានក្នុងស្រុកដែលមានការរីកចម្រើនទៅមុខ ការកើនឡើងនូវចំនួននៃអ្នកដែលដាក់ពាក្យស្នើរសុំខ្ចីប្រាក់ទិញផ្ទះ  និងជាទូទៅមានការទិញ និងជួលលំនៅដ្ឋានលំដាប់ស្តង់ដារ។ការប្រែប្រួលនៃការវិនិយោគផ្ទាល់ពីបរទេស៖យោងទៅលើរបាយការណ៏វិនិយោគតំបន់អាស៊ានឆ្នាំ២០១៦បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស(FDI)ក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៏តំបន់អាស៊ីអាគ្នេយ៏កាលពីចុងឆ្នាំកន្លងទៅ។ យោងទៅតាមរបាយការណ៍ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមកើនឡើង ៣៨ ភាគរយ ដោយសារមានក្រុមហ៊ុនអន្តរជាតិជាច្រើនចូលមកបណ្ដាក់ទុនក្នុងទីផ្សារថ្មីនៃសហគមន៏សេដ្ឋកិច្ច តំបន់អាស៊ី (AEC)ដែលទើបតែបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏ដោយលំហូរវិនិយោគទុនបរទេសទៅប្លុកប្រជាជាតិអាស៊ីអាគ្នេយ៍បានធ្លាក់ចុះត្រឹម 8% នៅឆ្នាំ 2015 ត្រូវជាទឹកប្រាក់ 120 ពាន់លានដុល្លារ។ ការវិនិយោគរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះ 20% ក្នុងទឹកប្រាក់ប្រហែល 20 ពាន់លាន ដុល្លារ និងដើមទុនសហរដ្ឋអាមេរិកបានថយចុះ 17% ដែលមានទឹកប្រាក់ប្រហែល 12,2 ពាន់លានដុល្លារ។ទោះបីជាយ៉ាងណាក៏ដោយ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងលើវិស័យអចលនទ្រព្យប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ការវិនិយោគលើអចលនទ្រព្យសរុបប្រមាណ ៧,២ ពាន់លានដុល្លារ នៅចន្លោះខែ មករា និងខែសីហា ឆ្នាំ២០១៦ ដែលកើនឡើងយ៉ាងខ្លាំងជា ៧០០ ភាគរយ ពីអំឡុងពេលកន្លងមក។ ប្រភពនៃការវិនិយោគដោយផ្ទាល់ពីបរទេសគឺមានច្រើនប្រទេសផ្សេងគ្នា ដែលមាន១៨ប្រទេសចូលរួម។ ប៉ុន្តែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) ថ្លែងថា ចិនឈរក្នុងចំណាត់ថ្នាក់លេខមួយទៅលើវិស័យសំណង់ ហើយការវិនយោគដោយផ្ទាល់ពីបរទេសលើអចលនទ្រព្យ ទី២គឺកូរ៉េខាងត្បូង និងទី៣ គឺជប៉ុន។ការប្រែប្រួលវិស័យសំណង់របាយការណ៏ថ្មីៗ ទាក់ទងនឹងវិស័យសំណង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្រសួងបានអនុញាតដល់គម្រោងសាង សង់ជាង ១,៧៥៣ គម្រោង ក្នុងទឹកប្រាក់ ៧,២ ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០១៦ ធៀបទៅនឹង ២,៣០៥ គម្រោង ដែលមានតម្លៃ ៣,៣ ពាន់លានដុល្លារ អត្រាកើនឡើងជាង៤០០ ភាគរយ ក្នុងឆ្នាំកន្លងទៅ។ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ខែមិថុនាឆ្នាំ២០១៦ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិយាយថាខ្លួនបានអនុញាតផ្តល់សិទ្ធិសាងសង់ ឱ្យគម្រោងជាង ៣៥,២០៦ ស្មើនឹងទំហំដី ៨៥លានម៉ែតការ៉េទូទាំងប្រទេស។ ក្នុងរយៈពេល១៦ឆ្នាំនេះ ការវិនិយោគលើវិស័យសំណង់ក្នុងប្រទេសកម្ពុជាមានទំហំទឹកប្រាក់សរុប ៣២,៣ ពាន់លានដុល្លា។ដូចគ្នានេះដែរ ក្រសួងរៀបចំដែនដីក៏បាន បានបញ្ចេញព័ត៌មានអំពីការវិនិយោគរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០១៦ដែលបញ្ជាក់ថាគម្រោង សាងសង់ថ្មីចំនួន៩៩០គម្រោងត្រូវបានអនុញាតឱ្យសាងសង់កាលពីដើមឆ្នាំកន្លងទៅ នេះបើធៀបទៅនឹងឆ្នាំ២០១៥មានគ្រោងប្រហែល ២,៣០៥ដែលបានអនុញាត ឱ្យសាងសាង់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា នេះជាផ្នែកមួយដោយសារជាកំណើនមួយនៃប្រសិទ្ធិភាពផ្នែករដ្ឋបាលនៅក្នុងក្រសួងនៅ ឆ្នាំ ២០១៦។ធនាគារពិភពលោកពន្យល់ពីកំណើននៃតម្រូវការលំនៅដ្ឋានដ៏ច្រើននេះនិងការវិនិយោគលើវិស័យឧស្សាហកម្មសំណង់ ថាជាការចង្អុលបង្ហាញនៃការវិលត្រ លប់មកវិញនៃស្ថេរភាពនយោបាយនៅកម្ពុជា និងកំណើនប្រាក់ចំណូលរបស់ប្រជាជនទូទៅ។យោងទៅតាមលោក Ross Wheble ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank ក្នុងរបាយការណ៍ វិស័យអចលនទ្រព្យ កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៦  បានឱ្យដឹងថា គម្រោងសាងសង់ថ្មីៗក្នុងឆ្នាំ២០១៦បានសម្រេចជាមធ្យម ដែលជាមធ្យោបាយមួយក្នុងការដោះស្រាយហានិភ័យក្នុងរយៈពេលខ្លីក្នុងទីផ្សារ។ ការធ្វើដូច្នេះ ធ្វើឱ្យកម្ពុជាមានសក្ដានុពលក្នុងការសម្រេចបានលទ្ធផលល្អ និងជាប់ចំណាត់ថ្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៏តាមរយៈដំណើរការនៃការធ្វើពិពិតកម្ម និង “កំណើនរឹងមាំឥតឈប់ឈរ”។របាយការណ៏ថ្មីមួយនេះក៏បានបង្ហាញដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុព្យាករណ៏ថាកំណើនសំណង់នឹងកើនជាមធ្យមដល់ ១៥ ភាគរយ ក្នុងឆ្នាំ២០១៦ និង ១០ ភាគរយក្នុងឆ្នាំ ២០២០ បើធៀបទៅនិងឆ្នាំ២០១៥ត្រឹមតែ១៩ ភាគរយ។ ផ្ទុយទៅវិញ របាយការណ៏ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាពី Business Monitor International បង្ហាញថាការពង្រីកវិស័យសំណង់ទាំងមូលគឺព្យាករណ៏ថានឹងកើនឡើង ៩,៩ ភាគរយក្នុងឆ្នាំ២០១៦ និង ៩,៨ ភាគរយក្នុងឆ្នាំ២០១៧។ទោះបីជាយ៉ាងណា គម្រោងប្រហែលពី១០ ទៅ២០ភាគរយដែលបានដាក់ចេញត្រូវបានជាប់គាំងការសាងសាង់ក្នុងត្រីមាសទីមួយឆ្នាំ២០១៦ នេះបើយោងតាមប្រភពឧស្សាហកម្មផ្សេងៗជាច្រើន។ ដូច្នេះ  វាមិនទំនងថាគម្រោងដែលជាប់គាំងត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៏ចេញផ្សាយក្នុងឆ្នាំ២០១៦ នោះទេ។សិក្សាបន្ថែមទៀតពីកម្ពុចជាថ្ថៃនេះពាក់ព័ន្ធទៅនឹងសេចក្តីលំអិតអំពីការណែនាំដល់វិនិយោគិន!Click here to download your free copy!
ខុនដូ B.T.S៖ សហគមន៍សុខដុម
ខុនដូ B.T.S៖ សហគមន៍សុខដុម
June 6, 2022, 5:05 p.m.
Realestate News
ពួកយើងនៅការិយាល័យលក់ខុនដូ B.T.S ក្នុងខណ្ឌឬស្សីកែវជាមួយ លោក អ៊ុក ច័ន្ទដារ៉ាវុធ ដែលជានាយកផ្នែកទីផ្សារ និងលក់របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែគ្រុបហើយពួកយើង និងស្វែងយល់អំពីគម្រោងដ៏អស្ចារ្យនេះទំាងអស់គ្នា។១. ប្រាប់ខ្ញុំអំពីទីតាំងរបស់គម្រោង   គម្រោងអភិវឌ្ឍន៏ខុនដូ B.T.S ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ គម្រោងនេះទទួលបានការសាទរពីអតិថិជនរបស់ខ្លួនគួរឲ្យកត់សម្គាល់  គម្រោងនេះមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ។ គម្រោងបុរីវីឡាទួលសង្កែមានផ្តល់ជូននូវគម្រោងវីឡាផងដែរ ដែលមានទំហំខុសៗគ្នាតបតាមតម្រូវការដែលអតិថិនជនត្រូវការ។ លំនៅដ្ឋាននីមួយៗត្រូវបានធ្វើឡើងដោយអ្នកជំនាញខាងសំណង់ជាមួយនឹងគុណភាពនិងការតុបតែងបែបទាន់សម័យដ៏ស្រស់ស្អាតនិងការយកចិត្តទុកដាក់យ៉ាងម៉ត់ច៉ត់។ប្រភេទលំនៅដ្ឋានរបស់ក្រុមហ៊ុនមានដូចជា៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងខុនដូក្រុមគ្រួសារនឹងមានជម្រើសដើម្បីជ្រើសរើសប្រភេទវីឡាដែលពួកគេគិតថាសាកសម្យ។២. តើមានប្រភេទយូនីតអ្វីខ្លះ? ហើយមានតម្លៃប៉ុន្មាន?មានលំនៅដ្ឋានជាង១៧៤យ៉ូនីតដែលអាចរកទិញបានហើយមានទំហំផ្សេងៗគ្នា។ គម្រោងបុរីវីឡាទួលសង្កែត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងបញ្ចប់ការសាងសង់ដោយឧបករណ៏សាងសង់ដែលមានគុណភាពខ្ពស់ដែលផ្តល់នូវទំនុកចិត្ត និងផ្តល់នូវលំនៅដ្ឋានស្តង់ដាសម្រាប់អ្នក។ ខុនដូ B.T.S មានតម្លៃចាប់ពី ៤០,០០០ដុល្លារ ក្នុងមួយយូនីតហើយមានបន្ទប់១ជាមួយទំហំ៥០ម៉ែត្រការ៉េឡើងទៅ(មានទំហំបន្ទប់ផ្សេងៗគ្នាតាមតម្រូវការ)។ វាជាគម្រោងដែលសាងសង់ដោយភាពឆ្លាតវៃតែមួយគត់ហើយមានពន្លេចនូវភាពប្រណិតគ្រប់យូនីតទំាងអស់។៣. តើគម្រោងនេះចាប់ផ្ដើមលក់នៅពេលណា?ត្រឹមតែរយៈពេលបីខែបន្ទាប់ពីការដាក់លក់ ប្រហែល៣០ភាគរយរបស់គម្រោងត្រូវបានលក់ចេញ។ លទ្ធផលនេះបានបង្ហាញឱ្យឃើញថាគម្រោងនេះទទួលបានទំនុកចិត្តយ៉ាងខ្លំាងពីអ្នកបញ្ជាទិញអន្តរជាតិ និងអ្នកទិញក្នុងតំបន់។៤. តើកន្លែងចតយានយន្តមានលក្ខណៈយ៉ាងណាដែរ?គម្រោងខុនដូ B.T.S ផ្ដល់នូវផាសុកភាពគ្រប់លំនៅដ្ឋាន ចំនួនចំណតរថយន្តមាន៨៥ភាគរយនៃយូនីតលំនៅដ្ឋាន ហើយជាកន្លែងដែលមានសុវត្ថិភាពទៀតផង  នេះជាចំណតដែលមានចំនួនច្រើនបំផុតបើធៀបទៅនឹងគម្រោងអគារខ្ពស់ៗដទៃទៀត។៦. តើមានការផ្ដល់ប្រាក់កម្ចីទិញ ឬមានវិធីសាស្រ្តផ្សេងទៀតដែរឬទេ?ពួកយើងមិនមានការផ្ដល់ប្រាក់កម្ចីជាមួយធនាគារនោះទេ ប៉ុន្តែយើងមានវិធីសាស្ត្រពិសេសជំនួសវិញសម្រាប់អ្នកដែលចាប់អារម្មណ៏និងគម្រោងខុនដូ B.T.S។ អ្នកអភិវឌ្ឍន៏ផ្ដល់នូវជម្រើសដ៏ល្អដែលតម្រូវឱ្យអតិថិជនបង់ប្រាក់ត្រឹម៦៦០ដុល្លាក្នុងមួយខែ ដោយគ្នានការប្រាក់ ឬប្រាក់កក់នោះឡើយ។៧.លក្ខណៈពិសេសរបស់គម្រោងទីតាំងរបស់គម្រោងខុនដូ B.T.S គឺជាទីតំាងដ៏អំណោយផលបំផុត! គឺស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ហើយវាក៏ស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ដែលជិតផ្លូវធំ ស្ថាប័នរដ្ឋាភិបាល ផ្សារទំនើប ក្លឹបកីឡា ធនាគារ មន្ទីរពេទ្យ សាលារៀន និងកន្លែងកម្សាន្ត។ ជាងនេះទៅទៀតវាស្ថិតនៅជិតផ្សារទូលសង្កែតែម្ដង។ជាងនេះទៅទៀតវាជម្រុញឱ្យមានស្តង់ដានៃការរស់នៅខ្ពស់តាមរយៈយូនីតដែលមានគ្រឿងសង្ហារឹមទំនើបៗប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ៥។ គម្រោងខុនដូ B.T.S  ផ្ដល់នូវសេវាកម្មជាច្រើនរួមមានដូចជា៖ អាងហែលទឹក សូណា កន្លែងហាត់ប្រាណ ផ្សារ និងក្លឹបកីឡាវាយកូនហ្គោល។៨.តើសំណួរមួយដែលខ្ញុំគួរតែសួរអ្នក ជាសំណួរអ្វីទៅ? ហេតុអ្វីបានជាគម្រោងនេះល្អជាងគម្រោងដទៃទៀត? នៅពេលដែលអតិថិជនបានមកទស្សនាផ្ទះគម្រូរបស់គម្រោងខុនដូ B.T.S. ពួកគេបានចាប់អារម្មណ៏នឹងគុណភាពរបស់ខុនដូនេះយ៉ាងខ្លំាង។ យើងបានផ្ដោតសំខាន់ទៅលើគុណភាព និងស្ដង់ដានៃការស់នៅដ៏ល្អបំផុតសម្រាប់គ្រួសារ។ នេះជាគម្រោងទី៣ហើយបន្ទាប់ពីគម្រោងផ្សេងៗទៀតដែលទទួលបានជោគជ័យតួយ៉ាងគម្រោង បុរីវីឡាទួលសង្កែជាដើម។  អតិថិជននឹងចាប់អារម្មណ៏ ចំពោះ គម្រោងនេះពីព្រោះតែវាផ្ដល់នូវភាពស្ងប់សុខ និងតម្លៃនៃការរស់នៅយ៉ាងប្រណិត។ លំនៅដ្ឋានពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្រសិនបើយើងសម្រេចិត្តទិញផ្ទះ យើងត្រូវតែពិចារណាឲ្យល្អិតល្អន់។ ដោយពិចារណាទៅលើលំនៅដ្ឋានដ៏ល្អបំផុតប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅយ៉ាងពិតប្រាកដ! ស្វែងរកតារាងអចលនទ្រព្យB.T.S Condominiumនៅទីនេះតាមរយៈ realestate.com.khClick here to download your free copy!
ការពិភាក្សាអំពីការផ្គត់ផ្គត់តម្រូវការទីផ្សារខុនដូក្នុងប្រទេសកម្ពុជាជួបជាមួយលោក យិន លាងគង់
ការពិភាក្សាអំពីការផ្គត់ផ្គត់តម្រូវការទីផ្សារខុនដូក្នុងប្រទេសកម្ពុជាជួបជាមួយលោក យិន លាងគង់
June 6, 2022, 5:06 p.m.
Realestate News
មានការជជែកពិភាក្សាអំពីការផ្គត់ផ្គង់តម្រូវការខុនដូនៅក្នុងប្រទេសកម្ពុជាហើយសំនួរដដែលៗបានចោទសួរឡើងថា តើវាពិតទេដែលទីផ្សារលំនៅដ្ឋានរបស់កម្ពុជាពិតជាសាកសម្យនឹងតម្រូវការក្នុងប្រទេសកម្ពុជា? ក្នុងកម្មវិធី Realestate.com.khTV បានពិភាក្សាជាមួយលោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍BTV អំពីប្រធានបទនេះ។ក្នុងពេលថ្មីនេះក្នុងរបាយការណ៍  Knight  Frank Cambodia បានលើកឡើងថា “វិស័យខុនដូត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧២៣.៥ភាគរយ ត្រឹមឆ្នាំ២០២០ ឬឯរបាយការណ៍ខុនដូឆ្នាំ២០១៦របស់ Century 21 បានទាយថាមានខុនដូជាង ៣៧,០០០យូនីតនឹងត្រូវដាក់លក់ត្រឹមឆ្នាំ២០២០។ តើអ្នកមានគំនិតយោបល់បែបណាលើចំណុចនេះក៏ដូចជានៅពេលថ្មីៗមានការនិយាយពីការផ្គត់ផ្គង់លើសតម្រូវការជាដើម? តើអ្នកយល់ស្របនឹងគំនិតនេះដែរឫទេ? ហើយទាំងនេះអាចប៉ះពាល់ដល់ដំ ណើរការទីផ្សារបែបណាដែរ?ខ្ញុំមានការគំាទ្រផង និងមិនគំាទ្រផងអំពីការលើកឡើងនេះ! បើនិយាយអំពីមតិដែលមិនគំាទ្រនោះយើងក្រលេកទៅមើលបរិបទរស់នៅរបស់ប្រជាជនកម្ពុជាយើងឃើញថា រស់និយមលំនៅដ្ឋានប្រភេទខុនដូហាក់បីដូចនៅមិនទាន់ពេញនិយមនៅឡើយទេក្នុងប្រទេសកម្ពុជា។ បើទោះបីជាមានមនុស្សមួយចំនួនចាប់ផ្តើមទិញខុនដូបណ្តើរៗយ៉ាងណាក៏ដោយក៏ពួកគាត់មួយចំនួននៅ តែគិតថាវានៅមានគាត់មានការបារម្ភច្រើនអំពីការរស់នៅលើអគារខ្ពស់ និងសុវត្ថិភាពផ្សេងៗ។ ហើយសម្រាប់ការរស់នៅបច្ចុប្បន្នយើងមិនទាន់អាចសម្របខ្លួនលឿនបែបនេះទេ ហើយចំនួនខុនដូដែលបានព្យាករណ៍ទុកនេះគឺវាលើសតម្រូវការហើយ។ប៉ុន្តែចំនួនខុនដូនៅលើទីផ្សារបច្ចុប្បន្នវាមិនមានចំនួនរហូតដល់៤០០០យ៉ូនីតឡើយ ប៉ុន្តែចំនួនខុនដូនៅលើទីផ្សារវាអាចនឹងឈានដល់តួលេខប្រមាណ៤០០០០យ៉ូនីតនៅឆ្នំា២០២០។ ដូចនេះខ្ញុំក៏មានគំនិតវិជ្ជមានផងដែរយើងសង្ឃឹមថាផ្នត់គំនិតរបស់ប្រជាជននឹងផ្លាស់ប្តូរនៅរយៈពេល១០ទៅ២០ឆ្នំាខាងមុខ ដោយសារបន្តិចទៀតទីក្រុងកាន់តែចង្អៀតចំនួនប្រជាជនកាន់តែមានចំនួនកើនឡើងទ្វេដងនៅឆ្នំា២០២៥។ ប្រជាជនកាន់តែច្រើនក៏ដូចជាចរាចរកាន់តែពិបាកស្របនឹងកំនើនសេដ្ឋកិច្ចរបស់ប្រទេស យើងកាន់តែរីកចម្រើនជាកត្តាដែលតម្លៃអចលនទ្រព្យមានតម្លៃកាន់តែខ្ពស់ យើងនឹងពិបាករកលំនៅដ្ឋានដែលមានតម្លៃ៤០០០០ទៅ៥០០០០ដុល្លារ។ លំនៅដ្ឋានដែលមានតម្លៃប្រហាក់ប្រហែលនេះ អាចមានប៉ុន្តែវាជាលំនៅដ្ឋានផ្ទះល្វែងនៅជាន់ខ្ពស់ៗ។ដូចនេះជម្រើសល្អដែលមិនអាចប្រកែកបានគឺលំនៅដ្ឋានប្រភេទខុនដូដែលជាស្តង់ដារលំនៅដ្ឋានដែលផ្តល់នូវសេវាកម្មដ៏ល្អ ដូចជាសុវត្ថិភាព អនាម័យ និងសេវាកម្មផ្សេងៗ យើងឃើញថាបទពិសោធន៍រស់នៅបែបនេះវាបានកើតឡើងរួចទៅហើយនៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។តើមានខុនដូដែលមានតម្លៃ៤០០០០ទៅ៥០០០០ដុល្លារដែរឬទេនៅពេលបច្ចុប្បន្ន?ខុនដូដែលមានតម្លៃ៤០០០០ទៅ៥០០០០ដុល្លារវាមានលក់នៅលើទីផ្សារ តម្លៃប៉ុណ្ណឹងវាអាចស្របតាមសក្តានុពលទីផ្សារយ៉ាងខ្លំាងនៅក្នុងប្រទេស ក៏ដូចជាស្របតាមចំណូលចិត្តរបស់ប្រជាជនវ័យក្មេងក្នុងស្រុកផងដែរ វាជាការឆ្លើយតបតាមស្ថានភាពទីផ្សារដែលមានកំណើនប្រជាជនដែលមានកម្រឹតមធ្យម។ ចំណែកឯប្រភេទខុនដូប្រណិតក៏មានដែរប៉ុន្តែយើងឃើញថាចំនួនអ្នកទិញក្នុងស្រុក ដែលទិញខុនដូប្រភេទនេះគឺជាអ្នកដែលមានជីវភាពលំដាប់ខ្ពស់ និងមានអ្នកទិញជាជនបរទេស។ប្រសិនបើមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការ តើសម្រាប់អ្នកទិញមានផលប៉ះពាល់ដូចម្តេច?បើនិយាយពីផលប៉ះពាល់វិញសម្រាប់អ្នកទិញដូចមិនមានផលប៉ះពាល់អ្វីខ្លំាងនោះទេតាមការពិតអ្នកវិនិយោគនោះទេដែលរងផលប៉ះពាល់។ នៅពេលដែលចំនួនខុនដូលើសតម្រូវការបានន័យថាគ្មានអ្នកទិញដូចនេះអ្នកវិនិយោគ ឬម្ចាស់ខុនដូត្រូវបង្ខំចិត្តបញ្ចុះតម្លៃ។ប្រសិនបើនិយាយអំពីតម្លៃប្រៀបធៀបនឹងប្រទេសជិតខាងវិញតម្លៃខុនដូនៅក្នុងប្រទេសកម្ពុជាពិតជាមានតម្លៃថោកជាងក៏ពិតមែន ប៉ុន្តែប្រសិនបើនិយាយអំពីតម្លៃវិនិយោគនិងតម្លៃសាងសង់សំណង់វាមានភាពខុសគ្នាច្រើន សម្រាប់ពួកអ្នកវិនិយោគគឺគាត់ចំណេញច្រើនពេក។ ដូច្នេះពួកគាត់អាចបញ្ចុះតម្លៃបានដើម្បីឲ្យប្រជាជនដែលមានកម្រឹតជីវភាពមធ្យមអាចមានលទ្ធភាពទិញលំនៅដ្ឋានបាននេះជាចំណុចមួយដែលអ្នកជំនាញជាច្រើនបានលើកឡើង។ ធ្វើការវិនិយោគដើម្បីផលចំណេញ ប៉ុន្តែក៏គួរតែគិតដល់ផលប្រយោជន៍សង្គមផងដែរ យើងគួរតែជួយគ្នាទៅវិញទៅមកទំាងប្រជាជន និងអ្នកវិនិយោគ។ក្នុងស្ថានភាពទីផ្សារបច្ចុប្បន្នតើអ្នកវិនិយោគគួវិនិយោគ ឬយ៉ាងណា? សំនួរចោទសួរឡើងក្នុងស្ថានភាពទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្នតើវិនិយោគិនគួរ ឬមិនគួរវិនិយោគក្នុងប្រទេសកម្ពុជាដែរឬទេ? វិនិយោគិននឹងឆ្លើយដដែលៗថា រងចំាតាមដានសិន! ស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសកំពុងឡើងកំដៅ ក៏ដូចជាវដ្តបញ្ហានូវភាពចម្រូងចម្រាសក្នុងរដូវកាលបោះឆ្នោត សម្រាប់អ្នកវិនិយោគមួយចំនួនពួកគាត់គិតថានេះជាបទពិសោធន៍ដដែលដែលកើតមានឡើងស្ទើរគ្រប់ប្រទេស ដូច្នេះពួកគេគ្មានការព្រួយបារម្ភអ្វីនោះទេ។ តាមគំនិតរបស់ខ្ញុំអ្នកវិនិយោគគួរតែធ្វើការវិនិយោគមកប្រទេសកម្ពុជាដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។ ប្រទេសកម្ពុជាត្រូវបានទទួលងារថាជាខ្លានៅអាស៊ី ដោយសារស្ថេរភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនថេរប្រមាណ៧ភាគរយក្នុងរយៈពេលប្រំាឆ្នំាជាប់គ្នា ក៏ដូចជាកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើង នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អានអត្ថបទបន្ថែម៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?Click here to download your free copy!
ការទិញដីរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
ការទិញដីរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ប័ណ្ណកម្មសិទ្ធិដីធ្លីគឺជាជម្រើសដ៏ពេញនិយមដើម្បីឈានចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជនបរទេសមួយចំនួនមិនបានដឹងទេថាពួកគេអាចប្រើមធ្យោបាយផ្សេងទៀតដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិទ្រព្យនោះបាន ឬយ៉ាងហោចណាស់អាចគ្រប់គ្រងបាននូវអចលនទ្រព្យនិងដី។ លោក Grant Fitzgerald ដែលជានាយកប្រចាំប្រទេសរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យបានអោយដឹងក្នុងបទសម្ភាសន៏ជាមួយ Realestate.com.kh ថាមានមធ្យោបាយផ្សេងៗទៀតដែលជនបរទេសអាចទិញ ដីក្នុងប្រទេសកម្ពុជាបាន។ ជនបរទេសអាចទិញដីក្នុងប្រទេសកម្ពុជាបានតាមរយៈភាគីតំណាង៖ទោះបីជាមាហានិភ័យជាងការទិញដោយឈ្មោះរបស់អ្នកផ្ទាល់ក៏ដោយ លោក  Fitzgerald បាននិយាយថាមធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យជនបរទេសអាចទិញដីក្នុងប្រទេសកម្ពុជាបានគឺការ ទិញតាមរយៈភាគីតំណាង។លោកបានពន្យល់ថា “អ្វីដែលសំខាន់ ភាគីតំណាងដើរតួរជាអ្នកទិញអចលនទ្រព្យឱ្យជនបរទេស។ ប៉ុន្តែប័ណ្ណកម្មសិទ្ធិត្រូវដាក់ជាឈ្មោះជាជនជាតិខ្មែរ។”ប៉ុន្តែគាត់បានបញ្ជាក់ទៀតថាមានវិធានការដែលមានសុវត្តិភាពដែលជនបរទេសទទួលយក ដើម្បីការពារការវិនិយោគរបស់ពួកគេ។លោកនិយាយថាអ្នកត្រូវមានឯកសារបួនសំខាន់ៗក្នុងនាមជាជនបរទេសដែលទិញអចលនទ្រព្យតាមរយៈ ភាគីតំណាង មានដូចជា៖ ទី១កិច្ចសន្យាអ៊ីប៉ូតែក ទី២ កិច្ចសន្យាខ្ចីប្រាក់ ទី៣ កិច្ចសន្យាជួល ទី៤ កិច្ចសន្យាសន្តិសុខ។ ១.កិច្ចសន្យាអ៊ីប៉ូតែក៖លោកបានពន្យល់ថាកិច្ចសន្យាអ៊ីប៉ូតែកគឺជាកិច្ចសន្យាដែលបានចុះបញ្ជីតាមរយៈសង្កាត់ ហើយផ្ទេរឈ្មោះអ្នកទិញទៅធនាគារ ដែលការខ្ចីប្រាក់អភិវឌ្ឍន៍អចលនទ្រព្យដោយជនជាតិខែ្មរ ទាល់តែមានការអនុញ្ញាតពីភាគីជនបរទេស។២.កិច្ចសន្យាខ្ចីប្រាក់៖ទន្ទឹមគ្នានេះលោកបាននិយាយថាកិច្ចសន្យាកម្ចីគឺជា “ក្រដាសកម្ចីមួយដែលមានកាប្រាក់ក្នុងអំឡុងពេលមួយ” ហើយត្រូវបានធ្វើឡើងដោយភាគីសងខាងទាំងជនបរទេសនិងភាគីតំណាង។៣.កិច្ចសន្យាជួល៖លោកបានបន្តថាកិច្ចសន្យាជួល “គឺការផ្ដល់សិទ្ធិអោយជនបរទេសរស់នៅលើអចលនទ្រព្យនោះ” ក្នុងកិច្ចសន្យាជួលមានរយៈពេលចាប់ពី៥០ឆ្នាំឡើងទៅ។៤.កិច្ចសន្យាសន្តិសុខហើយកិច្ចសន្យាសន្តិសុខជាទូទៅជាការដាក់ចេញនូវកាតព្វកិច្ច និងការកំណត់រវាងភាគីទាំងពីរ។ តើប័ណ្ណកម្មសិទ្ធិប្រភេទណាដែលជនបរទេសអាចកាន់កាប់បានតាមរយៈភាគីតំណាង?លោក Fitzgerald បានពន្យល់យ៉ាងច្បាស់ថា តាមរយៈភាគីតំណាងនេះ ជនបរទេសអាចកាន់កាប់ អចលនទ្រព្យឬប័ណ្ណកម្មសិទ្ធិណាមួយក៏បាន។ លោកនិយាយថា វាជាការរៀបចំឯកសារឲ្យមានត្រឹមត្រូវ និងមានសុវត្ថិភាព នៅពេលដែលការរៀបចំបានត្រឹមត្រូវ វាពិតជាមានសុវត្ថិភាព និងមានប្រសិទ្ធភាពទៀតផង។”តើស្ថាប័នជំនួញអាចកាន់កាប់ដីនៅក្នុងប្រទេសកម្ពុជាបានដែរឫទេ?លោក Fitzgerald បាននិយាយថាគឺអាចទៅរួចក្នុងការកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុននៅក្នុងប្រ ទេសកម្ពុជាតាមដំណើរការស្រដៀងទៅនឹងភាគីតំណាងដែរប៉ុន្តែជនបរទេសត្រូវតែកំណត់ពីប្រភេទអាជីវកម្មឱ្យបានច្បាស់លាស់ ដែលត្រូវធ្វើតាមរយៈមេធាវី។ទាំងនេះត្រូវបានគេហៅថាក្រុមហ៊ុនដែលកាន់កាប់ដីធ្លី។លោកបានពន្យល់ថាជនជាតិកម្ពុជាម្នាក់មានសិទ្ធិកាន់កាប់៥១ភាគរយនៃភាគហ៊ុនក្រុមហ៊ុនទាំងមូល ប៉ុន្តែក៏មានឯកសារច្បាប់ដែលស្ថាប័នជំនួញភាគីបរទេសទាំងនេះអាចប្រើប្រាស់ ឲ្យទទួលបានសិទ្ធិ និងអំណាច ក្នុងការសម្រេចផ្សេងៗ បើទោះបីជាពួកគេមានកាន់ភាគហ៊ុនត្រឹមតែ៤៩ភាគរយក៏ដោយ។ស្វែងរក និងសិក្សានូវការណែនាំសំខាន់ៗក្នុងការទិញអចលនទ្រព្យតាមរយៈភាគីតំណាងក្នុងប្រទេស កម្ពុជា!  Click here to download your free copy!