សិក្សាពីការអភិវឌ្ឍន៍នៃតំបន់ទួលគោក
ការផ្លាស់ប្តូរពីអតីតកាលដែលគ្មានការអភិវឌ្ឍន៍ សព្វថ្ងៃនេះតំបន់ទួលគោកបានក្លាយទៅជាតំបន់ ទីប្រជុំជនមួយដែលពេញនិយម និងពោរពេញទៅដោយប្រភេទវីឡាផ្សេងៗគ្នា ដែលគេអាចជួល ឬទិញកាន់កាប់ផ្ទាល់ខ្លួន ក៏មានជាអាផាតមេន និងការិយាល័យផងដែរ។ ក្នុងតំបន់នេះ តម្លៃដីនៅមាន កម្រិតទាបជាងខណ្ឌផ្សេងៗទៀតនៅក្នុងទីក្រុងដូចជាខណ្ឌចំការមន និងខណ្ឌដូនពេញ ក្រុមគ្រួសារ មានឱកាសសម្រាប់រស់នៅក្នុងតំបន់ដែលធំទូលាយ នៅពេលដែលពួកគេបានផ្លាស់ប្តូររស់នៅទួល គោក។ តំបន់ជាយក្រុងនៃទួលគោកជាតំបន់ឧស្សាហកម្មសំខាន់របស់ទីក្រុង និងមានអ្នកស្រុកជា ច្រើននៅក្នុងតំបន់នេះធ្វើការនៅជិតៗតំបន់នេះផងដែរ។ នៅឆ្នាំ 2016 ទួលគោកត្រូវបានមើលឃើញ ថាមានការកើនឡើងយ៉ាងច្រើននូវអាជីវកម្មដូចជា ភោជនីយដ្ឋាន គ្លីនិក សាលារៀនឯកជន និងវប្បធម៌ចំរុះនៃគ្រួសារបែបខ្មែរ និងជនបរទេស។ទីផ្សារអចលនទ្រព្យមានលក្ខណៈដូចម្តេច? ទីផ្សារដីយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ V Trust Appraisal បង្ហាញថាតម្លៃដីមានការកើន ឡើងបន្តិចនៅតំបន់នេះពីឆ្នាំ ២០១៣ ដល់ដើមឆ្នាំ ២០១៦ ដែលបានផ្លាស់ប្តូរអត្រាការប្រាក់ជា មធ្យមពី ២,១៥០ដុល្លារ ទៅ ២,៥៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តំបន់ដែលមានពាណិជ្ជកម្មធំៗ តាមដងផ្លូវបានកើនឡើងដល់ ៥,៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅកណ្តាលខណ្ឌទួលគោក។ តម្លៃដីទាបបំផុតជាមធ្យមនៅសង្កាត់បឹងកក់នៅទី១ ត្រឹម១,៨២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីខ្ពស់បំផុតជាមធ្យមនៅសង្កាត់ផ្សារដេប៉ូទីបីត្រឹម ៣,៦៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ យោងតាម របាយការណ៍ V Trust ដដែល “ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ជាយភាគខាងជើងនៃខណ្ឌទួលគោកជាទិសដៅសំខាន់ទីមួយសម្រាប់ផ្លាស់ប្តូរទីលំនៅដោយសារតែតំបន់នេះនៅមានដីទំនេរច្រើន និងជាតំបន់ដែលស្ថិតនៅជិតតំបន់កណ្តាលទីក្រុងភ្នំពេញ។ "V Trust ក៏បានបានបង្ហាញដែរថា បច្ចុប្បន្ន មានទីតាំងជាច្រើននៅក្នុងសង្កាត់ទួលគោកហាក់ដូចជា បានឈានដល់តម្លៃទីផ្សារខ្ពស់បំផុតរួចទៅហើយ។ លោក ហ៊ឹម សីហា ប្រធានផ្នែកស្រាវជ្រាវរបស់ ក្រុមហ៊ុននេះបាននិយាយថា: “ទីផ្សារបានចាប់ផ្តើមដើម្បីបង្ហាញសញ្ញាណនៃការធ្លាក់ចុះចាប់តាំងពី ត្រីមាទីបួននៃឆ្នាំ ២០១៥ ពេញមួយឆ្នាំ នៃឆ្នាំ(2016) ត្រូវបានព្យាករណ៍ថាត្រូវបានធ្លាក់ចុះបន្តិច”។ប្រភេទលំនៅដ្ឋាន៖ អាស្រ័យលើចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នក អ្នកអាចជ្រើសរើសយកការជួលខុនដូនៅ ទួលគោក។ អ្នកអាចជួលខុនដូមួយយូនីតមានមួយបន្ទប់គេង រួមជាមួយគ្រឿងសង្ហារិម ក្នុងតម្លៃ ១៨០ ដុល្លារក្នុងមួយខែ ចំណែឯប្រភេទខុនដូមាន៤បន្ទប់គេង ជាមួយគ្រឿងសង្ហារិមមួយឈុតក្នុងតម្លៃ ២,០០០ដុល្លារក្នុងមួយខែ នៅជិតមជ្ឈមណ្ឌល TK Avenue ។ សម្រាប់ប្រភេទយូនីតលំដាប់ខ្ពស់នៅតំបន់បឹងកក់១ មានយូនីតដែលមាន៣បន្ទប់គេង ក្នុងតម្លៃប្រមាណជា ២,១០០ដុល្លារ ក្នុងមួយខែ។សេវាកម្មអាផាតមេនមានផ្តល់ជូនយ៉ាងទូលំទូលាយ តម្លៃចាប់ផ្តើមពី៣៥០ដុល្លារ ដល់ប្រហែល ៤,000ដុល្លារ ក្នុងមួយខែអាស្រ័យលើតំបន់ សេវាកម្ម និងភាពគាប់ចិត្តផ្សេងៗទៀត។សម្រាប់ វីឡា តម្លៃជួលមានចាប់ពី ៥៥០ដុល្លារ ឡើងទៅ អាស្រ័យលើគុណភាព ចំនួនបន្ទប់ និង សេវាកម្មដូចជាអាងហែលទឹក។ ផ្ទះវីឡាគឺមានច្រើនអាចរកបានដោយងាយមានសម្រាប់ជួល និង សម្រាប់លក់នៅទួលគោក បើធៀបទៅនឹងតំបន់សំខាន់នៅក្នុងទីក្រុងបច្ចុប្បន្ននៅមានវីឡាតិចតួច ណាស់ដែលអាចរកបាន ចំណែកតម្លៃវិញគឺថ្លៃជាងនៅទួលគោកឆ្ងាយណាស់។កំណើននៃចំនួននៃការអភិវឌ្ឍបុរីកំពុងលេចរូបរាងឡើងនៅជុំវិញតំបន់ទួលគោក ដែលមានការពេញ និយមពីសំណាក់អ្នកទិញក្នុងស្រុកដែលស្វែងរកផ្ទះដែលអាចលក់ទំនិញបាន និងវីឡាដែលហេដ្ឋា រចនាសម្ព័ន្ធល្អមានសុវត្ថិភាព និងបរិស្ថានជុំវិញល្អ។ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៖មានការិយាល័យសម្រាប់ជួលជាច្រើននៅទួលគោក។ តម្លៃជួលការិយាល័យទាំងនេះ មានតម្លៃទាបបំផុតចាប់ពី ៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ អ្នកក៏អាចជួលអគារកម្រិតមួយសមរម្យក្នុងតម្លៃ ៨,000 ដុល្លារក្នុងមួយខែ។ក្រៅពីការជួលការិយាល័យ សហគ្រិន អាជីវកម្មខ្នាតតូច និងការចាប់ផ្ដើមអាជីវកម្មថ្មីប្រហែលជាចង់ ស្វែងរក SmallWorld Business Center ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយគត់ ដែលផ្ដល់នូវ ភាពងាយស្រួល សេវាកម្ម ការណែនាំ ការអភិវឌ្ឍន៍សហគមន៍ និងការផ្តល់ជូនសម្រាប់ការចាប់ផ្តើម អាជីវកម្ម។ ភាគច្រើនពួកគេផ្តល់ជូនដល់យុវជនជំនាន់ក្រោយ ប៉ុន្តែបានស្វាគមន៍ដល់សហគ្រិនទាំង អស់ដែលចង់បានការគាំទ្រ និងចែករំលែកនៅទីនេះ។ មានបណ្តុំនៃសហគ្រិនបរទេស និងក្នុងស្រុកនៅក្នុង បញ្ជីឈ្មោះរបស់ខ្លួន។ការអភិវឌ្ឍន៍ថ្មីគម្រោងខុនដូថ្មី Appenines Condominium អភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI Investment PTE LTD នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០១៨ ឬចុងឆ្នាំ ២០១៧។ គម្រោងនឹងក្លាយជាអគារ ដែលមានកម្ពស់ ១៧ជាន់ ហើយនឹងរួមមានយូនីតដែលមានចាប់ពី១ បន្ទប់គេង ទៅ ៣ បន្ទប់គេង។ ហើយគម្រោងនឹងមានជាសេវាកម្មខុនដូរួមគ្នា ដូចជាកន្លែងហាត់ប្រាណ ចំណតរថយន្ត និងអាងទឹកមួយ។នៅក្នុងទីតាំងដ៏ងាយស្រួលខាងមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោង TK Royal One គឺជាគម្រោងលំនៅដ្ឋាន និងការិយាល័យប្រណិត នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នៅជិតនឹងទួលគោកបំផុត។ អចលនទ្រព្យ នេះផ្ដល់នូវអ្នករស់នៅទីនេះជាមួយនឹងទេសភាពទាំង មូលនៃ parkland និងរាជធានីភ្នំពេញ។ សេវាកម្មសម្រាប់ការរស់នៅរួមមាន កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេង និងសួនលើដំបូល។ TK Royal One នៅជិតទីស្តីការគណៈរដ្ឋមន្ត្រី ធនាគារធំៗ ផ្សារទំនើប និងស្ពានអាកាសនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដើម្បីធានាឱ្យការធ្វើ
ចរាចរណ៍មានភាពងាយស្រួល រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតភ្ជាប់មកកណ្តាលក្រុង។ការរស់នៅក្នុងតំបន់ទួលគោក៖តើមានសាលារៀនអ្វីខ្លះនៅក្នុងតំបន់នោះ?នៅទួលគោលមិនខ្វះសាលារៀនទេ ស្ថាប័នអប់រំនៅក្នុងតំបន់នេះបានបំពេញទៅនឹងតម្រូវការរបស់សិស្សពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ។តំបន់នេះគឺល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រស់នៅជិតស្ថាប័នអប់រំល្អៗ។មានសាលារៀនក្នុងស្រុក និងសាលាអន្តរជាតិចម្រុះគ្នានៅក្នុងតំបន់នេះដូចជា៖ សាលាអន្តរជាតិហ្វូតព្រីន សាលាអន្តរជាតិ(Learning Jungle School) សាលាអន្តរជាតិហូប, សាលាវេស្ទើនអន្តរជាតិ សាកលវិទ្យាល័យវេស្ទើន សាលាអន្តរជាតិស្ទេមហ្វត សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ភាគច្រើននៃសាលាទាំងនេះមានការទទួលស្គាល់គុណភាពជាអន្តរជាតិពីអង្គការដូចជា៖ សមាគមន៍នៃសាលារៀន និងមហាវិទ្យាល័យនៃប្រទេសលោកខាងលិច(Western Association of Schools and Colleges) ក្រសួងអប់រំយុវជន និងកីឡា Cambridge International Examination Centre និង International Baccalaureateតើខ្ញុំអាចធ្វើដំណើរជុំវិញទីក្រុងបានដោយរបៀបណា?មានមធ្យោបាយមួយចំនួននៃការដឹកជញ្ជូនដែលអ្នកប្រហែលជាស្គាល់ដូចជា៖ តាក់ស៊ី តុតុ និងរថយន្តក្រុងសាធារណៈ។ម៉ូតូឌុប បានបម្រើជាប្រភពនៃប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក តុតុ និងម៉ូតូឌុបអាចជាវិធីងាយស្រួលបំផុត និងលឿនបំផុត ដើម្បីធ្វើដំណើរជុំវិញទីក្រុង ប្រសិនបើអ្នកមិនមានរថយន្តផ្ទាល់ខ្លួនទេ ប៉ុន្តែខ្សែរថយន្ដក្រុងក្នុងរាជធានីភ្នំពេញក៏ឆ្លងកាត់តាមតំបន់ទួលគោកនេះដែរ។ស្ថានីយ៍រថយន្តក្រុងនៅក្នុងតំបន់នេះរួមមានស្ថានីយ៍រថយន្ដក្រុងផ្សារដើមគរ និងស្ថានីយ៍រថយន្តក្រុង កំពតអ៊ិចប្រេសលីម៉ូហ្ស៊ីន។តើហេដ្ឋារចនាសម្ព័ន្ធនៅទួលគោកការមានលក្ខណៈដូចម្តេច?មានផ្លូវសំខាន់ពីររួចទៅហើយ គឺមហាវិថីម៉ៅសេទុង និងមហាវិថីសហព័ន្ធរុស្ស៊ី ដែលភ្ជាប់ទួល គោកទៅខណ្ឌផ្សេងនៅរាជធានីភ្នំពេញ ធ្វើឱ្យខណ្ឌ និងសង្កាត់អាចចេញចូលបាន និងធ្វើឲ្យអ្នករស់នៅខណ្ឌទួលគោកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញឆាប់រហ័ស។ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីតភ្ជាប់ទួលគោកទៅនឹងផ្នែកខ្លះនៃទីក្រុងបានធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំង ហើយការកកស្ទះចរាចរដែលធ្លាប់កើតមាននៅផ្លូវបំបែកសំខាន់ទាំងនេះបានថយចុះយ៉ាង ខ្លាំង។ ផ្លូវហាណូយមើលឃើញថាមានការប្រសើរឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន។ ការអភិវឌ្ឍដែលកំពុងដំណើរការនៅតំបន់បឹងកក់នឹងបន្ធូរបន្ថយសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធនៅ ទួលគោកដំណើរដែលមានការរីកចម្រើនទៅមុខ។ប្រសិនបើខ្ញុំមានជម្ងឺ? តើនៅតំបន់ទួលគោលមានមណ្ឌលសុខភាពដែរឫទេ? តំបន់ទួលគោកមិនខ្វះមន្ទីរពេទ្យនោះទេ ទួលគោកមានស្ថាប័នកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ កុមារជាតិ មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យសម្ភព ទួលគោក មន្ទីរពេទ្យប៊ីយ៉ូរម៉ដភ្នំពេញ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ វាក៏ជាទីតាំងនៃក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា ផងដែរ។សម្រាប់តម្រូវសុខភាពមាត់ធ្មេញ អ្នកអាចបង់ទៅគ្លីនិកព្យាបាលធ្មេញ Le Sourire ដែលមានទីតាំង ស្ថិតនៅមហាវិថីសហព័ន្ធ រុស្ស៊ី គ្លីនិកមន្តសាស្រ្តអាមេរិកកាំងនៅផ្លូវ ២៨៩។តើតំបន់ន់ទួលគោកងាយនឹងទទួលរងគ្រោះធម្មជាតិដែរឫទេ?ពេលដែលរដ្ឋាភិបាល និងវិស័យឯកជនបានធ្វើការអភិវឌ្ឍន៍នៅតំបន់បឹងកក់ ប្រព័ន្ធលូបង្ហូរទឹកត្រូវ បានដំឡើងដើម្បីការផ្ទេរទឹកទៅទន្លេដែលនៅជុំវិញនោះ ដោយសារពីមុនក្នុងតំបន់នេះមានបឹងដែល បានជួយគ្រប់គ្រងលើទឹកជំនន់នៅក្នុងតំបន់នេះ។ ប៉ុន្តែចាប់តាំងពីមានការអភិវឌ្ឍតំបន់បឹងកក់នេះ ទឹកជំនន់បានក្លាយជាបញ្ហានៅក្នុងតំបន់ជុំវិញដូចជា ទួលគោកនិងដូនពេញ។ ប៉ុន្តែមិនមែនត្រូវទីតាំង ទាំងអស់នៅទីនេះ សុទ្ធតែងាយជន់លិចនោះទេ។ កន្លែងនេះ “គ្មានទឹកជំនន់ ទេ” គឺបានក្លាយជាលក្ខណៈពិសេសសម្រាប់អចលនទ្រព្យមួយចំនួនសម្រាប់លក់ ដែលមាននៅក្នុង បញ្ជីអចលនទ្រព្យ អនឡាញ។ ដូច្នេះប្រសិនបើអ្នកកំពុងសម្លឹងមើលអចលនទ្រព្យជាប់ដីនៅទួល គោក ជាការល្អបំផុត ត្រូវពិនិត្យមើលជាមួយភ្នាក់ងារអចលនទ្រព្យ និងម្ចាស់ពីមុន/ អ្នកជួលពីមុនមក ថាតើពេលអនាគត ផ្ទះរបស់អ្នក និងនៅតាមផ្លូវដែលអ្នករស់នៅ ជាតំបន់មានទឹកជំនន់ទឹកជំនន់ដែរ ឫក៏អត់។ ប្រសិនបើ អ្នកមិនបានសួរឲ្យច្បាស់លាស់ទេ អ្នកនឹងមានការភ្ញាក់ផ្អើលនៅរដូវវស្សាឆ្នាំ ក្រោយ!ការកំសាន្តពេលរាត្រីនៅទួលគោកមានអ្វីខ្លះ?បើទោះបីគេស្គាល់ថាជាតំបន់ស្ងប់ស្ងាត់ទួលគោកមានកន្លែងជាច្រើន សម្រាប់សម្រាកលំហែកាយ បន្ទាប់ពីធ្វើការងារក្នុងមួយថ្ងៃពេញ។ ប្រសិនបើអ្នកចង់ចេញទៅក្រៅដើម្បីភាពសប្បាយរីករាយ មួយចំនួនដូចជា៖ ខារ៉ាអូខេ ញ៉ាំអាហារ និងជួបជុំមិត្តភក្តិ អ្នកអាចទៅកាន់ KTV និងភោជនីយដ្ឋានដែល មានទីតាំងស្ថិតនៅទីនេះ។ អ្នកអាចជ្រើសយកRomantic KTV ភោជនីយដ្ឋាន M2 & KTV ភោជនីយដ្ឋាន Moonlight & KTV និងមានផ្សេងៗទៀតជាច្រើន។ប្រសិនបើអ្នកចង់រាំលេងកំសាន្ត និងស្តាប់តន្ត្រី ក៏មានក្លឹបរាត្រី Egypt Nightclub នៅលើផ្លូវ ១១២ នៅបឹងកក់លើកទី២ វាមានកន្លែងរាំធំទូលាយ បទចម្រៀងក្នុងស្រុកពិរោះៗ ម្ហូបអាហារ និងភេសជ្ជៈ និង បើកពីម៉ោង ៨:00 យប់ ដល់ម៉ោង ៨:00 ព្រឹក។តើមានកន្លែងដើម្បីទិញទំនិញ និងការបរិភោគអាហារនៅទួលគោក?មានផ្សារទំនើបជាច្រើន និងកន្លែងគាប់ចិត្តនៅក្នុងតំបន់ដូចជា ហ៊ីន សុខា ប៉ុន្តែមនុស្សភាគច្រើនចង់ បើកកន្លែងលក់ឥវ៉ាន់នៅខាងក្រៅ TK Avenue។សម្រាប់អ្នកដែលចង់ស្វែងរកម្ហូបបែបអន្តរជាតិ និងចង់ធ្វើការទិញទំនិញ ឬមើលខ្សែភាពយន្ត ជម្រើសល្អបំផុតរបស់អ្នកគឺនៅ TK Avenue។ ការដើរទិញឥវ៉ាន់ និងការញ៉ាំអាហារនៅផ្លាហ្សាពេញ និយមសម្រាប់អ្នកក្នុងស្រុក និងជនបរទេស មជ្ឈមណ្ឌល TK Avenue មានអាហារបារាំង កូរ៉េ ជប៉ុន និងអាមេរិកសម្រាប់ផ្តល់ជូន និងមានជាច្រើនមុខផ្សេងទៀត។ អ្នកក៏អាចទស្សនាខ្សែភាពយន្ដថ្មីបំផុតលើអេក្រង់ដ៏ធំ។ ផ្លាហ្សាក៏មានផ្សារទំនើបរបស់ខ្លួនផ្ទាល់ផងដែរ ប្រសិនបើអ្នកត្រូវការទិញគ្រឿងទេស ខណៈពេលដែលអ្នកនៅទីនោះ។សែ្វងរកការលក់រាយជាច្រើន គ្រឿងអេឡិចត្រូនិក និងអាជីវកម្មលើអាហារ & ភេសជ្ជៈ ដូចជា Dairy Queen, Chatime, កាហ្វេប្រោន, Breadtalk, Penshoppe,Romanson, Pedro, Chateau De Sable, Lily, ក្រុមហ៊ុន Sony, OSIM និង Esprit ។ប្រសិនបើអ្នកចង់បានជម្រើសច្រើននៃអាហារ ភេសជ្ជៈ និងផលិតផ្សេងៗ អ្នកប្រហែលជាចង់រកមើលនៅក្នុងផ្សារថៃហួត គ្រាន់តែធ្វើដំណើរមួយភ្លែតពី TK Avenue។ វាត្រូវបានសាងសង់ដើម្បីបម្រើ សេចក្តីត្រូវការទាំងអ្នកក្នុងស្រុក និងជនបរទេស ដោយការផ្តល់នូវផលិតផលក្នុងស្រុក និងអន្តរជាតិ ដែលអ្នកកម្រនឹងរកឃើញមាននៅកន្លែងផ្សេង។ ប៉ុន្តែក៏មានទីផ្សារផ្សេងទៀតនៅក្នុងតំបន់នេះដូចជាផ្សារដើមគរ ផ្សារនាគមាស និងផ្សារផ្លែឈើ។មានភោជនីយដ្ឋានជាច្រើននៅតំបន់ទួលគោក ប៉ុន្តែមួយដែលមានការពេញនិយមច្រើនក្នុងតំបន់នេះ គឺសាខាមួយរបស់ភោជនីយដ្ឋានអាហារសមុទ្រស្រស់ Sonivid ដែលមានបម្រើសេវាម្ហូបសមុទ្រ ច្រើនមុខតាមបែបអាស៊ី។ ប៉ុន្តែប្រសិនបើបែបនេះមិនពេញចិត្តអ្នកទេ អ្នកអាចចូលទៅកាន់ Burger King ហាងរតនាស្រីម៉ៅមាន ហាងMetro Azura ភោជនីយដ្ឋាន The Blue Pumpkin អាហាកូរ៉េ J8 Korean Grill & Casual Dining ឬហាងRed Wine House ដើម្បីបំពេញតាមការចំណង់របស់អ្នក។តំបន់ទួលគោកនឹងក្លាយជាទីតាំងផ្សារទំនើបអ៊ីអនទី២ ដែលមានចំនួនបួនជាន់លើផ្ទៃដីសរុប ចំនួន ១៥១,០០០ ម៉ែត្រការ៉េ ដែលមានគោលបំណងដើម្បីបំពេញតាមកំណើនឡើងនៃចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមានជីវភាពមធ្យម។ ផ្សារទំនើបអ៊ីអនទី២ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ ការសាងសង់នៅនៅខែឧសភាឆ្នាំ២០១៨ ។តើកន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលសុខភាពនៅទួលគោកមាននៅឯណា?សម្រាប់កន្លែងហាត់ប្រាណ មានច្រើននៅក្នុងតំបន់នេះដូចជា៖ Core Fitness Center តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងមជ្ឈមណ្ឌល SeaStone Fitness Center តាមបណ្តោយផ្លូវ ២១៩។ប៉ុន្តែប្រសិនបើអ្នកកំពុងសម្លឹងរកសកម្មភាពមួយចំនួនតាមរយៈការលេងកីឡា មានមជ្ឈមណ្ឌលកីឡានៅទួលគោកចំនួន២ ដែលជាកន្លែងដែលអ្នកអាចលេងបាល់ទាត់ កីឡាវាយសី និងសកម្មភាពផ្សេង ទៀតផងដែរ។ បញ្ជីនេះរួមបញ្ចូលទាំងក្លឹបកីឡា Akira ក្លឹបកីឡាទួលគោក ក្លឹបPremium Sport Club និងក្លឹបបាល់ទាត់ Ramar។ប្រសិនបើអ្នកអស់កម្លាំងលេខកីឡា សេវាកម្មស្ប៉ា ដូចជាម៉ាស្សា ស្ទីម សូណា TK និងសណ្ឋាគារ New Men City Hotel & Spa កំពុងរង់ចាំអ្នកដើម្បីជួយឱ្យអ្នកបានសម្រាក។តើរស់នៅតំបន់ទួលគោក ខ្ញុំត្រូវចំណាយអស់ប៉ុន្មាន?ក្នុងការស្ទង់មតិរបស់Numbeoនាពេលថ្មីៗ បានបង្ហាញថាសំបុត្រនៃការដឹកជញ្ជូនមួយជើង អាចនឹងចំណាយអស់ជាមធ្យម ២ដុល្លារ និងចំណាយលើការដឹកជញ្ជូនប្រចាំខែ ២៩.៦៩ ដុល្លារ។ ក្នុងពេលដំណាលគ្នា រថយន្តតាក់ស៊ីមាន តម្លៃចាប់ពី ១ ដុល្លារ សម្រាប់ការធ្វើដំណើរជិតៗនៅក្នុងទីក្រុង។ ប្រសិនបើអ្នក មានរថយន្តផ្ទាល់ខ្លួនវិញនោះ តម្លៃប្រេងសាំងនៅក្នុងរាជធានីភ្នំពេញត្រូវបានគេរំពឹងថា ០.៩៣ ដុល្លារ ក្នុងមួយលីត្រ។អាស្រ័យលើការប្រើប្រាស់របស់អ្នក ថ្លៃទឹកភ្លើងអាចមានតម្លៃផ្សេងគ្នា ប៉ុន្តែតម្លៃជាមូលដ្ឋានដូចជា៖ ថ្លៃ សំរាម ថ្លៃទឹក និងថ្លៃអគ្គិសនីគឺជាមធ្យម ៨៤,១២ ដុល្លារក្នុងមួយខែ សម្រាប់អាផាតមេន មានបន្ទប់ មួយ និងថ្លៃអ៊ិនធើណិប្រហែល ៣៤ដុល្លារ សម្រាប់១០Mbpsទិន្នន័យគ្មានដែនកំណត់។ ហៅទូរស័ព្ទចេញមួយនាទី នៅលើទូរស័ព្ទបង់ប្រាក់ជាមុនរបស់អ្នកចំណាយត្រឹមតែ ០,០៦ ដុល្លារ។សម្រាប់ថ្លៃអាហារ ទឹកដោះគោគឺ ២,៣៦ដុល្លារក្នុងមួយលីត្រ ស៊ុតមួយឡូ(១០)មានតម្លៃ ១,៥៥ ដុល្លារ អង្ករមួយគីឡូក្រាមគឺ ១,០៣ ដុល្លារ នំប៉័ងមួយចំណិត ១,៣៣ដុល្លារ និងទឹកតម្លៃ ០,៧៧ ដុល្លារ ក្នុង១,៥លីត្រ។ តម្លៃអាហារអាចខុសគ្នា។ អាហារនៅក្នុងភោជនីយដ្ឋានដែលមានតំលៃថោក តម្លៃមធ្យម ២,៧៥ដុល្លារ សម្រាប់ម្នាក់។ អាហារបីមុខផ្សេងគ្នាសម្រាប់មនុស្សពីរនាក់នៅភោជនីយ ដ្ឋានថ្នាក់មធ្យមមានតម្លៃប្រហែល ១៦ ដុល្លារ។សិក្សាបន្ថែមអំពីវិស័យអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ!