+85561 777 090
Logo

Recent Articles

ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
June 6, 2022, 5:03 p.m.
ជាមួយនឹងប្រទេសដែលមានភាពរឹងមាំក្នុងវិស័យសំណង់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ2018សន្យាថានឹងជាព្រឹត្តិការណ៍ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះរាជធានីភ្នំពេញ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជាបានវិលត្រលប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី3ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង150ទំាងក្នុងស្រុក និងអន្តរជាតិដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនាមកពីវិស័យស្ថាបត្យកម្មការរចនាផ្ទៃខាងក្នុងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មមួយនេះ។លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា "សម្រាប់ពិព័រណ៍លើកទី 3 ក្នុងឆ្នាំនេះយើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ "។ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ 2018 ក្រោមប្រធានបទ "ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ" ដែលមានក្រុមហ៊ុនថ្នាំលាប Jotun ជាអ្នកឧបត្ថម្ភការតុបតែង អនុញ្ញាតិអោយក្រុមហ៊ុនតាំងពិព័រណ៍ទំាងអស់មានឱកាសដើម្បីធ្វើការទំនាក់ទំនង និងចែករំលែកចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួមទស្សនាជាច្រើនកុះករ។ ក្នុងឆ្នាំ2017ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួន 4,309 នាក់ដែលតួលេខនេះមានការកើនឡើង 23 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល3ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជាដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកំសាន្តរួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។ការបង្ហាញក្រោមប្រធានបទ "ស្ថាបត្យកម្មសម្រាប់មនុស្ស" ជាមួយលក្ខណៈពិសេសេនៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ ឯកឧត្តម ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects ។កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវវីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ2018 នៅថ្ងៃទី 24 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com ។ជាមួយនឹងចំនួនអ្នកទិញអចលនទ្រព្យកម្ពុជាកាន់តែច្រើនឡើងៗដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងលំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើនកំពុងសម្លឹងរកមើលការផ្លាស់ប្តូរទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ2018 សន្យាថានឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុតសម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានមានប្រសាសន៍ថា "វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជាហើយកន្លែងទាំងនោះសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ"។ តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃដល់អគារដោយធ្វើឱ្យអាគារទំាងនោះកាន់តែមានភាពទាក់ទាញមានតម្លៃ និងប្លែកពីគេ។អំពីក្រុមហ៊ុន ICVeXICVEX Co Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិតក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុន ICV ទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជាពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ២០១៦ លើកទីមួយ។ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកដែលមានបទពិសោធន៏វិជ្ជាជីវៈខ្ពស់បន្ថែមពីលើបណ្តាញជំនួញដ៏ធំទូលាយ ក្រុមហ៊ុនICVeXផ្តល់វេទិកាពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់តាមរយៈការតាំងពិពណ៌របស់ខ្លួន។អំពីសមាគមស្ថាបត្យករកម្ពុជាសមាគមស្ថាបត្យករកម្ពុជា(CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។CSA ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករខ្មែរដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយនឹងប្រវត្តិផ្សេងៗក្នុងវិស័យអប់រំ និងបទពិសោធន៍ក្នុងវិស័យស្ថាបត្យកម្ម និងការអនុវត្តជំនាញ។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០ នាក់ ជាសមាជិក CSA ។ចុះឈ្មោះនៅទីនេះដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិករបស់ Realestate.com.khស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
June 1, 2022, 6:42 a.m.
មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋានសមរម្យមួយសម្រាប់គ្រួសារ។ បច្ចុប្បន្នលំនៅដ្ឋានក្នុងបុរីមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជន​ខ្មែរ។ ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមានគម្រោងខ្លះក៏ស្របច្បាប់ រីឯគម្រោងខ្លះទៀតក៏មិនស្របច្បាប់ដែរ។ដូច្នេះដើម្បីជៀងវាងពីបញ្ហា អ្នកត្រូវតែជាអ្នកទិញដ៏វ័យឆ្លាតម្នាក់។  អ្នកត្រូវតែសួររកឯកសារស្របច្បាប់មួយចំនួនសិន។Realestate.com.kh សូមបង្ហាញពីឯកសារសំខាន់៥ប្រភេទដែលអ្នកត្រូវតែពិនិត្យជាមួយម្ចាស់គម្រោងបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់៖ការចុះបញ្ជីក្រុមហ៊ុន៖កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ។ អ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីប្រាកដថាក្រុមហ៊ុនអភិវឌ្ឍន៍នោះអាចធ្វើអាជីវកម្មស្របច្បាប់បាន។អាជ្ញាប័ណ្ណសាងសង់៖គម្រោងដំណើរបានគឺត្រូវមានអាជ្ញាប័ណ្ណសាងសង់ពីក្រសួងដែនដីជាមុនសិន។  ដូចនេះអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។អាជ្ញាប័ណ្ណបុរី៖អាជ្ញាប័ណ្ណបុរីត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មានអាជ្ញាប័ណ្ណនេះអាចធានាបាន ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ដើមទុន ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។សូមចង់ចាំថាដែលអាចហៅថា "បុរី" បានទាល់តែមានគ្រប់លក្ខខណ្ឌតម្រូវរបស់ក្រសួង។ប្លង់រឹង៖ប្លង់រឹងរបស់គម្រោងបុរីមាន២ប្រភេទដាច់ពីគ្នាទី១គឺប្លង់រឹងមេរបស់គម្រោងទាំងមូល។ ទី២ប្លង់រឹងនៃក្បាលដីដែលបានកាត់បំបែករួចសម្រាប់ផ្ទះនីមួយៗនៅក្នុងគម្រោង។ នៅពេលអ្នកទិញ គម្រោងនេះប្លង់ដែលបំបែករួចនឹងត្រូវផ្ទេរជាកម្មសិទ្ធិរបស់អ្នក។​ការទទួលស្គាល់ប្លង់មេរបស់គម្រោង៖អ្នកត្រូវពិនិត្យមើលថាប្លង់មេរបស់គម្រោងបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ត្រឹមត្រូវដែរឬទេ។ បើមានភាពច្បាស់លាស់ត្រឹមត្រូវ អ្នកអភិវឌ្ឍន៍ទំនងជាមិនខ្លាចនឹងបង្ហាញឲ្យអ្នកឃើញនោះទេ។អានអត្ថបទបន្ថែមអំពីដំណើរការផ្ទេរបណ្ណកម្មសិទ្ធនៅក្នុងប្រទេសកម្ពុជា!​ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលតាមរយៈ Realestate.com.kh
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
June 7, 2022, 6:02 a.m.
ដោយមើលឃើញពីកំណើននៃវិស័យអចលនទ្រព្យ និងលទ្ធភាពទិញលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយរបស់ចិនឈ្មោះថា Yuetai Group បានឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។បង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសចិនក្នុងគោលបំណងអភិវឌ្ឍន៍អាជីវកម្មវិស័យអចលនទ្រព្យ និងសំណង់។មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានសាងសង់គម្រោងអចនទ្រព្យធំៗជាង​២០គម្រោងប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់ យកយកទីក្រុងភ្នំពេញជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួ​នដោយបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជាឈ្មោះថា Eastland Development Ltd ដែលបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា។  បច្ចុប្បន្ននេះក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO​ ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះបានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។ក្រុមហ៊ុន Yuetai Group ធ្វើការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ជាមួយគម្រោង Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញជាមួយនឹងយូនីតខុនដូប្រណិតដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ។គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (ផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានចំណាយត្រឹមតែ១៥នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​គម្រោងនេះបានបើកលក់ជាផ្លូវការ និងមានផ្តល់ជូនការបញ្ចុះតម្លៃពិសេសចំនួន៣%ភ្លាមៗសម្រាប់ការទិញយូនីតណាមួយពីគម្រោងនៅថ្ងៃនេះ  ហើយគម្រោងក៏ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលជាមួយការបង់រំលោះដ៏ឆ្លាតវៃត្រឹមតែ១០ដុល្លារក្នុងមួយថ្ងៃ។គម្រោងលំនៅដ្ឋាន Yuetai The Garden របស់ហ៊ុន Yuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម​ និងបរិក្ខារប្រណិតៗដូចជា៖ កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ ។ក្រុមហ៊ុន Yuetai Group  បានឈានជើងចូលក្នុងទីផ្សារកម្ពុជារយៈពេល៧ឆ្នាំជាមួយគោលដៅចម្បងមួយគឺការអភិវឌ្ឍអាជីវកម្មវិស័យអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ។  លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការបណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍វប្បធម៌ដើម្បីជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនសកម្ពុជា។ ការរួមចំណែករបស់ក្រុមហ៊ុនគឺដើម្បីសម្រេចអោយបាននូវការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានមួយដែលពលរដ្ឋអាចមានលទ្ធភាពទិញបាន។សិក្សាបន្ថែមអំពីគម្រោងខុនដូ Yuetai The Garden  ក៏ដូចជាគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh
កម្មវិធីផ្ទះក្នុងក្តីស្រមៃ
កម្មវិធីផ្ទះក្នុងក្តីស្រមៃ
June 6, 2022, 5:03 p.m.
កម្មវិធីផ្ទះក្នុងក្តីស្រមៃ ឬ Dream Home គឺជាកម្មវិធីមួយដែលនាំយកអ្នកទៅទស្សនាពីគំរូផ្ទះល្អៗទាំងគម្រោងបុរី ​និងខុនដូដែលមាននៅក្នុងប្រទេសកម្ពុជា។ ជាមួយកម្មវិធីនេះអ្នកនឹងមានឱកាស សិក្សាស្វែងយល់ពីគម្រោងលំនៅដ្ឋានផ្សេងៗ  ហើយអ្នកក៏អាចជ្រើសរើសលំនៅដ្ឋានមួយតាមសេចក្តីប្រាថ្នារបស់អ្នកតាមរយៈកម្មវិធីនេះបានដែរ។ចំណុចពិសេសនៃកម្មវិធីនេះគឺការធ្វើបទបង្ហាញលម្អិតអំពីលក្ខណៈពិសេសនៃយូនីតរបស់គម្រោងដោយផ្តោតសំខាន់ចាប់តាំងពីទីតាំងគុណភាពសាងសង់ជាពិសេសការរៀបចំដ៏ល្អឥតខ្ចោះ ប្រកបដោយភាពទាក់ទាញនៅគ្រប់បន្ទប់នៃយូនីតនីមួយៗនៅក្នុងគម្រោង។កម្មវិធីផ្ទះក្នុងក្តីស្រមៃក្នុងរបស់ Realestate.com.kh នៅពេលថ្ងៃនេះយើងនឹងបង្ហាញពីគម្រោងបុរីមហាសែនសុខដែលមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដែលជាតំបន់មានការអភិវឌ្ឍឆាប់រហ័សដែលអាចធានាបានចំពោះភាពងាយស្រួលក្នុងការរស់នៅរបស់ក្រុមគ្រួសារទាំងមូល។  បុរីមហាសែនសុខអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Creed Group ដែលជាគម្រោងដំបូងគេ និងធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយផ្ដោតទៅលើគុណភាព និងតម្លៃសមរម្យសមស្របទៅតាម សេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាដែលមានតតម្លៃចាប់ពី៤៩,៥០០ដុល្លារឡើងទៅ។ បុរីមហាសែនសុខគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ១២ហិចតាដោយសាងសង់ជាលំនៅដ្ឋានចំនួន៦៦៥ខ្នង។យូនីតរបស់គម្រោងបុរីមហាសែនសុខបានបែងចែកជាពីរប្រភេទ៖ ប្រភេទ Satsuki មានបន្ទប់គេង២ និងបន្ទប់ទឹក៣ និងប្រភេទ Botan មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។យូនីតនីមួយៗ​បានរចនាឡើងប្រកបដោយភាពស្រស់ស្អាតមានទំហំធំទូលាយជាពិសេសគឺការតុបតែងរៀបចំយ៉ាងពិសេសដែលធ្វើអោយអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងនៅក្នុងលំដៅដ្ឋានជាអ្វី ដែលអ្នកត្រូវការសម្រាប់លំនៅដ្ឋានក្នុងក្តីស្រមៃរបស់អ្នក។ចង់ដឹងថាតើមានចំណុចពិសេសអ្វីខ្លះនៅក្នុងគម្រោងបុរីមហាសែនសុខសូមទស្សនាវីដេអូបទបង្ហាញទាំងស្រុង!!សម្រាប់ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដទៃទៀតដែលចង់ទទួលបានវីដេអូផ្សព្វផ្សាយដែលមានគុណភាពសូមទាក់ទងមកកាន់ Realestate.com.kh តាមរយៈលេខទូរសព្ទ ០១៧​ ៤៣៦ ៧៥៦
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
June 6, 2022, 11:34 p.m.
បច្ចុប្បន្នលោក យ៉ន សុភារិទ្ធិគឺជា​ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់គេហទំព័រ  BizKhmer ដែលជា​ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយ​វិជ្ជាជីវៈ​​ផ្ដោត​សំខាន់​ទៅ​លើ​អត្ថបទ​សហគ្រិន​ភាព  អប់រំ ​​អាជីវកម្ម​ និង​អចលនទ្រព្យ និង​កំពុង​តែ​រៀប​ចំ​បង្កើត​អាជីវកម្ម​​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​ខ្នាត​តូចនិង​មធ្យម​​មួយ​ទៀត​​ដែល​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់ដំណោះស្រាយលើ​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​​និង​​អភិវឌ្ឍន៍។ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់បទពិសោធន៍ និងឬសគល់នៃការតស៊ូក្នុងវិស័យអនឡាញជាង១០ឆ្នាំកន្លងមកនេះហើយបានឈានដល់ការបង្កើតក្រុមហ៊ុនផងនោះ Realestate.com.kh បានសម្ភាសន៍ជាមួយលោក សុភារិទ្ធិ ដោយផ្ទាល់ដើម្បីបកស្រាយពីចំណុចទាំងនេះ។​  ​លោក សុភារិទ្ធិ បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងបណ្តុះបណ្តាលប្រឹក្សាយោបល់ និងបានបង្រៀននៅក្នុងវិស័យនេះជិត១០ឆ្នាំ​មក​ហើយមុនពេលលោក និង​ដៃគូ​ចាប់ផ្តើមបង្កើតគេហទំព័រ BizKhmer​ នៅចុងឆ្នាំ២០១៥។ក្នុងបទពិសោធន៍ការងាររបស់លោក លោកធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន​អនឡាញ​ធំ​ជាង​គេ​​នៅ​កម្ពុជា​ Sabay និង​ក្រុមហ៊ុន​អនឡាញ​មួយ​ចំនួនទៀត និង​ចុង​ក្រោយ​បំពេញ​ការងារ​​ជាប្រធានផ្នែក​ទំនាក់ទំនង​​នៅក្រុមហ៊ុន Phnom Penh City Center​ ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតនៅកម្ពុជា។ចាប់តាំងពីឆ្នាំ២០១៤មក​ដល់​បច្ចុប្បន្ន​ លោកក៏បានធ្វើជាគ្រូបង្រៀននៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួននៅ​កម្ពុជា​ដោយបណ្តុះបណ្តាល មុខវិជ្ជាពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រង សហគ្រិនអន្តរជាតិ ការធ្វើផែនការបង្កើតអាជីវកម្ម​ សេដ្ឋកិច្ច ​មីក្រូ​សេដ្ឋកិច្ច ​ម៉ាក្រូ​សេដ្ឋកិច្ច​ ការបកប្រែប្រព័ន្ធផ្សព្វផ្សាយសិល្បៈ​នៃ​ការ​ការ​សេរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​ និងជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល។ ​លោកក៏ បានបង្រៀនផ្នែកអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ជា​ច្រើន​ទាំង​នៅ​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​​ខេត្ត​ជាច្រើនផងដែរ។ទាក់ទងនឹងការសិក្សាវិញ លោកសុភារិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសហគ្រិនភាព​ដើម្បី​សង្គម​និង​វប្បធម៌​ (Social ​and Cultural Entrepreneurship) សាកលវិទ្យាល័យ Université Lumière Lyon 2  និងផ្នែកសហគ្រិនភាព និងការគ្រប់គ្រង​នវានុវត្តន៍ពីសាកលវិទ្យាល័យ University of Lille I នៅក្នុងឆ្នាំ ២០១៦ ។លោកសុភារិទ្ធិ បានឲ្យដឹងថាក្នុងជីវិតការងារនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងអចលនទ្រព្យក៏ដូចជាការធ្វើអាជីវកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងប្រឹក្សាយោបល់គឺតែងតែមានការប្រកួតប្រជែង និងវិវត្តន៍ទៅមុខជានិច្ច ហើយ​រឹត​តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​ផង។ លោកនិយាយថា “រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ខ្ញុំបានប្តេជ្ញាចិត្ត ក្នុងការចែករំលែកអំពី ការ​ទំនាក់ទំនង និង​កិច្ចការ​ជា​ច្រើន ​ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ ​ការ​រៀបចំ​ផែនការ​អាជីវកម្ម បណ្ដាញ​សង្គម និង​យុទ្ធសាស្ត្រពាណិជ្ជកម្ម ​និងជួយប្រឹក្សាយោបល់ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម និង​បង្រៀន​​ជំនាញ​សារព័ត៌មាន​ដល់​និស្សិត​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​នា​ពេល​ឆាប់ៗខាង​មុខនេះ” ។មូលហេតុដែលលោក នៅតែប្រឹងប្រែងនៅក្នុងវិស័យនេះ គឺដោយសារតែលោកមើលឃើញថា​បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកំពុងតែកើនឡើង​ក្នុង​សន្ទុះ​ដ៏​ខ្លាំងក្លាជាក់ស្ដែង​ត្រឹម​​ដើម​ឆ្នាំ​២០១៨នេះ​ ៥០%​នៃ​ប្រជាជន​កម្ពុជា​អាច​​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន។ អីចឹង​ហើយ​ជា​យើង​សង្កេត​ឃើញ​ថា​គ្រប់គ្នាចាប់ផ្តើមចំណាយពេលវេលាច្រើនលើប្រព័ន្ធអនឡាញជាងការអានកាសែត ស្តាប់វិទ្យុ ឬមើលទូរស្សន៍។ ដោយ​សារ​តែ​និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង​ទៅ​មុខ​ទៀត​ ហើយ​ស្រប​ពេល​ដែល​គេហទំព័រ​ជា​ច្រើន​ផ្ដោត​ទៅ​លើ​ការ​កម្សាន្ត និង​ព័ត៌មាន​សន្តិសុខ​សង្គម​ទូទៅដូចនេះទើបនៅចុងឆ្នាំ២០១៥​យើងបានសម្រេចចាប់ផ្តើមដំណើរគេហទំព័រ Bizkhmer ជាផ្លូវការ​ក្នុង​គោលដៅ​ផ្ដល់​នូវ​អត្ថបទ​ជា​លក្ខណៈ​អប់រំ​រាល់​គ្រប់​ទម្រង់​ដើម្បីចូលរួមចំណែក​បន្តិច​បន្តួច​ដល់​ការ​​​ផ្លាស់ប្ដូរ​ការ​គិត​របស់​យុវជន​យើង។លោក សុភារិទ្ធិ បានលើកឡើងថា គេហទំព័រ Bizkhmer ផ្តោតសំខាន់លើការផ្តល់ចំណេះដឹង ដែលមានប្រយោជន៍ដល់អ្នកអាន ជាពិសេសគ្របដណ្តប់លើ​​អាជីព ចំណេះដឹងទូទៅ និង​អាជីវកម្ម។ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក សុភារិទ្ធិបានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្ត ខ្ពស់ ដោយហេតុថា ​ការ​ចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះ​ឡើយ ហើយថែមទាំងពិបាកជាងអ្វីដែល​យើង​បាន​ធ្វើ​ផែនការ​ និង​​គិតទៅទៀត។ ​ទន្ទឹមនឹង​ការ​លះបង់យើង​ត្រូវ​ចេះ​ច្នៃ​ប្រឌិតនិង​បង្កើត​ឱ្យ​បាន​នូវ​គុណតម្លៃ​ (value proposition) សម្រាប់​​អតិថិជន និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​របស់​យើង។ទោះជាយ៉ាងណា លោក សុភារិទ្ធិ បានលើកឡើង​៣ចំណុចជាគន្លឹះសម្រាប់អ្នកដែលពិតជាចង់ក្លាយជាសហគ្រិនជាពិសេសនៅក្នុងវិស័យឌីជីថល។ អ្នកត្រូវមានផែនការអាជីវកម្មត្រឹមត្រូវ និងច្បាស់លាស់មួយដែលបង្ហាញពីទិសដៅនៃអាជីវកម្មរបស់អ្នកទៅអនាគត ក៏ដូចជាវិធីសាស្រ្តដែលធ្វើឲ្យផែនការទំាងនោះឆ្ពោះទៅរកភាពជោគជ័យ។លើសពីនេះគំនិតច្នៃប្រឌិតក៏ដើរតួយ៉ាងសំខាន់ដែលមានន័យថាអ្នកត្រូវតែមានអ្វីដែលថ្មី និងប្លែកពីគេដើម្បីអាចប្រកួតប្រជែងទីផ្សារបាន។ កត្តាដែលសំខាន់មួយទៀតគឺអ្នកត្រូវតែ "ខិតខំធ្វើការឲ្យអស់កំលាំងកាយនិងកំលាំងចិត្ត"។ ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នកការធ្វើការនៅក្នុងវិស័យមួយនេះបានទាមទារអោយអ្នកចំណាយពេលវេលាច្រើនបំផុតសូម្បីតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
News Page Concierge 590x250 KH
អ្វីទៅជាកិច្ចសន្យាទិញ-លក់អចលនទ្រព្យ
អ្វីទៅជាកិច្ចសន្យាទិញ-លក់អចលនទ្រព្យ
June 7, 2022, 4:35 a.m.
តើអ្វីទៅជាកិច្ចសន្យាទិញលក់អចលនទ្រព្យ?ក្នុងមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណីបានកំណត់ថាកិច្ចសន្យាទិញលក់គឺជាកិច្ចសន្យាមួយដែលភាគីម្ខាងហៅថា ‘អ្នកលក់’ មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយទៅឲ្យភាគីម្ខាងទៀតហៅថា ‘អ្នកទិញ’ ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ ជាថ្លៃនៃវត្ថុនោះទៅឲ្យអ្នកលក់។ស្របតាមនិយមន័យនេះ យើងអាចកំណត់ថាកិច្ចសន្យាទិញលក់អចលនទ្រព្យគឺជាកិច្ចសន្យាមួយដែលភាគី “អ្នកលក់អចលនទ្រព្យ”’ មានករណីយកិច្ចត្រូវប្រគល់ឬផ្ទេរកម្មសិទ្ធិកាន់កាប់របស់ខ្លួនឲ្យទៅភាគីម្ខាងទៀតដែលជា “អ្នកទិញអចលនទ្រព្យ”’ ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ជាថ្លៃនៃទ្រព្យនោះទៅឲ្យអ្នកលក់វិញ។តើកិច្ចសន្យាទិញលក់មានប៉ុន្មានប្រភេទ?ជាទួទៅការទិញលក់មានទម្រង់ និងរូបភាពខុសៗគ្នាដែលសកម្មភាពបែបនេះកើតឡើងនៅគ្រប់ទីកន្លែងក្នុងជីវភាពប្រចាំថ្ងៃមានដូចជា៖ ការប្រកបអាជីវកម្មនានា និងការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ។ទោះយ៉ាងណាគេអាចសង្កេតឃើញថាកិច្ចសន្យាទិញលក់ជាធម្មតាបានធ្វើឡើងតាមរូបភាពពីរបែបគឺការទិញលក់ដែលធ្វើឡើងត្រឹមតែផ្ទាល់មាត់ និងការទិញលក់ដែលមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ការទិញលក់ត្រឹមតែមាត់ទទេជាប្រភេទនៃកិច្ចសន្យាទិញលក់មួយដែលការព្រមព្រៀងទិញលក់រវាងអ្នកទិញ និងអ្នកលក់បានធ្វើឡើងដោយផ្ទាល់មាត់ដែលតាមធម្មតានេះជាសកម្មភាពដោះដូរ បែបសាមញ្ញ និងក្នុងទំហំទឹកប្រាក់តិចតួចដូចជា៖ ការទិញសំលៀកបំពាក់ ឬទិញម្ហូបអាហារជាដើម។ ប៉ុន្តែគេក៏អាចធ្វើជាលិខិតព្រមព្រៀងលាយលក្ខណ៍អក្សរបានដែរដោយធ្វើជាលិខិត ឯកជនរវាងអ្នកលក់ និងអ្នកទិញផ្ទាល់ ឬលិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្ត្រីសាធារណៈ។  កិច្ចសន្យាទិញលក់ប្រភេទនេះក៏មានសុពលភាពពេញលេញតាមផ្លូវច្បាប់ដែរដោយហេតុថាកិច្ចសន្យាទិញលក់ ជាទូទៅច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេនេះបើមាត្រា៥១៦នៃក្រមរដ្ឋប្បវេណី។ទោះយ៉ាងណាក្នុងច្បាប់ដដែលនៅក្នុងករណីមានបញ្ញត្តិពិសេសដែលសំដៅដល់កិច្ចសន្យាទិញ លក់អចលនទ្រព្យរួមមាន៖ ផ្ទះ ឬដីធ្លីជាដើមនោះកិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ហេតុអ្វីត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរពេលទិញលក់អចលទ្រព្យ?ការទិញលក់អចលនទ្រព្យ (មានទំហំទឹកប្រាក់ច្រើន) ត្រូវតែធ្វើឡើងជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរតាម​ទម្រង់​លិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្រីសាធារណៈ មេធាវី ឬសាក្សីជាចាំបាច់។ ជាទូទៅនៅក្នុងកិច្ចសន្យានេះត្រូវទាមទាឲ្យមានមេធាវីជួយសម្របសម្រួលក្នុងដំណើរការរៀបចំឯកសារ និងការតាក់តែងខសន្យានានាសម្រាប់កិច្ចសន្យាទាំងមូល។ មេធាវីជាភាគីមួយ ដ៏សំខាន់មួយក្នុងការដឹងឮពីការទិញលក់របស់ភាគីទាំងពីរ។ ហើយនៅក្នុងកិច្ចសន្យានោះទៀតសោតក៏តម្រូវឲ្យមានសាក្សីចុះហត្ថលេខា ឬផ្តិតមេដៃទទួលស្គាល់លើលិខិតផ្លូវការមួយនេះ។ម្យ៉ាងវិញទៀតការធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវគឺអាចបញ្ជាក់ពីភាពស្របច្បាប់ និងភាពច្បាស់លាស់ អំពីខ្លឹមសារ និងលក្ខខណ្ឌចាំបាច់នានាដែលបានតាក់តែងឡើងដើម្បីរក្សាសុវត្ថិភាពសម្រាប់ភាគីទាំងសងខាង។រាល់ឯកសារទាំងនេះជាភស្តុតាងចាំបាច់មួយក្នុងការជំទាស់ ឬតវ៉ាក្នុងករណីមានវិវាទកើតឡើង។​ វិវាទទាំងនេះអាចមានដូចជា៖ ការបង់ប្រាក់ចំនួនសរុបនៃតម្លៃអចលនទ្រព្យ​រយៈពេលទូទាត់ប្រាក់ ទីតាំង ទំហំ​ និងប្រភេទផ្ទះ ឬដី និងប្លង់ដីជាដើម។តើអ្នកលក់ និងអ្នកទិញមានសិទ្ធិ​ និងករណីកិច្ចបែបណានៅក្នុងកិច្ចសន្យា?ទាំងអ្នកលក់ និងអ្នកទិញអាចជានីតិបុគ្គល ឬរូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ឬបរទេសត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងទិញលក់​ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា។​ ភាគីទាំងពីរត្រូវមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃនៅលើកិច្ចសន្យាទិញលក់។ទាក់ទងនឹងករណីកិច្ចរបស់អ្នកទិញវិញ គេអាចនិយាយដោយខ្លីថាអ្នកទិញមានកាតព្វកិច្ចបង់ថ្លៃទៅតាមតម្លៃដែលបានព្រមព្រៀងគ្នាតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា។ ចំណែកអ្នកលក់វិញត្រូវផ្ទេរសិទ្ធិគ្រប់គ្រងអចលនទ្រព្យដែលបានព្រមព្រៀងលក់នោះទៅឲ្យអ្នកទិញ ។ក្នុងករណីការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យត្រូវធ្វើនៅពេលក្រោយបន្ទាប់ពីរយៈពេលណាមួួយ​អ្នកលក់មានករណីយកិច្ចថែរក្សាអចលនទ្រព្យនោះឲ្យបានគង់វង្ស និងមានគុណភាពល្អដូចមាន កំណត់ក្នុងកិច្ចសន្យាពីដំបូងរហូតដល់ពេលប្រគល់ទៅឲ្យអ្នកទិញ។ ប្រសិនមានការខូចខាតនោះអ្នកលក់ត្រូវទទួលខុសត្រូវចំពោះអ្នកទិញទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យា។ហេតុអ្វីការទិញលក់មានបញ្ហាបន្ទាប់ពីធ្វើកិច្ចសន្យា?បញ្ហាអាចកើតមានឡើងប្រសិនបើអ្នកទិញមិនបានត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមិនបានសាកសួរអ្នកលក់ឲ្យបានច្បាស់លាស់ពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់អចលនទ្រព្យនោះ។  ជាធម្មតាអ្នកលក់មានករណីយកិច្ចផ្តល់ព័ត៌មានទាំងនេះប៉ុន្តែអ្នកលក់មួយចំនួនមានបំណងលាក់បាំង ដោយផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬមិនច្បាស់លាស់។ ក្នុងរកណីអ្នករកឃើញថាអ្នកលក់មានចេតនាលាក់បាំង (ឬឆបោក) អ្នកទិញអាចសុំលុបចោលកិច្ចសន្យានេះវិញបាន។ដើម្បីបញ្ជៀសពីបញ្ហាតើត្រូវពិនិត្យលើចំណុចអ្វីខ្លះមុនពេលចុះកិច្ចសន្យាទិញលក់ អចលនទ្រព្យ?ជាការពិតការទិញលក់ត្រូវមានការប្រុងប្រយ័ត្នបំផុត​ដើម្បីជៀសវាងពីការឆបោកណាមួយ។ ចំណុចមួយដែលសំខាន់បំផុតគឺប្លង់កម្មសិទ្ធិកាន់កាប់ខ្លឹមសារនៃសិទ្ធិលើអចលនវត្ថុព្រំប្រទល់នៃអចលនទ្រព្យ និងការជាប់បន្ទុកផ្សេងៗដូចជាដីចំណែកផ្លូវជាដើម (ដោយត្រូវដឹងថារដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ)។ទាក់ទងនឹងការឆបោកវិញការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ (ប្លង់រឹង និងប្លង់ទន់) សម្រាប់លក់ទៅអោយអ្នកទិញផ្សេងគ្នា ការលក់ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការលក់ដោយយកប្រាក់កក់មុន ការលក់ដោយប្រើប្រាស់ម្ចាស់ក្លែងក្លាយ ការលក់ដីក្នុងតំបន់មាន ទឹកជំនន់ ការបង់ប្រាក់មុនគម្រោង និងការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយជាដើម៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
June 6, 2022, 5:03 p.m.
សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ (​The​ Royal ​Sands​ Koh Rong​) ​បានបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៨ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន។សណ្ឋាគារដ៏ប្រណិតនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់៤០លានដុល្លារក្នុងនោះផងដែរសណ្ឋាគារនេះរួមមានវីឡាចំនួន៦៧ខ្នងស្នើនឹងចំនួន១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាង ហែលទឹកផ្ទាល់ខ្លួនផងដែរ។កោះរ៉ុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡាកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ជាមួយគ្នានេះផងដែរសម្តេច ​ហ៊ុន សែន ​ក៏បាន​លើកឡើង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀតក្នុងនោះកោះ​ចំនួន​ប្រមាណ​ជា​៣០ ​ដែល​មិន​មាន​ការ​អភិវឌ្ឍ​រួមទាំង​កោះ​ទន្សាយ​ផង ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដកហូត​ពី​វិស័យ​ឯកជន​វិញ​។កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តតទាំង៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី៕ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
June 6, 2022, 6:28 a.m.
គម្រោងធីវីស្តាគឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទះល្វែងវីឡាទំនើបថ្មីមួយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំ៣០ម៉ែត្រភ្ជាប់ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣នៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងរបស់គម្រោងនេះត្រូវបានគេស្គាល់ជាទូទៅថា "ទួលពង្រ" ដែលជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័សមួយដែលជាកន្លែងដ៏ល្អសម្រាប់រស់នៅនិងវិនិយោគ។គម្រោង ធីវីស្តា អភិវឌ្ឍន៍ដោយក្រុមហ៊ុនធីវីស្តាដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់កម្ពុជាដែលមានបទពិសោធន៍សាងសង់ឆ្នាំច្រើននៅក្នុងវិស័យសំណង់។​ សម្រាប់គម្រោងនេះវិញគិតចាប់តាំងពីការគូសប្លង់ការរចនាម៉ូតលំនៅដ្ឋាន និងការសាងសង់សុទ្ធសឹងឆ្លង​ កាត់កាត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីវិស្វករជំនាញៗដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំ។​បច្ចុប្បន្ននេះគម្រោងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹកហើយបានបញ្ចប់ប្លង់សេទី១ និងបន្តទៅប្លង់សេទីពីរទៀតដោយគម្រោងទាំងមួូលនឹងបញ្ចប់ទាំងស្រុងនៅក្នុពេលឆាប់ៗខាងមុខ។គម្រោងធីវីស្តា អភិវឌ្ឍន៍ឡើងជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះផ្តល់នូវសំណង់មានរឹងមាំ និងមានគុណភាពខ្ពស់ជាមួយនឹងសម្ភារៈបរិក្ខាដ៏ល្អបំផុតរាប់ចាប់តាំងពីបន្ទប់ទទួលភ្ញៀវបន្ទប់គេងចង្ក្រានបាយ និងបន្ទប់ទឹក។​  ជាពិសេសគឺបានយកចិត្តទុកដាក់ខ្ពស់់ទៅលើ​ភាពច្នៃប្រឌិតដើម្បីឲ្យគ្រប់បន្ទប់មានទំហំធំទូលាយ និងភាពស្រស់ស្អាត។គ្របដណ្ដប់​លើផ្ទៃដីជាង ១ហិចតាសាសង់ជាលំនៅដ្ឋានចំនួន៨៩​យូនីតគម្រោងមានផ្ទះចំនួន៣ប្រភេទគឺ ផ្ទះE0 ផ្ទះE1 និងផ្ទះE2។ ផ្ទះទាំងបីប្រភេទនេះមានចាប់ពី២បន្ទប់គេងដល់៥បន្ទប់គេងរួមជាមួយយ៉រនៅគ្រប់យូនីត។ យូនីតនីមួយៗមានទំហំ៤.២ម x ១៥.៥ម និង ៤.២ ម x ១៦ម ជាមួយនឹងទំហំខាងមុខ និងខាងក្រោយផ្ទះដ៏ធំទូលាយ។គម្រោងនេះផ្តល់នូវជម្រើសទូទាត់ល្អ និងមានភាពបត់បែនដល់អតិថិជន ដោយអាចបង់រំលស់រយៈពេលវែងរហូតដល់២៥ឆ្នាំ ឬបង់ចំនួន៣៤៩ដុល្លារក្នុងមួយខែ។ បន្ថែមលើលសពីនេះអតិថិជននឹងទទួលបានការកាត់ប្លង់រឹងជួនដោយឥតគិតថ្លៃ។ ធីវីស្តាជាគម្រោងនាំមកនូវភាពទាន់សម័យ​​ ប្រណិតភាព តម្លៃសមរម្យ និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់គ្រួសារសម័យថ្មី៕ស្វែងរកគម្រោងបុរីធីវីស្តាដើម្បីទទួលបានព័ត៌មានបន្ថែមតាមរយៈ Realestate.com.kh
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
May 31, 2022, 7:00 a.m.
ជាទូទៅយើងបានដឹងថាប្លង់រឹងជាប្រភេទប្លង់កម្មសិទ្ធិដែលរឹងមាំបំផុត និងមានសុវត្ថិភាពបំផុតក្នុងចំណោមប្លង់កម្មសិទ្ធិដ៏ទៃទៀត។​ ការទិញលក់ជាធម្មតារមែងត្រូវពិនិត្យមើលជាបឋមអំពី ប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើម្ចាស់ជាកម្មសិទ្ធិករ(មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់(មានត្រឹមប្លង់ទន់)។សម្រាប់កម្ពុជាយើងសង្កេតឃើញថាបទបញ្ញត្តិ និងស្តង់ដារអាជីវកម្មក្នុងវិស័យអចលនទ្រព្យហាក់នៅមានភាពច្របូកច្របល់នៅឡើយដែលពេលខ្លះធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ហើយពេលខ្លះគឺបានយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់។ការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ(មួយប្លង់រឹង មួយប្លង់ទន់) ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការយកប្រាក់កក់មុនម្ចាស់ក្លែងក្លាយតំបន់មានទឹកជំនន់ និងការបង់ប្រាក់មុនគម្រោងជាដើម។​ ក្នុងពេលថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានបង្ហាញពីការឆបោកថ្មីមួយទៀត ដោយការក្លែងបន្លំប្លង់រឹង។ខាងក្រោមជាសំរង់ដើមនៃការរៀបរាប់របស់អ្នកដែលត្រូវបានគេបោកប្រាស់៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានប្តឹងពីជនសង្ស័យ០៨នាក់ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធមកលើរូបគាត់រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖– ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ឲ្យជួយលក់ដីមួយកន្លែងទំហំ៥៨០ម៉ែត្រការ៉េដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញលក់ក្នុងតម្លៃទាបជាងទីផ្សារ។ក្រោយពេលទទួលបានព័ត៌មានជនរងគ្រោះបានឲ្យក្រុមការងារចុះទៅជួបជាមួយម្ចាស់ដីឈ្មោះផានដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ទើបជនរងគ្រោះបានសម្រេចចិត្តទិញដីនោះដោយខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារលើកទី២ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ចំនួន១៥ម៉ឺនដុល្លារសរុបចំនួន៤០ម៉ឺនដុល្លារ។ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុមផ្សេងទៀតមកជួបជាមួយជនរងគ្រោះដើម្បីឲ្យជួយទិញដីក្នុងនោះរួមមាន៖– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ទំហំ២៨៤៩ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារដើម្បីទិញដី មួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារដើម្បីទិញដីមួយប្លង់ទំហំ៦១៥៥ ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរ សុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាល ខណ្ឌទួលគោក រកឃើញថាជាប្លង់ដីក្លែងក្លាយជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញតែមិនអាចទំនាក់ទំនងបានទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ខណៈនោះជនរងគ្រោះនឹកឃើញថាគាត់នៅមានដី០៣ប្លង់ផ្សេងទៀតដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់តាមរយៈការចង្អុលបង្ហាញពីក្រុមជនសង្ស័យខាងលើគាត់ក៏សើរើយកមកពិនិត្យឡើងវិញទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ហើយម្ចាស់ដីទាំងនោះក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ដូច្នេះដើម្បីជៀសវាងពីបញ្ហាបែបនេះអ្នកទិញត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឲ្យបានច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវជាមុនសិនមុនពេលសម្រេចចិត្តទិញអចលទ្រព្យណាមួយ។ ប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនសិនដើម្បីឲ្យប្រាកដថាអ្នកនឹងទិញអចលនទ្រព្យដែលមានភាពស្របច្បាប់!ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
កាដូពិសេសពី ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
កាដូពិសេសពី ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
June 7, 2022, 3:07 a.m.
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបមានការផ្តល់ជូនដ៏ពិសេសដោយគ្រាន់តែទិញខុនដូប្រភេទ១ បន្ទប់គេងមួយយូនីតនឹងទទួលបានការបញ្ជុះតម្លៃ ១០,០០០ ដុល្លារភ្លាមៗ ហើយការផ្តល់ជូននេះមានត្រឹមតែ ៦ យូនីតប៉ុណ្ណោះ។​ លេីសពីនេះទៅទៀតប្រសិនបេីអតិថិជនទិញខុនដូប្រភេទ២បន្ទប់គេងមួយយូនីតនឹងទទួលបានការបញ្ជុះតម្លៃ ១៨,០០០ ដុល្លារភ្លាមៗ ហើយការផ្តល់ជូននេះមានត្រឹមតែ៤យូនីតប៉ុណ្ណោះ។ ការផ្តល់ជូនមានកំណត់ សូមប្រញ៉ាប់រួសរាន់ឡើង កំុអោយឱកាសដ៏ពិសេសនេះកន្លងផុតឲ្យសោះ! បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ៖ គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One។ ម្យ៉ាងវិញទៀតនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងមានគម្រោងសាង សង់ធំៗចំនួន៣ បន្ថែមទៀត ដែលមានដូចជា ៖ គម្រោង Prince City Centre គម្រោង Prince International Plaza និងគម្រោង Prince Collinan Bay៕ទាក់ទងលេខទូរស័ព្ទ៖ 099 877700 ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ការរួមចំណែករបស់ធនាគារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
ការរួមចំណែករបស់ធនាគារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 4:56 a.m.
វិស័យធនាគារមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះធនាគារប្រមាណ៦០ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើនក៏កំពុងប្រកួតប្រជែង​គ្នាដើម្បីឈរជើងនៅក្នុងទីផ្សារ ដែលមាន​ ប្រជាជនប្រមាណ ១៦ លាននាក់នេះ។ក្នុងចំណោមធនាគារទាំងអស់មានធនាគារពាណិជ្ជ៣៩ធនាគា​ឯកទេស១៥ និងធនាគារបរទេសចំនួន៦ដែលមានការិយាល័យនៅក្នុងប្រទេសកម្ពុជា។​​ទឹកប្រាក់ជិត ៤ពាន់លានដុល្លារ បានផ្តល់ទៅវិស័យសំណង់ និងអចលនវត្ថុនៅក្នុងឆ្នាំកន្លងទៅ ប៉ុន្តែមានតែធនាគារមួយចំនួនប៉ុណ្ណោះដែលមានចំណែកនៅក្នុងទឹកប្រាក់ទាំងនេះ។ ទិន្នន័យចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC)​ បានបង្ហាញថានៅក្នុងឆ្នាំ២០១៧​ទឹកប្រាក់ចំនួន៣,៩១ពាន់លានដុល្លារបានផ្តល់លើវិស័យសំណង់ និងអចលនវត្ថុដែលមានប្រមាណ២៤,២៨ភាគរយនៃប្រាក់កម្ចីកម្ចីសរុប ១៦,១០ពាន់លាននៃឆ្នាំ២០១៧។កម្ចីសម្រាប់គម្រោងសាងសង់មានចំនួន១,៥២ពាន់លានដុល្លារកម្ចីទិញផ្ទះមានចំនួន១,៤៨ពាន់លានដុល្លារ និងកម្ចីសម្រាប់ពាណិជ្ជកម្មអចលនទ្រព្យមានទឹកប្រាក់៩១៧​លានដុល្លារ។ទោះយ៉ាងណាគេកត់សម្គាល់ថាធនាគារភាគច្រើននៅមិនទាន់មានផ្តល់សេវាកម្មកម្ចីដោយផ្ទាល់ទៅលើវិស័យអចលនទ្រព្យនៅឡើយទេ។  ហើយបើមានផ្តល់ក៏ចំនួននៃទឹកប្រាក់នៅមានកម្រិតតិចតួចបើ ធៀបទៅនឹងវិស័យផ្សេងទៀត។ ហានិភ័យគឺបានបង្អាក់ដល់ធនាគារទាំងនេះមិនឲ្យចូលរួមជាមួយនឹងវិស័យអចលនទ្រព្យ។  ហានិភ័យដែលធនាគារតែងតែគិតនៅពេលធ្វើការជាមួយវិស័យអចលនទ្រព្យរួមមាន ៖ ទីផ្សារ (ការ ផ្គត់ផ្គង់លើសតម្រូវការដែលមិនអាចលក់អចលនទ្រព្យបាន) ហិរញ្ញវត្ថុ (កង្វះ/ គ្មានថវិកាដើម្បីបញ្ចប់ គម្រោង) អ្នកអភិវឌ្ឍន៍ (មិនអាចបញ្ចប់ការសាងសង់តាមការកំណត់/គម្រោងពុំសូវមានគុណភាព) និងផ្នែកច្បាប់ (ប្លង់កម្មសិទ្ធិ/ទំនាស់កិច្ចសន្យា ការបរាជ័យ/ ការលំបាកក្នុងការទទួលបានការអនុញ្ញាត ចាំបាច់ទាន់ពេលវេលា) ។ធនាគារអេស៊ីលីដា គឺជាធនាគារមួយ​ដែលផ្តល់ប្រាក់កម្ចីទិញផ្ទះ ប៉ុន្តែមិនមែនជាអាទិភាពទេ។ បើយោងទៅតាមអ្នកនាង សូ ផុនណារី (So Phonnary) ដែលជាអនុប្រធានប្រតិបត្តិធនាគារអេស៊ីលី ដា បានឲ្យដឹងថា ធនាគារអេស៊ីលីដាមានត្រឹមតែ ៧ ភាគរយប៉ុណ្ណោះសម្រាប់កម្ចីផ្នែកអចលនទ្រព្យ សរុប និង ១ភាគរយទៀតសម្រាប់កម្ចីកែលម្អលំនៅដ្ឋាន។ កម្ចីទិញផ្ទះរបស់ធនាគារអេស៊ីលីដាមាន ទឹកប្រាក់ប្រមាណ ២០៨ លានដុល្លារ និងកម្ចីកែលម្អលំនៅដ្ឋានមានប្រមាណ ៧០.៣ លានដុល្លារ នៅក្នុងឆ្នាំ ២០១៧ កន្លងទៅ។ធនាគារមានលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីខុសៗគ្នា។ សម្រាប់សេវាកម្មប្រាក់កម្ចីរបស់ធនាគារ BRED គឺមានអត្រាការប្រាក់ត្រឹមតែ ៦.៦ ភាគរយជាមួយនឹងកាមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស(ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល)ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់២០ឆ្នាំអាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុមហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។លោក Guillaume Perdon ជាអគ្គនាយករបស់ធនាគារ BRED បានមាននិយាយថាធនាគារបានធ្វើការជាមួយអ្នកអភិវឌ្ឍន៍មួយចំនួន និងអតិថិជនជាច្រើននាក់ដើម្បីជួយឲ្យគម្រោងរបស់ពួកគេ ក្លាយជាការពិតប៉ុន្តែយើងបានធ្វើការងារទាំងនេះដោយប្រុងប្រយ័ត្នបំផុត។លោក Guillaume បានបន្ថែមថា “រហូតមកដល់ពេលនេះយើងបានផ្តល់ដំណោះស្រាយផែ្នកហិរញ្ញវត្ថុ ទៅដល់អ្នកទិញលំនៅដ្ឋាន​ប៉ុន្តែក៏បានចាប់ផ្តើមធ្វើការងារជាដៃគូផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍​ដើម្បីបង្កើតឲ្យមានការផ្តល់ជូនទៅ តាមតម្រូវការជាក់លាក់សម្រាប់អតិថិជនរបស់ពួកគេ។​ ពាក់ព័ន្ធទៅនឹងការផ្តល់ហិរញ្ញប្បទានផ្ទាល់អោយអ្នកអភិវឌ្ឍន៍ធនាគារមានរបៀបធ្វើការដោយប្រុងប្រយ័ត្នមួយ ប៉ុន្តែយើងស្វាគមន៍គ្រប់គម្រោង គ្រប់អ្នកវិនិយោគទាំងអស់​ឲ្យមកជួបជាមួយក្រុមការងាររបស់យើង ដូច្នេះយើងអាចពិភាក្សាគ្នាអំពីគម្រោងរបស់ពួកគេបាន។លោក Guillaume បានបន្ថែមទៀតថា ធនាគារត្រូវរងផលប៉ះពាលផ្ទាល់ពីហានិភ័យជាច្រើន ដែលអាចកើតមានឡើងដូចជា ៖ ឥណទាន ហិរញ្ញវត្ថុ ប្រតិបត្តិការការងារ ទីផ្សារ ផ្នែកច្បាប់ សង្គម និងបរិស្ថានជាដើម។​ ប៉ុន្តែបញ្ហាទាំងនេះកំពុងបានដោះស្រាយតាមរយៈការអនុវត្តប្រកបដោយជោគ ជ័យជាមួយគោលការណ៍គ្រប់គ្រងហានិភ័យដ៏ល្អមួយ។លោក Guillaume ក៏បានលើកឡើងដែរថាក្នុងនាមជាផ្នែកមួយនៃធនាគារអន្តរជាតិ ធនាគារ BRED បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយ ដែលអនុលោមទាំងស្រុងតាមច្បាប់ជាតិ និងអន្តរជាតិ។ មានន័យថាជាការកំណត់ពីហានិភ័យ គោលនយោបាយរឹងមាំ នីតិវិធី និងការរៀបចំ នូវការគ្រប់គ្រងផ្ទៃក្នុង និងប្រព័ន្ធ AML & AMP។ ផ្នែកត្រួតពិនិត្យត្រូវចាត់តាំងឡើងដើម្បីគ្រប់គ្រង ប្រតិបត្តិការប្រចាំថ្ងៃ និងប្រព័ន្ធព័ត៌មានដែលមានសុវត្ថិភាព។“ទាក់ទងនឹងហានិភ័យឥណទាន លោកបានសង្កត់ធ្ងន់ថា គ្រប់សំណើរកម្ចីឥណទាន ត្រូវបានសិក្សា ត្រួតពិនិត្យដោយក្រុមអ្នកវិភាគដោយធ្វើការវិភាគវាយតម្លៃលើកម្រិតនៃហានិភ័យនៃគម្រោងនីមួយៗ។”​លោក David Sok Dara Marshall ប្រធានផ្នែកហានិភ័យរបស់ធនាគារស្ថាបនាបាននិយាយថាទស្សនវិស័យខុសៗគ្នាលើហានិភ័យអាចជាហេតុផលមួយផ្សេងទៀតនៃការចូលរួមតិចតួចរបស់ធនាគារនៅក្នុងគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។លោក David បានបញ្ជាក់បន្ថែមថា "នៅពេលធនាគារអនុម័តលើប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ពួកគេគិតអំពី"ហានិភ័យ"។ ចំណែកអ្នកអភិវឌ្ឍន៍វិញប្រហែលជាមិនគិតច្រើនអំពីហានិភ័យនោះទេ។ អ្នកអភិវឌ្ឍន៍ជាធម្មតាគិតអំពីប្រាក់ចំណេញនៃការវិនិយោគអចលនទ្រព្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោង និងរូបភាពឬចំណុចល្អៗនៃគម្រោង និងអ្នកសាងសង់ជាដើម។ធនាគារគួរពិចារណាបន្ថែមអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានរចនាឡើងដើម្បីរកប្រាក់ចំណូល ឬប្រាក់ចំណេញពីការលក់ ឬការជួលអចលនទ្រព្យនោះ។ អចលនទ្រព្យទាំងនេះមានដូចជា៖ ឃ្លាំង/រោងចក្រ កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធ ខុនដូ ផ្ទះអាជីវកម្ម គម្រោងអភិវឌ្ឍន៍សាលារៀន តំបន់សេដ្ឋកិច្ចពិសេស ការិយាល័យ និងគម្រោងអភិវឌ្ឍន៍ចម្រុះ សណ្ឋាគារ និងរម្មណីយដ្ឋាន។​ នេះបើតាមលោក David។លោក David បានបន្ថែមថាធនាគារគឺត្រូវមានការប្រុងប្រយ័ត្នច្រើន នៅពេលធ្វើការជាមួយគម្រោងអភិឌ្ឍន៍អចលនទ្រព្យ។ធនាគាមានកាតព្វកិច្ចមួយចំពោះភាគទុនិក (អតិថិជនដែលកម្កល់ប្រាក់) ក្នុងការគ្រប់គ្រងហានិភ័យដើម្បីធានាថា​ពួកគេអាចការពារពីការខាតបង់ហិរញ្ញវត្ថុអាចរក្សាប្រាក់កម្កល់របស់អតិថិជនដោយសុវត្ថិភាព ធានាលើស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងបង្កើតប្រាក់ចំណេញ។  ដូច្នេះពួកគេអាចយកប្រាក់នោះទៅវិនិយោគ និងផ្តល់ជាភាគលាភដល់ភាគហ៊ុនិក និងបង្កើនតម្លៃភាគហ៊ុនបន្ថែមទៀត។ នេះបើតាមលោក David។ត្រូវការកម្ចីផ្ទាល់ខ្លួនមែនទេ? សូមស្វែងរកអត្រាការប្រាក់ទាបំផុត ជាមួយធនាគារដែលល្អបំផុតនៅកម្ពុជា!ឬចង់ស្វែងយល់អំពី គន្លឹះត្រូវយល់ដឹងសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះដំបូងនៅកម្ពុជា? សូមចូលទៅកាន់ Realestate.com.kh!
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
June 7, 2022, 4:28 a.m.
បន្ទាប់ពីបានដំណើរការសាងសង់ជិតពីរឆ្នាំកន្លងទៅស្ពានអាកាសនៅស្តុបផ្សារដីហុយដែលស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ីបានបញ្ចប់ដំណើរការសាងសង់នៅត្រឹមត្រីមាសទី១ឆ្នាំ២០១៨ ហើយគម្រោងស្ពានដែលមានប្រវែង៩០៥ម៉ែត្រ និងទទឹង១៦.៥ ម៉ែត្រនេះនឹងបើកដំណើរការ​ជាបណ្តោះអាស​ន្ននៅថ្ងៃទី១២មេសានេះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន។ការប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។​គេរំពឹងថានៅពេលដែលស្ពាននេះបើកឲ្យដំណើរការនោះប្រាកដជាជួយបញ្ជៀសពីការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើងនៅក្នុងទីក្រុងពិសេសនៅក្នុងទីតាំងនៃមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយផ្លូវប្រសព្វលេខ១០១៩នៃស្តុបផ្សារដីហុយនេះតែម្តង។ ជាក់ស្តែងក្នុងពេលកន្លងមកទីតាំងនេះមានការកកស្ទះខ្លាំងពិសេសចំពេលចរាចរណ៍មមាញឹកខ្លាំងនៅពេលព្រឹក និងពេលល្ងាច។​រំលឹកផងដែរថាស្ពានអាកាសស្តុបផ្សារដីហុយនេះគឺជាគម្រោងទី៥នៅក្នុងរាជធានីភ្នំពេញ។ ដែលក្នុងនោះស្ពាន​អាកាសក្បាលថ្នល់គឺជា​ស្ពាន​អាកាស​ទី​១ដែល​មាន​បណ្ដោយ៣០៨​ម៉ែត្រ និងទទឹង​១៤,២ម៉ែត្រ កំពស់​៥,២០​ម៉ែត្របានបើកដំណើរការឆ្នាំ២០១០។ ស្ពាន​អាកាស​ទី​២គឺ​ស្ពានអាកាស​៧មករា​មាន​បណ្តោយ​ប្រ​វែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ និងកម្ពស់​៥,២០​ម៉ែត្របាន​បើកដំណើរការចុងឆ្នាំ​២០១២។ ស្ពានអាកាសទី​៣គឺ​ស្ពាន​អាកាសស្ទឹងមានជ័យ​ដែលមានស្ពានមេ១ស្ពានតូច៣ និងផ្លូវក្រោមដី១បានបើកដំណើរការនៅ​ក្នុង​ឆ្នាំ​២០១៤។ និងស្ពានអាកាសតិចណូគឺជាស្ពាន​អាកាស​ទី៤មាន​ប្រវែង៣៨២​ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់​៥,២​ម៉ែត្រស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
June 6, 2022, 8:21 p.m.
កំណើននៃការវិនិយោគវិស័យពាណិជ្ជកម្មបែបលក់រាយ និងផ្សារទំនើបកាន់តែមានភាពពេញនិយមខ្លាំងឡើងនៅក្នុងទីក្រុងភ្នំពេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគម្រោងផ្សារទំនើបថ្មីៗ មានយីហោល្បីៗពីអន្តរជាតិ ប្រកាសបើកដំណើរការជាបន្តបន្ទាប់នៅទីផ្សារប្រទេសកម្ពុជា។បច្ចុបប្បន្ននេះ ផ្សារទំនើបថ្មីមួយឈ្មោះថា WB Arena ជាគម្រោងថ្មីមួយទៀតរបស់ក្រុមហ៊ុន WorldBridge Group ​ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ល្បីល្បាញបំផុតមួយនៅក្នុង ប្រទេសកម្ពុជាគ្រោងនឹងសាងសង់នៅក្នុងសង្កាត់ចាក់អង្រែក្រោម តាមបណ្តោយមាត់ទន្លេបាសាក់ ដែលទីតាំងនេះស្ថិតនៅជិតផ្លូវជាតិលេខ២ និងផ្លូវ ៦០ ម៉ែត្រ។គម្រោងផ្សារទំនើប WB Arena នេះនឹងសាងសង់ឡើងតាមរចនាបទរួមបញ្ចូលគ្នាបែបខ្មែរ ​និងអន្តរជាតិដោយមានការសហការគ្នារវាងអ្នកជំនាញឯកទេសក្នុងស្រុក និងបរទេស។ លោក Tan Teck Kee និងក្រុមហ៊ុន WorldBridge Group បានដឹកនាំលើដំណើរការអភិវឌ្ឍន៍នេះតាំងដំណាក់កាលនៃការបង្កើតគំនិតដំបូងបង្អស់មក។ផ្សារទំនើប WB Arena  នេះមានគោលដៅទាក់ទាញយកទាំង អតិថិនជនក្នុងស្រុក និងភ្ញៀវទេសចរ ហើយផ្សារទំនើបនេះមានការផ្តល់ជូនសេវាកម្ម និងទំនិញជាច្រើនប្រភេទដែលរួមានដូចជា៖ ហាងទំនិញ កន្លែងកំសាន្ត កន្លែងសម្រាកលំហែកាយ និងហាងអាហារ & ភេសជ្ជៈនៅក្នុងតាមអគារនីមួយៗ។បច្ចុប្បន្នគេអាចធ្វើដំណើរដោយងាយស្រួលតាមទន្លេបាសាក់ទៅដល់ទីតាំងនៃគម្រោងផ្សារ WB Arena នេះតាមរយៈការជិះទូក។  តាក់ស៊ីទឹកទូកលក្ខណៈឯកជន និងទូកទេចរណ៍អាចដឹកអ្នកទេសចរទៅនិងមកផ្សារទំនើប WB Arena បានយ៉ាងឆាប់រហ័ស។ លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការរគម្រោងផ្សារ WB Arena បាននិយាយថា "ភ្ញៀវទេសចរដែលមានមកដល់នឹងទទួលបានភាពរីករាយជាមួយទេសភាពមាត់ទន្លេអម ជាមួយទេសភាពដ៏ស្រស់ស្អាតនៃដើមត្នោតដែលបានដាំជាជួរនៅលើផ្លូវដើរតាមមាត់ទន្លេ​។ ផ្លូវដើរមមាត់ទន្លេនេះមានបណ្តោយ ១០០ម៉ែត្រ និងទទឹងជាង ២៥ ម៉ែត្រ។"លោក Simon បានបន្ថែមថា បរិយាកាសមាត់ទន្លេដ៏ស្រស់ត្រកាលនេះផ្តល់ជូននូវខ្យល់ត្រជាក់ ស្រស់ស្រាយពីដងទន្លេ។ ផ្សារទំនើប WB Arena ផ្តល់ជូនភ្ញៀវនូវជម្រើសនៃការញ៉ាំអាហារនៅតាមដងទន្លេ ឬគ្រាន់តែសម្រាកលំហែកាយ ដោយរីករាយជាមួយនឹងបរិយាកាសស្រស់ស្រាយបែបធម្មជាតិដែលមានដើមឈើ សួនច្បារ និងឆាកតន្រ្តីដែលមានការសម្តែងផ្សេងៗ។នៅចំកណ្តាលនៃផ្សារ WB Arena មានឆាកសម្តែង ដែលមាន៤០០កៅអីនឹងមានផ្តល់ជូននូវការសម្តែងរៀងរាល់យប់ដោយមានការបង្ហាញវប្បធម៌-អរិយធម៌ ការសម្តែងសៀករហ័សកម្ម  ការប្រគុំតន្រ្តី ការសម្តែងពិសេសលក្ខណៈអន្ដរជាតិ និងកម្មវិធីប្រកួត ប្រដាល់ក្បាច់ គុណខ្មែរដ៏មានប្រជាប្រិយភាពជាដើម។កាន់តែសំខាន់ទៀតនោះ គឺជាផ្សារលក់ទំនិញ ដែលមានស្តង់លក់ចំនួន ៩០ តូប  ដែលផ្តល់ជូន នូវជម្រើសនៃមុខទំនិញជាច្រើនប្រភេទ រាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអលង្ការ និងផលិតផលធ្វើដោយដៃ ផលិផលកែសម្ផស្សជាដើម។ លោក Griffiths បានបញ្ជាក់ថាភ្ញៀវទេសចរអាចរីករាយជាមួយការទិញទំនិញដែលដាក់លក់នៅតាមតូបនីមួយៗនៅតាមច្រករបៀង និងតាមផ្លូវដើរនៅក្នុងផ្សារ" ។នៅលើផ្លូវដើរ ១០០ ម៉ែត្រ តាមមាត់ទន្លេគឺមានតូប៧កន្លែងរួមមាន៖ ហាងលក់អាហារលឿន  (fast food) ហាងកាហ្វេ ហាងការ៉េម និងហាងនំដែលអ្នកទេសចរអាចញ៉ាំ និងផឹកភេសជ្ជៈផ្សេងៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយភាពរីករាយ។ ចំណែកការញាំុអាហារតាមមាត់ទន្លេ គេអាចជ្រើសរើសបានជាមួយជម្រើសនៃអាហារជាច្រើនប្រភេទរួមមាន៖ អាហារបែបចិន ខ្មែរ អ៊ឺរ៉ុប ជប៉ុន វៀតណាម និងថៃ ដែលអាចញាំុជាមួយបរិយាកាសមាត់ទន្លេ ឬនៅក្នុងហាងក៏បាន។លោក Griffiths លើកឡើងថា «ផ្សារ WB Arena ប្រមូលផ្តុំនូវហាងល្បីៗពេញនិយមបំផុត ព្រមទាំងភោជនីយដ្ឋាន និងហាងកាហ្វេដែលពេញនិយមបំផុតនៅក្នុងស្រុក»។ ផ្សារ WB Arena ក៏មានកន្លែងហាត់ប្រាណ សម្រាប់ភ្ញៀវ បន្ទាប់ពីរវល់នឹងការងារពេញមួយថ្ងៃ។លក្ខណៈពិសេសមួយទៀតរបស់ ផ្សារ WB Arena គឺការយកចិត្តទុកដាក់ទៅលើការកំសាន្ដរបស់កុមារដែលគម្រោងនេះបានធ្វើជាកន្លែងលេងសម្រាប់ក្មេងជាមួយនឹងល្បែងកំសាន្តថ្មីៗសម្រាប់កុមារ។ផ្សារទំនើប WB Arena បានចាប់ផ្តើមជួលចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ហើយទទួលបានអ្នកជួល១២នាក់ អ្នកកក់ ៣៨% នៅក្នុងខែដំបូង។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
June 7, 2022, 6:53 a.m.
ធនាគារ BRED ដែលជាធនាគាររបស់អ៊ឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានចេញរបាយការណ៍នៃប្រតិបត្តិការការងារដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំនៅប្រទេសកម្ពុជា។ធនាគារ BRED គឺជាបុត្រសម្ព័ន្ធនៃធនាគារ BRED Banque Populaire ដែលជាសមាជិកនៃធនាគារ BPCE Group។ ធនាគារ BCPE Group គឺជាធនាគារធំបំផុតលំដាប់លេខ ២ នៅប្រទេសបារាំង ដែលបម្រើសេវាកម្មដល់អតិថិជនជាង៣១,២លាននាក់ មានបុគ្គលិកជាង១០០,០០០នាក់នៅទូទាំងពិភពលោក និងមានភាគហ៊ុននិកបណ្តាក់ទុនចំនួន៩លាននាក់។ ធនាគារ BPCE ទទួលបានចំណាត់ថា្នក់លំដាប់A/A+។ធនាគារ BRED Banque Populaire គឺជាធនាគាររួមមួយដែលមានភាគហ៊ុនរួមគ្នាក្នុងទឹកប្រាក់ចំនួន៣,២ពាន់លានផោន​ (៣,៩​ពាន់លានដុល្លារអាមេរិក) និងមានភាគហ៊ុននិកចំនួន១៥០,០០០នាក់នៅក្នុងចុងឆ្នាំ២០១៥។ BRED Banque Populaire មានបុគ្គលិកចំនួន៥,០០០នាក់ដែលក្នុងនោះ២០ភាគរយធ្វើការនៅក្រៅប្រទេស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកដោយមានធនាគារបុត្រសម្ព័ន្ធដែលមានទីតាំងនៅតំបន់អាហ្វ្រិក (ប្រទេស Djibouti) តំបន់ប៉ាស៊ីហ្វិក (ប្រទេស New Caledonia និងប្រទេសFiji) និងអាស៊ីអាគ្នេយ៍។បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសឡាវក្នុងឆ្នាំ២០១០ ធនាគារ BCPE Group បានសម្រេចបើកធនាគារបុត្រសម្ព័ន្ធនៅកម្ពុជាក្នុងឆ្នាំ២០១៧​។ ធនាគារនៅប្រទេសឡាវមានឈ្មោះថា BFL (Banque Franco-Lao) ដែលបច្ចុប្បន្នមាន២២សាខា និងបម្រើសេវាកម្មដល់អតិថិជន​ប្រមាណ៣០,០០០នាក់។BRED បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅកម្ពុជា។ បច្ចុប្បន្ននេះធនាគារBREDមានសាខាមួយនៅលើមហាវិថីនរោត្តមនៅរាជធានីភ្នំពេញហើយជាជំហានបន្ទាប់មានគម្រោងនឹងពង្រីកសាខាថ្មីបន្ថែមទៀតនៅកម្ពុជានាពេលអនាគត។បន្ទាប់ពីដំណើរការរយៈពេលមួយឆ្នាំនៅក្នុងទីផ្សារកម្ពុជា ធនាគារ BRED បានបង្ហាញពីមោទនភាពរបស់ខ្លួ​នក្នុងការផ្តល់ជូន និងការពង្រីកសេវាកម្មរបស់ខ្លួននៅពេលអតិថិជនកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។សម្រាប់ឥណទានគេហដ្ឋានធនាគារ BRED ផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ៦,៦ភាគរយដោយមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស (ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល) ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់ ២០ឆ្នាំ អាចខ្ចីជា លក្ខណៈបុគ្គល ឬខ្ចីជាក្រុម ហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។ BRED បានកំពុងផ្តល់ជូនកញ្ចប់ពិសេសសម្រាប់កម្ចីទិញផ្ទះ ហើយការផ្តល់ជូននេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។សេវាកម្មកម្ចីជាបុគ្គលរបស់ធនាគារ BRED ផ្តល់ជូនលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន រួមមាន៖ កម្ចីអាចផ្តល់ជូនរហូតដល់ ១៥,០០០ដុល្លារ​ ក្នុងរយៈពេលពី ៦ ខែទៅ ៣ ឆ្នាំ មិនត្រូវការទ្រព្យ បញ្ចាំ ផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស អាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុម ចំណែកអត្រាការប្រាក់អាចចរចាបាន អាស្រ័យទៅលើទំហំប្រាក់កម្ចី រយៈពេល និងការបង់រំលស់។សម្រាប់ឥណទានរថយន្តវិញ BRED ផ្តល់ជូនភាពទាក់ទាញសម្រាប់អតិថិជនដោយផ្តល់ជូននូវល័ក្ខខ័ណ្ឌងាយៗមួួយចំនួនដូចជា៖ រយៈពេលទូទាត់សងរហូតដល់៦ឆ្នាំ ទំហំកម្ចីរហូតដល់៨០ ភាគរយនៃរថយន្តមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេសហើយអត្រាការប្រាក់អាចចរចាបានអាស្រ័យទៅលើទំហំប្រាក់កម្ចីរយៈពេល និងការបង់រំលស់។ធនាគារ BRED  Bank បម្រើសេវាកម្មដល់ប្រជាជនក្នុងស្រុក និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ក្នងចំណោមជនបរទេសដែលមានវត្តមាននៅកម្ពុជាក្នុងនោះមានជនជាតិអ៊ឺរ៉ុបជាច្រើនដូចជាមកពី បារាំង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។ ជនជាតិបារាំងនៅកម្ពុជាអាចមានលើសពី ៥,០០០ នាក់។​ក្នុងនាមជាធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា ធនាគារ BRED បានកំណត់អាទិភាពមួយរបស់ខ្លួនគឺសម្រួលដល់ការប្រតិបត្តិការអន្តរជាតិសម្រាប់អតិថិជន។ គេបានកត់សម្គាល់ឃើញថាអត្រាផ្ទេរប្រាក់ អន្ដរជាតិរបស់ធនាគារ BRED Bank មានការប្រកួតប្រជែងជាខ្លាំងជាពិសេសសម្រាប់អតិថិជនដែលមានគណនីនៅប្រទេសបារាំង ហើយដែលជ្រើសរើសបើកកញ្ចប់ ជាសកលមួយជាមួយធនាគារ BRED។ធនាគារលើកឡើងថាក្នុងរយៈពេល១២ខែកន្លងមកនេះ​ពួកគេទទួលបានបទពិសោធន៍ល្អៗជាច្រើន ដោយសារពួកគេបានបន្តជួបជាមួយអតិថិជនថ្មីៗដែលជឿជាក់លើកេរ្តិ៍ឈ្មោះ និងសេវាកម្មរបស់ ធនាគារ BRED។គេបានកត់សម្គាល់ឃើញថាជាមួយនឹងសេវាកម្មប្រកបដោយភាពត្រឹមត្រូវ និងគួរឱ្យជឿជាក់ព្រមទាំងដំណើរការអនុម័តកម្ចីឆាប់រហ័សធនាគារ BRED គឺជាជម្រើសដំបូងគេបង្អស់សម្រាប់ដំណោះស្រាយ ហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចីជាបុគ្គល កម្ចីទិញរថយន្ត ឬកម្ចីទិញលំនៅដ្ឋាន។“គោលបំណងរបស់យើងគឺ ដើម្បីកាត់បន្ថយគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូសន្ទនា ដែលអាចទុកចិត្តបានក្នុងការបង្ហាញពីគម្រោងគោលបំណងរបស់ពួកគេ។​ អ្វីដែលសំខាន់សម្រាប់យើងរបៀបធ្វើការមួយដែលយើងអាចផ្តល់សេវាកម្មដល់អតិថិជន និងជួយអតិថិជនឱ្យរីកចម្រើន។ “ចាប់ផ្តើមជាមួយ BRED​ រីកចម្រើនជាមួយ BRED"​​។ នេះបើតាមការលើកឡើងរបស់លោក Guillaume Perdon ដែលជាអគ្គនាយកធនាគារ BRED។ទទួលបានព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ឬកម្ចីផ្ទាល់ខ្លួនអាចទាក់ទងមកកាន់យើងឥឡូវនេះ!អានអត្ថបទបន្ថែមអំពីដំបូន្មានសម្រាប់អ្នកស្នើប្រាក់កម្ចីពីធនាគារលើកដំបូងសូមចូលទៅកាន់ Realestate.com.kh
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលមានកម្មវិធីប្រគល់ពានរង្វាន់ជូនដល់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។  ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។អ្នកដែលមានសិទ្ធិចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះបានគឺជាក្រុមហ៊ុន និង ភ្នាក់ងារអចលនវត្ថុស្របច្បាប់ជាសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា។លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។លោកអ្នកអាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជានេះបានចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(តែមានករណីលើកលែង)។លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.com ប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.khតាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
June 6, 2022, 5:03 p.m.
ជាមោទនភាពមួយសំរាប់ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី 16 ខែ មីនា ឆ្នាំ 2018 ក្នុងឱកាសរាត្រីសមោសររៀបចំដោយកម្មវិធី Cambodia Property Award  មណ្ឌលកំសាន្តទំនើបដំបូងគេនៅខេត្តសៀមរាបដែលមានឈ្មោះថា ដឹហើរីថេកវ៉ក (The Heritage Walk) មានកិត្តិយសទទួលបាននូវពានរង្វាន់គម្រោងផ្សារទំនើបឬមណ្ឌលកំសាន្តដែលមានការរចនាស្ថាបត្យកម្មល្អបំផុត សម្រាប់ឆ្នាំ2018 ក្នុងចំណោមគម្រោងអចលនទ្រព្យផ្សារទំនើបនិងមណ្ឌលកំសាន្តនៅកម្ពុជាពីកម្មវិធី Cambodia Property Award លើកទី៣ដែលរៀបចំឡើងដោយស្ថាប័នវាយតំលៃអចលនទ្រព្យអន្តរជាតិ Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ។​កម្មវិធី Cambodia Property Award លើកទី៣បានប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាព្រះរាជាណាចក្រកម្ពុជា​ហើយកម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធី Asia Property Award ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2005។ កម្មវិធី Cambodia Property Award ជាកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យអចលនទ្រព្យដ៏ធំជាងគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានការចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗ ក្នុងមកពីទីក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងខេត្តសៀមរាប។។ក្នុងឆ្នាំ២០១៨នេះ មានគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន 19 ដែលត្រូវបានសំរាំង និងជ្រើសរើសអោយប្រកួតសំរាប់វគ្គផ្ដាច់ព្រាត់ដើម្បីទទួលពានរង្វាន់ចំនួន25ដែលស្ថិតនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗគ្នា។ គួរអោយកត់សម្គាល់​ The Heritage Walk គឺជាគម្រោងតែមួយគត់ក្នុងខេត្តសៀមរាប​ដែលត្រូវបានជ្រើសរើសដើម្បីប្រកួតក្នុងវគ្គផ្ដាច់ព្រាត់។ ជាលទ្ធផលគម្រោង The Heritage Walk ទទួលជ័យលាភីជាគម្រោងផ្សារទំនើបដែលមានការរចនាស្ថាបត្យកម្មល្អជាងគេបំផុតប្រចាំឆ្នាំ២០១៨។​ នាឱកាសទទួលជ័យលាភី លោក ឈាង សុភក្តិ អ្នកគ្រប់គ្រងទូទៅនៃគម្រោង The Heritage Walk បានថ្លែងដោយ​ក្តីរំភើបថា​ “ខ្ញុំំមោទនភាពយ៉ាងខ្លាំងដែលមានវត្តមាននៅទីនេះតំណាងអោយក្រុមហ៊ុនអភិវឌ្ឍគម្រោង The Heritage Walk ទំាងមូលទទួលពានរង្វាន់សំរាប់សមិទ្ធិផលដែលពួកយើងជាក្រុមហ៊ុនអភិវឌ្ឍក្នុងស្រុកបានរួមសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកចំនាយពេលវេលាការខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តសម្រិតសម្រាំងដើម្បីស្ថាបនាមណ្ឌលកំសាន្តដែលស្អាតគួរជាទីចាប់អារម្មណ៍ជាងគេនៅខេត្តសៀមរាប”។ក្នុងបទសម្ភាសន៍ខ្លី ជាមួយក្រុមការងារ Property Guru លោក សុភក្តិបានបន្ថែមថាសៀមរាបគឺជាទីក្រុងបេតិកភណ្ឌ ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនលាននាក់មកទស្សនាជារៀងរាល់ឆ្នាំប៉ុន្តែយើងបានសង្កេតឃើញថាខេត្តសៀមរាបនៅពុំទាន់មានច្រើននូវទីកន្លែងកំសាន្ត​លំហែកាយ និងទទួលទានអាហរដែលមានលក្ខណៈស្ដង់ដា និង ផាសុខភាពនៅឡើយ ដូចនេះទើបពួកយើងបានសិក្សា​ និងចាប់ផ្ដើមផ្តួចផ្តើមឡើងនូវគម្រោង The Heritage Walk នេះឡើងដើម្បីបំពេញនូវតម្រូវការដែលមានការកើនឡើងជាលំដាប់។ ដោយស្ថិតនៅលើទីតាំងដ៏មាន​កិត្យានុភាពរួមផ្សំជាមួយនឹងស្ថាបត្យកម្មដ៏ប្រណិតដែលជាការច្របាច់បញ្ចូលគ្នារវាងរចនាបថបែបខ្មែរសម័យទំនើប និង រចនាបថបែបខ្មែរសម័យបារាំង គម្រោង The Heritage Walk នឹងក្លាយជាសំណង់ដ៏លេចធ្លោមួយ ដែលនឹងជួយកែប្រែសោភណ្ឌភាព និងលើកមុខមាត់សំរាប់ខេត្តសៀមរាបមួយកំរិតទៀត។ គួរបញ្ជាក់ផងដែរថា​គម្រោង The Heritage Walk​ ត្រូវបានផ្តួចផ្តើម និងវិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development Co., Ltd រចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន Five Arc សាងសង់ដោយ SOMA Construction និង គ្រប់គ្រងដោយក្រុមហ៊ុន​ Emerald+ Property Management Service ។យោងតាមប្រសាសន៍របស់លោក ឈាង សុភក្តិ គម្រោង The Heritage Walk គ្រោងនឹងបើកដំនើរការសាកល្បងនៅចុងត្រីមាសទី 2​ នៃឆ្នាំ 2018 ជាមួយនឹងវត្តមានហាងធំៗដូចជា រោងកុន Legend Cinema, Starbucks Coffee, BROWN Coffee & Bakery, Amazon Cafe, The Pizza Company, Bar B Q Plaza, Swensen, Dairy Queen, KOI, Domino Pizza, Tous Les Jour, Lotteria, The Asian Kitchen, The Hashi, Kids Park, ភូមិឆ្ងាញ់, ហាងលក់សៀវភៅ Monument Book, Brand Collection, Miniso, WK Remax, T-Shop, ហាងលក់ផលិតផលរក្សាសម្ភស្ស Yves Rocher, និង គ្លីនិក Dr. Skin ។ល។ មិនតែប៉ុណ្ណោះមណ្ឌលកំសាន្តក៏នឹងមានវត្តមានរបស់ ស្កាយបារ ផ្សារទំនើប ហាងលក់សំភារៈក្មេងលេង និង ទីធ្លាលើអាកាសដ៏ធំសំរាប់ការធ្វើកម្មវិធីផ្សេងៗផងដែរ។ សំណង់ដ៏ធំនិងទំនើបមួយនេះមិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទីដោយហាងអាហារល្បីៗមិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេប៉ុន្តែវាក៏ជាគោលដៅលំហែកំសាន្តដ៏ថ្មី និង​ប្លែកអារម្មណ៍មួយសម្រាប់ប្រជាជនរស់នៅខេត្តសៀមរាបក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋានមានបម្រើម្ហូបច្រើនប្រភេទដូចជាម្ហូបខ្មែរ ថៃ ចិន ជប៉ុន កូរ៉េ និង​អឺរ៉ុប ។​ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
June 6, 2022, 5:03 p.m.
និន្នាការនៃការប្រើប្រាស់ការិយាល័យធ្វើការរួមគ្នាជាបរិបទថ្មីមួយនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសេវាកម្មនេះបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លី ឬវែងណាមួយតាមតម្រូវការដែលមានភាពបត់បែនមួយបាន។ ការិយាល័យធ្វើការរួមគ្នានេះកាន់តែមានការពេញនិយមខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗសហគ្រិនអ្នកចាប់ផ្ដើម​ អាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។លោក Duong Do ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងការិយាល័យធ្វើការរួមគ្នាមួយនៃក្រុមហ៊ុន Toong របស់វៀតណាមបានលើកឡើងថាក្រុមហ៊ុនរបស់លោកនឹងមានវត្តមាននៅក្នុងទីផ្សារទីក្រុងភ្នំពេញប្រទេសកម្ពុជានៅក្នុងពេលខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោកជាមួយគេហទំព័រ DEALSTREETASIA។ការិយាល័យធ្វើការរួមគ្នារបស់ក្រុមហ៊ុន Toong  មានវត្តមាននៅប្រទេសវៀតណាម និងប្រទេសឡាវ ហើយបច្ចុប្បន្នក្រុមហ៊ុនគ្រោងចូលមកកាន់ប្រទេសកម្ពុជា។​ ហើយការពង្រីកសាខាបន្ថែមនេះក្រុមហ៊ុនបានលើកឡើងថាដោយសារខ្លួនមានអតិថិជនជាច្រើននៅក្នុងប្រទេសទាំងបីនេះ។លោក Duong បានបញ្ជាក់ថា  "នៅចុងឆ្នាំនេះក្រុមហ៊ុន Toong នឹងបង្កើនទំហំការិយាល័យធ្វើការរួមគ្នាពី ៦,០០០ ម៉ែត្រការ៉េ ទៅ ១៣,០០០ ម៉ែត្រការ៉េ គិតទាំងនៅក្នុងទីផ្សារឡាវ និងកម្ពុជា។ លោក Duong និយាយថាសាខាថ្មីនៃការិយាល័យធ្វើការរួមគ្នានៅកម្ពុជាគឺគ្របដណ្តប់លើផ្ទៃដី៧០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញជាមួយនឹងរចនាបទរបស់ខ្មែរ។នៅប្រទេសវៀតណាមក្រុមហ៊ុន Toong មានការិយាល័យធ្វើការរួមគ្នាចំនួនប្រាំពីរកន្លែងនៅក្នុងទីក្រុងហាណូយ និងហូជីមិញហើយគេរំពឹងថានឹងបន្ថែមទំហំ ៣,០០០ ម៉ែត្រការ៉េបន្ថែមទៀតនៅក្នុងទីក្រុងនីមួយៗនៅឆ្នាំនេះ។ក្រុមហ៊ុន Toong បានបើកដំណើរការដំបូងរបស់ខ្លួននៅទីក្រុងហាណូយនៅខែសីហាឆ្នាំ២០១៥ ក្នុងទឹកប្រាក់វិនិយោគចំនួន ៣០០,០០០ ដុល្លារ ដែលទទួលបានទុនវិនិយោគិនពីវិនយោគិនពីររូបនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យព័ត៌មានវិទ្យា (ICT)។បច្ចុប្បន្នការិយាល័យធ្វើការរួមគ្នានេះឃើញមានច្រើនកន្លែងទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ រីឯខេត្តសៀមរាបវិញមានដូចជា៖ The 1961 Co-working & Art Space និង Angkor Hub.ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub ធ្លាប់បានឲ្យដឹងនិយាយថា “សម្រាប់សមាជិកពេញ ម៉ោងមានតម្លៃ៦០ដុល្លារ/ខែ ហើយសមាជិកមិនពេញម៉ោង(ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ/ខែ។ បើជាសមាជិកពួកគេអាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ ខ្លួនជាមួយនឹងកូនសោរផ្ទាល់ខ្លួនមួយក្នុងតម្លៃ១៥០ដុល្លារ/ខែ។រីឯលោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិក។ ប្រសិនបើសមាជិកជួល ក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ ជួលរយៈពេល៣​​ថ្ងៃគឺ១០​ដុល្លារ ជួលមួយសប្តាហ៍គឺ២០​ដុល្លារហើយសម្រាប់រយៈការជួលមួយខែគឺ១០០​ដុល្លារ។ប៉ុន្តែលោក Loven បានលើកឡើងដែរថាតម្លៃជួលក៏អាស្រ័យទៅតាមរដូវកាលផងដែរពោលគឺ ការិយាល័យនឹងជួលក្នុងតម្លៃទាបពេលមានសមាជិកតិចតែសម្រាប់រដូវ ដែលមានសមាជិកច្រើនវិញ តម្លៃក៏កើនឡើងខ្ពស់ដែរ។ ​បើទោះបីយ៉ាងណាតម្លៃនៃការជួលការិយាល័យរួម នេះនៅតែទាបជាងការជួលការិយាល័យផ្តាច់មុខ ឬក៏នៅហាងកាហ្វេ ដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។ការិយាល័យធ្វើការរួមគ្នាមិនត្រឹមតែជាកន្លែងសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបរិស្ថាននៃកន្លែងធ្វើការបែបថ្មីមួយសម្រាប់សហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗ ជាច្រើនទៀត។ ធ្វើការជាមួយការិយាល័យធ្វើការួមគ្នាក៏ជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នាផងដែរ។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែ កើតមានច្រើន យើងរំពឹងថាវិស័យការិយាល័យ រួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែម។ស្វែងរកការិយាល័យជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
June 6, 2022, 5:03 p.m.
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីនៅក្នុងឧបទ្វីបឥណ្ឌូ-ចិន។​ ជាមួយនឹងប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ និងអរិយធម៌-វប្បធម៌មួយដែលទទួលយកឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះកម្ពុជាមានការអភិវឌ្ឍន៏សេដ្ឋកិច្ចរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍ទាំងនេះត្រូវបានគេមើលឃើញថាបាន ផ្តោតសំខាន់ទៅលើទីក្រុងសំខាន់ៗដូចជាទីក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប។អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន​ World-Bridge Group បានបង្ហាញបានពីសុទិដិនិយមចំពោះ​សេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន​​​ និងទៅអនាគត។ អ្នកឧកញ៉ា ឬទ្ធី  និយាយថាសេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនឆ្ពោះទៅមុខដូច​ក្នុងឆ្នាំ២០១៧ដែរ។ ជាទូទៅក្នុងឆ្នាំ២០១៨សេដ្ឋកិច្ចកម្ពុជានឹងមិនមានបញ្ហាអ្វីនោះទេបើទោះបីជាមានការបោះឆ្នោតក្នុងឆ្នាំនេះក៏ដោយ។អ្នកឧកញ៉ា​ ឬទ្ធី បានបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០០ មកដល់ឆ្នាំ២០១៨នេះ វាគឺជាទំព័រថ្មីមួយនៃការអភិវឌ្ឍន៍ដែលសំដៅដល់វិស័យថ្មីមួយផ្សេងទៀតវិស័យអចលទ្រព្យ។  បើយើងក្រឡេកមើលលើសេដ្ឋកិច្ចកម្ពុជាគឺមានវិស័យធំៗចំនួន៤ដែលបានរីកចម្រើនកន្លងមកមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហ៍ក​ម្មធនស្រាល វិស័យទេសចរណ៍ និងវិស័យអចលទ្រព្យ។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះវិស័យអចលនទ្រព្យបានក្លាយជាវិស័យចម្បងជាងគេក្នុងចំណោមវិស័យទាំងបួន។កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថាសេដ្ឋកិច្ច កម្ពុជាបានកើនឡើងជាមធ្យម៧%នៅក្នុងឆ្នាំ២០១៦ និង២០១៧។​ កំណើននេះត្រូវបានគេរំពឹងថានឹងកើនត្រឹម៦,៩%នៅឆ្នាំ២០១៨។អ្នកឧកញ៉ា​ ឬទ្ធី បានលើកឡើងថាអ្នកសម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយកំណើនទិន្នផលក្នុងស្រុកសរុប (GDP) ៧%​ ថេរក្នុងមួយឆ្នាំដោយសារតែកំណើននេះហើយទើបវាបានជម្រុញឲ្យមានអ្នកមានចំណូលមធ្យមច្រើននៅក្នុងទីក្រុងដែលភាគច្រើននៃពួកគេជាយុវជនជំនាន់ក្រោយ។ ប្តីប្រពន្ធក្មេងៗពួកគេចង់ទិញអចលនទ្រព្យ ប៉ុន្តែប្រសិនបើពួកគេចង់ទិញផ្ទះបុរីពួកគេមិនមានលទ្ធភាពទិញនោះទេដោយសារបុរីនៅក្នុងទីក្រុងមានតម្លៃថ្លៃរួចទៅហើយ ដូច្នេះពួកគេត្រូវផ្លាស់ប្តូរនិន្នាការនៃរបៀបរស់នៅពីផ្ទះបុរីទៅជិវិតរស់នៅបែបទំនើបដូចជា៖ ខុនដូ និងអាផាតមេនជាដើម។នៅពេលបច្ចុប្បន្នទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានភាពរីកចម្រើនឆាប់រហ័សបំផុត និងជាទីក្រុងមានប្រជាជនច្រើនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារកម្មករបានផ្លាស់ប្តូរមកពីតាមបណ្តាខេត្តចូលមកកាន់ទីក្រុងសម្រាប់ឱកាសសេដ្ឋកិច្ចថ្មីៗ។អ្នកឧកញ៉ា​ ឬទ្ធីបាននិយាយថាបច្ចុប្បន្នទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ច្រើន និងការវិនិយោគច្រើន​ ជាពិសេសពីវិនិយោគិនចិន ជប៉ុន និងបណ្តាប្រទេសនានាទៀត។បច្ចុប្បន្នក្រុមហ៊ុន World-Bridge​ Land របស់កម្ពុជា​បានសហការជាមួយក្រុមហ៊ុន Oxley Holdings ​របស់សិង្ហបុរី ដើម្បីអភិវឌ្ឍន៍គម្រោង The Bridge ដែលនេះមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញគ្របដណ្តប់លើផ្ទៃដី ១ហិចតា ស្ថិតនៅជិតទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។អ្នកឧកញ៉ា​ ឬទ្ធី និយាយថា “ខ្ញុំមានមោទនភាពក្នុងការនិយាយថា​​ដោយសារតែគម្រោង  The Bridge ដែលជាគម្រោងថ្មីទីមួយរបស់យើង ដែលបានសាងសង់កាលពីបីឆ្នាំមុនខ្ញុំហ៊ាននិយាយថាអគារដ៏ថ្មីស្រឡាងនេះអាចនឹងជម្រុញដល់ទីផ្សារអចលនទ្រព្យក​ម្ពុជាឲ្យកាន់តែរីកចម្រើនឡើង។”អ្នកឧញ៉ា ឬទ្ធី “យើងចង់នាំយកជិវិតរស់នៅបែបទាន់សម័យសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញត្រូវតែក្លាយទៅជាលំនៅដ្ឋានដ៏ខ្ពស់ស្កឹមស្កៃ។”  គម្រោង The Bridge មានចំនួនពីរអគារ ដែលភ្ជាប់គ្នា​ដោយស្ពាននៅផ្នែកខាងលើ។ The Bridge  មានកម្ពស់៤៥ជាន់ គម្រោង The Bridge នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត និងជាអគាអាផាតមេនកម្ពស់ខ្ពស់នៅក្នុងប្រទេស។ក្រៅពីគម្រោង The Bridge ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍មួួយទៀតឈ្មោះថា The Peak ដែលមានសណ្ឋាគារដ៏ល្បីល្បាញ Shangri La ជាសណ្ឋាគារលំដាប់ផ្កាយប្រាំលំដាប់ពិភពលោករួមជាមួយនឹងខុនដូ ការិយាល័យ និងផ្សារទំនើប។គម្រោង The Peak មានខុនដូទំនើបៗចំនួន ១,០១៤យូនីត  ត្រូវបានចាត់ទុកថាជាគម្រោង អចលនទ្រព្យដ៏ធំសម្បើមមួយ និងថ្លៃបំផុតមួយដែលកំពុងដំណើរការនៅក្នុងខណ្ឌចំការមន ទីក្រុងភ្នំពេញ។អ្នកឧកញ៉ា​ ឬទ្ធី បាននិយាយថា “យើងគ្រាន់តែចង់ឲ្យអតិថិនជនដ៏ពិតប្រាកដរបស់យើងឲ្យនៅតែចាប់អារម្មណ៍ពីគម្រោងមួយទៅគម្រោងមួយផ្សេងទៀត។ ដូច្នេះខ្ញុំហ៊ាននិយាយថា គម្រោងទាំងពីរនេះជាគម្រោងដែលទទួលបានជោគជ័យបំផុតនៅក្នុងទីក្រុងភ្នំពេញ។”តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ”  នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ទទួលបានពានរង្វាន់៣ និងពានរង្វាន់ទទួលស្គាល់ជាពិសេសចំនួន២!ភ្នំពេញ៖ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ស្ថាបត្យកម្មលំនៅឋានដែលល្អជាងគេ” និងពានរង្វាន់ទទួលស្គាល់ជាពិសេសផ្នែក “គម្រោងលំនៅឋានដែលល្អជាងគេ” និង “ឌីហ្សាញស្ថាបត្យកម្មទេសភាពដែលល្អជាងគេ”។ លើសពីនេះទៅទៀតក្រុមហ៊ុន Creed Group និងក្រុមហ៊ុន Triple Gem Assets Co., Ltd. បានឈ្នះពានរង្វាន់ចំនួន២ “ពានរង្វាន់ទំនួលខុសត្រូវសង្គម” និង “ពានរង្វាន់គម្រោងអភិវឌ្ឍន៏ចេយិ៍រភាព”។ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia គឺជាកម្មវិធីអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលបានប្រារព្ធកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារ Sofitel Phnom Penh Phokeethra។  ដោយយោងទៅតាមវេបសាយ Realestate.com.kh នៅក្នុងការប្រកួតនោះមានពានរង្វាន់ចំនួន២៦ប្រភេទដែលរួមមានពានរង្វាន់ម្ចាស់អភិវឌ្ឍគម្រោង ពានរង្វាន់ផ្នែករចនា និងពានរង្វាន់អភិវឌ្ឍលំនៅស្ថាន (ខុនដូ, ផ្ទះ និងអគារពាណិជ្ជកម្ម) ដែលមានភ្ញៀវកិត្តិយសព្រមទាំងអ្នកកាសែតអញ្ជើញចូលរួមច្រើនជាង៣៦០នាក់។អារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏គឺជាគម្រោងទី៣ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Creed Group ដែលមានផ្ទះសរុបប្រមាណ៥០០ខ្នង ក្នុងដំណាក់កាលទី១ដែលមានប្រទេសផ្ទះដូចជា ផ្ទះហាង (A& B), វីឡាកូនកាត់ (A& B), វីឡាភ្លោះ,​ វីឡាគជ់, ឃ្វីនវីឡា និងឃីងវីឡា។ ចំណែកឯទស្សនៈគំនិតនៃស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយតាមបែបវប្បធម៍ជប៉ុន និងកម្ពុជា រីឯប្លង់វីឡាវិញត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅ។ គ្រប់ទស្សនៈគំនិតនៃគម្រោងទាំងអស់របស់ ក្រុមហ៊ុន Creed Group គឺផ្តោតទៅលើគុណភាពជាចេយិ៍រភាពព្រមទាំងផ្តល់ជូននៅជីវិតរស់នៅទាន់សម័យបែបធម្មជាតិ។ក្រុមហ៊ុន Creed Groupគឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានបទពិសោធដ៏ចំណាស់ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសជប៉ុនដោយបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុន Creed Group បានធ្វើការបញ្ចប់គម្រោងជាងប្រមាណរាប់រយគម្រោងនៅទូទាំងពិភពលោក។ក្រុមហ៊ុន Triple Gem Assets Co., Ltd. បានធ្វើការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Creed នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះហើយបានបង្កើតគម្រោងចំនួនបីក្នុងទីក្រុងភ្នំពេញដែលមានដូចជាគម្រោងខុនដូបូដាយជូ, គម្រោងបុរីមហាសែនសុខ និងគម្រោងអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏៕ស្វែងយល់ពីគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ តាមរយៈ Realestate.com.kh
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
June 6, 2022, 8:24 p.m.
នៅប្រទេសកម្ពុជាការចុះបញ្ជីដីធ្លីនៅមានភាពខ្វះចន្លោះច្រើនដោយអ្នកខ្លះបានកាន់កាប់ដោយស្របច្បាប់ខ្លះក៏មិនស្របច្បាប់​។ ភាពមិនច្បាស់លាស់បែបនេះអាចបង្កជាជម្លោះណាមួយនៅពេលមានការទិញលក់។ ដូច្នេះដើម្បីជៀសវាងការទិញដីមានបញ្ហាអ្នកទិញត្រូវមានការប្រុងប្រយ័ត្នដោយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចុះកិច្ចសន្យា។តើត្រូវពិនិត្យលើកម្មសិទ្ធិដីធ្លីយ៉ាងដូចម្តេច?ក្នុងលក្ខខណ្ឌច្បាប់គេត្រូវពិនិត្យមើលជាបឋមអំពីប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើគាត់ជាកម្មសិទ្ធិករ (មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ (មានត្រឹមប្លង់ទន់)។ក្នុងករណីអ្នកទិញដីពីភោគី ឬអ្នកកាន់កាប់ស្របច្បាប់ដែលមានត្រឹមតែប្លង់ទន់អ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយសារដីប្លង់ទន់អាចមានភាពស្មុកស្មាញច្រើនវាមានត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលទទួលស្គាល់ត្រឹមតែអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឬស្រុកប៉ុណ្ណោះ។ម្យ៉ាងទៀតបើទិញដីប្លង់ទន់ត្រូវពិនិត្យឲ្យច្បាស់អំពីប្រវត្តិលិខិតផ្ទេរសិទ្ធិកាន់កាប់នេះថាតើបានផ្ទេរប៉ុន្មានដំណាក់កាល ឬប៉ុន្មានម្ចាស់រួចមកហើយ  ហើយថាតើលិខិតនេះអាចនៅប្រើប្រាស់បានទៀតដែរឬទេ។ ខណៈប្លង់រឹងវិញមានភាពងាយស្រួលច្រើនដោយសារប្លង់រឹងមានទាំងទំហំដី និងឈ្មោះដែលមានការទទួលស្គាល់ពីការិយាល័យសុរិយោដី ហើយការទិញលក់អាចផ្ទៀងផ្ទាត់យ៉ាងងាយស្រួលនៅមន្ទីរ ឬការិយាល័យសុរិយោដី។តើត្រូវពិនិត្យលើចំណុចផ្សេងទៀតដែរឬទេ?ប្រាកដណាស់ការពិនិត្យទៅលើតែឯកសារកម្មសិទ្ធិតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេអ្នកទិញត្រូវពិនិត្យលើចំណុចមួយចំនួនទៀតដូចជា៖ ការជាប់បន្ទុកដីដែលរួមមានការដាក់ធានា ការបញ្ចាំ ឬជួលលើអចលនទ្រព្យនោះ ឬថាតើដីនោះមានការហាមឃាត់ណាមួយតាមផ្លូវតុលាការជាដើម។អ្នកទិញក៏ត្រូវចុះពិនិត្យដោយផ្ទាល់លើទីតាំងដី ព្រំប្រទល់ដី និងរបងដីច្បាស់លាស់ដើម្បីជៀសវាងជម្លោះទៅថ្ងៃក្រោយ។ ម្យ៉ាងវិញទៀតក៏ត្រូវពិនិត្យមើលថាតើដីនេះនឹងត្រូវកាត់ជា​ចំណែកផ្លូវដែរឬក៏អត់(តើរដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ?)។លទ្ធភាពក្នុងការចុះកិច្ចសន្យាទិញលក់នៅក្នុងការចុះកិច្ចសន្យាភាគីទាំងសងខាងត្រូវពិនិត្យថាតើភាគីម្ខាងទៀតរបស់ខ្លួនមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃដែរទេ។ ដោយពិនិត្យថាតើភាគីទាំងពីរជារូបវន្តបុគ្គល ឬនិតិបុគ្គល (ក្រុមហ៊ុន)។ ក្នុងន័យនេះលក្ខខណ្ឌនីមួយៗត្រូវមានការកំណត់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ចុះកិច្ចសន្យាទិញលក់។ មួយវិញទៀតជាពិសេសសម្រាប់អ្នកទិញពួកគាត់ត្រូវមានសញ្ជាតិខ្មែរដើម្បីមានសិទ្ធិទិញដី​នៅក្នុង ប្រទេសកម្ពុជាបាន។កិច្ចសន្យាទិញលក់ដីប្លង់រឹង និងដីប្លង់ទន់សម្រាប់ដីកម្មសិទ្ធិករ (ដីប្លង់រឹង) តាមច្បាប់កិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានសាក្សីផ្តិតមេដៃបញ្ជាក់ និងមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។  បន្ទាប់មកត្រូវធ្វើការផ្ទេរកម្មសិទ្ធិកាន់កាប់នៅមន្ទីរសូរិយោដីខេត្ត ហើយការផ្ទេរសិទ្ធិនេះតម្រូវឲ្យបង់ពន្ធ៤%នៃតម្លៃអចលនទ្រព្យសរុប។​ សូមបញ្ជាក់ថា​ករណីដីប្លង់រឹងនេះនៅមានជាប់បន្ទុកផ្សេងៗម្ចាស់ដីត្រូវតែដោះបន្ទុកទាំងអស់ជាមុនសិនទើបអាចបន្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិបាន។សម្រាប់ភោគី (ប្លង់ទន់) ការទិញលក់ត្រូវធ្វើនៅត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះដែលអាចនៅត្រឹមថ្នាក់ឃុំ/សង្កាត់ ឬស្រុកខណ្ឌតាមតំបន់ផ្សេងខុសៗគ្នាដោយធ្វើត្រឹមតែលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីមិនចាំបាច់ឆ្លងកាត់មន្ទីរសូរិយោដីខេត្តនោះទេ ដោយសារដីនេះមិនទាន់ចុះបញ្ជីក្នុងប្រព័ន្ធរដ្ឋបាលសូរិយោដី​នៅឡើយ៕  ស្វែងរកដីសម្រាប់លក់តាមរយៈ Realestate.com.kh!