+85561 777 090
Logo

Recent Articles

អចលនទ្រព្យខេត្តសៀមរាបស្ទុះឡើង ប៉ុន្តែការជួលធ្លាក់ចុះ
អចលនទ្រព្យខេត្តសៀមរាបស្ទុះឡើង ប៉ុន្តែការជួលធ្លាក់ចុះ
June 6, 2022, 5:03 p.m.
សៀមរាបជាខេត្តដ៏សំខាន់មួយក្នុងចំណោមខេត្តសេដ្ឋកិច្ចចម្បងចំនួនបីនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពល្បីល្បាញនៃប្រាសាទអង្គវត្ត សៀមរាបបានក្លាយជាតំបន់ទិសដៅទេសចរណ៍ ឈានមុខគេនៅកម្ពុជា។ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំមួយរបស់ប្រទេសកម្ពុជា ខេត្តសៀមរាបបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់ ដែលកត្តានេះបានជម្រុញឱ្យមានកំណើនអចលនទ្រព្យយ៉ាងខ្លាំង។ខេត្តសៀមរាបកំពុងទទួលបានកំណើននៃការសាងសង់ច្រើន។ នៅក្នុងទីក្រុងគេឃើញមានសំណង់អគារសម្រាប់ស្នាក់នៅជាច្រើនដូចជា៖ សណ្ឋាគារ អគារពាណិជ្ជកម្ម, និងសំណង់នានាជាច្រើនទៀត។ បច្ចុប្បន្ននេះអចលនទ្រព្យកើនឡើងជាង១,០០០កន្លែង គិតចាប់ពីសណ្ឋាគារ ផ្ទះសំណាក់ និងប្រភេទអគារស្នាក់នៅដទៃទៀតរីកដុះដាលនៅ ក្នុងទីក្រុងដែលប្រៀបធៀបនឹងរយៈពេល២ឆ្នាំមុនអចលនទ្រព្យមានប្រហែលត្រឹមតែ៥០០កន្លែងប៉ុណ្ណោះដែលកំណើននេះនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារ។ ទោះយ៉ាងណាទីផ្សារជួលកំពុងរងផលប៉ះពាល់ហើយប្រតិបត្តិការជួលបានថយចុះក្នុងឆ្នាំចុងក្រោយនេះ។ តាមការឲ្យដឹងពីលោក Mario Tan ប្រធានផ្នែកលក់ និងទីផ្សាររបស់ ក្រុមហ៊ុន  Hunter Estate ដែលមានស្នាក់ការនៅក្នុងខេត្តសៀមរាបបាននិយាយថាចំនួនប្រតិបត្តិការជួលក្នុងឆ្នាំនេះបានធ្លាក់ចុះខ្ទង់ ៤០ ភាគរយ​ធៀបនឹងរយៈពេលពីរ ឬបីឆ្នាំ មុន។លោកបានបញ្ជាក់ថា "ពីមុនយើងទទួលបានការភ្ញៀវដែលស្វែងរកកន្លែងជួល ប្រហែល១០០នាក់ក្នុងមួយខែប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះមកត្រឹមតែ ៥០ ទៅ ៦០ ​នាក់ប៉ុណ្ណោះ ក្នុងមួយខែ"។លោកបាននិយាយថាបច្ចុប្បន្នភាពនិងការផ្លាស់ប្តូរភ្ញៀវទេសចរបានធ្វើឲ្យមានបម្រែបម្រួលនៃការជួលនេះ។ ចិនបានក្លាយជាភ្ញៀវទេសចរ នាំមុខគេជំនួសជនជាតិអឺរ៉ុបនៅក្នុង ខេត្តសៀមរាប ។ប្រទេសចិនបានបញ្ចេញភ្ញៀវទេសចរជាង១.២លាននាក់មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ។ ហើយភាគច្រើននៃភ្ញៀវទេសចរទាំងនេះបានទៅទស្សនាខេត្តសៀមរាប។លោក Mario លើកឡើងដែរថា​តាមភាពជាក់ស្តែង បច្ចុប្បន្នជនជាតិចិនមានកំណើនឡើងច្រើនខណៈដែលចំនួនជនជាតិអឺរ៉ុបមកទស្សនានៅក្នុងខេត្តនេះបានធ្លាក់ចុះ។លោកបានលើកឡើងទៀតថា "ភាគច្រើនជនជាតិចិនមកតាមរយៈក្រុមទេសចរណ៍ ដែលជារឿយៗពួកគេបានស្នាក់នៅក្នុងសណ្ឋាគារ ដែលបានរៀបចំជាមុនដោយ ក្រុមហ៊ុន ទេសចរណ៍តែម្តង"។"ក្នុងករណីនេះសណ្ឋាគារខ្នាតតូច ផ្ទះសំណាក់ និងអាផាតមេនដែលមានត្រឹម២០ទៅ៣០បន្ទប់គឺមានអតិថិជនតិចតួច ឬគ្មានសោះតែម្តង" ។បន្ថែមលើអ្វីដែលលោក Mario  បានលើកឡើង លោក សេក សារ៉ាន នាយកក្រុមហ៊ុន A1 Real Estate Cambodia បាននិយាយថាចំនួន នៃការជួលនៅខេត្តសៀមរាប កំពុងថយចុះខ្លាំង។  «ជនជាតិអឺរ៉ុបមានតិចជាងមុន​ ក្នុងនោះមាន អ្នកស្ម័គ្រចិត្ត និងបុគ្គលិកអង្គការ ដែលពួកគេជាភ្ញៀវសំខាន់ជួលអាផាតមិន»។លោកបានបញ្ជាក់ថាសព្វថ្ងៃនេះភ្ញៀវទេសចរ ដែលចូលមកកំសាន្តនៅក្នុងខេត្តសៀមរាបភាគច្រើនគឺជាជនជាតិចិន។ ហើយរាល់ពេលដែលពួកគេមកគឺគ្រាន់តែ ស្នាក់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ លើសពីនេះទៀតអ្នកទាំងនេះស្នាក់នៅតែក្នុងសណ្ឋាគារធំៗនិងទំនើបៗប៉ុណ្ណោះ។សម្រាប់ភ្ញៀវស្វែងរកបន្ទប់ជួល លោក សារ៉ាន បានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះក្នុងឆ្នាំចុងក្រោយនេះ។ លោកបាននិយាយថា «ការជួលបានធ្លាក់ចុះជាង ៥០ ភាគរយធៀបនឹងឆ្នាំមុន» ។ពាក់ព័ន្ធនឹងតម្លៃជួលវិញក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ បើតាមការលើកឡើងរបស់លោក សារ៉ាន បានឱ្យដឹងថាការជួលបានធ្លាក់ចុះពី៣០​ភាគរយទៅ៤០ភាគរយ។លោកបានមាននិយាយថាអាផាតមេនមួយយូនីតដែលធ្លាប់ជួល៥០០ដុល្លារក្នុងមួយខែឥឡូវនេះអាចជួលបានចន្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារក្នុងមួយខែ។ការប្រែប្រួលកើតមានដូចគ្នាសម្រាប់សេវាកម្មអាផាតមេន។ លោក Mario បាននិយាយថាសេវាកម្មអាផាតមេន ដែលពីមុនទៅមានតម្លៃចន្លោះពី ៥០០ ដុល្លារទៅ ៦០០ ដុល្លារក្នុងមួយខែ បច្ចុប្បន្ននេះអាចជួលបានចន្លោះពី ៣០០ ដុល្លារទៅ ៣៥០ ដុល្លារក្នុងមួយខែ ។លោកបានលើកឡើងថា៖ «តម្លៃជួលបានធ្លាក់ចុះ ប៉ុន្តែយ៉ាងហោចណាស់ម្ចាស់ផ្ទះ អាចជួលបានខ្លះដែលនេះប្រសើរជាងទុកផ្ទះទំនេរចោល»។ទោះជាយ៉ាងណាសម្រាប់ផ្ទះប្រភេទអាជីវកម្មវិញនៅក្នុងតំបន់ពាណិជ្ជកម្មនៅក្នុងក្រុងសៀមរាប ហាក់មិនមានបញ្ហាចោទខ្លាំងនោះទេដោយសារ អាចជួលឲ្យអ្នកប្រកបអាជីវកម្ មក្នុងស្រុកបាន។លោក Mario  បាននិយាយផ្ទះអាជីវកម្ម នោលើផ្លូវធំ ជិតផ្សារចាស់នៅអាចជួលបាន ពី ១,០០០ ដុល្លារ ទៅ ៣,០០០ ដុល្លារក្នុងមួយខែ។បន្ថែមលើការលើកឡើងរបស់អ្នកទាំងពីរខាងលើ លោកសុខ សារ៉ាត់ ដែលនាយកគ្រប់គ្រងនៃក្រុមហ៊ុន SiemReapLandhouse.com មើលឃើញដូចគ្នាដែរ។ លោកថា  «ការជួលគឺមានសភាពស្ងាត់ ជារួមមិនមានអ្នកជួល។ កត្តានេះបានធ្វើឲ្យសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនត្រូវបិតទ្វារ»។ប៉ុន្តែទោះយ៉ាងណា លោក សារ៉ាត់បញ្ជាក់ថា អត្រាតម្លៃជួលគឺនៅមានកម្រិតដដែល។ លោកបាននិយាយថាអាផាតមេន ១ បន្ទប់គេង ជួលបានចន្លោះពី ២៥០ ទៅ ៤៥០ ដុល្លារ/ខែ។ ចំពោះផ្ទះអជីវកម្ម និងអគារពាណិជ្ជកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ពីភូមិវប្បធម៍ ទៅតំបន់ចុងកៅស៊ូអាចជួលក្នុងតម្លៃ ១,៥០០ ដុល្លារ/ខែ/ផ្ទះល្វែង។  ហាងលក់រាយ និងអគារជួល មានតម្លៃពី ២,៥០០ ដុល្លារ ដល់ ៦,៥០០ ដុល្លារ / ខែ។"នៅលើផ្លូវស៊ីវត្ថាចាប់ពីសណ្ឋាគារសុខា ទៅផ្សារចាស់ និងលើផ្លូវសាលដឺហ្គោពីគម្រោង Royal Residence ទៅដល់បុរីប្រិមប្រិយផ្ទះល្វែងអាចជួលបានចាប់ពី ១,៤០០ ដុល្លារ ទៅ ១,៧០០ ដុល្លារ/ ខែ។ អគារជួលមានតម្លៃពី ៣,៥០០ដុល្លារ ទៅ ៦,៥០០ដុល្លារ/ខែ ចំណែកសណ្ឋាគារដែលមាន២០បន្ទប់ មិនថាទីតាំងណាមួយទេអាចជួលបាន តម្លៃអតិបរមា ៤,៥០០ ដុល្លារ/ខែ។ដោយផ្អែកលើនិន្នាការនៅក្នុងបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញបាននិយាយថាវាទាមទាររយៈពេល យូរដើម្បីធ្វើឱ្យទីផ្សារជួលប្រសើរឡើងវិញ។តើលោកអ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅសៀមរាបដែរឬទេ? សូមចូលទោកាន់ គេហទំព័រ Realestate.com.kh នៅថ្ងៃនេះ!
R&F Properties​ អភិវឌ្ឍលំនៅដ្ឋានបែបថ្មីសម្រាប់ទីក្រុងជំនាន់ថ្មី
R&F Properties​ អភិវឌ្ឍលំនៅដ្ឋានបែបថ្មីសម្រាប់ទីក្រុងជំនាន់ថ្មី
June 7, 2022, 3:40 a.m.
ក្រុមហ៊ុន Guangzhou R & F Properties គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅក្នុងប្រទេសចិន។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនហុងកុងក្នុងឆ្នាំ២០០៥ហើយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដំបូងគេដែលបានចូលជាសមាជិកនៃផ្សារភាគហ៊ុនរបស់ Hang Seng China Properties Index។អនុវត្តន៍ទៅតាមគោលនយោបាយផ្លូវមួយខ្មែរក្រវ៉ាត់មួយ និងគោលនយោបាយផ្លូវសូត្រសតវត្សទី២១ក្រុមហ៊ុន R & F Properties បានឈានជើងចូលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០១៧។ក្នុងពេលជាមួយគ្នា ក្រុមហ៊ុន​ R&F Properties  ទទួលបានកំណត់ត្រាលក់ដាច់បំផុតសម្រាប់ការវិនិយោគអចលនទ្រព្យរបស់ខ្លួន។ នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនបានឈានដល់ទឹកប្រាក់ចំនួន ១៣.៣៩ ពាន់លានយ័ន (២.០៤ ពាន់លានដុល្លារ) និងទំហំគម្រោងដែលបានលក់រហូតដល់ ៩៧៧,៨០០ ម៉ែត្រការ៉េ។ បើប្រៀបធៀបទៅនឹងតួលេខក្នុងខែមុនចំណូលកើនឡើង ២៩% និងទំហំលក់បានកើនឡើង១៩%។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុនចំណូលកើនឡើង៦៣% និងទំហំលក់កើនឡើង ៧៧% ។ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលសរុបចំនួន ៥៦.៩៦ពាន់លានយ័ន (៨.៦៣ ពាន់លានដុល្លារ) និងទំហំគម្រោងលក់បាន ៤,៤១៣,៩០០ ម៉ែត្រការ៉េដែលបានកើនឡើងក្នុងសមាមាត្រ ៤៧% និង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សម្រាប់គម្រោងនៅក្រៅប្រទេសទទួលបានប្រាក់ចំណូល ២.០៨ពាន់លានយ័ន (៣១០លានដុល្លារអាមេរិក) និងទំហំគម្រោងដែលបានលក់ចំនួន ៩៨,៥០០ ម៉ែត្រការ៉េ។លោក Zhi Hao Chan ជំនួយការប្រធានរបស់ក្រុមហ៊ុន R & F Properties បាននិយាយថាការលក់របស់ក្រុមហ៊ុននៅក្នុងខែមិថុនាឆ្នាំ២០១៨គឺមានកម្រិតខ្ពស់មិនធម្មតាដែលជាចំនួនខ្ពស់បំផុតនៅក្នុងកំណត់ត្រារបស់ក្រុមហ៊ុនក្នុងរយៈពេលតែមួយខែ។ គម្រោងថ្មីចំនួន៩ដែលបានចាប់ផ្តើមនៅក្នុងពេលតែមួយគឺបានជម្រុញកំណើននៃការលក់នេះ។លើសពីនេះទៀត លោក Zhi កត់សម្គាល់ថាការលក់ដ៏ខ្លាំងក្លានៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៨ និងការរំពឹងទុកដោយសុទិដ្ឋិនិយមសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះនឹងធានាថាចំនួននៃការលក់តាមការកំណត់របស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះនឹងសម្រេចបានតាមគោលដៅ។គម្រោង R & F City នៅក្នុងរាជធានីភ្នំពេញគឺជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន R & F Properties នៅកម្ពុជា។ ជាមួយអគារទំហំ ៧៦០,០០០ ម៉ែត្រការ៉េ R & F City  ត្រូវបានគេចាត់ទុកថានឹងក្លាយជាទីសម្គាល់ថ្មីមួយទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ខាងក្រោមនេះជាការគូសបញ្ជាក់ពីគុណសម្បត្តិរបស់គម្រោង R & F City ដែលជាខុនដូជំនាន់ ថ្មីមួយនេះនៅក្នុងវិស័យលំនៅដ្ឋានប្រណិតនៅក្នុងទីក្រុងភ្នំពេញ។ * សក្តានុពល១. ក្រុមហ៊ុន R&F Properties ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិនគម្រោង R & F City ត្រូវបានសាងសង់ដោយក្រុមការងារជំនាញរបស់ក្រុមហ៊ុន R & F Properties ដែលមានបទពិសោធន៍អភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋានប្រណិតរយៈពេល២៤ឆ្នាំហើយមានសា្នដៃសាងសង់នូវប្រភេទសំណង់ច្រើនប្រភេទរាប់ចាប់ពី ការចនាប្លង់ ការសាងសង់ ការត្រួតពិនិត្យវិស្វកម្ម ការទីផ្សារ ការលក់ ការគ្រប់គ្រងអចលនទ្រព្យរហូតដល់ភ្នាក់ងារអចលនទ្រព្យ។​ក្រុមហ៊ុននេះមានដើមកំណើតនៅក្នុងទីក្រុងក្វាងចូវ និងបានពង្រីកទូទាំងប្រទេសចិនហើយបច្ចុប្បន្ននេះមានវត្តមាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានចូលទៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស និងកម្ពុជា។ រហូតមកដល់ពេលនេះក្រុមហ៊ុន R & F Properties បានអភិវឌ្ឍគម្រោងធំៗជាង ២២០នៅក្នុងតំបន់ និងបណ្តាទីក្រុងចំនួន៥០ជុំវិញពិភពលោក។នៅឆ្នាំ២០១៧ក្រុមហ៊ុននេះបានទិញសណ្ឋាគារចំនួន៧៧ពីក្រុមហ៊ុន Wanda Group។ ក្នុងរយៈពេល២ឆ្នាំខាងមុខក្រុមហ៊ុននេះនឹងកាន់កាប់សណ្ឋាគារជាង១០០នៅក្នុង៧៦ទីក្រុង ហើយគេរំពឹងថានឹងក្លាយអ្នកគ្រប់គ្រងសណ្ឋាគារប្រណិតធំជាងគេបំផុតមួយនៅលើពិភពលោក។គម្រោងដែលសាងសង់អភិវឌ្ឍ និងគ្រប់គ្រងដោយក្រុមហ៊ុន R & F Properties ត្រូវបានគេស្គាល់ថាមានគុណភាពភាពល្អជឿទុកចិត្តបាននិងមានភាពស្រស់ស្អាត។២. ទីតាំងក). អនាគតមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិភ្នំពេញ។ខ). ស្ថិតនៅតាមចំណុចក្តៅគគុកសម្រាប់ការវិនិយោគលើដងមហាវិថីសម្តេច ហ៊ុន សែន។គ). ចម្ងាយត្រឹមតែ១០គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ឃ). ចម្ងាយត្រឹមតែ៣គីឡូម៉ែត្រផ្សារទំនើប PH Diamond Mall និង PH Eco Mall ដែលនឹងត្រូវបានបើកដំណើរការឆាប់ៗ។ង). ចម្ងាយត្រឹមតែ១គីឡូមែត្រពីសាលាអន្តរជាតិ ISPP ដែលជាសាលារៀនល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់កម្មវិធីសិក្សា IB លំដាប់ពិភពលោក។ ៣. សេវាកម្មលំដាប់ វីអាយភីក). សួនច្បារទំហំ ៣,០០០ ម៉ែត្រការ៉េ ទីលាយវាយកូនហ្គោលកន្លែងវាយតែននីស កន្លែងវាយសី និងកន្លែងលេងកីឡាផ្សេងៗទៀត។ខ). អាងហែលទឹកស្តង់ដារអន្តរជាតិប្រវែង ៥០ម x ២០ម និងអាងហែលទឹកសម្រាប់កុមារ។គ).កន្លែងជួបជជែកគ្នា សម្រាប់អ្នករស់នៅក្នុងគម្រោងជាមួយកន្លែងការកម្សាន្តដូចជាបន្ទប់លេងអុក និងបន្ទប់លេងប៊ីយ៉ា។ឃ).  កន្លែងចតឡានមួយសម្រាប់ម្ចាស់មួយ - យានដ្ឋានក្រោមដីល្អបំផុតបំបែករថយន្តពីផ្លូវ។៤.​ សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោកក). ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ឈ្មោះថា Tianli ជាក្រុមហ៊ុនលំដាប់ទីមួយរបស់ ប្រទេសចិន​ ផ្តល់នូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយគុណភាពខ្ពស់។ខ). សេវាកម្មថែទាំអចលនទ្រព្យឈានមុខគេ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជួល។គ). ធានានូវប្រព័ន្ធការពារសន្តិសុខដ៏ឆ្លាតវៃមួយ ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាព សម្រាប់អ្នករស់នៅក្នុងគម្រោង។ឃ). ម្ចាស់លំនៅដ្ឋាននឹងទទួលបានអត្ថប្រយោជន៍ពីការជួលអចលនទ្រព្យយ៉ាងមាន សុវត្ថិភាព។លោកអ្នកទាំងអាចមកមើលដោយផ្ទាល់ពីផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមអំពី R & F City នៅថ្ងៃនេះ !អាសយដ្ឋាន: ផ្ទះលេខ ៣៨០ មហាវិថីមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៨ ៨៨៨​ ២៧៧៧ស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងប្រទេសកម្ពុជា!
ស្វែងយល់ពីគម្រោង Phnom Penh Harbour តាមរយៈបទសម្ភាសន៍ជាមួយ លោក Sam Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yuetai
ស្វែងយល់ពីគម្រោង Phnom Penh Harbour តាមរយៈបទសម្ភាសន៍ជាមួយ លោក Sam Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yuetai
June 7, 2022, 6:55 a.m.
នៅឆ្នាំ២០០១ក្រុមហ៊ុន Yuetai Group ត្រូវបានចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងប្រទេសចិន និងបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីដំបូងបង្អស់នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះទទួលបានសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់ និងការកោតសរសើរពីមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ក្រុមហ៊ុន Yuetai Group បានសាងសង់គម្រោងល្បីៗមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា៖ គម្រោង East One គម្រោង East View និងគម្រោង East Commercial Center។​គម្រោង Phnom Penh Harbour  នឹងក្លាយជាគម្រោងធំបំផុតស្ថិតនៅតាមដងទន្លេ និងជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំបំផុតនៅកម្ពុជា។ គម្រោង Phnom Penh Harbour នឹងត្រូវសាងសង់ជា ២២ អគារ ស្ថិតនៅតាមបណ្តោយច្រាំងទន្លេនៅក្នុងខណ្ឌដូនពេញដែលជាតំបន់លំនៅដ្ឋាននៅកណ្តាលរាជធានី។ ដើម្បីស្វែងយល់បន្ថែមអំពី Phnom Penh Harbour និងការបណ្តាក់ទុនជោគជ័យរបស់ក្រុមហ៊ុន Yuetai នៅប្រទេសកម្ពុជានាពេលថ្មីៗនេះលោក THOMAS O'SULLIVAN  នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានជួបសម្ភាសន៍ជាមួយលោក SAM YANG ដែលជាអនុប្រធានក្រុមហ៊ុន Yuetai Holdings។ខាងក្រោមនេះគឺជាសេចក្តីដកស្រង់នៃបទសម្ភាសន៍របស់ THOMAS និងលោកSAM។REAKH: តើលោកបានមកដល់កម្ពុជាដំបូងបំផុតនៅពេលណា? តើអ្វីជម្រុញឲ្យលោកជ្រើសរើសយកកម្ពុជាក្នុងចំណោមប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍។​YUETAI: ខ្ញុំបានមកដល់កម្ពុជាកាលពី៦ឆ្នាំមុន។ ក្នុងរយៈពេលពីរឆ្នាំដំបូង ដែលខ្ញុំរស់នៅទីនេះខ្ញុំស្រឡាញ់វប្បធម៌ ប្រជាជន និងរបៀបក្នុងការទទួលយកវប្បធម៌ផ្សេងៗ ដោយងាយស្រួល។ ខ្ញុំគិតថាបើប្រៀប ធៀបជាមួយសឹង្ហបុរី និងថៃ ប្រទេសកម្ពុជាពិតជាមានប្រវត្តិសាស្ត្រដ៏សម្បូរបែបតាំងពីយូរយារ ហើយប្រវត្តិសាស្រ្តខ្មែរ ដែលមានវប្បធម៌អង្គរជាវប្បធម៌ដ៏រុងរឿង​ ខ្ញុំពិតជាស្រលាញ់ទឹកដីមួយនេះ។REAKH: តើមានចំណុចអ្វីផ្សេងទៀតដែលបានបន្តជម្រុញឱ្យលោកវិនិយោគនៅក្នុងប្រទេសនេះ?YUETAI: ខ្ញុំអាចនិយាយបានពេញមួយថ្ងៃអំពីកំណើនសេដ្ឋកិច្ច ឱកាសវិនិយោគដ៏ល្អ រួមនឹង កំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលមនុស្សគ្រប់គ្នាគឺដឹងពីចំណុចនេះរួច​ហើយ។ ហើយការពិតទៅ កំណើនសេដ្ឋកិច្ចគឺជាអ្វី ដែលធ្វើឲ្យខ្ញុំចូលចិត្ដប្រទេសនេះបំផុត។ អស់រយៈពេល ៦ ឆ្នាំមកហើយ ខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង ហើយខ្លួនខ្ញុំផ្ទាល់មានគ្រួសារ និងមានកូនក្នុងអំឡុងពេលដែលខ្ញុំមកស្នាក់នៅប្រទេសកម្ពុជា។ ខ្ញុំបានចាត់ទុកកម្ពុជាជាផ្ទះទី ២របស់ខ្ញុំ។ ខ្ញុំស្រលាញ់ប្រទេសមួយនេះ និងចង់វិនិយោគនៅទីនេះ។ បច្ចុប្បន្នយើងមានបុគ្គលិកជាង ៣៥០នាក់ ដូច្នេះហើយវាគឺកំពុងលើកទឹកចិត្តខ្ញុំ នៅពេលខ្ញុំគិតអំពីចំនួនការងារ ដែលយើងកំពុងបង្កើតនៅក្នុងប្រទេសផងដែរ។REAKH: តើលោកអាចប្រាប់យើងអំពីក្រុមហ៊ុន  Yuetai Group បន្ថែមទៀតបានដែរឬទេ?YUETAI: ភាគច្រើននៃការងាររបស់យើងគឺទាក់ទងជាមួយនឹងវិស័យអចលនទ្រព្យ។ យើងធ្វើការផ្តោតសំខាន់លើការនាំយកលំនៅដ្ឋានល្អផ្តាច់គេ​សម្រាប់ប្រជាជន។ ក្រៅពីអចលនទ្រព្យយើងចង់ផ្តល់ជូនសេវាកម្មពេញលេញដល់អតិថិជនទាំងអស់។ ដូច្នេះទើបការអភិវឌ្ឍអចលនទ្រព្យរបស់យើងបានបង្កើតជាសេវាផ្តល់ហិរញ្ញប្បទានសេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាគ្រប់គ្រងសណ្ឋាគារដើម្បីផ្តល់ជូនដល់អតិថិជនរបស់យើង។REAKH: ទាក់ទងនឹងពិធីសម្ពោធគម្រោងវិញយើងចង់សួរលោកបន្ថែមទៀតអំពីគម្រោង Phnom Penh Harbour វិញម្តង។ ចង់ដឹងថាតើគម្រោងនេះអភិវឌ្ឍក្នុងទំហំធំបែបណា?YUETAI: ផ្ទៃដីសរុបរបស់គម្រោងមានជាង១,០៥លានម៉ែត្រការ៉េ។ Phnom Penh Harbour ជាអគារខ្ពស់សាងសង់នៅតាមដងទន្លេបែងចែកជាការិយាល័យកម្រិតAសណ្តាគារលំដាប់ផ្កាយ៥ផ្សារទំនើបធំៗ កន្លែងចតរថយន្ត ៦,០០០ កន្លែងសេវាកម្មអាផាតមេន និងខុនដូ។REAKH: តើលោកអាចប្រាប់យើងបានទេ ថាអ្វីដែលជាគោលគំនិតនៃការរចនាគម្រោងនេះ?YUETAI: អ្វីដែលនឹងសាងសង់ឡើងគឺយើងមិនមែនគ្រាន់តែគិតអំពីការទិញដី រួចអភិវឌ្ឍ និងលក់ចេញវិញទេ។ ទាំងថ្នាក់លើរបស់ខ្ញុំអ្នករចនាប្លង់របស់ខ្ញុំ និងខ្ញុំផ្ទាល់ចង់អោយគម្រោងនេះជាគម្រោងដែលល្អបំផុតតែមួយគត់ ហើយអ្នកនឹងមិនឃើញមានគម្រោងណាផ្សេងទៀតដូចគ្នានឹងគម្រោងនេះនៅក្នុងប្រទេសកម្ពុជាឡើយ។យើងមិនមែនត្រឹមតែការធ្វើឱ្យ Phnom Penh Harbour ក្លាយជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មមួយប៉ុណ្ណោះទេយើងចង់ឱ្យគម្រោងនេះក្លាយជាទីសម្គាល់មួយនៃទីក្រុង។ យើងចង់នាំអ្វីដែលគេមិនបានដឹងអំពីទីក្រុងភ្នំពេញ ឬកម្ពុជាឲ្យពិភពលោកបានស្គាល់។ យើងចង់អោយអ្នកដទៃទៀតស្គាល់វប្បធម៌ និងសិល្បៈអង្គរតាមរយៈក្រុមហ៊ុន Yuetai។ នោះហើយជាមូលហេតុដែលយើងចង់នាំយកផ្នែកមួយនៃវប្បធម៌ ទេសចរណ៍ សិល្បៈ និងប្រវត្តិសាស្ត្រ​មកដាក់បញ្ចូលនៅក្នុងគម្រោង។បន្ថែមពីលើការធ្វើឱ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មយើងពិតជាចង់ធ្វើឱ្យគម្រោងនេះក្លាយទៅជាតំបន់ទាក់ទាញទេសចរដ៏ល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងថែមទាំងនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ។REAKH: តើលោកអាចប្រាប់បានទេថាការសាងសង់នឹងចាប់ផ្តើមនៅពេលណា?YUETAI: ការសាងសង់នឹងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខ។ ប៉ុន្តែតែពេលវេលាមមាញឹកពិតប្រាកដគឺនៅបន្ទាប់ពីរដូវវស្សា។ យើងកំពុងរង់ចាំរដូវប្រាំងមកដល់ដើម្បីចាប់ផ្តើមការការសាងសង់ពេញទំហឹង។REAKH: ខ្ញុំដឹងថាគម្រោងនេះនឹងត្រូវបានសាងសង់ជាបួនដំណាក់កាល។ តើលោកអាចប្រាប់យើងបានទេថានៅពេលណាដែលដំណាក់កាលនីមួយៗអាចគេរំពឹងនឹងបញ្ចប់?YUETAI: ការពិតទៅ ទាំង៤ដំណាក់កាលគឺសុទ្ធតែធំៗ។ ហេតុផលដែលយើងបែងចែកជាបួនដំណាក់កាលគឺដំណាក់កាលទី១នឹងត្រូវធ្វើជាសណ្ឋាគារ White Swan។ បន្ទាប់មកយើងនឹងជួយដល់ក្រុមហ៊ុន PVAP ឲ្យមានការិយាល័យថ្មីចំនួន២៥ជាន់ក្នុងអគារនោះ។  ជាក់ស្តែងយើងក៏នឹងមានហាងទំនិញរួចពន្ធរួមនឹងសណ្ឋាគារលំដាប់ផ្កាយ៥ ។ ហើយបន្ទាប់មកយើងនឹងមានការិយាល័យកម្រិតAនៅទីនោះផងដែរ។ដំណាក់កាលទី២ ភាគច្រើននឹងផ្តល់ជាសេវាកម្មអាផាតមេន និងសណ្ឋាគារលំដាប់ផ្កាយ៤ហើយនឹងការិយាល័យកម្រិតA។ យើងពិតជាចង់អភិវឌ្ឍវិស័យការិយាល័យនៅកម្ពុជា។ យើងដឹងថាកម្ពុជាបច្ចុប្បន្នមានការខ្វះខាតការិយាល័យកម្រិតA និងកម្រិតB។ ដំណាក់កាលទី២ក៏នឹងមានជាផ្សារទំនើបផងដែរ។ យើងកំពុងចរចាជាមួយផលិតផលយីហោល្បីៗដូចជា៖ LV និង Gucci ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់កម្ពុជា ដើម្បីឱ្យខ្មែរ និងភ្ញៀវទេសចរបានចំណាយលុយនៅកម្ពុជា។ ខ្ញុំមើលឃើញថាមានប្រជាជនកម្ពុជាជាច្រើនទៅទិញទំនិញនៅបាងកក ឬសិង្ហបុរី។ យើងគិតថាហេតុអ្វីបានជាត្រូវជិះយន្តហោះទិញទៅទីក្រុងបាងកក ឬសិង្ហបុរី?ហេតុអ្វីមិនទិញទំនិញនៅទីក្នុងស្រុកហើយចំណាយប្រាក់នៅកម្ពុជា។ដំណាក់កាលទី ៣ នឹងធ្វើជាសេវាកម្មអាផាតមេន ដែលនឹងមានរួមបញ្ចូល នូវសង្កាត់ពាណិជ្ជកម្ម បែបបារាំងទៀតផង។ចំណែកដំណាក់កាលទី ៤ នឹងបង្កើតជាខុនដូ។ ក្នុងនោះយើង នឹងធ្វើជាសង្កាត់ពាណិជ្ជកម្មបែបបារាំងមួយទៀតនៅជាមួយខុនដូគម្រោងខុនដូនេះ។ ខុនដូទាំង នេះត្រូវបានរចនាឡើងជាចម្បងសម្រាប់អ្នករស់នៅក្នុងស្រុក។ មានខុនដូជាច្រើននៅទីនេះត្រូវបានរចនា ឡើងសម្រាប់ជនបរទេស ឬអ្នកទិញពីបរទេស។ យើងបង្កើតលំនៅដ្ឋានមានតំលៃសមរម្យ សម្រាប់អ្នកទិញក្នុងស្រុក ឬប្រជាជនថ្នាក់កណ្តាលក្នុងប្រទេសនេះផងដែរ។REAKH: តើគម្រោងនេះត្រូវចំណាយពេលអស់ប៉ុន្មាន?YUETAI: ដើម្បីបញ្ចប់ដំណាក់កាលទាំង៤ យើងប្រហែលជាត្រូវការរយៈពេលខ្ទង់៧ឆ្នាំ។ ដោយដំណាក់កាលទី១ និងទី២នឹងត្រូវបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ដំណាក់កាលទី៣ បញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ហើយដំណាក់កាលទី៤ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី៦ ទៅ៧ ឆ្នាំ។REAKH: តើអ្វីជាផលប៉ះពាល់នៃគម្រោងដ៏ធំនេះទាក់ទងនឹងចំនួនការងារ សម្រាប់ ទីក្រុងភ្នំពេញ?YUETAI: ជាការពិតណាស់ ពេលចាប់ផ្តើមដំបូង អ្នកជំនាញអន្តរជាតិនឹងធ្វើជាអ្នកគ្រប់គ្រងថ្នាក់កំពូលសំខាន់ៗ។ ប៉ុន្តែនៅពេលអនាគតការគ្រងគ្រង់ទាំងអស់ឬ៩០ភាគរយនៃអ្នកគ្រប់គ្រងនឹងផ្តោតសំខាន់ទៅអ្នករស់នៅក្នុងស្រុក។ នោះហើយជាមូលហេតុដែលយើងមានសាលាបង្រៀនផ្នែកគ្រប់គ្រងទេសចរណ៍ និងអចលនទ្រព្យ។ យើងមានបំណងបណ្តុះបណ្តាលអ្នកស្រុកឲ្យក្លាយជាផ្នែកមួយនៃការគ្រប់គ្រងថ្នាក់កំពូលសំខាន់ៗរបស់យើង។ បច្ចុប្បន្ននេះយើងមានបុគ្គលិកជនជាតិចិនពី៣០ទៅ៤០ភាគរយនៃចំនួនបុគ្គលិកសរុបទាំងអស់។ នៅពេលអនាគតយើងចង់បន្ថយចំនួននេះទៅ៥ទៅ១០ភាគរយ។ យើងចង់ក្លាយជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលគ្រប់គ្រងដោយថ្នាក់ដឹកនាំក្នុងស្រុក។ នៅពេលដែលយើងបានដំណើរការពេញលេញគម្រោងនឹងបង្កើតការងារប្រហែល៤,០០០ ទៅ៦,០០០កន្លែង។REAKH: នៅពេលខ្ញុំគិតអំពីគម្រោងនេះ ខ្ញុំគិតថានៅទីបំផុតកម្ពុជានឹងមានផ្លូវសម្រាប់បណ្តោះចរាចរណ៍ដូចប្រទេសដទៃទៀតដែរដូចជាផ្លូវ ‘Orchard Road’ នៅសិង្ហបុរី ជាដើម។ ប៉ុន្តែខ្ញុំជឿជាក់ថាអ្នកគ្រប់គ្នានៅតែចង់សួរសំនួរនេះថាតើលោកដែលជាអ្នកអភិវឌ្ឍន៍នេះនឹងធ្វើអ្វីដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ?YUETAI: យើងនឹងបង្កើតលើសពីននេះហើយនឹងស្របតាមបទបញ្ញត្តិរបស់សាលាក្រុងក្នុងការពង្រីកផ្លូវបច្ចុប្បន្នទៅជាផ្លូវបួនខ្សែ។ យើងក៏នឹងមានផ្លូវធំក្រោមដីសម្រាប់ចរាចរធ្វើដំណើរចេញចូលក្នុងក្រុងនិងក្រៅក្រុង។ យើងនឹងមានផ្លូវដើរតាមមាត់ទន្លេសម្រាប់ការដើរលំហែ។ យើងមិនត្រឹតតែចង់ឱ្យមានអ្នកដើរកំសាន្តប៉ុណ្ណោះទេប៉ុន្តែចង់ឲ្យពួកគេបានជួបជុំគ្នា ហើយយើងក៏ចង់ឲ្យទីនេះជាកន្លែងលើកកម្ពស់ស្នាដៃវិចិត្រសិល្បៈនៅកម្ពុជាផងដែរ។ថ្នាក់ដឹកនាំនិងក្រុមការរចនាប្លង់របស់ខ្ញុំពួកយើងធ្វើការងារនេះដោយក្តីស្រលាញ់ យើងចង់ធ្វើគម្រោងនេះក្លាយជាគម្រោងល្អដាច់គេតែមួយគត់។ ហើយគម្រោងនេះនឹងក្លាយជាទីសម្គាល់ថ្មីមួយនៃទីក្រុងភ្នំពេញ ដែលមិនមានអ្វីអាចមកប្រៀបធៀបបានឡើយ៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh
​ពិធីបញ្ចប់ការចាក់កំរាលបេតុងនៃគំរោងឌីស៊ីវីយូ
​ពិធីបញ្ចប់ការចាក់កំរាលបេតុងនៃគំរោងឌីស៊ីវីយូ
June 6, 2022, 5:03 p.m.
ការទន្ទឹងរង់ចាំបានមកដល់ហើយ CAMHOMES នឹងធ្វើការប្រារព្ធពិធីបញ្ចប់ការចាក់កំរាលបេតុង (ប្លង់សេ) នៃគំរោង ឌីស៊ីវីយូ ក្នុងសប្តាហ៍នេះ!ពិធីបញ្ចប់ការចាក់កំរាលបេតុង ឫប្លង់សេនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨នេះនៅក្នុងទីតាំងគំរោង ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត​ព្រះសីហនុ។ នេះបើតាមការបញ្ជាក់ពីលោក គួច លេងឃាង នាយកផ្នែកទំនាក់ទំនង និងយុទ្ធសា​ស្រ្ត​ទីផ្សារ នៃក្រុមហ៊ុន ភី អេច វ័ន (ខេមបូឌា) លីមីធីត។ លោកក៏បានបន្ថែមទៀតថា “យើងសូមស្វាគមន៏រាល់អតិថិជន​ទាំងអស់ ដើម្បីចូលរួមធ្វើជាសក្ខីភាពចំពោះការប្រារព្ធពិធីបញ្ចប់ការចាក់កំរាលបេតុង​ (ប្លង់សេ) នៅថ្ងៃនោះ”​ ។គំរោង D’SEAVIEW រចនាឡើងបញ្ចូលគ្នារវាងអគារស្នាក់នៅ និងអគារពាណិជ្ជកម្មក្នុងទីតាំងតែមួយមានសេវាសន្តិសុខ២៤ម៉ោងលើ២៤ម៉ោង ហើយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ អាងហែលទឹកដ៏ធំ ក្លឹបហាត់ប្រាណផាសុភាព សួនច្បាពណ៌បៃតង ទីកន្លែងជួបជុំ សាលអាហារ អាហារដ្ឋាន និងមានកន្លែងចតយានយន្តធំទូលាយផងដែរ។បន្ទាប់ពីបានពិភាក្សារយ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញអចលនទ្រព្យនៅ CAMHOMES លោក វ៉ា លី អាយុ៤០ឆ្នាំ ដែលបានជាវបន្ទប់ស្នាក់នៅ​ ក្នុងគំរោង D’SEAVIEW​ កាលពីខែមុន មានប្រសាសន៏ថា “​ខ្ញុំចង់បានមួយបន្ទប់សំរាប់ការស្នាក់នៅរបស់ខ្ញុំ ដោយមិនបាច់បារម្មណ៍ពីការរកកន្លែងស្នាក់នៅពេលខែបុណ្យទានមកដល់ ហើយខ្ញុំក៏មានមិត្តភ័ក្រ្តរបស់ខ្ញុំជាច្រើនបានទិញនៅទីនោះដូចគ្នា ។ ទន្ទឹមនឹងនោះខ្ញុំជឿជាក់ថាការអភិវឌ្ឍន៏  នេះនឹងក្លាយជាទីតាំងដែលចាប់អារម្មណ៍នៅក្នុងខេត្តព្រះសីហនុ។ ជាមួយនេះផងដែរលោកស្រី រីយ៉ា អាយុ ៣៥ ឆ្នាំដែលបានជាវបន្ទប់ស្នាក់នៅចំនួន ២ បន្ទប់​មានប្រសាសន៏ថា “ ខ្ញុំទិញនៅទីនេះគឺដោយសារវាមានភាពងាយស្រួលជួលអោយភ្ញៀវនៅពេលដែលសំណង់រួចរាល់ ។ ហើយពួកគាត់នឹងចូលរួមពិធីនេះក្នងចំណោមមិត្តភ័ក្រ្តទាំងអស់ដើម្បីជាសក្ខីភាពផងដែរ” ។D’SEAVIEW ត្រូវបានរចនាឡើងតាមពន្លឺ និងលំហូរខ្យល់សមុទ្រ ជាមួយនឹងទេសភាពបែប ៣៦០̊ ទាំងសមុទ្រ និងក្រុងព្រះសីហនុដែលជាហេតុធ្វើអោយបន្ទប់ភាគច្រើនបែរទៅរកសមុទ្រ។ ការសាងសង់អគារស្នាក់នៅរំពឹងនឹងបញ្ចប់នៅត្រីមាសទី២ ក្នុងឆ្នាំ២០១៩។ គំរោង ឌីស៊ីវីយូមានទីតាំងស្ថិតនៅដីឡូត៍លេខ ២០៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ក្នុងឳកាសនោះផងដែរ CAMHOMES​ ក៏ផ្តល់ជូនអ្នកចូលរួមទាំងអស់នូវអាហារសម្រន់ និងការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលបានកក់បន្ទប់នៅក្នុងថ្ងៃនោះ។បើសិនជាលោក លោកស្រីមានចំណាប់អារម្មណ៍លើគំរោង D’SEAVIEW សូមលោក លោកស្រីអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញពីគំរោង ឌីស៊ីវីយូ នៅក្នុងអគារកាណាឌីយ៉ា ជាន់ទី៣ និងការិយាល័យនៅក្រុងព្រះសីហនុដើម្បីពិភាក្សារលម្អិតជាមួយអ្នកជំនាញ។ស្វែងយល់ដឹងបន្ថែមអំពីគម្រោង ឌីស៊ីវីយូតាមរយៈ Realestate.com.kh
ម្ចាស់ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ប្រកាសជាផ្លូវការ
ម្ចាស់ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨ប្រកាសជាផ្លូវការ
June 7, 2022, 4:16 a.m.
ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨អ្នករៀបចំកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨មានមោទនភាពក្នុងការបង្ហាញពីអ្នកឈ្នះជ័យលាភីនៃព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតនៅឆ្នាំនេះសម្រាប់វិស័យអចលន ទ្រព្យនៅកម្ពុជា។អ្នកឈ្នះរង្វាន់ត្រូវបានប្រកាសនិងទទួលស្គាល់នៅក្នុងពិធីប្រគល់ពានរង្វាន់ និងទទួលទានអាហារពេលល្ងាចដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅល្ងាយថ្ងៃសុក្រ។ ក៏មានចូលរួម និងជួបជុំគ្នាដោយបុគ្គលសំខាន់ៗជាង២០០នាក់រួមមាន៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល  និងអ្នកដឹកនាំសំខាន់ៗនៅក្នុង​វិស័យអចលនទ្រព្យ។ កម្មវិធីក៏ត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឱកាសនេះផងដែរ។ក្រុ​មហ៊ុន CBRE បានឈ្នះពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើមច្រើនជាងគេរហូតដល់៣ពានរង្វាន់។ CBREដែលជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ និងធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលស្គាល់ថាជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំ​ជាក្រុមហ៊ុនភ្នាក់ងារឆ្នើម និងជាក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ។សម្រាប់ពានរង្វាន់លក្ខណៈបុគ្គល មានអ្នកឈ្នះផ្សេងៗគ្នាសម្រាប់ប្រភេទរង្វាន់នីមួយៗ។ ក្រុមហ៊ុន CPL កម្ពុជាបានឈ្នះពានរង្វាន់ចំនួន២សម្រាប់មនុស្ស២នាក់រួមមាន៖ អ្នកឧកញ៉ា ចេង ខេងបានឈ្នះពានភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងលោកជំទាវ ប៊ុន ណាវី ​ឈ្នះពានភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ។ប្រធានគណៈកម្មការកាត់សេចក្តី លោកបណ្ឌិត សុក ស៊ីផាណា បានមានប្រសាសន៍ថា «អ្នកឈ្នះរង្វាន់ពិតជាសាកសមនឹងទទួលបានការទទួលស្គាល់ និងទទួលបានពានរង្វាន់របស់ យើងសម្រាប់ការបន្តឧត្តមភាព និងការធ្វើជាគំរូដល់អ្នកដទៃ»។អ្នកឈ្នះពានរង្វាន់ទាំង១៥នាក់ត្រូវបានប្រគល់ពានរង្វាន់ជាពានរង្វាន់តែមសម្គាល់ពានរង្វាន់អចលនវត្ថុកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់ពីសមិទ្ធផលផ្ទាល់ខ្លួន ឬក្រុមហ៊ុនរបស់ពួកគេ ។លោក Thomas O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមាន ប្រសាសន៍ថា "វិស័យអចលនវត្ថុកម្ពុជាបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះភ្នាក់ងារអចលនទ្រព្យជាច្រើនបានខិតខំប្រឹងប្រែង និងចូលរួមចំណែកដល់ភាពជោគជ័យនេះ។ ដូចនេះវាជាការចាំបាច់សម្រាប់យើងក្នុងការទទួលស្គាល់ អ្នកទាំងនេះជាភ្នាក់ងារអចលនទ្រព្យឈានមុខគេសម្រាប់សមិទ្ធផល និងការរួមចំណែករបស់ពួកគេ។លោកបានបន្ថែមទៀតថា «យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលជាដៃគូអ្នកឧបត្ថម្ភ និងអ្នកផ្សេងៗទៀតដែលបានរួមចំណែកតាមគ្រប់រូបភាពដើម្បីភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចការដែលផ្តល់ឱកាសឱ្យក្រុមហ៊ុន Realestate.com.kh រួមចំណែកក្នុងវិស័យនេះនឹងនាំមកនូវយុគសម័យថ្មីនៃវិជ្ជាជីវៈ ការប្រកួតប្រជែង និងភាពប្រសើរឡើងនៅក្នុងវិស័យអចលនវត្ថុនៅកម្ពុជា»។ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Realestate.com.kh ដែលជាអ្នកផ្តួចផ្តើមដ៏សំខាន់មួយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជានេះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរៀបចំឲ្យមានព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅពេលអនាគត។លោកបានបញ្ជាក់ថា «ដូចដែលខ្ញុំបានលើកឡើងពីខាងដើមថា យើងត្រូវមានព្រឹត្តិការណ៍ទាំងនេះបន្ថែមទៀតនៅពេលអនាគតដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បុគ្គលឆ្នើមនៅក្នុង វិស័យអចលនវត្ថុកម្ពុជា ហើយក្នុងពេលជាមួយគ្នាកដើម្បីជួយលើកស្ទួយវិស័យនេះរួមទាំងប្រទេសកម្ពុជាទៅឲ្យពិភពលោកខាងក្រៅបានស្គាល់»។ជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាដែលកម្មវិធីពានរង្វាន់ភ្នាក់ងារអចលនវត្ថុកម្ពុជាបានរៀបចំឡើងដោយ Realestate.com.kh ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ពានរង្វាន់អចលនវត្ថុកម្ពុជាទទួលស្គាល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឆ្នើម និងអបអរសាទរភាពជោគជ័យនៃវិស័យអចលនវត្ថុកម្ពុជា។ នេះជាពានរង្វានលើកដំបូងនៃការខិតខំប្រឹងប្រែង នៅក្នុងវិស័យអចលនវត្ថុកម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកល។ដើម្បីលើកកម្ពស់វិជ្ជាជីវៈអ្នកដែលចូលរួមប្រកូតប្រជែងតម្រូវឲ្យជាសមាជិករបស់សមាគម CVEA និងបានចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ក្រុមគណៈកម្មការកាត់សេចក្តីរបស់លោកបណ្ឌិត ស៊ីផាណា មានដូចជាលោក Steven Path ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pathmazing ជាក្រុមហ៊ុនសូហ្វែឈានមុខគេ និងជាប្រធានសហព័ន្ធ ICT Federation of Cambodia។ លោកបណ្ឌិត Simon Vancliff នាយកផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន ING Holdings និងជាអនុប្រធាននៃគណៈ កម្មការសាងសង់​ និងអចលនវត្ថុកម្ពុជា EuroCham ( EuroCham Cambodia Real Estate and Construction Committee)។ លោក តេង រិទ្ធី ស្ថាបនិក និងជានាយកក្រុមហ៊ុន R'Investment Group និងលោក Anthony Galliano ជាប្រធានក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា។ដំណើរការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធើណិតត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអនុញ្ញាតឱ្យសាធារណជនទូទៅផ្តល់យោបល់ និងជ្រើសរើសភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារ ដែលពួកគាត់គិតថាសាកសមនឹងទទួលបានពានរង្វាន់។កម្មវិធីពានរង្វាន់អចលនវត្ថុបានគាំទ្រដោយក្រុមហ៊ុន Cheng Fung Investment (ជាម្ចាស់ឧបត្ថម្ភធំ) និងអ្នកឧបត្ថម្ភផ្សេងទៀត រួមមាន៖ ក្រុមហ៊ុន Belt Road Capital Management ក្រុមហ៊ុន Yuetai Group ក្រុមហ៊ុន Aristo ក្រុមហ៊ុន Camhomes គម្រោង Sky Villa គម្រោង Le Bassac ក្រុមហ៊ុន NC Max World គម្រោង Orkide Villa ធនាគារ BRED ក្រុមហ៊ុន Creed Group គម្រោង Parkway ក្រុមហ៊ុន PropEase ប្រព័ន្ធផ្សព្វផ្សាយ Gold Zone Media ក្រុមហ៊ុន Crystal Orange Construction ក្រុមហ៊ុ​ន Silk Road Properties ក្រុមហ៊ុន Zenearth ក្រុមហ៊ុន AIMS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Pathmazing និងប្រព័ន្ធ realestateCRM។ប្រព័ន្ធផ្សព្វផ្សាយដៃគូរួមមាន៖ Fresh News, Thmey Thmey, EuroCham, CTN, Khmer Times, KICPAA និងBuz-Khmer។បញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ពានរង្វាន់សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ៖ក្រុមហ៊ុនភ្នាក់ងារឆ្នើមក្នុងតំបន់ឆ្នើមប្រចាំឆ្នាំក្រុមហ៊ុន IPS Cambodia (នៅសៀមរាប)  ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃឆ្នើមប្រចាំឆ្នាំក្រុមហ៊ុន Knight Frank Cambodiaក្រុមហ៊ុនភ្នាក់ងារវាយតម្លៃក្នុងស្រុកឆ្នើមប្រចាំឆ្នាំក្រុមហ៊ុន Key Real Estate and Khmer Foundation & Appraisal (KFA)ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំក្រុមហ៊ុន CBRE Cambodia - Prince Phnom Penh Towerក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំក្រុមហ៊ុន CBRE Cambodiaក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ(ក្រុមហ៊ុន​មានបុគ្គលិកចាប់ពី១៦នាក់)ក្រុមហ៊ុន Cambodia Properties Limited (CPL Cambodia) ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ(ក្រុមហ៊ុនមធ្យម មានបុគ្គលិកពី៨ទៅ១៥នាក់)ក្រុមហ៊ុន South East Asia Property Services (SEAPS Cambodia)ក្រុមហ៊ុនអចលនទ្រព្យល្អបំផុត (ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)ក្រុមហ៊ុន Yi Fung Real Estate Cambodiaពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើមក្រុមហ៊ុន CBRE Cambodia ពានរង្វាន់លក្ខណៈបុគ្គល​​៖ភ្នាក់ងាររីកចម្រើនថ្មីឆ្នើមប្រចាំឆ្នាំMs Chanthy Koy ក្រុមហ៊ុន IPS Cambodia (Independent Property Services)ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំអ្នកឧកញ៉ា ចេង ខេង - ក្រុមហ៊ុន Cambodia Properties Limited (CPL)ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំពៅ ធីតា ក្រុមហ៊ុន CBRE Cambodiaភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំលោកជំទាវ ប៊ុន ណាវី  ក្រុមហ៊ុន Cambodia Properties Limited (CPL)ការវាយតម្លៃប្រកបដោយវិជ្ជាជីវៈឆ្នើមប្រចាំឆ្នាំឧកញ៉ា នួន រឹទ្ធី  ក្រុមហ៊ុន Khmer Foundation & Appraisals (KFA)ពានរង្វាន់ភ្នាក់ងារឆ្នើមលោក Rithy Seap -ក្រុមហ៊ុន Yi Fung Real Estate Cambodia ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយចេង ណារ៉ា ប្រធានផ្នែកអត្ថបទ Realestate.com.kh (អង់គ្លេស& ខ្មែរ) +855 16333717 / nara.cheng@realestate.com.khចេង ហ៊ុយ ហុង ប្រធានផ្នែកអត្ថបទ (ភាសាចិន)​Realestate.com.kh +855 98526671 / cheng.huyhong@realestate.com.khចង់បានទទួលព័ត៌មានថ្មីៗ និងចំណេះដឹងអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចុះឈ្មោះនៅទីនេះដើម្បីភ្ជាប់ជាមួយនឹងព្រឹត្តិបត្តិព័ត៌មានរបស់យើងប្រចាំសប្តាហិ៍!ស្វែងរកគម្រោងថ្មីៗបំផុតនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
News Page Concierge 590x250 KH
ស្ថាបត្យកម្មធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ
ស្ថាបត្យកម្មធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ
June 7, 2022, 7:10 a.m.
ស្ថាបត្យកម្មគឺជាសិល្បៈ និងវិទ្យាសាស្រ្តនៃការរចនាដែលផ្តល់ឱ្យយើងនូវបរិយាកាសនៃការរស់នៅមួយ។ បច្ចុប្បន្ននេះគម្រោងជាច្រើនត្រូវបានសាងសង់ដោយយកចិត្តទុកដាក់ខ្ពស់លើផ្នែកស្ថាបត្យកម្មដែលផ្តោតសំខាន់លើការរចនាគ្រោងប្លង់មេ និងទំនាក់ទំនងនៃសេវាកម្មចាំបាច់ដើម្បីបំពេញតាមសេចក្តីត្រូវនៃការរស់នៅ។នៅក្នុងប្រវត្តិសាស្ត្រនៃស្ថាបត្យកម្មទំនើបស្ថាបត្យករមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិស្ថានលំនៅដ្ឋានរបស់ប្រជាជន។ ស្ថាបត្យករដ៏ល្បីល្បាញដូចជា៖ លោក Le Corbusier លោក Walter Gropius និង លោក Ernst May ជាដើមបានព្យាយាមរចនាប្លង់ទីក្រុង និងសាងសង់លំនៅដ្ឋាន ដែលមានលក្ខណៈ ធម្មជាតិ មានពន្លឺ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។នៅក្នុងសម័យស្ថាបត្យកម្មខ្មែរទំនើប លោក វណ្ណ មូលីវណ្ណ បិតាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់កម្ពុជាបានព្យាយាមជម្រុញ និងធ្វើទំនើបកម្មការរស់នៅសម្រាប់ប្រជាជនខ្មែរ។ លោក ម៉ូលីវណ្ណ​ បានសាងសង់គម្រោងលំនៅដ្ឋានដោយគោរពតាមរបៀបរស់នៅបែបប្រពៃណី ប៉ុន្តែធ្វើឲ្យមានភាពទាន់សម័យដោយការបញ្ចូលរចនាបទថ្មីគំនិតសាងសង់ថ្មីផែនការ និងសេវាកម្មសំខាន់ៗ។លោក Masaaki Iwamoto ជាស្ថាបត្យករ និងជាជំនួយការសាស្រ្តាចារ្យនៃមហាវិទ្យាល័យផ្នែករចនានៃសាកលវិទ្យាល័យ Kyushu ប្រទេសជប៉ុនបាននិយាយថាស្ថាបត្យកម្មគឺអាចធ្វើឲ្យ ការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល។ លោក Iwamoto បានសង្កត់ធ្ងន់ថា  “ជាក់ស្តែងគម្រោងមួយចំនួនរបស់លោក ម៉ូលីវ៉ាន់ ដូចជា៖ "បុរីមួយរយខ្នងនៅទួលគោក" និង "អាគារប៊ូឌីង” នៅតាមដងទន្លេបាសាក់គឺជាគម្រោងដែលមានស្ថាបត្យកម្មល្អៗដែលអាចបង្ហាញថាស្ថាបត្យកម្មពិតជាផ្នែកមួយដ៏ចាំបាច់សម្រាប់ការរស់នៅ។ទោះបីជាយ៉ាងណាលោក Iwamoto បាននិយាយថា “មិនមានគំរូស្ថាបត្យកម្មណាមួយដែលចាត់ទុកថាត្រឹមត្រូវទេវាអាស្រ័យទៅលើគំនិតរបស់ស្ថាបត្យករ។  លោកបានបញ្ជាក់ថា “សម្រាប់ខ្ញុំសារៈសំខាន់នៃស្ថាបត្យកម្មដ៏ល្អមួយគឺស្ថិតលើភាពសមហេតុសមផលតាមបរិបទរបស់វា”។​ ក្រៅពីនេះសុវត្ថិភាពភាពបត់បែនការសម្របតាមបរិយាកាស ​និងបែបផែនរស់នៅរបស់មនុស្សជាកត្តាដ៏សំខាន់សម្រាប់ជីវិត។បច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានជាច្រើនបានបើកដំណើរការ និងសាងសង់នៅទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គម្រោងអភិវឌ្ឍន៍ចម្រុះ Seagate Suite មាន៤៥ជាន់ដែលមានលំនៅដ្ឋានចំនួន ១,១១៨ យូនីតកំពុងអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ។លោក Yeli ជានាយកផ្នែករចនារបស់គម្រោង Seagate Suite បាននិយាយថាយើងសាងសង់គម្រោងនេះឡើងដើម្បីផ្សារភ្ជាប់ធម្មជាតិទៅនឹងជីវិតរស់នៅបែបទាន់សម័យ។ លោកបានសង្កត់ធ្ងន់ថា៖  “គម្រោង Seagate Suite ស្ថិតនៅក្នុងទីតាំងល្អដែលអគារភាគច្រើនបែរទៅរកទេសភាពដ៏ទាក់ទាញនៃសមុទ្រ កោះ ភ្នំ និងទេសភាពដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ។” លើសពីលំនៅដ្ឋាន ជាមួយគម្រោង Seagate Suite ការរចនាត្រូវធ្វើឡើងសម្រាប់ការរស់នៅប្រកបដោយប្រណិតភាព និងជាកន្លែងដែលអាចស្នាក់នៅធ្វើការងារ កំសាន្ត ញ៉ាំអាហារ និងទិញទំនិញនៅនឹងកន្លែងតែមួយ។ស្រដៀងគ្នានឹងគម្រោង Seagate គម្រោង Bodaiju Residences ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងក្រុងភ្នំពេញបានអភិវឌ្ឍន៍លើផ្ទៃដីទំហំជាង២ហិកតាដែលត្រូវសាងសង់ជា៦អគារក្នុងមួយអគារមាន១៤ជាន់ជាមួយលំនៅដ្ឋានសរុបចំនួន៩០០យូនីត។  លោកស្រី ចេង សុខា អនុប្រធានផ្នែកលក់ និងជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគ្រីដគ្រុប (ខេមបូឌា) បានលើកឡើងថាផែនការមេគឺជាស្នូលសំខាន់សម្រាប់គ្រប់គម្រោងទាំងអស់ហើយរចនាបទនៃស្ថាបត្យកម្មសម្រាប់គម្រោងអភិឌ្ឍន៍ចម្រុះប្រកបដោយនិរន្តភាពនឹងរួមចំណែកយ៉ាងសំខាន់ចំពោះគម្រោងនេះ។បញ្ចេញទស្សនៈស្រដៀងគ្នានឹងទស្សនៈរបស់អ្នកនាង សុខា ដែរ លោក ហ៊ុន ចាន់សាន នាយកគ្រប់គ្រងក្រុមហ៊ុន Re-Edge Architecture & Design បាននិយាយថាស្ថាបត្យកម្ម និងរចនាបទដែលមានការច្នៃប្រឌិតខ្ពស់ នឹងធ្វើឲ្យរសនិយមរបស់អ្នករស់នៅក្នុងគម្រោង កាន់តែមានភាពស៊ីវិល័យ។លោកជឿថាស្ថាបត្យកម្មបន្ថែមតម្លៃឲ្យគម្រោងពាក់ព័ន្ធទម្រង់នៃសំណង់អគារព្រមទាំងមុខងារនីមួយៗសម្រាប់អ្នករស់នៅរួមទាំងបរិយាកាសជុំវិញ។ ស្ថាបត្យកម្មនិងការរចនាក៏អាចបង្កើតកន្លែងសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈជាប្រស្រ័យទាក់ទងគ្នា។​ ដែលនេះជាអ្វីដែលជម្រុញអារម្មណ៍គ្រប់គ្នាឲ្យមានភាពកក់ក្តៅ​សប្បាយរីករាយនិងមានមោទនភាពចំពោះគម្រោង។ស្ថាបត្យកម្ម និងការរចនាគឺជាផ្នែកមួយនៃរសជាតិជីវិតដែលផ្សារភ្ជាប់ជីវភាពរស់នៅប្រចាំថ្ងៃទៅកាន់ភាពច្នៃប្រឌិតនៃស្ថាបត្យកម្ម។ ជាមួយគ្នានេះផងដែរវាក៏បានធ្វើឲ្យជីវិតរស់នៅរបស់យើងប្រកបដោយផាសុកភាព ភាពរីករាយ ស្ងប់សុខ និងបន្តការរស់នៅកាន់តែមានភាពសម្បូរបែប។ជារួមស្ថាបត្យកម្ម និងការរចនាមានតួនាទីសំខាន់ណាស់សម្រាប់បរិស្ថានរស់នៅ និងតម្លៃនៃអចលនទ្រព្យទាំងមូល។ លោក Yeli បានជឿថា “មានតែគម្រោងដែលមានការចនាប្រកបដោយការ​ច្នៃប្រឌិតប៉ុណ្ណោះទើបអាចទទូួលបានការគាំទ្រពីអតិថិជន។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនយកចិត្តទុកដាក់ខ្លាំងលើការរចនាទេនោះវានឹងមានផលប៉ះពាល់ខ្លាំងលើតម្លៃ គុណភាព និង​ការរស់នៅដែលប្រកប​ដោយផាសុកភាពសម្រាប់ទាំងអ្នករស់នៅ និងអ្នកអភិវឌ្ឍន៍។”គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យអចលនទ្រព្យ Realestate.com.kh មានព័ត៌មានថ្មីៗ សម្រាប់អ្នកទិញ និងអ្នកលក់។ អ្នកអាចចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅថ្ងៃនេះ និងបន្តតាមដានព័ត៌មានថ្មីៗ…តើអ្នកកំពុងស្វែងរកជួលអចលនទ្រព្យនៅកម្ពុជា ឬចង់ទិញអចលនទ្រព្យនៅកម្ពុជាដែរឬទេ?
ក្រុមហ៊ុន R&F Properties អភិវឌ្ឍគម្រោង អ & អេហ្វ ស៊ីធី មានលក្ខណៈធម្មជាតិនៅក្នុងរាជធានីភ្នំពេញ
ក្រុមហ៊ុន R&F Properties អភិវឌ្ឍគម្រោង អ & អេហ្វ ស៊ីធី មានលក្ខណៈធម្មជាតិនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:03 p.m.
ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រនៅសតវត្សទី២១ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties ដែលជាក្រុមហ៊ុនលំដាប់កំពូលនៅប្រទេសចិនបានសម្រេចឈានជើងចូលទៅក្នុងប្រទេសកម្ពុជាដែលនាំមកជាមួយនឹងគម្រោងអភិវឌ្ឍន៍ដំបូងឈ្មោះថា គម្រោង អ&អេហ្វ ស៊ីធី។គម្រោងអភិវឌ្ឍន៍ចម្រុះ អ & អេហ្វ ស៊ីធី មានទីតាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលថ្មី ជិតមហាវិថីព្រះមុន្នីវង្ស និងមហាវិថីសម្តេចហ៊ុនសែន(ផ្លូវ ៦០ ម៉ែត្រ)។ ទីតាំងនេះមានចំងាយ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីគម្រោងព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មី  និង៣គីឡូម៉ែត្រពីគម្រោងផ្សារទំនើប PH Diamond Mall និងផ្សារទំនើប PH Eco ដែលផ្សារទំនើបទាំង២គ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២១។ គម្រោង អ & អេហ្វ ស៊ីធីក៏ស្ថិតនៅជិតកន្លែងសំខាន់ៗផ្សេងៗទៀតដូចជា៖ ផ្សារទំនើបអ៊ីអន សាលាអន្តរជាតិ ISPP ស្ថានទូត និងហាងទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ត និងសេវាកម្មជាច្រើនទៀត។​គម្រោង អ & អេហ្វ ស៊ីធីសាងសង់ឡើងលើផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េមានសួនច្បារឯកជនដ៏ស្រស់ស្អាត ទំហំ៣០០,០០០ម៉ែត្រការ៉េដែលបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក  Pierre Landscape។ នេះបានធ្វើឱ្យគម្រោងអភិវឌ្ឍន៍ អ & អេហ្វ ស៊ីធីក្លាយជាគម្រោងការអភិវឌ្ឍន៍មានភាពស្រស់ស្អាតប្រកបដោយលក្ខណៈធម្មជាតិ និងជានិន្នាការមួយដែលកាន់តែមានភាពសមញ្ញនៅក្នុងពិភពលោកដែលមានការអភិវឌ្ឍន៍។គម្រោង  អ & អេហ្វ​ ស៊ីធីនឹងមានគម្រោងយូនីតខុនដូ និងអាផាតមេនមានទំហំចាប់ពី៥៤ម៉ែត្រការ៉េដល់១៣០ម៉ែត្រការ៉េដែលមានពី១ទៅ៣បន្ទប់គេង។ អ្នកស្នាក់នៅនិងភ្ញៀវដែលមកកំសាន្តនៅទីនេះអាចទិញទំនិញនៅក្នុងផ្សារទំនិញរួចពន្ធ និងអាចចូលក្លឹបកីឡាប្រណិតដែលមានទីលានវាយប៉េងប៉ុង តារាងបាល់បោះ និងអាងហែលទឹកអន្តរជាតិទំហំ ៥០ម x ២០ម និងកន្លែងរត់ហាត់ប្រាណ។ សម្រាប់ការកំសាន្តគម្រោងមានកន្លែងលេងបុកប៊ីយ៉ែ និងការកម្សាន្តផ្សេងទៀត។ក្រុមហ៊ុន Tianli Property Management ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យលំដាប់ថ្នាក់ទី១នៅប្រទេសចិនបានក្លាយជាក្រុមហ៊ុនទទួលខុសត្រូវលើការគ្រប់គ្រងសម្រាប់គម្រោងអភិវឌ្ឍន៍ អ & អេហ្វ​ ស៊ីធី។បច្ចុប្បន្នគម្រោងកំពុងដំណើរការហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០ការិយាល័យលក់បានប្រកាសដំណើរការលក់ជាផ្លូវការហើយអតិថិជនអាចមកមើលផ្ទះគំរូបានដោយផ្ទាល់នៅទីតាំងតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ផ្ទះលេខ៣៨០ រាជធានីភ្នំពេញ។ ក្រុមហ៊ុន R&F Properties កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ក្រុមហ៊ុន Guangzhou R & F Properties ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ជាក្រុមហ៊ុនទទួលខុអភិវឌ្ឍគម្រោងអ & អេហ្វ​ ស៊ីធី។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties ដែលចាប់ដើមកំណើតនៅ ខេត្តក្វាងចូវ ប្រទេសចិនជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំនិងមានភាពជោគជ័យខ្លាំងបំផុតមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេសចិន។ក្រុមហ៊ុនមានបទពិសោធន៍ជាង ២៤ ឆ្នាំ ផ្នែកជំនួញអចលនទ្រព្យដែលភាគច្រើនធ្វើលើ ការរចនា ការអភិវឌ្ឍ ការគ្រប់គ្រងវិស្វកម្ម ការលក់ និងការគ្រប់គ្រងអចលនទ្រព្យ។ ក្រុមហ៊ុននេះបានពង្រីកខ្លួនពីចិនទៅកាន់ប្រទេសផ្សេងទៀតរួមមាន៖ ប្រទេសម៉ាឡេស៊ី អង់គ្លេស និងកម្ពុជា។ ក្រុមហ៊ុន Guangzhou R&F Properties  បានអភិវឌ្ឍគម្រោងធំៗជាង ២២០ គម្រោង នៅក្នុងទីក្រុង និងតំបន់ជាង៥០នៅទូទាំងពិភពលោក។នៅឆ្នាំ២០១៧ ក្រុមហ៊ុន R&F Properties  បានទិញសណ្ឋាគារ Wanda ចំនួន៧៧។ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ក្រុមហ៊ុននេះនឹងមានសណ្ឋាគារជាង១០០នៅក្នុង៧៦ទីក្រុងដែលបានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាម្ចាស់សណ្ឋាគារដ៏ប្រណិតធំបំផុតមួយនៅក្នុងពិភពលោក៕ពិនិត្យមើលគម្រោងចម្រុះរបស់ អ&អេហ្វ តាមរយៈគេហទំព័រ Realestate.com.kh
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងអភិវឌ្ឍជាគម្រោងលំនៅដ្ឋានតម្លៃទាបគាំទ្រដោយ UNDP
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងអភិវឌ្ឍជាគម្រោងលំនៅដ្ឋានតម្លៃទាបគាំទ្រដោយ UNDP
June 7, 2022, 6:30 a.m.
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬហៅថា UNDPកំពុងគាំទ្រគម្រោងអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលគ្រោងនឹងសាងសង់ផ្ទះរាប់ពាន់ខ្នង សម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកប្រាក់ចំណូលទាបនៅក្នុង និងជិតតំបន់សេដ្ឋកិច្ចពិសេស។គម្រោងដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃរចនាប្លង់នេះនឹងត្រូវសាងសង់ជាលំនៅដ្ឋានចំនួន៣,១៣៦ខ្នងនៅលើផ្ទៃដីទំហំ៧ហិកតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ មានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានផ្ទៃដីសរុប៣៥៧ហិកតា។ ក្នុងនោះមានរោងចក្រជាង៨០ មានកម្មករចំនួន១៧,០០០នាក់ដែលភាគច្រើនពួកគេជាកម្មកររោងចក្រ។ជាមួយកំណើនសេដ្ឋកិច្ចនៅរាជធានីភ្នំពេញក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានមើលឃើញថា អ្នកដែលមានប្រាក់ចំណូលទា​បបានចូលមកក្នុងទីក្រុងដើម្បីរកការងារធ្វើនៅតាមរោងចក្រ និងគម្រោងសាងសង់នានា។អ្នកនាង Michelle Zhao អ្នកគ្រប់គ្រងជាន់ខ្ពស់របស់គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបាននិយាយថាបច្ចុប្បន្នមានគម្រោងលំនៅដ្ឋានជាច្រើនកំពុងដំណើរការសាងសង់នៅរាជធានីភ្នំពេញ ប៉ុន្តែមានតែគម្រោងមួយចំនួនប៉ុណ្ណោះ ដែលវិនិយោគផ្តោតសំខាន់លើប្រជាជនមាន ប្រាក់ចំណូលទាបទៅមធ្យម។អ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាំងអស់គឺជាអតិថិជនអាទិភាពខណៈដែលប្រជាជនមានចំណូលទាបទៃទៀតដែលមិនមែនជាកម្មករធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏អាចទិញពីគម្រោងនេះដែរ។ អ្នកនាងបានសង្កត់ធ្ងន់ថា៖ “គម្រោងលំនៅដ្ឋាននេះនឹងមានតម្លៃទាបហើយនឹងផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌរស់នៅយ៉ាងសមរម្យ”។អ្នកនាង Zhao បានបន្តទៀតថា “គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះផ្តោចសំខាន់សម្រាប់កម្មករ។ យោងតាមការស្រាវជ្រាវរបស់គម្រោងបានរកឃើញថា៧៦​​ភាគរយនៃកម្មករមានប្រាក់ចំណូលច្រើនជាង២០០ដុល្លារហើយជាង២០ភាគរយ មានប្រាក់ចំណូលច្រើនជាង៣០០ដុល្លារក្នុងមួយខែ។ "យូនីតនីមួយៗនឹងមានទំហំ៣៦ម៉ែត្រការ៉េ​ហើយនឹងត្រូវលក់ក្នុងតម្លៃចាប់ពី១៧,០០០ដុល្លារក្នុងមួយយូនីត។ ក្រៅពីលំនៅដ្ឋានគម្រោងក៏នឹងមានជាហាងលក់ទំនិញ ហាងកាហ្វេ សួនច្បារ និងមានសេវាកម្មផ្សេងទៀត សម្រាប់បំពេញឲ្យការរស់នៅកាន់តែ​មានភាពងាយស្រួល។លោក Nick Beresford នាយកគ្រប់គ្រងអង្គការ UNDP ប្រចាំនៅកម្ពុជាបានលើកឡើងថា “ភាគី UNDP កំពុងជួយគាំទ្រជាចម្បងលើផ្នែករចនាប្លង់គម្រោង។ លោក  Beresford និយាយថាយើងមានគោលបំណងជួយដល់គម្រោងនេះឲ្យបានច្រើនបំផុតតាមដែលអាចជួយបានពាក់ព័ន្ធទៅនឹងការរចនាប្លង់គម្រោងទាំងមូល​ដែលធ្វើយ៉ាងណាឲ្យធានាបានតម្លៃទាបមានគុណភាពល្អ និងធានាបានការរស់នៅប្រកបដោយចីរភាព។  ក្នុងខែមុនតំបន់សេដ្ឋកិច្ចពិសេសអង្គការ ​UNDP និងអង្គការ Building Trust International បានបង្កើតកម្មវិធីប្រកួតប្រជែង “រចនាបទលំនៅដ្ឋានមានតម្លៃសមរម្យ” ដើម្បីស្វែងរករចនាដ៏ល្អបំផុតសម្រាប់គម្រោងលំនៅដ្ឋាននេះ ដែលរចនាបទត្រូវផ្តោតសំខាន់លើនិរន្តភាព និងបរិស្ថាន។ អ្នកទទួលជ័យលាភីនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចាប់ពី៥,០០០ដុល្លារទៅ២០,០០០ដុល្លារ ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ ។ការគាំទ្ររបស់UNDPចំពោះគម្រោងលំនៅដ្ឋានគឺជាផ្នែកមួយដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់តំបន់សេដ្ឋកិច្ចពិសេសនេះ និងតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតនៅក្នុងប្រទេស ឲ្យមាននិរន្តភាពក្នុងរយៈពេលវែង។ បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៣ កន្លែង។ ដែលការអភិវឌ្ឍវិស័យទាំងនេះមានសារៈសំខាន់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។លោក Beresford បានសង្កត់ធ្ងន់ថា "យើងកំពុងជួយដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឲ្យ ក្លាយទោជាតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយនិរន្តរភាពដែលនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅរបស់កម្ពុជា" ។លោកបានពន្យល់ថាគោលដៅនេះអាចសម្រេចបានដោយធ្វើការរួមគ្នាលើការលើកកម្ពស់ដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព (ការកែច្នៃឡើងវិញ) ក្នុងចំណោមគោលគំនិតដ៏ទៃ។ក្រៅពី UNDP រដ្ឋាភិបាលកម្ពុជាក៏កំពុងជួយគាំទ្រដល់គម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរតាមរយៈការលើកទឹកចិត្តចំពោះការវិនិយោគរួមមាន៖ ការលើការអនុគ្រោះពន្ធសាងសង់ និងផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា៖ ប្រព័ន្ធផ្លូវ ទឹក និងភ្លើងជាដើម។​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រកាសដែរថា រដ្ឋាភិបាលកំពុងរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងគម្រោងលំនៅដ្ឋានដែលមានតំលៃសមរម្យ។ លោកបានបញ្ជាក់ថាច្បាប់ទាំងនេះនឹងមានប្រយោជន៍ ដោយបានកំណត់ពីទិសដៅច្បាស់លាស់សម្រាប់គម្រោងលំនៅដ្ឋានទាំងអស់នៅកម្ពុជានៅពេលអនាគត។សម្រាប់ផែនការសាងសង់គម្រោងលំនៅដ្ឋានរបស់ PPSEZ ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។អ្នកនាង Zhao បញ្ជាក់ថាបច្ចុប្បន្ននេះយើងមិនទាន់បានជ្រើសរើសក្រុមហ៊ុនសាងសង់ណាមួយនៅឡើយទេ។  ដោយសារតែយើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអំពីការជួយជ្រោម ជ្រែងនានា ហើយយើងក៏បានកំពុងធ្វើការពិភាក្សាជាបន្តបន្ទាប់ជាមួយវិនិយោគិនសំខាន់ៗផងដែរ។  ដូច្នេះ យើងមិនទាន់បានកំណត់ថ្ងៃបើកសម្ពោធការដ្ឋានសាងសង់​នៅឡើយ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន BRCM ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនវត្ថុឆ្នាំ២០១៨
ក្រុមហ៊ុន BRCM ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនវត្ថុឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ក្រុមហ៊ុន Belt Road Capital Management (BRCM) គឺជាក្រុមហ៊ុនផ្គត់ផ្គង់មូលធនឯកជនដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដោយផ្តោតការវិនិយោគនៅក្នុងអនុតំបន់ទន្លេ មេគង្គរួមមាន៖ ប្រទេកម្ពុជា មីយ៉ានម៉ា ឡាវ ថៃ និងវៀតណាម។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការដាក់ទុនវិនិយោគជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងការពង្រីកចូលនៅកាន់ទីផ្សារថ្មីៗ។ក្រុមហ៊ុន BRCM មានក្រុមការងារដែលមានបពិសោធន៍ខ្ពស់លើការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យមនិងការផ្តល់ការប្រឹក្សាលើការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការទិញយកក៏ដូចជាការណែនាំវិនិយោគិនក្នុងតំបន់។ បន្ថែមពីនេះក្រុមហ៊ុនការផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ក្រុមហ៊ុនជាដៃគូដើម្បីទទួលបានការប្រើប្រាស់ជាសកលរួមទាំងសមត្ថភាពក្នុងការអភិវឌ្ឍន៍ និងការប្រតិបត្តិផែនការឲ្យកាន់តែមានសក្តានុពលភាព។ បន្ថែមពីនេះទៀតក្រុមហ៊ុនក៏វិនិយោគលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។នៅក្នុងឆ្នាំនេះ BRCM បានធ្វើការវិនិយោគនៅក្នុងអនុតំបន់ទន្លេមេគង្គ។ នៅខែមករាឆ្នាំ២០១៨ក្រុមហ៊ុនBRCMបានសហការនិងបានវិនិយោគទឹកប្រាក់ចំនួន ១.៨លានដុល្លារអាមេរិកជាមួយ ក្រុមហ៊ុន Digital Classified Group (DCG) ដែលជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន Realestate.com.kh ដែលជាទីភា្នក់ងារទីផ្សារនិងអចលនទ្រព្យអ៊នឡាញនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន DCG ក៏បានធ្វើការប្រតិបត្តិការនៅក្នុងប្រទេស ឡាវ ប៉ាពូញូហ្គីណេ និងហ្វីជីផងដែរ។នៅខែមេសាឆ្នាំ២០១៨ ក្រុមហ៊ុនBRCM បានវិនិយោគទឹកប្រាក់ចំនួន៧លានដុល្លារអាមេរិកទៅក្រុមហ៊ុន Oway Group ដែលជាក្រុមហ៊ុនគ្រប់គ្រងសេវាកម្មធ្វើដំណើរតាមអ៊នឡាញឈាន មុខគេ នៅក្នុងប្រទេសភូមា ដែលធ្វើប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណេតតាមរយៈវេបសាយ oway.com.mm និង Oway Ride ដែលធ្វើប្រតិបត្តិការលើការធ្វើដំណើរ និងដឹកជញ្ជូន។ ការវិនិយោគនៅក្នុងក្រុមហ៊ុន Oway គឺជាផ្នែកមួយនៃទុនវិនិយោីគ១៤.៧លានដុល្លារអាមេរិកដែលរួមបញ្ចូលជាមួយក្រុមហ៊ុនពាណិជ្ជកម្មចម្រុះរបស់ជប៉ុន Daiwa ក៏ដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផងដែរ។BRCM មានទិសដៅធ្វើជាក្រុមហ៊ុនវិនិយោគលំដាប់ខ្ពស់នៅក្នុងអនុតំបន់ទន្លេមេគង្គហើយមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើម្ចាស់ឧបត្ថម្ភធំដល់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។ BRCM ចាត់ទុកព្រឹត្តិការណ៍ពានរង្វាន់នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ហើយជាយុទ្ធសាស្រ្តផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព និងឧត្តមភាពនៅក្នុងវិស័យនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា
ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 2:01 a.m.
អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានកំណត់បែងចែកអំពីប្រភេទពន្ធ-អាករផ្សេងៗគ្នាជាច្រើនរាប់ចាប់ពីពន្ធឯកជនរហូតដល់អាជីវកម្មនានានៅក្នុងប្រទេស។ ក្នុងនោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានរាប់បញ្ចូលជាពន្ធដ៏សំខាន់មួយផងដែរ។អ្វីទៅជាពន្ធប្រថាប់ត្រាអចលទ្រព្យ?ពន្ធប្រថាប់ត្រាលើអចលនទ្រព្យត្រូវកំណត់តាមអត្រា៤%ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការការផ្ទេរសិទ្ធិកាន់កាប់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីក្រោមរូបភាពជាការលក់ ការដោះដូរ ឬការទទួលអំណោយ។  ហើយភាគីដែលជាម្ចាស់កម្មសិទ្ធិករ ឬអ្នកទិញ អចលនទ្រព្យ (អ្នកទទួលកម្មសិទ្ធិ) ដែលមានប័ណ្ណកម្មសិទ្ធិុស្របច្បាប់មានភារៈកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យ៖ពន្ធប្រថាប់ត្រាត្រូវបានលើកលែងក្នុងលក្ខខណ្ឌដូចខាងក្រោម៖ទី១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និងធ្វើកសិឧហ្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។ទី២៖ ពន្ធនេះក៏ត្រូវអនុគ្រោះចំពោះការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតតាមពីររូបភាពរួមមាន៖ សន្តតិកម្ម (សំដៅការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅញាតិ) និងប្រទានកម្ម (សំដៅដល់ការផ្ទេរ អចលនទ្រព្យពីមនុស្សនៅរស់អោយញាតិដោយមិនគិតថ្លៃ)។ការអនុគ្រោះពន្ធក្នុងលក្ខខណ្ឌទី២នេះត្រូវទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងសាច់ញាតិមួយចំនួនដូចជា៖ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត។សម្រាប់ពន្ធប្រថាប់ត្រានេះ ការទទួលសិទ្ធិកាន់កាប់ពីសាច់ញាតិត្រូវអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន២០០លានរៀលចំពោះ សន្តតិកម្ម និង១០០លានរៀល ចំពោះប្រទានកម្ម។ ដែលមានន័យថាក្នុងករណីអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិកម្មលើអលនទ្រព្យមានតម្លៃ (តម្លៃទីផ្សារ)ត្រឹម ២០០ លានរៀលនឹងមិនជាប់ពន្ធ ហើយករណីអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មលើអចលនទ្រព្យមានតម្លៃត្រឹម ១០០ លានរៀលនឹងមិនជាប់ពន្ធទេ។សូមមើលឧទាហរណ៍បញ្ជាក់៖ចំពោះ សន្តតិកម្ម (ដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២០០លានរៀល)បើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិក​ម្មមានតម្លៃ២០០ លានរៀល នោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២០០​លានរៀល - ២០០លានរៀល) x ៤ % = ០ រៀល។បើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិកម្ម​មានតម្លៃ២២០ លានរៀល នោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២២០​លានរៀល - ២០០លានរៀល) x ៤ % = ៨០០,០០០រៀល។តែបើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិក​ម្មមានតម្លៃ២២០លានរៀលដដែលនេះ ចែកឲ្យមនុស្សពីរនាក់ស្មើៗគ្នា នោះមិនបង់ពន្ធប្រថាប់ត្រាទេ។​ចំពោះប្រទានកម្ម (ដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន១០០លានរៀល)បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ១០០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (១០០​លានរៀល - ១០០លានរៀល) x ៤ % = ០រៀល។បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ១៥០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (១៥០​លានរៀល - ១០០លានរៀល) x ៤ % = ២លានរៀល។បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ២០០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២០០​លានរៀល - ១០០លានរៀល) x ៤ % = ៤លានរៀល។តើការទិញលក់ម្តង ត្រូវបង់ពន្ធប្រថាប់ត្រាម្តងឬ?ពិតប្រាកដណាស់ រាល់ការទិញលក់អចលនទ្រព្យ ជាមួយការកាត់ឈ្មោះពីម្ចាស់មួយ ទៅម្ចាស់មួយផ្សេងទៀតមួយលើកនឹងតម្រូវឲ្យបង់ពន្ធប្រថាប់ត្រាម្តង។  ក្នុងករណីដែល អចលនទ្រព្យមួយដែលមានការទិញលក់ច្រើនដងក្នុងពេលកន្លងមក ហើយមិនបានបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធលើគ្រប់ការផ្ទេរឈ្មោះ កន្លងមកទាំងអស់ទើបអាចកាត់ប្លង់បាន។ទោះយ៉ាងណារដ្ឋបានជួយសម្រួលដល់ដំណើរការនេះសម្រាប់ម្ចាស់អចលនទ្រព្យនៅទូទាំងរាជធានី-ខេត្តនៅ ក្នុងឆ្នាំ២០១៨នេះ ដោយអនុញ្ញាតិឲ្យម្ចាស់កម្មសិទ្ធិចុងក្រោយ បង់ពន្ធប្រថាប់ត្រាតែម្តងជាការស្រេច បើទោះបីម្ចាស់មុនមិនបានបង់ក៏ដោយ។  សម្រាប់ការអនុគ្រោះពន្ធនេះនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ស្វែងយល់ព័ត៌មានទាក់ទងនឹងអចលន​ទ្រព្យ ឬស្វែងអចលនទ្រព្យសម្រាប់ជួល និងលក់សូមចូលទៅកាន់ Realestate.com.kh
រដ្ឋនឹងជម្រុញគោលនយោបាយលំនៅដ្ឋានតម្លៃទាបឲ្យកាន់តែប្រសើរឡើងក្នុងជំហានបន្ទាប់
រដ្ឋនឹងជម្រុញគោលនយោបាយលំនៅដ្ឋានតម្លៃទាបឲ្យកាន់តែប្រសើរឡើងក្នុងជំហានបន្ទាប់
June 4, 2022, 1:47 p.m.
ថ្លែងនៅក្នុងកម្មវិធី The Perspectives Cambodia Talk រដូវកាលទី២ ក្នុងពេលថ្មីៗនេះ​ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថាដោយមើលឃើញពីកំណើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ និងដើម្បីជួយធានាថាទាំងអ្នកមានចំណូលទាប និងមធ្យមមានលទ្ធភាពអាចទិញលំនៅដ្ឋានបានរដ្ឋកំពុងរៀបចំគោលនយោបាយថ្មីសម្រាប់ “គម្រោងលំនៅដ្ឋានមានតម្លៃសមរម្យ”។ត្រង់ចំណុចនេះឯកឧត្តមបានបញ្ជាក់ថាគោលនយោបាយនឹងទាក់ទាញវិនិយោគិនខាងក្រៅផង និងជាគម្រោងលំនៅដ្ឋានរបស់រដ្ឋផង។ កន្លងមករដ្ឋបានអនុវត្តន៍គោលនយោបាយនេះ ប៉ុន្តែធ្វើជាមួយ ក្រុមហ៊ុនឯកជនប៉ុណ្ណោះដោយរដ្ឋជាអ្នកធានាផ្តល់សេវាសាធារណៈទៅដល់ទីតាំងនៃគម្រោង ដែលរួមមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ និងរដ្ឋមិនយកពន្ធលើការសាងសង់ និងពន្ធសេវាកម្មទូទៅទេ។​ ហើយដោយក្រុមហ៊ុនត្រូវផ្តល់មកវិញនូវលំនៅដ្ឋានមានតម្លៃក្រោម៥០,០០០ដុល្លារជាមួយលក្ខខណ្ឌបង់ប្រាក់ជាក់លាក់។  “គោលនយោបាយក៏នឹងយកចិត្តទុកដាក់ខ្ពស់លើការកំណត់អត្រាការប្រាក់សម្រាប់កម្ចីលំនៅដ្ឋាន”​ ដោយហេតុថាការប្រាក់ខ្ពស់ជាបន្ទុកដ៏ច្រើនសម្រាប់អ្នកទិញលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ។សម្រាប់គោល​នយោបាយនេះ ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ដែរថានៅក្នុងរយៈពេល៥ឆ្នាំខាងមុខគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់នឹងតម្រូវឲ្យអភិវឌ្ឍន៍ទាំងគ្រោងលំនៅដ្ឋានតម្លៃសមរម្យ និងតម្លៃថ្លៃនៅជាមួយគ្នាដោយមិនឲ្យចែកតំបន់គ្នាឡើយដោយអាចចែកតាមសមាមាត្រ ៣០% និង៧០%។ ឧ. ប្រសិនគម្រោងទាំងមូលមាន១,០០០ យូនីត នោះ៣០០យូនីតត្រូវតែសាងសង់ជាយូនីតលំនៅដ្ឋានមានតម្លៃសមរម្យ។ ធ្លាប់លើកឡើងនៅក្នុងវេទិការលំនៅដ្ឋានថ្នាក់ជាតិក្នុងឆ្នាំកន្លងទៅ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីនៃក្រសួងគ្រប់គ្រងដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា "ក្រសួងគ្រប់គ្រងដីធ្លីកំពុងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកមធ្យោបាយក្នងការផ្តល់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅទូទាំងប្រទេស។ក្រសួងដែនដីកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បី "បង្កើតគោលនយោបាយគម្រោងលំនៅដ្ឋានមានតម្លៃសមរម្យច្បាប់ពន្ធដារ និងបទបញ្ញត្តិនានា" ដើម្បីលើកទឹកចិត្តឱ្យវិស័យឯកជនអនុវត្តភារកិច្ចនេះ។ នេះបើតាមលោករដ្ឋមន្ត្រី។រហូតមកដល់ពេលបច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានតម្លៃសម​រម្យចំនួនបីបានប្រកាសជាផ្លូវការដែលគម្រោងទី១អភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land នៅក្រុងតាខ្មៅដែលមានចំនួន២,២៩៧ខ្នង និងគម្រោងទី២អភិវឌ្ឍន៍ដោយក្រុមហ៊ុន B&BM Development នៅតាមបណ្តោផ្លូវជាតិលេខ៥មានចំនួន៥,៣៤០ខ្នង និងគម្រោងទី៣អភិវឌ្ឍន៍ដោយក្រុមហ៊ុនអភិវឌ្ឍន៍របស់ជប៉ុន Arakawa នៅសង្កាត់សែនសុខដែលមានចំនួន២,០០០​យូនីត៕ស្វែងរកគម្រោងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ
ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ
June 4, 2022, 2:06 p.m.
យោងតាមលិខិតប្រកាសលេខ ៥២៨ សជណ ឧស ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់បានកំណត់ឲ្យមានការផ្លាស់ប្តូរសន្លឹកប័ណ្ណម្ចាស់កម្មសិទ្ធិ អចលនវត្ថុ(ប្លង់រឹងប្រព័ន្ធ)ចាស់ ដោយដាក់បន្ថែម QR Code នៅលើសន្លឹកប័ណ្ណថ្មីរួមជាមួយការផ្លាស់ប្តូរមួយចំនួនទៀត។QR Code មានតួនាទី និងសារៈសំខាន់ដោយអាចផ្តល់ព័ត៌មានលម្អិតនៅក្នុងគល់បញ្ជី និងប្រព័ន្ធមូលដ្ឋានទិទ្នន័យដើមរបស់វា។ តាមរយៈទូរសព្ទស្មាតហ្វូនជាមួួយកម្មវិធី (QR Code Reader ឬ Line) ដែលអាចអាន QR Code បាននឹងអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។សន្លឹកប័ណ្ណកម្មសិទ្ធិប្រព័ន្ធថ្មីនេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។ចំពោះតម្លៃសេវានៃការផ្លាស់ប្តូរសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីនេះគឺនៅរក្សាក្នុងអត្រា៤ភាគរយដដែល ដែលជាតម្លៃនៃការផ្ទេរម្ចាស់កម្មសិទ្ធិ សូមបញ្ជាក់ថា សម្រាប់ម្ចាស់អចលនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់ គឺមិនចាំបាច់ធ្វើសន្លឹកប័ណ្ណថ្មីនេះទេលើកលែងតែមានការទិញលក់ ឬផ្ទេរកម្ម សិទ្ធិកាន់កាប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម​ ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រ។ជាក់ស្តែងនៅលើសន្លឹកប័ណ្ណថ្មីមានការផ្លាស់ប្តូរលក្ខណៈពិសេសមួយចំនួន ហើយចំណុចមួយចំនួនបានរក្សាទុកដដែល។ សម្រាប់ចំណុចដែលរក្សានៅដដែលមាន៖ រូបប្រាសាទអង្គរវត្តដែលលេច ចេញនៅពេលឆ្លុះជាមួយពន្លឺ មានអក្សរ Copy នៅលើសន្លឹកដែលបានថតចម្លង និងមានបង្កប់រូបព្រះសង្ហារ (អាចមើលឃើញពេលសីតុណ្ហភាពចុះត្រជាក់)។ចំណែកចំណុចផ្លាស់ប្តូរវិញមានដូចជាអក្សរព្រាលនៅលើសន្លឹកប័ណ្ណដែលសរសេរថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” ជំនួសដោយរួបផែនទីប្រទេសកម្ពុជានៅចំកណ្តាលប័ណ្ណ ហើយនៅ ក្នុងផែនទីនេះមានពាក្យថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” តូចៗស្ទើរតែមិនអាចមើលឃើញ និងលេខសន្លឹកប័ណ្ណថ្មីមាន៨ខ្ទង់ដែលលើសសន្លឹកចាស់មួយខ្ទង់។ ចំណុចចុងក្រោយគឺការបន្ថែម QR Code នៅលើសន្លឹកប័ណ្ណ។ទិញ ជួល ឬលក់អចលនទ្រព្យសូមចូលទៅកាន់ Realestate.com.khលោកអ្នកអាចអាប់ឡូតអចលនទ្រព្យសម្រាប់លក់ ជួល ឬលក់តាមរយៈ Realestate.com.kh
តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០១៨
តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ព្រះសីហនុគឺជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗរបស់ប្រទេសកម្ពុជា​ហើយជាខេត្តមួយដែលស្ថិតនៅលើភូមិសាស្ដ្រដ៏ល្អបំផុត ដែលមានទីតាំងកំពង់ផែទឹកជ្រៅតែមួយគត់ មានតំបន់សេដ្ឋកិច្ចពិសេស និងមានអាជីវកម្មជាច្រើនកំពុងដំណើរការនៅក្នុងតំបន់។ ខេត្តព្រះសីហនុគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់ទៅតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។ ខេត្តព្រះសីហនុជាតំបន់ដែលប្រមូលផ្តុំទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងបានជាប់ឈ្មោះជាតំបន់ទេសចរដ៏ទាក់ទាញបំផុតលំដាប់លេខ២បន្ទាប់ពីខេត្តសៀមរាប។ថ្មីៗនេះខេត្តព្រះសីហនុមានលំហូរចូលច្រើននៃកំណើនជនជាតិចិនមកក្នុងតំបន់។ ហើយកំណើននេះគឺដោយហេតុតែកត្តាសក្តានុពលនៃការវិនិយោគ និងទីតាំងដ៏ល្អបំផុតរបស់ខេត្តព្រះសីហនុ។  ជនជាតិចិនដែល​បានចូលមកខេត្តនេះភាគច្រើនជាវិនិយោគិន ភ្ញៀវទេសចរណ៍ និងបុគ្គលិកកាស៊ីណូដែលជាកត្តាធ្វើឲ្យមានតម្រូវការជួលកាន់ច្រើនឡើង។ បើយោងតាមរបាយការណ៍ចេញកាលពីដើមឆ្នាំ២០១៨នេះបង្ហាញថាក្នុងចំណោមជនបរទេស៦,៣៨៥នាក់ដែលបានស្នើសុំសៀវភៅការងារនៅខេត្តព្រះសីហនុមាន ៤,៤៩៨នាក់ ឬស្នើនឹង៧០ភាគរយជាជនជាតិចិន។តម្រូវការអចលនទ្រព្យសម្រាប់ជួលបានកើនឡើងខ្លាំងខុសពីធម្មតាបានធ្វើឲ្យតម្លៃជួលមានកំណើនឡើងយ៉ាងខ្លាំង។ លោក ជា ប៊ុនធឿន ដែលជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុន Century 21 កម្ពុជាដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុបាននិយាយថាការជួលបានកើនឡើងចាប់តាំងពីឆ្នាំកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា «ការកើនឡើងចាប់ផ្តើមបន្តិចម្តងៗចាប់ពីឆ្នាំ ២០១៧ ប៉ុន្តែបានហក់ឡើងខ្លាំងនៅក្នុងឆ្នាំ ២០១៨នេះ»។តម្លៃជួលអាស្រ័យទៅតាមទីតាំងហើយបច្ចុប្បន្ននេះតម្លៃផ្ទះជួលកើនឡើងពី៥ទៅ១០ដងនៃតម្លៃជួលធម្មតាដែលអចលនទ្រព្យនៅជិតតំបន់កណ្តាលក្រុងតម្លៃជួលកាន់តែថ្លៃ។ លោក ប៊ុន ធឿនបានបន្ថែមទៀតថាទីតាំងនៅចន្លោះឆ្នេរអូរឈើទាល និងរង្វង់មូលតោពីរគឺជាតំបន់ដែលមានសក្តានុពលមានឱកាសវិនិយោគល្អបំផុតនៅក្នុងទីក្រុងដែលបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់វិនិយោគិនជាច្រើន។  លោកបានប​ញ្ជាក់ថា "នៅក្នុងពេលបច្ចុប្បន្នតំបន់នេះស្ទើរតែមិនមានអចលនទ្រព្យទំនេរសម្រាប់ជួលទៀតឡើយ។អ្នកតំណាងផ្នែកលក់មកពីក្រុមហ៊ុនឃីរៀលអ៊ីស្ទេត មានមូលដ្ឋាននៅខេត្តព្រះសីហនុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាសង្កាត់បួនជាតំបន់មានសក្តានុពលខ្លាំងជាងគេហើយមានតម្រូវការជួលច្រើនបំផុត។ លោកបានបញ្ជាក់ថា៖ “ដីឡូតិ៍ និងអគារដែលមាន បន្ទប់ជួលច្រើនគឺមានតម្រូវការខ្ពស់បំផុតប្រសិនបើអចលនទ្រព្យទាំងនោះស្ថិតនៅចាប់ពីផ្សារលើរហូតដល់រង្វង់មូលតោពីរ”។លោកបាននិយាយថាការហូរចូលនៃជនជាតិចិនធ្វើឲ្យតម្រូវការជួល និងតម្លៃជួលអចលនទ្រព្យមានការកើនឡើងខ្លាំង។ លោកបានចង្អុលបង្ហាញថា “ជនជាតិចិនដែលធ្វើការនៅក្នុងកាស៊ីណូចូលចិត្តជួលអគារទាំងមូលហើយតែងតែផ្តល់ជូនតម្លៃជួលថ្លៃជាមុនពីរដង ឬបីដង។”សម្រាប់តម្លៃផ្ទះ លោក ប៊ុនធឿន បានលើកឡើងថាសព្វថ្ងៃនេះផ្ទះអាជីវកម្មនៅសង្កាត់បួនមានតម្លៃជួលថ្លៃជាងមុន។ ផ្ទះអាជីវកម្មមួយដែលពីមុនជួលចាប់ពី៥០០ដុល្លារទៅ៧០០ដុល្លារក្នុងមួយខែបច្ចុប្បន្ននេះតម្លៃជួលកើនឡើងចាប់ពី ២,៥០០ដុល្លារទៅ៣,០០០ដុល្លារក្នុងមួយខែ។ទាក់ទងនឹងយូនីតអាផាតមេនមួយបន្ទប់គេងនៅសង្កាត់បួនមានតម្លៃជួលចាប់ពី ១,០០០ ដុល្លារក្នុងមួយខែ បើធៀបជាមួយតម្លៃជួលកាលពីឆ្នាំមុនគឺមានតម្លៃត្រឹមតែ២០០ដុល្លារទៅ៣០០ដុល្លារប៉ុណ្ណោះ។ សម្រាប់អាផាតមេនដែលមាន២បន្ទប់គេង បច្ចុប្បន្នជួលក្នុងតម្លៃ២,២០០ដុល្លារក្នុងមួយខែ។នៅក្នុងសង្កាត់បីតម្លៃជួលបច្ចុប្បន្នមានកម្រិតទាបជាងសង្កាត់បួនប៉ុន្តែនៅតម្លៃជួលបានកើនឡើងបើប្រៀបធៀបទៅនឹងតម្លៃជួលឆ្នាំមុន។ ជាក់ស្តែងផ្ទះវីឡាដែលបានជួលក្នុងតម្លៃ៧០០ដុល្លារក្នុងមួយខែក្នុងឆ្នាំមុននៅក្នុងសង្កាត់បីប៉ុន្តែ បច្ចុប្បន្នជួលក្នុងតម្លៃ១,៥០០ដុល្លារក្នុងមួយខែ។ចំពោះអត្រាតម្លៃដីធ្លីសម្រាប់ជួលក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរចាប់តាំងពីឆ្នាំទៅមិញ។ អ្នកតំណាងមកពីក្រុមហ៊ុនឃីរៀលអ៊ីស្ទេតដដែលបានបង្ហាញថាដីឡូត៍នៅតាមបណ្តោយផ្លូវឯករាជ្យនៅក្រុងព្រះសីហនុដែលមានតម្លៃចាប់ពី ៥០០ដុល្លារទៅ ១,០០០ដុល្លារក្នុងមួយខែ ពេលនេះតម្លៃជូលមានការកើនឡើងពីរទៅបីដង។លោកបានបន្ថែមទៀតថា “ដីដែលស្ថិតនៅតាមបណ្តោយឆ្នេរទាំងនៅក្នុងសង្កាត់បួន និងសង្កាត់បីគឺមានតម្លៃជួលកើនឡើងប្រហាក់ប្រហែលគ្នា។” “សម្រាប់តម្លៃដីដែលស្ថិតនៅផ្លូវសិរីភាពហើយមិនមែនជាតំបន់ពាណិជ្ជកម្មជាក់ស្តែងដីទំហំ ១៧ម៉ែត្រ x ២០ម៉ែត្រ ដែលអាចជួលបានតម្លៃ ១,៥០០ដុល្លារក្នុងមួយខែកាលពីឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នអាចជួលបានក្នុងតម្លៃ៤,៥០០ដុល្លារក្នុងមួយខែ។ ហើយដីស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលមានទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ អាចជួលបានក្នុងតម្លៃ ៦,០០០ដុល្លារក្នុងមួយខែ”។ នេះបើតាមការបញ្ជាក់ពីតំណាងផ្នែកលក់ របស់ក្រុមហ៊ុនឃីរៀលអ៊ីស្ទេត។ជាមួយនឹងនិន្នាការ និងលំហូរចូលនៃអ្នកវិនិយោគ គេរំពឹងថា តម្លៃជូលនៅក្រុងព្រះសីហនុ នឹងបន្តកើនឡើងថែមទៀតនៅពេលអនាគតឆាប់ៗខាងមុខថ្មីបើមានផលប៉ះពាល់អវិជ្ជមានមួយចំនួនក៏ដោយ លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មី ធ្លាប់បានលើកឡើងថាមានការវិនិយោគកាន់តែច្រើនគឺកាន់តែល្អសម្រាប់ខេត្តព្រះ សីហនុ។ លោកបានបន្ថែម ទៀតថា “នេះនឹងជួយបង្កើនសេដ្ឋកិច្ចក្នុងតំបន់ និងនាំមកនូវ ប្រាក់ចំណូល ដើម្បីជួយដល់ជីវភាពប្រជាជនជាចាំបាច់។”លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ចេញទស្សនស្រដៀងគ្នានេះដែរថា សេដ្ឋកិច្ចរីករបស់ប្រទេសនឹងចម្រើននៅពេលដែលមានវិនិយោគិនអន្តរជាតិចូលមកកាន់តែ ច្រើន។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន PropEase: សេវាកម្មដ៏ល្អប្រសើរសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់លោកអ្នក
ក្រុមហ៊ុន PropEase: សេវាកម្មដ៏ល្អប្រសើរសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់លោកអ្នក
June 6, 2022, 5:03 p.m.
ការទិញអចលនទ្រព្យគឺជាជំហានដំបូងនិងប្រហែលជាងាយស្រួលបំផុតសម្រាប់វិនិយោគិន។ បន្ទាប់ពីការទិញបានចប់សព្វគ្រប់នៅមានភារកិច្ចមួយចំនួនដែលតម្រូវឱ្យយកចិត្តទុកដាក់និងពេលវេលាសម្រាប់អ្នកទិញ។ ភារកិច្ចទាំងនេះអាចរួមមាន៖·        ការពិនិត្យស្ថានភាពអចលនទ្រព្យ·        របាយការណ៍ដែលទាក់ទងភាពចន្លោះប្រហោង·        តាមដានការកែតម្រូវ·        ទិញទំនិញគ្រឿងសង្ហារឹមដើម្បីផ្តល់គ្រឿងបរិក្ខារនិងរៀបចំ·        ធានាដល់អ្នកជួលដែលមានសក្តានុពលដើម្បីទទួលបានលទ្ធផលជួលដ៏ល្អ·        កិច្ចព្រមព្រៀងជួលផ្ទះនិងលិខិតស្នាមច្បាប់·        តាមដានការបង់ប្រាក់ជួលប្រសិនបើអចលនទ្រព្យនៅក្រៅប្រទេសការចំណាយផ្សេងទៀតដូចជាសំបុត្រហោះហើរកន្លែងស្នាក់នៅបណ្តោះអាសន្ននិងសំភារៈផ្ទាល់ខ្លួនឱ្យអ្នកមានភាពតានតឹង។ ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខការទិញអចលនទ្រព្យនៅក្រៅស្រុកវាលែងក្លាយជាភាពស្មុគស្មាញដូចកាលពីមុនឡើយ។PropEase គឺជាក្រុមហ៊ុនមួយដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក។ ការគ្រប់គ្រងអចលនទ្រព្យគឺត្រូវធ្វើឡើងដោយប្រព័ន្ធអ៊នឡាញ ហើយប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យក៏ត្រូវបានសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីធ្វើឲ្យដំណើរការគ្រប់គ្រាន់កាន់តែប្រសើរឡើង និងប្រកបដោយវីជ្ជាជីវៈ។ លោកអ្នកទាញយកកម្មវិធីទូរស័ព្ទដៃរបស់ PropEase ពី App Store និង Google Play។PropEase អាចជួយឲ្យម្ចាស់អចលនទ្រព្យគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេគ្រប់ទីកន្លែងនៅលើពិភពលោក។ ម្ចាស់អចលនទ្រព្យអាចទទួលបានព័ត៌មានសំខាន់ៗអំពីទ្រព្យសម្បត្តិដែលពួកគេមានក្នុងពេលជាក់ស្ដែង។ ព័ត៌មានទាំងនោះរួមមាន៖ ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន តម្លៃទិញ កាលបរិច្ឆេទបញ្ចប់ការសាងសង់គម្រោង ទំហំ ប្រតិបត្តិការទាំងអស់នេះ អាចដំណើរការបានត្រឹមតែ២ឬ៣នាទីប៉ុណ្ណោះ។សម្រាប់អចលនទ្រព្យថ្មីដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនិងប្រគល់ទៅឱ្យម្ចាស់អចលនទ្រព្យ PropEase ជួយសម្រួលដល់ដំណើរការផ្តល់គ្រឿងសង្ហារឹមដោយផ្តល់ជូនអ្នកវិនិយោគអចលនទ្រព្យនូវតុបតែងថ្លៃចំណាយសម្រាប់ពេលវេលាវិនិយោគនិងប្រាក់កាសដើម្បីឱ្យអង្គភាពនេះរួចរាល់សម្រាប់ជួល។ជាមួយនឹង PropEase ក៏បានធ្វើឲ្យការគ្រប់គ្រងអចលនទ្រព្យសម្រាប់ជួលកាន់តែមានភាព ងាយស្រួលផងដែរ។ ក៏ផ្តោតផងដែរទៅលើការការពារទិន្នន័យនិងភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួន។ PropEase មានប្រព័ន្ធបង់ប្រាក់ប្រកបដោយសុវត្ថិភាពដែលភ្ជាប់នូវបច្ចេកវិទ្យា One-Time-Pin (OTP) និងរក្សាទុកទិន្នន័យអ្នកប្រើសម្ងាត់ដោយវិធីអ៊ិនគ្រីប។"PropEase គឺជាដំណោះស្រាយការផ្តល់ទ្រព្យសម្បត្តិដ៏ល្អបំផុតនិងការគ្រប់គ្រងសម្រាប់វិនិយោគិនអចលនទ្រព្យ។ វេទិការបស់យើងគឺធ្វើឌីជីថលនៃការគ្រប់គ្រងសេវាកម្មបែបប្រពៃណីនិងការផ្សារភ្ជាប់អ្នកពាក់ព័ន្ធផ្សេងៗនៅក្នុងឧស្សាហកម្មនេះ។ PropEase ផ្តល់ឱ្យម្ចាស់អចលនទ្រព្យនូវបទពិសោធន៏ដែលជួយកាត់បន្ថយភាពមិនប្រក្រតីរក្សាទុកពេលវេលានិងថវិកានិងបង្កើនការវិនិយោគ។PropEase កំពុងគាំទ្រដល់ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា (CREA) ឆ្នាំ2018 ដែលជាអ្នកឧបត្ថម្ភធំមួយ។ ក្រុមហ៊ុនជឿជាក់ថាការទទួលស្គាល់ឧត្តមភាពនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់ណាស់ខណៈដែលវិស័យអចលនទ្រព្យកំពុងរីកចំរើន។ វិស័យអចលនទ្រព្យដែលជាយុថ្កាមួយនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ការអភិវឌ្ឍន៍បែបនេះដែលត្រូវបានបង្ហាញយ៉ាងច្បាស់ដោយការរីកចម្រើននៃអគារនៅរាជធានីភ្នំពេញសៀមរាបក្រុងព្រះសីហនុនិងតំបន់ទីក្រុងដទៃទៀតត្រូវបានគេរំពឹងថានឹងបន្តទៅមុខទៀត៕ស្វែងយល់ព័ត៌មានបន្ថែមអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង
អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង
June 7, 2022, 3:57 a.m.
អត្រាតម្លៃនៅតែរំពឹងថានឹងកើនឡើងបន្តទៀតបន្ទាប់ពីផ្សារបើកដំណើរការវត្តមានរបស់ផ្សារអ៊ីអន២ដែលជាផ្សារលក់ទំនិញធំបំផុត និងថ្មីបំផុតនៅក្នុងទីក្រុងភ្នំពេញដែលបានបើកដំណើរការលក់នៅចុងខែឧសភាឆ្នាំ២០១៨នេះបានជម្រុញដល់កំណើនតម្លៃអចលនទ្រព្យនៅប៉ែកខាងជើងនៃទីក្រុងភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខដែលជាតំបន់ជាយក្រុងរីក​ចម្រើនឆាប់រហ័សមួយក្នុងរាជធានី។ ​ជាមួយនឹងចំនួនប្រជាជនជា១៦០,០០០​នាក់សែនសុខគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌដែលមានប្រជាជនរស់នៅច្រើននៅក្នុងទីក្រុង។ នៅក្នុងឆ្នាំកន្លងទៅសែនសុខមានការអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងអាជីវកម្មជាច្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបានហូរចូលយ៉ាងគំហុកទៅក្នុងតំបន់នេះ។ដូចគ្នាទៅនឹងគម្រោងផ្សេងៗទៀតដែរ គម្រោងផ្សារទំនើបអ៊ីអន២ ភ្លាមៗបានជះឥទ្ធិពលយ៉ាងខ្លាំង លើតម្លៃដី ការទិញលក់ និងជួលអចលនទ្រព្យនិងតម្លៃអចលនទ្រព្យទូទៅផ្សេងៗទៀតដូចជា៖ ផ្ទះ អាផាតមេន បុរី និងឃ្លាំង​ ។ល។​ ជាក់ស្តែងផ្ទះនៅក្នុងបុរីពិភពថ្មី និងបុរីអង្គភ្នំពេញដែលជាគម្រោងស្ថិតនៅក្បែរផ្សារអ៊ីអនម៉លបានកើនឡើងថ្លៃភ្លាមៗបន្ទាប់ពីការប្រកាសសាសងសង់ផ្សារជាផ្លូវការ។ផ្សារទំនើបអ៊ីអនម៉ល១ ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៤មិនត្រឹមតែជម្រុញដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យតម្លៃអចលទ្រព្យកើនឡើងទាំងនៅតំបន់ទន្លេបាសាក់ និងតំបន់ជុំវិញ។ បើធៀបទៅនឹងតំបន់គម្រោងផ្សេងទៀតដូចជាតំបន់នៅជិតគម្រោងស្ពានព្រែកតាម៉ាក់ និងគម្រោងព្រលានយន្តអន្តរជាតិភ្នំពេញថ្មីក៏បានទាញតម្លៃដីឲ្យកើនឡើងដែរបន្ទាប់ពីគម្រោងត្រូវបានប្រកាស។លោក ឡាំ វិបុល នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអិលវិបុលរៀលធី (ខេមបូឌា) បានមានប្រសាសន៍ថាចាប់តាំងពីការសាងសង់ផ្សារទំនើបអ៊ីអនម៉ល២បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦មកមានក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ជាច្រើនបានឆ្ពោះទៅកាន់តំបន់នេះ។ លោកបានលើកឡើងថា “ចាប់តាំងពីមានគម្រោងផ្សារអ៊ីអន២មកការទិញលក់អចលនទ្រព្យគឺមានច្រើនហើយតម្លៃដីនិងផ្ទះបានកើនឡើងជារៀងរាល់ខែ។”លោកបានបញ្ជាក់ថា “មុនពេលការសាងសង់បានចាប់ផ្តើមដីដែលស្ថិតក្នុងចំងាយក្រោម១គីឡូម៉ែត្រទៅទិសខាងលិចពីទីតាំងរបស់ផ្សារមានតម្លៃត្រឹមតែ ៣០០ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែឥឡូវនេះតម្លៃលក់មានចាប់ពី៥០០​ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នៅតាមបណ្តោយផ្លូវធំៗក្នុងតំបន់ដដែលនេះតម្លៃដីឡើងដល់ ៧០០ដុល្លារទៅ១,០០០​ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ច​ន្លោះផ្លូវ១០០៣ និងផ្លូវហាណូយតម្លៃកើនឡើងដល់១,៥០០ដុល្លារទៅ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ដែលពីមុនមានតម្លៃ១,០០០ទៅ១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមលោក វិបុល។លើកឡើងបន្ថែមពីលើលោក វិបុល លោក ស៊ន សៀប នាយក និងស្ថាបនិករបស់ក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា ផ្សារទំនើបអ៊ីអនម៉ល២មានឥទ្ធិពលខ្លាំងលើតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញ។ លោក សៀប បានបន្ថែមទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ ជា សុផារ៉ាបានកើនឡើងជាមធ្យមដល់១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េដែលតម្លៃដីនឹងកាន់តែខ្ពស់បើមានទីតាំងស្ថិតនៅកាន់តែជិតផ្លូវធំ ។”លោក សៀប បានបញ្ជាក់ទៀតថាបើទោះបីតម្លៃដីបានកើនឡើងខ្លាំងក៏ដោយប៉ុុន្តែតម្រូវការនៅតែមានច្រើន។ ហើយជាក់ស្តែងនៅតាមបណ្តោយផ្លូវធំៗស្ទើរតែមិនមានដីទំនេរសម្រាប់លក់ទេ។ ប៉ុន្តែសម្រាប់ដីនៅប៉ែកខាងលិច និងប៉ែកខាងជើងនៃគម្រោងផ្សារនៅមានដីទំនេរច្រើន។ចំណែកតម្លៃផ្ទះនៅតំបន់សែនសុខក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ តាមការលើកឡើងរបស់លោកវិបុល បានបញ្ជាក់ថាផ្ទះនៅតាមបណ្តោយផ្លូវធំៗបានកើនឡើងថ្លៃរាប់ដង។ ផ្ទះអាជីវកម្មដែលមានតម្លៃជាង ១០០,០០០ ដុល្លារពីមុន បច្ចុប្បន្នតម្លៃបានការកើនឡើងរហូត៣ទៅ៥ដង។ចំពោះប្រភេទផ្ទះអាជីវកម្មស្ថិតនៅតាមបណ្តោយផ្លូវតូចបានកើនតម្លៃជិតទ្វេរដង។​ ជាក់ស្តែង ផ្ទះអាជីវកម្មដែលពីមុនមានតម្លៃ១៥០,០០០ដុល្លារបច្ចុប្បន្នលក់ក្នុងតម្លៃ ២៥០,០០០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក វិបុលអត្រាតម្លៃជួលអចលនទ្រព្យក៏ទទួលរងឥទ្ធិពលនៃគម្រោងដ៏ធំមួយនេះផងដែរ។លោក សៀប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះឃ្លាំងអាចជួលបានក្នុងតម្លៃ១,៥ ទៅ ២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយផ្ទះអាជីវកម្មអាចជួលបានក្នុងតម្លៃពី៥០០ដុល្លារទៅ១,៥០០ដុល្លារក្នុង មួយខែសម្រាប់លំនៅដ្ឋានធម្មតាវិញអាចជួលបានក្នុងតម្លៃ៣០០ដុល្លារទៅ៦០០ដុល្លារក្នុងមួយខែ ចំណែកផ្ទះវីឡាតម្លៃអាចជួលបានចាប់ពី១,០០០ទៅ ២,០០០ដុល្លារក្នុងមួយខែ។ លោកបញ្ជាក់ថា "តម្លៃជួលអចលនទ្រព្យនៅសែនសុខមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលពី៣ឆ្នាំមុន"។លោក វិបុល ជឿជាក់ថាការបើដំណើរការរបស់ផ្សារទំនើបអ៊ីអនម៉ល២ និងការហូរចូលនៃអាជីវកម្ម នានា និងវិនិយោគិនទូទៅចូលមកក្នុងតំបន់នេះនឹងធ្វើឲ្យតម្លៃលក់ និងជួលអចលនទ្រព្យបន្តកើន ឡើងបន្ថែមទៀត។ “ក្នុងតំបន់នៅមានដីទំនេរច្រើនសម្រាប់ការវិនិយោគ ជាច្រើនទៀត។ យើងរំពឹងថា តំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់នៅក្នុងទីក្រុងភ្នំពេញ”។គ្របដណ្តប់លើផ្ទៃដីទំហំ ១០ ហិកតា និងមានផ្ទៃក្រឡា ១៥១,០០០ ម៉ែត្រការ៉េ ផ្សារទំនើបអ៊ីអនម៉ល ២ ដែលគ្រប់គ្រងដោយជប៉ុនមួយនេះបានបើកដំណើរការលក់ជាផ្លូវការហើយ។ នៅក្នុងផ្សារទំនើបនេះមានហាងលក់ទំនិញធំ ៗ រោងភាពយន្ត ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ និងអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ នៅខាងក្រៅមានកន្លែងចតយាន្តយន្តធំទូលាយ ដែលអាចដាក់រថយន្តបានចំនួន ២,៥០០ គ្រឿង និងម៉ូតូចំនួន ២,០០០ គ្រឿង។ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅសែនសុខសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ! លោកអ្នកក៏អាចដាក់ផ្សព្វផ្សាយអចលនទ្រព្យទូទៅដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់យើងបានផងដែរ!
គម្រោងហ្វូលីតម្លៃរាប់ពាន់លានឈានមុខគេនៅរាជធានីភ្នំពេញនឹងចាប់ដំណើរការជាផ្លូវការ
គម្រោងហ្វូលីតម្លៃរាប់ពាន់លានឈានមុខគេនៅរាជធានីភ្នំពេញនឹងចាប់ដំណើរការជាផ្លូវការ
June 6, 2022, 5:03 p.m.
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ គឺជាថ្ងៃដែលមនុស្សគ្រប់រូបបានទន្ទឹងរង់ចាំ និងស្វាគមន៍ចំពោះ ការបើកសម្ពោធដំណើរការចំពោះមជ្ឈមណ្ឌលលក់បុរី អ&អេហ្វ។ ក្នុងព្រឹកថ្ងៃដដែលនោះក្រុមហ៊ុន អចលនទ្រព្យ អ&អេហ្វបានប្រារព្ធពិធី បើកសម្ពោធនូវ មជ្ឈមណ្ឌលហ្វូលីភ្នំពេញ ដែលមានការចូលរួម ដោយលោកអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ&អេហ្វ ប្រចាំនៅកម្ពុជា គឺលោក LIN YANLI លោកអគ្គនាយក WANG ZHIHAO និងគណគ្រប់គ្រងផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន អ&អេហ្វប្រចាំនៅក្រៅប្រទេស ព្រមទាំង បណ្តាក្រុមអ្នកសារព័ត៌មានផងដែរ ។ក្រោយពិធិបើសម្ពោធមជ្ឈមណ្ឌលហ្វូលីភ្នំពេញភ្លាម ក៏បានទាក់ទាញនូវចំណាប់អារម្ម៍រ​បស់ភ្ញៀវយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដោយបានបង្ករនូវភាពសប្បាយរីករាយនៅទីតាំងនៃកម្មវិធី ។ ស្ថាប័នព័ត៌មាន​ល្បីៗ  ជាច្រើននៅកម្ពុជាក៏បានធ្វើការសាកសួរ និងបានធ្វើជាសាក្សីនៃការបើកសម្ពោធគម្រោងហ្វូលីនៅ កម្ពុជាជាផ្លូវការ។ ទន្ទឹមនឹងក៏បានបើកនូវបន្ទប់គម្រូ សម្រាប់ចូលទស្សនាផងដែរ ដោយបានទាក់ទាញ អតិថិជនយ៉ាងច្រើនកុះករ ។ ចំពោះការបើកសម្ពោធនេះ បានលើកតម្កើងនូវកិត្តិនាមរបស់ក្រុមហ៊ុន អ&អេហ្វបានយ៉ាងកាន់តែល្អ ។រយៈពេល24ឆ្នាំមកនេះ ក្រុមហ៊ុន អ&អេហ្វបានប្រកាន់ខ្ជាប់នូវទស្សនវិស័យនៃ "ការបង្កើតជីវិតដ៏ល្អឥត ខ្ចោះ" ពីប្រទេសចិនទៅកាន់ទីក្រុងចំនួន ៥១ ក្នុងពិភពលោក និងអគារជាង ២២០អគារ ។ ឧស្សាហកម្ម នេះបានគ្របដណ្តប់លើសណ្ឋាគារលំដាប់ផ្កាយ ៥ អាគារខ្ពស់ លំនៅដ្ឋាននៃសុខុមាលភាព អចលនទ្រព្យវិស័យទេសចរណ៍ និងត្រូវបានគេស្គាល់ថាជាអ្នកអភិវឌ្ឍន៍ដ៏អស្ចារ្យជាងគេបង្អស់នៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសចិន។ក្រៅពីនេះ ក្នុងនាមជាសហគ្រាសអភិវឌ្ឍន៍ក្រៅប្រទេសដែលឈានមុខគេនៅឆ្នាំ ២០១៣ ក្រុមហ៊ុន អចលនទ្រព្យអ&អេហ្វ បានបើកទ្វារយ៉ាងឆាប់រហ័សនៃសកលភាវូបនីយកម្ មហើយបាន បញ្ចូលទីផ្សារ អចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ីនិងអូស្រ្តាលី។ នាឆ្នាំ២០១៧ បានឈានជើងចូលទៅក្នុងប្រទេស អង់គ្លេស និងបានក្លាយជាសហគ្រាសដ៏ធំជាង គេមួយនៅក្រុងលន់ឌុន។ ឥលូវនេះក្រុមហ៊ុន អចលនទ្រព្យ អ&អេហ្វ ដើរតាមយុទ្ធសាស្ត្រជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ និងផ្លាស់ទីពី ប្រទេសចិនមកកាន់ប្រទេស កម្ពុជាក្នុងទម្រង់ជាសហគ្រាសលំនៅដ្ឋានមួយពាន់លានដុល្លារទូទាំងពិភពលោកដែលមានគុណភាពអន្តរជាតិ ។ក្នុងនាមជាប្រទេសដែលមានភាពវ័យក្មេងជាងគេមួយក្នុងចំណោមប្រទេសដទៃទៀត ប្រជាជនកម្ពុជា មានវ័យជាមធ្យម២៧ឆ្នាំ។ ប្រជាពលរដ្ឋគ្រប់មានការចាប់អារម្មណ៍ និងមានតម្រូវការកាន់តែខ្ពស់ទៅៗ ចំពោះការស្នាក់នៅ ដូចជាការធានានូវគុណភាពសំណង់ជាលក្ខណអន្តរជាតិ ទន្ទឹមនឹងនោះក៏បាន ផ្លាសប្តូរបរិស្ថាននៃការស្នាក់នៅ ដើម្បីបំពេញនូវតម្រូវការនៃការនៅរបស់មនុស្សគ្រប់រូប ដែលនេះ គឺជាប​ញ្ហាមួយដ៏ពិបាកមួយចំពោះស្ថាប័នអចលនាទ្រព្យទាំងឡាយ ។ ចំណែកឯក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វ បានពឹងផ្អែកលើការខិតខំអស់រយៈពេល២៤ឆ្នាំ ដោយធ្វការផ្លាសប្តូរទស្សនពី “សោភ័ណភាព នៃស្ថាបត្យកម្ម” ទៅ “បង្កើនសុភមង្គលឥតព្រំដែន” ដើម្បីធ្វើជាគោលដៅសម្រាប់ មនុស្សគ្រប់រូប ដើម្បីបានខិតខំឥតឈប់ឈរ ដើម្បីលើកកម្ពស់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ។បច្ចុប្បន្នក្រុមហ៊ុន អ&អេហ្វ បាននាំមកនូវទស្សននៃការរស់នៅថ្មីដល់ប្រជាពលរដ្ឋនៅភ្នំពេញ ដោយបានបោះទុនដ៏ធំ ដើម្បីបង្កើតនូវគម្រោងតំបន់សួនឧទ្យានអន្តរជាតិ សម្រាប់មនុស្សស្នាក់នៅ ដ៏ធំនៅកម្ពុជា——គម្រោងហ្វូលីភ្នំពេញ។ អ&អេហ្វ ចូលមកប្រទេសកម្ពុជាដើម្បីជាវីរៈភាព និងដើម្បីនូវសុភមង្គលនៃការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ លោកអ្នក ។“គម្រោងហ្វូលីភ្នំពេញ” គឺជាគម្រោងទីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វ ដែលមានសួនឧទ្យាន ធំជាងគេបង្អស់ លាតសន្ធឹងលើផ្ទៃដី76ម៉ឺនមែត្រការេស្ថិតនៅផ្លូវ សំខាន់នៃរាជធានីភ្នំពេញដូចជាផ្លូវ មុន្នីវង្ស។ ភាគខាងជើងគឺជាតំបន់ទូតអន្តរជាតិពិសេស ភាគខាងត្បូងគឺជាតំបន់សាងសង់ដ៏សំខាន់នៅ ភ្នំ​ពេញគឺគម្រោងទីក្រុងថ្មី ING ។គម្រោងដំបូង គឺគម្រោងហ័រធីង ដែលផ្ទះមានពី១-៣បន្ទប់ ក្នុងទំហំ៥៥-១៣០ម៉ែត្រការ៉េ បានប្រើ ប្រាស់ស្តង់ដា លំដាប់ថ្នាក់ខ្ពស់ៗក្នុងការសាងសង់ ដែលមានសួនឧទ្យានក្នុងលំហ ដែលមានទំហំដ៏ធំ 3ម៉ឺនមែត្រការេ ដែលនឹងធ្វើការសាងសង់ជាអាងហែលទឹក សាលលំដាប់ថ្នាក់ផ្កាយ៥ សាលលំហាត់ ប្រាណតំបន់កំសាន្តសម្រាប់កុមារ និងទីលំហែរកាយ សម្រាប់មនុស្សចំណាស់ និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យដ៏អស្ចារ្យ ។ដោយយោងតាមសមត្ថភាពជាក់ស្តែង និងទស្សននៃស្ថាបត្យកម្មជាលក្ខណអន្តរជាតិ ក្រុមហ៊ុន អ&អេហ្វនឹងខិតខំប្រឹងប្រែងបង្កើតនូវតំបន់សួនឧទ្យានប្រចាំនៅភ្នំពេញ។ ចាប់ពីពេលនេះតទៅ គម្រោងហ្វូលីនឹងដឹកនាំប្រជាពលរដ្ឋខ្មែរទាំងឡាយដើម្បីឈានទៅកាន់ “ខ្លោងទ្វារអច្ឆរិយៈ” ដើម្បីទទួលបានការរស់នៅដ៏សែនមនោរម្យ ។ចង់ដាក់លក់ផ្ទះ ដាក់ជួលផ្ទះសូមបង្ហោះនៅលើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ! អ្នកក៏អាចស្វែងរកអចលនទ្រព្យជួលនៅលើ Realestate.com.kh បានផងដែរ!
ឆា​ប់ៗខាងមុខអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ
ឆា​ប់ៗខាងមុខអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ
June 5, 2022, 7:13 p.m.
ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យអចលនវត្ថុកម្ពុជាដែលបានជម្រុញសន្ទស្សន៍នៃការទិញលក់ដីធ្លី និងលំនៅដ្ឋានពីសំណាក់ប្រជាជនក្នុងស្រុក និងក្រៅស្រុកនៅពេលបច្ចុប្បន្ននេះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកំពុងសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបង្កើត និងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុដែលចង់ប្រកបអាជីវកម្ម / រកស៊ីក្នុងវិស័យអចលនទ្រព្យដោយភាពស្របច្បាប់នៅកម្ពុជា។លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនាពេលថ្មីៗនេះ លោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថាដើម្បីជម្រុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយចីរភាពយើងទាមទារឲ្យមានធនធានមនុស្សជាមូលដ្ឋានគ្រឹះ និងការប្រកួតប្រជែងដោយភាពស្របច្បាប់ជាមួយនឹងវិជ្ជាជីវៈត្រឹមត្រូវ។ត្រង់ចំណុចនេះ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាដើម្បីជម្រុញដល់ភាពរីកចម្រើនឲ្យដូចទៅនឹងបណ្តាប្រទេសជឿនលឿនជាច្រើនដូចជា៖ សិង្ហបុរី អាមេរិក និងអឺរ៉ុបជាដើមគឺទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនៅក្នុងវិស័យដែលមានន័យថាអ្នកធ្វើការជាភ្នាក់ងារ​ទិញលក់អចលនទ្រព្យត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវមានសញ្ញាបត្របញ្ជាក់ការសិក្សា និងបានស្នើសុំយកអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។​បើទោះបីជាយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះគ្រប់គ្នានៅតែអាចធ្វើជាឈ្មួញកណ្តាល ឬភ្នាក់ងារទិញលក់អចលនទ្រព្យបានបើទោះបីជាគ្មានអាជ្ញាប័ណ្ណក៏ដោយ។ ប៉ុន្តែសម្រាប់ពេលអនាគតឆាប់ៗខាងមុខប្រសិនបើគ្មានអាជ្ញាប័ណ្ណទេ ភ្នាក់ងារអាចប្រឈមនឹងការមិនទទួលបានកម្រៃជើងសារ។ នេះបើតាមលោកបណ្ឌិតគីម ហ៊ាង។ពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាវិញ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាសម្រាប់ជំហ៊ានដំបូង “ដើម្បីក្លាយជាភ្នាក់ងារលក់អចលនទ្រព្យនឹងត្រូវសិក្សារយៈពេល៧៥ម៉ោង រីឯភ្នាក់ងារវាយតម្លៃអចលនទ្រព្យវិញនឹងត្រូវសិក្សារយៈពេល១០០ម៉ោង។ ហើយសមាគមជាអ្នករៀបចំកម្មវិធីសិក្សា និងចាត់ចែងបញ្ជូនគ្រូជំនាញទាំងគ្រូខ្មែរ និងជនបរទេសសម្រា​ប់វគ្គសិក្សារទាំងមូល”។  ជំហ៊ានបន្ទាប់ (អាចក្នុងរយៈ២ ឬ៣ឆ្នាំខាងមុខ) នឹងត្រូវរៀបចំកម្មវិធីសិក្សាជាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រទៅជាលក្ខខណ្ឌតម្រូវ។សូមបញ្ជាក់ផងដែរថាវគ្គសិក្សាខ្លីនេះត្រូវធ្វើឡើងដោយបានសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងសហការជិតស្និទ្ធជាមួយ​នឹងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ចង់ទិញ ឬជួលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.khលោកអ្នកអាចបង្ហោះអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh
SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
June 6, 2022, 5:03 p.m.
ខណៈដែលឧស្សាហកម្មសាងសង់កំពុងវិវត្តន៍យ៉ាងខ្លាំងក្លានៅកម្ពុជាគេសង្កេតឃើញមានសំណង់អគារខ្ពស់ៗ និងការដ្ឋានសាងសង់ជាច្រើនជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានសាងសង់រួចរាល់ រឺកំពុងសាងសង់យ៉ាងមមាញឹកដោយក្រុមហ៊ុនសំណង់នៅក្នុងស្រុក និងក្រៅស្រុក​។នៅក្នុងបរិបទទីផ្សារដែលប្រកបដោយប្រកួតប្រជែងនេះ ពេលវេលាសាងសង់គឺជាកត្តា​ដ៏សំខាន់មួយរបស់ក្រុមហ៊ុនម៉ៅការសំណង់នានាដើម្បីចំណេញថវិកា និងពេលវេលា។ ដោយមើលឃើញពីកត្តានេះ​ក្រុមហ៊ុន SOMA Construction & Development Co., Ltd បានបង្ហាញពីសមត្ថភាពស្ថាបនាគម្រោងអគារខ្ពស់២៥​ជាន់ដែលមានល្បឿនលឿនគួរឲ្យកត់សម្គាល់។ក្រុមហ៊ុនដែលមានបទពិសោធន៍លើវិស័យសាងសង់ជាច្រើនឆ្នាំនេះគឺជាក្រុមហ៊ុនម៉ៅការសាងសង់ផ្ទាល់លើគម្រោង​​ខុនដូរ one18 Residences  ដែលមានកម្ពស់ ២៥ ជាន់ និងមានជាន់ក្រោមដី៥ជាន់ស្ថិតនៅជិតស្តុប DN ដោយបាន​បង្ហាញនូវសន្ទុះសាងសង់លឿនខ្លាំងគួរឲ្យកត់សម្គាល់។ តាមរយៈអ្នកតំណាងក្រុមហ៊ុន SOMA Construction & Development Co., Ltd បានឲ្យដឹងថាក្រុមហ៊ុនប្រើប្រាស់រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់បញ្ចប់ការងារគ្រឿងបង្គុំអគារ (Structure) ក្នុងមួយជាន់លើអគារនេះហើយបច្ចុប្បន្ននេះការងារគ្រឿងបង្គុំអគារទាំងមូលត្រូវបានធ្វើដល់ជាន់ទី២៥ហើយ។ អ្នកតំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថាការពិតណាស់សន្ទុះនៃការសាងសង់នេះពិតជាលឿននិងមិនចាញ់ក្រុមហ៊ុនសំណង់ក្រៅស្រុកជាពិសេសគឺក្រុមហ៊ុនសាងសង់មកពីចិនតែម្តង។អ្នកតំណាងក្រុមហ៊ុនបានពន្យល់ប្រាប់ថា មានកត្តាមួយចំនួនដែលធ្វើឲ្យក្រុមហ៊ុនអាចសម្រេចលើការងារនេះដោយមានល្បឿនលឿនតួយ៉ាងដូចជា៖- ការរៀបចំផែនការ: ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងលម្អិតទាំងការចាត់ចែងធនធានមនុស្ស និងការងារត្រូវបញ្ចប់តាមថ្ងៃនីមួយៗ។ ក្រោយពីការដាក់ផែនការអ្នកដឹកនាំតាមក្រុមនិងប្រធានការដ្ឋានផ្ទាល់បានត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារដែលសម្រេចបានថាតើវាបានឆ្លុះបញ្ជាំងទៅតាមផែនការឬទេចំណែកឯសកម្មភាពយឺតយ៉ាវត្រូវបានកែតម្រូវជាបន្ទាន់។- កត្តាសម្ភារៈ: ការប្រើប្រាស់សម្ភារៈបានត្រឹមត្រូវនិងទៅតាមសក្តានុពលរបស់វាពិតជាពន្លឿនការងារបានច្រើន។ នៅក្នុងគម្រោងនេះផ្ទាល់ ក្រុមហ៊ុន SOMA Construction & Development បានប្រើប្រាស់ពុម្ភទំនើបៗដូចជា Euro form, Slip form និង Table form។-     ធនធានមនុស្ស: វិស្វករ ជាង និងកម្មករនៅក្នុងក្រុមហ៊ុន SOMA Construction & Development   សុទ្ធតែមានបទពិសោធន៏បញ្ចប់គម្រោងគ្រឿងបង្គុំនៃគម្រោងធំៗជាច្រើន។  ដូច្នេះហើយភាពធ្នឹកនឹងការងារនិងការសហការធ្វើការងារជាក្រុមបានល្អបានធ្វើឲ្យការងារមានប្រសិទ្ធិភាពខ្ពស់។អ្នកតំណាងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថាកត្តាជំរុញទាំងបីនេះមានសារៈសំខាន់និងប្រទាក់ក្រឡាគ្នាពោលគឺមិនអាចខ្វះខាតកត្តាណាមួយឡើយ។ តាមរយៈការគ្រប់គ្រងការងារបានល្អនិងមានភាពលឿនបែបនេះសូមអតិថិជនដែល​ចង់ស្ថាបនាគម្រោងសាងសង់នានាគួរងាកមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនសាងសង់ក្នុងស្រុកវិញម្តងត្បិតការងារមានល្បឿនលឿននិងគុណភាពល្អថែមទៀតផង»។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន SOMA Construction & Development​​ Co., Ltd មានបុគ្គលិក ជាង និងកម្មករជាង១,២០០នាក់ ដោយក្រុមហ៊ុនមានផ្តល់សេវាកម្មលើការម៉ៅការសាងសង់ សេវាពិភាក្សានិងគូរប្លង់ សេវាគ្រប់គ្រងគម្រោងនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា Building Information Modeling (BIM)។ កន្លងមកក្រុមហ៊ុនបានសាងសង់គម្រោងធំៗមួយចំនួនដូចជា៖ គម្រោងផ្សារទំនើប AEON Mall 2 លើការងារគ្រឿងបង្គុំអគារ និងការងាររៀបអិដ្ឋនិងបូកសម្អាតជញ្ជាំង និងការងារការ៉ូជាដើម។ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានវត្តមានក្រុមហ៊ុននេះចូលរួមសាងសង់ផងដែរ។សម្រាប់ព័ត៌មានទាក់ទងនឹងអចលនទ្រព្យ និងការអភិវឌ្ឍន៍សូមទាក់ទងមកកាន់ Realestate.com.kh
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
June 1, 2022, 4:18 a.m.
ខណ្ឌពោធិ៍សែនជ័យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយតំបន់ទាំងមូលបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនដែលចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីបំពេញទៅតាមតម្រូវការអ្នកក្នុងស្រុក។​ជាតំបន់អភិវឌ្ឍន៍ថ្មី និងជាតំបន់មានសក្តានុពលថ្មីមួយនៅក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យនៃរាជធានី​ភ្នំពេញ តំបន់ឈូកវ៉ាមានតម្លៃដីទាបបើបើធៀបនឹង ជាយក្រុងផ្សេងទៀតដែលកំពុងអភិឌ្ឍន៍ខ្លាំងដូចជា សែនសុខ និងជ្រោយចង្វារជាដើម។លោក ឈាង រ័ត្ន នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សាររបស់គម្រោងបុរីធីវីស្តា និងគម្រោង​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី​បានឲ្យដឹងថាដោយសារកំនើននៃវិស័យអចលនទ្រព្យក្នុងតំបន់ឈូកវ៉ាទើបនឹងងើបឡើងទើបវិស័យដីធ្លីគឺកំពុងមានសក្ដានុពលខ្លាំងបើធៀបនឹងអចលនទ្រព្យផ្សេងៗទៀត។លោក រ័ត្ន បានបន្ថែមថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានវិនិយោគិន និងអ្នកទិញលក់អចលនទ្រព្យជាច្រើនបានងាកមកចាប់អារម្មណ៍លើទីផ្សារដីធ្លីនៅក្នុងបន់ឈូកវ៉ានេះច្រើនជាងមុន។ ដោយហេតុថាក្នុងតំបន់នេះក៏មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចូលមកវិនិយោគផងដែរ ដែលគម្រោងទាំងនេះមានដូចជា៖ បុរីពិភពថ្មីចំនួន៣ គម្រោងបុរីវ៉ារីណា បុរីរតនៈ និងគម្រោងផ្ទះល្វែងជាច្រើនទៀត។ទាក់ទងនឹងគម្រោងលំនៅដ្ឋានបើយោងទៅតាមរបាយការណ៍លំនៅដ្ឋានដែលចេញដោយក្រុមហ៊ុនវីត្រាស់នៅក្នុងឆ្នាំ២០១៧បានបង្ហាញថាខណ្ឌពោធិ៍សែនជ័យទាំងមូលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ពេលនេះខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន១១១ដែលក្នុងនោះគម្រោងចំនួន៥៨ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានលំនៅដ្ឋានសរុប១៦,០០០ខ្នង ខណៈយូនីតចំនួន៣,៥០០ខ្នងបានគម្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ២០១៨​នេះ។លើសពីនេះទៅទៀតគេសង្កេតឃើញថាសក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវ​ឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើនក្រៅពីនោះមាន ​មន្ទីរពេទ្យ សាលារៀនរដ្ឋ​ ផ្សារ​ឈូក​វ៉ា ផ្សារ​ពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។កតា្តទាំងនេះបានធ្វើឲ្យតម្លៃដីនៅតំបន់ឈូកវ៉ាស្ទុះឡើងគួរឲ្យកត់ម្គាល់ប្រៀធៀបទៅនឹងពីរ ឬបី ឆ្នាំមុន។ ពាក់ព័ន្ធនឹងតម្លៃដីនៅក្នុងតំបន់នេះ លោក រ័ត្ន បាននិយាយថា ដីនៅតាមផ្លូវធំ (ផ្លូវ ៦០ម៉ែត្រ) មានតម្លៃពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមផ្លូវ ២០ម៉ែត្រ ឬ៣០ម៉ែត្រមានតម្លៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដីស្រែ ធម្មតានៅក្នុងតំបន់មានសក្តានុពលមានតម្លៃពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នៅពេលនិយាយអំពីតម្លៃដីរបស់គម្រោងដីឡូតិ៍វិញលោក រ័ត្ន លើកឡើងថាកាលពី២ទៅ៣ឆ្នាំមុនដីឡូត៍នៅតំបន់នេះក្នុងមួយឡូតិ៍មានតម្លៃត្រឹមតែ៤,០០០ ទៅ៦,០០០ដុល្លារប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបានកើនឡើងទ្វេដងរហូតដល់១២,០០០ដុល្លារ ទៅ១៥,០០០ដុល្លារ។ទោះបីជាយ៉ាងណា លោក រ័ត្ន នៅតែមានជំនឿជាក់ថាតម្លៃដីនឹងកើនឡើងទ្វេដងបន្ថែមទៀតក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខព្រោះតម្លៃដីនៅពេលបច្ចុប្បន្ននៅតែទាបជាងតំបន់អភិវឌ្ឍន៍ នានានៅឡើយដែលនេះជាឱកាសល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ទិញដីទុកលក់យកប្រាក់ចំណេញទៅថ្ងៃមុខ ឬចង់សាងសង់លំនៅដ្ឋានដោយខ្លួនឯង។បើនិយាយអំពីលំនៅដ្ឋាននៅក្នុងតំបន់ឈូកវ៉ានេះវិញ លោក រ័ត្នបញ្ជាក់ថាដោយសារគម្រោងភាគច្រើនបានវិនិយោគដោយផ្តោតសំខាន់លើតម្រូវការនៃអ្នកក្នុងស្រុកដែលមានចំណូលមធ្យម នាំអោយអតិថិជនអាចស្វែងរកលំនៅដ្ឋានដែលមានតម្លៃទាប​ដែលមានតម្លៃចាប់ពី៣៥,០០០ ទៅ៤០,០០០ដុល្លារក្នុងមួយល្វែង (សម្រាប់ផ្ទះ E0) និងតម្លៃពី៤៥,០០០ទៅ៥០,០០០ដុល្លារ ក្នុងមួយល្វែង (សម្រាប់ផ្ទះ E0 &E1)សម្រាប់គម្រោងពុះ​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មីវិញ លោក រ័ត្ន បានបញ្ជាក់ថាគម្រោងនេះបានវិនិយោគលើផ្ទៃដីជាង​មួយ​ហិកតាបែងចែកជាជាង១០០ឡូ​តិ៍មានតាម​​ខ្នាត និងទំហំហើយបាន​ភ្ជាប់​រួចជាស្រេច​នូវ​ប្រព័ន្ធ​ទឹក​រដ្ឋប្រពន្ធ​លូបណ្តាញ​ភ្លើងអគ្គិសនី​ រដ្ឋ ផ្លូវ​បេតុង​ស្តង់ដា និង​មាន​ប្លង់រឹង​​ស្រប​ច្បាប់។អតិថិជន​អាចទិញដីគម្រោងឈូកវ៉ាថ្មីជាមួយនឹងតម្លៃត្រឹមតែ១៣,០០០ដុល្លារក្នុងមួយឡូតិ៍ជាមួយនឹង​ជម្រើសបង់ប្រាក់ដ៏ងាយស្រួល (អាចបង់​ផ្តាច់​ក៏បាន បង​រំលស់​ក៏បាន)។ គម្រោងដី​ឡូ​តិ៍​នេះស្ថិតនៅ​ជិត​ផ្លូវ ២០ម៉ែត្រ ក្បែរ​ផ្លូវធំ​ទំហំ៤០ម៉ែត្រ និងមានចម្ងាយ ១,០០០ ម៉ែត្រ​ពី​ផ្លូវក្រវ៉ាត់ក្រុង​៦០ម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោក រ័ត្ន៕ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុត និងស្វែងរកគម្រោងដីឡូត៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
June 6, 2022, 5:03 p.m.
ជាមួយនឹងប្រទេសដែលមានភាពរឹងមាំក្នុងវិស័យសំណង់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ2018សន្យាថានឹងជាព្រឹត្តិការណ៍ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះរាជធានីភ្នំពេញ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជាបានវិលត្រលប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី3ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង150ទំាងក្នុងស្រុក និងអន្តរជាតិដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនាមកពីវិស័យស្ថាបត្យកម្មការរចនាផ្ទៃខាងក្នុងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មមួយនេះ។លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា "សម្រាប់ពិព័រណ៍លើកទី 3 ក្នុងឆ្នាំនេះយើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ "។ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ 2018 ក្រោមប្រធានបទ "ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ" ដែលមានក្រុមហ៊ុនថ្នាំលាប Jotun ជាអ្នកឧបត្ថម្ភការតុបតែង អនុញ្ញាតិអោយក្រុមហ៊ុនតាំងពិព័រណ៍ទំាងអស់មានឱកាសដើម្បីធ្វើការទំនាក់ទំនង និងចែករំលែកចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួមទស្សនាជាច្រើនកុះករ។ ក្នុងឆ្នាំ2017ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួន 4,309 នាក់ដែលតួលេខនេះមានការកើនឡើង 23 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល3ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជាដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកំសាន្តរួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។ការបង្ហាញក្រោមប្រធានបទ "ស្ថាបត្យកម្មសម្រាប់មនុស្ស" ជាមួយលក្ខណៈពិសេសេនៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ ឯកឧត្តម ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects ។កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវវីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ2018 នៅថ្ងៃទី 24 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com ។ជាមួយនឹងចំនួនអ្នកទិញអចលនទ្រព្យកម្ពុជាកាន់តែច្រើនឡើងៗដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងលំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើនកំពុងសម្លឹងរកមើលការផ្លាស់ប្តូរទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ2018 សន្យាថានឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុតសម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានមានប្រសាសន៍ថា "វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជាហើយកន្លែងទាំងនោះសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ"។ តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃដល់អគារដោយធ្វើឱ្យអាគារទំាងនោះកាន់តែមានភាពទាក់ទាញមានតម្លៃ និងប្លែកពីគេ។អំពីក្រុមហ៊ុន ICVeXICVEX Co Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិតក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុន ICV ទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជាពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ២០១៦ លើកទីមួយ។ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកដែលមានបទពិសោធន៏វិជ្ជាជីវៈខ្ពស់បន្ថែមពីលើបណ្តាញជំនួញដ៏ធំទូលាយ ក្រុមហ៊ុនICVeXផ្តល់វេទិកាពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់តាមរយៈការតាំងពិពណ៌របស់ខ្លួន។អំពីសមាគមស្ថាបត្យករកម្ពុជាសមាគមស្ថាបត្យករកម្ពុជា(CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។CSA ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករខ្មែរដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយនឹងប្រវត្តិផ្សេងៗក្នុងវិស័យអប់រំ និងបទពិសោធន៍ក្នុងវិស័យស្ថាបត្យកម្ម និងការអនុវត្តជំនាញ។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០ នាក់ ជាសមាជិក CSA ។ចុះឈ្មោះនៅទីនេះដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិករបស់ Realestate.com.khស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!