+85561 777 090
Logo

Recent Articles

ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
June 7, 2022, 4:28 a.m.
បន្ទាប់ពីបានដំណើរការសាងសង់ជិតពីរឆ្នាំកន្លងទៅស្ពានអាកាសនៅស្តុបផ្សារដីហុយដែលស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ីបានបញ្ចប់ដំណើរការសាងសង់នៅត្រឹមត្រីមាសទី១ឆ្នាំ២០១៨ ហើយគម្រោងស្ពានដែលមានប្រវែង៩០៥ម៉ែត្រ និងទទឹង១៦.៥ ម៉ែត្រនេះនឹងបើកដំណើរការ​ជាបណ្តោះអាស​ន្ននៅថ្ងៃទី១២មេសានេះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន។ការប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។​គេរំពឹងថានៅពេលដែលស្ពាននេះបើកឲ្យដំណើរការនោះប្រាកដជាជួយបញ្ជៀសពីការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើងនៅក្នុងទីក្រុងពិសេសនៅក្នុងទីតាំងនៃមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយផ្លូវប្រសព្វលេខ១០១៩នៃស្តុបផ្សារដីហុយនេះតែម្តង។ ជាក់ស្តែងក្នុងពេលកន្លងមកទីតាំងនេះមានការកកស្ទះខ្លាំងពិសេសចំពេលចរាចរណ៍មមាញឹកខ្លាំងនៅពេលព្រឹក និងពេលល្ងាច។​រំលឹកផងដែរថាស្ពានអាកាសស្តុបផ្សារដីហុយនេះគឺជាគម្រោងទី៥នៅក្នុងរាជធានីភ្នំពេញ។ ដែលក្នុងនោះស្ពាន​អាកាសក្បាលថ្នល់គឺជា​ស្ពាន​អាកាស​ទី​១ដែល​មាន​បណ្ដោយ៣០៨​ម៉ែត្រ និងទទឹង​១៤,២ម៉ែត្រ កំពស់​៥,២០​ម៉ែត្របានបើកដំណើរការឆ្នាំ២០១០។ ស្ពាន​អាកាស​ទី​២គឺ​ស្ពានអាកាស​៧មករា​មាន​បណ្តោយ​ប្រ​វែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ និងកម្ពស់​៥,២០​ម៉ែត្របាន​បើកដំណើរការចុងឆ្នាំ​២០១២។ ស្ពានអាកាសទី​៣គឺ​ស្ពាន​អាកាសស្ទឹងមានជ័យ​ដែលមានស្ពានមេ១ស្ពានតូច៣ និងផ្លូវក្រោមដី១បានបើកដំណើរការនៅ​ក្នុង​ឆ្នាំ​២០១៤។ និងស្ពានអាកាសតិចណូគឺជាស្ពាន​អាកាស​ទី៤មាន​ប្រវែង៣៨២​ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់​៥,២​ម៉ែត្រស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
June 6, 2022, 8:21 p.m.
កំណើននៃការវិនិយោគវិស័យពាណិជ្ជកម្មបែបលក់រាយ និងផ្សារទំនើបកាន់តែមានភាពពេញនិយមខ្លាំងឡើងនៅក្នុងទីក្រុងភ្នំពេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគម្រោងផ្សារទំនើបថ្មីៗ មានយីហោល្បីៗពីអន្តរជាតិ ប្រកាសបើកដំណើរការជាបន្តបន្ទាប់នៅទីផ្សារប្រទេសកម្ពុជា។បច្ចុបប្បន្ននេះ ផ្សារទំនើបថ្មីមួយឈ្មោះថា WB Arena ជាគម្រោងថ្មីមួយទៀតរបស់ក្រុមហ៊ុន WorldBridge Group ​ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ល្បីល្បាញបំផុតមួយនៅក្នុង ប្រទេសកម្ពុជាគ្រោងនឹងសាងសង់នៅក្នុងសង្កាត់ចាក់អង្រែក្រោម តាមបណ្តោយមាត់ទន្លេបាសាក់ ដែលទីតាំងនេះស្ថិតនៅជិតផ្លូវជាតិលេខ២ និងផ្លូវ ៦០ ម៉ែត្រ។គម្រោងផ្សារទំនើប WB Arena នេះនឹងសាងសង់ឡើងតាមរចនាបទរួមបញ្ចូលគ្នាបែបខ្មែរ ​និងអន្តរជាតិដោយមានការសហការគ្នារវាងអ្នកជំនាញឯកទេសក្នុងស្រុក និងបរទេស។ លោក Tan Teck Kee និងក្រុមហ៊ុន WorldBridge Group បានដឹកនាំលើដំណើរការអភិវឌ្ឍន៍នេះតាំងដំណាក់កាលនៃការបង្កើតគំនិតដំបូងបង្អស់មក។ផ្សារទំនើប WB Arena  នេះមានគោលដៅទាក់ទាញយកទាំង អតិថិនជនក្នុងស្រុក និងភ្ញៀវទេសចរ ហើយផ្សារទំនើបនេះមានការផ្តល់ជូនសេវាកម្ម និងទំនិញជាច្រើនប្រភេទដែលរួមានដូចជា៖ ហាងទំនិញ កន្លែងកំសាន្ត កន្លែងសម្រាកលំហែកាយ និងហាងអាហារ & ភេសជ្ជៈនៅក្នុងតាមអគារនីមួយៗ។បច្ចុប្បន្នគេអាចធ្វើដំណើរដោយងាយស្រួលតាមទន្លេបាសាក់ទៅដល់ទីតាំងនៃគម្រោងផ្សារ WB Arena នេះតាមរយៈការជិះទូក។  តាក់ស៊ីទឹកទូកលក្ខណៈឯកជន និងទូកទេចរណ៍អាចដឹកអ្នកទេសចរទៅនិងមកផ្សារទំនើប WB Arena បានយ៉ាងឆាប់រហ័ស។ លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការរគម្រោងផ្សារ WB Arena បាននិយាយថា "ភ្ញៀវទេសចរដែលមានមកដល់នឹងទទួលបានភាពរីករាយជាមួយទេសភាពមាត់ទន្លេអម ជាមួយទេសភាពដ៏ស្រស់ស្អាតនៃដើមត្នោតដែលបានដាំជាជួរនៅលើផ្លូវដើរតាមមាត់ទន្លេ​។ ផ្លូវដើរមមាត់ទន្លេនេះមានបណ្តោយ ១០០ម៉ែត្រ និងទទឹងជាង ២៥ ម៉ែត្រ។"លោក Simon បានបន្ថែមថា បរិយាកាសមាត់ទន្លេដ៏ស្រស់ត្រកាលនេះផ្តល់ជូននូវខ្យល់ត្រជាក់ ស្រស់ស្រាយពីដងទន្លេ។ ផ្សារទំនើប WB Arena ផ្តល់ជូនភ្ញៀវនូវជម្រើសនៃការញ៉ាំអាហារនៅតាមដងទន្លេ ឬគ្រាន់តែសម្រាកលំហែកាយ ដោយរីករាយជាមួយនឹងបរិយាកាសស្រស់ស្រាយបែបធម្មជាតិដែលមានដើមឈើ សួនច្បារ និងឆាកតន្រ្តីដែលមានការសម្តែងផ្សេងៗ។នៅចំកណ្តាលនៃផ្សារ WB Arena មានឆាកសម្តែង ដែលមាន៤០០កៅអីនឹងមានផ្តល់ជូននូវការសម្តែងរៀងរាល់យប់ដោយមានការបង្ហាញវប្បធម៌-អរិយធម៌ ការសម្តែងសៀករហ័សកម្ម  ការប្រគុំតន្រ្តី ការសម្តែងពិសេសលក្ខណៈអន្ដរជាតិ និងកម្មវិធីប្រកួត ប្រដាល់ក្បាច់ គុណខ្មែរដ៏មានប្រជាប្រិយភាពជាដើម។កាន់តែសំខាន់ទៀតនោះ គឺជាផ្សារលក់ទំនិញ ដែលមានស្តង់លក់ចំនួន ៩០ តូប  ដែលផ្តល់ជូន នូវជម្រើសនៃមុខទំនិញជាច្រើនប្រភេទ រាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអលង្ការ និងផលិតផលធ្វើដោយដៃ ផលិផលកែសម្ផស្សជាដើម។ លោក Griffiths បានបញ្ជាក់ថាភ្ញៀវទេសចរអាចរីករាយជាមួយការទិញទំនិញដែលដាក់លក់នៅតាមតូបនីមួយៗនៅតាមច្រករបៀង និងតាមផ្លូវដើរនៅក្នុងផ្សារ" ។នៅលើផ្លូវដើរ ១០០ ម៉ែត្រ តាមមាត់ទន្លេគឺមានតូប៧កន្លែងរួមមាន៖ ហាងលក់អាហារលឿន  (fast food) ហាងកាហ្វេ ហាងការ៉េម និងហាងនំដែលអ្នកទេសចរអាចញ៉ាំ និងផឹកភេសជ្ជៈផ្សេងៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយភាពរីករាយ។ ចំណែកការញាំុអាហារតាមមាត់ទន្លេ គេអាចជ្រើសរើសបានជាមួយជម្រើសនៃអាហារជាច្រើនប្រភេទរួមមាន៖ អាហារបែបចិន ខ្មែរ អ៊ឺរ៉ុប ជប៉ុន វៀតណាម និងថៃ ដែលអាចញាំុជាមួយបរិយាកាសមាត់ទន្លេ ឬនៅក្នុងហាងក៏បាន។លោក Griffiths លើកឡើងថា «ផ្សារ WB Arena ប្រមូលផ្តុំនូវហាងល្បីៗពេញនិយមបំផុត ព្រមទាំងភោជនីយដ្ឋាន និងហាងកាហ្វេដែលពេញនិយមបំផុតនៅក្នុងស្រុក»។ ផ្សារ WB Arena ក៏មានកន្លែងហាត់ប្រាណ សម្រាប់ភ្ញៀវ បន្ទាប់ពីរវល់នឹងការងារពេញមួយថ្ងៃ។លក្ខណៈពិសេសមួយទៀតរបស់ ផ្សារ WB Arena គឺការយកចិត្តទុកដាក់ទៅលើការកំសាន្ដរបស់កុមារដែលគម្រោងនេះបានធ្វើជាកន្លែងលេងសម្រាប់ក្មេងជាមួយនឹងល្បែងកំសាន្តថ្មីៗសម្រាប់កុមារ។ផ្សារទំនើប WB Arena បានចាប់ផ្តើមជួលចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ហើយទទួលបានអ្នកជួល១២នាក់ អ្នកកក់ ៣៨% នៅក្នុងខែដំបូង។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
June 7, 2022, 6:53 a.m.
ធនាគារ BRED ដែលជាធនាគាររបស់អ៊ឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានចេញរបាយការណ៍នៃប្រតិបត្តិការការងារដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំនៅប្រទេសកម្ពុជា។ធនាគារ BRED គឺជាបុត្រសម្ព័ន្ធនៃធនាគារ BRED Banque Populaire ដែលជាសមាជិកនៃធនាគារ BPCE Group។ ធនាគារ BCPE Group គឺជាធនាគារធំបំផុតលំដាប់លេខ ២ នៅប្រទេសបារាំង ដែលបម្រើសេវាកម្មដល់អតិថិជនជាង៣១,២លាននាក់ មានបុគ្គលិកជាង១០០,០០០នាក់នៅទូទាំងពិភពលោក និងមានភាគហ៊ុននិកបណ្តាក់ទុនចំនួន៩លាននាក់។ ធនាគារ BPCE ទទួលបានចំណាត់ថា្នក់លំដាប់A/A+។ធនាគារ BRED Banque Populaire គឺជាធនាគាររួមមួយដែលមានភាគហ៊ុនរួមគ្នាក្នុងទឹកប្រាក់ចំនួន៣,២ពាន់លានផោន​ (៣,៩​ពាន់លានដុល្លារអាមេរិក) និងមានភាគហ៊ុននិកចំនួន១៥០,០០០នាក់នៅក្នុងចុងឆ្នាំ២០១៥។ BRED Banque Populaire មានបុគ្គលិកចំនួន៥,០០០នាក់ដែលក្នុងនោះ២០ភាគរយធ្វើការនៅក្រៅប្រទេស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកដោយមានធនាគារបុត្រសម្ព័ន្ធដែលមានទីតាំងនៅតំបន់អាហ្វ្រិក (ប្រទេស Djibouti) តំបន់ប៉ាស៊ីហ្វិក (ប្រទេស New Caledonia និងប្រទេសFiji) និងអាស៊ីអាគ្នេយ៍។បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសឡាវក្នុងឆ្នាំ២០១០ ធនាគារ BCPE Group បានសម្រេចបើកធនាគារបុត្រសម្ព័ន្ធនៅកម្ពុជាក្នុងឆ្នាំ២០១៧​។ ធនាគារនៅប្រទេសឡាវមានឈ្មោះថា BFL (Banque Franco-Lao) ដែលបច្ចុប្បន្នមាន២២សាខា និងបម្រើសេវាកម្មដល់អតិថិជន​ប្រមាណ៣០,០០០នាក់។BRED បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅកម្ពុជា។ បច្ចុប្បន្ននេះធនាគារBREDមានសាខាមួយនៅលើមហាវិថីនរោត្តមនៅរាជធានីភ្នំពេញហើយជាជំហានបន្ទាប់មានគម្រោងនឹងពង្រីកសាខាថ្មីបន្ថែមទៀតនៅកម្ពុជានាពេលអនាគត។បន្ទាប់ពីដំណើរការរយៈពេលមួយឆ្នាំនៅក្នុងទីផ្សារកម្ពុជា ធនាគារ BRED បានបង្ហាញពីមោទនភាពរបស់ខ្លួ​នក្នុងការផ្តល់ជូន និងការពង្រីកសេវាកម្មរបស់ខ្លួននៅពេលអតិថិជនកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។សម្រាប់ឥណទានគេហដ្ឋានធនាគារ BRED ផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ៦,៦ភាគរយដោយមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស (ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល) ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់ ២០ឆ្នាំ អាចខ្ចីជា លក្ខណៈបុគ្គល ឬខ្ចីជាក្រុម ហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។ BRED បានកំពុងផ្តល់ជូនកញ្ចប់ពិសេសសម្រាប់កម្ចីទិញផ្ទះ ហើយការផ្តល់ជូននេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។សេវាកម្មកម្ចីជាបុគ្គលរបស់ធនាគារ BRED ផ្តល់ជូនលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន រួមមាន៖ កម្ចីអាចផ្តល់ជូនរហូតដល់ ១៥,០០០ដុល្លារ​ ក្នុងរយៈពេលពី ៦ ខែទៅ ៣ ឆ្នាំ មិនត្រូវការទ្រព្យ បញ្ចាំ ផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស អាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុម ចំណែកអត្រាការប្រាក់អាចចរចាបាន អាស្រ័យទៅលើទំហំប្រាក់កម្ចី រយៈពេល និងការបង់រំលស់។សម្រាប់ឥណទានរថយន្តវិញ BRED ផ្តល់ជូនភាពទាក់ទាញសម្រាប់អតិថិជនដោយផ្តល់ជូននូវល័ក្ខខ័ណ្ឌងាយៗមួួយចំនួនដូចជា៖ រយៈពេលទូទាត់សងរហូតដល់៦ឆ្នាំ ទំហំកម្ចីរហូតដល់៨០ ភាគរយនៃរថយន្តមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេសហើយអត្រាការប្រាក់អាចចរចាបានអាស្រ័យទៅលើទំហំប្រាក់កម្ចីរយៈពេល និងការបង់រំលស់។ធនាគារ BRED  Bank បម្រើសេវាកម្មដល់ប្រជាជនក្នុងស្រុក និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ក្នងចំណោមជនបរទេសដែលមានវត្តមាននៅកម្ពុជាក្នុងនោះមានជនជាតិអ៊ឺរ៉ុបជាច្រើនដូចជាមកពី បារាំង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។ ជនជាតិបារាំងនៅកម្ពុជាអាចមានលើសពី ៥,០០០ នាក់។​ក្នុងនាមជាធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា ធនាគារ BRED បានកំណត់អាទិភាពមួយរបស់ខ្លួនគឺសម្រួលដល់ការប្រតិបត្តិការអន្តរជាតិសម្រាប់អតិថិជន។ គេបានកត់សម្គាល់ឃើញថាអត្រាផ្ទេរប្រាក់ អន្ដរជាតិរបស់ធនាគារ BRED Bank មានការប្រកួតប្រជែងជាខ្លាំងជាពិសេសសម្រាប់អតិថិជនដែលមានគណនីនៅប្រទេសបារាំង ហើយដែលជ្រើសរើសបើកកញ្ចប់ ជាសកលមួយជាមួយធនាគារ BRED។ធនាគារលើកឡើងថាក្នុងរយៈពេល១២ខែកន្លងមកនេះ​ពួកគេទទួលបានបទពិសោធន៍ល្អៗជាច្រើន ដោយសារពួកគេបានបន្តជួបជាមួយអតិថិជនថ្មីៗដែលជឿជាក់លើកេរ្តិ៍ឈ្មោះ និងសេវាកម្មរបស់ ធនាគារ BRED។គេបានកត់សម្គាល់ឃើញថាជាមួយនឹងសេវាកម្មប្រកបដោយភាពត្រឹមត្រូវ និងគួរឱ្យជឿជាក់ព្រមទាំងដំណើរការអនុម័តកម្ចីឆាប់រហ័សធនាគារ BRED គឺជាជម្រើសដំបូងគេបង្អស់សម្រាប់ដំណោះស្រាយ ហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចីជាបុគ្គល កម្ចីទិញរថយន្ត ឬកម្ចីទិញលំនៅដ្ឋាន។“គោលបំណងរបស់យើងគឺ ដើម្បីកាត់បន្ថយគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូសន្ទនា ដែលអាចទុកចិត្តបានក្នុងការបង្ហាញពីគម្រោងគោលបំណងរបស់ពួកគេ។​ អ្វីដែលសំខាន់សម្រាប់យើងរបៀបធ្វើការមួយដែលយើងអាចផ្តល់សេវាកម្មដល់អតិថិជន និងជួយអតិថិជនឱ្យរីកចម្រើន។ “ចាប់ផ្តើមជាមួយ BRED​ រីកចម្រើនជាមួយ BRED"​​។ នេះបើតាមការលើកឡើងរបស់លោក Guillaume Perdon ដែលជាអគ្គនាយកធនាគារ BRED។ទទួលបានព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ឬកម្ចីផ្ទាល់ខ្លួនអាចទាក់ទងមកកាន់យើងឥឡូវនេះ!អានអត្ថបទបន្ថែមអំពីដំបូន្មានសម្រាប់អ្នកស្នើប្រាក់កម្ចីពីធនាគារលើកដំបូងសូមចូលទៅកាន់ Realestate.com.kh
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលមានកម្មវិធីប្រគល់ពានរង្វាន់ជូនដល់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។  ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។អ្នកដែលមានសិទ្ធិចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះបានគឺជាក្រុមហ៊ុន និង ភ្នាក់ងារអចលនវត្ថុស្របច្បាប់ជាសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា។លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។លោកអ្នកអាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជានេះបានចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(តែមានករណីលើកលែង)។លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.com ប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.khតាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
June 6, 2022, 5:03 p.m.
ជាមោទនភាពមួយសំរាប់ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី 16 ខែ មីនា ឆ្នាំ 2018 ក្នុងឱកាសរាត្រីសមោសររៀបចំដោយកម្មវិធី Cambodia Property Award  មណ្ឌលកំសាន្តទំនើបដំបូងគេនៅខេត្តសៀមរាបដែលមានឈ្មោះថា ដឹហើរីថេកវ៉ក (The Heritage Walk) មានកិត្តិយសទទួលបាននូវពានរង្វាន់គម្រោងផ្សារទំនើបឬមណ្ឌលកំសាន្តដែលមានការរចនាស្ថាបត្យកម្មល្អបំផុត សម្រាប់ឆ្នាំ2018 ក្នុងចំណោមគម្រោងអចលនទ្រព្យផ្សារទំនើបនិងមណ្ឌលកំសាន្តនៅកម្ពុជាពីកម្មវិធី Cambodia Property Award លើកទី៣ដែលរៀបចំឡើងដោយស្ថាប័នវាយតំលៃអចលនទ្រព្យអន្តរជាតិ Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ។​កម្មវិធី Cambodia Property Award លើកទី៣បានប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាព្រះរាជាណាចក្រកម្ពុជា​ហើយកម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធី Asia Property Award ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2005។ កម្មវិធី Cambodia Property Award ជាកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យអចលនទ្រព្យដ៏ធំជាងគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានការចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗ ក្នុងមកពីទីក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងខេត្តសៀមរាប។។ក្នុងឆ្នាំ២០១៨នេះ មានគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន 19 ដែលត្រូវបានសំរាំង និងជ្រើសរើសអោយប្រកួតសំរាប់វគ្គផ្ដាច់ព្រាត់ដើម្បីទទួលពានរង្វាន់ចំនួន25ដែលស្ថិតនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗគ្នា។ គួរអោយកត់សម្គាល់​ The Heritage Walk គឺជាគម្រោងតែមួយគត់ក្នុងខេត្តសៀមរាប​ដែលត្រូវបានជ្រើសរើសដើម្បីប្រកួតក្នុងវគ្គផ្ដាច់ព្រាត់។ ជាលទ្ធផលគម្រោង The Heritage Walk ទទួលជ័យលាភីជាគម្រោងផ្សារទំនើបដែលមានការរចនាស្ថាបត្យកម្មល្អជាងគេបំផុតប្រចាំឆ្នាំ២០១៨។​ នាឱកាសទទួលជ័យលាភី លោក ឈាង សុភក្តិ អ្នកគ្រប់គ្រងទូទៅនៃគម្រោង The Heritage Walk បានថ្លែងដោយ​ក្តីរំភើបថា​ “ខ្ញុំំមោទនភាពយ៉ាងខ្លាំងដែលមានវត្តមាននៅទីនេះតំណាងអោយក្រុមហ៊ុនអភិវឌ្ឍគម្រោង The Heritage Walk ទំាងមូលទទួលពានរង្វាន់សំរាប់សមិទ្ធិផលដែលពួកយើងជាក្រុមហ៊ុនអភិវឌ្ឍក្នុងស្រុកបានរួមសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកចំនាយពេលវេលាការខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តសម្រិតសម្រាំងដើម្បីស្ថាបនាមណ្ឌលកំសាន្តដែលស្អាតគួរជាទីចាប់អារម្មណ៍ជាងគេនៅខេត្តសៀមរាប”។ក្នុងបទសម្ភាសន៍ខ្លី ជាមួយក្រុមការងារ Property Guru លោក សុភក្តិបានបន្ថែមថាសៀមរាបគឺជាទីក្រុងបេតិកភណ្ឌ ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនលាននាក់មកទស្សនាជារៀងរាល់ឆ្នាំប៉ុន្តែយើងបានសង្កេតឃើញថាខេត្តសៀមរាបនៅពុំទាន់មានច្រើននូវទីកន្លែងកំសាន្ត​លំហែកាយ និងទទួលទានអាហរដែលមានលក្ខណៈស្ដង់ដា និង ផាសុខភាពនៅឡើយ ដូចនេះទើបពួកយើងបានសិក្សា​ និងចាប់ផ្ដើមផ្តួចផ្តើមឡើងនូវគម្រោង The Heritage Walk នេះឡើងដើម្បីបំពេញនូវតម្រូវការដែលមានការកើនឡើងជាលំដាប់។ ដោយស្ថិតនៅលើទីតាំងដ៏មាន​កិត្យានុភាពរួមផ្សំជាមួយនឹងស្ថាបត្យកម្មដ៏ប្រណិតដែលជាការច្របាច់បញ្ចូលគ្នារវាងរចនាបថបែបខ្មែរសម័យទំនើប និង រចនាបថបែបខ្មែរសម័យបារាំង គម្រោង The Heritage Walk នឹងក្លាយជាសំណង់ដ៏លេចធ្លោមួយ ដែលនឹងជួយកែប្រែសោភណ្ឌភាព និងលើកមុខមាត់សំរាប់ខេត្តសៀមរាបមួយកំរិតទៀត។ គួរបញ្ជាក់ផងដែរថា​គម្រោង The Heritage Walk​ ត្រូវបានផ្តួចផ្តើម និងវិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development Co., Ltd រចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន Five Arc សាងសង់ដោយ SOMA Construction និង គ្រប់គ្រងដោយក្រុមហ៊ុន​ Emerald+ Property Management Service ។យោងតាមប្រសាសន៍របស់លោក ឈាង សុភក្តិ គម្រោង The Heritage Walk គ្រោងនឹងបើកដំនើរការសាកល្បងនៅចុងត្រីមាសទី 2​ នៃឆ្នាំ 2018 ជាមួយនឹងវត្តមានហាងធំៗដូចជា រោងកុន Legend Cinema, Starbucks Coffee, BROWN Coffee & Bakery, Amazon Cafe, The Pizza Company, Bar B Q Plaza, Swensen, Dairy Queen, KOI, Domino Pizza, Tous Les Jour, Lotteria, The Asian Kitchen, The Hashi, Kids Park, ភូមិឆ្ងាញ់, ហាងលក់សៀវភៅ Monument Book, Brand Collection, Miniso, WK Remax, T-Shop, ហាងលក់ផលិតផលរក្សាសម្ភស្ស Yves Rocher, និង គ្លីនិក Dr. Skin ។ល។ មិនតែប៉ុណ្ណោះមណ្ឌលកំសាន្តក៏នឹងមានវត្តមានរបស់ ស្កាយបារ ផ្សារទំនើប ហាងលក់សំភារៈក្មេងលេង និង ទីធ្លាលើអាកាសដ៏ធំសំរាប់ការធ្វើកម្មវិធីផ្សេងៗផងដែរ។ សំណង់ដ៏ធំនិងទំនើបមួយនេះមិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទីដោយហាងអាហារល្បីៗមិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេប៉ុន្តែវាក៏ជាគោលដៅលំហែកំសាន្តដ៏ថ្មី និង​ប្លែកអារម្មណ៍មួយសម្រាប់ប្រជាជនរស់នៅខេត្តសៀមរាបក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋានមានបម្រើម្ហូបច្រើនប្រភេទដូចជាម្ហូបខ្មែរ ថៃ ចិន ជប៉ុន កូរ៉េ និង​អឺរ៉ុប ។​ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
J-Tower 3 - News Banner KH
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
June 6, 2022, 5:03 p.m.
និន្នាការនៃការប្រើប្រាស់ការិយាល័យធ្វើការរួមគ្នាជាបរិបទថ្មីមួយនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសេវាកម្មនេះបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លី ឬវែងណាមួយតាមតម្រូវការដែលមានភាពបត់បែនមួយបាន។ ការិយាល័យធ្វើការរួមគ្នានេះកាន់តែមានការពេញនិយមខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗសហគ្រិនអ្នកចាប់ផ្ដើម​ អាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។លោក Duong Do ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងការិយាល័យធ្វើការរួមគ្នាមួយនៃក្រុមហ៊ុន Toong របស់វៀតណាមបានលើកឡើងថាក្រុមហ៊ុនរបស់លោកនឹងមានវត្តមាននៅក្នុងទីផ្សារទីក្រុងភ្នំពេញប្រទេសកម្ពុជានៅក្នុងពេលខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោកជាមួយគេហទំព័រ DEALSTREETASIA។ការិយាល័យធ្វើការរួមគ្នារបស់ក្រុមហ៊ុន Toong  មានវត្តមាននៅប្រទេសវៀតណាម និងប្រទេសឡាវ ហើយបច្ចុប្បន្នក្រុមហ៊ុនគ្រោងចូលមកកាន់ប្រទេសកម្ពុជា។​ ហើយការពង្រីកសាខាបន្ថែមនេះក្រុមហ៊ុនបានលើកឡើងថាដោយសារខ្លួនមានអតិថិជនជាច្រើននៅក្នុងប្រទេសទាំងបីនេះ។លោក Duong បានបញ្ជាក់ថា  "នៅចុងឆ្នាំនេះក្រុមហ៊ុន Toong នឹងបង្កើនទំហំការិយាល័យធ្វើការរួមគ្នាពី ៦,០០០ ម៉ែត្រការ៉េ ទៅ ១៣,០០០ ម៉ែត្រការ៉េ គិតទាំងនៅក្នុងទីផ្សារឡាវ និងកម្ពុជា។ លោក Duong និយាយថាសាខាថ្មីនៃការិយាល័យធ្វើការរួមគ្នានៅកម្ពុជាគឺគ្របដណ្តប់លើផ្ទៃដី៧០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញជាមួយនឹងរចនាបទរបស់ខ្មែរ។នៅប្រទេសវៀតណាមក្រុមហ៊ុន Toong មានការិយាល័យធ្វើការរួមគ្នាចំនួនប្រាំពីរកន្លែងនៅក្នុងទីក្រុងហាណូយ និងហូជីមិញហើយគេរំពឹងថានឹងបន្ថែមទំហំ ៣,០០០ ម៉ែត្រការ៉េបន្ថែមទៀតនៅក្នុងទីក្រុងនីមួយៗនៅឆ្នាំនេះ។ក្រុមហ៊ុន Toong បានបើកដំណើរការដំបូងរបស់ខ្លួននៅទីក្រុងហាណូយនៅខែសីហាឆ្នាំ២០១៥ ក្នុងទឹកប្រាក់វិនិយោគចំនួន ៣០០,០០០ ដុល្លារ ដែលទទួលបានទុនវិនិយោគិនពីវិនយោគិនពីររូបនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យព័ត៌មានវិទ្យា (ICT)។បច្ចុប្បន្នការិយាល័យធ្វើការរួមគ្នានេះឃើញមានច្រើនកន្លែងទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ រីឯខេត្តសៀមរាបវិញមានដូចជា៖ The 1961 Co-working & Art Space និង Angkor Hub.ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub ធ្លាប់បានឲ្យដឹងនិយាយថា “សម្រាប់សមាជិកពេញ ម៉ោងមានតម្លៃ៦០ដុល្លារ/ខែ ហើយសមាជិកមិនពេញម៉ោង(ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ/ខែ។ បើជាសមាជិកពួកគេអាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ ខ្លួនជាមួយនឹងកូនសោរផ្ទាល់ខ្លួនមួយក្នុងតម្លៃ១៥០ដុល្លារ/ខែ។រីឯលោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិក។ ប្រសិនបើសមាជិកជួល ក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ ជួលរយៈពេល៣​​ថ្ងៃគឺ១០​ដុល្លារ ជួលមួយសប្តាហ៍គឺ២០​ដុល្លារហើយសម្រាប់រយៈការជួលមួយខែគឺ១០០​ដុល្លារ។ប៉ុន្តែលោក Loven បានលើកឡើងដែរថាតម្លៃជួលក៏អាស្រ័យទៅតាមរដូវកាលផងដែរពោលគឺ ការិយាល័យនឹងជួលក្នុងតម្លៃទាបពេលមានសមាជិកតិចតែសម្រាប់រដូវ ដែលមានសមាជិកច្រើនវិញ តម្លៃក៏កើនឡើងខ្ពស់ដែរ។ ​បើទោះបីយ៉ាងណាតម្លៃនៃការជួលការិយាល័យរួម នេះនៅតែទាបជាងការជួលការិយាល័យផ្តាច់មុខ ឬក៏នៅហាងកាហ្វេ ដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។ការិយាល័យធ្វើការរួមគ្នាមិនត្រឹមតែជាកន្លែងសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបរិស្ថាននៃកន្លែងធ្វើការបែបថ្មីមួយសម្រាប់សហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗ ជាច្រើនទៀត។ ធ្វើការជាមួយការិយាល័យធ្វើការួមគ្នាក៏ជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នាផងដែរ។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែ កើតមានច្រើន យើងរំពឹងថាវិស័យការិយាល័យ រួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែម។ស្វែងរកការិយាល័យជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
June 6, 2022, 5:03 p.m.
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីនៅក្នុងឧបទ្វីបឥណ្ឌូ-ចិន។​ ជាមួយនឹងប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ និងអរិយធម៌-វប្បធម៌មួយដែលទទួលយកឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះកម្ពុជាមានការអភិវឌ្ឍន៏សេដ្ឋកិច្ចរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍ទាំងនេះត្រូវបានគេមើលឃើញថាបាន ផ្តោតសំខាន់ទៅលើទីក្រុងសំខាន់ៗដូចជាទីក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប។អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន​ World-Bridge Group បានបង្ហាញបានពីសុទិដិនិយមចំពោះ​សេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន​​​ និងទៅអនាគត។ អ្នកឧកញ៉ា ឬទ្ធី  និយាយថាសេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនឆ្ពោះទៅមុខដូច​ក្នុងឆ្នាំ២០១៧ដែរ។ ជាទូទៅក្នុងឆ្នាំ២០១៨សេដ្ឋកិច្ចកម្ពុជានឹងមិនមានបញ្ហាអ្វីនោះទេបើទោះបីជាមានការបោះឆ្នោតក្នុងឆ្នាំនេះក៏ដោយ។អ្នកឧកញ៉ា​ ឬទ្ធី បានបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០០ មកដល់ឆ្នាំ២០១៨នេះ វាគឺជាទំព័រថ្មីមួយនៃការអភិវឌ្ឍន៍ដែលសំដៅដល់វិស័យថ្មីមួយផ្សេងទៀតវិស័យអចលទ្រព្យ។  បើយើងក្រឡេកមើលលើសេដ្ឋកិច្ចកម្ពុជាគឺមានវិស័យធំៗចំនួន៤ដែលបានរីកចម្រើនកន្លងមកមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហ៍ក​ម្មធនស្រាល វិស័យទេសចរណ៍ និងវិស័យអចលទ្រព្យ។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះវិស័យអចលនទ្រព្យបានក្លាយជាវិស័យចម្បងជាងគេក្នុងចំណោមវិស័យទាំងបួន។កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថាសេដ្ឋកិច្ច កម្ពុជាបានកើនឡើងជាមធ្យម៧%នៅក្នុងឆ្នាំ២០១៦ និង២០១៧។​ កំណើននេះត្រូវបានគេរំពឹងថានឹងកើនត្រឹម៦,៩%នៅឆ្នាំ២០១៨។អ្នកឧកញ៉ា​ ឬទ្ធី បានលើកឡើងថាអ្នកសម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយកំណើនទិន្នផលក្នុងស្រុកសរុប (GDP) ៧%​ ថេរក្នុងមួយឆ្នាំដោយសារតែកំណើននេះហើយទើបវាបានជម្រុញឲ្យមានអ្នកមានចំណូលមធ្យមច្រើននៅក្នុងទីក្រុងដែលភាគច្រើននៃពួកគេជាយុវជនជំនាន់ក្រោយ។ ប្តីប្រពន្ធក្មេងៗពួកគេចង់ទិញអចលនទ្រព្យ ប៉ុន្តែប្រសិនបើពួកគេចង់ទិញផ្ទះបុរីពួកគេមិនមានលទ្ធភាពទិញនោះទេដោយសារបុរីនៅក្នុងទីក្រុងមានតម្លៃថ្លៃរួចទៅហើយ ដូច្នេះពួកគេត្រូវផ្លាស់ប្តូរនិន្នាការនៃរបៀបរស់នៅពីផ្ទះបុរីទៅជិវិតរស់នៅបែបទំនើបដូចជា៖ ខុនដូ និងអាផាតមេនជាដើម។នៅពេលបច្ចុប្បន្នទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានភាពរីកចម្រើនឆាប់រហ័សបំផុត និងជាទីក្រុងមានប្រជាជនច្រើនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារកម្មករបានផ្លាស់ប្តូរមកពីតាមបណ្តាខេត្តចូលមកកាន់ទីក្រុងសម្រាប់ឱកាសសេដ្ឋកិច្ចថ្មីៗ។អ្នកឧកញ៉ា​ ឬទ្ធីបាននិយាយថាបច្ចុប្បន្នទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ច្រើន និងការវិនិយោគច្រើន​ ជាពិសេសពីវិនិយោគិនចិន ជប៉ុន និងបណ្តាប្រទេសនានាទៀត។បច្ចុប្បន្នក្រុមហ៊ុន World-Bridge​ Land របស់កម្ពុជា​បានសហការជាមួយក្រុមហ៊ុន Oxley Holdings ​របស់សិង្ហបុរី ដើម្បីអភិវឌ្ឍន៍គម្រោង The Bridge ដែលនេះមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញគ្របដណ្តប់លើផ្ទៃដី ១ហិចតា ស្ថិតនៅជិតទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។អ្នកឧកញ៉ា​ ឬទ្ធី និយាយថា “ខ្ញុំមានមោទនភាពក្នុងការនិយាយថា​​ដោយសារតែគម្រោង  The Bridge ដែលជាគម្រោងថ្មីទីមួយរបស់យើង ដែលបានសាងសង់កាលពីបីឆ្នាំមុនខ្ញុំហ៊ាននិយាយថាអគារដ៏ថ្មីស្រឡាងនេះអាចនឹងជម្រុញដល់ទីផ្សារអចលនទ្រព្យក​ម្ពុជាឲ្យកាន់តែរីកចម្រើនឡើង។”អ្នកឧញ៉ា ឬទ្ធី “យើងចង់នាំយកជិវិតរស់នៅបែបទាន់សម័យសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញត្រូវតែក្លាយទៅជាលំនៅដ្ឋានដ៏ខ្ពស់ស្កឹមស្កៃ។”  គម្រោង The Bridge មានចំនួនពីរអគារ ដែលភ្ជាប់គ្នា​ដោយស្ពាននៅផ្នែកខាងលើ។ The Bridge  មានកម្ពស់៤៥ជាន់ គម្រោង The Bridge នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត និងជាអគាអាផាតមេនកម្ពស់ខ្ពស់នៅក្នុងប្រទេស។ក្រៅពីគម្រោង The Bridge ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍មួួយទៀតឈ្មោះថា The Peak ដែលមានសណ្ឋាគារដ៏ល្បីល្បាញ Shangri La ជាសណ្ឋាគារលំដាប់ផ្កាយប្រាំលំដាប់ពិភពលោករួមជាមួយនឹងខុនដូ ការិយាល័យ និងផ្សារទំនើប។គម្រោង The Peak មានខុនដូទំនើបៗចំនួន ១,០១៤យូនីត  ត្រូវបានចាត់ទុកថាជាគម្រោង អចលនទ្រព្យដ៏ធំសម្បើមមួយ និងថ្លៃបំផុតមួយដែលកំពុងដំណើរការនៅក្នុងខណ្ឌចំការមន ទីក្រុងភ្នំពេញ។អ្នកឧកញ៉ា​ ឬទ្ធី បាននិយាយថា “យើងគ្រាន់តែចង់ឲ្យអតិថិនជនដ៏ពិតប្រាកដរបស់យើងឲ្យនៅតែចាប់អារម្មណ៍ពីគម្រោងមួយទៅគម្រោងមួយផ្សេងទៀត។ ដូច្នេះខ្ញុំហ៊ាននិយាយថា គម្រោងទាំងពីរនេះជាគម្រោងដែលទទួលបានជោគជ័យបំផុតនៅក្នុងទីក្រុងភ្នំពេញ។”តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ”  នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ទទួលបានពានរង្វាន់៣ និងពានរង្វាន់ទទួលស្គាល់ជាពិសេសចំនួន២!ភ្នំពេញ៖ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ស្ថាបត្យកម្មលំនៅឋានដែលល្អជាងគេ” និងពានរង្វាន់ទទួលស្គាល់ជាពិសេសផ្នែក “គម្រោងលំនៅឋានដែលល្អជាងគេ” និង “ឌីហ្សាញស្ថាបត្យកម្មទេសភាពដែលល្អជាងគេ”។ លើសពីនេះទៅទៀតក្រុមហ៊ុន Creed Group និងក្រុមហ៊ុន Triple Gem Assets Co., Ltd. បានឈ្នះពានរង្វាន់ចំនួន២ “ពានរង្វាន់ទំនួលខុសត្រូវសង្គម” និង “ពានរង្វាន់គម្រោងអភិវឌ្ឍន៏ចេយិ៍រភាព”។ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia គឺជាកម្មវិធីអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលបានប្រារព្ធកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារ Sofitel Phnom Penh Phokeethra។  ដោយយោងទៅតាមវេបសាយ Realestate.com.kh នៅក្នុងការប្រកួតនោះមានពានរង្វាន់ចំនួន២៦ប្រភេទដែលរួមមានពានរង្វាន់ម្ចាស់អភិវឌ្ឍគម្រោង ពានរង្វាន់ផ្នែករចនា និងពានរង្វាន់អភិវឌ្ឍលំនៅស្ថាន (ខុនដូ, ផ្ទះ និងអគារពាណិជ្ជកម្ម) ដែលមានភ្ញៀវកិត្តិយសព្រមទាំងអ្នកកាសែតអញ្ជើញចូលរួមច្រើនជាង៣៦០នាក់។អារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏គឺជាគម្រោងទី៣ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Creed Group ដែលមានផ្ទះសរុបប្រមាណ៥០០ខ្នង ក្នុងដំណាក់កាលទី១ដែលមានប្រទេសផ្ទះដូចជា ផ្ទះហាង (A& B), វីឡាកូនកាត់ (A& B), វីឡាភ្លោះ,​ វីឡាគជ់, ឃ្វីនវីឡា និងឃីងវីឡា។ ចំណែកឯទស្សនៈគំនិតនៃស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយតាមបែបវប្បធម៍ជប៉ុន និងកម្ពុជា រីឯប្លង់វីឡាវិញត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅ។ គ្រប់ទស្សនៈគំនិតនៃគម្រោងទាំងអស់របស់ ក្រុមហ៊ុន Creed Group គឺផ្តោតទៅលើគុណភាពជាចេយិ៍រភាពព្រមទាំងផ្តល់ជូននៅជីវិតរស់នៅទាន់សម័យបែបធម្មជាតិ។ក្រុមហ៊ុន Creed Groupគឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានបទពិសោធដ៏ចំណាស់ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសជប៉ុនដោយបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុន Creed Group បានធ្វើការបញ្ចប់គម្រោងជាងប្រមាណរាប់រយគម្រោងនៅទូទាំងពិភពលោក។ក្រុមហ៊ុន Triple Gem Assets Co., Ltd. បានធ្វើការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Creed នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះហើយបានបង្កើតគម្រោងចំនួនបីក្នុងទីក្រុងភ្នំពេញដែលមានដូចជាគម្រោងខុនដូបូដាយជូ, គម្រោងបុរីមហាសែនសុខ និងគម្រោងអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏៕ស្វែងយល់ពីគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ តាមរយៈ Realestate.com.kh
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
June 6, 2022, 8:24 p.m.
នៅប្រទេសកម្ពុជាការចុះបញ្ជីដីធ្លីនៅមានភាពខ្វះចន្លោះច្រើនដោយអ្នកខ្លះបានកាន់កាប់ដោយស្របច្បាប់ខ្លះក៏មិនស្របច្បាប់​។ ភាពមិនច្បាស់លាស់បែបនេះអាចបង្កជាជម្លោះណាមួយនៅពេលមានការទិញលក់។ ដូច្នេះដើម្បីជៀសវាងការទិញដីមានបញ្ហាអ្នកទិញត្រូវមានការប្រុងប្រយ័ត្នដោយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចុះកិច្ចសន្យា។តើត្រូវពិនិត្យលើកម្មសិទ្ធិដីធ្លីយ៉ាងដូចម្តេច?ក្នុងលក្ខខណ្ឌច្បាប់គេត្រូវពិនិត្យមើលជាបឋមអំពីប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើគាត់ជាកម្មសិទ្ធិករ (មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ (មានត្រឹមប្លង់ទន់)។ក្នុងករណីអ្នកទិញដីពីភោគី ឬអ្នកកាន់កាប់ស្របច្បាប់ដែលមានត្រឹមតែប្លង់ទន់អ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយសារដីប្លង់ទន់អាចមានភាពស្មុកស្មាញច្រើនវាមានត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលទទួលស្គាល់ត្រឹមតែអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឬស្រុកប៉ុណ្ណោះ។ម្យ៉ាងទៀតបើទិញដីប្លង់ទន់ត្រូវពិនិត្យឲ្យច្បាស់អំពីប្រវត្តិលិខិតផ្ទេរសិទ្ធិកាន់កាប់នេះថាតើបានផ្ទេរប៉ុន្មានដំណាក់កាល ឬប៉ុន្មានម្ចាស់រួចមកហើយ  ហើយថាតើលិខិតនេះអាចនៅប្រើប្រាស់បានទៀតដែរឬទេ។ ខណៈប្លង់រឹងវិញមានភាពងាយស្រួលច្រើនដោយសារប្លង់រឹងមានទាំងទំហំដី និងឈ្មោះដែលមានការទទួលស្គាល់ពីការិយាល័យសុរិយោដី ហើយការទិញលក់អាចផ្ទៀងផ្ទាត់យ៉ាងងាយស្រួលនៅមន្ទីរ ឬការិយាល័យសុរិយោដី។តើត្រូវពិនិត្យលើចំណុចផ្សេងទៀតដែរឬទេ?ប្រាកដណាស់ការពិនិត្យទៅលើតែឯកសារកម្មសិទ្ធិតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេអ្នកទិញត្រូវពិនិត្យលើចំណុចមួយចំនួនទៀតដូចជា៖ ការជាប់បន្ទុកដីដែលរួមមានការដាក់ធានា ការបញ្ចាំ ឬជួលលើអចលនទ្រព្យនោះ ឬថាតើដីនោះមានការហាមឃាត់ណាមួយតាមផ្លូវតុលាការជាដើម។អ្នកទិញក៏ត្រូវចុះពិនិត្យដោយផ្ទាល់លើទីតាំងដី ព្រំប្រទល់ដី និងរបងដីច្បាស់លាស់ដើម្បីជៀសវាងជម្លោះទៅថ្ងៃក្រោយ។ ម្យ៉ាងវិញទៀតក៏ត្រូវពិនិត្យមើលថាតើដីនេះនឹងត្រូវកាត់ជា​ចំណែកផ្លូវដែរឬក៏អត់(តើរដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ?)។លទ្ធភាពក្នុងការចុះកិច្ចសន្យាទិញលក់នៅក្នុងការចុះកិច្ចសន្យាភាគីទាំងសងខាងត្រូវពិនិត្យថាតើភាគីម្ខាងទៀតរបស់ខ្លួនមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃដែរទេ។ ដោយពិនិត្យថាតើភាគីទាំងពីរជារូបវន្តបុគ្គល ឬនិតិបុគ្គល (ក្រុមហ៊ុន)។ ក្នុងន័យនេះលក្ខខណ្ឌនីមួយៗត្រូវមានការកំណត់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ចុះកិច្ចសន្យាទិញលក់។ មួយវិញទៀតជាពិសេសសម្រាប់អ្នកទិញពួកគាត់ត្រូវមានសញ្ជាតិខ្មែរដើម្បីមានសិទ្ធិទិញដី​នៅក្នុង ប្រទេសកម្ពុជាបាន។កិច្ចសន្យាទិញលក់ដីប្លង់រឹង និងដីប្លង់ទន់សម្រាប់ដីកម្មសិទ្ធិករ (ដីប្លង់រឹង) តាមច្បាប់កិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានសាក្សីផ្តិតមេដៃបញ្ជាក់ និងមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។  បន្ទាប់មកត្រូវធ្វើការផ្ទេរកម្មសិទ្ធិកាន់កាប់នៅមន្ទីរសូរិយោដីខេត្ត ហើយការផ្ទេរសិទ្ធិនេះតម្រូវឲ្យបង់ពន្ធ៤%នៃតម្លៃអចលនទ្រព្យសរុប។​ សូមបញ្ជាក់ថា​ករណីដីប្លង់រឹងនេះនៅមានជាប់បន្ទុកផ្សេងៗម្ចាស់ដីត្រូវតែដោះបន្ទុកទាំងអស់ជាមុនសិនទើបអាចបន្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិបាន។សម្រាប់ភោគី (ប្លង់ទន់) ការទិញលក់ត្រូវធ្វើនៅត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះដែលអាចនៅត្រឹមថ្នាក់ឃុំ/សង្កាត់ ឬស្រុកខណ្ឌតាមតំបន់ផ្សេងខុសៗគ្នាដោយធ្វើត្រឹមតែលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីមិនចាំបាច់ឆ្លងកាត់មន្ទីរសូរិយោដីខេត្តនោះទេ ដោយសារដីនេះមិនទាន់ចុះបញ្ជីក្នុងប្រព័ន្ធរដ្ឋបាលសូរិយោដី​នៅឡើយ៕  ស្វែងរកដីសម្រាប់លក់តាមរយៈ Realestate.com.kh!
ក្រុមហ៊ុន​ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុ កម្ពុជា ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ក្រុមហ៊ុន​ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុ កម្ពុជា ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨វិស័យអចលនវត្ថុកម្ពុជាមានភាពរីកចម្រើនឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនដ៏ច្រើននៃគម្រោងអចលនវត្ថុដែលបានបញ្ចប់កំពុងដំណើរការ ឬសិ្ថតនៅក្នុងផែនការសាងសង់គឺជាសញ្ញាណវិជ្ជមាននៃកំណើន និងសក្តានុពលនៃវិស័យអចលនវត្ថុកម្ពុជាទាំងមូល។ទន្ទឹមនឹងនេះការជ្រាបចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្ដរជាតិដែលទទួលបានសិទ្ធិផ្តាច់មុខនិងមានយីហោល្បីៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាស​ជាច្រើននៅក្នុងវិស័យនេះ។ ភាពរីកចម្រើនគឺបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារម្នាក់ៗ  និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយក្រមសីលធម៌ និងភាពជោគ​​ជ័យ។ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលការខិតខំប្រឹងប្រែង និងភាពជោគជ័យនៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួម ជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យ មិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។ដំណើរការនៃការកាត់សេចក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម  “Cambodian Investment Management” ដើម្បីធានាថាបាននូវសុក្រិតភាព។ នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យនឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​ និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់។បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជាដោយមិនលំអៀង ឬរងឥទ្ធិពលណាមួយនិងឈរលើមូលដ្ឋានរួមមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គលគ្រប់រូបអាចចូលរួមបានដោយមិនគិតអំពីទំហំ ឬធនធាននៃការប្រតិបត្តិការនោះទេ ប៉ុន្តែក្រុមហ៊ុនទាំងនោះត្រូវតែជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ពានរង្វាន់នេះនឹងមានសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុ និងក្រុមអ្នកលក់គម្រោងនៅទូទាំងប្រទេស។ ពានរង្វាន់នេះនឹងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។លោក Tom O’Sullivan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ជាអ្នករៀបចំកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាមានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជា​ដោយផ្តល់ជូននូវ​ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លង មក។​ យើងមានភាពរីករាយក្នុងការប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ហើយយើងសង្ឃឹមយ៉ាងមុតមាំថាពានរង្វាន់ប្រចាំឆ្នាំនេះនឹងក្លាយជាសករាជថ្មីមួយ និងជាឧត្តមភាពមួយ​សម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។​”ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមានប្រសាសន៍ថា “កម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាដែលរៀបចំឡើងដោយ Realestate.com.kh​ និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។ ជាមួយគ្នានេះដែរ​​ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុត្រូវខិតខំជម្រុញអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនេះគឺជាមោទនភាពមួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីឱ្យព្រឹត្តិការណ៍នេះលេចចេញ​ជារូបរាងប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។”បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។​សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះ នឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មានខ្មែរថាមស៍ វិទ្យាស្ថានជាតិគណនេយ្យករជំនាញ និងសវនករកម្ពុជា។​ហើយក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo ក្រុមហ៊ុនខេមហ៊ូម និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបជាដើម។អាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (តែមានករណីលើកលែង)។គណៈក​ម្មការវិនិច្ជ័យនឹងជួបប្រជុំដើម្បីវិភាគលើពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្រោមការដឹកនាំរបស់ប្រធានគណៈក​ម្មការវិនិច្ជ័យ បណ្ឌិត សុក ស៊ីផាន់ណា ជាប្រធានគ្រប់គ្រងការិយាល័យមេធាវី​ សុក  ស៊ីផាន់ណា និងសហការី (ជាសមាជិកនៃបណ្តាញការិយាល័យ ច្បាប់ ZICO) គឺជាការិយាល័យច្បាប់សាជីវកម្មនៅរាជធានីភ្នំពេញ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។គណៈក​ម្មការវិនិច្ជ័យដទៃទៀតរួមមាន៖ លោក Steven Path​ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនPathmazing លោក Simon Vancliff នាយកផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន ING Holdings Co., Ltd.,. និងជាអនុប្រធាននៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៃ Commerce’s Real Estate and Construction Committee។ លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន Property Investment Realty Partner លោក Anthony Galliano នាយកនៃក្រុមហ៊ុន Cambodian Investment Management ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មល្បីល្បាញមួយគឺក្រុមហ៊ុន Cambodia Investment Managementនឹងគ្រប់គ្រងលើនីតិវិធីវិនិច្ឆ័យទាំងមូលរបស់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ដើម្បីធានាថារាល់ការកាត់សេចក្តីនឹងធ្វើទៅតាមលក្ខខណ្ឌត្រឹមត្រូវ និងមានភាពស្មោះត្រង់តាំងពីដំណាក់កាលដំបូងរហូតដល់ចុងក្រោយ។លោកបណ្ឌិត សុក ស៊ីផាន់ណាបានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់​ដែលបានក្លាយជាប្រធានគណៈកម្មការវិនិច្ឆ័យ​ក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា។  យើងនឹងធ្វើការវិនិច្ឆ័យបេក្ខភាពទាំងអស់ និងវិស័យអចលនវត្ថុដោយគោរពយ៉ាងមុតមាំតាមគោលការណ៍ឧត្តមគតិស្នូលដែលកម្មវិធីនេះបានកំណត់។ គណៈកម្មការនឹងធ្វើការវិនិច្ឆ័យដោយម៉ត់ចត់មិនលំអៀង និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារ និងអ្នកលក់ណា ដែលពិតជាមានគុណសម្បត្តិសាកសមនឹងទទួលបានពានរង្វាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏ល្អបំផុតមួយនេះក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Realestate.com.kh ចំពោះឱកាសដ៏អស្ចារ្យនេះ "។កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាក៏ដាក់ឲ្យមានការបោះឆ្នោតជាសាធារណៈតាមប្រព័ន្ធអនឡាញផងដែរពោលគឺអនុញ្ញាតឱ្យសាធារណជនទូទៅចូលរួមបោះឆ្នោតឲ្យភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារដែលពួកគាត់គិតថាសាកសមនឹងទទួលបានពានរង្វាន់នេះ។ ការបោះឆ្នោតជាសាធារណៈនេះនឹងត្រូវកំណត់ជាពានរង្វាន់មួយប្រភេទដាច់ដោយឡែក។​ ការបោះឆ្នោតនឹងត្រូវបានបង្ហោះនៅលើគេហទំព័រ Cambodiarealestateawards.comប្រភេទពានរង្វាន់ទាំង៣០ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានដូចជា៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទើបរីកចម្រើនថ្មីប្រចាំឆ្នាំ (ពានរង្វាន់កូនក្លា) ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុប្រចាំតំបន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់បុគ្គលឆ្នើមក្នុង​វិស័យអចលនវត្ថុ ពានរង្វាន់អចលនវត្ថុជ្រើសរើសដោយសធារណៈជន ពានរង្វាន់ក្រុមហ៊ុនឆ្នើម(ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)។ ចំណែកពានរង្វាន់ភ្នាក់ងារ អចលនវត្ថុមានដូចជា ៖ ពានរង្វាន់បុគ្គលឆ្នើម ក្នុងវិស័យអចលនវត្ថុ (Hall of Famer) ពានរង្វាន់ភ្នាក់ងារអចលនវត្ថុថ្មី (ភ្នាក់ងារកូនខ្លា) និងពានរង្វាន់ភ្នាក់ងារប្រចាំឆ្នាំ ដែលបែងចែកជា៦ប្រភេទទៀតដូចជា៖ ពានរង្វាន់ភ្នាក់ងារលក់ប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលប្រចាំឆ្នាំ​​ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារវាយតម្លៃប្រចាំឆ្នាំ និងពានរង្វាន់អ្នកគ្របគ្រងអចលនវត្ថុប្រចាំឆ្នាំ។ បុគ្គលដែលមានចក្ខុវិស័យខ្ពស់សម្រាប់វិស័យតាមរយៈការផ្តល់សេវាកម្មទូទៅ និងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជាក៏នឹងត្រូវផ្តល់ជាពានរង្វាន់ "បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ" នៅក្នុងកម្មវិធីពានរង្វាន់អចលន វត្ថុកម្ពុជា​ ផងដែរ។សម្រាប់បេក្ខភាពវគ្គចុងក្រោយ និងអ្នកទទួលបានជ័យលាភីពានរង្វាន់អចលនវត្ថុមានផ្តល់ជូនតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាសម្រាប់ប្រើក្នុងការធ្វើទីផ្សារ និងការផ្សព្វផ្សាយនានានៅក្នុងឆ្នាំ២០១៨ រួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលក្រុមហ៊ុនរបស់ពួកគាត់។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.comអំពីRealestate.com.kh:បង្កើតឡើងនៅក្នុងឆ្នាំ​ ២០០៩ ដោយលោក ម៉ឹក ចិន្តា ជាជនជាតិខ្មែរ ក្រុមហ៊ុន Realestate.com.kh បានក្លាយជាគេហទំព័រនិងក្រុមហ៊ុនផ្សព្វផ្សាយអចលនវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលបានធ្វើការជាមួយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអ្នកអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។នៅក្នុងឆ្នាំ ២០១៥  DCG ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មអនឡាញល្បីល្បាញមួយរបស់ប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍គេហទំព័រ Realestate.com.khឲ្យកាន់តែប្រសើរជាមុន។ គេហទំព័រនេះមានជាភាសាខ្មែរ អង់គ្លេស និងភាសាចិនដែលមានជាង ៤,០០០ អចលនទ្រព្យបានដាក់លក់ និងជួលជាមួយនឹងអ្នកចូលស្វែងរកអចលនវត្ថុរាប់ពាននាក់តាមរយៈគេហទំព័រ និងកម្មវិធីស្វែងរកអចលនទ្រព្យលលើទូរសព្ទ (Realestate​ App) រៀងរាល់ខែ។ Realestate.com.kh ក៏មានជា “ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា” ដែលចេញផ្សាយក្នុងរៀងរាល់ត្រីមាស ​និងមានចេញផ្សាយអត្ថបទអចលនវត្ថុជាមួយកាសែតខ្មែរថាមស៍រៀងរាល់សប្តាហ៍។​ Realestate.com.kh ក៏រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនវត្ថុកម្ពុជាជារៀងរាល់ឆ្នាំដែលពិព័រណ៍ក្នុងឆ្នាំ២០១៧ បានលក់លំនៅដ្ឋានរាប់សិបយូនីត ដែលគិតជាទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអាមេរិក៕ចុះឈ្មោះជាបេក្ខភាពក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានៅទីនេះ!
បុរីប៉េង ហួត បើកការដ្ឋាន​សាងសង់ផ្សារទំនើបអន្តរជាតិនៅភាគខាងត្បួងទីក្រុងតាមផ្លូវ៦០ម៉ែត្រ
បុរីប៉េង ហួត បើកការដ្ឋាន​សាងសង់ផ្សារទំនើបអន្តរជាតិនៅភាគខាងត្បួងទីក្រុងតាមផ្លូវ៦០ម៉ែត្រ
June 5, 2022, 6:49 a.m.
ក្រុមហ៊ុនបុរីប៉េង ហួត បើកការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិមួយដែលមានតម្លៃ៦០លានដុល្លារអាមេរិកស្ថិតនៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចក្រអង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ផ្សារទំនើបថ្មីនេះមានឈ្មោះថា PH Diamond Place ។ គម្រោងនេះគឺជាគម្រោងផ្សារទំនើបទីពីរបន្ទាប់ពីគម្រោងផ្សារទំនើប PH ECO MALL ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ PH Diamond Place គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបង្កើនសេវាកម្មទេសចរណ៍ និងជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ចម្រុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោលើផ្ទៃដីទំហំប្រមាណ៤០ហិចតា។ គម្រោងអភិវឌ្ឍន៍ចម្រុះនេះប្រមូលផ្តុំដោយលំនៅដ្ឋានប្រណីតៗ  អគារខុនដូ អគារការិយាល័យខ្ពស់ៗ សាលសន្និបាត ឬសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍រួមទាំងអគារការិយាល័យកណ្តាលថ្មីរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប។ថ្លែងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិនេះ កាលពីថ្ងៃ ២៤ មីនា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា លោកគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ថ្មីនេះដែលធ្វើឡើងក្នុងតំបន់ប្រកបដោយសក្កានុពល។ វាជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញឲ្យមានការអភិវឌ្ឍន៍ក្រុងមកកាន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់​អរិយក្សត្រត្រូវបានលើកមកពិភាក្សា
សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់​អរិយក្សត្រត្រូវបានលើកមកពិភាក្សា
May 31, 2022, 5:39 a.m.
តំបន់អរិយក្សត្រស្ថិតនៅប៉ែកខាងកើតនៃទីក្រុងភ្នំពេញ ហើយក៏ជាទីតាំងមួយសាកសមនឹងការវិនិយោគលើវិស័យអចលនទ្រព្យធំៗបំផុតដោយសារតែទីតាំងនៃតំបន់នេះស្ថិតនៅកៀកនឹងតំបន់កណ្តាលក្រុងបំផុតបើនិយាយឲ្យខ្លីទៅគឺស្ថិតនៅបាំងតែទន្លេចតុមុខមួយប៉ុណ្ណោះ។ របាំងនៃទន្លេនេះក៏ប្រហែលមិនមែនជាបញ្ហានោះទេប្រសិនបើតំបន់នេះមានស្ពានភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិច។នៅក្នុងដំណើរទស្សនៈកិច្ចរប​ស់​របស់ប្រនាធិបតីសាធារណរដ្ឋ​កូរ៉េខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះភាគីកូរ៉េបាន​យល់ព្រម​ទទួលយក​សំណើ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេទៅ​កាន់​តំបន់​អរិយ​ក្សត្រ​ដោយភាគីកូរ៉េ​បាន​បញ្ជាក់ថាបច្ចុប្បន្ននេះ​កូរ៉េកំពុង​ពិនិត្យ​លើ​ផ្នែក​បច្ចេកទេស​។ការ​សាងសង់​ស្ពាន​មិត្តភាព​កូរ៉េ​-​កម្ពុជាឆ្លងកាត់​ចតុមុខទៅកាន់​អរិយ​ក្សត្រនេះត្រូវបានគេរំពឹងថាស្ពាននេះនឹងជម្រុញវិស័យអចលនទ្រព្យឲ្យបោះជំហានបន្ថែមទៀតនៅក្នុងតំបន់នេះ។​ កន្លង មកគម្រោងអភិវឌ្ឍមួយចំនួននៅតំបន់អរិយក្សត្របានពន្យារការសាងសង់របស់ខ្លួនប៉ុន្តែទាំងអ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកអភិវឌ្ឍទាំងនេះនៅបន្តការយកចិត្តទុកដាក់ទៅលើតំបន់មួយនេះដដែលពិសេសគឺរងចាំគម្រោងសាងសង់ស្ពានតភ្ជាប់តំបន់អរិយក្សត្រនេះ។​លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិរបស់គេហៈទំព័រ cambodia21.com​ ធ្លាប់បានលើកឡើងថាតំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ទៅថ្ងៃអនាគតជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានព្រោះថានេះជាតំបន់​ដែលមានទីតាំងល្អបំផុតស្ថិតនៅជិតទីក្រុងមានទេសភាពបៃតង ខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ស្អាត។លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ CPL មានទស្សនៈដូចលោកស៊ីថាដែរលោកថា “ទីតាំងនេះពិតជាយុទ្ធសាស្រ្តទីតាំងដ៏អំណោយផលដែលជាកត្តាទាក់ទាញដល់អ្នកអភិវឌ្ឍន៍ឲ្យមកអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។”អ្នកភូមិដែលរស់នៅក្នុងតំបន់អរិយក្សត្របានសំដែងភាពរីករាយនៅពេលបានឮថារដ្ឋាភិបាលមា​នគម្រោងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងភ្នំពេញទៅតំបន់របស់ពួកគាត់។លោកមឿនជាអ្នកលក់ដូរម្នាក់នៅក្នុងនៅតំបន់អរិយក្សត្របាននិយាយ “ខ្ញុំពិតជាចង់ឲ្យមានការសាងសង់ស្ពានយ៉ាងខ្លាំងនៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើនគម្រោងអភិវឌ្ឍន៍ជាច្រើននឹងចាប់ផ្តើមមកកាន់តំបន់នេះ។ នៅពេលមានស្ពានវានឹងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលក្នុងទីក្រុង។”កន្លងមកក៏មា​នប្រកាសអំពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់មកតំបន់អរិយក្សត្រនេះដែរ។ កាលពីមេសាឆ្នាំ២០១៤កន្លងទៅលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយនៅច្បារអំពៅទៅតំបន់អារិយក្សត្រ និងពីផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វារទៅតំបន់ស្វាយជ្រំក្នុង សង្កាត់ល្វាឯមក្នុងខេត្តកណ្តាល។ទោះជាយ៉ាងគេមិនទាន់បា្រដកថាតើគម្រោងទាំងនេះនឹងមានការប្រែប្រួលទៀត ឬយ៉ាងណាទេដោយហេតុថាមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេហើយប្រសិនបើមានការប្រែប្រួលគឺនឹងត្រូវចំណាលជាងមួយឆ្នាំ ឬច្រើនជាងនេះដើម្បីសិក្សាអំពីទីតាំងឡើងវិញ។ក្រៅពីគម្រោងទាំងនេះក្នុងពេលបច្ចុប្បន្នស្ពានមិត្តភាពកម្ពុជា-​ជប៉ុនបានកំពុងជួលជុលឡើងវិញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់៣៣លានដុល្លារហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០១៩៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងសម្រាប់លក់នៅ​អរិយក្សត្រ Realestate.com.kh
ខណ្ឌដូនពេញ៖ តម្លៃជួលអចលនទ្រព្យស្ថិតនៅថេរក្នុងពេលបច្ចុប្បន្ន
ខណ្ឌដូនពេញ៖ តម្លៃជួលអចលនទ្រព្យស្ថិតនៅថេរក្នុងពេលបច្ចុប្បន្ន
June 6, 2022, 5:03 p.m.
ដូនពេញជាខណ្ឌមានប្រជាប្រិយភាពនៅក្នុងរាជធានីភ្នំពេញ។ ស្ថិតនៅជាប់គ្នាជាមួួយតំបន់បឹងកេងកង(BKK)ខណ្ឌដូនពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមមាញឹកបំផុតមួយនៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ដូនពេញក៏ជាតំបន់មានភាពពេញនិយមសម្រាប់ជនបរទេសផងដែរ។ ប្រជាប្រិយភាពនេះគឺដោយសារតែតំបន់មានទីតាំងល្អដូនពេញស្ថិតនៅជិតតំបន់មាត់ទន្លេដែលមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងកំសាន្តជាច្រើនដែលផ្តល់ជូនជាពិសេសសម្រាប់ជនបរទេសដែលរស់នៅទីនេះ ។ ដូនពេញក៏មានអាជីវកម្មធំៗមួយចំនួនផងដែរដូចជា៖ ផ្សារទំនើបសូរិយា និងហាងលក់គ្រឿងអលង្ការ ហាងប្តូរប្រាក់ជាដើមស្ថិតនៅទីនោះ។ខណ្ឌដូនពេញមានផ្ទៃដីប្រមាណ៧,៤៤គីឡូម៉ែតការ៉េ និងបែងចែកជា១១សង្កាត់។លោក​ Paul Ellender ជាទីប្រឹក្សាផ្នែកអចលទ្រព្យនៅក្រុមហ៊ុន Freer Properties​ បាននិយាយថាតម្លៃជួល (យ៉ាងហោចណាស់នៅដូនពេញ) កំពុងនៅទ្រឹង​។ លោកបានបន្ថែមថាអ្នកជួលអចលនទ្រព្យកំពុងចរចាតម្លៃយ៉ាងខ្លាំង ហើយម្ចាស់ផ្ទះភាគច្រើន (តែមិនមែនទាំងអស់នោះទេ) កំពុងឆ្លើយតបនឹងការទាមទាទាំងនេះ។លោក​ Paul បានបន្ថែមទៀតថាម្ចាស់ផ្ទះជាច្រើនចង់ឲ្យមានអ្នកជួលជាជាងទុកអចលនទ្រព្យរបស់ពួកគាត់ឲ្យទំនេរក្នុងរយៈពេលវែង។ ជាការពិតម្ចាស់ផ្ទះខ្លះទៀតកំពុងរក្សាជំហរដ៏រឹងមាំរង់ចាំការជួលដ៏ល្អបំផុតមួួយ។លោក​ Paul បានពន្យល់ថាការផ្គត់ផ្គង់ខុនដូលើសតម្រូវការនៅក្នុងទីផ្សារបានចូលរួមចំណែកដល់អត្រាតម្លៃជួលនេះផងដែរដោយសារតែអ្នកជួលអាចស្វែងរកកន្លែងជួលដែលមានយីហោល្បីៗជាមួយនឹងការផ្តល់ជូនសេវាកម្មដូចជា៖ កន្លែងហាត់ប្រាណ អាងហែលទឹកមានទេសភាពទីក្រុងស្រស់ស្អាត និងកន្លែងលំហែកាយនៅលើដំបូល​ក្នុងតម្លៃ៥០ដុល្លារក្នុងមួយស​ប្តាហ៍ជាជាងការជួលអគារបែបបុរាណជាមួយទេសភាពផ្លូវធម្មតា។លោក ហេង វឌ្ឍនា នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Golden Realty បានលើកឡើងដូចលោក Paul ដែរ។ លោកវឌ្ឍនាបាននិយាយថាតម្លៃជួលជាទូទៅនៅដូនពេញបានទ្រឹង​ ឬថេរចាប់តាំងពីឆ្នាំ២០១៧មកប៉ុន្តែតម្រូវការជួលនៅតែមានច្រើនដដែល។ លោក វឌ្ឍនា បន្តថា «មូលហេតុមួយដែលធ្វើឲ្យតម្លៃជួលស្ថិតនៅថេរគឺការផ្គត់ផ្គង់ច្រើននៅក្នុងរាជធានីភ្នំពេញ»។លោក វឌ្ឍនា បានបន្ថែមទៀតថា «អចលនទ្រព្យជួលនៅដូនពេញមានសក្តានុពលខ្លាំង។ នេះគឺដោយ សារតែកំណើននៃជនបរទេស ទីតាំងល្អ ហើយអគារលំនៅដ្ឋានជួលទាំងនេះ ដែលមានសេវាកម្មល្អបំផុត»។​​តម្លៃជួលបច្ចុប្បន្នស្ថិតក្នុងសភាពថេរភាគច្រើនគ្របដណ្តប់មានលើខុនដូ  វីឡា  អាផាមេន និងផ្ទះល្វែង។ដូចគ្នាទៅនឹងប្រទេសដទៃទៀតដែរការផ្គត់ផ្គង់ហួសតម្រូវការនៅក្នុងទីផ្សារជាញឹកញាប់បង្កឱ្យតម្លៃជួលនៅជាប់ទ្រឹង។​ សម្រាប់កម្ពុជាពិសេសនៅទីក្រុងភ្នំពេញអាចបណ្តាលមកពីកត្តាដទៃទៀតដូចជាស្ថានភាពនយោបាយដែលជាកត្តាសំខាន់មួយ។សម្រាប់ខុនដូមួយប៉ុណ្ណោះការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០១៨ត្រូវបានគេរំពឹងថានឹងកើនឡើង៨៧ភាគរយពី១៦,៣០០ទៅ៣០,៥០០​​យូនីតបន្ថែមទៅលើ១,២០០​យូនីតផ្សេងទៀតនៃសេវាកម្ម អាផាតមេន។ អចល​នទ្រព្យមួយចំនួននៃចំនួននេះត្រូវបានគ្រោងនឹងដាក់ជួលនៅក្នុងតំបន់ដូនពេញ។លោក​ Paul បានកត់សម្គាល់ឃើញថាក្នុងពេលជាមួយគ្នានេះក៏មានកំណើនឡើងនៃទីផ្សារអាស៊ានដែលកំពុងស្វែងរកការជួលដែលមានអត្រាតម្លៃសមរម្យ។ "ខ្ញុំមានការភ្ញាក់ផ្អើលចំពោះ ខុនដូដែលជួល​ក្នុងតម្លៃទាបខណៈខ្ញុំបានជួលក្នុងតម្លៃថ្លៃមួយ។”លោក Crispian Knowles ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Seaps Cambodia មើលឃើញស្ថានភាពមានភាពខុសប្លែកគ្នាបន្តិចបន្តួច។ លោក Crispian បានឱ្យដឹងថានៅក្នុងឆ្នាំនេះដូនពេញបានចាប់ផ្តើម រឹងមាំទាក់ទងនឹងការជួលដោយមានអ្នកចាប់អារម្មណ៍ជួលច្រើន​ ហើយតម្រូវការជួលសម្រាប់ សេវាកម្មអាផាតមេនកើនឡើងនៅក្នុងតំបន់ដូចជាតំបន់មាត់ទន្លេជាដើម។ទោះបីជាតម្លៃនៅទ្រឹង ប៉ុន្តែតម្រូវការអចលនទ្រព្យជួលនៅដូនពេញនៅតែមានតម្រូវការខ្ពស់។លោក Crispian បាននិយាយថាលោកជឿជាក់ថានិន្នាការនេះនឹងបន្តកើនឡើងខណៈពេលដែលជនបរទេសបន្តផ្លាស់ប្តូរមកកាន់កម្ពុជា។ "ជាទូទៅដូនពេញគឺជាតំបន់កណ្តាលក្រុងងាយស្រួលចេញចូលទៅគ្រប់ផ្លូវធំៗ ព្រលានយន្តហោះ ការដើរទិញឥវ៉ាន់​​ និងជីវិតពេលរាត្រី។ ទីនេះពិតជាមជ្ឈមណ្ឌលដ៏រស់រវើកមួយ ហើយទីតាំងពេញនិយមបំផុតនៅដូនពេញនៅតែមានទំនោរទៅរកតំបន់មាត់ទន្លេដោយសារតែទីនេះមានកន្លែងសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ ការកំសាន្តពេលរាត្រី បារ និងភោជនីយដ្ឋានក្នុងចំណោមសេវាកម្មចម្រុះជាច្រើនទៀត។ទាក់ទងនឹងអត្រាតម្លៃជួល លោក Crispian និយាយថាតម្លៃខុសគ្នាពីអាផាមេន​ ១ បន្ទប់គេងចាប់ពី ៣៥០ដុល្លារក្នុងមួយខែ ទៅខុនដូប្រណិតដែលមានតម្លៃ ១,០០០ ដុល្លារក្នុងមួយខែ៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅដូនពេញតាមរយៈ Realestate.com.kh
ក្រុមហ៊ុន CapitaLand នឹងបង្កើតផ្សារទំនើបថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ
ក្រុមហ៊ុន CapitaLand នឹងបង្កើតផ្សារទំនើបថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:03 p.m.
ក្រុមហ៊ុន CapitaLand ដែលមានក្រុមហ៊ុន CapitaLand Retail ជាក្រុមហ៊ុនផ្សារទំនើបល្បីល្បាញមួយរបស់ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគ្រប់គ្រងផ្សារលក់រាយថ្មីមួយ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុត និងទំនើបបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោង The Peak ដែលជាគម្រោងអភិវឌ្ឍន៍រួមគ្នាមួយដោយក្រុមហ៊ុន WorldBridge Land របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley ប្រទេសសិង្ហបុរី។ ក្រោមកិច្ចព្រមព្រៀងនេះ CapitaLand នឹងត្រូវទទួលខុសត្រូវលើការធ្វើផែន ការរៀបចំមុនពេលបើកដំណើរការ និងការគ្រប់គ្រងលើការលក់រាយ។ ផ្សារនេះនឹងគ្រប់ដណ្តប់លើអគារកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសរុប ៤២០,០០០​ ហ្វីតការ៉េ។លោក Wilson Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Retail លើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងថាក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្កើនសក្តានុពលលក់រាយនៃគម្រោង The Peak។លោក Wilson បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនលក់រាយអន្តរជាតិល្បីៗជាច្រើនរួមទាំងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ។ នេះដោយសារតែក្រុមហ៊ុនទាំងនេះមានបំណងទាញយកប្រយោជន៍ពីកំណើននៃទំហំនៃការចំណាយកាន់តែច្រើន  និងកំណើននៃភ្ញៀវទេសចរដែលបានមកដល់ប្រទេសកម្ពុជា។ កត្តានេះបានជម្រុញឲ្យមានកំណើនតម្រូវការកន្លែងលក់រាយដែលមានទីតាំងល្អ និងមានការរចនាល្អនៅក្នុងប្រទេស។សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានមកពីលំហូរទុនដ៏ច្រើនពីបរទេស និងកំណើនវិស័យទេសចរណ៍។ ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាតំបន់មានការអភិវឌ្ឍន៍ឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។លោក Wilson បានបន្ថែមថា "បើពិនិត្យមើលពីទីតាំងរបស់គម្រោង The Peak នៅកណ្តាលរាជធានីភ្នំពេញ និងលក្ខណៈពិសេសនៃអគារលំដាប់់ប្រណិតយើងឃើញថាគម្រោងមានលក្ខណៈរឹងមាំ ស្រប ទៅតាមលក្ខខណ្ឌនៃសេវាកម្មលក់រាយប្រកដោយគុណភាព ដើម្បីបំពេញទៅតាមបំណងប្រាថ្នានៃអ្នករស់នៅក្នុងទីក្រុង។ CapitaLand នឹងបង្កើនជំនាញលើការគ្រប់គ្រងទ្រព្យសកម្មលក់រាយ និងបណ្តាញក្រុមហ៊ុនលក់រាយឈានមុខគេ ដែលមានចំនួន ១៧,០០០កន្លែង ដើម្បីពង្រីកសក្តានុពល លក់រាយរបស់គម្រោង The Peak។”មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី​ ក្រុមហ៊ុន CapitaLand គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅតំបន់អាស៊ី។ ក្រុមហ៊ុន CapitaLand Retail បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជា៖ ប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងទល់មុខមាត់ទន្លេ អគារThe Peak ដែលមានកម្ពស់៥៥ជាន់ជាមួយខុនដូប្រណីតចំនួន១,០១៤យូនីត គឺត្រូវបានគេចាត់ទុកថាជាគម្រោងអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុត និងធំបំផុត ដែលកំពុងដំណើរការនៅក្នុងទីក្រុងភ្នំពេញ។ គម្រោង The Peak រំពឹងថានឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅឆ្នាំ២០២០។ក្រុមហ៊ុនAscott Limited ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអាជីវកម្មលំនៅដ្ឋានក៏ស្ថិតនៅក្រោមក្រុមហ៊ុន CapitaLand នេះដែរ។ Ascott Limited បានគ្រប់គ្រងគម្រោងមួយនៅទីក្រុងភ្នំពេញ គឺគម្រោង CASA Meridian ។ ហើយក្រុមហ៊ុននេះដដែលក៏គ្រោងនឹងគ្រប់គ្រងគម្រោង Somerset Norodom Phnom Penh​ ដែលនឹងបើកដំណើរការក្នុងឆ្នាំនេះ និងគម្រោង Somerset Meridian Square ដែលគម្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីការអភិវឌ្ឍន៍តាមរយៈ Realestate.com.khស្វែងរកព័ត៌មានលម្អិតរបស់គម្រោង The Peak ឥឡូវនេះ!​
សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ
សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ
June 6, 2022, 11:40 p.m.
ក្រុមហ៊ុន Grand Lion Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យលំដាប់អន្តរជាតិគ្រោងនឹងវិនិយោគលើគម្រោងសណ្ឋាគារធំបំផុតមួយនៅក្រុងព្រះសីហនុប្រទេសកម្ពុជា។ក្រុមហ៊ុន Grand Lion Group បានចុះកិច្ចសន្យាលើការគ្រប់គ្រងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិដ៏ល្បីមួយឈ្មោះថា “Marriott International” ដើម្បីគ្រប់គ្រងរមណីយដ្ឋានសណ្ឋាគារថ្មីមួយ ដែលគម្រោងនឹងបើកសម្ពោធការដ្ឋានសំណង់នៅដើមឆ្នាំ២០១៩ ហើយនឹងបើកដំណើរការនៅឆ្នាំ២០២២។  គម្រោងនេះគ្រោងនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគ ២០០ លានដុល្លារ។គម្រោងអភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា  Gold Coast ហើយគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១,៦៧ ហិចតាដែលស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីព្រលានយន្តហោះ និងនៅជិតកំពង់ផែក្រុងព្រះសីហុ។គម្រោងសណ្ឋាគារ  Gold Coast ជាគម្រោងដំបូងរបស់ក្រុមហ៊ុន Grand Lion Group នៅលើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាគម្រោងទី២បន្ទាប់ពីគម្រោងសណ្ឋាគារ Courtyard នៅខេត្តសៀមរាបដែលទទួលខុសត្រូវដោយក្រុមហ៊ុន Marriott Siem Reap Resort ដែលបានបើសម្ពោធការសាងសង់នៅក្នុងខែមករាកន្លងមក។​គម្រោងសាងសង់នេះនឹងនាំយកយីហោសណ្ឋាគារល្បីមួយឈ្មោះថា Le Meridien ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥មាន៣៨៨បន្ទប់គេង។​ ក្នុងនោះសេវាកម្មសំខាន់ៗជាច្រើននឹងមាននៅនឹងកន្លែង ដូចជា៖ ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ អាងហែលទឹក​ ក្លឹបកំសាន្ត និងកន្លែងស្ប៉ា​ ហើយក៏មានសាលប្រជុំដ៏ធំ ដែលអាចដាក់មនុស្សរហូត៤០០នាក់។គម្រោងនេះនឹងត្រូវទទួលខុសត្រូវរចនាប្លង់ដោយក្រុមហ៊ុន Tandem Architects របស់ប្រទេសថៃហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាលក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Grand Lion Group៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ
គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ
June 7, 2022, 1:17 a.m.
ការស្ថាបនាព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាបបានចាប់ផ្តើមហើយ។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ថាក្រុមហ៊ុនសាងសង់កំពុងរវល់រៀបចំដីសម្រាប់ចាប់ដំណើរការព្រលានយន្តហោះថ្មី។“ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបានកៀងគរអ្នកម៉ៅការរបស់ខ្លួនទាំង (ឧបករណ៍និងធនធាន)។  ក្រុមហ៊ុនសាងសង់បានចាប់ផ្តើមធ្វើការវិភាគសណ្ឋានដីការសំអាត និងការរុះរើដីនៅទីតាំងគម្រោង។“ នេះជាសម្តីរបស់លោក ចាន់សិរីវុត្ថា។ជាមួយនឹងគម្រោងស្ថាបនាផ្លូវយន្តហោះដែលមានអមដោយអំពូលភ្លើង ស្ថានីយ៍អ្នកដំណើររួមជាមួយនឹងគ្រឿងសម្ភារៈបរិក្ខារជាច្រើនទៀតដែលរំពឹងថានឹងដំឡើងតាមផែនការទាំងស្រុង។លោក ចាន់សិរីវុត្ថា មិនបានផ្តល់កាលបរិច្ឆេទពិតប្រាកដសម្រាប់ការងារបេតុងនោះទេ ប៉ុន្តែលោកបាន និយាយថាវានឹងត្រូវបានធ្វើនៅក្នុងឆ្នាំនេះ។ព្រលានយន្តហោះថ្មីដែលត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ជិត១ពាន់លានដុល្លារកំពុងត្រូវបាន សាងសង់លើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកស្រុកសូទ្រនិគមនៅជាយក្រុងសៀមរាប។ គម្រោងនេះត្រូវបាននឹងគ្រោងនឹងបញ្ចប់នៅពីរទៅបីឆ្នាំ។គម្រោងនេះនឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ក្រុមហ៊ុននេះនឹងវិនិយោគ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១និងទី២ដែលនឹងអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ប៊ូអីង ៧៣៧ និងអ៊ែរប៊ូសអេ៣២០។ ចំណែកឯទឹកប្រាក់ប្រមាណ៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបានត្រៀមទុកសម្រាប់ដំណាក់កាលទីបី។កាលពីខែតុលាឆ្នាំ ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនចិនក្នុងការគ្រប់គ្រងព្រលានយន្តហោះអស់រយៈពេល៥៥ឆ្នាំក្រោមគម្រោងសាងសង់ (ស្ថិតនៅក្រោមដំណាក់កាលផ្ទេរគ្រប់គ្រង) ។កិច្ចព្រមព្រៀងថ្មីត្រូវបានជំនួសកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាគ្រប់គ្រងលើប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាដែលជាផ្នែកមួយនៃក្រុមហ៊ុន Vinci Group របស់បារាំងកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលមានស្រាប់ដែលគិតជាទឹកប្រាក់វិនិយោគចំនួន១០០លានដុល្លារដើម្បីធ្វើឱ្យព្រលានយន្តហោះរបស់ខ្លួននៅរាជធានីភ្នំពេញនិងសៀមរាបកាន់តែប្រសើរឡើង។អាកាសយានដ្ឋានថ្មីសៀមរាបបានស្វាគមន៍ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀតនៅខេត្តសៀមរាបត្រូវបានស្វាគមន៍ដោយភាគីពាក់ព័ន្ធជាច្រើនដែលយល់ឃើញថាវាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍មិនត្រឹមតែនៅក្នុងខេត្តសៀមរាបប៉ុន្តែក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។លោក ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បាននិយាយថាអាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អសម្រាប់វិស័យទេសចរណ៍។ លោកបាននិយាយថា “អាកាសយានដ្ឋាននេះប្រាកដជាទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុនក៏ដូចជាអាចទទួលផ្ទុកយន្តហោះដែលមានទំហំធំៗបានផងដែរ។”វត្តមាននៃប្រាសាទអង្គរវត្តដែលល្បីល្បាញទូទាំងពិភពលោកបានធ្វើឱ្យខេត្តសៀមរាបជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៥.៦​លាននាក់ដែលភាគច្រើនមកធ្វើលេងកំសាន្តនៅសៀមរាប។គម្រោងអាកាសយានដ្ឋានសំខាន់ទី៣នៅកម្ពុជាអាកាសយាន្តដ្ឋានសៀមរាបគឺជាគម្រោងមួយក្នុងចំណោមគម្រោងព្រលានយន្តហោះធំៗចំនួនបី។ ចំណែកឯព្រលានយន្តហោះថ្មីដែលអាចនឹងក្លាយទៅជាព្រលានយន្តហោះធំបំផុតលេខ៩នៅក្នុងពិភពលោកដែលមានទំហំ២.៦០០ហិកតាទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលដើម្បីជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងសាងសង់នេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ១,៥ពាន់លានដុល្លារនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ចំណែកឯគម្រោងព្រលានយន្តហោះអន្តរជាតិមួយទៀតស្ថិតនៅកោះកុងអន្តរជាតិថ្មីមួយទៀតដែលមានតម្លៃ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកបទុមសាគរ។ សម្រាប់ការ ងារសាងសង់អាកាសយានដ្ឋានថ្មីនៅកោះកុងនឹងចាប់ផ្តើមនៅដើមឆ្នាំនេះ។តើលោកអ្នកកំពុងតែស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅខេត្តសៀមរាប ឬអចលនទ្រព្យសម្រាប់លក់ក្នុងខេត្តសៀមរាប? ឬអានមគ្គុទ្ទេសដែលរៀបរាប់អំពីខេត្តសៀមរាប សូមចូលទៅកាន់ Realestate.com.kh!
អបអរសាទរខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប
អបអរសាទរខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប
June 7, 2022, 1:37 a.m.
ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ បញ្ចប់គ្រោងអគារជាន់ក្រោមដី នៃការដ្ឋានគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សាពីថ្ងៃទី៩ មីនា ឆ្នាំ២០១៥ដល់ថ្ងៃទី៩មីនា ឆ្នាំ២០១៨ ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា)គ្រុប បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនដែលគ្មានអ្នកណាស្គាល់ក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា។រយៈពេល៣ឆ្នាំនេះ ដោយមានការខិតខំប្រឹងប្រែងពីបុគ្គលិកក្រុមហ៊ុនទាំងអស់ ក្រុមហ៊ុនមានការរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ម៉ាកយីហោ និងស្មារតីនៃព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងតែល្បីរន្ទឺ និងត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក។ រយៈពេល៣ឆ្នាំនេះក្រុមហ៊ុនបានបណ្តាក់ទុនសរុបជាង១,២០០លានដុល្លារអាមេរិក។ ក្រុមហ៊ុននឹងបន្តបណ្តាក់ទុនសរុប៥ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ខួប៣ឆ្នាំ丨យុទ្ធសាស្ត្រអភិវ្ឍន៍ និងសមិទ្ធផលចាប់តាំងពីបានបង្កើតទ្បើងនៅឆ្នាំ២០១៥មក ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ភ្ជាប់នូវស្មារតីសហគ្រាសគឺ “បេសកកម្មភាពទទួលខុសត្រូវការគោរពការយកចិត្តទុកដាក់ស្រទ្បាញ់ និងភាពច្នៃប្រតិដ្ឋ” ដោយបានបង្កើតនូវបុត្រសម្ព័ន្ធក្រុមហ៊ុន និងអង្គភាពសរុប២១ស្ថាប័នគឺជាសហគ្រាសចម្រុះខ្នាតយក្សលំដាប់អន្តរជាតិ។យោងតាមយុទ្ធសាស្រ្តដែលដាក់ចេញដោយក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចាក់គ្រឹះរឹងមាំក្នុងព្រះរាជាណាចក្រកម្ពុជាដោយបានដាក់ចេញនូវផែនការអភិវឌ្ឍន៍សម្រាប់រយៈពេល១០ឆ្នាំចាត់ទុករាជធានីភ្នំពេញជាចំណុចកណ្តាល និងអភិវឌ្ឍតាមខេត្តសំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយមានអាជិវកម្មអភិវឌ្ឍអចលនទ្រព្យជាអាជីវកម្មចម្បងគ្របដណ្តប់លើវិស័យទេសចរណ៍ធុរកិច្ច សួនឧស្សាហកម្ម សប្បុរសធម៌ ហិរញ្ញវត្ថុ សណ្ឋាគារ ក្លឹបកម្សាន្ត ផ្សារទំនើប តំបន់រមណីយដ្ឋាន ភោជនីយដ្ឋានកន្លែងកម្សាន្តសម្រាប់កុមារជាដើម៕ខាងក្រោមនេះគឺជាព្រឹត្តការណ៍សំខាន់ៗក្នុងរយៈពេល៣ឆ្នាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប!ថ្ងៃទី១៥ មីនា ឆ្នាំ២០១៧   ពិធីក្រុងពិលីបើកការដ្ឋានសាងសង់គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សាថ្ងៃទី៩ មេសា ឆ្នាំ២០១៧   បញ្ចុះបឋមសិលាសាងសង់សណ្ឋាគារ ព្រីនស៍ ថាម ហូថេល ខេត្តព្រះសីហនុថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧  ទិញយកអគារការិយាល័យលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ Phnom Penh Towerថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧  សម្ពោធសូនឧស្សាហកម្ម ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក។  ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក គឺជាគម្រោងសហការជាមួយនឹងសហគ្រាសចិន គឺជាតំបន់កសិកម្មកែឆ្នៃ ដឹកជញ្ជូនឃ្លាំងស្តុកទំនិញ នាំមុខគេនៅកម្ពុជា។ខួប៣ឆ្នាំ丨 សហគ្រាសឈានមុខក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ៣ឆ្នាំកន្លងទៅនេះ គម្រោងអគារស្នាក់នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងឌាយមិនវ័នកំពុងដាក់លក់យ៉ាងកក្រើកនៅលើទីផ្សារដោយទទួលបានការពេញនិយម និងកបញ្ជារទិញជាច្រើនពីសំណាក់អតិថិជនក្នុង និងក្រៅស្រុក ក្នុងនោះគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារស្នាក់នៅរួម ដែលលក់ដាច់បំផុតក្នុងឆ្នាំ២០១៧នៅទីផ្សារខុនដូរាជធានីភ្នំពេញ។ទន្ទឹមនឹងនេះ សណ្ឋាគារព្រីនស៍ ថាម ហូថេល សួនឧស្សាហកម្ម ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក និងព្រីនស៍ អាយធី បៀលឌីង។ល។កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ក្នុងនោះសណ្ឋាគារ         ព្រីនស៍ ថាម ហូថេលនឹងបើកសម្ពោធនៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ក្រៅអំពីគម្រោងដែលកំពុងសាងសង់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក៏បានទិញដីបម្រុងទុកសម្រាប់អភិវឌ្ឍគម្រោងនានាដូចជាគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស៍ ហេបភី ផ្លាហ្សា គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ខូលីណឹន បេ គម្រោងព្រីនស៍ ថាមផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងព្រីនស៍ ស្មាត ស៊ីធី។ល។ ដែលមានផ្ទៃដីសរុបជាង៣លានម៉ែត្រការ៉េ និងគម្រោងអភិវឌ្ឍន៍មានទំហំសរុប ៥លានម៉ែត្រការ៉េ៕ខែតុលា ឆ្នាំ២០១៧ ចូលរួមព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងគម្រោងឌាយមិនវ័នទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន គឺជាគម្រោងដែលលក់ដាច់បំផុកក្នុងព្រឹត្តការណ៍។ថ្ងៃទី១៧ មករា ឆ្នាំ២០១៨ បញ្ចប់ការដ្ឋានគ្រោងអគារសណ្ឋាគារព្រីនស៍ ថាម ហូថេល បន្ទាប់ពីបានបើកការដ្ឋានសាងសង់រយៈពេល១០ខែ។ខួប៣ឆ្នាំ丨 ទំនួលខុសត្រូវចំពោះសង្គម ក្តីស្រទ្បាញ់គ្មានដែនកំណត់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាសហគ្រាសមានទំនួលខុសត្រូវសង្គម។ ដូចលោកប្រធានធ្លាប់លើកទ្បើងថា “ក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ការអភិវឌ្ឍរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចងភ្ជាប់ជាមួយនឹងប្រជាជនកម្ពុជាគ្រប់រូប យើងនឹងខិតខំចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដោយអស់ពីលទ្ធផល”។នៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្នុងឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានសម្រេចចិត្តបង្កើតមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ហើយបានកំណត់ថារាល់ការលក់គម្រោងអចលនទ្រព្យដែលអភិវឌ្ឍដោយក្រុមហ៊ុនរាល់ការលក់ក្នុង១ម៉ែត្រការ៉េបរិច្ចាគជូនដល់មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេតចំនួន ២ដុល្លារអាមេរិក។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានបរិច្ឆាគជាវត្ថុ និងសាច់ប្រាក់សរុបជាទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដែលប្រជាជនក្រីក្រលំបាកជាង ៥ម៉ឺននាក់ទទួលបានអំណោយផ្ទាល់ពីក្រុមហ៊ុនតាមរយៈអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត៕ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ចូលរួមក្នុងទិវាកាកបាទក្រហមអន្តរជាតិ និងមានកិត្តិយសបានថតរូបជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី។ថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចុះចែកអំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ថ្ងៃទី៣ មីនា ឆ្នាំ២០១៧   អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចុះចែកអំណោយដល់ស្ត្រីក្រីក្រ ៥០០នាក់នៅខេត្តព្រៃវែង។ថ្ងៃទី១០ មេសា ឆ្នាំ២០១៧  ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឧបត្ថម្ភដល់អង្គភាពប្រឆាំងអំពើពុករលួយ នូវម៉ាស៊ីនស្កេនកាតវត្តមាន។ថ្ងៃទី២៤ មេសា ឆ្នាំ២០១៧   អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដឹកនាំក្រុមការងារអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចុះចែកអំណោយដល់ប្រជាជុំក្រីក្រជាង១០០០ គ្រួសារ នៅខេត្តព្រះសីហនុ។ថ្ងៃទី១៧ មករា ឆ្នាំ២០១៨ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបប្រគល់រថយន្តចំនួន១៣គ្រឿងដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបម្រើដល់ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកំពុងត្រូវការជាចាំបាច់។ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៨ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដឹកនាំក្រុមការងារអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចុះចែកអំណោយ ផ្តល់ជូនសិស្សានុសិស្ស ១៥០០នាក់ និងជនចាស់ជរា ៨០០នាក់នៅខណ្ឌច្បារអំពៅ។ថ្ងៃទី៤ មីនា ឆ្នាំ២០១៨ លោកឈីវ គួរស៊ីញ តំណាងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេតចែកអំណោយជូនជនចាស់ជរា ៨០០នាក់នៅខេត្តកំពង់ឆ្នាំង។ខួប៣ឆ្នាំ丨 ខិតខំប្រឹងប្រែងបន្ត បង្កើតសមិទ្ធផលកាន់តែអស្ចារ្យឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលមានសារសំខាន់បំផុតសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្រោមការដឹកនាំនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតបាននូវតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល(Prince CBD) ដំបូងគេនៃរាជធានីភ្នំពេញចូលរួមជំរុញការអភិវឌ្ឍនៃទីក្រុងភ្នំពេញ។ នាពេលអនាគត ក្រុមហ៊ុនក៏នឹងពង្រីកទីផ្សារចូលក្នុងប្រទេសអាស៊ានដទៃទៀតជាពិសេសក្នុងវិស័យអចលនទ្រព្យ ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន៕ផ្សារទំនើបព្រីនស៍ ស៊ូភើ ម៉ាឃីត សណ្ឋាគារព្រីនស៍ ថាម ហូថេល រមណីយដ្ឋាន ព្រីនស៍ ម៉ាណ័រ នឹងបើកដំណើរនៅឆ្នាំ២០១៨នេះ។ រីឯគម្រោងព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងខូលីណឹនបេក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨នេះដែរ។ ចំណែកឯគម្រោង  ព្រីនស៍ កោះតាកៀវ គម្រោងព្រីនស ស្មាត ស៊ីធី ព្រីនស៍ ថាម ផ្លាហ្សា និងគម្រោង ហេបភី ផ្លាហ្សា។ល។ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃផងដែរ។ ក្នុងកំទ្បុងពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹង បណ្តាក់ទុនសរុបរហូតដល់ ៥ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងខាងលើ៕អបអរសាទរខួប៣ឆ្នាំ丨 ផ្តល់ជូនការបញ្ចុះតម្លៃពិសេសដើម្បីអបអរសាទរខួប៣ឆ្នាំ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ខុនដូមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា។ ចំនួនមានកំណត់ ការផ្តល់ជូននេះមានតែ១០យូនីតប៉ុណ្ណោះ សូមរួសរាន់!ស្វែងរកគម្រោង Prince Modern Plaza និង គម្រោង Prince Central Plaza តាមរយៈ Realestate.com.khស្វែងរកព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh
កម្ពុជាអាចនឹងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលនទ្រព្យក្នុងឆ្នាំ២០១៨
កម្ពុជាអាចនឹងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលនទ្រព្យក្នុងឆ្នាំ២០១៨
June 1, 2022, 7:40 p.m.
Events & Announcements
ស្របពេលដែលវិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាក្រុមអ្នកជំនាញ និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយ និងនាំយកអចលនទ្រព្យកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ​។ តួយ៉ាងសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  បានការងារជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុកដើម្បីជម្រុញដំណើរការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមានភាពរីកចម្រើនប្រកបដោយចីរភាព។ជាមួយនឹងបទពិសោធន៍ដ៏ច្រើន និងដើម្បីជម្រុញដល់ប្រសិទ្ធិភាពនៃការគ្រប់គ្រង និងភាពរីកលូតលាស់របស់វិស័យអចលនទ្រព្យកម្ពុជាសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាគ្រោងនឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអចលទ្រព្យនៅក្នុងឆ្នាំ២០១៨​នេះ។លោកបណ្ឌិត គីម ហ៊ាង ដែលប្រធានសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា "គោលបំណងនៃការបើកវិទ្យាស្ថាននេះគឺមិនមែនដើម្បីរកប្រាក់ចំណេញនោះទេ ប៉ុន្តែជាការពង្រឹងធនធានមនុស្ស និងគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឲ្យមាននិរន្តរភាព"។ លោកបានបន្ថែមថា វិទ្យាស្ថាននេះនឹងប្រើប្រាស់កម្មវិធីសិក្សាមួយដោយយកគម្រូតាមកម្មសិក្សារបស់ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។នៅពេលវិទ្យាស្ថាននេះបង្កើតឡើងវានឹងក្លាយជាសាលាបង្រៀនជំនាញអចលទ្រព្យដំបូងគេបំផុតនៅកម្ពុជា  ហើយសាលានេះនឹងបណ្តុះបណ្តាលជំនាញទៅដល់ភ្នាក់ងារអចលនទ្រព្យ និងភ្នាក់ងារវាយតម្លៃអចលនទ្រព្យដើម្បីឲ្យអ្នកទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់អតិថិជន។ទាក់ទងនឹងវគ្គបណ្តុះសម្រាប់ជំនាញជាភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យ លោកបណ្ឌិត គីម ហ៊ាង បាននិយាយថា “ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យនឹងត្រូវសិក្សារយៈពេល ១៥០ ម៉ោង រីឯភ្នាក់ងារ វាយតម្លៃអចលនទ្រព្យនឹងត្រូវសិក្សារយៈពេល១៨០ម៉ោង។ ចំណែកគ្រូបង្រៀនវិញពាក់កណ្តាលជាអ្នកជំនាញរបស់កម្ពុជា និងពាក់កណ្តាលជាជនបរទេស។”  វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអចលនទ្រព្យនេះត្រូវការទឹកប្រាក់វិនិយោគប្រមាណជា ២០០,០០០ ដុល្លារ ដែលទំនងជាបានមកពីការវិនិយោគពីសមាជិករបស់សមាគមន៍ CVEA និងក្រុមហ៊ុនឯកជននៅក្នុងវិស័យ។​ ប៉ុន្តែមកដល់ពេលនេះសមាគមន៍នៅមិនទាន់បានស្នើសុំ​អាជ្ញាប័ណ្ណជាផ្លូវការពីក្រសួង​អប់រំយុវជន និង​កីឡា និងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅឡើយទេ។​ទោះបីជាយ៉ាងណាក៏ដោយ ទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡាបានស្វាគមន៍ចំពោះដំណឹងនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលទ្រព្យមួយនេះ៕ស្វែងរកព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh
ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨
ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
វិស័យអចលនទ្រព្យកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខយ៉ាងឆាប់រហ័សដោយសារមានការវិនិយោគដ៏ច្រើនពីប្រទេសចិន ដែលកត្តានេះជាកំលាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងជាមួយនឹងកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។កាលពីអតីតកាលកន្លងទៅកត្តានយោបាយបានជះឥទ្ធិពលតិចតួចដល់កំណើននៃវិស័យអចលនទ្រព្យដែលមកដល់ពេលបច្ចុប្បន្នចំណុចនេះនៅតែជាក្តីបារម្ភមួយ។ ការរំលាយគណៈបក្សប្រឆាំង និងការអំពាវនាវឲ្យធ្វើពហិកាមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដាឆ្នាំ២០១៨ បានធ្វើឲ្យមានការបារម្ភពីអនាគតនៃស្ថានភាពនយោបាយកម្ពុជា។ សម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយចំនួនបានអះអាងការបោះឆ្នោតខាងមុខជាការបារម្ភមួយ។ ប៉ុន្តែមួយចំនួនថាមិនមែនជាអ្វីដែលត្រូវបារម្ភពេកនោះទេ។ អ្នកឧកញ៉ាសៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន WordlBridge Group បានមានប្រសាសន៍ថាប្រជាជនកម្ពុជាមានភាពរអាក្នុងការទិញអចលនទ្រព្យក្នុងអំឡុងពេលមុនបោះឆ្នោត មួយផ្នែកដោយសារពួកគេមានបទពិសោធន៍មិនល្អកាលពីឆ្នាំ២០០៨ដែលពេលនោះបន្ទាប់ពីការបោះឆ្នោតវិស័យអចលនទ្រព្យ និងសំណង់បានជាប់គាំង។ទោះបីជាយ៉ាងណា អ្នកឧកញ៉ា ឬទ្ធី បានបន្ថែមថា​ ខ្ញុំជឿជាក់ថាការបោះឆ្នោតខាងមុខនេះនឹងមិនប៉ះ ពាល់ដល់ទីផ្សារអចលនទ្រព្យទេ។ ប៉ុន្តែប្រជាជននៅតែរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅក្នុង ទីផ្សារ។ ហើយខ្ញុំជឿថាបន្ទាប់ពីការបោះឆ្នោតពួកគេនឹងចាប់ផ្តើមកទិញអចលនទ្រព្យម្តងទៀត។អ្នកនាង នៅ លីណា ជំនួយការរបស់ក្រុមហ៊ុន NC Max World បាននិយាយថាប្រជាជនគួរមាន ការបារម្ភលើបញ្ហាផ្សេងៗទៀតក្រៅពីការបោះឆ្នោតដូចជាសេដ្ឋកិច្ចពិភពលោក ការកើនឡើងនូវ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដូចអ្វីដែលបានកើតឡើងក្នុងឆ្នាំ ២០០៩ ជាដើម ។អ្នកនាង លីណា បានបន្ថែមទៀតថាអតិថិជនជាច្រើនរបស់ខ្ញុំគិតថាការបោះឆ្នោតគឺជារឿងធម្មតាមួយ។ “អតិថិជនរ​បស់ខ្ញុំមិនមានការភ័យព្រួយ ហើយមិនមានផលប៉ះពាល់ពីអ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំបោះឆ្នោតនេះទេ”។​​អ្នកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន CPL  បានមានប្រសាសន៍ថាវិនិយោគិននឹងមិនមានផលប៉ះពាល់ពីការបោះឆ្នោតទេ។ ខ្ញុំជឿថាការទទួលការប្រឹក្សាយោបល់ត្រឹមត្រូវពីអ្នកជំនាញនឹងធានាថាអ្នក វិនិយោគនឹងមិនមានការខាតបង់អ្វីទេបើទោះបីជាមាន ឬគ្មានការបោះឆ្នោតក៏ដោយ។ លោកបណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​ភ្នាក់ងារ និង​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា (CVEA) បានបញ្ចេញទស្សនថាសកម្មភាព​ទិញ​លក់​អចលនទ្រព្យនឹង​ថយចុះធៀប​នឹង​ឆ្នាំ​២០១៧​។ “ខ្ញុំគិតថចំនួននៃប្រតិបត្តិការទិញលក់នៅក្នុងឆ្នាំនេះនឹងថយចុះបើធៀបទៅនឹងឆ្នាំកន្លងទៅ” ។  លោកបណ្ឌិតគីមបញ្ជាក់ទៀតថាកំ​ណើននឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីការបោះឆ្នោតរួច។ “ត្រឹមឆ្នាំ២០២០ខ្ញុំជឿថាទីផ្សារអចលនទ្រព្យនឹងរីកចម្រើនម្តងទៀត”។ ការវិនិយោគពីវិនិគិនបរទេសនៅក្នុងវិស័យអចលទ្រព្យក៏ជឿជាក់ថាការបោះឆ្នោតនឹងមានផលប៉ះពាល់តិចតួចបំផុតសម្រាប់វិស័យទាំងមូល។ អ្នកស្រី Lili Ding នាយកទីផ្សារនៃក្រុមហ៊ុន Parkway Investment បាននិយាយថា អ្នកស្រីមើលឃើញថាគ្មានផលប៉ះពាល់រយៈពេលវែងសម្រាប់ វិស័យអចលនទ្រព្យកម្ពុជា។ អ្នកស្រីបញ្ជាក់ថារាល់ការបោះឆ្នោតនឹងនាំមកនូវភាពមិនប្រាកដប្រជា។ អ្នកវិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនជារឿយៗមានអាកប្បកិរិយាមួយគឺ "រង់ចាំមើល" ។អ្នកស្រី  Lili បានបន្ថែមទៀតថាក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេលវែង និងសេដ្ឋកិច្ចរួមភាពរីកចម្រើននឹងបន្តកើនឡើង។ លោកស្រីបានសង្កត់ធ្ងន់ថា "មិនថារចនាសម្ព័ន្ធផ្ទៃក្នុងរបស់រដ្ឋា ភិបាលត្រូវផ្លាស់ប្តូរបែបណាក៏ដោយការអភិវឌ្ឍន៍តែងតែស្ថិតនៅជាអាទិភាពរបស់រដ្ឋាភិបាល"។អ្នកស្រី Xiaohua Chen  ដែលជាមេធាវីផ្នែកច្បាប់នៅក្រុមហ៊ុនETC Law Group បាននិយាយថាអ្នកស្រីមើលឃើញពីកំណើនជាបន្តបន្ទាប់ស្របពេលជាមួយនឹងបទបញ្ជាថ្មីដាក់ចេញដើម្បីគ្រប់គ្រងលើវិស័យ។ លោកស្រីបានបញ្ជាក់ថា «វិស័យអចលនទ្រព្យនឹងបន្តកើនឡើងបើទោះជាមានការព្រួយបារម្ភអំពីស្ថិរភាពនយោបាយក្តី»។អ្នកស្រី Xiaohua បាននិយាយសំដៅទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា "ខ្ញុំជឿជាក់ថាភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការពិនិត្យ និងការអនុម័តលើគម្រោងតាមនិតិវិធីជាលក្ខណៈប្រព័ន្ធ"។តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
រោងចក្រថ្មីចំនួន៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ
រោងចក្រថ្មីចំនួន៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ
June 6, 2022, 5:57 a.m.
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងសាងសង់រោងចក្រថ្មីចំនួនបួននៅក្នុង តំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ នេះបើតាមការចុះផ្សាយរបស់ការសែតខ្មែរថាមស៍។គម្រោងទាំងបួននេះនឹងចំណាយទឹកប្រាក់វិនិយោគជាង៥០លានដុល្លារអាមេរិច។​ ក្នុងនោះមានគម្រោង​រោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន២រោងចក្រគីមីចំនួន១ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន១។ក្រុមហ៊ុន Cambodian Yunkun Co., Ltd​ វិនិយោគលើរោងចក្រសំលៀកបំពាក់ក្នុងទឹកប្រាក់ប្រមាណ២លានដុល្លារ ចំណែកក្រុមហ៊ុន  Hisao International (Combodia) Garment Co., Ltd​​ វិនិយោគរោងចក្រសំលៀកបំពាក់ដែលចំណាយទឹកប្រាក់៤លានដុល្លារ។រីឯរោងចក្រគីមីនឹងត្រូវនឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Aurotime New Materials Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ១២លានដុល្លារ  ខណៈក្រុមហ៊ុនថាមពលធ្យូងថ្មនឹងត្រូវវិនិយោគដោយក្រុមហ៊ុន Sihanoukville Special Economic Zone Thermal Power Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ៤១.១៩លានដុល្លារសហរដ្ឋអាមេរិច។ គេរំពឹងថារោងចក្រទាំងនេះនឹងផ្តល់ការងាររាប់រយកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។បច្ចុប្បន្នតំបន់សេដ្ឋកិច្ចនៃក្រុងព្រះសីហនុរួមមាន៖ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រុងព្រះសីហនុ បានក្លាយទិសដៅវិនិយោគដ៏សំខាន់សម្រាប់វិនិយោគិនក្នុងស្រុក​ និងអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជាក៏មានផែនការដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុត ដែលអាចមានរោងចក្រឧស្សាហកម្មចម្រុះរហូតដល់ ១០,០០០ រោងចក្រ។ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ ឬអចលនទ្រព្យសម្រាប់លក់នៅក្រុង ព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh! លោកអ្នកក៏អាចស្វែងរកព័ត៌មានថ្មីនៃការវិវត្តន៍ចុង ក្រោយរ​បស់ខេត្តព្រះសីហនុ ឬសក្តានុពលនៃការវិនិយោគនៅលើគេហទំព័ររបស់យើងបានផងដែរ។​